លោកស៊ី ជីនពីងដាក់ចេញសំណើ៦ចំណុច និងអំពាវនាវឱ្យមានសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

ដោយ: លាងហួរ

បាងកក: ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកាថា ប្រឈមមុខនឹងការវិវឌ្ឍន៍ថ្មីៗជាច្រើន បណ្តាសមាជិក APEC ចាំបាច់ត្រូវទាញបទពិសោធន៍ និងមេរៀនពីអតីតកាល ឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃសម័យកាល និងជំរុញយ៉ាងខ្ជាប់ខ្ជួន នូវសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

នេះបើយោងតាមការចេញផ្សាយ ដោយសារពត៌មានចិនXinhuaកាលពីសថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកស៊ី ជីនពីង បានធ្វើការកត់សម្គាល់ នៅក្នុងសុន្ទរកថាជាលាយ​លក្ខណ៍អក្សរ នៅឯកិច្ចប្រជុំកំពូលនាយកប្រតិបត្តិ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដោយលោកបានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នា ក្នុងការបំបែកមូលដ្ឋានថ្មីក្នុងការអភិវឌ្ឍន៍ និងការកសាងសហគមន៍អាស៊ីប៉ាស៊ីហ្វិកជាមួយនឹងអនាគតរួមគ្នា។

លោកបានដាក់ចេញនូវសំណើចំនួន៦ចំណុច រួមមាន ការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍដោយសន្តិវិធី ការប្រកាន់យកនូវវិធីសាស្រ្តអភិវឌ្ឍន៍ដែលផ្តោតលើប្រជាជន ការបន្តការបើកចំហរកម្រិតខ្ពស់ ការខិតខំសម្រាប់ការតភ្ជាប់ស្តង់ដារខ្ពស់ ការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មដែលមានស្ថេរភាព និងគ្មានការរារាំង និងការជំរុញលើកកម្ពស់សេដ្ឋកិច្ច​។

ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ឋ ចាន់អូចាបានលើកឡើងថា សេដ្ឋកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងមានសញ្ញាវិជ្ជមាន និងដើរ​ឆ្ពោះទៅមុខ ជាមួយនឹងការសម្រេចបានវិបុលភាព៕

ការសិក្សាៈប្រជាជនជាង៦០ភាគរយនៅតែគិតថាការវិនិយោគ អចលនទ្រព្យនៅតែល្អ

ដោយៈ សុផារី

       ភ្នំពេញៈ ក្រោយធូរស្បើយពីវិបត្តិជំងឺកូវីដ១៩ ទីផ្សារអចលនទ្រព្យកម្ពុជាបានចាប់ផ្តើមបង្ហាញសញ្ញាល្អប្រសើរ តាមរយៈកំណើននៃវិនិយោគិនអន្តរជាតិត្រលប់មកវិញជាបណ្តើរៗ។

ការស្ទង់មតិថ្មីមួយរបស់ AmCham Cambodia បានឱ្យដឹងថា ជាង៦២ភាគរយ នៃអ្នកឆ្លើយតបការស្ទង់មតិអចលនទ្រព្យ និងសំណង់ យល់ឃើញថា ការទិញអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា គឺជាការវិនិយោគដ៏ល្អមួយនៅពេលបច្ចុប្បន្ន។

ក្នុងការស្ទង់មតិរបស់សភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅប្រទេសកម្ពុជា (AmCham Cambodia)កាលពីពេលថ្មីៗនេះបានរកឃើញថា ជាង៦២% នៃអ្នកឆ្លើយតបយល់ថា ការទិញអចលនទ្រព្យនៅកម្ពុជានៅពេលនេះ គឺជាការវិនិយោគដ៏ល្អមួយ ខណៈទីផ្សារកំពុងងើបឡើងវិញ ស្របនឹងកំណើនអ្នកវិនិយោគអន្តរជាតិ។

របាយការណ៍បានបង្ហាញថា អ្នកឆ្លើយ៦៣% បានជឿថាតម្លៃអចលនទ្រព្យនឹងកើនឡើងនៅឆ្នាំក្រោយ ខណៈដែលទីផ្សារនៅតែបន្តងើបឡើងវិញពីវិបត្តិកូវីដ។ យ៉ាងណាក្ដីអ្នកឆ្លើយតបជាង៥៧% យល់ថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា មានតម្លៃថ្លៃខ្លាំង ដែលនេះជាឱកាសសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលចាប់យកក្រុមអតិថិជនចំណូលទាប និងមធ្យម។

របាយការណ៍ដដែលបន្ថែមថា ជិតពាក់កណ្តាលនៃអ្នកចូលរួមបានបង្ហាញថា ចំពោះបញ្ហានៃការផ្គត់ផ្គ ង់លើសតម្រូវការក៏នៅតែមាន។ ទោះយ៉ាងណាក៏ដោយ ដោយសារប្រទេសបើកចំហ ការវិនិយោគបរទេសគឺមានកាន់តែច្រើន។

លោក Tom O’Sullivan នាយកប្រតិបត្តិនៃ realestate.com.kh បានធ្វើបទបង្ហាញអំពីការស្ទង់មតិ ដោយលើកឡើងថា ជាង៥៧ភាគរយនៃអ្នកឆ្លើយ មានអារម្មណ៍ថាទីផ្សារអចលនទ្រព្យ មិនមានតម្លៃសមរម្យទេ ដោ​យបញ្ជាក់ពីឱកាសនៅក្នុងទីផ្សារ សម្រាប់អ្នកអភិវឌ្ឍន៍ ដើម្បីកំណត់គោលដៅផ្នែកអ្នកទិញសម្រាប់កម្រិតទាប ដល់កម្រិតកណ្តាល។

លោកTom បាននិយាយថា “មានឱកាសជាច្រើន នៅក្នុងទីផ្សារអចលនទ្រព្យឥឡូវនេះ ហើយវាគឺជាពេលវេលាដ៏ល្អមួយក្នុងការទិញ ទាំងអ្នក​ទិញអន្តរជាតិ និងអ្នកទិញក្នុងស្រុក”។ លោកបន្ថែមថា “ការចាប់អារម្មណ៍លើទីផ្សារបានកើនឡើង ជាពិសេសនៅក្នុងការរំពឹងទុកនៃព្រឹត្តិ​ការណ៍កីឡាអាស៊ីអាគ្នេយ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំក្រោយ។ ការស្ទង់មតិរបស់ AmCham ក៏កំពុងបង្ហាញផងដែរថា តម្លៃអចលនទ្រព្យអាចកើនឡើងបន្ថែមទៀត នាពេលអនាគតដ៏ខ្លីខាងមុខនេះ”។

ជាមួយគ្នានេះ នាយកគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia លោក Lawrence Lennon បានផ្តល់យោបល់ក្នុងអំឡុងពេលពិភាក្សាជាក្រុមថា “ខណៈពេលដែលជំងឺរាតត្បាត បានបង្ហាញយ៉ាងច្បាស់ ពីរយៈពេលដ៏លំបា​ក សម្រាប់អាជីវកម្មជាទូទៅ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បានផ្តល់ឱកាសឱ្យទីផ្សារចុះត្រជាក់វិញ ហើយទុកពេលឱ្យទីផ្សារនេះ ស្រូបស្រូបយកការផ្គត់ផ្គង់ដែលមានស្រាប់”៕

អ្នកជំនាញបង្ហើបពីកត្តាមួយចំនួនដែលកម្ពុជានៅតែទទួលបានផលចំណេញខ្ពស់ពីការវិនិយោគ

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ បើទោះជាស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកមិនទាន់ត្រឡប់ទៅរកប្រក្រតីភាពវិញក្តី អ្នកជំនាញមើលឃើញថា ការវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នៅតែអាចទទួលបានប្រាក់ចំណេញខ្ពស់ បើធៀបនឹងប្រទេសផ្សេងៗ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការវិនិយោគលើវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា នៅតែអាចផ្តល់ប្រាក់ចំណេញដល់អ្នកវិនិយោគ។ បើប្រៀបធៀបនឹងប្រទេសជាច្រើននៅលើពិភពលោក ការវិនិយោគអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា អាចផ្តល់ប្រាក់ចំណេញត្រលប់មកវិញខ្ពស់ជាងប្រទេសផ្សេងៗទៀត។

លោកបន្តថា “តាមរយៈបទពិសោធន៍ធ្វើដំណើរ ទៅកាន់ប្រទេសជាច្រើន នៅលើពិភពលោក រួមទាំង សហរដ្ឋអាមេរិក ជប៉ុន និងប្រទេសរីកចម្រើនជាច្រើន លោកសង្គេតឃើញថា ការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសទាំងនោះ ទទួលបានប្រាក់ចំណូលទាប ធៀបនឹងប្រទេសកម្ពុជា ដែលការវិនិយោគមានសុខសុវត្ថិភាព និងមានការជឿជាក់ផងដែរ”។

លោកបន្ថែមថា “កម្ពុជានៅតែមានសក្ដានុពលខ្ពស់ ក្នុងការវិនិយោគ និងអាចទទួលបានប្រាក់ចំណេញ ប៉ុន្តែកម្ពុជាមិនត្រូវបានគេផ្សព្វផ្សាយឱ្យបានដឹងនោះទេ។ ប្រសិនជាគេផ្សព្វផ្សាយពីភាពវិជ្ជមានរបស់កម្ពុជា យើងជឿជាក់ថា វិនិយោគិនបរទេសនឹងចូលមកកម្ពុជា ដើម្បីស្វែងរកការវិនិយោគ និងយកប្រាក់ចំណូលត្រលប់ទៅប្រទេសគេវិញ និងនាំមកនូវការរីកចម្រើ​ន ក្នុងប្រទេសកម្ពុជាផងដែរ”។

ជាមួយគ្នានេះ អ្នកនាង អាន សុធីតា អគ្គនាយិកានៃក្រុមហ៊ុន PropNex Cambodia ក៏បានលើកឡើងផងដែរថា ទោះបីជាស្ថានភាពបច្ចុប្បន្ន វិស័យអចលនទ្រព្យមើលទៅអាចមានការថមថយ ជាងឆ្នាំ២០២០ និង២០២១ និងឆ្នាំមុនៗទៀតក៏ពិតមែន ប៉ុន្តែសម្រាប់វិនិយោគិន ដែលបណ្ដាក់ទុនវិនិយោគ លើវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា ពួកគាត់នឹងនៅតែទទួលបាននូវប្រាក់ចំណេញខ្ពស់ដដែល។

អ្នកនាងបន្តថា  “យើងនៅតែជឿជាក់លើការរីកចម្រើន នៃវិស័យអច​ល​នទ្រព្យ ក្នុងប្រទេសកម្ពុជា ពីព្រោះយើងនៅមានភាពទូលំទូលាយសម្រា​ប់អភិវឌ្ឍន៍ បើធៀបនឹងប្រទេសក្នុងតំបន់និងពិភពលោក”។ អ្នកនាងបន្តថា “សេដ្ឋកិច្ចរបស់យើងនៅតែមានការរីកចម្រើន ពាណិជ្ជកម្មរបស់យើងនៅតែប្រសើរ ផលចំណេញពីការវិនិយោគនៅតែខ្ពស់ ធៀបនឹងប្រទេសក្នុងតំប​ន់”៕

China-aided Phase II rural road project in Cambodia completes

KAMPONG CHHNANG, — The second phase of the China-aided rural road project in Cambodia has come to an end successfully, building asphalt and concrete paved roads in a total length of 120 km, officials said here on Thursday.

Speaking at a ceremony to mark the completion of the three-year project, Cambodian Minister of Rural Development Ouk Rabun said the roads were a new achievement for Cambodia under the Belt and Road Initiative cooperation with China, saying that they were necessary to boost rural economy and livelihoods.

“China has provided a large amount of grant to Cambodia for rural road and clean water development, and China’s aid to Cambodia has no strings attached,” he said. “This truly reflects China’s commitment and efforts in helping improve the livelihoods and wellbeing for rural people in Cambodia.”

Rabun said six provinces — Kampong Chhnang, Svay Rieng, Prey Veng, Kampong Speu, Kandal and Tboung Khmum, have benefited from the Phase II project.

“These new roads will undoubtedly contribute to facilitating travels and transportation of agricultural products from farms to markets,” he said.

Wu Guoquan, economic and commercial counselor of the Chinese Embassy to Cambodia, said that from 2017, the projects, in Phases I and II, had constructed 25 rural roads in a total length of 155 km and two new bridges in eight Cambodian provinces.

“I’m pleased to see a lot of smooth and nice roads in Cambodia’s rural areas, which truly reflect the kingdom’s rapid development,” he said. “This project will not only promote the sense of closeness between the two peoples, but also nourish the towering tree of friendship between China and Cambodia.”

Wu said the road project was just one of the numerous China-aided projects that had been designed to help boost the socio-economic development and poverty reduction in Cambodia’s rural areas.

“I believe that this project will contribute to further building a community with a shared future between China and Cambodia,” he added.

Source: Xinhua

Bangkok land prices rise 10.3% in Q3

Despite the collection of the land and building tax increasing to the normal rate, prices of vacant land in Greater Bangkok continued to rise, posting year-on-year growth of 10.3% in the third quarter of 2022, the highest in five quarters.

Boon Choon Kiat, managing director of MAI-listed developer Chewathai, said negotiating land deals was more difficult amid the pandemic and economic slowdown as more individual investors are speculating on land as an asset. “Developers usually pay 10% of the price in advance to landowners and will pay the rest over the next six months to receive the land transfer,” he said.

“Now they face competition from land investors who fight over property by paying the remainder in three months, or paying the full amount on the date of the deal.”

Mr Boon said land prices did not dip during the pandemic or the recovery. Collection of the land and building levy was reduced by 90% in 2019 and 2020 in response to the impact of the pandemic.

The number of land transactions the last few years declined because developers rarely bought new plots, he said.

Vichai Viratkapan, acting director-general of the Real Estate Information Center (REIC), said developers slowed their purchases of land as they wanted to control costs related to the land tax.

“The prices of vacant land kept rising, but with a growth rate lower than prior to the pandemic,” he said. According to REIC, the price index of vacant land in Greater Bangkok in the third quarter of 2022 was 368.8, up 10.3% from the same period last year.

It was the highest year-on–year growth since the second quarter of 2021. When compared with the second quarter of 2022, the increase in the third quarter was 4%, very close to the five-year quarterly average of 4.1%.

“The increase in land prices was driven by the progress of each mass transit line and developers resuming new project launches after freezing their plans during the pandemic,” said Mr Vichai.

The top five locations registering the highest increase in land prices in the third quarter of 2022 remained in locations and vicinities on the outskirts of Bangkok as demand for land to develop low-rise houses was strong, while land prices in these location remained relatively low, said the REIC.

Source: Bangkok Post

តំបន់សំខាន់ៗចំនួន៣ទទួលបានការសាងសង់អគារខ្ពស់ៗច្រើនជាងគេ

 ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ ថ្វីត្បិតតែក្នុងឆ្នាំ២០២២នេះ គេមើលឃើញថាវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា មានការថមថយបន្តិចក្ដី ធៀបនឹងឆ្នាំមុនៗ  ប៉ុន្តែយ៉ា​ងណាក្ដីការសាងសង់អគារខ្ពស់ ដែលមានកំពស់ចាប់ពី៥ជាន់ឡើងទៅនៅតែមានសម្រាប់ឆ្នាំ២០២២នេះ។

ជាក់ស្ដេងរយៈពេល៩ខែនេះ ក្រសួងរៀបដែនដីនគរូបនីយកម្ម និងសំណង់ បានផ្ដល់លិខិតអនុញ្ញាតឱ្យសាងសង់ អគារខ្ពស់ចំនួន៩៨គម្រោងក្នុងនោះដែរតំបន់៣នៅកម្ពុជា ទទួលបានគម្រោងសាងសង់អគារខ្ពស់ច្រើនជាងគេក្នុងរយៈ៩ខែនេះ។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឱ្យដឹងថា រយៈពេល៩ខែ ក្រសួងបានចេញលិខិតអនុញ្ញាតឱ្យសាងសង់អគារខ្ពស់ចំនួន១០០អគារ ស្មើនឹង៩៨គម្រោងក្នុងនោះដែរ រាជធានីភ្នំពេញ និងខេត្តចំនួន២ទៀតទទួលបានគម្រោង សង់អគារខ្ពស់ច្រើនជាងគេ។

ខេត្តចំនូនពីរទៀតនោះ រួមមាន ខេត្តព្រះសីហនុ និងទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយរាជធានីភ្នំពេញមាន៦៣គម្រោង ខេត្តព្រះសីហនុ១១គម្រោងនិងបន្ទាយមានជ័យ១២គម្រោង។

លោកលាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ឱ្យដឹងថា តាមរយៈកំណើននៃការសាងសង់ នៅក្នុងប្រទេសកម្ពុជារយៈកន្លងមក នាំឱ្យមានតម្រូវការលើសម្ភារៈសំណង់ បរិក្ខារសំណង់ និងបច្ចេកវិទ្យាសំណង់ ដែលក្នុងនោះចាំបាច់ ត្រូវមានស្ដង់ដារត្រឹមត្រូវអនុ​លោមតាមបទប្បញ្ញតិ្ត បច្ចេកទេសសំណង់ ដើម្បីធានាគុណភាពសំណង់និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់សំណង់ ។

អ្នកនាងជិន ច័ន្ទដាលុច្សប្រធានផ្នែកវាយតម្លៃ នៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងផងដែរថា សកម្មភាពនៃការសាងសង់នៅក្នុងប្រទេ​ស​កម្ពុជានៅក្នុងវិបត្តិកូវីដ១៩ រហូតមកដល់បច្ចុប្បន្ននេះ មិនមែនអត់មានសកម្មភាពទាំងស្រុងនោះទេ តែសកម្មភាពបានថមថយ បើធៀបនឹងរយៈពេលមុនវិបត្តិកូវីដ១៩។ យ៉ាងណាក្ដីការអភិវឌ្ឍ ដែលធ្វើឡើងដោយវិនិយោ​គិនក្នុងស្រុក បានជួយឱ្យសកម្មភាពនៃវិនិយោគអចលនទ្រព្យ នៅតែមានដំណើរការទៅមុខ ។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងផងដែរថា ការវិនិយោគរបស់វិនិយោគិនក្នុងស្រុក បានជួយធ្វើឱ្យសកម្មភាព នៃការវិនិយោគក្នុងប្រទេសកម្ពុជាមិនធ្លាក់ចុះខ្លាំងពេក ឬក៏អាចជួយធ្វើឱ្យកំណើននៃការវិនិយោគនៅតែបន្តទៅមុខទៀត ក្នុងខណៈកម្ពុជានិងបណ្ដាប្រទេសជាច្រើន បានរងនូវបញ្ហាប្រឈមនឹងសេដ្ឋកិច្ច។

យ៉ាងណាក្ដី អ្នកជំនាញនៃវិស័យអចលនទ្រព្យ បានបង្ហាញពីសុដ្ឋិនិយមខ្ពស់ ចំពោះការវិនិយោគអចលនទ្រព្យ នៅឆ្នាំ២០២៣ និងឆ្នាំ២០២៤ខាងមុខ ខណៈកម្ពុជាបានរៀបចំ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើន ដែលជាកត្តាទាក់ទាញវិនិយោគិននិងទេសចរបរទេស៕

បុរីប៉េង ហួត រៀបចំប្រព័ន្ធលូខ្នាតធំដើម្បីធានានិរន្តរភាពនៃការ រស់នៅរបស់អតិថិជន

ភ្នំពេញៈ រយៈពេលថ្មីៗនេះ គេសង្កេតឃើញថាបុរី ប៉េង ហួត ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ធំ និងឈានមុខគេមួយក្នុងប្រទេសកម្ពុជាបានចាប់ផ្ដើម សកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងគម្រោងផ្ទាល់​កាន់តែច្រើនឡើង ដូចជា ការសាងសង់ផ្លូវក្រាលកៅស៊ូ ចាក់បេទីម និងការដាំដើមឈើអមដងមហាវិថី និងសួនធំៗជាដើម។

ទន្ទឹមនឹងនេះដែរ ការរៀបចំប្រព័ន្ធបង្ហូរកាកសំណល់ ក៏ជារឿងដ៏សំខា​ន់ សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ។ ដូច្នេះក្រៅពីការអភិវឌ្ឍម៉ូដផ្ទះទាន់សម័យ និងសម្បូរបែបសម្រាប់អតិថិជន បុរី ប៉េង ហួត ក៏បានគិតគូ កាន់តែលម្អិតចំពោះការរៀបចំ និងគ្រប់គ្រងប្រព័ន្ធលូនៅគ្រប់គម្រោង។

លោក បឿន ចាន់រឹក អនុប្រធានផ្នែករចនាប្លង់ទឹកនៃក្រុមហ៊ុន បុរី ប៉េង ហួត បានមានប្រសាសន៍ថា “បុរី ប៉េង ហួត តែងតែប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រលើកកម្ពស់ផាសុកភាព និងភាពសុខដុមរមនាដល់អតិថិជន តាំងពីសំណង់ផ្ទះ ការរៀបចំសួនច្បារ កន្លែងកម្សាន្ត ជាពិសេសការរៀបចំប្រព័ន្ធទឹកនិងលូ ដោយយើងបានគោរពតាមស្តង់ដារបច្ចេកទេស ស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីផ្ដល់ភាពងាយស្រួល ហើយធានាបាននូវនិរន្តរភាពក្នុងការរស់នៅរបស់អតិថិជន”។

លោកបានបញ្ជាក់ថា “ការរៀបចំ និងគ្រប់គ្រងប្រព័ន្ធបង្ហូរទឹក និងកាកសំណល់របស់យើងគឺមានការយកចិត្តទុកដាក់ និងមានបច្ចេកទេសខ្ពស់។ បានន័យថា យើងមិនមែនផ្ដោតតែលើទំហំនៃលូ ដែលបានដាក់ប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែការតភ្ជាប់លូមួយកង់ៗគឺ​ធ្វើតាមបច្ចេកទេសស្តង់ដារត្រឹមត្រូវ ដើម្បីធានាបានថាមិនមានការលិចធ្លាយ ឬខូចគុណភាព”។

តាមការរៀបរាប់បន្ថែម លោក បឿន ចាន់រឹក បានលើកឡើងអំពីគុណសម្បត្តិនៃការរៀបចំប្រព័ន្ធលូ ដែលមានទំហំធំបែបនេះ​​មានបីចំណុចដូចជា ទី1 គឺមានប្រព័ន្ធសុវត្ថិភាពមួយ ដើម្បីរំដោះទឹកដែលហូរចេញពីគេហដ្ឋានរបស់អតិថិជន ឬទឹកភ្លៀង ធានាបានថាក្នុងគម្រោងបុរី ប៉េង ហួត ទាំងមូល នឹងមិនជួបប្រទះបញ្ហាលិចទឹក។ ទី2 ងាយស្រួលក្នុងការថែទាំ និងជួសជុលនាពេលអនាគត និងទី3 គឺដើម្បីងាយស្រួល ក្នុងការតភ្ជាប់ប្រព័ន្ធបង្ហូរទឹកនិងកាកសំណល់ ក្នុងករណីមានការពង្រីកគម្រោងថ្មីៗបន្ថែមទៀត។

បុរី ប៉េង ហួត បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងសកម្មភា​ពថែរក្សាបរិស្ថានជាច្រើនរួចមកហើយ និងបានទទួលប័ណ្ណសរសើរមេត្រីភាពបរិស្ថាន ពីក្រសួងបរិស្ថានកាលពីពេលថ្មីៗនេះ។

ក្រៅពីនេះ ក្រុមហ៊ុនបានចូលរួម ក្នុងសកម្មភាពជាច្រើនទៀត ដូចជា ទិវាសម្អាតពិភពលោកនៅកម្ពុជា ទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក សហការជាមួយក្រសួងបរិស្ថាន ចុះផ្សព្វផ្សាយអំពីការបែងចែក និងរៀបចំទុកដាក់សំរាមឱ្យបានត្រឹមត្រូវ  ឧបត្ថម្ភរថយន្តបោសសំរាមដល់អាជ្ញាធរមូលដ្ឋានក្នុងការសម្អាតទីក្រុងភ្នំពេញ ចូលរួមកម្មវិធីប្រមូលសំណល់ប្លាស្ទិកនៅតាមបឹងទន្លេសាប នារដូវទឹកសម្រក ក៏ដូចជាបានចូលរួមរៀបចំកម្មវិធីដាំដើមឈើ។ល៕

ការសិក្សាថ្មីៈ អត្រាតម្លៃជួលដីធ្លីក្នុងតំបន់ឧស្សាហកម្មនៅកម្ពុជាក្នុងរយៈពេល៥០ឆ្នាំមានការកើនឡើង

ដោយៈ សុផារី

ភ្នំពេញៈ របាយការណ៍ថ្មីមួយបានបង្ហាញថា តម្លៃនៃអត្រាបង់រំលោះដីធ្លី និងអត្រាតម្លៃជួលដីធ្លី សម្រាប់ការសាងសង់ គម្រោងឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា មានកំណើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

កំនើនជាវិជ្ជមាននេះ ត្រូវបានជំរុញដោយកំណើននៃរោងចក្រ និងការវិនិយោគ ខណៈទីផ្សារកម្ពុជាស្រូបយកចំណែកទីផ្សារ បានជាង១២ភាគរយ ក្នុងចំណោមប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

របាយការណ៍របស់ក្រុមហ៊ុន CBRE បានបង្ហាញកាលពីថ្ងៃទី១៦ ខែវិច្ឆិកាម្សិលមិញនេះថា អត្រាតម្លៃបង់រំលោះដី សម្រាប់ការវិនិយោគគម្រោងឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា សម្រាប់រយៈពេល៥០ឆ្នាំ មានការកើនឡើង ដោយតម្លៃស្ថិតនៅក្នុងចន្លោះពី២០ ទៅ៩០ដុល្លារអាមរិក ក្នុងមួយម៉ែត្រការ៉េ ស្ថិតក្នុងរយៈពេលខាងលើ។

របាយការណ៍ដដែលឱ្យដឹងទៀតថា ចំណែ អត្រាតម្លៃជួលរោងចក្រ ដែលសាងសង់រួចរាល់ហើយ ក៏មានកំណើនឡើងផងដែរ ដោយកើនឡើងពី២ទៅ៤ដុល្លារអាមរិក ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។

នៅក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រទេសកម្ពុជាស្ថិតនៅក្នុងប្រទេសមួយ ដែលអ្នកវិនិយោគមានបំណង ក្នុងការបោះទុនចូលមករកស៊ីនៅក្នុងប្រទេស ក្នុងអត្រាប្រមាណ៧ភាគរយ ខណៈគម្រោងវិនិយោគដែលមានស្រាប់ ក្នុងប្រទេសមានចំនួនប្រហែល១២ភាគរយ។

ក្នុងចំណោមនោះ ប្រទេសថៃទទួលបានការគាំទ្រ និងភាពពេញនិយមជាងគេចំនួន១២ភាគរយ សម្រាប់ចំណាប់អារម្មណ៍ក្នុងការបោះទុនមកវិនិយោគគម្រោងឧស្សាហកម្ម ខណៈប្រទេសមួយនេះទទួលបានគម្រោ​ងវិនិយោគរួចជាស្រេច នៅក្នុងអត្រាប្រហែល២៥ភាគរយ។

របាយការណ៍ខាងលើបានឱ្យដឹងទៀតថា នាពេលបច្ចុប្បន្ននេះ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រទេសចិនជាប្រទេសទទួលបាន ការវិនិយោគលើគម្រោងឧស្សាហកម្មច្រើនបំផុត ក្នុងអត្រាប្រហែល៤០ភាគរយ នៃគម្រោងទាំងអស់ ហើយតាមពីក្រោយដោយប្រទេសជប៉ុន វៀតណាម កូរ៉េខាងត្បូង ហុងកុង និងឥណ្ឌា៕

ពូជអង្ករ “ផ្ការំដួល” ឈ្នះពានរង្វាន់អង្ករល្អដាច់គេលើពិភពលោកប្រចាំឆ្នាំ២០២២

ដោយ៖ សុផារី

កម្ពុជា៖ ជាមោទនភាពមួយរបស់កម្ពុជា ដែលអង្ករកម្ពុជាពូជ “ផ្ការំដួល” ទទួលបានជ័យលាភីលេខ១ ជាអង្ករល្អដាច់គេលំដាប់ថ្នាក់ពិភពលោក នៅក្នុងការប្រកួតប្រជែងនៃវេទិកាស្រូវ-អង្ករពិភពលោក ដែលប្រព្រឹត្តិទៅនៅខេត្តភូកេត ប្រទេសថៃ នៅថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២២។

នេះជាឆ្នាំទី៥ហើយដែលអង្កររបស់កម្ពុជាទទួលបានជ័យលាភីនេះ សម្រាប់ជ័យលាភីអង្ករល្អដាច់គេ ក្នុងនោះគឺនៅឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ ឆ្នាំ២០១៨ និងចុងក្រោយនៅឆ្នាំ២០២២ ដែលបាននាំមកនូវ មោទកភាពជាតិសម្រាប់កម្ពុជា៕

គម្រោង​ផ្លូវ​ជនបទ​ដំណាក់កាល​ទី​២​ដែល​ផ្តល់ជំនួយពីប្រទេស​ចិន​ក្នុង​ប្រទេស​កម្ពុជា​បាន​បញ្ចប់​ហើយ​

ដោយ: លាងហួរ

ភ្នំពេញ: ក្រុមមន្ត្រីបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា គម្រោងផ្លូវជនបទដំណាក់កាលទី២ ដែលផ្តល់ជំនួយដោយប្រទេសចិន នៅក្នុងប្រទេ សកម្ពុជា បានបញ្ចប់ដោយជោគជ័យ ដោយការសាងសង់ផ្លូវក្រាលកៅស៊ូ និងបេតុងមានប្រវែងសរុប១២០គីឡូម៉ែត្រ។

ថ្លែងក្នុងពិធីអបអរសាទរ ការបញ្ចប់គម្រោងរយៈពេលបីឆ្នាំ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា លោក អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ផ្លូវថ្នល់គឺជាសមិទ្ធិផលថ្មីសម្រាប់កម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវជាមួយប្រទេសចិន ដោយលោកបានបញ្ជាក់ថា ផ្លូវនេះមានសារៈសំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចជនបទ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

លោកបានមានប្រសាសន៍បន្តថា ប្រទេសចិនបានផ្តល់ជំនួយយ៉ាងច្រើនដល់កម្ពុជា សម្រាប់ការអភិវឌ្ឍន៍ផ្លូវជនបទ និងទឹកស្អាត ហើយជំនួយរបស់ចិនដែលផ្តល់មកឱ្យកម្ពុជា មិនមានលក្ខខណ្ឌភ្ជាប់មកជាមួយនោះទេ។

លោកបន្តថា “នេះពិតជាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការជួយលើកកម្ពស់ជីវភាព និងសុខុមាលភាពសម្រាប់ប្រជាជននៅតាមជនបទក្នុងប្រទេសកម្ពុជា”។

លោក អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ខេត្តចំនួន៦គឺ កំពង់ឆ្នាំង ស្វាយរៀង ព្រៃវែង កំពង់ស្ពឺ កណ្តាល និងត្បូងឃ្មុំ បានទទួលផលប្រយោ​ជន៍ពីគម្រោងដំណាក់កាលទី២នេះ។

លោក​បាន​បន្ត​ថា​ ផ្លូវ​ថ្មី​ទាំង​នេះ ​នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ និង​ការ​ដឹក​ជញ្ជូន​កសិផល​ពី​កសិដ្ឋាន​ទៅ​ទីផ្សារ​។

លោក Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ថា ចាប់ពីឆ្នាំ២០១៧មក គម្រោងក្នុងដំណាក់កាលទី១ និងទី២ បានសាងសង់ផ្លូវជនបទចំនួន២៥ខ្សែ មានប្រវែ​ង​សរុប១៥៥គីឡូម៉ែត្រ និងស្ពានថ្មីចំនួន២ក្នុងខេត្តចំនួន៨ របស់ប្រទេសកម្ពុជា។

លោក Wu បានបន្តថា គម្រោងផ្លូវនេះ គ្រាន់តែជាគម្រោងមួយក្នុងចំណោមគម្រោងជំនួយ ជាច្រើនរបស់ប្រទេសចិន ដែលត្រូវបានបង្កើតឡើងដើម្បីជួយជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់ជនបទរបស់ប្រទេសកម្ពុជា។

លោកបានបន្ថែមថា “ខ្ញុំជឿជាក់ថាគម្រោងនេះ នឹងរួមចំណែកក្នុងការកសាងសហគមន៍បន្ថែមទៀត ជាមួយនឹងអនាគតរួមគ្នារវាងប្រទេសចិន និងកម្ពុជា”៕