ដោយៈ រ៉ាណេត
ភ្នំពេញៈ រដ្ឋបាលសាលារាជធានីភ្នំពេញ បានបើកកិច្ចប្រជុំពិភាក្សាទៅលើគម្រោងស្ថាបនាផ្លូវថ្មើរជើង នៅតាមបណ្តោយវិថីម៉ៅសេទុង ដែលស្ថិតនៅក្នុងខណ្ឌទួលគោក រហូតដល់ខណ្ឌបឹងកេងកង រួមជាមួយនឹងការកែលម្អរតាមបណ្តាវិថីមួយចំនួនទៀត។

ដោយមើលឃើញពីភាពជាក់ស្ដែងនៃចរាចរណ៍ដ៏មមាញឹក និងការកកស្ទះជាប់ជាប្រចាំ កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលសាលារាជធានីភ្នំពេញ បានបើកកិច្ចប្រជុំពិភាក្សា ទៅលើគម្រោងស្ថាបនាផ្លូវថ្មើរជើងថ្មីមួយទៀត និងការកែលម្អផ្លូវតាមបណ្ដោយមហាវិថីម៉ៅសេទុង ក្នុងភូមិសាស្រ្តខណ្ឌទួលគោក ខណ្ឌបឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញឱ្យកាន់តែមានភាពល្អប្រសើរ។

រដ្ឋបាលរាជធានីភ្នំពេញក៏បានតម្រូវឱ្យមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីរសាធារណៈការ និងដឹកជញ្ជូន និងទីចាត់ការរៀបចំក្រុង ចុះសិក្សារួមគ្នាដល់ទីតាំងជាក់ស្ដែង ដើម្បីធានាឱ្យបានក្នុងការកែលម្អមហាវិថីម៉ៅសេទុង ឱ្យទៅជាមហាវិថីដែលអមដោយផ្លូវថ្មើរជើងថ្មីមួយខ្សែបន្ថែមទៀត សម្រាប់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សធ្វើដំណើរ។
ស្ថិតនៅលើបណ្តោយមហាវិថីម៉ៅសេទុង រដ្ឋបាលសាលារាជធានីភ្នំពេញបានកសាង និងរៀបចំហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាការធ្វើចរាចរណ៍ផងដែរ។ ជាក់ស្ដែងបច្ចុប្បន្ននេះ ក្រៅពីមានស្ពានអាកាស ផ្លូវក្រោមដី នៅមានស្ពានថ្មើរជើងចំនួន២ទៀត ដែលកំពុងសាងសង់ និងគ្រោងបញ្ចប់នៅដើមខែមីនា ឆ្នាំ២០២០ខាងមុខនេះ រួមមានស្ពានថ្មើរជើងស្តុបវិទ្យាសន្ធរមុខ និងស្ពានថ្មើរជើងស្តុបផ្សារដើមគរ៕







ដោយកំណើននៃការស្នាក់នៅក្នុងបុរី មានការកើនឡើងគួរអោយកត់សម្គាល់ និងមានតម្រូវការសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ ដូច្នេះក្រុមហ៊ុន នឹងបើកក្នុងការចរចារលើគម្រោងអាជីវកម្មផ្សារ (ជួលតូប ឬជួលផ្សារ) ដែលនឹងក្លាយជាផ្សារសហគមន៍ដំបូងគេ ដែលផ្ដោតលើបន្លែ និងផ្លែឈើធម្មជាតិ និងជាតំបន់អាហារចម្រុះសម្រាប់អតិថិជន ក្នុងស្រុក និងអ្នកដែលមកសម្រាកលំហែកាយ នៅក្នុងខេត្តសៀមរាប ក៏ជាផ្នែកមួយដើម្បីលើកស្ទួយនូវផលិតផលក្នុងស្រុក និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជនផងដែរ។












កាលពីឆ្នាំ២០១៩ កម្ពុជាបានទទួលប្រាក់កម្ចីហេដ្ឋារចនាសម្ព័ន្ធ ពីប្រទេសចិនសរុបជាង២.៨ពាន់លានដុល្លារ ដែលមានផ្លូវ៧៥ខ្សែ ប្រវែងជាង៧ពាន់គីឡូម៉ែត្រ និងស្ពានធំៗចំនួន១៩ ប្រវែងជាង ១៨គីឡូម៉ែត្រ។





