តើយើងគួរតែវិនិយោគខុនដូ ដីឡូត៍ ផ្ទះក្នុងក្រុង ឬដីក្នុងក្រុង ឬជាយក្រុងដើម្បីបានផលចំណេញលឿន និងបានផលចំណេញខ្ពស់?

តើយើងគួរតែវិនិយោគខុនដូ ដីឡូត៍ ផ្ទះក្នុងក្រុង ឬដីក្នុងក្រុង ឬជាយក្រុងដើម្បីបានផលចំណេញលឿន និងបានផលចំណេញខ្ពស់?

ដោយស៊ីវ ម៉េង

ភ្នំពេញៈ ជាការពិត ការវិនិយោគលើអចលនទ្រព្យ លើប្រភេទណាក៏ដោយ ក៏មានផលល្អ និងបានផលចំណេញផងដែរ តែគ្រាន់តែផលចំណេញពីការវិនិយោគខ្លះ មានការយឺតយ៉ាវតិច រឺច្រើនតែប៉ុណ្ណោះ។

លោក សំ សុខនឿន ប្រធានសមាគមនអចលនទ្រព្យសកល (GRA) បានចែករំលែកនូវបទពិសោធន៍សមខាន់ៗមួយចំនួនថា ការវិនិយោគនីមួយៗ គឺផ្អែកទៅលើស្ថានភាព និងហិរញ្ញវត្ថុរបស់អ្នកវិនិយោគ។ លោកបានចែករំលែកនូវចំណេះដឹងទាក់ទងនឹងផ្នែកសំខាន់ៗនៃអចលនទ្រព្យដូចជា៖

វិនិយោគដីឡូត៍ៈ
អ្នកវិនិយោគដីឡូត៍ជាទូទៅ គឺជាអ្នកវិនិយោគ ដែលមានស្ថានភាពប្រាក់ចំនូលទាប ឬមិនមានលុយគ្រប់ទាំងមូលក្នុងការទិញនោះទេ អ្នកវិនិយោគលើដីឡូត៍នេះ ជាអ្នកវិនិយោគ ដែលមានចំណូលជាប្រចាំខែហើយ អាចបង់លុយជាប្រចាំខែ សម្រាប់ការទិញដីឡូត៍ ដែលចាត់ទុកជាការសន្សំប្រាក់លើដីឡូត៍ និងសង្ឃឹមថាមានផលចំណេញខ្លះៗនាពេលអនាគត។

ការវិនិយោគលើដីឡូត៍ មិនអាចឲ្យយើងបានផលចំណេញខ្ពស់ ពីការវិនិយោគបានឡើយ ព្រោះគម្រោងដីឡូត៍ជាទូទៅ គឺនៅឆ្ងាយពីក្រុង ហេដ្ឋារចនាសម្ព័ន្ធមិនទាន់បានល្អប្រសើរ និងត្រូវការរង់ចាំរយ:ពេលយូរ ហើយតម្លៃដែលដាក់លក់ពីអ្នកអភិវឌ្ឍមានតម្លៃថ្លៃរួចទៅហើយ បើប្រៀបធៀបនឹងតម្លៃ ដែលអ្នកអភិវឌ្ឍន៍បានទិញ ឬតម្លៃទីផ្សារតំបន់នោះ ប្រសិន បើលោកអ្នកចង់ចំណេញបានឆាប់រហ័ស លោកអ្នកមិនគួរវិនិយោគលើដីឡូត៍ឡើយ។ ​តែការទិញដីឡូត៍ គឺជាការសន្សំប្រាក់យ៉ាងល្អបំផុត ដែលអ្នកបានផលចំណេញខ្លះៗពេលអនាគត។

វិនិយោគផ្ទះក្នុងបុរីៈ
អ្នកវិនិយោគផ្ទះក្នុងបុរី គឺជាអ្នកវិនិយោគ ដែលបានសាច់ប្រាក់ រឺចំណូលមធ្យមឡើងទៅ ដែលអ្នកវិនិយោគប្រភេទនេះអាចបាន ផលចំណេញពីការវិនិយោគ ផ្ទះក្នុងបុរី​ចាប់តាំងពីអំឡុងពេលបុកគ្រឹះដំបូង រហូតដល់ផ្ទះសាងសង់រួច។ អ្នកវិនិយោគអាចចំណេញបានរង្វង់៥០% ក្នុងរយៈពេល២ឆ្នាំទៅ៣ឆ្នាំ ។

ប៉ុន្តែសុំបញ្ជាក់ថា អ្នកវិនិយោគប្រភេទអចលនទ្រព្យនេះ គឺជាអ្នកមានចំណូលថេរ និងកម្រិតពីមធ្យមឡើងទៅ។

វិនិយោគខុនដូៈ
ខុនដូគឺជាអគារសហកម្មសិទ្ធ ដែលជាទូទៅស្ថិតនៅក្នុងក្រុងភ្នំពេញ ស្ថិតនៅតំបន់ដែលមានតម្លៃដីថ្លៃ មិនអាចសាងសង់ជាបុរីបាន ហើយជាទូទៅអ្នករស់នៅ គឺជាអ្នកមានជីវភាពធូរធារ និងចង់បានការរស់នៅបែបស៊ីវិល័យ និងទាន់សម័យ។

អ្នកវិនិយោគអចលនទ្រព្យប្រភេទនេះ ជាអ្នកដែលចង់បានប្រាក់ចំណូលប្រចាំខែពីការជួលត្រលប់មកវិញ ដែលជាទូទៅខុនដូពិបាកនឹងលក់បន្ត និងមិនសូវបានផលចំណេ​ញពីការលក់បន្តនោះទេ។ តែតម្លៃជួលរបស់ខុនដូ អាចបានផលចំណេញរហូតដល់១២%ក្នុងមួយឆ្នាំ ដែលជាអាត្រាខ្ពស់បើបៀបធៀបការ ជួលផ្ទះនៅក្នុងបុរី ។

វិនិយោគទិញដីធ្លីក្នុងក្រុងៈ
បច្ចុប្បន្នតម្លៃដីក្នុងទីក្រុងភ្នំពេញ គឺបន្តកើនឡើងឥតឈប់ឈរ ដែលជាកត្តាជំរុញឲ្យមានអ្នកវិនិយោគពីក្រៅស្រុក ក៏ដូចជា អ្នកវិនិយោគក្នុងស្រុកបន្តការទិញ-លក់ ឥតឈប់ឈរ អ្នកវិនិយោគទៅលើដីក្នុងក្រុង គឺជាអ្នកវិនិយោគដែលមានសាច់ប្រាក់ ក្នុងដៃចំណូលខ្ពស់ និងមានបំណងចង់លក់បន្ត ក្នុងអំឡុងពេលឆាប់ៗ ដើម្បីបានចំណេញ ឬមានបំណងសាងសង់សម្រាប់អគារពាណិជ្ជកម្ម អគារការិយាល័យ ឬលំនៅដ្ឋានសម្រាប់ខ្លួនក្នុងការរស់នៅក្នុងទីក្រុងភ្នំពេញ។

អ្នកវិនិយោគប្រភេទនេះ មិនសូវមានហានិភ័យលើការវិនិយោគ ព្រោះដីធ្លីក្នុងក្រុងមានហេដ្ឋានរចនាសម័្ពន្ធគ្រប់គ្រាន់ មានតម្រូវការគ្រប់ពេល ដែលធ្វើឲ្យគាត់មានការងាយស្រួល ក្នុងការលក់បញ្ចេញយកសាច់ប្រាក់។ បើទោះបីជាស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងណាក្តី ។

វិនិយោគដីធ្លីជាយក្រុងៈ
បើសិនលោក អ្នកចង់បានផលចំណេញខ្ពស់ ពេលអនាគតពីចន្លោះ៥ ទៅ១០ឆ្នាំការវិនិយោគដីជាយក្រុងភ្នំពេញ ជាជម្រើសល្អបំផុត។ ដែលអ្នកវិនិយោគអាចចំណេញបានរហូតទៅដល់៤០ដងនៃតម្លៃដើម ឬលើសពីនេះទៅទៀត នៅក្នុងរយៈពេលពី ៥ឆ្នាំទៅ១០ឆ្នាំ ដែលអ្នកវិនិយោគបានដឹង ពីផែនការអភិវឌ្ឍច្បាស់លាស់ របស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ របស់រាជធានីភ្នំពេញ។

តែអ្នកវិនិយោគប្រភេទនេះត្រូវតែមានលុយដុំ និងកប់ទុកទៅក្នុងការវិនិយោគរយៈពេលវែងរហូតដល់១០ឆ្នាំ ដែលរង់ចាំពេលវេលា នៃការអភិវឌ្ឍបានទៅដល់ជាពិសេសការពង្រីកទីក្រុងភ្នំពេញ។ ទោះជាយ៉ាងនេះក្តី ការវិនិយោគប្រភេទនេះ មានហានិភ័យខ្ពស់ប្រសិនបើ អ្នកវិនិយោគមិនមានលុយ ឬក៏ទុនទុករយៈពេលយូរ ឬមិនដឹងពីពត៌មាននៃការអភិវឌ្ឍច្បាស់លាស់ ឬកត្តាកម្មសិទ្ធស្របច្បាប់ផ្សេងៗ របស់ដីដែលកំពុងវិនិយោគ ដែលការវិនិយោគខ្លះ អាចប៉ះពាល់ទៅលើដីរបស់រដ្ឋ ដីមិនអាចចេញកម្មសិទ្ធប្លង់រឹង ឬដីដែលមានជម្លោះផ្សេងៗ ដែលកើតដោយអ្នកវិនិយោគមិនបានដឹងច្បាស់។

លោក សំ សុខនឿន ប្រធាន​ សមាគមនអចលនទ្រព្យសកល (GRA) និង​ជាអគ្គនាយក ក្រុមហ៊ុន SAM SN REALTY CO., LTD បានមានប្រសាសន៍ថា អ្នកវិនិយោគមួយចំនួនកាលពីឆ្នាំ២០១២ លោកទិញដីតម្លៃតែUSD៥​ក្នុង១ម៉ែត្រការ៉េ ដែលពេលនោះជាដីជាយក្រុង រហូតក្រោយមកតម្លៃដីនេះ មានតម្លៃពី USD១៥០ ទៅ USD ៣០០ក្នុង១ម៉ែត្រការ៉េ ។

លោកបន្តថា “ការវិនិយោគដីធ្លី លើប្រភេទណាក៏មានការចំណេញដែរ គ្រាន់តែការវិនិយោគនោះ ត្រូវប្រាកដថាការវិនិយោគដីស្របច្បាប់ នោះនឹងបានផលចំណេញ តិច រឺ​ច្រើន តាមស្ថានភាពហិរញ្ញវត្ថុរបស់អ្នកវិនិយោគ”៕

រដ្ឋាភិបាលបង្ហាញផែនការចំណាយថវិកាជាតិ និងថ្នាក់ក្រោមជាតិសម្រាប់ឆ្នាំ២០២២ហើយ

ដោយៈគង់ សូរិយា

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញសេចក្តីព្រាងផែនការប្រើប្រាស់ថវិកាជាតិ សំរាប់ឆ្នាំ២០២២រួចហើយ ដោយក្នុងនោះថវិកាជិត១០០០លានដុល្លារ សំរាប់បន្ត​ប្រយុទ្ឋនឹងជំងឺកូវីដ១៩។

យោងតាមរបាយការណ៍ស្តីពី ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា សម្រាប់ឆ្នាំក្រោយនេះ ថវិកាចំណាយនៅថ្នាក់ជាតិ គ្រោងចំនួន២៧,២០ភាគរយ និងថវិកាចំណាយនៅថ្នាក់ក្រោមជាតិ គ្រោងចំណាយចំនួន២,៩១ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស)។

របាយការណ៍ដដែលបានបន្តថា សម្រាប់វិស័យសង្គមកិច្ច នឹងត្រូវបង្កើន៧,០៤ភាគរយ នៃផ.ស.ស និងវិស័យសេដ្ឋកិច្ចបង្កើនចំនួន៨,៥៩ នៃផ.ស.ស ដែលជាអត្រាមួយខ្ពស់ជាងគេ ក្នុងចំណោមវិស័យផ្សេងៗទៀត ដើម្បីគាំទ្រដល់សកម្មភាពលើកកម្ពស់សុខភាពសាធារណៈ និងឆ្លើយតបទៅនឹងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងជំរុញ និងលើកស្ទុយដល់ផលិតភាព នៃផ្នែកដែលជាមុខព្រួញសេដ្ឋកិច្ចមានដូចជា ឧស្សាហកម្មកែច្នៃកសិកម្ម ទេសចរណ៍ការដឹកជញ្ជូនជាដើម។

លោកបណ្ឌិតសភាចារ្យអូន ព័ន្ឋមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែង ក្នុងសិក្ខាសាលាស្តីពី ការកសាងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ កាលពីថ្ងៃទី១៧ ខែសីហាកន្លងមកថា សម្រាប់ឆ្នាំក្រោយនេះ រាជរដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកា ទប់ទល់នឹងការរីករាលដាលជំ​ងឺកូវីដ-១៩ ប្រមាណជិត១ពាន់លានដុល្លារ ខណៈក្នុងឆ្នាំ២០២១នេះទំហំចំណា​យអាចឈានដល់១ពាន់៤រយលានដុល្លារ ក្រោយពីផ្ទះព្រឹត្តិការណ៍២០កុម្ភៈ បន្ទាប់ពីកាលដើមគ្រា រដ្ឋាភិបាលប្រមានតែ៧១៩លានដុល្លារប៉ុណ្ណោះ៕

ខណ្ឌជ្រោយចង្វារកំពុងក្លាយជាតំបន់សក្តានុពលខ្ពស់សម្រាប់អភិវឌ្ឍគ្រប់វិស័យ

ដោយ សុជាតា

ភ្នំពេញៈ ខណ្ឌជ្រោយចង្វារ ត្រូវបានមើលឃើញថា ដោយអ្នកជំនាញអចលនទ្រព្យ ជាតំបន់មួយមានការរីកលូតលាស់យ៉ាងខ្លាំង ទាំងគម្រោងអភិវឌ្ឍទីក្រុងរណបថ្មី និងបុរីរីកដូចផ្សិត តាមបណ្តោយផ្លូវជាតិលេខ៦អា។

ខណ្ឌជ្រោយចង្វារបានបែងចែកជា ៥ សង្កាត់ ដែលមានដូចជា សង្កាត់ជ្រោយចង្វារ សង្កាត់ព្រែកលៀប សង្កាត់ព្រែកតាសេក សង្កាត់បាក់ខែង សង្កាត់កោះដាច់ និងមាន ២២ ភូមិសរុបនៅក្នុងសង្កាត់ទាំង៥ នេះ។

ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ខណ្ឌជ្រោយចង្វារ មានការអភិវឌ្ឃន៍យ៉ាងរហ័ស និងមានសក្ដានុពលខ្លាំង ដោយសារតំបន់នេះ មានការអភិវឌ្ឍលឿនជាងតំបន់ផ្សេងៗទៀតដែលនៅរាជធានីភ្នំពេញ។ មានគម្រោងពាណិជ្ជកម្មជាច្រើន រួមទាំងគម្រោងផ្ទះរស់នៅជាច្រើនផងដែរបានផុសឡើង និងបានសាងសង់នៅជ្រោយចង្វារ។ វាបានប្រែក្លាយទៅជាតំបន់មួយ ដែលមានមនុស្សរស់នៅច្រើនកុះករជាងមុន និងក្រុងដែលមានភាពជឿនលឿន មានគម្រោងអភិវឌ្ឃន៍រួមទាំងអាគារធំៗជាច្រើន។

តំបន់នេះមិនត្រឹមតែជាតំបន់ ដែលបានសក្ដានុពលខ្លាំង ក្នុងការអភិវឌ្ឍន៏ផ្នែកពាណិជ្ជកម្មនោះទេ វាក៏ជាតំបន់ដ៏ល្អសម្រាប់ការរស់នៅ។ មានចំនួនអ្នកស្នាក់នៅជនជាតិបរទេសជាច្រើន បានវិនិយោគលើខុនដូ ឬអាផាតម៉ិនលក់ នៅជ្រោយចង្វារគឺមានតម្លៃចាប់ពី ៦៨,០០០ដុល្លារ ទៅ ២៣៨,០០០ ដុល្លារ។

ចំនែកតម្លៃខុនដូ ឬអាផាតមិនជួលវិញគឺមានតម្លៃចាប់ពី៤០០ ដុល្លារ ទៅ២០០០ ដុល្លារក្នុងមួយយូនីតប្រចាំខែ ដែលតម្លៃនេះអាស្រ័យទៅតាមចំនួនបន្ទប់ និងគ្រឿងបរិក្ខាប្រើប្រាស់នានា។ សម្រាប់វីឡានៅជ្រោយចង្វារវិញគឺមានតម្លៃចាប់ពី១០០,០០០ ដុល្លារ ទៅ១លានដុល្លារអាមេរិក និងមានតម្លៃជួលក្នុងមួយខែចាប់ពី១០០០ ដុល្លារ ទៅ៣៥០០ ដុល្លារ។

ដូចគ្នានេះដែរ សម្រាប់ប្រភេទផ្ទះល្វែងបែបអាជីវកម្ម គឺមានតម្លៃចាប់ពី៥៥,០០០ ដុល្លារ ទៅ៣៨០,០០០ ដុល្លារ ឬតិចជាង២៥០០ ដុល្លារសម្រាប់ការជួលក្នុងមួយខែ។

លើសពីនេះ នៅតំបន់ជ្រោយចង្វារ ថែមទាំងមានកន្លែងសម្រាប់លេងកម្សាន្ត និងតំបន់ទេសចរណ៍ជាច្រើនថែមទៀតផងដែរ។ ក្នុងនោះមានកោះដាច់ ជាកោះដ៏ស្រស់ស្អាតសំបូរទៅដោយសូត្រ និងសិប្បកម្មតម្បាញ។ បន្ថែមពីនេះទៅទៀត កន្លែងដែលទាក់ទាញអ្នកទេសចរណ៍ ដែលទើបតែបានសាងសង់ហើយថ្មីៗនេះគឺ វិមានឈ្នះ-ឈ្នះដែលមានកម្ពស់រហូតទៅដល់៥៤ ម៉ែត្រ និងសាងសង់នៅលើដីដែលមានទំហំ៨ ហិចតា ទល់មុនពហុកីឡាដ្ឋានមរតកតេជោ ដែលត្រៀមរៀបចំកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ ខាងមុខផងដែរ។

លោកឧកញ៉ា នូន រិទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal បានបញ្ជាក់ថា តំបន់ជ្រោយចង្វារគឺជាតំបន់ ដែលមានសក្តានុពលខ្លាំង សម្រាប់ការអភិវឌ្ឍន៍ ជាតំបន់ដ៏ល្អសម្រាប់ការរស់នៅ និងវិនិយោគ។

លោកបន្តថា “វាបានប្រែក្លាយពីតំបន់ជាយក្រុង ដែលមិនសូវមានមនុស្សចាប់អារម្ម​ណ៍ និងមានសភាពស្ងប់ស្ងាត់ ទៅជាទីក្រុងរណបមួយ ដែលមានការវិនិយោគ និងការអភិវឌ្ឍន៍ជាច្រើន”។ លោកបន្តថា “តំបន់នេះ ក៏បានប្រែក្លាយទៅជាកន្លែងរស់នៅមួយដែលមានភាពទំនើប ទាន់សម័យ និងជាតម្រូវការរបស់មនុស្សជាច្រើន”។

លោកឧកញ៉ានួន រិទ្ធីបានបន្តថា តំបន់ជ្រោយចង្វារ បានរីកលូតលាស់យ៉ាងលឿន និងឆាប់រហ័ស ក្នុងរយៈពេលដ៏ខ្លី ដែលបញ្ជាក់បានថា តំបន់នេះជាតំបន់ដែលមានសក្តានុពលខ្លាំងក្លាក្នុងការអភិវឌ្ឍន៍។ ជាមួយនឹងកាវិនិយោគ ដែលនឹងចូលមកជាបន្តបន្ទាប់ និងការអភិវឌ្ឍន៍បានត្រឹមត្រូវតំបន់នេះ នឹងប្រែក្លាយទៅជាតំបន់ពាណិជ្ជកម្ម និងទីក្រុងរណបមួយដ៏សំខាន់មួយនៅរាជធានីភ្នំពេញ៕

តើវ៉ាក់សាំង Astrazwneca មានគុណសម្បត្តិបែបណា ខណៈរដ្ឋាភិបាលប្រើប្រាស់វាសំរាប់ដូសទី៣

តើវ៉ាក់សាំង Astrazwneca មានគុណសម្បត្តិបែបណា ខណៈរដ្ឋាភិបាលប្រើប្រាស់វាសំរាប់ដូសទី៣

ដោយៈដែន វិស្សុទ្ឋ

ភ្នំពេញៈ វ៉ាក់សាំង AstraZeneca / Oxford ដែលកម្ពុជាកំពុងប្រើប្រាស់ សំរាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា សំរាប់ជាដូសទី៣ឬដូសជំរុញ ជាវ៉ាក់សាំងបង្ការកូវីដ-១៩ របស់សាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស។
វ៉ាក់សាំងមួយនេះ ត្រូវបានអនុម័តឱ្យប្រើប្រាស់ជាផ្លូវការ ដោយអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២១។ វាត្រូវបានទទួលស្គាល់គុណភាព និងប្រសិទ្ធភាពស្របតាមស្ដង់ដារបច្ចេកទេសអន្តរជាតិ។

តើវ៉ាក់សាំង អាស្ត្រាហ្សេនីកា មានប្រសិទ្ធភាពកម្រិតណា?
យោងតាមទីភ្នាក់ងារសុខភាពសាធារណៈអង់គ្លេស (PHE) បាននិយាយថា ការចាក់១ដូសនៃវ៉ាក់សាំង អាស្ត្រាហ្សេនីកា គឺមានប្រសិទ្ធភាពប្រហែល៣៣ភាគរយ ហើយ២ដូសនៃវ៉ាក់សាំងនេះ មានប្រសិទ្ធភាពចន្លោះពី៨៥ ទៅ៩០ភាគរយ ក្នុងការប្រឆាំងនឹងជំងឺកូវីដ-១៩។

មិនតែប៉ុណ្ណោះ ទិន្នន័យបញ្ជាក់បន្ថែម​​​ថា ក្រោយចាក់វ៉ាក់សាំងនេះ​ ចំនួន២​ដូសពេញលេញ អាច​ផ្តល់នូវការការពារ​ល្អ ​​ដោយ​ពុំចាំ​បាច់​ចូល​ព្យាបាល ​នៅ​មន្ទីរ​ពេទ្យឡើយ។

តើវ៉ាក់សាំង អាស្ត្រាហ្សេនីកា មានសមត្ថភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួន Delta ដែរទេ?
យោងតាមការស្រាវជ្រាវដោយ PHE បានរកឃើញថា វ៉ាក់សាំង អាស្ត្រាហ្សេនីកា ចំនួន២ដូស មានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុសបំប្លែងខ្លួនDelta ចំនួន៦៧ភាគរយ និង ៧៤,៥ភាគរយ ប្រឆាំងវីរុសបំប្លែងខ្លួន Alpha ព្រមទាំងបង្ការហានិភ័យ​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​ពី​វីរុស​បំប្លែង​ខ្លួន​ទាំងពីរនេះទៀតផង។

តើនរណាខ្លះអាចនិងមិនអាចចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកា?
មនុស្សពេញវ័យចាប់ពី ១៨ ឆ្នាំឡើងទៅ ​អាចចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកា របស់អង់គ្លេស សូម្បីតែអ្នកមានជំងឺប្រចាំកាយ ដូចជា ជំងឺធាត់ ជំងឺសរសៃឈាមបេះដូង ជំងឺផ្លូវដង្ហើម និងជំងឺទឹកនោមផ្អែមក៏ដោយ។ ក្នុងនោះស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន ក៏អនុញ្ញាតឱ្យចាក់វ៉ាក់សាំងនេះបានដែរ លើកលែងតែមនុស្សវ័យក្មេងក្រោម១៨ឆ្នាំ និងអ្នកមានជំងឺរ៉ាំរ៉ៃមួយចំនួនប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយដោយ អង្គការសុខភាពពិភពលោក។

តើវ៉ាក់សាំង អាស្ត្រាហ្សេនីកា បង្កផលរំខានដូចម្ដេច ក្រោយពេលចាក់?
ក្រោយចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកា ផលប៉ះពាល់បន្ទាប់បន្សំ រួមមាន ឈឺដៃ ក្តៅខ្លួន គ្រុនញាក់តិចតួច និងឈឺក្បាល អាចកើតមានចំពោះបុគ្គលមួយចំនួន។ ដោយឡែកអាការគ្រុនក្តៅច្រើន កើតលើមនុស្សអាយុក្រោម៤០ឆ្នាំ ព្រោះរាងកាយឆ្លើយតបទៅនឹងវ៉ាក់សាំងបានល្អជាងមនុស្សចាស់។

អាការនេះមិនមានគ្រោះថ្នាក់ទេ ហើយបាត់ទៅវិញដោយខ្លួនឯង ក្នុងរយៈពេល១ទៅ២ថ្ងៃ។

ហេតុអ្វីត្រូវចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកាដូសទី៣?
ការ​សិក្សា​របស់​សកល​វិទ្យាល័យ Oxford ​បាន​រក​ឃើញ​ថា ការ​ចាក់​វ៉ាក់សាំង​ប្រភេទ​នេះ​ដូស​ទី​៣ ​​ក្នុង​រយៈ​ពេល​ជាង​៦​ខែ ក្រោយដូសទី២ ​​​អាចជួយជំរុញប្រព័ន្ធភាពស៊ាំឱ្យ​ផលិត​​អង់ទីគ័រ​​ កាន់តែរឹងមាំ​ដើម្បី​កម្ចាត់​មេ​រោគ​កូវីដ-១៩​ រាប់​បញ្ចូល​ទាំង​វីរុស​បំប្លែង​ខ្លួន​ថ្មី​ៗផងដែរ៕

វិភាគភូមិសាស្រ្តនយោបាយៈ តើវៀតណាមកំពុងប្រើប្រាស់យុទ្ឋសាស្រ្តអ្វីដើម្បីទប់ទល់នឹងមហាអំណាចចិន និងផលប្រយោជន៍

ដោយ ហើស សិរិធន់ 

អន្តរជាតិៈ សមុទ្រចិនខាងត្បូង មានវិសាលភាពគ្របដណ្តប់លើផ្ទៃដីនិងទឹកប្រមា​ណ៣,៥០០,០០០ គីឡូម៉ែត្រការ៉េ ជាតំបន់សមុទ្រមួយ ដែលមានសណ្ឋានធំលំដាប់ទី៤ និងជាចំណែកមួយរបស់សមុទ្រប៉ាស៊ីហ្វិក។

ក្នុងតំបន់សមុទ្រចិនខាងត្បូងនេះ សម្បូរទៅដោយកោះ ហើយកោះទាំងនេះបានប្រមូលផ្ដុំជាច្រើន កកើតទៅជាប្រជុំកោះ Archipelagoes កោះ ប្រជុំកោះ និងជួរកោះទាំងនេះដែលមួយភាគធំ ពុំមានមនុស្សរស់នៅ និងពុំអាចរស់នៅបានឡើយ។

យោងតាម Wikipedia គឺ South China Sea ជានាមសព្ទមួយត្រូវបានស្គាល់យ៉ាងទូលំទូលាយបំផុតក្នុងភាសាអង់គ្លេស ដែលតំបន់សមុទ្រនេះ ត្រូវបានកំណត់ឡើងដោយអង្គការ International Hydrography ដែលសមុទ្រនេះបានលាតសន្ធឹង ពីទិសនិរតីរហូតដល់ទិសឦសាន្ត ដោយមានព្រំប្រទល់ភាគខាងត្បូង គឺ៣អង្សារក្នុងរយៈទទឹងខាងត្បូងរវាងចន្លោះ Sumatra ខាងត្បូង និង Kalimantan (ឈូងសមុទ្រ Karimata ) និងព្រំដែនខាងជើងរបស់វា គឺជាប់ឈូងសមុទ្រតៃវ៉ាន់ ដោយចាប់ពីទិសខាងជើងតៃវ៉ាន់រត់រហូតដល់ឈូងសមុទ្រភូគៀនរបស់ចិនប្រជាមានិត!។

ដោយឡែកឈូងសមុទ្រថៃ (Gulf Of Thailand ) ក៏មានមួយចំណែកបានស្ថិតនៅក្នុងភាគខាងលិច របស់សមុទ្រចិនខាងត្បូងផងដែរ!។

ជារួម​  ប្រទេសទាំងអស់ដែលស្ថិតនៅជាប់ ឬជុំវិញតំបន់សមុទ្រចិនខាងត្បូងនេះ​បានហៅសមុទ្រចិនខាងត្បូងនេះ ទៅតាមការឱ្យនិយមន័យ ដោយការហៅនេះ អនុលោមទៅតាមអធិបតេយ្យភាព ប្រវត្តិសាស្ត្ររបស់ពួកគេមកលើសិទ្ធិអធិបតេយ្យលើតំបន់សមុទ្រនេះ។

ក្នុងបរិបទមួយនេះ ទើបក្នុងប្រវត្តិសាស្រ្តនៃភូមិសាស្រ្តនយោបាយ ដ៏យូរលង់មកហើយ ចិនបានហៅតំបន់សមុទ្រចិនខាងត្បូងនេះថា ជាសមុទ្រខាងត្បូង(South Sea) បើហ្វីលីពីនវិញ បានហៅតំបន់សមុទ្រនេះថា ជាសមុទ្រLuzon ដែលការហៅនេះដោយLuzon ជាកោះមួយដ៏ធំរបស់ហ្វីលីពីនបានស្ថិតនៅក្នុងតំបន់សមុទ្រនេះ។ តែក្រោយមក ចាប់តាំងពីមានការវិវាទជាចរិតអន្តរជាតិ ទាក់ទងដល់អត្ថប្រយោជន៍ អធិប​តេយ្យភាពនាម្ដុំនេះមក ហ្វីលីពីនក៏បានប្រកាសជាផ្លូវការដោយ ប្ដូរឈ្មោះសមុទ្រLuzon នេះទៅជា West Philippines Sea ទៅ!។

ចំពោះវៀតណាមវិញ បានហៅ តំបន់សមុទ្រនេះថា ជាសមុទ្រខាងកើត (East Sea ឬ Bien Dong )ដោយសណ្ឋានដែនដី ភូមិសាស្រ្តរបស់វៀតណាម គឺបានបែរទៅរកសមុទ្រមួយនេះក្នុងទិសខាងកើត។

ដោយឡែកចំពោះបារាំង ដែលធ្លាប់ធ្វើជាមេអាណានិគម ត្រួតត្រាមកលើតំបន់នេះ ទើបបារាំងបានហៅតំបន់សមុទ្រនេះថា Archipel des ile Spratly ចំពោះជប៉ុនវិញបានហៅប្រជុំកោះទាំងនេះថា Shinan Guto ។ ទន្ទឹមនេះ បើយោងទៅតាមឯកសារបុរាណស្ដីពីដំណើរនាវាចរណ៍របស់ ពួកPortugal នាសតវត្សរ៍ទី១៥នោះ នៅមានឈ្មោះមួយទៀតដែលពួកនាវិកទាំងនេះបានហៅនោះ គឺសមុទ្រចម្ប៉ា (Sea of Champa)

ពិសេសជាងនេះទៅទៀត គឺក្នុងសម័យកាលដែលពួក ម៉ុងហ្គោលីធ្វើការត្រួតត្រាមកលើប្រទេសចិននាសតវត្សរ៍ទី១២នោះ ក៏មានប្រេសិតជីតាក្វាន់ បានធ្វើដំណើរមកទឹកដីចេនឡានាឆ្នាំ១២៩៥ ហើយក៏បានស្នាក់នៅនគរចេនឡានេះរហូតដល់ឆ្នាំ១២៩៧ទើបលោកវិលត្រឡប់ទៅស្រុកចិនវិញ។

យោងតាមសំណេរប្រវត្តិសាស្រ្តរបស់លោក ជីតាក្វាន់ គឺដំណើររបស់ក្រុមលោកបានចូលមកកាន់ទឹកដីចម្ប៉ាមុន ដែលការធ្វើដំណើរនេះមានមធ្យោបាយ ជាសំប៉ានឆ្លងកាត់កោះ Paracel ចូលមកទឹកដីចម្ប៉ា ក្រោយពីចូលចម្ប៉ាក្រុមរបស់លោក ធ្វើដំណើរលើតំបន់សមុទ្រចិនខាងត្បូង មកកាន់ទឹកដីចេនឡា រួចបន្តដំណើរទៅដល់អង្គរតាមបណ្ដោយដងទន្លេមេគង្គ កាត់ទន្លេសាបទៅដល់ភ្នំក្រោម រួចទៅដល់តំបន់អង្គរតែម្ដងទៅ!។

តាមការវិភាគរបស់ពួកអ្នកបុរាណវិទ្យា លោកជីតាក្វាន់ បានធ្វើដំណើរមកដល់ ចន្លោះព្រំប្រទល់រវាងដែនដីចម្ប៉ា និងដែនដីចេនឡា ដែលដើមឡើយជាតំបន់របស់ខេត្តសួគ៌ាកម្ពុជាក្រោម ដែលបច្ចុប្បន្ននេះជាម្ដុំខេត្ត Ba Ria របស់វៀតណាម។ ចេញពីខេត្តសួគ៌ា ក្រុមលោកបានបន្តដំណើរតាមសំប៉ាន ចេញទៅម្ដុំកោះត្រឡាច ហើយចុះមកដែនដីកម្ពុជាក្រោម -ចេនឡាទឹកលិច មកដល់ត្រង់ដៃទន្លេទី៤របស់ទន្លេមេគង្គ រួចបានទៅដល់ម្ដុំចតុមុខ(មុខព្រះបរមរាជវាំងបច្ចុប្បន្ន) ។

តាមការសិក្សានេះ ក្រុមលោកជីតាក្វាន់បានទុកសំប៉ានចោលនៅម្ដុំចតុមុខ មុខវាំង រួចប្រើប្រាស់ទូកវិញ ធ្វើដំណើរឡើងទៅទន្លេសាប និងទៅកាន់អង្គរទៅ! ដោយការធ្វើដំណើរទាំងនេះ បានចំណាយពេលទាំងអស់ប្រមាណជាង៣សប្ដាហ៍!។

សមុទ្រចិនខាងត្បូង គឺជាតំបន់សមុទ្រដែលសម្បូរទៅសម្បត្តិធម្មជាតិ ហើយក៏ជាតំបន់វិវាទមួយ ប្រកបទៅដោយការប្រកួតប្រជែង ដណ្ដើមផលប្រយោជន៍ និងក៏ជាចំណុចមួយដ៏ក្ដៅបំផុតសម្រាប់សតវត្សរ៍ទី២១នេះ!។

សង្រ្គាមត្រជាក់លើកទី១ បានចប់ សង្រ្គាមត្រជាក់លើកទី២ ចាប់កកើតមានជារូបរាង គូបដិបក្ខទម្ងន់យក្សនៅដដែលតែខុសនឹង២០ឆ្នាំមុន របបនយោបាយសង្គម និងលទ្ធិជាតិនិយមរៀងៗខ្លួន មានជីវិតរស់នៅគ្រប់ប្រទេស! ស្របពេលដែលនិន្នាការតំបន់(Regionalization) និងទំនោរសាកលភាវូបនីយកម្ម (Globalization)បាននិងកំពុងត្រូវបានជំរុញស្របទៅតាមផលប្រយោជន៍របស់អ្នកខ្លាំង! ក្នុងពេលដែលសហរដ្ឋអាមេរិកនៅតែជាមហាអំណាចផុតលេខ (Super Of Superpower)នោះ!។

ដើម្បីបន្តកេងចំណេញនយោបាយ បម្រើឱ្យផលប្រយោជន៍យុទ្ធសាស្រ្តសេដ្ឋកិច្ចនោះ ពួកឈ្មួញសង្រ្គាម (Warmongers) បន្ទាប់ពីធ្វើឱ្យមានភាពវឹកវរ ចលាចលនៅមជ្ឈឹមបូព៌ា ភាពប្រឈមស៊ីសាច់ហុតឈាមនៅអាស៊ីខាងត្បូង ការតានតឹងលើឧបទ្វីបកូរ៉េ ឧទ្ទវហេតុនៅតំបន់សមុទ្រលឿង និងការដុតកកូរឱ្យមានបញ្ហា នៅក្នុងប្រទេសភូមាមក ក៏ស្រាប់តែមានព្យុះសង្ឃរា នយោបាយលើតំបន់សមុទ្រចិនខាងត្បូង ក្រោមលេសបញ្ហាតៃវ៉ាន់ស្អីគេនោះ នាំឱ្យមានការតានតឹងថ្មី។

អធិករណ៍ដែលជាចំណាប់ខ្មាំងប្រវត្តិសាស្រ្ត ត្រូវបានអ្នកនយោបាយម្នាក់ឱ្យឈ្មោះថា បញ្ហាសមុទ្រចិនខាងត្បូង គឺជាបញ្ហា Palestine របស់អាស៊ី ជារឿងព្រេងនិទាន ១០០១យប់ ព្រោះបញ្ហានេះបានបន្តអូសបន្លាយ ហែកតំបន់អាស៊ីមួយនេះទៅជាច្រើនបំណែក ដោយអត្ថប្រយោជន៍​ ដ៏សាវន្តរបស់ជាតិ សុទ្ធតែមានការខុសផ្សេងពីគ្នាទាំងអស់!។

សង្រ្គាមត្រជាក់ នៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង ក្នុងជាង១ទសវត្សរ៍ កន្លងមក បានក្លាយទៅជាមុខទំនិញ ដែលមានតម្លៃធ្វើឱ្យពួកប្រទេស ដែលមានការពាក់ព័ន្ធ ក៏ដូចជាពួកប្រទេសដែលពុំមានការពាក់ព័ន្ធ ទៅរួមគ្នាធ្វើការទិញដូរ តថ្លៃក្នុងផលប្រយោជន៍យុទ្ធសាស្រ្តរៀងៗខ្លួនទៅវិញ!។

វៀតណាម លេងសន្លឹកបៀរអំណាចខាងក្រៅតំបន់

នៅចំពោះមុខព្យុះសង្ឃរា នៃសម្ពាធយ៉ាងខ្លាំងក្លាដូច្នោះ វៀតណាមពុំមានលទ្ធភាពតទល់ក្រៅពីការសម្របសម្រួល ជាយុទ្ធសាស្រ្តក្នុងការអូសទាញ កម្លាំងខាងក្រៅតំបន់ ឱ្យចូលរួមក្នុងសំណុំរឿងសមុទ្រចិនខាងត្បូង ចែកផលប្រយោជន៍ដោយឆ្លងតាមរយៈការធ្វើអន្តរជាតូបនីយកម្ម និងពហុភាគីមកលើSouth China Sea!។

មានការគិតគូរជាមុន នៅពេលដែលវៀតណាម បានសម្រេចឱ្យឥណ្ឌា មានសិទ្ធិប្រើប្រាស់កំពង់ផែ Nha Trang ដែលផែនេះស្ថិតនៅជិតកំពង់ផែ Cam Ranh ក៏ជាទីតាំងដែលស្ថិតស្របក្នុងខ្សែ Longtitude ទៅនឹងកំពង់ផែ Hai Nam របស់ចិននោះ។ ការប្ដេជ្ញាសហការរបស់វៀតណាម ជាមួយឥណ្ឌាក្នុងវិស័យប្រេង ត្រូវបានមជ្ឈដ្ឋានអ្នកវិភាគនយោ​បាយតំបន់វាយតម្លៃថា វៀតណាមកំពុងស្វែងរកតុល្យភាពកម្លាំងមួយ បំពេញសមតាទៅនិងអានុភាពរបស់ចិន ក្នុងពេលដែលឥណ្ឌាបានប្ដេជ្ញាអនុវត្តន៍ នូវគោលនយោបា​យ​ ឆ្ពោះទៅទិសខាងកើត- Look East របស់ខ្លួនមកកាន់តំបន់មួយនេះ ស្របពេលដែលចិន និងឥណ្ឌានៅមានបញ្ហាវិវាទគ្នា លើបញ្ហាខ្សែបន្ទាត់ព្រំដែន ការមិនចុះសម្រុងគ្នាលើបញ្ហាប៉ាគីស្ថាន បញ្ហាKashmir រួមទាំងបញ្ហាអាហ្គានីស្ថានផង!។

ការស្វែងរកកម្លាំងសមតា ដើម្បីធ្វើជាតុល្យភាពកម្លាំងនោះបើ សហការជាមួយអាមេរិកមុននេះ ពួកអ្នកកាន់អំណាចរបស់វៀតណាម ហាក់បីដូចជាមិនទាន់ទុកចិត្ត ជឿជាក់មកលើភាពស្មោះត្រង់របស់បងធំ “Uncle Sam”  ដោយឡែកអាមេរិកវិញក៏មិនពេញចិត្តទៅនិងនយោបាយ មុខពីរ-Double faces របស់វៀតណាមផងដែរ ម្យ៉ាងវិញទៀតដែលបច្ចុប្បន្ននេះ បញ្ហាសិទ្ធិមនុស្ស សេរីភាពសាសនា បញ្ហាជនជាតិនៅតែជាឧបសគ្គចម្បងក្នុងទំនាក់ទំនងរវាងក្រុង Washington ជាមួយ Hanoi ដដែលនោះ!។

ទោះបីជាស្ថិតក្នុងកាលៈទេសៈណាមួយក៏ដោយ ក៏វៀតណាមមិនបោះបង់ចោលអំណាចអធិបតេយ្យ លើសមុទ្រចិនខាងត្បូងឡើយ! ហើយប្រការដែលវៀតណាមបង្កើនទំនាក់ទំនង និងសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយពួកប្រទេសមហាយក្សខាងក្រៅតំបន់ គឺជាជំហានវិវត្តន៍ថ្មីក្នុងឥរិយាបថ Natural Manner សំដៅការពារផលប្រយោជន៍សួនតួររបស់ខ្លួន!។

ប្រការដែលឥណ្ឌា ត្រូវបានយកមកប្រើប្រាស់ ធ្វើជាតុល្យករ ក្នុងការទប់ទល់ជាមួយចិនក្នុងយុទ្ធសាស្រ្តរបស់វៀតណាម ត្រូវរង់ចាំមើលពេលវេលាសិន ព្រោះឥណ្ឌានៅឥតទាន់គ្រប់់គីឡូនៅឡើយ! តែនេះគ្រាន់តែជាសារមួយផ្ញើរទៅចិនថា សមុទ្រចិនខាងត្បូងមិនងាយលេបត្របាក់ដូចការគិតរបស់ចិននោះទេ!។

ការបើកកំពង់ផែ Cam Ranh ឡើងវិញគឺជាការគិតគូរយុទ្ធសាស្រ្ត មួយក្នុងការឆ្ពោះទៅកាន់កាប់សមុទ្រចិនខាងត្បូង ក្រោមផ្លាករកស៊ីពាណិជ្ជកម្ម

Cam Ranh ជាកំពង់ផែដែលនិមិត្តរូបឱ្យវត្តមានជាយោធា ដែលធ្លាប់តែមានមុខជាប្រចាំនៅទីនេះ!។ ក្នុងសម័យសង្រ្គាមនៅឥណ្ឌូចិនលើកទី២ Cam Ranh ជាមូលដ្ឋានយោធាយុទ្ធសាស្រ្តរបស់អាមេរិក ដល់ក្រោយឆ្នាំ១៩៧៥ Cam Ranh បានប្រែក្លាយទៅជាមូលដ្ឋានយោធាជើងទឹកមួយដ៏ធំបំផុត នៅក្រៅប្រទេសរបស់សហភាពសូវៀត ហើយជនជាតិរុស្ស៊ី ក្រោយមកបានបោះទីតាំងយោធានៅ Cam Ranh នេះរហូតដល់ឆ្នាំ២០០២ទើបបានដកចេញអស់ទៅ!។

គិតរហូតមកដល់ថ្ងៃនេះអាចនិយាយបានថា វៀតណាមទទួលបានជោគជ័យ ក្នុងការធ្វើអន្តរជាតូបនីយកម្ម មកលើសមុទ្រចិនខាងត្បូង! ព្រោះយ៉ាងហោចណាស់ចាប់តាំងពីមាន Engagement របស់អាមេរិក ចូលមកលើសំណុំរឿង សមុទ្រចិនខាងត្បូង មក គឺវៀតណាម មានភាពមុះមុតក្នុងការលើកឡើង យ៉ាងចំហរ និងធ្វើឱ្យបញ្ហាសមុទ្រចិនខាងត្បូងនេះ ក្លាយទៅជាបញ្ហារបស់តំបន់ និងពិភពលោករួមគ្នាយកចិត្តទុកដាក់នោះ។

ជាការប្រាកដនិយម គឺវៀតណាមជោគជ័យ ក្នុងការធ្វើឱ្យសមុទ្រចិនខាងត្បូង ប្រែក្លាយទៅជាបញ្ហាអន្តរជាតូបនីយកម្ម ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ពីមហាអំណាចអាមេរិក និងប្រទេសក្រៅតំបន់ជាច្រើន។ តែជាផលវិបាកវិញ ការដើរខិតជិតអាមេរិកជាយថាហេតុបានជះឥទ្ធិពលយ៉ាងអវិជ្ជមាន មកលើអនាគតនៃស្ថិរភាព នៅក្នុងប្រទេសវៀតណាម ដែលផ្ទៃក្នុងនៅមានបញ្ហាច្រើនបាន និងកំពុងលេចធ្លោជាចំណុចបច្ចុប្បន្នភាព គួរឱ្យចាប់អារម្មណ៍ផងដែរ!។

យក Cam Ranh ធ្វើជានុយនយោបាយ

ក្នុងប៉ុន្មានឆ្នាំមុន ការសម្រេចបើកកំពង់ផែ Cam Ranh ឱ្យនាវាបរទេសចូលឈប់សំចតឡើងវិញ និងការស្ថាបនាកំពង់ផែនេះឡើងវិញ ឱ្យទៅជាមជ្ឈមណ្ឌលសេវាកម្មចម្រុះ ស្របពេលដែលវៀតណាម កំពុងតទល់ជាមួយចិនលើសមុទ្រចិនខាងត្បូង! អាចជាការគិតគូរយុទ្ធសាស្រ្តមួយថ្មី ក្នុងការខិតខំប្រឹងប្រែងធ្វើយ៉ាងណា កំហិតបាននូវការគំរាមកំហែងក្នុងកម្រិតណាមួយពីចិន មកលើប្រទេសខ្លួន។

បើពិនិត្យមើលក្នុងទិដ្ឋភាពសាកលភាវូបនីយកម្ម និងផលប្រយោជន៍សេដ្ឋកិច្ចវិញ គឺការអនុញ្ញាតឱ្យនាវាបរទេស រួមទាំងនាវាចម្បាំងបរទេសចេញចូលកំពង់ផែCam Ranh គឺជាសិទ្ធិរបស់វៀតណាម ជាកិច្ចការផ្ទៃក្នុងរបស់វៀតណាមសុទ្ធសាធ! តែបើតាមការវិភា​គ​របស់ពួកអ្នកយុទ្ធសាស្រ្តវិញ ការសម្រេចនេះគឺជាសង្រ្គាមខួរក្បាល(War of Nerves) ជាការគិតគូរមួយមានចរិតយុទ្ធសាស្រ្តខ្ពស់ ធ្វើដូចជាពាណិជ្ជកម្ម តែការរកស៊ីនេះបានស្ថិតនៅក្រោមផ្លាកគោលដៅតែមួយគត់ គឺឆ្ពោះទៅចក្ខុវិស័យយូរអង្វែង គឺដើម្បីគ្រប់គ្រងសមុទ្រចិនខាងត្បូងឱ្យបាន។

Cam Ranh ពុំមែនជាមូលដ្ឋានយោធាបរទេស គឺគ្រាន់តែសម្រាប់ផ្ដល់ជូនបរទេសមកជួលធ្វើជាកន្លែង ឬមូលដ្ឋានសម្រាប់ការផ្គត់ផ្គង់ភស្តុភា និងសម្រាប់សេវាកម្មបច្ចេក​ទេសតែប៉ុណ្ណោះ!។ ដូច្នោះមានកត្តាយុទ្ធសាស្រ្ត ក្នុងការសម្រេចបើកឱ្យដំណើរការកំពង់ផែ Cam Ranhឡើងវិញ គឺជាការគិតគូរ ថ្លឹងថ្លែងមួយយ៉ាងជ្រាលជ្រៅ ពាក់ព័ន្ធដល់ទាំងកត្តាសន្តិសុខជាតិ កត្តាបរិយាកាសអន្តរជាតិ ហើយក៏អាចមានការចូលរួមពិគ្រោះយោ​បល់ពីបណ្ដាមហាអំណាចខាងក្រៅតំបន់ទៀតផង!។

វៀតណាមសម្រេចចែករំលែកកំពង់ផែCam Ranhនេះ ក្នុងគោលដៅ ដើម្បីជាការទប់ទល់ រារាំងដល់ដំណើរវាតទីរបស់ចិន នៅលើសមុទ្រចិនខាងត្បូង ជាការប្រាកដនិយមមែន!។ ការសម្រេចអនុញ្ញាតឱ្យមាននាវាបរទេស ចេញចូលកំពង់ផែCam Ranh ជាជំហានមួយទៀត ក្នុងការធ្វើអន្តរជាតូបនីយកម្ម មកលើសមុទ្រចិនខាងត្បូង ជាការបន្តជំរុញបញ្ហាសមុទ្រចិនខាងត្បូង ឱ្យកាន់តែចូលជ្រៅទៅក្នុងដំណោះស្រាយការទូត ជាពហុភាគី ដោយមានចេតនាមិនចង់ធ្វើ Bilateral dialogue ជាមួយចិនសោះឡើយ!។

ការចែករំលែកកំពង់ផែ Cam Ranh ជាអំណាចឯកសិទ្ធិស្វ័យការពារថ្មីរបស់អ្នកកាន់អំណាចវៀតណាម ប្រឆាំងទៅនឹងសកម្មភាពរបស់ចិន លើសមុទ្រចិនខាងត្បូង។ ភ្ញៀវបរទេសដែលចេញចូលCam Ranh ហើយត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅនោះ គឺបណ្ដាកងនាវាចរណ៍មកពី អាមេរិក ឥណ្ឌា ជប៉ុន រុស្ស៊ី ដែលសុទ្ធតែភ្ញៀវពិសេសមានចរិតបដិបក្ខផលប្រយោជន៍ ទៅនឹងចិនទាំងអស់ក្នុងតំបន់នេះ!។

ការប្រកាសពង្រឹងកិច្ចសហប្រតិបត្តិការយោធា នាពេលថ្មីៗនេះរបស់វៀតណាមជាមួយពួកមហាអំណាចលើពិភពលោក ជាឥរិយាបថក្នុងនយោបាយថ្មីទៀត នៃយុទ្ធសាស្រ្តចម្រុះរួមទាំងការងារការទូត សកម្មភាពយោធាប្រឆាំងទៅនឹងចិន លើសមុទ្រចិនខាងត្បូង!។ ក្នុងផលប្រយោជន៍ដូចគ្នា Cam Ranh ក្នុងអនាគតអាចនឹងក្លាយទៅជាចំណុចស្នូលដែលគេទាំងឡាយយកមកធ្វើការ វះកាត់ ចរចានិងសម្របសម្រួល ដោយCam Ranh ទាក់ទងទៅដល់ផលប្រយោជន៍ របស់បណ្ដាប្រទេសមហាអំណាចនៅក្នុងតំបន់នេះ!។

Cam Ranh ត្រូវបានចាត់ទុកជាកំពង់ផែយោធា ប្រកបទៅដោយយុទ្ធសាស្រ្តមួយដ៏ធំនៅក្នុងតំបន់ ដោយភូមិសាស្រ្ត Cam Ranh មានវិសាលភាពភាពធំ ទឹកជ្រៅ មានជួរភ្នំបាំងពីក្រោយ ស្ថិតនៅជិតផ្លូវនាវាចរណ៍ មានចរិតយុទ្ធសាស្រ្តអន្តរជាតិ និងស្ថិតនៅជិតម្ដុំប្រជុំកោះ Spratly និង Paracel ។ Cam Ranh នេះធ្លាប់ត្រូវបានសូវៀតប្រើប្រាស់និងប្រែក្លាយទៅជាទីកន្លែង សម្រាប់ការជ្រកកោនដល់នាវាចម្បាំងទាំងឡាយ របស់សូវៀត រួមទាំងការការពារ និងការលាក់កំបាំងនូវកងនាវាចម្បាំង និងនាវាមុជទឹកផង! ហើយសូវៀតក៏ធ្លាប់បានកសាងនៅCam Ranh នេះទៅជាមជ្ឈមណ្ឌលលួចស្ដាប់ព័ត៌មានសម្ងាត់(Interception Center)នៅទីនេះផងដែរ។

Cam Ranh គឺជាទ្រព្យសម្បត្តិ ដ៏មានតម្លៃរបស់កងទ័ពជើងទឹក ដែលមានគុណប្រយោជន៍ក្នុងការAttraction បំផុតក្នុងករណីបើមានកិច្ចសហប្រតិបត្តិការ ក្នុងវិស័យកងទ័ពជើងទឹក សំដៅបង្កើនកម្លាំងចម្រុះទប់ទល់ ប្រឆាំងទៅនឹងអនុភាពវាតទីយោធារបស់មហាយក្សចិននៅក្នុងតំបន់!។

សារសំខាន់នៃយុទ្ធសាស្រ្តរបស់កំពង់ផែCam Ranh នេះគឺស្ថិតនៅត្រង់ចំណុចភូមិសាស្រ្ត យុទ្ធសាស្រ្ត ដោយCam Ranh នេះឆ្ងាយពីផ្លូវនាវាចរណ៍អន្តរជាតិប្រមាណ១ម៉ោង ដែលក្នុងពេលនោះពីកំពង់ផែ Hai Phong មកដល់ចំណុចនេះ ត្រូវធ្វើដំណើរបាត់អស់ប្រមាណ១៨ម៉ោងបើតាមនាវានោះ!។ Cam Ranh ជាកំពង់ផែដែលមានកម្រិតទឹកជ្រៅជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។ ជារួមឈូងសមុទ្រCam Ranh មានជម្រៅទឹកពី១៨ទៅ៣២ម៉ែត្រ មានបាតសមុទ្ររាបស្មើ ដែលជាភាពងាយស្រួលក្នុងការបោះយុថ្កា ហើយនាវាដែលមានទម្ងន់ផ្ទុកជាង៣ម៉ឺនតោន អាចចូលទៅឈប់សំចតបាននៅក្នុងពេលវេលា ពិសេសជាងនេះឈូងសមុទ្រCam Ranh នេះមានលទ្ធភាពទទួលកងនាវា (Fleet) រួមមានទាំងនាវាចម្បាំង នាវាមុជទឹក និងនាវាពិឃាតចូលសំចតសម្រាក ក្នុងពេលតែមួយយ៉ាងច្រើនគ្រឿងដោយសុវត្ថិភាព!។

ការធ្វើឱ្យកំពង់ផែCam Ranhនេះប្រែក្លាយទៅជាទីកន្លែងយុទ្ធសាស្រ្ត គឺស្ថិតនៅក្នុងគោលគំនិត ដើម្បីស្រូបយកកម្លាំងបរទេសឱ្យចូលមកកាន់ទីនេះ ដើម្បីជាតុល្យភាពកម្លាំងក្នុងការទប់ទល់ និងក្នុងការកំហិតដល់អំណាចដ៏មហិមា របស់កងទ័ពជើងទឹកចិននៅលើសមុទ្រចិនខាងត្បូង ក្នុងកម្រិតណាមួយនោះនាពេលអនាគត!។

ការបើក Cam Ranhឡើងវិញ ព្រមទាំងការអនុញ្ញាតឱ្យ កងកម្លាំងជើងទឹកបរទេសចូលគឺជា ក្បាច់គុនមួយដ៏ខ្ពស់បំផុតក្នុងនយោបាយការទូត ពហុភាគី របស់វៀតណាម ក្នុងជំហានទី២ បន្ទាប់ពីបានខិតខំប្រឹងប្រែង ប្រែក្លាយបញ្ហាវិវាទលើប្រជុំកោះSpratly ក្នុងតំបន់សមុទ្រចិនខាងត្បូង ទៅជាបញ្ហាអន្តរជាតូបនីយកម្ម ព្រោះការសម្រេចនេះ ក៏បានធ្វើឱ្យមតិសាធារណៈអន្តរជាតិ យកចិត្តទុកដាក់មកលើតំបន់នេះថែមទៀត រួមទាំងវត្តមានជាអចិន្ត្រៃយ៍ របស់កងនាវាបរទេស មានមុខជាប្រចាំនៅទីនេះ ដែលជាយថា ហេតុដូចជា របៀបរក្សាឱ្យមានកងកម្លាំងប៉ូលិស អន្តរជាតិមួយក្រុមយាមប្រចាំការ ឃ្លាំមើលនូវរាល់សកម្មភាពយោធារបស់ចិន ជាប្រចាំនៅក្នុងតំបន់មួយនេះ។

អត្ថន័យសំខាន់ដំបូង របស់វៀតណាម ក្នុងការសម្រេច ទាក់ទងដល់កំពង់ផែ Cam Ranh នេះដំបូងឡើយមានចរិតភូមិសាស្រ្ត យុទ្ធសាស្រ្ត បន្ទាប់មក ទើបផលប្រយោជន៍សេដ្ឋកិច្ច ជាជំហានដើរតាមក្រោយ!។ មានលទ្ធភាពត្រៀមជាមុន ដែលកងទ័ពអាមេរិកអាចនឹងវិលមកប្រើប្រាស់កំពង់ផែ Cam Ranh នេះ ដោយអាចយកធ្វើជាទីកន្លែងផ្គត់ផ្គង់ភស្តុភា ជួសជុល និងការឈប់សំចតសម្រាប់កងនាវា(Fleet)ទាំងមូល ពេលដែលកងទ័ពជើងទឹករបស់អាមេរិកធ្វើដំណើរទៅមក ឆ្លងកាត់សមុទ្រនេះទៅកាន់តំបន់សមុទ្រមួយទៀត!។

ការវិលមករបស់អាមេរិកនៅCam Ranhក៏នៅមានសម្មតិកម្មច្រើន ដោយមានអ្នកយុទ្ធសាស្រ្តយោធាខ្លះ បានលើកឡើងនូវហេតុផលមួយចំនួន ដែលមិនអាចកើតមានឡើងចំពោះអាមេរិកនៅវៀតណាមបាន ដោយអាមេរិកប្រហែលជានឹងមិនទទួលយកឬកសាងមូលដ្ឋានយោធាអចិន្ត្រៃយ៍ ណាមួយនៅវៀតណាមទេ ព្រោះទី១ វៀតណាមនិងមានការថ្លឹងថ្លែងបំផុត ក្នុងការអនុញ្ញាតឱ្យអាមេរិកបោះទីតាំងយោធា ព្រោះនេះជាការចេញមុខប្រឆាំងចិនដោយចំហរដែលនេះ ជាហានិភ័យខ្ពស់បំផុត។

 ទី២ បើមានការកសាងមូល  ដ្ឋានអចិន្ត្រៃយ៍យ៉ាងដូច្នោះ គឺមានការបង់ខាតច្រើន ដោយត្រូវធ្វើMaintenance ជាប្រចាំ ហើយអាមេរិក ក៏មិនចង់ចំណាយលុយដ៏ច្រើន មកលើហេតុផលទាំងនេះទី៣បើមានមូលដ្ឋានយោធាអចិន្ត្រៃយ៍យ៉ាងនេះ វាមានភាពងាយស្រួលក្នុងការជាគោលដៅ សម្រាប់ការវាយប្រហារដោយកាំជ្រួចរយៈឆ្ងាយ ឬពីយន្តហោះ ក្នុងសម័យវិទ្យាសាស្រ្តដ៏ទំនើបយ៉ាងនេះ។

អានុភាពដ៏មហិមារបស់ ចិនប្រជាមានិត បានធ្វើឱ្យមានការផ្លាស់ប្ដូរ ប្រែប្រួលនូវតុល្យភាពកម្លាំងយោធា នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក! ដែលហេតុការណ៍នេះបានធ្វើឱ្យពួកប្រទេសភូមិផងក្នុងតំបន់ ពួកប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកដូចជា ជប៉ុន អូស្រ្តាលី ឥណ្ឌា កូរ៉េខាងត្បូង រួមទាំងរុស្ស៊ីផង មានការភ្ញាក់ផ្អើលទៅនឹងអនាគតភាពថា តើសភាពការណ៍ទាំងនេះនឹងវិវត្តន៍ទៅជាយ៉ាងណានោះ!។

ក្នុងបរិបទនៃស្ថានភាពមួយយ៉ាងនេះ ទើបពួកអ្នកវិភាគនយោបាយនៅក្នុងតំបន់បានធ្វើសេចក្ដីសន្និដ្ឋានថា មកពីមានអំណាចយោធាយ៉ាងលើសលប់ គ្របដណ្ដប់របស់ចិនមកលើតំបន់ភាគខាងលិចប៉ាស៊ីហ្វិក និងតំបន់សមុទ្រចិនខាងត្បូងយ៉ាងដូច្នោះ បានធ្វើឱ្យវៀតណាម មានការបារម្ភយ៉ាងជ្រាលជ្រៅ ដែលនេះជាចលករមួយដ៏គន្លឹះក្នុងការជំរុញឱ្យវៀតណាម រត់ទៅស្វែងរកឆត្រសន្តិសុខ ទាំងរបស់អាមេរិក រុស្ស៊ី ល-ល ក្នុងការបង្កើតទៅជាដៃគូយុទ្ធសាស្រ្ត ឬជាកិច្ចសហប្រតិបត្តិការលើផ្នែកយោធាជាមួយវៀតណាម ដែលនេះពុំមែនជាភាពចៃដន្យនោះ!។

ទាំងវៀតណាមទាំងហ្វីលីពីន កំពុងតែត្រូវបានយកចិត្តទុកដាក់ និងត្រូវបានមហាអំណាចខាងក្រៅតំបន់ប្រើប្រាស់ជាឧបករណ៍ ដោយជំរុញឱ្យប្រទេសទាំងពីរនេះកាន់តែជំពាក់វាក់វណ្ឌទៅនឹងអត្ថប្រយោជន៍សួនតួរ ដោយពួកនេះបានចងបញ្ហាអត្ថប្រយោជន៍សួនតួរនេះទៅនឹងបូរណភាពទឹកដី ដើម្បីជាភាពងាយស្រួល ក្នុងការអូសបន្លាយទាញពួកមហាអំណាចខាងក្រៅតំបន់ ចូលមកតាំងទីលំនៅសារជាថ្មី នៅអាស៊ីប៉ាស៊ីហ្វិក ធ្វើជាBarrier of Defense ក្នុងការរារាំង ទប់ស្កាត់នូវការងើបឡើងយ៉ាងខ្លាំងក្លារបស់ចិននៅទីនេះ ដោយសភាវៈ Natural Manners!។

ពុំមែនអាមេរិក តែរុស្ស៊ី ដែលជាការបារម្ភមួយរបស់ចិន នៅលើសមុទ្រចិនខាងត្បូង

នៅខែកក្កដា  ២០១០ លោកស្រី​ Hillary Clinton អតីតៈរដ្ឋមន្រ្តីការបរទេសបានប្រកាសដោយសង្កត់ធ្ងន់ថា ប្រទេសទាំងអស់ ត្រូវប្រើប្រាស់វិធានការសន្តិភាព ដើម្បីចូលរួមដោះស្រាយការវិវាទលើសមុទ្រចិនខាងត្បូង!។ ក្រោយពីមានការថ្លែងការណ៍មួយនេះមក ទាំងប្រធានាធិបតី ទាំងរដ្ឋមន្រ្តីការពារជាតិអាមេរិក បានឯកភាពទៅនឹងទស្សនទានមួយនេះ ហើយទស្សនៈនេះ ក៏បានក្លាយទៅជាគោលនយោបាយជា Roadmap ដែលអាមេរិក ធ្វើការជ្រើសជ្រើសសម្រាប់ដំណោះស្រាយ លើបញ្ហាវិវាទនៅសមុទ្រចិនខាងត្បូងសំដៅធានាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់នេះ!។

ក្រោយមក អាមេរិក រុស្ស៊ី ជប៉ុន ឥណ្ឌា អូស្រ្តាលី និងប្រទេសដទៃផ្សេងទៀតបានសម្ដែងឥរិយាបថនយោបាយ ចំពោះសមុទ្រចិនខាងត្បូង មានចរិតស្របទៅតាមRoadmap មួយនេះ!។

ត្រូវទទួលស្គាល់ការពិតមួយថា ជាតថភាពឱ្យតែជាបញ្ហាពាក់ព័ន្ធ ទៅនឹងការវិវាទកោះ ដែនដី គឺសហរដ្ឋអាមេរិក នឹងពុំមានការសម្ដែងជំហរណាមួយឡើយ!។ នៅបណ្ដាទសវត្សរ៍ទី១៩៨០ អាមេរិកមានជំហរច្បាស់លាស់ និងមិនចូលរួមពាក់ព័ន្ធទៅនឹងអធិករណ៍ទាំងឡាយលើសមុទ្រចិនខាងត្បូង!។ ដល់ទសវត្សរ៍ទី១៩៩០ សហរដ្ឋអាមេរិកមានការរំពឹងថា ប្រទេសទាំងអស់ និងប្រើប្រាស់វិធានការសន្តិភាព ដើម្បីដោះស្រាយបញ្ហាទាំងនោះដោយសន្តិវិធី!។

ដល់ពាក់កណ្ដាលទសវត្សរ៍ទី៩០ ចិនហាក់មានវិធានការក្ដៅ មកលើការវិវាទពាក់ព័ន្ធដល់កោះមួយចំនួនជាមួយហ្វីលីពីន ហើយហ្វីលីពីនស្រាប់តែមានប្រតិកម្មខ្លាំង ពង្រឹងសាច់ដុំដាក់ចិន ដែលហេតុការណ៍នេះ ស្រាប់តែបានអូសអាមេរិកចូលEngaged ផងដែរ ដោយប្រទេសពីរនេះ មានកិច្ចព្រមព្រៀងការពារជាតិនឹងគ្នា។

ពេលនោះ Joseph Nye ជាមន្រ្តីជាន់ខ្ពស់ក្នុងរដ្ឋការអាមេរិក បានថ្លែងការណ៍យ៉ាងតានតឹង ព្រមទាំងបានផ្ញើសារទៅកាន់ភាគីចិនថា សហរដ្ឋអាមេរិកលែងមានការអត់ធ្មត់ចំពោះសកម្មភាពរបស់ចិនលើសមុទ្រចិនខាងត្បូងបានទៀត!។

ក្រោយពីការប្រកាសរបស់​ Joseph Nye នាថ្ងៃទី៥ តុលា ១៩៩៥ នេះមក ចិនបានប្ដូរយុទ្ធសាស្រ្តធ្វើឱ្យភាគខាងត្បូង បានស្ថិរភាពនិងរក្សាភាគខាងជើង ឱ្យកាន់តែមានភាពរឹងមាំ លើសមុទ្រចិនខាងត្បូង មានន័យថា ប្ដូរនូវយុទ្ធវិធីក្នុងការធ្វើឱ្យមានភាពស្រុះស្រួលរក្សាបានស្ថិរភាពដដែលនៅលើប្រជុំកោះSpratlyទាំងអស់ រក្សាបានស្ថិរភាពទាំងអស់ចំពោះពួកប្រទេសអាស៊ាន ប្រមូលផ្ដុំកម្លាំងទាំងអស់រក្សាឱ្យបានកោះ Paracel និងឈូងសមុទ្រTonkin សំដៅធ្វើឱ្យមានការរំងាបដល់ភាពរឹងរូស ពីភាគីពាក់ព័ន្ធទាំងឡាយ ដើម្បីចិនមានឱកាសរៀបក្ដារអុកឡើងវិញ!។

ជាការពិតនៅលើសមុទ្រចិនខាងត្បូង សហរដ្ឋអាមេរិកជាអ្នកមានមុខក្រោយគេ ព្រោះក្រៅពីពួកប្រទេសអាស៊ាន គឺអ្នកដែលលឿនជាងគេ និងមានមុខមុនគេនោះគឺរុស្ស៊ី ពុំមែនអាមេរិកឡើយ!។

នៅទសវត្សរ៍ទី៨០ សហភាពសូវៀត និងវៀតណាម បានរួមគ្នាបង្កើតក្រុមហ៊ុនរកស៊ីចម្រុះដោយសហការរួមគ្នារុករកប្រេង ដែលប្រេងមួយភាគធំបានមកជាប្រេងឆៅរបស់វៀតណាម។ យោងតាមស្ថិតិរបស់វៀតណាមឱ្យដឹងថា រុស្ស៊ីបច្ចុប្បន្នជាដៃគូដ៏ធំបំផុតក្នុងការសហការរកស៊ីប្រេងជាមួយវៀតណាម។ ក្រោយមក ទើបគេឃើញមានក្រុមហ៊ុនប្រេងមកពីលោកខាងលិចដូចជា Exxon BP ល-ល… ក៏ចាប់ផ្ដើមមានការបោះទុនរកស៊ីអំពីប្រេង ឧស្ម័នលើសមុទ្រចិនខាងត្បូងជាមួយវៀតណាមទៅ!។

តែកិច្ចសហការរកស៊ី រុស្ស៊ី-វៀតណាម មានអត្ថប្រយោជន៍ទាំងសន្តិសុខទាំងអត្ថប្រយោជន៍សេដ្ឋកិច្ច ហើយដោយមានផលប្រយោជន៍ធំ នៅលើសមុទ្រចិនខាងត្បូង ទើបរុស្ស៊ីបានក្លាយទៅជាបង្អែកមួយដ៏ធំ និងដ៏រឹងមាំរបស់វៀតណាមលើសមុទ្រចិនខាងត្បូង។

វៀតណាមបានចងសម្ព័ន្ធភាព ជាមួយមហាអំណាចពិភពលោករុស្ស៊ីមួយនេះ រួចប្រែក្លាយយន្តការសហប្រតិបត្តិការនេះ ទៅជាសហគមន៍សេដ្ឋកិច្ច រួមមានផលប្រយោជន៍ទៅវិញទៅមក!។លើមូលដ្ឋានេះ ទើបគេឃើញក្នុងប៉ុន្មានឆ្នាំនេះ រុស្ស៊ី បានលក់ឱ្យវៀតណាម នូវសម្ភារយោធា យ៉ាងទំនើប ជាច្រើនសម្រាប់បម្រើឱ្ យផែនវិវាទលើសមុទ្រចិនខាងត្បូង ក្នុងលក្ខខណ្ឌអនុគ្រោះ ជាងការលក់យុទ្ធោបករណ៍របស់រុស្ស៊ី ទៅឱ្យចិនផងដែរ!។

មានការគិតគូរជាយុទ្ធសាស្រ្ត ក្នុងបញ្ហាយូរអង្វែង ដោយរុស្ស៊ីនិងវៀតណាម ទើបវៀតណាម បានទិញពី រុស្ស៊ី យ៉ាងច្រើននូវប្រព័ន្ធ អាវុធទំនើប ដូចជានាវមុជទឹក Kilo 360 ចំនួន៦គ្រឿង យន្តហោះប្រតិកម្មSU-27 ចំនួន១៣គ្រឿង SU-30ចំនួន២០គ្រឿង និងកាំជ្រួចរ៉ាដាជាច្រើនគ្រឿង។

តាមព័ត៌មានរបស់ពួកយោធានិយម គឺអាវុធទាំងអស់នេះ មានមុខងារទំនើបជាងអាវុធទាំងឡាយ ដែលរុស្ស៊ីបានលក់ឱ្យចិនមុននេះ! ជារួម នៅចុងឆ្នាំ២០១១រហូតដល់បណ្ដាឆ្នាំ២០១៥ អាវុធទាំងអស់បានមកដល់វៀតណាម កកើតទៅជាកម្លាំងសរុបមួយក្នុងការប្រយុទ្ធតទល់ និងការពារខ្លួនបាននៅលើសមុទ្រចិនខាងត្បូង។

ដោយឡែកនាវាមុជទឹក នឹងត្រូវបានប្រគល់ឱ្យវៀតណាមនៅចុងឆ្នាំនេះ ក្នុងពេលដែលរុស្ស៊ីបាន និងកំពុងស្ថាបនានាវាមុជទឹក ក៏ស្របពេលដែលវៀតណាមបណ្ដុះបណ្ដា​លទាហានជើងទឹក ដែលបច្ចុប្បន្ននេះរុស្ស៊ី និងឥណ្ឌាបានជួយហ្វឹកហ្វឺនវៀតណាម ក្នុងវិស័យជើងទឹកនេះ!។ អាវុធខាងលើរបស់រុស្ស៊ី មានមុខងារមួយដ៏ធំ ក្នុងការគំរាមកំហែងមកលើពួកប្រទេសភូមិផងរួមទាំងចិនផង! សំដៅការពារសុវត្ថិភាពដល់ស្ថានីយខួងប្រេងរបស់វៀតណាមនៅលើសមុទ្រចិនខាងត្បូងផង!។

ជាភាពប្រាកដនិយមមួយ បើពិនិត្យដោយឡែកអំពីទិដ្ឋភាពរួម របស់សមុទ្រចិនខាងត្បូង គឺសហរដ្ឋអាមេរិកពុំមានផលប្រយោជន៍ ជាយុទ្ធសាស្រ្តអ្វីធំដុំលើផ្នែកសន្តិសុខ និងសេដ្ឋកិច្ចនៅក្នុងតំបន់នេះទេ!។

មូលហេតុចម្បង ដែលនាំឱ្យសហរដ្ឋអាមេរិក តែងតែគាំទ្រអាស៊ានប្រឆាំងចិននៅលើសមុទ្រចិនខាងត្បូងនោះ គឺក្នុងគោលបំណងបញ្ចៀស ធ្វើកុំឱ្យមានការកើតឡើងនូវទោះបីជាឧទ្ទវហេតុណាមួយ បន្ទាប់ពីបានឃើញចិនបានងើបឡើងយ៉ាងខ្លាំងក្លា ហើយការរីកធំធាត់របស់ចិននេះក៏ជាភាព Challenging មួយទៅនឹងអំណាចវត្តមានរបស់អាមេរិកនៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក នេះផងដែរ។

ដូច្នោះបង្ខំឱ្យអាមេរិក ត្រូវមានវិធានការបង្ការជាមុនក្នុងការរារាំង ទប់ស្កាត់ចិនឱ្យបានមុនពេលដែលចិន ធ្វើដំណើរចុះមកតំបន់ភាគខាងត្បូង តែក៏មានសម្មតិកម្មមួយនិយាយថា វិធានការរបស់អាមេរិក ក៏ដើម្បីការពារសេរីភាពចរាចរណ៍ ក្នុងការធ្វើដំណើរទៅមករបស់យន្តហោះ និងនាវាចម្បាំងទាំងឡាយរបស់អាមេរិក នៅចន្លោះសមុទ្រទាំងពីរប៉ាស៊ីហ្វិកនិងសមុទ្រឥណ្ឌា ព្រមទាំងជាការរក្សាឱ្យបានស្ថិរភាព លើសមុទ្រចិនខាងត្បូងផងដែរ!។

ម្យ៉ាងវិញទៀត នៅមានការខុសគ្នា ក្នុងនយោបាយការបរទេសរបស់រុស្ស៊ី និងអាមេរិកក្នុងការTreatment មកលើពួកប្រទេស ដែលស្ថិតនៅជុំវិញសមុទ្រចិនខាងត្បូង ដោយអាចនិយាយបានថា ប្រទេសទាំងពីរនេះ រុស្ស៊ីនិងអាមេរិក មានជំហរខុសគ្នាអំពីបញ្ហាសមុទ្រចិនខាងត្បូង ព្រោះវត្តមានអាមេរិក នៅសមុទ្រចិនខាងត្បូង គឺដើម្បីបង្កើនកិច្ចប្រឹងប្រែងចូលរួម និងគាំទ្រដល់សម្ព័ន្ធមិត្ត របស់ខ្លួនដូចជា ជប៉ុន អូស្រ្តាលី ផ្ដល់ការគាំទ្រជាស្មារតីដល់បណ្ដាប្រទេសអាស៊ាន ពិសេសគឺហ្វីលីពីន ធ្វើខ្លួនជារបាំងមួយកុំឱ្យចិនដើរហួសរបាំងមួយនេះ ក្នុងនយោបាយការទូត ក្នុងការកាត់បន្ថយភាពគំរាមកំហែង មកលើអាស៊ាន

ចំពោះរុស្ស៊ីវិញ បានផ្ដល់ការគាំទ្រជាប្រយោលចំពោះអាស៊ាន ក៏ប៉ុន្តែប្រមូលផ្ដុំការជួយវៀតណាមដោយផ្ទាល់និងពិតប្រាកដ។ ក្នុងចំណុចនេះអាមេរិក និងរុស្ស៊ីខុសគ្នាដោយរុស្ស៊ីមានចំណងយុទ្ធសាមគ្គីភាព ជាប្រពៃណីយូរមកហើយជាមួយវៀតណាម។ ក្នុងសង្រ្គាមព្រំដែន រវាងវៀតណាម និងចិនឆ្នាំ១៩៧៩ និងក្នុងសង្រ្គាមអស់រយៈពេលជាង១០ឆ្នាំ ក្នុងការដណ្ដើមកំពូលភ្នំមួយរវាងវៀតណាម-ចិននោះ គឺមហាអំណាចរុស្ស៊ីជាមិត្តតែមួយគត់ ក្នុងការគាំទ្រវៀតណាមក្នុងបុព្វហេតុមួយនោះ!។

ដូច្នោះ សមុទ្រចិនខាងត្បូងប្រៀបដូចជាប្រភពរ៉ែមាស ហើយឆ្លងតាមរយៈកិច្ចស​ហ​ប្រតិបត្តិការដ៏យូរអង្វែងមួយនេះ ជាមួយវៀតណាម កាន់តែធ្វើឱ្យរុស្ស៊ីរកស៊ីមានបានជុំវិញការរកស៊ីប្រេង ឧស្ម័ន និងលក់អាវុធឱ្យវៀតណាម

នៅក្នុងបរិបទផលប្រយោជន៍ យុទ្ធសាស្រ្តមួយនេះ រុស្ស៊ី តែងតែលេងនយោបាយមុខពីរ ដោយជាមួយវៀតណាម រុស្ស៊ីបង្កើនកិច្ចសហការលើគ្រប់វិស័យ ពីការងារការទូតរហូតដល់សកម្មភាពសេដ្ឋកិច្ច រួមទាំងប្រើប្រាស់Actionsរបស់ខ្លួន ដើម្បីបង្កើតទីតាំងឈរជើងជាបង្អែកឱ្យបានរឹងមាំ សម្រាប់វៀតណាមពឹងពាក់។ ចំពោះចិនវិញ គឺរុស្ស៊ីរក្សាឥរិយាបថដដែល លើផ្នែកការទូត គឺនិយាយល្អក៏ប៉ុន្តែពុំមានទោះបីActionsណាមួយ ក្នុងការជួយចិនឡើយ!។

ពួកអ្នកវិភាគយុទ្ធសាស្រ្ត បានធ្វើសេចក្ដីសន្និដ្ឋានថា បើផ្អែកមកលើនិន្នាការនៃដំណើរការវិវត្តន៍ នៅលើសមុទ្រចិនខាងត្បូងបច្ចុប្បន្ន ក្នុងករណីបើមានការប្រទូសរាយជាអាវុធរវាងវៀតណាម និងចិននៅលើតំបន់សមុទ្រនោះ គឺអាវុធទាំងអស់ដែលមានចរិតទំនើបដែលវៀតណាម យកមកប្រើប្រាស់ គឺសុទ្ធតែអាវុធយុទ្ធភ័ណ្ឌ ដែលបានមកពីរុស្ស៊ីពុំមែនបានមកពីអាមេរិកឡើយ!។

នៅក្នុងព្រឹត្តិការណ៍មួយនេះ អាមេរិកនឹងដើរតួជាប្រយោល ក្នុងការគាំទ្រវៀតណាមលើផ្នែកការងារការទូត និងក្នុងការជួយរារាំង ទប់ស្កាត់ការគំរាមកំហែងពីចិនតែប៉ុ      ណ្ណោះ។ ពាក់ព័ន្ធដល់បញ្ហានេះ ចិនបានយល់យ៉ាងច្បាស់អំពីគោលគំនិតរបស់អាមេរិកនិងរុស្ស៊ី ព្រោះរុស្ស៊ីទេ ដែលជាអ្នកមានផលប្រយោជន៍ពិតប្រាកដ លើសមុទ្រចិនខាងត្បូង ហើយរុស្ស៊ីទេ ដែលមានមហិច្ឆតាក្នុងការចង់គ្របដណ្ដប់ត្រួតត្រា ពីតំបន់សមុទ្រលឿងរ ត់ចុះរហូតមកដល់ប្រជុំកោះ Spratly នោះ! បើអាមេរិកវិញ សុំតែផ្លូវនាវាចរណ៍លើសមុទ្រចិនខាងត្បូង ឱ្យកាន់តែសេរីនិងបើកចំហរតែប៉ុណ្ណោះ។

ក្នុងការវិវាទលើសមុទ្រចិនខាងត្បូង ចិនធ្លាប់បានសុំឱ្យប្រទេសទាំងអស់ឱ្យឈរឆ្ងាយនិងកុំលេងជាមួយភ្លើង !ថែមទាំងបានចំអកថា កុំថាឡើយរួមគ្នាគំរាមកំហែងចិននោះ សូម្បីតែបូកពួកប្រទេសអមិត្តទាំងអស់នេះ ទៅជាប្លុកមួយក៏គ្មានធ្វើអ្វីចិនបានឡើយ!។វៀតណាម មិនគប្បីលេងសន្លឹកបៀរអាមេរិក រុស្ស៊ី ក្នុងបញ្ហាសមុទ្រចិនខាងត្បូង និងការសន្យា ខ្យល់របស់ពួកមហាអំណាចនេះ!។

ក្នុងបរិបទរបស់សភាពការណ៍តំបន់ ដ៏រសើបយ៉ាងនេះ អាចមានបច្ច័យ៤យ៉ាង ដែលធ្វើឱ្យអាមេរិក សម្រេចឈរនៅឆ្ងាយពីបញ្ហាវិវាទកម្ម លើសមុទ្រចិនខាងត្បូង នោះ ដោយ ទី១ ទោះបីជាមានសភាពការណ៍តានតឹង លើតំបន់សមុទ្រចិនខាងត្បូងយ៉ាងនេះក៏ដោយ ក៏សភាពការណ៍អាក្រក់មួយនេះ ពុំបានគំរាមកំហែងមកលើផលប្រយោជន៍ដោយផ្ទាល់របស់អាមេរិក ទី២ ចំណុចក្ដៅនៅលើសមុទ្រចិនខាងត្បូងនេះ មានការយកចិត្តទុកដាក់ពីបណ្ដាមហាអំណាចពិភពលោកជាច្រើនហើយ ទី៣ ក្រុងWashington គ្មានបំណងEngagementចូលជ្រៅ ដោយបញ្ហាសមុទ្រចិនខាងត្បូងនេះ មានចរិតប្រឈមមុខដោយផ្ទាល់ជាមួយនឹងយក្សចិន និងទី៤ សហរដ្ឋអាមេរិក ពុំដែលមានគោលនយោបាយគាំទ្រ ឬការពារអធិបតេយ្យភាព បូរណភាពដែនដី របស់ប្រទេសមួយនេះ ប្រឆាំងទៅប្រទេសមួយនោះឡើយ!។

ក្រៅពីនេះ ក៏នៅមានScenario មួយទៀតដែលមតិវិភាគបានលើកឡើងថា ពួកអំណាចស្រមោល(Deep State) អាចធ្វើការក្រឡុកសភាពការណ៍ ដោយពួកនេះចង់ធ្វើពលីកម្ម “សេះ” ឬ “ទូក” ខ្លះលើក្ដារអុកយុទ្ធសាស្រ្តរបស់នយោបាយតំបន់ ដោយរុញឱ្យពួកប្រទេសតូចពាក់ព័ន្ធ នៅក្នុងតំបន់ធ្លាក់ទៅក្នុងខ្យល់គួច ព្យុះសង្ឃរា ប្រឈមមុខតានតឹងជាមួយចិន ដើម្បីកេងចំណេញផលប្រយោជន៍ពីអធិករណ៍នេះ ដោយ War Games ទាំងនេះ ពួកDeep State ធ្លាប់បានលេងរួចហើយនៅក្នុងតំបន់ Balkan អាស៊ីខាងត្បូង និងអាស៊ីខាងកើតនោះឯង!។

យុទ្ធវិធី សាមកុក ត្រូវបានប្រើប្រាស់ លើសមុទ្រចិនខាងត្បូង!

សមុទ្រចិនខាងត្បូង ជាសមរភូមិមួយដ៏ល្អបំផុតរបស់ចិន នាពេលបច្ចុប្បន្ននេះ ដោយចិនអាចផ្ដើមបើកសមរភូមិតូច ដើម្បីចៀសវាងកុំឱ្យមានសមរភូមិធំ កើតឡើងឱ្យ​បាន! ចិនអាចប្រើប្រាស់កម្លាំងបាយលើសមុទ្រចិនខាងត្បូង ក្នុងទ្រង់ទ្រាយតូច ដើម្បីហ៊ុមព័ទ្ធបំបាក់ប្រទេសរឹងក្បាល(Rogue States) ដែលជាប្រទេសសកម្មបង្ករឿងហេតុខ្លាំងជាងគេ!។

ដោយអនុវត្តន៍តាមក្បួនទ័ព “សាមកុក” អារកមាន់បំភ័យស្វា ដែលវិធានមួយនេះអាចនឹងមានប្រសិទ្ធភាពខ្ពស់។ ចំពោះទ្រង់ទ្រាយសង្គ្រាមវិញ ចិនអាចយករូបភាពធ្វើទណ្ឌកម្មសេដ្ឋកិច្ច (Embargo) ដែលខុសនឹងរូបភាពរបស់អាមេរិក លោកខាងលិចបានធ្វើនៅ អ៊ីរ៉ាក់ អាហ្កានីស្ថាន ឬមួយក៏នៅ លីប៊ី ស៊ីរី និងអ៊ីរ៉ង់នោះ។ របៀប Embargo ដែលចិនត្រូវធ្វើនោះ គឺនយោបាយQuid Pro quo ដែលចិនបានឆ្លើយតបទៅអាមេរិកក្នុងសម័យ Trump និងកំពុងឆ្លើយតប ទៅនឹងភាពអមិត្ត របស់អូស្ត្រាលី នាពេលបច្ចុប្បន្ននេះ។

អំពើនិងសកម្មភាពរបស់ពួកប្រទេសធំ អាចបង្កទៅជាប្រតិកម្មអវិជ្ជមានមួយក្នុងសហគមន៍អន្តរជាតិ! ក៏ប៉ុន្តែពេលវេលាយូរទៅក៏អាចសាបរលាប ដោយក្រោយពីហេតុការណ៍ទាំងនេះមក គឺស្ថានភាពជាទូទៅនៅក្នុងតំបន់ត្រូវបានដោះស្រាយនិងមានស្ថិរភាពឡើងវិញ ហើយនេះក៏ជាដំណោះស្រាយយុទ្ធសាស្រ្តមួយរបស់ពួកប្រទេសធំផងដែរ!។

តារាសាគរ និងរាម ជាដែនអធិបតេយ្យ​ ផ្ដាច់មុខរបស់កម្ពុជា!

ប្រជាជនកម្ពុជាបានរស់យ៉ាងរ៉ាំរ៉ៃ និងឆ្លងកាត់ក្នុងភ្លើងសង្រ្គាម អស់រយៈកាលជាង៤ទសវត្សរ៍ គ្មានប្រជាជាតិណាមួយ ដែលយល់អំពីការឈឺចាប់ ព្រាត់ប្រាស់គ្រួសារ ទុក្ខវេទនាជាងប្រជាជាតិខ្មែរឡើយ ដូច្នោះប្រជាជនកម្ពុជាទាំងអស់ បានយល់យ៉ាងច្បាស់នូវតម្លៃសន្តិភាព ស្ថិរភាពនិងសុភមង្គលគ្រួសារ ទោះនៅក្នុងកាលៈទេសៈណាមួយ! កម្ពុជានៅតែជាប្រទេសក្រីក្រ កំពុងអភិវឌ្ឍន៍ នៅចំពោះមុខកម្ពុជាមានភាពចាំបាច់បំបាត់ភាពក្រីក្រ ប្រយុទ្ធប្រឆាំងទៅនឹងគ្រោះអនក្ខរកម្ម កសាងធនធានមនុស្ស និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

គោលនយោបាយឈ្នះ ឈ្នះ បាននាំឱ្យកម្ពុជា មានស្ថិរភាព ដែលជាអំណោយផលមួយសម្រាប់កម្ពុជា ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ក្មេងខ្ចីរបស់ខ្លួន! ជោគជ័យក្នុងការកសាងតំបន់សេដ្ឋកិច្ចពិសេស នៅបណ្ដាខេត្តដែលស្ថិតនៅតាមឆ្នេរសមុទ្រ បានធ្វើឱ្យកម្ពុជាជំរុញកសាងតំបន់សេដ្ឋកិច្ចទេសចរណ៍ Ecotourism ដែលក្នុងនោះមានការអភិវឌ្ឍន៍តំបន់តារាសាគរ និងកំពង់ផែរាម សំដៅបម្រើឱ្យពហុបំណង!។

ជាតថភាពក្នុងបរិបទតំបន់ កម្ពុជាមានទំនាក់ទំនងល្អជាមួយចិន ដែលកិច្ចសហការនេះពុំមែនដើម្បីហ៊ុមព័ទ្ធ ឬប្រឆាំងទៅនឹងផលប្រយោជន៍ដ៏ពិសិដ្ឋរបស់វៀតណាម ក៏ដូចជាវៀតណាម អភិវឌ្ឍន៍កំពង់ផែនៅCam Ranh ក៏ពុំមែនដើម្បីប្រឆាំងចិន ឬហ៊ុមព័ទ្ធប្រទេសណាមួយនៅក្នុងតំបន់ឡើយ!។

ដំណោះស្រាយដ៏ល្អបំផុត និងតែមួយគត់សម្រាប់សន្តិភាព ស្ថិរភាពលើសមុទ្រចិនខាងត្បូង

ដើម្បីជាការកាត់បន្ថយ ចៀសវាងបាននូវភាពប្រឈម ជំហានដំបូងគឺការកសាងជំនឿទុកចិត្តគ្នា រវាងពួកប្រទេសពាក់ព័ន្ធ ព្រមទាំងរួមគ្នាប្រែក្លាយតំបន់សមុទ្រចិនខាងត្បូងនេះឱ្យទៅជាតំបន់ Non-Militarizationសិន! បន្ទាប់មកគួរឈប់ប្រើពាក្យ តុល្យភាពកម្លាំង-Balance of interests ទៅវិញ!។ ព្រោះបច្ច័យចម្បងរបស់សន្តិភាព ស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលអាចស្ថិតស្ថេរគង់វង្សបាន ល្គឹកណាដែលប្រទេសទាំងអស់មានពុទ្ធិក្នុងការពឹងផ្អែកមកលើ តុល្យភាពផលប្រយោជន៍ច្រើនជាង ដោយពុំមែនជាការពឹងផ្អែកមកលើតុល្យភាពកម្លាំងនោះទេ!។

រូបមន្តទទួលខុសត្រូវ និងការចែករំលែក ដែលជាពាក្យពេចន៍នយោបាយមួយដ៏ល្អ ដែលពុំមានចរិត​Challenging ទៅនឹងអនុភាពនៃមហាអំណាច ដ៏មហិមាដទៃទៀតនៅក្នុងតំបន់មួយនេះ!។ ត្រូវកំណត់ដោយអះអាងថា ដើម្បីផលប្រយោជន៍គង់វង្សរបស់ប្រជាជាតិអាស៊ីទាំងអស់ គឺតំបន់អាស៊ីប៉ាស៊ីហ្វិកមួយនេះ ពុំមានBalance of powerទេ មានតែBalance of interest ដោយមហាយក្សទាំងអស់ រួមមាន ការទទួលខុសត្រូវក្នុងការចែករំលែកភារកិច្ច សម្រាប់ជាការទ្រទ្រង់ដល់ដំណើរការវឌ្ឍនភាព និងសុខសន្តិភាពនៅក្នុងតំបន់មួយនេះសម្រាប់សតវត្សរ៍ទី២១!៕ ប្រភពDa-news.com៕

 

លោកឧកញ៉ានួន រិទ្ឋីៈការប្រកួតប្រជែងរវាងក្រុមហ៊ុនអចលនទ្រព្យកាន់តែពិបាក ខណៈមនុស្សជាច្រើន

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ កាលពីជាង១០ឆ្នាំមុន វិស័យអចលនទ្រព្យចាត់ទុកជាវិស័យថ្មីមួយ និងមានមនុស្សមិនច្រើនទេប្រឡូកនៅក្នុងវិស័យនេះ ប៉ុន្តែមកដល់បច្ចុប្បន្ននេះមានក្រុមហ៊ុនរាប់រយក្រុមហ៊ុនបានបង្កើតឡើង និងផ្ដល់សេវាអចលនទ្រព្យ។

ក្រៅពីនោះក៏មានភ្នាក់ងារអចលនវត្ថុរាប់ពាន់ រាប់ម៉ឺននាក់ទៀតប្រឡូកនៅក្នុងវិស័យនេះដែរ ដែលធ្វើឱ្យការប្រកួតប្រជែងកាន់តែមានភាពពិបាក។

លោកឧកញ៉ានួន រឹទ្ធអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA  បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៨ សីហានេះថា បច្ចុប្បន្ននេះការប្រកួតប្រជែងនៅក្នុងវិស័យអចលនទ្រព្យកាន់តែមានភាពពិបាក ដូចយើងបានឃើញស្រាប់ហើយថា កាលពីមុនអ្នករកស៊ី ឬប្រឡូកក្នុងវិស័យអចលនទ្រព្យតែ១០០ នាក់ឬ២០០នាក់ប៉ុណ្ណោះ ហើយកាលនោះការលក់អចលនទ្រព្យខុនដូ ផ្ទះល្វែងក៏ទទួលបានកម្រៃជើងសារភ្លាម។

លោកឧកញ៉ាបានបន្តថា “ប៉ុន្តែពេលនេះ មានក្រុមហ៊ុនរាប់រយក្រុមហ៊ុន ភ្នាក់ងាររាប់ពាន់នាក់ និងភ្នាក់ងារក្រៅផ្លូវការ ដែលទទួលបានការបណ្ដុះបណ្ដាលតៗគ្នា ហ្នឹងរាប់ម៉ឺននាក់ទៀត”។ លោកបន្តថា “ដូច្នេះបើសិនជាគិតថា ការងារអចលនទ្រព្យមានភាពងាយស្រួលរកលុយបានលឿន ដោយមិនធ្វើអ្វីនោះគឺជាការខុសស្រលះ”។

លោកឧកញ៉ានួន រិទ្ឋីបានបន្តថា ក្រុមហ៊ុនដែលរីកលូតលាស់ក្រុមហ៊ុន ដែលទទួលបានចំណូល និងបុគ្គលិកដែលចាត់ទុកថា ជោគជ័យពីវិស័យអចលនទ្រព្យ គឺមានការខិតខំខ្លាំងណាស់ ទំរាំគេទទួលបានសម្រេចនូវការលក់គម្រោងណាមួយ ហើយពួកគេត្រូវបង្កើនសកម្មភាពកាន់តែខ្លាំងថែមទៀត នៅក្នុងពេលមានការប្រកួតប្រជែង កាន់តែខ្លាំងបែបនេះ ។

លោកបន្ថែមថា ការទទួលបានជោគជ័យរបស់ក្រុមហ៊ុនរបស់លោក មកដល់សព្វថ្ងៃនេះ មានកត្តារួមផ្សំច្រើនណាស់ ជាពិសេសនៅជំហ៊ានដំបូង គឺភាពស្មោះត្រង់ ដោយត្រូវស្មោះត្រង់នឹងខ្លួនឯង ស្មោះត្រង់នឹងក្រុមការងារ និងស្មោះត្រង់ជាមួយនឹងអតិថិជន ។ក្រៅពីនោះ គឺត្រូវមានភាពអត់ធ្មត់ ត្រូវយល់ពីសង្គម និងត្រូវមានចំណេះដឹង និងត្រូវរៀនបន្ថែមពីចំណេះជំនាញលើវិស័យនេះ៕

អាមេរិកបង្កកទ្រព្យសម្បត្តិធនាគារកណ្តាលអាហ្វហ្គានីស្ថាន ដែលគ្រប់គ្រងដោយក្រុមតាលីបង់ចំនួន៩៥០០លានដុល្លារ

ដោយៈសុខុម

វ៉ាស៊ីនតោន: មន្រ្តីមួយរូបបានទម្លាយឱ្យដឹងកាលពីថ្ងៃអង្គារ ទី១៧ សីហា ថា សហរដ្ឋអាមេរិក បានបង្កកទ្រព្យសម្បត្តិជិត៩.៥ពាន់លានដុល្លារ ដែលជាកម្មសិទ្ធិរបស់ធនាគា​រកណ្តាលអាហ្វហ្គានីស្ថាន ហើយបានបញ្ឈប់ការដឹកជញ្ជូនសាច់ប្រាក់ ទៅកាន់ប្រទេសនេះភ្លាមៗ។

យោងតាមសារព័ត៌មាន Aljazeera ដែលចុះផ្សាយនៅថ្ងៃពុធ ទី១៨ សីហា នេះឱ្យដឹងថា ចំណាត់ការដ៏គួរឱ្យភ្ញាក់ផ្អើលនេះធ្វើឡើង ខណៈសហរដ្ឋអាមេរិក ព្យាយាមរារាំងទប់ស្កាត់ធ្វើយ៉ាងណា កុំឱ្យរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយក្រុមសកម្មប្រយុទ្ធតាលីបង់ ទទួលបានប្រាក់ទាំងនោះ។

មន្រ្តីដដែលលើកឡើងទៀតថា “ទ្រព្យសម្បត្តិរបស់ធនាគារកណ្តាល ដែលរដ្ឋាភិបាលអាហ្វហ្គានីស្ថាន មាននៅក្នុងទឹកដីសហរដ្ឋអាមេរិក គឺក្រុមសកម្មប្រយុទ្ធតាលីបង់ មិនអាចយកទៅប្រើប្រាស់បានឡើយ ព្រោះក្រុមនេះកំពុងជាប់ឈ្មោះ ក្នុងបញ្ជីទណ្ឌកម្មរបស់ក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក”។

លោក Ajmal Ahmady ប្រធានស្តីទីនៃធនាគារកណ្ដាលអាហ្វហ្គានីស្ថាន បានសរសេរសារបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Twitter កាលពីថ្ងៃច័ន្ទ ទី១៦ សីហា ថា លោ​កបានដឹងកាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅថា ការដឹកជញ្ជូនប្រាក់ដុល្លារ នឹងត្រូវប ញ្ឈ​ប់ នៅពេលដែលសហរដ្ឋអាមេរិក កំពុងតែព្យាយាមរារាំងគ្រប់វិធី ធ្វើយ៉ាងណាកុំឱ្យក្រុមតាលីបង់ ទទួលបានប្រាក់ទាំងនោះ។

ធនាគារកណ្ដាលអាហ្វហ្គានីស្ថាន មានទ្រព្យសម្បត្តិចំនួន៩.៥ពាន់លានដុល្លារ ដោយមួយចំណែកធំ រក្សាទុកក្នុងគណនីនានានៅធនាគារសហព័ន្ធក្រុងញូវយ៉ក (New York Federal Reserve) និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗទៀត ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

ទោះជាយ៉ាងណា ក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយជុំវិញបញ្ហាបង្កកទ្រព្យសម្បត្តិនេះ៕

លោកឧកញ៉ាគីម ហ៊ាងៈបង្ហាញពីវិធីសាស្រ្តល្អៗដើម្បីយកកម្រៃជើងសារ ពីវិស័យអចលនទ្រព្យ

ដោយ : ស៊ីវ ម៉េង

ភ្នំពេញ : កំរ៉ៃជើងសារពីការទិញលក់ ឬជួលអចលនទ្រព្យ មិនមែនគេឲ្យយើងស្រួ

លៗឬងាយនោះទេ បើសិនជាយើងគ្មានវិធីសាស្រ្តច្បាស់លាស់ និងគ្មានសិល្ប៍វិធីក្នុងការនិយាយឲ្យបានច្បាស់ជាមួយម្ចាស់អចលនវត្ថុនានា។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានKW Cambodia បានមានប្រសាសន៍ឲ្យដឹងនៅពេលថ្មីៗនេះថា ការមិនមានវិធីសាស្រ្តក្នុងការនិយាយ និងមិនមានជំហជាក់លាក់ និងច្បាស់លាស់ ភ្នាក់ងារអចលនវត្ថុ នឹងមិនអាចរកកំរ៉ៃជើងសារពីអ្នកលក់ អ្នកជួលអចលនទ្រព្យបាន​៣ភាគរយ ដែលសមា​គមកំណត់ឡើយ។

លោកបន្តថា “ភ្នាក់ងារអចលនវត្ថុថ្មីៗ ពួកគេ១ភាគរយក៏យក ពីរភាគរយក៏យក និងកម្រទទួលយកបានបីភាគរយណាស់”។លោកបន្តថា “សម្រាប់ខ្ញុំយក៣ទៅ៥ភាគរយ ហើយដើម្បីទទួ​ល​យកបានកំរ៉ៃជើងសារបែបនេះ យើងត្រូវប្រកាន់តួនាទីរបស់យើង និងធ្វើការប្រ​កបដោយក្រមសីលធ៌មវិជ្ជាជីវៈ”។

លោកឧកញ៉ាបានបន្តថា “យើងត្រូវនិយាយថា យើង”យក”បី ឬ៥ភាគរយ មិនមែនប្រើពាក្យ”សុំ”នោះទេ នៅពេលយើងប្រើពាក្យ”សុំ”គេមិនឲ្យយើងទេ”។

លោក​បណ្ឌិតគីម ហ៊ាងបានបន្តថា ធ្វើជាភ្នាក់ងារអចលវត្ថុយើងត្រូវតែស្អា​ត រៀបចំឬកពារឲ្យឡូយ មិនមែនខោមិនខោ អាវមិនអាវនោះទេ ព្រោះបើយើង មិនចេះ​​រៀបចំឬកពារ ម្ចាស់អចលនទ្រព្យដែលមានតម្លៃរាប់ម៉ឺន រាប់លានដុល្លារ គេមិនទុកចិត្តយើង និងមិនឲ្យតម្លៃយើងនោះទេ ហើយយើងក៏នឹងមិន​ទទួលបានជោគជ័យជាមួយពួកគេដែរ។

លោកបន្តថា ភាពជាភ្នាក់ងារអចលនទ្រព្យជំនាញ ធ្វើការងារច្បាស់លាស់ ស្មោះត្រង់ និងអាចជួយម្ចាស់អចលនទ្រព្យ​លើការរៀបចំ ឬរត់ឯកសារនានាបានកាន់តែច្រើន កាន់តែប្រសើរ ហើយគេនឹងមានទំនុកចិត្តលើយើង ហើយគេនឹងរត់​រកយើងនៅពេលពួកគេត្រូវការទិញ ឬលក់អចលនទ្រព្យលើកក្រោយៗទៀត៕

ស្វែងយល់ពីចក្ខុវិស័យនិងយុទ្ឋសាស្រ្តចំនួន១០នៃការអភិវឌ្ឍលំអិតរបស់ខេត្តមណ្ឌលគិរី

ដោយៈគង់ សូរិយា

ភ្នំពេញៈ រាជរដ្ឋាភិបាលបានរៀបចំផែនការមេអភិវឌ្ឍន៍ វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥)។ តើមានភាពចាំបាច់អ្វីខ្លះ ទើបត្រូវបង្កើតឱ្យមានផែនការមេ សម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី?។

ចំណុចទី១

ការរៀបចំនិងដាក់ចេញ “ផែនការមេសម្រាប់អភិវឌ្ឍន៍ វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី” ឆ្លុះបញ្ចាំងពីភាពចាំបាច់របស់ខេត្តមណ្ឌលគិរី ក្នុងការត្រៀមលក្ខណៈសម្បត្តិ ក្នុងការចាប់យកកាលានុវត្តភាព នៃការអភិវឌ្ឍវិស័យទេសចរណ៍ ដែលកំពុងមានកំណើនគួរឱ្យកត់សម្គាល់ ដោយឈរលើភាពរឹងមាំនៃសក្តានុពលរបស់ខ្លួន។

ចំណុចទី២

ភាពចាំបាច់នៃការរៀបចំផែនការមេនេះ គឺអាស្រ័យលើចំណុចខ្លាំង របស់ខេត្តមណ្ឌលគិរី រួមមានដូចជា ទី១-លក្ខណៈពិសេសនៃសក្តានុពល និងធនធានទេសចរណ៍ដ៏សម្បូរបែប ជាពិសេសអេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ និងវប្បធម៌ជនជាតិដើមភាគតិច ដែលមានថាមភាព ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ជាច្រើនទម្រង់ និងច្រើនប្រភេទ។ ទី២-ទីតាំងភូមិសាស្រ្ត និងអាកាសធាតុអំណោយផល បង្កើតបានជាមូលដ្ឋានដ៏រឹងមាំ ក្នុងការជំរុញការអភិវឌ្ឍអន្តរវិស័យគាំទ្រ ជាពិសេសវិស័យកសិកម្ម កសិ-ឧស្សាកម្ម ឧស្សា​ហកម្មកែច្នៃ និងអន្តរវិស័យនានា ដែលមានសក្តានុពលក្នុងការបង្កើតតម្លៃបន្ថែម សម្រាប់វិស័យសេដ្ឋកិច្ច។ ទី៣-ការវិនិយោគក្នុងវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធនានា ដែលមានការកើនឡើងជាបន្តបន្ទាប់ ស្របជាមួយការប្រមើលមើលអំពីអនាគត ប្រកបដោយសុទិដ្ឋិនិយមរបស់ខេត្តមណ្ឌលគិរី។

ទី៤-ការធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមក្នុងខេត្តមណ្ឌ​លគិរី ដែលជាកត្តាធានាបាននូវទំនុកចិត្តជូនភ្ញៀវទេសចរ និងអ្នកវិនិយោគ។

ចំណុចទី៣ ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ទាមទារឱ្យមានគិតគូរនូវកត្តាសំខាន់ៗមួយចំនួន រួមមាន ទី១- ប្រព័ន្ធតភ្ជាប់ទៅគោលដៅទេសចរណ៍សំខាន់ៗ នៅជួបការលំបាក ដែលធ្វើឱ្យការអភិវឌ្ឍគោលដៅទាំងនោះ នៅមិនទាន់មានភាពទូលំទូលាយទី២- ហេដ្ឋារចនាសម្ព័ន្ធអន្តរវិស័យទ្រទ្រង់វិស័យទេសចរណ៍ រួមមាន ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់ ការជំរុញផលិតកម្មក្នុងខេត្ត ប្រព័ន្ធទំនាក់ទំនង និងវិស័យពាក់ព័ន្ធនានា នៅមិនទាន់មានភាពល្អប្រសើរពេញលេញ ដែលទាមទារឱ្យមានការវិនិ​យោ​គ និងកែលម្អបន្ថែម ប្រកបដោយបច្ចេកវិទ្យា និងនវានុវត្តន៍ខ្ពស់។

ទី៣-ធនធានមនុស្សបម្រើការក្នុងវិស័យទេសចរណ៍ ហាក់នៅមានកម្រិត និងត្រូវការពង្រឹងបន្ថែម ខណៈដែលចំនួនភ្ញៀវទេសចរ ត្រូវបានព្យាករថាមានកំណើនកាន់តែច្រើននាពេលអនាគត។ និងទី៤-គុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ចាំបាច់ត្រូវមានការពង្រឹងបន្ថែម ឆ្លើយតបតាមស្តង់ដាជាតិ និងអាស៊ាន។

ចំណុចទី៤ ស្ថានភាពវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ក៏កំពុងប្រឈមបញ្ហាគន្លឹះមួយចំនួន រួមមាន៖ ទី១-ការគ្រប់គ្រងដីធ្លី និងការបែងចែកតំបន់អភិរក្ស និងអភិវឌ្ឍន៍ក្នុងខេត្ត នៅមានភាពប្រទាញប្រទង់ និងទាមទារឱ្យមានការកំណត់ព្រំប្រទល់ឱ្យច្បាស់លាស់. ទី២-ការទន្រ្ទានដីព្រៃក្នុងតំបន់អភិរក្ស នៅតែកើតមានជាបន្តបន្ទាប់ ដែលទាមទារឱ្យមានការចាត់វិធានការច្បាប់ ដោយភាពម៉ឺងម៉ាត់។

ទី៣-បម្រែបម្រួលអាកាសធាតុ បានកំពុងជះឥទ្ធិពល ទៅលើបរិស្ថានធនធានធម្មជាតិក្នុងខេត្ត ដែលធ្វើឱ្យប៉ះពាល់ការដាំដុះ និងវិស័យមួយចំនួន។ និងទី៤-ការហូរចូលវប្បធម៌ពីខាងក្រៅ ដែលបានកំពុងជះឥទ្ធិពល ដល់ការអភិរក្សប្រពៃណីវប្បធម៌ របស់សហគមន៍ជនជាតិដើមភាគតិច។

ចំណុចទី៥
ចក្ខុវិស័យក្នុងផែនការមេនេះ គឺជំរុញការអភិវឌ្ឍខេត្តមណ្ឌលគិរី ជាគោលដៅទេស​ចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ និងផ្លែឈើ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការនាំទៅកាន់ទីផ្សារក្រៅប្រទេស រួមចំណែកធ្វើឱ្យតំបន់ភូមិភាគឦសាន ដែលមានខេត្តមណ្ឌលគិរីជាស្នូល ក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ ខណៈដែលនៅឆ្នាំ២០៣៥។

ចំនួនភ្ញៀវអន្តរជាតិមកកាន់ខេត្តមណ្ឌលគិរី ត្រូវបានព្យាករថា នឹងកើនឡើងដល់ប្រមាណ៩០ម៉ឺននាក់ ស្របពេលដែលចំនួនភ្ញៀវក្នុងស្រុក នឹងកើនឡើងដល់ជាង២លាននាក់ បង្កើតការងារប្រមាណ៨ម៉ឺនកន្លែង និងបង្កើតចំណូលដោយផ្ទាល់ប្រមាណ៥០០លានដុល្លារ និងដោយប្រយោលប្រមាណ១,០០០លានដុល្លារ ជាមួយមេគុណប្រសិទ្ធភាព (Multiplier Coefficient) ចំនួន២ដងចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចខេត្តមណ្ឌលគិរី ព្រមជាមួយការរក្សាតុល្យភាពឱ្យបានម៉ឺងម៉ាត់ រវាងការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ និងអន្តរវិស័យគាំទ្រ ជាមួយការអភិរក្សធនធានធម្មជាតិ វប្បធម៌ជនជាតិដើមភាគតិច ដើម្បីធានាបាននូវផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាអតិបរមា ឈរលើគោ​ល​ការណ៍នៃការបែងចែកផលប្រយោជន៍ ប្រកបដោយសមធម៌ទៅដល់ភាគីពាក់ព័ន្ធ។

ចំណុចទី៦

ដើម្បីសម្រេចចក្ខុវិស័យនៃផែនការមេនេះ រាជរដ្ឋាភិបាលកំណត់នូវគោលដៅគន្លឹះចំនួន ៤ ដូចជា ទី១-លើកកម្ពស់ការអភិវឌ្ឍវិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី ឱ្យក្លាយជាវិស័យអាទិភាពមួយ រួមចំណែកបង្កើនប្រាក់ចំណូល ឱកាសការងារ និងកាត់បន្ថយភាពក្រីក្រក្នុងសហគមន៍មូលដ្ឋាន ទីទី២- ជំរុញឱ្យវិស័យទេសចរណ៍ ក្លាយជាយន្តការដ៏មានប្រសិទ្ធភាព ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចខេត្ត និងការអភិរក្សធនធានធម្មជាតិ និងវប្បធម៌ ឈរលើគោលការណ៍និរន្តរភាព និងការទទួលខុសត្រូវ។

ទី៣- ផ្សព្វផ្សាយកិត្យានុភាពរបស់ខេត្ត ជាគោលដៅអេកូទេសចរណ៍ និងទេសច​រណ៍វប្បធម៌លំដាប់អន្តរជាតិ ទាំងក្នុងប្រទេស តំបន់ និងពិភពលោក, និងទី៤-ជំរុញការចូលរួម និងសហការពីគ្រប់ភាគីពាក់ព័ន្ធ (4Ps) ទាំងផ្នែកសាធារណៈ ផ្នែកឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍មូលដ្ឋាន ព្រមជាមួយភ្ញៀវទេសចរ ដើម្បីធានានិរន្តរភាពនៃវិស័យទេសចរណ៍ និងអន្តរវិស័យគាំទ្រនៅខេត្តមណ្ឌលគិរី ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

ចំណុចទី៧

ដើម្បីសម្រេចចក្ខុវិស័យ និងគោលដៅដែលបានលើកឡើងខាងលើ រាជរដ្ឋាភិបាលសម្រេចដាក់ចេញ នូវទិសដៅយុទ្ធសាស្រ្តអាទិភាពចំនួន៦ ដូចជា ទី១- កំណត់តំបន់ទេសចរណ៍អាទិភាពសម្រាប់ការអភិវឌ្ឍ ទី២ អភិវឌ្ឍផលិតផលទេសចរណ៍ និងវិនិយោគក្នុងវិស័យទេសចរណ៍ ទី៣- ពង្រឹងគុណភាពទេសចរណ៍ និងធនធានមនុស្សគាំទ្រ ទី៤- ផ្សព្វផ្សាយនិងពង្រឹងរូបភាព វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ទី៥- អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអន្តរវិស័យគាំទ្រ ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងទី៦-សម្រួលការធ្វើដំណើរ ការតភ្ជាប់ និងការធ្វើសមាហរណកម្មក្នុងក្របខណ្ឌជាតិ និងតំបន់ ដែលយុទ្ធសាស្ត្រទាំងអស់នេះ នឹងរួមចំណែកបង្កើតបានជានិម្មាបនកម្មសេដ្ឋកិច្ច ជាក់លាក់មួយសម្រាប់ការអភិវឌ្ឍខេត្តមណ្ឌលគិរី។

ចំណុចទី៨

ក្រៅពីកិច្ចខិតខំប្រឹងប្រែង ដូចបានគិតគូរខាងលើ ប្រសិទ្ធភាពនៃការអនុវត្តផែនការមេនេះ ក៏អាស្រ័យផងដែរលើការប្រែប្រួល នៃសភាពការណ៍សាកលលោក និងតំបន់ដែលអាចបង្កជាហានិភ័យ ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ និងត្រៀមលក្ខណៈដោះស្រាយ រួមមាន ទី១- ហានិភ័យពាក់ព័ន្ធនឹងភាពងាយរងគ្រោះ នៃវិស័យទេសចរណ៍ ទី២- ហានិភ័យពាក់ព័ន្ធ នឹងការកើតឡើងនៃវិបត្តិសាកល ដែលមិនអាចគ្រោងទុកបាន និងទី៣- ហានិភ័យពាក់ព័ន្ធនឹងកត្តាបម្រែបម្រួលធម្មជាតិ ដើម្បីត្រៀមដាក់ចេញសេណារីយ៉ូកែតម្រូវ ក្នុងដំណើរការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការមេ។

ចំណុចទី៩

ជាយន្តការអនុវត្ត គណៈកម្មការអន្តរក្រសួងមួយ ត្រូវបានស្នើឱ្យបង្កើតឡើង ដើម្បីជាសេនាធិការឱ្យរាជរដ្ឋាភិបាល ដែលមានតួនាទីបុរេសកម្ម និងស៊ីជម្រៅក្នុងការគ្រប់គ្រង និងសម្រួលកិច្ចដំណើរការនៃការអនុវត្តផែនការមេនេះ។

ចំណុចទី១០

ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្ត រាជរដ្ឋាភិបាលដាក់ចេញនូវយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តមណ្ឌលគិរី (២០២១-២០៣៥) ដែលនឹងត្រូវធ្វើឡើងរៀងរាល់៥ឆ្នាំម្តង ដោយគណៈកម្មការអន្តរក្រសួងដែលត្រូវបានស្នើឱ្យបង្កើតឡើង គឺលើកទី១ នៅឆ្នាំ២០២៥ និងលើកទី២ នៅឆ្នាំ២០៣០ ដោយផ្តោតលើចំណុចសំខាន់ៗ ដើម្បីជាមូលដ្ឋានកែតម្រូវ និងតម្រង់ទិសក្នុងការអនុវត្តបន្ត។

ដោយឡែកលើកទី៣ ការតាមដានត្រួតពិនិត្យ និងវាយតម្លៃ នឹងធ្វើឡើងនៅឆ្នាំ២០៣៥ ដើម្បីបូកសរុបលទ្ធផលនៃការអនុវត្តជារួម និងដាក់ចេញនូវផែនការសម្រាប់រយៈពេលបន្ទាប់៕

 

អភិបាលខេត្តៈគំរោងមជ្ឈមណ្ឌលកំសាន្តដ៏ធំជាមួយទុន៥០០លានដុល្លារក្នុងខេត្តកំពង់ស្ពឺនៅបន្តតាមនិតិវិធី

ដោយៈគង់ សូរិយា

ភ្នំពេញៈ អភិបាលខេត្តកំពង់ស្ពឺបានអះអាងថា គំរោងវិនិយោគរមណីយដ្ឋានធម្មជាតិដ៏ធំរបស់ក្រុមហ៊ុនអន្តរជាតិ នៅទឹកដីស្រុកសំរោងទង និងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺនៅតែបន្តទៅមុខ។

លោកវ៉ី សំណាងអភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីដើមសប្តាហ៍នេះថា គម្រោងវិនិយោគ សាងសង់មជ្ឈមណ្ឌលសួនកម្សាន្តលំដាប់ពិភពលោក និងធំជាងគេនៅក្នុងតំបន់អាស៊ី ដែលមានតម្លៃទុនប្រមាណ ៥០០លានដុល្លារនៅខេត្តកំពង់ស្ពឺ កំពុងបន្តតាមនិតិវិធីនៅឡើយ ដោយគំរោងនេះមិនបានលុបចោលនោះទេ។

លោកបន្តថា “ក្រុមហ៊ុនកំពុងធ្វើការតាមនិតិវិធី ប៉ុន្តែការចាប់ផ្តើមការដ្ឋានសាងសង់មិនទាន់បានដំណើរការនៅឡើយទេ”។

គម្រោងវិនិយោគ នេះនឹងអភិវឌ្ឍន៍នៅលើផ្ទៃដីទំហំ២០៥ហិកតា នៅស្រុកភ្នំស្រួច និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺដែលជាការវិនិយោគរួមទុនចម្រុះជាតិសាសន៍មកពី ៣ប្រទេសរួមមាន ចិន ស្វីស និងសិង្ហបុរី ក្រោមឈ្មោះក្រុមហ៊ុន ចូហ្គ្រេន អ៊ិនវេសម៉ិន ឯ.ក (JOE GRAND ECOINVESTMENT Co.LTD)។

គម្រោងវិនិយោគតំបន់ទេសចរណ៍សួនទឹកដ៏ធំ ពុំធ្លាប់មាននៅកម្ពុជានេះ នឹងមានដូចជាមជ្ឈមណ្ឌលកម្សាន្តសួនទឹក សួនកសិកម្មទេសចរណ៍ សួនកុមារ សួនសត្វ ផ្ទះលំហែ រមណីយដ្ឋាន និងសណ្ឋាគារជាដើម។

លោកវ៉ី សំណាងបានបន្តថា ក្នុងដំណាក់កាលដំបូង ក្រុមហ៊ុននឹងចំណាយទឹកប្រាក់ចំនួន ២០០លានដុល្លារ ដើម្បីអភិវឌ្ឍន៍នៅលើផ្ទៃដីទំហំជាង១០០ហិកតា។ មកទល់ពេលនេះ គម្រោងវិនិយោគដ៏ធំនេះ យើងបានពិនិត្យ និងវាយតម្លៃបានពី៩០ទៅ ៩៥ភាគរយហើយ។

បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានតំបន់ទេសចរណ៍ទាក់ទាញប្រវត្តសាស្ត្រ ធម្មជាតិ អេកូទេសចរណ៍ និងកែច្នៃ ដូចជា វត្តវាំងចាស់ ឬទីក្រុងឧដុង្គ ឧទ្យានជាតិគិរីរម្យ វីគិរីរម្យផាញរីសត (A2A ថោន) ទឹកធ្លាក់ចំបក់ ទឹកធ្លាក់៧ជាន់ ឬទឹកធ្លាក់ជ្រាវ ទេទឹកពុះ និងអំពែភ្នំ ជាដើម៕