រដ្ឋមន្ត្រីការងារស្នើសហជីពចិនជំរុញអ្នកវិនិយោគចិនមកវិនិយោគនៅកម្ពុជា

0

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើឱ្យគណៈប្រតិភូសហជីពចិនបន្តការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយសហជីពនៅកម្ពុជា ពិសេសសូមជួយជំរុញអ្នកវិនិយោគចិន ឱ្យមកវិនិយោគបន្ថែមកាន់តែច្រើននៅកម្ពុជា និងស្នើដល់មិត្តចិនជួយទិញទំនិញពីកម្ពុជាឱ្យកាន់តែច្រើនថែមទៀតផងដែរ។

លោក អ៉ិត សំហេងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ជាំង ណាន អគ្គនាយកនៃនាយកដ្ឋានច្បាប់ របស់មជ្ឈមណ្ឌលការងារចិនដើម្បីសហប្រតិបត្តិការអន្តរជាតិ (CWCIE) នៃសហជីពទូទាំងប្រទេសចិន (ACFTU) នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩នេះ បានលើកឡើងអំពីទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាមួយរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលមានឯកឧត្តម ស៊ី ជិនពីង ជាប្រធានាធិបតី។

លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីការគាំទ្រយ៉ាងពេញទំហឹង របស់រាជរដ្ឋាភិបាលកម្ពុជា ទៅលើគោលនយោបាយ «ខ្សែក្រវាត់មួយ ផ្លូវមួយ» របស់មហាយក្សចិន ដែលទើបតែបញ្ចប់មហាសន្និបាត កាលពីពេលថ្មីៗកន្លងទៅនេះ ហើយកម្ពុជាក៏ជាប្រទេសមួយ ដែលទទួលបានផលប្រយោជន៍យ៉ាងច្រើន ពីការអនុវត្តគោលនយោបាយនេះ។

មិនត្រឹមតែទទួលបានកិច្ចសហប្រតិបត្តិការណ៍ លើការអភិវឌ្ឍវិស័យគមនាគមន៍ ហេដ្ឋារចនាសម្ពន្ធ ទេសចរណ៍ និងវិស័យមួយចំនួនទៀតប៉ុណ្ណោះទេ កម្ពុជាក៏ទទួលបានផលប្រយោជន៍យ៉ាងច្រើន លើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាការវិនិយោគលើវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ពីការគាំទ្រគោលនយោបាយខ្សែក្រវាត់ និងផ្លូវនេះផងដែរ។

លោករដ្ឋមន្ត្រី អ៉ិត សំហេង បានស្នើនៅចំពោះមុខលោកស្រី ជាំង ណាន សូមឱ្យភាគីសហជីពនៅប្រទេសចិន ធ្វើយ៉ាងណាជួយជំរុញអ្នកវិនិយោគចិន មកបណ្ដាក់ទុកវិនិយោគបន្ថែមឱ្យកាន់តែច្រើននៅប្រទេសកម្ពុជា និងជួយបង្កើនការបញ្ជាទិញទំនិញពីកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។ការជួយទិញទំនិញ និងការមកវិនិយោគនៅកម្ពុជាកាន់តែច្រើន គឺដូចជាជួយដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ដែលជាមហាមិត្តម៉ឺនឆ្នាំជាមួយចិន។

បច្ចុប្បន្នកម្ពុជាមានរោងចក្រវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងប្រមាណ,២០០កន្លែង ក្នុងនោះស្ថិតក្រោមការវិនិយោគរបស់អ្នកវិនិយោគចិនមានប្រមាណ ៧០០កន្លែង៕

ចំណេះដឹង​!កត្តា​អ្វីខ្លះ​ដែល​ត្រូវ​យក​មក​ពិចារណា​ថា​តើ​អ្នក​គួរ​ដាក់ពាក្យ​ស្នើ​សុំ​ចុះបញ្ជី​ឬទេ​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្នុង​ការពិចារណា​ថា​តើ​លោក​ លោកស្រី​គួរ​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​ឬយ៉ាងណា​នោះ​ លោក​/លោកស្រី​ត្រូវ​សួរ​ខ្លួនឯង​ថាទៅ​លើ៤ចំណុច​ខាងក្រោម​នេះ​។

ក. តើ​ឥណទាន​អាករ​លើ​ធាតុ​ចូល​របស់ខ្ញុំ​ តែងតែ​លើស​ពី​អាករ​ដែល​ខ្ញុំ​កំណត់​លើ​ការលក់ដូរ​របស់ខ្ញុំ​ឬទេ​?។

ឧទាហរណ៏​ ប្រសិនបើ​លោក​/ លោកស្រី​ជា​អ្នក​ប្រកប​អាជីវកម្ម​ទាក់ទិន​ដល់​ការនាំចេញ​សេវា​ដែល​ជាប់​អាករ​តាម​ អត្រា​សូន្យ​ភាគរយ​ លោក​/លោកស្រី​អាច​ពិចារណា​បាន​ថា​លោក​/លោកស្រី​នឹង​មានបំណង​ចុះបញ្ជី​ ដោយ​ស្ម័គ្រ​ ចិត្ត​ដើម្បី​ស្នើសុំ​បង្វិល​សង​វិញ​នូវ​ប្រាក់​អាករ​ដែល​បាន​បង់​លើ​ការទិញ​និង​ចំណាយ​នានា​។

ខ. តើ​ខ្ញុំ​ធ្វើការ​ផ្គត់ផ្គង់​ជាប់​អាករ​ឱ្យ​បុគ្គល​ ជាប់​អាករ​ដែល​បាន​ចុះបញ្ជី​ដទៃទៀត​ឬទេ​?

ប្រសិនបើ​លោក​ /លោកស្រី​មិនបាន​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម​ទេ​ លោក​/លោកស្រី​មិន​អាច​ចេញ​វិ​ក្ក័​យប័ត្រ​ អាករ​លើ​តម្លៃបន្ថែម​ឱ្យ​អតិថិជន​ដែល​បាន​ចុះបញ្ជី​របស់​លោក​/លោកស្រី​បានទេ​។ ពេលនោះ​អតិថិជន​របស់​ លោក​/លោកស្រី​មិន​អាច​ស្នើសុំ​ឥណទាន​អាករ​លើ​ធាតុ​ចូល​បានទេ​ ម្ល៉ោះហើយ​ពេល​លក់​ចេញ​វិញ​ អតិថិជន​របស់​លោក​/លោកស្រី​ត្រូវ​គិតថ្លៃ​ខ្ពស់​ជាង​សព្វដង​។

ក្នុងករណី​នេះ​គាត់​អាច​នឹង​ជ្រើសរើស​ការ​ធ្វើអាជីវកម្ម​ជា​ មួយ​អ្នកផ្គត់ផ្គង់​ដែល​បាន​ចុះបញ្ជី​ផ្សេងទៀត​ ហើយ​លោក​/លោកស្រី​នឹង​បាត់បង់​មុខរបរ​របស់​ខ្លួន​។

គ. តើ​ខ្ញុំ​ធ្វើអាជីវកម្ម​ជា​សំខាន់​ជាមួយ​បុគ្គល​ជាប់​អាករ​ដែល​មិនបាន​ចុះបញ្ជី​ឬទេ​?

ក្នុងករណី​នេះ​ វា​ហាក់ដូចជា​គ្មានផល​ប្រយោជន៍អ្វី​ដល់​លោក​/លោកស្រី​ ដើម្បី​ចុះ​ចញ្ជី​អាករ​លើ​តម្លៃបន្ថែម​ទេ​ រហូតដល់​ពេលណា​ដែល​លោក​/លោកស្រី​មានផល​របរ​ដល់​កំរិត​ត្រូវ​ចុះ​ចញ្ជី​ដូច​ពោល​ក្នុង​ចំណុច​ទី៣ខាងលើ​។

ឃ. លោក​/លោកស្រី​គួរ​យក​មក​ពិចារណា​ផង​ដែរ​នូវ​កាតព្វកិច្ច​នៃ​ការចុះបញ្ជី​

នៅពេល​ដែល​បាន​ចុះបញ្ជី​រួច​លោក​/លោកស្រី​ត្រូវ​គណនា​អាករ​លើ​ធាតុ​ចេញ​លើ​ការ​ផ្គត់ផ្គង់​ជាប់​អាករ​ទាំង​ អស់​។ លោក​/លោកស្រី​អាច​ស្នើសុំ​ឥណទាន​បានតែ​ចំពោះ​អាករ​លើ​ធាតុ​ចូល​ ដែល​អាច​បែងចែក​បាន​ចំពោះ​ ការ​ផ្គត់ផ្គង់​ជាប់​អាករ​ប៉ុណ្ណោះ​។

លោក​/លោកស្រី​ត្រូវ​ដាក់​លិខិត​ប្រកាស​អាករ​លើ​តម្លៃបន្ថែម​ជូន​ អគ្គនាយក​ដ្ឋាន​ ពន្ធដារ​ឱ្យ​បាន​ទៀងទាត់​ ហើយនិង​កាន់​រក្សា​បញ្ជី​កា​គណនេយ្យ​ឱ្យ​បាន​ត្រឹមត្រូវ​សម្រាប់​មន្រ្តី​ អគ្គនាយក​ដ្ឋាន​ ពន្ធដារ​ត្រួតពិនិត្យ​នៅ​គ្រប់ពេលវេលា​។

ប្រសិនបើ​លោក​/លោកស្រី​សម្រេច​ធ្វើការ​ស្នើសុំ​ចុះបញ្ជី​ដោយស្ម័គ្រចិត្ត​ ត្រូវ​ភ្ជាប់​មក​ជាមួយ​និង​ទម្រង់​ពាក្យ​ ស្នើសុំ​នូវ​លិខិត​ពន្យល់​អំពី​ចរិត​នៃ​អាជីវកម្ម​របស់​លោក​/លោកស្រី​ និង​មូល​ ហេតុ​ដែល​លោក​/លោកស្រី​មាន​ បំណង​ចុះបញ្ជី​ព្រមទាំង​ចុះ​កាលបរិច្ឆេទ​នៃ​ការ​ស្នើសុំ​ចុះបញ្ជី​ផង​។

ប្រសិនបើ​លោក​/លោកស្រី​ពុំ​មានបំណង​ចុះបញ្ជី​ក្នុង​ពេល​បច្ចុប្បន្ន​ទេ​ លោក​/លោកស្រី​ត្រូវ​បញ្ជាក់​ហេតុផល​។

ប្រសិនបើ​លោក​/លោកស្រី​ត្រូវ​ចុះបញ្ជី​ដោយស្ម័គ្រចិត្ត​ លោក​/លោកស្រី​ស្ថិត​ក្នុង​លក្ខណៈ​ជា​បុគ្គល​ចុះបញ្ជី​ក្នុង​ រយៈពេល២ឆ្នាំ​ដោយ​មិន​គិត​ពី​តម្លៃ​នៃ​ផលរបរ​ជាប់​អាករ​នៃ​អាជីវកម្ម​របស់​លោក​/លោកស្រី​ឡើយ​៕

ប៉ូល​សេដ្ឋកិច្ច​ទី៤​ របស់​កម្ពុជា​ចាប់ផ្តើម​កម្រើក​ជា​បណ្តើរ​ៗហើយ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រោយពី​ប្រមុខ​រាជរដ្ឋាភិបាល​ បាន​ប្រកាស​ពិចារណា​សាង​សង់​ព្រលា​នយន្តហោះ​នៅ​តាម​បណ្តា​ខេត្ត​ភូមិ​ភា​គឥសាន្ត ដែល​ជា​ប៉ូល​សេដ្ឋកិច្ច​ទី៤របស់​កម្ពុជា​ បាន​ធ្វើឲ្យ​តំបន់​នេះ​ចាប់ផ្តើម​កំ​រើ​កបណ្តើរ​ៗហើយ​ ពិសេស​វិស័យ​អចលនទ្រព្យ​កំពុងតែ​កើនឡើង​។

ក្នុងចំណោម​បណ្តា​ខេត្ត​ចំនួន៤​ រួមមាន​ខេត្តក្រចេះ​ ស្ទឹងត្រែង​ មណ្ឌលគីរី​ និង​ខេត្ត​រតនៈ​គីរី​ រដ្ឋាភិបាល​មាន​គំរោង​សាង​សង់​ព្រលា​នយន្តហោះ​ខ្នាត​តូច​ចំនួន៣​ នៅ​តាម​ខេត្ត​ទាំងនោះ​រួមមាន​ ខេត្តមណ្ឌលគិរី​ (ធ្វើ​មុនគេ​) រតនគិរី​ និង​ខេត្ត​ស្ទឹងត្រែង​។ ការប្រកាស​សាង​សង់​ព្រលា​នយន្តហោះ​នៅ​ខេត្តមណ្ឌលគិរី​ ដោយ​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​លោក​ថោង​ ខុន​បាន​ធ្វើឲ្យ​ចរន្ត​នៃ​ការទិញ​លក់​ ក្នុង​វិស័យ​អចលនទ្រព្យ​ ជាពិសេស​ការ​វិនិយោគ​លើ​ការ​អភិវឌ្ឍ​ផ្នែក​វិស័យ​ទេសចរណ៍​កែច្នៃ​ បាន​ចាប់ផ្តើម​កម្រើក​ជា​បណ្តើរ​ៗហើយ​ ប៉ុន្តែ​អ្នកជំនាញ​ព្រមាន​អ្នក​វិនិយោគ​ដីធ្លី​ខ្នាត​តូច​គួរ​ប្រុងប្រយ័ត្ន​។

រដ្ឋលេខាធិការ​ប្រចាំការ​ និង​ជា​អ្នកនាំពាក្យ​អាកាសចរណ៍​ស៊ីវិល​ លោក​ ជា​ អូន​ បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី៧​ ខែឧសភា​ នេះ​ថា​ គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ក្នុង​តំបន់​ខាងលើ​នេះ​ គឺ​កំពុងតែ​ធ្វើការ​សិក្សា​លម្អិត​ ប៉ុន្តែ​នៅ​មិនទាន់​ច្បាស់​ថា​ សាងសង់​នៅក្នុង​ខេត្ត​មួយ​ណា​មុន​នៅឡើយ​នោះ​ទេ​។

លោក​បន្ត​ថា​ “ពេលនេះ​ហេដ្ឋារចនាសម្ព័ន្ធ​ខេត្ត​ ដែល​ស្ថិតនៅ​ភូមិភាគ​ឦសាន​រួមមាន​ផ្លូវថ្នល់​ជាដើម​ គឺ​ត្រូវ​បាន​ធ្វើការ​ក៏សាង​ឱ្យ​មាន​ភាពល្អ​ប្រសើរ​រួចហើយ​ ដើម្បី​ងាយស្រួល​ក្នុង​កា​រធ្វើ​ដដំណើរ​ ប៉ុន្តែ​វា​ក៏​នៅតែ​មាន​ឧបសគ្គ​ ដែល​អាច​រាំងស្ទះ​ដល់​ចំណាប់​អារម្មណ៍​របស់​បណ្តា​អ្នក​វិនិយោគ​នៅឡើយ​ ដោយសារតែ​ចម្ងាយផ្លូវ​ឆ្ងាយ​ ត្រូវ​ចំណាយពេល​វេលា​យូរ​ក្នុង​ពេល​ធ្វើដំណើរ​ និង​ប្រឈម​ហា​និ​ភ័យ​ភ្សេងៗ​”។ លោក​បន្ត​ថា​ “ប្រសិនបើ​នៅក្នុង​តំបន់​ភាគ​ឦសាន​ មា​នព្រ​លាន​យន្តហោះ​មួយ​រយ​ភាគរយ​ ដែល​អាច​ធ្វើដំណើរ​តាមផ្លូវអាកាស​បាន​ នោះ​ទាំង​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ​ អន្តរជាតិ​ ក៏ដូចជា​បណ្តា​អ្នក​វិនិយោគ​នានា​ នឹង​ងាក​ទៅកាន់​តំបន់​ខាងលើ​នេះ​ ហើយ​ថែមទាំង​គៀង​គរ​នូវ​ចំនួន​ប្រជាជន​ឱ្យ​ចូល​ទៅ​រស់នៅ​បន្ថែម​ទៀត​បាន​ច្រើន​”។

លោក​គង់​ វិមាន​ ប្រធានមន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគីរី​ ដែល​ស្ថិតនៅ​ក្នុង​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទី៤​ បាន​មានប្រសាសន៍​ប្រាប់​តាមរយៈ​ទូរស័ព្ទ​កាលពី​ពេល​កន្លងទៅ​នេះ​ថា​ បច្ចុប្បន្ន​នេះ​ហេដ្ឋារចនាសម្ព័ន្ធ​ នៅក្នុង​ខេត្ត​គឺ​មានការ​អភិវឌ្ឍន៍​ច្រើន​ ជាពិសេស​ផ្នែក​សំណង់​សម្រាប់​ផ្គត់ផ្គង់​លើ​ផ្នែក​ស្នាក់នៅ​ ដូចជា​ សំណង់​លំនៅ​ដ្ឋាន​ សណ្ឋាគារ​ ផ្ទះសំណាក់​ ភោជ​នី​ដ្ឋាន​ ក៏ដូចជា​ការបង្កើត​ជា​រមណីយ​ដ្ឋាន​កម្សន្ត​បែប​ធម្មជាតិ​កែច្នៃ​ផង​ដែរ​»។ លោក​បាន​បញ្ជាក់​ទៀត​ថា​ សព្វថ្ងៃ​នេះ​ នៅក្នុង​ខេត្តមណ្ឌលគីរី​ គឺ​មាន​ប្រជាជន​រស់នៅ​ជាង៨ម៉ឺន​នាក់​ មាន​សណ្ឋាគារ​ធំៗ​ សម្រាប់​ផ្គត់ផ្គង់​ភ្ញៀវ​ទេសចរ​ជាតិ​ អន្តរជាតិ​ចំនួន៨​ ផ្ទះសំណាក់​មាន​ចំនួន៤៥​ សរុប​ស្មើនឹង​ប្រមាណ១១៥១បន្ទាប់​។

អ្នកវិភាគ​សេដ្ឋកិច្ច​កម្ពុជា​ លោក​ ង៉ែត​ ជូ​ បាន​មានប្រសាសន៍​ថា​ ប្រសិនបើ​គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ខ្នាត​តូច​ នៅក្នុង​តំបន់​ភាគ​ខាង​ឦសាន​ត្រូវ​បាន​ធ្វើឡើង​ គឺ​ពិតជា​មានផល​ចំណេញ​ច្រើន​ទាំង​អ្នក​វិនិយោគ​ ទាំង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អភិវឌ្ឍ​ ក៏ដូចជា​រាជរដ្ឋាភិបាល​ផង​ដែរ​។ លោក​បាន​បន្ត​ថា​ ខេត្ត​ដែល​ស្ថិត​នៅ​ក្នុ​តំបន់​ប៉ូល​សេដ្ឋកិច្ច​ពិសេស​នេះ​ ភាគច្រើន​គឺ​មាន​ភាពល្អ​ប្រសើរ​ទៅលើ​វិស័យ​អេ​កូរ​ទេសចរណ៍​ និង​វិ​ស័យ​កសិ​ឧស្សាហកម្ម​។ ដូច្នេះ​ចំពោះ​ការបង្កើត​ឱ្យ​មា​នព្រ​លាន​យន្តហោះ​ខ្នាត​តូច​ ក្នុង​តំបន់​គឺ​បាន​ជួយ​សម្រួល​ដល់​ការ​ដឹកជញ្ជូន​ទាំង​ផលិតផល​កសិផល​ ក៏ដូចជា​បង្កើន​ភាព​ងាយស្រួល​ដល់​ការ​អូសទាញ​ផ្នែក​ទេសចរណ៍​។

លោក​បន្ត​ថា​ “ជាទូទៅ​នៅពេល​ដែល​មានដំណឹង​និយាយ​ពី​អភិវឌ្ឍ​ នៅ​តំបន់​ណា​ តំបន់​នោះ​ គឺ​តែងតែមាន​ភាព​ពុះ​កញ្ច្រោល​ទៅលើ​វិស័យ​ទិញ​ លក់​ដីធ្លី​ ដែល​ចំណុច​នេះ​ លោក​បាន​គ្រើ​នរំ​លឹ​កដល់​អ្នក​ ដែល​មានបំណង​វិនិយោគ​ខ្នាត​តូច​មួយចំនួន​ថា​ ការសិក្សា​ ក៏ដូចជា​ការ​សាង​សង់​ព្រលា​នយន្តហោះ​ គឺ​ត្រូវ​ចំណាយពេល​យូរឆ្នាំ​ ដូច្នេះ​ការ​វិនិយោគ​ដីធ្លី​គួរ​រង់ចាំ​មើល​សកម្មភាព​អភិវឌ្ឍ​ជាមុន​ ទើប​សម្រេចចិត្ត​ជៀសវាង​ទង្វើ​កាប់​បំពង់​រង់ចាំ​ទឹកភ្លៀង​”។

លើកឡើង​ស្រដៀងគ្នា​នេះ​ ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ ឃាង​ ពុទ្ធី​ ក៏បាន​មានប្រសាសន៍​ផង​ដែរ​ថា​ ជា​រឿង​ដែល​ល្អ​បំផុត​សម្រាប់​វត្តមាន​ ព្រលា​នយន្តហោះ​ ដែល​អាច​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​ ក៏ដូចជា​សេដ្ឋកិច្ច​ជាតិ​មានការ​រីកចម្រើន​តាមរយៈ​ការ​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ​ ក៏ដូចជា​វិនិយោគ​លើ​វិស័យ​ពាក់ព័ន្ធ​នានា​ផង​ដែរ​។ លោក​បាន​បន្ត​ទៀត​ថា​ នៅពេល​មា​នព្រ​លាន​យន្តហោះ​ គឺ​ធ្វើ​ឱ្យ​មាន​លំហូរ​ចូល​នៃ​កំណើនប្រជាជន​ ក៏ដូចជា​មានការ​កើនឡើង​នូវ​ចំនួន​ភ្ញៀវ​ទេសចរ​ ដែល​ចាំបាច់​តម្រូវ​ឱ្យ​ការ​ផ្គត់ផ្គង់​ដូចជា​វិស័យ​លំនៅ​ដ្ឋាន​ សណ្ឋាគារ​ ភោជនីយដ្ឋាន​ជាដើម​។

លោក​បន្ត​ថា​ “ប៉ុន្តែ​ការ​កើនឡើង​ និង​ការ​អភិវឌ្ឍ​នេះ​ គឺ​មាន​ត្រឹម​តំបន់​ដែល​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ប៉ុណ្ណោះ​ ដូច្នេះ​ចំពោះ​អ្នក​ដែល​វិនិយោគ​ ក៏ដូចជា​អ្នក​ដែល​មានបំណង​ធ្វើជំនួញ​ដីធ្លី​ក៏​គួរ​ពិចារណា​ និង​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​មុន​ពេល​សម្រច​ចិត្ត​ទិញ​តំបន់​ណាមួយ​ជៀសវាង​មាន​ហានិភ័យ​”៕

ឥណ្ឌូ​នេ​ស៊ី​ចាប់​ផ្តើម​ពង្រីក​ឥទ្ឋិ​ពល​ទៅកាន់​ពិភពលោក​កាន់តែ​ខ្លាំង​ជាង​មុន​

0

ដោយ​ វុត្ថា​

ឥណ្ឌូ​នេ​ស៊ីៈ​ ប្រទេស​ឥណ្ឌូណេស៊ី​គ្រោង​នឹង​រៀបចំ​ការ​វិនិយោគ​លើ​វិស័យ​ជាច្រើន​ផ្សេងទៀត​ជូន​ដល់​វិនិយោគិន​បរទេស​ និង​កែសម្រួល​លើច្បាប់​ការងារ​របស់​ខ្លួន​ឱ្យ​កាន់តែ​រឹង​មុំា​ ដើម្បី​ក្លាយជា​ប្រទេស​មហាអំណាច​ផលិតកម្ម​ក្នុង​តំបន់​ ដែល​អាច​កប្រកួតប្រជែង​ជាមួយ​ប្រទស​អាល្លឺម៉ង់​ និង​កូរ៉េ​ខាងត្បូង​។

លោក​ Airlangga​ Hartarto​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ បាន​ថ្លែង​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ Joko​ Widodo​ នឹង​ពឹងផ្អែក​លើ​វិស័យ​ឧស្សាហកម្ម​គ្រឿង​ ឧស្សាហកម្ម​សារធាតុគីមី​ និង​ឧស្សាហកម្ម​អេ​ឡិច​ត្រូ​និច​ ដើម្បី​ជំរុញ​ការ​រួមចំណែក​នៃ​វិស័យ​ផលិតកម្ម​ ឲ្យបាន២៥ភាគរយ​នៃ​សេដ្ឋកិច្ច​ជាតិ​នៅ​ត្រឹម​ឆ្នាំ២០២០​ ដែល​បច្ចុប្បន្ន​មាន20ភាគរយ​។

លោក​បាន​បន្ថែម​ថា​ “វិធានការ​នេះ​ អាច​ជួយ​បង្កើន​ការនាំចេញ​ពី​សេដ្ឋកិច្ច​ធំ​បំផុត​របស់​អាស៊ី​អាគ្នេយ៍​ និង​ដោះស្រាយ​ឱនភាព​គណនីចរន្ត​របស់​ខ្លួន​”។

លោក​ Hartarto​ បាន​បន្ត​ថា​ គោលដៅ​របស់​យើង​ គឺ​ចង់​ប្រែក្លាយ​ប្រទេស​ទៅជា​មជ្ឈមណ្ឌល​ផលិតកម្ម​របស់​អាស៊ាន​ ជាមួយ​គ្នាន​នោះ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឱ្យ​លើសលប់​ជាង​ប្រទេស​អាល្លឺម៉ង់​ និង​កូរ៉េ​ខាងត្បូង​ ងើបឡើង​ស្របតាម​ប្រទេស​ចិន​ដែល​ជា​មូលដ្ឋាន​ សម្រាប់​ផលិត​អ្វី​គ្រប់យ៉ាង​ពីរ​ថយន្ត​អគ្គីស​នី​ ទៅជា​ផលិតផល​គីមី​ឥន្ធនៈ​។

លោក​ Widodo​ ដែល​កំពុង​ត្រៀមខ្លួន​ឡើង​កាន់​ជា​ប្រធានាធិបតី​នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​សម្រាប់​អាណត្តិ​រយៈពេល៥ឆ្នាំ​ជា​លើក​ទី២​ បាន​នឹង​កំពុង​សម្លឹង​មើល​ការ​ធ្វើ​ឱ្យ​វិស័យ​ផលិតកម្ម​ដែល​កំពុង​ជួប​ការ​លំបាក​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជួយ​ទប់ស្កាត់​ឱនភាព​គណនីចរន្ត​ និង​បង្កើត​ការងារ​រាប់​លាន​។

​;សេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ បាន​កើនឡើង​ប្រហែល៥ភាគរយ​ក្នុង​មួយឆ្នាំ​ពោល​គឺ​តិច​ជាង​ការ​ដាក់ទិស​ដៅ៧ភាគរយ​ របស់​លោក​ប្រធានាធិបតី​ដែល​ត្រូវ​បាន​ពឹងផ្អែក​លើ​ការនាំចេញ​វត្ថុធាតុដើម​។

គំនិត​ផ្តួចផ្តើម​របស់​រដ្ឋា​ភិ​បាល​ឥណ្ឌូ​នេ​ស៊ី​ ដើម្បី​ជំរុញ​ការផលិត​បាន​រួមបញ្ចូល​ទាំង​ការ​បន្ធូរបន្ថយ​បញ្ជី​វិនិយោគ​អវិជ្ជមាន​ ដែល​កំណត់​កម្រិត​នៃ​ភាពជា​ម្ចាស់​របស់​បរទេស​នៅ​ទូទាំង​គ្រប់​វិស័យ​ជាច្រើន​ សម្រួល​ដល់​ការ​បង់ពន្ធ​សម្រាប់​ក្រុមហ៊ុន​ ក្នុង​ស្រុក​និង​បរទេស​ និង​កំណែទម្រង់​ច្បាប់​ការងារ​៕

ខុន​ដូ​នៅ​កម្ពុជា​ មានតម្លៃ​ខ្ពស់​ជាង​ប្រទេសជិតខាង

1

ដោយ​ ដន

​ភ្នំពេញ​: ប្រទេស​កម្ពុជា​គឺ​មួយ​ប្រទេស​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែល​មាន​ខុន​ដូ​តម្លៃ​សមរម្យ​ មានតម្លៃ​ខ្ពស់​បំផុត​នៅក្នុង​តំបន់​ដោយសារតែ​តម្លៃ​ដីធ្លី​កើនឡើង​យ៉ាង​ឆាប់រហ័ស​។

យោង​តាម​របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​ CBRE​ នៅ​ថ្ងៃនេះ​បានឱ្យ​ដឹង​ថា​ ទីផ្សារ​ខុន​ដូ​ដែល​មានតម្លៃ​សមរម្យ​មានតម្លៃ​ដល់​ ១,៤៧៣​ ដុល្លារ​អា​មេ​រិច​ក្នុង​មួយ​ម៉ែត្រការ៉េ​ ពោល​គឺ​ជិត​ ៧៣​ ភាគរយ​ខ្ពស់​ជាង​ទីក្រុង​ហូជីមិញ​។

ទីផ្សារ​ខុន​ដូ​ដែល​មានតម្លៃ​សមរម្យ​ត្រូវ​ភាគច្រើន​ត្រូវ​បាន​វិនិយោគ​ និង​គ្រប​ដណ្តប់​ដោយ​អ្នក​អភិវឌ្ឍន៍​ក្នុង​ស្រុក​ក្នុ​ការ​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ ដូចជា​នៅ​តំបន់​ ខណ្ឌ​សែនសុខ​ ទួលគោក​ និង​ជ្រោយ​ចង្វា​រ។

លោក​ Jame​ Hodge​ អនុប្រធាន​ក្រុមហ៊ុន​ CBRE​ Cambodia​ “យើង​ឃើញ​គម្រោង​ខុន​ដូ​ជាច្រើន​ដែល​មានតម្លៃ​សមរម្យ​បាន​និង​កំពុង​ចាក់​បញ្ចូល​ទៅ​ក្នុង​ទីផ្សារ​។ នេះ​គឺជា​សញ្ញា​ជំរុញ​មួយ​ដែល​អ្នក​អភិវឌ្ឍន៍​បាន​ទទួលស្គាល់​នូវ​អត្ថ​ប្រយោជន៍​នៃ​ការ​ចាប់​យក​ទីផ្សារ​មួយ​នេះ​ក្នុង​ប្រទេស​កម្ពុជា​បន្ថែម​ពីលើ​ការ​បន្ត​ស្វែងរក​អ្នកទិញ​នៅ​ក្រៅប្រទេស​”។

ខុន​ដូ​ដែល​មានតម្លៃ​សមរម្យ​មានតម្លៃ​ពី​ ៨៦២​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​និង​ តម្លៃ​ខ្ពស់​បំផុត​ដល់​ ១,៥០២​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។ ទីផ្សារ​ខុន​ដែល​មានតម្លៃ​សមរម្យ​មានតម្លៃ​ជិត​ស្មើ​ ឫដូចគ្នានឹង​ខុន​ដូ​ដែល​មាន​តំលៃ​សមរម្យ​នៅក្នុង​ទី​ក្រុ​ងយ៉ាងហ្គោ​នប្រ​ទេស​មីយ៉ាន់ម៉ា​។

លោក​ ​Jame​ Hodge​ បន្ត​ថា​ “ការ​ចាប់​យក​វិស័យ​ខុន​ដូ​ដែល​មានតម្លៃ​សមរម្យ​បាន​លើកទឹកចិត្ត​ដល់​អ្នក​អភិវឌ្ឍ​ដទៃទៀត​ឱ្យ​ចូល​មក​វិនិយោគ​ក្នុង​វិស័យ​នេះ​ដែល​ផ្តល់​ទំនុកចិត្ត​ដល់​អ្នក​អភិវឌ្ឍ​ ហើយ​ជា​លទ្ធផល​អ្នក​អភិវឌ្ឍ​ មួយចំនួន​បាន​ជ្រើស​រើស​ចូល​ទៅ​ក្នុង​ទីផ្សារ​ដោយ​ជំរុញ​ឱ្យ​តម្លៃ​មធ្យម​នៃ​ខុន​ដូ​ដែល​មានតម្លៃ​សមរម្យ​កើនឡើង​”។ អគារ​ខុន​ដូ​គិត​មធ្យម​មានតម្លៃ​ ២,៥៥៩​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ខណៈ​ខុន​ដូ​ប្រណីត​មានតម្លៃ​ជាង​ ៣,២៧២​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​៕

រដ្ឋាភិបាល​ចាប់ផ្តើម​សិក្សា​បច្ចេកទេស​ដើម្បី​ពង្រីក​ផ្លូវជាតិ​លេខ​ ៤៨​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​សហការ​ជាមួយ​ក្រុមហ៊ុន​ផ្ដល់​ប្រឹក្សា​ Korea​ Consultants​ International​ (KCI​)បាន​ចាប់ផ្តើម​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​ឯកសារ​បច្ចេកទេស​របស់​គម្រោង​លើក​កម្រិត​ផ្លូវជាតិ​លេខ៤៨​ (Concept​ of​ Detailed​ Design​ of​ Upgrading​ of​ National​ Road​ 48​ Project​)។

យោង​តាម​ការ​ចុះផ្សាយ​តាមរយៈ​ហ្វេ​សបុ​ករបស់ក្រ​សួង​សាធារណៈ​ការ​ និង​ និង​ដឹកជញ្ជូន​នៅ​ថ្ងៃទី​ ៧ ខែឧសភា​ ឆ្នាំ​ ២០១៩​ នេះ​ បាន​ឲ្យដឹង​ថា​ កិច្ចពិភាក្សា​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​ ពិនិត្យ​លើ​បច្ចុប្បន្នភាព​នៃ​ការអនុវត្ត​គម្រោង​ និង​ពិនិត្យមើល​ឯកសារ​លម្អិត​លើ​គម្រោង​លើក​កម្រិត​ផ្លូវជាតិ​លេខ៤៨ដែល​បាន​រៀបចំឡើង​ដោយក្រុម​ហ៊ុន​ផ្ដល់​ប្រឹក្សា​ Korea​ Consultants​ International​ (KCI​)។

ប្រភព​ដដែល​បន្ត​ថា​ បន្ទាប់ពី​កិច្ចពិភាក្សា​នេះ​ ក្រុមការងារ​របស់ក្រ​សួង​ក៏បាន​ពិភាក្សា​លម្អិត​ជាមួយ​ក្រុមហ៊ុន​ ផ្ដល់​ទីប្រឹក្សា​ Korea​ Consultants​ International​ (KCI​) ដើម្បី​ពិនិត្យ​ និង​ផ្តល់​អានុ​សាសន៍​មួយចំនួន​លើ​ផ្នែក​បច្ចេកទេស​សំ​ខាន់​ៗពាក់ព័ន្ធ​ផង​ដែរ​។សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ធ្លាប់​បាន​ថ្លែង​នៅក្នុង​ពិធី​ជួប​សំណេះ សំណាល ​ជាមួយ​កម្មករ​ និយោជិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង​ កន្លងមក​នេះ​ថា​ ផ្លូវជាតិ​លេខ៤៨​ នឹង​ក្លាយទៅជា​ផ្លូវ​ហាយ​វេ​ នា​ពេល​អនាគត​ ក្រោម​ហិរញ្ញប្បទាន​របស់​កូរ៉េ​ខាងត្បូង​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ ថ្លែង​ថា​ មហិច្ឆតា​របស់​សម្តេច​ មិន​ត្រឹមតែ​តភ្ជាប់​ខេត្តកោះកុង​ ទៅ​ព្រះសីហនុ​ នឹង​ទៅ​ភ្នំពេញ​នោះ​ គឺ​នឹង​សាងសង់​ផ្លូវ​តភ្ជាប់​កោះកុង​ ទៅ​តំបន់​ថ្មដា​នៅ​ខេត្តពោធិ៍សាត់​ នឹង​ទៅ​ខេត្តបាត់ដំបង​ និង​ប៉ៃលិន​។ សម្តេច​តេជោ​ថ្លែង​ថា​ “នៅ​ថ្ងៃខាងមុខ​នេះ​ ផ្លូវ​លេខ៤៨​ ពី​ខេត្តកោះកុង​ ទៅ​ខេត្ត​ព្រះសីហនុ​ នឹង​ក្លាយទៅជា​ផ្លូវ​ហាយ​វេ​ (Hight​ Way​) ដ៏​សំខាន់​មួយ​សម្រាប់​បម្រើ​ដល់​ការ​ធ្វើដំណើរ​ របស់​ប្រជាពលរដ្ឋ​យើង​ ដែល​ផ្លូវ​នេះ​ នឹង​ត្រូវ​ស្ថាបនា​ឡើង​ ដោយ​ជំនួយ​សាធារណរដ្ឋ​កូរ៉េ​។

ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ យើង​ក៏​មានផ្លូវ​ចេញពី​ខេត្តកោះកុង​ ទៅ​តំបន់​ ថ្មដា​ នៃ​ខេត្តពោធិ៍សាត់​ និង​ខេត្តបាត់ដំបង​ទៀតផង​ ដើម្បីឲ្យ​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​យើង​ កាន់តែ​ងាយស្រួល​ និង​ចំណេញ​ទាំង​ពេលវេលា​ និង​ថវិកា​ ។

សម្តេច​តេជោ​ បាន​បន្ថែម​ថា​ បន្ទាប់ពី​ការ​ដាក់ចេញ​នូវ​ នយោបាយ​ ឈ្នះ​-ឈ្នះ​ រួចហើយ​នោះ​ គឺ​កម្ពុជា​ បាន​កំណត់​ដាក់ចេញ​ នូវ​យុទ្ធសាស្ត្រ​ពីរ​សំខាន់​គឺ​ ១)ការ​ប្រែក្លាយ​តំបន់​អតីត​សមរភូមិ​ក្តៅ​ ទាំងអស់​ ឲ្យ​ទៅជា​តំបន់​ទីផ្សារ​ និង​តំបន់​អភិវឌ្ឍ​ និង​ ២) ការ​ប្រែក្លាយ​តំបន់​ព្រំដែន​កម្ពុជា​ ជាមួយ​បណ្តា​ប្រទេសជិតខាង​ ឲ្យ​ទៅជា​តំបន់​ដែល​មាន​សន្តិភាព​ កិច្ច​សហប្រតិបត្តិ​ការ​ និង​ការ​អភិវឌ្ឍ​។

ផ្លូវ​លេខ៤៨មាន​ប្រវែង១៥០គីឡូម៉ែត្រ​ ចាប់ពី​ផ្លូវបំបែក​ស្រែអំបិល​ទៅដល់​ទីរួមខេត្ត​កោះកុង​ ត្រូវ​បា​នរ​ការខូចខាត​ ដោយ​ដល់អាយុ​កាល​ ហើយ​ត្រូវ​ស្ថាបនា​ឡើងវិញ​ និង​ដោយសារ​ការ​ដឹក​លើស​ទម្ងន់​កំណត់​ ព្រមទាំង​ស្ថានភាព​អាកាសធាតុ​ ដែល​មាន​ភ្លៀង​ឥត​ឈប់ឈរ​នៅ​តំបន់​នោះ​៕

ក្រសួងពាណិជ្ជកម្ម​អំពាវនាវ និងលើកទឹកចិត្តដល់វិយោគិនជប៉ុនធើ្វការបណ្តាក់ទុនបន្ថែមនៅកម្ពុជា

0

ដោយ​ ម៉ា​ណេត​

ជប៉ុ​នៈ​ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ ឈួន​ ដារ៉ា​ បាន​ជំរុញ​ធុរជន​ជប៉ុន​ ចូល​មក​បណ្តាក់​ទុន​ និង​ធ្វើ​ធុរកិច្ច​ថែមទៀត​ ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ ស្របតាម​ចក្ខុវិស័យ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការ​របស់ក្រ​សួង​ពាណិជ្ជកម្ម​ចេញ​កាលពី​ព្រឹកមិញ​នេះ​។

ការ​អំ​ពានា​វ និង​លើក​ទឹក​ដល់​វិ​យោគិន​ជប៉ុន​ធើ្វ​ការ​បណ្តាក់​ទុន​បន្ថែម​នៅ​កម្ពុជា​ត្រូវ​បាន​ធ្វើការ​ឡើង​នៅ​ក្និ​ងព្រឹត្តិ​ការណ៍​ «ពិព័រណ៍​កម្ពុជា​» ដែល​រៀបចំឡើង​នៅក្នុង​ទីក្រុង​តូក្យូ​ កាល​ពី​សប្តា​ស៍​មុន​។

លោក​ ឈួន​ ដារ៉ា​ បាន​គូសបញ្ជាក់​ថា​ “តាមរយៈ​ការចូលរួម​ព្រឹត្តិ​ការណ៍​ពិព័រណ៍​ថ្ងៃនេះ​ ខ្ញុំ​សង្ឃឹមថានឹង​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិ​ការ​វិស័យ​ពាណិជ្ជកម្ម​ និង​ទេសចរណ៍​រវាង​កម្ពុជា​ និង​ជប៉ុន​ កាន់តែ​មា​នវ​ឌ្ឍ​ភាព​ថែមទៀត​”។

នៅក្នុង​ឱកាស​នោះ​ លោក​ ឈួន​ ដារ៉ា​ ក៏បាន​ធ្វើការ​បង្ហាញ​អំ​ពី​សក្តា​នុ​ពល​ និង​វឌ្ឍនភាព​នៃ​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា​ដែរ​ ដែល​កាលពី​ឆ្នាំ២០១៨​ សម្រេច​បាន​ទឹកប្រាក់​សរុប​ប្រមាណ​ជាង​ ២៥ពាន់​លាន​ដុល្លារ​ នៅក្នុង​នោះ​ការនាំចេញ​របស់​កម្ពុជា​មាន​ចំនួន​ ១១ពាន់​លាន​ដុល្លារ​ និង​នាំចូល​មាន​ចំនួន​ ១៣ពាន់​លាន​ដុល្លារ​។

លោក​ក៏បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​ជប៉ុន​ ដែល​បាន​ផ្តល់​ហិរញ្ញប្បទាន​យ៉ាងច្រើន​ ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សង្គម​-សេដ្ឋកិច្ច​របស់​កម្ពុជា​ ជាពិសេស​ការ​កសាង​សន្តិភាព​ និង​ស្តារ​ឡើងវិញ​នូវ​នីតិសម្បទា​ ក៏ដូចជា​លទ្ធិប្រជាធិបតេយ្យ​។

លោក​ ថោង​ ខុន​ រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​ បាន​ឲ្យដឹង​កាលពី​ថ្មីនេះ​ថា​ ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​ប្រវត្តិសាស្ត្រ​ដ៏​ក្រៀមក្រំ​ ហើយ​ទទួលការ​អភិវឌ្ឍ​រឹងមាំ​នា​ពេល​បច្ចុប្បន្ន​ ហើយ​ប្រទេស​ជប៉ុន​បាន​និង​កំពុង​ជំរុញ​នូវ​ការបង្កើត​ឱកាស​មួយ​សម្រាប់​ជនជាតិ​បរទេស​ដើម្បី​រៀន​ សូត្រ​ឬក៏​ធ្វើការ​។

លោក​ បន្ត​ថា​ “ហើយ​យើង​មាន​សេចក្តី​រីករាយ​ណាស់​ប្រសិនបើ​ជនជាតិ​ខ្មែរ​ មក​រៀន​ ឬមក​ធ្វើការ​ បាន​ទទួល​ចំណេះដឹង​ ក៏ដូចជា​បទពិសោធន៍​ពី​ប្រទេស​ជប៉ុន​ ត្រឡប់ទៅ​ស្រុកខ្មែរ​វិញ​ ហើយ​ប្រើប្រាស់​សម្រាប់​ជា​ប្រយោជន៍​ដល់​កម្ពុជា​។ ទាំងអស់គ្នា​ សូម​បន្ត​ចូលរួម​ចំណែក​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ជប៉ុន​ កម្ពុជា​ ហើយ​បាន​ខ្លាំងក្លា​ថែមទៀត​ចាប់ពី​ពេលនេះ​តទៅ​”។

កាលពី​ឆ្នាំ២០១៨កន្លងទៅ​នេះ​ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ជាង​ ៦.២លាន​នាក់​ ក្នុង​កំណើន​ ១០.៧​ ភាគរយ​ ក្នុង​នោះ​ទេសចរ​ជប៉ុន​មាន​ចំនួន​ជាង​ ២១ម៉ឺន​នាក់​ ក្នុង​កំណើន​ ៣.៥​ ភាគរយ​ ហើយ២ខែ​ដើមឆ្នាំ២០១៩​ នេះ​ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ជាង​ ១,២​ លាន​នាក់​ ក្នុង​នោះ​ទេសចរ​ជប៉ុន​ ជិត៤​ ម៉ឺន​នាក់​ ក្នុង​កំណើន​ ៣.១​ ភាគរយ​។ ទេសចរ​ជប៉ុន​តែង​ស្ថិត​ក្នុងចំណោម​ប្រភព​ទីផ្សារ​ទេស​ចរ​ណ៍​ធំៗ​ទាំង១០របស់​កម្ពុជា​។ ឆ្នាំ២០១៩​ នេះ​ កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បាន​ទេសចរ​ជប៉ុន​ប្រមាណ​ជាង​ ២៣​ ម៉ឺន​នាក់​។

នៅក្នុង​ពិព័រណ៍​កម្ពុជា​ឆ្នាំ២០១៩នេះ​ មាន​រៀបចំ​កម្មវិធី​សម្តែង​សិល្បៈ​បុរាណ​ខ្មែរ​ និង​តន្រ្តី​សម័យ​ ព្រមទាំង​ស្តង់​លក់​ និង​តាំង​ផលិតផល​កសិកម្ម​ និង​សិប្បកម្ម​ ដូចជា​៖ អង្ករ​ ម្រេច​ ស្ករត្នោត​ កាហ្វេ​ នំ​ស្រួយ​ សូត្រ​ខ្មែរ​ ក្រ​ម៉ា​ខ្មែរ​ ម្ហូបអាហារ​ និង​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ទៀត​ ដើម្បី​បង្ហាញ​ដល់​ភ្ញៀវ​កិត្តិយស​ ដែល​បាន​ចូលរួម​កម្មវិធី​។ នៅក្នុង​នោះ​ ទំនិញ​អង្ករ​ ម្រេច​ និង​សូត្រ​ខ្មែរ​ គឺជា​ផលិតផល​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​ខ្ពស់​ និង​ការ​បញ្ជាទិញ​ជាបន្តបន្ទាប់​ ពី​ភ្ញៀវ​ទេសចរ​ និង​ប្រជាជន​ជប៉ុន​៕

រដ្ឋាភិបាលចិនចាប់ផ្តើមគ្រប់គ្រងទីផ្សារអចលនទ្រព្យរបស់ខ្លួន

0

ដោយ វុត្ថា

ចិន៖ រដ្ឋាភិបាលចិនបានកំណត់ទីផ្សារអចលនទ្រព្យរបស់ប្រទេសខ្លួនឱ្យមានស្ថេរភាពនៅឆ្នាំនេះដោយ
បានបង្កើតឲ្យមានយន្តការរយៈពេលវែងសម្រាប់ការអភិវឌ្ឍន៍ឲ្យមានសុខភាពល្អលើវិស័យនេះ។

យោងតាមកិច្ចប្រជុំនៃការិយាល័យនយោបាយរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) ដែលបានប្រព្រឹត្តទៅកាលពីកំឡុងខែមេសាបានបានបង្កើតយន្តការរយៈពេលវែងនៃវិស័យអចលនទ្រព្យនដោយដាក់បានទិសដៅ ទីក្រុងមួយ គោលនយោបាយតែមួយ( one city, one policy)។

លោក Shaun Brodie នាយកជាន់ខ្ពស់ និងជាអ្នកដឹកនាំការស្រាវជ្រាវរបស់ក្រុមហ៊ុន Cushman និង Wakefield នៅក្នុងប្រទេសចិនបាននិយាយថា តម្លៃដីមានស្ថេរភាព តម្លៃលំនៅដ្ឋានមានស្ថេរភាព និងការរំពឹងចំពោះតម្លៃថេរគួរតែមានការរារាំងទីផ្សារអចលនទ្រព្យមិនឱ្យកើនឡើង និងធ្លាក់ចុះ ហើយនេះនឹងក្លាយជាទិសដៅចំបងសម្រាប់អនាគត។

យោងតាមការស្រាវជ្រាវរបស់ក្រសួងអភិវឌ្ឍន៍លំនៅដ្ឋាន និងអភិវឌ្ឍន៍ជនបទ និងមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍របស់ចិនបានឱ្យដឹងថាដោយសារតែកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់អាជ្ញាធរកណ្តាល និងរដ្ឋាភិបាលមូលដ្ឋាន ទីផ្សារលំនៅដ្ឋាននៅក្នុងប្រទេសចិនមានស្ថេរភាពក្នុងចំនួននៃការលក់ និងតម្លៃលក់ក្នុងត្រីមាសទី ១ ។

បើតាមទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS) បានបង្ហាញថាផ្ទៃដីសរុបដែលបានវិនិយោគចាប់ពីខែមករាដល់ខែមីនាបានធ្លាក់ចុះ ០,៩ ភាគរយមកនៅ ២៩៨ លានម៉ែត្រការ៉េ ខណៈពេលដែលតម្លៃប្រតិបត្តិការបានកើនឡើង ៥,៦ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់ ២,៧ សែនកោដិយ័ន ដែលស្មើ ៣៩៩ ពាន់លានដុល្លារ។

លោក Yao Yao ប្រធានផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុន JLL ប្រទេសចិនបានថ្លែងថា «ស្របជាមួយនឹងសេដ្ឋកិច្ចរបស់យើងប្តូរពីការរីកចម្រើនយ៉ាងឆាប់រហ័សទៅជាកំណើនដ៏ឆ្លាតវៃផងដែរនោះ វិស័យលំនៅដ្ឋានក៏កំពុងអភិវឌ្ឍនៅក្នុងទិសដៅស្ថិរភាពដែរ។

យោងតាមទិន្នន័យរបស់ JLL បរិមាណនៃការជួញដូរលំនៅឋានបានធ្លាក់ចុះ ២៩,២ ភាគរយពីមួយត្រីមាសទៅមួយត្រីមាសនៅក្នុងទីក្រុងចំនួន ២០ ដែលធ្វើឲ្យមានការពិគ្រោះយោបល់លើវិស័យអចលនទ្រព្យនៅទូទាំងប្រទេសហើយបានធ្លាក់ចុះ ៨,៧ ភាគរយក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

បើទោះបីជាមានការកើនឡើងតិចតួចនៅក្នុងទីក្រុងលំដាប់ទី ៣ ក៏ដោយ ក៏តម្លៃលំនៅដ្ឋានថ្មីនៅទីក្រុងទី ១ និងទី ១នៅតែមានស្ថិរភាពក្នុងអំឡុងរយៈពេលពីខែមករាដល់ខែមីនា។

លោក Yang Yuechen នាយកនិងជាប្រធានស្រាវជ្រាវនៅក្រុមហ៊ុន Knight Frank បាននិយាយថា “ការស្រាវជ្រាវបង្ហាញថាទីផ្សារលំនៅដ្ឋាននៅប្រទេសចិនមានលំនឹងស្ថិតនៅក្រោមវិធានការជាច្រើនហើយតម្រូវការទិញលំនៅដ្ឋានបស់ប្រជាជនកំពុងក្លាយជាហេតុផល” ។

ទោះជាយ៉ាងណាក៏ដោយការស្ទង់មតិនៃក្រសួងអភិវឌ្ឍន៍លំនៅដ្ឋាននិងជនបទក៏បានធ្វើឱ្យមានការព្រួយបារម្ភផងដែរអំពីការកើនឡើងនៃការលក់ដីនិងអចលនទ្រព្យនៅក្នុងទីក្រុងសំខាន់ៗមួយចំនួននៅត្រីមាសទីមួយ។

បើតាម Brodie ទីផ្សារលំនៅឋានលំនៅដ្ឋាននិងទីផ្សារដីលំនៅឋាននៅតាមទីក្រុងធំ ៗ មួយចំនួនបានងើបឡើងវិញ។ ទាំងតម្លៃជួញដូរសម្រាប់អចលនទ្រព្យ លំនៅដ្ឋាននិងតម្លៃលំនៅឋានជាន់ផ្ទាល់ដីបានកើនឡើងជាមធ្យម។ លើសពីនេះទៀតចំនួននៃដីធ្លីដែលមានគុណភាពខ្ពស់ត្រូវបានលក់យ៉ាងច្រើន។មូលហេតុចម្បងគឺថាទីផ្សារដីបានប្រែប្រួលតិចតួចពីមធ្យមភាគជាប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះហើយដីសម្បទានសមាមាត្រតម្លៃខ្ពស់បាននាំឱ្យមានការចាប់អារម្មណ៍ពីសំណាក់អ្នកអភិវឌ្ឍន៍៕

ស្ថាបនិកណាហ្គាបោះទុនចំនួន ១,៨ ពាន់លានដុល្លារ​សាងសង់​ណាហ្គា​៣​ នៅ​ក្រុង​ភ្នំពេញ​

1

ដោយ​ ម៉ាណេត​

ភ្នំពេញៈ ស្ថាបនិកក្រុមហ៊ុនណាហ្គាខបដែលនឹងចុះបញ្ជីផ្សារហ៊ុននៅហុងកុងនឹងវិនិយោគប្រាក់ផ្ទាល់ខ្លួន ចំនួន ១,៨ ពាន់លានដុល្លារអាមេរិចដើម្បីពង្រីកគម្រោងកាស៊ីណូណាហ្គាវើលថ្មីរបស់ខ្លួន។

គម្រោងពង្រីកអាជីវកម្មណាហ្គា ៣ ដែលបានប្រកាសកាលពីខែមុនគ្រោងនឹងចំណាយអស់ទឹកប្រាក់ ៣,៥ ពាន់លានដុល្លារដែលក្នុងចំនួនប្រាក់ពាក់កណ្តាលនឹងត្រូវដាក់ទុនវិនិយោគដោយលោក Chen Lip Keong ប្រធាននាយកប្រតិបត្តិបច្ចុប្បន្ននេះ។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃនេះ។

របាយការណ៍បានឲ្យដឹងថា “លោក Chen Lip Keong បានគ្រោងចំណាយថវិកាជាងពាក់កណ្តាលនៃការចំណាយសាងសង់កាស៊ីណូធំជាងគេនៅអាស៊ីនៅក្នុងរាជធានីភ្នំពេញ។ ក្រុមហ៊ុននេះប្រឈមនឹងការប្រកួតប្រជែងកាន់តែច្រើន ហើយកម្ពុជានិងឧស្សាហកម្មល្បែងអាស្រ័យយ៉ាងខ្លាំងទៅលើប្រទេសចិន ប៉ុន្តែអ្នកវិនិយោគមានទំនុកចិត្តនៅក្នុងការបោះទុនផ្ទាល់របស់ខ្លួន”។

យោងតាមទស្សនាវដ្ដី Forbes បានឱ្យដឹងថា លោក Chen Lip Keong គឺជាអ្នកមានបំផុតទី 6 នៅក្នុងប្រទេសម៉ាឡេស៊ីជាមួយនឹងទ្រព្យសម្បត្តិ ៤,៧ ពាន់លានដុល្លារ។ លោក Chen Lip Keong ដែលមានដើមកំណើតនៅប្រទេសម៉ាឡេស៊ីទទួលអាជ្ញាប័ណ្ណអជីវកម្មកាស៊ីណូដំបូងពីប្រទេសកម្ពុជាកាលពីឆ្នាំ ១៩៩៤។ លោកបានបានចំណាយប្រាក់ចំនួន ៣៦៩ លានដុល្លាររបស់ខ្លួនដើម្បីសាងសង់អគារណាហ្គា ២ ដែលជាការពង្រីកអគារភ្លោះរបស់ណាហ្គាវើលដំបូងដែលបានបើកដំណើរការនៅឆ្នាំ ២០១៧។

គម្រោងពង្រីកអាគារណាហ្គា ៣ នឹងមានអាគារ ៤២ ជាន់ចំនួន ៤ ជាន់លើផ្ទៃដី ៧,៧៥៧ ម៉ែត្រការ៉េនៅជិតអគារអតីតអគារបូឌីញ។

ប្រាក់ចំណេញត្រីមាសទីមួយរបស់ក្រុមហ៊ុនណាហ្គាបានកើនឡើងដល់ ៣២១ លានដុល្លារ។ កាលពីឆ្នាំមុនរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនមួយនេះមានចំនួន ១,៤ ពាន់លានដុល្លារ និងប្រាក់ចំណេញសុទ្ធចំនួន ៣៩០.៦ លានដុល្លារ។
ក្រុមហ៊ុនមណាហ្គាខបមានគម្រោងក្នុងការតភ្ជាប់បរិវេញទាំងបីរបស់ខ្លួនតាមរយៈផ្លូវក្រោមដីដែលមានផ្សារទំនើបផងដែរ៕

រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​៖ លេខាធិការ​ដ្ឋាន​មេគង្គ​-ឡាង​ឆាង​នឹង​បើក​នៅ​កម្ពុជា​

0

ដោយ​ ម៉ា​ណេត​

ភ្នំពេញ​៖ មានប្រសាសន៍​ក្នុង​ពិធី​បើកឲ្យ​ដំណើរការ​សមាគម​អ្ន​កសារ​ព៌​តមាន​ កម្ពុជា​ ចិន​ រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន​បាន​មានប្រសាសន៍​ថា​ លេ​ធិការ​ដ្ឋាន​មេគង្គ​ ឡាន​ឆាង​នឹង​បើក​ការិយាល័យ​កណ្តាល​នៅ​កម្ពុជា​ ហើយ​លោក​រំពឹង​ថា​ សមាគម​នេះ​នឹង​ក្លាយជា​ស្ពានបេតុង​មួយ​តភ្ជាប់​ទំនាក់ទំនង​មិត្តភាព​កម្ពុជា​ ចិន​កាន់តែ​ប្រសើរ​ឡើង​។

លោក​ខៀវ​ កា​ញ៉ារិទ្ឋ​រដ្ឋមន្រ្តី​ក្រ​សួង​ណព៌​តមានបាន​មានប្រសាសន៍​ក្នុង​ពិ​ធី​សម្ភោ​ធបើកឲ្យ​ដំណើរការ​សមាគម​នេះ​កាលពី​រាត្រី​ថ្ងៃទី៦​ ឧសភា​កន្លងមក​ថា​ សមាគម​នេះ​បង្កើត​ឡើង​ស្រប​ពេល​ដែល​លេខាធិការ​ដ្ឋាន​មេគង្គ​ ឡាន​ឆាង​នឹង​បើក​នៅ​កម្ពុជា​ ហើយ​មជ្ឈមណ្ឌល​នៃ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​កម្ពុជា​ ចិន​នឹង​បង្កើត​ឡើង​នា​ពេល​ខាងមុខ​ផង​ដែរ​ ហើយ​សមាគម​នេះ​នឹង​ដើរតួ​នាទី​ដ៏​សំខាន់​ ក្នុង​ការជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំង​ពី​រកា​ន់់​តែ​ប្រសើរ​ឡើង​។

លោក​បន្ត​ថា​ “នាយក​រដ្ឋមន្រ្តី​របស់ខ្ញុំ​បាន​មានប្រសាសន៍​ថា​ បើ​យើង​មិន​មាន​លទ្ឋ​ភាព​ យើង​អាច​ធ្វើ​ស្ពាន​ឬស្សី​ដើម្បី​ឆ្លង​សិន​ ហេតុនេះ​ខ្ញុំ​រំពឹង​ថាស​មា​គម​នេះ​នឹង​ដើរតួ​នាទី​ជា​ស្ពានបេតុង​ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ​”។

លេខាធិការ​ដ្ឋាន​នេះ​ដែល​គ្រោង​បង្កើត​នេះ​ នឹង​ក្លាយ​ជាម​ជ្ឍ​មណ្ឌល​កណ្តាល​សម្រាប់​បណ្តា​ប្រទេស​ជាស​មា​ជិ​កមេគង្គ​-ឡាង​ឆាង​ដែល​ក្នុង​នោះ​មាន​ប្រទេស​ កម្ពុជា​ មីយ៉ាន់ម៉ា​ វៀតណាម​ ថៃ​ ឡាវ​ និង​ចិន​ ដោយ​អាច​បើក​ វគ្គ​បណ្តុះបណ្តាល​អ្នកសារព័ត៌មាន​នៅក្នុង​ ទន្លេមេគង្គ​-ឡាង​ឆាង​ ផ្នែក​វិជ្ជាជីវៈ​សារព័ត៌មាន​ និង​វគ្គ​មក​ប្រែភាសា​ជាតិ​នី​មួយ​ៗផង​ដែរ​។

លោក​ សយ​ សុភាព​ សហប្រធាន​សម​គម​អ្នកសារព័ត៌មាន​កម្ពុជា​-ចិន​ បាន​ថ្លែង​ក្នុង​ពិធី​ប្រារព្ធ​ជា​ផ្លូវ​នៃ​ការ​សម្ពោធ​ឲ្យ​ដំណើរការ​ នៃ​សមាគម​អ្នកសារព័ត៌មាន​កម្ពុជា​-ចិន​ ថា​ នៅក្នុង​ឱកាស​ជួប​សម្ដែង​ការគួរសម​ជាមួយ​រដ្ឋមន្រ្តី​ក្រ​សួង​ព៌​តមាន​ លោក​បាន​បង្ហាញ​នូវ​ឆន្ទៈ​គាំទ្រ​ចំពោះ​ការបង្កើត​មិត្តភាព​កម្ពុជា​-ចិន​ ដោយ​បង្កើត​មិត្តភាព​នេះ​ គឺជា​ការបង្កើត​បាន​ទាន់ពេល​វេលា​តែម្តង​ ស្រប​ដែល​ក្រសួងព័ត៌មាន​កំពុងតែ​មានការ​ផ្ដួចផ្ដើម​គំនិត​បង្កើត​លេខាធិការ​ដ្ឋាន​សា​ព័ត៌មាន​ មេគង្គ​-ឡាង​ឆាង​ ឬលេខាធិការ​ដ្ឋាន​មេគង្គ​-ឡាង​ឆាង​។

លោក​សយ​ សុភាព​បា​នប​ង្ត​ថា​ “ការបង្កើត​សមាគម​អ្នកសារព័ត៌មាន​កម្ពុជា​-ចិន​ នឹង​រួមចំណែក​ជួយ​ដល់​លេខាធិការ​ដ្ឋាន​មេគង្គ​-ឡាង​ឆាង​បាន​ចេញ​ជា​រូប​រៀង​ ហើយ​ឯកឧត្ដម​នឹង​ដាក់បញ្ចូល​សម​គម​នេះ​ ធ្វើជា​ស្នូល​នៅក្នុង​លេខាធិការ​ដ្ឋាន​នេះ​តែម្តង​”។

លោកស្រី​ Zuo​ Wenxing​ ទីប្រឹក្សានយោបាយ​នៃ​ស្ថានទូត​ចិន​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ថា​ នៅក្នុង​យុគសម័យ​ព័ត៌មាន​ ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ក្លាយ​ជា​អុ​បក​រណ៍​ដ៏​សំខាន់​ សម្រាប់​សាធារណៈ​ជន​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ និង​យល់ដឹង​ពី​ប្រទេស​កម្ពុជា​ និង​ពិភពលោក​ទាំងមូល​។

លោកស្រី​បាន​បន្ត​ថា​ “ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​ ដែល​មាន​សម្ដេច​តេជោ​ ហ៊ុន​ សែន​ ជានា​យក​រដ្ឋមន្ត្រី​ប្រទេស​កម្ពុជា​ បាន​ទទួល​បាន​នូវ​សមិទ្ធផល​យ៉ាង​ធំធេង​លើ​គ្រប់​វិស័យ​”។ លោក​បន្ត​ថា​ “ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​បង្កើត​ឡើង​ យ៉ាង​ពេញលេញ​ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ ការយល់​ដឹងពី​ពិ​លោក​ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​នៃ​ប្រទេស​កម្ពុជា​”។

លោកស្រី​បន្ថែម​ថា​ “នៅក្នុង​សម័យ​បច្ចុប្បន្ន​ ក្រោម​ការដឹកនាំ​របស់​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ ការ​ផ្លាស់​ប្តូរ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ចិន​ និង​កម្ពុជា​ នៅក្នុង​វិ​ស័យ​ផ្សេង​ៗ បានសម្រេច​សមិទ្ធផល​លេចធ្លោ​មិនធ្លាប់​មាន​ពីមុន​មក​ ហើយ​ទំនាក់ទំនង​ទ្វេរ​ភាគី​បាន​ឈាន​ដល់​ដំណាក់កាល​ដ៏​ល្អ​បំផុត​នៃ​ប្រវត្តិ​សាស្រ្ត​។ ប្រទេស​ទាំងពីរ​ហត្ថលេខា​លើ​ផែនការ​សកម្មភាព​មួយចំនួន​ ហើយ​កំពុង​បង្កើន​ការ​កសាង​សមាគម​នៃ​ជោគវាសនា​រួម​គា្ន​”៕