ក្រុមមន្រ្តីពិនិត្យនិងវាយតម្លៃលើការអនុវត្តន៍ការងារផ្លូវល្បឿនលឿន

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រុ​មមន្រ្តីបានបើកកិច្ចប្រជុំគ្រប់គ្រង និងវាយតម្លៃការអនុវត្តការងារផ្លូវល្បឿនលឿន ក្រោមគណៈកម្មាធិការសម្រាប់គ្រប់​គ្រងកិច្ចព្រមព្រាងសម្បទាន គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីគ្រប់គ្រង និងជំរុញការបម្រើសេវាផ្លូវល្បឿលឿនឱ្យកាន់តែល្អប្រសើរ។

លោកសួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំជាសហប្រធាន លើកិច្ចប្រជុំគណ:កម្មាធិការក្របខណ្ឌ សម្រាប់កិច្ចព្រមព្រៀងសម្បទាន គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ឋ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីគ្រប់គ្រងប្រតិបត្តិការ និងដំណើរការរបស់គម្រោងឱ្យប្រព្រឹត្តទៅដោយរលូន ក៏ដូចជាជួយសម្រួលដល់វិនិយោគិនទាំងផ្នែកហរិញ្ញវត្ថុ និងផ្នែកបច្ចេកទេស។ ក្នុងនោះអង្គប្រជុំបានពិភាក្សាលើការកំណត់តួនាទី គណៈកម្មាធិការក្នុងការងារផ្លូវល្បឿនលឿន ការគ្រប់គ្រង និងការតភ្ជាប់ទិន្នន័យចំណូលនៃការប្រើប្រស់ផ្លូវល្បឿនលឿន តាមរយៈអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងលើកឡើងអំពីបញ្ហាមួយចំនួន ដូចជា បញ្ហាដែលកើតមានលើផ្លូវល្បឿនលឿន និងការកោះប្រជុំគណៈកម្មាធិការក្នុងការដោះស្រាយបញ្ហា និងផលប៉ះពាល់ នៃការបញ្ចុះតម្លៃនៃការប្រើប្រាស់លើផ្លូវល្បឿនលឿន។

ជាលទ្ធផលនៃអង្គប្រជុំ លោករដ្ឋលេខាធិការសហប្រធានអង្គប្រជុំ បានឯកភាពគ្នាថា កិច្ចប្រជុំគណៈកម្មាការនេះត្រូវធ្វើឡើងរយៈពេលមួយត្រីមាសម្ដង ប៉ុន្ដែប្រសិនមានបញ្ហាបន្ទាន់ចាំបាច់ អាចប្រជុំទៅតាមតម្រូវការជាក់ស្ដែង។

លើសពីនេះ ពាក់ព័ន្ធទៅនឹងឯកសារមួយចំនួន ដែលស្នើសុំដោយភាគីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងត្រូវផ្ញើជូនតាមការស្នើសុំ។

បន្ថែមពីលើនេះ លោកសួង ហេងរដ្ឋលេខាធិការសហប្រធានអង្គប្រជុំក៏បានចូលរួមយោបល់ថា លេខាធិការដ្ឋាន ត្រូវធ្វើរបាយការណ៍មកកាន់គណៈកម្មាធិការ អំពីបញ្ហាកើតឡើងណាមួយ។ ចំពោះបញ្ហាដែលលេខាធិការដ្ឋាន មិនអាចដោះស្រាយបាន អាចរាយការណ៍មកកាន់គណៈកម្មាធិការផ្ទាល់តែម្ដង៕

អ្នកជំនាញ: ទីផ្សារអចលនទ្រព្យវៀតណាម នឹងគ្មានសន្ទុះងើបឡើងរហូតដល់ចុងឆ្នាំ២០២៤

សុខុម

ហូជីមិញ: អ្នកជំនាញព្រមានថា ទោះបីរដ្ឋាភិបាលវៀតណាម ខិតខំប្រឹងប្រែងលុបបំបាត់បញ្ហានានាដែលទីផ្សារអចលនទ្រព្យប្រឈមយ៉ាងណាក្ដី ក៏វិស័យនេះនឹងមិនមានការរីកចម្រើនរហូតដល់ចុងឆ្នាំ២០២៤។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៣ ខែមីនា។

ថ្លែងក្នុងវេទិកាមួយកាលពីថ្ងៃសុក្រ សប្ដាហ៍មុន លោក Nguyen Quoc Hiep ប្រធានសមាគមក្រុមហ៊ុនម៉ៅការសំណង់វៀតណាម ថ្លែងថា ទីផ្សារនឹងបន្តជួបបញ្ហាប្រឈមមុខអូសបន្លាយដូចជា កង្វះលទ្ធភាពទទួលបានដើមទុន ការរឹតបន្តឹងឥណទាន ការរាំងស្ទះផ្លូវច្បាប់ និងការពន្យារពេលក្នុងការទូទាត់មូលបត្របំណុលជាដើម។

លោកបានបន្ថែមថា ក្រឹត្យលេខ០៨ ដែលរដ្ឋាភិបាលបានចេញនាពេលថ្មីៗនេះក្នុងគោលបំណងលុបបំបាត់ការលំបាកនានាសម្រាប់ទីផ្សារមូលបត្រសាជីវកម្ម គ្មានប្រសិទ្ធភាពគ្រប់គ្រាន់នឹងទទួលបានទំនុកចិត្តរបស់វិនិយោគិនឡើងវិញនៅក្នុងទីផ្សារនោះឡើយ។

លោកបានបន្តថា “ក្រឹត្យដែលអនុញ្ញាតឱ្យអ្នកបោះផ្សាយមូលបត្របំណុលពន្យាររយៈពេលទូទាត់ថ្លៃមូលបត្ររហូតដល់២ឆ្នាំនេះ អាចត្រឹមតែជួយការពារទីផ្សារកុំឱ្យដួលរលំប៉ុណ្ណោះ ហើយមិនអាចការពារសិទ្ធិ និងអត្ថប្រយោជន៍របស់អ្នកកាន់មូលបត្របំណុល (ម្ចាស់បំណុល) នោះទេ”។

លោកបានគូសបញ្ជាក់ថា មូលបត្របំណុលដ៏ច្រើននឹងដល់ពេលត្រូវទូទាត់ត្រលប់វិញនៅឆ្នាំនេះ និងឆ្នាំក្រោយ ដោយដាក់សម្ពាធយ៉ាងខ្លាំងទៅលើអ្នកបោះផ្សាយមូលបត្របំណុលដែលភាគច្រើនជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដោយសារពេលនេះពួកគេប្រឈមនឹងបញ្ហាសាច់ប្រាក់ និងមិនអាចបោះផ្សាយមូលបត្របំណុលថ្មីៗដើម្បីរៀបចំបំណុលឡើងវិញបាន។

លោកបានបន្ថែមទៀតថា វាមានសារៈសំខាន់ណាស់ក្នុងការបង្កើតមូលដ្ឋានច្បាប់រយៈពេលវែងសម្រាប់ការបោះផ្សាយមូលបត្របំណុលសាជីវកម្មដើម្បីកសាងទីផ្សារមូលធនប្រកបដោយនិរន្តរភាពសម្រាប់វិស័យអចលនទ្រព្យ៕ Vietnam News៕

លោកCooler Tanនិងទស្សនវិស័យនៃការអភិវឌ្ឈន៍ដីលំហែរ

 ដោយៈ ជេស៊ីកា

       ភ្នំពេញៈ មានប្រវត្តិជាអ្នករកស៊ីផ្នែកភស្តុភារកម្ម និងអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា លោកCooler Tanតែងតែបានចេញដើរទៅកាន់បរទេស ជាមួយនឹងការសិក្សាស្វែងយល់ ពីទស្សនវិស័យនៃការអភិវឌ្ឍន៍សកល និងអ្វីជាតម្រូវការរបស់ប្រជាពលរដ្ឋ។

       នៅពេលសេដ្ឋកិច្ចរីកចម្រើន អំណាចនៃការទិញបានកើនឡើងជាស្វ័យប្រវត្តិ វាជាមូលដ្ឋាននៃការសម្រេចចិត្តរបស់លោក ប្រឡូកចូលក្នុងវិស័យនេះ។

       លោកបានថ្លែងកាលពីពេលថ្មីៗនេះថា កាលពីមុនប្រជាពលរដ្ឋត្រូវការតែរបស់ញាំ និងផ្ទះស្នាក់នៅ ប៉ុន្តែបច្ចុប្បន្នពួកគាត់មានអាហារមានផ្ទះស្នាក់នៅ ហេតុនេះពួកគេត្រូវការផ្ទះលំហែរមួយទៀត បន្ទាប់ពីពួកគេសំរាកពីការងារ។

       ទោះទីផ្សារដីឡូត៍ជាច្រើនបានជួបបញ្ហាក្តី ប៉ុន្តែលោកCooler Tanមិនមាន​បញ្ហានោះទេ ដោយសារលោកអភិវឌ្ឍន៍ពិត ធ្វើឡើងស្របតាមរសនិយម នឹងការចង់បានរបស់ប្រជាពលរដ្ឋ ព្រោះលោកអភិវឌ្ឍន៍មិនត្រឹមតែបោះបង្គោលដីចោល និងមានប្លង់តែក្នុង3Dនោះទេ ប៉ុន្តែលោកធ្វើពិត និងរៀបចំផែនការអភិវឌ្ឍន៍ច្បាស់លាស់ និងជាការអភិវឌ្ឍន៍ដោយចីរភាព។

ជាក់ស្តែងគំរោងអភិវឌ្ឍន៍ឆ្នេរសមុទ្រកោងកាង លោកបានបោះទុនយ៉ាងច្រើនរហូតដល់១លានដុល្លារ សម្រាប់ហេដ្ឋារចនាសម្ព័ន្ឋ​នានា ដូចជាការដាំដើមដូងជាង៤០០ដើម ស្ពានប្រវែងជិត២គីឡួម៉ែត្រ ជីកព្រែក រៀបចំសួនច្បារជាដើម។

លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានបន្តថា ដីលំហែរជាប់សមុទ្រក្រុងកែបនេះ បាននិងកំពុងអភិវឌ្ឍន៍អត់ឈប់ឈរ។ លោកបន្តថា យើងកំពុងធ្វើសកម្មភាពចាក់ដី បំពេញបន្ថែមក្នុងគម្រោង ដើម្បីពន្លឿនដល់ការអភិវឌ្ឍន៍ឲ្យកាន់តែឆាប់រហ័ស។

គំរោងឆ្នេរសមុទ្រកោងកាង ស្ថិតក្នុងភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ចម្ងាយប្រមាណ២គីឡូម៉ែត្រ ពីរង្វង់មូលសេះស។

លោកCooler Tanបានបញ្ជាក់ថា គំរោងឆ្នេរសមុទ្រកោងកាង ជាគំរោងដែលមានប្រណីតភាព និងជាគំរោងដែលបានចំណាយទុនវិនិយោគច្រើនជាងគេ ធៀបនឹងគំរោងមុនៗរបស់លោក ដោយសារការអភិវឌ្ឍន៍របស់​យើងធ្វើឡើង ដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយខេត្តកែប ជាតំបន់លំហែរកាយកម្រិតខ្ពស់៕

 

លោកច្រឹក សុខនីមបង្ហាញពីវិធីសាស្រ្ត និងទីតាំងដីដែលគួរវិនិយោគ

 ដោយៈគង់ សូរិយា

       ភ្នំពេញៈ ជាអតីតៈប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចនលវត្ថុកម្ពុជា លោកអគ្គនាយកក្រុមហ៊ុនCentury21 Mekong លោកច្រឹក សុខនីមបានចែករំលែកវិធីសាស្រ្តមួយចំនួន ទាក់ទងការវិនិយោគដីធ្លី។

លោកបានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីៗនេះថា អ្នកវិនិយោគដីធ្លី ឬប្រជាពលរដ្ឋអាចសាកសួរ ពីផែនការអភិវឌ្ឍរបស់ក្រុង ឬខេត្តបាន តាមរយៈការស្នើសុំទៅកាន់មន្ទីរសុរិយោដី ឬក៏សាលារាជធានីខេត្តក៏បាន ឬក៏តាមវិធីសាស្ត្រណា ដែលបងប្អូនអាចមានឱកាស ក្នុងការចាប់យក ដើម្បីរកប្រាក់ចំណេញពីការវិនិយោគដីធ្លីបានឆាប់ៗ ។​

លោកសុខនីមបានបន្តថា “ការវិនិយោគដីធ្លី មិនគួររកទីតាំងដែលមានការអភិវឌ្ឍរួចហើយនោះទេ ដូចជានៅកណ្ដាលក្រុង ទីប្រជុំជន ពីព្រោះឱកាសនៃការឡើងថ្លៃដីធ្លីមានកម្រិតទាប ខុសពីតំបន់ដែលនៅឆ្ងាយពីក្រុង ឬទីប្រជុំដូចជាតំបន់ជាយក្រុង ឬតំបន់មិនទាន់មានការអភិវឌ្ឍខ្លាំងដូចនៅកណ្ដាល”។

លោកបន្តថា ក្នុងប្រទេសកម្ពុជាមានអ្នកជោគជ័យជាច្រើន ពីវិស័យអចលនទ្រព្យ ជាពិសេសនោះ គឺពីវិស័យដីធ្លីនេះតែម្ដង ដោយពួកគេចេះចាប់ឱកាសក្នុងការវិនិយោគដីធ្លី ដោយភាគច្រើនមើលឃើញថា ពួកគាត់បានស្វែងរកទិញដីនៅតំបន់មិនទាន់អភិវឌ្ឍ ហើយទុករយៈពេលណាមួយ ដែលដីនោះឡើងថ្លៃខ្ពស់ពួកគាត់លក់យកចំណេញ ហើយយកប្រាក់ចំណេញនោះ ទៅវិនិយោគនៅតំបន់ណា ដែលមិនទាន់មានការអភិវឌ្ឍ ដោយរង់ចាំឱ្យមានការអភិវឌ្ឍទើបលក់ជាបន្តបន្ទាប់។

ទីតាំងគួរវិនិយោគ

លោកច្រឹក សុខនីមបានបន្តថា នៅតាមតំបន់ជាយរាជធានីភ្នំពេញទំាងមូល កំពុងតែមានការរីកចម្រើនខ្លាំង លើវិស័យអចលនទ្រព្យ ជាពិសេសដីធ្លី តែនាពេលបច្ចុប្បន្នសន្ទុះនៃការរីកចម្រើនខ្លាំង គឺនៅតាមបណ្តោយផ្លូវជាតិលេខ១ ដោយរីចម្រើនតាមបែបធម្មជា​តិ ព្រោះតំបន់នោះមានការអភិវឌ្ឍលំនៅដ្ឋាន មានលក្ខណៈយូអង្វែង បន្ទាប់មកតំបន់ក្រាំងធ្នង់ ខណ្ឌសែនសុខ ក៏កំពុងមានការរីកចម្រើនខ្លាំងណាស់ដែរ និងតំបន់ងាកទៅជាយបន្តិច​គឺនៅតំបន់ភ្នំប្រសិទ្ឋ ដោយសារតំបន់នោះមានហេដ្ឋារចនាសម្ព័ន្ធល្អ  ហើយប្រជាពលរដ្ឋនៅទីនោះ កំពុងទទួលបាលផលចំណេញពីការលក់ដីធ្លី។

លោកបន្តថា “តំបន់ជាយក្រុងនាពេលបច្ចុប្បន្ននេះ កំពុងមានការអភិវឌ្ឍន៍ទាំងហេដ្ឋាចរនាសម្ព័ន្ធ និងអគារផ្សេងៗ ដោយគ្រាន់តែទុកពេលមួយរយៈពេលខ្លីប៉ុណ្ណោះ”។

លោកច្រឹក សុខនីមបានលើកជាឧទាហរណ៍ថា តំបន់ក្រាំងធ្នង់នេះ សែនសុខ នឹងក្លាយទៅជាតំបន់រីកចម្រើនខ្លំាង ដូចតំបន់ភ្នំពេញថ្មីដូច្នេះដែរ ដែលកាលពីមុនតំបន់នេះគ្មានការរីកចម្រើន មានតែដីស្រែ តែនាពេលបច្ចុប្បន្នតំបន់នេះ មានការរីកចម្រើនខ្លាំងដែលមិននឹកស្មានដល់។

លោកបានព្យាករណ៍ថា តំបន់ជាយក្រុងភ្នំពេញទាំង៤ទិស ក្នុងរយៈពេល៥ទៅ ១០​ខាងមុខទៀត នឹងមានការរីកចម្រើនខ្លាំង ហើយវាជាឱកាសសម្រាប់អ្នកចង់ទិញដីវិនិយោគ ដើម្បីទទួលបានផលចំណេញច្រើន ព្រោះការរីចម្រើនក្នុងវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា គឺការរីកចម្រើនប្រកបដោយភាពជឿជាក់ និងប្រកបដោ​យចីរភាព។

ជាមួយគ្នានេះ លោកក៏បានណែនាំលើបណ្តាផ្លូវជាតិសំខាន់ៗ ដូចជា ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៥១ ផ្លួវលេខ៤៤ ខេត្តមណ្ឌ​លគិរី កំពត កែប និងបណ្តាខេត្តមានសក្តានុពលសេដ្ខកិច្ចជាច្រើនទៀត សុទ្ឋតែមានឱកាសទាញយកផល ចំណេញពីដីធ្លីនាពេលអនាគតផងដែរ៕

រោងចក្រផលិតស្បែកជើងធំមួយរបស់ចិនដែលរើទីតាំងចេញពីមីយ៉ាន់ម៉ាមកផលិតនៅកម្ពុជានៅដ៉ណើរការនៅពាក់កណ្ដាលឆ្នាំនេះ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា បានធ្វើឲ្យរោងចក្រផលិតស្បែកជើងធំមួយរបស់ចិន ដែលមានមូលដ្ឋាននៅប្រទេសមីយ៉ាន់ម៉ា  ឮបានសម្រេចចិត្ត ផ្លាស់មកដាក់ទុនវិនិយោគនៅកម្ពុជាវិញ។

មូលហេតុនេះ អាស្រ័យដោយកម្ពុជា មានសុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក៏ដូចជាមានគោលនយោបាយជាច្រើនទៀត ក្នុងការលើកទឹកចិត្តអ្នកវិនិយោគមកកាន់កម្ពុជា។ នេះបើតាមការបញ្ជាក់របស់ម្ចាស់ ក្រុមហ៊ុនផលិតស្បែកជើងអលវីនស៊ូ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពីថ្ងៃទី១៣មីនា២០២៣ ។

លោក ហ៊ូ ឆាវហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផលិតស្បែកជើង អល វីន ស៊ូបានឱ្យដឹងថា រោងចក្ររបស់ខ្លួនបានដាក់ទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ ហើយសម្រាប់ខ្សែច្រវ៉ាក់ផលិតកម្មនឹងអាចដំណើរការ នៅអំឡុងពាក់កណ្ដាលឆ្នាំ ២០២៣នេះ ។

លោកក៏បានជម្រាបជូន ពីតម្រូវការបុគ្គលិកជិត១០០០នាក់ ដើម្បីផលិតស្បែកជើង ឱ្យបាន៧០ម៉ឺនគូក្នុងមួយខែ ក្នុងការនាំចេញទៅកាន់អឺរ៉ុប និងសហរដ្ឋអាមេរិក ។

លោកចង់បានអនុសាសន៍ណែនំាបន្ថែមពីរដ្ឋមន្ត្រី ក្រសួងការ​ងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចំពោះការអនុវត្តច្បាប់របស់កម្ពុជា ខណៈដែលរោងចក្ររបស់លោក បានដំណើរការនៅក្នុងប្រទេសចិន និងនៅប្រទេសមីយ៉ាន់ម៉ា គឺចូលរួមអនុវត្តន៍ច្បាប់បានយ៉ាងល្អ។

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែង អំណរគុណដល់លោកប្រធានក្រុមហ៊ុនដែលមានទំនុកចិត្ត មកលើកម្ពុជាហើយកម្ពុជា ក៏សូមស្វាគមន៍ចំពោះអ្នកវិនិយោគទាំងអស់ ដែលបានបោះទុនវិនិយោគនៅទីនេះ។

លោកបន្តថា “កម្ពុជាមានទីផ្សារនាំចេញផលិតផល ស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ ទៅកាន់ទីផ្សារធំៗ ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុនជាដើម”។

លោកបន្តថា ការរក្សាបានទីផ្សារនាំចេញទាំងអស់នេះ ដោយសា​រតែកម្ពុជា បានអនុវត្តន៍នូវគោលនយោបាយពាណិជ្ជកម្ម ផ្សាភ្ជាប់ទៅនឹងលក្ខខណ្ឌការងារ ដោយធានាបាននូវនិរន្តរភាព នៃការការបញ្ជាទិញពីប្រេនធំៗរបស់ពិភពលោក។ ក្រៅពីនេះ កម្ពុជាក៏មានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងជាមួយដៃគូច្រើន រួមជាមួយកម្លាំងពលកម្មវ័យក្មេងរបស់កម្ពុជា ដោយក្នុងនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឱ្យក្រសួងការងារ ធ្វើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីផ្គត់ផ្គង់ទៅដល់ក្រុមហ៊ុន រោង​ចក្រ សហគ្រាស ដែលកំពុងមានតម្រូវការ ទាំងពេលបច្ចុប្បន្ន និងអនាគត។

លោកបន្ថែមថា កម្ពុជាមានផែនការយុទ្ធសាស្ត្រច្បាស់លាស់ណាស់ សម្រាប់ធ្វើការអភិវឌ្ឍវិស័យមួយនេះ បើមានបញ្ហាអ្វីមួយកើតឡើង នឹងមានយន្តការសម្រាប់ដោះស្រាយ៕

Vietnam launches $76 million project for road connecting Quang Nam province to Cambodia, Laos and Thailand

A road upgrade project connecting Quảng Nam Province to the Central Highlands region and neighbouring countries was launched on Tuesday by the transport ministry and the provincial People’s Committee.

National Route 14E, which measures 90km in length, connects the east and west sides of Quảng Nam and links the province to the Central Highlands region and Cambodia, Laos and Thailand through Hồ Chí Minh Road.

Quảng Nam has invested to upgrade 15km of National Route 14E, which is connected to National Route 1 and the Đà Nẵng – Quảng Ngãi Expressway.
The remaining section is seriously deteriorated, which increases traffic congestion and risks of accidents.

Under the upgrade project, 74km of the route will be renovated with a total investment of over VNĐ1.8 trillion ($75.8 million) from 2021 to 2025. The Directorate for Roads of Việt Nam (DRVN) is the head investor.

Lê Trí Thanh, chairman of Quảng Nam People’s Committee, asked that localities included in the project must work with the people and the head investor, while closely coordinating with the project’s management board for construction and land clearance.

Transport minister Nguyễn Văn Thắng emphasised that the route will not only connect the plains and highlands but also expand the development space of Quảng Nam and the Central region, promoting trade along the East-West Economic Corridor.

Once completed, the project will shorten the distance for travel and transport of goods between Việt Nam’s Central Highlands, northern and south-central coastal provinces and southern Laos, northeastern Cambodia and Thailand.

Nguyễn Văn Thắng also asked DRVN to effectively coordinate with Quảng Nam Province, in addition to supervision and management to ensure quality and progress.

Source: VNS

Hanoi’s first golden hotel up for sale

Nguyen Huu Duong, the owner of the gold-plated Dolce by Wyndham Hanoi Golden Lake, confirmed the sale with the local press.

Sharing the reason to sell the property, Duong said his company is short on funding for employee compensation and interest.

Currently, there are about ten interested investors negotiating the price, offering US$250 million, Duong told cafef.vn. However, he expected the price to be higher for the hotel’s lucrative commercial value.

Dolce by Wyndham Hanoi Golden Lake is the first gold-plated hotel in Hanoi. The hotel was inaugurated in July 2020 with an investment of $100 million.

Almost all exterior designs and interior furniture of the hotel are covered with 24k gold. The 24-storey hotel has 360 rooms, costing up to $1,000 per night.

Duong is the chairman of Hoa Binh Group, one of the top tourism and event providers. Some of its notable hotels include Somerset Hoa Binh, Dolce Hanoi Golden Lake, and Danang Golden Bay.

Hoa Binh Group currently owns nearly 9,000 square metres of land in Hanoi and plans to build a social housing project, but after nearly a year of waiting, the project has not been approved, which further complicates the company’s situation.

Source: Viet Nam News

ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សមួយគ្រោងសាងសង់គម្រោងផ្ទះច្រើន និងធំបំផុតលំដាប់ទី២នៅទីក្រុងហុងកុង

ដោយ: គង់ លាងហួរ
ហុងកុង: ក្រុមហ៊ុន CK Hutchison Holdings ដែលជាក្រុមហ៊ុនឈានមុខគេរបស់មហាសេដ្ឋីធំបំផុតលេខ១នៅទីក្រុងហុងកុងលោក Li Ka-Shing គ្រោងនឹងប្រែក្លាយកន្លែងចតនៅមាត់ទឹកមួយទៅជាតំបន់លំនៅដ្ឋានធំជាងគេទី២របស់ទីក្រុងនេះ។

ក្រុមហ៊ុនមេ Hongkong United Dockyards Limited (HUD) របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ Hutchison បានដាក់សំណើទៅក្រុមប្រឹក្សាផែនការទីក្រុង ដើម្បីសាងសង់ផ្ទះចំនួន១៥.០៧៥ខ្នង នៅលើទីតាំងរបស់ខ្លួន និងដីរដ្ឋាភិបាលដែលនៅជាប់គ្នានៅលើកោះ Tsing Yi។

ទន្ទឹមនឹងនោះ ក្រុមហ៊ុន HUD ខាងលើបានអះអាងថា ទីតាំងនៅជាប់នឹងស្ពាន Tsing Ma នឹងមានផ្ទះល្វែងចំនួន១០.៣៧០ខ្នង និងលំនៅដ្ឋានសាធារណៈចំនួន៤.៧០០ខ្នងផងដែរ។

សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនមេ HUD របស់ Hutchison ដឹកនាំដោយលោក Victor Li Tzar-kuoi កូនប្រុសច្បងរបស់មហាសេដ្ឋី Li Ka-shing បានបញ្ជាក់ថា “មានតម្រូវការលំនៅដ្ឋានរយៈពេលវែងនៅក្នុងទីក្រុងហុងកុង ហើយក្រុមហ៊ុន HUD សង្ឃឹមថានឹងរួមចំណែកផ្នែកមួយរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាលំនៅដ្ឋានតាមរយៈសំណើដែលត្រូវបានដាក់ជូននេះ”។

នៅក្រោមស្ថានភាពខ្វះខាតដីធ្លីនាពេលបច្ចុប្បន្នរបស់ទីក្រុងហុងកុង ក្រុមហ៊ុន HUD ជឿជាក់ថា “ដីឧស្សាហកម្មខ្នាតធំ និងដីរដ្ឋាភិបាលដែលទុកចោលអាចជាផ្នែកមួយនៃដំណោះស្រាយដើម្បីជួយសម្រាលនូវតម្រូវការលំនៅដ្ឋានរបស់ក្រុងហុងកុង”។

សំណើនោះដាក់បញ្ចូលគ្នានូវដីឡូតិ៍របស់ក្រុមហ៊ុន ជាមួយនឹងដីទំនេរមួយកន្លែង ដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៅក្រោមស្ពាន Tsing Ma ដោយប្រើប្រាស់ផ្លូវមួយដើម្បីតភ្ជាប់ក្បាលដីទាំងពីរចូលទៅក្នុងការដ្ឋាន ដែលមានទំហំ១៩,៩ហិកតា។

ទំហំនៃគម្រោងនេះគឺស្ថិតនៅលំដាប់ទី២បន្ទាប់ពីគម្រោងផ្ទះចំនួន២១.៥០០ខ្នង នៅបរិវេណលំនៅដ្ឋានដ៏ធំបំផុតរបស់ហុងកុង Lohas Park នៅទីក្រុងថ្មី Tseung Kwan O និងធំជាងគម្រោង Hutchison’s Whampoa Garden នៅស្រុក Hung Hom ដែលមានផ្ទះល្វែងចំនួន១០.២៨៥ខ្នង។

តម្លៃដីត្រូវបានប៉ាន់ប្រមាណថា មានចំនួន២២ពាន់លានដុល្លារហុងកុង(២,៨ពាន់លានដុល្លារអាមេរិក) បន្ទាប់ពីការទូទាត់បុព្វលាភដីធ្លី ហើយសន្មតថា អ្នកអភិវឌ្ឍន៍មិនតម្រូវឱ្យទទួលបន្ទុកចំណាយលើការសាងសង់ផ្ទះសាធារណៈនោះទេ។ នេះបើយោងតាមនាយកជាន់ខ្ពស់របស់ក្រុមហ៊ុន CHFT Advisory and Appraisal លោក Alex Leung ៕

តើនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសចិនដាក់ចេញផែនការយុទ្ឋសាស្រ្តបែបណាដើម្បីជម្រុញវិស័យឯកជន និងបញ្ហាតា​នតឹងជាច្រើន?

ដោយ: គង់ លាងហួរ

ប៉េកាំង: នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសចិន លោក Li Qiang បានធ្វើសន្និសីទសារព័ត៌មាន ជាលើកដំបូងរបស់លោក បន្ទាប់ពីពិធីបិទសភាប្រជាជនជាតិនៅថ្ងៃចន្ទ ទី១៣ ខែមីនានេះ។

ក្នុងនាមជាជំនួយការយូរឆ្នាំ របស់ប្រធានាធិបតី លោកស៊ី ជីនពីង លោកLi ត្រូវបានគេរំពឹងថា លោកនឹងមានសេរីភាពធ្វើសកម្ម​ភាព ក្នុងដែនកំណត់ជាក់លាក់បន្ថែមទៀត ដើម្បីបង្ហាញពីគំនិតរបស់លោកជាសាធារណៈ ដោយមិនត្រូវបានគេមើលឃើញថា ជាបញ្ហាប្រឈមមួយចំពោះលោកស៊ី ជីនពីង។

ការ​ឆ្លើយ​តប​របស់​លោក​ Li Qiang ផ្តល់​សញ្ញា​នៃ​អ្វី​ ដែល​អាច​នឹង​កើត​មាន​នៅ​ខាង​មុខ ​សម្រាប់​មហាសេដ្ឋកិច្ច​ធំ​ជាង​គេ​ទីពីរ​របស់​ពិភពលោកមួយនេះ។

ចំណុចសំខាន់ៗដែលដកស្រង់ ពីសន្និសីទសារព័ត៌មានរបស់លោកនាយករដ្ឋមន្ត្រី Li Qiangមានដូចខាងក្រោមនេះ។

ប្រទេស​ចិន​នឹង​ប្តូរ​ការ​ផ្តោត ​ទៅ​លើ​ការ​អភិវឌ្ឍ​ដែល​មាន​គុណភាព​ខ្ពស់ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា

ដើម្បីសម្រេចបាននូវគោលដៅ កំណើនសេដ្ឋកិច្ច៥ភាគរយនឹងមិនងាយស្រួលនោះទេ ហើយរដ្ឋាភិបាលចិននឹងដាក់ចេញ នូវគោលនយោបាយជំរុញតម្រូវការ និងការវិនិយោគ។

ហុងកុងមានតួនាទីសំខាន់ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងដឹកជញ្ជូន

រដ្ឋាភិបាល​ចិន​បាន​គាំទ្រ​អាជីវកម្ម​ឯកជន ហើយ​ការ​និយាយ​ថា​ ចិន​ កំពុង​បំបាក់​ទឹកចិត្ត​របស់សហគ្រិន​ឯកជន ​គឺមិនសមរម្យនោះទេ។

យុទ្ធសាស្ត្រកូវីដ-១៩ របស់ប្រទេសចិនត្រូវបានគិតគូរយ៉ាងល្អ ហើយបានផ្តល់ពេលវេលាដល់ប្រទេសនេះ ក្នុងការអភិវឌ្ឍន៍វ៉ាក់សាំង និងថ្នាំបង្ការ។ ការ​ផ្ដាច់​ទំនាក់ទំនង​រវាង​ចិន ​និង​សហរដ្ឋអាមេរិក​គឺ​គ្រាន់​តែ​ជា​ការ​ឃោសនាបំផ្លើសុំ

ការប្តេជ្ញាចិត្តចុងក្រោយ

លោក Li Qiang បញ្ចប់សន្និសីទសារព័ត៌មានដោយប្តេជ្ញាអនុវត្តគោលនយោបាយនានា ដែលសម្រេចដោយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត។

មតិ​សាធារណៈ

លោក Li ក៏អំពាវនាវដល់មន្ត្រីរដ្ឋាភិបាល ជាពិសេសកម្មាភិបាលវ័យក្មេង ដែលអង្គុយនៅក្នុងការិយាល័យរដ្ឋាភិបាល ដើម្បីទៅធ្វើទស្សនកិច្ចសហគមន៍មូលដ្ឋាន ដើម្បីសុំមតិសាធារណៈ។

សុទិដ្ឋិនិយមអំពីអនាគត

លោក Li បានលើកឡើងពីបទពិសោធន៍របស់លោក នៅក្នុងតំបន់ផ្សេងៗ នៃប្រទេសចិនក្នុងអំឡុងសន្និសីទកាសែត ដោយចង្អុលទៅទំនាក់ទំនងជាមួយវិនិយោគិនបរទេស នៅពេលលោកជាប្រធានបក្សក្រុងសៀងហៃ និងការប្រាស្រ័យទាក់ទងជាមួយសហគ្រិនឯកជន នៅពេលលោកជាមន្ត្រីកំពូលនៅក្នុងខេត្ត Zhejiang និងខេត្ត Jiangsu។

លោក Li បានមានប្រសាសន៍ថា នៅពេលលោកនៅទីក្រុងសៀងហៃ ដែលជាបណ្តុំមូលដ្ឋានរបស់ក្រុមហ៊ុន បរទេសជាង៧០.០០០ ក្រុមហ៊ុនទាំងនោះជាច្រើន រួមទាំងក្រុមហ៊ុនអាមេរិកបានប្រាប់លោកថា ពួកគេមានសុទិដ្ឋិនិយម ចំពោះអនាគតនៃទីក្រុងសៀងហៃ និងប្រទេសចិន។

ទំនាក់ទំនងចិន-អាមេរិក

លោក Li អះអាងថា លោក​នឹង​មិន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត ​នូវ​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ការ​បរទេស លោក Qin Gang ក្នុង​សន្និសីទ​កាសែត​កាល​ពី​សប្តាហ៍​មុន​ អំពី​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ចិននោះទេ។

ប៉ុន្តែលោកសង្ឃឹមថា កិច្ចព្រមព្រៀងរវាងលោកប្រធានាធិបតីចិន ស៊ី ជីនពីង និងលោក ចូ បៃដិននៅក្រៅកិច្ចប្រជុំ G20 កាលពីឆ្នាំមុន អាចប្រែក្លាយទៅជាសកម្មភាព។

លោក Li បានមានប្រសាសន៍ថា “ពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក បានឈានដល់កម្រិតខ្ពស់កាលពីឆ្នាំមុន ហើយទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសទាំងពីរគឺពឹងផ្អែក និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក”។លោក​​បន្ថែមថា “គំនិត​នៃការ​ផ្តាច់​ចំណងគឺ​គ្រាន់​តែ​ជា​ការ​ឃោសនាបំផ្លើស ហើយមាន​វិស័យ​ជា​ច្រើន​ដែល​ចិន និង​អាមេរិក​អាច​ធ្វើ​ការ​ជាមួយ​គ្នាបាន”។

ការបើកចំហនៃប្រទេសចិន

លោក Li បានមានប្រសាសន៍ថា “កំណែទម្រង់​ និង​ការ​បើក​ចំហ​របស់​ប្រទេស​ចិន ​បាន​ជួយ​ឱ្យ​ប្រទេស​នេះ ​មាន​ការ​អភិវឌ្ឍ និង​មាន​ឥទ្ធិពល​លើ​ពិភពលោក​ទាំងមូល”។

លោកបានបន្តថា អាជីវកម្មបរទេសភាគច្រើន មានសុទិដ្ឋិនិយមចំពោះអនាគតនៅក្នុងប្រទេសចិន ហើយដោយមិនគិតពីការ​ផ្លាស់​ប្តូរ​ខាង​ក្រៅ​ យើង​នឹង​បន្ត​អនុវត្ត​គោល​នយោបាយ នៃការ​បើក​ចំហរបស់​យើង​ដោយ​ឥត​ងាករេ​។

លោក​បាន​បញ្ជាក់ថា​ “ប្រទេស​ចិន​នឹង​បើក​ចំហខ្លួនឯង ​ឱ្យ​កាន់​តែ​ទូលំទូលាយ​សម្រាប់​ពិភពលោក ហើយ​យើង​នឹង​ផ្តល់​សេវាកម្ម​កាន់តែ​ប្រសើរ​ដល់​មនុស្ស​ទាំងអស់​គ្នា​”។

លោកបន្ថែមថា ប្រទេសចិនដែលបើកចំហ និងប្រទេសចិនដែលស្ថិតនៅក្នុងដំណើរការ នៃការអភិវឌ្ឍន៍ឥតឈប់ឈរ ទទួលស្វាគមន៍ការវិនិយោគមកពីទូទាំងពិភពលោក។

ចំពោះទីជនបទ

នៅលើការអភិវឌ្ឍន៍ជនបទ លោក Li បានគូសបញ្ជាក់អំពីតម្រូវការការពារបរិស្ថាន និងថែរក្សាលក្ខណៈប្លែកៗនៃជនបទ។

លោក​ក៏​មាន​ប្រសាសន៍​ថា កសិករ​គួរ​តែ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​គំនិត​ផ្តួច​ផ្តើម ​ក្នុង​ការ​ស្តារ​ជនបទ​ឡើង​វិញ។

ថ្លែងទៅកាន់កសិករដោយផ្ទាល់ លោក Li បានមានប្រសាសន៍ថា គោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការគាំទ្រផលិតកម្មគ្រាប់ធញ្ញជាតិនឹងកើនឡើង។

លោក​លើកទឹកចិត្ត​ដល់កសិករ ​ឱ្យ​ដាំ​ដំណាំ​ស្រូវ​ឱ្យបាន​ច្រើនដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ ឆ្នាំងបាយ​របស់​ប្រជាជន​ចិន​ ចំនួន១,៤​ពាន់​លាន​នាក់​នឹង​កាន់​យ៉ាង​រឹងមាំ​ នៅក្នុង​ដៃ​របស់​យើង​ជានិច្ច​។

ចំពោះកោះតៃវ៉ាន់

លោក Li បានមានប្រសាសន៍ថា ជនជាតិចិននៅសងខាងនៃច្រកសមុទ្រតៃវ៉ាន់ គឺជាសមាជិកនៃគ្រួសារតែមួយ។

ទីក្រុងប៉េកាំង នឹងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវប្បធម៌ឆ្លងច្រកសមុទ្រ ដោយឈរលើមូលដ្ឋាន នៃគោលការណ៍ចិនតែមួយ និងកុងសង់ស៊ីសឆ្នាំ១៩៩២។

លោក Li Qiang អះអាងថា ទីក្រុងប៉េកាំងនឹងលើកទឹកចិត្តអ្នកជំនួញតៃវ៉ាន់កាន់តែច្រើនឱ្យមកចិនដីគោក ហើយថាការឆ្លងឆ្លើយធម្មតារវាងភាគីទាំងពីរ នៃច្រកសមុទ្រ គឺជាសេចក្តីប្រាថ្នារបស់ទីក្រុងប៉េកាំង និងតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា។

លោកបានលើកឡើងពីសារៈសំខាន់ នៃការធ្វើឱ្យមានការឆ្លងឆ្លើយធម្មតារវាងភាគីទាំងពីរ ដោយមិនបានបញ្ជាក់ថា តើទីក្រុងប៉េកាំងមានឆន្ទៈ ក្នុងការសន្ទនាជាមួយរដ្ឋបាលតៃវ៉ាន់ ដែលមានស្រាប់នៅក្រោមគណបក្សរីកចម្រើនប្រជាធិបតេយ្យ ដែលគាំទ្រឯករាជ្យដែរឬយ៉ាងណានោះទេ។

ការផ្លាស់ប្តូរជាផ្លូវការ ត្រូវបានផ្អាកចាប់តាំងពីលោកស្រី Tsai Ing-wen ក្លាយជាប្រធានាធិបតីតៃវ៉ាន់ ទោះបីជាទីក្រុងប៉េកាំងបានលើកទឹកចិត្ត ឱ្យមានការផ្លាស់ប្តូរប្រជាជន និងប្រជាជននៅកម្រិតរដ្ឋបាលក្នុងតំបន់យ៉ាងណាក្តី។

អាទិភាព

នៅពេលសាកសួរអំពីអាទិភាព នៃរដ្ឋាភិបាលរបស់លោក លោក Li សំដៅទៅលើរបាយការណ៍ ដែលផ្តល់ដោយលោកប្រធានាធិបតីស៊ី ជីនពីងក្នុងអំឡុងពេលសមាជបក្ស ក្នុងខែតុលា ដោយលោកនិយាយថា បេសកកម្មរបស់គណៈរដ្ឋមន្ត្រី គឺអនុវត្តន៍ចក្ខុវិស័យ ដែលមាននៅក្នុងរបាយការណ៍នោះ។

ការអភិវឌ្ឍន៍គុណភាពខ្ពស់

លោក Li បានមានប្រសាសន៍ថា ចិន​នឹង​ផ្លាស់ប្តូរ​ការ​ផ្តោត​យកចិត្តទុកដាក់ទៅ​លើ​ការ​អភិវឌ្ឍ​ ដែល​មាន​គុណភាព​ខ្ពស់ លើក​កម្ពស់​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា។  ការអភិវឌ្ឍន៍នឹងផ្តោតលើមនុស្សកាន់​តែច្រើន ហើយនឹងមានគោលបំណងធ្វើឱ្យប្រសើរឡើង នូវជីវភាពរស់នៅរបស់ប្រជាជន នៅក្នុងតំបន់រាប់ចាប់ពីលំនៅដ្ឋាន និងការងារ រហូតដល់សេវាវេជ្ជសាស្រ្ត។

គ្មានកិច្ចការងាយស្រួលទេ

លោក Li បានមានប្រសាសន៍ថា ការ​សម្រេច​បាន​គោលដៅ​របស់​ប្រទេស​ចិន សម្រាប់កំណើន GDP ប្រហែល៥ភាគរយ ​នៅ​ឆ្នាំ​នេះ​ នឹង​មិន​មែន​ជា​កិច្ចការ​ងាយ​ស្រួល​នោះ​ទេ។

ទស្សនវិស័យសម្រាប់សេដ្ឋកិច្ចពិភពលោក មិនមានសុទិដ្ឋិ​និយមនោះទេ ហើយលោក Li បានព្រមានអំពីកត្តាមិនច្បាស់លាស់ និងមិនអាចទាយទុកជាមុនបាន ហើយជួនកាលទៀតអាចមានឧប្បត្តិហេតុដែលមិននឹកស្មានដល់។

ការបន្ទរតាមលោក ស៊ី ជីនពីង

នៅក្នុងការឆ្លើយសំណួរដំបូង លោក Li សំដៅលើលោកប្រធា​នាធិបតី ស៊ី ជីនពីង តាមឈ្មោះជាច្រើនដង ក៏ដូចជាគោលការណ៍ជាច្រើនរបស់លោក ស៊ី ដូចជាគោលដៅ២០០ឆ្នាំ និងទស្សនវិជ្ជាអភិវឌ្ឍន៍ថ្មី ។

បន្សំនៃគោលនយោបាយនានា

លោក Li បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃស្ថិរភាពសេដ្ឋកិច្ចនៅឆ្នាំនេះ។

លោកបានមានប្រសាសន៍ថា “ការរួមផ្សំគ្នានៃគោលនយោបាយមួយចំនួន នឹងត្រូវបានដាក់ចេញសម្រាប់ម៉ាក្រូសេដ្ឋកិច្ច ដើម្បីជំរុញតម្រូវការ និងការវិនិយោគ ក៏ដូចជាលើកំណែទម្រង់ ការច្នៃប្រឌិត និងដើម្បីការពារហានិភ័យផងដែរ”។

សន្ទស្សន៍ផ្សារហ៊ុន Shanghai ហក់ឡើង

សន្ទស្សន៍ Shanghai Composite Index បានហក់ឡើងថ្លៃ បន្ទាប់ពីសន្និសីទសារព័ត៌មាន របស់នាយករដ្ឋមន្ត្រីចិន បានចាប់ផ្តើម ហើយឥឡូវនេះបានហក់ឡើង០,៧ភាគរយ។

ការឆ្លើយតបនឹងជំងឺកូវីដ-១៩

នៅពេលសាកសួរថាតើវិធានការកូវីដ-១៩ របស់ចិនគឺចាំបាច់ឬអត់ លោក Li បានឆ្លើយថា យុទ្ធសាស្ត្រនេះ ត្រូវបានគិតគូរយ៉ាងល្អ ហើយបានផ្តល់ពេលវេលា ដល់ប្រទេសចិន ក្នុងការអភិវឌ្ឍន៍វ៉ាក់សាំង និងថ្នាំ។

លោកបានមានប្រសាសន៍ថា “អស់រយៈពេលជាងបីឆ្នាំ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត ប្រជាជនចិនបានរួបរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយឥឡូវនេះយើងទទួលបានជ័យជំនះយ៉ាងសំខាន់ និងដាច់ខាតប្រឆាំងនឹងជំងឺនេះ តែលោកមិនប្រើពាក្យថា“សូន្យកូវីដ”នោះទេ។

ការចូលនិវត្តន៍

លោក Li បានមានប្រសាសន៍ថា លោកដឹងពីការព្រួយបារម្ភជាសាធារណៈ ទាក់ទងនឹងគោលនយោបាយចូលនិវត្តន៍ របស់ប្រទេស ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិត អំពីការផ្លាស់ប្តូរអ្វីដែលអាចនឹងកើតមាននៅខាងមុខនោះទេ។

ទីក្រុងហុងកុង និងម៉ាកាវ

លោកនាយករដ្ឋមន្ត្រីថ្មីរូបនេះ បានរំលេចទីក្រុងហុងកុង និងម៉ាកាវជាធាតុសំខាន់នៃយុទ្ធសាស្ត្ររបស់ប្រទេស។

លោក Li បានមានប្រសាសន៍ថា ទីក្រុងហុងកុង ដែលជាមជ្ឈ​មណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងដឹកជញ្ជូន ចំណែកម៉ាកាវ ដែលជាមជ្ឈមណ្ឌលកម្សាន្ត និងទេសចរណ៍ដ៏ល្បីល្បាញលើពិភពលោក នឹងត្រូវបានពង្រឹង និងរួបរួមគ្នាជាមួយនឹងការគាំទ្រ ពីរដ្ឋាភិបាលកណ្តាល។

លោកបន្ថែមថា “ប្រទេសមួយ ប្រព័ន្ធពីរ”នឹងត្រូវបានគាំទ្រដោយរដ្ឋាភិបាលកណ្តាលយ៉ាងពេញលេញ ស្មោះត្រង់ និងម៉ឺងម៉ាត់ ដែលនឹងគាំទ្រទីក្រុងហុងកុង និងម៉ាកាវ ដើម្បីធ្វើសមាហរណកម្មទៅក្នុងការអភិវឌ្ឍរួមរបស់ប្រទេស បង្កើនសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ពួកគេ ព្រមទាំងពង្រឹងការប្រកួតប្រជែង ជាសកលរបស់ទីក្រុងទាំង២ផងដែរ”៕

ខេត្តកំពង់ស្ពឺកំពុងក្លាយជាចំណាប់អារម្មណ៍របស់វិនិយោគិនហុងកុង

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ៖ ខេត្តកំពង់ស្ពឺកំពុងក្លាយជាតំបន់ពេញនិយម និងចាប់អារម្មណ៍ពីសំណាក់វិនិយោគិនក្នុង និងក្រៅប្រទេស ក្នុងនោះដែរវិនិយោគិនហុងកុងក៏បាន និងកំពុងចាប់អារម្មណ៍លើខេត្តមួយ ដោយមានក្រុមហ៊ុនជាង១០០ក្រុមហ៊ុន គ្រោងនឹងបណ្ដាក់ទុនវិនិយោគនៅក្នុងតំបន់មួយនេះផងដែរ។

លោកវ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានមានប្រសាសន៍នាពេលថ្មីៗនេះថា ខេត្តកំពង់ស្ពឹជាខេត្ត ដែលកំពុងល្បីល្បាញនិងចង់មកបណ្ដាក់ទុនរកស៊ី ពីសំណាក់វិនិយោគិនបរទេស ហើយឆាប់ៗខាងមុខនេះដែរ លោកនឹងដឹកនាំប្រតិភូទៅទីក្រុងហុងកុង ដើម្បីជួបជាមួយនឹងវិនិយោគិនហុងកុងនៅទីនោះជាច្រើននាក់  ។

លោកបន្តថា “វិនិយោគិននៅហុងកុងជាង១២០ក្រុមហ៊ុន ក៏កំពុងទន្ទឹងរង់ចាំវត្តមានរបស់ប្រតិភូពីកំពង់ស្ពឺ និងដើម្បីសិក្សាពីសក្ដានុពលវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺផងដែរ”។ លោកបន្តថា “គម្រោងទៅក្រុងហុងកុង ជួបជាមួយវិនិយោគិននៅទីនោះ គឺនៅថ្ងៃទី៣១មីនា ថ្ងៃទី០១និងថ្ងៃទី២ ខែមេសា២០២៣នេះ ហើយយើងជឿថានឹងមានវត្តមានក្រុមហ៊ុនពីហុងកុងជាច្រើនទៀត ចូលមកវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់ ” ។

លោកវ៉ី សំណាង បានបន្ថែមថា ថ្មីៗនេះខេត្តកំពង់ស្ពឺក៏ត្រូវបានប្រកាសថាជាខេត្តអស់មីន ដែលការប្រកាសនេះ ក៏បានធ្វើឱ្យវិនិយោ​គិន បរទេសរឹតតែចង់មកបណ្ដាក់ទុនបន្ថែមទៀត ហើយអាជ្ញាធររបស់យើងក្នុងខេត្តទាំងមូល ក៏ត្រៀមស្វាគមន៍ និងសម្រួលដល់ការវិនិយោគរបស់វិនិយោគិនជាតិនិងអន្តរជាតិផងដែរ។

ការវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ ត្រូវបានគេមើលឃើញថាភាគច្រើនផ្ដោតលើរោងចក្រឧស្សាហកម្ម និងបានធ្វើឱ្យតម្រូវការដីធ្លីសម្រាប់បម្រើ ក្នុងវិស័យឧស្សាហកម្ម នៅក្នុងខេត្តមួយនេះ កាន់តែមានកំណើនច្រើនជាបន្តបន្តាប់ទៀបផងដែរ ។

លោកបូ សេងហួរ ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឹក៏បានឱ្យដឹងថា កាលពីថ្មីៗនេះ មានក្រុមហ៊ុនបរទេសជាច្រើន បានចូលមកកក្នុងខេត្តកំពង់ស្ពឺ និងស្វែងរកការវិនិយោគ ជាពិសេសក្នុងវិស័យឧស្សាហកម្ម ដែលធ្វើឱ្យតម្រូវការដី នៅក្នុងខេត្តនេះ សម្រាប់អភិវឌ្ឍន៍វិស័យឧស្សា​ហកម្មកាន់តែច្រើន និងបានធ្វើឱ្យតម្លៃដីធ្លីរក្សាតម្លៃល្អ ទោះបីជាស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោក មិនទាន់មានស្ថិរភាពក្ដី ។

លោកបន្តថា តំបន់នៅតាមបណ្ដោយផ្លូវជាតិ និងផ្លូវសំខាន់ៗក្នុងខេត្តកំពង់ស្ពឺ មានសកម្មភាពអភិវឌ្ឍន៍យ៉ាងមមាញឹក ជាក់ស្ដែងតាមបណ្ដោយផ្លូវ៥១ ផ្លូវ៤១ ផ្លូវ៤២ និងផ្លូវជាតិលេខ៣ និងលេខ៤ជាដើម៕