ដំណឹងល្អ ប្រទេសកម្ពុជាជាប់ជាប្រទេសនាំចេញវាយនភណ្ឌនិងសម្លៀកបំពាក់ច្រើនជាងគេមួយក្នុងឆ្នាំ២០២១

ដោយ៖ សុផារី

ភ្នំពេញ៖ វិស័យវាយនភណ្ឌ និងសម្លៀកបំពាក់ គឺជាវិស័យដ៏សំខាន់សម្រាប់ប្រទេសមួយចំនួន តាមរយៈការនាំចេញទៅក្រៅប្រទេស ដើម្បីទ្រទ្រង់សេដ្ឋកិច្ច និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។

យោងតាមទិន្នន័យចុងក្រោយបំផុតរបស់ WTO បានឱ្យដឹងថា ប្រទេសទាំង១០ ដែលនាំចេញវាយនភណ្ឌនិងសម្លៀកបំពាក់ច្រើនជាងគេ ប្រចាំឆ្នាំ២០២១ រួមមាន៖

១០. ឥណ្ឌូណេស៊ី ក្នុងទំហំ៧,៦ពាន់លានដុល្លារអាមេរិក
៩. ហុងកុង ក្នុងទំហំ៨,២ពាន់លានដុល្លារអាមេរិក
៨. ចក្រភពអង់គ្លេស ក្នុងទំហំ៨,៤ពាន់លានដុល្លារអាមេរិក
៧. ម៉ាឡេស៊ី ក្នុងទំហំ៩,៨ពាន់លានដុល្លារអាមេរិក
៦. កម្ពុជា ក្នុងទំហំ១០ពាន់លានដុល្លារអាមេរិក
៥. ឥណ្ឌា ក្នុងទំហំ១៣ពាន់ដុល្លារអាមេរិក
៤. តួកគី ក្នុងទំហំ១៥,៤ពាន់លានដុល្លារអាមេរិក

៣. បង់ក្លាដេស ក្នុងទំហំ២៨,១ពាន់ដុល្លារអាមេរិក
២. វៀតណាម ក្នុងទំហំ២៨,៦ពាន់លានដុល្លារអាមេរិក
១. ចិន ក្នុងទំហំ១៤១,៦ពាន់លានដុល្លារអាមេរិក៕

 

Shanghai launches first China-Europe freight train to Central Asia

SHANGHAI, July 28 (Xinhua) — Loaded with over 980 tonnes of goods, a China-Europe freight train departed from Shanghai on Thursday afternoon for Almaty, Kazakhstan, Shanghai Customs said.

 

The departure marked the launch of the first China-Europe freight train from Shanghai to Central Asia.

 

Due to the COVID-19 epidemic this year, Shanghai temporarily suspended its China-Europe freight train service, which resumed in May in the face of strong demand from foreign trade enterprises.

 

In the first half of this year, Shanghai handled 12 China-Europe freight trains, carrying 1,166 TEUs with a cargo weight of over 7,234 tonnes, worth 293 million yuan (around 43.5 million U.S. dollars).

 

Shanghai launched its first China-Europe freight train in September 2021. Currently, the city has nine freight cargo routes, reaching 13 cities in five countries along the Belt and Road.

 

So far, Shanghai has handled 35 China-Europe cargo trains, loaded with 3,438 TEUs of goods with a total weight of 23,600 tonnes, worth 1.024 billion yuan.

 

Source: Xinhua

 

Designs unveiled for one-building city stretching 106 miles in Saudi Arabia

Saudi Arabia has unveiled designs for its ambitious urban project “The Line,” touted as a one-building city in the desert which will stretch over 106 miles and ultimately house 9 million people.

Part of the Neom project, a grandiose scheme year from completion, the proposed futuristic city will be located in the northwest of the Gulf country, near the Red Sea, according to an announcement by the kingdom’s Crown Prince Mohammed bin Salman.

The Line is a proposed 200-meter wide (656 feet) building acting as a vertical city, designed to sit 500 meters (1,640 feet) above sea level. It will span 34 square kilometers (13 square miles), according to the press release.

Though details are scarce, those behind the design claim The Line will run entirely on renewable energy, with no roads, cars, or emissions. High-speed rail will connect sections of The Line, the press release adds.

Critics have cast doubt on whether the project is technologically feasible, while others have described the vision unveiled in a flashy promo video as “dystopian.”

The Line forms part of a Saudi rebrand plan — coined Vision 2030 — to rival its Gulf neighbors such as Dubai and Abu Dhabi as travel hotspots and reshape the kingdom’s economy. Aiming to reach 100 million annual visitors by the close of the decade, it is hoped the surge would boost the local economy by billions of dollars.

 

However, Saudi Arabia continues to be plagued by criticism over its human rights record. In March, 81 men were executed in the biggest mass execution in decades. Meanwhile, bin Salman approved the operation to capture or kill the Saudi journalist Jamal Khashoggi, according to a US intelligence report. The crown prince has denied that he ordered Khashoggi’s murder but has said that he bears responsibility, amid widespread international condemnation. “This was a heinous crime,” bin Salman said in an interview with CBS in 2019. “But I take full responsibility as a leader in Saudi Arabia, especially since it was committed by individuals working for the Saudi government.”

And while the Saudi government has introduced periodic labor reforms, their limited nature and lax enforcement have seen exploitative and dangerous practices continue for the migrant worker population.

According to Human Rights Watch, millions of migrant workers fill mostly manual, clerical, and service jobs in Saudi Arabia — more than 80% of the private sector workforce. The group has been highly critical of Saudi Arabia’s visa sponsorship system, known as kafala.

“Over the past decade, other Gulf states have also embarked on reform of their notorious kafala systems, with most introducing more significant reforms than those of the Saudi authorities,” stated a Human Rights Watch report on the country’s most recent labor reforms in March 2021.

 

Designs for the mirrored skyscraper mark the latest development in Saudi Arabia’s Neom project, a mega-development spanning three countries which began construction in 2019.

The metropolis will purportedly be powered by clean energy and run with the aid of artificial intelligence. Robot maids, flying taxis, and a giant artificial moon headline as features of a promised tech paradise.

“The designs … will challenge the traditional flat, horizontal cities and create a model for nature preservation and enhanced human livability. The Line will tackle the challenges facing humanity in urban life today and will shine a light on alternative ways to live,” bin Salman said in the press release.

The Neom project is backed by $500 billion from the Saudi government and the Saudi Arabian Public Investment Fund (PIF) — a sovereign wealth fund chaired by bin Salman — as well as local and international investors.

Initially scheduled for 2025, delays have pushed back Neom’s completion date by a further five years, but the crown prince insists the ambitious project remains on track.

The Chinese government had hoped the Inner Mongolian city of Kangbashi would one day house more than 1 million residents after it pumped more than $1 billion of funding into its construction, but by 2016 it was home to just 10% of the projected figure. Similar ghost town fates befell other costly projects in the Yujiapu Financial District in Tianjin, China, and Naypyidaw, the capital of Myanmar.

North Korea wished for the 330-meter (1,083-foot) Ryugyong Hotel to be the tallest hotel in the world upon its planned opening in the capital of Pyongyang in 1989. Since nicknamed the “Hotel of Doom,” construction was never completed and, as of 2019, it was the world’s tallest unoccupied building.

Source: CNN

សៀងហៃបើកដំណើរការរថភ្លើងដឹកទំនិញចិន-អឺរ៉ុបជាលើកដំបូងទៅកាន់តំបន់អាស៊ីកណ្តាល

ដោយ៖ លាងហួរ

ចិន៖ អគ្គនាយកដ្ឋានពន្ធគយ នៃក្រុងស៊ាងហៃ បានឱ្យដឹងថា រថភ្លើងដឹកទំនិញចិន-អឺរ៉ុបបានចាកចេញពីទីក្រុងសៀងហៃ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទៅកាន់ទីក្រុង Almaty ប្រទេសកាហ្សាក់ស្ថាន។

ការចេញដំណើរនេះបានកត់សម្គាល់ឱ្យឃើញពីការបើកដំណើរការរថភ្លើងដឹកទំនិញចិន-អឺរ៉ុបលើកដំបូងពីទីក្រុងសៀងហៃទៅកាន់អាស៊ីកណ្តាល។

ដោយសារជំងឺរាតត្បាតកូវីដ១៩ក្នុងឆ្នាំនេះ ទីក្រុងសៀងហៃបានផ្អាកជាបណ្តោះអាសន្ននូវសេវារថភ្លើងដឹកទំនិញចិន-អឺរ៉ុប និងបានចាប់ផ្តើមឡើងវិញ ក្នុងខែឧសភា  ដោយសារមានតម្រូវការខ្លាំងពីសហគ្រាសពាណិជ្ជកម្មបរទេស។

នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ទីក្រុងសៀងហៃបានគ្រប់គ្រងរថភ្លើងដឹកទំនិញចិន-អឺរ៉ុបចំនួន១២គ្រឿង ដែលដឹកបានទំនិញជាង៧.២៣៤តោន ដែលមានតម្លៃ២៩៣លានយ័ន (ប្រហែល៤៣,៥លានដុល្លារអាមេរិក)។

ទីក្រុងសៀងហៃបានបើកដំណើរការរថភ្លើងដឹកទំនិញចិន-អឺរ៉ុបលើកដំបូងរបស់ខ្លួននៅក្នុងខែកញ្ញា ឆ្នាំ២០២១។ បច្ចុប្បន្ននេះ ទីក្រុងនេះមានផ្លូវដឹកទំនិញចំនួន៩ ដែលទៅដល់ទីក្រុងចំនួន១៣នៅក្នុងប្រទេសចំនួន៥ ក្រោមគម្រោងខ្សែក្រវាត់ និងផ្លូវ៕

តើសកម្មភាពពាណិជ្ជកម្មតាមព្រំដែនជះឥទ្ធិពលដល់ការអភិវឌ្ឍអចលនទ្រព្យដែរឬទេ?

ដោយ៖ សុផារី

ភ្នំពេញ៖ ប្រទេសកម្ពុជា និងបណ្តាប្រទេសជិតខាង រួមមាន ប្រទេសថៃ វៀតណាម និងឡាវ តែងតែជំរុញការធ្វើពាណិជ្ជកម្មតាមព្រំដែន និងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរួមគ្នា ជាមួយប្រទេសជាប់ព្រំដែន ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ។ តើសកម្មភាពពាណិជ្ជកម្មតាមព្រំដែនជះឥទ្ធិពលដល់ការអភិវឌ្ឍអចលនទ្រព្យដែរឬទេ?

លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានមានប្រសាសន៍ថា ទីផ្សារអចលនទ្រព្យនៅតាមបណ្តាខេត្តជាប់ព្រំដែនប្រទេសជិតខាង មិនមានភាពជាប់ពាក់ព័ន្ធនឹងសកម្មភាពពាណិជ្ជកម្មនោះទេ តែពឹងផ្អែកលើសកម្មភាពវិនិយោគ ដែលនឹងហុចផលផ្ទាល់ដល់ការអភិវឌ្ឍលើទីផ្សារអចលនទ្រព្យ។

លោកបានមានប្រសាសន៍ថា​ “អចលនទ្រព្យមិនពាក់ព័ន្ធនឹងសកម្មភាពពាណិជ្ជកម្មទេ តែវាពាក់ព័ន្ធនឹងសកម្មភាពវិនិយោគ។ ការធ្វើពាណិជ្ជកម្ម ជញ្ជីងពាណិជ្ជកម្ម មិនបានហុចផលដល់ការអភិវឌ្ឍលើទីផ្សារអចលនទ្រព្យណាស់ណានោះទេ”។

បើតាមការអះអាងរបស់លោកឧកញ៉ា ការវិនិយោគនៅក្នុងតំបន់ និងក្រៅប្រទេស ទើបជាកត្តាសំខាន់ ដែលជះឥទ្ធិពលដល់ការរីកចម្រើនរបស់វិស័យអចលនទ្រព្យនៅក្នុងតំបន់ណាមួយ។ លោកបន្តថា “ការធ្វើពាណិជ្ជកម្ម មិនមានទំនាក់ទំនងស៊ីជម្រៅជាមួយការវិនិយោគដោយផ្ទាល់នោះទេ។ អចលនទ្រព្យពឹងផ្អែកលើការវិនិយោគ”។

លោកឧកញ៉ា បានបញ្ជាក់ថា “ការធ្វើពាណិជ្ជកម្មអាចបានផ្តល់ផលប្រយោជន៍ធំដុំទៅលើអចលនទ្រព្យ ដូចជាការតាំងទីនៃការបង្កើតតំបន់ផលិត ឧទាហរណ៍ រោងចក្រ តំបន់សេដ្ឋកិច្ចពិសេស ឃ្លាំង សណ្ឋាគារ ។ល។ ទើបជាឬសកែវនៃការអភិវឌ្ឍអចលនទ្រព្យកម្ពុជា”។

ជាមួយគ្នានេះ លោកជុំ វិចិត្រ ប្រធានសាខានៃក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តស្ទឹងត្រែង បានមានប្រសាសន៍ប្រាប់ Property Area Asia  កាលពីពេលថ្មីៗនេះថា សកម្មភាពអចលនទ្រព្យនៅក្នុងខេត្តស្ទឹងត្រែង មិនសូវមានការរីកចម្រើនណាស់ណានោះទេ ដោយសារកត្តាមួយចំនួន ដូចជា កត្តាស្ថានភាពប្រជាសាស្ត្រនៅក្នុងមូលដ្ឋាន កម្រិតជីវភាពនៃប្រជាជនខេត្តស្ទឹងត្រែង និង កង្វះហេដ្ឋារចនាសម្ព័ន្ធធំៗនៅក្នុងខេត្តមួយនេះ។

លោក ជុំ វិចិត្រ លើកឡើងបន្តទៀតថា កត្តាមួយទៀត ដែលជាមូលហេតុធ្វើឱ្យទីផ្សារអចលនទ្រព្យមិនសូវមានការរីកចម្រើនខ្លាំងនោះ ដោយសារទំហំពាណិជ្ជកម្ម និងសក្តានុពលសេដ្ឋកិច្ច រវាងប្រទេសកម្ពុជា និងប្រទេសឡាវហាក់មិនសូវមានទំហំធំនោះទេ។

លោកមានប្រសាសន៍ថា “ទោះបីច្រកព្រំដែនបានបើកហើយក្តី តែសកម្មភាពពាណិជ្ជកម្មរវាងព្រំដែនកម្ពុជាជាមួយប្រទេសឡាវមិនសូវមានសក្តានុពលណាស់ណាទេ”៕

បែកធ្លាយប្លង់ស្ថាបត្យកម្មអគារយក្សដ៏មហស្ចារ្យដែលអាចផ្ទុកមនុស្សបានរហូតដល់៩លាននាក់

ដោយៈ សុខុម

ក្រុងរីយ៉ាដ: វាពិតជាស្ទើរមិនគួរឱ្យជឿ ដែលអគារមួយសោះអាចផ្ទុកមនុស្សបានរហូតដល់ទៅ៩លាននាក់។ ទោះជាយ៉ាងណា វាជាការពិតនៃប្លង់ស្ថាបត្យកម្មអគារកញ្ចក់ ខ្នាតយក្សដ៏មហស្ចារ្យមួយ ដែលមានទំហំធំ និងវែងបំផុតក្នុងពិភពលោក។

យោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឱ្យដឹងថា ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីពេលថ្មីៗនេះបានបញ្ចេញប្លង់ស្ថាបត្យកម្មដ៏អស្ចារ្យមួយ សម្រាប់គម្រោងនគរូបនីយកម្មប្រកបដោយមហិច្ឆតាធំរបស់ខ្លួន ដែលមានឈ្មោះថា The Line។

គម្រោងនេះគឺជាគម្រោងទីក្រុង ដែលមានអគារតែមួយគត់មានភូមិសាស្ត្រនៅតំបន់ឆ្នេរ តំបន់ភ្នំ និងវាលខ្សាច់។ អគារនេះមានរាងទ្រវែងដែលនឹងលាតសន្ធឹងប្រវែង រហូតដល់ទៅ១៧០,៦គីឡូម៉ែត្រ និងអាចផ្ទុកមនុស្សបានរហូតដល់ទៅ៩លាននាក់។

យោងតាមសេចក្ដីប្រកាសព័ត៌មានមួយឱ្យដឹងថា អគារនេះមានទទឹង២០០ម៉ែត្រ ប្រវែង១៧០,៦គីឡូម៉ែត្រ និងកម្ពស់ប្រមាណ៥០០ម៉ែត្រពីកម្រិតទឹកសមុទ្រ។

ផ្អែកតាមសារព័ត៌មាន Aljazeera ដែលបានចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៥ ខែកក្កដា ឱ្យដឹងថា គម្រោងសំណង់អគារនេះ នឹងត្រូវបានសាងសង់ក្រោមទុនវិនិយោគ មហាសាលរហូតដល់១ទ្រីលានដុល្លារអាមេរិកឯណោះ។

គម្រោងទីក្រុងបែបថ្ងៃអនាគតនេះ គឺជាចំណុចស្នូល នៃគម្រោងទីក្រុងឆ្លាតវៃ គ្មានកាបូនដែលមានឈ្មោះថា Neom របស់ព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman។

គម្រោងទីក្រុងឆ្លាតវៃគ្មានកាបូន ដែលតាមការអះអាថា មានទំហំធំប៉ុនរដ្ឋ Massachusetts របស់សហរដ្ឋអាមេរិក នេះគ្រោងចំណាយទុនវិនិយោគ រហូតដល់ទៅ៥០០ពាន់លានដុល្លារអាមេរិក បន្ថែមទៀត។

ក្រុមអ្នកជំនាញនៅពីក្រោយ ខន់សិបឌីហ្សាញនេះអះអាងថា គម្រោងអគារ The Line នឹងដំណើរការដោយថាមពលកកើតឡើងវិញ ទាំងស្រុង ហើយនឹងគ្មានផ្លូវថ្នល់ គ្មានរថយន្ត និងគ្មានការបំភាយឧស្ម័នកាបូននោះឡើយ។

សេចក្ដីប្រកាសព័ត៌មានដដែល បានអះអាងបន្ថែមទៀតថា ផ្លូវដែកល្បឿនលឿន នឹងភ្ជាប់ផ្នែកនីមួយៗនេះ នៃគម្រោងអគារ The Line។

ទោះជាយ៉ាងណា គ្មានសេចក្ដីលម្អិតថាតើគម្រោងយក្សនេះ នឹងចាប់ផ្ដើមនៅពេលណា និងបញ្ចប់នៅពេលណាឱ្យប្រាកដនោះឡើយ៕ CNN៕

រដ្ឋាភិបាលថៃចាប់ផ្តើមទិញដីក្នុងខេត្តChon Buriដើម្បីសាងសង់ ទីក្រុងឆ្លាតវៃ

ដោយ: លាងហួរ

ប្រទេសថៃ: មន្ត្រីជាន់ខ្ពស់ថៃមួយរូបបានមានប្រសាសន៍ថា រដ្ឋាភិបាលថៃ នឹងទិញដីនៅភូមិTambon ក្នុងខេត្ត Chon Buriនៅចុងឆ្នាំ២០២២ដើម្បីសាងសង់ទីក្រុងឆ្លាតវៃ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម (EEC)ជាមួយ​ផែនការចំណាយទុនរហូទដល់១,៣៤ពាន់ពាន់លានបាត។

លោក Kanit Saengsuphan អគ្គលេខាធិការនៃការិយាល័យច្រករបៀងសេដ្ឋកិច្ចបូព៌ា (EECO) បានមានប្រសាសន៍ថា ការិយាល័យEECOនឹងចាប់ផ្តើមទិញដីSor Por kor នៅក្នុងភូមិចំនួនបួនក្នុងស្រុក Bang Lamung នៃខេត្តChon Buri នៅចុងឆ្នាំនេះរឺដើមឆ្នាំក្រោយ។ Sor por Korគឺជាដី ដែលចែកជូនកសិករគ្មានដីធ្វើស្រែចំការ ហើយដីនេះមិនអាចលក់ដោយស្របច្បាប់បានទេ។

លោក Kanit បានបន្តថា ដីដែលត្រូវទិញនៅដំណាក់កាលដំបូងរួមមានភូមិBan Bueng (Moo6)  Ban Mab Phuk Thong ( Moo 11)   Ban Nok (Moo 12) និង ភូមិBan Nong Phak Kood (Moo 13)នៅតំបន់Tambon Huay Yai។

ដីដែលគ្រោងសាងសង់ទីក្រុងឆ្លាតវៃនេះ ភាគច្រើនជាដីស្រែចម្ការ ដែលអ្នកភូមិបានដាំដើមកៅស៊ូ ដើមត្នោត ដើមដូង និងដំឡូងមី។

លោក Kanit បានបន្ថែមថា ការិយាល័យច្រករបៀងសេដ្ឋកិច្ចបូព៌ា (EECO)បានបញ្ជូនក្រុមរបស់ខ្លួន ទៅធ្វើសវនាការជាសាធារណៈ ហើយផែនការនេះទទួលបានការគាំទ្រ ប៉ុន្តែក៏មានអ្នកប្រឆាំងផងដែរ។

ប្រភពពី EECO បានបង្ហាញថា ការិយាល័យច្រករបៀងសេដ្ឋកិច្ចបូព៌ា (EECO)នៅតែស្ថិតក្នុងដំណើរការចរចា តម្លៃដីជាមួយកសិករ ខណៈដែលពួកគេជាច្រើនគិតថា តម្លៃដីដែលបានផ្តល់ជូនគឺទាបពេក៕

ប្រទេសថៃទទួលស្គាល់ផលិតផលSmart Plus+Coffee នឹងធ្វើចរាចរលើទីផ្សារកម្ពុជាឆាប់ៗខាងមុខ

ដោយៈ សហការី

       ដោយៈ ក្រសួងសុខាភិបាលរបស់ប្រទេសថៃ បានទទួលស្គាល់ផលិត​ផលSmart’ Plus+ coffee ជាកាហ្វេសុខភាពឯក ដែលផ្សំដោយរុក្ខជាតិឨសថ ជួយសុខភាពរហូតដល់29មុខ។

ផលិតផលកាហ្វេនេះ មានផ្តល់នូវសារធាតុបំប៉នសុខភាពជាច្រើន មានដូចជា….ផ្សិតលីងជឺ កូឌីសិប ខ្ជាយខ្មៅ រ៉ាយបានអ៊យ, Goji បឺរី, ម្សៅកាល់ស្យូម fiber… ល និងល។ ដែលវត្ថុធាតុដើមនេះ ត្រូវបាននាំចូលពី​ប្រទេសជប៉ុន អឺរ៉ុប ម៉ាឡេស៊ី និងមកចូលពីប្រទេសចិន។

យោងតាមឯកសាររបស់ក្រុមហ៊ុន ផលិតកាហ្វេនេះបានឲ្យដឹងថា អ្នកពិសារកាហ្វេSmart Plus ជួយសុខភាពដូចជា ទី១ -ជួយពង្រឹង ប្រព័ន្ធភាពសាំ ការពាររាងកាយ និងប្រឆាំងនឹងវីរុស និងបាក់តេរីផ្សេងៗ  ទី២ -ជំនួយ ថាមពល និងខួរក្បាល ទី៣ -ជំនួយបេះដូង និងសំពាធឈាម ទី៤ -ជំនួយការគ្រប់គងជាតិស្ក សំរាប់អ្នកជំងឺទឹកនោមផ្អែម ។

ទី៥ -ជួយសម្រកទំងន់ ទី៦ -ជំនួយ ភែ្នក ទី៧ -ជំនួយផ្លូវដង្ហើម ទី៧ -ជំនួយ ក្រលៀន និងសមត្ថភាពផ្លូវភេទ ទី៨ -ជំនួយឆ្អឹង បំបាត់ភាពស្ពឹកស្រពន់ ទី៩ -ជួយអោយបត់ជើងស្រួលជាដើម។

តំណាងអ្នកចែកចាយផលិតផលនេះ នៅកម្ពុជាបានអះអាងថា ផលិត​ផលនេះបាន និងកំពុងពេញនិយមនៅកម្ពុជា និងបានធ្វើឲ្យអ្នកពិសារមានសុខភាពល្អ និងជួយពង្រឹងប្រព័ន្ឋភាពសាំរបស់ពួកគេ។

លោកបន្តថា “ការនាំចូលផលិតផលនេះ ត្រូវបានធ្វើឡើងដោយសំរិតសំរាំង ពិសេសយើងគិតគូរដល់សុខភាពអ្នកទទួលទាន ជាជាងគិតពីប្រាក់មួយមុខគត់”។ លោកបន្តថា “ការលើសកំពស់ និងចូលរួមថែររក្សាសុខភាព​របស់ប្រជាពលរដ្ឋ ជាអាទិភាពទី១របស់យើង”។

អតិថិជនចាប់អារម្មណ៍ និងស្វែងរកដេប៉ូចែកចាយ សូមទំនាក់ទំនងលេខទូរស័ព្ទ 089 678 882 / 015 468 077 /097 855 0 855៕

ហេតុផលសំខាន់ៗជាច្រើន ដែលអ្នកម្តាយគ្រប់រូបគួរជ្រើសរើសផលិតផលទឹកដោះគោម្សៅBalactan

ដោយៈ ការរីកចម្រើនសតិ បញ្ញា ស្មារតីរបស់ទារក និងកុមារ ជាការកំណត់វាសនារបស់ពួកគេ ហេតុនេះការជ្រើសរើសផលិតផល ទឹកដោះគោ​ម្សៅពិតជាមានសារៈសំខាន់ណាស់ ដែលមាតា បិតាគួរពិចារណាឲ្យបានដិតដល់។

ផលិតផលBalactan បាននិងកំពុងទទួលការពេញនិយមប្រើប្រាស់នៅពាសពេញទ្វីបអឺរ៉ុប និងបាននាំចូលមកកម្ពុជា ដើម្បីផ្តល់ឲ្យទារក និងកុមារកម្ពុជាទទួលបានសតិបញ្ញា រាងកាយមាំមួន និងប្រកបដោយភាពឈ្លាសវៃ។

លោកប៊ូ​ ខេមរិន្ទ្រ ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុន MTSL Investment Co., Ltd បានមានប្រសាសន៍ឲ្យដឹង កាលពីដើមសប្តាហ៍នេះថា បច្ចុប្បន្នផលិតផល ទឹកដោះគោម្សៅ Balactan បានបន្ថែមសារធាតុ DHA សម្រាប់ផលិតផលថ្មីរបស់យើង ដែលសារធាតុនេះ ជួយដល់ការអភិវឌ្ឍ លូតលាស់ខួរក្បាលក្មេងឲ្យចងចាំបានល្អ រៀនសូត្រចាប់បានលឿន រហ័ស និងចងចាំបានយូរ ពិសេសពួកគាត់អាចប្រើប្រាស់ខួរក្បាលបានល្អ។

លោកបន្តថា “អ្វីកាន់តែពិសេសពេលកុមារ ទទួលបានសារធាតុDHA បានច្រើនរហូតដល់អាយុ៦ឆ្នាំ ធ្វើឲ្យពួកគាត់រៀនសូត្របានចេះ ចាំលឿន ពិសេសពេលពួកគាត់ចាស់ទៅ ក៏មិនមានភាពរង្វេងផងដែរ”។ លោកបន្តថា “នៅកម្ពុជាមានផលិតផលទឹកដោះគោ ដែលមានសារធាតុ DHA ផងដែរ ប៉ុន្តែគេលក់តម្លៃថ្លៃ តែសារធាតុ DHA នៅមានកម្រិត បើធៀបនឹងផលិតផ​លរបស់យើង”។

ផលិតផលទឹកដោះគោម្សៅ Balactan បាននិងកំពុងចរាចរណ៍លើទីផ្សារយ៉ាងទូលំទូលាយនៅកម្ពុជា និងកំពុងទទួលបានការគាំទ្រច្រើនពីសំណាក់មាតា បិតា អាណាព្យា​បាលកុមារនៅទូទាំងប្រទេស។

ជាមួយគ្នានេះ អគ្គនាយិការងក្រុមហ៊ុន ​​​MTSL Investment Co., Ltd លោកជំទាវថេង សុខលី បានមានប្រសាសន៍ថា ដោយសារមាននិស្ស័យស្រលាញ់កុមារ ទើបលោកជំទាវ បានសម្រេចសម្រេចជ្រើសរើសផលិ​ត​ផល ទឹកដោះគោម្សៅ ប្រកបដោយភាពសំរិតសំរាំង យកមកចែកចាយនៅកម្ពុជា ព្រោះចង់ឃើញទារក និងកុមារនៅកម្ពុជាមានសុខភាពល្អ និងបញ្ញាឆ្លាតវៃ ដូចកុមារនៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួន។

លោកជំទាវបន្តថា “ហេតុនេះមុនសម្រេចចិត្តជ្រើសរើស យកផលិត​ផលណាមួយ សំរាប់ទារក និងបុត្រធីតា សូមពិចារណាទៅលើសារធាតុផ្សំ និងជាផលិតផលលំដាប់ ISO ដូចជា Balactan”។ លោកជំទាវបន្តថា “ការសំរិតសំរាំងផលិតផលមានគុណភាព សុវត្ថិភាព ជាការជ្រើសរើសក្តីស្រលាញ់សំរាប់បុត្រ ធីតារបស់ខ្លួន ដែលនាងខ្ញុំផ្ទាល់ក៏បានជ្រើសរើស Balactan សំរាប់កូនរបស់ខ្ញុំផងដែរ”៕

គម្រោងអភិវឌ្ឍន៍បុរីនានាក្នុងខេត្តសៀមរាបចាប់ផ្តើមដំណើរការឡើងវិញ

ដោយៈ សុផារី

សៀមរាបៈ ក្រោយប្រឈមនឹងការពន្យាពេល ដោយសារបញ្ហាវិបត្តិកូវីដ១៩ រយៈពេលជាង០២ឆ្នាំកន្លងមក គម្រោងសាងសង់បុរីជាច្រើន នៅក្នុងខេត្តសៀមរាប ទាំងតូច ទាំងធំ បានត្រលប់មកចាប់ផ្តើមដំណើរការសាងសង់គម្រោងរបស់ខ្លួនឡើងវិញបណ្តើរៗហើយ។

អ្នកជំនាញយល់ឃើញថា បច្ចុប្បន្ននេះ វាជាពេលវេលាសមស្របមួយ សម្រាប់ការចាប់ផ្តើមដំណើរការសេដ្ឋកិច្ច និងការអភិវឌ្ឍអចលនទ្រព្យក្នុងទឹកដីខេត្តសៀមរាបឡើងវិញ ក្រោយផ្អាកដំណើរការអស់មួយរយៈ ដោយ​សារកូវីដ១៩។

លោកកែវ សុធារ៉ា នាយកប្រតិបត្តិក្រុមហ៊ុន KW Siem Reap បានមានប្រសាសន៍ប្រាប់ Property Area Asia តាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះថា គម្រោងសាងសង់បុរី ដែលកំពុងចាប់  ផ្តើមដំណើរការឡើងវិញនេះ ជាគម្រោងវិនិយោគដោយក្រុមហ៊ុន ក្នុងស្រុក ដែលបានប្រកាសអភិវឌ្ឍន៍ តាំងពីមុនសម័យកាលកូវីដ១៩ម្លេះ តែត្រូវបានរាំងស្ទះដំណើរការដោយផលប៉ះពាល់ពីវិបត្តិជំងឹ។

អ្នកជំនាញរូបនេះលើកឡើងថា “សម្រាប់គម្រោងបុរីថ្មីដែលបានចូលមកអភិវឌ្ឍក្នុងខេត្តសៀមរាប មានគោលដៅលើអតិថិជន កម្រិតមធ្យម ចន្លោះក្រោម៥ម៉ឺនដុល្លារអាមេរិកចុះ ដែលរស់នៅក្នុងខេត្តសៀមរាបផង និងក្រៅខេត្តផង”។

លោកសុធារ៉ា បានបន្តថា “តាមពិតទៅ ក្រុមអ្នកវិនិយោគទាំងនោះមានគោលដៅយូរមកហើយ ប៉ុន្តែមានការរាំងស្ទះដោយសារកូវីដ១៩ បានធ្វើឱ្យគម្រោងរបស់គាត់ត្រូវបានពន្យាពេល”។

លោកបានបន្ថែមថា នាពេលនេះ វាដល់ពេលសមស្រប ដែលគាត់ត្រូវធ្វើការអភិវឌ្ឍហើយ ព្រោះការបើកដំណើរការសេដ្ឋកិច្ចក្នុងតំបន់ ជាមួយស្ថានភាពកូវីដ១៩របស់យើងបានធូរស្រាល ដូច្នេះវាដល់ពេលសមស្របហើយដែលគាត់ត្រលប់មកអភិវឌ្ឍហើយ។

លោកឱ្យដឹងទៀតថា ដំណើរត្រលប់មកវិញ នៃភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងខេត្តសៀមរាប ក្នុងកំឡុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ នាំឱ្យសកម្មភាពអាជីវកម្មមានសន្ទុះឡើងវិញ ជំរុញឱ្យសកម្មភាពទិញលក់ ជួលអចលនទ្រព្យមានដំណើរការល្អប្រសើរបណ្តើរៗហើយ។

ជាមួយគ្នានេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម  បានមានប្រសាសន៍ថា ខេត្តសៀមរាបជាប៉ូលសេដ្ឋកិច្ចមួយ ដែលមានការអភិវឌ្ឍអចលនទ្រព្យកម្រិតទាប ប៉ុន្តែការអភិ​វ ឌ្ឍទាំងនេះ មានការគាំទ្រដល់វិស័យទេសចរណ៍ច្រើន។

លោកមានប្រសាសន៍ថា “នៅក្នុងការសម្រេចចិត្តវិនិយោគ ក្រុមវិនិយោគិន សម្រេចចិត្តជ្រើសរើសដោយផ្អែកលើប្រភេទអាជីវកម្ម ដែលគាត់ចង់រកស៊ី”។ លោកបន្តថា “ភាគច្រើន អ្នកវិនិយោគប្រភេទ SME ជាការកសាងអូតែល អាចមកកសាងនៅក្នុងខេត្តសៀមរាបបាន។ សម្រាប់ការសាងសង់បុរី អ្នកអភិវឌ្ឍត្រូវការសិក្សាពីតម្រូវការជាក់ស្តែង និងចំនួនប្រជាជនដែលមានតម្រូវការប្រើប្រាស់”៕