អាជ្ញាធរ​ចាប់ផ្តើម​រៀប​ការ៉ូឡា​ថ្មើរជើង​មហាវិថី​សហ​ព័ន្ឋរុស្សី​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ អាជ្ញាធរ​ក្រុងភ្នំពេញ​ បាន​ចាប់ផ្តើម​រៀបចំ​ក្រាល​កា​រឺ​ឡា​ថ្មី​ កា​រឺ​ឡា​សម្រាប់​ជន​ពិការ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ រៀបចំ​ខឿន​ចិញ្ចើម​ផ្លូវ​ និង​ខឿន​ស៊ុម​ដើមឈើ​ ដើម្បី​កែ​លម្អ​សោភណភាព​ និង​រៀបចំ​សណ្ដាប់ធ្នាប់​ចិញ្ចើម​ផ្លូវ​សាធារណៈ​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ដែល​បាន​ចេញផ្សាយ​កាលពី​កន្លងមក​នេះ​ បាន​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ គម្រោង​ក្រាល​កា​រឺ​ឡា​ថ្មី​ កា​រឺ​ឡា​សម្រាប់​ជន​ពិការ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ រៀបចំ​ខឿន​ចិញ្ចើម​ផ្លូវ​ និង​ខឿន​ស៊ុ​ដើមឈើ​ នៅ​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ ចាប់ពី​មហាវិថី​ព្រះ​នរោត្តម​ ដល់​មុខ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។

តាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ គម្រោង​នេះ​មាន​គោលដៅ​ធ្វើឡើង​ ដើម្បី​កែ​លម្អ​សោភ័ណភាព​ និង​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​ និង​ដើម្បីឲ្យ​ស្របតាម​បទដ្ឋាន​បច្ចេកទេស​ បន្ទាប់ពី​អាជ្ញាធរ​មើលឃើញ​ថា​ ចិញ្ចើម​ផ្លូវ​នៅ​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​នេះ​ មាន​សភាព​ចាស់​ទ្រុឌទ្រោម​ ដោយសារ​ប្រជាពលរដ្ឋ​ និង​ម្ចាស់​អាជីវកម្ម​មួយចំនួន​ បាន​ប្រើប្រាស់​ធ្វើជា​ទីតាំង​លក់ដូរ​ និង​ធ្វើ​ចរាចរណ៍​លើ​កា​រឺ​ឡា​ជាដើម​។

ដើម្បីឲ្យ​ការអនុវត្ត​ដំណើរការ​ដោយ​រលូន​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​ឲ្យ​ម្ចាស់​អាជីវកម្ម​ និង​ស្ថាប័នរដ្ឋ​-ឯកជន​ទាំងអស់​ដែល​មាន​ទីតាំងនៅ​តាម​បណ្តោយ​ផ្លូវ​ដែល​ត្រូវ​ជួល​ជុល​នេះ​ រុះរើ​សំណង់​របស់​ខ្លួន​ដែល​បាន​សាងសង់​នៅ​លើ​ចិញ្ចើម​ផ្លូវ​ និង​ស្នើ​ឲ្យ​យោគយល់​ចំពោះ​ដំណើរ​ចេញ​-ចូល​ស្ថាប័ន​ ឬគេហដ្ឋាន​របស់​ខ្លួន​៕

វិភាគ៖ តើ​ប្រទេស​ចិន​នឹង​ប្រែក្លាយ​កម្ពុជា​ ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ និង​ភស្តុភារ​នៃ​តំបន់​មេគង្គ​?

0

វិភាគ​ ដោយ​ ដន

ភ្នំពេញ​៖ ការ​វិ​និ​យោ​គថ្មី​ៗរបស់​ចិន​នៅ​កម្ពុជា​ បាន​ផ្លាស់​ប្តូរ​ទិសដៅ​ទៅលើ​វិស័យ​អចលន​ត្រ​ព្យ​ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​វិស័យ​ដឹកជញ្ជូន​ដែល​បង្ហាញ​ពី​យុទ្ធសាស្ត្រ​រយៈពេល​យូរអង្វែង​ ដើម្បី​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ និង​ភ័ស្តុភារ​នៅក្នុង​តំបន់​មេគង្គ​។

យោង​តាម​ក្រុមហ៊ុន​ Knight​ Frank​ Cambodia​ ដែល​ជា​ក្រុមហ៊ុន​ប្រឹក្សា​អចលនទ្រព្យ​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា​ បាន​បង្ហាញ​ក្នុង​ដំណាច់​ត្រីមាស​ទី១​ ឆ្នាំនេះ​ថា​ ក្រុមហ៊ុន​ចិន​បាន​បោះទុន​វិនិយោគ​ ៣,៨ពាន់​លាន​ដុល្លារ​អាមេរិក​ ទៅ​ក្នុង​ការ​អភិវឌ្ឍ​អចលនទ្រព្យ​ និង​គម្រោង​ផ្លូវ​ហាយ​វេ​កាលពី​ឆ្នាំមុន​។ ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ដែល​បាន​វិនិយោគ​លើ​គម្រោ​ងផ្សេង​ៗ ធ្វើឲ្យ​កម្ពុជា​ឈរ​នៅ​ជិត​កំពូល​ ក្នុងចំណោម​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ទាំងអស់​សម្រាប់​ការ​វិនិយោគ​របស់​ចិន​។

ភាគច្រើន​នៃ​ការ​វិនិយោគ​នា​ពេល​បច្ចុប្បន្ន​នេះ​ ត្រូវ​បាន​ផ្តោត​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​គួរ​ឱ្យ​កត់សម្គាល់​បំផុត​ ក្នុង​នោះ​មានផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ក្រុង​ព្រះសីហនុ​គិតជា​ទឹកប្រាក់២​,០៨ពាន់​លាន​ដុល្លារ​ ដែល​នឹង​ក្លាយជា​ច្រករបៀង​សំខាន់​សម្រាប់​ការនាំចេញ​និង​នាំចូល​។ នេះ​គឺជា​ចំណុច​ស្នូល​ ដែល​បាន​កត់សម្គាល់​ពី​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ Pre​ Belt​ និង​ Road​ Initiative​ (BRI​) ដែល​ការ​វិនិយោគទុន​មូលធន​សំ​ខាន់​ៗផ្តោត​លើ​គម្រោង​ថាមពល​ ជាពិសេស​គម្រោង​ទំនប់​វារី​អគ្គីស​នី​នៅ​ទូទាំង​ប្រទេស​។

វិស័យ​អចលនទ្រព្យ​ខេត្ត​ព្រះសីហនុ​ ត្រូវ​បាន​ជន់​លិច​ដោយ​លំហូរ​ទុន​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​ និង​ការចាប់អារម្មណ៍​ពីសំណាក់​ក្រុមហ៊ុន​ ដែល​មាន​កំរិត​ខ្ពស់​មិនធ្លាប់​មាន​ទី​មុន​មក​។ ក្រុមហ៊ុន​ចិន​មាន​ចំនួន៨០ភាគរយ​ នៃ​ប្រតិបត្តិ​ករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ និង​ក្រុមហ៊ុន​អាមេរិក​ និង​អឺរ៉ុប​មាន​ចំនួន​ត្រឹមតែ២០ភាគរយ​។ តម្លៃ​ជួល​ដី​នៅ​រោងចក្រ​ក្នុង​ចន្លោះ​ពី៣០​ ទៅ៥០ឆ្នាំ​ បាន​កើនឡើង​ជាប្រចាំ​ប្រហែល​ ៣២​,៥០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

វិស័យ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ​ ត្រូវ​បាន​រំពឹង​ថា​នឹង​រឹងមាំ​ក្នុងរយៈពេល​មធ្យម​ និង​រយៈពេល​វែង​ ដោយសារតែ​កំណើន​មិន​ត្រឹមតែ​វិស័យ​ទេសចរណ៍​ (កាស៊ីណូ​ និង​វិស័យ​ល្បែង​ដែល​បាន​រួមបញ្ចូល​) និង​ការ​វិនិយោគ​វិស័យ​ឧស្សាហកម្ម​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ក៏​មក​ពី​ការ​វិនិយោគ​លើ​ឧស្សាហកម្ម​ប្រេង​ នៅពេល​ការ​ចាប់ផ្តើម​នៅ​ឆ្នាំ​ ២០១៩​ នេះ​។

ជំនួយ​ចិន​នៅក្នុង​ការ​ធ្វើ​ផែនការ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​

ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​មាន​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ នៃ​ការ​វិនិយោគ​ក្នុង​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ ស្ពាន​ និង​ព្រលា​នយន្តហោះ​នៅ​ទីនោះ​ កម្ពុជា​នឹង​ក្លាយជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ និង​ភ័ស្ដុភារ​នៃ​តំបន់​មេគង្គ​ក្នុងរយៈពេល​វែង​។

កាលពី​ខែមីនា​ លោក​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្រ្តី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បាន​ទៅ​ធ្វើទស្សនកិច្ច​ក្រុមហ៊ុន​ Shenzhen​ 4PX​ Express​ Co​ Ltd​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​។ ក្រុមហ៊ុន​ Shenzhen​ 4PX​ Express​ គឺជា​ក្រុមហ៊ុន​ដឹកជញ្ជូន​ដ៏​ធំ​បំផុត​មួយ​របស់​ប្រទេស​ចិន​ ហើយ​ជាផ្នែក​មួយ​នៃ​ក្រុមហ៊ុន​ Cainiao​ Smart​ Logistics​ Network​ Ltd​ ដែល​ជា​សាខា​ដឹកជញ្ជូន​របស់​ក្រុមហ៊ុន​ Alibaba​ Group​ Holding​ Ltd​ របស់​លោក​ Jack​ Ma​។

លោក​ កែន​ រដ្ឋា​ អគ្គនាយករង​ខុទ្ទកាល័យ​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍​ថា​ “ឯកឧត្តម​រដ្ឋមន្ត្រី​និ​ ងគណៈប្រតិភូ​ក្រសួង​ការបរទេស​បាន​ទៅ​ទស្សនា​ទី​ស្នាក់​កាល​កណ្តាល​នៃ​ក្រុមហ៊ុន​ 4px​ ។ លោក​រដ្ឋមន្រ្តី​បាន​កោតសរសើរ​ដល់​ការគ្រប់គ្រង​ និង​ការរៀបចំ​របស់​ក្រុមហ៊ុន​ 4px​ នៅក្នុង​ប្រទេស​ចិន​ហើយ​ពិតជា​ចង់​ធ្វើតាម​សម្រាប់​កម្ពុជា​”។លោក​បន្ថែ​ថា​ “បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ 4px​ កំពុងធ្វើការ​ជាមួយ​ប្រព័ន្ធ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅក្នុង​ប្រទេស​កម្ពុជា​”។

លោក​ Kevin​ Li​ ជា​អ្នកចាត់ការ​ទូទៅ​សម្រាប់​ការ​ដឹកជញ្ជូន​ទូទាំង​ពិភពលោក​នៃ​ក្រុមហ៊ុន​ Cainiao​ Smart​ Logistics​ Network​ Ltd​ របស់​ក្រុមហ៊ុន​អា​លី​បា​បាស់​បាន​ប្រកាស​ពី​ផែនការ​កាលពី​ខែមីនា​ ដើម្បី​បង្កើត​មជ្ឈមណ្ឌល​ភ័ស្តុភារ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​សម្រាប់​មហា​តំបន់​មេគង្គ​។

លោក​បន្ត​ថា​ “នៅ​កម្ពុជា​អ្វី​គ្រប់យ៉ាង​គឺ​ថ្មី​ និង​មាន​កំណើន​លឿន​ណាស់​។ វា​ជាទី​តាំង​ដ៏​ល្អ​មួយ​ បើ​អ្នក​យក​កម្ពុជា​ជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ មជ្ឈមណ្ឌល​ផ្ទេរ​សេវាកម្ម​ វា​អាច​គ្រប​ដណ្តប់​ប្រទេស​វៀតណាម​ ថៃ​ណនិង​សូម្បីតែ​មីយ៉ាន់ម៉ា​។ ប្រទេស​កម្ពុជា​គឺ​ល្អ​ប្រសើរ​ជាង​ប្រទេស​វៀតណាម​ និង​ថៃ​។ ទីតាំង​នៃ​ប្រទេស​កម្ពុជា​គឺជា​មជ្ឈមណ្ឌល​នៃ​តំបន់​មេគង្គ​ ដូច្នេះ​ទីតាំង​កណ្តាល​នេះ​គឺ​ល្អ​ណាស់​។

លោក​បន្ថែម​ថា​ “រដ្ឋាភិបាល​បើកចំហ​ ហើយ​ចង់​ស្តាប់​យោបល់​ពី​ក្រុមហ៊ុន​ ហើយ​ពួកគេ​ចង់​រៀនសូត្រ​ពី​ប្រទេស​ចិន​។ ដូចដែល​អ្នកដឹង​ហើយ​ថា​ប្រទេស​ចិន​មាន​ភាព​លិច​ធ្លោ​លើ​វិស័យ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និច​ (e-commerce​) ។ កត្តា​ផ្សេងទៀត​គឺ​ភាគរយ​នៃ​យុវជន​នៅ​ទីនេះ​ច្រើនជាង​ប្រទេស​ចិន​”។លោក​បន្ត​ថា​ “យុវវ័យ​ត្រូវ​បាន​ជម្រុ​ញចិត្ត​យ៉ាង​ខ្លាំង​ដើម្បី​ធ្វើជំនួញ​បែប​អេឡិចត្រូនិក​ប្រភេទ​នេះ​តាម​អ៊ីនធឺណិត​។ ការ​ជ្រៀតចូល​នៃ​អ្នកប្រើ​ប្រាស់​ទូរស័ព្ទចល័ត​មាន​ កម្រិតខ្ពស់​នៅក្នុង​ប្រទេស​កម្ពុជា​។ វា​ងាយស្រួល​ណាស់​ក្នុង​ការ​បម្លែង​អ្នកប្រើ​ទាំងនេះ​ទៅជា​អ្នកទិញ​ និង​អ្នកលក់​តាម​អន​ឡាញ​”។

ក្រសួង​ពាណិជ្ជកម្ម​ ក៏បាន​ទាក់ទង​ជាមួយ​មន្រ្តី​រដ្ឋាភិបាល​ចិន​ និង​វិស័យ​ឯកជន​ដើម្បី​ជួយ​ក្នុង​ការ​បញ្ចប់​ក្របខ័ណ្ឌ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅ​កម្ពុជា​។

លោក​ ឡុង​ កែម​វិចិត្ត​ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ បាន​និយាយ​ថា​ “នៅពេល​ដែល​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ ជួបពិភាក្សា​ជាមួយ​សម​ភាគី​រដ្ឋាភិបាល​ លោក​តែងតែ​សុំ​ឱ្យ​ភាគី​ចិន​ជំនួយ​នៅ​លើ​ប្រធានបទ​ នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និច​ ដោយសារតែ​ប្រទេស​ចិន​មាន​ភាពរឹងមាំ​ នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​ ជាពិសេស​គឺ​ក្រុមហ៊ុន​ Alibaba​”។

លោក​បន្ត​ថា​ “យើង​កំពុង​ធ្វើ​ការ​ផ្គូ​សផ្គង​ជំនួញ​រវាង​ប្រទេស​កម្ពុជា​ និង​ចិន​ ហើយ​ភាពជា​ដៃគូ​ជាមួយ​វិស័យ​ឯកជន​ដើម្បី​បង្កើន​ការ​វិនិយោគ​។ បច្ចុប្បន្ន​យើង​កំពុង​រៀបចំ​សន្និសីទ​អាជីវកម្ម​មួយ​នៅ​ហុងកុង​”។ លោក​បន្ត​ថា​ “យើង​បាន​អញ្ជើញ​ក្រុម​ហ៊ុន​ធំៗ​របស់​កម្ពុជា​ឱ្យមក​បង្ហាញ​ដល់​ក្រុមហ៊ុន​ចិន​ ដើម្បី​ពិភាក្សា​ពី​គោលនយោបាយ​នៃ​ការ​វិនិយោគ​ និង​ពី​វិស័យ​ផ្សេងទៀត​របស់​កម្ពុជា​”៕

ប្រែសម្រួលដោយ៖ ម៉ាណេត

ដំណឹងល្អ​៖ ក្រុង​ព្រះសីហនុ​ចាប់ផ្តើម​ទំលាក់​ខ្សែកាប​អុបទិក​ពីលើ​អាកាស​មក​កប់​ក្រោម​ដី​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ សម្រេច​អោយ​កាត់​ទំលាក់​ខ្សែកាប​អុបទិក​សំពីងសំពោង​តាម​ដងផ្លូវ​ចេញ​ ដោយ​ដាក់​កប់​ក្រោម​ដី​ជំនួស​វិញ​ ដើម្បី​រក្សា​សោភ័ណភាព​ទីក្រុង​។

លោក​ ម៉ាង​ ស៊ី​ណេត​ អភិបាលរងខេត្ត​ព្រះសីហនុ​ បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ជាមួយ​ជំនាញ​ពាក់​ពន្ធ័​ និង​ប្រតិបត្តិ​ករ​ខ្សែកាប​ជាច្រើន​ក្រុមហ៊ុន​ នៅ​ថ្ងៃទី៨ឧសភា២០១៩ថា​ នៅ​ថ្ងៃទី៣​ ខែមិថុនា​ឆ្នាំ២០១៩ខាងមុខនេះ​ មន្រ្តី​ជំនាញ​ពាក់​ព័ន្ឋ ត្រូវតែ​កាត់​ទំលាក់​ខ្សែកាប​លើ​អាកាស​នៅ​តាម​ដងផ្លូវ​សំ​ខាន់​ៗចំនួន៨ខ្សែ​ ដើម្បី​ធានា​សោ​ភណ្ឌ​ភាព​ក្រុង​។

លោក​បញ្ជាក់​ថា​ “ខ្សែ​កាប​អ៉ីន​ធឺ​ណែ​តបច្ចុប្បន្ន​នេះ​ ត្រូវ​បាន​ចង​ព្យួរ​យ៉ាង​រយីងរយោង​នៅ​តាម​បង្គោល​ភ្លើង​តាម​ដងផ្លូវ​”។

កន្លងមក​រដ្ឋបាល​ខេត្ត​ និង​ក្រុមហ៊ុន​ស៊ី​ហ្វុ​ក តម្រូវ​អោយ​កាត់​ទំលាក់​មក​កប់​ក្រោម​ដី​វិញ​ដែរ​តែ​ត្រូវ​បាន​ខកខាន​ទៅវិញ​។

លោក​ សោ​ លីម​ ប្រធាន​អគ្គីស​នី​ខេត្ត​ព្រះសីហនុ​បាន​បញ្ជាក់​យ៉ាង​មុតមាំ​ថា​ ខ្សែកាប​ណា​ដែល​បំពាក់​ដោយ​គ្មាន​កិច្ចសន្យា​ជួល​ត្រឹមត្រូវ​ និង​ខុស​លក្ខណៈ​បច្ចេកទេស​ នឹង​ត្រូវ​កាត់​ទំលាក់​ចេញ​ទាំងអស់​ ដោយ​មិន​អោយ​នៅ​អនាធិបតេយ្យ​ទៀត​ឡើយ​។

លោក​ សាយ​ សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ និង​ជា​ប្រធាន​ក្រុម​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​ព្រះសីហនុ​ នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​ និង​និយោជិត​ នៃ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​ កាលពី​ពេល​ថ្មី​ៗនេះ​ បាន​ផ្តល់​ជាម​តិ​ណែនាំ​ និង​សំណូមពរ​មួយចំនួន​ដល់​អាជ្ញាធរ​ខេត្ត​ និង​អ្នក​ពាក់ព័ន្ធ​ដើម្បី​ធ្វើ​យ៉ាងណា​ ឲ្យ​ខេត្ត​ព្រះសីហនុ​ឲ្យ​ក្លាយទៅជា​ខេត្ត​មួយ​ ដែល​មាន​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ អន្តរជាតិ​ រួម​ជាមួយនឹង​ភ្ញៀវ​វិនិយោគិន​ជាតិ​ និង​អន្តរជាតិ​ផ្សេង​៕

ក្រុមហ៊ុន​បុ​រី​ធំៗ​កំពុង​សំរុក​កាន់តែ​ខ្លាំង​ទៅកាន់​តំបន់​ផ្លូវជាតិ​លេខ​ ៦A

1

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ផ្អែក​តាម​សកម្មភាព​ជាក់ស្ដែង​នៃ​សន្ទុះ​ អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦​A នា​ពេល​បច្ចុប្បន្ន​ ត្រូវ​បាន​អ្នកជំនាញ​ក្នុង​វិស័យ​នេះ​អះអាង​ថា​ យ៉ាង​យូរ​មិន​លើស​ពី​រយៈពេល៣ឆ្នាំ​ទៀត​នោះ​ទេ​ តំបន់​ដ៏​ទាក់ទាញ​មួយ​នេះ​នឹង​ប្រែរូប​ភាព​ទៅ​ជា​បណ្តុំ​លំនៅ​ដ្ឋាន​ទំនើប​កម្រិតខ្ពស់​ និង​មានតម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ​។

ផ្អែក​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​អន្តរជាតិ​ ប្រចាំ​នៅ​កម្ពុជា​ CBRE​ Cambodia​ បាន​បង្ហាញថា​ បច្ចុប្បន្ន​នេះ​ មាន​គម្រោង​បុរី​ចំនួន៨គម្រោង​ បាន​បញ្ចប់​ការសាងសង់​គម្រោង​របស់​ខ្លួន​ ខណៈ​ដែល​មាន​គម្រោង​ជាច្រើន​ទៀត​ កំពុងតែ​សកម្ម​ក្នុង​ការសាងសង់​ ដែល​នឹង​បញ្ចប់​គម្រោង​ នៅ​ត្រឹម​ដំណាច់ឆ្នាំ ២០២១ខាងមុខនេះ​។

របាយការណ៍​ដដែល​បាន​បង្ហាញ​ទៀត​ថា​ បុរី​ដែល​កំពុងតែ​សម្រុក​ការសាងសង់​បញ្ចប់​ គម្រោង​ទាំងនោះ​ រួមមាន​ដូចជា​ បុរី​ Orkide​ Villa​ , បុរី​ The​ Bontanic​ City​, បុរី​ Peng​ Huoth​ The​ Star​ Munirah​, បុរី​ The​ Phnom​ Penh​ Park​, បុរី​ Chroy​ Changvar​ Commercial​ Center​ (by​ OCIC​), បុរី​ Heang​ City​, បុរី​ The​ Flora​ Phase​ 1 &​; 2, និង​ Chip​ Mong​ Parkland​ 6A បុរី​មង្គល​ភ្នំពេញ​ជាដើម​។

អគ្គនាយក​បុរី​មង្គល​ភ្នំពេញ​ លោក​ អាន​ រ៉ា​ឌី​ បាន​មានប្រសាសន៍​ឲ្យដឹង​នា​ព្រឹក​ថ្ងៃទី៨​ ឧសភា​នេះ​ថា​ តំបន់​ផ្លូវជាតិ​លេខ៦​A ជា​ភូមិសាស្ត្រ​ដ៏​ល្អ​ប្រសើរ​ និង​មាន​ភាព​ទាក់ទាញ​ខ្លាំង​ ដោយសារតែ​ក្រៅពី​ជា​ផ្លូវជាតិ​យ៉ាង​សំខាន់​ ដែល​មាន​ចរាចរណ៍​ឆ្លងកាត់​ច្រើន​ ទើប​ធ្វើឲ្យ​គម្រោ​ងធំៗ​មហិមា​ជាច្រើន​ទៀត​ កំពុងតែ​សម្រុក​ធ្វើសកម្មភាព​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ក្លាយ​ ដូចជា​គម្រោង​ទីក្រុង​រណប​ និង​មជ្ឍ​មណ្ឌល​ពាណិជ្ជកម្ម​ ពិព័រណ៍​របស់​ក្រុមហ៊ុន​ OCIC​ គម្រោង​ទីក្រុង​រណប​របស់​ក្រុមហ៊ុន​លី​ យ៉ុង​ផាត់​ គម្រោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ចិន​ រួម​ជាមួយនឹង​វត្តមាន​បណ្តា​បុរី​លំនៅ​ដ្ឋាន​ទំនើប​កម្រិតខ្ពស់​ជាច្រើន​ទៀត​។

លោក​បាន​បន្ត​ទៀត​ថា​ ដោយ​មើល​ឃើញ​សក្តា​នុ​ពល​នេះ​ គម្រោង​បុរី​មង្គល​ភ្នំពេញ​ ក៏​កំពុងតែ​សកម្ម​ក្នុង​ការសាងសង់​បញ្ចប់​ គម្រោង​ក្នុង​ពេល​ដ៏​ខ្លី​ឆាប់​ៗខាងមុខនេះ​ ដើម្បី​បំពេញ​ទៅតាម​តម្រូវការ​របស់​អតិថិជន​ ដោយមាន​ចំនួន​ជាង ១០០ខ្នង​ ជា​ប្រភេទ​វីឡា​កូនកាត់​ទំនើប​ ខណៈ​ដែល​ការ​លក់​សម្រេច​បាន​ជាង៦០ភាគរយ​រួចហើយ​។

លោក​ឧកញ៉ា​ នួន​ រិទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​ថា​ “តាម​ការព្យាករណ៍​របស់ខ្ញុំ​ ក្រុងភ្នំពេញ​ប្រៀប​ដូចជា​ក្រុង​ហុង​ ចំណែក​ឯតំបន់​ជ្រោយ​ចង្វា​រ ប្រៀប​ដូចជា​តំបន់​កៅ​លន់​យ៉ាង​ដូច្នោះ​ ដែល​រួមបញ្ចូល​ទាំង​តំបន់​ផ្លូវជាតិ​លេខ៦​Aផង​ដែរ​”។ លោក​បន្ត​ថា​ “ផ្អែក​តាម​សកម្មភាព​ ពុះកញ្ជ្រោល​លើ​ការ​អភិវឌ្ឍ​នា​ពេល​បច្ចុប្បន្ន​នេះ​ ខ្ញុំ​គិតថា​មិនយូរ​ទៀត​នោះ​ទេ​ តំបន់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៦​Aនេះ​ នឹង​បង្ហាញ​ពី​ភាព​អស្ចារ្យ​របស់​ខ្លួន​ តាមរយៈ​វត្តមាន​សំណង់​អគារ​ពាណិជ្ជ​កម្ម​ធំៗ​ បណ្តុំ​សំណង់​លំនៅ​ដ្ឋាន​លំដាប់​អភិជន​ព្រោងព្រាត​ ដែល​តំបន់​មួយចំនួន​ទៀត​ពិបាក​នឹង​ធ្វើ​បាន​”។

អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ លោក​ ម៉េ​ត មាស​ភ័ក្តី​ ធ្លាប់​បាន​មានប្រសាសន៍​ថា​ តំបន់​ជ្រោយ​ចង្វា​រត្រូវ​បាន​ចា​ត់់​ចូល​ជា​តំបន់​លំនៅ​ដ្ឋាន​ នៅក្នុង​ផែនការមេ​អភិវឌ្ឍន៍​ក្រុងភ្នំពេញ​ឆ្នាំ​ ២០១៥​ – ២០៣០​ ដែល​បាន​អនុម័ត​កាលពី​ឆ្នាំ២០១៥​ ដោយ​ប្រមុខ​រដ្ឋាភិបាល​។ លោក​បញ្ជាក់​ទៀត​ថា​ តំបន់​នេះ​វា​ស័ក្តិសម​ជា​តំបន់​លំនៅ​ដ្ឋាន​ ដោយ​សា​រតំ​បន់់​នេះ​មាន​ទន្លេ​ព័ទ្ឋ​ជុំវិញ​ អំណោយផល​ដល់​ការរស់នៅ​ ព្រោះ​មាន​ខ្យល់អាកាស​ចេញចូល​ប្រកបដោយ​ផាសុកភាព​ ខណៈ​ដែល​អាជ្ញាធរ​ក្រុង​នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​រោងចក្រ​ សហគ្រាស​ធំសាង​សង់​ និង​វិនិយោគ​នៅ​តំបន់​នេះនោះ​ទេ​។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងបុរី សូមខលមកលេខ៖ 077 38 39 40 / 010 38 39 40

ការ​ប្រមូលពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរ​កម្មសិទ្ធិ​ទទួល​បាន​ ២៤លា​នដុល្លារ​អាមេរិក​

0

ដោយ​នៅ​ វឌ្ឈ​នា​

ភ្នំ​ពេញៈ​ ការ​ប្រមូល​ចំណូល​ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរ​កម្មសិទ្ធិ​ ឬសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ បាន​ចំនួន​ប្រមាណ៩៦​ ប៊ី​លាន​រៀល​ ស្មើនឹង​ប្រមាណ២៤លាន​ដុល្លារ​ លើ​ចំនួន​អចលនទ្រព្យ​ប្រមាណ២០​ ៥០០មូលដ្ឋាន​ ស្មើរ​នឹង៣៣.៦ភាគរយ​ នៃ​ផែនការ​ក្នុងរយៈពេល៣ខែ​ដើមឆ្នាំ២០១៩​។ នេះ​បើ​យោង​តាម​តួលេខ​ របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗនេះ​។

យោង​តាម​ប្រកាស​ថ្មី​របស់ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ឲ្យដឹង​ពី​ការកំណត់​តម្លៃ​ គឺ​មិន​ឲ្យលើស​ពី ៧០​%នៃ​តម្លៃ​ជាក់ស្តែង​នៅ​លើ​ទីផ្សារ​នៅឡើយ​។ ក្រៅពី​ការ​ធ្វើ​បច្ចុប្បន្នភាព​តម្លៃ​ប្រការ​នេះ​ ក៏​មានការ​កែសម្រួល​ទាក់ទង​ទៅ​នឹង​ ភូមិសាស្ត្រ​នានា​ផង​ដែរ​ ដោយ​បន្ថែម​ឬកែសម្រួល​ កំណត់​ផ្លូវ​មេ​បន្ថែម​តំបន់​អភិវឌ្ឍន៍​ ឬក៏​បូរី​ ដែល​ទើបតែ​បង្កើត​ថ្មី​ជាដើម​។

លោក​ហេង​ សុខ​ណាង​ អគ្គនាយករង​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​បាន​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ការ​កែសម្រួល​តម្លៃ​មូលដ្ឋាន​គិត​ពន្ធ​នេះ​ គឺ​មិនបាន​ជះឥទ្ធិពល​ដល់​តម្លៃ​ប្រាក់​ពន្ធ​ អចលនទ្រព្យ​ប្រចាំឆ្នាំ​នោះ​ទេ​ សម្រាប់​ពន្ធ​អចលនទ្រព្យ​ សម្រាប់​ឆ្នាំ២០១៩នៅតែ​អនុវត្ត​ជាធរមាន​ គឺ​តម្លៃ​នៃ​ការ​បង់​ពន្ឋ​មិន​មានការ​ប្រែប្រួល​ទេ​ធៀប​នឹង​ឆ្នាំ២០១៨​។

តម្លៃ​អចលនទ្រព្យ​ ដែល​ជា​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ ដែល​កំណត់​ក្នុង​ឧប​សម្ព័ន្ធ​នៅ​តាម​រាជធានី​ខេត្ត​ គឺ​មានការ​ចូលរួម​ពិភាក្សា​យ៉ាង​ល្អិតល្អន់​ ទាំង​ស្ថាប័នរដ្ឋ​ និង​វិស័យ​ជន​ទើប​សម្រេច​ចេញ​ ប្រកាស​កាលពី​ថ្ងៃទី២២ខែមីនា​ ឆ្នាំ២០១៩​ ដោយ​ក្រសួងសេដ្ឋកិច្ច​ ដាក់ឲ្យ​អនុវត្ត​ចាប់ពី​ថ្ងៃទី១​ ខែកក្កដា​ ឆ្នាំ២០១៩​ តទៅ​ ស្តី​ពី​ការកំណត់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ ចំពោះ​ការផ្ទេរ​កម្មសិទ្ធិ​ ឬសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​។

កន្លងមក​រាជរដ្ឋាភិបាល​បាន​ សម្រេច​ធ្វើ​បច្ចុប្បន្នភាព​ឡើងវិញ​ នៅ​ឧប​សម្ព័ន្ធ​ស្តី​ពី​ការបែងចែក​ភូមិ​សាស្រ្ត​ និង​តម្លៃ​អចលនទ្រព្យ​សម្រាប់​មូលដ្ឋាន​ គិត​ពន្ធ​ប្រថាប់ត្រា​ ដែល​បាន​និង​កំ​ពុង​អនុ​វ ត្ត​អស់​រយៈពេល​ជិត១០ឆ្នាំ​កន្លងមក​ហើយ​នេះ​ ហើយ​ដើម្បី​ស្របតាម​ការ​រីកចម្រើន​ ខាង​វិស័យ​អប់រំ​នៅ​កម្ពុជា​ ក៏ដូចជា​ នៅក្នុង​ខេត្ត​កណ្ដាល​បច្ចុប្បន្ន​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ចេញ​នូវ​ប្រកាស​ លេខ​ ៣៤៣​ សហវ​ .ប្រក​ ដែល​បាន​ចុះ​ថ្ងៃទី​ ២២​ ខែ​មិនា​ឆ្នាំ​ ២០១៩ស្ដីពី​ ការកំណត់​ មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ ចំពោះ​ការផ្ទេរ​កម្មសិទ្ធិ​ឬសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ ដែល​នឹង​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃទី១​ ខែកក្កដា​ឆ្នាំ​ ២០១៩​ នេះ​តទៅ​៕

លោក​ឧកញ៉ា​លី​ ហួរ​ចាប់ផ្តើម​គំរោង​លំនៅ​ដ្ឋាន​ប្រណីត​ធំ​មួយ​នៅ​ក្បែរ​ផ្សារ​ទំនើប​ AEON2​

1

ដោយ​ គង់​ ម៉ា​លីន​

ភ្នំ​ពេញ៖ លោក​ឧកញ៉ា​លី​ ហួរ​អគ្គនាយក​បុរី​វិមាន​ភ្នំពេញ​ និង​ជា​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​កម្ពុជា​ បាន​ចាប់ផ្តើម​គំរោង​លំនៅ​ដ្ឋាន​ប្រណីត​ថ្មី​មួយ​ ដែល​ស្ថិតនៅ​កៀក​នឹង​ផ្សារ​ទំនើប ​AEON 2​។

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​ បន្ទាប់ពី​បើក​ការដ្ឋាន​សាងសង់​គំរោង​លំនៅ​ដ្ឋាន​ដែល​ដា​ក់់​ឈ្មោះ​”បុរី​វិមាន​ភ្នំពេញ​មង្គល​ឧត្តម​”នា​ព្រឹក​ថ្ងៃទី៨​ ឧសភា​នេះ​ថា​ គំរោង​នេះ​សាងសង់​លើ​ផ្ទៃដី​ជាង៦ហិ​កតា​ និង​មានផ្ទះ​សរុប​ជាង២០០​ ដែល​ស្ថិតនៅ​ទី​តាំង​បណ្តុំ​ដោយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​។ គំរោង​នេះ​មានផ្ទះ​បី​ប្រភេទ​ ដែល​ជា​វីឡា​ទោល​ វីឡា​ភ្លោះ​ និង​ផ្ទះ​អាជីវកម្ម​ ដែល​អាច​ប្រកបរបរ​ទទួលទាន​បាន​ ហើយ​ផ្ទះ​ក្នុង​គំរោង​នេះ​មានតម្លៃ​ចាប់ពី២៥ម៉ឺន​ដល់៩០ម៉ឺន​ដុល្លារ​អាមេរិក​។

លោក​បន្ត​ថា​ “ទីផ្សារ​លំនៅ​ដ្ឋាន​ប្រណីត​នៅតែ​មាន​តម្រូវការ​ អាស្រ័យ​លើ​ទីតាំង​ ជាក់ស្តែង​គំរោង​វិមាន​ភ្នំពេញ​មង្គល​ឧត្តម​ គឺ​ស្ថិតនៅ​តំបន់​ដែល​ដី​មានតម្លៃ​ថ្លៃ​ ដែល​យើង​មិន​អាច​សាងសង់​ផ្ទះ​តម្លៃ​មធ្យម​បាន​”។លោក​បន្ត​ថា​ “ដី​នៅ​តំបន់​នេះ​មានតម្លៃ​ប្រមាណ៦០០ដុល្លារ​ ក្នុង​មួយ​ម៉ែត្រការ៉េ​ ហេតុនេះ​បើ​សង់ផ្ទះ​តម្លៃ​មធ្យម​មិន​រួច​ថ្លៃ​ដី​ទេ​”។

អ្នកនាង​ឆាយ​ ស៊ី​ណា​ប្រធាន​ផ្នែក​លក់​និង​ទីផ្សារ​នៃ​បុរី​វិមាន​ភ្នំពេញ​ បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ គំរោង​នេះ​ត្រូវ​បាន​ឌី​សាញ​ឡើង​មាន​ភាព​ទាក់ទាញ​ខ្លាំង​ ដោយ​ទទួល​បានការ​គាំទ្រ​ពីអ​តិថិ​ជន​ ជាក់ស្តែង​ក្នុងចំណោម​វីឡា​ប្រណីត​ក្នុង​គំរោង​នេះ​ ក្រុមហ៊ុន​បាន​លក់​អស់៥០ភាគរយ​រួចហើយ​ គិត​ត្រឹម​ថ្ងៃនេះ​។

អ្នក​នាង​​បន្ត​ថា​ គំរោង​នេះ​មាន​ប្រភេទ​ផ្ទះ​បែប​ Shop​ house​, វីឡា​ភ្លោះ​ និង​វីឡា​ប្រណីត​ ដែល​ការ​ឌី​សាញ​មាន​ភាព​ទាក់ទាញ​ទាំង​ខាងក្នុង​ និង​ខាងក្រៅ​លំនៅ​ដ្ឋាន​ ជាហេតុ​ធ្វើឲ្យ​គំរោង​នេះ​ទទួល​បាន​នូវ​ការ​គាំទ្រ​។ អ្នកនាងបន្តថា ក្នុងឱកាសសម្ពោធគំរោងថ្មីនេះ ក្រុមហ៊ុននឹងផ្ដល់ការបញ្ចុះតម្លៃ​​រហូតដល់ ២ម៉ឺនដុល្លារអាមេរិក ចាប់ពីថ្ងៃទី០៨ ខែឧសភា ដល់ថ្ងៃទី២៣ មិថុនា​ ឆ្នាំ ២០១៩ ខាងមុខ។

គំរោង​នេះ​ស្ថិតនៅ​ភូមិ៤​ សង្កាត់​ច្រាំងចំរេះ​ ខ័ណ្ឌ​ឬស្សី​កែវ​ ក្រុងភ្នំពេញ​។

អ្នកនាង​ឆាយ​ ស៊ី​ណា​បាន​បន្ត​ថា​ “យើង​ជឿជាក់​ថា​គំរោង​នេះ​នឹង​ទទួល​បាន​ជោគជ័យ​ និង​ទទួល​បានការ​គាំទ្រ​ពីអ​តិថិ​ជន​”៕

តម្រូវការ​អចលនទ្រព្យ​នៅ​ប្រទេស​ហ្វីលីពីន​ស្ថិតនៅ​តែ​ក្នុង​សញ្ញា​វិជ្ជមាន​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ គ្រប់​វិស័យ​ទាំងអស់​ ស្ថិតនៅ​ក្រោម​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ហ្វីលីពីន​ ត្រូវ​បាន​គេ​មើលឃើញ​ថា​នឹង​បន្ត​កើនឡើង​ សមា្រប​ឆ្នាំ២០១៩នេះ​។

យោង​តាម​របាយការណ៍​សង្ខេប​របស់​ក្រុមហ៊ុន​ JLL​ ដែល​បាន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ការ​រក្សា​តម្រូវការ​នេះ​ គឺ​ដោយសារ​មានការ​ធ្វើអាជីវកម្ម​ដំណើរការ​ (BPO​) ការ​លេង​ហ្គេម​អន​ឡាញ​ និង​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ផ្សេង​ៗទៀត​។

លោក​ Janlo​ de​ los​ Reyes​ នាយក​ផ្នែក​ស្រាវជ្រាវ​ និង​ការ​ប្រឹក្សា​របស់​ក្រុមហ៊ុន​នេះ​បាន​ឲ្យដឹង​កាលពី​កន្លងមក​ថា​ ទោះបីជា​ការ​កើនឡើង​នៃ​តម្រូវការ​អចលនទ្រព្យ​ ពី​ក្រុមហ៊ុន​ល្បែង​តាម​ប្រព័ន្ធ​អ៊ី​នធឺ​ណែ​តក៏​ពិតមែន​ ក៏​វិស័យ​នេះ​នៅតែ​មាន​សុខភាព​ល្អ​ត្រឹម​ ៦% ។

ការ​កើនឡើង​នេះ​ ក៏​មានការ​រួមចំណែក​ផង​ដែរ​ ចំពោះ​តម្រូវការ​ពី​អ្នក​វិនិយោគិន​ចិនដីគោក​ដែល​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​ នឹង​ការ​អាជីវកម្ម​ល្បែង​នៅ​តាម​ដង​ឈូងសមុទ្រ​នៃ​ប្រទេស​ហ្វីលីពីន​។ ការ​បង្កើន​មុខ​ជំនួញ​របស់​ចិន​នៅក្នុង​ប្រទេស​ ក៏បាន​ជំរុញ​ឱ្យ​មាន​ការិយាល័យ​ និង​តម្រូវការ​លំនៅ​ដ្ឋាន​ផង​ដែរ​។

លោក​ De​ Los​ Reyes​ បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា​ “យើង​អាច​មើលឃើញ​ការចាប់អារម្មណ៍​ពី​វិនិយោគិន​ចិនដីគោក​ ដែល​កំពុង​ស្វែងរក​ការ​វិនិយោគ​លើ​ផ្ទៃដី​ ៣០០ហិ​កតា​និង​ ៥០០ហិ​កតា​”។

លោក​បន្ត​ថា​ “ពិត​ណាស់​មាន​តម្រូវការ​ដ៏​ច្រើន​ពី​ប្រទេស​ចិន​ ប៉ុន្តែ​អ្វី​ដែល​យើង​រំពឹង​ថា​ នឹង​មាននៅ​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខ នេះ​ វា​នឹង​ធ្វើ​ពិពិធ​កម្ម​ដល់​ឧស្សាហកម្ម​ដទៃទៀត​។ យើង​នឹង​ឃើញ​ឧស្សាហកម្ម​ជាច្រើន​ទៀត​ពី​ចិនដីគោក​”៕

សម្តេច​តេជោ​៖​ ​វារីអគ្គិសនី​នឹង​មាន​ទឹក​គ្រប់គ្រាន់​នៅពេល​រដូវវស្សា​នឹង​ចូល​មកដល់​​នៅ​សប្តាហ៍​ទី៣​ ​ខែឧសភា​នេះ​

0

ដោយ​ ​នៅ​ ​វឌ្ឍនា​

​ភ្នំពេញ​៖​ ​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​ប្រកាស​ថា​ ​រដូវវស្សា​នឹង​ចូល​មកដល់​នៅ​សប្តាហ៍​ទី៣ខែ​ ​ឧសភា​នេះ​ ​ដែល​នឹង​មាន​ទឹក​គ្រប់គ្រាន់​សំ​រាប់​ដំនើ​រកា​រ​ផលិត​ថាមពល​អគ្គិសនី​ឡើងវិញ​។​

​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍​ក្នុង​ទិវា​ពិភពលោក​កាក​បាត​ក្រហម​ ​និង​អ​ឌ្ឈ​ច័ន្ទ​ក្រហម៨​ ​ឧសភា​នេះ​ថា​ ​សម្តេច​ទើបតែ​ទទួល​របាយការណ៍​ពី​លោក​ ​ស៊ុយ​ ​សែម​ ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​បាន​បញ្ជាក់​ថា​ ​មកដល់​យប់មិញ​នេះ​ ​វារីអគ្គិសនី​ទាំងអស់​ ​បាន​ផលិត​ថាមពល​អគ្គិសនី​បាន​កើតឡើង​ដល់​ជាង៦០០មេ​ហ្គា​វ៉ាត់​ ​ក្នុង​កម្លាំងសរុប​ប្រមាណ១០០០​ ​មេ​ហ្គា​វ៉ាត់​។​ ​សម្តេច​បន្ត​ថា​ ​ពីមុន​ដោយសារ​មិន​មាន​ទឹក​ ​វារីអគ្គិសនី​ទាំងអស់​ ​ផលិត​អគ្គិសនី​ ​បាន​ត្រឹមតែ១០០​ ​មេ​ហ្គា​វ៉ាត់​ប៉ុណ្ណោះ​។​

​សម្តេច​បន្ត​ថា​ ​ជាមួយនឹង​ការប្រកាស​ខាងលើ​នេះ​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​ក៏បាន​លើកឡើង​ថា​ ​តាម​ការ​ព្យាករ​របស់ក្រ​សួង​ធនធានទឹក​ ​និងឧតុនិយម​ ​គឺ​រដូវវស្សា​ ​នឹង​ចូល​មកដល់​នៅ​សប្តាហ៍​ទី៣​ ​នៃ​ខែឧសភា​នេះ​។​ ​នៅពេល​នោះ​ ​នឹង​មាន​ទឹក​គ្រប់គ្រាន់​តាម​វារីអគ្គិសនី​ ​ដែល​អាច​ផលិត​ថាមពល​អគ្គិសនី​បាន​គ្រប់គ្រាន់​ឡើងវិញ​៕​

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-អង់គ្លេស​កើន​ដល់​ ១ពាន់​លាន​ដុល្លារ​អាមេរិក

0
កំពង់ផែព្រះសីហនុ។ រូបថត៖ ម៉ៃ វីរៈ

ដោយ​ វុត្ថា

ភ្នំពេញ​៖ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ និង​ចក្រភព​អង់គ្លេស​ ក្នុងរយៈពេល​ ៧ឆ្នាំ​ចុងក្រោយ​នេះ​ មាន​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់​ គឺ​បាន​កើនឡើង​ពី​ទឹកប្រាក់​ជាង​ ៥០០លាន​ដុល្លារ​អាមេរិក​ (២០១២​) ដល់ទៅ​ជាង​ ១ពាន់​លាន​ដុល្លារ​អាមេរិក​ (២០១៨​) ។

លោក​ កឹម​ ស៊ី​ថន​ រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​ពាណិជ្ជកម្ម​ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ ឧត្តមសេនីយ៍​ Marshal​ John​ Philliban​ មេបញ្ជាការ​រង​កងទ័ព​ជើងអាកាស​អង់គ្លេស​ បាន​ស្នើ​ឱ្យ​ពាណិជ្ជករ​ និង​ប្រជាជន​ចក្រភព​អង់គ្លេស​ បន្ត​គាំទ្រ​ទិញទំនិញ​ពី​កម្ពុជា​ថែមទៀត​ ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។

លោក​រដ្ឋមន្ត្រី​ស្តីទី​ ក៏បាន​ជម្រាប​ជូន​ប្រតិភូ​យោធា​អង់គ្លេស​ អំពី​វឌ្ឍនភាព​នៃ​ឧស្សាហកម្ម​វាយនភណ្ឌ​ និង​កាត់ដេរ​សម្លៀកបំពាក់​នៅ​កម្ពុជា​ ព្រមទាំង​ការចូលរួម​របស់ក្រ​សួង​ពាណិជ្ជកម្ម​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ នៅក្នុង​ការ​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​ និង​ការ​លុបបំបាត់​ពលកម្ម​កុមារ​ តាមរយៈ​កិច្ចសហការ​ភាពជា​ដៃគូ​ជាមួយ​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO​) និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC​) ដើម្បី​អនុវត្ត​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ (BFC​) សំដៅ​ធានា​ការ​អភិវឌ្ឍ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​នៅ​កម្ពុជា​ប្រកបដោយ​និរន្តរភាព​។

លោក​ឧត្តមសេនីយ៍​ Marshal​ John​ Philliban​ និង​គណៈប្រតិភូ​ បាន​សម្តែង​ចំណាប់​អារម្មណ៍​ខ្ពស់​ ចំពោះ​វឌ្ឍនភាព​នៃ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ ដែល​ប្រទេស​ទាំងពីរ​សម្រេច​បាន​ និង​បាន​ថ្លែងអំណរគុណ​ដល់​ លោក​រដ្ឋមន្រ្តី​ស្តីទី​ ដែល​បាន​ចែករំលែក​នូវ​ព័ត៌មាន​សំ​ខាន់​ៗទាំងនេះ​។

លោក​ឧត្តមសេនីយ៍​ និង​គណៈប្រតិភូ​ ក៏បាន​សន្យា​ពាំនាំ​សំណើ​របស់​លោក​រដ្ឋមន្រ្តី​ស្តីទី​ ទៅ​ជម្រាប​ជូន​រាជរដ្ឋាភិបាល​ និង​ប្រជាជន​ចក្រភព​អង់គ្លេស​ ដើម្បី​បន្ត​សហការ​ និង​ជួយ​គាំទ្រ​ទិញទំនិញ​របស់​កម្ពុជា​ ផង​ដែរ​៕

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម៖​ រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកវិស័យវាយណភ័ណ្ឌជាវិស័យសក្ដានុពលមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច

0

ដោយម៉ាណេត

ប្រទេសចិនៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោកប៉ាន សូរស័ក្តិ ក្នុងជំនួបជាមួយក្រុមហ៊ុនបញ្ជាទិញធំៗ បានធ្វើការពន្យល់អំពីគោលនយោបាយយុទ្ធសាស្ត្រ និងជំហររបស់រាជរដ្ឋាភិបាល ក្នុងការបន្តជួយគាំទ្រឧស្សាហកម្មវាយភណ្ឌ និងកាត់ដេរសម្លៀកបំពាក់នៅក្នុងប្រទេសកម្ពុជា ដោយចាត់ទុកវិស័យនេះ ជាវិស័យសក្ដានុពលមួយ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។

លោក​រដ្ឋមន្ត្រី​​ បានមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូកម្ពុជា ជួបពិភាក្សាជាមួយក្រុមហ៊ុនផលិតសម្លៀកបំពាក់ធំៗ មានដូចជា H&M, C&A, Adidas Sourcing, Next Sourcing, Vanity Fair Corporation ដែលមានមូលដ្ឋាននៅក្នុងទីក្រុងហុងកុង តំណាងឱ្យអ្នកបញ្ជាទិញ៣០% នៃឧស្សាហកម្មវាយភណ្ឌរបស់កម្ពុជា កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ៍ ទី៦-៧ ខែឧសភា ឆ្នាំ២០១៩នេះ ដើម្បីបង្កើនទំនុកចិត្ត និងការបញ្ជាទិញកាន់តែច្រើន ពីក្រុមហ៊ុនទាំងអស់នោះ។

លោកប៉ាន សូរស័ក្តិ បានលើកឡើងអំពីយុទ្ធសាស្ត្រចតុកោណ គោលនយោបាយគាំពារវិនិយោគ កាលានុវត្តភាពធុរកិច្ច និងកំណែទម្រង់ថ្មីៗដែលបានដាក់ចេញដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន លើកទី១៨ សំដៅលើកកម្ពស់បរិយាសវិនិយោគ ជាពិសេសជួយសម្រួលការធ្វើធុរកិច្ចរបស់វិស័យឯកជន នៅក្នុងប្រទេសកម្ពុជា។

 

បច្ចុប្បន្នឧស្សាហកម្មវាយភណ្ឌ និងកាត់ដេរសម្លៀកបំពាក់កម្ពុជា បានស្រូបយកកម្លាំងពលកម្មប្រមាណជាង ៨៥ម៉ឺននាក់ នៅក្នុងនោះចំនួនរោងចក្រសរុប មានប្រមាណ ១,៥៨៥ទីតាំង គឺបានកើនឡើង៤,១%បើធៀបនឹងឆ្នាំ២០១៧។ ទន្ទឹមគ្នានេះការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង ទៅកាន់ទីផ្សារអន្តរជាតិ កាលពីឆ្នាំ២០១៨ មានទឹកប្រាក់ជាង១០ពាន់លានដុល្លារ ដែលកើនឡើងប្រមាណ២៤,៧%បើធៀបនឹងឆ្នាំ២០១៧ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០១៨ របស់ធនាគារជាតិនៃកម្ពុជា