អ្នកមានធនធានសម្រុកទិញដីវិនិយោគ ស្របពេលអចលនទ្រព្យខេត្តកំពង់ចាមបន្តមានតម្លៃទាប

ដោយ៖ សុផារី

ភ្នំពេញ៖ សកម្មភាពទិញលក់អចលនទ្រព្យនៅក្នុងខេត្តកំពង់ចាមហាក់មិនសូវមានកំណើនខ្ពស់ ប៉ុន្តែអ្នកជំនាញមើលឃើញពីសញ្ញាវិជ្ជមាន ក្នុងចំណោមអ្នកមានធានធាន ដែលបានសម្រុកទិញ ក្នុងគោលបំណងដើម្បីផលចំណេញ នាពេលអនាគត។

លោក ថេន ចាន់ថុល ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន KW ប្រចាំសាខាខេត្តកំពង់ចាម បានមានប្រសាសន៍ប្រាប់គេហទំព័រ Property Area Asia តាមប្រព័ន្ធទូរស័ព្ទ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះថា ទោះបីជារដ្ឋាភិបាលបានបើកសេដ្ឋកិច្ចឡើងវិញក្តី សព្វថ្ងៃនេះ សកម្មភាពទិញលក់ដីធ្លីនៅក្នុងខេត្តកំពង់ចាម មានសភាពល្អប្រសើរជាងឆ្នាំ២០២១បន្ទិច តែមានសកម្មភាពតិចតួចខ្លាំងណាស់។

លោកថា “បើមើលពីចលនាទិញលក់ដូចជាមិនសូវល្អប៉ុន្មានទេ ដោយសារតែយើងទើបតែបើកប្រទេសថ្មីៗ ធ្វើឱ្យគេមិនសូវចង់ចាយលុយនោះទេ”។

ទោះបីជាប្រតិបត្តិការទិញលក់មិនសូវមានក្តី លោកសង្គេតឃើញថា អ្នករកស៊ីនៅក្នុងវិស័យអចលនទ្រព្យនៅតែបន្តសកម្មភាពអភិវឌ្ឍន៍ និងពង្រីកគម្រោងរបស់ខ្លួនបន្តទៀត។ ក្នុងកំឡុងពេលវិបត្តិដែលកំពុងតែប្រឈមនេះ ក៏មានឱកាសល្អ ដែលបាននិងកំពុងតែកើតឡើងផងដែរ នោះគឺនិន្នាការរបស់អ្នកមានធនធាន បានសម្រុកប្រមូលទិញអចលនទ្រព្យ ដែលមានតម្លៃក្រោមទីផ្សារទុកវិនិយោគ នៅពេលក្រោយ។

លោកថា “ប្រជាជនភាគច្រើនប៉ះពាល់សេដ្ឋកិច្ច ប៉ុន្តែបើនិយាយពីឱកាស សម្រាប់អ្នកមាន។ ជាធម្មតា ពេលមានវិបត្តិនេះ អ្នកដែលគាត់ត្រូវការដោះដូរទ្រព្យអចលនវត្ថុ ដូចជា ដីធ្លី ផ្ទះសម្បែង ជាដើម គាត់ត្រូវលក់ក្រោមតម្លៃទីផ្សារច្រើន ដូច្នេះនេះជាឱកាសសម្រាប់បងប្អូនមានលុយច្រើន”។

លោកស្រី ក្រី ម៉ាយ៉ាន ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ KW Cambodia បានមានប្រសាសន៍ថា រវិសកម្មភាពនិយោគថ្មីៗក្នុងខេត្តកំពង់ចាមនៅបន្តភាពស្ងប់ស្ងាត់ ហើយគម្រោងភាគច្រើនមានលក្ខណៈឯកជន និងខ្នាតតូចៗ។

លោកស្រីក៏សង្គេតឃើញថា មានអ្នកវិនិយោគមួយចំនួនបានចាប់អារម្មណ៍ទៅលើការពុះដីឡូត៍ សម្រាប់សាងសង់ផ្ទះបែបលំហែរ ដោយអតិថិជនភាគច្រើនជាអ្នករស់នៅភ្នំពេញ ទិញទុកសម្រាប់ជាការលំហែនៅពេលចុងសប្ដាហ៍ ឬក៏ពេលបុណ្យទានធំៗ៕

កម្ពុជា និងឡាវ នឹងទទួលផលចំណេញច្រើន ខណៈ Pfizer លក់ឱសថបញ្ចុះតម្លៃពិសេសសម្រាប់ប្រទេសក្រីក្រ

ដោយសុខុម

បាងកក: ក្រុមហ៊ុនផលិតឱសថខ្នាតយក្សរបស់សហរដ្ឋអាមេរិក Pfizer Inc បានប្រកាសថា ខ្លួនមានគម្រោងលក់ផលិតផលឱសថរបស់ខ្លួនបញ្ចុះតម្លៃពិសេសសម្រាប់បណ្ដាប្រទេស ដែលមានចំណូលទាបចំនួន៤៥ រួមទាំងកម្ពុជា និងឡាវ ផងដែរ។

យោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយនៅថ្ងៃពុធ ទី២៥ ខែឧសភា នេះឱ្យដឹងថា គំនិតផ្តួចផ្តើមដ៏ទូលំទូលាយនេះនឹងចាប់ផ្តើមនៅប្រទេសចំនួន៥ ជាមួយនឹងឱសថចំនួន២៣ប្រភេទសម្រាប់ព្យាបាលជំងឺមហារីក ជំងឺចម្លែកៗ ជំងឺរលាក និងជំងឺឆ្លងជាដើម។ នៅចុងបញ្ចប់គំនិតផ្ដួចផ្ដើមនេះនឹងរួមបញ្ចូលទាំងការព្យាបាល ឬវ៉ាក់សាំងនាពេលអនាគតរបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក នេះផងដែរ។

ក្រុមហ៊ុន Pfizer និយាយថា ឱសថទាំងនេះនឹងត្រូវលក់បញ្ចុះតម្លៃពិសេស គឺលក់ក្នុងតម្លៃថ្លៃដើមផលិតកម្ម (លក់រួចខ្លួន)។ ទន្ទឹមនេះក្រុមហ៊ុននេះក៏មានគម្រោងវិនិយោគលើប្រព័ន្ធសុខាភិបាលក្នុងស្រុក ដើម្បីពង្រឹងសមត្ថភាពធ្វើរោគវិនិច្ឆ័យ ទទួលបានការអនុម័តលើឱសថ និងធ្វើឱ្យប្រាកដថា ក្រុមគ្រូពេទ្យដឹងពីរបៀបគ្រប់គ្រងវាផងដែរ។

អំឡុងវិបត្តិរីករាលដាលវីរុសកូវីដ-១៩ ក្រុមហ៊ុននេះបានលក់វ៉ាក់សាំងកូវីដ-១៩ របស់ខ្លួនឱ្យទៅបណ្ដាប្រទេសដែលមានប្រាក់ចំណូលទាបក្នុងតម្លៃត្រឹមតែប្រមាណ៧ដុល្លារ ប៉ុណ្ណោះក្នុងមួយដូស បើធៀបនឹងតម្លៃ១៩,៥០ដុល្លារ ដែលខ្លួនលក់នៅសហរដ្ឋអាមេរិក។

សម្រាប់កូវីដ-១៩ និងជំងឺផ្សេងៗទៀត ក្រុមហ៊ុនផលិតឱសថផ្សេងក៏បានដាក់ចេញកម្មវិធីលក់ឱសថបញ្ចុះតម្លៃស្រដៀងគ្នាផងដែរ ជាពិសេសសម្រាប់ជំងឺទូទៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ ប៉ុន្តែសម្រាប់ប្រភេទឱសថភាគច្រើនដែលថ្មីបំផុត អាចនឹងត្រូវការពេលជាច្រើនឆ្នាំទម្រាំទៅដល់ទីផ្សារក្នុងបណ្ដាប្រទេសដែលមានប្រាក់ចំណូលទាប។

ក្រុមហ៊ុន Pfizer បានផលិតវ៉ាក់សាំងកូវីដ-១៩ រាប់ពានលានដូស និងចែកចាយទូទាំងពិភពលោក៕ Bangkok Post៕

ឱកាសការងារសំខាន់ៗទាំង៧ កើតចេញពីវិស័យអចលនទ្រព្យ

ដោយ ណេត

ភ្នំពេញ ៖ និយាយពីវិស័យអចលនទ្រព្យ គឺទូលំទូលាយណាស់ សម្រាប់ទីផ្សារនិងការងារ ហើយវិស័យនេះដែរ បានផ្ដល់ឱកាសការងារច្រើនទៅដល់ប្រជាពលរដ្ឋសិស្សនិស្សិត ដែលទើបបញ្ចប់ការសិក្សា ។ នៅថ្ងៃនេះយើងនឹងលើកយកនូវឱកាសការងារចំនួន៧ដែលកើតចេញពីវិស័យអចលនទ្រព្យ ដូច្នេះបើសិនជាវិស័យអចលនទ្រព្យរីកចម្រើន ការងារទាំង៧ប្រភេទនោះនឹងរីកចម្រើនដូចគ្នាផងដែរ ។

១. ស្ថាបត្យករ ៖ មិនថាគម្រោងសំណង់អគារ ផ្ទះ ឬហេដ្ឋារចនាសម្ព័ន្ធនីមួយៗសុទ្ធតែត្រូវការជំនាញរបស់ស្ថាបត្យករដើម្បីរចនាប្លង់ទៅតាមកម្រិតស្ដង់ដារ និងចេញម៉ូតសំណង់គំរូ។ ស្ថាបត្យករសិក្សាស្វែងយល់លម្អិតពីគម្រោង វត្ថុធាតុប្រើប្រាស់បានយូរ មុខងារ និងការបំពេញតម្រូវការរបស់អតិថិជន ដែលធានាបានទាំងគុណភាព និងសុវត្ថិភាពសំណង់។ ជាទូទៅ ស្ថាបត្យករចូលរួមគ្រប់ដំណាក់កាលនៃគម្រោងសាងសង់នីមួយៗ ដោយពួកគេធ្វើកិច្ចការនេះជាមួយអ្នកជំនាញផ្សេងទៀត ដើម្បីប្រាកដថាគម្រោងរបស់ពួកគេទទួលបានជោគជ័យ។

២. វិស្វករសំណង់ស៊ីវិល៖ មានវិស័យជាច្រើនដែលត្រូវការវិស្វករដូចជា ខាងអគ្គិសនី ខាងបរិស្ថានជាដើម ចំណែកឯវិស្វករក្នុងវិស័យសំណង់ គេឱ្យ នាមថា វិស្វករសំណង់ស៊ីវិល។ វិស្វករសំណង់ស៊ីវិលមានតួនាទីមើលការខុសត្រូវ និងត្រួតពិនិត្យគម្រោង រួមទាំងរៀបចំផែនការសាងសង់ ការថែទាំជួសជុល និងការគ្រប់គ្រងកម្មករ។ល។ ពួកគេត្រូវធានានូវសុវត្ថិភាព ស្ដង់ដារសំណង់ ការសាងសង់ស្របតាមផែនការ តាមពេលកំណត់ និងលក្ខណៈជាក់លាក់។

៣. ភ្នាក់ងារអចលនទ្រព្យ៖ ភ្នាក់ងារអចលនទ្រព្យមានតួនាទីណែនាំ និងប្រឹក្សាដល់អតិថិជនក្នុងការទិញ ឬលក់អចលនទ្រព្យ។ ក្នុងប្រទេសមួយចំនួន ភ្នាក់ងារអចលនទ្រព្យចាំបាច់ត្រូវមានអាជ្ញាប័ណ្ណទើបអាចធ្វើការបាន។ ភ្នាក់ងារអចលនទ្រព្យភាគច្រើនបម្រើការជាភ្នាក់ងារផ្នែកលក់នៅតាមក្រុមហ៊ុនអចលនទ្រព្យ ឬម្ចាស់គម្រោងដែលសាងសង់អគារ ផ្ទះ ឬបុរីលក់ជាដើម។ ជាទូទៅភ្នាក់ងារអចលនទ្រព្យទទួលបានប្រាក់ចំណូលតាមរយៈប្រាក់កម្រៃជើងសារ (Commission)។

៤. ឈ្មួញកណ្ដាលអចលនទ្រព្យ ៖ ការងាររបស់ឈ្មួញកណ្ដាលអចលនទ្រព្យមិនខុសប្លែកគ្នាពីភ្នាក់ងារអចលនទ្រព្យច្រើនទេគឺ ពួកគេណែនាំ និងផ្តល់ព័ត៌មានដល់អតិថិជនក្នុងការទិញ ឬលក់អចលនទ្រព្យ។ នៅប្រទេសកម្ពុជា ឈ្មួញកណ្ដាលអចលនទ្រព្យច្រើនតែធ្វើការដោយឯករាជ្យ និងមិនស្ថិតនៅក្រោមក្រុមហ៊ុនទិញ លក់ ជួល ឬម្ចាស់អចលនទ្រព្យណាមួយទេ។ ដោយឡែកនៅប្រទេសជឿនលឿនមួយចំនួនដូចជាសហរដ្ឋអាមេរិក ឈ្មួញកណ្ដាលអចលនទ្រព្យត្រូវទទួលបានការបណ្ដុះបណ្ដាលពីផ្នែកអចលនទ្រព្យនិងមានអាជ្ញាប័ណ្ណច្បាស់លាស់ជាមុនសិន ទើបអនុញ្ញាតឲ្យពួកគេធ្វើការដោយឯករាជ្យបាន។

៥.មេធាវីផ្នែកអចលនទ្រព្យ ៖មេធាវីផ្នែកអចលទ្រព្យទទួល រៀបចំ ត្រួតពិនិត្យ ប្រឹក្សាផ្តល់យោបល់ សម្របសម្រួលឯកសារតាមផ្លូវច្បាប់ពាក់ព័ន្ធនឹងការទិញឬលក់អចលនទ្រព្យ ដូចជា កិច្ចព្រមព្រៀងទិញលក់ ឯកសារបញ្ចាំ ឯកសារកម្មសិទ្ធិឬឯកសារផ្ទេរសិទ្ធិ ។ មុននឹងទិញ លក់ ឬផ្ទេរកម្មសិទ្ធិអចលនទ្រព្យបានសម្រេច ពួកគេត្រូវធានាថា កាតព្វកិច្ចទាំងអស់របស់ភាគីមួយៗត្រូវបានបំពេញតួយ៉ាងដូចជា ការបង់ពន្ធជាដើម។ ក្នុងករណីមានទំនាស់រវាងអ្នកលក់និងអ្នកទិញ ភាគីទាំងសងខាងអាចជួលមេធាវីធ្វើជាអ្នកតំណាង ដើម្បីសម្របសម្រួលតាមផ្លូវច្បាប់ និងឈានរកដំណោះស្រាយ។

៦. អ្នកគ្រប់គ្រងអចលនទ្រព្យ ៖ ការងារចំបងរបស់អ្នកគ្រប់គ្រងអចលនទ្រព្យមានដូចជារៀបចំ ការប្រមូលថ្លៃជួលទៅឱ្យម្ចាស់អចលនទ្រព្យ ដោះស្រាយបញ្ហានានាករណីមានការខូចខាត ត្រូវការជួសជុល និងធានានូវការថែទាំនៃអចលនទ្រព្យទាំងមូលផងដែរ។ ក្នុងនាមជាអ្នកគ្រប់គ្រងអចលនទ្រព្យ ក៏ត្រូវមានការប្រុងប្រយ័ត្ន ក្នុងការឆ្លើយតបយឺតយ៉ាវនូវសំណើថែទាំ ដែលអាចបណ្ដាលឲ្យមានការខកចិត្តពីសំណាក់អ្នកទិញ ជួល ឬប្រើប្រាស់អចលនទ្រព្យនោះ ។

៧. អ្នករចនាដេគ័រអគារ ៖ អ្នករចនាខាងក្នុងមានតួនាទីរៀបចំ តុបតែង កែលម្អនូវបរិយាកាសខាងក្នុងសំណង់ ដើម្បីឱ្យ មានភាពទាក់ទាញ សោភ័ណភាពនិងភាពស្រស់ស្អាត តាមរយៈការប្រើប្រាស់ពណ៌ ភ្លើង គ្រឿងសង្ហារឹម និងសម្ភារៈផ្សេងៗទៅតាម ទំហំ និងទីតាំងអចលនទ្រព្យ តម្រូវការអ្នករស់នៅ និងតម្រូវការរបស់អតិថិជន។

ក្រៅពីការងារទាំងនេះនៅមានការងារជាច្រើនទៀត ដែលផ្ដល់ដោយវិស័យអចលនទ្រព្យ មានដូចជាកម្មករសំណង់ បុគ្គលិកតាមការិយាល័យ និងការងារបន្ទាប់បន្សំជាច្រើនដែលបានមកពីការរីកចម្រើននៃវិស័យអចលនទ្រព្យ ៕

ផ្លូវក្រវ៉ាត់ក្រុងទី៣សម្រេចការសាងសង់បាន៧៣,៧០ភាគរយហើយ

ដោយ៖ សុផារី

ភ្នំពេញ៖ ការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលមានទឹកប្រាក់៣០០លានដុល្លារ ត្រូវបានបញ្ចប់៧៣,៧០ភាគរយហើយ គ្រោងនឹងនាពេលឆាប់ៗនេះ។

 

បើតាមការចេញផ្សាយរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែឧសភានេះ បានឱ្យដឹងថា គិតត្រឹមថ្ងៃនេះ ការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ សម្រេចលទ្ឋផលបាន៧៣,៧០ភាគរយនៃគម្រោងហើយ។

ប្រភពដដែលបានឱ្យដឹងទៀតថា ផ្លូវនេះ ជាផ្លូវក្រវ៉ាត់ទីក្រុងពីតំបន់ទិសខាងលិច ខាងត្បូង ទៅភ្ជាប់តំបន់ខាងកើត នៃរាជធានីភ្នំពេញ មានប្រវែង៥៣គម ទទឹង២២ម ចាប់ពីផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ១ ជាប្រភេទផ្លូវបេតុងអារមេកម្រាស់២២ស.ម។

 

ផ្លូវនេះមានប្រវែង៥២ គីឡូម៉ែត្រលាតសន្ធឹងពីផ្លូវជាតិលេខ៤ ពីខណ្ឌពោធិសែនជ័យនៅខាងលិចរាជធានីភ្នំពេញ និងឆ្លងកាត់ផ្លូវជាតិលេខ៣ និងលេខ២ ដល់ផ្លូវជាតិលេខ១ នៅខាងកើតរាជធានីភ្ជាប់ទៅកំពង់ផែស្វយ័តភ្នំពេញ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យបានឱ្យដឹងថា តម្លៃដីធ្លីនៅតាមបណ្តោយផ្លូវនេះ នឹងកាន់តែមានកំណើនខ្ពស់ ក្រោយបញ្ចប់ការសាងសង់ នាពេលខាងមុខ។

 

លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisals (KFA) បានព្យាករណ៍ថា ក្រោយពីផ្លូវនេះមានបញ្ចប់ការកសាងរួចរាល់ហើយ តម្លៃដីធ្លីនៅក្នុងតំបន់ផ្លូវក្រវាត់ក្រុងទី៣ នេះអាចមានការកើនឡើងរហូតដល់២០ ទៅ៣០ភាគរយ ធៀបនឹងពេលបច្ចុប្បន្ន។

លោកបន្តថា យ៉ាងណាក្តី វាអាស្រ័យនឹងគោលនយោបាយ លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា៕

សិក្សាហានិភ័យទាំងនេះ ករណីដែលឧស្សាហ៍ជួបជាងគេលើការបោកប្រាស់ក្នុងវិស័យអចលនទ្រព្យ

ដោយៈគង់ សូរិយា

       ភ្នំពេញៈ ក្នុងទិដ្ឋភាពអចលនទ្រព្យ មានរឿងមួយចំនួនដែលអ្នកគួរសិក្សាស្វែងយល់ពីការបោកប្រាស់ ព្រោះវិស័យនេះជាវិស័យមានលំហូរលុយច្រើន ហេតុនេះការបោកប្រាស់ក៏កើតមានផងដែរ។

សូមសិក្សាទៅលើចំណុចទាំងនេះ ដើម្បីត្រៀមបង្ការនូវហានិភ័យ ដែលអាចកើតឡើង។

ប្លង់កម្មសិទ្ធិចំនួនពីរ

ប្លង់រឹង និងប្លង់ទន់ គឺជាប័ណ្ណកម្មសិទ្ធិអចលនទ្រព្យ ដែលត្រូវបានគេប្រើប្រាស់នៅកម្ពុជា។ ជាធម្មតាអចលនទ្រព្យមួយ អាចមានប័ណ្ណកម្មសិទ្ធិកាន់កាប់មួយ ប៉ុន្តែអចលនទ្រព្យខ្លះអាចមានទាំងប្លង់រឹង និងប្លង់ទន់។

ការឆបោកនេះពាក់ព័ន្ធទៅនឹងម្ចាស់ ដែលលក់អចលនទ្រព្យឲ្យអ្នកទិញពីរនាក់ផ្សេងគ្នាដោយ អ្នកទិញម្នាក់ទទួលបានប្លង់រឹង ហើយម្នាក់ទៀតទទួលបានប្លង់ទន់។​ ក្នុងរណីនេះអ្នកទិញដែល ទទួលបានប្លង់ទន់នឹងមិនមានសិទ្ធិស្របច្បាប់ទេ ដោយសារតែប្លង់ទន់បានទទួលស្គាល់ ត្រឹមតែពីអាជ្ញាធរមូលដ្ឋានប៉ុណ្ណោះ រីឯប្លង់រឹងវិញគឺទទួលស្គាល់ពីថ្នាក់ជាតិ។

ករណីនៃការចេញប្លង់ច្រើន លើអចលនទ្រព្យតែមួយនេះ ធ្លាប់បានកើតឡើង ហើយអ្នកលក់បានលក់អចលនទ្រព្យ ដដែលទៅឲ្យអ្នកទិញច្រើននាក់។

ជាដំណោះស្រាយ

អ្នកអាចធ្វើការស៊ើបអង្កេតដោយផ្ទាល់ ជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងការិយាល័យសុរិយោដី​ក្នុងតំបន់នោះ ដោយត្រូវថតចម្លង ប្លង់កម្មសិទ្ធិពីអ្នកលក់ ដើម្បីត្រួតពិនិត្យជាមួយនឹងកំណត់ត្រាជាផ្លូវការ។

ការប្រុងប្រយ័ត្នមួយផ្សេងទៀត គឺការពិនិត្យមើលថា តើអ្នកជិតខាងមានប្លង់រឹង ឬប្លង់ទន់។ ប្រសិនបើប្រជាជននៅក្នុងតំបន់នោះ កាន់កាប់ប្លង់រឹងនោះគឺមានន័យថា រដ្ឋាភិបាលបានចេញប្លង់រឹង ជូនដល់តំបន់នោះរួចហើយ។ យើងមិនណែនាំឲ្យអ្នកទិញអចលនទ្រព្យមួយ ដែលមានប្លង់ទន់នៅក្នុង តំបន់ ដែលអ្នកជិតខាងមានប្លង់រឹងនោះទេ។

ប្លង់រឹងក្លែងក្លាយ

កាលពីដើមឆ្នាំ២០១៨ កន្លងទៅមានករណីឆបោកលក់ដី ដោយប្រើប្រាស់ប្លង់រឹងក្លែងក្លាយ នៅក្នុងរាជធានីភ្នំពេញ។​ ការឆបោកនេះ បានធ្វើឡើងជាស៊ែរី ហើយម្ចាស់ដីនីមួយៗបានលក់ដី ក្នុងតម្លៃក្រោមទីផ្សារទៅអោយម្ចាស់តែមួយ។

ករណីខាងលើនេះអ្នកទិញបានពិនិត្យប្លង់ដី  និងផ្ទៀងផ្ទាត់អត្តសញ្ញា​ណម្ចាស់កម្មសិទ្ធិករ អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារឃើញមានភាពត្រឹមត្រូវទាំងអស់។ ប៉ុន្តែប៉ុន្មានខែក្រោយមក បន្ទាប់ពីដាក់ឯកសារផ្ទេរកម្មសិទ្ធិដីភូមិបាលខណ្ឌរកឃើញថាជាប្លង់ដីក្លែងក្លាយ។

ជាដំណោះស្រាយ

អ្នកទិញអចលនទ្រព្យ គួរធ្វើការផ្ទៀងផ្ទាត់ប្លង់ ជាមួយការិយាល័យសុរិយោដី ឬភូមិបាលសុ្រក /ខណ្ឌ អោយបានច្បាស់លាស់ជាមុនសិនមុនសម្រេចចិត្តកក់លុយ។

ដីមានវិវាទ

អ្នកអាចក្លាយទៅជនរងគ្រោះដោយមិនដឹងខ្លួន ប្រសិនបើអ្នកទិញដីកំពុងមានវិវាទ ឬមានការហាមឃាត់តាមផ្លូវតុលាការ។ អ្នកប្រហែលជាមិនងាយដឹងទេថាដីមានជម្លោះ ឬអត់ប្រសិនបើអ្នកមិនរស់នៅតំបន់នោះ។

ដំណោះស្រាយ

ការនិយាយជាមួយអ្នកជិតខាងជាធម្មតា អាចជួយអ្នកក្នុងការប្រមូលរាល់ព័ត៌មានចាំបាច់។ អ្នកក៏គួរតែធ្វើការស្វែងរកជំនួយ ឬកម្មសិទ្ធិកាន់កាប់​តាមរយៈក្រុមប្រឹក្សាឃុំ/សង្កាត់ ឬមន្រ្តីក្រសួងដែនដី ដើម្បីដឹងថាដីនោះពិតជាមានសុវត្ថិភាព។

ភ្នាក់ងារអចលនទ្រព្យ ដែលមានជំនាញវិជ្ជាជីវៈ ឬមេធាវីដែលមានបទពិសោធន៍អាចជួយធ្វើការនេះ ជំនួសអ្នកបានប្រសិនបើអ្នកត្រូវការ ។

ម្ចាស់ក្លែងក្លាយ

អ្នកប្រហែលធ្លាប់ឃើញដីទំនេរធំៗ ​ដាក់ប្រកាសលក់។ ការឆបោកនេះ ជាប់ពាក់ព័ន្ធនឹងនរណាម្នាក់ ដែលតាំងខ្លួនជាម្ចាស់កម្មសិទ្ធិលើដីណាមួយ។

ដំណោះស្រាយ

អ្នកត្រូវសាកសួរអ្នកជិតខាង និងប្រធានភូមិអំពីអចលនទ្រព្យ និងប្រវត្តិរបស់ម្ចាស់ដីនោះ។ បន្ទាប់មកពិនិត្យថា តើអ្វីជាភាពខុសគ្នារវាងព័ត៌មានដែលអ្នកទទួលបានពីមេភូមិ និងព័ត៌មានដែលអ្នកលក់បានអះអាង។  ការត្រួតពិនិត្យប្លង់កម្មសិទ្ធិ គឺមានសារៈសំខាន់ ហើយប្រសិនបើម្ចាស់ដីមិនមានប្លង់កម្មសិទ្ធិ នោះគឺប្រាកដមានអ្វីមួយមិនប្រក្រតីជាមិនខាន។

ជារួមទៅជំនួយពីអាជ្ញាធរពាក់ព័ន្ធ នឹងអាចបញ្ជាក់ថានរណាជាម្ចាស់ពិតប្រាកដ៕

 

រដ្ឋមន្ត្រីឥណ្ឌាៈ តម្លៃប្រេង១១០ដុល្លារក្នុងមួយបារ៉ែលនៅតែមិនទាន់ មានសញ្ញាប្រាកដប្រជាទេ

ដោយៈលាងហួរ

ឥណ្ឌាៈ រដ្ឋមន្ត្រីរបស់ប្រទេសឥណ្ឌា​ លោកHardeep Singh Puri បានថ្លែងទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos កាលពីថ្ងៃអង្គារថា តម្លៃប្រេងឆៅ១១០ដុល្លារក្នុងមួយបារ៉ែល មិនមាននិរន្តរភាពទេ ដោយសារពិភពលោក ប្រឈមនឹងវិបត្តិតម្លៃថាមពល ដែលកំពុងរួមចំណែ​កដល់ការកើនឡើងអតិផរណាពិភពលោក។

តម្លៃប្រេងបានកើនឡើងនៅឆ្នាំនេះ ដោយប្រេងឆៅ Brent ឡើងដល់១៣៩ដុល្លារ ក្នុងមួយបារ៉ែលក្នុងខែមីនា​ ដែលជាតម្លៃមួយដ៏ខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៨មក ក្រោយពីមានការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន​ ដែលធ្វើឱ្យមានការព្រួយបារម្ភ អំពីតម្រូវការផ្គត់ផ្គង់កាន់តែមានខ្លាំង។

ខណៈដែលប្រទេសជុំវិញពិភពលោក រងផលប៉ះពាល់ពីបញ្ហាអតិផរណា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌា លោក Piyush Goyal បានមានប្រសាសន៍ថា អតិផរណាស្បៀង នៅក្នុងប្រទេសអាស៊ីខាងត្បូងគឺស្ថិតក្នុង “កម្រិតដែលអាចគ្រប់គ្រងបាន”។

លោកGoyal ក៏បាននិយាយផងដែរថា ប្រទេសឥណ្ឌាផលិតបានគ្រប់គ្រាន់ នូវផលិតផលស្រូវសាលី សម្រាប់ការប្រើប្រាស់ក្នុងស្រុក ខណៈដែលប្រទេសមួយចំនួន កំពុងប្រឈមនឹងការខ្វះខាត ដោយសារការឡើងថ្លៃដែលបណ្តាលមកពិអតិផរណាលើពិភពលោក៕

 

 

 

រដ្ឋាភិបាលកម្ពុជា ចិនពន្លឿនការរៀបចំគោលនយោបាយអភិវឌ្ឍខេត្តព្រះសីហនុទៅតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ ក្នុងការជំរុញអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ហើយគោលដៅនេះ ក៏កំពុងត្រូវបានរដ្ឋាភិបាល និងភាគីពាក់ព័ន្ធកំពុងយកចិត្តទុកយ៉ាងខ្លាំងផងដែរ។

ជាក់ស្ដែងនៅថ្ងៃទី២៥ ឧសភា ២០២២នេះ មន្ត្រីជាន់ខ្ពស់កម្ពុជាបានជួបពិភាគ្សា ជាមួយវិទ្យាស្ថាននគរូបនីយកម្ម និងស្ថាបត្យកម្មស៊ិនជិន ដើម្បីជំរុញគោលដៅនេះបានសម្រេចកាន់តែឆាប់។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត មានប្រសាសន៍ថា កិច្ចប្រជុំពិគ្រោះយោបល់នេះ គឺដើម្បីពិនិត្យ និងពិភាក្សាឱ្យកាន់តែស៊ីជម្រៅលើវឌ្ឍនភាពនៃការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្ដព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលសិក្សា និងរៀបចំដោយក្រុមការងាររបស់វិទ្យាស្ថាននគរូបនីយកម្ម និងស្ថាបត្យកម្មស៊ិនជិន (UPDIS)។

លោកបន្តថា ការរៀបចំនេះ សំដៅធ្វើឱ្យផែនការមេនេះ កាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ មានភាពជាក់ស្តែងនិយម និងអាចអនុវត្តបាន ក្នុងគោលដៅ ដើម្បីប្រែក្លាយខេត្តព្រះសីហនុជាប៉ូ លនៃការអភិវឌ្ឍថ្មីមួយ និងជា ទីក្រុងឆ្លាតវៃ មានការប្រើប្រាស់បច្ចេកវិទ្យាទំនើបទាន់សម័យ និងជាទីក្រងបៃតង (Green city) ព្រមទាំងជាមជ្ឈមណ្ឌលពាណិជ្ជកម្ម សេវាកម្ម និង ឡូសជីស្ទីកដ៏រស់រវើក នៅក្នុងតំបន់អាស៊ាន ដើម្បីភ្ជាប់ខេត្តព្រះសីហនុទៅនឹងខ្សែច្រវ៉ាក់ផលិតកម្ម និងការផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។

លោកបន្តថា “ផែនការមេនេះ គឺជាផែនការប្រកបដោយមហិច្ឆតា ដែលអាចមានបញ្ហាប្រឈមជាច្រើន នៅក្នុងការអនុវត្ត”។ លោកបន្តថា “ដូចនេះ ទាមទារនូវឆន្ទៈនយោបាយកម្រិតខ្ពស់ ការដាក់ចេញនូវគោលនយោបាយ និងក្របខណ្ឌគតិយុត្តិពាក់ព័ន្ធត្រឹមត្រូវ ហើយជាពិសេសមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការអនុវត្តផែនការមេនេះ ឱ្យសម្រេចបានជោគជ័​យ ក្នុងការប្រែក្លាយតំបន់នេះទៅជាទីក្រុងទំនើប (Cosmopolitan) ទាំងផ្នែកសេដ្ឋកិច្ច, ពាណិជ្ជកម្ម ឧស្សាហកម្ម ទេចរណ៍ បច្ចេកវិទ្យា ដែលមានបរិស្ថានរស់នៅល្អប្រសើរ ជាជន្ទល់សេដ្ឋកិច្ចដ៏រឹងមាំមួយ នាពេលអនាគត ស្របតាមចក្ខុវិស័យកម្ពុជា ក្នុងឈានទៅសម្រេចបានជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ “។

លោកវង្ស៊ី វិស្សុតបានបន្ថែមថា ផែនការមេនេះ មានគោលបំណងប្រែក្លាយខេត្តខេត្តព្រះសីហនុ ទៅជាច្រកទ្វារជាតិ និងជាក្បាលម៉ាស៊ីនសម្រាប់ជំរុញការអភិវឌ្ឍ ដោយមានផ្តោតលើវិសាលភាពយុទ្ធសាស្ត្រ (១).មជ្ឈ​មណ្ឌលឧស្សាហកម្ម និងមជ្ឍមណ្ឌលភស្តុភារកម្ម សម្រាប់តំបន់អាស៊ាន (២) មជ្ឈមណ្ឌលហិរញ្ញវត្ថុ និងពាណិជ្ជកម្មថ្នាក់តំបន់ និង (៣).មជ្ឈមណ្ឌ​លវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានវានុវត្តន៍ថ្នាក់ជាតិ និងប្រែក្លាយទីក្រុងព្រះសីហនុ ដែលជាទីក្រុងតំបន់ឆ្នេរបស់កម្ពុជា ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជាជាច្រើន បានមើលឃើញខេត្តព្រះសីហនុនឹងទទួលបានការវិនិយោគ បរទេសច្រើនឡើងវិញនៅពេលអនាគត ស្របពេលរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ក្នុងការជំរុញផែនការមេក្នុងការកែប្រែខេត្តនេះ ទៅដូចនឹងទីក្រុងមួយរបស់ប្រទេសចិន។

ខេត្តព្រះសីហនុក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ទាក់ទាញលំហូរទុនវិនិយោគពីក្រៅប្រទេស ពិសេសការវិនិយោគលើវិស័យអចលនទ្រព្យ ដែលមានទំហំទឹកប្រាក់រហូតដល់៨០០០លានដុល្លារអាមេរិក៕

Elizabeth line: Huge new underground railway opens deep beneath London

A huge new subterranean railway whisked fare-paying passengers deep beneath the streets of London for the first time on Tuesday as the UK capital opened a $25 billion new metro line that will transform travel across the city.

Large crowds of rail enthusiasts, commuters and excited locals turned out to catch the first of the new trains of the Elizabeth line as they departed from Paddington Station shortly after 6.30 a.m. Many had been lining up for hours.

The line, known as Crossrail before being renamed in honor of the British Queen — who visited it last week — will drastically reduce journey times across London. It’s the largest increase in the often traffic-snarled city’s rail capacity for half a century.

Its construction — an engineering marvel fraught with the hazards of burrowing around London’s existing underground tangle of Victorian tube lines, sewage pipes, building foundations and ancient burial grounds — has not been without controversy.

Originally due to open in 2018, the railway, at times Europe’s largest infrastructure project, has been beset by delays and an escalating budget. A question mark also hangs over how useful it will be after Covid drastically reduced commuter traffic.

But for those using the service on its first day, there were few concerns as passengers luxuriated in its spacious air conditioned train carriages, beautiful airy stations and smooth motion — a world away from the cramped and noisy experience of older underground lines.

Among the first was Elizabeth Harding, 37, a health service employee from the town of St. Albans, north of London, who rode the shiny new rails wearing special “Elizabeth line” sneakers after leaving home at 3.30 a.m.

I like trains and my name is Elizabeth, and I’ve got the shoes, so I had to come,” she told CNN on the wide platform of Farringdon Station as a train glided quietly away to its next destination.

“How often are you going to get the chance to be part of a brand new train line opening in London?”

 

ទីក្រុងឡុងដ៍ដាក់ឱ្យដំណើរការបណ្ដាញផ្លូវដែកក្រោមដីថ្មីដ៏វែងតម្លៃ២៥ពាន់លានដុល្លារ

ដោយៈសុខុម

ក្រុងឡុងដ៍: បណ្ដាញផ្លូវដែកក្រោមដីថ្មី ដ៏វែងអស្ចារ្យមួយដែលរត់ខ្វាត់ខ្វែង ពីក្រោមផ្លូវថ្នល់នានាទូទាំងក្រុងឡុងដ៍ ប្រទេសអង់គ្លេសបានស្វា​គមន៍អ្នកដំណើរជាលើកដំបូងក្នុងទិដ្ឋភាពដ៏អ៊ូអរ នៅពេលបណ្ដាញផ្លូវដែកក្រោមដីដែលមានតម្លៃ២៥ពាន់លានដុល្លារ នេះត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃអង្គារ ទី២៤ ខែឧសភា។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានCNN ឱ្យដឹងថា មនុស្សម្នាយ៉ាងច្រើនកកកុញ បានផ្អើលនាំគ្នាទៅជិះសាកល្បងរថភ្លើងថ្មី ដំបូងនៃខ្សែរថភ្លើង Elizabeth ដោយក្ដីរំភើបរីករាយ ដោយបានចេញដំណើរពីស្ថានីយ Paddington Station នៅម៉ោង ៦:៣០ ព្រឹកលើសបន្តិច។ ដោយសារមនុស្សច្រើនពេក អ្នកខ្លះត្រូវតម្រង់ជួរគ្នារង់ចាំរាប់ម៉ោងឯណោះ។

បណ្ដាញរថភ្លើងក្រោមដី ដែលពីមុនគេស្គាល់ថា Crossrail ត្រូវបានដាក់ឈ្មោះថ្មីថា Elizabeth ដើម្បីជាការគោរព ដល់ម្ចាស់ក្សត្រីយ៍អង់គ្លេស ដែ​លបានយាងទតផ្លូវដែកនេះ ដោយផ្ទាល់កាលពីសប្ដាហ៍មុន។ គេរំពឹងថា ផ្លូវដែកក្រោមដីនេះ នឹងជួយកាត់បន្ថយពេលធ្វើដំណើរទូទាំង ទីក្រុងឡុងដ៍ បានច្រើនគួរឱ្យកត់សម្គាល់។

ការកសាងផ្លូវដែកក្រោមដីនេះបានជួបការលំបាក និងភាពចម្រូងច​  ម្រាសយ៉ាងខ្លាំង ដូចជា ត្រូវខួងរូងក្រោមដីព័ទ្ធជុំវិញផ្លូវក្រោមដី ដែលមានស្រាប់ វៀងបំពង់បង្ហូរទឹកស្អុយ វៀងគ្រឹះអគារ និងវៀងកន្លែងផ្លូវបុរាណជាដើមទម្រាំបញ្ចប់ជាស្ថាពរ។

ដោយដំបូងឡើយគ្រោងដាក់ឱ្យដំណើរការ ក្នុងឆ្នាំ២០១៨ ផ្លូវដែកក្រោមដី ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ ធំបំផុតប្រចាំតំបន់អឺរ៉ុប មួយនេះ ត្រូវបានពន្យារពេលកសាងបញ្ចប់ដោយសារបញ្ហាថវិកា និងក្រោយមកដោយសារវិបត្តិកូវីដ-១៩។

យោងតាមគេហទំព័ររបស់រដ្ឋាភិបាលអង់គ្លេស tfl.gov.uk ឱ្យដឹងថា បណ្ដាញផ្លូវដែកក្រោមដីថ្មីបំផុត ដែលមានប្រវែងសរុបប្រមាណ១០០គីឡូម៉ែត្រ នឹងបន្ថែមសមត្ថភាព១០%បន្ថែម ពីលើបណ្ដាញផ្លូវដែកដែលមានស្រាប់នៅក្នុងទីក្រុងឡុងដ៍៕ CNN៕

ក្រុមហ៊ុនអន្តរជាតិមួយបោះទុនជាង២០លានដុល្លារសង់រោងចក្រផ្គុំ ទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនីនៅកម្ពុជា

ដោយៈ សុផារី

កណ្តាលៈ រោងចក្រផ្គុំដំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនីដំបូងនៅកម្ពុជា តម្លៃជាង២០លានដុល្លារអាមេរិក បានលេចរូបរាងជាផ្លូវការហើយ នៅតាមបណ្តោយផ្លូវជាតិលេខ១ លើទឹកដីស្រុកកៀនស្វា​យ ខេត្តកណ្តាល។

នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២២នេះ ក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី ឯ.ក បានប្រារព្ធពិធីសម្ពោធរោងចក្រអនៀន ម៉ូប៊ីលីធីរបស់ខ្លួន ដែលជារោងចក្រផ្គុំដំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនីដំបូងនៅកម្ពុជា ជាផ្លូវការក្រោមសាច់ប្រាក់វិនិយោគជាង២០លានដុល្លារអាមេរិក។

រោងចក្រនេះ សាងសង់នៅលើផ្ទៃដីប្រមាណ២ហិកតា ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ស្រុកកៀនស្វាយ ខេត្តកណ្តាល តាមបណ្តោ​យផ្លូវជាតិលេខ១ ដែលកំពុងបន្តផ្តល់ឱកាសការងារ ដល់ប្រជាពលរដ្ឋកម្ពុជារាប់រយនាក់ និងជំរុញការផលិតយានយន្តអគ្គីសនី ឲ្យដល់៣ពាន់គ្រឿងតាមផែនការសម្រាប់ឆ្នាំ២០២២-២០២៣។

លោកKay Woo ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី មានប្រសាសន៍ថា យើងកំពុងរៀបចំផ្តល់សេវាកម្ម នៃយានជំនិះអគ្គិសនីទាំងមូល រាប់ចាប់តាំងពីទោចក្រក្រយានយន្ត រហូតដល់ត្រីចក្រក្រយានយន្ត (កង់បីអគ្គិសនី) ជាមួយនឹងស្ថានីយសំខាន់ៗរបស់យើង។

លោកបញ្ជាក់ថា បច្ចុប្បន្ន យើងកំពុងបន្តសិក្សា ដើម្បីអនុវត្តន៍ឈានដល់ការពង្រីកយានជំនិះជារថយន្តប្រើ ដោយថាមពលអគ្គិសនីផងដែរ។ ជាមួយបេសកកម្មដ៏មុតមាំរបស់យើង គឺយើងបន្តធ្វើការផ្លាស់ប្តូរកម្ពុជាទាំងមូលឲ្យក្លាយជាប្រទេសដែលនាំមុខគេ ក្នុងការប្រើប្រាស់យានជិះប្រើដោយថាមពលអគ្គិសនី។

លោកបានបន្តថា ក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី ឯ.ក ជាក្រុមហ៊ុនដែលមានរោងចក្រផ្គុំដំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនី បច្ចុប្បន្ន បានបើកដំណើរការស្ថានីយ មេហ្គារបស់ខ្លួនចំនួន១កន្លែង និងអនុស្ថានីយប្តូរអាគុយ ចំនួន៣កន្លែង និងអនុស្ថានីយដៃគូចំនួន៦កន្លែង ដែលបច្ចុប្បន្នសរុបរួមមានដល់១០ស្ថានីយ និងបន្តពង្រីកជាបន្តបន្ទាប់តាមផែន​ការរបស់ក្រុមហ៊ុន នៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗជុំវិញប្រទេ​សកម្ពុជា៕