កម្ពុជា និង​បណ្តា​ប្រទេស​អាស៊ាន​ដទៃទៀត​ទទួលបាន​ផល​យ៉ាង​សម្បើម​ពីគម្រោង​ក្រវ៉ាត់១ និង​ផ្លូវ១

0
​ក្រវ៉ាត់១ និង​ផ្លូវ១

ប្រែ​សម្រួល​ដោយ ប៊ី

ភ្នំពេញៈ អ្នកជំនាញ​កម្ពុជា​បាន​ថ្លែងថា សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) រួមទាំង​ប្រទេស​កម្ពុជា កំពុង​ទទួលបាន​អត្ថប្រយោជន៍​យ៉ាងច្រើន ពី​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​១ និង​ផ្លូវ​១ (BRI) ដែល​ធ្វើឡើង​ដោយ​ចិន។

​ក្រវ៉ាត់១ និង​ផ្លូវ១

លោក​បណ្ឌិត​គិ​ន ភា អគ្គនាយក​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា នៃ​រាជបណ្ឌិតសភា​កម្ពុជា​បាន​មានប្រសាសន៍​កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ និង​ផ្លូវ​មួយ បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​លើកកម្ពស់​កំ​ណើ​ន​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​នៅក្នុង​អាស៊ាន​ក៏ដូចជា នៅលើ​ពិភពលោក​ទាំងមូល។

លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន នៅ​ខាងក្រៅ​សន្និសីទ​អន្តរជាតិ​មួយ​ស្តីពី អាស៊ាន​ថា “BRI គឺជា​គំនិត​ផ្តួចផ្តើម​ត​ភ្ជាប់​ដ៏​ល្អ​មួយ ដែល​បាន​ផ្តល់ឱកាស និង​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​បណ្តា​ប្រទេស​ដែល​ចូលរួម។

លោក​គិ​ន ភា​បាន​មានប្រសាសន៍ថា “BRI បាននិងកំពុង​ជួយ​អាស៊ាន​ដែលមាន​សមាជិក១០ ប្រទេស​ក្នុងការ​ពង្រឹង​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ ដែលជា​ធាតុ​សំខាន់​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម។

ក្រុម​អាស៊ាន​រួមមាន ព្រុយ​ណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សឹង្ហ​បូរី ថៃ និង​វៀតណាម។

លោក​បាន​មានប្រសាសន៍ថា “តាមរយៈ BRI បណ្តា​ប្រទេស​អាស៊ាន​បានទទួល​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ជាច្រើន ពី​ប្រទេស​ចិន ដូចជា ផ្លូវថ្នល់ ផ្លូវ​ល្បឿន​លឿន ផ្លូវដែក អាកាសយានដ្ឋាន និង​កំពង់ផែ​សមុទ្រ​ជាដើម។ លំហូរ​ចូល​របស់​វិនិយោគិន​ចិន និង​ភ្ញៀវទេសចរ​មកកាន់​អាស៊ាន ក៏​កើនឡើង​ផងដែរ ដែល​បាន​ចូលរួមចំណែក​យ៉ាងខ្លាំង​ដល់​កំណើនសេដ្ឋកិច្ច ការបង្កើត​ការងារ និង​ការកាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​តំបន់។

លោក​បាន​និយាយថា ស្ថិតក្រោម​គម្រោង ​BRI ទំនាក់ទំនង​អាស៊ាន-ចិន​នឹង​បន្ត​កាន់តែ​រឹងមាំ​នាពេល​អនាគត ជាពិសេស​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ និង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន។

គម្រោង​ BRI ដែលជា​ឯកសារយោង​លើ​ខ្សែក្រវាត់​សេដ្ឋកិច្ច ផ្លូវជំនួញ​សូត្រ និង​ផ្លូវជំនួញ​សមុទ្រ​សតវត្សរ៍​ទី២១ ត្រូវបាន​ផ្តួចផ្តើម​គំនិត​ដោយ​ប្រទេស​ចិន​ក្នុង​ឆ្នាំ ២០១៣ ក្នុង​គោលបំណង​កសាង​បណ្តាញ​ពាណិជ្ជកម្ម វិនិយោគ និង​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​អាស៊ី​ជាមួយ​អឺរ៉ុប និង​អាហ្វ្រិក​តាម​បណ្តោយ​ផ្លូវ​ពាណិជ្ជកម្ម​បុរាណ។

រហូតមកដល់​ពេលនេះ មាន​ប្រទេស​ចំនួន១២៦ និង​អង្គការ​អន្តរជាតិ​ចំនួន២៩ បាន​ចុះហត្ថលេខា​លើ​គំនិត​ផ្តួចផ្តើម​នេះ។ លោក ភា បាន​ជឿជាក់ថា ប្រទេស​ជាច្រើន​នឹងចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​នេះ។

លោក គី សេរី​វ​ឌ្ឍ នាយក​មជ្ឈមណ្ឌល​សិក្សា​ចិន នៃ​រាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ជាទូទៅ​រដ្ឋ​ជា​សមាជិក​អាស៊ាន​បាន និង​កំពុង​ទទួលបាន​អត្ថប្រយោជន៍​ពី​គម្រោង BRI ។

លោក​បាន​ប្រាប់​សារព័ត៌មាន Xinhua នៅក្រៅ​សន្និសីទ​ថា “សម្រាប់​ប្រទេស​កម្ពុជា គម្រោង​ BRI បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច តាមរយៈ​ការវិនិយោគ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ស្ពាន ផ្លូវ​ល្បឿន​លឿន កំពង់ផែ និង​អាកាសយានដ្ឋាន។

លោក​បាន​បន្ថែមថា “គម្រោង​នេះ​ជួយ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន​របស់​ប្រទេស​ភ្ជាប់​រវាង​ទីក្រុង​និង​ជនបទ។ ដូច្នេះ​កសិករ​ងាយស្រួល​យក​ផលិតផល​កសិកម្ម​រប​ស់​ពួកគេ​ទៅកាន់​ទីផ្សារ ខណៈ​ភ្ញៀវទេសចរ​ងាយស្រួល​ធ្វើដំណើរ ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។

លោក ឯក ថា អនុប្រធាន​អចិន្ត្រៃយ៍ នៃ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​មានប្រសាសន៍ថា ក្រោម​ក្របខ័ណ្ឌ​នៃ​គម្រោង​ BRI ប្រទេស​កម្ពុជា​បានទទួល​វិនិយោគិន​ចិន​ជាច្រើន ជាពិសេស​នៅក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ និង​សំណង់ កសិកម្ម និង​ទេសចរណ៍។

លោក​បាន​និយាយថា “ទន្ទឹមនឹងនេះ​សមាជិក​អាស៊ាន​ដទៃទៀត ក៏​អាច​ទទួលបាន​អត្ថប្រយោជន៍​ពី BRI ដែរ ពីព្រោះ​តំបន់​នេះ​នៅតែមាន​កន្លែង សម្រាប់​ការអភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ឧស្សាហកម្ម និង​ទេសចរណ៍។

លោក ឯក ថា បាន​ឲ្យ​ដឹង​ទៀតថា គម្រោង​ BRI មិន​ត្រឹមតែ​នាំមក​នូវ​ការអភិវឌ្ឍ និង​កំណើនសេដ្ឋកិច្ច​ដល់​អាស៊ាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ផងដែរ ដោយសារ​ភូមិសាស្ត្រ​តម្លៃ​វប្បធម៌ និង​ទំនាក់ទំនង​ល្អ​រវាង​ចិន និង​អាស៊ាន។

លោក​បាន​និយាយថា ចិន និង​អាស៊ាន​គឺជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​សំខាន់ នៅក្នុង​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ ដោយសារ​ប្រទេស​ចិន មាន​ប្រជាជន​ប្រមាណ ១,៤ ពាន់​លាន​នាក់ ហើយ​អាស៊ាន​មាន​ប្រជាជន​សរុប​ជាង ៦០០លាន​នាក់។

លោក​បាន​មានប្រសាសន៍ថា “BRI ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ទំនាក់ទំនង​អាស៊ាន-ចិន។ គ្រាន់តែ​ចាំ​ថា តម្លៃ​វប្បធម៌ គឺជា​ធាតុ​សំខាន់​ក្នុង​ទំនាក់ទំនង”៕

តំបន់​ជាប់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ នៅតែមាន​សកម្មភាព​ទិញ-លក់ ខណៈដែល​តម្លៃដីធ្លី​បន្ត​កើនឡើង

0
ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ តំបន់​មួយចំនួន​ដែល​ស្ថិតនៅ​គម្រោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ ដែល​កំពុង​ស្ថាបនា​នាពេល​បច្ចុប្បន្ន កំពុង​តែមាន​សកម្មភាព​ទិញ-លក់​យ៉ាងសកម្ម ខណៈដែល​តម្លៃ​ដីធ្លី​នៅតែ​បន្ត​ឡើង​គួរឱ្យកត់សម្គាល់។

ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ ត្រូវបាន​រដ្ឋាភិបាល​ស​ម្រេច​សាងសង់ ដោយ​ត​ភ្ជាប់​ចេញពី​គល់ស្ពាន​ព្រែក​ព្នៅ ឆ្លងកាត់​តាមផ្លូវ​ទំ​បន់​កប់​ស្រូវ កាត់​តាម​ផូ​វ​ជាតិ​លេខ៤ កាត់​ផ្លូវជាតិ​លេខ៣ និង​ត​ភ្ជាប់​មក​សង្កាត់​ព្រែក​កំ​ពិស​ខណ្ឌដង្កោ ឆ្ពោះទៅ​ផ្លូវជាតិ​លេខ១ ស្ថិតនៅ​ក្នុងស្រុក​កៀនស្វាយ ខេត្តកណ្តាល។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ TOWN CITY Real Estate លោក វ៉ន ចាន់ថន បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ បច្ចុប្បន្ននេះ ចំពោះ​សកម្មភាព​នៃ​ការទិញ-លក់​ពី​សំណាក់​ក្រុមហ៊ុន និង​ឈ្មួញ​ផ្នែក​វិស័យ​អចលនទ្រព្យ ស្ថិតនៅ​តំបន់​ជាប់​គម្រោង​ផ្លូវ​ក្រវ៉ាត់​ក្រុង ដែលមាន​ទីតាំង​ដូច​បានបញ្ជាក់​ខាងលើនេះ នៅតែមាន​ចរន្ត​ដោះដូរ​ដីធ្លី ហើយ​តម្លៃ​ក៏មាន​ការកើនឡើង​គួរឱ្យកត់សម្គាល់​ផងដែរ។

លោក​បាន​បន្តទៀតថា “មិន​ថា​ចំពោះ​តំបន់​ណា​នោះទេ ឱ្យតែ​ស្ថិត​នៅជាប់​ឬ​ក្បែរ​គម្រោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ គឺ​សុទ្ធ​តែមាន​សកម្មភាព​ទិញ​លក់។ ទាស់​ត្រង់​ថា ស្ថានភាព​តម្លៃ​មាន​ភាពខុសប្លែក​ពីគ្នា ដែល​វា​អាស្រ័យ​ទៅតាម​តំបន់​ទីប្រជុំ ស្ថានភាព​ប្រជាសាស្ត្រ និង​ស្ថានភាព​ដី។ លោក​បាន​បន្តទៀតថា “ជាក់ស្ដែង​ដូចជា​នៅ​ម្ដុំ​រង្វង់​មូល​កួរស្រូវ​ជា​ស្រូវ​ជាដើម បច្ចុប្បន្ននេះ​មានការ​កើនឡើង​នូវ​តម្លៃ​ស្ទើរតែ៤០ភាគរយ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​កន្លងទៅ។

ផ្ទៃដី​ទំនេរ​ស្ថិតនៅ​ក្បែរ​គម្រោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ កាលពី​ឆ្នាំ​កន្លងទៅ​មានតម្លៃ​ត្រឹម៨០-១០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ប៉ុន្តែ​ពេលនេះ​បាន​កើនឡើង​រហូតដល់​ប្រមាណ​ជាង១០០-១៥០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ហើយ​ដី​នៅ​ទីតាំង​ខ្លះ​ដែលមាន​ស្ថាន​ភាពល្អ​អាចមាន​តម្លៃ​លើសពីនេះ។ យ៉ាងយូរ​នៅត្រឹម​ដំណាច់ឆ្នាំ២០១៩ តម្លៃ​ដី​ដែល​ស្ថិតនៅ​ទីតាំង​ដដែល​នេះ​នឹង​បន្ត​កើនឡើង​បន្ថែមទៀត។លោក​វ៉ន ចាន់ថន​បញ្ជាក់​ឲ្យ​ដឹង។

លើកឡើង​ស្រដៀង​គ្នា​នេះ អគ្គនាយក​ក្រុមហ៊ុន Premium Group លោក ម៉ាន់ ច័ន្ទ​ឌី បានទទួល​ស្គា​ល់ពី​ការកើនឡើង​នូវ​តម្លៃ​ដីធ្លី​ដែល​ស្ថិត​នៅជាប់ និង​ក្បែរ​គម្រោង​សាងសង់​ផ្លូវ​ក្រវ៉ា​ត់ទី៣ ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា វា​មិនមែន​ឡើង​គ្រប់​ទីតាំង​ទាំងអស់​នោះទេ។

លោក​បន្តថា “នៅ​តំបន់​ខ្លះ​មាន​ភាព​ពុះ​ក​ញ្ច្រោ​ល​ទៅលើ​ការ​ពុះ​ដី​ឡូ​តិ៍ ដូចជា​នៅ​តំបន់​ទំនប់​កប់​ស្រូវ តំបន់​ព្រែកកំពឹស​ដែល​ស្ថិតនៅក្នុង​ខណ្ឌដង្កោ​ជាដើម។ លោក​បាន​បន្តទៀតថា “សម្រាប់​តំបន់​មួយចំនួនទៀត ដែល​ស្ថិត​នៅជាប់​នឹង​គម្រោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ ត្រូវបាន​អ្នកវិនិយោគ​ក្នុង​វិស័យនេះ ទិញ​ទុក​លក់​បន្ត​យកចំណេញ ក្នុង​រយៈពេល​ពេល​វែង ដែល​ភាគច្រើន​តម្រូវ​ទៅនឹង​ទីផ្សារ​រោងចក្រ និង​ឃ្លាំង ច្រើនជាង​វិស័យ​លំនៅដ្ឋាន។

លោក​ម៉ាន់ ច័ន្ទ​ឌី បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ​នៅ​តំបន់​ភាគខាងត្បូង ឈៀង​ខាងកើត នៅ​មិនទាន់​ស័ក្ដិសម​នឹង​វិស័យ​លំនៅដ្ឋាន​នោះទេ ដោយសារតែ​តំបន់​ភាគខាងត្បូង ឈៀង​ខាងលិច នៅមាន​ភាព​ទូលាយ​ច្រើន ជាពិសេស​នៅ​តំបន់​ព្រៃ និង​តំបន់​ទំនប់​កប់​ស្រូវ​ជាដើម។ ប៉ុន្តែ​យ៉ាងយូរ​ត្រឹម​ប្រមាណ៣ ទៅ៥ឆ្នាំ​ខាងមុខ​ទៀត តំបន់​ខាងត្បូង ឈៀង​ខាងកើត នឹងមាន​តម្រូវ​ដូចគ្នា” ៕

វត្តមាន​អាគារ​ភ្លោះ​កប់​ពពក​ចំនួន៥ កំពុង​ផ្លាស់ប្តូរ​មុខមាត់​ក្រុងភ្នំពេញ

0

ដោយ ​វុត្ថា

ភ្នំពេញៈ ទសវត្សរ៍​ចុងក្រោយ​នៃ​ក្រុងភ្នំពេញ ត្រូវបាន​ចាត់ទុក​ជាទ​ស​វត្ស​រ៍មាស​សំរាប់​កម្ពុជា ដោយសារ​ប្រទេស​នេះ​មាន​សេដ្ឋកិច្ច​ខ្លាំង ដែល​ជំរុញ​ឲ្យ​វិស័យ​វិស័យ​សំណង់​កាន់តែ​លេច​ត្រដែត​នៅ​ទីក្រុង​ភ្នំពេញ ដែល​ធ្លាប់់មាន​អតីតកាល​ដ៏​កំសត់​មួយ​នេះ។

ជាមួយគ្នា​នោះ អ្នកវិនិយោគ​ជាច្រើន បាន​និង​ក៏​កំពុង​ចាប់យក​លើ​ការវិនិយោគ​វិស័យ​សំណង​នេះ​ផងដែរ ដោយ​ក្នុងនោះ​មាន​គម្រោង​សាងសង់​អគារ​ភ្លោះ​ជាច្រើន ប៉ុន្តែ គេហទំព័រ Propertyarea.asia សូម​លើក​យកតែ​គំរោង​អាគារ​ភ្លោះ​កប់​ពពក​មួយចំនួន​បាននិងកំពុង​បញ្ចប់​ការសាងសង់ និង​កំពុង​សាងសង់​មក​បង្ហាញជូន។

គម្រោង​អគារ​ភ្លោះ​ខ្ពស់កប់ពពក​ទាំងនោះ កំពុង​ធ្វើអោយ​ប្រទេស​កម្ពុជា​ជាពិសេស​ទីក្រុង​ភ្នំពេញ ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ នយោបាយ និង​សេដ្ឋកិច្ច​កាន់តែ​មាន​ភាព​ល្បីល្បាញ និង​រីក​មុខរីក​មាត់​ក្នុង​តំបន់ និង​ពិភពលោក​កាន់តែខ្លាំង។

1) អគារ​ភ្លោះ Thai Boon Roong Twin Tower

អគារ THAI BOON ROONG TWIN TOWER មាន​ចំនួន ១៣៣ជាន់ ស្មើនឹង​កំពស់ ៥៦៨ម៉ែត្រ ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា។ វា​ជា​អាគារ​ភ្លោះ​ខ្ពស់​ជាងគេ​ក្នុង​ពិភពលោក ខណៈ​អាគារ​ភ្លោះ​ខ្ពស់​ជាងគេ​បច្ចុប្បន្ន​គឺ Petronas Tower មាន​កំពស់​ត្រឹម​ជាង ៤០០ម៉ែត្រ​ប៉ុណ្ណោះ។

គម្រោង​ដ៏​មហាសាល​នេះ គ្រោង​ចំណាយ​ទឹកប្រាក់​សាងសង់ និង​ធ្វើ​ឲ្យ​អាគារ​នេះ​ដំណើរការបាន​រលូន​ក្នុងតម្លៃ​ទឹកប្រាក់ ៦០០០លាន​ដុល្លារ​អាមេរិក។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​នេះ ត្រូវបាន​ស្ថាបត្យករ​គូរ​គំរោង​នេះ​អះអាងថា វា​នឹង​ជា​មជ្ឈមណ្ឌល​ពា​ណិ​ជ្ម​កម្ម​ធំជាងគេ​ក្នុង​តំបន់​អាស៊ាន។ អាគារ​នេះ​ជា​ប្រភេទ​អាគារ​ភ្លោះ និង​មាន​អាគារ​កប់​ពពក​កំពស់ ៤៥ជាន់​ចំនួន៤ទៀត​នៅ​ជុំវិញ។

អាគារ​នេះ​ជា​មជ្ឈមណ្ឌល ពាណិជ្ជកម្ម និង​លំនៅដ្ឋាន​ធំជាងគេ​ក្នុង​អាស៊ាន ដោយ​រួមបញ្ចូល​ផ្សារ​ទំនើប អាគារ​ការិយាល័យ អា​ផាត​ម៉ិ​ន ខុន​ដូ​លំដាប់ អន្តរជាតិ សណ្ឋាគារ​កម្រិត​ផ្កាយ៦ និង​សេវាកម្ម​កំសាន្ត​ដ៏​អស្ចារ្យ​ជាច្រើន​ទៀត។

2) អគារ​ភ្លោះ The Royal One

គម្រោង​អគារ​ភ្លោះ Royal One របស់​ក្រុមហ៊ុន The Royal Group ដែលមាន​កម្ពស់៦២ជាន់ ដោយ​គ្រោង​បោះទុន​វិនិយោគ១៥០លាន​ដុល្លារ​អាមេរិក។ គំរោង​នេះ​គ្រោង​នឹង​សាងសង់​នៅលើ​មហាវិថី​មុនី​វង្ស កែវ​នឹង​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី និង​អគារ​កាណាឌីយ៉ា អគារ​ភ្លោះ​នឹងមាន​កម្ពស់២៣០ ម៉ែត្រ​ហើយ​សាងសង់​លើ​ផ្ទៃដី​ជាង៤០០០ម៉ែត្រការ៉េ។

អគារ​ភ្លោះ​នឹង​សាងសង់​ជា​ខុន​ដូ​មួយ​អគារ និង​ការិយាល័យ​មួយ​អគារ។ អគារ​ទាំងពីរ​នេះ នឹងមាន​ចំណតរថយន្ត​ក្រោម​ដី​ជាច្រើន​ជាន់ និង​មាន​ផ្សារ​ទំនើប​នៅ​ជា​ន់ទី២ និង​ទី ៣ ដែល​ចំណុច​ពិសេស​នៃ​គម្រោង​ដ៏​ធំ​នេះ។

3) អាគារ​ភ្លោះ Diamond Twin Tower

អគារ​ភ្លោះ Diamond Twin Tower៣២ជាន់ កម្ពស់១៣៦ម៉ែត្រ តម្លៃ​ជាង៦០ លាន​ដុល្លារ បាន​សាងសង់ឡើង​ក្នុង​ទីតាំង​យុទ្ធសាស្ត្រ​ពិសេស របស់​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​កោះ​ពេជ្រ នៃ​ទីក្រុង​ភ្នំពេញ។ អគារ​ភ្លោះ Diamond Twin Tower ត្រូវបាន​សម្ពោធ​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥នេះ។

4) អគារ Sky Villa

គម្រោងសាងសង់ខុនដូភ្លោះ Sky Villa ស្ថិតនៅតាមបណ្តោយមហាវិថីព្រះសីហនុ របស់ក្រុមហ៊ុន Crystal Orange Construction Plc ដែលមានលំនៅដ្ឋានសរុបចំនួន២៥៦យូនីត ក្រោមទុនវិនិយោគប្រហែល ១០០លានដុល្លារអាមេរិក បានបើកសម្ពោធការដ្ឋានសាងសង់កាលពីថ្ងៃទី១៧ តុលាកន្លងទៅនេះ។

5) អគារ The Bridge

អាគារ​The Bridgeបានបញ្ចប់​ការសាងសង់ និង​បើក​ដំណើរការ​ហើយ វា​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ ដែល​រួមមាន ខុន​ដូ ការិយាល័យ សណ្ឋាគារ ផ្សារ​ទំនើប​ជាដើម។ The Bridge មាន​កំពស់៤៥ជាន់ ស្មើនឹង​កំពស់១៤៤ម៉ែត្រ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ World Bridge Land &Oxley Holding Group មាន​មូលដ្ឋាន​នៅ​ប្រទេស​សឹង្ហ​បុរី។

គំរោង​នេះ​ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខ័​ណ្ឌ​ចំការមន​ក្រុងភ្នំពេញ ពិសេស​ស្ថិត​នៅក្បែរ​ទីក្រុង​កោះ​ពេជ្រ ដែលជា​បណ្តុំ​នូវ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម លំដាប់​អន្តរជាតិ​នៃ​ទីក្រុង​ភ្នំពេញ៕

ចំនួន​នៃ​ការស្នើសុំ​កម្ចី​អចលនទ្រព្យ​នៅ​កម្ពុ​ជាមានការ​ធ្លាក់​ខ្លាំង​ក្នុង​ត្រីមាស២

0
កម្ចី​អចលនទ្រព្យ​

ដោយ ម៉ា​ណេ​ត

ភ្នំពេញៈ ចំនួន​ការស្នើសុំ​កម្ចី​អចលនទ្រព្យ​បាន​ធ្លាក់ចុះ​ដល់៣៦ភាគរយ នៅក្នុង​ត្រីមាស​ទី២ បើ​ធៀប​នឹង​ត្រីមាស១ ក្នុង​ឆ្នាំ​នេះ។ នេះ​បើ​យោងតាម​ទិន្នន័យ​ចុងក្រោយ​របស់​ការិយាល័យ​ឥណទាន​កម្ពុជា។

ទោះបីជា​យ៉ាងណាក៏ដោយ​ទិន្នន័យ​បានបង្ហាញ​ថា ទំហំ​ឥណទាន​លក្ខណៈ​បុគ្គល​កើនឡើង​ដល់ ៧,១៦ពាន់​លាន​ដុ​លា្ល​រ កើន ៦,៨ភាគរយ​ក្នុង​ត្រីមាស​ទី២ ឆ្នាំ២០១៩នេះ ប្រៀបធៀប​ទៅនឹង​ត្រីមាស​មុន។

ការស្នើសុំ​ឥណទាន​លក្ខណៈ​បុគ្គល បង្ហាញ​អំពី​បំណង​របស់​អ្នកប្រើប្រាស់​ក្នុងការ​ទទួលបាន​ឥណទាន ក្នុង​លក្ខណៈ​ជា​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន ប័ណ្ណឥណទាន និង​កម្ចី​អចលនទ្រព្យ។

ក្នុង​ត្រីមាស​ទី២ឆ្នាំ២០១៩នេះ ចំនួន​នៃ​ការស្នើសុំ​ឥណទាន​លក្ខណៈ​បុគ្គល​មានការ​ធ្លាក់ចុះ​ក្នង​កម្រិត១៩,២៩ ភាគរយ ប្រៀបធៀប​ទៅនឹង​ត្រីមាស​មុន។

កាលពីពេលថ្មីៗនេះ ធនាគារពាណិជ្ជ​នានា​នៅ​កម្ពុជា បាន​បង្កើន​ដើមទុន​ក្នុងការ​ផ្តល់​កម្ចី​ដល់​វិស័យ​អចលនទ្រព្យ និង​កម្ចី​សម្រាប់​វិស័យ​សំណង់​មាន​ចំនួន​ជាង ៣០ភាគរយ​នៃ​ផលប័ត្រ​របស់​ពួកគេ។ នេះ​បើ​យោងតាម​ធនាគារជាតិ​នៃ​កម្ពុជា។

លោក​ Mohd Hanif Suadi អគ្គនាយក​ប្រតិបត្តិ​ធនាគារ​ Maybank Cambodia មានប្រសាសន៍ថា “ប្រទេស​កម្ពុជា​គឺ​ដូច​ប្រទេស​ម៉ាឡេស៊ី​កាល​មុន។ ឥណទាន​គឺជា​សុពលភាព។ អ្វីដែល​អ្នក​ប្រាប់​ខ្ញុំ​តើ​ខ្ញុំ​នឹងធ្វើ​ឱ្យមាន​សុពលភាព​យ៉ាងដូចម្តេច បើ​អ្នក​ប្រាប់​ខ្ញុំ​ថា អ្នក​ចង់បាន​កម្ចី ១០ម៉ឺន​ដុល្លារ។

លោក​បន្ថែមថា “តើ​យើង​ធ្វើឱ្យមាន​សុពលភាព​យ៉ាងដូចម្តេច? យើង​ធ្វើ​វា​ឲ្យ​សុពលភាព​តាមរយៈ​ការមើល​លើ​អចលនទ្រព្យ ឬ​ទ្រព្យសម្បត្តិ និង​មើលថា​តើ​ទ្រព្យ​ទាំងនោះ អាច​ត្រូវបាន​ប្រែជា​លំហូរ​សាច់ប្រាក់​បាន​ឬទេ ដើម្បី​កំណត់ថា​តើ​អ្នក​អាច​បង់ប្រាក់​ឬ​អត់។ ប៉ុន្តែ​អ្នក​ទាំងនោះ​មិន​ត្រូវបាន​កត់ត្រា​ទុក​ទេ។

កម្ចី​អចលនទ្រព្យ​លោក Mohd Hanif Suadi “ដូច្នេះ​តើ​យើង​បង្កើត​កិច្ចការងារ ដើម្បី​ចាប់ផ្តើម​រក្សា​កំណត់ត្រា​ហិរញ្ញវត្ថុ​យ៉ាងដូចម្តេច”៕

ក្រុមហ៊ុន​អចលនទ្រព្យ​អាមេរិក​ចំណាយលុយ ២០០០ លាន​ដុល្លារ ទិញ​ក្រុមហ៊ុន​ដឹកជញ្ជូន​កូរ៉េ

0
​ក្រុមហ៊ុន​ដឹកជញ្ជូន​កូរ៉េ

ដោយ វុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុន Nuveen Real Estate ដែលជា​ក្រុមហ៊ុន​វិនិយោគ​នៃ​សមាគម​ធានារ៉ាប់រង Teacher Insurance and Annuity Association របស់​អាមេរិក​បាន​ទិញ​មជ្ឈមណ្ឌល​ដឹកជញ្ជូនកូរ៉េ (Logistic Center) មួយ​ដែលមាន​ទីតាំងនៅ​ជិត​ទីក្រុង​សេ​អ៊ូ​ល​ប្រទេស​កូរ៉េខាងត្បូង ក្នុងតម្លៃ ២០០០លាន​ដុល្លារ ដោយសារតែ​ចំនួន​នៃ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​លក់រាយ​កំពុង​កើនឡើង។

យោងតាម​ការចុះផ្សាយរ​បស់​គេហទំព័រ Korean Investors នៅ​ថ្ងៃទី ៩ ខែកក្កដា​ឆ្នាំ ២០១៩ នេះ​ថា មជ្ឈមណ្ឌល​ដឹកជញ្ជូន (Logistic Center) នេះ គឺ​បាន​សាងសង់​បញ្ចប់​នៅ​ខែឧសភា​កន្លងមកនេះ ហើយ​ជា​កន្លែង​ឈានមុខ​គេ​របស់​ប្រទេស​កូរ៉េខាងត្បូង​របស់​ក្រុមហ៊ុន Coupang និង​ក្រុមហ៊ុន Emart24 លើ​ការទិញ​លក់ទំនិញ​តាម​ប្រព័ន្ធ​អន​ឡាញ និង​អិន​ធើ​ណិ​ត ។

ម​ជ្ឈ​ម​មណ្ឌល​ដឹក​ជ​ញ្ជូ​នេះ​មាន​ទំហំ ២៤.៤០០ម៉ែត្រក្រឡា​បានក្លាយ​ជា​អចលនទ្រព្យ​ទី ២ ដែល​បាន​ទិញ​ដោយ​ក្រុមហ៊ុន Nuveen Real Estate នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​បាន​ចុះ​កិច្ចព្រមព្រៀង​ដំបូង​របស់ខ្លួន​នៅ​ប្រទេស​កូរ៉េខាងត្បូង។ មជ្ឈមណ្ឌល​នេះ​មាន​ទីតាំងនៅ​ទីក្រុង Namyangju ចម្ងាយ ២០គីឡូម៉ែត្រ​ភាគ​ឦសាន​នៃ​ទីក្រុង​សេ​អ៊ូ​ល។

លោក Louise Kavanagh នាយក​ក្រុមហ៊ុន Nuveen ប្រចាំ Asia-Pacific បានឱ្យដឹងថា​ការទិញ​មជ្ឈមណ្ឌល​ដឹក​ជ​ញ្ជូ​នេះ ក្រុមហ៊ុន​រំពឹងថា​ការពង្រីក​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​កាន់តែ​លឿន និង​តម្រូវការ​ដឹកជញ្ជូន​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​ជាពិសេស​ប្រទេស​កូរ៉េ​នឹង​ពង្រឹង​ភាព​ធន់​នៃ​រចនាសម្ព័ន្ធ​នៅក្នុង​វិស័យនេះ ។

ក្រុមហ៊ុន Nuveen Real Estate បាន​នឹង​កំពុង​ផ្តោតលើ​ទីក្រុង​ចំនួន ១៧ នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​រួមមាន​ទីក្រុង​សេ​អ៊ូ​ល ទីក្រុង តូ​ក្យូ ទីក្រុង​ស៊ីដនី ទីក្រុង Brisbane និង​ទី​សិង្ហ​បុរី​ដែលមាន​គោលដៅ​ក្នុងការ​វិនិយោគ​លើ​ការិយាល័យ លក់រាយ ឧស្សាហកម្ម និង​អចលនទ្រព្យ​លំនៅដ្ឋាន៕

រដ្ឋមន្ត្រីទេសចរណ៍ ដាក់​កំហិត​ដល់​ស្ថាប័ន​ពាក់ព័ន្ធ កែលម្អ​សោភ័ណភាព​ក្រុង​ដើម្បី​ស្វាគមន៍​ស៊ី​ហ្គេម ឆ្នាំ២០២៣

0

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​លើកឡើងថា ចាប់ពី​ឆ្នាំ២០២០ តទៅ រាជធានី​ភ្នំពេញ នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះស៊ី​ហ្គេម ឆ្នាំ២០២៣ និងរៀបចំ​កិច្ចប្រជុំ​កំពូល និង​ព្រឹត្តិការណ៍​អន្តរជាតិធំៗជា​បន្តបន្ទាប់ ដូច្នេះ​ដើម្បី​លើកស្ទួយ​មុខមាត់​កម្ពុជា យើងទាំងអស់គ្នា​ត្រូវតែ​ចូលរួម​ឱ្យបាន​ខ្លាំងក្លា​ជាមួយ​រាជធានី​ភ្នំពេញ។

ស៊ី​ហ្គេម ឆ្នាំ២០២៣

នៅ​ឆ្នាំ២០២០ រាជធានី​ភ្នំពេញ​នឹង​ទទួល​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប នៅ​ឆ្នាំ២០២១ កិច្ចប្រជុំ​វេទិកា​ទេសចរណ៍​អាស៊ាន ATF នៅ​ឆ្នាំ២០២២ កិច្ចប្រជុំ​កំពូល​អាស៊ាន ពិសេស​នៅ​ឆ្នាំ២០២៣ កម្ពុជា​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម (SEA GAMES) លើក​ទី៣២ ទៀតផង។

ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​ថ្មី កាលពីពេល​កន្លង​ទីនេះ នៅ​ចំពោះមុខ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ កងកម្លាំង​សមត្ថកិច្ច និង​មន្ត្រីរាជការ​ជាច្រើនរូប លោក ថោង ខុន បាន​លើកឡើងថា រាជធានី​ភ្នំពេញ​យើង​បច្ចុប្បន្ន​មាន​សន្ទុះ​រីកចំរើន​យ៉ាង​ឆាប់រហ័ស សាធារណមតិ​ជាតិ អន្តរជាតិ មានការ​កោតសរសើរ​យ៉ាងខ្លាំង ចំនួន​ទេសចរ​អន្តរជាតិ​ក៏មាន​ការកើនឡើង​ច្រើន​ក្នុង៦ខែ​ដើម​ឆ្នាំនេះ ។

លោក​បាន​បន្តទៀតថា យើង​មាន​ផលិតផល​ទេសចរណ៍ប្លែកៗ សណ្ឋាគារ ភោជនីយដ្ឋានប្រណិតៗលំដាប់​អន្តរជាតិ​ជាច្រើន ប៉ុន្តែ​យើង​ក៏​នៅ​ជួបប្រទះ​បញ្ហា​ប្រឈមសំខាន់ៗមួយចំនួន៖

* ការកកស្ទះ​ចរាចរណ៍​នៅ​ស្ទើរ​គ្រប់​ដងផ្លូវសំខាន់ៗ ដែល​ត្រូវតែ​ដោះស្រាយ​ជា​ប្រញាប់ ពិសេស​ត្រូវ​រំដោះ​ចិញ្ចើមផ្លូវ​ដើម្បីអោយ​ទេសចរ​ដើរ​កំសាន្ត ទិញ​ទំនិញ។ មិនទាន់មាន​ផ្លូវ​ពិសេស​សំរាប់​រថយន្តក្រុង តាក់​ស៊ី និង​ការខ្វះ​ចំណត​សាធារណៈ សម្រាប់​យានយន្ត និង​ការរៀបចំ​សណ្តាប់ធ្នាប់​យានយន្ត​ឈប់​សំចត​តាម​ដងផ្លូវ ។ល។

* បញ្ហា​អនាម័យ សំរាម នៅតាម​ទីផ្សារ រោងចក្រ​សហគ្រាស និង​ទីប្រជុំជន និង​ទីសាធារណៈ ក៏​នៅមាន​បញ្ហា ទោះបី​កន្លងមក សាលា​រាជធានី​ក៏បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​ហើយក៏​ដោយ។ ចំពោះ​បញ្ហា​នេះ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សំដែង​ការរីករាយ និង​គាំទ្រ​យ៉ាងខ្លាំង​ចំពោះ​ប្រសា​ស​ន៏​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាក​រដ្ឋមន្ត្រី​ក្នុង​កិច្ចប្រជុំ​គណរដ្ឋមន្ត្រី​កាល​ពីស​ប្តា​ហ៏​មុន ដល់​សម​ត្ឋ​កិច្ច​ពា់ក់ព័ន្ធ និង​សាលា​រាជធានី ត្រូវ​គិតគូរ​អំពី​ការរៀបចំ​អោយមាន​រោងចក្រ​ដុត​សំរាម​យក​អគ្គិសនី ដើម្បី​បានជា​ប្រយោជន៍​ជួយ​ដល់​ការសំអាត​ទីក្រុង​ដ៏​មាន​ប្រសិទ្ធភាព​ផង។

ក្រៅពីនោះ​ក៏​នៅមាន​បញ្ហា​ជាច្រើន​ទៀត ដូចជា៖

*មិនទាន់មាន​កំពង់ផែ​ទេសចរណ៍​អោយបាន​សមរម្យ សក្តិសម​ជាទី​ក្រុង​ទេសចរណ៍​នៃ​រាជធានី​របស់​ប្រទេសជាតិ​មួយ ដែលមាន​ទីតាំង​ដ៏​ល្អ​ឯក តាម​ដង​ទន្លេមេគង្គ និង​មិនទាន់មាន​កាណូត​ទេសចរណ៍ធំៗតាម​ដង​ទន្លេ​កំរិតស្តង់ដារ​អន្តរជាតិ។

*ការខ្វះ​បញ្ជរ​ពត៌មាន​ទេសចរណ៍ កង្វះ​បង្គន់​អនាម័យ​សាធារណៈ​នៅតាម​ទីកន្លែងសំខាន់ៗ

* បញ្ហា​គ្រឿងញៀន​នៅតាម​ក្លិប​កម្សាន្ត ដែល​បញ្ហា​នេះ​ឯកឧត្តម​រដ្ឋមន្ត្រី​បានបង្ហាញ​ចេតនា​ចង់អោយ​សាលា​រាជធានី និង​ទីក្រុងធំៗមួយចំនួន ពិចារណា​ក្នុងការ​រៀបចំ​ដាក់​ម​ណ្ត​ល​កំសាន្ត ក្លឹប​រាត្រី ខា​រា​អូ​ខេ ។ល។ អោយទៅ​នៅ​តំបន់​ប្រមូលផ្តុំ​មួយ​ដាច់ដោយឡែក។

* រីឯ​ការគ្រប់គ្រង​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​វិញ ក៏​នៅមាន​បញ្ហា ដោយ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ប្រមាណ ៤០% ( ប្រមាណ​ជាង ១០០០កន្លែង) ពុំទាន់​មាន​អាជ្ញា​បណ្ណ​ទេសចរណ៍ និង​ហួស​សុពលភាព​អាជ្ញា​បណ្ណ។ ស្លាក​យីហោ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ខ្លះ សរសេរ​មិន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួង។

* ខណ្ណ​ខ្លះ​មិនទាន់មាន​មន្ត្រី​ប្រចាំការ​នៅ​ការិយាល័យ​ទេសចរណ៍។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានលើកឡើង​បន្ថែមទៀត ខណ្ឌ​ទាំង ១៤ ត្រូវខិតខំ​ប្រលងប្រណាំង​អោយ​បានទទួល​ជ័យលាភី រំដួល ៣ទង ទាំងអស់។

ស៊ី​ហ្គេម ឆ្នាំ២០២៣

ឆ្លើយតប​នឹង​បញ្ហា​នេះ អ្នកពាក់ព័ន្ធ​ទាំងអស់​ក្នុង​រូបមន្ត 4P (វិស័យ​សាធារណៈ ឯកជន ប្រជាពលរដ្ឋ និង​ដៃគូ​អភិវឌ្ឍន៍) ត្រូវ​រួមគ្នា​គិត រួមគ្នា​ធ្វើ និង​រួមគ្នា​ទទួលខុស​ត្រូវអនុវត្ត​កិច្ចការ​ឲ្យ​មាន​ប្រសិទ្ធភាព តម្លាភាព និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ធ្វើឱ្យ​រាជធានី​ភ្នំពេញ ជាទី​គោលដៅ​ទេសចរណ៍ ស្អាត​និង បែ​តង ព្រោះ​ភាព​ស្អាត​និង​បែ​តង គឺ​ទាក់ទាញ ទេសចរ​ណាស់។ ព្រមជាមួយ​នោះ ទី​ក្រង​ភ្នំពេញ​គឺ​ត្រូវជា​គោលដៅ​ទេសចរណ៍​ដែលមាន​សុខ​សុវត្ថិភាព សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន​ល្អ មាន​បង្គន់​សាធារណៈ​ស្អាត ក្រអូប និង​ជា​គោលដៅ​ទេសចរណ៍​ដែល​គ្រប់​សេវាកម្ម​ទេសចរណ៍ ត្រូវមាន​គុណភាព និង​បដិសណ្ឋារកិច្ច​ល្អ សក្តិសម​ជាទី​កន្លែង​ដែល​ត្រូវ​រៀបចំ​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំកំពូលៗ និង​ព្រឹត្តិការណ៍​អន្តរជាតិធំ៕

ការនាំចេញ​របស់​ចិន​បាន​កើនឡើង​គួរឱ្យភ្ញាក់ផ្អើល ខណៈ​ពន្ធ​ថ្មី​របស់​អាមេរិកនឹង​ចាប់ផ្តើម​នៅ​ខែក្រោយ

0
ការនាំចេញ​

ដោយ Donald Lee

ភ្នំពេញៈ រដ្ឋាភិបាល​ចិន​បានចេញ​ផ្សាយ​ទិន្នន័យ​ពាណិជ្ជកម្ម​ថ្មី ដែល​បង្ហាញ​ពី​ការកើនឡើង​នៃ​ការនាំចេញ ខណៈពេល​ដែល​​ពន្ធ​ថ្មី​លើ​ទំនិញ​ចិន​របស់​អាមេរិក គ្រោង​នឹង​ចាប់ផ្តើម​នៅ​ខែកញ្ញា។

យោងតាម​ទិន្នន័យ​គយ​ផ្លូវការ​របស់​ចិន​បានឱ្យដឹងថា ការនាំចេញ​ចិន​បាន​កើនឡើង ៣,៣ភាគរយ នៅក្នុង​ខែកក្កដា។ កំណើន​ការនាំចេញ​នេះ ធ្វើឱ្យមាន​ការចាប់អារម្មណ៍​ដល់​អ្នកសេដ្ឋកិច្ច​នៅ​ជុំវិញ​តំបន់។ ភាគច្រើន​បាន​ព្យាករណ៍​ថា​នឹងមាន​ការធ្លាក់ចុះ ២ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

លើសពីនេះ​ទៀត​ប្រទេស​ចិន​បាន​បង្ហាញថា ខ្លួន​នៅតែ​ឈ្នះ​សង្គ្រាម​ពាណិជ្ជកម្ម​ប្រឆាំងនឹង​អាមេរិក ដែលមាន​អតិរេក​ពាណិជ្ជកម្ម ជាមួយនឹង​សេដ្ឋកិច្ច​ធំ​បំផុត​របស់​ពិភពលោក ដែលមាន​ចំនួន​សរុប ២៧,៩៧ពាន់​លាន​ដុល្លារ​កាលពី​ខែ កក្កដា។

អតិរេក​ពាណិជ្ជកម្ម​ចិន​ជាមួយ​អាមេរិក​ចាប់ពី​ខែ មករា ដល់​ខែកក្កដា ឆ្នាំនេះ​ស្មើនឹង ១៦៨,៥ពាន់​លាន​ដុល្លារ។ នេះ​បើ​យោងតាម​ទិន្នន័យ​ខាងលើ។

សេដ្ឋវិទូ​ជឿជាក់ថា ការធ្លាក់ចុះ​តម្លៃ​ប្រាក់​យ័ន​ចិន កំពុង​ជំរុញ​ពាណិជ្ជកម្ម​ចិន ហើយនឹង​ធ្វើឱ្យ​មានការ​បន្ធូរ​បន្ថយពន្ធ​អាមេរិក​នាពេល​អនាគត។

លោក Lu Yu ប្រធាន​ផ្នែក​ផលប័ត្រ​នៅ​ក្រុមហ៊ុន Allianz Global Investors បាន​មានប្រសាសន៍ថា “ការធ្លាក់ចុះ​ប្រាក់​យ័ន កំពុង​ជួយ​អ្នក​នាំចេញ​នៅ​ប្រទេស​ចិន ក្នុងការ​នាំចេញ មិន​ត្រឹមតែ​នាំចេញ​ទៅកាន់​អាមេរិក​នោះទេ វា​ក៏​ធ្វើឱ្យមាន​ការបន្ធូរបន្ថយ​ដល់​ការប៉ះពាល់​នៃ​ការដំឡើង​ពន្ធគយ ហើយ​វា​ក៏​ជួយ​ពួកគេ​ក្នុង​ការនាំ​ចេញទៅ​ប្រទេស​ដទៃទៀត​ដែរ”៕

អាមេរិក​ចាប់ផ្តើម​បង្វែរ​ទីផ្សារ​កសិផល​មកកាន់​តំបន់​អាស៊ាន ខណៈ​កំពុងមានជម្លោះ​ជាមួយ​ចិន

0

ដោយ Donald Lee

ភ្នំពេញៈ  ប្រជាកសិករ​ដាំ​សណ្តែកសៀង​អាមេរិក កំពុង​ផ្តោតលើ​ប្រទេស​កម្ពុជា និង​ទីផ្សារ​អាស៊ីអាគ្នេយ៍​ផ្សេងទៀត ដោយសារតែ​តម្រូវការ​ពី​ចិន​បាន​ធ្លាក់ចុះ ដែល​បណ្តាលមកពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន។

ការកើតឡើង​នូវ​ជម្លោះ​ពាណិជ្ជកម្ម​នាពេលថ្មីៗនេះ ចិន​បាន​លុបចោល​រាល់​ការ​នាំចូល​ទំនិញ​កសិកម្ម​ពី​អាមេរិក ដែល​បានធ្វើ​ឲ្យ​កសិករ​សណ្តែកសៀង​អាមេរិក សល់​ស្តុក​មិនទាន់​លក់​ស្មើនឹង​រាប់ពាន់​តោន។

ការទិញ​សណ្តែកសៀង​របស់​ចិន​មាន​ចំនួន ៦០ភាគរយ នៃ​ការនាំចេញ​សណ្តែក​អាមេរិក​ដែលមាន​តម្លៃ ៥,៩ពាន់​លាន​ដុល្លារ។ នេះ​បើ​យោងតាម​ការធ្វើជំរឿនរ​បស់​អាមេរិក។

លោក Jim Sutter នាយក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​នាំចេញ​សណ្តែកសៀង​អាមេរិក​បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅឯ​សន្និសីទ សហប្រតិបត្តិការ​កសិក​ម្ម​អាមេរិក នៅ​អាស៊ីអាគ្នេយ៍​នៅ​ប្រទេស​សឹង្ហ​បូរី​ថា “នៅ​ឆ្នាំនេះ​ការនាំចេញ​របស់​យើង​ទៅកាន់​ប្រទេស​ចិន ដែល​ការទិញ​ពី​ប្រទេស​ចិន​មាន​ចំនួន១ភាគ៣ នៃ​អ្វីដែល​ពួកគេ​បានធ្វើ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ប៉ុន្តែ​នាពេល​បច្ចុប្បន្ន​ការទិញ​របស់​ចិន​មាន​ប្រហែល១០តោន។ វា​មាន​ភាពខុសគ្នា​ខ្លាំងណាស់។

លោក Sutter ថ្លែងថា កសិករ​អាមេរិក​កំពុង​កំណត់​ទិសដៅ​ទីផ្សារ​យ៉ាងសកម្ម នៅ​អាស៊ីអាគ្នេយ៍ ដើម្បី​ទូទាត់​ការខាតបង់​ពី​ការនាំចេញ​សណ្តែក​ទៅ​ប្រទេស​ចិន។

កសិករ​អាមេរិក​បាន​បង្កើត​ភាពជា​ដៃគូ​ពាណិជ្ជកម្ម​សណ្តែក ជាមួយ​ប្រទេស​កម្ពុជា​យ៉ាងសកម្ម​ចាប់ តាំងពីដើម​ឆ្នាំនេះ។

នាយកដ្ឋាន​ស្បៀងអាហារ​កសិកម្ម​របស់​អាមេរិក សម្រាប់​ការរីកចំរើន សមាគម​សណ្តែកសៀង​អាមេរិក និង​សាកលវិទ្យាល័យ​រដ្ឋ Kansas បាន​បង្កើត​បណ្តាញ​ទិញ​សណ្តែកសៀង​កម្ពុជា អាមេរិក​នៅ​ឆ្នាំនេះ​ដែល​ហៅថា ការធ្វើ​ពាណិជ្ជកម្ម​វារីវប្បកម្ម​សម្រាប់​វឌ្ឍន​ភាព​ពាណិជ្ជកម្ម​កម្ពុជា (CAST)។

រដ្ឋាភិបាល​អាមេរិក​បានផ្តល់​ថវិកា​ចំនួន ១៧,១លាន​ដុល្លារ ដល់ ​CAST កម្ពុជា​ដើម្បី​ភ្ជាប់​អ្នក​ដាំ​សណ្តែកសៀង ជាមួយ​វិស័យ​ឯកជន និង​សាកលវិទ្យាល័យ​របស់​ប្រទេស​កម្ពុជា ដើម្បី​បង្កើត​គំនិត​ផ្តួចផ្តើម ដែល​នឹង​ជំរុញ​ការលក់​សណ្តែកសៀង​អាមេរិក​នៅ​កម្ពុជា។

សណ្តែក​ដែល​ត្រូវបាន​លក់​ទៅឱ្យ​ប្រទេស​កម្ពុជា នឹង​ត្រូវបាន​ប្រើប្រាស់​ជា​ចំណី​ត្រី​សម្រាប់​ការអភិវឌ្ឍ​វារីវប្បកម្ម​របស់​ប្រទេស​កម្ពុជា៕

ធនាគារពិភពលោក​កំពុង​សិក្សា​លើ​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភស្តុភា​រកម្មនៅ​ក្រុងព្រះសីហនុ

0
ធនាគារពិភពលោក

ដោយ វុត្ថា

ភ្នំពេញៈ ក្រុមទី​ប្រឹក្សា​របស់​ស្ថាប័ន​សាជីវកម្ម​ហិរញ្ញវត្ថុ (IFC) របស់​ធនាគារពិភពលោក កំពុងធ្វើការ​សិក្សា​បុ​រេ​សមិទ្ធិ​លទ្ធភាព លើ​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ក្រុងព្រះសីហនុ។

នៅក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណៈការ និង​ដឹក​ជ​ញ្ជូ​នៅ​ថ្ងៃទី ៨ ខែសីហា នេះ ក្រុមទី​ប្រឹក្សា​របស់​ស្ថាប័ន​សាជីវកម្ម​ហិរញ្ញវត្ថុ (IFC) របស់​ធនាគារពិភពលោក បានធ្វើ​បទ​បង្ហាញ​អំពី​បច្ចុប្បន្នភាព គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ក្រុងព្រះសីហនុ ដោយ​ផ្តោតជាសំខាន់​លើ​ការវិភាគ​ស្ថានភាព​ច្បាប់ និង​ស្ថាប័ន​ដែល​គាំទ្រ​ដល់​រចនាសម្ព័ន្ធ​ភាពជា​ដៃគូ​រដ្ឋ និង​ឯកជន (Public-Private Partnership) ទិដ្ឋភាព​ច្បាប់​ទាក់ទង​នឹង​ប្រតិបត្តិការ​កំពង់ផែ និង​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ទិដ្ឋភាព​បច្ចេកទេស​ផងដែរ។

គម្រោង​នេះ​មាន​គោលបំណង​អភិវឌ្ឍន៍​ក្រុងព្រះសីហនុ ជា​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ដ៏​ធំ​មួយ​នៅ​កម្ពុជា ធានា​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន​ប្រកបដោយ​ចីរភាព ធានាឱ្យមាន​ការគាំទ្រ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដើម្បី​ជំរុញ​ការប្រកួតប្រជែង​ក្នុងការ​ដឹកជញ្ជូន ដែល​នឹងត្រូវ​អនុវត្ត​តាមរយៈ​ភាពជា​ដៃគូ​រដ្ឋ និង​ឯកជន (PPP) ផងដែរ។

លោក កុយ សុ​ដា​នី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ជំរុញ​ឱ្យ​សមាជិក​សមាជិកា នៃ​គណៈកម្មាធិការ​​ជាតិ​ភស្តុភា​រកម្ម និង​ភាគី​ពាក់ព័ន្ធ​ផ្តល់​ធាតុ​ចូលសំខាន់ៗ ដើម្បីឱ្យ​គម្រោង​សិក្សា​នេះ​ទទួលបាន​លទ្ធផល​ល្អ និង​ដាក់ជូន​ថ្នាក់ដឹកនាំ​ក្រសួង​ធ្វើការ​ពិនិត្យ ឈានទៅ​បង្កើត​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម ក្រុងព្រះសីហនុ​ប្រកបដោយ​ជោគជ័យ។

រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ពិនិត្យ​លទ្ធភាព​អភិវឌ្ឍន៍ មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ចំនួន​បួន ដែល​ក្នុងនោះ​រួមមាន៖ មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ភ្នំពេញ មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ក្រុងព្រះសីហនុ មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ប៉ោយប៉ែត និង​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​បាវិត ដើម្បី​ជំរុញ​ការប្រកួតប្រជែង និង​កាត់បន្ថយ​ថ្លៃដើម​ដឹកជញ្ជូន៕

បុរី​ឌួង ងៀប​ស្ថិតក្នុង​តំបន់​ទួល​ពង្រ​នឹង​ចាប់ផ្តើម​ប្រកាស​លក់​នៅ​ចុង​សប្តាហ៍​នេះ

0
បុរី​ឌួង ងៀប​

ដោយ វ៉ាន់ ណេ​ត

ភ្នំពេញៈ បុរី​ឌួង ងៀប​ ដែល​ស្ថិតនៅ​តំបន់​ទួល​ពង្រ សង្កាត់​ព្រៃ​ស ខ័​ណ្ឌ​ដង្កោ ដែលជា​តំបន់​កំពុងមាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ជាមួយនឹង​កំនើន​ប្រជាសាស្ត្រ​យ៉ាង​កកកុញ នឹង​ចាប់ផ្តើម​បើក​សម្ភោ​ធលក់​ជា​ផ្លូវការ​នៅ​ថ្ងៃ​សៅរ៍​ទី១០ សីហា​ខាងមុខនេះ។

បុរី​ឌួង ងៀប​

កម្មវិធី​សម្ភោ​ធ​បើក​ដំណើរ​ការលក់​គំរោង​នេះ នឹងមាន​ការចូលរួម​ពី​លោក​ឧកញ៉ា ឌួង ងៀប លោក​ឧកញ៉ា​ឌួង ឆាយ និង​លោក​បណ្ឌិត​គីម ហ៊ាង​ អគ្គនាយក​ក្រុមហ៊ុន​ Khmer Real Estate និង​ក្រុមហ៊ុន ​Keller Williams Cambodia។

បុរី​ដែល​ត្រូវបាន​សាងសង់​គិតពី​គុណភាព  សោភ័ណភាព ផ្នែក​សំណង់  និង​មាន ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ធំ​ទូលាយ ដែល​ផ្តល់​ផាសុខភាព​ដល់​អ្នករស់នៅ និង​អាច​ប្រកប​អាជីវ​កម្មបាន​យ៉ាង​ងាយស្រួល។

បុគ្គលិក​ផ្នែក​ទីផ្សារ​នៃ​បុរី ឧកញ៉ា​ដួង ងៀប បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​បុរី​នេះ​មាន​ចំណុច​ពិសេស​ជាច្រើន​ដូច​ជាទី១ សំណង់​បានបញ្ចប់​ការសាងសង់​ពី៩០% ដល់១០០% អាច​ចូល​នៅបានភ្លាមៗ ទី២លក្ខ​ខ័​ណ្ឌ​បង់ប្រាក់​តែ ៣០% សល់ ៧០% គឺ​ធនាគារ​ជា​អ្នក​អោយ​ខ្ចី​បាន ២០ឆ្នាំ ការប្រាក់ ៧.៥០%។ ទី៣ ថ្លៃ​សុរិយោ​ល​ដី​ក្នុង​ការផ្ទេរ​ឈ្មោះ និង​ការបង់ពន្ធ​ប្រថាប់ត្រា ៤% ត្រូវបាន​បង់​ដោយ​បុរី។

លំនៅដ្ឋាន​ក្នុង​បុរី​នេះ​ត្រូវបាន​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​យ៉ាង​ទូលាយ​ដោយ​ផ្ទះនីមួយៗមាន​សល់​ចំណី​ដី​នៅមុខ​ផ្ទះ​ចាប់ពី៩ ម៉ែត្រ​ដល់ ១៣ម៉ែត្រ​សម្រាប់​ការ​ច​យានយន្ត​និង​ម៉ូតូ។

ចំណុច​ពិសេស​ទៀត​នោះ​លំនៅដ្ឋាន​នេះ​ មាន​ទីតាំង​ស្ថិតនៅលើ​ផ្លូវធំ​ទូលាយ ដែលមាន​ទទឹង ៣០ម៉ែត្រ​កែង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ទទឹង ៤០ម៉ែត្រ​សំណង់​មានគុណ​ភាព​ខ្ពស់​សម្ភារៈប្រើប្រាស់​ក្នុងផ្ទះ​ទំនើប និង​ទាន់សម័យ។

ទី៦មាន​ភ្លើង​បំភ្លឺ​នៅពេល​រាត្រី និង​មាន​សន្តិសុខ​យាម ២៤ម៉ោង លើ ២៤ម៉ោង និង​ទី៧ នៅជាប់​បុរី​មាន​ផ្សារ​ទំនើប​ភោជនីយដ្ឋាន សួន​កុមារ ធនាគារ និង​ក្រុមហ៊ុន និង​មាន​ការលក់​បញ្ចុះ​ថ្លៃ​ពិសេស​ចាប់ពី៣% ដល់៨% សម្រាប់ ១០ផ្ទះ​ដំបូង។

អតិថិជន​អាច​ទំនាក់ទំនង​ជាវ តាមរយៈ​លេខ​ទូរស័ព្ទ 016 96  2000 / 099  96  2000 ៕

បុរី​ឌួង ងៀប​បុរី​ឌួង ងៀប​បុរី​ឌួង ងៀប​បុរី​ឌួង ងៀប​