អាកាសយានដ្ឋានតារាសាគរគ្រោងដាក់ឱ្យដំណើរការនៅពាក់ កណ្តាលឆ្នាំ២០២៣

ដោយៈ សុផារី

កោះកុងៈ រហូតមកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងខេត្តកោះកុង បានបញ្ចប់រួចរាល់១០០%  និងគ្រោងដាក់ដំណើរការនៅពាក់កណ្តាលឆ្នាំ២០២៣ខាងមុខ។

នេះបើតាមការបញ្ជាក់របស់លោក ស៊ិន ចាន់សេរីវត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិល នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល” ព្រឹកថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ២០២២នេះ។

លោកស៊ិន ចាន់សេរីវត្ថា បានមានប្រសាសន៍ថា “អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ជាគម្រោងភ្ជាប់ជាមួយ គម្រោងអភិវឌ្ឍន៍ផ្សេងទៀតជាកញ្ចប់តែម្តង ក្នុងខេត្តកោះកុង។ អាកាសយានដ្ឋាននេះ សាងសង់បញ្ចប់ហើយ១០០ភាគរយ នៅតែការបំពេញកាតព្វកិច្ច ក្នុងការទទួលបានវិញ្ញា​បនបត្រប្រតិបត្តិការអាកាសយានដ្ឋាននេះ”។

អ្នកជំនាញរូបនេះបញ្ជាក់ថា ការសាងសង់អាកាសយានដ្ឋាននេះ ត្រូវបានបិទជាច្រើនលើកច្រើនសារ ដោយសារតែផលប៉ះពាល់ពីវិបត្តិកូវីដ១៩ ជាពិសេសផលប៉ះពាល់ លើខ្សែចង្វាក់នៃការដឹកជញ្ជូន ការផ្គត់ផ្គង់សម្ភារៈ និងការធ្វើដំណើររបស់វិស្វករជំនាញ ដែលបានធ្វើឱ្យមានការយឺតយ៉ាវ ជាបន្តបន្ទាប់ក្នុងការបញ្ចប់ការសាងសង់។

លោកបន្តថា “បញ្ហាដែលនៅសេសសល់មួយចំនួន រួមមាន ការរៀបចំធនធានមនុស្ស ការបណ្តុះបណ្តាល ការសម្អាតការងារបន្ទាប់បន្សំ។ តាមផែនការ នៅពាក់កណ្តាលឆ្នាំ២០២៣ អាកាសយានដ្ឋាននេះនឹងអាចបើកប្រតិបត្តិការបាន”។

គម្រោងអាកាសយានដ្ឋានអន្តរជាតិតារាសាគរ វិនិយោគសាងសង់ដោយក្រុមហ៊ុន Tianjin Union Development Group ប្រទេសចិន ក្នុងទឹកប្រាក់ប្រមាណ៣៥០លានដុល្លារ។ ពេលដាក់ដំណើរការ អាកាសយានដ្ឋានខ្នាតអន្តរជាតិនេះនឹងអាចទទួលការចុះចត និងហោះចេញយន្តហោះប្រភេទ Boeing 777 និង Airbus A340 ជាដើម៕

មន្រ្តីជាន់ខ្ពស់ឡាវបង្ហើបពីគម្រោងតភ្ជាប់ពីរថភ្លើងពីឡាវមកកាន់កម្ពុជា

 ដោយៈ គង់ សូរិយា

       ប្រទេសឡាវៈ មន្រ្តីជាន់ខ្ពស់ប្រទេសឡាវបាបបង្ហើបពីគម្រោងតភ្ជាប់ខ្សែរថភ្លើងពីឡាវ មកកាន់កម្ពុជា ខណៈប្រទេសនេះកំពុងពង្រីកការតភ្ជាប់ផ្លូវដែកមកកាន់ប្រទេសក្នុងតំបន់។

ព៌តមាននេះត្រូវបានបង្ហើបឲ្យដឹង ក្នុងឱកាសលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទស្សនាតំបន់កំពង់ផែស្ងួត Vientiane Logistice Park ដែលជាគម្រោងវិនិយោគលើបណ្តាញ ផ្លូវគមនាគមន៍ផ្លូវគោក ដ៏ធំមួយរបស់ប្រទេសឡាវ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។

គណៈប្រតិភូបានកំពុងបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេ​សឡាវ ដោយប្រទេសឡាវ អះអាងថា នឹងមានគម្រោងតភ្ជាប់ផ្លូវដែក មកកាន់កម្ពុជា។

យោងតាមរបាយការណ៍របស់ថ្នាក់ដឹកនាំ កំពង់ផែស្ងួត Vientiane Logistice Park បានឲ្យដឹងថា គម្រោង វិនិយោគដោយទុននៅក្នុងស្រុកក្នុងទំហំទឹកប្រាក់ប្រមាណ៧០០លានដុល្លារ ក្នុងការតភ្ជាប់ផ្លូវដែកពីប្រទេ​សឡាវទៅប្រទេសចិន និងប្រទេសក្នុងតំបន់អាស៊ាន និងពីឡាវទៅប្រទេសនៅប៉ែកអឺរ៉ុប មានអាល្លឺម៉ង់ជាដើម។ គម្រោងនេះ នឹងធ្វើឱ្យប្រទេសឡាវ ដែលគ្មានកំពង់ផែសមុទ្រ មានផ្លូវគមនាគមន៍ដឹកជញ្ជូនភ្ជាប់ ទៅកាន់ពិភពលោក គឺLand locked to land linked។

តាមលោកអគ្គនាយកក្រុមហ៊ុនបានឲ្យដឹងថា ទៅថ្ងៃអនាគតក្រុមហ៊ុនមានគម្រោងតភ្ជាប់ផ្លូវដែកពីឡាវមកកម្ពុជា ដែលជាមធ្យោបាយដឹកជញ្ជូនមួយធ្វើឱ្យការដឹកជញ្ជូនទំនិញ ពិសេសកសិផលពីកម្ពុជាទៅប្រទេសចិននឹងចំណាយពេលវេលាខ្លីជាងបច្ចុប្បន្ននេះ និងនីតិវិធីងាយស្រួលទៀតផង។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានវាយតម្លៃខ្ពស់ចំពោះគម្រោងវិនិយោគដ៏ធំនេះ។ លោកជំទាវចាត់ទុកថា គម្រោងនេះជាចក្ខុវិស័យវែងឆ្ងាយមួយ របស់ថ្នាក់ដឹកនាំប្រទេសឡាវ ហើយនេះជាគម្រោងមួយ គួរជាទីមោទនៈណាស់ ពីព្រោះបានប្រើប្រាស់ទុននៅក្នុងស្រុក។

គម្រោងចង់តភ្ជាប់ផ្លូវគមនាគមន៍ចូលមកកម្ពុជានោះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងពាំនាំគម្រោងនេះជូនថ្នាក់ដឹកនាំ។

លោកជំទាវបានបញ្ជាក់ថា “កម្ពុជាត្រៀមស្វាគមន៍ជានិច្ច នៅពេលក្រុមហ៊ុនចុះទៅសិក្សានៅកម្ពុជានោះ”៕

 

 

CLDAនឹងបើកវគ្គបណ្តុះបណ្តាលលើជំនាញកសាងBranding និងពង្រីកបណ្តាញជំនួញ

ដោយៈគង់ សូរិយា

       ភ្នំពេញៈ សមាគមអ្នកអភិវឌ្ឈន៍ដីឡូត៍កម្ពុជា(CLDA) នឹងរៀបចំសិក្ខាសាលា និងវគ្គបំពាក់បំប៉នចំណេះដឹងទាក់ទង នឹងការកសាងBanding និងពង្រីកឱកាសក្នុងពិភពជំនួញ។

សិក្ខាសាលាស្តីពី “វិធីសាស្រ្តកសាងកេរ្តិ៍ឈ្មោះអោយល្បី និងយុទ្ធសាស្រ្តផ្សព្វផ្សាយ Digital Marketing ក្នុងវិស័យអចលនទ្រព្យ”នេះនឹងប្រារពធ្វើនៅថ្ងៃទី២២ កញ្ញាខាងមុខ ដោយជួបជាមួយវាគ្មិនល្បីៗ ដែលមានជំនាញក្នុងវិស័យអចលនទ្រព្យ និងបច្ចេកវិទ្យាជាច្រើនឆ្នាំដូចជា ទី១ ឧកញ៉ា ម៉ន សុខា ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា។ ឧកញ៉ា ផន វណ្ណិត អនុប្រធានសមាគម និងជាស្ថាបនិកក្រុមហ៊ុន រាជសន្តុសិត  ឯ.ក និងលោក រស់ សុវណ្ណថា អគ្គលេខាធិការសមាគម និងជាស្ថាបនិកក្រុមហ៊ុន NSO Technology។

តើសិស្ស និស្សិត ភ្នាក់ងារអចលនទ្រព្យ និងអ្នកពាក់ព័ន្ឋនៅក្នុងវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ច ចង់កសាង Branding អោយល្បីដែរឬទេ? ចង់មានឱកាសកសាងបណ្តាញ ទំនាក់ទំនងអោយកាន់តែទូលាយដែរឬទេ?។ ចង់ស្វែងយល់ពីការធ្វើទីផ្សារតាមបែប Digital ក្នុងវិស័យអចលនទ្រព្យដែរឬទេ? និងចង់ Build Network ជាមួយអ្នកជំនាញអចលនទ្រព្យដែរឬទេ?។

រួសរាន់ឡើង កន្លែងមានកំណត់ ត្រឹមតែ80នាក់តែប៉ុណ្ណោះ សូមធ្វើការចុះឈ្មោះតាមរយៈ👉https://forms.gle/5DanuDXfdtDdndhE8

☎️ 099 /093 50 777 9 👉Telegram Contact: https://t.me/CLDA_secretary៕

តើបុរីGB Residenceស្ថិតនៅលើទីតាំងមានលក្ខណៈពិសេសបែបណាសម្រាប់សម្រួលការរស់នៅ?

 ដោយៈគង់ សូរិយា

ភ្នំពេញៈ បុរី GB Residence ដែលកំពុងដំណើរការសាងសង់ និងលក់ជូននូវលំនៅដ្ឋានប្រណីត ជាច្រើនជម្រើសសម្រាប់ការរស់នៅ និងការវិនិយោគល្អបំផុតសម្រាប់អតិថិជន។

គម្រោងនេះ មានទីតាំងស្ថិតនៅក្នុងភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងមានចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីផ្សារទំនើប AEON Mall៣ ជាគម្រោងមានគុណភាព ដោយមានការសិក្សាយ៉ាងច្បា ស់លាស់ ដោយមានការសាងសងតាមស្តង់ដា បច្ចេកទេសសំណង់ ប្រើប្រាស់សម្ភារៈមានគុណភាពល្អ និងធានាប្រើបានរយៈពេលយូរ និងផ្តល់នូវគេហដ្ឋានរចនាពោពេញដោយគុណភាព ប្រណិតភាព និងស៊ីវិល័យ។

អ្វីជាចំណុចពិសេសរបស់គម្រោងនេះររួមមាន ទី១ មានទីតាំងអាចប្រកបអាជីវកម្មបាន នាពេលអនាគតខាងមុខ ទី២ បុរីនេះត្រូវបានឌីសាញដោយស្ថាបត្យករ ជំនាញលំដាប់ពិភពលោក ដែលធ្លាប់ឈ្នះពានរង្វាន់ពីទីក្រុងដូបៃ ទី៣ ជាគំរោងដែលគិតពីផាសុខភាពដល់អ្នករស់់នៅ ដោយមាន​ការសាងសង់សួនច្បារនៅចំកណ្តាលគម្រោង ដែលផ្តល់ឲ្យអ្នករស់នៅអាចប្រកដអាជីវកម្ម ហាត់ប្រាណ និងសំរាកលំហែរបាន។

អ្វីកាន់តែពិសេស ហេដ្ឋារចនាសម្ព័ន្ធក្នុងបុរី ផ្លូវថ្នល់ សួនច្បារ ប្រព័ន្ធទឹក ភ្លើង និងរុក្ខជាតិដើមឈើបៃតងខាងមុខផ្ទះ តាមបណ្តោយផ្លូវបុរី យ៉ាងស្រស់បំព្រងតាមបែបធម្មជាតិ។ ប្រព័ន្ធរំដោះទឹក ស្របតាមបទដ្ឋានបច្ចេក​ទេសត្រឹមត្រូវ ធ្វើអោយចរន្តទន្ទឹមនឹងនេះ បុរីក៏យកចិត្តទុកដាក់លើគ្រប់ចំណុច នៃការសាងសង់ ចាប់ពីផ្នែកមូល​ដ្ធានគ្រឿងបង្គំ នៃសំណង់រហូតដល់ការងារដេកគ័រ បំពាក់គ្រឿងទាន់សម័យ និងសន្សំ​សំចៃភ្លើនិងគុណភាព ក៏ដូចជាសោភ័ណភាពដ៏ស្រស់ស្អាត នៃគម្រោងទាំងមូលដែរ​។

លោកឧកញ៉ាតាំង គួងហាវអគ្គនាយកបុរីGB Residenceបានមានប្រសាសន៍ឲ្យដឹងកន្លងមកថា លោកសម្រេចចិត្តវិនិយោគបុរីនេះឡើង ដោយផ្តោតលើគុណភាព ប្រណិតភាព និងភាពស៊ីវិល័យ ដោយសារមើលឃើញសក្តានុពល និងភាពរីកចំរើនដ៏ឆាប់រហ័សនៅជុំវិញតំបន់នេះ ជាប់នឹងផ្លូវក្រវ៉ាត់ក្រុងទី៣ ហើយមិនឆ្ងាយពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងការកើនឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋ។

លោកឧកញ៉ាបានបន្តថា “ជាមួយនឹងការរចនាលំនៅដ្ឋាន មានម៉ូតផ្ទះស្អាត ប្លែក ប្រកបដោយស៊ីវិល័យ ពិសេសផ្តល់ជូនអ្នករស់នៅប្រកប​ដោ​យផាសុកភាព”។

ទំនាក់ទំនងលេខទូរសព្ទ៖ 077/070/066 363 005 សម្រាប់ការសាកសួរព័ត៌មានបន្ថែម និងការណាត់ជួប។ ទីតាំង: ស្ថិតនៅជិតនឹងផ្លូវក្រវ៉ាត់ក្រុងទី៣ មានចម្ងាយត្រឹមតែ២.៤គមប៉ុណ្ណោះពីរង្វង់មូលកួរស្រូវ ។https://maps.app.goo.gl/wBoNnmoPBP1GDb4r9៕

 

ប្រទេសថៃនិងកម្ពុជាគ្រោងពិភាក្សាបញ្ហាតំបន់ត្រួតស៊ីគ្នាក្នុងដែន សមុទ្រឡើងវិញ

 ដោយៈ សុផារី

ភ្នំពេញៈ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសថៃ នឹងជួបពិភាក្សាជាមួយភាគីកម្ពុជា លើតំបន់ត្រួតស៊ីគ្នាក្នុងដែនសមុទ្រ (OCA) ដែលមានទំហំ២៦.០០០គីឡូម៉ែត្រក្រឡា ដែលគេប៉ាន់ស្មានថា អាចផ្ទុកប្រេង និងឧស្ម័នរហូតដល់៥០០លានបារ៉ែលនៅក្រោមបាតសមុទ្រ។

បើតាមការចុះផ្សាយរបស់កាសែតថៃនៅថ្ងៃទី១៤ ខែកញ្ញាម្សិលមិញ​នេះ។ ការពិភាក្សាក្នុងសំណុំរឿងព្រំដែនសមុទ្រ ដែលជាប់គាំងតាំងពីដើមទសវត្ស១៩៧០មកនេះ គឺជាសញ្ញាល្អក្នុងការជួយថៃ និងកម្ពុជាដោះស្រា​យវិបត្តិថាមពល។

បន្ទាប់ពីពន្យារពេលអស់រយៈពេល២០ឆ្នាំ ការចរចាលើការអភិវឌ្ឍប្រេងនិងឧស្ម័ន នៅក្នុងការទាមទារតំបន់ត្រួតស៊ីគ្នា នៅឈូងសមុទ្រថៃជា​មួយកម្ពុជានឹងចាប់ផ្តើមឡើងវិញ ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលតម្លៃប្រេងនិងថាមពល។

លោក Supattanapong Punmeechaow រដ្ឋមន្ត្រីក្រសួងថាម​ពលថៃ បានប្រាប់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី១៣ កញ្ញាថា រដ្ឋាភិបាលថៃ បានបង្កើតគណៈកម្មាការមួយ ដើម្បីធ្វើការងារនេះ ដោយមានក្រសួងការបរទេសថៃ ដើម្បីដឹកនាំកិច្ចចរចាជាមួយរដ្ឋាភិបាលកម្ពុជា។ យ៉ាងណា ប្រទេសថៃ កំពុងបន្តសិក្សាព័ត៌មានលម្អិតមួយចំនួន ជាក់ស្តែងក្តីបារម្ភជុំវិញការបោះបង្គោលព្រំដែនមួយចំនួន និងការស្វែងរកដំណោះស្រាយ ពន្យល់ប្រាប់ពលរដ្ឋថៃជាដើម។

រដ្ឋាភិបាលថៃរំពឹង ការអភិវឌ្ឍន៍រួមគ្នានេះ ក្លាយជាផ្នែកមួយនៃគោលនយោបាយរយៈពេលវែងរបស់ខ្លួន ក្នុងការបង្កើតប្រភពថាមពលទំនើបជួយដល់បរិស្ថាន ការជម្រុញការដេញថ្លៃសម្បទានប្រេងថ្មីៗ និងការជម្រុញកិច្ចពិភាក្សាថាមពលជាមួយប្រទេសក្បែរខាង ពិសេសកម្ពុជា។

លើសពីនោះ ថៃក៏ចង់ដោះស្រាយចំណុចជម្លោះយូរអង្វែង នៃដែនសមុទ្រខ្លួនជាមួយកម្ពុជាដែរ។ថៃរំពឹងថាកិច្ចសហប្រតិបត្តិការ ចាប់ផ្តើមកាន់តែឆាប់ នឹងរឹតតែប្រសើរចំពោះកម្ពុជានិងថៃ។

លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល បានលើកឡើងក្នុងសន្និសិទមួយ កាលពីដើមខែសីហាកន្លងទៅថា ការចរចាលើបញ្ហានេះ មានភាពស្មុគស្មាញខ្លាំង ដោយសារតែមានពាក់ព័ន្ធ មិនត្រឹមតែបញ្ហាប្រេងប៉ុណ្ណោះទេ ប៉ុន្តែមានធនធានធម្មជាតិផ្សេងៗទៀត ហើយបញ្ហានេះ មានចរិតជានយោបាយផង និងជាសេដ្ឋកិច្ចផង។

លោកបន្តថា “ទោះបីប្រមុខថ្នាក់ដឹកនាំប្រទេសទាំង២ ចង់ឱ្យមានការដោះស្រាយបានឆាប់ ប៉ុន្តែវឌ្ឍនភាពនៃការចរចានេះ នៅមានភាពយឺតយ៉ាវ”។លោកបន្ថែមថា “តែយ៉ាងណា កម្ពុជាបានត្រៀមខ្លួនរួចស្រេច ក្នុងការចរចាជាមួយភាគីថៃ ជុំវិញកិច្ចអភិវឌ្ឍរួមគ្នា ក្នុងតំបន់ប្រេងត្រួតស៊ីគ្នានៅដែនសមុទ្រនេះ”។

តំបន់ទាមទារត្រួតស៊ីគ្នា(OCA)នោះ មានមានទំហំ២៦.០០០គីឡូ​ម៉ែត្រការ៉េដែលគេប៉ាន់ប្រមាណថា នឹងអាចស្តុកទុកប្រេង និងឧស្ម័នរហូតដល់៥០០លានបារ៉ែល នៅក្រោមបាតសមុទ្រ។ សិទ្ធិអភិវឌ្ឍន៍លើតំបន់ទាមទារត្រួតស៊ីគ្នា ក្នុងឈូងសមុទ្រថៃ គឺជាចំណុចនៃជម្លោះរវាងប្រទេសជិតខាងថៃនិងកម្ពុជា ដែលបានទាមទារតំបន់នេះ តាំងពីដើមទសវត្សរ៍១៩៧០មក។

រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ កិច្ចចរចារអភិវឌ្ឍប្រេងនិងឧស្ម័ននៅតំបន់នោះ តាំងពីខែមិថុនាឆ្នាំ២០០១ ក៏ប៉ុន្តែត្រូវបានផ្អាក នៅក្នុងអន្តរកាលប្តូរនាយករដ្ឋមន្ត្រីថៃកាលពីឆ្នាំ២០០៩។ កិច្ចពិភាក្សាគ្នារវាងប្រទេសទាំង២ ក៏ធ្លាប់ចង់គូសវាសឡើងវិញដែរ តែត្រូវបង្អាក់ដោយសារវិបត្តិជំងឺកូវីដ១៩ កាលពីឆ្នាំ២០១៩៕

សម្តេចតេជោ៖ កិច្ចព្រមព្រៀងអាសិបនឹងក្លាយជា “ក្របខណ្ឌស្នូល” ស្ថាបនាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិនទម្រង់៣.០

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) នឹងនាំមកនូវកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគ ហើយនឹងក្លាយជា “ក្របខណ្ឌស្នូល” សម្រាប់ការស្ថាបនាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ទម្រង់ ៣.០ នាពេលខាងមុខ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងសុន្ទរកថាថ្លែងបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៩ តាមប្រព័ន្ធវិដេអូ ក្រោមប្រធានបទ “ការចែករំលែកកាលានុវត្តភាពថ្មី ដែលទទួលបានពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់  ដើម្បីស្ថាបនាតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ទម្រង់ថ្មី ៣.០”។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ក្នុងឆ្នាំ២០២២នេះ នឹងនាំមកនូវកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគជាច្រើន សម្រាប់ប្រទេសក្នុងតំបន់ និងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកស្ទួយដល់ការលូតលាស់សេដ្ឋកិច្ច ជាពិសេស នឹងក្លាយជា “ក្របខណ្ឌស្នូល” សម្រាប់ការស្ថាបនាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ទម្រង់ ៣.០ នាពេលខាងមុខផងដែរ។

ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជា នឹងខិតខំបន្តពង្រឹងកិច្ចសហការអាស៊ានជាមួយប្រទេសចិន ឱ្យកាន់តែប្រសើរឡើង ដើម្បីធានានូវចីរភាព បរិយាប័ន្ន និងភាពធន់ នៃកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចក្នុងតំបន់ទាំងពីរ។

សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាជាមួយការសម្រេចបាននូវ “ភាពស៊ាំសហគមន៍រឹងមាំ” រាជរដ្ឋាភិបាលបានបើកប្រទេស និងដំណើរការឡើងវិញនូវរាល់សកម្មភាពផលិតកម្ម ធុរកិច្ច និងពាណិជ្ជកម្មទាំងអស់ក្នុងស្រុក ចាប់តាំងពីចុងឆ្នាំ២០២១មក។

សម្តេចបន្តថា ក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ និងដាក់ចេញឱ្យអនុវត្តនូវកម្មវិធីកែទម្រង់ជាបន្តបន្ទាប់ តាមរយៈការដាក់ឱ្យអនុវត្តនូវ “ច្បាប់ស្តីពីវិនិយោគថ្មី” “ក្របខណ្ឌគោលនយោបាយសង្គម-សេដ្ឋកិច្ចឌីជីថលកម្ពុជា ២០២១-២០៣៥” និង “ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣” និងការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជា-កូរ៉េ ។ល។ សំដៅជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា។

សម្តេចតេជោក៏បានជំរុញឱ្យអាស៊ាន និងចិន ពង្រីកវីសាលភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅថែមទៀត ជាពិសេសត្រូវផ្តោតលើការកាត់បន្ថយរបាំងពាណិជ្ជកម្មទំនិញ សេវាកម្ម និង ការវិនិយោគនានាផងដែរ។

អាស៊ាន-ចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំមួយនៅក្នុងតំបន់។ ក្នុងឆ្នាំ២០២១កន្លងទៅនេះ ទំហំពាណិជ្ជកម្មរវាងអាស៊ាន និងចិន មានរហូតដល់ទៅជិត៩ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ចិននាំទៅអាស៊ានមានជិត៥ពាន់លានដុល្លារអាមេរិក និងនាំចូលពីអាស៊ាន ជិត៤ពាន់លានដុល្លារអាមេរិក។ ដោយឡែក ការវិនិយោគរបស់ចិននៅអាស៊ាន មានជាង១៤ពាន់លានដុល្លារ ហើយការវិនិយោគរបស់អាស៊ាន នៅក្នុងប្រទេសចិនវិញ មានជាង១០ពាន់លានដុល្លារ៕

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យអាស៊ាន-ចិនកាត់បន្ថយរបាំងពាណិជ្ជកម្ម ដើម្បីពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ដោយ៖ សុផារី

 

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានជំរុញឱ្យអាស៊ាន និងចិន ពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅថែមទៀត ជាពិសេសត្រូវផ្តោតលើការកាត់បន្ថយរបាំងពាណិជ្ជកម្មទំនិញ សេវាកម្ម និងការវិនិយោគនានា។

សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងសុន្ទរកថាថ្លែងបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៩ តាមប្រព័ន្ធវិដេអូ។ ពិព័រណ៍ចិន-អាស៊ានឆ្នាំ២០២២នេះ ធ្វើឡើងក្រោមប្រធានបទ “ការចែករំលែកកាលានុវត្តភាពថ្មី ដែលទទួលបានពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ (អាសិប) ដើម្បីស្ថាបនាតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ទម្រង់ថ្មី ៣.០”។

ក្នុងសុន្ទរកថាថ្លែងបើកពិព័រណ៍នេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន និងចិន សម្រេចបាននូវសមិទ្ធផលប្រកបដោយផ្លែផ្កាជាច្រើនចាប់តាំងពីការចុះហត្ថលេខាលើក្របខណ្ឌ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយរវាងអាស៊ាន និងចិន ក្នុងឆ្នាំ២០០២ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគនានា។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា អាស៊ាន និងចិន ត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមលើការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន និងចិន ឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀត ដោយផ្តោតលើការកាត់បន្ថយរបាំងពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគនានា។ បន្ថែមពីលើនោះ ត្រូវជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល កំណើនបៃតង និងការបង្កើនសមត្ថភាពសហគ្រាសធុនតូច និងមធ្យម (SMEs)៕

 

Hanoi’s popular ‘Train Street’ cafes ordered to close

Hanoi’s popular “train street” is once again the subject of a significant crackdown.

The street, where trains travel along a track just inches away from homes and businesses in the Vietnam capital, has long been one of the most popular tourist sites in Hanoi and a regular favorite on social media.

However, it is also dangerous. The train track is still operational, and there have been security issues with tourists who like to sit, lie down and pose on the tracks.

Although there has been official pushback in the past — most notably in 2019 — the Hanoi regional government is now taking a hard line by revoking all the licenses for coffee shops and other businesses along the street.

All of them have until September 17 to close.

In addition, barricades are already being put in place to stop tourists from accessing the street, reports local outlet Vietnam News.

The closure has been met with mixed reactions from people who live on and near Train Street and rely on tourists for a living.

“It would be better if we, local people and the authorities can cooperate for developing our Train Street,” one cafe owner — who requested anonymity because fear of reprisal from the local government — told CNN Travel.

They said that income from tourism had helped repair their home, raise quality of life and support older relatives.

“This closure shall affect directly on our earning,” the owner added.

Meanwhile, the Viet Nam Railway Corporation, which operates the rail line, has recently proposed that operating cafes, shooting photos or filming videos along “Train Street” should be a fineable offense.

Top image: Patrons drink coffee in cafes along Train Street. Photo by Vinh Dav/Adobe Stock

 

សង្កាត់ហាងកាហ្វេដ៏ល្បីល្បាញដែលស្ថិតនៅសងខាងផ្លូវរថភ្លើងក្នុងក្រុងហាណូយ ត្រូវបានបញ្ជាឱ្យបិទជាអចិន្ត្រៃយ៍

ដោយៈ សុខុម

ហាណូយ: សង្កាត់ហាងកាហ្វេមួយ ដែលស្ថិតនៅបណ្ដោយសងខាងផ្លូវរថភ្លើងក្នុងក្រុងហាណូយ ប្រទេសវៀតណាម គឺជាតំបន់ទេសចរណ៍ដ៏ពេ​ញនិយមបំផុតមួយ និងមានឈ្មោះល្បីល្បាញយ៉ាងខ្លាំង ប៉ុន្តែពេលនេះត្រូវអាជ្ញាធរ ចុះបង្ក្រាបទ្រង់ទ្រាយធំជាថ្មីម្ដងទៀត និងបញ្ជាឱ្យបិទជាអចិន្ត្រៃយ៍។

សង្កាត់ហាងកាហ្វេដែលមានផ្ទះ និងអាជីវកម្មបើកព្រោងព្រាត ជាពិសេសហាងកាហ្វេ ដែលឃ្លាតឆ្ងាយពីផ្លូវដែក ត្រឹមតែប៉ុន្មានសង់ទីម៉ែត្រនេះ គឺជាតំបន់ទេសចរណ៍ដ៏ពេញនិយមបំផុតមួយ នៅក្នុងទីក្រុងហាណូយ តាំងពីយូរយារណាស់មកហើយ និងត្រូវបានគេបង្ហោះព្រោងព្រាតជាញឹកញាប់តាមបណ្តាញទំនាក់ទំនងសង្គម។

ទោះជាយ៉ាងណា វាក៏មានគ្រោះថ្នាក់ខ្លាំងណាស់ដែរ ដោយសារវានៅកៀកខ្លាំងពេក នឹងផ្លូវដែក ដែលមានរថភ្លើងបើកឆ្លងកាត់ទៅមក។ ផ្លូវរថភ្លើងនៅដំណើរការនៅឡើយ។ ដូច្នេះហើយវាបង្កបញ្ហាអសន្តិសុខយ៉ាងខ្លាំងដល់ភ្ញៀវទេសចរដែលចូលចិត្តទៅអង្គុយ ដេកលេង និងឈរថតរូបលើផ្លូវដែកនេះ។

ដោយសារអត់ទ្រាំនឹងឈរមើលឃើញ ស្ថានភាពគ្រោះថ្នាក់បែបនេះតទៅទៀតលែងបាន រដ្ឋបាលក្រុងហាណូយ ពេលនេះបានប្រើធម៌ក្ដៅវិញម្ដង ក្រោយពីប្រើធម៌ត្រជាក់មិនបានផល ដោយបញ្ជាឱ្យដកហូតអាជ្ញាប័ណ្ណទាំងអស់ដែលផ្ដល់ឱ្យហាងកាហ្វេ និងអាជីវកម្មនានាដែលប្រកបរបរទទួលទាននៅតាមបណ្ដោយផ្លូវដែកនេះ។

ជាវិធានការ អាជ្ញាធរបានទុកឱសានវាទដល់ថ្ងៃ១៧ ខែកញ្ញា ដើម្បីបិទអាជីវកម្មរបស់ពួកគេជាអចិន្ត្រៃយ៍។

សារព័ត៌មានក្នុងស្រុក Vietnam News បានចុះផ្សាយថា បន្ថែមពីលើនេះ របាំងការពារក៏ត្រូវបានដំឡើងផងដែរ ដើម្បីរាំងកុំឱ្យភ្ញៀវទេសចរចូលទៅកាន់សង្កាត់ហាងកាហ្វេនេះតទៅទៀត៕ Vietnam News៕

តើROIមានប៉ុន្មានប្រភេទនៅក្នុងទីផ្សារវិនិយោគអចលនទ្រព្យ?

ដោយៈគង់ សូរិយា

       ភ្នំពេញៈ ROIសំដៅដល់ពាក្យReturn of Investments ដែលត្រូវបានគេយកមកគណនា លើប្រាក់ចំណេញពីការវិនិយោគ ក្នុងវិស័យអចល​នទ្រព្យយ៉ាងពេញនិយម។

តើROI មានប៉ុន្មានប្រភេទ? អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ឲ្យដឹង នាព្រឹកថ្ងៃទី១៥ កញ្ញាកន្លងមកថា នៅពេលនិយាយពីផលចំណេញ ពីការវិនិយោគឬReturn Of Investment គេសំដៅដល់ការវិនិយោគពីរប្រភេ គឺការទិញសម្រាប់ជួលយកផលចំណេញ និងការទិញទុកដើម្បីទទួលផលចំណេញ ពីកំណើនអចលនទ្រព្យ។

អ្នកស្រីបន្តថា “ការវិនិយោគ ដើម្បីទាញផលចំណេញពីការជួល គឺនៅកម្ពុជា មានអត្រាចំណេញខ្ពស់ បើធៀបជាមួយប្រទេសក្នុងតំបន់ ហើយការទិញដើម្បីលក់យកចំណេញពីកំនើនតម្លៃ ក៏មានអត្រាចំណេញខ្ពស់ផងដែរ”។

ជាក់ស្តែងការទិញអចលនទ្រព្យ សំរាប់ជួលយកផលចំណេញប្រចាំខែ គឺទិញខុនដូអាចទទួលបានផលចំណេញ ពីការជួលប្រមាណ៦ភាគរយ បើទិញដីជួលអត្រាចំណេញមានចន្លោះពី១ ទៅ២ភាគរយក្នុងមួយខែ ហើ​យបើទិញជាផ្ទះបែបShophhouse អត្រាជួលយកផលចំណេ​ញមាន២ទៅ៣ភាគរយក្នុងមួយខែ។ អ្នកស្រីអាន សុធីតាបញ្ជាក់ឲ្យដឹង។

អ្នកស្រីបន្តថា ប្រសិនជាវិនិយោគយកផលចំណេញ ពីកំនើនតម្លៃវិញ គឺអត្រាចំណេញពីដីធ្លីមានចន្លោះពី៨ ទៅ១០ភាគរយ។ បើវិនិយោគលើខុនដូមានអត្រាចំណេញចន្លោះពី៣ ទៅ៥ភាគរយ ហើយបើវិនិយោគលើផ្ទះអត្រាចំណេញមានចន្លោះ៥ ទៅ៨ភាគរយក្នុងមួយឆ្នាំ ប៉ុន្តែអត្រានេះអាចទាបឬខ្ពស់ជាងនេះ អាស្រ័យលើទីតាំង និងស្ថានភាពសេដ្ឋកិច្ចសង្គមផងដែរ៕