ទីបំផុតអគារដ៏មហស្ចារ្យ The Line តម្លៃ១ទ្រីលានដុល្លារចាប់ផ្ដើមសាងសង់ហើយ

ដោយៈ សុខុម

រីយ៉ាដ: នៅទីបំផុត ការសាងសង់អគារដ៏មហស្ចារ្យ បែបថ្ងៃអនាគត The Line ដែលមានតម្លៃរហូតដល់ទៅ១ទ្រីលានដុល្លារអាមេរិក ស្ថិតក្នុងគម្រោងទីក្រុងខ្នាតយក្ស NEOM របស់ប្រទេសអារ៉ាប៊ីសាអូឌីតបានចាប់ផ្តើមហើយ។

គំរោងនេះស្ថិតនៅក្នុងខេត្ត Tabuk នាភាគពាយ័ព្យនៃប្រទេសនេះ។ នេះបើយោងតាមសារព័ត៌មានNDTV ចុះផ្សាយកាលពីពេលថ្មីៗកន្លងទៅ។

កាលពីប្រកាសលើកដំបូងក្នុងឆ្នាំ២០១៧ គម្រោងNEOM បានបង្កការភ្ញាក់ផ្អើលពេញពិភពលោក ព្រោះវាទំនើប និងអស្ចារ្យខ្លាំងពេកដោយ​សារនៅក្នុងទីក្រុងនេះ នឹងមានអ្វីៗអស្ចារ្យជាច្រើន ដូចជា តាក់ស៊ីហោះ និងអ្នកបម្រើជាមនុស្សយន្តជាដើម ដែលសូម្បីតែក្រុមស្ថាបត្យករ និងអ្នកជំនាញសេដ្ឋកិច្ច ក៏ធ្លាប់បានចោទជាសំណួរដោយក្ដីមន្ទិលដែរថា តើវាពិតជាអាចទៅរួចដែរឬទេ ឬក៏គ្រាន់តែជាការស្រមើស្រមៃ។

ទោះជាយ៉ាងណា ពេលនេះតាមរយៈរូបភាពវីដេអូឃ្លីប និងរូបភាពពីយន្តហោះដ្រូនបានបង្ហាញយ៉ាងច្បាស់ថា ការសាងសង់ក្នុងកម្រោងដ៏ធំមហិមានេះ បានចាប់ផ្ដើមជាផ្លូវការហើយ ដោយឃើញមានរថយន្តធុនធំ និងគ្រឿងចក្រយ៉ាងច្រើន កំពុងធ្វើការយ៉ាងមមាញឹក នៅការដ្ឋានកណ្ដាលវាលខ្សាច់ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

បណ្ដុំសំណង់អគារកប់ពពក ដែលស្រោបដោយកញ្ចក់សងខាង និងលាតសន្ធឹងប្រវែង រហូតដល់ទៅជាង១៧០គីឡូម៉ែត្រ ទទឹងត្រឹមតែ២០០ម៉ែត្រ និងកម្ពស់៥០០ម៉ែត្រពីកម្រិតទឹកសមុទ្រនេះ ត្រូវបានគេហៅជារួមថា The Line។

យោងតាមរបាយការណ៍របស់គេហទំព័រ The National ឱ្យដឹងថា ព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman នៃប្រទេសអារ៉ាប៊ីសាអូឌីត ជាអ្នកដែលបានប្រកាសការឌីហ្សាញអគារ The Line។

វានឹងក្លាយជាទីក្រុងដំបូងគេបង្អស់ ក្នុងពិភពលោកដែលដំណើរការដោយថាមពលកកើតឡើងវិញ រួមមាន ថាមពលខ្យល់ ថាមពលសូឡា (ពន្លឺព្រះអាទិត្យ) និងថាមពលអ៊ីដ្រូសែនជាដើម ពោលគឺការរស់នៅបែបថ្ងៃអនាគតដ៏អស្ចារ្យដែលមិនប៉ះពាល់ដល់បរិស្ថាន៕ NDTV៕

គំរោងវិនិយោគហូរចូលខេត្តកំពង់ស្ពឺមានសភាពស្ងប់ស្ងាត់

ដោយៈ គង់ សូរិយា

       កំពង់ស្ពឺៈ អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាងបានមានប្រសាសន៍ឲ្យដឹងថា គំរោងវិនិយោគថ្មីៗឈានជើងចូលទឹកដី ខេត្តកំពង់ស្ពឺមានសភាពស្ងប់ស្ងាត់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

លោកបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទកាលពីថ្ងៃម្សិលម៉ិញនេះថា ការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានខេត្ត នៅតែបន្តយ៉ាងសកម្ម ពិសេសនៅតាមបណ្តោយផ្លូវលេខ៤១ និងផ្លូវលេខ៥១ ប៉ុន្តែសម្រាប់គំរោងវិនិយោគ   ថ្មីៗ​មានសភាពស្ងប់ស្ងាត់់ បើធៀបនឹងដើមឆ្នាំ២០២២នេះ។

លោកបន្តថា“ប្រសិនជាខ្ញុំមានឱកាសដើរ ទៅទស្សនកិច្ចក្រៅប្រទេស នឹងអាចមានក្រុមហ៊ុនចូលមកកាន់ខេត្តនេះ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះលោកជាប់កាតព្វកិច្ចច្រើន”។

លោកវ៉ី សំណាងបានបន្តថា ខេត្តកំពង់ស្ពឺ ទោះបីមិនមានរោងចក្រ សហគ្រាសថ្មីៗហូរចូលច្រើនក្តី ប៉ុន្តែខេត្តនេះនៅតែខ្វះកំលាំងពលកម្ម បំរើ​ការងារនៅតាមរោងចក្រ សហគ្រាសនានានៅឡើយ។ លោកបន្តថា លោក​បានជូនដំណឹង ទៅថ្នាក់ដឹកនាំខេត្តផ្សេងៗផងដែរ ដើម្បីជួយគៀងគរប្រជាពលរដ្ឋមកធ្វើការនៅតាមរោងចក្រ សហគ្រាសនានា។

ខេត្តកំពង់ស្ពឺ លែងត្រូវគេមើលរំលងទៀតហើយ ដោយសារខេត្តនេះ​មានសក្តានុពលខ្លាំងលើតំបន់សេដ្ឋកិច្ច និងឧស្សាហកម្ម ព្រោះខេត្តនេះមានទីតាំងស្ថិតនៅចំណុចកណ្តាល ក្នុងការតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ដែលជាខេត្តមានកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា៕

PROPNEX HOLDS ANOTHER SUCCESSFUL CAREER WORKSHOP

After the overwhelming response from PropNex’s last recruitment seminar [Real Estate Success Seminar] held on the 23rd of October this year, they carried out another seminar [Career Workshop] held on the 15th of November.

The belief in adding value and providing the best service has propelled them to nurture world-class realty professionals led by a management team of visionaries. The PropNex brand has expanded regionally beyond Singapore to Indonesia, Malaysia, Vietnam, Cambodia, and the latest addition to the PropNex family, Australia.

PropNex (Cambodia) Co., Ltd is a full-service real estate agency with headquarters in Phnom Penh, Cambodia. The services they provide are project marketing, residential and commercial brokerage, land and investment, property valuation, research consulting, and property management. Their business strategy is to provide cost-effective solutions and the expertise needed to achieve the market development goals of their clients. They aim to provide a transparent platform to their customers in the real estate market and help end misleading and deceptive practices within Cambodia’s Real Estate industry.

They currently stand at 400 freelance agents and among many of their goals for the upcoming year, is to increase that number to 1000 salespersons. To achieve this, they are driven to conduct substantial recruitment seminars to bring quality agents into Cambodia, and to give back to the community by improving the standards of real estate agencies in the Cambodian market. Career Workshop was conducted by 2 PropNex leaders; Mor Maneth, Russel Tizon, and Managing Director Thida Ann. During the workshop, they inspired the audience and empowered them to realize everything comes from yourself and everything is achievable with perseverance, authenticity, consistency, and dedicated hard work.

The objective of this recruitment seminar is directing to those, especially fresh graduates who are looking for a promising career that would take them to greater heights, breaking barriers to allow them to reach their fullest potential.  During the seminar, they were introduced to new career opportunities and engaged in self-development activities opportunities, and interactive team activities. The ultimate guide widens their perspectives to enable them to have a clearer vision of their career pathways that could result in employability. To inculcate the spirit of entrepreneurship and the power of building a local economy that results in jobs and opportunities in the local but with a global context in the real estate industry where they see themselves fit.

ការស្ទង់មតិ: វិស័យអចលនទ្រព្យក្នុងប្រទេសចិននឹងងើបឡើងវិញ ជាបណ្តើរៗនៅឆ្នាំ២០២៣

ដោយ: លាងហួរ

ប៉េកាំង: ក្រុមសេដ្ឋវិទូបានឱ្យដឹង នៅក្នុងការស្ទង់មតិរបស់សារពត៌មានReuters ថា វិស័យអចលនទ្រព្យរបស់ប្រទេសចិន នឹងងើបឡើងវិញបន្តិចម្តងៗនៅឆ្នាំ២០២៣ ដោយរំពឹងថា នឹងមានវិធានការជំរុញបន្ថែមទៀត និងការបន្ធូរបន្ថយការទប់ស្កាតជំងឺកូវីដ ដើម្បីគាំទ្រដល់វិស័យដែលជួបនូវវិបត្តិនៅឆ្នាំក្រោយ។

តម្លៃផ្ទះថ្មីត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះនៅក្នុងឆមាសទី១ នៃឆ្នាំក្រោយ មុនពេលកើនឡើងពេញមួយឆ្នាំ២០២៣ ខណៈពេលដែលការលក់ត្រូវបានគេមើលឃើញថា នឹងធ្លាក់ចុះកាន់តែយឺត។ នេះបើយោងតាមអ្នកវិភាគ និងសេដ្ឋវិទូចំនួន១៦រូប ដែលត្រូវបានស្ទង់មតិដោយសារពត៌មានReutersនៅចន្លោះថ្ងៃទី៩ដល់ថ្ងៃទី១៧ខែវិច្ឆិកា។

យោងតាមការស្ទង់មតិបានឱ្យដឹងថា តម្លៃផ្ទះថ្មីត្រូវបានគេមើលឃើញថានឹងធ្លាក់ចុះ០,៥ភាគរយ នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣ ប៉ុន្តែតម្លៃនេះ នឹងកើនឡើងវិញ១,៨ភាគរយពេញមួយឆ្នាំ។

លោក Li Zongguang ប្រធានក្រុមសេដ្ឋវិទូនៅក្រុមហ៊ុន China Renaissance Holdings Limited បានមានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២៣ខាងមុខនេះ សន្ទស្សន៍អចលនទ្រព្យត្រូវបានគេរំពឹងថា នឹងមានចំណុចរបត់មួយ ហើយទំនុកចិត្តរបស់អ្នកប្រើប្រាស់ នឹងប្រសើរឡើងវិញជាមួយនឹងសេដ្ឋកិច្ចមានស្ថេរភាពទាំងស្រុង បន្ទាប់ពីមានការកាត់បន្ថយនូវការរឹតបន្តឹងជំងឺកូវីដ១៩។

វិបត្តិនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ដែលរួមចំណែកប្រហែលមួយភាគបួន នៃសេដ្ឋកិច្ចទំហំ១៧ពាន់ពាន់លានដុល្លាររបស់ប្រទេសនេះ បានបណ្តាលមកពីការទប់ស្កាត់ជំងឺកូវីដដ៏តឹងរ៉ឹង និងបញ្ហាឧស្សាហកម្មទាំងមូល។

វិធានការគាំទ្រមួយចំនួននាពេលថ្មីៗនេះ រួមមានការពន្យារពេលសងប្រាក់កម្ចី ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើង នូវលំហូរសាច់ប្រាក់ងាយស្រួលក្នុងវិស័យអចលនទ្រព្យ បានគាំទ្រដល់អារម្មណ៍នៃទីផ្សារ។

យ៉ាងណាមិញក្រុមអ្នកវិភាគ និងអ្នកសេដ្ឋកិច្ចមានក្តីបារម្ភអំពីការធ្លាក់ចុះនៃតម្លៃផ្ទះ ការរឹតបន្តឹងលើជំងឺកូវីដ និងការពន្យារពេលក្នុងការសាងសង់ដែលនឹងបន្តធ្វើឱ្យតម្រូវការមានការធ្លាក់ចុះ។

ចំណែកឯទំហំនៃការលក់អចលនទ្រព្យ ត្រូវបានគេមើលឃើញថា នឹងធ្លាក់ចុះ៥ភាគរយ នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣ ពោលគឺទាបជាងការព្យាករណ៍ថា នឹងអាចធ្លាក់ចុះរហូតដល់១៥ភាគរយ នៅក្នុងការស្ទង់មតិកាលពីខែកញ្ញាកន្លងទៅ។

យោងតាមការស្ទង់មតិបានបង្ហាញថា ក្រុមសេដ្ឋវិទូរំពឹងថា ការលក់នឹងធ្លាក់ចុះត្រឹមតែ១ភាគរយប៉ុណ្ណោះ សម្រាប់ឆ្នាំ២០២៣ទាំងមូល។

លោកស្រី Huang Yu អនុប្រធាននៃ ស្ថាប័នស្រាវជ្រាវផ្នែកអចលនទ្រព្យ ឯករាជ្យChina Index Academy បានរំពឹងទុកថា ទីផ្សារនឹងមានស្ថិរភាពជាបណ្តើរៗ ដោយសារវិធានការផ្តល់ហិរញ្ញប្បទាន បានបង្កើននូវទំនុកចិត្ត ប៉ុន្តែលោកស្រីមិនរំពឹងថា វានឹងមានការកើនឡើងឆាប់រហ័សពេកនោះទេ ដោយលោកស្រីសង្កត់ធ្ងន់ លើតម្រូវគោលនយោបាយបន្ថែមទៀតដើម្បីផ្តោតលើតម្រូវការ។

លោកស្រី Huang Yu បានមានប្រសាសន៍បន្ថែមថា គោលនយោ​បាយគាំទ្រការទិញផ្ទះកាន់តែច្រើន គឺត្រូវការជាចាំបាច់ណាស់ ជាពិសេសគឺសកម្មភាព ដើម្បីបន្ធូរបន្ថយការទប់ស្កាត់ ការទិញផ្ទះមួយចំនួននៅក្នុងបណ្តាទីក្រុងធំៗ៕

តើនៅឆ្នាំ២០២៣នឹងមានអ្វីល្អខ្លះសម្រាប់កម្ពុជា ?

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ឆ្នាំ២០២៣ជាឆ្នាំមួយ ដែលត្រូវបានគេរំពឹងទុកខ្ពស់ពីការងើបឡើងវិញនៃសេដ្ឋកិច្ច ក៏ដូចជាវិស័យនានា ពិសេសវិស័យពាណិជ្ជកម្មដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រទេសនេះ។

គម្រោងធំៗមួយចំនួន ដែលរង់ចាំជាយូរមកហើយនោះ ក៏រំពឹងថា នឹងត្រូវចាប់ផ្ដើមនៅឆ្នាំ២០២៣ដែរខាងមុខនេះដែរ ។ តើឆ្នាំ២០២៣នឹងមានអ្វីល្អខ្លះសម្រាប់កម្ពុជា ?។

ឆ្នាំ២០២៣គម្រោងធំមួយ ដែលពលរដ្ឋកម្ពុជារង់ចាំជាយូរនោះ គឺគម្រោងស្ពានតភ្ជាប់ភ្នំពេញ ទៅអរិយក្សត្រ នឹងបើកការដ្ឋានសាងសង់ជាផ្លូវការ ហើយការចាប់ផ្ដើមសាងសង់ស្ពានតភ្ជាប់ភ្នំពេញ អរិយក្សត្រនេះដែរគឺជាក្ដីរំពឹងខ្ពស់ពីសំណាក់អ្នកអភិវឌ្ឍន៍ ដែលនឹងងាកទៅកាន់ត្រើយខាងកើតនៃទន្លេមេគង្គ ក៏ដូចជាផ្ដល់នូវសេចក្ដីរំពឹងខ្ពស់ ដល់ប្រជាពលរដ្ឋរស់នៅត្រើយខាងកើតទន្លេផងដែរ។

អ្នកជំនាញមើលឃើញថា “ការសាងសង់ស្ពាននេះ នឹងនាំពលរដ្ឋទៅរស់នៅតំបន់ត្រើយខាងកើតកាន់តែច្រើន ខណៈតំបន់នេះនៅមិនឆ្ងាយពីរាជធានីភ្នំពេញប៉ុន្មាននោះទេ”។ អ្នកជំនាញគិតថា “តំបន់អរិយក្សត្រ មានឧបសគ្គ ត្រង់អត់មានស្ពានឆ្លងតែប៉ុណ្ណឹង តែបើសិនជាមានស្ពានឆ្លងនោះ ការអភិវឌ្ឍរវាងត្រើយខាងកើត និងត្រើយខាងលិខនឹងមានភាពប្រកួតប្រជែងគ្នា”។

ឆ្នាំ២០២៣នេះដែរ គម្រោងមួយទៀត ដែលមានទឹកប្រាក់ជាង១,៦ពាន់លានដុល្លារអាមេរិក គឺគម្រោងផ្លូវល្បឿនលឿនភ្នំពេញបាវិត ដែលនឹងត្រូវសាងសង់ នៅពាក់កណ្ដាលឆ្នាំ២០២៣។ គម្រោងនេះ នឹងតភ្ជាប់ប៉ូលសេដ្ឋកិច្ចរវាងភ្នំពេញ និងបាវិត ហើយនឹងនាំការវិនិយោគនានា ទៅកាន់តំបន់ព្រំដែនអន្តរជាតិកម្ពុជា វៀតណាមផងដែរ ។

ឆ្នាំ២០២៣ក៏ជាឆ្នាំ ដែលកម្ពុជារៀបចំនូវព្រឹត្តិការណ៍មួយ ជាប្រវត្តិសាស្ត្រគឺព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលព្រឹត្តិការណ៍នឹងនាំមក នូវទេសចរអន្តរជាតិមកពីគ្រប់ទិសទី ចូលមកទស្សនានូវការប្រកួតកីឡា ខ្នាតអន្តរជាតិនៅតាមបណ្ដាខេត្តនិងរាជធានីរបស់កម្ពុជា ។ រដ្ឋាភិបាលកម្ពុជា ក៏បាននិងកំពុងត្រៀមរៀបចំព្រឹត្តិការណ៍ ចាប់ពីពេលនេះតទៅរួចហើយដែរ ។

នៅមានព្រឹត្តិការណ៍ និងគំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើនទៀតនឹងត្រូវប្រកាស និងចាប់ផ្តើមសាងសង់ ហេតុនេះប្រសិនជាអ្វីៗមានភាពប្រសើរ ពិសេសសេដ្ឋកិច្ចពិភពលោករីកចម្រើន មិនជួបវិបត្តិច្បាស់ណាស់អ្វីៗ នឹងមានភាពប្រសើរឡើង។

លោកខន គង្គា អគ្គនាយកនៃក្រុមហ៊ុន ERA Cambodia ក៏បានលើកឡើងផងដែរថា ឆ្នាំ២០២៣ និង២០២៤ លោករំពឹងថាវិស័យអចលនទ្រព្យ ជាពិសេសទីផ្សារខុនដូ នៅក្នុងប្រទេសកម្ពុជា នឹងមានសន្ទុះឡើងវិញ ក្រោយពីកម្ពុជា បានរៀបចំព្រឹត្តិការណ៍អន្តរជាតិពីរសំខាន់ និងមានវត្តមានភ្ញៀវអន្តរជាតិ ជាពិសេសមេដឹកនាំពិភពលោកជាច្រើន ចូលរួមផងដែរនោះ ។

សរុបសេចក្ដីមកឆ្នាំ២០២៣ តទៅបើមិនមានអ្វីរារាំងថ្មីៗទៀតនោះទេ វាគឺជាឆ្នាំដែលកម្ពុជា ក៏ដូចជា ពិភពលោកនឹងទទួលបាននូវសញ្ញាវិជ្ជមាននៃការវិនិយោគ សេដ្ឋកិច្ចនិងការធ្វើពាណិជ្ជកម្មជាមួយគ្នាឡើងវិញ ដូច​ដែលមុនពេលដែលពិភពលោកនេះ មានវិបត្តិកូវីដ១៩អញ្ចឹងដែរ។

លោកបណ្ឌិតBen Li ប្រធានក្រុមប្រឹក្សាភិបាលនៃគំរោងUrban Village ដែលជាគំរោងមានទស្សនទានចម្រុះ និងការអភិវឌ្ឍស្តង់ដារស់នៅ​បែបសហគមន៍ដំបូងគេ នៅរាជធានីភ្នំពេញ បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា “ខ្ញុំស្ទើរមិនអាចរង់ចាំ ក្នុងការទៅអង្គុយទស្សនាពិធីបើកកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខនេះ”។

លោកបន្តថា “កម្ពុជា ជាប្រទេសមួយមានសេដ្ឋកិច្ចរីកចម្រើន និងជាប្រទេសមួយស្ថិតក្នុងតំបន់អាស៊ាន ដែលសេដ្ឋកិច្ចមានការរីកចម្រើនលឿន​”។ លោកបន្តថា “ប្រសិនជាអ្នកមានប្រាក់ សូមចាប់ផ្តើមវិនិយោគលើអចលនទ្រព្យ ព្រោះវិស័យនេះនឹងរីកចម្រើនរយៈពេលវែងបន្ថែមទៀត”៕

ក្រុមហ៊ុនអាកាសចរណ៍ Air Canada គ្រោងបើកជើងហោះហើរត្រង់ទៅកាន់ប្រទេសថៃក្នុងខែធ្នូខាងមុខនេះ

ដោយ: លាងហួរ

បាងកក: ក្រុមហ៊ុន Air Canada បានប្រកាសថា ខ្លួននឹងបើកជើងហោះហើរត្រង់ ទៅកាន់ទីក្រុងបាងកក នៅខែក្រោយនេះ ដែលនឹងបង្កជាភាពងាយស្រួល សម្រាប់អ្នកធ្វើដំណើររវាងប្រទេសឡាវ និងអាមេរិកខាងជើង។

ជាមួយនឹងសហគមន៍ជនជាតិឡាវដ៏ធំ ដែលបានតាំងលំនៅទាំងនៅកាណាដា និងសហរដ្ឋអាមេរិក ជម្រើសជើងហោះហើរត្រង់ថ្មីនេះ អាចមានប្រយោជន៍ សម្រាប់អ្នកដែលមកលេងគ្រួសារ ឬធ្វើដំណើរសម្រាប់អាជីវកម្មរវាងទ្វីបទាំងពីរ។

ជំនួសឱ្យការឈប់សំចត និងពេលវេលាធ្វើដំណើរយូរ ទៅកាន់តៃវ៉ាន់ ហុងកុង ឬកូរ៉េខាងត្បូង ពេលវេលាហោះហើររវាងទីក្រុងវៀងចន្ទន៍ និងបាងកក ត្រូវចំណាយពេលតិចជាងមួយម៉ោងប៉ុណ្ណោះ ហើយមានជើងហោះហើរជាច្រើន ជារៀងរាល់ថ្ងៃរវាងប្រទេសទាំងពីរ។

សេវាកម្មហោះហើរត្រង់ជាលើកដំបូង រវាងអាមេរិកខាងជើង និងប្រទេ សថៃ  ក្នុងរយៈពេលដប់ឆ្នាំ យន្តហោះ Boeing 787-9 Dreamliner នឹងហោះហើរពីទីក្រុង Vancouver ទៅកាន់អាកាសយានដ្ឋានសុវណ្ណភូមិ ទីក្រុងបាងកកចំនួន៤ដងក្នុងមួយសប្តាហ៍។

ការប្រកាសនេះត្រូវបានធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្រ្តីកាណាដាលោកJustin Trudeau បានទៅជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា ក្នុងអំឡុងកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ដល់ទី១៩ខែវិច្ឆិកា។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានពិភាក្សាអំពីការចាប់ផ្តើមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាណាដា -អាស៊ាន ដើម្បីបង្កើនឱកាសការងាររវាងប្រជាជាតិទាំងពីរ និងជំរុញដល់វិស័យទេសចរណ៍ផងដែរ៕

អង្គការហ្វាពន្លឺសិល្បៈបានបំបែកឯកទគ្គកម្មពិភពលោកលើការសម្តែងសៀកបានយូរជាងគេ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានសម្តែងការអបអរសាទរដល់ក្រុមសៀកអង្គការហ្វារពន្លឺសិល្បៈ ដែលបានបំបែកឯកទគ្គកម្មពិភពលោក លើការសម្តែងសៀកមានរយៈពេលយូរជាងគេ។

ក្រុមសៀកអង្គការហ្វារពន្លឺសិល្បៈរបស់កម្ពុជា បានព្យាយាមបង្កើតកំណ​ត់ត្រាពិភពលោកហ្គីណេស (Guinness) ដោយសម្តែងសៀកជាប់រហូតរយៈពេលជាង២៤ម៉ោង។ ការសម្តែងនោះ បានធ្វើឡើងតាំងពីឆ្នាំ២០២១ ប៉ុន្តែអង្គការ Guinness World Records ទើបនឹងប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកានេះ។

អង្គការហ្វារពន្លឺសិល្បៈ បានឱ្យដឹងថា ការសម្តែងសៀករបស់ខ្លួន បានធ្វើឡើងនៅក្រុងបាត់ដំបង ដែលមានរយៈពេលសរុប២៤ម៉ោង ១០នាទី និង៣០វិនាទី គឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយ ដើម្បីកៀរគរថវិកាដើម្បីរស់រានមានជីវិតពីជំងឺរាតត្បាត។

អង្គការ Guinness បានប្រកាសកំណត់ត្រាពិភពលោកការសម្តែងសៀកវែងបំផុង” ឱ្យក្រុមសៀកហ្វារពន្លឺសិល្បៈនេះ ក្នុងការផ្សាយផ្ទាល់នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ។

អង្គការហ្វាពន្លឺសិល្បៈត្រូវបានបង្កើតឡើង ដោយជនភៀសខ្លួនកម្ពុជា និងជនរងគ្រោះ ពីអំពើប្រល័យពូជសាសន៍ខ្មែរក្រហម ដើម្បីជួយគ្រួសារកម្ពុជាឱ្យចេញពីភាពក្រីក្រ និងដើម្បីថែរក្សាវប្បធម៌កម្ពុជា។

មន្រ្តីអង្គការ Guinness World Records បាននិយាយថា ក្រុមសៀកកម្ពុជា បានជួយកុមារជួបការលំបាកជាង៨០០នាក់ ហើយបានចាត់វិធានការប្រកបដោយការច្នៃប្រឌិត ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ ដើម្បីជៀសវាងការពឹងផ្អែកលើអំណោយ ដោយបង្កើតសៀកមិនប្រើសត្វ និងកន្លែងទេសចរណ៍ដ៏ពេញនិយមមួយ ដែលបានផ្តល់មូលនិធិទ្រទ្រង់កម្មវិធីជួយសង្គ្រោះប្រជាពលរដ្ឋក្រីក្ររបស់ពួកគេ។

កំណត់ត្រាពិភពលោក “ការសម្តែងសៀកវែងបំផុតនេះ ត្រូវបានបញ្ចូលទៅក្នុងបញ្ជី កំណត់ត្រាពិភពលោកផ្សេងទៀតរបស់កម្ពុជា រួមមាន ក្រមាវែងជាងគេបំផុត នំអន្សមធំជាងគេបំផុត អក្ខរក្រមច្រើនជាងគេបំផុត និងអគារសាសនាធំជាគេបំផុតគឺប្រាសាទអង្គរវត្ត៕

ជនបរទេសទិញខុនដូគ្របដណ្តប់លើទីផ្សារសរុប៦៥ភាគរយគិតចាប់តាំងពីផ្នែកនេះរីកចម្រើន

ដោយៈ សុផារី

ភ្នំពេញៈ យោងតាមទិន្នន័យរបស់ក្រុមហ៊ុន realestate.com.kh បានបង្ហាញថា ការលក់អចលនទ្រព្យខុនដូ ដល់ជនបរទេស មានចំនួន៦៥% នៃការលក់ខុនដូទាំងអស់ ដោយគិតមកដល់ពេលនេះ ក្នុងឆ្នាំ ២០២២។

នេះបើយោងតាមរបាយការណ៍ ចេញផ្សាយនៅថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញថា ការលក់អចលនទ្រព្យ ប្រភេទខុនដូដល់ជនបរទេសមានចំនួន៦៥% នៃការលក់ខុនដូទាំងអស់ គិតតាំងពីផ្នែកនេះមាន​ការអភិវឌ្ឍន៍ រហូតមកដល់ពេលនេះក្នុងឆ្នាំ២០២២។

យោងតាមគេហទំព័រ realestate.com.kh ខុនដូដែលមានបន្ទប់គេងតែមួយ និងពីរបន្ទប់គេង មានតម្រូវការច្រើនបំផុត។ ការស្ទង់មតិអចលនទ្រព្យឆ្នាំ២០២២ របស់ក្រុមហ៊ុនបានបង្ហាញថា ទីក្រុងភ្នំពេញក៏ជាតំបន់ដែលពេញចិត្ត ក្នុងការទិញសម្រាប់អ្នកទិញកម្ពុជា ចិន និងលោកខាងលិចផងដែរ។

របាយការណ៍ដដែលឱ្យដឹងថា ការផ្គត់ផ្គង់ខុនដូ បានកើនឡើងដល់២៨.០០០យូនីត និងមានគំរោងសរុបចំនួន៩៥អគារ ដែលបានបញ្ចប់ការ​សាងសង់នៅទូទាំងទីក្រុងភ្នំពេញ ហើយត្រូវបានព្យាករណ៍ថា នឹងកើនឡើងជាង៥០.០០០យូនីត និងកើនឡើងរហូតដល់ជិត៨០.០០០យូនីតនៅឆ្នាំ២០២៥៕

Exclusive-Evergrande eyes onshore assets as sweetener for offshore debt restructuring

HONG KONG: Property developer China Evergrande Group plans to use domestic assets as sweeteners to win offshore creditor approval for a long-awaited debt-restructuring proposal, two people with knowledge of the matter told Reuters.

 

Evergrande, engulfed by $300 billion in liabilities, aims to start negotiating restructuring terms next month and is combing through onshore assets to offer as additional credit enhancement to holders of its U.S. dollar-denominated bonds, the people said.

 

Once China’s top-selling property developer, Evergrande has been at the centre of a deepening property debt crisis that has seen multiple developers default on offshore debt obligations over the past year, leaving many negotiating debt restructuring.

 

With developers struggling to find funding to finish projects and pay suppliers, the government last week issued financial institutions with a number of directives to ease the liquidity crunch, such as granting loan repayment extensions.

Evergrande’s $22.7 billion worth of offshore debt, including loans and private bonds, is deemed to be in default after missed payment obligations late last year. With few fresh funding options and slowing property sales, Evergrande this year began one of China’s biggest debt-restructuring processes.

 

Chinese developers including Evergrande – the world’s most indebted – typically have few assets abroad that can be used in offshore debt restructuring. If the plan to use onshore assets materialises and is accepted by offshore bondholders, Evergrande would be the first Chinese developer to use those assets to raise the investment recovery prospects of such creditors.

 

 

The goal was to present a proposal with the approval of key creditors by November, a person familiar with the plan told Reuters at the time.

 

One more challenge is a winding-up petition filed by an investor in June which, if successful, could upend Evergrande’s restructuring plan by diminishing the value of its overseas assets. The developer plans to apply for an adjournment in the next hearing on Nov. 28th, one of the people said.

 

Source: Reuters

វេទិកាខ្សែក្រវាត់និងផ្លូវរបស់ចិននឹងរៀបចំឡើងវិញនៅឆ្នាំ២០២៣ក្រោយខកខានរយៈពេលជាង២ឆ្នាំកន្លងមក

ដោយ៖ សុផារី

បាងកក៖ ប្រធានាធិបតីចិន លោក ស៊ី​ ជិនពីង បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសចិននឹងពិចារណាធ្វើជាម្ចាស់ផ្ទះនៃវេទិកាខ្សែក្រវាត់និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ជាលើកទី៣នៅឆ្នាំ២០២៣ ដែលនឹងក្លាយការប្រារព្ធឡើងវិញលើកដំបូង នៃវេទិកានេះ គិតចាប់តាំងពីជំងឺកូវីដ១៩ ផ្ទុះឡើង។

នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដកស្រង់សម្តីរបស់លោក ស៊ី ជិនពីង ក្នុងកិច្ចប្រជុំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងបាងកក ប្រទេសថៃ។

ខ្សែក្រវាត់និងផ្លូវ ឬ Belt & Road គឺជាគំនិតផ្តួចផ្តើមវិនិយោគហេដ្ឋារចនាសម្ព័ន្ធ របស់លោក ស៊ី ជិនពីង ខណៈវេទិកានេះពីរលើកមុន ត្រូវបានធ្វើឡើងនៅឆ្នាំ២០១៧ និង២០១៩ និងបានទាក់ទាញមេដឹកនាំ និងមន្ត្រីមកពីប្រទេសជាច្រើននៅក្នុងពិភពលោក ប៉ុន្តែត្រូវបានលុបចោល ដោយសារការផ្ទុះឡើងនូវជំងឺកូវីដ ១៩។

ថ្មីៗនេះ ប្រទេសចិនបានចាប់ផ្តើមបន្ធូរបន្ថយវិធានការមួយចំនួន នៃគោលនយោបាយ កូវីដ-សូន្យ (zero-COVID) ដ៏តឹងរឹងរបស់ខ្លួន បើទោះបីជាកំពុងប្រយុទ្ធនឹងការរីករាលដាលនៃមេរោគ នៅក្នុងទីក្រុងជាច្រើនក្តី។

អ្នកវិភាគជាច្រើន បានព្យាករណ៍ថា នឹងមានការបើកទ្វារសម្រាប់កិច្ចប្រជុំដ៏សំខាន់ៗបន្ថែមទៀត នៅក្នុងខែមីនា ឬខែមេសា ឆ្នាំ២០២៣៕