ធនាគារ ADB រក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់៦ភាគរយសម្រាប់ឆ្នាំ២០២៤ ខណៈបន្ទាបការព្យាករណ៍សម្រាប់ឆ្នាំ២០២៣នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ធនាគារអភិវឌ្ឍអាស៊ី (ADB) បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់ឆ្នាំ២០២៣នេះ មកនៅត្រឹម៥,៣ភាគរយ បើធៀបនឹងការព្យាករពីមុន៥,៥ភាគរយ ដោយសារតែកំណើនឧស្សាហកម្មដើរយឺតជាងការរំពឹងទុក។

តួយ៉ាង ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើររបស់កម្ពុជាបានធ្លាក់ចុះ១៨,៦ភាគរយនៅក្នុងឆមាសទីមួយ ឆ្នាំ២០២៣នេះបើធៀបនឹងឆ្នាំមុន។ទោះបីជាយ៉ាងនេះក្តីធនាគារ ADB បានរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ច របស់កម្ពុជាសម្រាប់ឆ្នាំ២០២៤ក្នុងរង្វង់៦ភាគរយដដែល។
ទន្ទឹមគ្នានេះ  របាយការណ៍របស់ធនាគារ ADB ក៏បានរក្សាការព្យាករណ៍អត្រាអតិផរណានៅកម្ពុជាសម្រាប់ឆ្នាំនេះក្នុងកម្រិត៣ភាគរយ និងសម្រាប់ឆ្នាំ២០២៤ក្នុងកម្រិត៤ភាគរយផងដែរ។

លោកស្រី Jyotsana Varma នាយិកាធនាគារ ADB ប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ទស្សនវិស័យកំណើនកាន់តែប្រសើរឡើងនៅក្នុងបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿនធំៗ គួរតែជំរុញការនាំចេញរបស់កម្ពុជា សម្រាប់រយៈពេលដែលនៅសេសសល់ក្នុងឆ្នាំ២០២៣នេះ ទោះបីជាកំណើនឧស្សាហកម្មក្នុងស្រុកបានធ្លាក់ចុះកាលពីដើមឆ្នាំនេះយ៉ាងណាក្តី”។

លោកស្រីបានបន្ថែមថា “សេវាកម្មគឺជាអ្នករួមចំណែកដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ខណៈវិស័យនេះបានកើនលើសពីការរំពឹងទុកនៅក្នុងឆមាសទីមួយឆ្នាំ២០២៣នេះ ដែលជំរុញជាចម្បងដោយសារការងើបឡើងវិញនៃវិស័យទេសចរណ៍ដ៏រឹងមាំ”៕Xinhua៕

ASAកិច្ចព្រមព្រៀងផ្នែកអាកាសចរណ៍មួយដែលនឹងផ្តល់ ផលប្រយោជន៍ដល់កម្ពុជា

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អ្នកជំនាញ​ទេសចរណ៍​ប្រទេស​កម្ពុជាបានរំពឹងថា ការរីកចម្រើន​ប្រកបដោយ​សក្តានុពល ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​នឹង​កាន់តែ​រីកចម្រើន ​នៅពេល​មានការ​បើក​ជើងហោះហើរ ​ត្រង់​កាន់តែច្រើន​ជាមួយ​ប្រទេស​ផ្សេងទៀត ខណៈ​ថ្មីៗ​នេះប្រទេស​នូ​វែ​ល​សេ​ឡង់​ បានបញ្ចប់​ការចរចា​ដោយ​ជោគជ័យ ​សម្រាប់​កិច្ច​ព្រមព្រៀង​សេវាកម្ម​ផ្លូវអាកាស​ (ASA) ជាមួយ​អាស៊ាន​។​

យោងតាម​សារព័ត៌មាន Ch-Aviation បន្ទាប់ពី​ការចរចា​ដោយ​ជោគជ័យ​លើ​កិច្ច​ព្រម​ព្រៀង ASA ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងៗ​ទៀត ដែល​បាន​ធ្វើឡើង​នៅក្នុង​អំឡុង​កិច្ចចរចា​ជុំ​ចុងក្រោយ​នៅ​ខេត្តសៀមរាប​កាលពី​ថ្ងៃទី ​១៣ ខែកញ្ញា កិច្ចព្រមព្រៀង​សេវាកម្ម​អាកាសចរណ៍​អាស៊ាន និង​ប្រ​ទេស​នូ​វែ​ល​សេ​ឡង់ ​(ANZ-ASA) នឹង​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍ ​មកពី​បណ្ដា​ប្រ​ទេស​ហត្ថលេខី​ដើម្បី​ប្រតិបត្តិ​ការ​សេវា​ដឹក​អ្នកដំណើរ និង​/​ឬ​ទំនិញ​បន្ថែមទៀត​រវាង​តំបន់​អាស៊ាន និង​ប្រ​​ទេស​នូ​វែ​ល​សេ​ឡង់​។​ស្ថិតក្រោម​កិច្ចព្រមព្រៀង​នេះ ក្នុង​ពិធី​សារ​ទី១ នៃ​កិច្ចព្រមព្រៀង ANZ-ASA ក្រុមហ៊ុន​អាកាសចរណ៍ ​ដែល​ទទួលបាន​សិទ្ធិ​អាច​ប្រតិ បត្តិការ​រវាង​ប្រទេស​អា​​ស៊ាន និង​នូ​វែ​ល​សេ​ឡង់ ជាមួយ​សិទ្ធិ​​សេរីភាព​ចរាចរណ៍​ទី​៣ និង​ទី​៤ មិន​កំណត់​។

លើសពីនេះ ក្រុមហ៊ុន​អាកាស​ចរណ៍​ដែល​ទទួល​សិទ្ធិ នឹង​អាច​ហោះ​ហើរ​បាន​ រហូតដល់​សេវា​ប្រចាំ​សប្ដាហ៍​ចំនួន៧ ជាមួយនឹង​សិទ្ធិសេរីភាព​ច​រា​​ចរណ៍​ទី​៥ បន្ថែម​ពីលើ​សិទ្ធិ​ទ្វេភាគី ​ដែលមាន​ស្រាប់​រវាង​រដ្ឋ​ជា​សមាជិក​អាស៊ាន​នីមួយៗ និង​ប្រទេស​នូ​វែ​ល​សេ​ឡង់ រយៈ​​ពេល​ ១ឆ្នាំ ចាប់ពី​ថ្ងៃ​ចូល​ជាធរ​មាននៃ​កិច្ចព្រមព្រៀង​នេះ និង​រហូតដល់១៤ ​សេវាកម្ម​ប្រចាំ​សប្តាហ៍ ​ជាមួយនឹង​សិទ្ធិ​សេរីភាព​ចរាចរណ៍ ​លើក​ទី​៥ បន្ថែម​លើ​សិទ្ធិ​ទ្វេភាគី ​ដែលមាន​ស្រាប់​បន្ទាប់ពី​រយៈពេល១​ឆ្នាំ គិតពី​ថ្ងៃ​ចូល​ជាធរ​មាននៃ​កិច្ចព្រមព្រៀង​។​លោក Tom Forster ប្រធាន​គ្រប់​គ្រង​បទ​ប្បញ្ញត្តិ​សេដ្ឋកិច្ច​នៅ​ក្រសួង​ដឹក​​ជញ្ជូន​ប្រទេស​នូ​វែ​ល​សេ​ឡង់ ត្រូវបាន​ដកស្រង់​សម្តី​ដោយ​លើកឡើងថា វា​ជា​ការល្អ​ដែល​រដ្ឋាភិបាល​ អាច​ទទួល​បាន​កិច្ចព្រមព្រៀង​សេវាកម្ម​ផ្លូវអាកាស​នេះ​។​

លោក​ថ្លែងថា​ “​កិច្ចព្រមព្រៀង​សេវា​កម្ម​ផ្លូវអាកាស​ថ្មី​នេះ លើកកម្ពស់​គុណ​ភាព​រួម ​នៃ​កិច្ចព្រមព្រៀង​សេវាកម្ម ​ផ្លូវ​អាកាស​របស់​យើង​ជាមួយ​អាស៊ាន និង​គូសបញ្ជាក់​ពី​សារៈសំខាន់ ​នៃ​ការតភ្ជាប់​ផ្លូវអាកា ស​សម្រាប់​ពាណិជ្ជកម្ម ទេស​ចរណ៍ ការអប់រំ និង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​ផ្សេងទៀត​”។​

លោកធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក បាន​មានប្រសាសន៍ថា វិស័យ​ទេសចរណ៍​នៅតែមាន​សក្ដា​នុ​ពល​ខ្ពស់​ ក្នុងការ​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា ទោះបី​មាន​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​ នៅពេល​បច្ចុប្បន្ន​ក៏ដោយ​។ ក្នុងពេល​លំបាក​នេះ ​នឹងមាន​តម្រូវការ​ខ្ពស់​សម្រាប់​សេវាកម្ម​រហ័ស និង​ជម្រើ​ស​ថែមទៀត​លើ​ការដឹកជញ្ជូន​។​លោក​បានបញ្ជាក់ថា “​ទោះ​ខ្ញុំ​សង្កេតឃើញថា ឧស្សាហកម្ម​នេះ​មិនទាន់បាន​ស្ទុះ​ងើបឡើង​វិញ​ដូច​ការរំពឹងទុក ដោយ​​សារ​យើង​មិនមាន​មធ្យោបាយ​ធ្វើដំណើរ​ច្រើន ជាពិសេស​ការហោះហើរ​ត្រង់​ពី​គោលដៅ​ផ្សេងទៀត ហើយ​ថែមទាំង​មាន​កំណើន​យឺត​ ជាង​ប្រទេសជិតខាង​របស់​យើង​ផងដែរ”​។ លោកបន្តថា “ដូច្នេះ ការហោះហើរ​ត្រង់​កាន់តែច្រើន​ពី​ប្រទេសនិង​ទីក្រុង​ធំៗ​ផ្សេងទៀត នឹង​ផ្តល់ឱ្យ​យើង​កាន់​​តែមាន​ភាព​ទាក់ទាញ​ សម្រាប់​ភ្ញៀវ​ទេសចរ​ទៅកាន់​ប្រទេស​នានា​”​។​

​លោក​បញ្ជាក់ថា ​ទោះ​នូ​វែ​ល​សេ​ឡង់​ជា​ប្រទេស​តូច​មួយ ហើយ​យើង​មិនមាន ​ជើងហោះហើរ​ត្រង់​ជាមួយ​គេ​ក៏ដោយ ក៏​យើង​គួរតែ​ទទួលបាន​អត្ថប្រយោជន៍​ពី​ពួកគេ​ ដោយសារ​ពួកគេ​បាន​ភ្ជាប់​ជើង​​ហោះហើរ​ត្រង់ ​ជាមួយ​ប្រទេស​អាស៊ាន​មួយចំនួន​ផ្សេងទៀត​។ ដូច្នេះ នៅពេលដែល​យើង​មាន​ជើងហោះហើរ ​ពី​ប្រទេស​នោះ ពួកគេ​អាច​បម្រើ​ជា​មជ្ឈមណ្ឌល​ត​ភ្ជាប់​មក​ប្រទេស​យើង​។​បើ​យោងតាម​រដ្ឋលេខាធិការ​ដ្ឋា​ន​អា​​កាស​ចរ​ស៊ីវិល បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​សរុប​ចំនួន២៦ បាន​ដំណើរការ​ជើងហោះហើរ ឬ​ស្មើនឹង៨៤៤ ទៅ​​មក​ក្នុង១​សប្តាហ៍​ គិត​ត្រឹម​ចុងខែ​ឧសភា ដែល​រាប់ទាំង​ជើង​​ហោះហើរ​ក្នុងស្រុក និង​ក្រៅ​ស្រុក​។

ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ទទួលបាន​ជើងហោះហើរ​ច្រើនជាងគេ ​គឺមាន​ដល់​ចំនួន៦៣៤ ឬ៧៥,១២ភាគរយ តាម​ពីក្រោយ​ដោយ​ព្រលានយន្តហោះ​អន្តរជាតិ ​ខេត្តសៀមរាប ​(១៩៦ ស្មើ​ ២៣,២២​ ភាគរយ​) និង​ព្រលាន​យន្ត​ហោះ​ខេត្ត​ព្រះសីហនុ ​(២២ ស្មើ ២,៦១​ភាគរយ​)​។

កម្ពុ​ជាមាន​ក្រុមហ៊ុន​អា​​កាស​ចរណ៍​ចំនួន៤៣ បាន​ដំណើរការ​នៅក្នុង​ឆ្នាំ​២០១៩ មុនពេល​មានការ​រីក​រាលដាល​ជំងឺ​កូ​វីដ ដោយ​មិន​រាប់បញ្ចូល​សេវា​ហោះហើរ​លក្ខណៈ​ជួល​៕

 

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនដ៏ធំមួយបានដាក់ពាក្យសុំការពារការក្ស័យធននៅសហរដ្ឋអាមេរិក

ដោយៈ តែម សុខុម

ហុងកុង: Sunac ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេមួយរបស់ប្រទេសចិន បានដាក់ពាក្យសុំការពារការក្ស័យធននៅសហរដ្ឋអាមេរិក ភ្លាមៗបន្ទាប់ពីបានទទួលការយល់ព្រមពីម្ចាស់បំណុលរបស់ខ្លួន នៅក្នុងការរៀបចំបំណុលជិត១០ពាន់លានដុល្លារឡើងវិញ។

ក្រុមហ៊ុននេះបានដាក់ញត្តិ សុំការពារការក្ស័យធន តាមជំពូកទី១៥ ទៅតុលាការទទួលបន្ទុកដោះស្រាយ សំណុំរឿងក្ស័យធននៅសង្កាត់ Southern District ក្នុងក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី១៩ ខែកញ្ញា។នេះគឺជាក្រុមហ៊ុនអភិវឌ្ឍន៍ចិន ខ្នាតយក្សទី២ហើយ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ ដែលស្វះស្វែងស្នើសុំការការពារបែបនេះ។ ក្រុមហ៊ុនអភិវឌ្ឍន៍ Evergrande បានស្នើសុំការការពារបែបនេះនៅក្នុងសហរដ្ឋអាមេរិក កាលពីមួយខែមុន បន្ទាប់ពីបានប្រកាសពីការខាតបង់ចំនួន៨១ពាន់លានដុល្លារ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។

ដំណើរការនេះអនុញ្ញាតឱ្យតុលាការ លូកដៃអន្តរាគមន៍ នៅពេលសំណុំរឿងក្ស័យធន ពាក់ព័ន្ធនឹងប្រទេសមួយផ្សេងទៀត ហើយវាមានបំណង ជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងតុលាការសហរដ្ឋអាមេរិក កូនបំណុល និងយុត្តាធិការផ្សេងទៀត ដែលពាក់ព័ន្ធនឹងដំណើរការក្ស័យធនឆ្លងដែន។

ការឈានជើងចូលក្នុងដំណើរការនេះ អាចជួយក្រុមហ៊ុន Sunac China ចរចាជាមួយអ្នកផ្តល់ប្រាក់កម្ចីនៅបរទេស ខណៈខ្លួនកំពុងប្រឹងប្រែងរៀបចំបំណុលរបស់ខ្លួនឡើងវិញ៕ CNN៕

ការផ្ទេរកម្មសិទ្ធិខុនដូរបស់ប្រទេសថៃទៅឱ្យជនបរទេសហក់ ឡើង៦៥ភាគរយ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្រូវការខុនដូពីសំណាក់ជនបរទេស ក្នុងទីផ្សារនៅប្រទេសថៃ បានបន្តកើនឡើង ក្នុងឆមាសទីមួយ ឆ្នាំ២០២៣នេះ ខណៈអ្នកទិញភាគច្រើនបំផុតជាជនជាតិចិន។

កំណើននៃការផ្ទេរខុនដូ ទៅកាន់ជនបរទេស បានបណ្តាលមកពីការបើកដំណើរការឡើងវិញ យ៉ាងពេញលេញរបស់ប្រទេសថៃ នៅក្នុងឆមាសទីពីរ ឆ្នាំ២០២២ ដោយអនុញ្ញាតឱ្យជនបរទេស ដែលបានទិញខុនដូ Presale អាចវិលត្រលប់មកវិញ និងបញ្ចប់ដំណើរការក្នុងការផ្ទេរកម្មសិទ្ធិ។

យោងតាមទិន្នន័យបានបង្ហាញថា ការផ្ទេរកម្មសិទ្ធិខុនដូរបស់ប្រទេសថៃ ទៅឱ្យជនបរទេសបានកើនឡើង៦៥,៦ភាគរយ ក្នុងរយៈពេល៦ខែដំបូង ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដោយសារតែការកើនឡើង នៃគម្រោងដែលទើបនឹងសាងសង់បញ្ចប់ថ្មីៗ។ខុនដូប្រហែល៧.៣៣៨យូនីត ដែលមានតម្លៃសរុបចំនួន ៣៥,២១ពាន់លានបាត (ជិត១ពាន់លានដុល្លារអាមេរិក) ត្រូវបានផ្ទេរទៅកាន់ជនបរទេស ក្នុងកំឡុងខែមករា រហូតដល់ខែមិថុនា ដែលភាគច្រើនស្ថិតនៅក្នុងខេត្តឈុនបុរី និងរាជធានីបាងកក។ នេះបើយោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ(REIC)។

ជាក់ស្តែង ចំនួនអ្នកទិញជាជនជាតិចិន នៅតែឈរក្នុងលំដាប់កំពូលទី១ តាមពីក្រោយដោយចំនួនអ្នកទិញ ជាជនជាតិរុស្សី និងជនជាតិអាមេរិក។

ចំណែក ចំនួនអ្នកទិញមកពីប្រទេសមីយ៉ាន់ម៉ា ដែលមិនធ្លាប់ស្ថិតក្នុងលំដាប់កំពូលទាំង១០ កាលពីមុនឆ្នាំ២០២២ ប៉ុន្តែពេលនេះ ចំនួនអតិថិជនមកពីមីយ៉ាន់ម៉ា បានស្ថិតនៅលំដាប់ទី៨ បន្ទាប់ពីស្ថិតនៅលំដាប់ទី៦ កាលពីឆ្នាំមុន។ ផ្ទុយទៅវិញ តម្រូវការខុនដូពីជនជាតិថៃក្នុងស្រុក នៅតែមានការធ្លាក់ចុះ។

លោក Vichai Viratkapan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC)បានមានប្រសាសន៍ថា “ដើម្បីជំរុញសេដ្ឋកិច្ច រដ្ឋាភិបាលថៃ គួរតែលើកកម្ពស់ការទិញខុនដូ ដែលផ្តោតលើជនបរទេស តាមរយៈការបង្កើនកូតាកម្មសិទ្ធិបរទេស នៅក្នុងតំបន់មួយចំនួនដូចជា ប៉ាតាយ៉ា និងភូកេត”៕

កម្ពុជា កំពុងរៀបចំឯកសារស្នើដាក់បញ្ចូលក្រមាខ្មែរ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី

ភ្នំពេញ នាល្ងាចថ្ងៃទី១៩ ខែកញ្ញានេះ ពីសន្និសីទសារព័ត៌មាននៅក្នុងអាកាសយានដ្ឋានអន្តរជាតិលោក គង់ ពុទ្ធិកា បានបង្ហើបឱ្យដឹងថា “លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងរៀបចំឯកសារ ដើម្បីស្នើសុំចុះបញ្ជីក្រមា ទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកវប្បធម៌អរូបី”។
ជុំវិញបញ្ហានៃការស្នើដាក់បញ្ចូលក្រមាជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជានេះ ភាគីថៃដែលមានក្រមាដូចនឹងកម្ពុជានោះ ក៏នឹងគ្រោងស្នើទៅអង្គការយូណេស្កូ ដើម្បីដាក់ក្រមាថៃចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី។

បើតាមសារព័ត៌មានរបស់ថៃឈ្មោះថា The Nation Thailand កាលពីថ្ងៃទី២១ខែឧសភា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ បានចុះផ្សាយថា “ថៃគ្រោងនឹងស្នើអង្គការយូណេស្កូ ចុះបញ្ជីក្រមាថៃ ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ដើម្បីផ្សព្វផ្សាយវប្បធម៌ថៃទៅកាន់ពិភពលោក”។
ស្ថិតក្នុងបញ្ហាប្រឈមគ្នារវាងភាគីកម្ពុជា-ថៃ ពាក់ព័ន្ធនឹងការចុះបញ្ជីក្រមាចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនេះ លោក គង់ ពុទ្ធិកា បានឆ្លើយតបជាមួយកម្ពុជាថ្មីថា “ នេះជាបញ្ហាប្រឈមមួយរបស់យើង(របស់កម្ពុជា) ដែលយើងត្រូវតែខិតប្រឹងប្រែងគៀងគនូវមិត្តភក្ដិអន្តរជាតិ ដើម្បីគាំទ្រយើងនូវក្នុងការចុះបញ្ជីក្រមានេះ”។

ជាមួយគ្នានេះ លោក គង់ ពុទ្ធិកា ក៏បង្ហាញក្ដីសង្ឈឹមជឿជាក់លើ ក្រុមការងារ ដែលរៀបចំឯកសារចុះបញ្ជីក្រមាខ្មែរជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនេះ នឹងគិតគូរត្រៀមប្រកួតប្រជែង យកបញ្ហាក្រមាដែលកំពុងកើតឡើងរវាងកម្ពុជា-ថៃនេះ ធ្វើជាបញ្ហាអាទិភាពដោះស្រាយ ដើម្បីធ្វើយ៉ាងណាឱ្យក្រមារបស់ខ្មែរបានចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី៕

មន្ត្រីជាន់ខ្ពស់អាមេរិកអះអាងថា សេដ្ឋកិច្ចអាមេរិកមិនបានបង្ហាញសញ្ញាណាមួយឆ្ពោះទៅរកការធ្លាក់ចុះនោះទេ

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លើកឡើងថា លោកស្រីមិនឃើញមានសញ្ញាណាមួយ ដែលបង្ហាញថា សេដ្ឋកិច្ចអាមេរិកកំពុងឈានទៅរកការធ្លាក់ចុះនោះទេ។

ទោះបីជាយ៉ាងនេះក្តី លោកស្រីបានព្រមានថា ការបរាជ័យរបស់សភាក្នុងការអនុម័តច្បាប់ ដើម្បីបន្តធ្វើឱ្យរដ្ឋាភិបាល ដំណើរការទៅមុខ អាចបង្កហានិភ័យចំពោះការធ្លាក់ចុះនៃសន្ទុះសេដ្ឋកិច្ច។

លោកស្រី Yellen បានប្រាប់សារពត៌មាន CNBCថា “ខ្ញុំមិនឃើញសញ្ញាណាមួយ ដែលបង្ហាញថាសេដ្ឋកិច្ចមានហានិភ័យ នៃការធ្លាក់ចុះនោះទេ ដោយកត់សម្គាល់ថា ទីផ្សារការងាររបស់សហរដ្ឋអាមេរិកក៏នៅតែរឹងមាំ ហើយអតិផរណាបាននិងកំពុងធ្លាក់ចុះ”។លោកស្រី Yellen បានបន្តថា “វាឆាប់ពេកក្នុងការវាស់ស្ទង់ពីផលប៉ះពាល់នៃកូដកម្ម ប្រឆាំងនឹងក្រុមហ៊ុនផលិតរថយន្ត នៅទីក្រុង Detroit Three របស់សហរដ្ឋអាមេរិក  ដោយកត់សម្គាល់ថា វាអាស្រ័​យទៅលើថាតើកូដកម្មនេះ នឹងអូសបន្លាយយូរប៉ុណ្ណា ហើយតើនរ​ណា​ជាអ្នករងផលប៉ះពាល់”។

លោកស្រី Yellen ដែលជាអតីតប្រធានធនាគារកណ្តាលអាមេរិកបានអះអាងថា ចំណាត់ការរបស់ធនាគារកណ្តាល ក្នុងការដំឡើងអត្រាការប្រាក់ បានចាប់ផ្តើមជះផលប៉ះពាល់ ដល់ទីផ្សារលំនៅដ្ឋាន ប៉ុន្តែការចំណាយរបស់អ្នកប្រើប្រាស់នៅតែរឹងមាំ។

លោកស្រីបានបន្ថែមថា រដ្ឋបាលលោកចូ បៃដិន កំពុងតាមដានយ៉ាងដិតដល់លើតម្លៃប្រេងសាំង បន្ទាប់ពីការកើនឡើងនាពេលថ្មីៗនេះ ហើយលោក បៃដិន បានប្តេជ្ញាចិត្ត និងធានាថា ថាមពលនៅតែមានតម្លៃសមរម្យសម្រាប់ប្រជាជនអាមេរិក៕

អ្នកជំនាញបង្ហើបពីឱកាសវិនិយោគលើផ្នែកមួយនៃវិស័យអចលនទ្រព្យដែលនៅតែមានសក្តានុពល

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អ្នកជំនាញបានមើលឃើញថា ផ្នែកមួយនៃវិស័យអច​ល​នទ្រព្យបែបបដិសណ្ឋារកិច្ច និងទេសចរណ៍នៅតែមានឱកាសរីកចម្រើន​ សម្រាប់រយៈពេលវែងនាពេលខាងមុខ។

ប្រធានសមាគមអចលនទ្រព្យសកល លោកឧកញ៉ាសំ សុខនឿនបានមានប្រសាសន៍ឲ្យដឹង ក្នុងវេទិកានិយាយពីដំណោះស្រាយ ក្នុងវិស័យអចលនទ្រព្យកាលពីសប្តាហ៍មុនថា នៅជុំវិញរាជធានីភ្នំពេញ ចម្ងាយចន្លោះ៣០ ទៅ៥០គីឡូម៉ែត្រ ជាតំបន់ដែលមានឱកាសវិនិយោគលើរមណីយដ្ឋានកែច្នៃ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ។

លោកបន្តថា “បច្ចុប្បន្ន នៅថ្ងៃចុងសប្តាហ៍ មិនទាន់មានកន្លែងសំរាប់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលអាចទៅទស្សនា និងលំហែរកំសាន្តបានតាមស្តង់ដាអន្តរជាតិនៅឡើយ”។ លោកបន្តថា “ហេតុនេះការវិនិយោគក្នុងវិស័យនេះ នៅតែមានសារៈសំខាន់ និងឆ្លើយតបតម្រូវការនៅឡើយ”។

ជាមួយគ្នានេះ លោកធួន ស៊ីណានប្រធានសមាគមអាស៊ីប៉ាស៊ីហ្វិកកម្ពុជា(PATA)បានមានប្រសាសន៍ឲ្យដឹងផងដែរថា វិស័យទេស​ចរណ៍កម្ពុជាពឹងផ្អែកខ្លាំង លើទេសចរណ៍បែបវប្បធ៌ម និងប្រវត្តិ​សា​ស្រ្ត ប៉ុន្តែយើងខ្វះការវិនិយោគរមណីយដ្ឋានកែច្នៃ តាមស្តង់ដាអន្តរជាតិនៅឡើយ ដែលបញ្ហានេះ ទាមទារឲ្យមានការវិនិយោគបន្ថែ​មពីអ្នកវិនិយោគជាតិ អន្តរជាតិ។

លោកបន្តថា “ហេតុនេះការចូលរួមពីវិស័យឯកជន ពិតជាមានសារៈសំខាន់ណាស់ ដើម្បីចូលរួមទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនា និងស្នាក់នៅរយៈពេលវែងនៅកម្ពុជា”៕

ស្ពានឆ្លងកាត់ទន្លេបាសាក់ថ្មីមួយនៅ “ក្រុងសំពៅពូន”នឹងសាងសង់ នាពេលខាងមុខ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដោះដូរដីរដ្ឋចំនួន៤កន្លែង ដែលមានទំហំសរុបជាង ៣.៧៥៦ហិកតា នៅក្នុងស្រុកកោះធំ ស្រុកលើកដែក និងក្រុងសំពៅពូន នៃខេត្តកណ្តាល ឱ្យទៅក្រុមហ៊ុនឯកជនមួយ ជាថ្នូរនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាននិងអគាររដ្ឋបាល មានតម្លៃសរុបចំនួន៤៥លានដុល្លារ។

នេះបើយោងតាមលិខិតមួយច្បាប់ ចុះលេខ៧៨៥ សជណ.ហធ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានចុះហត្ថលេខាដោយឯកឧត្តម ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការ ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។

លិខិតនេះបានបញ្ជាក់ឱ្យដឹង ពីសំណើសុំលក់ផ្តាច់នូវទីតាំងដីរដ្ឋចំនួន៤កន្លែង នៃរដ្ឋបាលខេត្តកណ្តាល ដែលមានទំហំសរុបចំនួន ៣៧.៥៦៩.០៧២ម៉ែត្រការ៉េ ស្មើនិងជាង៣.៧៥៦ហិកតា ទៅឱ្យក្រុមហ៊ុនឯកជនមួយគឺក្រុមហ៊ុន ខេធី ឆាយណា អេស៊ា ហ្រ្គីនស៊ីធី អ៊ិនវេសម៉ិនឯ.ក ជាថ្នូរនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន និងអគាររដ្ឋបាលរបស់ក្រុងសំពៅពួន ខេត្តកណ្តាល សរុបជាទឹកប្រាក់មានតម្លៃជាង៤៥លានដុល្លារ។

ទីតាំងដីរដ្ឋទាំង៤កន្លែងនោះ រួមមាន ទីតាំងដីមួយផ្នែកនៃអាងទឹកក្របីកូន អាងទឹកម្លេច អាងទឹកបឹងធំ និងអាងទឹកស្រះ៨ ស្ថិតនៅស្រុកកោះធំ និងក្រុងសំពៅពូន ដោយត្រូវអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចខាងក្រោម ទី១ ស្ថាបនាផ្លូវដី “ស” ចំនួន២ខ្សែ ប្រវែងសរុបប្រមាណ ២០គីឡូម៉ែត្រ តម្លៃ១២លានដុល្លារ ដោយតភ្ជាប់ពីផ្លូវជាតិលេខ២៣ មកដល់ស្ពានឆ្លងកាត់ទន្លេបាសាក់ថ្មី ក្រុងសំពៅពូន។
ទី២ ស្ថាបនាផ្លូវ “ស” ចំនួន២ខ្សែ ប្រវែងប្រមាណ ៣០គីឡូម៉ែត្រ តម្លៃសរុប៨លានដុល្លារ ចាប់ពីចំណុបប្រសព្វផ្លូវជាតិលេខ២៣ រហូតដល់ផ្លូវប៉ាក់ណាម ឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ និងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន។
ទី៣ ស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ ប្រវែង៥០០ម៉ែត្រ ទទឹង ១២ម៉ែត្រ តម្លៃ២៤លានដុល្លារ ឆ្លងកាត់ពីសង្កាត់សំពៅពូន ទៅសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន។
ទី៤ អគាររដ្ឋបាលក្រុងសំពៅពួនទំហំ៣០ម៉ែត្រ គុណ១៥ម៉ែត្រ កម្ពស់៣ដាន់ រួមទាំងជាន់ផ្ទាល់ដី ដែលមានតម្លៃ១.០៥០.០០០ដុល្លារ។

នៅក្នុងលក្ខខណ្ឌនៃការដោះដូរនេះ ក្រសួងមហាផ្ទៃ  និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងចេញប្រកាសរួមមួយ ដើម្បីផ្ទេរកម្មសិទ្ធជូនក្រុមហ៊ុនខាងលើ មុនពេលចាប់ផ្តើមដំណើរការសាងសង់ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដោយពន្ធនៃការផ្ទេរកម្មសិទ្ធជាបន្ទុករបស់រដ្ឋ។

ចំណែកក្រុមហ៊ុនត្រូវធ្វើការដោះស្រាយ គោលនយោបាយជូនប្រជាពលរដ្ឋប៉ះពាល់ ក្នុងអត្រា០.‌១៥ ទៅ០.២ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ជាជំហានបន្ទាប់ ក្រសួងមហាផ្ទៃត្រូវដឹកនាំភាគីរដ្ឋាភិបាលនិងភាគីឯកជនដែលពាក់ព័ន្ធ ក្នុងការចាប់ផ្តើមសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធ​មុន នឹងឈានទៅកាន់ការប្រគល់ទទួល ជាកិច្ចបញ្ជប់នីតិវិធីស្តីពីការដោះដូរ៕

 

Asia stocks slide amid China woes, Japan catches up on chip sell-off

Source: Shutterstock

Asian shares sank on Tuesday, as worries about the Chinese property sector weighed on markets from Hong Kong to Australia, while Japanese investors sold chip stocks on their return from a holiday-extended weekend.

Benchmark U.S. Treasury yields hovered near 16-year peaks and the dollar held close to six-month highs as traders braced for a Federal Reserve rate decision on Wednesday, in a week that also sees policy decisions from the Bank of Japan and Bank of England, among others.

Facebook link thumbnail image template

Crude oil continued its rally amid tighter supply, stoking worries about stagflation.

MSCI’s broadest index of Asia-Pacific shares (.MIAP00000PUS) slipped 0.3%.

Japan’s Nikkei (.N225) tumbled 1.1% under the weight of big losses for chip-related stocks including Tokyo Electron (8035.T) and Advantest (6857.T).

Japanese markets were closed Monday, when Asian tech stocks sold off following a Reuters report that TSMC (2330.TW) had asked its major vendors to delay deliveries.

John Pearce, CIO at Unisuper, called the news “surprising.”
“The one thing you were almost certain of was that demand for semiconductors was only one way,” he said.

At the same time, “there’s enough lead indicators there to say there’s real softness in the pipeline,” he added.
Hong Kong’s Hang Seng (.HSI) declined 0.3%, with a subindex of tech stocks (.HSTECH) sliding 0.7%.

Chinese property stocks were volatile, with a subindex of Hang Seng developers (.HSMPI) dropping as much as 1.2% at one point, although it was last off 0.2%.

Source: Reuters

China General Nuclear to develop renewable energy base in Laos

BEIJING – China General Nuclear Power Group (CGN) has signed a project development agreement with the government of Laos to develop a renewable energy base in the north of the country, according to a statement released by CGN on Sunday.

The base will incorporate wind, solar, hydro and energy storage capabilities, and will feed into an existing power line that transfers power generated in Laos to China’s Yunnan province, and a second planned 500kV power line between the two.

Laos, a member of China’s ambitious Belt and Road Initiative, has already hosted significant infrastructure investment from China, including a recently-opened high speed railway line between the two countries.

The latest agreement, signed at the China-Asean Expo held in Nanning in southern Guangxi province, advances a memorandum of understanding on the proposed renewable energy base signed between CGN and the Lao government in October 2022.

Power exports to China have formed a key part of landlocked Laos’ development strategy, with China Southern Power Grid Co taking a majority stake in the Laotian national power grid in 2020 to help develop the sector.Source: Reuters