អាជ្ញាធរថៃស្នើសុំការអនុម័តលើដំណាក់កាលដំបូងនៃផ្លូវល្បឿនលឿនបាងកក-សារ៉ាបុរី

ដោយ: លាងហួរ

បាងកក: អាជ្ញាធរផ្លូវល្បឿនលឿននៃប្រទេសថៃ (Exat) បានស្នើសុំការអនុម័ត ពីគណៈរដ្ឋមន្ត្រីលើដំណាក់កាលដំបូង នៃផ្លូវល្បឿនលឿនមួយដែលតភ្ជាប់ទីក្រុងសារ៉ាបុរី ជាមួយទីក្រុងបាងកកនៅចុងឆ្នាំ២០២២នេះ។

ចំណែកផ្លូវល្បឿនលឿន Chalong Rat-Nakhon Nayok ត្រូវបានគេរំពឹងថា នឹងបើកដំណើរការនៅឆ្នាំ២០២៥។

អាជ្ញាធរផ្លូវល្បឿនលឿននៃប្រទេសថៃ (Exat)គ្រោងបើកកិច្ចប្រជុំជាលើកទី២ស្តីពីការតភ្ជាប់ផ្លូវ Chatu Chot នៃទីក្រុងបាងកកក្នុងសង្កាត់ Sai Mai ទៅកាន់ផ្លូវក្រវ៉ាត់ក្រុងបាងកកទី៣(MR10) មុនពេលបញ្ជូនគម្រោងនេះទៅខុទ្ទកាល័យ។

មន្រ្តីExat បាននិយាយថា គម្រោងនេះ ត្រូវបានកែប្រែដើម្បីភ្ជាប់ផ្លូវក្រវ៉ាត់ក្រុងMR10ជាមួយនឹងផ្លូវហាយវេ Kanchanaburi-Sa Kaew (MR 6) ស្របតាមផែនការអភិវឌ្ឍន៍ Motorway-Rail (MR) របស់ក្រសួងដឹកជញ្ជូន។ គម្រោងថ្មីនេះត្រូវការរចនាឡើងវិញ និងសិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) ថ្មី។ការសិក្សាEIA ថ្មីដែលគ្របដណ្តប់លើផ្លូវប្រវែង២គីឡូ​ម៉ែត្របានរួចរាល់៤០ភាគរយ ហើយគួរតែបញ្ចប់នៅដើមឆ្នាំក្រោយ មុនថ្ងៃផុតកំណត់ទី២៥ខែឧសភា។

ប្រភពពីExat បានឱ្យដឹងដោយលើកឡើងពីវឌ្ឍនភាព លឿនជាងការរំពឹងទុកថា យើងគ្រោងបង្ហាញគម្រោងដល់គណៈរដ្ឋមន្ត្រី សម្រាប់ការអនុម័តនៅចុងឆ្នាំនេះ។ Exat រំពឹងថាការសាងសង់ដំណាក់កាលទីមួយ នឹងចាប់ផ្តើមនៅឆ្នាំក្រោយ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៥។

ថវិកាសម្រាប់សាងសង់ កំណាត់ផ្លូវប្រវែង១៧គីឡូម៉ែត្រ តភ្ជាប់ពី Chatu Chote ទៅ Lam Lukka ត្រូវបានកំណត់ទំហំទឹកប្រាក់ចំណាយចំនួន១៩ពាន់លានបាត។ ផ្លូវថ្មីនេះនឹងដំណើរការពីក្លោងទ្វារ Chatu Chote ឆ្លងកាត់ផ្លូវក្រវ៉ាត់ក្រុង Kanchanapisek (M9) និងផ្លូវ Hathai Rat៕

 

គម្រោងច្រកទ្វារអន្តរជាតិស្ទឹងបត់និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥សម្រេចវឌ្ឍនភាពជិត៦០ភាគរយហើយ

ដោយៈ សុផារី

កម្ពុជា-ថៃៈ គិតត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ សម្រេចបានវឌ្ឍ​ន​ភាពការងារចំនួន៥៨,៤៨% ហើយ។

នេះបើយោងតាមលទ្ធផលការងារ ដែលត្រូវបានបង្ហើបនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចម្ងាយ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោងរៀបចំ ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ដោយមានការចូលរួមពីលោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង។

កិច្ចប្រជុំនេះ មានការចូលរួមធ្វើបទបង្ហាញពីទីប្រឹក្សា ត្រួតពិនិត្យបច្ចេ​កទេសគម្រោងស្តីពី វឌ្ឍនភាពនៃការអនុវត្តគម្រោង បញ្ហាប្រឈមមួយចំនួ​នទាក់ទងនឹងការនាំចូលសម្ភារៈវត្ថុធាតុដើម បញ្ហាទាក់ទងនឹងកង្វះ វិស្វករនៅការដ្ឋាន និងភ្លៀងធ្លាក់ច្រើនបង្កឧបសគ្គដល់ការអនុវត្តគម្រោង ជាដើម។

អង្គប្រជុំបានពិនិត្យ និងពិភាក្សាលម្អិតលើវឌ្ឍនភាពការងារ ការនាំចូលសម្ភារៈវត្ថុធាតុដើម ការបែងចែកកម្លាំងពលកម្ម- កម្មករជំនាញតាមអគារនីមួយៗ និងបញ្ហាប្រឈមនានា ព្រមទាំងបានស្នើឱ្យទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេសរៀបចំផែនការលម្អិត លើការងារនាំចូលសម្ភារៈវត្ថុធាតុដើម និងការសាងសង់ ដើម្បីតាមដាន ត្រួតពិនិត្យ និងជំរុញឱ្យក្រុមហ៊ុន CM Grand Development និង Tan Kim Eng អនុវត្តគម្រោងឱ្យសម្រេចតាមផែនការ ដែលបានសន្យា។

យោងតាមរបាយការណ៍ របស់អង្គភាពគ្រប់គ្រងគម្រោង គិតត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេ៥ សម្រេចបានចំនួន៥៨,៤៨%ហើយ៕

ប្រទេសចិនអនុម័តគម្រោងPPPថ្មីចំនួន៣៨៦ក្នុងរយៈពេល ៨ខែឆ្នាំនេះ

ដោយ: លាងហួរ

ប៉េកាំង: ទិន្នន័យផ្លូវការបានបង្ហាញថា នៅថ្ងៃទី២០ខែកញ្ញានេះថា ប្រទេសចិន បានអនុម័តគម្រោងភាពជាដៃគូសាធារណៈ និងឯកជន (PPP)ថ្មីចំនួន៣៨៦ ដែលបានចុះបញ្ជីក្នុងរយៈពេល៨ខែ ដំបូងនៃឆ្នាំ២០២២នេះ។

យោងតាមក្រសួងហិរញ្ញវត្ថុបានឱ្យដឹងថា គម្រោង PPP ដែលមានការវិនិយោគសរុប ក្នុងទំហំតឹកប្រាក់ចំនួន២៣៩,៩ពាន់លានយ័ន(ប្រហែល៣៤,៥៣ពាន់លានដុល្លារអាមេរិក) ត្រូវបានបញ្ចូលទៅក្នុងវិស័យដឹកជញ្ជូនក្នុងអំឡុងពេលនោះ ដែលជាទំហំវិនិយោគធំបំផុត នៃគម្រោងថ្មីក្នុងចំណោមវិស័យទាំងអស់។

នៅក្នុងខែសីហា គម្រោង PPP ថ្មីសរុបចំនួន៤៨ត្រូវបានបន្ថែម ដែលគម្រោងចំនួន២៥ ពាក់ព័ន្ធនឹងការទប់ស្កាត់ និងការត្រួតពិនិត្យការបំពុលកាបូនទាប ហើយគម្រោងPPPs បានដើរតួជាគំរូវិនិយោគរួមគ្នា រវាងរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន។

អាជ្ញាធរចិនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បាននិងកំពុងស្វែងរកលទ្ធភាព នៃការផ្តល់មូលនិធិដល់ហេដ្ឋារចនាសម្ព័ន្ធ និងការងារសាធារណៈតាមរយៈគំរូ PPP ក្នុងគោលបំណងកាត់បន្ថយបំណុលរបស់រដ្ឋបាល ក្នុងតំបន់ និងផ្តល់ឱកាសថ្មីៗសម្រាប់មូលធនឯកជន។

យោងតាមក្រសួងហិរញ្ញវត្ថុបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៤ រហូតដល់ចុង ខែសីហាឆ្នាំ២០២២នេះ ប្រទេសចិនបានអនុម័តគម្រោង PPP ចំនួន១០៣០៦ ជាមួយនឹងការវិនិយោគសរុបក្នុងទំហំទឹកប្រាក់ចំនួន១៦,៤ពាន់ពាន់លានយ័ន(ប្រហែល២,៣ពាន់ពាន់លានដុល្លារ)៕

 

Mixed opinions over ministry’s proposal for limited-term apartment ownership

Mixed opinions have arisen around the Ministry of Construction’s proposal of setting limited terms for apartment ownership, which were repeated in the latest draft amendments to the Law on Housing.

HÀ NỘI — Mixed opinions have arisen around the Ministry of Construction’s proposal of setting limited terms for apartment ownership, which were repeated in the latest draft amendments to the Law on Housing.

In the draft, which the ministry recently made public for comments, the ministry added a new section on “Term for apartment ownership” with two options.

In the first option, the term for apartment ownership would be defined based on the lifespan of the building. In the second option, there would be no change, meaning that there would be no regulation about the ownership term.

Experts said that it was essential to give careful consideration to the proposal of limiting apartment ownership terms because this was a new thing in Việt Nam and could have a significant impact on the market and residents.

The view of the first option was similar to the proposal setting a limited term of 50-70 years for apartment ownership raised four months ago which had caused a stir among the public.

Most residents and experts did not agree with the proposal, pointing out that a limited term for apartment ownership was not appropriate for buildings that were developed on long-term residential land as apartment owners still had the right to own the land in the long term following the established land laws.

Văn Quang, who lives in an apartment building in Bình Thạnh District, HCM City, said that his family saved up for 10 years to buy the apartment. He was worried he would lose his biggest asset when the ownership term expired.

Another resident said that he planned to sell a house to buy an apartment close to the city centre which was more convenient for traveling to work. However, when he heard about the ministry’s proposal, he changed his mind.

If the proposal was passed, people might rush to buy land instead of apartments and this would cause a problem for the market, he said.

According to David Jackson, general director of property market research firm Colliers Vietnam, in any approach, the Ministry of Construction aimed for stable growth of the real estate market, and clarifying issues related to house ownership and ownership terms was an important part of the process.

It was necessary to have an appropriate approach with a specific roadmap and transparent regulations, which would help diversify the housing market and open up more opportunities for customers and real estate developers, he said.

Limited-term apartment ownership was currently applied in many countries in the world but is a completely new thing in Việt Nam, thus, careful consideration was needed to harmonise benefits and achieve long-term development goals, he said.

Limited terms for apartment ownership were expected to tackle difficulties in urban development and management, he said, pointing out that like other types of housing, the quality of apartment buildings gradually decreased years over years, affecting the safety and life of residents.

He said applying limited ownership terms would also bring many opportunities for redevelopment and change of land use purposes, thereby better serving social needs in the future while providing access to housing for the next generations as land was a finite resource.

Nguyễn Duy Thành, chairman of Global Home, said that it was important to have solutions to handle construction works that expired and ownership issues to protect the legitimate rights of residents.

If the buildings had to be demolished and rebuilt, the old owners should have the right to receive compensation at market prices to settle down, he said, stressing that every building had its lifespan and would degrade over time.

In response to the public, Deputy Director of the Housing and Real Estate Market Management Department under the Ministry of Construction Nguyễn Mạnh Khởi told Việt Nam News Agency that the proposal was raised to tackle existing difficulties in the renovation and rebuilding of old and degraded apartment buildings.

Many buildings had been degraded and seriously affected the lives of residents, but it was difficult to demolish and rebuild because ownership was permanent, he pointed out.

He said that in the first option, there was no specific limit on the number of years for ownership, but it would depend on the work’s lifespan in accordance with the law on construction.

Khởi said that the ministry would listen to every contribution and ensure benefit harmonisation in policy-making, in which the benefits of residents would be the top priority.

Khởi said that with the limited-term apartment ownership, some people would switch to buying land but not the majority. The regulations on apartment ownership terms might affect housing prices and create conditions for prices to drop, he said.

The Ministry of Construction was making public for comments two draft amendments to the Law on Housing and the Law on Real Estate Business, both had significant impacts on the real estate market and enterprises operating in the industry.

The amended Law on Real Estate was expected to be submitted to the National Assembly in May 2023 and passed in October 2023 while the amended Law on Housing was expected to be discussed at the National Assembly for the first time in October and passed in May 2023.

Both were expected to come into force on January 1, 2024, to put the development of the real estate market on track.

Other points in the drafts which were drawing attention included the legal framework for condotels, officetels and shophouse, the operation of real estate brokers, house ownership of foreigners, and transactions via real estate trading centres. — VNS

 

រដ្ឋាភិបាលវៀតណាមគ្រោងសង់ផ្លូវល្បឿនលឿន៥០០០គីឡូម៉ែត្រនិងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៤៥

ដោយ: លាងហួរ

ហាណូយ: នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chính បានអំពាវនាវឱ្យពន្លឿន គម្រោងផ្លូវដឹកជញ្ជូនសំខាន់ៗ ខណៈដែលលោកធ្វើជាប្រធានកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការដឹកនាំរដ្ឋ។

ក្នុងសុន្ទរកថារបស់លោក នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ គឺជារបកគំហើញយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រទាំងបី ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន គឺជាឧបសគ្គចម្បងរបស់ប្រទេស។

លោកបានកត់សម្គាល់ថា ប្រទេសវៀតណាមមានគោលបំណងសាងសង់ផ្លូវល្បឿនលឿន យ៉ាងហោចណាស់៥០០០គីឡូម៉ែត្រ នៅឆ្នាំ២០៣០ដែលរួមចំណែកដល់ការសម្រេចគោលដៅ ក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់នៅឆ្នាំ២០៤៥។

លោកបានលើកឡើងពីចំណុចខ្សោយ និងចំណុចខ្វះខាតក្នុងការបែងចែកធនធាន សម្រាប់ការអភិវឌ្ឍវិស័យដឹកជញ្ជូន ដោយលោកមានប្រសា សន៍ថា វិស័យដឹកជញ្ជូនមិនបានសម្រេចគោលដៅ ដែលបានកំណត់ ជាពិសេសគម្រោងផ្លូវល្បឿនលឿន។ គម្រោងជាច្រើន មិនទាន់មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាពិសេសនៅតាមទីក្រុងធំៗ។

លោកបានថ្លែងដោយសង្កត់ធ្ងន់ លើតម្រូវការក្នុងការដោះស្រាយភាពទន់ខ្សោយ ក្នុងពេលអនុវត្តគម្រោងឱ្យបានឆាប់។

ប្រមុខរដ្ឋាភិបាលបានបញ្ជាឱ្យសមាជិក នៃគណៈកម្មាធិការដឹកនាំលើកកម្ពស់ស្មារតី នៃការទទួលខុសត្រូវ ក្នុងការអនុវត្តភារកិច្ចដែលបានកំណត់របស់ពួកគេ អនុលោមតាមវិមជ្ឈការ  កំណត់បញ្ហានៅក្នុងគម្រោងយ៉ាងច្បាស់ និងស្នើដំណោះស្រាយ ដើម្បីពន្លឿនដំណើរការនៃគម្រោង៕

រដ្ឋាភិបាលកំពុងពិចារណាឱ្យពលរដ្ឋថៃ ដែលរស់នៅខេត្តជាប់ព្រំដែនមកលេងសៀមរាប-អង្គរដោយមិនចាំបាច់មានលិខិតឆ្លងដែន

ដោយៈ សុផារី

ភ្នំពេញៈ គណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ.) បានលើកឡើងពីយោបល់ទាក់ទាញពលរដ្ឋថៃ ដែលរស់នៅខេត្តជាប់ព្រំដែនកម្ពុជា ឱ្យចូលមកទស្សនាខេត្តសៀមរាប ពិសេសរមណីយដ្ឋានអង្គរ។

ការលើកឡើងនូវសំណើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈកម្មការអន្តរក្រសួង គ.អ.ច.ទ. នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គ.អ.ច.ទ.។

លោកហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធាន គ.អ.ច.ទ. បានឱ្យដឹងនាក្រោយកិច្ចប្រជុំថា លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងអំពីយោបល់មួយ គឺសំណើស្នើទៅកាន់រាជរដ្ឋាភិបាល ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋថៃ ដែលរស់នៅខេត្តជាប់ព្រំដែនកម្ពុជា អាចឆ្លងមកខេត្តសៀមរាបដែលជាខេត្តទី២ (បន្ទាប់ពីខេត្តទី១ដែលជាប់ព្រំដែន) ដោយគ្រាន់តែប្រើប្រាស់ត្រឹមបណ្ណព្រំដែន Border Pass (មិនចាំបាច់មានលិខិតឆ្លងដែន)។

លោកលើកជាឧទាហរណ៍ថា ពលរដ្ឋថៃដែលរស់នៅខេត្តស្រះកែវ ពេលចូលមកខេត្តបន្ទាយមានជ័យ ហើយអាចចូលមកខេត្តសៀមរាប អ្នកនៅខេត្តសុរិន្ទ្រ ពេលចូលមកខេត្តឧត្តរមានជ័យ អាចចូលមកខេត្តសៀមរាបទៀតបាន។

បច្ចុប្បន្នកម្ពុជា-ថៃ កំពុងអនុវត្តការអនុញ្ញាតឱ្យមានការចេញ/ចូល រវាងប្រជាជន ដែលរស់នៅជាប់ព្រំដែនទាំងសងខាង។ ប្រជាជនដែលកាន់បណ្ណព្រំដែន អាចឆ្លងកាត់ព្រំដែនបាន ដោយមិនចាំបាច់មានលិខិតឆ្លងដែនឡើយ។ ដើម្បីទទួលបានបណ្ណព្រំដែននេះ ប្រជាពលរដ្ឋគ្រាន់តែមានអត្តសញ្ញាណបណ្ណ គឺអាចស្នើសុំបណ្ណព្រំដែននេះបាន។

លោក ហោ សារុន បានថ្លែងថា “ប្រជាពលរដ្ឋថៃខ្លះ គាត់ចង់មកលេងប្រាសាទអង្គរវត្ត តែគាត់អត់មានលិខិតឆ្លងដែន ដូច្នេះបើគាត់រស់នៅខេត្តជាប់ព្រំដែន គាត់អាចស្នើសុំបណ្ណព្រំដែន នឹងអាចចូលមកទស្សនារមណីយដ្ឋានអង្គរបានដូចគ្នា”។

លោករដ្ឋលេខាធិការបានបន្តថា ប្រសិនបើការអនុវត្តយ៉ាងដូច្នេះ កម្ពុជានឹងទទួលបានផលចំណេញបន្ថែម ពីវិស័យទេសចរណ៍ តាមរយៈការចូលមកទស្សនា ដោយផ្ទាល់របស់ភ្ញៀវទេសចរ ដែលជាប្រជាពលរដ្ឋថៃ រស់នៅតាមខេត្តជាប់ព្រំដែនកម្ពុជា។

ខេត្តរបស់ប្រទេសថៃ ដែលជាប់ជាមួយព្រំដែនប្រទេសកម្ពុជា រួមមាន ខេត្តឧត្បុលរាជធានី (Ubon Ratchathani) ជាប់ជាមួយខេត្តព្រះវិហារ ខេត្តស្រីសាកេត (Si Sa Ket) ជាប់ជាមួយខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ខេត្តសុរិន្ទ្រ (Surin) ជាប់ជាមួយខេត្តឧត្តរមានជ័យ ខេត្តបុរីរម្យ (Buri Ram) ជាប់ជាមួយខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ខេត្តស្រះកែវ (Sa Kaeo) ជាប់ជាមួយខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង និងខេត្តចន្ទបុរី (Chanthaburi) ជាប់ជាមួយខេត្តបាត់ដំបង និងខេត្តប៉ៃលិន៕

តើនិយ័តករបរធនបាលកិច្ចដើរតួនាទីដូចម្តេចក្នុងការទាក់ទាញ វិនិយោគិនបរទេស

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ និយ័តករបរធនបាលកិច្ច ជាស្ថាប័នថ្មីមួយដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញការវិនិយោគពីបរទេស ពិសេ​សលើវិស័យអចលនទ្រព្យ។

លោកសុខ រ៉ាអគ្គនាយកនិយ័តករបរធនបាលកិច្ចបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា និយ័តករបរធនបាលកិច្ច ជាអាជ្ញាធរគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា ហើយត្រូវបានបង្កើតឡើងក្រោមច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ ដែលត្រូវបានប្រកាស ដាក់ឱ្យប្រើប្រាស់កាលពីខែមករា ឆ្នាំ២០២១។  ​

រហូតមកដល់បច្ចុប្បន្ន មានបរធនបាលកិច្ចចំនួន៥២ ទទួលបានការចុះបញ្ចីជាមួយ និយ័តករបរធនបាលកិច្ច។

លោកសុខ​ រ៉ាបានបន្តថា ក្នុងចំណោមនោះ ក្រុមហ៊ុនហ្សីលាន ត្រាស់ ម.ក ដែលទើបទទួលបាន វិញ្ញាបនបត្រចុះបញ្ជី​ជាប្រតិបត្តិករបរធនបាល នៃ​គម្រោងវិនិយោគ​រួម នឹងផ្តល់សេវាកម្មសំខាន់ៗ មានដូចជា​ សេវាបរធនបាលពាណិជ្ជកម្ម ក្នុងការថែរក្សា គ្រប់គ្រង ក៏ដូចជាធ្វើជាតំណាង នៃភាពជាម្ចាស់កម្មសិទ្ធិស្របច្បាប់ លើទ្រព្យសម្បត្តិបរធនវិនិយោគ ក្នុងគម្រោងវិនិយោគរួម។​

លោកបន្តថា បន្ថែមលើនេះ ក្រុមហ៊ុន ផ្តល់សេវាបរធនបាលកិច្ច​បុគ្គល ដែលជាសេវាផ្តល់លើការឈរឈ្មោះ ជាកម្មសិទ្ធិករឱ្យជនបរទេស ដែលចង់ទិញអចលនទ្រព្យ ដូចជាដីធ្លី និងផ្ទះ ដោយអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ក្នុងការធ្វើប្រតិបត្តិការបរធនបាលកិច្ចនៅកម្ពុជា៕

 

 

ពលរដ្ឋចិនសម្រុកទិញផ្ទះប្រណីត ខណៈទីផ្សារអចលនទ្រព្យក្នុងប្រទេសនេះកំពុងដាំក្បាលចុះ

ដោយៈសុខុម

ប៉េកាំងៈ នៅក្នុងទីក្រុងស៊ឹនជិន (Shenzhen) នាភាគខាងត្បូងនៃប្រទេសចិន ជាកន្លែងដែលវិស័យអចលនទ្រព្យ បានដាំក្បាលចុះខ្លាំង ផ្ទះប្រណីតៗ កំពុងតែមានតម្រូវការហក់ឡើងខ្លាំងគួរឱ្យកត់សម្គាល់ ខណៈអ្នកទិញដែលមានទ្រព្យសម្បត្តិច្រើន ស្វែងរកការវិនិយោគមានសុវត្ថិភាពចំពេលទីផ្សារទន់ខ្សោយ។

យោងតាមកាសែត Securities Times ដែលបានចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៩ ខែកញ្ញាឱ្យដឹងថា នៅក្នុងទីក្រុងស៊ឹនជិន ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យា ផ្ទះប្រណីតសរុបចំនួន៦០៤យូនីត ក្នុងគម្រោងអភិវឌ្ឍន៍ដែលមិនទាន់បានចាប់ផ្ដើមសាងសង់ នៅឡើយត្រូវបានលក់ Pre-sale ក្នុងតម្លៃខ្ពស់រហូតដល់ទៅ២៣.០៨៧ដុល្លារអាមេរិក ក្នុង១ម៉ែត្រការ៉េ។

ដោយសារផ្ទះប្រណីតទាំងនេះ ក្នុង១យូនីតមានទំហំធំរហូតដល់ទៅ៤២៥ម៉ែត្រការ៉េ ដូចនេះផ្ទះប្រភេទនេះក្នុង១យូនីត អាចមានតម្លៃដល់ទៅ៩,៨លានដុល្លារអាមេរិកឯណោះ។

កាសែតដដែលនេះ បានចុះផ្សាយកាលពីខែឧសភា ថា ផ្ទះជាច្រើនយូនីត នៅក្នុងគម្រោងមួយដែល១យូនីត មានតម្លៃយ៉ាងតិច២,៥៧លានដុល្លារអាមេរិក ត្រូវបានលក់ចេញនៅថ្ងៃចាប់ផ្ដើមបើកលក់ដំបូង។

ទីផ្សារអចលនទ្រព្យក្នុងប្រទេសចិន បានដាំក្បាលចុះយ៉ាងខ្លាំងក្នុង     រយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយតម្លៃផ្ទះបានធ្លាក់ចុះស្រឹបៗ ហើយការលក់ផ្ទះទៀតសោតក៏ស្ងាត់ដូចចោរលួចសេះ បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំង ចាត់វិធានការក្ដៅដើម្បីកាត់បន្ថយបំណុលច្រើន លើសលប់របស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ជាហេតុបង្កឱ្យមានវិបត្តិសាច់ប្រាក់ និងធ្វើឱ្យអ្នកទិញបាត់បង់ទំនុកចិត្តយ៉ាងខ្លាំង។

ទោះជាយ៉ាងណា ទីផ្សារផ្ទះប្រណីតថ្មីៗនៅតែពេញនិយមខ្លាំង ក្នុងចំណោមអ្នកមាន ដោយអ្នកទិញចាត់ទុកវាការវិនិយោគ ដ៏មានសុវត្ថិភាពនៅក្នុងទីផ្សារអចលនទ្រព្យដែលទន់ខ្សោយ៕ Reuters៕

មន្រ្តីប្រជុំកែសម្រួលផែនការមេគ្រប់ជ្រុងជ្រោយសម្រាប់ឆ្នាំ២០២២ ២០៣០ដែលគ្រោងចំណាយទុនជាង៥០ពាន់លានដុល្លារ

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបើក​កិច្ចប្រជុំពិនិត្យ និងកែសម្រួលសេចក្តីព្រាងផែនការមេ គ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនអន្តរមធ្យោបាយ កម្ពុជាឆ្នាំ២០២២-២០៣០។

កិច្ចប្រជុំនេះដឹកនាំដោយ លោកឈៀង ពេជ្រ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមការងារអន្តរអគ្គនាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យ និងកែសម្រួលសេចក្តីព្រាងផែនការមេ គ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា ឆ្នាំ២០២២-២០៣០ ដែលអគ្គនាយកដ្ឋានភស្តុភារកម្ម ទើបបានទទួលពីឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ(SNEC)។

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោកអគ្គនាយក បានស្នើឱ្យអង្គភាពពាក់ព័ន្ធទាំងអស់ពិភាក្សា លើចំណុចជាច្រើនរួមមាន ទី១) ពិនិត្យនូវការឆ្លើយតបរបស់ SNEC ថាស្របតាមគោលដៅរបស់ផែនការមេ របស់អង្គភាពឬទេ ទី២ អនុវត្តន៍តាមគោលការណ៍ទាំង៧ចំណុចរបស់ SNEC ក្នុងការជ្រើសរើសគម្រោងអាទិភាព និងទី៣ ឆ្លើយតបជា លាយលក្ខណ៍អក្សរត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីឱ្យក្រុមការងាររបស់អគ្គនាយក    ដ្ឋានភស្តុភារ កម្មធ្វើការបូកសរុបទាន់ពេលវេលាជូនទៅ SNEC រៀបចំបន្តទៀត៕

 

ស្ថាប័នរដ្ឋនិងឯកជនសហការគ្នាដើម្បីជម្រុញការវិនិយោគដើម្បីជម្រុញ កំនើនសេដ្ឋកិច្ច

 ដោយៈគង់ សូរិយា

       ភ្នំពេញៈ ក្រុមហ៊ុន Zillennium Group ដែលជាបណ្តុំទីផ្សារអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា បានសម្រេចកិច្ចសហការជាមួយ និយ័តករមូលបត្រកម្ពុជា និងនិយ័តករបរធនបាលកិច្ច ដើម្បីបញ្ជ្រាបការយល់ដឹងពីសក្តានុពលនៃវិស័យមូលបត្រ វិស័យបរធនបាលកិច្ចទៅដល់សារធារណជន ឱ្យបានកាន់តែទូលំទូលាយ និងបង្កើនទំនុកចិត្តដល់អ្នកវិនិយោគទាំងក្នុង និងក្រៅស្រុក។

ពិធីចុះអនុស្សារណៈយោគយល់គ្នានេះ ត្រូវបានរៀបចំធ្វើឡើង នៅថ្ងៃទី ១៦ កញ្ញា ឆ្នាំ២០២២ នៅឯសណ្ឋាគារ Raffle Le Royal។​ MoUនេះមានការចូលរួមចុះហត្ថលេខាដោយឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា លោកសុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច លោកគុយ  វ៉ាត  ប្រធានក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុនZillennium Group លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក Gao Shan នាយកផ្នែកទំនាក់ទំនងធុរៈកិច្ច ក្រុហ៊ុ​ន ហ្សីលាន ត្រាស់ ម.ក និង​លោក ឡែម ចាន់សំរេច នាយកប្រតិបត្តិក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក​។

មានប្រសាសន៍ក្នុងពិធីចុះហត្ថលេខា​ លោក គុយ វ៉ាត ប្រធានក្រុមបប្រឹក្សាភិបាល ក្រុមហ៊ុនហ្សីលាននាម ឯ.ក បានមានប្រសាសន៍ ដោយចាត់ទុកកិច្ចសហការនៅថ្ងៃនេះ គឺជាខិតខំប្រឹងប្រែង ក្នុងការចូលរួមលើកកម្ពស់ការយល់ដឹងពីវិស័យមូលបត្រ និងវិស័យបរធនបាលកិច្ចទៅដល់សាធារណជន ការកសាងសមត្ថភាព ការចែករំលែកចំណេះដឹងនិងជំនាញ និងការទាក់ទាញការចូលរួមឱ្យកាន់តែច្រើន និងការវិនិយោគនៅក្នុងវិស័យទាំងពីរនេះ។

លោកថ្លែងថា “កិច្ចសហការនៅថ្ងៃនេះ បានបង្ហាញពីចំណង និងការរឹតបន្ដឹងកិច្ចសហការ រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីបង្កើនសមិទ្ធិផលការងារឱ្យកាន់តែប្រសើរជាងនេះ”​។ លោកបន្ថែមថា​“វិស័យអច​ល​នទ្រព្យមានទំនាក់ទំនងយ៉ាងស៊ីជម្រៅ ជាមួយនឹងវិស័យមូលបត្រ និងវិស័យបរធនបាលកិច្ច  ហើយការរីកលូតលាស់នៃវិស័យទាំងពីរនេះ នឹងជួយបំពេញភាពរីកចម្រើនដល់គ្នាទៅវិញទៅមក សម្រាប់វិស័យអចលនទ្រព្យ”។​

ក្រុមហ៊ុន Zillennium Group គឺជាបណ្តុំអ៊ីកូស៊ីស្តឹម (ecosystem) ក្នុងវិស័យអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងដោយក្រុមអ្នកធុរកិច្ចវ័យក្មេង ដែលសុទ្ធសឹងជាអ្នកជំនាញ និងមានបទពិសោធន៍បូកបញ្ចូលគ្នា រហូតដល់ទៅ៩០ឆ្នាំ ក្នុងវិស័យអចលនទ្រព្យ និងការគ្រប់គ្រងមុខជំនួញទាំងនៅកម្ពុជា និងលើឆាកអន្តរជាតិ។

ក្រុមហ៊ុន ហ្សីលាន ត្រាស់ ម.ក ដែលផ្តល់សេវាកម្មថែរក្សាទ្រព្យសម្បត្តិជំនួស ក្នុងគម្រោងវិនិយោគរួមនៅកម្ពុជា ទទួលបានអាជ្ញាបណ្ណពីនិយ័តករបរធនបាលកិច្ច​ ហើយក្រុមហ៊ុននេះគឺ ជាផ្នែកមួយនៃចង្កោមក្រុមហ៊ុនទាំង៣០ នៃអ៊ីកូស៊ីស្តឹម របស់ក្រុមហ៊ុន ក្រុមហ៊ុនហ្សីលាននាម ឯ.ក។ ​ ចំណែកក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក​ ទទួលបានអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជាកាលពីឆ្នាំ២០១៩ មានតួនាទីជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិ។​​

លោកសុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានមានប្រសាសន៍ថា ការចុះអនុស្សារណៈយោគយល់គ្នានាពេលនេះ គឺជាការបើកទំព័រថ្មីមួយរវាងវិស័យឯកជន និងស្ថាប័នរដ្ឋាភិបាល ដែលសម្រេចបាននូថវកិច្ចសហការដ៏សំខាន់ និងជាស្មារតីរួមមួយ​ ដើម្បីលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយពីសក្តានុពលវិស័យមូលបត្រ និងបរធនបាលកិច្ចទៅដល់សាធារណជន ជាពិសេសទៅដល់សមាជិករបស់ ក្រុមហ៊ុនហ្សីលាននាម ឯ.ក ដែលជាវិនិយោគិន និងធុរជន ក្នុងការស្វែងយល់ពីការអភិវឌ្ឍថ្មីៗ និងដើម្បីរៀបចំខ្លួនចូលរួមវិនិយោគក្នុងវិស័យបរធនបាលកិច្ច។ ​

លោកបញ្ជាក់ថា “វិស័យបរធនបានកិច្ច មានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ ជំរុញការវិនិយោគវិស័យអចលនទ្រព្យនៅកម្ពុជា ដោយសារថាវិស័យនេះ នឹងផ្តល់ជាថ្នាលថ្មីមួយបន្ថែមទៀត ទាក់ទងនឹងការបង្កើនទំនុកចិត្តដល់វិនិយោគិន ទោះអ្នកវិនិយោគនោះមិនមានបទពិសោធន៍ ឬការយល់ដឹងពីផ្សារក្នុងស្រុក ក៏នៅតែអាចវិនិយោគអចលនទ្រព្យនៅកម្ពុជាបានដែរ”។ លោកបន្តថា “នោះគឺតាមរយៈប្រគល់សិទ្ធិ​ទៅដល់អ្នកជំនាញ ដែលជាក្រុមហ៊ុនដើរតួ ជាប្រតិបត្តិករ​បរធនបាល ដើម្បីវិនិយោគ ឬចាត់ចែងទ្រព្យសម្បត្តិជំនួសម្ចាស់ទ្រព្យ”។​

លោកសុខ ដារ៉ា បានបញ្ជាក់ថា កត្តានេះនឹងក្លាយជាជម្រើសវិនិយោគដ៏សំខាន់មួយ តាមរយៈការប្រើប្រាស់ក្រុមហ៊ុនជំនាញ ដែលទទួលបានអាជ្ញាប័ណ្ណ ដោយមានការទទួលស្គាល់ស្របច្បាប់ ហើយយន្តការបែបនេះ នឹងជួយបង្កើនទំនុកចិត្តខ្ពស់ដល់អ្នកវិនិយោគ និងទាក់ទាញរំហូរវិនិយោគពីក្រៅប្រទេស។

នាយកផ្នែកទំនាក់ទំនងធុរៈកិច្ច ក្រុហ៊ុ​ន ហ្សីលាន ត្រាស់ ម.ក ​ លោក Gao Shan បានលើកឡើងថា ប្រតិបត្តិការក្រុមហ៊ុនក្នុងវិស័យបរធនបាលកិច្ច នឹងរួមចំណែកជំរុញ ឱ្យមានការទិញអចលនទ្រព្យពីជនជាតិបរទេស ក៏ដូចជា ធ្វើឱ្យកំណើនរំហូរចូលនៃទុនវិនិយោគ មកកម្ពុជាកាន់តែច្រើនផងដែរ។​ មូលហេតុ គឺដោយសារ​ថា បរធនបានកិច្ច ជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយដទៃទៀត ដែលអាចឱ្យជនបរទេសទិញអចលនទ្រព្យនៅកម្ពុជាបានដោយស្របច្បាប់ ហើយតាមរយៈបរធនបាលកិច្ចនេះ ហ្សីលាន ត្រាស់ អាចឈរឈ្មោះជាកម្មសិទ្ធិករតំណាងឱ្យបុគ្គល ឬជាក្រុមហ៊ុនដល់ជនបរទេស។ ​

លោកបបន្ថែមថា “វិស័យថ្មីនេះ នឹងក្លាយជាដំណោះស្រាយមួយ ជាពិសេសសម្រាប់ជនបរទេសជាលក្ខណៈបុគ្គល ឬជាក្រុមហ៊ុនដែលមានបំណងចង់ទិញអចលនទ្រព្យ ដោយស្របច្បាប់នៅកម្ពុជា តាមរយៈបរធនបាល”។លោកបន្ថែមថា “កិច្ចសហការនៅថ្ងៃនេះ នឹងរួមចំណែកអភិវឌ្ឍក្នុងវិស័យមូលបត្រ និងបរធនបាលកិច្ច ព្រមទាំងការរួមចំណែក ដល់ការធ្វើពិពិធកម្មវិស័យហិរញ្ញវត្ថុនៅកម្ពុជា”។

ក្រុមហ៊ុនបរធនបាល ដើរតួជាអ្នកថែរក្សានឹងគ្រប់គ្រងទ្រព្យសម្បត្តិ ដោយគ្មានសិទ្ធិយកទៅលក់បន្តឡើយ ទោះជាដីឬផ្ទះ នោះជាឈ្មោះកម្មសិទ្ធិរបស់ក្រុមហ៊ុនក៏ដោយ ហើយបរធនបាលកិច្ចនេះ គឺតម្រូវចុះបញ្ជីជាមួយនិយ័តករបរធនបាលកិច្ច ដែលយន្តការទាំងនេះ គឺកាន់តែផ្តល់​ទំនុកចិត្តខ្ពស់ដល់អ្នកវិនិយោគ ជាពិសេសវិនិយោគិនជនបរទេស ដែលមកប ណ្តាក់ទុនវិនិយោគនៅកម្ពុជា។

យោងតាមច្បាប់ស្តីពីបរធនបាលកិច្ច ដែលត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់នៅដើមខែមករា ឆ្នាំ២០១៩ បានបញ្ជាក់ថា បរធនបាលកិច្ចត្រូវបានបែងចែកជា៤ប្រភេទ មានដូចជា បរធនបាលកិច្ចពាណិជ្ជកម្ម​ បរធនបាលកិច្ចសាធារណៈ បរធនបាលកិច្ចសង្គម និងបរធនបាលកិច្ចបុគ្គល។

បរធនបាលកិច្ច ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្សេងៗគ្នា។ តួយ៉ាង បរធនបាលកិច្ចពាណិជ្ជកម្ម ត្រូវបានបង្កើតឡើងក្នុងគោលបំណងស្វែងរកប្រាក់ចំណេញ សម្រាប់ជាប្រយោជន៍ ដល់អ្នកផ្តល់វិភាគទានបរធនបាលកិច្ច ឬបុគ្គលណាមួយជាក់លាក់ ដែលកំណត់ដោយអ្នកផ្តល់វិភាគទានបរធនបាលកិច្ច។​​

ចំណែកលោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់​ងារអចលនវត្ថុកម្ពុជា ដែលបានចូលរួមក្នុងពិធីចុះ​ MoU ផងដែរនោះ​ បានលើកឡើងថា កិច្ចសហការនាពេលនេះ បានឆ្លុះបញ្ចាំង​ពីការយកចិត្តទុកយ៉ាងសំខាន់ ពីស្ថាប័នរដ្ឋាភិបាល ក្នុងការជួយជ្រោមជ្រែងដល់វិស័យឯកជន ក្នុងការបង្កើតយន្តការវិនិយោគថ្មីៗ ជាពិសេសការវិនិយោគក្នុងវិស័យអចលនទ្រព្យ តាមរយៈវិស័យបរធនបាលកិច្ច។

លោកបន្តថា “យន្តការទាំងនេះ នឹងបង្កលក្ខណៈងាយស្រួល និងកាន់តែទូលំទូលាយដល់អ្នកវិនិយោគ ជាពិសេសបង្កើនភាពទាក់ទាញរំហូរវិនិយោគពីក្រៅប្រទេស កាន់តែច្រើនបន្ថែមទៀតនៅកម្ពុជា។

លោកបន្តថា “វត្តមានអ្នកវិនិយោគបរទេស នឹងរួមចំណែកដល់សំខា​ន់ ក្នុងការជួយពន្លឿនកំណើនសេដ្ឋកិច្ចនៅកម្ពុជា ហើយរំហូរទុនវិនិយោគទាំងនេះ នឹងបង្កើតឱ្យមានតម្រូវការទីតាំងដី សម្រាប់អភិវឌ្ឍអគារខុនដូ អគារពាណិជ្ជកម្ម និងតម្រូវការដីសម្រាប់សាងសង់រោងចក្រឧស្សាហកម្ម”។លោកបន្ថែមថា “ការទិញដីវិនិយោគបែបនេះ គឺសុទ្ធសឹងតែត្រូវការក្រុមហ៊ុនបរធនបាល ​ដែលផ្តល់សេវាកម្មជឿជាក់បាន អាចតំណាងជាកម្មសិទ្ធិករដល់អ្នកវិនិយោគបរទេស ដើម្បីអភិវឌ្ឍន៍ទីតាំងដីនៃគម្រោងវិនិយោគនោះ”៕​

 

————————————

 

​