មន្ត្រី​ជាន់ខ្ពស់​ក្រ​សួង​ដែនដី​៖ តម្លៃ​ដី​កើនឡើង​បញ្ជាក់​ពី​កំនើន​សេដ្ឋកិច្ច​ដ៏​រ៉ឹង​មាំ​របស់​កម្ពុជា​

1
ក្រសួងរៀបចំដែនដី

ដោយ​ គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ មន្រ្តី​ជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​អះអាង​ថា​ កម្ពុជា​មាន​ភាព​រីកចម្រើន​និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ ហើយ​កំណើន​នៃ​តម្លៃ​ដីធ្លី​បច្ចុប្បន្ន​បាន​បញ្ជាក់​ពី​ភាព​រ៉ឹង​មាំ​នៃ​កំនើន​សេដ្ឋកិច្ច​កម្ពុជា​។

រដ្ឋលេខាធិការ​ក្រសួង​ដដែល​នេះ​ លោក​ប៉ែន​ សុផល​បាន​ថ្លែង​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ តាមរយៈ​គោលនយោបាយ​ជាតិ​ស្តី​ពី​ ការរៀបចំ​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​; ដើម្បី​ធានា​ការគ្រប់គ្រង​ការអភិវឌ្ឍន៍​ និង​ការប្រើ​ប្រាស់​ដី​និង​ធនធាន​ធម្មជាតិ​ឲ្យ​មានប្រសិទ្ធភាព​ ចីរភាព​ និង​តុល្យភាព​ កម្ពុជា​បាន​កំណត់​ប៉ូល​អភិវឌ្ឍន៍​ជាតិ​របស់​ខ្លួន​ ទី១​. រាជធានី​ភ្នំពេញ​ ទី២​. ខេត្តសៀមរាប​(ប៉ូល​បី​តិ​កភ័​ណ្ឌ​ជាតិ​ ) និង​ប៉ូល​ទី៣​. តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ ដែល​មាន​ខេត្ត​ជាប់​សមុទ្រ​ទាំងបួន​។

លោក​បន្ត​ថា​ “បុ​ច្ចុ​ប្ប​ន្ន​ប៉ូល​ទាំង​បី​នេះ​កំពុង​រីកចម្រើន​ខ្លាំង​ ហើយ​ក្រសួង​បាន​ចាត់ទុកថា​ ខេត្ត​ព្រះសីហនុ​ ដែល​កំពុង​មាន​ការ​​អភិវឌ្ឍ​ខ្លាំង​យ៉ាង​គំហុក​ ជា​តំបន់​ក្បាល​នាគ​នៃ​កម្ពុជា​”។ លោក​បន្ត​ថា​ “រាជធានី​ភ្នំពេញ​ជា​ខ្លួន​នាគ​ និង​កន្ទុយនាគ​ នៅ​ភូមិ​ភា​គឥសាន្តនៃ​ប្រទេស​ ដែល​ជា​ប៉ូល​អភិវឌ្ឍន៍​ទី៤​ ដែល​មានកំណត់​នៅក្នុង​គោលនយោបាយ​ជាតិ​ស្តី​ពី​ ការរៀបចំ​ដែនដី​ផង​ដែរ​ ហើយ​ប៉ូល​ទី៤នេះ​ ជា​ប៉ូល​ កសិ​ឧស្សាហកម្ម​ និង​ទេសចរណ៍​បែប​ធនធាន​ធម្មជាតិ​”។

លោក​ប៉ែន​ សុផល​បាន​បន្ត​ថា​ តម្លៃ​ដីធ្លី​ នៅក្នុង​តំបន់​ប៉ូល​ទាំង​បី​ដែល​កំពុងតែ​រីកចម្រើន​នា​ពេល​បច្ចុប្បន្ន​ ដូចជា​នៅ​ភ្នំពេញ​ សៀមរាប​ និង​ខេត្ត​តាម​ជាប់​ឆ្នេរសមុទ្រ​ អាច​លក់​បាន​មួយ​ការ៉េ​ អាច​ដល់​រយ​ដុល្លារ​ រាប់ពាន់​ដុល្លារ​។ ក្នុង​តម្លៃ​នេះ​បើ​ប្រៀប​ធៀប​ទៅ​នឹង​តម្លៃ​ដីធ្លី​កាលពី​ឆ្នាំ១៩៧៩​ វា​ខុសគ្នា​រាប់​រយ​ រាប់ពាន់​ដង​ ដែល​នេះ​បញ្ជាក់​ថា​ សេដ្ឋកិច្ច​កម្ពុជា​កំពុងតែ​កើន​ឡើង​​ខ្លាំង​។

លោក​បន្ត​ថា​ “តំបន់ឆ្នេរ​មាន​តួនាទី​សំខាន់​ នៅក្នុង​អក្ស័​នៃ​ការអភិវឌ្ឍន៍​ របស់​ប្រទេស​ទាំង​នៅ​ក្របខ័ណ្ឌ​អន្តរជាតិ​ ក្របខ័ណ្ឌ​តំបន់​ និង​ក្របខ័ណ្ឌ​ជាតិ​”។

ការ​កើនឡើង​តម្លៃ​ដីធ្លី​ ដោយសារ​កត្តា​ជាច្រើន​ ប៉ុន្តែ​កំនើន​សេដ្ឋកិច្ច​ដ៏​រ៉ឹង​មាំ​របស់​កម្ពុជា​ ពិតជា​មិន​អាចប​ដិ​សេ​ធបាន​។

អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោ​កយិន​ លាង​គង់​បាន​យល់ស្រប​នឹង​ការ​លើក​ឡើង​​របស់​មន្រ្តី​ជាន់ខ្ពស់​ខាងលើ​ ដោយ​លោក​បាន​មានប្រសាសន៍​ថា​ កត្តា​សុខ​សន្តិភាព​ ស្ថេរ​ភាព​នយោបាយ​នេះ​ហើយ​ ដែល​ធ្វើឲ្យ​រដ្ឋា​ភិ​បា​លមានលទ្ឋ​ភាព​ក្នុង​ការ​ដាក់ចេញ​ផែនការ​ គោលនយោបាយ​ ច្បាប់​បទដ្ឋាន​គតិយុត្តិ​នានា​ ដើម្បី​ជំ​រុ​ញ​កំនើន​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​។ លោក​បន្ត​ថា​ ជាក់ស្តែង​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ បាន​ធ្វើឲ្យ​សេដ្ឋកិច្ច​កម្ពុជា​ សម្រេច​បា​នកំនើន​ជាមធ្យម៧​,៧ភាគរយ​ ក្នុងរយៈពេល​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ​។

លោក​បន្ត​ថា​ “នៅពេល​សេដ្ឋកិច្ច​រីកចម្រើន​ កំនើ​នប្រា​ក់​ចំណូល​ប្រជាជន​កើនឡើង​ កំនើន​លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ក៏បាន​ធ្វើឲ្យ​សេដ្ឋកិច្ច​កម្ពុជា​ ពិសេស​វិស័យ​ដីធ្លី​ និង​សំណង់​កើនឡើង​ជា​ស្វ័យប្រវត្តិ​”។

យោង​តាម​ការសិក្សា​របស់​ក្រុមហ៊ុន​ CBRE​ Cambodia​ បាន​ឲ្យដឹង​ថា​ តម្លៃ​ដីធ្លី​នៅ​កម្ពុជា​មា​នកំនើន​ជាមធ្យម ៧ភាគរយ​ ក្នុងរយៈពេល១ទសវត្សរ៍​កន្លងមក​នេះ​ ពិសេស​រយៈពេល១០ឆ្នាំខាងមុខ​ ការព្យាករណ៍​នៅតែ​មាន​ភាព​វិជ្ជមាន​ ដោយ​តម្លៃ​ដីធ្លី​នឹង​កើន​ប្រមាណ៧ភាគរយ​បន្ថែម​ទៀត​ក្នុង​មួយឆ្នាំ​៕

ជប៉ុន​កំពុង​សិក្សា​សាងសង់​រោងចក្រ​ប្រព្រឹត្តិ​កម្ម​ទឹក​ស្អុយ​តម្លៃ​ ២៧លាន​ដុល្លារ​នៅ​ភ្នំពេញ​

0
រូបតំណាង

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​ជប៉ុន​ តាមរយៈ​ទីភ្នាក់ងារ​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​ ហៅ​កាត់​ថា​ (JICA​) សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា​ បាន​និង​កំពុង​សិក្សា​គម្រោង​សាងសង់​រោងចក្រ​ប្រព្រឹត្តិ​កម្ម​ទឹក​ស្អុយ​នៅ​រាជធានី​ភ្នំពេញ​។

ប្រធានមន្ទីរ​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ លោក​សាំ​ ពិសិដ្ឋ​បាន​ឲ្យដឹង​តាមរយៈ​ទូរស័ព្ទ​នៅ​ថ្ងៃទី​ ១៩​ ខែ ឧសភា​នេះ​ថា​ គម្រោង​សាងសង់​រោងចក្រ​ប្រព្រឹត្តិ​កម្ម​ទឹក​ស្អុយ​នេះ​ ជា​គម្រោង​របស់​ទីភ្នាក់ងារ​កិច្ច​សហប្រតិបត្តិ​ការ អន្តរជាតិ​ ហៅ​កាត់​ថា​ (JICA​) ជាមួយ​ក្រុមការងារ​បច្ចេកទេស​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ បាន​និង​កំពុង​សិក្សា​បច្ចេក​ក្នុង​ការសាងសង់​រោងចក្រ​នេះ​ ​តែ​មិនទាន់​សម្រេច​ជា​ផ្លូវការ​នៅឡើយ​ទេ​។

លោក​បន្ត​ថា​ “ការ​សិក្សា​រនេះ​ អាច​នឹង​ប្រើប្រាស់​ពេល​ប្រមាណ​មួយឆ្នាំ​ទើប​ចប់​ ហើយ​រាល់​ការ​ចំណាយ​លើ​ការសិក្សា​ និង​សាងសង់​ទៅលើ​គម្រោង​រោងចក្រ​នេះ​ ជា​គម្រោង​របស់​ អង្គការ​ JICA​ ជា​អ្នកធានា​រាប់​រង​”។

ទោះជាយ៉ាងណា​លោក​ សាំ​ ពិសិដ្ឋ​មិន​ផ្តល់​ព័ត៌មាន​ពិស្តារ​ជុំវិញ​គម្រោង​សាងសង់​រោងចក្រ​នេះ​ថា​ អស់​ថវិកា​ប៉ុន្មាន​នៅ​ទី តាំង​ណា​ ឬផ្នែក​ណាមួយ​នៃ​រាជធានី​ភ្នំពេញ​នោះ​ទេ​ នៅពេល​គេ​ទំព័រ​ propertyarea.asia​ បន្ត​សួរ​។

តែ​យ៉ាងណាក៏ដោយ​ លោក​ ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ បាន​ដក​ស្រង​សម្តី​ថា​គម្រោង​សាងសង់​រោងចក្រ​ប្រព្រឹត្តិ​កម្ម​ទឹក​ស្អុយ​នេះ​ ជំហ៊ាន​ទី១​ គឺ​សាងសង់​នៅ​តំបន់​ជើងឯក​ ខណ្ឌដង្កោ​។ គម្រោង​នេះ​មាន​ទំហំ​ទឹកប្រាក់​ចំនួន២៧លាន​ដុល្លារ​ ជា​ជំនួយ​ដែល​ផ្តល់​ជូន​ពីទី​ភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ជប៉ុន​ ហៅ​កាត់​ថា​ JICA​។

ក្រុមការងារ​បច្ចេកទេស​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ កំពុងប្រជុំ​ជាមួយ​ក្រុម​សិក្សា​បច្ចេកទេស​អង្គការ​ JICA

ក្រុមការងារ​បច្ចេកទេស​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ ថ្ងៃទី១៧ខែឧសភា​ឆ្នាំ២០១៩កន្លងមក​នេះ​ បាន​ប្រជុំ​ជាមួយ​ក្រុម​សិក្សា​បច្ចេកទេស​អង្គការ​ JICA ​ស្តី​ពី​គម្រោង​សាងសង់​រោងចក្រ​ប្រព្រឹត្តិ​កម្ម​ទឹក​ស្អុយ​នៅ​រាជធានី​ភ្នំពេញ​៕

ភូមិ​ភា​គឦសាន្តចាប់ផ្តើម​ងើប​ពី​សុបិន​ ខណៈ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវអាកាស​កំពុង​ត្រៀម​សាងសង់​

1
ទិដ្ឋភាពដងផ្លូវទៅកាន់ខេត្តមណ្ឌលគិរីនារដូវវស្សា។ រូបថត៖ ហ្វេសប៊ុក

ដោយ​ស៊ី​វ ម៉េ​ង

ភ្នំពេញ​៖ ពីមុន​ការ​ធ្វើដំណើរ​ទៅកាន់​បណ្តា​ខេត្ត​ភូមិ​ភា​គឦសាន្ត ត្រូវ​ចំណាយពេល​លើស​ពី​មួយថ្ងៃ​ ប៉ុន្តែ​ពេលនេះ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​នានា​ត្រូវ​បាន​តភ្ជាប់​បាន​និង​កំពុង​រៀបចំ​ដោយ​រដ្ឋា​ភិល​បាល​ លើ​វិស័យ​ដឹកជញ្ជូន​ផ្លូវអាកាស​ ដែល​នឹង​ជំរុញ​ធ្វើឲ្យស​កម្ម​ភាព​សេដ្ឋកិច្ច​ និង​ភ្ញៀវ​ទេសចរណ៍​ទៅ​ទស្សនា​តំបន់​ទាំងនោះ​កាន់តែ​ច្រើន​នា​ពេល​អនាគត​។

លោ​កអ៊ិ​ន ភី​រុ​ណប្រជាពលរដ្ឋ​រស់នៅ​ខេត្តមណ្ឌលគិរី​បាន​ថ្លែង​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ពេល​ថ្មី​ៗនេះ​ថា​ តំលៃ​អចលនទ្រព្យ​នៅ​មណ្ឌលគិរី​ចាប់ផ្តើម​ឡើងថ្លៃ​ ដោយសារ​ដី​មណ្ឌលគិរី​អាច​ដាំ​ម្រេច​បាន​ ដែល​ធ្វើឲ្យ​ប្រជាកសិករ​ និង​ឈ្មួញ​នានា​បាន​សម្រុក​ទៅ​ទិញ​ដី​ដើម្បី​ដាំ​ម្រេច​ ព្រោះ​ដី​នៅ​តំបន់​នោះ​មាន​ជីវជាតិ​ល្អ​។

លោក​បន្ត​ថា​ “នៅពេល​លេច​លឺ​ពី​គំរោង​សាង​សង់​ព្រលា​នយន្តហោះ​បែបនេះ​ អ្នក​វិនិយោគ​ក្នុង​ស្រុក​កាន់តែ​ច្រើន​កំពុង​សំរុក​ទៅ​ស្វែងរក​ទិញ​ដី​នៅ​ទីនោះ​”។

កាលពី​ពេល​ថ្មី​ៗនេះ​ លោក​ថោង​ ខុន​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​បាន​អះអាង​ថា​ ក្រសួងទេសចរណ៍​កំពុង​សិក្សា​ Master​ Plan ​ដែល​គ្រោង​ចំណាយពេល៦ខែ​ ដើម្បី​សិក្សា​លទ្ឋ​ភាព​ដាំដំណាំ​បន្លែ​ បង្កា​ ផ្កា​នានា​សំរាប់​ផ្គត់ផ្គង់​និង​ទាក់ទាញ​ទេសចរណ៍​។ លោក​បន្ត​ថា​ ដើម្បី​សម្រេច​បាន​នូវ​ការងារ​នេះ​ យើង​ត្រូវ​សាង​សង់​ព្រលា​នយន្តហោះ​ក្នុង​ស្រុក​មុនគេ​នៅ​ ខេត្តមណ្ឌលគិរី​ ដើម្បី​ដឹកជញ្ជូន​បន្លែបង្ការ​ផ្គត់ផ្គង់​ទីផ្សារ​ទេសចរណ៍​ ក្នុង​ស្រុក​ និង​នាំ​ភ្ញៀវ​ទេសចរណ៍​ទៅ​ទស្សនា​តំបន់​នោះ​។

លោក​បន្ត​ថា​ “វា​ជា​ផែនការ​របស់​រដ្ឋាភិបាល​ដើម្បី​ជំ​រុ​ញកំនើន​សេដ្ឋកិច្ច​ ដើម្បី​កាត់បន្ថយ​ការ​លេច​ធ្លាយ​សេដ្ឋកិច្ច​ក្នុង​វិស័យ​ទេសចរណ៍​ ព្រោះ​បើ​យើង​ធ្វើ​បាន​កម្ពុជា​ចំណេញ​ច្រើនណាស់​”។

អ្នកនាំពាក្យ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ លោក​ស៊ិន​ ចាន់​សិរី​វុត្ថា​បាន​អះអាង​ថា​ រដ្ឋាភិបាល​បាន​ត្រៀម​ដី​ជាង​៣៤០​ហិ​កតា​ ដើម្បី​សាង​សង់​ព្រលា​នយន្តហោះ​នៅ​ខេត្តមណ្ឌលគិរី​រួចហើយ​ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ប្រាប់​ទីតាំង​ ដោយ​បារម្ភ​ពី​ការ​ឡើងថ្លៃ​ដី​ខ្ពស់​។

លោក​អះអាង​ថា​ “ព្រលា​នយន្តហោះ​ក្នុង​ស្រុក​ បើ​សាងសង់​អាច​ចំណាយ​ថវិកា​ចន្លោះ​ពី៤០ទៅ៥០លាន​ដុល្លារ​អាមេរិក​”។

ចំណែក​ប្រធានមន្ទីរ​ទេសចរណ៍​ខេត្ត​បណ្ឌិត​គិរី​លោក​គង់​ វិមាន​បាន​ថ្លែង​ថា​ រហូត​មកទល់​ពេលនេះ​ ខេត្តមណ្ឌលគិរី​មិនទាន់​មាន​សំណង់ផ្ទះ​ល្វែង​ ឬបុរី​នៅឡើយ​ទេ​ ប៉ុន្តែ​មាន​សណ្ឋាគារ​ និង​ផ្ទះសំណាក់​ចំនួន​ជាង១០០០បន្ទប់​ សម្រាប់​ទទួលភ្ញៀវ​ទេសចរ​ ណ៍​ជាតិ​ អន្តរជាតិ​។ លោក​បន្ត​ថា​ ខេត្តមណ្ឌលគិរី​មាន​ប្រជាជន​រស់នៅ​ជាង៨ម៉ឺន​នាក់​ និង​នៅ​ក្រុង​សែនមនោរម្យ​ ដែល​ជាទី​ក្រុង​របស់​ខេត្ត​នេះ​មាន​មនុស្ស​រស់នៅ​ជាង២ម៉ឺន​នាក់​។

អភិបាលខេត្ត​មណ្ឌលគិរី​លោក​ស្វាយ​ សំ​អ៊ា​ងបាន​ថ្លែង​ឲ្យដឹង​ផង​ដែរ​ថា​ រហូត​មកទល់​ពេលនេះ​ មិនទាន់​មាន​អ្នក​វិនិយោគ​រូប​ណា​ មក​វិនិយោគ​សំណង់ផ្ទះ​ល្វែង​ឬបុរី​នៅក្នុង​ខេត្ត​នេះ​ ដោយសារ​មិន​មានការ​ចូល​មក​វិនិយោគ​ពី​ក្រុមហ៊ុន​ឯកជន​ ប៉ុន្តែ​ប្រសិនជា​មាន​ក្រុមហ៊ុន​ឯកជន​ចូល​មក​វិនិយោគ​អា​ ​; ជ្ញា​ធរ​ខេត្ត​នឹង​សហការ​គ្នា​ថា​ធ្វើ​ក្នុង​រូបភាព​បែប​ណា​ ព្រោះ​ខេត្ត​កំពុង​សាងសង់​ផ្សារថ្មី​មួយ​ក្នុង​ខេត្ត​ ហើយ​ក្នុង​គំរោង​នេះ​ ក៏​មានការ​សាងសង់​ផ្ទះល្វែង​លក់​ផង​ដែរ​ ប៉ុន្តែ​ក្នុង​រូបភាព​តូច​ប៉ុណ្ណោះ​។

ខេត្ត​រតនៈ​គិរី​ ក៏​ស្ថិត​ក្នុង​ផែនការ​កសាង​ព្រលា​នយន្តហោះ​មួយ​ដូច​ គ្នា​នឹង​ខេត្ត​ស្ទឹងត្រែង​ផង​ដែរ​។

លោក​ង៉ែត​ ពិ​ទូ​ប្រធានមន្ទីរ​ទេសចរណ៍​ខេត្ត​រតនៈ​គិរី​បាន​ថ្លែង​ថា​ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​តាយ​ សេង​កំពុង​សាងសង់​ចំណត​រថយន្ត​ និង​ផ្ទះល្វែង​ ព្រមទាំង​ពុះ​ដី​ឡូត៍​លក់​នៅក្នុង​ខេត្ត​ ហើយ​ក្រុមហ៊ុន​លឹម​ ប៊ុណ្ណា​ក៏បាន​សាងសង់​ផ្ទះល្វែង​លក់​ផង​ដែរ​។លោក​បន្ត​ថា​ ផ្ទះល្វែង​ក្នុង​ទីក្រុង​នេះ​ បាន​ដាក់​លក់​ក្នុង​តំលៃ​ចន្លោះ​ពី៥ទៅ៦ម៉ឺន​ដុល្លារ​ក្នុង​មួយ​ល្វែង​ ហើយ​មាន​ប្រជា​ពល​រដ្ឋ​​ទិញដូរ​ជា​ហូរហែរ​ផង​ដែរ​។

ទិដ្ឋភាពដងផ្លូវទៅកាន់ខេត្តមណ្ឌលគិរីនារដូវវស្សា។ រូបថត៖ ហ្វេសប៊ុក

ខេត្ត​រតនៈ​គិរី​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង១៨ម៉ឺន​នាក់​ និង​ក្រុង​បានលុង​មាន​ប្រជាពលរដ្ឋ​រស់នៅ​ប្រមាណ ៣០​,០០០នាក់​ និង​មាន​សណ្ឋាគារ​សរុប​ចំនួន១៤​ ផ្ទះសំណាក់​ចំនួន៣៣​ និង​មាន​បន្ទប់​សរុប​ប្រមាណ ១០០០បន្ទប់​។

លោក​ង៉ែត​ ពិ​ទូ​បាន​បន្ត​ថា​ “តំលៃ​អចលនទ្រព្យ​ក្នុង​ខេត្ត​មិន​ហក់​ឡើង​នោះ​ទេ​ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ប៉ុន្តែ​ដី​រដ្ឋ​កំណត់​ដើម្បី​បង់​ពន្ឋ​មាន​តំលៃ២៥០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​សំរាប់​ដី​ជុំវិញ​ផ្សារ​ ប៉ុន្តែ​ទិញដូរ​តំលៃ​ជាក់ស្តែង​មាន​ខ្ពស់​ជាង​នេះ​”។

លោក​ប៉ែន​ សុខ​គា​នាយក​ផ្នែក​វាយ​តំលៃ​នៃ​ក្រុមហ៊ុន​ប៊ុណ្ណា​រៀល​ធី​គ្រុប​បាន​ថ្លែង​ថា​ វិស័យ​អចលនទ្រព្យ​នៅ​តាម​បណ្តា​ខេត្ត​ ស្ថិតនៅ​ភូមិ​ភា​គឦសាន្តមិន​មាន​អ្វី​គួរឲ្យ​កត់សំគាល់​នោះ​ទេ​ ដោយសារ​មិន​មានការ​សាងសង់​បុរី​ ឬផ្ទះល្វែង​លក់​នោះ​ទេ​ ប៉ុន្តែ​ខេត្តមណ្ឌលគិរី​មានការ​ពុះ​ដី​ឡូត៍​លក់​ តែ​មិន​ទទួល​បាន​ជោគជ័យ​ឡើយ​។លោក​បន្ត​ថា​ ទោះបីជា​មាន​ចំនួន​ទេសចរណ៍​ទៅដល់​កាន់តែ​ច្រើន​ក្តី​ តែ​ចំនួន​ភ្ញៀវ​នៅ​មានកម្រិត​ ដែល​ធ្វើឲ្យ​មូលដ្ឋាន​ក្នុង​ខេត្ត​នេះ​ មានការ​រីក​ចំរើន​លឿន​នោះ​ឡើយ​។

ដីធ្លី​ក្នុង​ក្រុង​បានលុង​ ខេត្តរតនគិរី​តំលៃ​ដី​មាន​ចន្លោះ​ពី២៥០​ ទៅ៣០០ដុល្លារ​និង​តំបន់​ផ្សារ​ឬតំបន់​ពាណិជ្ជកម្ម​ ក្នុង​ខេត្ត​មាន​តំលៃ​ចន្លោះ​ពី៥០០​ ទៅ៨០០ដុល្លារ​និង​តំបន់​លំនៅ​ដ្ឋាន​ក្នុង​ក្រុង​មាន​តំលៃ​ចន្លោះ​ពី៤០​ ទៅ១០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

លោក​ប៉ែន​ សុខ​គា​បាន​បន្ត​ថា​ បើ​មើល​មកកាន់​ខេត្ត​ស្ទឹងត្រែង​ និង​ខេត្តក្រចេះ​វិញ​ គ្រាន់តែ​ជា​តំបន់​ឆ្លងកាត់​ប៉ុណ្ណោះ​ វា​មិន​មាន​សកម្មភាព​អភិវឌ្ឍន៍​អ្វី​គួរឲ្យ​កត់​សំ​ គាល់​នោះ​ទេ​ ប៉ុន្តែ​តំលៃ​ដីធ្លី​នៅ​តំបន់​ផ្សារ​ និង​តំបន់​ពាណិជ្ជកម្ម​ក្នុង​ខេត្ត​ទាំងពីរ​ក៏​មាន​តំលៃ​ចន្លោះ​ពី៨០០​ ទៅ១០០០ដុល្លារ​ផង​ដែរ​។

អភិបាលខេត្ត​រតនគិរី​លោក​ថន​ សា​វុន​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថា​ធិប្បាយ​បានទេ​៕

ប្លង់​គោល​អភិវឌ្ឍន៍​បាន​ពង្រាង​ចប់​នៅ​គ្រប់​ស្រុក​ ក្រុង​នៃ​ខេត្តកណ្តាល​

0
រង្វល់មូលក្រុងតាខ្មៅ។ រូបថត៖ សហការី

ដោយ​ គង់​ សូ​រិយា​

កណ្តា​លៈ​ ប្លង់​គោល​ដើម្បី​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ នៅ​គ្រប់​ស្រុក​ ក្រុង​ នៃ​ខេត្តកណ្តាល​បាន​បញ្ចប់​នូវ​ពង្រាង​ហើយ​ ដោយ​នៅសល់​តែ​ការ​កែសម្រួល​ចុងក្រោយ​ប៉ុណ្ណោះ​។

លោក​បណ្ឌិ​តវ៉ាន់​ វ៉ា​តអ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម​ និង​ជា​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ខេត្តកណ្តាល​ ដែល​បាន​ដឹកនាំ​ការងារ​នេះ​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា​ ការ​ពង្រាង​ប្លង់​គោល​អភិវឌ្ឍន៍​បាន​បញ្ចប់​ទូទាំង​ស្រុក​ ក្រុង​ក្នុង​ខេត្តកណ្តាល​ហើយ​ និង​រង់ចាំ​ការ​កែសម្រួល​ឡើងវិញ​ មុន​ដាក់​ជូន​ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​អនុម័ត​ប៉ុណ្ណោះ​។

លោក​បន្ត​ថា​ “ខេត្តកណ្តាល​បាន​បោះ​ជំ​ហ៊ាន​មុនគេ​ ក្នុង​កិច្ចការ​ងារ​នេះ​ដោយសារ​មានការ​គាំទ្រ​ពី​ថ្នាក់ដឹកនាំ​ខេត្ត​ ពិសេស​លោក​ម៉ៅ​ ភិរុណ​អភិបាលខេត្ត​កណ្តាល​និង​ការ​គាំទ្រ​ពី​ក្រសួង​”។ លោក​បន្ត​ថា​ “ការរៀបចំ​ប្លង់​គោល​នេះ​ មាន​សារៈសំខាន់​ណាស់​ ដើម្បី​ធានា​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ ពិសេស​ដើម្បី​រៀបចំ​នូវ​តំបន់​អភិវឌ្ឍន៍​ឲ្យ​មាន​ភាព​សមស្រប​ នឹង​ស្ថានភាព​សេដ្ឋកិច្ច​ និង​ទីតាំង​ភូមិ​សាស្រ្ត​”។

ប្លង់​គោល​អភិវឌ្ឍន៍​បាន​រៀបចំ​ឲ្យ​មាន​តំបន់​ប្រើប្រាស់​ដី​ច្បាស់លាស់​ ដូចជា​តំបន់​ពាណិជ្ជកម្ម​ តំបន់ឧស្សាហកម្ម​ តំបន់​លំនៅ​ដ្ឋាន​ និង​តំបន់កសិកម្ម​ជាដើម​។ ពិសេស​ប្លង់​ គោល​ក៏បាន​កំណត់​ទំហំ​ផ្លូវ​នៅ​តាម​តំបន់​និ​មួយ​ៗផង​ដែរ​។ នេះ​បើ​តាម​ការ​ឲ្យដឹង​របស់​លោក​បណ្ឌិ​តវ៉ាន់​ វ៉ា​ត។

កម្ពុជា​បាន​ចាប់ផ្តើម​រៀបចំ​ប្លង់​គោល​អភិវឌ្ឍន៍​នៅ​គ្រប់​បណ្តា​ខេត្ត​ ហើយ​ខេត្ត​ដែល​បាន​រៀបចំ​ប្លង់​គោល​អភិវឌ្ឍន៍​រួច​មុនគេ​ គឺ​ខេត្ត​ត្បូងឃ្មុំ​ ដែល​ចាត់ទុកជា​ខេត្ត​កូនពៅ​គេ​មួ​យ ក្នុងចំណោម​រាជធានី​ ខេត្ត​ទាំង២៥នៅ​ទូទាំង​ប្រទេស​។

ខេត្តកណ្តាល​ មាន​ក្រុង​ ស្រុក​ចំនួន១២​ ដោយមាន​ស្រុក​ចំនួន១១និង​ក្រុង១​៕

ក្រុម​ហ៊ុន​ធំៗ​ប្រមាណ៨០​ ក្នុងចំណោម​ក្រុមហ៊ុន​យក្ស​ទាំង៥០០​ លើ​សាកលលោក​កំពុង​វិនិយោគ​នៅ​កម្ពុជា​

0
សំណង់អគារខ្ពស់ៗនៅក្នុងក្រុង​ភ្នំពេញ។ រូបថត៖ សហការី

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ជាមួយនឹង​ស្ថិរភាព​នៃ​កំណើន​សេដ្ឋកិច្ច​ ដែល​អាច​រក្សា​បាន​ក្នុងរង្វង់​ជាង ៧ភាគរយ​ជា​រៀងរាល់​ឆ្នាំ​ ពេលនេះ​ក្រុម​ហ៊ុន​ធំៗ​លំដាប់​ពិភពលោក​ចំនួន​ប្រមាណ ៨០ក្រុមហ៊ុន​ ក្នុងចំណោម​ក្រុមហ៊ុន​យក្ស​ទាំង ៥០០បាន​និង​កំពុង​វិនិយោគ​យ៉ាង​សកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន ​CBRE​ Cambodia​ អ្នកនាង​ អាន​ សុធី​តា​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​ កាល​ពី​រសៀល​ថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០១៩នេះ​ថា​ នៅក្នុង​ប្រទេស​កម្ពុជា​ ដែល​កំពុង​មានការ​អភិវឌ្ឍ​ និង​រីកចម្រើន​លើ​គ្រប់​វិស័យ​នា​ពេល​បច្ចុប្បន្ន​នេះ​ យ៉ាងហោចណាស់​មាន​ក្រុមហ៊ុន​អន្តរជាតិ​ លំដាប់​ពិភពលោក​ប្រមាណ៧៨ក្រុមហ៊ុន​ បាន​និង​កំពុងតែ​ដំណើរការ​ និង​វិនិយោគ​យ៉ាងសកម្ម​។

​អ្នក​បាន​បញ្ជាក់​ទៀត​ថា​ “ក្រុមហ៊ុន​អន្តរជាតិ​ធំ​ទាំង​ជាង៧០​ នៅក្នុងចំណោម​ក្រុមហ៊ុន​យក្ស​ទាំង៥០០នៅ​លើ​សាកលលោក​ ដែល​កំពុងតែ​ប្រតិបត្តិ​ការ​នៅ​កម្ពុជា​ភាគច្រើន​ជា​ប្រភេទ​ប្រភេទ​ក្រុមហ៊ុន​ ដែល​ធ្វើការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ និង​សំណង់​ ហើយ​ក្រៅពី​នេះ​ជា​ប្រភេទ​ក្រុមហ៊ុន​ផ្នែក​ចំណីអាហារ​” ។

​កាលពី​ឆ្នាំ២០១៧​ នៅ​កម្ពុជា​មាន​ក្រុម​ហ៊ុន​ធំៗ​លំដាប់​អន្តរជាតិ​ត្រឹមតែ​ចំនួន៦០តែប៉ុណ្ណោះ​បាន​ចូល​មក​វិនិយោគ​។ ប៉ុន្តែ​រហូតដល់​ដំណាច់ឆ្នាំ២០១៨​ មាន​ចំនួន​ជាង៧០ក្រុមហ៊ុន​ មានការ​កើនឡើង​ប្រមាណ២០ភាគរយ​ ដោយឡែក​សម្រាប់​ឆ្នាំ​២០១៩នេះ​ នឹង​មានការ​កើនឡើង​បន្ថែម​ទៀត​។

​អ្នកនាង​បន្ត​ទៀត​ថា​ “ការ​កើនឡើង​នៃ​ចំនួន​ក្រុមហ៊ុន​លំដាប់​ពិភពលោក​នៅ​កម្ពុជា​នា​ពេលនេះ​ ក៏​ព្រោះ​ពួកគេ​បាន​សម្លឹង​ឃើញ​​យ៉ាង​ច្បាស់​ពី​ភាពល្អ​ប្រសើរ​ នៃ​សេដ្ឋកិច្ច​កម្ពុជា​ ជាពិសេស​ ស្ថិរភាព​នយោបាយ​ និង​សន្តិសុខ​សង្គម​ ដែល​អាច​ផ្ដល់​ឱកាសល្អ​សម្រាប់​ពួក​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ ជាពិសេស​វិស័យ​អចលនទ្រព្យ​ និង​សំណង់​”។

អ្នកនាង​បន្ថែម​ថា​ “ក្រុមហ៊ុន​ទាំងនោះ​មាន​ប្រភព​មក​ពី​សហរដ្ឋអាមេរិក​ ជប៉ុន​ ចិន​ កូរ៉េ​ និង​ប្រទេស​កូរ៉េ​ ជាដើម​។ ដោយឡែក​ចំពោះ​វិស័យ​ចំណីអាហារ​វិញ​ភាគច្រើន​ពី​ប្រទេស​ជប៉ុន​ កូរ៉េ​ ថៃ​ និង​បណ្តា​ប្រទេស​ផ្សេង​ៗមួយចំនួន​ទៀត​ដែល​ស្ថិតនៅ​ក្នុង​តំបន់​អាស៊ី​”។

ក្រុម​ហ៊ុន​ធំៗ​ទាំង៥០០លើ​ពិភពលោក​ ដែល​មួយចំនួន​បាន​និង​កំពុង​វិនិយោគ​នៅ​កម្ពុជា​ មាន​ក្រុមហ៊ុន​មក​ពី​អាមេរិក​ ដូចជា​ ក្រុមហ៊ុន ​COCA​ COLA​, G.E​, Rosewood​ ក្រុមហ៊ុន​មក​ពី​ប្រទេស​ជប៉ុន​មាន​ដូចជា​ ក្រុមហ៊ុន​ AEON​ MALL​ Group​, ក្រុមហ៊ុន​ GREED​ Group​, ក្រុមហ៊ុន​ Arakawa​ ក្រុមហ៊ុន​មក​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​មាន​ដូចជា​ ក្រុមហ៊ុន​ BOOYOUNG​ GROUP​ ក្រុមហ៊ុន​ YUNWOO​ ក្រុមហ៊ុន​យក្ស​មក​ពី​ប្រទេស​ចិន​មាន​ដូចជា​ R&​F Property​, SINO​ Plaza​ ក្រុមហ៊ុន​ Greenland​ Group​, ជាដើម​។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ដ៏​ធំ​ Century​ 21​ Cambodia​ ដែល​មាន​ប្រភព​មក​ពី​សហរដ្ឋអាមេរិក​ និង​ជា​ក្រុមហ៊ុន​លំដាប់​ពិភពលោក១​ ក្នុងចំណោម​ក្រុមហ៊ុន​ជាង៧០​ ដែល​កំពុង​ដំណើរការ​ពង្រីក​វិ​សល​ភាព​របស់​ខ្លួន​យ៉ាងសកម្ម​ នៅក្នុង​ប្រទេស​កម្ពុជា​ លោកស្រី ​Grace​ Rachny​ Fong​ បាន​មានប្រសាសន៍​ថា​ បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន​ Century​ 21​ មាន​អាយុកាល៤៨ឆ្នាំ​ និង​មាន​ការិយាល័យ​ចំនួន៨២២៥​ ការិយាល័យ​ នៅ​តាម​បណ្តា​ប្រទេស​ចំនួន៨១​ និង​មាន​ភ្នាក់ងារ​រហូតដល់​ជាង១៣ម៉ឺន​នាក់​នៅ​ទូទាំង​ពិភពលោក​ ហើយ​កម្ពុជា​ គឺជា​ប្រទេស​ទី​ ៧៥​ ដែល​ក្រុមហ៊ុន​ Century​ 21​ ឈានជើង​ចូល​មក​បង្ហាញ​វត្តមានកាល​ពី​អំឡុង​ឆ្នាំ២០១៣​ និង​បាន​បំបែក​ការិយាល័យ​តំណាង​របស់​ខ្លួន​ចំនួន២២រួច​ទៅ​ហើយ​។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “ចំណុច​មួយ​ដែល​បណ្តាល​ឱ្យ​គេស​ម្រេច​ចិត្ត​ចូល​មកកាន់​កម្ពុជា​ គឺ​ឱកាស​ ក្រោម​ភាពល្អ​ប្រសើរ​នៃ​សេដ្ឋកិច្ច​ នយោបាយ​ កក្តា​សន្តិសុខ​សង្គម​ និង​កំណើន​នៃ​ចំនួន​ GDP​ របស់​ពលរដ្ឋ​កម្ពុជា​”។ លោកស្រី​បន្ត​ថា​ “អ្វី​ដែល​ជា​ចំណុចខ្លាំង​មួយទៀត​ ដែល​ជម្រុ​ញឱ្យ​ក្រុម​ហ៊ុន​ធំៗ​ទាំងនោះ​សម្រុក​មកកាន់​ច្រើន​ ក៏​ព្រោះតែ​កម្ពុជា​មាន​ចំណុច​ពិសេស​គឺ​កក្តាត​ម្រូ​វការ​ Buying​ Power​ ដែល​ជា​អំណាច​នៃ​ការ​បញ្ជាទិញ​មានកម្រិត​ខ្ពស់​”។

អគារសង់រួច និងកំពុងសង់នៅក្នុងក្រុងភ្នំពេញ។ រូបថត៖ សហការី

លោកស្រី​បាន​បន្ត​ទៀត​ថា​ ចំពោះ​កម្ពុជា​ បើ​និយាយ​កាលពី១០ឆ្នាំមុន​ជឿជាក់​ថា​ ក្រុម​ហ៊ុន​ធំៗ​លំដាប់​អន្តរជាតិ​ទាំងនេះ​ នឹង​មិន​ចូល​មក​ទេ​ ប៉ុន្តែ​រយៈពេល១០ឆ្នាំក្រោយ​នេះ​ កម្ពុជា​មានការ​ប្រែប្រួល​ខ្លាំង​ពី​ចំណូល​កម្រិតទាប​ មក​ចំណូល​មធ្យម​ និង​មានសន្ទុះ​ការ​អភិវឌ្ឍ​យ៉ាង​លឿន​លើស​ការ​រំពឹង​ទុក​។ ពេលនេះ​ប្រជាជន​កម្ពុជា​បាន​ស្គាល់​ និង​យល់ដឹង​ច្បាស់​ពី​ក្រុមហ៊ុន​ដែល​មាន​កេរ្តិ៍ឈ្មោះ ​(Brand​) និង​មានទំនុក​ចិត្ត​ខ្ពស់ទៅ​លើ​គុណភាព​ និង​សេវាកម្ម​របស់​ក្រុមហ៊ុន​ទាំងនោះ​។

លោកស្រី​ Grace​ Rachny​ Fong​ បាន​បន្ត​ថា​ មុន​ពេល​ក្រុមហ៊ុន​ទាំងអស់​នេះ​ចូល​មក​ គឺ​ពួកគេ​សុទ្ធតែ​បាន​ធ្វើការ​សិក្សា​លម្អិត​ពី​ឱកាស​ និង​ទំហំ​ទីផ្សារ​ដែល​ត្រូវ​វិនិយោគ​មិន​តិច​ជាង៣​ -៥ ឆ្នាំ​នោះ​ទេ​ទើប​គេស​ម្រេច​ចិត្ត​ ។ ពួកគេ​ចូល​មក​បាន​នាំ​យក​មក​ជាមួយ​នូវ​ថវិកា​ ចំណេះដឹង​ថ្មី​ និង​ជំនាញ​ ដើម្បី​ពង្រីក​វិសាលភាព​វិនិយោគ​ ដែល​វា​បាន​ចូលរួម​ចំណែក​មួយ​ភាគ​ធំ​ ក្នុង​ការ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ តាមរយៈ​ការ​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ និង​ចំណូល​ពី​ការ​បំពេញ​ការងារ​៕

ក្រុមហ៊ុនទេសចរណ៍​អន្តរជាតិ​រាប់ពាន់​ក្រុមហ៊ុន​ កាន់តែ​ចាប់អារម្មណ៍​វិស័យ​ទេសចរណ៍​ និង​វប្បធម៌​កម្ពុជា​

0
ភ្ញៀវទេសចរណ៍កំពុងទស្សនា​ប្រាសាទបាយ័យ។ រូបថត៖ ម៉ៃ វីរៈ

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រុមហ៊ុនទេសចរណ៍​អន្តរជាតិ​រាប់ពាន់​ក្រុមហ៊ុន​ កាន់តែ​ស្គាល់​កម្ពុជា​យ៉ាង​ទូលំទូលាយ​ពី​វិស័យ​ទេសចរណ៍​ និង​វប្បធម៌​ តាមរយៈ​ពិព័រណ៍​វប្បធម៌​ និង​ទេសចរណ៍​អាស៊ី​ នៅ​ចិន​។ នេះ​បើ​យោង​តាម​ក្រសួងទេសចរណ៍​កម្ពុជា​ផ្សព្វផ្សាយ​កា​លពឹ្រ​កមិញ​នេះ​។

ភ្ញៀវទេសចរណ៍កំពុងជិះឡូរីនៅខេត្តបាត់ដំបង។ រូបថត៖ ម៉ៃ វីរៈ

ព្រឹត្តិ​ការណ៍​ពិព័រណ៍​ទេសចរណ៍​នេះ​ មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពីសំណាក់​អ្នកលក់​ក្នុង​ស្រុក​ (Domestic​ Buyers​) ចំនួន​ជាង​ ១០០០ក្រុមហ៊ុន​ និង​អ្នកលក់​អន្តរជាតិ​ (International​ Buyers​) ប្រមាណ២០០ក្រុមហ៊ុន​ មក​ពី​ជាង​៣០​ប្រទេស​ និង​អ្នកទិញ​ចំនួន​ប្រមាណ​ ៥៧៥ក្រុមហ៊ុន​ និង​មាន​ភ្ញៀវ​ចូលរួម​ទស្សនា​រាប់​សិប​ម៉ឺន​នាក់​ផ្សេងទៀត​។

តាមរយៈ​ការ​ជ្រើសរើស​កម្ពុជា​ជា​ប្រទេស​កិត្តិយស​ ក្នុង​ពិធី​បើក​ពិព័រណ៍​វប្បធម៌​ និង​ទេសចរណ៍​អាស៊ី​ (ASIAN​ Culture​ and​ Tourism​ Exhibition​) ពីសំណាក់​ប្រទេស​ចិន​ កាន់តែ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ទិញ​-លក់​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​អន្តរជាតិ​រាប់ពាន់​ក្រុមហ៊ុន​ ស្គាល់​កម្ពុជា​កាន់តែ​ទូលំទូលាយ​ ពិសេស​លើ​វិស័យ​ទេសចរណ៍​ និង​វប្បធម៌​។

លោក​ ថោង​ ខុន​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​កម្ពុជា​ បានឱ្យ​ដឹង​ថា​ ការចូលរួម​ក្នុង​ពិព័រណ៍​វប្បធម៌​ និង​ទេសចរណ៍​អាស៊ី​ នា​ពេលនេះ​ គឺ​ដើម្បី​អបអរសាទរ​ការកំណត់​យក​ឆ្នាំ២០១៩​ ជា​ឆ្នាំ​ទេសចរណ៍​ និង​វប្បធម៌​កម្ពុជា​-ចិន​ ស្របតាម​ផែនការ​សកម្មភាព​ ២០១៩​-២០២៣​ ស្តី​ពី​ការ​កសាង​សហគមន៍​វាសនា​រួមគ្នា​រវាង​កម្ពុជា​-ចិន​ (Action​ Plan​ on​ Building​ China​-Cambodia​ Community​ of​ Shared​ Future​)។

លោ​ រដ្ឋមន្ត្រី​ ថោង​ ខុន​ ថា​ ប្រទេស​ចិន​ គឺជា​គោលដៅ​ទេសចរណ៍​វប្បធម៌​ និង​ជាទី​ផ្សារ​ផ្គត់ផ្គង់​ទេសចរ​ដ៏​ធំ​ សំរាប់​បច្ចុប្បន្ន​ និង​អនាគត​របស់​ពិភពលោក​។

លោក​បាន​លើកឡើង​ថា​ ដោយ​ភាព​សំបូរ​បែប​នែ​សក្តា​នុ​ពល​វប្បធម៌​ទាំង​រូប​បិយ​និង​អរូបិយ​ នៃ​ប្រទេស​ចិន​ និង​ភាព​រីក​ចំរើន​ខាងសេដ្ឋកិច្ច​ និង​ជីវភាពរស់នៅ​របស់​ប្រជាជន​ចិន​។

ពិធី​បើក​ពិព័រណ៍​វប្បធម៌​ និង​ទេសចរណ៍​អាស៊ី​នៅ​ប្រទេស​ចិន​នេះ​ ត្រូវ​បាន​ធ្វើឡើង​ក្រោម​ប្រធានបទ​ «ការ​ផ្លាស់​ប្តូរ​វប្បធម៌​ និង​អរិយធម៌​អាស៊ី​ ឬ Asia​ Culture​ and​ Civilization​ Exchanges​» ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី១៦​-១៨​ ខែ​ឧសភា​។

ទិដ្ឋភាពសាលាខេត្តបាត់ដំបង។ រូបថត៖ ម៉ៃ វីរៈ

ពិធី​បើក​ពិ​ព័រ​ណ៌​ជា​ផ្លូវការ​ ត្រូវ​បាន​ប្រារព្ធ​ឡើង​នា​ថ្ងៃទី១៦​ ខែឧសភា​ ឆ្នាំ២០១៩​ ក្រោម​អធិបតីភាព​ លោក​ ឡ ស៊ូ​កាង​ រដ្ឋមន្រ្តី​ក្រសួងវប្បធម៌​ និង​ទេសចរណ៍​ចិន​ លោក​ ឧត្តម​ ថោង​ ខុន​ រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​កម្ពុជា​ លោកជំទាវ​ ភឿង​ សកុណា​ រដ្ឋមន្រ្តី​ក្រសួងវប្បធម៌​ និង​វិចិត្រ​សិល្បៈ​ រួម​ជាមួយ​ថ្នាក់ដឹកនាំ​វិស័យ​ទេសចរណ៍​ និង​វប្បធម៌​នានា​ក្នុង​តំបន់​អាស៊ី​៕

ការសិក្សា​ថ្មី​៖ សេដ្ឋកិច្ច​ម៉ាឡេស៊ី​ចាប់ផ្តើម​ងើបឡើង​វិញ​នៅ​ឆ្នាំនេះ​

0

ដោយ​ វុត្ថា

​ភ្នំពេញ​៖ សេដ្ឋកិច្ចវិទូ​ម៉ាឡេស៊ី​ បាន​ព្យាករណ៍​ថា​ សេដ្ឋកិច្ច​របស់​ប្រទេស​ម៉ាឡេស៊ី​នឹង​កើនឡើង​ប្រមាណ​ ៤.៧​ ភាគរយ​ពេញ​មួយឆ្នាំ​នៅ​ឆ្នាំនេះ​ ដោយសារតែ​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​ បាន​មាន​វិធាន​កា​រណ៍​ផ្សេង​ៗដើម្បី​គាំទ្រ​ដល់​សេដ្ឋកិច្ច​ប្រទេស​កាលពី​ពេល​ថ្មី​ៗនេះ​ ខណៈ​កាលពី​ឆ្នាំ​ ២០១៨​ កន្លងមក​នេះ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​សម្រេច​ ៤.៣ភា​ករយ​។

ការសិក្សា​ស្រាវជ្រាវ​នៃ​ធន​គារ​វិនិយោគ​ Maybank​ បាន​ឲ្យដឹង​កាលពី​ម្សិលមិញ​នេះ​ថា​ ធនាគារ​កណ្តាល​របស់​ប្រទេស​ម៉ាឡេស៊ី​បាន​ទម្លាក់​អត្រា​ការប្រាក់​ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ក្នុង​ស្រុក​ និង​បាន​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​និង​គម្រោង​អភិវឌ្ឍន៍​សំ​ខាន់​ៗមួយចំនួន​។

ក្រុម​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​ក្នុង​ស្រុក​បាន​ប៉ាន់ស្មាន​ថា​ការកាត់បន្ថយ​គោលនយោបាយ​ ២៥​ ចំណុច​ របស់​ធនាគារ​កណ្តាល​នា​ពេល​ថ្មី​ៗនេះ​នឹង​បង្កើន​អត្រា​ ០,៣​ ភាគរយ​នៃ​ការប្រើ​ប្រាស់​ឯកជន​ និង​ 0,១​ ភាគរយ​នៃ​កំណើន​ផ.ស.ស​។ វិស័យ​សំណង់​បាន​កើនឡើង​ ២.០៣​ដង​ ពោល​គឺ​ខ្ពស់​ជាង​វិ​ស័យ​សដ្ឋ​កិច្ច​ទាំងអស់​នៅក្នុង​ប្រទេស​ ដែល​ត្រូវ​បាន​គេ​ជឿ​ វិស័យ​នេះ​ បាន​ងើបឡើង​វិញ​នូវ​គម្រោង​វិនិយោគ​ហេ​ដ្ឋា​រចាន​សម្ព័ន្ធ​ធំ​ជាច្រើន​ និង​គម្រោង​ចំណាយ​អភិវឌ្ឍន៍​រដ្ឋាភិបាល​ប្រមាណ១៤ពាន់​លា​នរីងហ្គី​តស្មើនឹង​ ៣,៣៥​ ពាន់​លាន​ដុល្លារ​ ដែល​អាច​ជួយ​ដល់​កំណើន​រីកចម្រើន​សេដ្ឋកិច្ច​ប្រទេស​។

ធនាគារ​កណ្តាល​របស់​ប្រទេស​ម៉ាឡេស៊ី​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​បាន​កើនឡើង​ត្រឹម​ ៤,៥​ ភាគរយ​នៅក្នុង​ត្រីមាស​ទីមួយ​ពី​ ៤,៧​ ភាគរយ​នៅក្នុង​ត្រីមាស​ទី៤​ កាលពី​ឆ្នាំមុន​ដោយសារតែ​តម្រូវការ​ក្នុង​ស្រុក​កើនឡើង​។

ធនាគារ​នេះ​បាន​រក្សា​ទិសដៅ​កំណើន​ពេញ​មួយឆ្នាំ​របស់​ខ្លួន​ពី​ ៤,៣​ ភាគរយ​មក​នៅ​ត្រឹម​ ៤,៨​ ភាគរយ​នៅ​ឆ្នាំនេះ​។

ការស្រាវជ្រាវ​របស់​ធន​គារ​ CGS​-CIMB​ ជឿជាក់​ថា​ប្រទេស​ម៉ាឡេស៊ី​អាច​ទទួល​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ ៤,៧​ ភាគរយ​នៅ​ឆ្នាំនេះ​ដោយសារតែ​ការ​ពន្យារពេល​នៃ​ការ​វិនិយោគ​សាធារណៈ​ត្រូវ​បាន​រំពឹង​ថា​នឹង​ថយ​ចុះ​នៅពេល​ដែល​ការ​បញ្ចប់​ការពិនិត្យ​ឡើងវិញ​នៃ​គម្រោង​វិស័យ​សាធារណៈ​និង​ការ​ងើបឡើង​វិញ​នៃ​គម្រោង​វិនិយោគ​ធំ​ជាច្រើន​៕

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​តម្លៃ​ ៦៨លាន​ដុល្លារ​នៅ​ក្រុង​ប៉ោយប៉ែត​បើក​ដំណើរការ​នៅ​ថ្ងៃនេះ

0

​ដោយ​ វុត្ថា​

ភ្នំពេញ​៖ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ផ្សារ​ទំនើប​ធំ​មួយ​តម្លៃ​ ៦៨លាន​ដុល្លារ​អាមេរិក​ របស់​ក្រុមហ៊ុន​ BOONMA​ HNG​ Co​, Ltd​ នៅ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ បាន​សម្ពោធ​បើកឲ្យ​ដំណើ​ការ​ជា​ផ្លូវការ​នៅ​ថ្ងៃនេះ​ ។

ក្រុមហ៊ុន​ BOONMA​ HNG​ Co​, Ltd​ បាន​ទទួលការ​អនុម័ត​យល់ព្រម​ពី​ស្ថាប័ន​នេះ​ ដើម្បី​វិនិយោគ​សាងសង់​សណ្ឋាគារ​លំដាប់​ផ្កាយ​បួន​ចំនួន​ ៣៩២បន្ទប់​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ផ្សារ​ទំនើប​ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​ប៉ោយប៉ែត​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ ព្រមទាំង​អាច​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​បាន​ចំនួន​ប្រមាណ​ ៨៣៦កន្លែង​។

ក្រុមហ៊ុន​នេះ​ បាន​ទទួលការ​អនុញ្ញាត្ត​ជាមួយ​ក្រុមហ៊ុន​ចំនួន​បី​ទៀត​ ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅក្នុង​ពេល​ថ្មី​ៗនេះ​ ដែល​សរុប​ទុន​វិនិយោគ​ ១០០លាន​ដុល្លារ​ សម្រាប់​គំរោង​វិនិយោគ​ទាំងបួន​នេះ​។

ទីក្រុង​ប៉ោយប៉ែត​ ជាទី​ក្រុង​វិនិយោគ​ដ៏​លឿន​ ដោយសារ​សកម្មភាព​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ថៃ​ ដែល​បាន​ទាក់ទាញ​ក្រុមហ៊ុន​ថៃ​ និង​ក្រុមហ៊ុន​ជប៉ុន​ជាច្រើន​ទៅ​វិនិយោគ​នៅ​តំបន់​នេះ​។រដ្ឋាភិបាល​បាន​ដាក់​ក្រុង​ប៉ោយប៉ែត​ ជា​តំបន់ ឧស្សាហកម្ម​ពិសេស​នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥​ ២០២៥​ ដើម្បី​ប្រែក្លាយ​ទីក្រុង​នេះ​ជា​មជ្ឈមណ្ឌល​ភស្តុ​ភា​កម្ម​ និង​ជាទី​តាំង​វិនិយោគ​ដ៏​មាន​សក្តា​នុ​ពល​។

ទីប្រឹក្សា​ជាន់ខ្ពស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​លោក​បណ្ឌិត​ម៉ី​ កល្យាណ​បាន​ថ្លែង​ថា​ ក្រុង​ប៉ោយប៉ែត​មាន​លក្ខណៈ​ពិសេស​ និង​មានការ​រីកចម្រើន​លឿន​ ដោយសារ​គោលនយោបាយ​ថៃ​បូក​មួយ​ បាន​ធ្វើឲ្យ​តំបន់​នេះ​ទាក់ទាញ​ អ្នក​វិនិយោគ​មក​ពី​ប្រទេស​ថៃ​ជាច្រើន​ មក​វិនិយោគ​នៅ​តំបន់​នេះ​ ព្រោះ​ទី១​ ជា​តំបន់​ជាប់​ព្រំដែន​ថៃ​ ដែល​ងាយស្រួល​ក្នុង​ការ​តភ្ជាប់​លើ​វិស័យ​គមនាគមន៍​ ទី២​ ដោយសារ​កំលាំង​ពលកម្ម​របស់​កម្ពុជា​មានតម្លៃ​ទាប​ ធៀប​ជាមួយ​ប្រទេស​ថៃ​ ហេតុនេះ​អ្នក​វិនិយោគ​មក​វិនិយោគ​នៅ​តំបន់​នេះ​ ដើម្បី​ធ្វើ​ឲក្យ​តម្លៃ​ផលិត​ទាប​ និង​ងាយ​នាំចេញ​ទៅកាន់​ប្រទេស​ថៃ​។

ទី៣​ គោលនយោបាយ​លើកទឹកចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ ដែល​អនុញ្ញាត្ត​ឲ្យ​ជនបរទេស​ អាច​បោះទុន​វិនិយោគ១០០ភាគរយ​បង្កើត​ក្រុមហ៊ុន​នៅ​កម្ពុជា​៕

ក្រុមហ៊ុន​ចិន​ធំ​មួយ​ចាប់ផ្តើម​វិនិយោគ​ដើម្បី​ទាញ​យក​តម្លៃបន្ថែម​ពី​កសិផល​កម្ពុជា

0

​ដោយ​ វុត្ថា​

សៀមរាប​៖ ក្រុមហ៊ុន​កែច្នៃ​កសិផល​កសិកម្ម​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ គ្រោង​វិនិយោគ​កែច្នៃ​កសិផល​ខ្មែរ​ចំនួន​ ៤មុខ​ក្នុង​ខេត្តសៀមរាប​ ដើ​មី្ប​ជំរុញ​ការ​លើកស្ទួយ​វិស័យ​កសិកម្ម​កម្ពុជា​ និង​ ការស្វែងរក​នូវ​ ទីផ្សារ​កសិកម្ម​ ក្នុង​ការ​បង្កើន​កម្រិតជីវភាព​របស់​ប្រជាកសិករ​ក្នុង​ខេត្ត​ ឲ្យបាន​កាន់តែ​ល្អ​ប្រសើរ​ឡើង​។

លោក​ ស៊ឹម​ រ៉ា​ស៊ី​ ប្រធាន​ស្តីទី​ សភា​ពាណិជ្ជកម្ម​ខេត្តសៀមរាប​ ឧត្តរមានជ័យ​ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ នាក់​ ណេរ៉ុ​ន អភិបាលរងខេត្ត​ កាលពី​ថ្ងៃទី​ ១៦​ ខែ​ ឧសភា​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​បាន​ឲ្យដឹង​ថថា​ តាម​ រយៈ​សភា​ពាណិជ្ជកម្ម​ខេត្តសៀមរាប​ បាន​ធ្វើការ​ទំនាក់ទំនង​ជាមួយ​អ្នក​វិនិយោគ​ចិន​ ចុះ​មក​ធ្វើការ​សិក្សា​អំពី​វិស័យ​កសិកម្ម​ សំខាន់​គឺ​ ពាក់ព័ន្ធ​នឹង​ការកែច្នៃ​កសិផល​កសិកម្ម​ ក្នុង​ខេត្តសៀមរាប​ ដោយ​ផ្តោត​ទៅលើ​កសិផល​កសិកម្ម​ចំនួន៤មុខ​ គឺ​ ស្រូវ​ , គ្រាប់ស្វាយ​ចន្ទី​ ដំឡូងមី​ និង​ ស្វាយកែវ​រមៀត​ ។

លោក​បន្ត​ថា​ រាល់​ការកែច្នៃ​កសិផល​កសិកម្ម​នេះ​ និង​ ផ្តល់​នូវ​ផល​ចំណេញ​ជាច្រើន​ដល់​ កម្ពុជា​ ទាំង​ពេលវេលា​ តម្លៃ​ទីផ្សារ​សម្រាប់​ប្រជាកសិករ​ និង​ បង្កើន​ការងារ​ដល់​ប្រជាពលរដ្ឋ​ នៅ​តាម​មូលដ្ឋាន​ ព្រមទាំង​ចូលរួម​ក្នុង​ការ​ កាត់បន្ថយ​ការ​ធ្វើ​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ​ទៀតផង​ ។

លោក​ ម៉ៃ​ឆើល​ ហ្វូ​ នាយក​ក្រុមហ៊ុន​កែច្នៃ​កសិផល​កសិកម្ម​បាន​ឲ្យដឹង​ដែរ​ថា​ ដើ​មី្ប​ឲ្យ​ការងារ​នេះ​បាន​ដំណើរការ​ទៅ​ដោយ​ជោគជ័យ​នោះ​ គឺ​ត្រូវ​ក្រុមហ៊ុន​ចុះ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ អំ​ពី​ទន្និ​ន័យ​កសិផល​កសិកម្ម​នៅក្នុង​ខេត្ត​ ដើ​មី្ប​ធានា​ បាន​នូវ​ការ​ផ្គត់ផ្គង់​ដល់​ការផលិត​កែច្នៃ​កសិផល​ទាំងនោះ​ ដោយ​គិត​ចាប់ពី១លាន​តោន​ឡើង​ទៅ​ ចំពោះ​កសិផល​កសិកម្ម​ទាំង៤មុខ​ ដែល​បាន​លើកឡើង​មកនេះ​ ។

លោក​ក៏​បន្ត​ថា​ ក្រៅពី​ការកែច្នៃ​កសិផល​កសិកម្ម​ ក្រុមហ៊ុន​ក៏​មាន​ធ្វើការ​កែច្នៃ​សម្រាម​ ធ្វើជា​ថាមពល​ និង​ សម្ភារៈ​ប្រើប្រាស់​ដែល​យកចេញ​ពី​កាកសំណល់​ទាំងនោះ​ ហើយ​រាល់​កាកសំណល់​សល់​ពី​ការកែច្នៃ​កសិផល​ទាំងនោះ​ ក្រុមហ៊ុន​ក៏​យក​ទៅ​កែច្នៃ​ជា​ថាមពល​ប្រើប្រាស់​ផង​ដែរ​ ។ ក្នុង​នោះ​លោក​ក៏បាន​លើក​ផង​ដែរ​ ចំពោះ​លទ្ធិ​ផល​អ្វីខ្លះ​ ដែល​មាននៅ​ ក្នុង​ខេត្តសៀមរាប​ ដែល​ក្រុមហ៊ុន​ត្រូវ​យក​មក​ធ្វើការ​កែច្នៃ​ ក្នុង​ការនាំចេញ​ទៅក្រៅ​ប្រទេស​ ហើយ​ក្នុង​នោះ​ដែរ​ក្រុមហ៊ុន​ក៏​មាន​ចំណាប់​ អារម្មណ៍​ ចំ​ពោះ​ទន្និ​ផល​ស្រូវ​នៅ​កម្ពុជា​ នៅ​មានកម្រិត​ទាប​ក្នុង​មួយ​ហិច​តា​ ។

លោក​ នាក់​ ណេរ៉ុ​ន អភិបាលរងខេត្ត​សៀមរាប​ បាន​សម្តែង​ការ​គាំទ្រ​ទៅលើ​គម្រោង​សិក្សា​ស្វែងយល់​ទៅ​លើ​ទន្និ​ន័យ​កសិផល​កសិកម្ម​នៅ​ខេត្តសៀមរាប​ របស់​ក្រុមហ៊ុន​ ក្នុង​ការផលិត​កែច្នៃ​នូវ​កសិផល​កសិកម្ម​នៅ​កម្ពុជា​ សំខាន់​ក្នុង​ខេត្តសៀមរាប​ ទៅលើ​កសិផល​កសិកម្ម​ ទាំង៤មុខ​។

លោក​ថា​ ការងារ​កសិកម្ម​នៅ​កម្ពុជា​ លើ​ការងារ​បង្កបង្កើនផល​ដែល​ទទួល​បាន​ ទន្និ​ផល​ទាប់​ ដោយ​ប្រជាកសិករ​នៅ​កម្ពុជា​ នៅ​មានកម្រិត​យល់ដឹង​ទាប​ ក្នុង​ការប្រើ​ប្រាស់​ជី​ និង​ ជ្រើសរើស​គ្រាប់ពូជ​ ព្រមទាំង​មិនបាន​ ផ្លាស់​ប្តូរ​នូវ​ទន្លាប់​ការ​ធ្វើស្រែ​ពី​ដូនតា​ឡើង​ និង​ កង្វះ​នូវ​ប្រព័ន្ធ​ស្រោចស្រព​ ដោយធ្វើ​ស្រែ​ពឹងផ្អែក​ទឹកភ្លៀង​ ។

លោក​អភិបាលរងខេត្ត​រូប​នេះ​ បាន​គាំទ្រ​ចំពោះ​ក្រុមហ៊ុន​ ដែល​មាន​បច្ចេកទេស​ក្នុង​ការកែច្នៃ​កាកសំណល់​ សំខាន់​សម្រាម​ ដែល​ជា​ ចំណោទបញ្ហា​ដ៏​ធំ​ ចំពោះ​ក្រុង​ទេសចរណ៍​ប្រវត្តិសាស្ត្រ​នេះ​ ។

ម៉្យាងទៀត​បើ​ខេត្ត​មាន​អ្នក​វិនិយោគ​មក​ធ្វើការ​កែច្នៃ​ផលិតផល​កសិកម្ម​ គឺ​ ជួយ​ដល់​បងប្អូន​ប្រជាកសិករ​ក្នុង​ការផលិត​ កសិផល​កសិកម្ម​ មាន​ទីផ្សារ​ និង​ មាន​ក្តី​សង្ឃឹម​ក្នុង​ការផលិត​កសិកម្ម​ទាំងនោះ​ មិន​មាន​ ការ​ភ័យ​ព្រួយ​ឡើយ​៕

កម្ពុជា​បង្កើន​ការ​ទាក់ទាញ​ទេសចរ​ជនជាតិ​ចិន​ដើម្បី​ជំ​រុ​ញកំនើន​សេដ្ឋកិច្ច​

0
ភ្ញៀវទេសចរណ៍ចិននៅប្រាសាទបាយ័ន។ រូបថត៖សហការី

ដោយ​ ម៉ា​ណេត

ភ្នំ​ពេញៈ​ អង្គការ​ទេសចរ​ពិភពលោក​រំពឹង​ថា​ ទេសចរ​ជនជាតិ​ចិន​នឹង​កើន​ដល់២០០លាន​នាក់​នៅ​ឆ្នាំ២០២០​ កម្ពុជា​បាន​និង​កំពុង​ត្រៀមខ្លួន​ទាក់ទាញ​ទេសចរ​ជនជាតិ​ចិន​ដើម្បី​ទាញ​យក​ផលប្រយោជន៍​ចូលក្នុង​សេដ្ឋកិច្ច​ជាតិ​។

បើ​តាម​អង្គការ​ទេសចរ​ពិភពលោក​នៅ​ឆ្នាំ២០២០​ ពិភពលោក​រំពឹង​ទទួល​បាន​ទេសចរ​អន្តរជាតិ​ប្រមាណ១៨០០លាន​នាក់​ ក្នុង​នោះ​ទេសចរ​ជនជាតិ​ចិន​នឹង​កើន​ដល់​ ២០០លាន​នាក់​។ និ​ន្នា​ការណ៍​នៃ​កំណើន​ទេសចរណ៍​ ជាពិសេស​មក​ពី​ប្រទេស​ចិន​នេះ​ ធ្វើឲ្យ​ប្រទេស​នានា​ក្នុង​សាកលលោក​ ចាប់ផ្ដើម​ដាក់ចុះ​គោលនយោបាយ​ទាក់ទាញ​ទេសចរ​ចិន​។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក​ថោង​ ខុន​ បាន​មានប្រសាសន៍​ក្នុង​ឱកាស​បើក​សន្និសីទ​ប្រតិបត្តិ​ករ​ទេសចរណ៍​អាស៊ី​ (Asia​ Travel​ Operators​ Conference​) នៅ​ទីក្រុង​ប៉​កាំង​ កាលពី​រសៀល​ថ្ងៃទី១៦​ ខែឧសភា​ ឆ្នាំ២០១៩ថា​ ប្រទេស​ចិន​ គឺជា​គោលដៅ​ទេសចរណ៍​វប្បធម៌​ និង​ជាទី​ផ្សារ​ផ្គត់ផ្គង់​ទេសចរ​ដ៏​ធំ​ សំរាប់​បច្ចុប្បន្ន​ និង​អនាគត​របស់​ពិភពលោក​។ លោក​បាន​លើកឡើង​ថា​ ដោយ​ភាព​សំបូរ​បែប​នែ​សក្តា​នុ​ពល​វប្បធម៌​ទាំង​រូប​បិយ​និង​អរូបិយ​ នៃ​ប្រទេស​ចិន​ និង​ភាព​រីក​ចំរើន​ខាងសេដ្ឋកិច្ច​ និង​ជីវភាពរស់នៅ​របស់​ប្រជាជន​ចិន​ «ប្រទេស​ចិន​គឺជា​គោលដៅ​ទេសចរណ៍​វប្បធម៌​ និង​ជាទី​ផ្សារ​ផ្គត់ផ្គង់​ទេសចរ​ដ៏​ធំ​សំរាប់​បច្ចុប្បន្ន​ និង​អនាគត​របស់​ពិភពលោក​ទាំងមូល​»

លោក​បន្ត​ថា​ “ប្រទេស​ចិន​គឺជា​ក្ដី​សង្ឃឹម​របស់​យើង​ទាំងអស់គ្នា​ នា​ពេល​បច្ចុប្បន្ន​ និង​អនាគត​”។

យោង​តាម​អង្គការ​ទេសចរណ៍​ពិភពលោក​ ឆ្នាំ២០១៨​ ពិភពលោក​ទាំងមូល​បាន​ទទួល​ទេសចរ​អន្តរជាតិ​ ចំនួន១៤០០លាន​នាក់​កើន៦ភាគរយ​។

ដោយឡែក​នៅក្នុង​ពិធី​បើក​សន្និសីទ​កិច្ច​សន្ទនា​អរិយធម៌​អាស៊ី​ កាលពី​ព្រឹក​ថ្ងៃទី១៥​ ឧសភា​ ២០១៩​ ថ្មី​ៗនេះ​លោក​ប្រធានាធិបតី​ ស៊ី​ ជិន​ភីង​ ក៏បាន​គូសបញ្ជាក់​ផង​ដែរ​ថា​ ក្នុង​ឆ្នាំ២០១៨​ មាន​ទេសចរ​ជនជាតិ​ចិន​ដើរ​ចរញ​ទស្សនា​ ក្រៅប្រទេស​ចំនួន១៦០លាន​នាក់​ ព្រម​ជាមួយ​នោះ​ប្រទេស​ចិន​តែឯង​ ក៏បាន​ទទួលស្វាគមន៍​ទេសចរ​អន្តរជាតិ​រហូតដល់១៤០លាន​នាក់​ផង​ដែរ​។

លោក​ ថោង​ ខុន​ ក៏បាន​ជម្រាប​ជូន​អង្គ​សន្និសីទ​អំពី​បទពិសោធន៍​នៅ​កម្ពុជា​ ក្នុង​ការ​ដាក់ចុះ​យុទ្ធសាស្ត្រ​ទីផ្សារ​ទាក់ទាញ​ទេសចរណ៍​ចិន​ ២០១៦​-២០២០​ និង​ការអនុវត្ត​ សៀវភៅ​ស្ដី​ស្ដីពី​ China​ Ready​ ដែល​ផ្ដោត​សំខាន់​លើ​ការរៀបចំ​លក្ខណៈ​សម្បត្តិ​ ឆ្លើយតប​ នឹង​សេចក្ដី​ត្រូវការ​របស់​ទេសចរ​ចិន​ ដែល​រួមមាន​ការរៀបចំ​បង្កើត​ផលិត​ផល​ថ្មី​ៗ ការ​បណ្ដុះ​ណ្ដា​លភា​សា​ចិន​ដល់​បុគ្គលិក​ប្រើការ​ និង​មគ្គុទ្ទេសក៍​ទេសចរណ៍​ ការ​វាយ​តម្លៃ​ស្ដ​ង់​ដា​គុណភាព​ តាម​ប្រព័ន្ធ​វាយតម្លៃ​គុណភាព​ (China​ Accreditation​ System​) និង​ការ​ផ្សព្វផ្សាយ​នានា​។ ជា​លទ្ធផល​ឆ្នាំ២០១៨​ កន្លងទៅ​ទេសចរ​ចិន​មក​ទស្សនា​កម្ពុជា​មាន​រហូតដល់​ជាង២លាន​នាក់​លើស​ការ​រំពឹង​ទុក​។

លោក​បន្ត​ថា​ “បច្ចុប្បន្ន​ក្រោម​គំនិត​ផ្ដួចផ្ដើម​ ខ្សែ​ក្រ​វ៉ាត់​ និង​វិថី​ ព្រមទាំង​ស្មារតី​នៃ​សហគមន៍​វាសនា​ រួម​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ទេសចរណ៍​ ត្រូវ​បាន​ពង្រឹង​ និង​ពង្រីក​មួយ​កម្រិត​ថែមទៀត​ ហើយដែល​ប្រទេស​តាម​វិថី​សូត្រ​នឹង​មានឱកាស​ជំរុញ​ដៃ​គូរ​ពាណិជ្ចក​ម្ម​ និង​ទេសចរណ៍​ផង​ដែរ​”។ លោក​បន្ត​ថា​ “សន្និសីទ​ប្រតិបត្តិ​ករ​ទេសចរណ៍​អាស៊ី​ ដែល​រៀបចំឡើង​នា​ពេលនេះ​ នឹង​ជួយ​ជំរុញ​ឲ្យ​ផ្នែកឯកជន​ក្នុង​វិស័យ​ទេសចរណ៍​ជួបជុំ​ផ្លាស់ប្ដូរ​យោបល់​ និង​បង្កើត​ទំនាក់ទំនង​ធុរកិច្ច​ សំដៅ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នា​ពេល​បច្ចុប្បន្ន​ ក៏ដូចជា​អនាគត​ ដោយ​ចាប់​យក​កាលានុវត្ត​ភាព​នៃ​ភាព​រីកចម្រើន​របស់​ប្រទេស​ចិន​”៕