រដ្ឋាភិបាលបានរៀបចំក្បាច់គុនល្បុកតោ និងនំបញ្ចុក និងសម្បត្តិបេតិក ភ័ណ្ឌជាច្រើនទៀតជាបេតិកភ័ណ្ឌពិភពលោក

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈបាននិងកំពុងរៀបចំ និងស្នើការដាក់បញ្ចូលក្បាច់គុនល្បុកតោ និងនំបញ្ចុកជាបេតិកភ័ណ្ឌអរូបិយពិភពលោក ពីអង្គការយូណេស្កូ។

លោកឡុង ប៉ុណ្ណាសិរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យដឹងកាលពីព្រឹកថ្ងៃទី២២ កញ្ញាកន្លងមកថា ក្រសួងកំពុងរៀបចំ និងនាំមរតកវប្បធម៌អរូបីចំនួនពីរ គឺនំបញ្ចុក និងគុនល្បុក្កតោ ដើម្បីចុះបញ្ជីចូលក្នុងបេតិកភណ្ឌអរូបី របស់អង្គការយូណេស្កូ។

លោកបានមានប្រសាសន៍បែបនេះ ក្នុងបានថ្លែងបែបនេះក្នុងសន្និ​សីទ​សារព៌តមានស្តីពីសមិទ្ឋផលរបស់ក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈ ដែលរៀបចំដោយអង្គភាពព៌តមាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តីថា

ក្រសួងកំពុងរៀបចំដើម្បីស្នើចុះបញ្ជី នំបញ្ចុក និងគុនល្បុក្កតោ ក្នុងសម្បត្តិអរូបីរបស់អង្គការយូណេស្កូ និងព្រះរាជពិធីបុណ្យអុំទូក ដាក់ក្នុងបញ្ជីត្រៀមដើម្បីស្នើសុំចុះបញ្ជីក្នុងពេលខាងមុខ។

លោកបន្តថា ក្រៅពីមរតកវប្បធម៌អរូបី ក្រសួងវប្បធម៌ ក៏បានត្រៀមស្នើសុំចុះបញ្ជីប្រាសាទកោះកេរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។លោកបន្ដថា ក្រសួងក៏កំពុងពិនិត្យសម្បត្តិវប្បធម៌ រូបីមួយចំនួនទៀត ដូចជាក្រុមប្រាសាទបន្ទាយឆ្មារ រមណីយដ្ឋានអង្គរបុរី និងភ្នំដា រមណីយដ្ឋានគូលែន ក្រុមប្រាសាទបេងមាលា ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ រមណី​យដ្ឋានឧត្តុង្គ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង មជ្ឈមណ្ឌ​លប្រល័យពូជសាសន៍ជើងឯក និងអតីតមន្ទីរឃុំឃាំង “ម-១៣” ដាក់ក្នុងបញ្ជីត្រៀម ដើម្បីស្នើសុំចុះបញ្ជី។

លោកបញ្ជាក់ថា បើគិតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាមានសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបានចុះបញ្ជីដោយអង្គការយូណេស្កូ ក្នុងនោះចែកជាសម្បត្តិវប្បធម៌រូបី ចំនួន៣ និងសម្បត្តិវប្បធម៌អរូបី ចំនួន៥ ក្នុងនោះរួមមាន៖

* ប្រាសាទអង្គរ៖ សម្បត្តិបេតិកភណ្ឌពិភពលោក ចុះបញ្ជីនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២
* របាំព្រះរាជទ្រព្យ៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ចុះបញ្ជីនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣
* ប្រាសាទព្រះវិហារ៖ សម្បត្តិបេតិកភណ្ឌពិភពលោក ចុះបញ្ជីនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៧
* ល្ខោនស្រមោលស្បែកធំ៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ចុះបញ្ជីនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥
* ល្បែងទាញព្រ័ត្រ៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ចុះបញ្ជីនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥
* ចាប៉ីដងវែង៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ត្រូវការសង្គ្រោះបន្ទាន់ ចុះបញ្ជីនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦

* តំបន់ប្រាសាទសំបូរព្រៃគុក៖ សម្បត្តិបេតិកភណ្ឌពិភពលោក ចុះបញ្ជីនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧
* ល្ខោនខោលវត្តស្វាយអណ្ដែត៖ សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ត្រូវការសង្គ្រោះបន្ទាន់ ចុះបញ្ជីនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨៕

គម្រោងដែលផ្អាកដំណើរការ នៅក្រុងបាវិតចាប់ផ្ដើមសាងសង់បន្តឡើងវិញ បន្ទាប់ពីទទូលដំណឹងពីផ្លូវល្បឿនលឿន

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ក្រោយផ្អាកដំណើរការអស់មួយរយៈ ចាប់តាំងពីចុងឆ្នាំ២០១៩ ពោលគឺការចាកចេញរបស់ជនជាតិចិនពីកម្ពុជា ដោយសារតែបិទហ្គេមអនឡាញ គម្រោងមួយចំនួននៅក្រុងបាវិត នៃខេត្តស្វាយរៀងត្រូវបានមើឃើញថា ចាប់ផ្ដើមដំណើរការសាងសង់ឡើងវិញ និងរំពឹងថានឹងធ្វើឱ្យសកម្មភាព នៃវិស័យអចលនទ្រព្យក្នុងតំបន់នេះ ជាពិសេសដីធ្លីកម្រើកឡើងវិញដែរ។

លោកថា ថេង ប្រធានសាខានៃក្រុហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តស្វាយរៀងបានឱ្យដឹងថា មួយរយៈចុងក្រោយនេះ គម្រោងអភិវឌ្ឍន៍របស់ឯកជនមួយចំនួន ដែលបានផ្អាកដំណើរការកាលពីពេលកន្លងមកនេះ បានចាប់ផ្ដើមដំណើរការសកម្មភាព ឡើងវិញហើយ ដែលជាសញ្ញាវិជ្ជមាន សម្រាប់ការអភិវឌ្ឍនៅក្នុងខេត្តស្វាយរៀងជាពិសេសក្រុងបាវិត ។

លោកបន្តថា “គម្រោងអភិវឌ្ឍន៍ថ្មីៗ ក៏បានលេចចេញជារូបរាងនៅក្នុងទឹកដីនៃខេត្តស្វាយរៀង ទាំងប៉ែកខាងកើតនិងខាងលិចទន្លេវ៉ៃគោ ដែលបានជំរុញឱ្យតម្លៃដីធ្លី នៅក្នុងខេត្តមានសន្ទុះបន្ថែមមួយកម្រិតទៀត”។លោក​បន្តថា “បច្ចុប្បន្នតម្លៃដីធ្លីនៅប៉ែកខាងលិច ទីរួមខេត្តស្វាយរៀង នៅតាមបណ្ដោយផ្លូវជាតិលេខ១ អាចមានតម្លៃចន្លោះពី១០០ដុល្លារ ទៅ២៥០ដុល្លារអាមេរិកក្នុងមួយការ៉េ។ នេះគឺនិយាយតែដីដែលមិនទាន់ចាក់បំពេញឬដីដែលមិនទាន់ស្អាតនៅឡើយទេ ហើយសម្រាប់ដីដែលបានចាក់បំពេញរួចរាល់ គឺតម្លៃរបស់វាមានតម្លៃខ្ពស់ជាងនេះបន្ថែមទៀត”។

លោកថា ថេងបានបន្តទៀតថា បើនិយាយពីដីដែលនៅក្នុងទីរួមខេត្ត ក៏មានតម្លៃចន្លោះជុំវិញ១០០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ពីព្រោះ បច្ចុប្បន្ននេះទីរួមខេត្ត ក៏មានការអភិវឌ្ឍលឿនរហ័សដែរ ។ ដោយឡែកដីនៅក្រុងបាវិត ជាដីដែលមានតម្លៃខ្ពស់ ក្នុងចំណោមតំបន់នានាក្នុងខេត្តស្វាយរៀង។ ក្នុងនោះវាមានតម្លៃជាង១០០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ស្របនឹងតំបន់នោះ ជាតំបន់ឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្ម។

លោកបានបន្ថែមថា កត្តាមួយចំនួនបានធ្វើឱ្យតម្លៃដីធ្លី ហក់ឡើងមួយកម្រិតទៀតមែន តែវាមិនហក់ឡើងខ្ពស់ណាស់ណាទេ ក្នុងនោះមានកត្តា ការអភិវឌ្ឍឡើងវិញ នៃគម្រោងដែលទុកចោលមួយរយៈ កន្លងមកនេះ គម្រោងអភិវឌ្ឍន៍របស់ឯកជន បានចូលទៅកាន់ទឹកដី ខេត្តស្វាយរៀង ដូចជាគម្រោងអភិវឌ្ឍន៍លំនៅឋាន ដែលមានលក្ខណៈជាបុរី គម្រោងអភិវឌ្ឍន៍ដីឡូត៏ និងគម្រោងឧស្សាហកម្មធំៗ នៅក្នុងក្រុងបាវិតជាដើម ។

ជាមួយគ្នានេះ លោកឧកញ៉ា នួន រឹទ្ធីប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអចលនទ្រព្យ KFA ក៏បានលើកឡើងផងដែរថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ បាវិត ក៏បានធ្វើឱ្យវិនិយោគិនចាប់អារម្មណ៍ លើការវិនិយោគក្នុងទឹកដីខេត្តព្រៃវែង និងស្វាយរៀងផងដែរ ហើយគម្រោងនេះក៏បានជំរុញឱ្យមានការស្វែងរកទិញដីទុក ដើម្បីវិនិយោគនិងអភិវឌ្ឍន៍នៅពេលអនាគត ផងដែរ។

ចំណែកលោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានឱ្យដឹងផងដែរថា ការវិនិយោគអចលនទ្រព្យក្នុងស្ថានភាពបែបនេះ មានតែពឹងលើវិនិយោគិនក្នុងស្រុកយើងទេ ដែលអាចជួយរក្សាកំណើននៃវិស័យនេះ ឱ្យមានសន្ទុះទៅមុខបន្តទៀត ស្របនឹងវិនិយោគិ​នបរទេស នៅតែបន្តមានការរារាំងពីកត្តាមួយចំនួន៕

មោទនភាពៈសម្តេចតេជោចុះហត្ថលេខាលើសៀវភៅក្រាំងមាសរបស់ អង្គការសហប្រជាជាតិ

ដោយៈ ជេស៊ីកា

       អាមេរិកៈ ជាមោទនភាពសម្រាប់ប្រជាជាតិកម្ពុជា នៅពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានចុះហត្ថលេខាលើសៀវភៅ “ក្រាំងមាស” របស់អង្គការសហប្រជាជាតិ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងខណៈកំពុងមានវត្តមាននៅសហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងមហាសន្និបាតលើកទី៧៧ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ៕

ក្រុមហ៊ុនស្រាបៀរលំដាប់ពិភពលោកពង្រីកការវិនិយោគនៅកម្ពុជា

ដោយៈ ជេស៊ីកា

       ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកសាយ សំអាល់បានមានប្រសាសន៍ថា ការវិនិយោគរបស់ក្រុមហ៊ុនHeineken នៅកម្ពុជា គឺជាការជឿជាក់ទៅលើដំណើរកម្ពុជា និងប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តពង្រីក ការវិនិយោគនៅលើទឹកដីកម្ពុជា។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជា អធិបតីភាពក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការរោងចក្រថាមពលកម្តៅជីវម៉ាស របស់ក្រុមហ៊ុន Heineken ដោយមានការចូលរួមពីលោក Dolf van den Brink, ប្រធានក្រុមប្រឹក្សាប្រតិបត្តិ និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន HEINEKEN group លោកស្រី Michel de Carvalho នាយកប្រតិបត្តិនៃ Heineken Holding NV លោកស្រី Charlene L. de Carvalho-Heineken នាយិកាប្រតិបត្តិនៃ Heineken Holding NV។

លោក Jacco van der Linden ប្រធាន HEINEKEN Groupប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោក Samson Wong នាយកគ្រប់គ្រងនៃ HEINEKEN Cambodia និង លោក Eren Ergin, នាយកប្រតិបត្តិនៃ BECIS នៅព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២ ។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា “ថ្ងៃនេះជាប្រវត្តិសាស្រ្ត ដែលក្រុមហ៊ុន Heineken បានឈានមួយជំហានទៀត ប្រកបដោយចក្ខុវិស័យ និង សុទិដ្ឋិនិយម តាមរយៈការពង្រីកវិសាលភាពវិនិយោគនៅកម្ពុជា”។លោកបន្តថា “ការដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការ រោងចក្រថាមពលកម្តៅជីវម៉ាស ស្របពេលដែលកម្ពុជា កាលពីចុងឆ្នាំ២០២១ ក៏បានដាក់ “យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកប ដោយអព្យាក្រឹតកាបូន” ស្របតាមការប្តេជ្ញាចិត្តដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចទីពីរ ដែលបានកំណត់គោលដៅច្បាស់លាស់ សម្រាប់អព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។

លើសពីនេះរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងគិតគូរផងដែរលើការអនុវត្ដសេដ្ឋកិច្ចវិលជុំ តាមរយៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការជំរុញការកែច្នៃ និងការពង្រឹងប្រសិទ្ធភាពថាមពល សំដៅលុបបំបាត់ ប្រភពបង្កើ​តសំណល់ និងកែច្នៃសំណល់ ដែលបានបង្កើតឱ្យមានតម្លៃសេដ្ឋកិច្ច ដូចជាប្រែក្លាយសំណល់ឱ្យទៅជាថាមពល ដែលអាចប្រើប្រាស់ និងផ្គត់ផ្គង់ដល់ដំណើរការខ្សែច្រវាក់ផលិតកម្មនៅក្នុងរោងចក្រ ជាដើម។

ក្នុងនាមជាដៃគូរវិនិយោគដ៏ល្អ ដែលបានជឿជាក់មកលើកម្ពុជា តាំងពីឆ្នាំ១៩៩២-៩៣មកម៉្លេះ អំឡុងពេលដែលកម្ពុជាទើបបោះឆ្នោត អាណត្តិទី១ និង លំនឹងចិត្តនៃការវិនិយោគរបស់ក្រុមហ៊ុន Heineken ដែលបានជឿជាក់លើការដឹកនាំ កសាង អភិវឌ្ឍន៍ និងការរក្សាបាននូវសុខសន្តិភាព     ស្ថេរភាពនយោបាយរបស់កម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ សង្គម សេដ្ឋកិច្ចកម្ពុជា ជាពិសេសធ្វើអោយយុវជនកម្ពុជា បានផ្ញើរជោគវាសនាឱកាសការងារ របស់ខ្លួនទៅលើក្រុមហ៊ុន។

លោកសាយ សំអាល់បានបន្តថា បន្ទាប់ពីទស្សនកិច្ចខ្សែសង្វាក់ផលិតកម្ម ឃើញថា ក្រុមហ៊ុន Heineken បានគិតគូរពីសុវត្ថិភាព សុខភាពរបស់បុគ្គលិក និងបរិស្ថានរបស់កម្ពុជា ពិតប្រាកដមែន តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ខ្សែសង្វាក់ផលិតកម្ម ស្អាត ទំនើប ធំទូលាយ និងការទុកដាក់ វេចខ្ចប់ កែច្នៃការសំនល់ប្រកប ដោយលក្ខណៈបច្ចេកទេសត្រឹមត្រូវ៕

 

សម្តេចតេជោនឹងឡើងថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅព្រឹកថ្ងៃនេះ

ដោយៈ សុផារី

សហរដ្ឋអាមេរិក: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងឡើងថ្លែងការណ៍ នៅមហាសន្និបាតលើកទី៧៧ នៃអង្គសហប្រជាជាតិ នៅព្រឹកនេះ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបញ្ជាក់ថា សម្តេចនឹងឡើងថ្លែងការណ៍ នៅក្នុងមហាសន្និបាតលើកទី៧៧ នៃអង្គការសហប្រជាជាតិ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។

សម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមប្រធានបទ “ចំណុចរបត់សំខាន់នៃការផ្លាស់ប្ដូរមិនអាចត្រឡប់ក្រោយបាន÷ដំណោះស្រាយបរិបទកម្ម ចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា” ធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ ២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងញូយ៉ក។

សម្តេចសរសេរថា “បន្ទាប់ពីជួបពិភាក្សាជាមួយអគ្គលេខាអង្គការសហប្រជាជាតិ និងជាមួយនាយកUNDP ឆ្លៀតឱកាសមកស្តាប់សេចក្តីថ្លែងការរបស់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលក្នុងមហាសន្និបាត លើកទី៧៧នៃអង្គសហប្រជាជាតិ។ សម្រាប់ខ្ញុំនឹងឡើងថ្លែងការនៅព្រឹកស្អែក ត្រូវនឹងថ្ងៃ23/9/2022″។

សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់កម្ពុជា នៅក្នុងកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាត អង្គការសហប្រជាជាតិ។

បទអន្តរាគមន៍នេះ នឹងផ្តោតលើតួនាទីស្ថាបនារបស់កម្ពុជា ក្នុងការគាំទ្រពហុភាគីនិយម ផ្អែកលើគោលការណ៍ច្បាប់ ការរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែង ផ្នែកសន្តិសុខជាសកលដែលកំពុងបន្តកើតមាន ការប្រែប្រួលអាកាសធាតុ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី គោ​លនយោបាយឌីជីថល និងសេដ្ឋកិច្ចបៃតង ព្រមទាំងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា និងខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងការរក្សាបាននូវនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច-សង្គមយូរអង្វែង។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូយ៉ក សម្តេចតេជោនាយករដ្ឋមន្ត្រីក៏នឹងមានជំនួបបន្តបន្ទាប់គ្នា ជាមួយលោក អាន់ តូនីញ៉ូ ហ្វូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកឆាលស៍ មីឆែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោកស្រីសេក្ខ ហាស៊ីណា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស លោកបណ្ឌិតចូហ្សេ ម៉ានូអែល រ៉ាម៉ូស អរតា ប្រធានា​ធិបតីនៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រខាងកើត និងថ្នាក់ដឹកនាំផ្សេងទៀតផងដែរ៕

Laos Rethinks Savannakhet to Lao Bao Railway Project

By Amrita Paul

 

The Lao government has consented to a feasibility study for the construction of a 220 km railway route from Savannakhet province to Lao Bao, which is situated in Quang Tri province, Vietnam, near the Lao border.

Jiangsu Hengtong Construction Engineering Co., Ltd. has been asked to carry out a study on the construction of a railway line linking the two neighboring countries. Deputy Minister of Planning and Investment, Mr Sathabandith Insysiengmai, and company President Mr Dai Kang Fu signed a Memorandum of Understanding (MOU) to go ahead with the study last week.

 

A similar project attempting to connect Savannakhet province to Lao Bao began in 2013 but failed to come to fruition.

 

Mr Sonesack N. Nhansana, a former Deputy Director General of the Lao Railway Department, and the coordinator of the Savannakhet-Lao Bao railway project, said the project would cost around USD 5 million, if approved. It will take two years to wrap up the feasibility study and the next three years to complete construction.

The construction company has also requested the government for a concession to build four large and seven small stations on 4,100 hectares of land along the railway line.

 

A feasibility study is also underway for a railway project connecting Vientiane Capital with Thakhek, in Khammouane Province before reaching Vietnam.

Source: Laotian Times

កំពតនិងកែបនឹងទាក់ទាញវិនិយោគិនកាន់តែច្រើន ក្រោយរដ្ឋាភិបាលគ្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីភ្នំពេញបន្ថែម

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ មួយរយៈក្រោយចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងសុទ្ធតែជាសមិទ្ធផលធំៗ សម្រាប់ប្រទេសកម្ពុជា ក្នុងនោះ តំបន់សមុទ្រត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់អភិវឌ្ឍន៍ជាអាទិភាព។

ជាក់ស្ដែង កំពតនិងកែប ជាតំបន់មានការទាក់ទាញមួយលើការវិនិយោគអចលនទ្រព្យ ក្រោយគម្រោងមួយចំនួនបានចេញ និងកំពុងត្រៀមអភិវឌ្ឍន៍នៅពេលខាងមុខ។

គម្រោងដែលតភ្ជាប់ទៅកាន់ខេត្តកំពតនិងកែប មានផ្លូវជាតិលេខ៣ ត្រូវបានអភិវឌ្ឍនិងលើកកម្ពស់កាន់តែងាយស្រួលធ្វើដំណើរជាងមុន និងផ្លូវជាតិលេខ៤១ តភ្ជាប់ពីផ្លូវជាតិលេខ៤ត្រង់ចំណុចថ្នល់ទទឹងទៅផ្លូវជាតិលេខ៣ ត្រង់ចំណុចចំណោតលោកយាយម៉ៅ ក៏កំពុងមានគម្រោងការជួសជុលលើកកម្ពស់ឡើងវិញ។ ក្រៅពីនេះ ផ្លូវជាតិលេខ៣១និងផ្លូវជាតិលេខ៣៣ ក៏ត្រូវបានដាក់ក្នុងផែនការ ដើម្បីជួសជុលកែលម្អជាថ្មី ដូច្នេះផ្លូវទៅកាន់តំបន់សមុទ្រ ខេត្តកែប និងកំពតកាន់តែមានភាពងាយស្រួល និងទាក់ទាញដល់ការវិនិយោគបន្ថែមទៀតផងដែរ។

លោក ងិន ភារម្យ ភ្នាក់ងារអចលនវត្ថុមួយរូបប្រចាំខេត្តកែប និងកំពតបានលើកឡើងថា បច្ចុប្បន្ននេះ អ្នកពីភ្នំពេញ និងពីបណ្ដាខេត្តនានា ដែលចង់មកលេងខេត្តកំពត កែប កាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរហើយកត្តាទាំងនេះ នឹងជំរុញឱ្យពលរដ្ឋពីបណ្ដាខេត្តផ្សេងៗ និងពលរដ្ឋនៅភ្នំពេញ ស្វែងរកដីធ្លីក្នុងខេត្តកំពត សម្រាប់ទុកលក់ចំណេញ ឬក៏អ្នកខ្លះទៀតទិញ ដើម្បីទុកសង់ផ្ទះលំហែកាយ សម្រាប់មកលេងម្ដងម្កាល ពេលឈប់សម្រាក ជាពិសេសពលរដ្ឋរស់នៅភ្នំពេញ ។

លោកបន្តថា ការវិនិយោគនៅក្នុងខេត្តកំពតនិងកែប នាពេលបច្ចុប្បន្ននេះ ភាគច្រើន ផ្ដោតទៅលើទេសចរណ៍ ដូចជា ផ្ទះលំហែ ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន និងតំបន់រមណីយដ្ឋាន ជាដើម ដោយឡែក សំណង់ផ្សេងទៀតមានដែរ ក្នុងកម្រិតតិចតួច។

លោករំពឹងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្ថែម តភ្ជាប់ពីភ្នំពេញទៅកាន់ខេត្តកំពត និងកែបនឹងនាំមកនូវការវិនិយោគដីធ្លី និងសំណង់ នៅក្នុងខេត្តទាំងពីរនេះបន្ថែមទៀត ស្របជាមួយនឹងរដ្ឋបាលខេត្តទាំងពីរក៏កំពុងរៀបចំរចនាសម្ព័ន្ធ និងកន្លែងកម្សាន្តថ្មីៗនៅក្នុងខេត្ត ដើម្បីទាក់ទាញទេសចរណ៍ផងដែរ។

លោក ជិន ណារិន នាយកក្រុមហ៊ុន Sunshine Real Estate   ក៏បានឱ្យដឹងដែរថា ស្របនឹងរដ្ឋាភិបាលក៏ដូចជាក្រសួងបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធពីភ្នំពេញ និងបណ្ដាខេត្តនានាចូលមកកាន់កំពតនិងកែបហើយ រដ្ឋបាលខេត្តក៏បានខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តបន្ថែម។

លោកជឿជាក់ថា នឹងធ្វើឱ្យខេត្តទាំងពីរកាន់តែមានការទាក់ទាញ ជាពិសេសរំពឹងថា តម្លៃដីធ្លីនឹងកើនឡើងជាបន្តបន្ទាប់ ជាមួយនឹងសកម្មភាពទិញលក់ក៏រំពឹងថានឹងកើនឡើងដូចគ្នា។

លោក ប៉ូ អ៊ាវគង់ នាយកប្រតិបត្តិនៃក្រុមមហ៊ុនAdvance ក៏បានលើកឡើងថាការអភិវឌ្ឍផ្លូវពីភ្នំពេញ ទៅកំពតវាមិនត្រឹមតែផ្ដល់សក្ដានុពលនៅក្នុងខេត្តកំពតប៉ុណ្ណោះទេ តែតំបន់នៅតាមបណ្ដោយផ្លូវនោះ ក៏នឹងមានសក្ដានុពលទាក់ទាញការវិនិយោគផងដែរ។

លោកបន្តថា ក្នុងនោះ យើងបានឃើញថាតំបន់នៅតាមបណ្ដោយផ្លូវជាតិលេខ៣មានការទាក់ទាញខ្លាំងជាងមុនទៅលើឧស្សាហកម្ម រោងចក្រសហគ្រាស និងស្ថានីយ៍ប្រេងឥន្ធនៈជាដើម ដែលធ្វើឱ្យតម្រូវការនៃការប្រើប្រាស់ដីធ្លី នៅតាមបណ្ដោយផ្លូវជាតិលេខ៣ កាន់តែមានសន្ទុះបន្ថែម៕

ការសិក្សាតភ្ជាប់ព្រែកពីទន្លេបាសាក់ ទៅកាន់ខេត្តកែបមានប្រវែង១៦៨គីឡូម៉ែត្រនឹងបញ្ចប់ចុងឆ្នាំនេះហើយ

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការបានបង្ហើបឲ្យដឹងថា ការសិក្សាលម្អិតនៃគម្រោងបង្កើត ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកថ្មីមួយខ្សែ តាមដងទន្លេបាសាក់ តភ្ជាប់កំពង់ផែភ្នំពេញ ទៅកំពង់ផែកែប កំពត និងព្រះសីហនុ គ្រោងនឹងបញ្ចប់នៅខែវិច្ឆិកា ខាងមុខនេះ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹង កាលពីថ្ងៃទី២១ កញ្ញាកន្លងមកថា ក្រោ​យការសិក្សាបញ្ចប់នៅអំឡុងតែតុលា ឬវិច្ឆិកា ក្រសួងនឹងពិភាក្សាជាមួ​យស្ថាប័នពាក់ព័ន្ធថាធ្វើបាន ឬមិនបាន ចំណញឬ មិនចំណេញ ហើយប៉ះពាល់អ្វីខ្លះ មុននឹងដាក់ឆ្លងទៅសម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែនសម្រេចចុងក្រោយ។

លោកបន្តថា ចំងាយពីព្រែកអំបិល(ខេត្តកណ្ដាល) ទៅកាន់ខេត្តកែប មានប្រវែងប្រមាណ១៦៨គម ហើយជាក់ស្ដែង ទន្លេបាសាក់យើងគឺមានទឹកស្ទើរគ្រប់កន្លែង យើងត្រូវស្ដាជីកបន្ថែមចំពោះកន្លែងខ្លះប៉ុណ្ណោះ។ ចំណុ​ចដែលយើងត្រូវធ្វើថ្មី គឺការជីកព្រែក៧គម ដើម្បីភ្ជាប់ទៅកំពង់ផែកែប។

គម្រោងនេះអនុម័តដោយរដ្ឋាភិបាល ការដឹកជញ្ជូននឹងមានភាពងាយស្រួលនឹងរហ័សជាងមុន ដោយមិនចាំបាច់ដឹកជញ្ជូនទំនិញចេញទៅវៀតណាម តាមច្រកក្អមសំណទេ តែដឹកពីភ្នំពេញទៅដល់កែប រួចបន្ដទៅកំពត និងខេត្តព្រះសីហនុតែម្ដង។

ការសិក្សាលើគម្រោងនេះ ជាការសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនជំនាញចិននៃក្រុមហ៊ុនCRBC។

ក្នុងករណីគម្រោងនេះ ធ្វើបានកម្ពុជាក៏នឹងមានផែយុទ្ធសាស្រ្ត នៅស្រុកស្អាង នៅខេត្តតាកែវ និងនៅកែប៕

 

គម្រោងរថភ្លើងក្រោមដីក្នុងក្រុងភ្នំពេញបញ្ចប់ការសិក្សារួចរាល់ហើយ ខណៈក្រសួងកំពុងស្វះស្វែងរកអ្នកវិនិយោគ

ដោយៈសុផារី

ភ្នំពេញៈ គម្រោងរថភ្លើងក្រោមដី នៅក្នុងរាជធានីភ្នំពេញ ត្រូវបានបញ្ចប់ការសិក្សា រួចរាល់ស្ទើតែទាំងស្រុងហើយ ខណៈក្រសួងសាធារណការ និងដឹកជញ្ជូនបាន និងកំពុងស្វះស្វែងរកអ្នកវិនិយោគ ដើម្បីមកបណ្តាក់ទុនលើគម្រោងដ៏ធំមួយនេះ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ កាលពីថ្ងៃទី២១ កញ្ញា ឆ្នាំ២០២២ម្សិលមិញថា គម្រោងរថភ្លើងក្រោមដី នៅក្នុងរាជធានីភ្នំពេញ បានបញ្ចប់ការសិក្សារួចរាល់ស្ទើតែទាំងស្រុងហើយ ហើយនាពេលនេះក្រសួងសាធារណការបាន និងកំពុងស្វះស្វែងរកអ្នកវិនិយោគ ដើម្បីមកបណ្តាក់ទុនលើគម្រោងដ៏ធំមួយនេះ។

លោកបានបញ្ជាក់ថា “គម្រោងរទេះភ្លើងក្រោមដី ក្រុមហ៊ុនក៏បានសិក្សាចប់សព្វគ្រប់ដែរ។ ទីក្រុងមួយ ដែលមានប្រជាពលរដ្ឋជាង២លាននាក់ យើងត្រូវការរទេះភ្លើង”។ លោកបន្តថា “សម្តេចតេជោ ហ៊ុន សែន សម្រេចចិត្តជ្រើសរើសយកផ្លូវរថភ្លើងនៅក្រោមដី ដោយសារនៅខាងលើ វាទើសភ្នែក និងមិនដឹងថាកន្លែងណាទេស្ថានីយ”។

លោកបញ្ជាក់ទៀតថា “រហូតមកដល់ពេលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុនCCCC បានបញ្ចប់ការសិក្សាលើគម្រោងមួយនេះរួចរាល់មួយផ្នែកធំហើយ ហើយក្រសួងបានផ្តល់ជាអនុសាសន៍ដល់ក្រុមហ៊ុន ដើម្បីកែសម្រួល”។

លោករដ្ឋមន្ត្រីបានបន្ថែមថា ស្របពេលជាមួយគ្នានេះ ក្រសួងសាធា​រណការនិងដឹកជញ្ជូន បាននិងកំពុងតែស្វះស្វែងរកអ្នកវិនិយោគ ដើម្បីមកបណ្តាក់ទុន ក្នុងការកសាងរទេះភ្លើងក្រោមដី នៅក្នុងរាជធានីភ្នំពេញ។

ក្រុមហ៊ុនគមនាគមន៍ និងសំណង់នៃប្រទេសចិនCCCC (China Communications Construction Company Limited) គឺជាក្រុមហ៊ុនមេនៃក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន CRBC (China Road and Bridge Corporation) ដែលសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ៕

សណ្ឋាគារលំដាប់អន្តរជាតិមួយត្រៀមឈានជើងចូលមកកាន់ទីផ្សារកម្ពុជា

ដោយ៖ សូរិយា

ភ្នំពេញ៖ ថ្មីៗនេះ ក្រុមហ៊ុន ជីប ម៉ុង បានបង្ហើបពីការបង្ហាញខ្លួននៃសណ្ឋាគារលំដាប់ពិភពលោក ហ្វែរហ្វៀល បាយម៉ារៀត ភ្នំពេញ (Fairfield by Marriott) នៅដើមឆ្នាំ២០២៣នេះ ដោយសណ្ឋាគារលំដាប់ផ្កាយបីនេះ នឹងមានទីតាំងស្ថិតនៅលើអគារ៤៥ជាន់ ជីប ម៉ុង ថៅវើ ដែលកំពុងលេចខ្ពស់ត្រដែតដ៏ស្កឹមស្កៃ នៅតំបន់ទួលគោក រាជធានីភ្នំពេញ។

សណ្ឋាគារដ៏ប្រណីតនេះ គ្របដណ្ដប់១៩ ជាន់ខាងលើនៃអគារ២៣០លានដុល្លារ ជីប ម៉ុង ថៅវើ មានបន្ទប់ស្នាក់នៅស្ដង់ដាអន្តរជាតិរហូតដល់ទៅ៣០០ បន្ទប់ ដែលអាចឲ្យភ្ញៀវគយគន់ទេសភាពដ៏ស្រស់ត្រកាលនៃរាជធានីភ្នំពេញពីលើអាកាសរាប់រយម៉ែត្រ ក៏ដូចជាមានសាលប្រជុំទំនើប ភោជនីយដ្ឋានប្រណីត ស្កាយបារ៍ កន្លែងហាត់ប្រាណ អាងហែលទឹក និងបរិក្ខារផ្សេងៗទៀត។

អ្វីដែលពិសេស គឺសណ្ឋាគារស្ថិតនៅក្នុងអគារពាណិជ្ជកម្មចម្រុះអន្តរជាតិ ដែលនឹងមាន ផ្សារទំនើបប្រណីតរបស់ ជីប ម៉ុង រីថែល ការិយាល័យធ្វើការទំនើប ដែលនឹងជួយពង្រីកសក្ដានុពលរបស់សណ្ឋាគារនេះមួយកម្រិតទៀត។

អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានថ្លែងថា ក្រោមភាពជាដៃគូជាមួយក្រុមហ៊ុន Marriott International ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យសណ្ឋាគារធំជាងគេមួយក្នុងពិភពលោក ក្រុមហ៊ុន ជីប ម៉ុង ពិតជារំភើបដែលសណ្ឋាគារ Fairfield by Marriott ដំបូងគេនៅកម្ពុជា នឹងលេចជារូបរាងឡើង ក្នុងពេលឆាប់ៗនេះ។

អ្នកឧកញ៉ាបានបន្ថែមថា វត្តមានរបស់សណ្ឋាការនេះ នឹងជាសក្ខីភាពឆ្លុះបញ្ចាំងពីការអភិវឌ្ឍឥតឈប់ឈរ និងការចូលរួមរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងវិស័យបដិសណ្ឋារកិច្ច វិស័យទេសចរណ៍ ជាពិសេសនឹងក្លាយជាទីតាំងដ៏ស័ក្តិសមបំផុតសម្រាប់ស្វាគមន៍ភ្ញៀវទេសចរ និងធុរកិច្ច ជាពិសេសសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ ខាងមុខនេះ។

លោក Jakob HELGEN អនុប្រធានតំបន់នៃក្រុមហ៊ុនអាមេរិក Marriott International ប្រចាំនៅប្រទេស ថៃ វៀតណាម កម្ពុជា និងប្រទេសមីយ៉ាន់ម៉ា ក៏បានបង្ហាញទំនុកចិត្តខ្ពស់ក្នុងការ ពង្រីកវត្តមានរបស់សណ្ឋាគារយីហោ Fairfield by Marriott នៅកម្ពុជាដែលមានចរន្តសេដ្ឋកិច្ចដ៏រឹងមាំ។

 

ក្រុមហ៊ុន ជីប ម៉ុង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Marriott International កាលពីឆ្នាំ២០១៧ និងបានចាប់ផ្ដើមការដ្ឋានសាងសង់នៅឆ្នាំ២០១៩ ។ សណ្ឋាគារនេះ ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ក្បែរស្ពានអាកាសប្រាំមករា។ Fairfield by Marriott នឹងត្រៀមបើកទ្វារស្វាគមន៍អតិថិជននៅដើមឆ្នាំ ២០២៣ តាមការគ្រោងទុក៕