GDPរបស់សហរដ្ឋអាមេរិកហក់ឡើងរហូតដល់២៣ទ្រីលានដុល្លារ វ៉ាដាច់មហាយក្សចិន

ដោយៈ សុខុម

អន្តរជាតិ: នៅក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ទើបតែពេលនេះទេដែលសហរដ្ឋអាមេរិក ស្ថិតក្នុងជំហរដ៏រឹងមាំបំផុត នៅក្នុងប្រកួតប្រជែងនឹងមហាយក្សចិន ដែលជាសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក។

យោងតាមគេហទំព័រ Free Citizens Network ចុះផ្សាយកាលពីថ្ងៃទី២២ ខែកុម្ភៈ ឱ្យដឹងថា សហរដ្ឋអាមេរិក នឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងល្បឿនលឿនបំផុតរបស់ខ្លួន ក្នុងរយៈពេល៤០ឆ្នាំមកនេះ ហើយអត្រាគ្មានការងារធ្វើ គឺមានត្រឹមតែ៣,៤%ប៉ុណ្ណោះ ដែលជាអត្រាទាបបំផុតមិនធ្លាប់មានក្នុងពេល៥០ឆ្នាំមកនេះ ហើយបច្ចុប្បន្នកំពុងតែស្ថិត នៅលើមាគ៌ាឆ្ពោះទៅវ៉ាដាច់ប្រទេសចិនជាថ្មីទៀត។

ភាពតានតឹងនាពេលថ្មីៗនេះ ជាមួយប្រទេសចិន ដូចជាករណីបាឡុងចារកម្មយកការណ៍សម្ងាត់ជាដើម បានធ្វើឱ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន កាន់តែប្រេះឆាថែមទៀត។

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានលើកឡើងពីបញ្ហាទាំងនេះនៅក្នុងសុន្ទរកថា ប្រចាំឆ្នាំទៅកាន់ពលរដ្ឋអាមេរិក។

លោកថ្លែងថា “រដ្ឋការរបស់លោកកំពុងប្រឹងប្រែង ប្រកួតប្រជែងផ្នែកសេ​ដ្ឋកិច្ចជាមួយប្រទេសចិន ហើយក៏បាននិងកំពុងព្យាយាមបញ្ចៀសមិនជម្លោះផងដែរ”។

លោក ចូ បៃឌិន បានសង្កត់ធ្ងន់លើអាទិភាពនានា ដូចជា ការជំរុញការផលិតក្នុងស្រុក និងការនាំយកអាជីវកម្មត្រលប់ ទៅកាន់សហរដ្ឋអាមេរិក វិញ ជំនួសឱ្យការពឹងផ្អែកលើបណ្ដាដៃគូអន្តរជាតិ ដូចជាប្រទេសចិន ជាដើម។

ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចអាមេរិក មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ដោយការងារចំនួន៥១៧.០០០កន្លែង ត្រូវបានបង្កើតឡើងគ្រាន់តែក្នុងខែមករាដើមឆ្នាំនេះ។ ការងារថ្មីសរុបចំនួន១២លានកន្លែងត្រូវបានបង្កើតឡើង រួមទាំងការងារផលិតក្នុងស្រុកចំនួន៨០០.០០០កន្លែងផងដែរ ហើយមានពលរដ្ឋអាមេរិក ជាង១០លាននាក់បានដាក់ពាក្យសុំបង្កើតអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ។

បច្ចុប្បន្ន សហរដ្ឋអាមេរិក គឺជាប្រទេសមានទំហំសេដ្ឋកិច្ចធំជាងគេបំផុតក្នុងពិភពលោ​ក ជាមួយនឹងផលទុនជាតិសរុប (GDP) ២៣ទ្រីលានដុល្លារ ក្នុងឆ្នាំ២០២១ គឺច្រើនជាងមហាយក្សចិន ចំនួន៥ទ្រីលានដុល្លារ៕ Free Citizens Network៕

Investors target high-class Pattaya hotels

 

Hotel investors are focused on buying upscale establishments because of high demand from independent guests, instead of hotels targeting mass tour groups, which have unfavourable locations and produce low returns, say Pattaya operators.

Thanet Supornsahasrungsi, president of the Chon Buri Tourism Council, said 4- and 5-star properties, or those located near beaches and city centres, are more attractive investments because their customers tend to have high spending power.

“Investors learned from Covid-19 that location is an important factor,” said Mr Thanet.

Independent travellers in the post-pandemic period are more likely to opt for hotels with convenient locations where they can travel from place to place easily, he said.

Even though Chinese tour groups have started to return, hotels targeting mass tours with about 100 to 200 rooms are not favourable choices for investment due to their locations on the outskirts of towns, which require a bus to travel to other places.

In terms of hotel investment, Mr Thanet said properties for sale are currently those which were unable to recover from the coronavirus pandemic or do not have advantages in their location.

However, many hotels that have satisfactory occupancy and room rates might not want to sell their properties anymore.

Their estimated value would be higher than the market average, and investors who look for a price below the market would not be able to afford to purchase them.

The property consultancy JLL Thailand has predicted that hotel transactions across Thailand would reach 12 billion baht this year.

Mr Thanet said those transactions would mostly derive from big deals worth 1-2 billion baht, rather than from small properties.

He said the hotel investment market this year would not see a large number of deals because owners of hotels affected by the pandemic had already sold their properties to cut their losses over the past three years.

“Hotels that can survive today are only those which can maintain a high occupancy rate,” said Mr Thanet.

Source: Bangkok Post

ពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards លើកទី៨ ស្វែងរកអ្នកឈ្នះរង្វាន់ស្តង់ដារ​មាសក្នុងវិស័យអចលនទ្រព្យ ខណៈទីផ្សារក្នុងស្រុកកំពុងធ្វើការងើបឡើងវិញ

រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៣ – PropertyGuru Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ ថ្ងៃនេះបានបើកដំណើរការពានរង្វាន់ PropertyGuru Cambodia Property Awards ឆ្នាំ ២០២៣ ដោយចាប់ផ្តើមការស្វែងរកជាថ្មីនូវអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ការអនុវត្តការរចនា និងគម្រោង៖ ស្តង់ដារមាសនៃអចលនទ្រព្យ។

ការប្រកាសពានរង្វាន់ PropertyGuru Cambodia Property Awards លើកទី ៨ ឆ្នាំ ២០២៣ ធ្វើឡើងស្របពេលដែលតម្រូវការអចលនទ្រព្យលំនៅដ្ឋានផ្លាស់ប្តូរពីក្រៅប្រទេសមក ក្នុងស្រុកដែលមានតម្រូវការទិញខ្ពស់។

លោក សន សៀប ប្រធានក្រុមប្រឹក្សាឯករាជ្យនៃអ្នកដាក់ពិន្ទុនៃពានរង្វាន់នៅកម្ពុជា និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានមានប្រសាសន៍ថា «ទីផ្សារឥឡូវនេះពឹងផ្អែកខ្លាំងលើតម្រូវការក្នុងស្រុក ដូច្នេះការអភិវឌ្ឍន៍គម្រោងថ្មីៗដើម្បីត្រូវនឹងតម្រូវការរបស់អ្នកទិញក្នុងស្រុកគឺជាការសម្រេចចិត្តដ៏ឈ្លាសវៃមួយ។ មិន​ត្រឹម​តែ​មាន​តម្រូវ​ការ​លំនៅឋាន​ខ្លាំង​ពី​ប្រជាជន​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក​គេ​ក៏​ចូល​ចិត្ត​មាន​ផ្ទះ​នៅ​ក្នុង​បុរី​ដែរ ព្រោះ​ពួក​គេ​នៅ​តែ​ចង់​បាន​ដី​ដែល​មាន​សួន​ច្បារ ចំណត​យានយន្ត​ងាយ​ស្រួល និង​​ឯកជន​ភាពខ្ពស់»។

នាថ្ងៃព្រហសន៍ ទី២៣ នេះលោក សន សៀប បានចូលរួមជាមួយតំណាងជាន់ខ្ពស់នៃកម្មវិធី PropertyGuru Asia Property Awards ក៏ដូចជាអ្នកគ្រប់គ្រងផ្លូវការរបស់កម្មវិធី និងអ្នកទទួលពានរង្វាន់នៅក្នុងកម្មវិធីតុមូលជាមួយអ្នកសារព័ត៌មាននៅភោជនីយដ្ឋាន Topaz រាជធានីភ្នំពេញ។

ពានរង្វាន់ PropertyGuru Cambodia Property Awards លើកទី ៨ ដែលមានការគាំទ្រដោយ CBRE Cambodia នឹងរៀបចំពិធីជប់លៀងប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃសុក្រ ទី ១៨ ខែសីហា ឆ្នាំ ២០២៣ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ដែលមានឥទ្ធិពលក្នុងវិស័យនេះ។

កាលបរិច្ឆេទសំខាន់ៗសម្រាប់ ឆ្នាំ ២០២៣នេះ៖

ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៣ – បិទការចុះឈ្មោះ

ថ្ងៃទី ២៩ ខែឧសភា ដល់ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៣ – ការត្រួតពិនិត្យទីតាំង

ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៣ – ការវិនិច្ឆ័យចុងក្រោយ

ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៣ – ពិធីប្រគល់រង្វាន់ និងពិធីជប់លៀង Gala Dinner នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា

ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៣ – ការតាំងបង្ហាញ Gala វគ្គផ្តាច់ព្រ័ត្រក្នុងតំបន់នៅទីក្រុងបាងកក ប្រទេសថៃ

ការតែងតាំង និងការចុះឈ្មោះអាចចូលទៅ ៖ asiapropertyawards.com/nominations

ក្រុមហ៊ុនចូលរួមប្រកួតត្រូវបានជ្រើសរើសយ៉ាងម៉ត់ចត់ដោយក្រុមអ្នកវាយតម្លៃឯករាជ្យ ដែលរួមមានអ្នកជំនាញក្នុងវិស័យចម្រុះដូចជា ការប្រឹក្សាអចលនទ្រព្យ ស្ថាបត្យកម្ម ការរចនា និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

គ្រប់គ្រងដោយ HLB ដែលជាបណ្តាញសកលនៃក្រុមហ៊ុនផ្តល់ប្រឹក្សា និងគណនេយ្យឯករាជ្យ កម្មវិធីផ្តល់រង្វាន់នេះធ្វើឱ្យការប្រើប្រាស់ពេញលេញនៃប្រព័ន្ធវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ ជាមួយនឹងកេរ្តិ៍ឈ្មោះដែលបានបង្កើតឡើងសម្រាប់ភាពត្រឹមត្រូវ និងតម្លាភាព។

ក្រុមហ៊ុនល្បីៗនៅកម្ពុជា

ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានឈ្នះពានរង្វាន់អ្នកអភិវឌ្ឍន៍ល្អបំផុត ក៏ដូចជាពានរង្វាន់អ្នកអភិវឌ្ឍន៍ការប្រើប្រាស់ចម្រុះល្អបំផុតនៅកម្មវិធី PropertyGuru Cambodia Property Awards លើកទី ៧ ២០២២ ។ អ្នកអភិវឌ្ឍន៍ក៏បានលើកសរសើរពី Best Mixed Use Development  សម្រាប់ព្រីនស៍ ផ្លាហ្សា និង Best Housing Masterplan Design សម្រាប់ One Tropica ។

ប្រទេសកម្ពុជាមានការតំណាងយ៉ាងល្អកាលពីឆ្នាំមុន ដោយទទួលបានពានរង្វាន់ក្នុងតំបន់នៅក្នុងកម្មវិធី PropertyGuru Asia Property Awards Grand Final លើកទី ១៧ ជាមួយនឹងជ័យលាភីក្រុមហ៊ុន Kambujaya Development Co., Ltd ដែលបានទទួលពានរង្វាន់ Best Breakthrough Developer (Asia) និង Vue Aston ដោយ The Peninsula Capital Co. , Ltd., ទទួលពានរង្វាន់ Best Waterfront Condo Development (Asia)។

ជាផ្នែកមួយនៃកម្មវិធី PropertyGuru Asia Property Awards អ្នកឈ្នះនៅប្រទេសសំខាន់ៗនៃកម្មវិធី PropertyGuru Cambodia Property Awards ឆ្នាំនេះ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីប្រកួតប្រជែងដណ្តើមពានរង្វាន់ថ្នាក់តំបន់ក្នុងកម្មវិធី PropertyGuru Asia Property Awards Grand Final លើកទី ១៨  នៅថ្ងៃទី ៨ ខែធ្នូ ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ។

លោក សន សៀប បានមានប្រសាសន៍ថា៖ “ពានរង្វាន់ PropertyGuru Cambodia Property Awards បានរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យអចលនទ្រព្យរបស់ប្រទេស។ តាមរយៈវេទិកាអន្តរជាតិនេះ គម្រោងកាន់តែច្រើនឡើងកំពុងក្លាយជាការប្រកួតប្រជែងទាក់ទងនឹងការរចនាស្ថាបត្យកម្ម គុណភាពសំណង់ និងបច្ចេកវិទ្យា។ ការឈ្នះពានរង្វាន់ពី PropertyGuru Cambodia Property Awards នឹងបង្កើនកេរ្តិ៍ឈ្មោះរបស់អ្នកអភិវឌ្ឍន៍ និងភាពជឿជាក់របស់អ្នកទិញ ផ្តល់ឱ្យពួកគេនូវភាពជឿជាក់កាន់តែច្រើន និងផ្តល់ឱ្យពួកគេនូវឱកាសដើម្បីបង្ហាញពីសមិទ្ធិផល និងការច្នៃប្រឌិតរបស់ពួកគេមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។”

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ ពានរង្វាន់ PropertyGuru Asia Property Awards បន្តផ្តល់រង្វាន់ដល់ការងារដែលមានសមត្ថភាពខ្ពស់នៅក្នុងឧស្សាហកម្មនេះ ដោយរួមបញ្ចូលទាំងការអភិវឌ្ឍន៍អចលនទ្រព្យ សំណង់ ស្ថាបត្យកម្ម ការរចនា និងការអនុវត្តអគារប្រកបដោយនិរន្តរភាព។ ពានរង្វាន់នេះបានពង្រីកក្នុងរយៈពេលជាច្រើនឆ្នាំដើម្បីគ្របដណ្តប់ទីផ្សារអចលនទ្រព្យថាមវន្តក្នុងតំបន់ រួមមានប្រទេសអូស្ត្រាលី ទីផ្សារចិន Greater Niseko នៅក្នុងប្រទេសជប៉ុន និងប្រទេសឥណ្ឌា។

ពានរង្វាន់ PropertyGuru Cambodia Property Awards លើកទី៨ គាំទ្រដោយម្ចាស់ឧបត្ថម្ភមាស CBRE Cambodia; ទស្សនាវដ្តីផ្លូវការ Property Report ដោយ PropertyGuru; ដៃគូផ្សព្វផ្សាយផ្លូវការ Two Way PR; និងអ្នកគ្រប់គ្រងផ្លូវការ HLB ។

សម្រាប់ព័ត៌មសនបន្ថែម សូមទំនាក់ទំនងមក ឫ [email protected] ចូលទៅកាន់វេបសាយ AsiaPropertyAwards.com.

–END–

 

ក្រុមហ៊ុនដ៏ធំរបស់សិង្ហបុរី CapitaLand Investment បោះទុនជាង១ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍអចលនទ្រព្យនៅប្រទេសចិន

ដោយ: គង់ លាងហួរ

សិង្ហបុរី: ក្រុមហ៊ុនគ្រប់គ្រងផលប័ត្រអចលនទ្រព្យ CapitaLand Investment ដែលគាំទ្រដោយរដ្ឋាភិបាលសិង្ហបុរី បានបញ្ចេញមូលនិធិចំនួន២ ដែលមានតម្លៃ១,១ពាន់លានដុល្លារ ដោយមើលឃើញពីការស្ទុះងើបឡើងវិញយ៉ាងខ្លាំង នៃទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន។

មូលនិធិមួយក្នុងចំណោមមូលនិធិទាំង២ នឹងវិនិយោគលើអគារការិ​យាល័យ និងអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងប្រទេសចិន ដោយផ្តោតលើអចលនទ្រព្យ ដែលត្រូវបានបោះបង់ចោល ដោយក្រុមហ៊ុនដែលជួបបញ្ហាផ្នែកហិរញ្ញវត្ថុ។

មូលនិធិនេះ បានទាក់ទាញដើមទុន៨០ភាគរយ ពីវិនិយោគិនស្ថាប័នលំដាប់ថ្នាក់ពិភពលោក ដោយដើមទុននៅសល់ បានមកពីថវិកាផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន CapitaLand ។

គោល​ដៅ​ពីរ​ដំបូង​គេរបស់ក្រុមហ៊ុន CapitaLand Investment គឺ​ការ​អភិវឌ្ឍ​ការិយាល័យ និង​ការ​លក់​រាយ​ក្នុង​ទីក្រុង​ប៉េកាំង និង​មជ្ឈមណ្ឌល​ភស្តុភារ​ក្នុង​ខេត្ត Guangdong។

ក្រុមហ៊ុន CapitaLand ក៏​ធ្លាប់បាន​ប្រកាស​ពី​ការ​ចាប់​ផ្តើម​មូលនិធិ​មួយ​ទៀត ​ដែល​វិនិយោគលើ​មជ្ឈមណ្ឌល​ទិន្នន័យ​របស់​ចិនផងដែរ។ ភាគហ៊ុនសរុប ដែលបានវិនិយោគមានចំនួន៥៣០លានដុល្លារសិង្ហបុរី ដែល៨០ភាគរយបានមកពីវិនិយោគិនស្ថាប័នអន្តរជាតិ។ មូលនិធិនេះ នឹងវិនិយោគ ទៅក្នុងមជ្ឈមណ្ឌលទិន្នន័យថ្មីចំនួន២ នៅជិតទីក្រុងប៉េកាំង ដែលនឹងបញ្ចប់នៅឆ្នាំ២០២៥។

លោក Paul Tham ប្រធានផ្នែកហិរញ្ញវត្ថុនៅក្រុមហ៊ុន CapitaLand បាននិយាយថា “ការបង្កើតមូលនិធិទាំងនោះបង្ហាញថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន កំពុងទាក់ទាញចំណាប់អារម្មណ៍ របស់អ្នកវិនិយោគអន្តរជាតិជាថ្មីម្តងទៀត”៕

សញ្ញាវិជ្ជមានចាប់ផ្តើមមានភាពប្រសើរឡើងក្នុងទីផ្សារអចលនទ្រព្យ ខណៈចិនចាប់ផ្តើមត្រលប់មកវិញ

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យ បានបង្ហាញសញ្ញាវិជ្ជមានលើទីផ្សា​រទិញ លក់ ជួលអចលនទ្រព្យ ក្រោយអ្នកវិនិយោគចិន ជប៉ុន កូរ៉េកាន់តែច្រើនបានត្រលប់មកកាន់កម្ពុជា។

អគ្គនាយកក្រុមហ៊ុនCentur21 Cambodiaបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២ កុម្ភៈថា ក្នុងរយៈពេលដើមខែកុម្ភៈនេះ យើងឃើញមានសកម្មភាពទិញលក់ ជួលមានការកើនឡើង ដោយមានជនជាតិចិនមួយចំនួនបានជួលអាផាតម៉ិន ជួលផ្ទះ និងដើររកទីតាំងធ្វើសកម្មភាពអាជីវក   ម្ម។

លោកបន្តថា “នេះជាសញ្ញានៃការចាប់ផ្តើម ភាពវិជ្ជមាននៅក្នុងទីផ្សារ បន្ទាប់ពីពួកគាត់ជួល ពួកគាត់នឹងសម្លឹងរកឱកាសវិនិយោគ”។លោកបន្តថា “ជាមួយគ្នានេះ ការដកកម្ពុជាចេញពីបញ្ជីរព៌ណប្រផេះ នៃការលាងលុយកខ្វក់ពីអង្គការហ្វាត ចរន្តនៃការចេញ ចូលលុយមកកម្ពុជាមានភាពងាយស្រួល សញ្ញាវិជ្ជមាននឹងចាប់ផ្តើមត្រលប់មកវិញកាន់តែខខ្លាំង”។

លោកច្រឹក សុខនីមបានបន្តថា ស្ថានភាពទីផ្សារចាប់ផ្តើមមានភាពសង្ឃឹម និងសុទិដ្ឋិនិយ​ម ស្របនឹងអ្វីដែលលោកបានលើកឡើងកន្លងមកថា អ្វីៗមានភាពតានតឹងមួយរយៈពេលខ្លីប៉ុណ្ណោះ”។

ជាមួយគ្នានេះ លោកខន គង្គារអគ្គនាយកក្រុមហ៊ុនERA Cambodiaបានមានប្រសាសន៍ឲ្យដឹងស្រដៀងគ្នាថា ទីផ្សារអចលនទ្រព្យ ពិសេសផ្នែកខុនដូ ចាប់ផ្តើមមានសញ្ញាវិជ្ជមានច្រើន ដោយសារចរន្តនៃការទិញលក់ បានកើនឡើងជាមួយនឹងលំហូរវិនិយោគិនចិន ចាប់ផ្តើមមកកាន់កម្ពុជា។

លោកបន្តថា “ទីផ្សារចាប់ផ្តើមមានសុទិដ្ឋិនិយមហើយ អ្វីៗកាន់តែប្រសើរសម្រាប់ទីផ្សារនេះ”។លោកបន្តថា “អ្នកវិនិយោគកូរ៉េ ជប៉ុន ចិនចាប់ផ្តើមមានចរន្តក្នុងទីផ្សារនេះ ពួកគេធ្វើសកម្មភាពទិញ លក់ ជួលកាន់តែច្រើន”។

ចំណែកអ្នកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltd និងជាអនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹងផងដែរថា ទីផ្សារពិតជាមានសញ្ញាសុទិដ្ឋិនិនិយម ជាមួយនឹងកំណើនវិនិយោគគិនបរទេស។

អ្នកស្រីបន្តថា “ទីផ្សារមានសភាពយឺតយ៉ាវកាលពីចុងឆ្នាំមុន និងដើមឆ្នាំនេះ ប៉ុន្តែចាប់ពីដើមខែកុម្ភៈនេះមក ទីផ្សារមានសញ្ញាប្រែប្រួលជាវិជ្ជមានហើយ”៕

 

រយៈពេល៥ឆ្នាំខេត្តប៉ៃលិនទទួលបានគម្រោងអភិវឌ្ឍន៍២៨១គម្រោង

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ប៉ៃលិនជាខេត្តមួយជាប់ព្រំដែនកម្ពុជាថៃ និងជាខេត្តដែលមានសក្ដានុពលទៅលើធនធានរ៉ែ និងកសិកម្ម។

ក្នុងរយៈ៥ឆ្នាំកន្លងទៅនេះ ខេត្តប៉ៃលិនទទួលបានគម្រោងអភិវឌ្ឍន៍ចំនួន២៨១គម្រោង ទាំងគម្រោងសាធារណៈ និងឯជន។ នេះបើតាមប្រសាសន៍លោកស្រីបាន ស្រីមុំអភិបាលខេត្តប៉ៃលិន បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី២៣ កុម្ភៈ ២០២៣។

លោកស្រីបានមានប្រសាសន៍ថា ក្នុងចំណោមគម្រោងទាង២៨១គម្រោងនោះ មានគម្រោងចំនួន១៥៩គម្រោង បានអភិវឌ្ឍន៍រួចហើយ ចំណែ​កគម្រោង ដែលមិនបានអភិវឌ្ឍន៍ ដោយសារតែជួបវិបត្តិកូវិដ១៩។ លោកស្រីថា “សម្រាប់គម្រោងដែលមិនទាន់បានអភិវឌ្ឍន៍ នឹងចាប់ផ្ដើមរៀបចំការអភិវឌ្ឍឡើងវិញក្នុងឆ្នាំ ២០២៣នេះ” ។

លោកស្រីបាន ស្រីមុំបានបន្តថា ខេត្តប៉ៃលិនក៏ជាច្រកធ្វើពាណិជ្ជកម្មដ៏សំខាន់មួយផងដែរជាមួយប្រទេសថៃ ដោយកម្ពុជានាំចេញកសិផលទៅកាន់ប្រទេសថៃ ហើយថៃ ក៏បាននាំចូលមកកម្ពុជាវិញ នូវទំនិញប្រើប្រាស់នានា ដែលធ្វើឱ្យសកម្មភាពនៃការដោះដូរពាណិជ្ជកម្ម នៅព្រំដែនមានភាពមមាញឹក ។

លោកហេង តុងហៃ ប្រធានសាខានៃក្រុមហ៊ុនCentury 21 Zillion Holding ប្រចាំខេត្តប៉ៃលិនបានមានប្រសាសន៍ថា ដោយសារតែខេត្តនេះមានគម្រោងវិនិយោគថ្មីៗជាបន្តបន្ទាប់ ធ្វើឱ្យតម្លៃដីធ្លីនៅតំបន់សក្ដានុពលបានកើនឡើងជាបន្តបន្ទាប់ តែសម្រាប់ដីកសិកម្ម ក៏ឃើញថានៅមានតម្លៃទាបដែលអាចឱ្យអ្នកវិនិយោគដីធ្លីទិញ ដើម្បីទុកចំណេញនៅពេលអនាគត ផងដែរ។

លោកបន្តថា នៅក្នុងខេត្តប៉ៃលិនទាំងមូល មានបែងចែកដី សម្រាប់ពាណិជ្ជកម្ម ដូចជា តំបន់ជាប់ព្រំដែនសម្រាប់សាងសង់ជាសណ្ឋាគារ កាស៊ីណូ និងភោជនីយដ្ឋាន ដោយឡែកនៅឆ្ងាយពីក្រុង និងឆ្ងាយពីតំបន់ព្រំដែនជាប្រភេទកសិកម្ម។ ដីប្រភេទនេះក៏អាចសាងសង់ជាផ្ទះ លំហែរកាយសម្រា​ប់ផ្ដល់ជូនអតិថិជនមកពី តំបន់ផ្សេងៗ និងពីរាជធានីភ្នំពេញជាដើម៕

 

លោក Li Ka-shing បន្តរក្សាតំណែងជាមហាសេដ្ឋីមានទ្រព្យច្រើន ជាងគេបំផុតទី១នៅទីក្រុងហុងកុង

ដោយ: គង់ លាងហួរ

ហុងកុង: យោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី Forbes បានឱ្យដឹងថា លោក Li Ka-shing លោក Lee Shau-kee និងលោក Henry Cheng គឺជាមហាសេដ្ឋីដែលមានទ្រព្យច្រើនជាងគេ បំផុតទាំង៣រូបនៅក្នុងទីក្រុងហុងកុងជាថ្មីម្តងទៀត។

នេះបើយោងតាមការចុះផ្សាយ ដោយសារពត៌មាន South China Morning Post នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

យោងតាមបញ្ជីចំណាត់ថ្នាក់មហាសេដ្ឋី Forbes Hong Kong Richest List បានចុះផ្សាយថា “មហាសេដ្ឋីកំពូលចំនួន២០រូប ក្នុងចំណោម៥០រូប ទទួលបានទ្រព្យពីវិស័យអចលនទ្រព្យ៦រូបទទួលបានពីវិស័យផលិតកម្ម និង៤រូបទទួលបានពីវិស័យដឹកជញ្ជូន”។

បច្ចុប្បន្ននេះ មហាសេដ្ឋីទាំង៥០នាក់មានទ្រព្យសម្បត្តិ សរុបចំនួន៣២៤ពាន់លានដុល្លារអាមេរិក ដែលធ្លាក់ចុះ៤ពាន់លានដុល្លារធៀបនឹងឆ្នាំមុន។

លោក Li Ka-shing ដែលមានវ័យអាយុ៩៤ឆ្នាំ អតីតប្រធានក្រុមហ៊ុន CK Hutchison Holdings នៅតែជាមហាសេដ្ឋីមានទ្រព្យច្រើនជាងបំផុតទី១នៅទីក្រុងហុងកុង ជាមួយនឹងអាជីវកម្មចម្រុះ ដែលផ្តល់ឱ្យគាត់នូវទ្រព្យសម្បត្តិសុទ្ធចំនួន៣៩ពាន់លានដុល្លារ កើនឡើង៣ពាន់លានដុល្លារពីឆ្នាំ២០២២។

មហាសេដ្ឋីអចលនទ្រព្យ Lee Shau-kee ដែលមានអាយុ៩៥ឆ្នាំបានរក្សាចំណាត់ថ្នាក់ទី២ ទោះបីជាទ្រព្យសម្បត្តិសុទ្ធរបស់លោក បានធ្លាក់ចុះ១១ភាគរយ ដល់៣០,៣ពាន់លានដុល្លារយ៉ាងណាក្តី។

លោក Henry Cheng ជាកូនប្រុសរបស់មហាសេដ្ឋី Cheng Yu-tung បានជាប់ចំណាត់ថ្នាក់លេខ៣ ចាប់តាំងពីឆ្នាំ២០២០។

ដោយសារតម្រូវការចិញ្ចៀនមាស និងខ្សែកបានកើនឡើង ភាគហ៊ុនរបស់ក្រុមហ៊ុន Chow Tai Fook Jewellery Group របស់លោក Henry Cheng បានហក់ឡើងជិត២០ភាគរយ ដល់២៨,៩ពាន់លានដុល្លារ ដែលបង្កើនទ្រព្យសម្បត្តិរបស់លោកចំនួន២,៥ពាន់លានដុល្លារ៕

New Pattaya train station previewed

Major real estate development planned for three-airport rail line site in Nong Prue

PATTAYA: A major real estate development is planned around the new station that will be built in Pattaya for the three-airport high-speed rail line, according to the deputy mayor of the resort city.

The main focus of the development will be around Soi Chaiyaporn Withee in tambon Nong Prue of Bang Lamung district, Manote Nongyai said on Wednesday.
The 220-kilometre

high-speed rail line linking Bangkok’s two airports, Don Mueang and Suvarnabhumi, with U-tapao in Rayong, is one of the key elements of the government’s Eastern Economic Corridor (EEC) development. The rail line will cost about 224 billion baht to develop and is scheduled to be completed by 2029.

Mr Manote said the new Pattaya station complex and related developments would occupy 900 rai, with Pattaya City Hall owning 60% and Nong Prue municipality the rest.

The mixed-use project will include not only the station but also condominiums and retail stores, he said.

Earlier reports said the State Railway of Thailand (SRT) would take over at least 50 rai of land east of Soi Chaiyaporn Withee.

However, Mr Manote said the land development method would be determined in talks between the contractor and property owners in Soi Chaiyaporn Withee and neighbouring areas.

“City Hall and the Transit-oriented Development committee will hold a public hearing, focusing mainly on the benefits that the asset owners might enjoy,” he said.

Mr Manote also provided an update on a planned light rail system for Pattaya City, which has been the subject of many public hearings.

He said an 8.3-kilometre main line would have 13 stops, with a 1.8 kilometre expansion to Laem Bali Hai Pier. They would be linked to the EEC high-speed rail line. The project will cost at least 20.80 billion baht in a joint venture with private investors, he added.

An earlier hearing suggested people agreed that a monorail and tram were suitable for the city, adding the road surface, land expropriation rate, and environmental impact were factors in the selection.

The results also showed the public were prepared to pay fares ranging from 16 to 45 baht per trip.

Source: Bangkok Post

ក្រុមពាណិជ្ជករលើកសរសើរពីអត្ថប្រយោជន៍ដែលកម្ពុជាទទួលបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីRCEP និង CCFTA

ដោយៈ សុខុម

ភ្នំពេញ: ក្រុមពាណិជ្ជករនៅកម្ពុជា លើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម “ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់” (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់ពាណិជ្ជករ និងអ្នកប្រើប្រាស់។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងពីរនេះ ពោលគឺកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀង CCFTA បានចូលជាធរមាននៅថ្ងៃទី០១ ខែមករា ដើមឆ្នាំ២០២២។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Xinhua ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ។

កិច្ចព្រមព្រៀង RCEP រួមមានសមាជិក១៥ប្រទេស នៅអាស៊ី-ប៉ាស៊ីហ្វិក រួមទាំងអាស៊ាន១០ប្រទេសផង ព្រមទាំងដៃគូពាណិជ្ជកម្មធំៗទាំង៥រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។

លោក យីវ ផាន់ណា នាយកប្រតិបត្តិក្រុមហ៊ុន Yadea Cambodia មានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទាំងពីរនេះបានធ្វើឱ្យក្រុមហ៊ុនរបស់លោក មានលទ្ធភាពនាំចូលកង់អគ្គិសនី ពីប្រទេសចិន មកកាន់កម្ពុជា ជាមួយនឹងពន្ធអនុគ្រោះ។

លោកបានប្រាប់ទីភ្នាក់ងារ Xinhua ថា “កិច្ចព្រមព្រៀង RCEP និង កិច្ចព្រមព្រៀង CCFTA បានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ដល់ពាណិជ្ជករ និងអ្នកប្រើប្រាស់នៅកម្ពុជា។ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ យើងបាននាំចូលកង់អគ្គិសនី Yadea ពីប្រទេសចិន មកលក់នៅកម្ពុជា ក្នុងតម្លៃថោកសមរម្យ”។

លោកជឿជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងពីរនេះ គឺជាកត្តាជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគរយៈពេលវែងរវាងកម្ពុជា និងប្រទេសចិន។

លោក Jack Lee នាយកប្រតិបត្តិ Platform ទីផ្សារអនឡាញ Smile Shop នៅកម្ពុជា មានប្រសាសន៍ថា ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងពីរនេះ កម្ពុជា និងប្រទេសចិន អាចលក់ផលិតផលឱ្យគ្នាទៅវិញទៅមកក្នុងតម្លៃថោកជាងគេច្រើន។

លោកបានប្រាប់តីភ្នាក់ងារព័ត៌មាន Xinhua ថា “ផលិតផលជាច្រើនដែលកម្ពុជា អាចនាំចេញទៅប្រទេសចិន ដោយរួចពន្ធ ហើយផលិតផលល្អ​ៗជាច្រើន ដែលផលិតនៅក្នុងប្រទេសចិន អាចចាំចូលមកកម្ពុជា ជាមួយនឹងពន្ធគយទាប។ កិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀង CCFTA បាននាំមកនូវ ផលប្រយោជន៍កាន់តែច្រើនឡើងដល់ប្រទេសទាំងពីរ”។

លោក Paul Kim នាយកគ្រប់គ្រង Platform ទីផ្សារអនឡាញ Mayura សម្រាប់ផលិតផលគ្រឿងសម្អាង និងសុខភាពបានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងពីរនេះ បានជំរុញបន្ថែមទៀតនូវរំហូរទំនិញ និងសេវាកម្ម ព្រមទាំងការវិនិយោគរវាងប្រទេសទាំងពីរ និងក្នុងចំណោមប្រទេសសមាជិក RCEP ផ្សេងទៀត។

លោកបានប្រាប់ទីភ្នាក់ងារព័ត៌មាន Xinhua ថា “ជាមួយនឹងអត្រាពន្ធអនុគ្រោះក្រោមកិច្ចព្រមព្រៀងទាំងនេះ ប្រជាជននៅគ្រប់ប្រទេសជាសមាជិកនឹងរីករាយ ក្នុងការទិញផលិតផល និងរបស់របរចាំបាច់ផ្សេងទៀតក្នុងតម្លៃថោកសមរម្យ”។

ជាមួយគ្នានេះ លោកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសរីទាំងពីរនេះ បានផ្តល់ឱកាសយ៉ាងច្រើនដល់កម្ពុជា ក្នុងការបង្កើន និងធ្វើពិពិធកម្មការនាំចេញរបស់ខ្លួន។

លោកមានប្រសាសន៍ថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងពីរនេះ បានជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរបស់កម្ពុជា ជាមួយប្រទេសចិន និងជាមួយប្រទេសសមាជិក RCEP ផ្សេងទៀតនៅក្នុងយុគសម័យក្រោយវិបត្តិកូវីដ-១៩”។

លោកបានបន្តទៀតថា “យើងសង្ឃឹមថា កិច្ចព្រមព្រៀងទាំងនេះនឹងជួយឱ្យកម្ពុជា ក្លាយជាមជ្ឈមណ្ឌលចែកចាយផលិតផលចិន ទៅកាន់បណ្ដាប្រទេសជាសមាជិកអាស៊ាន ផ្សេងៗទៀតនាពេលអនាគត”៕ Xinhua៕

Li Ka-shing, Lee Shau-kee, and Henry Cheng hold on to top 3 spots in Forbes Hong Kong Richest list

Billionaires Li Ka-shing, Lee Shau-kee, and Henry Cheng are once again the three wealthiest people in Hong Kong, according to Forbes.

In the Forbes Hong Kong Richest list published on Wednesday that revealed the city’s top 50 billionaires, 20 of them made their fortunes in property, six in the manufacturing sector and four in logistics. The 50 tycoons now have a combined wealth of US$324 billion, down US$4 billion from last year.

The 94-year old Li, former chairman of CK Hutchison Holdings, remained the city’s richest man with a diversified business that gave him a net worth of US$39 billion, up US$3 billion from 2022.

While the property market has been weak, real estate mogul Lee, aged 95, retained second place despite a 11 per cent decline in net worth to US$30.3 billion.

Henry Cheng, the son of the late magnate Cheng Yu-tung, has been in third place since 2020. As demand for gold rings and necklaces rose, his Chow Tai Fook Jewellery Group shares increased nearly 20 per cent to US$28.9 billion, increasing his fortune by US$2.5 billion.

The five Lee siblings – Charlie, Sammy, Eddy, David and Elizabeth – whose family rose to fortune with the Lee Kum Kee brand, have accumulated a nest egg of US$19.3 billion and secured the fourth spot.

Source: South China Morning Post