ដោយៈ រ៉ាវី
ភ្នំពេញ ស្ថិតនៅក្នុងបរិបទ នៃការវិនិយោគក្នុងវិស័យអចលនទ្រព្យនាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថាវិស័យនេះមានការរីកដុះដាលគ្រប់ទីកន្លែង ជាពេលដែលអ្នកមានធនធានបានវិនិយោគលើផ្នែកផ្សេងៗក្នុងវិស័យនេះ ដូចជាទិញផ្ទះ ទិញដី ទិញខុនដូទុកលក់យកចំណេញជាដើម។

អ្នកវិនិយោគមានក្ដីរំពឹងទទួលបានភាគលាភ និងប្រាក់ចំណេញនៅថ្ងៃអនាគត ខណៈដែលអ្នកវិនិយោគមួយចំនួន បានធ្វើឡើងទាំងភាពប្រថុយប្រថាន។ ចង់ដឹងទេថា តើគួរសិក្សា និងពឹងផ្អែកទៅលើចំណុចគន្លឹះអ្វីខ្លះ ទើបអាចទទួលបានប្រាក់ចំណេញពីការវិនិយោគ និងគេចផុតពីការខាតបង់ ?។
សូមស្វែងយល់នូវគន្លឹះខ្លីៗ តែមានប្រយោជន៍ដូចខាងក្រោមជាមួយគេហទំព័រអចលនទ្រព្យ និងសេដ្ឋកិច្ចឈានមុខគេនៅកម្ពុជាwww.propertyarea.asia។
-សិក្សាទៅលើទីតាំង មិនថាលោកអ្នកទិញលំនៅឋានសម្រាប់ស្នាក់នៅ ឬទិញសម្រាប់ការវិនិយោគបន្តនោះទេ ចំណុចដែលគួរពិចារណាមុនគេនោះ គឺគួរតែសិក្សាឱ្យបានលម្អិតអំពីទីតាំងជាមុនសិន។ ត្រូវដឹងពីព័ត៌មាននានាឱ្យបានច្រើនបំផុត ដូចជា បរិយាកាសទូទៅ កត្តាប្រជាសាស្រ្ត និងកម្រិតជីវភាពក្នុងតំបន់ ភាពងាយស្រួលក្នុងការធ្វើដំណើរ ជាពិសេស សេវាសាធារណៈ ដូចជា សាលារៀន មន្ទីរពេទ្យ ធនាគារ ជាដើម។
-ប្រៀបធៀបព័ត៌មាន នៅពេលបានសិក្សាលម្អិត និងទទួលបានព័ត៌មានពាក់ព័ន្ធទាំងអស់ ដូចបានរៀបរាប់ខាងនេះហើយ លោកអ្នក អាចយកព័ត៌មានទាំងនោះទៅពិចារណា ដោយធ្វើការប្រៀបធៀបគ្នាជាមួយទីតាំងផ្សេងទៀត ដែលស្ថិតនៅក្នុងជម្រើសរបស់លោកអ្នកថា តើតំបន់ឬទីតាំងណាមួយ ដែលមានភាពទាក់ទាញ មានការចាប់អារម្មណ៍ច្រើនជាង ដោយដោយសំអាងទៅលើចំណង់ចំណូលចិត្តរបស់ខ្លួនផ្ទាល់ ដែលជាចំណុចសំខាន់។
– ភាពចាំបាច់នៃការទិញលំនៅដ្ឋាន ការទិញលំនៅដ្ឋានសម្រាប់វិនិយោគ ដើម្បីទទួលបានចំណេញ ប្រសិនបើលោកអ្នកមានធនធានគ្រប់គ្រាន់ លើការទិញទុកវិនិយោគនោះ ដូចជា មិនសូវបញ្ហានោះទេ ប៉ុន្តែបើចំពោះអ្នកវិនិយោគដោយការបង់រំលស់ ឬពឹងផ្អែកទៅលើកម្ចីពីស្ថាប័នហិរញ្ញវត្ថុ គួរតែគិតឱ្យបានដិតដល់ ដែលវាអាចជាពីបញ្ហាហានិភ័យខ្ពស់ និងអាចកើតមានជាយថាហេតុដោយប្រការណាមួយ។
ដូច្នេះលោក អ្នកគួរតែមានការត្រៀមទុក នូវដំណោះស្រាយលើផ្នែកហិរញ្ញវត្ថុឱ្យបានរួចរាល់ជាស្រេច។ចំណុចសំខាន់ និងចាំបាច់មួយចំណុចទៀត គឺប្រភពចំណូលដែលត្រៀមបង់រំលស់ប្រកបដោយស្ថិរភាព។
-ពិគ្រោះយោបល់ជាមួយអ្នកជំនាញ ដើម្បីជួយឱ្យការទិញសម្រាប់វិនិយោគរបស់លោក អ្នកអាចមានភាពរលូនទៅបាន លោក អ្នកគួរតែរកអ្នកជំនាញផ្នែកវិស័យនេះ ដើម្បីជួយផ្តល់ជាយោបល់មុនពេលសម្រេចចិត្តទិញ ពីព្រោះថាការសុំពិគ្រោះពីសំណាក់អ្នកជំនាញ ក្រៅពីអាចជួយកាត់បន្ថយហានិភ័យហើយនោះ ថែមទាំងធ្វើឱ្យការទិញ លក់លំនៅដ្ឋានរបស់លោក អ្នកមានភាពជឿជាក់ និងប្រាកដថាការសម្រេចចិត្ត មិនត្រូវធ្វើឡើងទាំងភាពប្រថុយប្រថាននោះទេ៕








លោកស្រីបានបន្តទៀតថា “ខុនដូដែលតម្លៃសមរម្យភាគច្រើន មានតម្រូវការខ្ពស់ពីសំណាក់អតិថិជនក្នុងស្រុក ដោយសារពួកគាត់បានយល់ និងស្គាល់ពីគុណតម្លៃនៃការស្នាក់នៅក្នុងខុនដូ ហើយពួកគាត់ទិញសម្រាប់រស់នៅច្រើន ជាងទិញសម្រាប់ទុកវិនិយោគបន្ត”។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្ត របស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីកន្លងមកនេះឱ្យដឹងថា ក្រសួងបានចុះហត្ថលេខាក្នុងក្របខណ្ឌកិច្ចសន្យាមានរយៈពេល៨ខែ ដើម្បីសិក្សាចំពោះផ្លូវល្បឿនលឿនពីភ្នំពេញបាវិត រហូតដល់ពេលនេះបាន២ខែហើយ ។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ឱ្យដឹងនៅក្នុងកិច្ចប្រជុំ កាលពីចុងសប្ដាហ៍កន្លងទៅថា នេះជា លើកទី៣ហើយ ដែលអាជ្ញាធររាជធានីភ្នំពេញបានធ្វើការប្រជុំដើម្បីពិភាក្សាឆ្លងគម្រោងកែលម្អ ផ្លូវ ថ្មើរជើង នៅលើមហាវិថីម៉ៅសេទុង។



អគារនេះ បើត្រូវបានគេសាងសង់បញ្ចប់ នឹងក្លាយជាអគារខ្ពស់កប់ពពកមួយដូចទៅនឹងអគារ Burj Khalifa ដែលជាអគារប្លែកនៅក្នុងទីក្រុងឌូបៃដែលបច្ចុប្បន្ន និងជាអាគារខ្ពស់ជាងគេនិងវែងជាងគេបំផុតនៅលើពិភពលោកដែលមានកម្ពស់ ២.៧២២ ហ្វីត៕





