ប្រទេសអ៊ីរ៉ង់បង្ហាញប្លង់ស្ថាបត្យកម្មអាគារសហសម័យ ដ៏គួរឲ្យស្ញប់ស្ញែង

0

ដោយៈ គង់ ម៉ាណា

    ប្រទេសអ៊ីរ៉ង់ៈ ស្ថាបត្យករបានបង្ហាញនូវទម្រង់ស្ថាបត្យកម្ម ដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយ ក្នុងការរចនាដែលមានបង្កប់ដោយភាពចម្រុះ នៃសហសម័យ។

គំរោងនោះ គឺអគារShoupé គឺជាអគារខ្ពស់ដែលប្រើប្រាស់ចម្រុះប្រកបដោយគ្រប់ចក្ខុវិស័យ។

គម្រោងសាងសង់ដោយក្រុមហ៊ុន KanLan សម្រាប់ឆ្នេរសមុទ្រ Babolsar នៅ Mazandaran ប្រទេសអ៊ីរ៉ង់ មានគម្រោងប្លង់18 ជាន់ មានក្រឡាផ្ទៃសរុប22,000 ម៉ែត្រការ៉េ។

គម្រោងបានរចនាឡើងតាមអ័ក្សមេបញ្ឈរ ទ្រដោយសសរដ៏រឹងម៉ាំកណ្តាលតែមួយ។ គម្រោងប្លង់សម្រាប់ជាបន្ទប់អាផាតម៉ិន ស្នាក់នៅ ផ្សារទេសចរណ៏ និងសេវាទេសចរណ៏ជាច្រើនប្រភេទ។

ទោះបីជាមិនទាន់សាងសង់ក៏ដោយ គម្រោងនេះត្រូវបានទទួលស្គាល់ជាមួយនឹងពានរង្វាន់ មហោស្រពស្ថាបត្យកម្មពិភពលោកឆ្នាំ 2024 នៅប្រទេសអង់គ្លេស ជាគម្រោងស្ថាបត្យកម្ម ដែលបង្កើតឡើងដោយគំនិតឆ្នៃប្រឌិតខ្ពស់៕

សិក្សាពីស្ថានភាពនិងឱកាសវិនិយោគលើវិស័យអចលនទ្រព្យ នៅកម្ពុជានៅឆ្នាំ២០២៥នេះ

0

ដោយៈ គង់ សូរិយា

ភ្នំពេញ បើគិតត្រឹមដើមឆ្នាំ2025នេះ ទីផ្សារអចលនវត្ថុកម្ពុជាបង្ហាញនូវទិដ្ឋភាពប្លែកៗ សម្រាប់អ្នកវិនិយោគ ទាំងឱកាស និងបញ្ហាប្រឈមដែលជះឥទ្ធិពល ដល់ការត្រឡប់មកវិញដែលមានសក្តានុពល។

កំណើនសេដ្ឋកិច្ច និងសក្ដានុពលទីផ្សារ

សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​គេ​ព្យាករ​ណ៍ថា ​នឹង​មាន​កំណើន​៦,៣ភាគរយ​ក្នុង​ឆ្នាំ​២០២៥ ដែល​ជា​សញ្ញា​នៃ​ការ​វិល​ទៅ​រក​កម្រិត​មុន​ការ​រាតត្បាត​។ កំណើននេះត្រូវបានគាំទ្រ ដោយអតិផរណាមានស្ថិរភាព និងអត្រាប្តូរប្រាក់ថេរ។

ការយល់ដឹងអំពីវិស័យជាក់លាក់

  • អចលនទ្រព្យលំនៅដ្ឋាន៖ ទីផ្សារលំនៅឋានប្រណិតក្នុងរាជធានីភ្នំពេញ កំពុងមានការកើនឡើងនៃយូនីត ដែលមានចំនួនលើសពី 30,000 នៅឆ្នាំ2024 ហើយគ្រោងនឹងពង្រីកដល់80,000នៅឆ្នាំ 2025។ ការកើនឡើងយ៉ាងឆាប់រហ័ស នៃការផ្គត់ផ្គង់នេះត្រូវបានគេរំពឹងថានឹងលើសពីតម្រូវការ ដែលអាចនាំឱ្យមានការកែតម្រូវតម្លៃ។

អចលនទ្រព្យពាណិជ្ជកម្ម

វិស័យពាណិជ្ជកម្មប្រឈមមុខនឹងបញ្ហា ដូចជា ការថយចុះអត្រាកាន់កាប់ និងការផ្គត់ផ្គង់លើសចំណុះនៃការិយាល័យ។ គម្រោងសាងសង់មួយចំនួនត្រូវបានផ្អាក ដែលបង្ហាញពីវិធីសាស្រ្តប្រុងប្រយ័ត្នក្នុងចំណោមអ្នកអភិវឌ្ឍន៍ និងអ្នកវិនិយោគ។

ការពិចារណាលើការវិនិយោគ

ខណៈពេលដែលទស្សនវិស័យសេដ្ឋកិច្ចទាំងមូល មានភាពវិជ្ជមាន ដំណើរការនៃវិស័យអចលនទ្រព្យ ប្រែប្រួលតាមផ្នែកផ្សេងៗ។ ការផ្គត់ផ្គង់លើសលប់ នៅក្នុងទីផ្សារលំនៅដ្ឋាន និងពាណិជ្ជកម្មដ៏ប្រណិតអាចនាំឱ្យទិន្នផលជួលទាប និងការឡើងថ្លៃដើមទុននៅក្នុងតំបន់ទាំងនេះ។

ផ្ទុយទៅវិញ លំនៅឋាន និងអាផាតមិនដែលមានតម្លៃសមរម្យ កំពុងក្លាយជាឱកាសវិនិយោគដ៏ជោគជ័យ ដោយសារតម្រូវការមាននិរន្តរភាព។

ហេតុនេះ ការត្រឡប់មកវិញនៃការវិនិយោគ ក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ2025 គឺមានភាពចម្រុះ និងពឹងផ្អែកយ៉ាងខ្លាំងទៅលើផ្នែកទីផ្សារជាក់លាក់។ វិនិយោគិនត្រូវបានណែនាំឱ្យធ្វើការស្រាវជ្រាវទីផ្សារឱ្យបានហ្មត់ចត់ ផ្តោតលើវិស័យដែលមានសក្ដានុពល នៃតម្រូវការផ្គត់ផ្គង់អំណោយផល និងពិចារណាលើការរំពឹងទុករយៈពេលវែង ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង៕

គំរោងវិនិយោគលើប្រព័ន្ឋលូនិងរំដោះទឹកស្របផ្លូវជាតិលេខ៤សម្រេចបានវឌ្ឍនភាពយ៉ាងប្រសើរ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ឋប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិច នៅភូមិសាស្ត្ររាជធានីភ្នំពេញ លើកំណាត់ផ្លូវជាតិលេខ៤ និងតាមបណ្តោយផ្លូវរថភ្លើង សម្រេចវឌ្ឍនភាពបាន៦៦,៥០ភាគរយ។

នេះបើតាមព័ត៌មានចេញផ្សាយ ដោយក្រសួងសាធារណៈការ និងដឹកជញ្ជូនកាលពីចុងសប្តាហ៍មុន។

របាយការណ៍បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ឋប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិច នៅភូមិសាស្ត្ររាជធានីភ្នំពេញ លើកំណាត់ផ្លូវជាតិលេខ៤ និងតាមបណ្តោយផ្លូវរថភ្លើង សម្រេចវឌ្ឍនភាពបាន ៦៦,៥០% ហើយ។

គម្រោងនេះអនុវត្តដោយក្រុមហ៊ុនសាងសង់ PPPP-TCM JV ដែលមានទំហំការងារ ១.) ការងារសាងសង់លូប្រអប់តាមបណ្តោយផ្លូវជាតិលេខ៤ ខាងឆ្វេងដៃ ក្នុងចន្លោះ PK 14+050 ដល់ 19+700 និង ២.) ការងារកាយស្តារប្រឡាយប្រវែង៦១០០ម៉ែត្រ ការងារដំឡើងលូអ៊ុយ ប្រវែង ១៩៧០ម៉ែត្រ ការងារសាងសង់លូប្រអប់ផ្លូវឆ្លងកាត់ចំនួន៩ទីតាំង និងការងារសាងសង់ទ្វារទឹក៤ទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ចន្លោះ PK15+450 ដល់ 23+550  និងត្រួតពិនិត្យបច្ចេកទេស ដោយអគ្គនាយកដ្ឋានជំនាញ នៃក្រសួងសាធារណការ និងដឹកជញ្ជូន៕

ដំណឹងល្អ៖ ផ្លូវជាតិលេខ៤៨ សម្រេចការសាងសង់បាន ៨៣,១២% ហើយ

0

ខេត្តកោះកុង៖ នាព្រឹកថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ដោយមានការចូលរួមពី លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងដែលទទួលបន្ទុកការងារ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប។

ផ្លូវជាតិលេខ ៤៨ ប្រវែងសរុប ១៤៨,០៣ គ.ម (PK០០០+០០០ – PK១៤៨+០៣៨) ប្រភេទផ្លូវកម្រាលបេតុងកៅស៊ូ (AC) ចាប់ផ្តើមពីចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គ.មលេខ១៤១+៧៥០ (ចម្ការហ្លួង) រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង គម្រោងសាងសង់បានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ខណៈបច្ចុប្បន្ននេះសម្រេចការសាងសង់បាន ៨៣,១២%។

ផ្លូវនេះគឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម និងទេសចរណ៍ ហើយខ្សែផ្លូវនេះដើរតួនាទី ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក៏ដូចជាខេត្តកោះកុង ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច៕

:: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)
– Facebook: https://www.facebook.com/mpwt.gov.kh
– Telegram: https://t.me/mpwtnews
– TikTok: https://www.tiktok.com/@mpwt.tiktok
– YouTube: https://www.youtube.com/@mpwt.youtube

រដ្ឋាភិបាលសម្រេចដាក់តំបន់ព្រៃសហគមន៍ព្រៃថ្កូវ ក្នុងខេត្តសៀមរាបជាដីរបស់រដ្ឋ

0

ដោយៈ គង់ សូរិយា

    សៀមរាបៈ រដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី បានសម្រេចចុះបញ្ជី តំបន់ព្រៃសហគមន៍ព្រៃថ្កូវ ស្ថិតក្នុងខេត្តសៀមរាប មានទំហំ ១៥.៦៤ ហិកតា ត្រូវបានចុះបញ្ជីជាដីរដ្ឋ។

តំបន់ព្រៃសហគមន៍ព្រៃថ្កូវ ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ជាធរមាន។

ក្រសួងរៀបចំដែនដីបានចុះបញ្ជីរទីតាំងដីសហគមន៍ ព្រៃ បឹងធម្មជាតិជាដើម ជាទ្រព្យសម្បត្តិរបស់រដ្ឋ ដើម្បីរក្សានិងអភិរ័ក្សធនធានធម្មជាតិទាំងនោះសម្រាប់សហគមន៍ ក៏ដូចជា សម្រាប់ផលប្រយោជន៍ជាតិ៕

រូបតំណាង

More foreigners buy homes in Hanoi

0

Foreigners purchased over 2,800 apartments in Hanoi in 2024, twice the number they bought in the entire five years from 2018 to 2022, the Vietnam Association of Realtors said.

In the five-years period 1,765 apartments had been bought by foreigners, the association said in a recent report.

“This [more foreigners buying homes] is a positive sign for the real estate market as it helps sell a large number of unsold high-end and luxury properties,” the association said, adding it expects sales to continue growing. In any apartment project, foreigners can buy 30% of the units.

The number of foreign workers coming to northern Vietnam for employment, particularly in senior positions such as executives, specialists, and technical workers, is increasing. Many of them seek to buy housing in Hanoi, the association said.

Property consultancy CBRE Vietnam noted in a report last year that since 2015, when the government began removing barriers to foreigners’ acquisition of real estate, 75% of the apartments sold to foreigners were bought by people from China, Hong Kong, Taiwan, and South Korea.

It said most foreigners buying real estate in Vietnam are doing so with an eye on price appreciation, and few rent out their properties.
“Not many foreigners, other than those who plan to live in Vietnam in the long term, purchase homes for personal use,” CBRE added.

Source: Vnexpress

ទីក្រុងឌូបៃក្លាយជាគោលដៅអាទិភាពកំពូលសម្រាប់ការវិនិយោគលើអចលនទ្រព្យរបស់មហាសេដ្ឋីឥណ្ឌា

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការស្ទង់មតិថ្មីមួយពីទីភ្នាក់ងារអចលនទ្រព្យ Sotheby’s បានបង្ហាញថា ទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម(UAE)បានវ៉ាដាច់ទីក្រុងឡុងដ៍នៃប្រទេសអង់គ្លេស ដោយក្លាយជាគោលដៅអាទិភាពកំពូលសម្រាប់ការវិនិយោគលើអចលនទ្រព្យរបស់មហាសេដ្ឋីឥណ្ឌា។

ការស្ទង់មតិបានបង្ហាញទៀតថា ចំនួន២២ភាគរយនៃមហាសេដ្ឋីឥណ្ឌា ដែលមានទ្រព្យសម្បត្តិចាប់ពី១លានដុល្លារទៅ៥លានដុល្លារ (HNIs) និងមហាសេដ្ឋីឥណ្ឌា ដែលមានទ្រព្យសម្បត្តិចាប់ពី៣០លានដុល្លារទៅ៩៩៩លានដុល្លារ (Ultra-HNIs) បានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគអចលនទ្រព្យនៅក្រៅប្រទេសនៅឆ្នាំ២០២៥នេះ។

ទីក្រុងឌូបៃបន្តទាក់ទាញអ្នកវិនិយោគឥណ្ឌា ដោយសារទីក្រុងនេះមានហេដ្ឋារចនាសម្ព័ន្ធលំដាប់ពិភពលោក ស្ថាបត្យកម្មទំនើប និងមានភូមិសាស្ត្រនៅជិតប្រទេសឥណ្ឌា។

ក្រៅពីភាពទាក់ទាញទាំងនេះ ទីក្រុងឌូបៃជាជម្រករបស់ជនភៀសខ្លួនឥណ្ឌាដ៏ធំមួយ ដែលមានពលរដ្ឋឥណ្ឌាចំនួនជាង៣,៥លាននាក់រស់នៅទីនោះ។ ម៉្យាងវិញទៀត ទីផ្សារអចលនទ្រព្យនៅទីក្រុងឌូបៃអាចផ្តល់ភាគលាភពីការជួល (Rental Yields) ចន្លោះពី៦ភាគរយទៅ៨ភាគរយជារៀងរាល់ឆ្នាំ។

ជាមួយគ្នានោះ តម្លៃអចលនទ្រព្យនៅទីក្រុងឌូបៃបន្តហក់ឡើងថ្លៃយ៉ាងគំហុក ងហើយនេះជាឱកាសវិនិយោគដែលអាចទទួលបានផលចំណេញខ្ពស់សម្រាប់វិនិយោគិន បូករួមទាំងស្ថិរភាពនៃរូបិយបណ្ណក្នុងស្រុក (Dirham) របស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម។

លើសពីនេះទៀត វិនិយោគិនបរទេសអាចទទួលបានទិដ្ឋាការស្នាក់នៅរយៈពេល១០ឆ្នាំនៅក្នុងទីក្រុងឌូបៃតាមរយៈការវិនិយោគអចលនទ្រព្យក្នុងទំហំទឹកប្រាក់ប្រមាណ៥៤៤.៥២១ដុល្លារអាមេរិក។

ភាពទាក់ទាញទាំងអស់នេះបានធ្វើឱ្យទីក្រុងឌូបៃវ៉ាដាច់ទីក្រុងឡុងដិ៍ ដោយក្លាយជាជម្រើសកំពូលសម្រាប់ក្រុមមហាសេដ្ឋីឥណ្ឌា ដែលស្វែងរកការវិនិយោគអចលនទ្រព្យដ៏មានស្ថិរភាព និងផ្តល់ផលចំណេញខ្ពស់៕ប្រភព: Hindustan Times៕

Here’s what’s driving super-rich Indians to invest in Dubai’s real estate market

0

As many as 22% of High-Net-Worth individuals (HNIs) and ultra-HNIs are interested in investing in international real estate, and Dubai has overtaken London as the top choice for international locations, a new survey by Luxury Residential Outlook Survey 2025 conducted by India Sotheby’s International Realty (ISIR) has shown.

It showed that the interest in international real estate among the super-rich has grown from 10-11% historically to 22% in 2025, marking a notable surge.

The survey showed that there has been a rising interest in second and holiday homes, with 54% of respondents considering properties in hill or beach destinations. Convenience is key, as 55% prefer homes within a four-hour drive.

Only 20% opt for international locations. It said that Dubai has overtaken London as the top choice among global markets, with US cities also gaining attention.

Here’s why Dubai continues to draw super-rich Indian property investors

Dubai continues to draw Indian property investors due to its world-class infrastructure, modern architecture, and close proximity to India. Flight durations are just 2–4 hours from major Indian cities. Adding to its appeal, Dubai is home to a large Indian diaspora, with over 3.5 million Indian expatriates residing there, ISIR said.

The city has offered lucrative rental yields of 6–8% annually, capital appreciation, and the stability of the AED, which is pegged to the USD. Moreover, investors can secure a 10-year residency visa with a real estate investment of 2 million AED, making Dubai a top choice for Indians seeking stable and rewarding property investments, it said.

Overall, the survey showed that the outlook among UHNIs and HNIs regarding real estate has moderated, with 62% planning to invest in the next 12–24 months compared to 71% in 2024. Despite this slight dip,steady confidence underscores real estate’s enduring appeal as a wealth-building asset.

HNIs and UHNIs remain primarily motivated by capital appreciation, with 55 percent citing it as their main reason for investing in luxury residential real estate in 2025, up from 44 percent in 2024.

Source: Hindustan Times

ជនបរទេសកំពុងសម្រុកទិញអាផាតមុិនរាប់ពាន់យូនីតនៅក្នុងទីក្រុងហាណូយ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមសមាគមអ្នកអចលនទ្រព្យវៀតណាម(VAR) បានឱ្យដឹងថា ជនបរទេសបានទិញអាផាតមុិនចំនួនជាង២.៨០០យូនីតនៅក្នុងទីក្រុងហាណូយកាលពីឆ្នាំ២០២៤ កើនឡើង២ដងធៀបនឹងចំនួនដែលពួកគេបានទិញក្នុងរយៈពេល៥ឆ្នាំចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២។

ក្នុងរយៈពេល៥ឆ្នាំនោះ ជនបរទេសបានទិញអាផាតមុិននៅរដ្ឋធានីហាណូយត្រឹមតែ១.៧៦៥យូនីតប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវថ្មី ដែលដកស្រង់ចុះផ្សាយដោយសារពត៌មានវៀតណាម Vnexpress។

សមាគមអ្នកអចលនទ្រព្យវៀតណាម(VAR) បានលើកឡើងថា “នេះជាសញ្ញាវិជ្ជមានមួយសម្រាប់ទីផ្សារអចលនទ្រព្យ ព្រោះជនបរទេសបានជួយទិញអាផាតមុិនលំដាប់ខ្ពស់ជាច្រើន ដែលអ្នកអភិវឌ្ឍន៍លក់មិនដាច់”។

សមាគមបានព្យាករណ៍ថា ការលក់នឹងបន្តកើនឡើង ខណៈច្បាប់របស់ប្រទេសវៀតណាមបានអនុញ្ញាតឱ្យជនបរទេសអាចទិញបានអាផាតមុិនចំនួន៣០ភាគរយនៃចំនួនយូនីតសរុបនៅក្នុងគម្រោងអាផាតមុិនណាមួយ។

ចំនួន​ជនបរទេស​ ដែលបានចូលមក​ស្វែងរក​ការងារ​ធ្វើនៅតំបន់ភាគខាងជើងនៃប្រទេសវៀតណាមកំពុង​កើនឡើង ជាពិសេស​ការងារ​ជាន់ខ្ពស់​ រួមមានដូចជា​ ថ្នាក់ដឹកនាំប្រតិបត្តិ អ្នកឯកទេស និង​កម្មករ​ផ្នែកបច្ចេកទេស​​​ ហើយជនបរទេសភាគច្រើនបានស្វែងរកទិញលំនៅដ្ឋាននៅទីក្រុងហាណូយ។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE Vietnam បានអះអាងថា ចាប់តាំងពីរដ្ឋាភិបាលវៀតណាមបានចាប់ផ្តើមដកចេញនូវការរឹតបន្តឹងលើការទិញអចលនទ្រព្យដោយជនបរទេសចាប់ពីឆ្នាំ២០១៥មក ជនបរទេសភាគច្រើនដែលបានទិញអាផាតមុិននៅវៀតណាម រួមមានជនជាតិចិន ហុងកុង តៃវ៉ាន់ និងកូរ៉េភាគខាងត្បូង។

យោងតាមក្រុមហ៊ុន CBRE បានឱ្យដឹងទៀតថា មូលហេតុ ដែលនាំឱ្យជនបរទេសភាគច្រើនសម្រេចចិត្ដទិញអចលនទ្រព្យនៅក្នុងប្រទេសវៀតណាម ដោយសារពួកគេសម្លឹងឃើញឱកាសចំណេញខ្ពស់ ពីការហក់ឡើងថ្លៃនៃតម្លៃអចលនទ្រព្យក្នុងប្រទេសមួយនេះ៕ប្រភព: Vnexpress៕

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃច័ន្ទនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះយ៉ាងគំហុកក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ ខណៈប្រាក់ដុល្លារអាមេរិកបានស្ទុះងើបឡើងថ្លៃ ដោយសារតែការភ័យខ្លាចកាន់តែខ្លាំងឡើងចំពោះលទ្ធភាពនៃការផ្ទុះសង្រ្គាមពាណិជ្ជកម្មពិភពលោក ដោយសារគោលនយោបាយគាំពារនិយមរបស់រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះជាង១ភាគរយដល់២៧៧២,៥០ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៩៥ភាគរយដល់២៨០៨,១០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៧នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨២,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងបន្តរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៩ ខែមីនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានស្ទុះងើបឡើងថ្លៃដល់១០៩,៨៨ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៨,៣៧ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ១,៥៨ភាគរយដល់៣១,៧៥ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ២ភាគរយដល់១០២២,៨ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ១,៤៧ភាគរយដល់១.០៥៦ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤០នាទីព្រឹក៕