Real estate trends to watch in 2023

Developers and customers alike have a clearer idea of what is needed in the post-pandemic world, according to CBRE Thailand

Thailand has entered 2023 with a positive outlook both economically and for the real estate sector in general. The property consultancy CBRE Thailand has identified key trends to watch in the residential, office, retail, hotel and industrial and logistics sectors.

“The year 2023 started with much more optimism than in previous years, on the back of significant improvements in sentiment in the final quarter of 2022,” said Roongrat Veeraparkkaroon, managing director of CBRE Thailand. “Individual and corporate clients have a greater degree of confidence about prospects for the year ahead.

“People have a clearer understanding of how they will manage their home and work life, and developers and investors have more confidence that their projects directly address the new requirements of their customers.”

The most positive trend, she said, is that we are no longer preoccupied and distracted by Covid-19. “We have weathered the storm and now approach life with different expectations of where and how we live, work, and play.”

2022 was another quiet year for the Bangkok downtown condominium sector, with over 95% of new units located in the midtown and suburban areas targeting the low- to mid-end market. Domestic buyers showed a preference for low-rise housing, preferring lower density, larger and more adaptable spaces. This year, developers will be even more active in launching low-rise projects that target real demand.

In the downtown condo market, CBRE expects developers to continue concentrating on clearing their ready-to-move-in inventory before assessing the potential to launch new projects in the second half of the year.

CBRE expects developers to continue launching condominium projects in midtown and suburban areas, and a trend to watch is mixed-use projects with residential and commercial elements.

“End-users have clear expectations and requirements that developers must meet to generate sales.

Buyers continue to place great importance on space, functionality, privacy, open green spaces, wellness and technology,” said Artitaya Kasemlawan, head of residential sales (projects) at CBRE Thailand.

“Developers of luxury and super luxury housing projects will need to provide adaptable spaces to allow for multiple family members to work from home, space to facilitate multiple generations living under one roof, as well as allocate sufficient car parking with EV charging.”

Source: Bangkok Post

របាយការណ៍: មហាយក្សចិន បានផ្ដួលលោកខាងលិច នៅក្នុងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាសំខាន់ៗ

សុខុម

ប៉េកាំង: វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ដែលប្រទេសចិន ឈានមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាសំខាន់ៗចំនួន៣៧ក្នុងចំណោម៤៤ ដោយបណ្ដាប្រទេសប្រជាធិបតេយ្យលោកខាងលិច បានតាមពីក្រោយប្រទេសចិន នៅក្នុងការប្រជែងដណ្តើមរបកគំហើញផ្នែកវិទ្យាសាស្ត្រ និងការស្រាវជ្រាវ។

យោងតាមរបាយការណ៍របស់វិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលី (ASPI) ឱ្យដឹងថា ប្រទេសចិន ស្ថិតក្នុងជំហរមួយដើម្បីក្លាយជាកំពូលមហាអំណាចរបស់ពិភពលោកខាងបច្ចេកវិទ្យា ដោយភាពលេចធ្លោរបស់វាបានគ្របដណ្តប់រួចទៅហើយលើវិស័យការពារ អវកាស មនុស្សយន្ត ថាមពល បរិស្ថាន បច្ចេកវិទ្យាជីវសាស្រ្ត បញ្ញាសិប្បនិមិត្ត (AI) សម្ភារៈទំនើបៗ និងបច្ចេកវិទ្យាសំខាន់ៗ។

យោងតាមរបាយការណ៍ដែលមានឈ្មោះថា Critical Technology Tracker ត្រូវបានចេញផ្សាយកាលពីព្រហស្បតិ៍ ទី០៣ ខែមីនា ថា វិស័យសំខាន់ៗដែលប្រទេសចិន មានប្រៀបលប់លើគេ រួមមានយន្តហោះដ្រូន ការសិក្សាអំពីគ្រឿងម៉ាស៊ីន អាគុយ ថាមពលនុយក្លេអ៊ែរ ថាមពល ឧបករណ៍ស៊ិនស័រ Quantum Sensor និងការទាញយកសារធាតុរ៉ែសំខាន់ៗជាដើម។

យោងតាម ASPI ឱ្យដឹងថា ភាពលេចធ្លោរបស់ប្រទេសចិន នៅក្នុងវិស័យមួយចំនួនគឺមានភាពរឹងមាំខ្លាំង ដែលស្ថាប័នស្រាវជ្រាវឈានមុខគេទាំង១០របស់ពិភពលោកសម្រាប់បច្ចេកវិទ្យាមួយចំនួន សុទ្ធតែមានទីតាំងនៅក្នុងប្រទេសចិន។

បើធ្វើការប្រៀបធៀប សហរដ្ឋអាមេរិក នាំមុខគេតែខាងបច្ចេកវិទ្យាសំខាន់ៗចំនួន៧ប៉ុណ្ណោះរួមទាំងប្រព័ន្ធបាញ់បង្ហោះទៅកាន់លំហអវកាស និង Quantum Computing ជាដើម។ នេះបើយោងតាម ASPI ដែលទទួលបានមូលនិធិពីរដ្ឋាភិបាលអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក ក៏ដូចជាប្រភពវិស័យឯកជន រួមទាំងឧស្សាហកម្មការពារជាតិ និងបច្ចេកវិទ្យាផងដែរ។

របាយការណ៍ដដែលបង្ហាញថា អង់គ្លេស និងឥណ្ឌា ស្ថិតក្នុងចំណោមប្រទេសកំពូលទាំង៥ដែលឈានមុខគេខាងបច្ចេកវិទ្យាចំនួន២៩ក្នុងចំណោមបច្ចេកវិទ្យាចំនួន៤៤ ដោយប្រទេសកូរ៉េខាងត្បូង និងអាល្លឺម៉ង់ ជាប់ចំណាត់ថ្នាក់កំពូលទាំង៥ ដោយកូរ៉េខាត្បួង ឈានមុខគេខាងបច្ចេកវិទ្យាចំនួន២០ និងអាល្លឺម៉ង់ ឈានមុខគេខាងបច្ចេកវិទ្យាចំនួន១៧៕ Aljazeera៕

ទីភ្នាក់ងារអចលនទ្រព្យនៅប្រទេសថៃបង្ហាញពីនិន្នាការនៃអចលនទ្រព្យ៤ប្រភេទនៅឆ្នាំ២០២៣នេះ

ដោយ: គង់ លាងហួរ

បាងកក: ប្រទេសថៃបានឈានចូលដល់ឆ្នាំ២០២៣ ជាមួយនឹងទស្សនវិស័យវិជ្ជមានទាំងផ្នែកសេដ្ឋកិច្ច និងសម្រាប់វិស័យអចលនទ្រព្យជាទូទៅ។

ទីប្រឹក្សាអចលនៈទ្រព្យ CBRE Thailand បានកំណត់និន្នាការសំខាន់ៗ ដើម្បីពិនិត្យមើលក្នុងវិស័យលំនៅដ្ឋាន ការិយាល័យ សណ្ឋា​គារ ឧស្សាហកម្មនិងផ្នែកដឹកជញ្ជូន។

លោក Roongrat Veeraparkkaroon នាយកគ្រប់គ្រងក្រុមហ៊ុន CBRE Thailand បានមានប្រសាសន៍ថា “ឆ្នាំ២០២៣បានចាប់ផ្តើម ជាមួយនឹងសុទិដ្ឋិនិយមច្រើនជាងឆ្នាំមុនៗ ដោយផ្អែកលើភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២២ ដែលអតិថិជនម្នាក់ៗ និងសាជីវកម្មមានកម្រិតនៃទំនុកចិត្តកាន់តែច្រើនអំពីអនាគតសម្រាប់ឆ្នាំខាងមុខ”។

ទី១: លំនៅដ្ឋាន

ឆ្នាំ២០២២ គឺជាឆ្នាំដ៏ស្ងប់ស្ងាត់មួយផ្សេងទៀត សម្រាប់វិស័យខុនដូ នៅកណ្តាលទីក្រុងបាងកក ដោយជាង៩៥នៃយូនីតខុនដូថ្មី ដែលមានទីតាំងនៅកណ្តាលទីក្រុង និងជាយក្រុងផ្តោតលើទីផ្សារតម្លៃទាបដល់ទីផ្សារតម្លៃកណ្តាល។

អតិថិជនក្នុងស្រុក បានបង្ហាញពីចំណូលចិត្ត សម្រាប់ប្រភេទលំនៅដ្ឋានកំពស់ទាបៗ ចូលចិត្តដង់ស៊ីតេទាប កន្លែងធំជាងមុន និងអាចសម្របខ្លួនបាន។  នៅឆ្នាំនេះ អ្នកអភិវឌ្ឍន៍នឹងកាន់តែសកម្មក្នុងការចាប់ផ្តើមគម្រោងលំនៅដ្ឋានទាបៗ ដែលកំណត់គោលដៅតម្រូវការពិតប្រាកដ។

នៅក្នុងទីផ្សារខុនដូទីប្រជុំជន CBRE រំពឹងថា អ្នកអភិវឌ្ឍន៍នឹងបន្តផ្តោតលើការលក់ចេញខុនដូ ដែលមានស្រាប់របស់ពួកគេ មុនពេលវាយតម្លៃសក្តានុពល ក្នុងការចាប់ផ្តើមគម្រោងថ្មី នៅក្នុងឆមាសទីពីរនៃឆ្នាំនេះ។

ទី២: ការិយាល័យ

CBRE រំពឹងថានឹងមានសកម្មភាពជួល បន្ថែមទៀតនៅឆ្នាំ២០២៣នេះ ដោយបណ្តាក្រុមហ៊ុនថៃ ប្តេជ្ញាផ្លាស់ប្តូរទីតាំងចេញពីអគារ ដែលពួកគេកាន់កាប់អស់រយៈពេលជាង២០ឆ្នាំមកហើយ។

លោក Sarut Virakul នាយកការិយាល័យក្រុមហ៊ុន CBRE Thailand មានប្រសាសន៍ថា “ការចូលរួមជាមួយបុគ្គលិក និងការអនុវត្តយុទ្ធសាស្ត្រ នៅកន្លែងធ្វើការនឹងក្លាយជាគន្លឹះ សម្រាប់អ្នកកាន់កាប់ដើម្បីចាប់យកអនាគតនៃការងារ” ។

ការកើនឡើងនៃការចំណាយសមស្រប ក៏នឹងក្លាយជាការពិចារ​ណាដ៏សំខាន់សម្រាប់អ្នកកាន់កាប់ ម្ចាស់ផ្ទះនឹងត្រូវបានលើកទឹកចិត្តឱ្យផ្តល់ជូននូវកញ្ចប់តម្លៃជួល ដែលមានលក្ខណៈប្រកួតប្រជែងខ្ពស់ដើម្បីបញ្ចុះបញ្ចូលអាជីវកម្មខ្នាតធំ ឱ្យផ្លាស់ប្តូរទីតាំងរបស់ពួកគេ។

ទី៣: ឧស្សាហកម្ម និងឡូជីស្ទិក

តម្រូវការដីឧស្សាហកម្មនឹងបន្តកើនឡើងនៅឆ្នាំនេះ ខណៈដែលអ្នកអភិវឌ្ឍន៍ប្រញាប់ប្រញាល់ ពង្រីកតំបន់ឧស្សាហកម្ម ដែលមានស្រាប់ និងអភិវឌ្ឍថ្មី ដើម្បីបន្តតាមតម្រូវការ ខណៈដែលគោលនយោ​បាយ China Plus One នៅតែបន្តអនុវត្តន៍។

ទី៤: សណ្ឋាគារ

វិស័យទេសចរណ៍ឈានចូលដល់ឆ្នាំ២០២៣ ជាមួយនឹងសុទិដ្ឋិនិយមថា វាអាចជំរុញវិស័យសណ្ឋាគារ ឱ្យកាន់តែប្រសើរឡើង និងការមកដល់នៃភ្ញៀវទេសចរអន្តរជាតិ ខណៈភ្ញៀវទេសចរចិនទាំងបុគ្គល និងទាំងក្រុមមានសេរីភាពឡើងវិញ ក្នុងការធ្វើដំណើរទៅក្រៅប្រទេស។

ម្ចាស់សណ្ឋាគារ និងប្រតិបត្តិករនឹងផ្តោតលើ ការគ្រប់គ្រងតម្លៃសណ្ឋាគារ ជាពិសេសរួមបញ្ចូលទាំងយុទ្ធសាស្រ្ត ESG យូរអង្វែង ក៏ដូចជាការវិនិយោគលើបច្ចេកវិទ្យា និងការរក្សាទុកបុគ្គលិកផងដែរ ដោយអ្នកដែលបាត់បង់ការងារជាច្រើន មានការស្ទាក់ស្ទើរចិត្តក្នុងការត្រលប់ទៅធ្វើការវិញ៕

x

អ្នកជំនាញៈកម្ពុជាក្លាយចាគោលដៅវិនិយោគមួយរបស់អ្នកមាន ជនជាតិចិន

   ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ ថ្មីតែជនជាតិចិនទើបតែចាប់ផ្ដើម បណ្ដាក់ទុនវិនិយោគនៅកម្ពុជា ក្រោយវិនិយោគិនបណ្ដាប្រទេសមួយមែន ប៉ុន្តែចិនបានបង្កើតនូវប្រវត្តិសាស្ត្រ ដែលបានក្លាយជាវិនិយោគិន និងទេសចរច្រើនជាងគេនៅកម្ពុជា និងបានធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគថ្មីមួយរបស់ប្រជាជនអ្នកមានរបស់ចិន។

លោកខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia បានមានប្រសាសន៍ថា ប្រទេសចិនជាប្រទេស ដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក ហើយក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ប្រជាជនភាគច្រើន សឹងតែអាចនិយាយបានថា មិនបានចាយលុយទាល់តែសោះ ដោយសារតែកូវីដ១៩ ។

លោកបន្តថា ប្រទេសចិនមិនត្រឹមតែជាប្រទេស ដែលមានប្រជាជនច្រើនជាងគេនោះទេ តែប្រទេសចិនក៏មានអ្នកមានច្រើនជាងគេមួយ ក្នុងចំណោមប្រទេសអ្នកមាននៅលើពិភពលោក។ ដូច្នេះ នៅពេលប្រទេសចិនបើកសេដ្ឋកិច្ច និងបើកទូលាយដល់ការធ្វើដំណើរឡើងវិញ ប្រជាជនចិននឹងចាប់ផ្ដើមស្វែងរក ការវិនយោគនៅក្រៅប្រទេស ក្នុងនោះកម្ពុជាក៏បានក្លាយជាគោលដៅ សំខាន់មួយរបស់វិនិយោគិនក្នុងការបណ្ដាក់ទុនវិនិយោគ ។

លោកបន្តថា “តាមការស្រាវជ្រាវបានបង្ហាញចិន ចូលចិត្តវិនិយោគនៅតំបន់អាហ្វ្រិក អឺរ៉ុប សិង្ហបុរីហើយមួយចំនួនក៏បានចាប់អារម្មណ៍លើការវិនិយោគ នៅក្នុងប្រទេសកម្ពុជាយើងផងដែរ”។

លោកបន្ថែមថា ក្នុងឆ្នាំ២០២៣នេះ យើងរំពឹងថាកំណើនប្រជាជនអ្នកមាននៅ ក្នុងប្រទេសចិននឹងហូរចូលកម្ពុជា ដើម្បីស្វែងរកការវិនិយោគទៅលើវិស័យនានា ដែលជាជំនាញរបស់ពួកគេ  ហើយពេលពួកគេចូលមកកាន់តែច្រើននោះ នឹងទីផ្សារខុនដូតម្រូវការខុនដូ នៅក្នុងប្រទេសកម្ពុជា មានសន្ទុះងើបឡើងវិញទៅតាមនោះដែរ ។

លោកសន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងផងដែរថា មកដល់ពេលនេះចិននៅតែបន្តឈរលំដាប់ទី១ ជាប្រទេសដែលមានវិនិយោគិន ដាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ។ ក្នុងឆ្នាំ២០២៣នេះដែរ បន្ទាប់ពីចិនបើកប្រទេសយើងសង្ឃឹមថា វិនិយោគិននឹងចូលកម្ពុជាឡើងវិញ ដើម្បីបន្តដំណើរការវិនិយោគរបស់ខ្លួន ក៏ដូចជា គម្រោងវិនិយោគថ្មីៗបន្ថែមទៀត ។

នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ គម្រោងវិនិយោគធំៗ និងអគារខ្ពស់ៗមួយចំនួន ត្រូវបានកាន់កាប់ដោយវិនិយោគិនចិន និងជាគម្រោងវិនិយោគរបស់វិនិយោគិនចិន៕

លោកឧកញ៉ាលឹម ហេងៈកម្ពុជានឹងទាក់ទាញលំហូរវិនិយោគពី ជប៉ុនកាន់តែច្រើន

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រុមហ៊ុនជប៉ុនធំមួយ បានជួយបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាស៊ូជី ជិតទីក្រុងតូក្យូ ដើម្បីដាក់តាំងផលិតផលខ្មែរទាំងអស់។ នេះបើតាមការឲ្យដឹងពីលោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង កាលពីសប្តាហ៍មុនថា ការបើកមជ្ឈមណ្ឌលពាណិជ្ជកម្ម និងStar Martនេះ ដើម្បីផ្សព្វផ្សាយនិងលក់ផលិតផល និងម្ហូបខ្មែរ។

លោកបន្តថា “នេះជារឿងល្អ សសម្រាប់ផលិតផលខ្មែរ ដែលជាការជម្រុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងកម្ពុជា ជប៉ុន”។

ជាមួយគ្នានេះមន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ដឹកនាំដោយលោកប៊ន សារៈមុនីរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកឧកញ៉ានឹងចូលរួមបោះឆ្នោត ជ្រើសរើសប្រធាន អនុប្រធាន និងសមាជិកការិយាល័យពាណិជ្ជកម្មកម្ពុជា នៅទីក្រុងសេនដាយតូក្យូ ដោយមានសមាជិក១៤នាក់។

លោកឧកញ៉ាលឹម ហេងបានបន្តថា “ការបង្កើតការិយាល័យពាណិជ្ជកម្មកម្ពុជា នៅសេនដាយ និងតូក្យូ ជាផ្លែផ្កាដ៏ល្អមួយ ដែលនឹងជួយជម្រុញពាណិជកម្មរវាង ការវិនិយោគរវាងប្រទេសទាំងពីរ”។​លោកឧកញ៉ាបានបន្តថា “លើសពីនេះ ការិយាល័យនេះ ក៏ជាបន្លែង​ផ្សព្វផ្សាយពីសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាប្រើប្រាស់សំរាប់ការិយាល័យទាក់ទងរបស់ពាណិជ្ជករជប៉ុន ដែលចង់មករកស៊ីនៅកម្ពុជា”។

លោកឧកញ៉ាបានបន្តថា កិច្ចការនេះ ក៏ជាការជម្រុញការចចារពាណិជ្ជកម្មសេរីកម្ពុជា ជប៉ុន និងកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយ ដែលមានជប៉ុនជាសមាជិក ពិសេសក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា នាពេលកន្លងមក សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា និងមេដឹកនាំជប៉ុនបានដំឡើងកម្រិតទំនាក់ទំ​នង​ប្រទេសទាំងពីរ ទៅជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលយើងរំពឹងថា កម្ពុជានឹងអាចទាក់ទាញអ្នកវិនិយោគជប៉ុន មកកាន់កម្ពុជាកាន់តែច្រើនថែមទៀត ពិសេសទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងបន្តកើនឡើងមួយកម្រិតទៀត៕

អ្នកវិភាគៈកិច្ចសហប្រតិបត្តិការ​ឆកោណ​ត្បូង​ពេជ្រ​កម្ពុជា​-​ចិន​:​​ សម្ទុះ​ពហុ​សណ្ឋាន​ដើម្បី​កំណើន​

ដោយៈគិន ភាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា

ភ្នំពេញៈ ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​៣​ថ្ងៃ របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ប្រទេស​ចិន ចាប់ពី​ថ្ងៃទី ​៩ ខែកុម្ភៈ ដល់​ថ្ងៃទី​ ១១ ខែកុម្ភៈ ឆ្នាំ​​ ២០២៣ បានបញ្ចប់​ដោយ​លទ្ធផល​គួរឱ្យកត់សម្គាល់​។

ដំណើរ​ទស្សនកិច្ច​នេះ​ ជា​មូលដ្ឋាន​ដ៏​សំខាន់បំផុត​បន្ថែម​ពីលើ​សម្ទុះ​ដែលមាន​ស្រាប់​ ក្នុងការ​បង្កើន​ឱកាស​សម្រាប់​រដ្ឋាភិបាល​ទាំង ២ ​ក្នុងការ​លើកកម្ពស់​ទំនាក់​ទំនង​កម្ពុជា​-​ចិន​។​ ភាគី​ទាំង២បាន​អះអាង​ជាថ្មី​នូវ​ការគាំទ្រ​គ្នា ​ទៅវិញទៅមក​ក្នុង​គ្រប់​កាលៈទេសៈ និង​បាន​ឯកភាពគ្នា​ជា​ឯកច្ឆន្ទ​លើ​បញ្ហា​តំបន់​ និង​សកលលោក​ជាច្រើន​ដែលជា​ផលប្រយោជន៍​រួម ​សម្រាប់​ប្រទេស​និង​ប្រជាជន​ទាំង២។​

ការប្រកាស “​ឆ្នាំ​មិត្តភាព​កម្ពុជា​-​ចិន” ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៦៥ ​ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​ផ្លូវការ ​បាន​ឈានចូល​យុគសម័យ​ថ្មី​នៃ​ការកសាង​សហគមន៍​កម្ពុជា​-​ចិន ដែលមាន អនាគត​រួមគ្នា​កាន់​តែមាន​គុណភាព​ខ្ពស់ កម្រិត​ខ្ពស់ និង​ស្តង់ដា​ខ្ពស់ ដើម្បី​លើកកម្ពស់​ចំណងមិត្តភាព​ដែកថែប ​រវាង​ប្រទេស​ទាំងពីរ​ទៅកាន់​ទំព័រ​ថ្មី​មួយទៀត ​ដ៏​មានតម្លៃ​បំផុតសម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។​

ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​រវាង​កម្ពុជា ​និង​ចិន​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​១៩៥៨ ​ប៉ុន្តែ​ជា​ទិដ្ឋភាព​ប្រវត្តិសាស្ត្រ ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ បានកើត​មាន​ឡើង​តាំងពី​សតវត្សរ៍​ទី​១៣​មកម្ល៉េះ​។ ក្នុងនាម​ជា​ប្រទេសជិតខាង ​និង​ដៃគូ​ជិតស្និទ្ធ​ជា​ប្រពៃណី ប្រទេស​កម្ពុជា​ និង​ចិន​បាន​លើកកម្ពស់​ និង​ថែរក្សា​ចំណងមិត្តភាព “ដែកថែប” ដែល​មិនអាច​បំបែក​បាន​របស់ខ្លួន ​ដោយបាន​ឆ្លងកាត់​ការសាកល្បង​ពេលវេលា ​និង​ការលំបាក​ជាច្រើន​ជា​ប្រវត្តិសាស្ត្រ​។​

យោងតាម​សេចក្តីថ្លែងការណ៍​រួម​រវាង​កម្ពុជា​និង​ចិន ដែល​ចេញផ្សាយ​នៅ​ចុងបញ្ចប់​ នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​មាន​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ចំនួន​១២ ត្រូវបាន​ចុះហត្ថលេខា រួមមាន វិស័យ​កិច្ចការបរទេស កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍ ការនាំចេញ​កសិផល​ទៅកាន់​ប្រទេស​ចិន ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការការពារ​បេតិកភណ្ឌ​វប្បធម៌ ជាដើម​។ ជាពិសេស ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​បង្កើត “​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ” ​ដែលមាន​វិស័យ​អាទិភាព​ចំនួន​ប្រាំមួយ រួមមាន​កិច្ច​ស​ហ

​​ប្រតិបត្តិការ​នយោបាយ សមត្ថភាព​និង​គុណភាព​ផលិតកម្ម​កសិកម្ម ថាមពល សន្តិសុខ និង​ការផ្លាស់ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន​។​

កិច្ចសហប្រតិបត្តិការ​ឆកោណ​ត្បូង​ពេជ្រ​ថ្មី ​និង​ទំនាក់ទំនង​ដ៏​ល្អ​ដែលមាន​ស្រាប់​រវាង​កម្ពុជា និង​ចិន នាំមក​នូវ​ការរំពឹងទុក​ដ៏​ធំធេង​និង​សុទិដ្ឋិនិយម​ដ៏​អស្ចារ្យ​ សម្រាប់​កម្ពុជា​ដោយសារ​ការ​ងើប​ឡើងវិញ ​នៃ​សេដ្ឋកិច្ច​កំពុងមាន​សម្ទុះ និង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​ ក៏​កាន់តែ​ត្រូវបាន​ពង្រឹង​។ វិស័យ​អាទិភាព​ទាំង​ប្រាំមួយ ឆ្លើយតប​យ៉ាង​ឥតខ្ចោះ​ចំពោះ​តម្រូវការ​ជាក់ស្តែង​និង​ទាន់ពេលវេលា​របស់​កម្ពុ​ជា​។​

ក្នុងនាម​ជា​ប្រទេស​រង​សោកនាដកម្ម ​ដោយសារ​ជម្លោះ ​និង​សង្គ្រាម កម្ពុជា​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង ​ចំពោះ​ការផ្តល់​អាទិភាព​ដល់​សន្តិភាព ​និង​ស្ថិរភាព​ទាំង​ក្នុងប្រទេស​និង​ក្នុង​តំបន់ ការកសាង​វិបុលភាព និង​ការអភិវឌ្ឍ ព្រមទាំង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​គ្នា​ទៅវិញទៅមក ក្នុង​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​ប្រទេស​ដទៃទៀត​។ ​ប្រទេស​ចិន​គឺជា​មហាអំណាច​មួយ​ដែល​តែងតែ​គាំទ្រ ​ជម្រើស​ឯករាជ្យ​របស់​ប្រជាជន​កម្ពុជា ​ក្នុងការ​ជ្រើសរើស​មាគ៌ា​អភិវឌ្ឍន៍​របស់ខ្លួន ​ដែល​សមស្រប​បំផុត​ទៅនឹង​លក្ខខណ្ឌ​ជាតិ​របស់ខ្លួន គាំទ្រ​កម្ពុជា​ក្នុងការ​ការពារ​អធិបតេយ្យភាព ​និង​សន្តិសុខ​ជាតិ លើកកម្ពស់​របៀបវារៈ​នយោបាយ​ក្នុងប្រទេស​សំខាន់ៗ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម និង​ប្រឆាំង​ការជ្រៀតជ្រែក​ពី​ខាងក្រៅ​នៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។​

ក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ​ការរៀបចំ​ឱ្យបាន​ចប់​កាន់តែ​ឆាប់​នូវ “​ផែនការ​សកម្មភាព​ថ្មី​ នៃ​ការកសាង​សហគមន៍​កម្ពុជា​-​ចិន ដែលមាន​អនាគត​រួមគ្នា” ​ពិត​ជាមាន​សារៈសំខាន់ និង​ចាំបាច់​បំផុត ដើម្បី​ផ្តល់​សម្ទុះ​បន្ថែមទៀត​ ដល់​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​រវាង​ប្រទេស​ទាំងពីរ​លើ​គ្រប់​វិស័យ​។​

ចក្ខុវិស័យ​របស់​ប្រទេស​ចិន​ សម្រាប់​ការអភិវឌ្ឍ​សកល ​និង​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​របស់ខ្លួន ​ជាមួយ​កម្ពុជា​ត្រូវបាន​គេ​មើលឃើញ​តាមរយៈ​កំណត់ត្រា ​នៃ​ការវិនិយោគ​របស់​ចិន​នៅ​កម្ពុជា​។

នៅ​បណ្តា​ឆ្នាំ​ដំបូងៗ ប្រទេស​ចិន​បានធ្វើការ​វិនិយោគ​យ៉ាង​សម្បើម ​សម្រាប់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និង​ការអភិវឌ្ឍ​ធនធានមនុស្ស ​បាន​ជួយ​ជំ​រុញឱ្យ​កម្ពុជា​ ផ្លាស់ប្តូរ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDC) ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប (LMIC)​។​

យោងតាម​ស្ថិតិ​ដែល​ចេញផ្សាយ ​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ការវិនិយោគ​របស់​ចិន​នៅ​កម្ពុជា មាន​ចំនួន​ជិត២២​ភាគរយ​នៃ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស (FDI)​សរុប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចន្លោះ​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០១៩​។ នៅ​ឆ្នាំ​២០១៧​កម្ពុជា​បានទទួល​ជំនួយ​អភិវឌ្ឍន៍​របស់​ចិន ​ប្រមាណ៤,២​ពាន់​លាន​ដុល្លារ ដែល​ភាគច្រើន​ជា​ជំនួយឥតសំណង ​និង​ជា​ឥណទាន​សម្បទាន​។

​នៅ​ឆ្នាំ​២០២១​ប្រទេស​ចិន​ បាន​ឈរ​នៅលើ​កំពូល​តារាង​នៃ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស ជាមួយនឹង​ទុនវិនិយោគ​សរុប​ប្រមាណ​២,៣២​ពាន់​លាន​ដុល្លារ កើនឡើង៦៧​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០២០​។​

ខេត្ត​ព្រះសីហនុ​គឺជា​ច្រករបៀង​សេដ្ឋកិច្ច​ តំបន់ឆ្នេរ​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា ​ដែលមាន​សក្តានុពល​ដ៏​ធំធេង​ សម្រាប់​វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម​និង​ការដឹកជញ្ជូន ទេសចរណ៍​និង​ការកម្សា​ន្ត និង​ជា​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fin-tech Hub)​។ វា​ពិត​ជាមាន​សារៈសំខាន់​ណាស់​ ដែល​ប្រទេស​ចិន​រក្សា​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​អភិវឌ្ឍ​បន្ថែមទៀត​នូវ “ច្រករបៀង​ឧស្សាហកម្ម ​និង​បច្ចេកវិទ្យា” ហើយ​ប្រទេស​ទាំងពីរ​បានរួម​គ្នា​ សម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ​នៃ​ការអភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង​ជា​គំរូ​មួយ​។ ជាមួយនឹង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ​និង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ការអភិវឌ្ឍ​ច្រករបៀង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា ​នឹង​ទាក់ទាញ​សហគ្រាស​ចិន​ ដែលមាន​សមត្ថកិច្ច​ខ្ពស់​មក​វិនិយោគ​នៅ​កម្ពុជា ​កាន់តែច្រើន​ថែមទៀត និង​ជំរុញ​កិច្ចសហប្រតិបត្តិការ ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​លើ​ផ្នែក​ដឹកជញ្ជូន បណ្តាញ​អគ្គិសនី ខ្សែកាប​អុ​ប​ទិ​ក ឃ្លាំង​ស្តុក​ទំនិញ និង​ភស្តុភា​រកម្ម ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការរួមបញ្ចូល​គ្នា ​នៃ​កិច្ចសហប្រតិបត្តិការ​ស​ម​ត្ថ​ភាព​ផលិតកម្ម​កម្ពុជា​-​ចិន​។​

ជាមួយនឹង​កម្លាំង​ជំរុញ ​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP)​និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​(CCFTA) ការបង្កើត “ច្រករបៀង​ត្រី និង​អង្ករ” នៅ​តំបន់​ភាគ​ពាយ័ព្យ ​នៃ​ប្រទេស​កម្ពុជា ​និង​តំបន់​បឹង​ទន្លេសាប នឹង​ជំរុញឱ្យមាន​ការអភិវឌ្ឍ ​នៃ​វិស័យ​កសិកម្ម​អេកូឡូស៊ី​ទំនើប​។

ការធ្វើ​ទំនើបកម្ម​កសិកម្ម​កម្ពុ​ជា នឹង​ធានាបាន​នូវ​កសិផល​កម្ពុ​ជាមាន​បរិមាណ ​និង​គុណភាព​ខ្ពស់ជាង​មុន ​សម្រាប់​ការនាំចេញ​ទៅកាន់​ប្រទេស​ចិន​។ ​ការសម្រេច​ឱ្យបាន​នូវ​សក្តានុពល​ ដ៏​ធំ​សម្បើម​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ប្រាកដជា​នឹង​បង្កើន​កម្រិត​ពាណិជ្ជកម្ម​ទ្វេភាគី ​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កើន​ឡើងជា​ពីរ​ឬ​ជា​បី​។​

យោងតាម​អង្គការ​ទេសចរណ៍​ពិភពលោក  កម្ពុជា ជាប្រទេស​ដែល​ទទួល​ភ្ញៀវទេសចរ​ចិន​ច្រើនជាងគេ​ទី​៨​។ ក្នុង​ឆ្នាំ​២០១៩ ចំនួន​ភ្ញៀវទេសចរ​ចិន​មាន​ជាង២,៣​លាន​នាក់ ឬ៣៦​ភាគរយ​នៃ​ចំនួន​ភ្ញៀវទេសចរ​បរទេស​សរុប​។ ភ្ញៀវទេសចរ​ចិន​បាន​ចូលរួមចំណែក​យ៉ាងខ្លាំង​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ​និង​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​។​

ជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​ចិន ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​និង ​កែសម្រួល​គោលនយោបាយ​បង្ការ​ និង​គ្រប់គ្រង​ជំងឺ​កូ​វីដ​១៩​របស់ខ្លួន ដោយ​ផ្អែកលើ​ស្ថានភាព​វិវត្តន៍ និង​ជាមួយនឹង​មិត្ត​ភាព​ដែកថែប​កម្ពុជា​-​ចិន​ កម្ពុ​ជា មាន​សុទិដ្ឋិនិយម​ខ្ពស់ ​ចំពោះ​ចំនួន​ភ្ញៀវទេសចរ​ចិន ​ដែល​ចូលមក​ទស្សនា​ព្រះរាជាណាចក្រ​កម្ពុជា​កាន់​តែ​ច្រើនឡើង​នាពេលខាងមុខ​។

ប្រទេស​ចិន​ គឺជា​ប្រភព​ទីផ្សារ​ទេសចរណ៍​ ដ៏​ធំ​បំផុត​របស់​ពិភពលោក ហើយ​ការ​រស់​ឡើងវិញ​នៃ​ការធ្វើដំណើរ ​នឹង​ផ្តល់​ភាពរឹងមាំ​ផ្នែក​សេដ្ឋកិច្ច ​និង​វប្បធម៌​សម្រាប់​ប្រទេស​កម្ពុជា អាស៊ាន និង​ពិភពលោក​ទាំងមូល​។​

ទំនាក់ទំនង​ដ៏​ល្អ​ និង​មាន​ស្ថិរភាព​រវាង​កម្ពុជា ​និង​ចិន​ត្រូវបាន​បង្ហាញឱ្យឃើញ ​តាមរយៈ​កម្មវិធី​ផ្លាស់ប្តូរ​យ៉ាង​ទូលំទូលាយ ​និង​ញឹកញាប់ ដែល​ធ្វើឡើង​រវាង​មន្ត្រី​រដ្ឋាភិបាល អ្នកដឹកនាំ​ធុរកិច្ច អ្នកសិក្សា​ស្រាវជ្រាវ និស្សិត សិស្ស និង​ប្រជាជន​មកពី​គ្រប់​មជ្ឈដ្ឋាន ដែល​សុទ្ធតែ​ទទួលបាន​ការគាំទ្រ​ផ្នែក​ថវិកា​ពី​រដ្ឋាភិបាល​ចិន​។​

ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ឆ្នាំ​នៃ​មិត្តភាព​កម្ពុជា​-​ចិន បានផ្តល់​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ និង​ជា​ឱកាស​ដ៏​ល្អ​ ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ ឈ្នះ​នៅ​ថ្នាក់ក្រោម​ជាតិ បង្កើន​ការផ្លាស់ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន និង​ការផ្លាស់ប្តូរ​វប្បធម៌ ពង្រឹង​ការផ្លាស់ប្តូរ​យុវជន និង​លើកកម្ពស់​បុព្វហេតុ​មិត្តភាព​កម្ពុជា​-​ចិន​ទៅកាន់​ទំព័រ​ថ្មី​មួយទៀត​។​

ក្នុង​យុគសម័យ​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ ​លើ​ត្បូង​ពេជ្រ​យើង​ជឿជាក់​ទាំងអស់គ្នា​យ៉ាង​មុតមាំ​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​នឹង​បន្ត​រីកចម្រើន​កាន់តែខ្លាំង និង​ធ្វើ​ពិពិធ​កម្ម​លើ​គ្រប់​វិស័យ​ដែលជា​ផលប្រយោជន៍​រួម ហើយ​កាន់តែ​ភ្លឺស្វាង​ថែមទៀត​។

សាមគ្គីភាព ​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​អន្តរជាតិ បទពិសោធ​ដ៏​រឹងមាំ ​ក្នុង​កិច្ចសន្ទនា​ទ្វេភាគី កំណើន​នៃ​ទំនាក់ទំនង​គ្រប់​កម្រិត​លើ​វេទិកា​ផ្សេងៗ ការយោគយល់​គ្នា​ទៅវិញទៅមក​ ដែល​ចាក់ឫស​យ៉ាង​ស៊ីជម្រៅ និង​វិធីសាស្ត្រ​ប្រកបដោយ​ការគោរព​គ្នា ​ពិតជា​នឹង​នាំ​បងប្អូន​ដែកថែប​ទាំងពីរ ​ឆ្ពោះទៅរក​សមិទ្ធផល​ធំធេង​ជាង​នេះ​។ ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ ​ឆកោណ​ត្បូង​ពេជ្រ​កម្ពុជា​-​ចិន​ថ្មី នឹង​បំភ្លឺ​ផ្លូវ និង​បង្កើត​សម្ទុះ​ពហុ​សណ្ឋាន ​សម្រាប់​ការរួម​គ្នា​កសាង​សហគមន៍​កម្ពុជា​-​ចិន ដែលមាន​អនាគត​រួមគ្នា​៕

​

 

គម្រោងផ្លូវនាវាចរណ៍ទន្លេបាសាក់ទៅកាន់សមុទ្រកែបនឹងក្លាយជាកម្លាំងចលករប្រែមុខមាត់វិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាលើឆាកអន្តរជាតិ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ទៅកាន់សមុទ្រកែបបានដាក់នៅក្នុងផែនការអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ ហើយការសិក្សាសមិទ្ធិលទ្ធភាព គម្រោងនេះ ក៏បានបង្ហាញថាគ្មានបញ្ហាចោទឡើយ ទាំងបច្ចេកទេសបរិស្ថាន និងច្បាប់ទម្លាប់ ។ គម្រោងថ្មីនេះនឹងក្លាយជាកម្លាំងចលករប្រែមុខមាត់វិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាលើឆាកអន្តរជាតិដែលនឹងអាចផ្ដល់ផលចំណេញខ្ពស់ដល់សេដ្ឋកិច្ច ។

នៅព្រឹកថ្ងៃទី៣ មីនា ២០២៣នេះ លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC ) អំពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលបានសិក្សាលម្អិតដោយក្រុមហ៊ុនCCCC Water Transportation consultants Co.,Ltd ។

លទ្ធផលសិក្សាបានឱ្យដឹងថាមកពេលនេះ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ស្ទើរតែរួចរាល់ និងគ្រប់ជ្រុងជ្រោយទាំងស្រុងទៅតាមបទដ្ឋានបច្ចេកទេស និងអនុសញ្ញាអន្តរជាតិដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនតាមផ្លូវទឹក ។នៅក្នងការសិក្សានេះ គ្រប់ភាគីពាក់ព័ន្ធបានធ្វើការជាក់ស្តែងនៅនឹងទីតាំងមូលដ្ឋាន ដោយបានសហការគ្នាពិនិត្យពិភាក្សាដោយយកចិត្តទុកដាក់លើការងារបច្ចេកទេសសំខាន់ៗ រួមទាំងបានពិនិត្យយ៉ាងល្អិតល្អន់ ចំពោះលទ្ធផលនៃការវិភាគ និងការវាយតម្លៃផលប៉ះពាល់នានា លើគ្រប់ប្រភេទហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលអាចរងផលប៉ះពាល់ដោយសារការអភិវឌ្ឍនៃគម្រោង។ លទ្ធផលនៃការសិក្សាផ្នែកជលសាស្រ្ត ក៏ដូចជាផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានបញ្ចប់សព្វគ្រប់ និងលើកយកមកបង្ហាញជូនអង្គប្រជុំនាឱកាសនេះផងដែរ។

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មនេះ មានប្រវែងសរុបប្រមាណ ១៨០គីឡូម៉ែត្រ តភ្ជាប់ពីទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រ នៃខេត្តកំពត បើតាមលទ្ធផលសិក្សាសមិទ្ធិលទ្ធភាពទាំងដំណាក់កាលទី១ និងទី២ បានបង្ហាញឱ្យឃើញថា មិនមានចោទជាបញ្ហាឡើយ ទាំងផ្នែកបច្ចេកទេស បរិស្ថាន និងច្បាប់ទម្លាប់។ ទន្ទឹមនឹងនេះដែរ គម្រោងត្រូវបានអ្នកជំនាញព្យាករណ៍ថា នឹងផ្តល់ផលចំណេញសម្រាប់សេដ្ឋកិច្ចជាតិ ជាពិសេសចំពោះ អត្រាចំណេញត្រឡប់មកវិញផ្នែកហិរញ្ញវត្ថុ (Financial Internal Rate of Return – FIRR) និង អត្រាចំណេញត្រឡប់មកវិញផ្នែកសេដ្ឋកិច្ច (Economic Internal Rate of Return – EIRR) ឃើញថាមានកម្រិតខ្ពស់ជាងគម្រោងអភិវឌ្ឍន៍ការដឹកជញ្ជូនផ្សេងៗ តាមរយៈផ្លូវគោក និងផ្លូវដែក ។

បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកាន់តែខ្លាំងឡើង ទាំងផ្លូវថ្នល់ ផ្លូវដែក និងផ្លូវទឹក ជាមួយនឹងគម្រោងថ្មីៗជាច្រើនដែលចាយថវិការាប់ពាន់លានដុល្លារអាមេរិក ធ្វើយ៉ាងណាដើម្បីជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែមាសន្ទុះបន្ថែមទៀត៕

វិស័យសេវាកម្មនិងទីផ្សារការងារនៅប្រទេសចិនកំពុងស្ទុះឡើងខ្លាំង ខណៈតម្រូវការងើបឡើងវិញ

ដោយ: គង់ លាងហួរ
ប៉េកាំង: យោងតាមការស្ទង់មតិរបស់វិស័យឯកជនបានបង្ហាញនៅថ្ងៃសុក្រនេះថា សកម្មភាពនៅក្នុងវិស័យសេវាកម្មរបស់ប្រទេសចិនបានកើនឡើងក្នុងល្បឿនលឿនបំផុតក្នុងខែកុម្ភៈ ខណៈការដកចេញនូវការដាក់កំហិតលើជំងឺកូវីដ-១៩បានធ្វើឱ្យតម្រូវការរបស់អតិថិជនមានភាពរស់រវើកឡើងវិញ។

សន្ទស្សន៍គ្រប់គ្រងការទិញសេវាកម្មរបស់ Caixin/S&P Global បានកើនឡើងដល់៥៥ ក្នុងខែកុម្ភៈ ពី៥២,៩ក្នុងខែមករា ដែលជាការកើនឡើងប្រចាំខែ បន្ទាប់ពីរដ្ឋាភិបាលបានលុបចោលវិធានការសូន្យកូវីដភ្លាមៗនៅក្នុងខែធ្នូ ឆ្នាំ២០២២។

ការកើនឡើងនៃតួលេខសន្ទស្សន៍សេវាកម្មផ្លូវការ PMI ដែលបានចេញផ្សាយកាលពីថ្ងៃពុធបានបង្ហាញថាការងើបឡើងវិញដ៏រុឹងមាំនៅក្នុងវិស័យនេះកំពុងដំណើរការយ៉ាងល្អប្រសើរ។

ការស្ទង់មតិ Caixin បានបង្ហាញថាក្រុមហ៊ុនសេវាកម្មបានរាយការណ៍ពីការកើនឡើងខ្លាំងបំផុតនៅក្នុងអាជីវកម្មថ្មីចាប់តាំងពីខែមេសា ឆ្នាំ២០២១ ខណៈពេលដែលកំណើននៃការបញ្ជាទិញនាំចេញថ្មីបានបង្កើនល្បឿនដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត៤ឆ្នាំ។

ភាពប្រសើរឡើងនៃលក្ខខណ្ឌទីផ្សារក៏បានជំរុញឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃអត្រាមានការងារធ្វើផងដែរ។ ក្រុមហ៊ុនបានចាប់ផ្តើមទទួលយកកម្មករបន្ថែមជាលើកដំបូងក្នុងរយៈពេល៤ខែ ហើយអត្រានៃការបង្កើតការងារគឺខ្លាំងបំផុតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០ ដោយសារការចំណាយ និងការធ្វើដំណើរត្រូវបានជំរុញ។

រដ្ឋមន្ត្រីធនធានមនុស្សរបស់ប្រទេសចិន លោក Wang Xiaoping បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថា “ទីផ្សារការងាររបស់ប្រទេសចិនគឺល្អប្រសើរជាងការរំពឹងទុកនៅក្នុងខែមករា និងខែកុម្ភៈ”។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Wang Wentao ក៏បានឱ្យដឹងផងដែរថា “ការប្រើប្រាស់របស់ប្រទេសចិនបានស្ទុះងើបឡើងវិញយ៉ាងខ្លាំងនៅឆ្នាំនេះ ដោយការដើរទិញឥវ៉ាន់សំខាន់ៗ និងវិស័យម្ហូបអាហារមានការកើនឡើងគួរឱ្យកត់សម្គាល់”។

លោក Wang Zhe សេដ្ឋវិទូប្រចាំនៅក្រុមហ៊ុន Caixin Insight Group បានអះអាងថា “សេដ្ឋកិច្ចចិនបានឈានចូលដល់ការងើបឡើងវិញក្រោយការឆ្លងជំងឺកូវីដ-១៩ ខណៈសកម្មភាពសេវាកម្មបង្ហាញសញ្ញានៃការងើបឡើងវិញខ្លាំងជាងវិស័យផលិតកម្ម ប៉ុន្តែ​ឥទ្ធិពល​នៃ​ជំងឺ​រាតត្បាត​នៅ​តែ​មាន​កម្រិត​ឆ្ងាយ​”៕

 

Construction on Changi Airport’s Terminal 5 to start in 2025 The Government will inject a further S$2 billion into the Changi Airport Development fund. 

SINGAPORE: Construction on Changi Airport’s Terminal 5 (T5) is expected to start in 2025, with the terminal to be operational around the mid-2030s, announced Transport Minister S Iswaran on Friday (Mar 3).

Providing an update on the project, Mr Iswaran said land preparation and drainage works at Changi East have been completed, and the third runway will also be ready towards the later part of this decade.
The project was put on pause for two years due to the pandemic.

To this end, the Government will inject a further S$2 billion into the Changi Airport Development fund, as it is important to set aside some resources whenever it has the means for projects with “large and lumpy expenditure”, he added.

Prime Minister Lee Hsien Loong said at the National Day Rally last year that T5 has been redesigned to be pandemic-ready and more energy-efficient.

To anticipate the growth in flights and passengers at Changi Airport in the run-up to T5, Changi Airport Group and airport stakeholders have worked out “operational plans”, said Mr Iswaran.

Meanwhile, passenger traffic volumes, flights and city links currently stand at about 80 per cent of pre-pandemic levels. And based on the current trajectory, passenger level at Changi Airport is on track to recover to pre-pandemic levels by 2024 or earlier.

Source: CNA

China Feb services activity jumps sharply as demand recovers- Caixin PMI

BEIJING : Activity in China’s services sector expanded at the fastest pace in six months in February as the removal of tough COVID-19 restrictions revived customer demand, driving a solid increase in employment, a private sector survey showed on Friday.

The Caixin/S&P Global services purchasing managers’ index (PMI) rose to 55.0 in February from 52.9 in January, a back-to-back monthly increase in activity after the government abruptly dismantled anti-virus measures in December.
The 50-point mark separates expansion and contraction in activity on a monthly basis.

The reading tallies with an official services PMI released on Wednesday, suggesting a robust recovery in the sector is well under way.
The improvement in market conditions also drove a strong increase in employment.

Firms started to take on additional workers for the first time in four months and the rate of job creation was the sharpest since November 2020 as spending and travel got a boost.

China’s human resources minister Wang Xiaoping said on Thursday that the country’s job market was better than expected in January and February.

Commerce minister Wang Wentao also said on Thursday that the country’s consumption has rebounded significantly this year, with major shopping areas and the catering sector surging remarkably.

Thanks to the COVID reopening, business confidence across China’s services sector remained robust last month, though the degree of optimism slipped slightly from January’s near 12-year highs.

“The economy has entered a post-COVID recovery, with services activity showing signs of a stronger recovery than the manufacturing sector,” said Wang Zhe, an economist at Caixin Insight Group. “But the impact of the pandemic remains far-reaching.”

Source: Reuters