ក្រសួង​ដែនដី​បង្កើត​ក្រុមការងារ​ពិសេស​ចំនួន​៨ បន្ថែម​ទៀត​ ដើម្បី​ត្រួតពិនិត្យ​គុណភាព​សំណង់

0

​ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ក្រោយ​កា​រប​ញ្ជារ​ដោយ​ផ្ទាល់​ពីសំណាក់​សម្តេច​តេជោ​ ហ៊ុន​ សែន​ ឱ្យ​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​ជាបន្ទាន់​កាលពី​យប់​ថ្ងៃទី២៣​ ខែមិថុនា​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​បង្កើត​ក្រុមការងារ​ពិសេស​ចំនួន៨ក្រុម​បន្ថែម​ ដើម្បី​គាំទ្រ​ដល់​ការស្រាវជ្រាវ​ ជាពិសេស​ សិក្សា​លម្អិត​ទៅលើ​ករណី​នៃ​ការ​បាក់​រលំ​អគារ​កម្ពស់៧ជាន់​ ដែល​បណ្តាល​ឱ្យ​មនុស្ស​ចំនួន២៥នាក់​ស្លាប់​ និង​ចំនួន២៤នាក់​រង​របួស​។

នៅ​ត្រឹម​ព្រឹក​ថ្ងៃទី២៤​ ខែ​មថុនា​ ឆ្នាំ២០១៩​ នេះ​ ក្រោម​ចំណារ​រស់​ប្រធាន​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​ខេត្ត​ព្រះសីហនុ​ លោក​ ឡៅ​ ទិព្វ​សីហា​ បានសម្រេច​បង្កើត​ឱ្យ​មាន​ក្រុមការងារ​ពិសេស​បន្ថែមចំនួន៨ទៀត​ ដើម្បី​គាំទ្រ​ដល់​ការសិក្សា​ និង​ស៊ើបអង្កេត​ទៅលើ​កម្រិត​នៃ​គុណភាព​សំណង់​នានា​ដែល​ស្ថិតនៅ​ក្នុង​ខេត្ត​ព្រះសីហនុ​។

នៅក្នុង​ក្រុមការងារ​ពិសេស​ទាំង៨ក្រុម​ ត្រូវ​បាន​បែង​ចែង​ដាច់ដោយឡែក​ពីគ្នា​ ដោយ​ក្នុង​មួយ​ក្រុម​មាន​ចំនួន៤នាក់​ ប្រធាន​ចំនួន១នាក់​ និង​សមាជិក​ចំនួន៣នាក់​។

ការសម្រេច​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​ និង​ក្រុមការងារ​ពិសេស​ទាំង៨​ គឺ​ជំរុញ​ដល់​ការ​ត្រួតពិនិត្យ​លក្ខណ​សម្បតិ្ត​របស់​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សាងសង់​នៅ​តាម​ការដ្ឋាន​សំណង់​ ។ ធ្វើ​បច្ចុប្បន្នភាព​សំណង់​អគារ​ដែល​បាន​សាងសង់​រួច​ និង​កំពុង​ធ្វើអាជីវកម្ម​ ។ ធ្វើ​របាយការណ៍​លទ្ធផល​ជូន​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ដើម្បី​បូកសរុប​រាយការណ៍​ជូន​រាជរដ្ឋាភិបាល​ និង​បំពេញភារកិច្ច​ផ្សេងទៀត​ តាម​ការ​ប្រគល់​ជូន​របស់​រាជរដ្ឋាភិបាល​។

សមាសភាព​ដែល​ស្ថិតនៅ​ក្នុង​ក្រុមការងារ​ពិសេស​ទាំង​ ៨ រួមមាន​ដូច​ខាងក្រោម​នេះ​ ៖

អាកាសយាន​ដ្ឋាន​តម្លៃ​ ១១៩លាន​ដុល្លារ​របស់​ប្រទេស​ទី​ម័​របា​នបើ​កសម្ពោធ​ជា​ផ្លូវការ

0

​ដោយ​ វុត្ថា​

អាស៊ី​៖ អាកាសយាន​ដ្ឋាន​ Oecusse​ តម្លៃ​ប្រមាណ​ ១១៩លាន​ដុល្លារ​អាមេរិក​របស់​ប្រទេស​ Timor​-Leste​ ដែល​សាងសង់​ដោយក្រុម​ហ៊ុន​ WIKA​ ត្រូវ​បាន​បញ្ចប់​ និង​សម្ភោ​ធដាក់​ឱ្យ​ដំណើរ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ។

នៅក្នុង​ពិធីសម្ពោធ​កាលពី​ថ្ងៃទី​ ១៨​ ខែមិថុនា​ ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​ លោក​ Francisco​ Guterres​ ប្រធានាធិបតី​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័រខាងកើត​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរការ​របស់​ក្រុមហ៊ុន​ WIKA​ ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​គាំទ្រ​របស់​ខ្លួន​ក្នុង​ការសាងសង់​អាកាសយាន​ដ្ឋាន​នៅក្នុង​ប្រទេស​ទី​ម័​រឡេ​សនា​ពេលនេះ​។

លោក​បាន​ចាត់ទុកថា​ ក្រុមហ៊ុន​ WIKA​ របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទីម័រខាងកើត​ និង​ឥណ្ឌូ​នេ​ស៊ី​ទាំង​ក្នុង​ការ​អភិវឌ្ឍ​អាកាសយាន​ដ្ឋាន​ Oecusse​ នេះ​ ហើយ​នេះ​ជា​ភាព​ជោគជ័យ​ថ្មី​មួយទៀត​។

នាយក​ប្រតិបត្តិ​ ក្រុមហ៊ុន​ WIKA​ លោក​ Tumiyana​ បាន​និយាយ​ថា​ គម្រោង​នេះ​គឺជា​ភស្តុតាង​បង្ហាញ​ពី​សមត្ថភាព​របស់​ក្រុមហ៊ុន​ទាក់ទង​នឹង​វិស្វកម្ម​ និង​ភាព​ស្ទាត់ជំនាញ​លើ​បច្ចេកវិទ្យា​នៃ​ការគ្រប់គ្រង​គម្រោង​ព្រមទាំង​ការ​ទទួល​បានការ​យល់​ដឹង​ថ្មី​ៗដែល​ជា​លទ្ធផល​នៃ​ការ​ទំនាក់ទំនង​ជាមួយ​អ្នក​ពាក់ព័ន្ធ​មក​ពី​ប្រទេស​ផ្សេង​ៗ។

ជាមួយនឹង​កិច្ចសន្យា​សាងសង់​ក្នុង​តម្លៃ​ ១១៩​ លាន​ដុល្លារ​គអាមេរិក​ គម្រោង​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ Oecusse​ មានការ​សាងសង់​នូវ​ទីធ្លា​ធំ​ ៗ និង​ការគ្រប់គ្រង​ចរាចរ​ខ្យល់អាកាស​ (ATC​) អគារ​ស្ថានីយ​ឃ្លាំង​ផ្ទុក​ប្រេង​ឃ្លាំង​ឥន្ធនៈ​, ឧបករណ៍​វាស់​ស្ទង់​ពី​ចម្ងាយ​ (DME​), VHF​ Omnidirectional​ Rang​ (VOR​), ផ្លូវ​រត់​, taxiway​, អាវផាយ​, ភ្លើងបំភ្លឺ​ airfit​, និង​សម្ភារៈ​បំពាក់​អាកាសយាន​ដ្ឋាន​ផ្សេងទៀត​៕

ទុន​វិ​វិនិយោគ​ក្នុង​វិស័យ​សំណង់​ក្នុង​ខេត្ត​ព្រះសីហនុ​កើន​ដល់​ ៥៨២លាន​ដុល្លារ​ក្នុងរយៈពេល​ ៥ខែ​

0

ដោយ​នៅ​ វឌ្ឍនា​

ភ្នំ​ពេញៈ​ ងាក​ចេញពី​សោកនាដកម្ម​នៃ​ការ​ដួល​រលំ​បា​កអាគារ​កំពស់៧ជាន់​ ដែល​ធ្វើឲ្យ​កម្មករ​ស្លាប់​ និង​របួស​ជាច្រើន​នាក់​ យើង​សូម​ចូលរួម​រំលែកទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​គ្រួសារ​រងគ្រោះ​។

ប៉ុន្តែ​បើ​ងាក​មក​មើល​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ ក្នុង​ខេត្ត​ព្រះសីហនុ​បាន​កើនឡើង​ដល់​ជាង៥៨២លាន​ដុល្លារ​អាមេរិក​ ក្នុងរយៈពេល៥ខែ​ដើមឆ្នាំ​នេះ​ជាមួយ​គំរោង​វិនិយោគ​សរុប​រហូតដល់ ១៨៦គំរោង​។

ប្រធានមន្ទីរ​រៀបចំ​ដែនដី​ សំណង់​ និង​សូ​រី​យោ​ដី​ខេត្ត​ព្រះសីហនុ​ លោ​កចេង​ ស្រុង​ ធ្លាប់​បាន​ឲ្យដឹង​កាលពី​ថ្ងៃទី២៣​ មិថុនា​កន្លងមក​ថា​ ទុន​វិនិយោគ​ជាង​ ៥៨២លាន​ដុល្លារ​ បាន​ហូរ​ចូល​ខេត្ត​ព្រះសីហនុ​ ជាមួយនឹង​គំរោង​វិនិយោគ១៨៦​ ក្នុងរយៈ​ ពេល៥ខែ​នៃ​ ឆ្នាំ២០១៩​ នេះ​។

លោក​បន្ត​ថា​ ក្នុងចំណោម​គម្រោង​វិនិយោគ​ទាំងនោះ​ រួមមាន​ គំរោង​អនុម័ត​ដោយ​សមត្ថកិច្ច​ថ្នាក់​ជាតិ​ចំនួន ៥៩គម្រោង​ គំរោង​អនុម័ត​ដោយ​សមត្ថកិច្ច​ថ្នាក់ក្រោម​ជាតិ​ចំនួន២២គម្រោង​ និង​គម្រោង​អនុម័ត​ដោយ​សមត្ថកិច្ច​ក្រុង​ ស្រុក​ចំនួន​ទូទាំង​ខេត្ត​ព្រះសីហនុ​មាន​ចំនួន១០៥គំរោង​៕

រដ្ឋាភិបាល​បដិសេធ​ការ​លើកឡើង​របស់​អ្នកនាំពាក្យ​សហរដ្ឋអាមេរិក​ដែល​ចោទ​ក្រុមហ៊ុន​ចិន​គេចវេស​ពី​ការ​បង់​ពន្ឋ​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ក្រសួង​ពាណិជ្ជកម្ម​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​បដិសេធ​ ចំពោះ​មន្ត្រី​អ្នកនាំពាក្យ​ស្ថានទូត​អា​មេ​រិក​ប្រចំា​នៅ​កម្ពុជា​ ដែល​បាន​លើកឡើង​ថា​ ក្រុមហ៊ុន​ចិន​មួយចំនួន​ប្រើប្រាស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ ក្រុង​ព្រះសីហនុ​ បញ្ជូន​ទំនិញ​ពី​ចិន​ទៅ​សហរដ្ឋអាមេរិក​ ដើម្បី​គេចវេស​ពី​ការ​បង់ពន្ធ​ឬបង់ពន្ធ​ទាប​។

សេចក្តី​ប្រកាស​ព័ត​មាន​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ដែល​បានឱ្យ​ចេញផ្សាយ​តាំងពី​ ថ្ងៃទី២២​ ខែមិថុនា​ កន្លងមក​បាន​ឲ្យដឹង​ថា​ ការ​លើកឡើង​របស់​មន្ត្រី​ស្ថានទូត​អាមេរិក​នេះ​ ​; ពុំ​មាន​មូលដ្ឋាន​ច្បាស់លាស់​ឡើយ​ពោល​ គឺ​ផ្ទុយពី​ការអនុវត្ត​ជាក់ស្តែង​ ព្រោះថា​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ មិន​មាន​ក្រុមហ៊ុន​ផលិត​ម្សៅ​អាហារ​ ធ្វើ​ពី​គ្រាប់ធញ្ញជាតិ​ និង​បំពង់​ដែកថែប​ទេ​។

សេចក្តី​ប្រកាស​ដដែល​បាន​បន្ត​ថា​ ចំពោះ​ផលិតផល​អាស៊ីដ​អា​មី​ណូ​ កន្លងទៅ​ក្រុមហ៊ុន​ INFINITE​ MANUFACTURING​ Co​.,LTD​. ដែល​បាន​ទទួល​ច្បាប់​អនុញ្ញាត​ឱ្យ​វិនិយោគ​ត្រឹមត្រូវ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​) តាំង​ពិ​ដើមខែ​កុម្ភៈ​ឆ្នាំ​ ២០១៥​ បាន​ធ្វើ​ប្រតិបត្តិ​ការផលិត​កម្ម​ និង​នាំចេញ​រហូតដល់​ខែសីហា​ ឆ្នាំ២០១៧​ ។ ប៉ុន្តែ​ចាប់តាំង​ខែកញ្ញា​ ឆ្នាំ២០១៧​ មកដល់​បច្ចុប្បន្ន​ ក្រុមហ៊ុន​មួយ​នេះ​ពុំ​បាន​ដំណើរការ​ផលិតកម្ម​ និង​សកម្មភាព​នាំចេញ​ឡើយ​។

ក្រសួង​ពាណិជ្ជកម្ម​ឱ្យ​ដឹង​ទៀត​ថា​ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ ជា​តំបន់​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ពហុ​បំណង​ ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​សហគ្រាស​ចិន​ កម្ពុជា​ អាមេរិក​ ជប៉ុន​ បារាំង​ កូរ៉េ​ខាងត្បូង​ អៀរឡង់​ វៀតណាម​ និង​ថៃ​ជាដើម​។ល។ ហើយ​មាន​ផលិត​នូវ​ទំនិញ​ចម្រុះ​ដូចជា​ វាយនភណ្ឌ​ សម្លៀកបំពាក់​ កាបូប​ និង​ផលិតផល​ស្បែកជើង​ និង​ឧប​ករណ៍​ផ្សេង​ៗផង​ដែរ​។

ក្រសួង​បញ្ជាក់​ថា​ ការគ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​បាន​អនុវត្តន៍​តាម​នីតិវិធី​ច្បាស់លាស់​ ពោល​គឺ​ផលិតកម្ម​ត្រូវ​អនុលោម​ តាម​វិធាន​ប្រភព​ដើម​ទំនិញ​ រី​ឯការនាំចូល​វត្ថុធាតុដើម​ និង​ការនាំចេញ​ផលិតផល​សម្រេច​ ត្រូវ​បាន​កត់ត្រា​ត្រឹមត្រូវ​ ព្រមទាំង​មាន​តម្កល់​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​ផង​។ ដើម្បី​អាច​ប្រតិបត្តិ​ការផលិត​កម្ម​របស់​ខ្លួន​បាន​ក្រុមហ៊ុន​ត្រូវ​ មាន​អជ្ញា​ប័ណ្ណ​វិនិយោគ​និង​បាន​ចុំ​បញ្ជី​ត្រឹមត្រូវ​ មាន​ទីតាំង​ និង​មូលដ្ឋាន​ផលិតកម្ម​ច្បាស់លាស់​ ដើម្បី​បម្រើការ​ផលិត​ កែ​ឆ្នៃ​ និង​នាំចេញ​ ស្នើសុំ​បញ្ជីមេ​ (Master​ List​) ដែល​រាយ​លម្អិត​នូវ​ប្រភេទ​វត្ថុធាតុដើម​ត្រូវ​នាំចូល​ ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ជៀសវាង​ការនាំចូល​ផលិតផល​សម្រេច​ និង​រាល់​វត្ថុធាតុដើម​ដែល​នាំចូល​ ត្រូវ​ផ្ទៀងផ្ទាត់​ជាមួយ​បញ្ជីមេ​ និង​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ជាក់ស្តែង​របស់​អាជ្ញាធរ​គយ​ និង​រដ្ឋ​ករ​កម្ពុជា​។

កាលពី​ពេល​ថ្មី​ៗកន្លងទៅ​នេះ​ សារព័ត៌​មា​នរ៉យទ័រ​ (Reuters​) និង​វិទ្យុ​អាស៊ី​សេរី​ (RFA​)បាន​ដកស្រង់​សម្តី​មន្ត្រី​ នាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ លោក​ អេ​រិន​ ឆ្វា​តជេស​ (Arend​ Zwartjes​ )ដែល​បាន​អះអាង​ថា​ នាយកដ្ឋាន​សន្តិសុខជាតិ​អាមេរិក​ បាន​ត្រួតពិនិត្យ​រក​ឃើញ​ និង​ផាកពិន័យ​ទៅលើ​ក្រុមហ៊ុន​ចិន​មួយចំនួន​ មាន​ទីតាំង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ ដែល​បាន​បំពាន​បំរាម​គយ​របស់​អាមេរិក​ដោយ​ថា​ ក្រុមហ៊ុន​ទាំងនោះ​បាន​បញ្ជូន​ទំនិញ​ពី​ចិន​ មាន​ដូចជា​ អាស៊ីដ​អា​មី​ណូ​ ម្សៅ​អាហារ​ធ្វើ​ពី​គ្រាប់ធញ្ញជាតិ​ (ពោត​ ស្រូវ​ ឬដំឡូង​) និង​បំពង់​ដែក​ថែម​។ល។ ទៅ​សហរដ្ឋអាមេរិក​តាមរយៈ​ប្រទេស​កម្ពុជា​ ដើម្បី​គេចវេស​ពី​ការ​បង់ពន្ធ​ ឬបង់ពន្ធ​ក្នុង​កម្រិត​លើកលែង​៕

រដ្ឋាភិបាល​ចាប់ផ្តើម​បង្កើន​ការ​ប្រែក្លាយ​កម្ពុ​ជា​កាន់់​តែ​ទាក់ទាញ​ដើម្បីឲ្យ​ភ្ញៀវ​ស្នា​ក់់​នៅ​យូរ​និង​ចំណាយ​ប្រាក់​ច្រើន​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​ថា​ ​កម្ពុជា​បាន​នឹង​កំពុង​រៀបចំ​ប្រែក្លាយ​គោលដៅ​ទេសចរណ៍​របស់​ខ្លួន​ ដែល​មាន​បច្ចុប្បន្ន​ឱ្យ​ជាគោល​ដៅ​ ដែល​មាន​ភាព​ទាក់ទាញ​ និង​ធ្វើឲ្យ​ទេសចរ​ដែល​មក​ទស្សនា​ស្នាក់​យូរ​ និង​ចំណាយ​ប្រាក់​ច្រើន​។

លោក​បណ្ឌិត​ថោង​ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​នៅក្នុង​ពិធីសម្ពោធ​សមាគម​សហគ្រិន​ចិន​ហ្វូ​សាន​នៅ​កម្ពុជា​ កាលពី​ចុង​សប្តាហ៍​កន្លងមក​នេះ​ថា​ ដើម្បី​សម្រេច​គោលដៅ​នេះ​ កម្ពុជា​បន្ត​កិច្ច​ខិតខំ​ពង្រឹង​ការគ្រប់គ្រង​ និង​អភិវឌ្ឍ​គោលដៅ​ផលិតផល​ទេសចរណ៍​ដែល​មានស្រាប់​ និង​បន្ត​ទាក់ទាញ​ការ​វិនិយោគ​លើ​ការបង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗបន្ថែម​ទៀត​ នៅ​តំបន់​សៀមរាប​អង្គរ​ រាជធានី​ភ្នំពេញ​ តំបន់ឆ្នេរ​សមុទ្រ​ និង​តំបន់​អេកូ​ទេសចរណ៍​ ដូចជា​ ទីក្រុង​ទេសចរណ៍​ស្អាត​ និង​បៃតង​ថ្មី​ទំនើប​ តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​នៅ​តំបន់ឆ្នេរ​-កោះ​ មជ្ឈមណ្ឌល​វិស្សមកាល​ និងកីឡា​ទេសចរណ៍​ រមណីយដ្ឋាន​ទេសចរ​វ័យ​ចំណាស់​ សួន​ទេសចរណ៍​កម្សាន្ត​របស់​កុមារ​ ហាង​លក់​ទំ​និញ​ទំនើប​ៗ ភោជនីយដ្ឋាន​លំដាប់​ខ្ពស់​ សណ្ឋាគារ​ប្រណី​តៗ​លំដាប់​ផ្កាយ៤​ ផ្កាយ៥ជាដើម​ អាស្រ័យ​ដោយហេតុថា​ បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ គឺ​កាន់តែ​សាមញ្ញ​ ងាយស្រួល​ បើកចំហ​ និង​សេរី​។

កាលពី​ឆ្នាំ២០១៨​ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ប្រមាណ​ ៦.២លាន​នាក់​ ក្នុង​កំណើន​ ១១​% ក្នុង​នោះ​ទេសចរ​ចិន​មាន​ប្រមាណ​ជាង​ ២លាន​នាក់​ ឈរ​លំដាប់​លេខ១​ ក្នុងចំណោម​ទី​ផ្សារ​ធំៗ​ទាំង១០​។

ក្នុងរយៈពេល៤ខែ​ដើមឆ្នាំ២០១៩​ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ចំនួន២.៤លាន​នាក់​ កើនឡើង១១​% ក្នុង​នោះ​ទេសចរ​ចិន​មាន​ចំនួន៨៨៧​,០៣៩នាក់​ កើនឡើង​ ៣៧​% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៨​។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា​ នៅ​ឆ្នាំ២០១៩នេះ​ កម្ពុជា​សង្ឃឹមថា​ នឹង​ទទួល​បាន​ទេសចរ​ចិន​ប្រមាណ២.៦លាន​នាក់​ និង​ប្រមាណ៣លាន​នាក់​នៅ​ឆ្នាំ២០២០​។ ជា​ចំនួន​លើស​ផែនការ​កំណត់​ដែល​បាន​គ្រោងទុក​ ហើយ៥លាន​នាក់​នៅ​ឆ្នាំ២០២៥​ និង​ប្រមាណ៨លាន​នាក់​ នៅ​ឆ្នាំ២០៣០​។

ចិន​គឺជា​ប្រទេស​ដែល​បាន​វិនិយោគ​ធំជាង​គេ​លំដាប់​ទី១នៅ​កម្ពុជា​ ដោយ​ក្នុង​នោះ​កាលពី​ឆ្នាំ២០១៨កន្លងមក​ វិនិយោគទុន​ចិន​មាន​ទំហំ​ប្រមាណ២.៧ពាន់​លាន​ដុល្លារ​ ស្មើនឹង​ប្រមាណ៤៨.២​% នៃ​ទំហំ​វិនិយោគ​សរុប​នៅ​កម្ពុជា​៕

ឈប់​សាចទឹក​ដាក់គ្នា​៖ ស្តាប់​អ្នកជំនាញ​និយាយ​ពី​ការទទួលខុសត្រូវ​របស់​មន្រ្តី​ជំនាញ​មុន​សម្រេច​ឱ្យ​សាងសង់​អាគារ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅពេល​និយាយ​ពី​កំហុស​ ជា​ធម្មជាតិ​មនុស្ស​មិន​ចង់​ទទួល​ទេ​ ហេតុនេះ​ការ​សាចទឹក​ដាក់គ្នា​ជា​រឿង​មិន​គួរ​កើតមាន​ ប៉ុន្តែ​ការ​ចាត់ទុក​វា​ជា​មេរៀន១ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​សោកនាដកម្ម​អាក្រក់​កើតមាន​ជាថ្មី​ ជា​រឿង​ប្រសើរ​បំផុត​ខណៈ​ការ​រ៉ុ​ករ​កសាកសព​នៃ​ការ​ដួល​រលំ​អាគារ​បាន​និង​កំពុង​ប្រព្រឹត្តិ​ទៅ​។

ប៉ុន្តែ​សំណួរ​នៅ​ទីនេះ​ គឺថា​ តើ​មុន​សម្រេច​ឲ្យ​សាងសង់​អាគារ​ក្នុង​ទំហំ​ណាមួយ​ តើ​សមត្ថកិច្ច​ថ្នាក់​ជាតិ​ ឬថ្នាក់ក្រោម​ជាតិ​ទទួលខុសត្រូវ​?។

អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ខេត្តកណ្តាល​ លោក​បណ្ឌិ​តវ៉ាន់​ វ៉ា​ត បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី២៣​ មិថុនា​កន្លងមក​ថា​ គ្រប់ការ​សាងសង់​សំណង់​គ្រប់​ប្រភេទ​ សុទ្ធតែ​ត្រូវ​បាន​កំណត់ដោយច្បាប់​ និង​បទដ្ឋាន​គតិយុត្តិ​ទាំងអស់​។លក្ខខណ្ឌ​នៃ​ច្បាប់​ គឺ​ថ្នាក់​ក្រសួង​មានការ​បែងចែក​ចំពោះ​គ្រប់​សកម្មភាព​ និង​ទំហំ​នៃ​ការសាងសង់​ទាំងអស់​ ប៉ុន្តែ​ការអនុវត្ត​ជាក់ស្ដែង​ការអនុវត្ត​ នៅ​មានការ​ខ្វះខាត​ច្រើន​។

លោក​បាន​បន្ត​ទៀត​ថា​ “តាម​គោលការណ៍​ ក៏ដូចជា​បទដ្ឋាន​គតិយុត្តិ​ត្រូវ​បាន​បែងចែក​ និង​ចាត់ចែង​ទំហំ​នៃ​ការទទួលខុសត្រូវ​ រួម​ជាមួយនឹង​សិទ្ធិ​អំណាច​ក្នុង​ការសម្រេច​ត្រឹម​ថ្នាក់​ស្រុក​ (ការិយាល័យ​) ថ្នាក់​ខេត្ត​ (មន្ទីរ​) និង​រា​ធានី​ភ្នំ​ (ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​)”។ លោក​បន្ត​ទៀត​ថា​ “រាល់​គម្រោង​សាងសង់​សំណង់​ដែល​ស្ថិតនៅ​ក្រោម​ទំហំ៥០០ម៉ែត្រការ៉េ​ ការទទួលខុសត្រូវ​ និង​សេចក្ដីសម្រេច​អនុញ្ញាត​ជា​បន្ទុក​របស់​ថ្នាក់​ស្រុក​ ប៉ុន្តែ​ទាមទារ​ឱ្យ​ប័ណ្ណ​បញ្ជាក់​ពី​កម្មសិទ្ធិ​ (ប្លង់​រឹង​) ជាពិសេស​ពិនិត្យ​ឱ្យ​ច្បាស់​ថា​ សំ​ណើរ​សាងសង់​សំណង់​ មិន​ប៉ះពាល់​ទៅលើ​តម្រូវការ​នៃ​ការប្រើ​ប្រាស់​ដី​ក្នុង​គម្រោង​អភិវឌ្ឍ​ ដែល​ស្ថិតនៅ​ក្នុង​ប្លង់​មេ​របស់​រដ្ឋាភិបាល​នៅ​ថ្ងៃ​អនាគត​”។

លោក​បណ្ឌិត​បាន​បន្ត​ទៀត​ថា​ គម្រោង​សាងសង់​សំណង់​ដែល​ស្ថិតនៅ​ក្រោម​ទំហំ​ ៣០០០ម៉ែត្រ​កា​រ៉​ សមត្ថកិច្ច​ថ្នាក់ក្រោម​ជាតិ​(ថ្នាក់​រាជធានី​ ខេ​ត្ត​មាន​សិទ្ឋ​សម្រេច​និង​អនុញ្ញាត​របស់​ថ្នាក់​ខេត្ត​ ដែល​ជា​សេ​នា​ធិ​កា​ទទួលបន្ទុក​ ប៉ុន្តែ​ទាមទារ​ឱ្យ​ប័ណ្ណ​បញ្ជាក់​ពី​កម្មសិទ្ធិ​ (ប្លង​រឹង​) និង​ពិនិត្យ​ឱ្យ​ច្បាស់​ថា​ សំ​ណើរ​សាងសង់​សំណង់​មិន​ប៉ះពាល់​ទៅលើ​តម្រូវការ​នៃ​ការប្រើ​ប្រាស់​ដី​ ក្នុង​គម្រោង​អភិវឌ្ឍ​ដែល​ស្ថិតនៅ​ក្នុង​ប្លង់​មេ​ របស់​រដ្ឋាភិបាល​នៅ​ថ្ងៃ​អនាគត​។

បន្ថែម​ពីនេះ​ ជាង​សាងសង់​ ឬក្រុមហ៊ុន​ទទួល​ម៉ៅការ​ ត្រូវតែ​មាន​អជ្ញា​ប័ណ្ណ​អាជីវកម្ម​ និង​ជំនាញ​យ៉ាង​ត្រឹមត្រូវ​។ ចំពោះ​រាល់​គម្រោង​សាងសង់​សំណង់​អគារ​នានា​ដែល​ស្ថិតនៅ​លើ​ផ្ទៃដី​លើស​ពី៣០០០ម៉ែត្រការ៉េ​ឡើង​ទៅ​ ក្រៅពី​មាន​ឯកសារ​ និង​លក្ខខណ្ឌ​ពាក់ព័ន្ធ​នានា​ ដូចដែល​បាន​បញ្ជាក់​ខាងលើ​នេះ​ ការសម្រេច​ និង​ផ្តល់​សិទ្ធិ​ក្នុង​ការ​សាង​សង់់​ ឬអភិវឌ្ឍ​សំណង់​គឺជា​បន្ទុក​របស់​ថ្នាក់​ជាត​ ដែល​ជា​សិទ្ធិ​អំណាច​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។

ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​និង​សំណង់​ បាន​ដាក់ចេញ​នូវ​ច្បាប់​ និង​បទដ្ឋាន​គតិយុត្តិ​ចំនួន៣​ ទៅដល់​សាធារណជន​ ក្នុង​ការអនុវត្ត​ដំណើរការ​សាងសង់​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​។ ច្បាប់​ និង​បទដ្ឋាន​គតិ​យុត្ត​នោះ​ រួមមាន​ ទី១​ រាល់​ការសាងសង់​ ត្រូវ​មាន​លិខិតអនុញ្ញាត​សាងសង់​ និង​លិខិត​បើក​ការដ្ឋាន​សាងសង់​ ទី២​ ម្ចាស់​សំណង់​ ត្រូវ​ជួល​តែ​ក្រុមហ៊ុន​សាងសង់​ ឬក្រុម​ជាង​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ និង​មាន​វិញ្ញាបនបត្រ​ធានារ៉ាប់រង​ការដ្ឋាន​ និង​ទី៣​ អាជ្ញាធរ​គ្រប់​ថ្នាក់​ ត្រូវ​សហការ​គ្នា​តាមដាន​គ្រប់ការ​ដ្ឋាន​សាងសង់​ ឱ្យ​ប្រព្រឹត្តទៅ​ស្របតាម​ច្បាប់​ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ជាធរមាន​។

លោក​បណ្ឌិ​តវ៉ាន់​ វ៉ាត់​ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “ការកំណត់​ពី​ទំហំ​នៃ​ផ្ទៃដី​សាងសង់​តួ​អគារ​ គឺជា​រឿង​មួយ​ដែល​ត្រូវ​បាន​កំណត់​ដោយបទ​ដ្ឋាន​គតិយុត្តិ​។ ដោយឡែក​ពាក់ព័ន្ធ​ទៅ​នឹង​កម្ពស់​នៃ​តួ​អគារ​ ក៏​ត្រូវ​បាន​កំណត់​ផង​ដែរ​ អាស្រ័យ​ទៅតាម​តំបន់​មួយចំនួន​ដែល​ត្រូវ​បាន​អនុញ្ញាត​ និង​ហាមឃាត់​មិន​អាច​ឱ្យ​សាងសង់​ផង​ដែរ​។

លោក​បាន​បន្ត​ទៀត​ថា​ “ក្រោយ​ការសម្រេច​ឱ្យ​មានដំណើរ​សាងសង់​ អាជ្ញាធរ​ដែល​ជាម​ន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ ក៏​ត្រូវ​មាន​កាតព្វកិច្ច​ចុះ​ធ្វើការ​ពិនិត្យ​ ទៅលើ​ទិដ្ឋភាព​ជាក់ស្ដែង​នៃ​ការសាងសង់​ ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា​ តើ​ម្ចាស់​គម្រោង​បាន​គោរព​ទៅតាម​ការកំណត់​របស់​ច្បាប់​ឬទេ​ មន្ត្រី​ជំនាញ​ត្រូវ​ចុះ​ពិនិត្យ​ទៅលើ​គុណភាព​សំណង់​ផង​ដែរ​ ជៀសវាង​កើតមាន​ហានិភ័យ​ទៅ​ថ្ងៃ​អនាគត​”៕

 

ក្រុមហ៊ុន​យក្ស​ជប៉ុន​គ្រោង​បញ្ចប់​ការសាងសង់​មជ្ឈមណ្ឌល​ផលិតកម្ម​នៅ​កម្ពុជា​ក្នុង​ចុងឆ្នាំ​នេះ​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ Nippon​ Express​ (Cambodia​) Co​. , Ltd​. ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ នៃ​ក្រុមហ៊ុន​ភស្តុភារ​យក្ស​ជប៉ុន​ Nippon​ Express​ Co​., Ltd​. គ្រោង​បញ្ចប់​ការសាងសង់​ឃ្លាំង​ ឬមជ្ឈមណ្ឌល​ផលិតកម្ម​នៅ​កម្ពុជា​ចុងឆ្នាំ​នេះ​ ដើម្បី​ចូលរួម​ចំណែក​ដល់​ការអភិវឌ្ឍន៍​វិស័យ​ដឹក​ជញ្ជួន​នៅ​កម្ពុជា​។

ក្រុមហ៊ុន​ Nippon​ Express​ នឹង​បញ្ចប់​ការសាងសង់​មជ្ឈមណ្ឌល​សេវាកម្ម​ផលិតកម្ម​នៅ​កម្ពុជា​ក្នុង​ខែ​ ធ្នូ​ ឆ្នាំនេះ​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ Nikkei​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន​។

ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ លោក​ Hiroshi​ Uematsu​ បាន​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ Nippon​ Express​ ដែល​ជា​ក្រុមហ៊ុន​ដឹក​ជញ្ចូ​នដ៏​ធំ​របស់​ជប៉ុន​ ដែល​ក្រុមហ៊ុន​នេះ​ នឹង​បង្កើត​មជ្ឈមណ្ឌល​សេវាកម្ម​ផលិតកម្ម​លើ​ផ្ទៃដី៤ហិ​កតា​ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​។

លោក​ Hiroshi​ Uematsu​ អះអាង​ថា​ “អស់​រយៈពេល៥ឆ្នាំ​ហើយ​ ដែល​ភាគហ៊ុន​និក​ទាំងនោះ​ពេញចិត្ត​ នឹង​ផលិតភាព​របស់​កម្មករ​កម្ពុជា​ ពួកគេ​ចង់​ពង្រីក​ផលិតកម្ម​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​”។

ក្រុមហ៊ុន​ Nippon​ Express​ (Cambodia​) Co​. , Ltd​. បាន​រៀបចំ​ពិធី​បញ្ចុះ​បឋមសិលា​កាលពី​ថ្ងៃពុធ​ទី២០​ ខែកុម្ភៈ​ ឆ្នាំនេះ​ ដើម្បី​ចាប់ផ្តើម​សាងសង់​ឃ្លាំង​ថ្មី​ នៅ​ក្នុ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ (SEZ​) នៅ​កម្ពុជា​។

សេដ្ឋកិច្ច​កម្ពុជា​បាន​កើនឡើង​ក្នុង​អត្រា​ប្រចាំឆ្នាំ​ប្រហែល៧ភាគរយ​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ហើយ​រំពឹង​ថា​នឹង​បន្ត​ទទួល​បាន​អត្រាកំណើន​ខ្ពស់​ នា​ពេល​អនាគត​។ ការប្រើ​ប្រាស់​អតិថិជន​នៅក្នុង​ប្រទេស​កម្ពុជា​បាន​កើនឡើង​ ខណៈ​ដែល​ប្រាក់ចំណូល​ជាតិ​មានការ​រីកចម្រើន​ ដែល​ជំរុញ​ឲ្យ​មាន​តម្រូវការ​កាន់តែ​ច្រើន​ សម្រាប់​ការនាំចូល​ទំនិញ​ប្រើប្រាស់​ និង​ការ​ដឹកជញ្ជូន​ និង​ឃ្លាំង​ស្តុក​ក្នុង​ស្រុក​។

តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ បាន​ផ្តល់​នូវ​ទីតាំង​ដ៏​ងាយស្រួល​មួយ​ជាទី​តាំង​ភស្តុភារ​ ដែល​មាន​ចំងាយ១៨​ គីឡូម៉ែត្រ​ពី​ភ្នំពេញ​ និង៨គីឡូម៉ែត្រ​ពី​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤​ តភ្ជាប់​ទៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​កំពង់ផែ​សមុទ្រ​ជ្រៅ​។ បច្ចុប្បន្ន​ប្រទេស​ជប៉ុន​ និង​ក្រុមហ៊ុន​ដទៃទៀត​ប្រមាណ​ ៩០​ កំពុង​ប្រតិបត្តិ​ការ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​។

តំបន់​សេដ្ឋកិច្ច​ពិសេស​ ក៏​ស្ថិតនៅ​ក្នុង​ច្រករបៀង​សេដ្ឋកិច្ច​ភាគ​ខាងត្បូង​របស់​មហា​អនុ​តំបន់​ទន្លេមេគង្គ​ ដែល​ធ្វើឲ្យ​វា​ជា​មជ្ឈមណ្ឌល​យុទ្ធ​សាស្រ្ត​សម្រាប់​ភ័ស្តុភារ​ ដែល​ភ្ជាប់​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ និង​ទីក្រុង​ហូជីមិញ​ ប្រទេស​វៀតណាម​ហើយ​ការ​រំពឹង​ទុក​ថា​នឹង​មាន​តម្រូវ​ខ្ពស់​ផ្នែក​ភ័ស្តុភារ​បន្ថែម​ទៀត​។

ក្រុមហ៊ុន​ Nippon​ Express​ Cambodia​ បាន​សំរេចចិត្ត​សាងសង់​ទីតាំង​អាជីវកម្ម​ថ្មីនេះ​ ដើម្បី​បំពេញ​តម្រូវការ​ភ័ស្តុភារ​របស់​អតិថិជន​របស់​ខ្លួន​ រួមមាន​ ការ​ដឹកជញ្ជូន​តាមយន្តហោះ​ សមុទ្រ​ ដឹកជញ្ជូន​ក្នុង​ស្រុក​ ដឹកជញ្ជូន​តាម​រថយន្ត​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ និង​ការ​ផ្ទុក​/ការចែកចាយ​ដោយ​ប្រើ​ឧបករណ៍​ម៉ាស៊ីន​ត្រជាក់​។

ដោយមាន​ការ​រីកចម្រើន​បន្ថែម​ទៀត​ នៅក្នុង​ប្រទេស​កម្ពុជា​ និង​អាស៊ី​អាគ្នេយ៍​ទាំងមូល​ Nippon​ Express​ កំពុង​ខិតខំ​ប្រឹងប្រែង​ជំរុញ​មុខងារ​ ដឹកជញ្ជូន​របស់​ខ្លួន​នៅក្នុង​តំបន់​ និង​ពង្រីក​អាជីវកម្ម​ដឹកជញ្ជូន​ទូទាំង​ពិភពលោក​របស់​ខ្លួន​ ដោយ​បំពេញ​តម្រូវការ​ពេញលេញ​របស់​អតិថិជន​៕

សម្តេច​តេជោ​សម្រេច​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​

0

ដោយ​ វុត្ថា

ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ចេញ​សេចក្ដីសម្រេច​ ស្ដីពី​ការបង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​ បន្ទាប់ពី​អគារ​កំពស់​ ៧ ជាន់​បាន​បាក់​ដួល​រំលំ​ បង្ក​ឱ្យ​ពលរដ្ឋខ្មែរ​ស្លាប់​ និង​រង​របួស​ជាច្រើន​នាក់​។

នៅក្នុង​សេចក្តី​សម្រេច​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ចេញផ្សាយ​នៅ​ថ្ងៃ​ទ23​ ខែមិថុនា​នេះ​ មាន​សមាសភាព​ ១៥​ រូប​ដែល​ដឹកនាំ​ដោយ​ លោក​ ឡៅ​ ទិព្វ​សីហា​ ​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ នគរូ​បបណី​យក​ម្ម​ និង​សំណង់​ ជា​ប្រធាន​ និង​ លោកនាយ​ឧត្តមសេនីយ៍​ អ៊ុ​ក គឹ​មលេង​ ជា​អនុប្រធាន​ ក្នុង​ការ​ត្រួតពិនិត្យ​បទដ្ឋាន​បច្ចេកទេស​ បទដ្ឋាន​គតិ​យុត្ត​ ស្តង់ដារ​សំណង់​ ស្តង់ដារ​សុវត្ថិភាព​ និង​គុណភាព​សំណង់​ នៅ​តាម​ការដ្ឋាន​សំណង់​ នៅ​ខេត្ត​ព្រះសីហនុ​។

ត្រួតពិនិត្យ​លក្ខណ​សម្បតិ្ត​របស់​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សាងសង់​នៅ​តាម​ការដ្ឋាន​សំណង់​ ។ ធ្វើ​បច្ចុប្បន្នភាព​សំណង់​អគារ​ដែល​បាន​សាងសង់​រួច​ និង​កំពុង​ធ្វើអាជីវកម្ម​ ។ធ្វើ​របាយការណ៍​លទ្ធផល​ជូន​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ដើម្បី​បូកសរុប​រាយការណ៍​ជូន​រាជរដ្ឋាភិបាល​ និង​ បំពេញភារកិច្ច​ផ្សេងទៀត​ តាម​ការ​ប្រគល់​ជូន​របស់​រាជរដ្ឋាភិបាល​។

អគារ​កំពស់​ ៧ ជាន់​នៅ​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​បាក់​រលំ​កាលពី​ថ្ងៃទី​ ២២​ ខែមិថុនា​ ដែល​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ទទួលរង​បួស​ និង​ស្លាប់​ជាច្រើន​នាក់​។

បើ​តាម​ក្រុម​ប្រតិបត្តិ​ការសង្គ្រោះ​ជនរងគ្រោះ​ដែល​អគារ​សំណង់​រលំ​សង្កត់​លើ​ បាន​ឲ្យដឹង​ថា​ គិត​ត្រឹម​ម៉ោង​ ៦ព្រឹកមិញ​នៅថ្ងៃទី២៤​ ខែមិថុនា​ឆ្នាំ​ ២០១៩នេះ​ ចំនួន​អ្នក​ស្លាប់​កើន​ដល់ ២៤នាក់ ក្នុងនោះមានស្រី ៤នាក់​ និង​អ្នករបួស ២៤នាក់​ ក្នុងនោះមានស្រី២នាក់ ។ ក្រុម​ជួយសង្គ្រោះ​នៅតែ​បន្ត​បេសកកម្ម​ស្វែងរក​មនស្ស​ដែល​សង្ស័យ​ថា​អាច​មាននៅ​ក្នុង​គំនរ​អគារ​ដួល​រលំ​នេះ​បន្ត​ទៀត​៕

អជ្ញា​ធរ​ខេត្ត​ព្រះសីហនុ​បើក​កិច្ចប្រជុំ​បន្ទាន់​កំណត់​អត្តសញ្ញាណ​សំណង់​ប្រឈម​នឹង​ហានិភ័យ​

0

ដោយ ​វុត្ថា

ព្រះ​សី​ហនុៈ ​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ​បាន​បើក​កិច្ចប្រជុំ​ ជាបន្ទាន់​ស្តី​ពី​ការកំណត់​អត្តសញ្ញាណ​សំណង់​ ក្នុង​ភូមិសាស្ត្រ​ក្រុង​ព្រះសីហនុ​ ក្រោយពី​មានការ​ដួល​រំលំ​អគារ​កំពស់៧ជាន់​ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ស្លាប់​ និង​រង​របួស​ជាច្រើន​នាក់​។

កិច្ចប្រជុំ​នេះ​ ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី២៣​ ខែមិថុនា​ ឆ្នាំ២០១៩កន្លងមក​នេះ​ ដោយមាន​ការចូលរួម​ ពី​លោ​កចេង​ ស្រុង​ប្រធានមន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​និង​សុរិយោដី​ ព្រមទាំង​លោក​ អនុប្រធាន​ មន្ទីរ​ទទួលបន្ទុក​សំណង់​ ប្រធាន​ការ​រិយា​ល័​យសំ​ណង់​ ប្រធាន​ការិយាល័យភូមិបាល​ និង​មន្ត្រី​ពាក់ព័ន្ធ​ របស់​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ​ មន្ត្រី​របស់​ភូមិបាល​ក្រុង​ព្រះសីហនុ​ និង​លោក​ ចៅសង្កាត់​ទាំងអស់​ លោក​មេភូមិ​ទូទាំង​ក្រុង​ព្រះសីហនុ​។

ក្នុង​កិច្ចប្រជុំ​នោះ​ដែរ​ មន្ទីរ​រៀបចំ​ដែនដី​ ធ្វើឡើង​ដើម្បី​កំណត់​ អត្តសញ្ញាណ​សំណង់​មានច្បាប់​ និង​សំណង់​ឥត​ច្បាប់​ នៅ​តាម​ភូមិសាស្ត្រ​នី​មួយ​ៗ នៅ​តាម​សង្កា​ត់​រៀង​ៗខ្លួន​ នៅក្នុង​ក្រុង​ព្រះសីហនុ​។

ក្រោយ​ដួល​រំ​លម​អា​គារ​ភ្លាម​ៗ អភិបាលខេត្ត​ព្រះសីហនុ​ លោក​យន្ត​ មីន​បាន​ចេញ​លិខិតបង្គាប់ការ​ សម្រេច​បង្កើត​ក្រុម​ចុះពី​និត្យ​លក្ខណៈ​បច្ចេកទេស​ និង​គុណភាព​សំណង់​ដែល​បាន​បាក់​រលំ​ សង្កត់​មនុស្ស​ស្លាប់​ និង​របួស​ជាច្រើន​នាក់​ កាលពី​ព្រឹកព្រលឹម​ថ្ងៃទី២២​ ខែមិថុនា​ក្នុង​ក្រុង​ព្រះសីហនុ​។

ជាមួយគ្នា​នេះ​ដែរ​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​ចេញ​ក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា​ អគារ​ដែល​រលំ​បាក់​សង្កត់​លើ​មនុស្ស​ស្លាប់​ និង​របួស​ជាច្រើន​នាក់​ នៅ​សង្កាត់​លេខ៤​ ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​នេះ​ ពុំ​មានច្បាប់​អនុញ្ញាត​ឱ្យ​សាងសង់​ទេ​។

ប្រភព​ដដែល​បន្ត​ថា​ សំណង់​អគារ​ខាងលើ​មិន​មានច្បាប់​អនុញ្ញាត​ ហើយ​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ជំនាញ​ ហាមឃាត់​មិន​ឱ្យ​សាងសង់​ចំនួន២ដង​រួចមក​ហើយ​ តែ​ម្ចាស់​សំណង់​មិន​ចូលរួម​សហការ​។ ម្ចាស់​សំណង់​ឈ្មោះ​ CHEN​ KUN​ ជនជាតិ​ចិន​ ទីតាំង​សាងសង់​លើ​ផ្ទៃដី​ ទំហំ៥៨៣ម៉ែត្រក្រឡា​ ។ អគារ​នេះ​ ជា​ប្រភេទ​សំណង់​ធ្វើ​ពី​ឆ្អឹង​ដែក​ សង់​បាន​កម្ពស់៧ជាន់​ គ្មាន​លិខិតអនុញ្ញាត​សាងសង់​។

ជាមួយគ្នា​នេះ​ អាជ្ញាធរ​ជំនាញ​ នឹង​ចុះ​ត្រួតពិនិត្យ​សំណង់​ដែល​មិន​មានគុណ​ភាព​ សំណង់​សាងសង់​ខុសពី​លិខិតអនុញ្ញាត​ និង​សាងសង់​ដោយ​គ្មាន​លិខិតអនុញ្ញាត​ ដើម្បី​មាន​វិធានការ​តាមផ្លូវ​ច្បាប់​។ រី​ឯក្រុមហ៊ុន​ទទួល​ម៉ៅការ​សាងសង់​ ត្រូវតែ​ជា​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ និង​មាន​វិញ្ញាបនបត្រ​ប្រកប​អាជីវកម្ម​សាងសង់​ ចេញ​ដោយ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​៕

ក្រុមហ៊ុន​ ប៉េង​ ហួត​ ចូលរួម​ឧបត្ថម្ភ​ក្នុង​ទិវា​បរិស្ថាន​ជាតិ​ និង​ពិភពលោក​

0

ដោយ​ រតនៈ

ភ្នំពេញ​៖ ក្រុមហ៊ុន​ប៉េង​ ហួត​ បាន​ចូលរួម​ឧបត្ថម្ភ​ក្នុង​ទិវា​បរិស្ថាន​ និង​ពិភពលោក​ ក្រោម​ប្រធានបទ​ “ការ​បំពុល​ខ្យល់​” ដែល​រៀបចំឡើង​ដោយ​មន្ទីរ​បរិស្ថាន​ រាជធានី​ភ្នំពេញ​។

នា​ព្រឹក​ថ្ងៃសុក្រ​ ទី២១​ ខែមិថុនា​ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ ក្នុង​វិទ្យាល័យ​ ជា​ស៊ី​ម ជ្រោយ​ចង្វា​រ បាន​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ​ និង​ បរិស្ថាន​ពិភពលោក​ ក្រោម​ប្រធានបទ​ “ការ​បំពុល​ខ្យល់​” ដែល​រៀបចំឡើង​ដោយ​មន្ទីរ​បរិស្ថាន​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ពីសំណាក់​ឯកឧត្តម​ អ៊ា​ង សុ​ផល្លែ​ត រដ្ឋលេខាធិការ​ ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ សាយ​ សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ និង​ ឯកឧត្តម​ ហួត​ ហៃ​ អភិបាលរង​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ ព្រមទាំង​មានការ​ចូលរួម​ពី​ បុគ្គលិក​ ក្រុមហ៊ុន​ ប៉េង​ ហួត​ គ្រុប​ សិស្សានុសិស្ស​ លោកគ្រូ​ អ្នកគ្រូ​ មន្ត្រី​រាជការ​ អាជ្ញាធរ​ ប្រមាណ​ជាង​ ៤០០នាក់​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ​ ឯកឧត្តម​ អ៊ា​ង សុ​ផល្លែ​ត រួម​ជាមួយ​ ឯកឧត្តម​ ហួត​ ហៃ​ បាន​មានប្រសាសន៍​សំណេះ សំណាល​ក្នុង​កម្មវិធី​ប្រកបដោយ​ខ្លឹមសារ​និង​អត្ថន័យ​ បំផុសស្មារតី​ដល់​សិស្សានុសិស្ស​ ប្រជាពលរដ្ឋ​ យល់ដឹង​អំពី​ផល​ប៉ះពាល់​ដែល​កើត​ចេញពី​បញ្ហា​សំរាម​ ការ​បំពុល​ខ្យល់​ និង​រួមគ្នា​សម្អាត​បរិស្ថាន​ ក្នុង​តំបន់​ដែល​ខ្លួន​រស់នៅ​។

ក្រោយពី​បញ្ចប់​ការ​ថ្លែង​សន្ទរកថា​រូច​មក​ ឯកឧត្តម​ អ៊ា​ង សុ​ផល្លែ​ត រដ្ឋលេខាធិការ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ សាយ​ សំ​អាល​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ បាន​ប្រគល់​លិខិត​ថ្លែងអំណរគុណ​ ដល់​ លោក​ ចាន់​ រដ្ឋា​ ជំនួយការ​អគ្គនាយក​ និង​ លោកស្រី​ ភី​ សុ​វឌ្ឍនា​ ប្រធាន​ផ្នែក​ទីផ្សារ​ តំណាង​ក្រុមហ៊ុន​ ប៉េង​ ហួត​ គ្រ​ុ​ប ដែល​បាន​ចូលរួម​សហការ​ឧបត្ថម្ភ​ជា​ សំភារៈ​សិក្សា​មួយចំនួន​រួមមាន​ សៀវភៅសរសេរ​ ប៊ិច​ ទឹកបរិសុទ្ធ​ និង​ធុងសំរាម​ចំនួន៥០ធុង​ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ថែរក្សា​បរិស្ថាន​ និង​ទុកដាក់​សំរាម​អោយ​បាន​ល្អ​ ទៅដល់​សិស្សានុសិស្ស​ វិទ្យាល័យ​ ជា​ស៊ី​មជ្រោយ​ចង្វា​រ។

បន្ទាប់មក​ គណ​អធីប​តី​ ព្រមទាំង​អ្នកចូលរួម​ដោយស្ម័គ្រចិត្ត​ប្រមាណ​ជាជាង៤០០នាក់​ បាន​ចូលរួម​ដាំ​ដើមឈើ​ចំនួន៣០០ដើម​ ក្នុង​បរិវេណ​វិទ្យាល័យ​ជា​ស៊ី​មជ្រោយ​ចង្វា​រ ដើម្បី​សោភ័ណភាព​ស្រស់បំព្រង​នៃ​ធម្ម​ជា​តិ​ពណ៍​បៃតង​។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ពាក់ព័ន្ធ​ការងារ​បរិស្ថាន​ កាលពី​ថ្ងៃទី១៥​ ខែកញ្ញា​ ឆ្នាំ២០១៨​ ក្រុមហ៊ុន​ ប៉េង​ ហួត​ គ្រុប​ បាន​សហការ​ឧបត្ថម្ភ​ និង​ចូលរួម​ ក្នុង​ទិវា​សំអាត​ពិភពលោក​ ធ្វើឡើង​ក្នុង​គោលបំណង​ ឆ្លើយតបទៅនឹង​ការ​កើនឡើង​នូវ​ការ​បោះចោល​សំរាម​នៅ​លើ​ផែនដី​នេះ​ និង​ថ្ងៃទី​ ៥ ខែមិថុនា​ ឆ្នាំ២០១៨​ ឆ្នាំមុន​ ក្នុង​ទិវា​បរិស្ថាន​ជាតិ​និង​បរិស្ថាន​ពិភពលោក​នេះ​ដែរ​ ក្រុមហ៊ុន​ ប៉េង​ ហួត​ គ្រុប​ ក៏បាន​ចូលរួម​រៀបចំ​កម្មវិធី​ដាំ​ដើមឈើ​ចំនួន១៤០០ដើម​ នៅ​ស្រុក​ស្រីសន្ធរ​ ខេត្ត​កំពង់ចាម​ ផង​ដែរ​៕