អ្នក​វិនិយោគ​ចិន​គ្រោង​វិនិយោគ​លំនៅ​ដ្ឋាន​បែប​លំ​ហែរ​នៅ​កម្ពុជា​

0

ដោយ​ ម៉ា​ណេត​

ភ្នំពេញ​៖ គណៈប្រតិភូ​ចិន​ពី​ខេ​ត្ត​ជឺ​ជាំ​ងនៃ​ប្រទេស​ចិន​ បាន​បង្ហាញ​ពី​បំណង​ចង់​មក​វិនិយោគ​ ក្នុង​គំរោង​បង្កើត​លំនៅ​ដ្ឋាន​លំហែ​រកា​យស​ម្រាប់​ទេសចរ​ចិន​នៅ​កម្ពុជា​។

ក្នុង​កិច្ចប្រជុំ​ជាមួយ​លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​ នា​ព្រឹក​ថ្ងៃទី២៤​ ខែមិថុនា​ ឆ្នាំ២០១៩កន្លងមក​នេះ​ លោក​ ចាង​ សឺ​ស្ស៊ី​ អនុប្រធាន​សភា​ប្រឹក្សា​យោបល់​ខេ​ត្ត​ជឺ​ជាំ​ង និង​ជា​អ្នកដឹកនាំ​គណៈប្រតិភូ​ចិន​មក​ពី​ខេ​ត្ត​ជឺ​ជាំ​ងបាន​លើកឡើង​ថា​ គណៈប្រតិភូ​មក​ពិភាក្សា​ជាមួយ​ភាគី​កម្ពុជា​ ដើម្បី​បង្ហាញ​ពី​បំណង​ចង់​មក​វិនិយោគ​ ក្នុង​ការបង្កើត​លំនៅ​ដ្ឋាន​លម្ហែ​សម្រាប់​ទេសចរ​ចិន​នៅ​កម្ពុជា​។

គណៈប្រតិភូ​ចិន​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ចំពោះ​ឱកាស​វិនិយោគ​បង្កើត​តំបន់​ទេសចរណ៍​ សម្រាប់​ទេសចរ​វ័យ​ចំណាស់​នៅ​កម្ពុជា​ ដោយ​លោក​ ចាង​ សឺ​ស្ស៊ី​ បាន​បញ្ជាក់​ថា​ នៅ​ខេ​ត្ត​ជឺ​ជាំ​ងសម្បូរទៅដោយ​ប្រជាជន​ច្រើន​ ហើយ​នៅ​ឆ្នាំ២០១៨​ ទេសចរ​ចិន​នៅ​ខេ​ត្ត​ជឺ​ជាំ​ង បាន​ចេញ​ដើរកម្សាន្ត​នៅ​ក្រៅប្រទេស​មាន​ចំនួន២​,៨លាន​នាក់​ ក្នុង​នោះ​មក​កម្ពុជា​ប្រមាណ៨ម៉ឺន​នាក់​។

លោក​បាន​បន្ត​ថា​ ភ្ញៀវ​ទេសចរ​ចិន​មក​ពី​ខេត្ត​របស់​លោក​ នឹង​មក​ទស្សនា​នៅ​កម្ពុជា​កាន់តែ​ច្រើនឡើង​ថែមទៀត​ ហើយ​នៅពេល​រដូវ​ត្រ​ជា​ក់​ម្ដង​ៗ ពួកគេ​ចូលចិត្ត​ស្នាក់នៅ​តំបន់​លម្ហែ​របស់​ពួកគេ​ នៅ​តំបន់​ភាគ​ខាងត្បូង​ប្រទេស​ចិន​ ដែល​មាន​អាកាសធាតុ​ក្ដៅ​ស្រួល​ជាង​ខេ​ត្ត​ជឺ​ជាំ​ង។

ដូច្នេះហើយ​បាន​ជា​លោក​ និង​គណៈប្រតិភូ​មក​ពិភាក្សា​ជាមួយ​ភាគី​កម្ពុជា​ ដើម្បី​បង្ហាញ​ពី​បំណង​ចង់​មក​វិនិយោគ​ ក្នុង​ការបង្កើត​លំនៅ​ដ្ឋាន​លម្ហែ​សម្រាប់​ទេសចរ​ចិន​មក​ពីទី​នោះ​។

លោក​រដ្ឋមន្ត្រី​ថោង​ ខុន​ បាន​ថ្លែង​ថា​ ឱកាស​វិនិយោគ​ជាមួយ​ក្នុង​វិស័យ​ទេសចរណ៍​មាន​ច្រើន​នៅ​កម្ពុជា​ ពិសេស​គឺ​ការបង្កើត​នៅ​តំបន់​មាត់សមុទ្រ​នៃ​ប្រទេស​កម្ពុជា​ និង​តាម​បណ្ដោយ​ទន្លេមេគង្គ​ ដែល​ហូរកាត់​ប្រទេស​កម្ពុជា​ជាង ៤០០ គីឡូម៉ែត្រ​ មាន​ទេសភាព​ស្រស់​ត្រកាល​ និង​អំណោយផល​ដល់​ការ​ស្នាក់នៅ​យូរ​ និង​ទស្សនា​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ​។

ជាមួយគ្នា​នោះ​ លោក​ ថោង​ ខុន​ បាន​ស្នើ​ឱ្យ​ភាគី​ចិន​នៅ​ខេ​ត្ត​ជឺ​ជាំ​ង ជួយ​ជំរុញ​ការ​បណ្ដុះបណ្ដាល​ភាសា​ចិន​ ដល់​បុគ្គលិក​ជំនាញ​ទេសចរណ៍​ និង​មគ្គុទ្ទេសក៍​ទេសចរណ៍​កម្ពុជា​ដែល​និយាយ​ភាសា​ចិន​ តាមរយៈ​ការបង្កើត​សាលា​វិជ្ជាជីវៈ​ជំនាញ​ទេសចរណ៍​នៅ​កម្ពុជា​ សំដៅ​សម្រេច​ឱ្យ​បាន​ចំនួន​បុគ្គលិក​ជំនាញ​ និង​មគ្គុ​ទ្ទេ​សទេស​ចរណ៍​ ឆ្លើយតប​នឹង​ចំនួន​ទេសចរណ៍​ ពិសេស​ទេសចរ​ចិន​ដែល​នៅតែ​កើនឡើង​ជាលំដាប់​។

លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ឱ្យ​ភាគី​ចិន​ ជួយ​ជំរុញ​ការ​តភ្ជាប់​ជើងហោះហើរ​ត្រង់​ ពី​ខេ​ត្ត​ជឺ​ជាំ​ងមក​កម្ពុជា​ឱ្យ​បាន​ឆាប់រហ័ស​ផង​ដែរ​ ដើម្បី​ជំរុញ​កំណើន​ទេសចរ​ពី​ខេត្ត​មួយ​នេះ​ ឱ្យ​បាន​កាន់តែ​ច្រើនឡើង​។

លោក​ ចាង​ សឺ​ស្ស៊ី​បាន​ថ្លែង​ថា​ ខេ​ត្ត​ជឺ​ជាំ​ងរ​បស់​លោក​ក៏បាន​ខិតខំ​ជំរុញ​ការងារ​នេះ​ដែរ​ ហើយ​នៅ​កំឡុង​ឆ្នាំ២០១៩នេះ​ ជើងហោះហើរ​ត្រង់​ពី​ខេ​ត្ត​ជឺ​ជាំ​ងមក​កម្ពុជា​ នឹង​ត្រូវ​ដំណើរការ​ឡើងជា​ផ្លូវការ​៕

ក្រុមហ៊ុន​កូរ៉េ​មានបំណង​វិនិយោគ​លើ​វិស័យ​ចំនួន៦​ នៅ​កម្ពុជា​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ គណៈប្រតិភូ​ក្រុមហ៊ុន​វិនិយោគ​របស់​ប្រទេស​កូរ៉េ​ បាន​អះអាង​ឱ្យ​ដឹង​ថា​ ខ្លួន​មានបំណង​វិនិយោគ​ និង​សហ​ប្រតិ​បត្ត​ការ​វិនិយោគ​លើ​វិស័យ​ចំនួន​ ៦ នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​ Maeng​ Gyeong​ Jae​ អគ្គនាយក​នៃ​ការិយាល័យ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ប្រចាំ​រដ្ឋបាល​ខេត្ត​ Chungcheongbuk​-do​ នៅក្នុង​ជំនួប​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​)នៅ​ថ្ងៃទី​ ២៤​ ខែមិថុនា​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ ដំណើរ​ទស្សន​កកិច្ច​របស់​គណៈប្រតិភូ​របស់​លោក​មកកាន់​កម្ពុជា​នា​ពេលនេះ​ គឺ​ដើម្បី​ស្វែងយល់​ពី​ការ​អភិវឌ្ឍ​កម្ពុជា​ ពិសេស​ដឹកនាំ​គណៈប្រតិភូ​ដែល​មាន​សហគ្រិន​កូរ៉េ​មក​ពី​ខេត្ត​ Chungcheongbuk​-do​ ដើម្បី​ស្វែងរក​ឪកាស​វិនិយោគ​ និង​បង្កើន​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​នៅ​កម្ពុជា​។

លោក​បញ្ជាក់​ថា​ គម្រោង​វិនិយោគ​ទាំង៦​ គឺ​ Bio​ Industry​, Solar​ Power​ and​ New​ Energy​ Industry​, Cosmetic​ and​ Beauty​ Industry​, Organic​ and​ Food​ Industry​, New​ Transportation​ and​ Aviation​ Industry​ និង​ ICT​ Convergence​ Industry​ ។

លោក​ ឈៀង​ យ៉ា​ណា​រ៉ា​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​និ​តិ​សម្បទា​ និង​អភិវឌ្ឍន៍​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​ជំរាប​ជូន​គណៈប្រតិភូ​កូរ៉េ​អំពី​វឌ្ឍនភាព​ការងារ​របស់​រដ្ឋាភិបាល​កន្លងមក​ ពិសេស​វឌ្ឍន​ភព​នៃ​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​រវាង​រដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​នៃ​សាធារណៈ​កូរ៉េ​។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ និង​ប្រជាពលរដ្ឋ​កូរ៉េ​ ដែល​បាន​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សង្គម​-សេដ្ឋកិច្ច​កម្ពុជា​ តាមរយៈ​ការ​បើក​ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ និង​ការ​វិនិយោគឯកជន​ពីសា​ធារ​ណរដ្ឋ​កូរ៉េ​។

ហិរញ្ញប្បទាន​កូរ៉េ​ត្រូវ​បាន​ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ និង​ឆ្លើយតប​នឹង​តម្រូវការ​អភិវឌ្ឍន៍​របស់​កម្ពុជា​។ភាគី​ទាំងពីរ​បាន​ផ្លាស់​ប្តូរ​ព័ត៌មាន​ និង​មតិយោបល់​ពាក់ព័ន្ធ​នឹង​វិស័យ​ទាំង៦​ និង​បាន​ចែករំលែក​ទស្សនៈ​ក្នុង​ការបង្កើត​កិច្ច​សហប្រតិបត្តិ​ការ​នា​ពេល​អនាគត​។

កិច្ច​ហស​ប្រតិបត្តិ​ការ​កម្ពុជា​-កូរ៉េ​មាន​ភាព​រីកចម្រើន​ និង​កាន់តែ​ទំ​លំ​ទូលាយ​។ ជាក់ស្តែង​ ទំហំ​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​ផ្លូវការ​របស់​សាធារណរដ្ឋ​កូរ៉េ​សម្រាប់​ចូលរួម​អភិវឌ្ឍ​សង្គម​-សេដ្ឋកិច្ច​កម្ពុជា​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​៕

ស្ពានឈើ​ប្រវែង​ ២១៥ម៉ែត្រ​នៅ​ប្រាសាទបេង​មាលា​ បាន​ស្ថាបនា​រួច​ជាស្ថាពរ​

0

ដោយ​ វុត្ថា​

សៀមរាប​៖ សំណង់​ស្ពានឈើ​ខ្វាត់ខ្វែង​នៅក្នុង​ប្រាសាទបេង​មាលា​ប្រវែង២១៥ម៉ែត្រ​ (រាប់ទាំង​ជណ្តើរ​) ដែល​សង់​ថ្មី​ជំនួស​ស្ពានឈើ​ចាស់​ បាន​បញ្ចប់​គម្រោង​ជាស្ថាពរ​ហើយ​ កាលពី​ខែឧសភា​ ឆ្នាំ២០១៩កន្លងមក​នេះ​។

លោក​បណ្ឌិត​ ឈាន​ រដ្ឋា​ ប្រធាន​ស្តីទី​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​ បានឱ្យ​ដឹង​នៅ​ថ្ងៃទី​ ២៤​ ខែមិថុនា​ នេះ​ថា​ ស្ពាន​នេះ​បាន​បង្កើត​នូវ​ភាព​ទាក់ទាញ​ជា​ខ្លាំង​ដល់​ទេសចរ​គ្រប់​ជាតិសាសន៍​ក្នុង​ការ​ផ្តិត​យក​ទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល​នៃ​ប្រាសាទ​និង​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ទស្សនា​សំណង់​ស្ថាបត្យកម្ម​ខ្មែរ​ដ៏​ធំ​មួយ​នេះ​។

លោក​បណ្ឌិត​បន្ត​ថា​ភាព​ទាក់ទាញ​នៃ​ប្រាសាទបេង​មាលា​ គឺ​សំណង់​ស្ថាបត្យកម្ម​ដ៏​មហិមា​រំលេច​ទៅ​ដោយ​ក្បូរក្បាច់​រចនា​សម្បូរ​បែប​រួមផ្សំ​នឹង​ភាព​សុខដុមរមនា​រវាង​ប្រាសាទ​និង​ធម្មជាតិ​ដែល​រក្សា​នូវ​ភាព​ដើម​របស់​ប្រាសាទ​រួម​នឹង​វត្តមាន​ស្ពានឈើ​ ដ៏​វែង​ជួយ​សម្រួល​ដល់​ការ​ទស្សនា​របស់​ភ្ញៀវ​។

កត្តា​ទាំង​នេះ​ហើយ​យដែល​ប្រាសាទ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ក្នុង​រដូវ​ភ្ញៀវ​តិច​ពី១៥០០០នាក់​ទៅ៣០០០០នាក់​ និង​រដូវ​ភ្ញៀវ​ច្រើន​ពី៣០០០០នាក់​ដល់​ជាង៤០០០០នាក់​។ ចំណែក​ប្រវត្តិ​នៃ​ស្ពានឈើ​នេះ​វិញ​ គឺ​បាន​សង់​ឡើង​នៅ​ឆ្នាំ២០០២ដោយក្រុម​ហ៊ុន​ភាពយន្ត​អន្តរជាតិ​មួយ​ដែល​ទទួល​បានការ​អនុញ្ញាត​ពី​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​ការ​ថត​រឿង​នៅក្នុង​ប្រាសាទបេង​មាលា​ ដើម្បី​ងាយស្រួល​ជញ្ជូន​ឧបករណ៍​ថតកុន​ដែល​មាន​ទម្ងន់​ធ្ងន់​ៗ។

ក្រោយ​បញ្ចប់​ការ​ថត​ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ថែរក្សា​ និង​ជួសជុល​ស្ពាន​នេះ​បន្តបន្ទាប់​រហូតដល់​សព្វថ្ងៃ​ ដើម្បី​ឱ្យ​ភ្ញៀវ​ទេសចរ​ងាយស្រួល​ក្នុង​ការ​ទស្សនា​ប្រាសាទ​។លោក​បណ្ឌិត​ រដ្ឋា​ បន្ត​ថា​ ស្ពានឈើ​ក្នុង​ប្រាសាទបេង​មាលា​មាន​ប្រវែង​សរុប២៩៥ម៉ែត្រ​ ធ្លាប់ធ្វើ​ការ​ជួសជុល​បី​លើក​រួចមក​ហើយ​ គឺ​នៅ​ឆ្នាំ២០០៥​ ២០០៨​ និង២០១៥​។

ថ្មី​ៗនេះ​ ដោយសារ​ស្ពាន​ចាស់​មាន​សភាព​ទ្រុឌទ្រោម​ ដោយ​កត្តា​អាយុកាល​ គុណភាព​ឈើ​ អាកាសធាតុ​ ធ្វើ​ឱ្យ​ស្ពាន​ពុក​ផុយ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ភ្ញៀវ​ ពិសេស​ស្ពាន​មាន​ទំហំ​តូច​ ចង្អៀត​មិន​សមនឹង​កំណើន​ទេសចរ​ ទើប​អាជ្ញាធរ​ជាតិ​អប្សរា​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ ខាំ​សុ​ម៉េ​ត បាន​សម្រេច​ធ្វេី​ការ​រុះរើ​និង​សាងសង់​ថ្មី​ប្រវែង២១៥ម៉ែត្រ​លើ​ប្រវែង​សរុប​ និង​គ្រោង​ចំណាយពេល​បី​ខែ​ក្នុង​ការសាងសង់​តែ​ដោយសារ​ការ​ផ្គត់ផ្គង់​ឈើ​មានការ​យឺតយ៉ាវ​ ទើប​ពន្យា​ពេល​រហូតដល់​ដល់០៧ខែ​ (តុលា​ ២០១៨​ ដល់​ ឧសភា​ ២០១៩​) ទើប​បញ្ចប់​។

ស្ពាន​នេះ​ចំណាយ​ឈើ​អស់៨៣ម៉ែត្រគូប​ ដែល​ធ្វើពីឈើ​គគីរ​ ផ្ចឹក​ និង​រាំង​ មានការ​រចនា​ស្អាត​ រឹងមាំ​អាច​ធន់​បាន​រហូតដល់​ជាង១០ឆ្នាំ​ ថែមទាំង​បាន​ពង្រីក​ទំហំ​ពី៨០សង់ទីម៉ែត្រ​ទៅ១.៥០ម៉ែត្រ​ ដើម្បី​ទេសចរ​ងាយស្រួល​ដើរ​ទស្សនា​ទៅវិញទៅមក​។ចំពោះ​បច្ចេកទេស​នៃ​ការ​ធ្វើ​ស្ពានឈើ​ថ្មី​ជំនួស​ស្ពាន​ចាស់​វិញ​ លោក​ ពុទ្ធ​ សុទ្ធ​ មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​ឱ្យ​ដឹង​ថា​ ក្រុមការងារ​បាន​គណនា​យ៉ាង​ល្អិតល្អន់​ពី​កម្រាស់​និង​ទំហំ​ឈើ​ដើម្បី​ធានា​ដល់​សុវត្ថិភាព​ភ្ញៀវ​ ពង្រឹង​រចនា​សម្ពន្ធ​ស្ពាន​ដោយ​រៀបចំ​គ្រឿង​បង្គំ​សំណង់​ទៅតាម​បទដ្ឋាន​បច្ចេកទេស​។

ចំណែក​ការ​ភ្ជាប់​ឈើ​ គឺ​ប្រើ​ប៉ូ​ឡុង​សម្រាប់​មួល​ភ្ជាប់​ដែល​ធានា​គុណភាព​ជាប់​ជាងដែក​គោល​ ពិសេស​ងាយស្រួល​ក្នុង​ការ​ជួសជុល​ពេលក្រោយ​។ ក្នុង​នោះ​ដែរ​ ដើម្បី​ការពារ​សំណង់​ស្ពាន​ឱ្យ​នៅ​បាន​យូរ​ ក្រុមការងារ​ក៏បាន​ប្រើ​ថ្នាំ​ការពារ​សត្វល្អិត​ចង្រៃ​លាប​សាច់ឈើ​ផង​ដែរ​។លោក​មន្ត្រី​បច្ចេកទេស​រូប​នេះ​បន្ត​ទៀត​ថា​ ក្រៅពី​សោភ័ណភាព​ប្រាសាទ​ និង​សុវត្ថិភាព​នៃ​ភ្ញៀវ​ទេសចរ​ អ្នកជំនាញ​ក៏បាន​គិតគូរ​ខ្ពស់​ដល់​ការ​អភិរក្ស​ប្រាសាទ​ផង​ដែរ​ គឺ​ធ្វើ​ទៅតាម​គំរូ​ប្លង់​និង​បទដ្ឋាន​បច្ចេកទេស​ដែល​សិក្សា​រួចមក​ហើយ​។

បើ​កន្លែងណា​ប៉ះ​ថ្ម​ គឺ​ត្រូវ​រំកិល​ថ្ម​ចេញ​ដោយមាន​ការ​សម្រង់​ប្លង់​មុ​ននឺង​ប្តូរ​ទីតាំង​ តែបើ​មិន​អាច​កំ​រិល​ថ្ម​ចេញ​បាន​ គឺ​ប្រើ​សំបក​កង់ឡាន​ កង់​ម៉ូតូ​ទ្រាប់​កុំឱ្យ​ឈើ​សង្កត់​លើ​ថ្ម​ផ្ទាល់​ ហើយ​ជំនួស​ឱ្យ​ការ​ជីកដី​ទៅ​ក្រោម​ដើម្បី​រក្សា​លំនឹង​ស្ពាន​ អ្នកជំនាញ​បាន​ប្រើ​ជើង​តាង​បេតុង​ដើម្បី​បណ្តុះ​សរសរ​និង​ទ្រ​លំនឹង​ស្ពាន​។ កិច្ចការ​ទាំងនេះ​ គឺ​រក្សា​បាន​ទាំង​សោភ័ណភាព​ គុណភាព​សំណង់​ និង​ការ​អភិរក្ស​បុរាណ​ដ្ឋាន​ប្រកបដោយ​ចីរភាព​៕

CDC​ អនុម័ត​គម្រោង​វិនិយោគ​ចំនួន​ ២ មានតម្លៃ​ ៦,៩លាន​ដុល្លារ

0

​ដោយ​ វុត្ថា​

ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​) អនុម័ត​គម្រោង​វិនិយោគ​ចំនួន​ ២ ដែល​មានតម្លៃ​ប្រមាណ​ ៦,៩លាន​ដុល្លា​សហរដ្ឋអាមេរិក​ ដែល​ផ្តល់​ឪកាស​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​ចំនួន​ជាង​ ២០០០​ នាក់​។

យោង​តាម​ការ​ចុះផ្សាយ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​) នៅ​ថ្ងៃទី​ ២៤​ ខែមិថុនា​នេះ​បានឱ្យ​ដឹង​ថា​ តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានសម្រេច​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​ ជូន​ដល់​ក្រុមហ៊ុន​ដូច​ខាងក្រោម​៖

១- “ALCLAMORE​ HOMETEXTILE​ CO​., LTD​.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​ស្រោមពូក​ ស្រោមខ្នើយ​ ភួយ​ កំរាលពូក​ និង​វាំងនន​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវ​លេខ២០៥K​ ភូមិ​គោក​ព្រិច​ សង្កាត់​សំរោងក្រោម​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ២,៣លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៥២៨កន្លែង​។

២- “XINLONGTAI​ (CAMBODIA​) INDUSTRIAL​ CO​., LTD​.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​-ប៉ាក់​ និង​បោះពុម្ព​សម្លៀកបំពាក់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ក្រសាំង​ ឃុំ​បែកចាន​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៤,៦លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១.៨២១កន្លែង​៕

សម្ដេច​តេជោ​ សម្រេច​ដក​តំណែង​លោក​ ញឹម​ វណ្ណ​ដា​ ដាក់​លោក​ គន់​ គីម​ ជំនួស

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ព្រមគ្នា​ជាមួយនឹង​ការសុំលាលែង​តំណែង​របស់លោក​ យន្ត​ មីន​ និង​តែងតាំង​លោក​ គួច​ ចំរើន​ ជា​អភិបាលខេត្ត​ព្រះសីហនុ​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ ក៏បាន​សម្រេច​ដក​តំណែង​លោក​ ញឹម​ វណ្ណ​ដា​ ហើយ​ជំនួស​ដោយ​លោក​ គន់​ គីម​ វិញ​ ។

នៅ​រសៀល​ថ្ងៃទី២៤​ ខែមិថុនា​ ឆ្នាំ២០១៩នេះ​ ស្រប​ពេល​ដែល​សម្តេច​ តេជោ​ ហ៊ុន​ សែន​ បានសម្រេច​ដក​តំណែង​លោក​ យន្ត​ មីន​ តាមការស្នើសុំ និងបាន​ជំនួស​ដោយ​លោក​ គួច​ ចំរើន​ ក្នុងនាម​ជា​អភិបាលខេត្ត​ព្រះសីហនុ​នោះ​ សម្ដេច​ក៏បាន​សម្រេច​តែងតាំង​លោក​ គន់​ គីម​ ជាទេ​សរ​ដ្ឋ​មន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​ ជា​អនុប្រធាន​ទី១​ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ ជំនួស​លោក​ ញឹម​ វណ្ណ​ដា​ ។

ការ​ដក​តំណែង​លោក​ ញឹម​ វណ្ណ​ដា​ ក្នុងនាម​ជា​ទេ​សរ​ដ្ខ​មន្ត្រី​ និង​ជា​អនុប្រធាន​ទី១នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ក្រោម​ហេតុផល​ថា​ លោក​ខ្វះ​ការទទួលខុសត្រូវ​ និង​ភូតភរ​ ក្រោយ​កើតមាន​គ្រោះមហន្តរាយ​ដួល​រលំ​បាក់​អគារ​កម្ពស់៧ជាន់​នៅ​ក្រុង​ព្រះសីហនុ​ ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ និង​រង​របួស​ជាច្រើន​នាក់​៕

ក្រុមការងារ​ពិសេស​របស់ក្រ​សួង​ដែនដី​កំពុង​ត្រួតពិនិត្យ​គុណភាព​សំណង់​សង់​អំពី​គ្រោង​ដែក​ចំនួន​ ៣៩​ នៅ​ខេត្ត​ព្រះសីហនុ​

0
រូបតំណាង

ដោយ​ វុត្ថា

​ភ្នំពេញ​៖ ក្រោយ​បាក់​អគារ​ ៧ជាន់​ នៅ​ខេត្ត​ព្រះសីហនុ​ ក្រុមការងារ​ពិសេស​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​អះអាង​ថា​ សំណង់​សង់​អំពី​គ្រោង​ដែក​មាន​ចំនួន​ ៣៩​ និង​អាច​មានការ​ដ្ឋាន​បន្តបន្ទាប់​មាននៅ​ក្នុង​ក្រុង​ព្រះសីហនុ​ ដែល​តម្រូវឲ្យ​មានការ​ចុះ​ត្រួតពិនិត្យ​បន្ទាន់​។

នៅក្នុង​កិច្ចប្រជុំ​ស្តីអំពី​ការ​ត្រួតពិនិត្យ​បទដ្ឋាន​បច្ចេកទេស​ការគ្រប់គ្រង​សំណង់​គ្រោង​ដែក​នៅ​ថ្ងៃទី​ ២៤​ ខែមិថុនា​ ឆ្នាំ២០១៩នេះ​ លោក​ ទេព​ ធន​ រដ្ឋលេខាធិការ​ ក្រសួង​ រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ​ថា​ ការ​សង​សង់​សំណង់​គ្រោង​ដែក​ទាំងនេះ​អាច​នឹង​មាន​ហានិភ័យ​នៅ​ថ្ងៃមុខ​។

លោក​ ក៏បាន​ដាក់​ផែនការ​ឲ្យ​មន្ត្រី​មន្ទីរ​ ឫអង្គភាព​ជំនាញ​ពាក់ព័ន្ធ​នានា​ត្រូវ​ចុះ​ពិនិត្យ​សំណង់​ នៅ​តាម​ការដ្ឋាន​តំបន់​នី​មួយ​ៗ ឲ្យបាន​លឿន​ និង​ម៉ត់​ហ្មត់​បំផុត​ដើម្បី​បង្ការ​ហានិភ័យ​ ឫគ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​នៅ​ថ្ងៃខាងមុខ​។

ក្រោយ​កា​រប​ញ្ជារ​ដោយ​ផ្ទាល់​ពីសំណាក់​សម្តេច​តេជោ​ ហ៊ុន​ សែន​ ឱ្យ​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​ជាបន្ទាន់​កាលពី​យប់​ថ្ងៃទី២៣​ ខែមិថុនា​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​បង្កើត​ក្រុមការងារ​ពិសេស​ចំនួន ៨ក្រុម​បន្ថែម​ ដើម្បី​គាំទ្រ​ដល់​ការស្រាវជ្រាវ​ ជាពិសេស​ សិក្សា​លម្អិត​ទៅលើ​ករណី​នៃ​ការ​បាក់​រលំ​អគារ​កម្ពស់៧ជាន់​ ដែល​បណ្តាល​ឱ្យ​មនុស្ស​ចំនួន២៥នាក់​ស្លាប់​ និង​ចំនួន២៤នាក់​រង​របួស​៕

សម្តេច​ហ៊ុន​ សែន​ តែងតាំង​លោក​ គូច​ ចំរើន​ ជា​អភិបាលខេត្ត​ព្រះសីហនុ​ ជំនួស​លោក​ យន្ត​ មីន​ ដែល​លាលែង​ពី​តំណែង

0

​ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ​បន្ទាប់ពី​មានការ​ស្នើសុំ​លាលែង​ពី​តំណែង​ជា​អភិបាលខេត្ត​ដោយ​ផ្ទាល់​ពី​លោក​ យន្ត​ មីន​ សម្ដេច​ តេជោ​ បានសម្រេច​តាម​សំ​ណើរ​ ហើយ​យក​លោក​ គួច​ ចំរើន​ អភិបាលខេត្ត​កំពង់ចាម​មកកាន់​ជំនួស​វិញ​ ។

សម្តេច​ តេជោ​ បាន​សរសេរ​នៅក្នុង​គណនី​ផ្ទាល់ខ្លួន​ថា​ “ក្នុង​ពេល​បំពេញការងារ​នៅ​ខេត្ត​ព្រះ​ សីហនុ​ ឯកឧត្តម​ យន្ត​ មីន​ អភិបាលខេត្ត​ព្រះសីហនុ​បាន​ទទួលស្គាល់​កំហុស​លើ​ការគ្រប់គ្រង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ដែល​បណ្តាល​អោយ​មានរឿង​ឈឺចាប់​កើតឡើង​។គាត់​បាន​ស្នើ​មក​ខ្ញុំ​ដើម្បី​លាលែង​ចេញពី​អភិបាលខេត្ត​ព្រះសីហនុ​”។

ក្នុង​ពេល​ជាមួយគ្នា​នោះ​ សម្តេច​ក៏បាន​សម្រេច​ ដក​លោក​ ញឹម​ វណ្ណ​ដា​ ពី​តំណែង​ជាទេ​សរ​ដ្ឋ​មន្ត្រី​ និង​ជា​អនុប្រធាន​ទី១នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ គ្រោះមហន្តរាយ​ដោយ​មូលហេតុ​ខ្វះ​ការទទួលខុសត្រូវ​និង​ភូតភរ​។

សម្ដេច​បាន​សរសេរ​ថា​ “ខ្ញុំ​ក៏​សូម​បញ្ជាក់​ថា​ថ្ងៃនេះ​ខ្ញុំ​បានសម្រេច​ចិត្ត​ដក​ ឯកឧត្តម​ ញឹម​ វណ្ណ​ដា​ ចេញពី​តំណែង​ជាទេ​សរ​ដ្ឋ​មន្ត្រី​និង​ជា​អនុប្រធាន​ទី១នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដោយ​មូលហេតុ​ខ្វះ​ការទទួលខុសត្រូវ​និង​ភូតភរ​»៕

បណ្តា​ស្ថានទូត​នានា​ប្រចាំ​នៅ​កម្ពុជា​ ផ្ញើ​សារ​ចូលរួម​រំលែកទុក្ខ​ចំពោះ​ព្រឹត្តិ​ការណ៍​បាក់​រលំ​សំណង់​អគារ​នៅ​ក្រុង​ព្រះសីហនុ​

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ នៅក្នុង​មហា​ព្រឹត្តិ​ការណ៍​ដ៏​ក្រៀមក្រំ​នៃ​ការ​បាក់​រលំ​សំណង់​អគារ​កម្ពស់៧ជាន់​នៅ​ ក្រុង​ព្រះសីហនុ​ កាលពី​ព្រឹក​ថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០១៩កន្លងទៅ​ ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ចំនួន២៥នាក់​បាន​ស្លាប់​ និង​ចំនួន២៤នាក់​រង​របួសធ្ងន់​ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នោះ​ បណ្តា​ស្ថានទូត​នានា​ប្រចាំ​នៅ​កម្ពុជា​ បាន​ផ្ញើ​សារ​ចូលរួម​រំលែកទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​សព្វ​ ក៏ដូចជា​សម្ដែង​នូវ​ការ​សោកស្ដាយ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ​។

គិត​ត្រឹម​ថ្ងៃទី២៤​ ខែមិថុនា​ ឆ្នាំ២០១៩​ វេលា​ម៉ោង​ ១ រសៀល​ ស្ថានទូត​ ដែល​បាន​ផ្ញើ​សារ​ចូលរួម​សម្ដែង​នូវ​ការ​សោក​ស្តាយ​នៅក្នុង​ព្រឹត្តិ​ការណ៍​សោកនាដកម្ម​ខាងលើ​នេះ​ ឃើញ​មាន​ដូចជា​ ស្ថានទូត​ចិន​ ស្ថាន​ជប៉ុន​ និង​ស្ថានទូត​បារាំង​។

តំណាង​ស្ថានទូត​ចិន​ ប្រចាំ​នៅ​កម្ពុជា​ បាន​សរសេរ​ថា​ ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា​មាន​អារម្មណ៍​ក្ដុកក្ដួល​ជា​ខ្លាំង​អំ​ពី​ឧប​ទ្ទេវ​ហេតុ​បាក់​រលំ​អគារ​ក្នុង​ខេត្ត​ព្រះសីហនុ​ នៅពេល​ទៀបភ្លឺ​ថ្ងៃទី២២​ ខែមិថុនា​ បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​ និង​របួស​ជាច្រើន​នាក់​។

ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ មាន​អារម្មណ៍​ក្ដុកក្ដួល​សោកស្ដាយ​ជា​ពន់ពេក​ និង​សូម​បួងសួង​ឲ្យ​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដែល​បាត់បង់​ជិ​វិត​បាន​ទៅកាន់​សុគតិភព​ សូម​ចូលរួម​រំលែកទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព​ផង​។ ជាមួយគ្នា​នេះ​ដែរ​ សូមជូនពរ​ឱ្យ​ជនរងគ្រោះ​ដែល​កំពុង​ទទួលការ​ព្យាបាល​បាន​ជាសះស្បើយ​ក្នុង​ពេល​ឆាប់​ៗ។

ក្រោយ​ឧប​ទ្ទេវ​ហេតុ​កើតឡើង​ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​បាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​សភា​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា​ និង​សហគ្រាស​ចិន​នៅ​ខេត្ត​ព្រះសីហនុ​ជាបន្ទាន់​ ដើម្បី​រៀបចំ​កម្លាំង​ជំនួយ​ និង​សម្ភារៈ​ ចាត់ចែង​គ្រឿងចក្រ​អេ​ស្កា​ទ័រ​ខ្នាត​ធំ​ជា​ដេីម​ ចូលរួម​ក្នុង​សកម្មភាព​សង្រ្គោះ​ឲ្យបាន​ទាន់ពេល​។

តាម​ដំណឹង​ទទួល​បាន​ពី​សភា​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា​ មកទល់​នឹង​ពេលនេះ​កំពុង​សម្របសម្រួល​កិច្ចការ​សង្រ្គោះ​ជាបន្តបន្ទាប់​នៅ​ទីនោះ​។

ឯកអគ្គ​រាជទូត​ជប៉ុន​ ប្រចាំ​នៅ​កម្ពុជា​ លោក​ ហូរី​ណូ​អ៊ុ​ជិ​ ហ៊ី​ដេ​ហ៊ី​សា​ ក៏​បា​នន​សរសេរ​សារ​រំលែកទុក្ខ​ផង​ដែរ​ថា​ “ខ្ញុំ​មាន​អារម្មណ៍​សោក​ស្តាយ​ជា​ពន់ពេក​ ក្រោយពី​បាន​ទទួល​ព័ត៌មាន​ ស្តី​ពី​ឧបទ្ទវហេតុ​បាក់​អាគារ​ ដែល​បាន​កើតឡើង​ នៅ​ថ្ងៃទី២២​ ខែមិថុនា​ នៅ​ខេត្ត​ព្រះសីហនុ​។ ខ្ញុំ​សូម​ចូលរួម​រំលែកទុក្ខ​ ជាមួយ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ និង​សូម​បួងសួង​ឲ្យ​វិញ្ញាណក្ខន្ធ​ របស់​ជនរងគ្រោះ​ទៅកាន់​សុគតិភព​” ៕

មេដឹកនាំកម្ពុជា ឡាវ និងវៀតណាមនឹងប្រែក្លាយតំបន់ត្រីកោណជាប៉ូលសេដ្ឋកិច្ចថ្មី

0

ដោយវុត្ថា

ភ្នំពេញ៖មេដឹកនាំប្រទេសកម្ពុជា ឡាវ និងវៀតណាម បានសន្យារួមគ្នាថា នឹងខិតខំប្រឹងប្រែងប្រែក្លាយតំបន់ត្រីកោណរបស់ប្រទេសទំាង៣ ឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចថ្មី។

នៅក្នុងជំនួបពិភាក្សាការងារត្រីភាគីក្រៅពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នៅទីក្រុងបាងកក ប្រទេសថៃកាលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះកន្លងមកនេះរវាងនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីឡាវ លោក ថងលួន ស៊ីសូលីត និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ៊្វុក បានផ្លាស់ប្តូរទស្សនៈ និងមតិមួយចំនួនទាក់ទិនទៅនិងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ។ ជាពិសេសទាក់ទិនទៅការអភិវឌ្ឍក្នុងតំបន់ត្រីកោណ ដែលជាតំបន់ជាប់ព្រំដែននៃប្រទេសទាំងបី។

នាយករដ្ឋមន្ត្រីនៃប្រទេសទាំងបី បានវាយតម្លៃខ្ពស់ និងកោតសរសើចំពោះលទ្ធផលជាវិជ្ជមាន របស់ក្រុមការងារនៃតំបន់អភិវឌ្ឍន៍ត្រីកោណ ដែលបានចូលរួមចំណែកកៀរគររកប្រភពជំនួយពីគ្រប់ទិសទី ក្នុងការអភិវឌ្ឍតំបន់ត្រីកោណឲ្យមានការប្រែប្រួលមុខមាត់ថ្មី និងមានការរីកចម្រើនជាលំដាប់។

ជាពិសេសបានប្រែក្លាយពីតំបន់មួយដែលប្រជាពលរដ្ឋមានជីវភាពក្រីក្រឲ្យក្លាយទៅជាតំបន់មួយមានការតភ្ជាប់លើផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ន ការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន។

ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងបីក៏បានប្តេជ្ញារួមគ្នាថា នឹងខិតខំប្រែក្លាយតំបន់ត្រីកោណអភិវឌ្ឃន៍ឱ្យកាន់ទៅជាប៉ូលសេដ្ឋកិច្ចថ្មីមួយទៀតសម្រាប់ប្រទេសទាំងបី ពិសេសការខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងប្រទេសទាំងបីឲ្យកាន់តែមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

លោកបណ្ឌិតហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានឱ្យដឹងដែរថា តំបន់ត្រីកោណនេះគេហៅថា តំបន់កន្ទុយនាគ ហើយនេះគឺជាចំណុចពិសេសមួយដែលរដ្ឋាភិបាលនៃប្រទេសទាំង ៣ ក្នុងការប្រែក្លាយតំបន់នេះទៅជាប៉ូលសេដ្ឋកិច្ចថ្មីដែលធ្វើឱ្យមានសក្តានុពលនៅក្នុងតំបន់នេះ កាន់តែមានភាពទាក់ទាញសេដ្ឋកិច្ចបន្ថែមទៀត ។

លោកបន្ថែមថា មិនត្រឹតែប៉ុណ្ណោះវានឹងធ្វើឱ្យមានចំណូលសេដ្ឋកិច្ចមួយផ្នែកបន្ថែមទៀត ក្រៅពីចំណូលមកពីតំបន់ ឬប៉ូលសេដ្ឋកិច្ចផ្សេងទៀត តាមរយៈការដឹកជញ្ជូនទំនិញផ្សេងៗ រួមមានសម្ភារៈសំណង់ អេឡិកត្រូនិក ការងារជូនពលរដ្ឋ និងជាពិសេសទេសចរណ៍មកកាន់ប្រទេសកម្ពុជា។

រដ្ឋាភិបាលប្រទេសកម្ពុជា ឡាវ និងវៀតណាម បានព្រមព្រៀងគ្នាបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV) នៅឆ្នាំ១៩៩៩។ តំបន់អភិវឌ្ឍន៍ត្រីកោណនេះ មានខេត្តចំនួន១៣ ក្នុងនោះប្រទេសកម្ពុជាមានខេត្តចំនួន៤ គឺខេត្តស្ទឹងត្រែង រតនគីរី មណ្ឌលគិរី និងខេត្តក្រចេះ, ប្រទេសឡាវ មានខេត្តចំនួន៤ និងប្រទេសវៀតណាម មានខេត្តចំនួន៥។ ភាគីពាក់ព័ន្ធនៃប្រទេសទាំងបីតែងតែជួបប្រជុំគ្នាជារៀងរាល់ឆ្នាំ ដើម្បីគំាទ្រ និងជំរុញដល់ការងារអភិវឌ្ឍនៃតំបន់អភិវឌ្ឍន៍ត្រីកោណនេះ៕

រដ្ឋាភិបាល​នឹង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​គម្រោង​ស្ថាបនា​ឡើងវិញ​ផ្លូវជាតិ​លេខ២​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​នឹង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្ថាបនា​ឡើងវិញ​នូវ​ផ្លូវជាតិ​លេខ​ ២ ជាមួយ​ក្រុមហ៊ុន​កូរ៉េ​នៅ​ថ្ងៃទី២៥​ ខែមិថុនា​ ឆ្នាំ២០១៩ខាងមុខនេះ​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​សាធារណៈ​ការ​ នឹង​ដឹកជញ្ជូន​ បានឱ្យ​ដឹង​នៅ​ថ្ងៃទី​ ២៤ខែមិថុនា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ លោក​ ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ នឹង​អញ្ជើញ​ ជា​អធិបតីភាព​ នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​ផ្លូវជាតិ​លេខ២​ (ពី​តាខ្មៅ​ ដល់​អូរ​ចំបក់​) និង​ផ្លូវជាតិ​លេខ២២​ (ពី​អូរ​ចំបក់​ ដល់​អង្គតាសោម​) រវាង​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ និង​ក្រុមហ៊ុន​ HANSHIN​ Engineering​ &​ Construction​ Co​. Ltd​ ដែល​ជា​គម្រោង​ ឥណទាន​សម្បទាន​ ពី​រដ្ឋាភិបាល​កូរ៉េ​។

គម្រោង​ផ្លូវជាតិ​លេខ​ ២ គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​ ៥៦លាន​ដុល្លារ​អាមេរិក​ ក្រោម​កម្ចី​ឥណទាន​ពី​ រដ្ឋាភិបាល​កូរ៉េ​ និង​ថវិកា​រប​ដិ​ភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ប្រមាណ​ ៨.៥លាន​ដុល្លារ​អាមេរិក​ មាន​ប្រវែង​ ៦៦គីឡូម៉ែត្រ​។ នេះ​បើ​យោង​តាម​ លោក​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ បានឱ្យ​ដឹង​កាលពី​កន្លងមក​។

ក្នុង​នោះ​ ចាប់ពី​រង្វង់​មូល​តាខ្មៅ​ រហូតដល់​រង្វង់​មូល​អូរ​ចំបក់​មាន​ប្រវែង​ ៥៧គីឡូម៉ែត្រ​ និង​ ៩គីឡូម៉ែត្រ​ នៅ​លើ​ផ្លូវជាតិ​លេខ​ ២២​ គ្រោង​ក្រាល​កៅស៊ូ​ AC​ សង់ស្ពាន​ថ្មី​ និង​ពង្រីក​ទទឹង​ផ្លូវ​ឲ្យបាន​ ១៣ម៉ែត្រ​ តាម​ទំហំ​ចរាចរណ៍​ និង​តាម​ដំណាក់កាល​។

រីឯ​ ចាប់ពី​រង្វង់​មូល​គួរស្រូវ​ ទៅ​ទិសខាងត្បូង​ប្រវែង​ ៨គីឡូម៉ែត្រ​ គ្រោង​នឹង​សាងសង់​ជា​ ៤គន្លង​។បច្ចុប្បន្ន​ដៃគូ​អភិវឌ្ឍន៍​កូរ៉េ​ កំពុង​ជ្រើសរើស​ទីប្រឹក្សា​បច្ចេក​ទេ​ ដើម្បី​ចាប់ផ្តើម​រៀបចំ​ Design​ និង​ជ្រើសរើស​ក្រុមហ៊ុន​សាងសង់​ ដោយដំណើរ​ការ​នេះ​ អាច​ចំណាយពេល​ ១ឆ្នាំ​ ទម្រាំ​បាន​អនុវត្ត​ការសាងសង់​ជាក់ស្តែង​។យ៉ាងណាមិញ​ លោក​ ស៊ុន​ ចាន់​ថុល​ នឹង​ស្នើសុំ​គោលការណ៍​ស្វែងរក​កញ្ចប់​ថវិកា​ពិសេស​ ដើម្បី​ជួសជុល​បណ្តោះអាសន្ន​ឲ្យបាន​ទាន់ពេល​វេលា​ មិន​រង់ចាំ​រហូតដល់​ ១ឆ្នាំ​នោះ​ឡើយ​។

គម្រោង​នេះ​ នឹង​ត្រូវ​ចាប់ផ្តើម​ឲ្យបាន​លឿន​ ទាំងយប់​ និង​ថ្ងៃ​ ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ នឹង​សម្រួល​ដល់​ចរាចរណ៍​ជូន​ដល់​ បងប្អូន​ប្រជាពលរដ្ឋ​៕