បុរីវីឡាទួលសង្កែអរិយក្សត្រ បញ្ចុះតម្លៃពិសេសដល់អតិថិជន ជាមួយនឹងការពន្លឿនបើកដំណើរការផ្សារAK AVENUE

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ បុរីវីឡាទួលសង្កែ ដែលជាបុរីធំជាងគេ ស្ថិតនៅក្នុងទីក្រុងអរិយក្សត្របាន និងកំពុងផ្តល់ការបញ្ចុះតម្លៃពិសេស និងលក្ខខ័ណ្ឌបង់ប្រាក់ងាយស្រួលសម្រាប់អតិថិជន។

ជាមួយគ្នានេះ ក្រុមហ៊ុនអភិវឌ្ឍនបុរីវីឡាទួលសង្កែអរិយក្សត្រ ក៏បាននិងកំពុងត្រៀមបើកដំណើរការផ្សារ បែបសហគមន៍ជាលើកដំបូង គឺAK AVENUE នាពេលឆាប់ៗនេះផងដែរ។

លោកធី វណ្ណាប្រធានផ្នែកទីផ្សារនៃបុរីវីឡាទួលសង្កែ អរិយក្សត្របានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ជាមួយនឹងគោលដៅលើកទឹកចិត្តអតិថិជន ដែលបានគាំទ្របុរីនេះកាន់តែច្រើន ក្រុមហ៊ុនបានសម្រេចចិត្តបញ្ចុះតម្លៃពិសេសដល់អតិថិជន ចាប់ពី៨ទៅ១៧ភាគរយ ដល់អ្នកមកទិញ​ផ្ទះក្នុងគំរោងនេះ ដែលលក្ខខ័ណ្ឌបញ្ចុះនេះ អាស្រ័យលើលក្ខខ័ណ្ឌបង់ប្រាក់ និងប្រភេទផ្ទះផងដែរ។

លោកបន្តថា “យើងបានសហការជាមួយធនាគារ ដែលផ្តល់ភាពងាយស្រួល ក្នុងការផ្តល់ឥណទានទិញផ្ទះដល់អតិថិជន ក្នុងរយៈពេលវែងនិងលក្ខខ័ណ្ឌងាយស្រួលផងដែរ”។

បុរីវីឡាទួលសង្កែអរិយក្សត្រ បាននិងកំពុងអភិវឌ្ឍន៍តាមដំណាក់កាល​របស់ខ្លួន ជាមួយទស្សនវិស័យអភិវឌ្ឍន៍ប្រកបដោយភាពស៊ីវិល័យ ដោយ​ក្រុមហ៊ុនបានសាងសង់ផ្លូវធំៗ មានដាំដើមឈើខៀវស្រងាត់ ពិសេសអ្នកទិញ​ផ្ទះក្នុងបុរីនេះអាចប្រកបអាជីវកម្មបាន ស្របពេលផ្សារទំនើបរបស់គំរោងនេះ បាននិងកំពុងទទួលការជួលស្តង់កាន់តែច្រើន និងត្រៀមបើកដំណើរការនៅពេលឆាប់ៗនេះផងដែរ៕

 

អគ្គនាយកគេហទំព័័រPropertyarea.asia សូមប្រកាសគាំទ្រចំពោះចំណាត់ការលុបអាជ្ញាបណ្ណសារព័ត៌មាន VOD ដើម្បីពង្រឹងវិជ្ជាជីវៈសារព័ត៌មាន និងលុបបំបាត់ព័ត៌មានក្លែងក្លាយ

 ដោយៈ សហសេវិក

ភ្នំពេញៈ សហស្ថាបនិកនិងជាអគ្គនាយកនៃគេហទំព័រProertyarea .asia និងCambodiafinancialtimes.com សូមប្រកាសគាំទ្រចំពោះចំណាត់ការរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្នុងការសម្រេចឱ្យលុបអាជ្ញាបណ្ណវីអូឌី (VOD) ចាប់ពីពេលនេះតទៅ និងត្រូវបញ្ចប់ការផ្សាយ នៅត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំហិត។

ចំណាត់ការសម្រេចឱ្យលុបអាជ្ញាបណ្ណវីអូឌី (VOD) នេះ គឺជាការកែទំរង់ដ៏ល្អប្រសើរបំផុតមួយ និងជាការអនុវត្តច្បាប់ និងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ដើម្បីឲ្យកម្ពុជាទាំងមូលរួមគ្នា បំបាត់ចោលនូវពត៌មានក្លែងក្លាយ ដែលបំពានអ្នកដទៃ បំភ្លៃការពិត ដែលជាគ្រោះថ្នាក់បង្កនូវភាពច្របូលច្របល់ និងហានិភ័យដល់ស្ថេរភាពសង្គម និងសន្តិសុខជាតិ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានផ្តល់នូវពាក្យស្លោកដល់អ្នកសារព័ត៌មានកម្ពុជា ដើម្បីជាការពង្រឹកវិជ្ជាជីវៈ និងបង្កើនជំនឿទុកចិត្តពីសាធារណជនគឺ “អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត”។

សូមគាំទ្រចំពោះសារព័ត៌មានភាគច្រើន ដែលមានវិជ្ជាជីវៈត្រឹមត្រូវ ប៉ុន្តែមិនគាំទ្រចំពោះសារព័ត៌មានដែលនិយាយ មិនទទួលខុសត្រូវនោះទេ ជាពិសេសមិនគាំទ្រសារព័ត៌មាន ដែលបង្កើតឡើងដោយបុគ្គលមួយចំនួនតូចជ្រកក្រោម ផ្លាកសារព័ត៌មានក្នុងគោលបំណងញុះញង់ បង្កការបែកបាក់ឯកភាពជាតិ។

កាលល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយប្រើសិទ្ធិការពារកិត្តិយស និងសេចក្តីថ្លៃថ្នូរស្ថាប័នជាតិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានសម្រេចឱ្យក្រសួងព័ត៌មានលុប ចោលអាជ្ញាបណ្ណវិទ្យុវីអូឌី (VOD) និងត្រូវបញ្ចប់ការផ្សាយ នៅត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយសម្តេចតេជោ និងឯកឧត្តម ហ៊ុន ម៉ាណែត បានផ្តល់ឱកាសគ្រប់គ្រាន់ ដើម្បីថ្នាក់ដឹកនាំវិទ្យុនេះ ធ្វើការបង្ហាញភស្តុតាង និងសុំទោសជាសាធារណៈ ចំពោះកំហុសវិជ្ជាជីវៈរបស់ខ្លួន ក្នុងការផ្សាយព័ត៌មានមិនពិត មានចរិតញុះញង់ មួលបង្កាច់ និងបង្ខូចកេរ្តិ៍ឈ្មោះឯកឧត្តម ហ៊ុន ម៉ាណែត ថាបានដើរតួនាទីជំនួសសម្តេចតេជោ ហ៊ុន សែន ចុះហត្ថលេខាលើឯកសារផ្តល់ជំនួយដល់ប្រទេសតួកគី ដើម្បីជួយជនរងគ្រោះក្នុងគ្រោះធម្មជាតិរញ្ជួយដី ដែលការពិតមិនមានការចុះហត្ថលេខាឡើយ៕

 

ប្រធានាធិបតីចិនឯកភាពឲ្យកម្ពុជាចូលជាសមាជិកអង្គការCIPS ដែលផ្តោតលើការគ្រប់គ្រងប្រព័ន្ឋទូទាត់ឆ្លងដែនរបស់ចិន

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ប្រធានាធិបតីចិន លោកស៊ី ជីនពីងបានអនុញ្ញាត្តឲ្យកម្ពុជាចូលជាសមាជិកចូលជាសមាជិកអង្គការCIPS (Cross-Border Interbank Payment System) ដែលគ្រប់គ្រងការលើប្រព័ន្ធទូទាត់ឆ្លងដែនរបស់ចិន បន្ទាប់ពីមានការស្នើសុំពីសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន កាលពីសប្តាហ៍មុន លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា ក្នុងជំនួបពិភាក្សាការ​ងាររបស់សម្តេចតេជោ ហ៊ុន សែន ជាមួយលោកប្រធានាធិបតីចិន លោក ស៉ី ជិនពីង, សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើសុំឲ្យកម្ពុជា បើតាមលោក សុខ ចិន្តាសោភា ការចូលជាសមាជិកអង្គការ CIPS មានសារសំខាន់ខ្លាំងណាស់ ដែលនឹងបង្កលក្ខណៈងាយស្រួល ក្នុងការទូទាត់ឆ្លងដែន ដែលជាផ្នែកមួយក្នុងការទាក់ទាញវិនិយោគិន ការធ្វើធុរកិច្ច ពាណិជ្ជកម្ម និងទេសចរចិនផងដែរ។

ជាការឆ្លើយតបនឹងសំណើរ របស់សម្តេចតេជោហ៊ុន សែន លោកប្រធានាធិបតីចិនបានបង្ហាញភាពវិជ្ជមាន ដោយស្វាគមន៍នូវសំណើនេះ និងជំរុញក្រុមការងារបច្ចេកទេសពិនិត្យ និងសិក្សាអំពីកិច្ចសហប្រតិបត្តិការនេះ។

លោករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានថ្លែងក្នុងសន្និសីទសារព័ត៌មានយ៉ាងដូច្នេះថា ភាគីកម្ពុជា បានលើកសំណូមពរ ដែលចេញពីធនាគារជាតិនៃកម្ពុជា សុំចូលជាសមាជិករបស់ (CIPS-Cross-Border Interbank Payment System) គឺរបស់អង្គការចិន ដែលមានតួនាទីក្នុងការគ្រប់គ្រងការទូទាត់ ពីធនាគារមួយទៅធនាគារមួយ China interbank System។

ជាគោលការណ៍ចិន គាត់ស្វាគមន៍ ដែលប្រព័ន្ធទូទាត់នេះធ្វើឲ្យចរាច​រណ៍រោងចក្រ អ្នកវិនិយោគិនចិនមកដាក់ទុននៅកម្ពុជា អាចប្រើប្រព័ន្ធនេះងាយស្រួល។ ដោយសារយើងចង់ឲ្យវិនិយោគិនចិនមកច្រើន ចង់ឲ្យមានទំនាក់ទំនងធុរកិច្ច វិនិយោគ ពាណិជ្ជកម្ម ទេចរណ៍ជាមួយចិនច្រើ​ន យើងចង់ចូលទៅក្នុងអង្គការ ដែលគ្រប់គ្រងប្រព័ន្ធទូទាត់របស់ចិននេះ។ ជាវិជ្ជ​មាន លោកប្រធានាធិបតីចិន បានស្វាគមន៍សំណើនេះ គ្រាន់តែថាចាំឲ្យមើលផ្នែកបច្ចេកទេសទៅពិនិត្យ ថាត្រូវធ្វើយ៉ាងណាអីយ៉ាងណា។

ប្រព័ន្ធទូទាត់ហិរញ្ញវត្ថុអន្តរធនាគារឆ្លងព្រំដែន ហៅកាត់ថាCIPS ត្រូវបានប្រទេសចិន ដាក់ដំណើរការជាផ្លូវការ កាលពីឆ្នាំ២០១៥ ក្រោមគោលដៅចម្បង ដើម្បី​សម្របសម្រួល​ការទូទាត់ប្រាក់យ័នឆ្លងព្រំដែន ក៏ដូចជាដើម្បីជំរុញការប្រើប្រាស់រូបិយវត្ថុចិន នៅលើឆាកអន្តរជាតិ។

ធនាគារកណ្តាលចិនPBOC បានចាប់ផ្តើមការសាងសង់ប្រព័ន្ធទូទាត់ផ្នែកហិរញ្ញវត្ថុនេះ ដំបូងកាលពីឆ្នាំ២០១២។ អំឡុងការចាប់ផ្តើមដំណើរការនាពេលនោះ ប្រព័ន្ធ CIPS មានស្ថាប័នចូលរួមផ្ទាល់ចំនួនត្រឹម១៩ និងស្ថាប័នចូលរួមមិនផ្ទាល់ចំនួន១៧៦ មក៥០ប្រទេសនិងតំបន់ នៅលើទ្វីបចំនួន៦។

មកដល់បច្ចុប្បន្ន គិតត្រឹមឆ្នាំ២០២១ CIPS បានធ្វើប្រតិបត្តិការលុយយន់ខ្ទង់៨០ទ្រីលានយន់ ឬស្មើនឹង១២.៦៨ទ្រីលានដុល្លារអាមេរិក ដោយមានស្ថាប័នហិរញ្ញវត្ថុសរុបប្រមាណ ១,២៨០ស្ថាប័ន នៅប្រទេសនិងតំបន់សរុបចំនួន១០៣ តភ្ជាប់ជាមួយប្រព័ន្ធនេះ៕

 

បុរីវិមានសំណាងចុះMOUជាមួយធនាគារហ្វីលីព ត្រាស់ធីអនុញ្ញាតឱ្យជនបរទេសអាចទិញដីនិងផ្ទះនៅកម្ពុជាបាន

 ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ ថ្នាក់ដឹកនាំបុរីវិមានសំណាង បានចុះអនុស្សរណៈនៃការយោគយល់ ជាមួយក្រុមហ៊ុនហ្វីលីព ត្រាសធី (ខេមបូឌា) ឯ.ក ជាមួយប្រកបដោយការប្តេជ្ញាចិត្តរួមគ្នា ក្នុងការផ្តល់សេវាកម្មបរធនបាលកិច្ច (Phillip Trustee) ប្រកប​ដោយវិជ្ជាជីវៈ ចំណេះដឹង និងបទពិសោធន៍ច្បាស់លាស់ ដើម្បីឆ្លើយតបនឹងតម្រូវការ ក្នុងវិស័យអចលនទ្រព្យ​នៅកម្ពុជា​ពីសំណាក់​វិនិយោគិន​បរទេស។

ជាពិសេស​គឺ​អាច​ធ្វើ​ឱ្យ​ជនបរទេស អាច​ទិញដីឬ​ទិញ​ផ្ទះ ​នៅ​ប្រទេស​កម្ពុជា​បាន។

លោក​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង អគ្គនាយក​បុរី វិមានសំណាង បាន​ថ្លែង​ឱ្យ​ដឹងបន្ទាប់ពីពិធីចុះហត្ថលេខា កាលពីសប្តាហ៍មុន​ថា កន្លង​មក​បុរី វិមានសំណាង បាន​ធ្វើ​កិច្ចសហការជាមួយ ធនាគារ ហ្វីលីព គឺដើម្បីផ្តល់ឥណទានដល់អ្នកទិញបុរី វិមានសំណាង មានន័យថាខ្មែរ​យើង​ដែល​ចង់​ទិញ​បុរី វិមានសំណាង ធនាគារហ្វីលីព ផ្តល់ជូន​ឥណទាន​​ពី៧០ ដល់ ៨០% នៃតម្លៃ​ទិញ​លក់។

ឧទាហរណ៍​ថា បើ​ទិញ​ផ្ទះ​តម្លៃ១លាន​ដុល្លារ ធនាគារ​ផ្តល់​ជូន​ឥណទាន​ពី៧០ ដល់៨០​ម៉ឺន​ដុល្លារ។

លោក​ឧកញ៉ាបាន​បន្ត​ថា បន្ទាប់មកធនាគារហ្វីលីព មានសេវាកម្មមួយ​ទៀត គឺ​ហ្វីលីព ត្រាសធី ជាសេវាកម្ម​មួយ ដែល​ជួយ​ដល់​ភ្ញៀវ​បរទេស ​អាច​ទិញ​ផ្ទះ​ឬ​ទិញ​ដី​នៅ​ប្រទេស​ខ្មែរ​ តាម​រយៈ​ហ្វីលីព ត្រាស់ធី មក​ទិញ​បុរី វិមានសំណាង។ ការសហការ​នេះ​ ​ក្នុង​គោល​បំណង​​ជំរុញ​ការ​លក់​របស់​បុរី វិមាន​សំណាង​ ទៅ​កាន់​ទីផ្សារ​ជនជាតិ​​សិង្ហបុរី។ ​សម្រាប់​ជនជាតិ​​​​សិង្ហបុរី ពីដើម​មក ភាគ​ច្រើន​ពួកគេ​​តែង​​ទិញ​ខុនដូ ហើយ​នៅ​ពេល​​គេ​ចង់​ទិញ​ផ្ទះ ឬ​ទិញ​បុរី ទិញ​មិន​បាន។ ទោះ​យ៉ាងណា នៅ​ពេល​​​សហការ​ជាមួយ​ ហ្វីលីព ត្រាស គឺ​យើង​ជួយ​សម្រួល​ដល់​អតិថិជន​សិង្ហបុរី អាច​ទិញ​ផ្ទះ​បុរី វិមានសំណាងបាន។ នេះ​ហើយ​ជា​មូលហេតុ​​​នៃ​កិច្ច​​សហការ​គ្នា ដើម្បី​ជំរុញ​ការ​លក់​ឱ្យ​បាន​ច្រើន​ជាង​មុន។

លោកឧកញ៉ា គីម ហ៊ាង បាន​ឱ្យ​ដឹង​បន្ថែម​​ថា ពីដើម​មក​នៅ​ពេល​ជន​បរទេស​ចង់​ទិញ​​ផ្ទះ ឬ​ទិញ​ដី​នៅ​កម្ពុជា គឺជា​រឿង​មហា​លំបាក។ បើ​ថៅកែ​ធំៗ​តែ​ម្តង ពួកគេ​អាច​ជួយ​ជាតិ ដើម្បី​បាន​សញ្ជាតិ​ខ្មែរ (ការសុំ​សញ្ជាតិ) ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ គឺ​ចំណាយ​​ខ្ពស់​ណាស់ ដែល​អ្នក​ល្មមៗ​គ្មាន​លទ្ធភាព​នោះ​ទេ។ ប៉ុន្តែ​ពេល​នេះ​ នៅ​ពេល​មាន​សេវាកម្ម ហ្វីលីព ត្រាសធី​ គឺ​មាន​ភាព​ងាយស្រួល​សម្រាប់​ជនបរទេស ​ឧទាហរណ៍​បើ​​ផ្ទះ​មួយ​តម្លៃ​កន្លះ​លាន​ដុល្លារ ​​​បើ​ពួកគាត់​មាន​កន្លះ​លាន​ដុល្លារ គឺ​គាត់​អាច​ទិញ​​ផ្ទះ​បាន​តែ​ម្តង ហើយ​គាត់​ជា​ម្ចាស់​ផ្ទះ​ហ្នឹង​តែ​ម្តង។

លោកឧកញ៉ាបានបញ្ជាក់ថា ជាពិសេស​ពេល​ប្លង់​រឹង​ចេញ​មក គឺជា​កម្មសិទ្ធិ​របស់​ពួកគាត់​តាម​រយៈ​ ហ្វីលីព ត្រាស់ធី ហើយ​បើ​នៅ​បួន​ដប់​ឆ្នាំ ថ្ងៃក្រោយ​ចង់​លក់​ឱ្យ​ខ្មែរ​វិញ អាច​លក់​ផ្ទេរ​ឈ្មោះ​បាន​យ៉ាង​ងាយ​ស្រួល​ដូច​គ្នា។

សេវាកម្ម ហ្វីលីពត្រាសធី នឹង​ជួយ​ជំរុញ​ឱ្យ​​ការ​ទិញ​លក់ ផ្ទះ​សម្បែង​ដីធ្លី​នៅ​ស្រុកខ្មែរ មាន​ការ​កើន​ឡើង​ច្រើន ព្រោះ​បរទេស​អ្នកមាន​ខ្លាំងៗ គេ​ចូល​សញ្ជាតិ រី​ឯ​អ្នកមាន​ល្មមៗ​​​ជា​ច្រើន​ចង់​ទិញ​ផ្ទះ គឺ​មាន​តែ​តាម​រយៈ ហ្វីលីព ត្រាស។ ដូច្នេះ​សេវាកម្ម​ ហ្វីលីព ត្រាស នឹង​ជួយ​ឱ្យ​វិនិយោគិន​បរទេស ដែល​ចង់​​ទិញ​ផ្ទះឬ​ដី​នៅ​ប្រទេស​កម្ពុជា នឹង​មាន​សន្ទុះ​កើន​ឡើង​ខ្លាំង។ លោក​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង បាន​បញ្ជាក់​បន្ថែម។

ហ្វីលីពកាពីតាល់ គ្រុប ​​បាន​ឈាន​ជើង​ចូល​ប្រទេស​កម្ពុជា​ដំបូង កាលឆ្នាំ២០០៩ ​​ជាមួយ​នឹង​ទុន​វិនិយោគ​ប្រមាណ​​១០​ម៉ឺន​ដុល្លារ ប៉ុន្តែ​បច្ចុប្បន្ន​ធនាគារ​ ហ្វីលីព នៅកម្ពុជាមាន​ទុន​សរុប​ប្រមាណ​ដល់ចន្លោះពី១៧០ ទៅ១៨០​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

ចំណែក​ឯ​សេវាកម្ម​ ត្រាសធី ​​​ដែល​ជា​បុត្រ​សម្ព័ន្ធ​មួយ​របស់​ធនាគារ ហ្វីលីព នឹង​អនុញ្ញាត​ឱ្យ​​ភ្ញៀវ​បរទេស ​​អាច​ចុះ​បញ្ជី​អចលនទ្រព្យ​បាន តាម​រយៈ ហ្វីលីព ត្រាស ​ដែល​បច្ចុប្បន្ន​នេះ​សេវាកម្ម​ ត្រាសធី មាន​តែ​៣​ធនាគារ​ប៉ុណ្ណោះ។ វិនិយោគិន​បរទេស ​​ដែល​ត្រូវការ​ទិញ​អចលនទ្រព្យ​ផ្ទះ ឬ​ដីតាម​រយៈ​​ ហ្វីលីពត្រាស់ធី ​អាច​ទុក​ចិត្ត​​បាន១០០% ព្រោះ​​​ធនគារ ហ្វីលីព ជា​ធនាគារ​ដែល​​​មាន​ទុន​វិនិយោគ​ច្រើន និង​​​ចាស់​វស្សា​​នៅ​ប្រទេសកម្ពុជា។

បុរី វិមានសំណាង របស់លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ជាបុរី លំដាប់ អភិជន ដែលមានម៉ូដផ្ទះវីឡា ៣ប្រភេទគឺ វីឡាឃីង វីឡាឃ្វីន និងវីឡាព្រីន។ ប្រិយមិត្តអាចអញ្ជើញ​ទៅ​កាន់ការិយាល័យរបស់គម្រោង បុរី វិមានសំណាង ផ្ទាល់ ដែលមានទីតាំងស្ថិតលើមហាវិថីឈ្នះ ឈ្នះ ភូមិផ្សារលិច សង្កាត់ព្រែក ព្នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បុរី វិមានសំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី២៥ហិកតា ជាវីឡាព្រីន បែបក្លាសិក វីឡាឃ្វីន បែបក្លាសិក និងជាវីឡាឃីង បែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាង សង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេង កីឡា ផ្លូវ ធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត៤០% នៃផ្ទៃដីសរុប ដែលស័ក្តិសមបំផុត សម្រាប់គ្រួសារអភិជន កម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕

    

មហាយក្សចិន ខឹងអាមេរិកជុំវិញបម្រាមមិនឱ្យពលរដ្ឋចិនទិញ អចលនទ្រព្យ

ដោយៈ សុខុម

ប៉េកាំង: ក្រសួងការបរទេសចិន បានចេញមុខប្រកាសអះអាងក្ដែងៗកាលពីថ្ងៃសុក្រ ទី១០កុម្ភៈថា សហរដ្ឋអាមេរិក កំពុងតែរំលោភបំពានគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងច្បាប់ពាណិជ្ជកម្មអន្តរជាតិ ចំពោះការចេញបម្រាមមិនឱ្យពលរដ្ឋចិន ទិញអចលនទ្រព្យនៅក្នុងសហរដ្ឋអាមេរិក។

លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា “ការយកបញ្ហាទូទៅមកធ្វើជាបញ្ហាសន្តិសុខជាតិ និងយកបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគមកធ្វើជាបញ្ហានយោបាយ គឺជាការរំលោភបំពានច្បាប់សេដ្ឋកិច្ចទីផ្សារ និងច្បាប់ពាណិជ្ជកម្មអន្តរជាតិ”។

អ្នកនាំពាក្យរូបនេះបានលើកឡើងបែបនេះ ដើម្បីឆ្លើយតបទៅសំណួរចោទសួរអំពីរដ្ឋតិចសាស (Texas) និងរដ្ឋហ្វ្លរីដា (Florida) ដែលពិចា​រណាចេញបម្រាមមិនឱ្យពលរដ្ឋចិន នៅក្នុងសហរដ្ឋអាមេរិក ទិញអចលនទ្រព្យ។

យោងតាមរបាយការណ៍មួយចំនួនឱ្យដឹងថា រដ្ឋតិចសាស រដ្ឋហ្វ្លរីដា រដ្ឋអាខាន់សាស (Arkansas) និងរដ្ឋមួយចំនួនទៀត កំពុងពិចារណាចេញបម្រាមហាមឃាត់មិនឱ្យពលរដ្ឋចិន ទិញអចលនទ្រព្យ ខណៈភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន កើនឡើងកាន់តែខ្លាំងជុំវិញបញ្ហាសន្តិសុខជាតិ។

លោកស្រី Mao Ning លើកឡើងថា “ខ្ញុំចង់សង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក បានផ្ដល់ផលប្រយោជន៍ទៅវិញទៅមក”។ លោកស្រីបន្តថា “រយៈពេលប៉ុន្មានឆ្នាំមកនេះ បណ្ដាក្រុមហ៊ុនសហគ្រាសចិន បានវិនិយោគនៅក្នុងសហរដ្ឋអាមេរិក និងបានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការលើកកម្ពស់ការងារក្នុងស្រុក និងការអភិ​វ ឌ្ឍសេដ្ឋកិច្ចក្នុងសហរដ្ឋអាមេរិក”។

ចំណាត់ការនេះធ្វើឡើង នៅពេលសហរដ្ឋអាមេរិក ស្នើឱ្យបង្កើនវិធានការសងសឹក បន្ទាប់ពីបាឡុងចិន ដ៏ធំមួយដែលជាប់សង្ស័យថា ជាបាឡុងចារកម្ម ត្រូវបានបាញ់ទម្លាក់ បន្ទាប់ពីហោះចូលក្នុងដែនអាកាសរបស់សហរដ្ឋអាមេរិក៕ Reuters៕

Clean energy projects worth over 6 bln yuan launched in China’s Liaoning

A total of 10 clean energy projects, with an investment of over 6 billion yuan (about 883.9 million U.S. dollars), have recently started construction in northeast China’s Liaoning Province, the provincial commission of development and reform said Sunday.

The wind power and photovoltaic projects are located in Shenyang, Dalian, Dandong, Yingkou and Chaoyang cities.

After these projects are put into operation, it is estimated that the annual on-grid electricity generation will reach more than 2.2 billion kWh, which can meet the annual electricity demand of 2 million households.

The projects can also save 675,700 tonnes of standard coal and reduce greenhouse gas emissions by over 2 million tonnes every year.
The projects are part of the cooperation between the provincial government and China Huaneng Group Co., Ltd.

The group plans to pool more than 100 billion yuan of investment in Liaoning during the 14th Five-Year Plan period (2021-2025), which is expected to drive related industrial investment of more than 50 billion yuan.

Source: Xinhua

ក្រុមហ៊ុនអចលនទ្រព្យធំៗចំនួន២គ្រោងចាប់ដៃគ្នាសាងសង់គម្រោងបែបអឺរ៉ុប Amata European Smart City

ដោយ: គង់ លាងហួរ

បាងកក: ក្រុមហ៊ុនអភិវឌ្ឍន៍ឧស្សាហកម្ម Amata Corporation Plc បានសហការជាមួយក្រុមហ៊ុន B.Grimm Power Plc (BGRIM) ដើម្បីសិក្សាលទ្ធភាព លើការសាងសង់គម្រោង Amata European Smart City ដែលរំពឹងថា វានឹងបម្រើក្រុមហ៊ុនអឺរ៉ុប ដែលបោះទុនវិនិយោគនៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC)។

លោក Vikrom Kromadit នាយកប្រតិបត្តិនៃក្រុមហ៊ុន Amata Corp បានមានប្រសាសន៍ថា ក្រុមហ៊ុនទាំង២គ្រោងបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ដើម្បីអភិវឌ្ឍគម្រោងនេះ ដោយកំណត់ទីតាំងនៅលើផ្ទៃដីទំហំ៣២ហិកតា នៅក្នុងតំបន់ Amata City Chon Buri។

លោកបន្តថា “ក្រុមហ៊ុន Amata នឹងកាន់កាប់ភាគហ៊ុន៦០ភាគរយនៅក្នុងការបណ្តាក់ទុនរួមគ្នា ដោយភាគហ៊ុន៤០ភាគរយទៀត ដែលនៅសល់ត្រូវបានផ្តល់មូលនិធិដោយក្រុមហ៊ុន BGRIM”។

ក្រុមហ៊ុនទាំង២ គ្រោងប្រែក្លាយគម្រោងនេះ ដើម្បីគាំទ្រដល់វិស័យថាមពលឆ្លាតវៃ ការដឹកជញ្ជូនឆ្លាតវៃ និងការផលិតឆ្លាតវៃ។

លោកVikrom រំពឹងថា “វិនិយោគិនអឺរ៉ុបនឹងចាប់អារម្មណ៍លើគម្រោងថ្មីនេះ នៅក្នុងច្រករបៀងសេដកិច្ច (EEC) ដែលជាទីតាំងគ្រោងទុករបស់រ ដ្ឋាភិបាលថៃ សម្រាប់អភិវឌ្ឍមជ្ឈមណ្ឌលឧស្សាហកម្ម បច្ចេកវិទ្យាជាន់ខ្ពស់”។

លោក Vikrom បានបន្ថែមថា ក្រុមហ៊ុន Amata ក៏គ្រោងនឹងអភិវឌ្ឍបរិវេណឧស្សាហកម្មថ្មីមួយ ដើម្បីបម្រើដល់វិនិយោគិនកូរ៉េខាងត្បូង នាពេលអនាគតផងដែរ។

លោក Harald Link នាយកប្រតិបត្តិនៃក្រុមហ៊ុន BGRIM រំពឹងថា វិនិយោគិនមកពីបណ្តាប្រទេសដូចជាហ្វាំងឡង់ ចក្រភពអង់គ្លេស និងអាល្លឺម៉ង់នឹងបោះទុនវិនិយោគនៅ Amata European Smart City ព្រោះវាជាគម្រោង ដែលមានសក្តានុពលខ្ពស់នៅក្នុងតំបន់អាស៊ាន។

លោកបន្តថា “ក្រុមហ៊ុនអឺរ៉ុបមួយចំនួន មានទំនោរមើលរំលងប្រទេសថៃ ដោយពួកគេចាប់អារម្មណ៍ វិនិយោគលើប្រទេសឥណ្ឌា និងចិន ពីព្រោះប្រទេសទាំងនោះ មានប្រជាជនច្រើនជាងគេបំផុតក្នុងពិភពលោក”។

លោកបញ្ជាក់ថា យើង​កំពុង​ស្នើ​ឲ្យ​ពួកគេ​ពិចារណា ​លើការ​វិនិយោគ​នៅ​ប្រទេស​ថៃ ព្រោះ​ប្រទេស​នេះ ​អាច​បម្រើ​ជា​ច្រក​ចេញ​ចូល​របស់អាស៊ាន។

លោក Harald Link រំពឹងថា គម្រោង Amata European Smart City នឹងទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេស ដែលវានឹងដើរតួយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចថៃ៕

HANUMAN VIP LOUNGE នៅផ្សារទំនើប AEON MALL សែនសុខ ចាប់ផ្តើមបើកដំណើរការជាផ្លូវការហើយ

ដើម្បីជាតម្រូវការ នឹងភាពងាយស្រួលដល់អតិថិជនដែលតែងតែគាំទ្រនូវគម្រោងលំនៅឋានរបស់ក្រុមហ៊ុន ហនុមាន អ៊ីស្ទេត (Hanuman Estate) បានបើកដំណើរការជាផ្លូវការនូវ ហនុមាន វីអាយភី ឡោញ (Hanuman VIP Lounge) ដែលស្ថិតនៅក្នុងផ្សារទំនើប អ៊ីអន​ម៉ល សែនសុខ (AEON Mall sen sok) ដើម្បីជាភាពងាយស្រួល ក្នុងការផ្ដល់ព័ត៌មាន នៃគម្រោង ដឹ អាណាចក្រ (The Anajak) និងគម្រោង ដឹ​ វីន វីន (The Win Win)។ មិនត្រឹមតែជាទីកន្លែងសម្រាប់អតិថិជនទទួលព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែអតិថិជនទាំងអស់នឹងទទួលបានការប្រឹក្សាយោបល់ មុនពេលសម្រេចចិត្តកក់ ឬទិញ ជាមួយទីកន្លែងដែលមានផាកសុខភាព។

លើសពីនេះទៅទៀត ដើម្បីជាការអបអរនូវការបើកដំណើរការនេះ ហនុមាន អ៊ីស្ទេត សូមណែនាំនូវប្រភេទផ្ទះថ្មី វីឡាភ្លោះ គង្គារ ប្រភេទប៊ី (KONGKEA Twin Villa B) តម្លៃពិសេសត្រឹមតែជាង$12មឺុន បង់ប្រចាំខែត្រឹមតែ $598 គ្មានការប្រាក់ គ្មានប្រាក់កក់ រំលស់ដើមសុទ្ធ រយៈពេលវែង អាចចរចាពេលវេលាបង់ប្រាក់ទៅតាមស្ថានភាពចំណូលរបស់លោកអ្នកផ្ទាល់ ដែលស្ថិតនៅក្នុងគម្រោង ដឹ អាណាចក្រ គម្រោង ដឹ អាណាចក្រ ទំហំជាង 300 ហិកតា​ នៅតាមបណ្តោយផ្លូវជាតិលេខ5 ត្រឹមតែ 15នាទី ពី ផ្សារទំនើប អ៊ីអន សែនសុខ។

លោកអ្នកក៏អាចសាកសួរព័ត៌មានអំពីគម្រោង ដឹ វីន វីន (The Win Win) របស់ក្រុមហ៊ុន ហនុមាន អ៊ីស្ទេត​ដូចគ្នា ដែលគម្រោងដីខ្នាតវីឡា តម្លៃចាប់ពីជាង $9មឺុន ផ្ទះអាជីវកម្ម តម្លៃតែជាង $12មឺុន ជាប់ផ្លូវរដ្ឋ 30ម៉ែត្រ សល់ដីមុខផ្ទះ 7ម៉ែត្រ និង ដីក្រោយផ្ទះ 2ម៉ែត្រ ស្ថិតនៅលើផ្លូវមហាវិថី ឈ្នះឈ្នះ ក្បែរផ្លូវហាណូយ។

ព័ត៌មានបន្ថែមទាក់ទងនឹងគម្រោងទាំងពីរ របស់ក្រុមហ៊ុន ហនុមាន អ៊ីស្ទេតសូមចូលទៅកាន់page ផ្លូវការ៖
The Win Win by Hanuman Estate

The Anajak by Hanuman Estate

 

កុំភ្លេចអញ្ជើញមកសាកសួរព័ត៌មានអំពីគម្រោងទាំងពីរនៅ ហនុមាន វីអាយភី ឡោញ (Hanuman VIP Lounge) ផ្សារទំនើប អ៊ីអន​ម៉ល សែនសុខ (AEON Mall sen sok) ទាំងអស់គ្នា។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖

093 903 330 / 078 913 330 ឬចូលរួមជាមួយ Telegram Channel:  https://t.me/hanumanestate៕

ក្រុមហ៊ុនOCIC សម្ភោធលក់​​​គំរោងវីឡាដ៏ប្រណីតនៃគម្រោង ជ្រោយចង្វារ​ហ្គាដិន

  ដោយៈ គង់ សូរិយា

ភ្នំពេញៈ គម្រោងថ្មីស្រឡាងមួយផ្សេងទៀត ស្ថិតនៅក្នុងតំបន់ដ៏មានសក្ដារនុពល នៃភាគខាងកើតរាជធានីភ្នំពេញ របស់ក្រុមហ៊ុនOCIC បានប្រកាសសម្ភោធ និងដាក់លក់ជាផ្លូវការហើយ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រុមហ៊ុនអាណិកជនវិនិយោគទុនកម្ពុជា(OCIC) នាព្រឹកថ្ងៃសៅរ៍ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានរៀបចំពិធី ប្រកាសបើកសម្ភោធ និងដាក់លក់ជាលើកដំបូងសៀលវើវីឡា នៃគម្រោងជ្រោយចង្វារហ្គាដិន​ជាគម្រោ​ងថ្មីស្រឡាង និងចុងក្រោយគេ ដែលប្រមូលផ្ដុំដោយលំនៅឋានប្រភេ​ទផ្ទះវីឡាប្រណិតៗ ស្ថិតនៅតាមបណ្ដោយផ្លូវ អូស៊ីអាយស៊ី នៃទីក្រុងរណបជ្រោយចង្វារ ដែលបច្ចុប្បន្នកំពុងទទួលបានការអភិវឌ្ឍន៍ និងរីកដុះដាលយ៉ាងឆាប់រហ័ស។

គម្រោងជ្រោយចង្វារហ្គាឌិន ផ្ដល់ជូនអតិថិជន របស់ក្រុមហ៊ុន OCIC ជាមួយបទពិសោធន៍ដ៏ល្អ នៃការរស់នៅប្រកបដោយភាពសុខដុម ជាទីប្រជុំជនហ៊ុំព័ទ្ធដោយហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង បង្ករភាពងាយស្រួលសម្រាប់ការធ្វើដំណើរទៅកាន់គោលដៅជិតឆ្ងាយក្នុងទីក្រុង។

អតិថិជនទាំងអស់ អាចជ្រើសរើសប្រភេទផ្ទះវីឡាចំនួន ៨ ប្រភេទ ដូចជា ​វីឡាកូនកាត់, វីឡាអាជីវ​កម្ម, វីឡា​ភ្លោះ, Premium Villas, Premium Gold Villa, អគារ​ពា​ណិជ្ជកម្ម, Luxury Villa និង ​​ Silver Villa​ ដែលត្រូវបានគូសប្លង់ និងសាងសង់ឡើងស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាឱ្យបាននូវនិរន្តរភាពនៃសំណង់អគារ។

ស្ថិតក្នុងឱកាសសម្ភោធជាផ្លូវការនោះ លោក​ស្រី តាំង​ ស៊ុយចាន់​ ប្រធានផ្នែកលក់នៃគំរោងចង្វារ​ហ្គាដិនមានប្រសាសន៍ថា គម្រោងជ្រោយចង្វា​រ​ហ្គាឌិន បានរួមចំណែកយ៉ាងសំខាន់​​​ ក្នុងការអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ឱ្យកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀត ក៏ដូចជាពង្រីកស្នាដៃអភិវឌ្ឍន៍លំនៅឋានរបស់ក្រុមហ៊ុន OCIC ដែលមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យអចលនទ្រព្យ។

គម្រោងជ្រោយចង្វារហ្គាឌិន អភិវឌ្ឍន៍ឡើងលើផ្ទៃដីសរុប១៣ ហិកតា ស្ថិតនៅទីក្រុងរណបជ្រោយចង្វារ ដែលបច្ចុប្បន្នកំពុងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស នៃសំណង់អគារជាច្រើនទាំងរដ្ឋ និងឯកជន ថែមទាំងតភ្ជាប់ទៅស្ពានឬស្សីកែវ ដែលគ្រោងនឹងសម្ភោធឆាប់ៗទៀតផង។ គម្រោងនេះ គឺជាស្នាដៃនៃការអភិវឌ្ឍន៍ទីក្រុងរណបទី២ បន្ទាប់ពីទីក្រុងកោះពេជ្រ របស់ក្រុមហ៊ុនOCIC ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេ និងឈានមុខគេក្នុងប្រទេសកម្ពុជា តាមរយៈទំហំវិនិយោគ និងចំនួនគម្រោងដែលបានអភិវឌ្ឍ៕

 

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមទូរស័ព្ទលេខ៖ ០៨៩​ ៨២២​​ ០០៩​​ និង ០៩៣​ ៨២២ ០០៩ ឬសាកសួរព័ត៌មានដោយផ្ទាល់នៅការិយាល័យលក់ ដែលមានអាសយដ្ឋានស្ថិតនៅ៖ វិថីអភិវឌ្ឍន៍ ភូមិ​ដើមគរ​​​ ទីក្រុង​រណប​ជ្រោយ​ចង្វារ​។

    

ក្រុមហ៊ុនចិនបញ្ចប់ការសិក្សាគំរោងដ៏សំខាន់ចំនួន២ និងកំពុងសិក្សាពីផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញសៀមរាប និងប៉ោយប៉ែត

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រុមហ៊ុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ លំដាប់យក្សចិនធំៗចំនួនបីបានបញ្ចប់ការសិក្សា លើការសាងសង់ផ្លូវរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ និងបញ្ចប់ការសិក្សាលើការស្តារទន្លេសាប ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាបផងដែរ។

ថ្នាក់ដឹកនាំ ក្រុមហ៊ុនវិនិយោគធំៗចំនួន៣ នៃប្រទេសចិន រួមមានក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ក្រុមហ៊ុនBeijing Urban Construction Group និងក្រុមហ៊ុនChina Metro Group បានជួបសម្តេចតេជោនិងលើកឡើងបែបនេះ ក្នុងជំនួបសម្តេចកាលពីចុងសប្តាហ៍មុន។

នៅក្នុងកិច្ចពិភាក្សាគ្នានោះដែរ ក្រុមហ៊ុនចិន បានជំរាបជូនសម្តេចតេជោ ពីការបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាព គម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី នៅរាជធានីភ្នំពេញ និងបានដាក់បញ្ចូននូវរបាយការណ៍សិក្សាជូនក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យ និងពិភាក្សាបន្ត។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានជំរាបជូនសម្តេចតេជោ ពីគម្រោងដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ ដែលក្នុងនោះក្រុមហ៊ុនបានបញ្ចប់ការសិក្សាបឋម គម្រោងស្តារផ្លូវទឹកទន្លេសាប ភ្នំពេញ សៀមរាប ដែលនិងប្រគល់ជូនក្រសួងសាធារណការ និងដឹកជញ្ជូនរួចរាល់។

ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានជំរាបជូនសម្តេចតេជោ ពីគម្រោងអភិ​វឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ ក្នុងនោះបាននិងកំពុងសិក្សាផែនការមេ និងសមិទ្ធិលទ្ធភាពដំបូង សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ បណ្តាញលូសំណង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងបី ក៏បានជំរាបជូនសម្តេចតេជោ ពីការជួយសាងសង់អគារវិទ្យាស្ថានសម្តេចតេជោសែន សាធារណការ និងដឹកជញ្ជូន ១ខ្នង កំពស់៤ជាន់ ដែលរួមមានបន្ទប់សិក្សា ការិយាល័យរដ្ឋបាល មន្ទីរពិសោធន៍ និងការបំពាក់សម្ភារសិក្សា និងឧបករណ៍បច្ចេកទេសពិសោធន៍ទំនើបៗ ដែលបានចំណាយថវិកាសរុបប្រមាណ ២លាន៥សែនដុល្លាអាមេរិក។ ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ក៏បានផ្តល់ថវិកាប្រមាណ ២លានដុល្លាអាមេរិក ដើម្បីជួយសាងសង់អគារពន្ទីរពេទ្យតេជោសែន កោះធំ ស្រុកកោះធំ ខេត្តកណ្តាល។ ក្រុមហ៊ុនចិនទាំងបី ក៏បានសុំការគាំទ្រពីសម្តេចតេជោ ចំពោះការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដែលក្រុមហ៊ុនបានសិក្សារួច ដើម្បីឲ្យគម្រោងទាំងនោះប្រព្រឹត្តទៅដោយជោគជ័យបំផុត។

នៅក្នុងកិច្ចពិភាក្សាគ្នានោះ ក្រុមហ៊ុនចិនទាំង៣ បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីការសាងសង់ និងដាក់ឲ្យប្រតិបត្តិផ្លូវល្បឿនលឿន ភ្នំពេញ ក្រុងបាវិត ដែលត្រូវបានរៀបចំឡើងក្រោម កិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន (PPP) ដើម្បីឈានទៅអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងបាវិត នៅពាក់កណ្តាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៧ ស្របគ្នានឹងការសាងសង់ផ្លូវល្បឿនលឿន ហូជីមិញ ម៉ុកបៃ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧។

ជាមួយ នឹងទិសដៅនៃការវិនិយោគ ក្រុមហ៊ុនវិនិយោគចិនទាំងនោះ បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីការវិនិយោគលើការដឹកជញ្ជូនផ្លូវទឹកសាប ការវិនិយោគលើការចំរ៉ាញ់ទឹកកខ្វក់ នៅខេត្តព្រះសីហនុ និងការសិក្សាពីផ្លូវរថភ្លើង ល្បឿនលឿនភ្នំពេញ ប៉ោយប៉ែត។ ក្រុមហ៊ុនក៏បានជំរាបជូនសម្តេចតេជោ ពីគម្រោងនៃការវិនិយោគផ្លូវរថភ្លើង ល្បឿនលឿនធន់ស្រាល ពីខេត្តសៀមរាបទៅកាន់អាកាសយានអន្តរជាតិថ្មី នៅជីក្រែង ក្នុងខេត្តសៀមរាប។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនវិនិយោគទាំងបី ដែលបានប្តេជ្ញារួមគ្នាក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្លូវប្រកបដោយគុណភាព នៅកម្ពុជាសម្រាប់ពេលខាងមុខ៕