ចំណេះដឹង​! តើ​អ្វីទៅ​ជា​ទំនិញ​តម្លៃ​ទាប ​ដែល​ត្រូវ​បាន​លើកលែង​ពន្ធ​នាំចេញ​ និង​នាំចូល​?

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ រាល់​នាំការ​ចូល​នូវ​គ្រប់​ទំនិញ​ទាំងអស់​ សុទ្ធតែ​ត្រូវ​បាន​គិត​ និង​កាត់​ទុក​ពន្ធ​នៃ​ការនាំចូល​ទាំងអស់​ ប៉ុន្តែ​លើកលែងតែ​ចំពោះ​ទំនិញ​តម្លៃ​ទាប​ ដែល​ត្រូវ​បានច្បាប់​អនុញ្ញាត​មិន​គិត​ពន្ធ​ក្នុង​ការនាំចូល​នោះ​ទេ​ ។ តើ​អ្វីទៅ​ជា​ទំនិញ​តម្លៃ​ទាប​?។

យោង​តាម​ឯកសារ​របស់​អគ្គ​នាយដ្ឋាន​គយ​ និង​រដ្ឋ​ករ​កម្ពុជា​បានឱ្យ​ដឹង​ថា​ ទំនិញ​ដែល​ត្រូវ​បាន​ចាត់ទុកថា​ ជា​ប្រភេទ​តម្លៃ​ទាប​ (De​ Minimis​) គឺ​សំដៅ​ទៅលើ​ប្រភេទ​ទំនិញ​នាំចេញ​ នាំចូល​ទាំងឡាយ​ណា​ ក្នុង​ទម្រង់​ជា​កញ្ចប់​បញ្ញើ​រហ័ស​ ទំនិញ​នាំចូល​គ្មាន​លក្ខណៈ​ ពាណិជ្ជកម្ម​និង​/ឬ ទម្រង់​ប្រហាក់​ប្រហែល​ មានតម្លៃ​ FOB​ សមមូល៥០ដុល្លារ​អាមេរិក​ ចុះ​ទំនិញ​តម្លៃ​ទាប​(De​ Minimis​) ត្រូវ​បាន​លើកលែង​ពន្ធ​និង​អាករ​គយ​នានា​ម្ចាស់​ទំនិញ​ ឬតំណាង​ស្របច្បាប់​ត្រូវ​ធ្វើការ​ ប្រកាស​តាម​ទម្រង់​ប្រតិវេទន៍​គយ​សង្ខេប​ អម​ដោយ​ឯកសារ​ទ្រទ្រង់​នានា​។

​ដូចជា​វិក្កយបត្រ​ បញ្ចី​វេច​ខ្ចប់​ វិញ្ញាបនបត្រ​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​ អញ្ញ​ត្តិ​ប័ណ្ណ​ និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងទៀត​ ប្រសិនបើ​មានមុខ​ទំនិញ​មួយចំនួន​ ដែល​មិន​ត្រូវ​បាន​អនុញ្ញាត​ជា​បណ្តោះអាសន្ន​ឲ្យ​ស្ថិត​ក្រោម​ នីតិ​វិធិ​គយ​លើ​ទំនិញ​តម្លៃ​ទាប​ រួមមាន​ បណ្តា​ទំនិញ​ដែល​ស្ថិត​ក្នុង​បញ្ជី​ទំនិញ​ហាមឃាត់​ និង​ទំនិញ​ជាប់​កម្រិត​កំណត់​ តាម​បញ្ញត្តិ​នៃ​អនុក្រឹត្យ​លេខ​ ២០៩​ អន​ក្រ.បក​ ចុះ​ថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០០៧​ ដែល​ជាប់​ប្រព្រឹត្ត​កម្ម​ហាមឃាត់​ដាច់ខាត​និង​ទំនិញ​ដែល​មាន​ វេទយិតភាព​ខ្ពស់​ និង​អាច​ប៉ះពាល់​ដល់​សន្តិសុខ​សុវត្ថិភាព​សាធារណៈ​ដូចជា​ គ្រឿង​សាស្រ្តាវុធ​ ជាតិផ្ទុះ​ សម្ភារ​បរិក្ខារ​យោធា​ គ្រឿងញៀន​ សារជាតិ​ផ្សំគ្រឿង​ញៀន​ និង​ សារធាតុ​ប្រកបដោយ​គ្រោះថ្នាក់​ផ្សេងទៀត​៕

ក្រសួងសាធារណការ ចាប់ផ្តើមធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងកំពង់ផែឱ្យមានប្រសិទ្ធភាព

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពនែការគ្រប់គ្រងកំពង់ផែនៅកម្ពុជា ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់កំពង់ផែដើម្បីស្វែងរកភាពខ្វះខាត និងបំពេញបន្ថែមឱ្យកាន់តែមានភាពល្អប្រសើរនៅពេលអនុវត្ត ដោយមានការចូលរួមពីមន្ត្រីរាជធានី/ ខេត្ត ដែលពាក់ព័ន្ធ រួមទាំងអ្នកតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនផងដែរ។

នៅក្នុងរយៈពេល២ថ្ងៃ (ថ្ងៃទី១៧-១៨ ខែតុលា) នៃអង្គសិក្ខាសាលាពិភាក្សាស្ដីពី «សេចក្ដីព្រាងច្បាប់កំពង់ផែ» នៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាពរបស់លោក អៀង វ៉េងស៊ុន រដ្ឋលេខាធិការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងមានការចូលរួមពីសំណាក់មន្ត្រីក្រោមឱវាទ មន្ត្រីតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន (JICA) ព្រមទាំងបណ្តាអ្នកតំណាងក្រុមហ៊ុនកំពង់ផែឯកជនផងដែរ។

រដ្ឋលេខាធិការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក អៀង វ៉េងស៊ុន បានគូសបញ្ជាក់អំពីសារសំខាន់នៃវិស័យកំពង់ផែក្នុងការជំរុញវិស័យពាណិជ្ជកម្មគ្រប់ប្រភេទ និងដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងអន្ដរជាតិ។ បន្ថែមពីនេះ លោកក៏បានបញ្ជាក់ថា “កម្ពុជាបានទទួលការវិនិយោគជាបន្តបន្ទាប់ពីដៃគូអភិវឌ្ឍន៍នានាក្នុងវិស័យកំពង់ផែ ដែលធ្វើឱ្យវិស័យមួយនេះទទួលបាននូវការអភិវឌ្ឍ និងរីកចម្រើនគួរជាទីមោទនៈ”។ លោកបានបន្តទៀតថា “រដ្ឋាភិបាលកម្ពុជា បានជំរុញលើកទឹកចិត្តឱ្យអ្នកចូលរួមពីស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ មេត្តាយកចិត្តទុកដាក់សិក្សាស្វែងយល់ ការពិភាក្សាជាក្រុម និងផ្តល់ជាមតិយោបល់កែលម្អសេចក្តីព្រាងច្បាប់ស្តីពីកំពង់ផែឲ្យកាន់តែល្អប្រសើរដើម្បីយកមកអនុវត្តក្នុងការបម្រើជាប្រយោជន៍ជូនប្រទេសជាតិ”។

អ្នកតំណាងជាន់ខ្ពស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅកម្ពុជា បានលើកឡើងថា ៖ “ការជំរុញក្នុងការបង្កើតបទដ្ឋានគតិយុត្តិជាពិសេសច្បាប់ស្តីពីកំពង់ផែ គឺពិតជាមានសារៈសំខាន់ក្នុងការអភិវឌ្ឍកំពង់ផែនៅកម្ពុជាកាន់តែប្រសើរ”។ លោកបានបញ្ជាក់ថា “ច្បាប់ស្តីពីកំពង់ផែ ពិតជាមានសារៈសំខាន់ ក្នុងការអភិវឌ្ឍកំពង់ផែនៅកម្ពុជា ប្រកបដោយចីរភាព ហើយទីភ្នាក់ងារJICA សង្ឃឹមថា សេចក្តីព្រាងច្បាប់ស្តីពីកំពង់ផែ នឹងត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា នៅពេលឆាប់ៗខាងមុខនេះ” ៕

ក្រុងប៉េកាំងនឹងបង្ហាញវឌ្ឍនភាពលើកិច្ចចរចាពាណិជ្ជកម្មរវាងអាមេរិក និងចិន

ដោយ ៖ Donald Lee
ប៉េកាំង ៖ មួយសប្តាហ៍បន្ទាប់ពីមន្ត្រីអាមេរិក និងចិនបានជួបគ្នានៅទីក្រុងវ៉ាស៊ីនតោនដើម្បីឈានទៅរកដំណោះស្រាយសម្រាប់សង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិន វាមិនទាន់ច្បាស់ថា តើមានព្រមព្រៀងគ្នាយ៉ាងដូចម្តេចនៅក្នុងដំណាក់កាលទី ១ នៃកិច្ចព្រមព្រៀងនោះ។
ប្រធានាធិបតីអាមេរិក Donald Trump បានបញ្ជាក់ជាថ្មីម្តងទៀតនៅថ្ងៃសុក្រនេះថា កិច្ចព្រមព្រៀងមួយដំណាក់កាលត្រូវបានបញ្ចប់ បន្ទាប់ពីការចរចាកាលពីសប្តាហ៍មុន។ លោកបានបញ្ជាក់ថា ចិននឹងដោះស្រាយការលួចកម្មសិទ្ធិបញ្ញា និងទិញទំនិញកសិកម្មអាមេរិកដែលមានតម្លៃរហូតដល់ទៅ ៥០ពាន់លានដុល្លារ។
លោក Trump បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅក្នុងប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី – ប៉ាស៊ីហ្វិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា នេះថា “ខ្ញុំគិតថា កិច្ចព្រមព្រៀងនឹងត្រូវបានចុះហត្ថលេខាយ៉ាងងាយស្រួល ហើយសង្ឃឹមថានឹងមានកិច្ចប្រជុំកំពូលនៅឈីលីជាកន្លែងដែលប្រធានាធិបតី ស៊ី និងខ្ញុំទាំងពីរនឹងនៅជាមួយគ្នា។ យើងកំពុងធ្វើការជាមួយចិនយ៉ាងល្អ”។
ទោះយ៉ាងណាទាំងទីក្រុងប៉េកាំង ឬក៏អ្នកដឹកនាំការចរចាឧបនាយករដ្ឋមន្ត្រីតីចិន លោក Liu He មិនបានបញ្ជាក់ពីកិច្ចព្រមព្រៀងណាមួយដែលត្រូវបានចុះហត្ថលេខានោះទេ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក Gao Feng បាននិយាយនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃ ព្រហស្បតិ៍ ថា “គោលដៅចុងក្រោយរបស់ភាគីទាំងពីរសម្រាប់ការចរចាគឺដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្មលុបចោលពន្ធគយបន្ថែមទាំងអស់”។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានបញ្ជាក់ថា ដើម្បីបញ្ជាក់អំពីដំណើរការចរចានេះ ឧបនាយករដ្ឋមន្ត្រីលោក Liu ត្រូវបានរំពឹងថានឹងធ្វើការបង្ហាញពីវឌ្ឍនភាពលើកិច្ចចរចាពាណិជ្ជកម្មថ្ងៃនេះ។
និពន្ធនាយកនៃទស្សនាវដ្តី Global Times របស់ចិននៅថ្ងៃនេះលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter បានសរសេរថា “ឧបនាយករដ្ឋមន្ត្រីចិនលោក Liu គាត់នឹងធ្វើការបកស្រាយជាផ្លូវការស្តីពីវឌ្ឍនភាពនៃកិច្ចចរចាពាណិជ្ជកម្មចិន និងអាមេរិកពីទស្សនវិស័យរបស់ចិននៅក្នុងសុន្ទរកថារបស់លោកនៅក្នុងសន្និសីទពិភពលោកស្តីពីឧស្សាហកម្មយូ ២០១៩ នាថ្ងៃនេះ”៕

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចូលរួមកិច្ចប្រជុំព្រឹទ្ធសភា ដើម្បីការពារសេចក្តីព្រាងច្បាប់ស្តីពីសំណង់

ដោយ ៖ វុត្ថា
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចូលរួមកិច្ចប្រជុំព្រឹទ្ធសភា វិសាមញ្ញ នីតិកាលទី៤ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសំណង់ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាដែល propertyarea.asia ទទួលបាននៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៩ នេះបានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីសំណង់នេះ ត្រូវបានអង្គព្រឹទ្ធសភាផ្តល់យោបល់អនុម័ត ៥៧សំឡេងនៃសមាជិកាព្រឹទ្ធសភា។
លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានឱ្យដឹងថា ការបង្កើតឱ្យមានច្បាប់ស្តីពីសំណង់នេះ គឺដើម្បីឆ្លើយតបទៅនឹងវិស័យសំណង់ដែលមានកំណើនយ៉ាងឆាប់រហ័ស ដូចជាអគារស្នាក់នៅ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ សណ្ឋាគារ សំណង់ទីក្រុងរណប បុរី ភូមិគ្រឹះ ធនាគារ រោងចក្រ និងគ្រឹះស្ថានសិក្សាជាដើម។
សេចក្ដីព្រាងច្បាប់ស្ដីពីសំណង់ មានគោលបំណង និងសារប្រយោជន៍ ពង្រឹងការគ្រប់គ្រងគ្រប់ភាគីពាក់ព័ន្ធ និងការប្រតិបត្តិការងារទាំងឡាយក្នុងវិស័យសំណង់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ការពារផលប្រយោជន៍ម្ចាស់សំណង់ អ្នកប្រើប្រាស់ និងសាធារណជន។
* ចូលរួមពង្រឹងការគ្រប់គ្រងនគរូបនីយកម្ម ដោយអភិវឌ្ឍទីក្រុងឱ្យមានសោភ័ណភាព និងបរិស្ថានល្អសម្រាប់ការរស់នៅប្រកបដោយចីរភាព សំដៅលើកកម្ពស់សុខុមាលភាពសាធារណៈ
* បង្កើនគណនេយ្យភាព និងប្រសិទ្ធភាពក្នុងការប្រកបការងារ និងការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់
* បង្កើនការជឿទុកចិត្តរបស់វិនិយោគិននៅក្នុងវិស័យសំណង់ ជំរុញទីផ្សារអចលនទ្រព្យប្រកបដោយប្រសិទ្ធភាពនិងសេដ្ឋកិច្ចសង្គម។
គោលបំណងនៃការរៀបចំសេចក្តីព្រៀងច្បាប់នេះរួមមាន៖
* គុណភាព សន្ដិសុខ សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។
* សោភ័ណភាព និងបរិស្ថានល្អសម្រាប់ការរស់នៅប្រកបដោយចីរភាព សំដៅលើកកម្ពស់សុខុមាលភាពសាធារណៈ
* គណនេយ្យភាព និងប្រសិទ្ធភាពក្នុងការប្រកបការងារ និងការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់។
* ការបង្កើនការជឿទុកចិត្តរបស់វិនិយោគនៅក្នុងវិស័យសំណង់ និងជំរុញទីផ្សារអចលនទ្រព្យប្រកបដោយប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ច និងសង្គម។
សេចក្តីព្រាងច្បាប់ស្តីពីសំណង់នេះមាន ២២ជំពូក និង ១១៣ មាត្រា ហើយច្បាប់ស្តីពីសំណង់នេះ មានគោលដៅកំណត់គោលការណ៍ បទបញ្ញត្តិបច្ចេកទេសសំណង់ វិធាន និងនីតិវិធីក្នុងការគ្រប់គ្រងវិស័យសំណង់ក្នុងប្រទេសកម្ពុជា៕

ការហោះហើររយៈពេលវែងជាងគេពីទីក្រុងញូវយ៉កទៅទីក្រុងស៊ីដនីចាប់ផ្តើមដំណើរការ

ដោយ ៖ Donald Lee
ភ្នំពេញ ៖ ក្រុមហ៊ុនអាកាសចរណ៍ Qantas ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំជាងគេនៅអូស្ត្រាលីបានបើកជើងហោះហើរមិនឈប់ជាមួយរយៈពេល ២០ ម៉ោងដំបូងពីទីក្រុងញូវយ៉កទៅស៊ីដនីប្រទេសអូស្ត្រាលីនៅថ្ងៃនេះ។
ក្រុមហ៊ុនអាកាសចរណ៍នេះនឹងប្រើយន្តហោះប៊ូអ៊ីង ៧៨៧-៩ ដែលទើបត្រូវបានបញ្ចប់នៅរោងចក្រប៊ូអ៊ីងនៅវ៉ាស៊ីនតោន។ ក្រុមហ៊ុនអាកាសចរណ៍នេះបានដាក់ឈ្មោះយន្តហោះថា “Kookaburra” ដែលជាដើមកំណើតដើមឈើមួយរបស់ជាតិអូស្ត្រាលី។
ជើងហោះហើរក្រុមហ៊ុន Qantas Flight 7879 បានដឹកអ្នកដំណើរចំនួន ៥០ នាក់នៅពេលវាហោះចេញពីអាកាសយានដ្ឋាន John F Kennedy នៃទីក្រុងញូវយ៉កនៅព្រឹកនេះ។
ក្រុមហ៊ុនអាកាសចរណ៍បានឱ្យដឹងក្នុងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គោលបំណងនៃការហោះហើរបំបែកកំណត់ត្រាគឺដើម្បីធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រាលើអ្នកដំណើរ និងនាវិកនៅលើជើងហោះហើររយៈពេលវែងដោយមានគោលបំណងបង្កើនសុខភាព និងស្ថានកាត់បន្ថយរយៈពេលការជិះយន្តហោះ និងកំណត់ការសម្រាក និងការឈប់សម្រាករបស់នាវិក”។
ការហោះហើរនេះបានចាប់ផ្តើមដំណើរ ១៦,២០០ គីឡូម៉ែត្ររបស់ខ្លួន ហើយនឹងហោះហើរក្នុងល្បឿន ៩៣០ គីឡូម៉ែត្រក្នុងមួយម៉ោង។ គេរំពឹងថាយន្តហោះនេះនឹងទៅដល់ស៊ីដនីនៅថ្ងៃអាទិត្យម៉ោង ៧ នឹង៣០ ព្រឹក៕

កាស៊ីណូលំដាប់អន្តរជាតិតម្លៃ ១០០ លានដុល្លាអាមេរិកបានបើកដំណើរនៅក្រុងព្រះសីហនុ

ដោយ ៖ វុត្ថា
ព្រះសីហនុ ៖ កាស៊ីណូ Century Casino លំដាប់អន្តរជាតិដែលមានដើមទុនវិនិយោគប្រមាណ ១០០ លានដុល្លារអាមេរិកថ្មីមួយទៀតរបស់ក្រុមហ៊ុន Lion King Entertainment Co,.Ltd មកពីហុងកុង បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយនៅក្រុងព្រះសីហនុ។

លោក ម៉ាង ស៊ីណេត អភិបាលខេត្តស្តីទីខេត្តព្រះសីហនុ នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការនូវអាជីវកម្ម កាស៊ីណូ Century Casino កាលពីម្សិលមិញនេះ បានឱ្យដឹងថា សម្រាប់ការវិនិយោគដ៏ធំនេះ រដ្ឋបាលខេត្តបានសម្តែងការគាំទ្រយ៉ាងខ្លំាង។
លោកថា “ក្នុងនាមក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្ត ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង ហើយសូមចូលរួមសហការនូវសកម្មភាពវិនិយោគដោយស្របច្បាប់របស់ក្រុមហ៊ុន” ។
លោកបន្ថែមថា “ជាមួយនឹងកញ្ចប់ថវិការបស់រាជរដ្ឋាភិបាល ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញក្នុងខេត្តព្រះសីហនុ យើងសង្ឃឹមថា ខេត្តព្រះសីហនុ នឹងទាក់ទាញអ្នកវិនិយោគទុនជាតិ និងអន្តរជាតិ បានច្រើនជាក់ជាមិនខាន” ។

របាយការណ៍របស់ក្រុមហ៊ុន Lion King Entertainment Co,.Ltd មកពីហុងកុងមួយនេះ បានឱ្យដឹងថា ក្រៅតែសម្ពោធដាក់ឱ្យដំណើការអាជីវកម្ម កាស៊ីណូ Century និងផ្តល់ទីកន្លែងការងារដល់យុវជនយុវនារីខ្មែរ ប្រមាណ ១.១០០នាក់នោះ។ ជាទិសដៅផែនការ ក្រុមហ៊ុននឹងវិនិយោគលើសណ្ឋាគារ កន្លែងកំសាន្ត ដោយគ្រោងនឹងចំណាយទឹកប្រាក់វិនិយោគជិត ១.០០០លានដុល្លារបន្ថែមទៀត។

កំណើននៃវិស័យល្បែង កាស៊ីណូ នៅកម្ពុជា ត្រូវបានគេមើលឃើញថា គឺដើរស្របគ្នាទៅនឹងកំណើននៃលំហូរ ទេសចរជនជាតិចិនមកកម្ពុជា។ តួយ៉ាង នៅ ៨ខែឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៤លាន ៣សែននាក់ កើនឡើង ១០,៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ទេសចរជនជាតិចិន មាន ១លាន ៧សែននាក់ កើនឡើង ៣៣ភាគរយ និងមានចំណែកប្រមាណ ៣៩ភាគរយ នៃចំនួនភ្ញៀវទេសចរ អន្តរជាតិសរុប។
យោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា នៅក្នុងឆ្នាំ២០១៨ កន្លងមក កម្ពុជាបានប្រមូលប្រាក់ចំណូលពីវិស័យកាស៊ីណូប្រមាណ ៤៦ លានដុល្លារអាមេរិក និងសម្រាប់ផែនការឆ្នាំ ២០១៩ រំពឹងថា នឹងអាចប្រមូលបានរហូតដល់ ៥៦ លានដុល្លារអាមេរិក៕

រដ្ឋាភិបាល​អនុម័ត​ឱ្យ​រោងចក្រ​ផលិត​គ្រឿង​សង្ហា​រឹម​ថ្មី​មួយទៀត​នៅ​ផ្លូវ៥១​ ចាប់​ដំណើរការ​

ដោយ​ ៖ រ៉ា​ណេត​

កណ្តាល​ ៖ រោងចក្រ​ផលិត​គ្រឿង​សង្ហា​រឹម​ថ្មី​មួយទៀត​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ឃុំ​សំរោងលើ​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​គាំទ្រ​ និង​សម្រេច​ឱ្យ​ចាប់ផ្តើម​ដំណើរ​ចង្វាក់​ផលិតកម្ម​ហើយ​បន្ទាប់ពី​បាន​ឆ្លងកាត់​កិច្ចប្រជុំ​អន្តរក្រសួង​ ប៉ុន្តែ​ត្រូវ​ស្ថិត​ក្រោម​គោលការណ៍​របស់​ច្បាប់​កម្ពុជា​ដែល​បាន​កំណត់​។

ទី​ស្តី​ការក្រ​សួង​បរិស្ថាន​ កាលពី​ថ្ងៃទី១៨​ ខែតុលា​ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ លោក​ ផៃ​ ប៊ុ​នឈឿន​ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ដែល​ពាក់ព័ន្ធ​ ដើម្បី​ពិនិត្យ​ និង​ផ្តល់​យោបល់​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ដំបូង​ (IESIA​) លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿងសង្ហារិម​ លើ​ទំហំផ្ទៃ​ដី​ ៦,៤ហិ​កតា​ ដែល​មាន​ទីតាំង​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥១​ ភូមិ​ស្រែ​អំ​ព្រុំ​ ឃុំ​សំរោងលើ​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ របស់​ក្រុមហ៊ុន​ ស៊ីង​ យា​ ម៉ី​ ហ្វើ​នី​ឈ័រ​ អិម​អេ​ហ្វ​ជី​ អិល​ធី​ឌី​ (ម្ចាស់​គម្រោង​) ដែល​បាន​សិក្សា​ និង​រៀបចំ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ដោយក្រុម​ហ៊ុន​ទីប្រឹក្សា​ ឃី​ ខន​សាល់​ធេន​ (ខេម​បូ​ឌា​)។

កិច្ចប្រជុំ​នេះ​ មានការ​ចូលរួម​ពីសំណាក់​មន្ត្រី​តំណាង​អគ្គនាយក​ដ្ឋាន​នៃ​ក្រសួងបរិស្ថាន​ និង​អគ្គលេខាធិការ​ដ្ឋាន​នៃ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ តំណាង​អន្តរក្រសួង​ពាក់ព័ន្ធ​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ រដ្ឋបាល​ខេត្តកណ្តាល​ មន្ទីរ​បរិស្ថាន​ខេត្តកណ្តាល​ តំណាង​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ តំណាង​ក្រុមហ៊ុន​ស៊ីង​ យា​ ម៉ី​ ហ្វើ​នី​ឈ័រ​ អិម​អេ​ហ្វ​ជី​ អិល​ធី​ឌី ​(ម្ចាស់​គម្រោង​) និង​ក្រុមហ៊ុន​ទីប្រឹក្សា​ ឃី​ ខន​សាល់​ធេន​ (ខេម​បូ​ឌា​) ផង​ដែរ​។

ជាមួយនឹង​ការសម្រេច​គាំទ្រ​ខាងលើ​នេះ​ ក្រុមហ៊ុន​ ក៏​ត្រូវតែ​អនុវត្ត​ និង​គោរព​ទៅតាម​គោលការណ៍​ដែល​ត្រូវ​បាន​កំណត់ ដោយច្បាប់​កម្ពុជា​ ដូចជា​រៀបចំផែនការ​គ្រប់គ្រង​សំណល់រឹង​ឱ្យ​បាន​ត្រឹមត្រូវ​ ដោយ​ត្រូវ​រៀបចំ​ឱ្យ​មាន​ឡសម្រាប់​ដុល​សំណល់រឹង​ទាំងនោះ​ ដោយ​អនុលោម​តាម​បទដ្ឋាន​បច្ចេកទេស​របស់ក្រ​សួង​បរិស្ថាន​ មានការ​បែងចែក​ប្រព័ន្ធ​លូ​សំណល់រាវ​ និង​ទឹកភ្លៀង​ដាច់ដោយឡែក​ពីគ្នា​ និង​ត្រូវ​រៀបចំ​អាង​សិប​ទិ​កឱ្យ​សមស្រប​ទៅ​នឹង​ចំនួន​បុគ្គលិក​-កម្មករ​ផង​ដែរ​។

បន្ថែម​ពីនេះ​ ត្រ​វមាន​ឧបករណ៍​ការពារ​សុវត្ថិភាព​ឱ្យ​បាន​គ្រប់គ្រាន់​ដូចជា​ ​ម៉ាស​ វ៉ែនតា​ ស្រោមដៃ​ ប្រដាប់​ការពារ​សំឡេង​ និង​ណែនាំ​ដល់​បុគ្គលិក​-កម្មករ​ ឱ្យ​ប្រើប្រាស់​ជាប្រចាំ​ពេល​បំពេញការងារ​ និង​ចុះបញ្ជី​ ប.ស.ស​ ឱ្យ​បាន​គ្រប់​ៗគ្នា​។

ការសម្រេច​ និង​គាំទ្រ​ពីសំណាក់​រដ្ឋាភិបាល​ទៅលើ​គម្រោង​ផលិតកម្ម​របស់​រោងចក្រ​ផលិត​គ្រឿង​សង្ហា​រឹម​មួយ​នេះ​ នឹង​ចូលរួម​ជួយ​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​ក្នុង​តំបន់​មាន​ភាពល្អ​ប្រសើរ​ ជាពិសេស​បាន​ជំរុញ​ឱ្យ​តម្លៃ​ដីធ្លី​នៅ​ទីផ្សារ​ល្អ​ ៕

អគ្គនាយក​ដ្ឋាន​ពន្ធដារ​ប្រមូល​ពន្ធ​បាន​ជាង២ពាន់​លាន​ដុល្លារ​ ក្នុងរយៈពេល​ ៩ខែ​ នៃ​ឆ្នាំ​នេះ

ដោយ ​វុត្ថ

ភ្នំពេញ​៖ អគ្គនាយក​ដ្ឋាន​ពន្ធ​ដា​ បាន​ប្រមូល​ពន្ធ​តាមរយៈ​ប្រព័ន្ធ​គ្រប់គ្រង​ទិ​ន្ន័​យចំណូល​អន​ឡា​ញក្នុ​ងរ​យៈ​ពេល៩​ ខែ​ ឆ្នាំ​ ២០១៩​ នេះ​ ​បាន​ចំនួន​ ៨៧៣៤​, ៧០​ ប៊ី​លាន​រៀល​ ស្មើនឹង​ប្រមាណ​ ២១៨៣​, ៦៨​ លាន​ដុល្លារ​អាមេរិក​ ស្មើនឹង​ ៩៥,៤២​ % នៃ​ផែនការ​ប្រចាំឆ្នាំ​។

បើ​យោង​តាម​របាយការណ៍​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ បានឱ្យ​ដឹង​កាលពី​ម្សិលមិញ​នេះ​ថា​ បើ​ធៀប​នឹង​រយៈពេល​ដូ​គ្នា​នៃ​ ឆ្នាំ​ ២០១៨​ ចំណូល​ពន្ធ​-អាករ​កើនឡើង​ចំនួន​ ១៩៦៨,៣៤​ ប៊ី​លាន​រៀល​ ប្រមាណ៤៩២,០៩​ លាន​ដុល្លារ​អាមេរិក​ ស្មើនឹង​ ២៩,០៩​%។

របាយការណ៍​ដដែល​បញ្ជាក់​ថា​ ក្នុងរយៈពេល៩​ ខែ​ ឆ្នាំ​ ២០១៩នេះ​ ប្រភេទ​ពន្ធ​សំ​ខាន់​ៗ ដែល​រួមចំណែក​ដល់​កំណើន​ចំណូល​ពន្ធ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០១៨​ ក្នុង​នោះ​រួមមាន​អាករ​លើ​តម្លៃបន្ថែម​ (VAT​) កើនឡើង​ ៣៣,០៥​% ពន្ធ​លើ​ប្រាក់ចំណូល​កើន​ឡើន​ ២៦,០៥​ % អាករ​ពិសេស​កើនឡើង​ ២៦,៥០​ % ​ពន្ធលើប្រាក់បៀវត្ស​កើនឡើង​ ១៦,៦៦​% និង​ពន្ធ​លើ​ឈ្នួល​ផ្ទះ​ និង​ដី​កើនឡើង​ ៧០,៣៣​ %។

របាយការណ៍​ដដែល​បញ្ជាក់​ទៀ​ថា​ សម្រាប់​ខែកញ្ញា​ ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​ អគ្គនាយក​រដ្ឋា​នព​ន្ធ​ដារ​បាន​ប្រមូល​ពន្ធ​បាន​ប្រមាណ​ ៩២៨,២៥​ ប៊ី​លាន​រៀល​ ប្រមាណ​ ២៣២,០៦​ លាន​ដុល្លារ​អាមេរិក​ ​ស្មើនឹង​ ១០,១៦​% នៃ​ផែ​កា​រប្រ​ចំា​ឆ្នាំ​។

បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​ ២០១៨​ កើនឡើង​ប្រមាណ​ ១៧៥,០៨​ ប៊ី​លាន​រៀន​ ប្រមាណ៤៣,៧៧​ លាន​ដុល្លារ​អាមេរិក​ ស្មើនឹង​ ២៣,២៥​ %។

លោក​ គង់​ វិបុល​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​បានឱ្យ​ដឹង​ដែរ​ថា​ សម្រាប់​ចំណូល​ពន្ធ​ក្នុង​ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​ប្រមូល​បាន២៣២,០៦​ លាន​ដុល្លារ​អាមេរិក​ គឺជា​ឯក​ត្ត​ទក​ម្ម​ថ្មី​មួយទៀត​ ដែល​ពុំ​ធ្លាប់​មាន​ ព្រោះ​ខែកញ្ញា​ ធ្លាប់តែ​ជា​ខែ​ដែល​ប្រមូល​ចំណូល​ពន្ធ​មានកម្រិត​ទាប​នៅ​ឆ្នាំ​មុន​ៗលោក​បន្ត​ថា​ការសម្រេច​បាន​នូវ​កំណើន​ប្រកប​ដោយ​នវានុ​វត្ត​ និង​និរន្តរភាព​ គឺ​អាស្រ័យ​ដោយ​ការអនុវត្ត​កំណែ​ទម្រ​ងរ​ដ្ឋ​បាល​សារពើពន្ធ​ និង​ការ​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ពន្ធដារ​ជាពិសេស​វិធាន​កា​រថ្មីៗ​ របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​៕

រដ្ឋាភិបាល​សម្រេច​គាំទ្រ​គម្រោង​សិក្សា​ស្វែង​រុករក​រ៉ែ​លោហៈ​នៅ​ខេត្តរតនគិរី​

ដោយៈ​ រ៉ា​ណេត​

រតន​គី​រីៈ​ គម្រោង​សិក្សា​ស្វែ​ករុ​ករ​ករ៉ែ​លោហៈ​ថ្មី​មួយទៀត​ នៅ​លើ​ផ្ទៃដី​ទំហំ២៣៥​ គីឡូម៉ែត្រ​ការ៉េ​ ស្ថិតនៅ​ក្នុង​ខេត្ត​រតនៈ​គីរី​ ពីសំណាក់​ក្រុមហ៊ុន​អង្គរ​ ហ្គោល​ ខប​ (ខេម​បូ​ឌា​) ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​គាំទ្រ​ និង​អនុញ្ញា​ឱ្យធ្វើ​សកម្មភាព​អាជីវកម្ម​ស្របច្បាប់​ហើយ​។

បន្ទាប់ពី​បាន​ឆ្លងកាត់​នូវ​កិច្ចប្រជុំ​អន្តរក្រសួង​ ដឹកនាំ​ដោយ​លោកស្រី​ព្រំ​ សុភី​ អនុរដ្ឋ​លេខាធិការ​ក្រសួងបរិស្ថាន​ រួម​ជាមួយនឹង​មន្ត្រី​ជំនាញ​ និង​ថ្នាក់ដឹកនាំ​ក្រសួង​ ព្រមទាំង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​មួយចំនួន​ទៀត​ នៅ​ទីស្ដីការ​ក្រសួងបរិស្ថាន​ កាលពី​ថ្ងៃទី១៨​ ខែតុលា​ ឆ្នាំ២០១៩កន្លងមក​នេះ​ បានសម្រេច​ជា​លទ្ធផល​បង្ហាញ​ពី​ការ​គាំទ្រ​ និង​សម្រេច​ឱ្យ​ក្រុមហ៊ុន​ ដែល​ជា​ម្ចាស់​គម្រោង​ចាប់​ប្រតិបត្តិ​ការ​លើ​អាជីវកម្ម​បាន​ ប៉ុន្តែ​ត្រូវ​គោរព​ទៅតាម​គោលការណ៍​ និង​ការគ្រប់គ្រង​ដោយ​ច្បាប់​ជាធរមាន​។

ទីតាំង​ដែល​ស្ថិតនៅ​ក្នុង​គម្រោង​ខាងលើ​នេះ​ មាន​ថ្ទៃ​ដី​ទំហំ២៣៥គីឡូម៉ែត្រ​ ស្ថិតនៅ​ស្រុក​អូរយ៉ាដាវ​ ស្រុក​លំផាត់​ ខេត្ត​រតនៈ​គីរី​ ដោយមាន​ក្រុមហ៊ុន​ អង្គរ​ ហ្គោល​ ខប​ (ខេម​បូ​ឌា​) ជា​ម្ចាស់​គម្រោង​ និង​សិក្សា​រៀបចំ​ឯកសារ​ដោយក្រុម​ហ៊ុន​ប្រឹក្សា​ PPIC​ Co​,.Ltd​។

ជា​រួម​កិច្ចប្រជុំ​ បានសម្រេច​លទ្ធផល​ដូច​ខាងក្រោម​ ទី​ ១-អង្គប្រជុំ​គាំទ្រ​គម្រោង​សិក្សា​ស្វែង​រុករក​រ៉ែ​លោហៈ​ លើ​ផ្ទៃដី​ទំហំ២០០គីឡូម៉ែត្រ​ការ៉េ​ ឱ្យ​ស្របតាម​អនុក្រឹត្យ​លេខ៧២​ អន​ក្រ.បក​ ចុះ​ថ្ងៃទី០៥​ ខែឧសភា​ ឆ្នាំ២០១៦​ ស្តី​ពី​ការគ្រប់គ្រង​អាជ្ញា​បណ្ណ​ស្វែង​រុករក​ និង​អាជ្ញា​បណ្ណ​ឧស្សាហកម្ម​ អាជីវកម្ម​ធនធាន​រ៉ែ​របស់ក្រ​សួង​រ៉ែ​ និង​ថាមពល​ និង​ដើម្បី​ជា​ការជំរុញ​សេដ្ឋកិច្ច​ និង​គាំទ្រ​ ដល់​គោលនយោបាយ​ជាតិ​ ទី២​-គម្រោង​នេះ​ គឺជា​មូលដ្ឋាន​ផ្តល់​នូវ​ ទិន្នន័យ​នៃ​សក្កា​នុ​ពល​រ៉ែ​ក្នុង​តំបន់​ដែល​ជា​ព័ត៌មាន​សម្រាប់​រាជរដ្ឋាភិបាល​ ធ្វើ​ ការសម្រេច​ចិត្ត​នៅ​ថ្ងៃខាងមុខ​។

ទី៣​-ទីតាំង​គម្រោង​គ្រប​ដណ្តប់​ទៅលើ​តំបន់​ការពារ​ (ឧទ្យានជាតិ​អូ​យ៉ា​ដាវ​ និង​តំបន់​របៀង​អភិរក្ស​ជីវៈ​ចម្រុះ​ឦសាន​) ដែល​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ត្រូវ​គោរព​ ទៅតាម​បទដ្ឋាន​បច្ចេកទេស​ ដែល​កំណត់​ដោយ​ក្រសួងបរិស្ថាន​ និង​ត្រូវ​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី​ និង​តំបន់​ឧទ្យានជាតិ​អូ​យ៉ា​ដាវ​ និង​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​បាន​ជិត​ស្និត​ពេល​ចុះ​សិក្សា​។ ៤-ក្រុមហ៊ុន​ទីប្រឹក្សា​ ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ នៅ​មូលដ្ឋាន​ឱ្យ​បាន​ទូលំទូលាយ​អំពី​វត្តមាន​ របស់​គម្រោង​ទាំង៥ដំណាក់កាល​ នៃ​ការសិក្សា​ស្វែង​រុករក​រ៉ែ​លោហៈ​ ឱ្យ​ប្រជាជន​បាន​យល់​ពី​នីតិវិធី​ និង​បច្ចេកទេស​ ព្រមទាំង​ភ្ជាប់​របាយការណ៍​ ដែល​មានការ​គាំទ្រ​ពី​មូលដ្ឋាន​ ក្នុង​របាយការណ៍​នេះ​ និង​ត្រូវ​ដោះស្រាយ​ការ​ប៉ះពាល់​ដីធ្លី​ជាមួយ​ប្រជាជន​ និង​ក្រុមហ៊ុន​ដីសម្បទាន​សេដ្ឋកិច្ច​ឱ្យ​បាន​ត្រឹមត្រូវ​ជាដើម​៕

ក្រុមហ៊ុន​អន្តរជាតិ​គ្រោង​វិនិយោគ​ផលិត​អគ្គិសនី​កែច្នៃ​ពី​សំរាម​ និង​ទាញ​យក​ថាមពល​ពី​ពន្លឺ​ព្រះអាទិត្យ​នៅ​ខេត្តកំពត​

ដោយ ​វុត្ថា​

ខេ​ត្ត​កំពតៈ​ ក្រុមហ៊ុន​វិនិយោគ​មក​ពី​ប្រទេស​សឹង្ហ​បុរី​ និង​ប្រទេស​ម៉ាឡេស៊ី​បាន​បង្ហាញ​ពី​មាន​គោលបំណង​របស់​ខ្លួន​ ក្នុង​ការ​វិនិយោគ​ផលិត​អគ្គិសនី​ តាម​រយះ​ការកែច្នៃ​ពី​សំរាម​ និង​ពី​ពន្លឺ​ព្រះអាទិត្យ​ ការ​ចម្រុះ​ទឹក​កខ្វក់​ ការបង្កើត​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​នៅក្នុង​ខេត្តកំពត​។

តំណាង​ក្រុមហ៊ុន​ទាំង​ក្រុមហ៊ុន​នី​មួយ​ៗ នៅក្នុង​ជំនួប​ជាមួយ​លោក​ជាវ​ តាយ​ អភិបាលខេត្ត​កំពត​កាលពី​ថ្ងៃទី​ ១៧​ ខែតុលា​ឆ្នាំ​ ២០១៩​ ដោយ​បាន​បង្ហាញ​ពី​គោលបំណង​នៃ​គម្រោង​វិនិយោគ​ នៅ​ខេត្តកំពត​ ក៏ដូចជា​ បទពិសោធន៍​អនុវត្ត​គម្រោង​ជោគជ័យ​នៅ​ប្រទេស​ផ្សេង​ៗ។

លោក​ជាវ​ តាយ​អភិបាលខេត្ត​កំពត​បាន​សម្តែង​ការ​គាំទ្រ​ និង​រីករាយ​ដែល​ក្រុមហ៊ុន​ មានបំណង​ចង់​វិនិយោគ​ នៅ​ខេត្តកំពត​ ព្រោះ​ខេត្តកំពត​គឺជា​ខេត្ត​មួយ​កំពុង​អភិវឌ្ឍន៍​ ដែល​ត្រូវការ​ចាំបាច់​ ការចូលរួម​វិនិយោគ​របស់​ក្រុមហ៊ុន​នានា​បន្ថែម​ទៀត​។ ជាពិសេស​ការ​វិ​និ​យោ​គបំ​លែង​សំរាម​ជា​អគ្គិសនី​ គឺជា​ការចូលរួម​សំអាត​អនាម័យ​ បរិស្ថាន​ក្នុង​ខេត្ត​។

អភិបាលខេត្ត​រូប​នេះ​ ក៏បាន​ស្នើ​ក្រុមហ៊ុន​ត្រលប់​ ទៅ​ធ្វើ​គម្រោង​លម្អិត​ឲ្យ​ច្បាស់លាស់​ម្តង​ទៀត​ ដើម្បី​ពិភាក្សា​គ្នា​នៅពេល​ក្រោយ​ ហើយ​រដ្ឋបាល​ខេត្ត​នឹង​ព្យាយាម​ជួយ​ឲ្យអស់​ពី​លទ្ធភាព​ ដើម្បី​សម្រួល​ដំណើរការ​វិនិយោគ​ឲ្យបាន​ជោគជ័យ​។

ក្រុមហ៊ុន​វិនិយោគ​ មក​ពី​ប្រទេស​សឹង្ហ​បុរី​ និង​ប្រទេស​ម៉ាឡេស៊ី​ទាំងនេះ​ កាលពី​កន្លងមក​ ក៏​មានបំណង​វិនិយោគ​លើ​ការកែច្នៃ​សំរាម​ ផលិត​ជា​ថាមពល​អគ្គិសនី​ នៅ​ខេ​ត្ដ​ព្រះសីហនុ​ផង​ដែរ​ ​ព្រោះ​មើលឃើញ​មានសន្ទុះ​កើនឡើង​ សំរាម​ក៏​វា​មានការ​កើនឡើង​ផង​ដែរ​។

ទន្ទឹម​នឹង​ការកែច្នៃ​សំរាម​ ក្រុមហ៊ុន​ទាំងនេះ​ ក៏​មាន​គម្រោង​វិនិយោគ​ជីវ​ឥន្ធនៈ​នៅ​ខេត្ត​ព្រះសីហនុ​ ដោយក្រុម​ហ៊ុន​ (ម៉ាឡេស៊ី​) និង​គម្រោង​អភិវឌ្ឍន៍​កំពង់ផែ​ទូក​ទេសចរណ៍​ទំនើប​ ដោយក្រុម​ហ៊ុន​ (ប្រទេស​សិង្ហបុរី​)។ ជាមួយគ្នា​នេះ​ ក្រុមហ៊ុន​ក៏​កំពុង​ដាក់​ឱ្យ​ដំណើរការ​នៅ​ប្រទេស​ថៃ​ ទទួល​បាន​ជោគជ័យ​ និង​កំពុង​បង្កើត​រោងចក្រ​ផលិត​អគ្គិសនី​ ចេញពី​សំរាម​នៅក្នុង​ប្រទេស​ឡាវ​៕