រដ្ឋាភិបាល​មាន​ផែនការ​បែងចែក​ការអភិវឌ្ឍន៍​នៅ​តាម​បណ្តា​ខេត្ត​ជាប់​តំបន់​ឆ្នេរ​ខុស​ៗ​គ្នា​

0

​ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​រដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​រៀបចំផែនការ​មេ​ ​ដើម្បី​អភិវឌ្ឍន៍​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ ​(​តំបន់K4​)​ ​ខុស​ៗ​គ្នា​ ​អាស្រ័យ​លើ​ស្ថានភាព​ភូមិ​សាស្រ្ត​ ​និង​បរិស្ថាន​ធម្មជាតិ​។​

​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​លោក​បណ្ឌិត​ថោង​ ​ខុន​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា​ ​រាជរដ្ឋាភិបាល​បាន​និង​កំពុង​ចាប់ផ្តើម​ ​និង​រៀបចំផែនការ​មេ​ដើម្បី​អភិវឌ្ឍន៍​នៅ​ខេត្ត​ជាប់​តំបន់ឆ្នេរ​ទាំងបួន​ ​ក្នុង​ទម្រង់​ខុស​ៗ​គ្នា​ ​ដើម្បី​ធានា​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្ត​ភាព​ ​ក្នុង​នោះ​ខេត្ត​ព្រះសីហនុ​ ​ត្រូវ​បាន​រដ្ឋាភិបាល​រៀបចំ​ជា​តំបន់​សេដ្ឋកិច្ច​ពហុ​បំណង​។​ ​

ខេត្តកោះកុង​នឹង​រៀបចំ​ជា​តំបន់​អេកូ​ទេសចរណ៍​ ​ខេត្តកំពត​ជា​តំបន់​ទេសចរណ៍​បេ​តិ​ក​ភ័​ណ្ឌ​ ​និង​កសិ​ទេសចរណ៍​ ​និង​ខេត្ត​កែប​នឹង​រៀបចំ​ជា​តំបន់​ទេសចរណ៍​លំហែកាយ​កម្រិតខ្ពស់​។​

​លោក​បន្ត​ថា​ ​“​រដ្ឋាភិបាល​នឹង​មិន​អនុញ្ញាត្ត​ឲ្យ​មាន​រោងចក្រ​ ​សហគ្រាស​ ​និង​កាស៊ីណូ​នៅ​ខេត្ត​កែប​នោះ​ទេ​ ​ដោយ​រដ្ឋាភិបាល​​នឹង​រៀបចំ​តំបន់​នេះ​ ​ជា​តំបន់​ទេសចរណ៍​បែប​ពិសិដ្ឋ​”​។​លោក​បន្ត​ថា​ ​“​ខេត្ត​និ​មួយ​ៗ​ ​សុទ្ឋ​តែ​មាន​សក្តា​នុ​ពល​រៀង​ៗ​ខ្លួន​ ​ហេតុនេះ​ទើ​បរ​ ​ដ្ឋា​ភិបាល​មាន​ផែនការ​ជាក់លាក់​ ​ដើម្បី​អភិវឌ្ឍន៍​និង​ទាញ​យក​សក្តា​នុ​ពល​ពី​វិស័យ​ទេសចរណ៍​”​។​

​ជាមួយគ្នា​នេះ​ ​រដ្ឋាភិបាល​ក៏​លើកទឹកចិត្ត​ឲ្យ​មានការ​ចូលរួម​ពី​វិស័យ​ឯកជន​ ​ដើម្បី​វិនិយោគ​ផ្ទះ​លំ​ហែរ​កាយ​ទី២​ ​(​Second​ ​Home​)​ ​សំរាប់​ភ្ញៀវ​ទេសចរណ៍​វ័យ​ចំណាស់​ឬ​ភ្ញៀវ​ទេសចរណ៍​ចូលនិវត្តន៍​ផង​ដែរ​ ​ប៉ុន្តែ​តម្រូវឲ្យ​អ្នក​វិនិយោគឯកជន​មាន​ដី​ចាប់ពី១០០ហិ​ក​តា​ឡើង​ទៅ​ ​ដើម្បី​រៀបចំ​គំរោង​របស់​ពួកគេ​ ​ហើយ​ត្រូវ​ដាក់​ឆ្លង​ក្រសួង​ពិនិត្យ​នឹង​សម្រេច​។ ​នេះ​បើ​តាម​លោក​ថោង​ ​ខុន​បញ្ជាក់ឲ្យដឹង​។​

​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ ​លោក​ ​ធួន​ ​ស៊ី​ណាន​ ​បាន​មានប្រសាសន៍​ថា​ ​គំនិត​នៃ​ការរៀបចំ​បែបនេះ​ពិតជា​ល្អ​ប្រសើរ​ ​ដោយសារ​វិស័យ​ឯកជន​ក៏​ចង់បាន​បែបនេះ​ ​ព្រោះ​ងាយស្រួល​ឲ្យ​វិស័យ​ឯកជន​ងាយស្រួល​រៀបចំ​ខ្សែ​ទស្សនកិច្ច​ ​ដោយមាន​ផលិតផល​ច្រើន​ ​និង​ងាយស្រួល​បង្ហាញ​ភ្ញៀវ​ទេស​ចរ​ណ៍​ពីព៌​ណ​ខុស​ៗ​គ្នា​ ​នៃ​ផលិតផល​ទេសចរណ៍​តំបន់ឆ្នេរ​របស់​យើង​។​

​លោក​បន្ត​ថា​ ​“​វិស័យ​ទេសចរណ៍​នៅ​តំបន់ឆ្នេរ​ ​មានការ​រីកចម្រើន​ខ្លាំង​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ស្របតាម​និន្នាការ​ទេសចរណ៍​ពិភពលោក​ ​និង​ការរៀបចំ​ព្រឹត្តិ​ការណ៍​នានា​របស់​រដ្ឋាភិបាល​”​៕​

តម្លៃ​ដី​នៅ​លើ​មហាវិថី​ព្រះសីហនុ​កើនឡើង​​ខ្ពស់​ខណៈ​ផ្លូវ​នេះ​ជាប់​ឈ្មោះ​​ជា​ផ្លូវ​មេ​អាជីវកម្ម​

0

​ដោយ​ ​រ៉ា​ណេត​

​ភ្នំពេញ​៖​ ​មហាវិថី​ព្រះសីហនុ​ដែល​គិត​ចាប់ពី​ត្រឹម​ម្តុំ​អាងទឹក​អូឡាំពិក​ ​រហូតមកដល់​ចំណុច​បំបែក​ផ្លូវ​សុធា​រស់​ ​ត្រូវ​បាន​អ្នកជំនាញ​បញ្ជាក់​ប្រាប់​ថា​ ​គឺជា​ផ្លូវ​ដ៏​សំខាន់​មួយ​ ​និង​មានតម្លៃ​អចលនទ្រព្យ​ខ្ពស់​ ​មិនចាញ់​មហាវិថី​អាជីវកម្ម​ចម្រុះ​ដទៃទៀត​ ​នៅក្នុង​រាជធានី​ភ្នំពេញ​នោះ​ឡើយ​ ​ហើយ​ក្នុង​នោះ​មានផ្ទះ​ល្វែង​ខ្លះ​ ​អាច​មានតម្លៃ​រហូតដល់​ជាង១លាន​ដុល្លារ​ក៏មានដែរ​។​ ​

​នៅក្នុង​រាជធានី​ភ្នំពេញ​ ​ចំពោះ​មហាវិថី​ ​និង​ផ្លូវ​សំ​ខាន់​ៗ​មួយចំនួន​ដែល​ត្រូវ​បាន​អ្នកជំនាញ​ ​ក៏ដូចជា​បណ្តា​អ្នក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ​ចាត់ទុកថា​ជា​ផ្លូវ​មេ​ផ្នែក​អាជីវកម្ម​រួមមាន​ដូចជា​ ​ផ្លូវ​កម្ពុជាក្រោម​ ​ផ្លូវ​ព្រះមុនីវង្ស​ ​ផ្លូវ​ម៉ៅសេទុង​ ​មហាវិថី​ព្រះ​នរោត្តម​ ​រួម​ជាមួយ​នឹង​ផ្លូវ​ហ្សា​ឌឺ​ហ្គោល​ ​នោះ​ ​សម្រាប់​មហាវិថី​ព្រះសីហនុ​ ​ក៏​ជា​ផ្លូវ​មួយ​ដែល​ស្ថិតនៅ​ក្នុងចំណោម​ផ្លូវ​សំ​ខាន់​ៗ​ទាំងអស់​ខាងលើ​នេះ​ផង​ដែរ​។​ ​

​នាយិកា​ក្រុមហ៊ុន​ ​AMATAK​ ​Property​ ​Service​ ​លោកស្រី​តាំង​ ​ហួរ​បាន​មានប្រសាសន៍​ប្រាប់​តាមរយៈ​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី២២​ ​ខែមេសា​នេះ​ថា​ ​ចំពោះ​មហាវិថី​ព្រះសីហនុ​ ​ក៏​ត្រូវ​បាន​ចាត់ជា​ផ្លូវ​ដែល​មាន​សក្ដានុពល​ ​ក្នុង​ការ​ប្រកប​អាជីវកម្ម​ចម្រុះ​ផង​ដែរ​ ​ហើយ​នៅ​តាម​បណ្តោយ​ផ្លូវ​មួយ​ខ្សែ​នេះ​ក៏​មិនសូវ​មាន​ដី​ធំៗ​ ​និង​ទំនេរ​សម្រាប់​ធ្វើការ​អភិវឌ្ឍ​ជាម​ជ្ឍ​មណ្ឌល​ពាណិជ្ជ​ ​ដែល​មាន​ទំហំ​ធំ​នោះ​ដែរ​។​ ​

​លោកស្រី​បន្ត​ថា​ ​“​ភាគច្រើន​នៅ​តាម​បណ្តោយ​ផ្លូវ​នេះ​ ​ជា​ប្រភេទ​ផ្ទះល្វែង​ទាំងអស់​ ​ហើយក៏​សុទ្ធតែ​មានបើ​ក​អាជីវកម្ម​ទាំងអស់​”​។​លោក​បន្ត​ថា​ ​“​ដោយសារតែ​តំបន់​នេះ​មិនសូវ​មានផ្ទៃ​ដី​ទំនេរ​ ​ហើយ​ជាទី​តាំង​អំណោយផល​ ​ដល់​ការ​ប្រកប​មុខ​ជំនួញ​ផង​ដែរ​នោះ​ ​បាន​ធ្វើ​ឱ្យ​តម្លៃ​អចលនទ្រព្យ​មានការ​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​”​។​ ​

​អ្នកជំនាញ​ផ្នែក​វាយតម្លៃ​អចលនទ្រព្យ​ ​និង​ជា​អនុប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ​រូប​នេះ​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​ ​តម្លៃ​អចលនទ្រព្យ​ដែល​ស្ថិតនៅ​តាម​បណ្តោយ​មហាវិថី​មួយ​នេះ​ ​គឺ​មិន​ស្មើគ្នា​នោះ​ទេ​ ​ដែល​វា​ក៏​អាស្រ័យ​ទៅ​តាំ​មទី​តាំង​ ​តំបន់​ ​ជាពិសេស​គឺ​ទំហំ​និង​ប្រវែង​។​ ​ចំពោះ​ផ្ទះល្វែង​ខ្លះ​ដែល​មាន​ប្រវែង​ខ្លី​ ​និង​មាន​ជាន់​តិច​ ​អាច​លក់​ក្នុង​ចន្លោះ​ក្រោម​មួយ​លាន​ ​ប៉ុន្តែ​ផ្ទះ​ខ្លះ​មាន​ប្រវែង​ ​(​Eo​,​ ​E1​,​ ​E2​)​ ​អាច​លក់​បាន​ជាង១លាន​ដុល្លារ​ឬ​អាច​លើស​ពីនេះ​ ​ប្រសិន​បើជា​ប្រភេទ​លំនៅ​ដ្ឋាន​ដែល​មាន​ម្ចាស់​ច្រើន​គ្នា​។​ ​

​យ៉ាងណាក៏ដោយ​ ​លោកស្រី​តាំង​ ​ហួរ​ ​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ​ចំពោះ​តម្លៃ​ទាំងនេះ​ ​នៅ​មិនទាន់​ឈាន​ដល់​ចំណុចកំពូល​នៅឡើយ​នោះ​ទេ​ ​ដែល​វា​នៅ​មានឱកាស​ឡើង​ខ្ពស់​ជាង​នេះ​បន្តិចទៀត​នៅ​ឆ្នាំ​បន្ទាប់​។​

​លើកឡើង​ស្រដៀងគ្នា​នេះ​ ​លោក​ ​វ៉ា​ ​វីរៈ​ ​នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​ ​Century21​ ​Fortuna​ ​Investment​ ​បាន​មានប្រសាសន៍​ឱ្យ​ដឹងផង​ដែរ​ថា​ ​មហាវិថី​ព្រះសីហនុ​ ​គឺ​ត្រូវ​បាន​បែងចែក​ចេញ​តំបន់​ផ្សេងគ្នា​ ​ដូចជា​ចាប់ពី​ចំ​ណុច​ស្តុ​បម​ន្ទីរ​ពេទ្យ​ចិន​ ​(​ស្តុ​ប​អាគារ៤២ជាន់​)​ ​រហូតមកដល់​ចំណុច​ម្ដុំ​រង្វង់​មូល​វិមានឯករាជ្យ​ ​ដែល​ស្ថិតនៅ​ក្នុង​សង្កាត់​បឹង​កេង​ ​គឺ​មានតម្លៃ​ថ្លៃ​ ​ហើយ​ទីតាំង​ខ្លះ​អាច​ថ្លៃ​លើស​តម្លៃ​ដី​ ​ដែល​ស្ថិតនៅ​ក្នុង​សង្កាត់​បឹងកេងកង១​(​ផ្លូវ​ខាងក្នុង​)​ ​ថែមទៀត​ផង​ ​ដោយសារតែ​វា​ស្ថិតនៅ​លើ​មហាវិថី​ ​ដែល​អាច​ក្នុង​តម្លៃ​ជាង៦,០០០ដុល្លារ​ឡើង​ទៅ​ក្នុង​មួយ​ម៉ែត្រការ៉េ​។​ ​

​ដោយឡែក​ចាប់ពី​ចំណុច​ខាងក្រោយ​វិទ្យាល័យ​ព្រះយុគន្ធរ​ ​រហូតដល់​ចំ​ណុច​ស្តុ​បវត្ត​មហាមន្ត្រី​ ​ដែល​ស្ថិតនៅ​ក្នុង​សង្កាត់​បឹង​ព្រលឹត​ ​ខណ្ឌ៧មករា​ ​អាច​មានតម្លៃ​ទាប​អាច​ក្នុង​ចន្លោះ ៤,៥០០ទៅ ៥,០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​ព្រោះ​នៅ​តំបន់​នេះ​ភាគច្រើន​លំនៅ​ដ្ឋាន​ ​ដែល​មាន​អាជីវកម្ម​លក្ខណៈ​គ្រួសារ​ច្រើន​។​ ​ប៉ុន្តែ​ចាប់​ពី​ស្តុ​បវត្ត​មហាមន្ត្រី​រហូតដល់​តំបន់​ស្តុ​ប​អាងទឹក​អូរ​ឡាំ​ពិ​ក​ ​ដែល​ស្ថិត​ក្នុង​សង្កាត់​អូរ​ឡាំ​ពិ​ក​ ​អាច​មានតម្លៃ​ថ្លៃ​បន្តិច​ឡើងវិញ​៕​

ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ជិត​ ​១០០នឹង​ចាប់ផ្តើម​បង្ហាញ​គំរោង​ពួកគេ​​នៅ ៤ថ្ងៃខាងមុខ​

0

​ដោយ​ ​វិសាល

​ភ្នំពេញ​៖​ ​គម្រោង​លំនៅ​ដ្ឋាន​ ​និង​ក្រុង​មហ៊ុន​អចលនទ្រព្យ​ជិត១០០បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ដាក់​បង្ហាញ​ ​ផ្ទះ​ ​បុរី​ ​ខុន​ដូ​ ​ដី​ឡូ​តិ៍​ ​សម្ភារៈ​កីឡា​ ​រថយន្ត​ ​និង​គ្រឿងបរិក្ខារ​ប្រើប្រាស់​រួម​ជាមួយ​ការកម្សាន្ត​ជាច្រើន​ទៀត​។​ ​អ្នកចូលរួម​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ជាច្រើន​ ​ជាពិសេស​សម្រាប់​អ្នកចាប់​អារម្មណ៍​ទិញ​។​

​ពិព៍​រណ៍​លំនៅ​ដ្ឋាន​ ​និង​ ​lifestyle នេះ​ ​នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី២៦​ ​ដល់២៧​ ​មេសា​ខាងមុខនេះ​នៅ​សា​លពិព៍​រណ៍​កោះ​ពេជ្រ​ ​។​

​យោង​តាម​សេចក្តី​ប្រកា​សព៌​ត​មាន​របស់​គេហទំព័រ​ ​Realestate.com.kh​ ​បាន​ឲ្យដឹង​ថា​ ​អ្នក​ចូល​រួម​ពិព៌​ណ​នេះ​នឹង​ទទួល​បានផល​ចំណេញ​ ​ដោយ​ពួកគេ​ចូលរួម​តែម្តង​អាច​ទស្សនា​បាន​ជិត​ ​១០០គម្រោង​ ​ក្នុង​ពេល​តែមួយ​ចំណែក​អ្នកទិញ​នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ពិសេស​រហូតដល់២០​%​។​ ​លើស​ពីនេះ​អ្នកចូលរួម​នឹង​មានឱកាស​ ​ឈ្នះ​រង្វាន់​ពី​ម្ចាស់​គម្រោង​នី​មួយ​ៗ​ថែមទៀត​។​ ​

​ក្នុងរយៈពេល​ពីរ​ថ្ងៃនេះ​ ​អ្នកចូលរួម​ថែមទាំង​អាច​ចង់​ស្វែងយល់​អំពី​ទីផ្សារ​អចលនទ្រព្យ​អោយ​បាន​កាន់តែ​ច្បាស់​ថែមទៀត​ ​តាមរយៈ​ការ​ដើរ​ទស្សនា​គម្រោង​នី​មួយ​ៗ​និង​ការចូលរួម​ស្តាប់​ការ​ធ្វើ​បទ​បង្ហាញ​ ​អំពី​វិស័យ​អចលនទ្រព្យ​ជាមួយ​ប្រធាន​បទ​ល្អ​ៗ​ ​ដែល​ធ្វើការ​បកស្រាយ​ដោយ​វា​គ្មិន​ល្បី​ៗ​ជាតិ​ ​និង​អន្តរជាតិ​។​

​កម្មវិធី​នេះ​សហការ​ជា​ដៃគូ​ផ្នែក​សារ​ព៌​ត​មាន​ ​(​Media​ ​Partner​)​ ​ពី​ក្រុមហ៊ុន​ ​Property​ ​Media​,​ ​Co​,​ ​Ltd​ ​ដែល​កំពុង​ដំណើរការ​គេហទំព័រ​ ​Propertyarea.asia​៕​

អាសន្ន​៖​ ​ធនាគារ​កណ្តាល​​វៀតណាម​​ចាប់​ផ្តើម​រឹត​​បន្តឹង​​លើ​​ឥណទាន​ទិញ​អចលនទ្រព្យ​

0

​ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

​វៀតណាម​៖​ ​ធនាគារ​កណ្តាល​របស់​ប្រទេស​វៀតណាម​ ​(​ ​State​ ​Bank​ ​of​ ​Vietnam​ ​)​ ​បាន​ស្នើ​ឲ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ​ទាំងអស់​ ​មានការ​គ្រប់គ្រង​លើ​កម្ចី​ទិញ​អចលនទ្រព្យ​ឲ្យបាន​តឹងរ៉ឹង​ដែល​បាន​ផ្តល់​ដោយ​ស្ថាប័ន​ឥណទាន​ ​ខណៈ​ដែល​តម្លៃ​ដី​នៅ​តំបន់​មួយចំនួន​បាន​បន្ត​ពុះកញ្ជ្រោល​។​

​លោក​ ​Le​ ​Minh​ ​Hung​ ​ទេសាភិបាល​ធនាគារ​កណ្តាល​វៀតណាម​កាលពី​ពេល​ថ្មី​ៗ​ ​បាន​សេរ​សេរ​លិខិត​ ​ផ្ញើ​ឱ្យ​ស្ថាប័ន​ប្រតិបត្តិ​ការ​ធនាគារ​ ​ដែល​ជា​សាខា​របស់​ខ្លួន​ ​និង​ធនាគារ​ផ្សេងទៀត​ ​ឲ្យ​មានការ​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​ ​ចំពោះ​ការ​អភិវឌ្ឍ​ទីផ្សារ​អចលនទ្រព្យ​ ​និង​ការ​ឃ្លាំង​មើល​ឲ្យបាន​តឹងរ៉ឹង​នូវ​ការ​ផ្តល់​ឥណទាន​ ​សម្រាប់​វិស័យ​មួយ​នេះ​។​

​យោង​តាម​លិខិត​របស់​ធនាគារ​នេះ​បាន​ឲ្យដឹង​ថា​ ​ក្នុងករណី​ទីផ្សារ​អភិវឌ្ឍន៍​មាន​ភាព​មិន​ប្រក្រតី​ណាមួយ​កើនឡើង​ ​ត្រូវ​ធ្វើ​ការ​រាយការណ៍​ដល់​ធានា​គារ​កណ្តាល​ ​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​ ​ទន្ទឹម​នឹង​នេះ​ ​ការ​ត្រួតពិនិត្យ​លើ​ការ​ផ្តល់​ប្រាក់កម្ចី​ ​នឹង​ត្រូវ​បាន​លើកកម្ពស់​ ​ជាពិសេស​កម្ចី​ទិញ​អចលនទ្រព្យ​ ​ដើម្បី​ធានា​ដល់​សុវត្ថិភាព​និង​ប្រើប្រាស់​ប្រាក់កម្ចី​ឲ្យ​ចំ​គោលដៅ​។​

​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ ​Vietnam​ ​News​ ​បាន​ឲ្យដឹង​ថា​ ​ការ​បញ្ជា​ឲ្យ​មានការ​ត្រួតពិនិត្យ​លើ​កម្ចី​ទិញ​អល​ចន​ទ្រព្យ​នេះ​ ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​សេចក្តី​រាយការណ៍​ពី​តម្លៃ​ដី​ពុះកញ្ជ្រោល​ខ្លាំង​ ​រួមមាន​តំបន់​ ​Da​ ​Nang​ ​តំបន់​ ​Quang​ ​Nam​ ​និង​ ​តំបន់​ ​Van​ ​Don​។​ ​

​កំណើន​នៃ​ឥណទាន​ក្នុង​វិស័យ​អចលនទ្រព្យ​ ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ​មា​នដំនើ​រកា​រយឺត​ ​ពោល​មានត្រឹមតែ៨.៥៦​ ​ភាគរយ​ ​ក្នុង​ឆ្នាំ២០១៨​ ​ពី១២.៨៩​ ​ភាគរយ​នៅក្នុង​ឆ្នាំ​ ​២០១៦​។​

​ធនាគារ​កណ្តាល​ក៏បាន​ស្នើ​ដល់​ស្ថាប័ន​ឥណទាន​ទាំងអស់​ ​ត្រូវ​ផ្តោត​លើ​ការ​គាំទ្រ​លើ​សហគ្រាស​ខ្នាត​តូច​ ​និង​ធម្យម​ដើម្បី​ទទួល​បាន​ឥណទាន​ ​និង​ការ​លើកទឹកចិត្ត​ចំពោះ​ការពង្រីក​អាជីវកម្ម​ ​និង​ស្នើ​ឲ្យ​មានការ​ពង្រីក​ឥណទាន​ត្រូវតែ​មានគុណ​ភាព​ខ្ពស់​។​

​យោង​តាម​ធនាគារ​កណ្តាល​បានឱ្យ​ដឹង​ថា​ ​ការ​រឹត​បន្តឹង​ឥណទាន​នេះ​ ​មាន​គោលបំណង​កំណត់​ប្រាក់កម្ចី​ ​សម្រាប់​ផ្នែក​អចលនៈ​ទ្រព្យ​ ​ដើម្បី​ធានា​ការ​អភិវឌ្ឍ​ទីផ្សារ​ប្រកបដោយ​និរន្តរភាព​នៃ​ទីផ្សារ​អចលនទ្រព្យ​ ​និង​សុវត្ថិភាព​នៃ​វិស័យ​ធនាគារ​៕​

រដ្ឋាភិបាល​កំពុង​រក​ក្រុមហ៊ុន​ដៃគូ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ ​ភ្នំពេញ​ ​បាវិត​

0

ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​មន្រ្តី​ជាន់ខ្ពស់​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​បាន​អះអាង​ថា​ ​រដ្ឋាភិបាល​កំពុង​រក​ដៃគូ​ ​ដើម្បី​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​បាវិត​ ​បិត​បាយ​ដើម្បី​តភ្ជាប់​ជាមួយ​ប្រទេស​វៀតណាម​ ​ខណៈ​ការសិក្សា​ពី​ការសាងសង់​ផ្លូវ​នេះ​បាន​បញ្ចប់​រួចហើយ​។​

​ទេស​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ ​លោក​ស៊ុន​ ​ចាន់​ថុ​លបាន​មានប្រសាសន៍​ក្នុង​ពិធី​ចូលរួម​ជាមួយ​សម្តេច​តេជោ​ ​ដើម្បី​ចាក់​បេតុង​ជា​និម្មិត​រូប​នៅ​ស្ពាន​ស្ទឹង​បត់​ព្រំដែន​កម្ពុជា​ ​ថៃ​ ​និង​ការ​ចុះហត្ថលេខា​ ​ដើម្បី​តភ្ជាប់​ផ្លូវ​ដែល​រវាង​ប្រទេស​ទាំងពីរ​នា​ព្រឹក​ថ្ងៃទី២២​ ​មេសា​នេះ​ថា​ ​ការសិក្សា​ពី​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​បាវិត​ ​និង​បិទ​បាយ​ ​ប្រទេស​វៀតណាម​ ​ដែល​មាន​ចម្ងាយ១៦០គីឡូម៉ែត្រ​នេះ​បាន​បញ្ចប់​រួចហើយ​ ​ដែល​ធ្វើឡើង​ដោយ​អង្គការ​ ​JICA​ ​ដោយ​ត្រូវ​ចំណាយ​អស់​ថវិកា​ ​៣៨០០លាន​ដុល្លារ​អាមេរិក​។​

​លោក​បន្ត​ថា​ ​“​ផ្លូវ​នេះ​សាងសង់​អស់​លុយ​ច្រើនជាង​ផ្លូវ​ល្បឿន​លឿន​ ​ភ្នំពេញ​ ​ព្រះសីហនុ​ ​ដោយសារ​ផ្លូវ​នេះ​ត្រូវ​សាងសង់​ឆ្លងកាត់​វាល​បឹង​ ​និង​ព្រៃលិចទឹក​ចម្ងាយ​រហូតដល់៨០គីឡូម៉ែត្រ​ ​ទើប​ការ​ចំណាយ​កើនឡើង​ខ្ពស់​បែបនេះ​”​។​លោក​បន្ត​ថា​ ​“​ប្រទេស​កម្ពុជា​ ​ស្ថិតនៅ​ចន្លោះ​ប្រទេស​ថៃ​ ​និង​វៀតណាម​ ​ហេតុនេះ​ពួកគេ​ចង់​ប្រើប្រាស់​ផ្លូវ​អាស៊ាន​ ​ហាយ​វេ​ ​ដើម្បី​ដឹក​ជញ្ជូន​ឆ្លងកាត់​កម្ពុជា​”​។​ ​

​លោក​ទេស​រដ្ឋមន្រ្តី​បាន​បន្ត​ថា​ ​រដ្ឋាភិបាល​កំពុង​គៀង​គរ​រក​អ្នក​វិនិយោគ​ ​ដើម្បី​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​បាវិត​ ​ដើម្បី​ងាយស្រួល​ដឹកជញ្ជូន​ទំនិញ​ ​និង​ភ្ញៀវ​ទេសចរណ៍​ ​ក៏ដូចជា​តភ្ជាប់​ជាមួយ​ផ្លូវ​ហាយ​វេ​អាស៊ាន​ភាគ​ខាងត្បូង​។​

​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​មានប្រសាសន៍​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​ក្រុង​ព្រះសីហនុ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​រដ្ឋាភិបាល​នឹង​សាងសង់​ផ្លូវ​ហាយ​វេ​ល្បឿន​លឿន​ ​តភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ ​ទៅកាន់​ក្រុង​បាវិត​ ​មុន​តភ្ជាប់​ជាមួយ​ប្រទេស​វៀតណាម​ ​និង​មាន​គំរោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​តភ្ជាប់​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ថៃ​ផង​ដែរ​ ​ដើម្បី​សមាហរណកម្ម​តំបន់​ ​ក៏ដូចជា​ធ្វើស​មា​ហរ​ណ​កម្ម​ផ្ទៃក្នុង​កម្ពុជា​ ​និង​ជំ​រុ​ញកំនើន​សេដ្ឋកិច្ច​ជាតិ​។​

រូបភាពតំណាងផ្លូវល្បឿនលឿន

​ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​លោក​បណ្ឌិត​ ​ម៉ី​ ​កល្យាណ​ ​ធ្លាប់​បាន​មានប្រសាសន៍​ថា​ ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ជា​បញ្ហា​ប្រឈម​មួយ​ ​ក្នុងចំណោម​បញ្ហា​ប្រឈម​មួយចំនួន​នៅក្នុង​សេដ្ឋកិច្ច​កម្ពុជា​ ​ដូចជា​តម្លៃ​ទឹក​ ​ភ្លើង​ ​ធនធានមនុស្ស​ ​ក៏ដូចជា​បញ្ហា​ការិយាធិបតេយ្យ​មួយចំនួន​ ​ដែល​រដ្ឋាភិបាល​បាន​និង​កំពុង​ធ្វើ​កំណែទម្រង់​ជាបន្តបន្ទាប់​ ​ប៉ុន្តែ​ការ​ដោះស្រាយ​បញ្ហា​ផ្លូវ​ជា​រឿង​ត្រូវ​ចំណាយពេល​យូរ​ ​ដើម្បី​សាងសង់​។​

​លោក​បន្ត​ថា​ ​“​ដើម្បី​ជំ​រុ​ញកំនើន​សេដ្ឋកិច្ច​បន្ត​ទៀត​ ​កម្ពុជា​ត្រូវតែ​វិនិយោគ​លើ​ហេ​ ​ដ្ឋា​រចនាសម្ព័ន្ឋ​ ​ព្រោះ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ជា​បញ្ហា​សេដ្ឋកិច្ច​ ​និង​ជា​ការ​លើក​កំពស់​សេដ្ឋកិច្ច​”​៕​

អ្នកជំនាញប្រាប់វិធីសាស្រ្តទិញដីឡូត៍ដូចម្តេចដើម្បីទទួលបានផលចំណេញ

0

ដោយស៊ីវ ម៉េង

​ភ្នំពេញៈ ស្របពេលទីផ្សារដីឡូត៍កំពុងពុះកញ្រ្ជោលដូចពពុះសាប៊ូ និងការវិនិយោគ ដីឡូត៍បានរីករាលដាលស្ទើរគ្រប់រាជធានី ខេត្ត ការទិញដីឡូត៍ដើម្បីទទួលបានផលចំណេ​ញជារឿងដែលមនុស្សគ្រប់គ្នាតែងតែចង់បាន។

​ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម​បាន​មានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ការវិនិយោគដីឡូត៍កំពុងមានភាពពុះកញ្រ្ជោល ហេតុនេះបើចង់ទិញដីឡូត៍ ដើម្បីទទួលបានផលចំណេញ អ្នកវិនិយោញតូចៗ​មួយចំនួន គួរមានវិធីសាស្រ្តច្បាស់លាស់ ដោយធ្វើយ៉ាងណាឲ្យបានជួបជាមួយម្ចាស់គំរោង មុនពេលគំរោងដីឡូត៍ណាមួយប្រកាសលក់។

​លោកបន្តថា “នៅពេលយើងជួបជាមួយអ្នកវិនិយោគ មុនពេលគេប្រកាសលក់ជាផ្លូវការ យើងអាចកាត់យកដី៥ទៅ១០ឡូត៍ ឬ២០ឡូត៍ក្នុងតម្លៃទាបមួយ(អាស្រ័យលើការ​ចចា) ដើម្បីទុកលក់ចេញនៅពេលគំរោងចាប់ផ្តើមលក់”។លោកបន្តថា “ដីឡូត៍ដែលយើងកក់ គួរជាដីដែលស្ថិតនៅផ្លូវមុខ មានទីតាំងល្អ ដែលជាទីតាំងទទួលការចាប់អារម្មណ៍ពីអ្នកទិញ”។

​ជាមួយគ្នានេះ លោកឃាង ពុទ្ឋីប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាបា​នមានប្រសាសន៍ថា ដីឡូត៍នៅតែមានឪកាសរីកចម្រើន ព្រោះវាផ្តល់ជម្រើសច្រើនដល់​ប្រជាជនមានជីវភាពមធ្យម និងក្រោមមធ្យមអាចមានលទ្ឋភាពទិញបាន សំរាប់សាងសង់ផ្ទះនាពេលអនាគត។លោកបន្តថា ទោះជាយ៉ាងណា អ្នកវិនិយោគដីឡូត៍គួរតែកាត់ដីឲ្យបានធំ រៀបចំហេដ្ឋារចនាសម្ព័ន្ឋឲ្យបានល្អ និងផ្តោតលើភាពបៃតងជាពិសេស ដើម្បីឲ្យ​សហគមន៍ប្រជាពលរដ្ឋរស់នៅមានផាសុខភាព។

​លោកបន្តថា “ទីផ្សារដីឡូត៍ និងការទិញដីឡូត៍នៅតែមានឳកាសរីកចម្រើន និងទទួ​លបានផលចំណេញ អាស្រ័យលើទីតាំងដែលអ្នកទិញជ្រើសរើស និងអាស្រ័យលើធនធា​នរបស់ពួកគេ”៕

រដ្ឋមន្រ្តីទេសចរណ៍ស្នើឱ្យយកចិត្តទុកដាក់លើសេវាកម្មបដិសណ្ឋារកិច្ចនៅប្រាសាទបន្ទាយឆ្មារ

0

ដោយ ៖ គង់ សូរិយា

បន្ទាយមានជ័យៈ ខណៈភ្ញៀវទេសចរកាន់តែកើនឡើង ទៅទស្សនារមណីយដ្ឋានប្រវត្តិសាស្រ្ត និងវប្បធម៌បន្ទាយឆ្មារ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានស្នើប្រតិបត្តិករទេសចរណ៍ និងអាជីវករនានាត្រូវបង្កើនការយកចិត្តទុកដាក់ ចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនាប្រា​សាទនេះ។

ក្នុងដំណើរទស្សនាប្រាសាទបន្ទាយឆ្មារនេះ ត្រូវបានធ្វើឡើងក្រោយបញ្ចប់ពិធីជួបសំណេះសំណាលជាមួយក្រុមហ៊ុនរៀបចំតង់ទេសចរណ៍កម្រិតស្តង់ដាអន្តរជាតិ និងផ្ទះស្នាក់សហគមន៍ នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។ ក្នុងឱកាសទស្សនកិច្ចនៅប្រាសាទបន្ទាយឆ្មារនោះ លោកបណ្ឌិតរដ្ឋមន្ត្រី បានកោតសរសើរចំពោះក្រុមអភិរក្ស ដែលបានខិតខំថែរក្សាការពារ និងជួសជុលប្រាសាទនេះយ៉ាងសកម្ម ប្រក​បដោយបច្ចេកទេសជំនាញផ្នែកបុរាណវិទ្យា។

ព្រមជាមួយគ្នានោះ ឯកឧត្តមបានស្នើឱ្យប្រតិបត្តិករទេសចរណ៍ និងអាជីវករទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ចំពោះទេសចរអន្តរជាតិ និងគិតគូរយកចិត្តទុកដាក់ផ្សព្វ​ផ្សា​យឱ្យបានដល់ទេសចរជាតិកាន់តែច្រើន ព្រោះបច្ចុប្បន្នប្រជាពលរដ្ឋខ្មែរក៏មានចំណូលខ្ពស់ និងអាចដើរកម្សាន្តបានច្រើនដែរ។

កាលពីឆ្នាំ២០១៨ កម្ពុជាទទួលទេសចរអន្តរជាតិជាង ៦.២ លាននាក់ និងទេសចរជាតិជាង ១០ លាននាក់ ដោយឡែកគ្រាន់តែក្នុងសង្ក្រានឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋបានដើរកម្សាន្តទូទាំងប្រទេសដល់ទៅជាង៨លាននាក់ ហើយមានការចំណាយយ៉ាងច្រើន៕

 

បុរី​ទេសចរណ៍​តម្លៃ​ ​២០០លាន​ដុល្លារ​ប្រកាស​លក់​គម្រោង​ចំនួន២​ ​រួមគ្នា​នៅ​​ក្នុង​សប្ដាហ៍​នេះ​

0

ដោយ​ ​រ៉ា​ណេត

​សៀមរាប​៖​ ​បុរី​ទេសចរណ៍​ដែល​បោះទុន​វិនិយោគ​ ​២០០លាន​ដុល្លារ​ ​ក្នុង​ខេត្តសៀមរាប​ ​បាន​និង​កំពុង​ពង្រីក​សក្តា​នុ​ពល​ខេត្ត​នេះ​កាន់តែ​ខ្លាំង​ ​ខណៈ​គម្រោង​លំនៅ​ដ្ឋាន​បែប​ទំនើប​ ​និង​ទាន់សម័យ​នេះ​ ​បាន​និង​កំពុង​ត្រៀម​បើក​លក់​វគ្គទី៦​ ​និង​វគ្គទី៧​ ​នៅ​ត្រឹម​ថ្ងៃទី២៥​ ​ខែមេសា​ ​ឆ្នាំ​ ​២០១៩ខាងមុខនេះ​។​ ​

​ប្រធាន​គ្រប់គ្រង​ផ្នែក​លក់​នៃ​បុរី​ទេសចរណ៍​ ​ខេត្តសៀមរាប​ ​លោក​ ​ហង់​ ​វិ​ច្ចិ​ដ្ដ្រា​ ​បាន​ប្រាប់​ឱ្យ​ដឹង​តាមរយៈ​ទូរស័ព្ទ​ ​កាលពី​ព្រឹក​ថ្ងៃទី២២​ ​ខែមេសា​នេះ​ថា​ ​បុ​ច្ចុ​ប្ប​ន្ន​នេះ​ ​គម្រោង​សាងសង់​របស់​បុរី​ទេសចរណ៍​ ​ខេត្តសៀមរាប​ ​បាន​ឈាន​ដល់​វគ្គទី៦​ ​និង​វគ្គទី៧​ ​នៃ​គម្រោង​ហើយ​ ​ខណៈ​ដែល​ការ​បើ​លក់​ជា​ផ្លូវការ​ ​នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ត្រឹម​ព្រឹក​ថ្ងៃទី២៥​ ​ខែមេសា​ ​ឆ្នាំ ២០១៩​នេះ​ហើយ​។​ ​

លោក​បាន​បញ្ជាក់​ថា​ ​ពេលនេះ​ក្រុមហ៊ុន​បាន​ ​និង​កំពុង​សម្រុក​សាងសង់​បន្ត​គម្រោង​យ៉ាងសកម្ម​ ​ដើម្បី​បំពេញ​ទៅតាម​តម្រូវការ​របស់​អតិថិជន​ ​ដែល​ក្នុង​នោះ​វគ្គទី១​ ​រហូតដល់​វគ្គទី៥នៃ​គម្រោង​របស់​យើង​ ​គឺ​ត្រូវ​បាន​លក់​ស្ទើរ​អស់​ ​១០០​ភាគរយ​ ​ហើយក៏​កំពុង​សម្រុក​បន្ត​ការសាងសង់​វគ្គទី៦​ ​និង​វគ្គទី៧នៃ​គម្រោង​ ​ដែល​មានផ្ទះ​ជិត២០០ខ្នង​។​

​គំរោង​បុរី​ទេសចរណ៍​ ​ស្ថិតនៅ​លើ​ផ្ទៃដី​ទំហំ​ប្រមាណ៦០ហិ​ក​តា​ ​នៅ​ជាប់នឹង​ផ្លូវជាតិ​លេខ៦​ ​ក្បែរ​ផ្សារ​ម៉ាក្រូ២​ ​ក្រុង​សៀមរាប​ ​ដែល​កំពុងតែ​ទទួល​បានការ​គាំទ្រ​ ​និង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​អតិថិជន​។​

​លោក​បន្ត​ថា​ ​“​ការ​លក់​លំនៅ​ដ្ឋាន​ក្នុង​គំរោង​នេះ​ ​ទទួល​បាន​ជោគជ័យ​ ​ដោយ​សា​រកេរ្ត៍​ឈ្មោះ​ល្អ​របស់​ក្រុមហ៊ុន​ ​ទីតាំង​ស្ថិតនៅ​តំបន់​មាន​សក្តា​នុ​ពល​ ​និង​លំនៅ​ដ្ឋាន​សាងសង់​ដោយ​ផ្តោត​លើ​គុណភាព​ ​សោភ័ណភាព​ ​និង​មាន​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ល្អ​ប្រសើរ​”​។​

​លោក​ ​ហង់​ ​វិ​ច្ចិ​ដ្រ្តា​ ​បាន​បន្ត​ឱ្យ​ដឹង​ថា​ ​គម្រោង​បុរី​ទេសចរណ៍​បាន​សាងសង់​លំនៅ​ដ្ឋាន​ចម្រុះ​ ​រួមមាន​សំណង់​លំនៅ​ដ្ឋាន​ជា​ប្រភេទ​ ​វីឡា​ទោល​ ​វីឡា​ភ្លោះ​ ​និង​ជា​ប្រភេទ​វីឡា​កូនកាត់​ ​និង​ជា​ប្រភេទ​ផ្ទះល្វែង​ ​ដែល​សុទ្ធតែ​ទទួល​បានការ​ចាប់អារម្មណ៍​ ​ព្រោះ​ក្រៅពី​មាន​រូបរាង​ស្រស់​ស្អាត​ ​ទំនើប​ទាន់សម័យ​គួរ​ជាទី​ទាក់ទាញ​ ​រួម​ជាមួយ​កេរ្តិ៍ឈ្មោះ​ដ៏​ល្អ​របស់​ក្រុមហ៊ុន​ ​និង​ទីតាំង​គំរោង​នេះ​ ​ស្ថិតនៅ​ក្នុង​តំបន់​អភិវឌ្ឍ​ដ៏​មាន​សក្ដានុពល​ខាង​ផ្នែក​សេដ្ឋកិច្ច​ ​នៅ​ជាប់នឹង​ផ្លូវជាតិ​លេខ៦​ ​ក្បែរ​ផ្សារ​ម៉ាក្រូ២​ ​និង​មាន​ចម្ងាយ​ប្រមាណ​ ​៣​-​៤​ ​គីឡូម៉ែត្រ​ពី​កណ្តាល​ក្រុង​សៀមរាប​ ​បាន​ធ្វើឲ្យ​លំនៅ​ដ្ឋាន​ក្នុង​គំរោង​នេះ​ ​ទទួល​បានការ​ចាប់​អារម្មណ៍​ច្រើន​ពីអ​តិថិ​ជន​ ​។​ ​

​លោក​បន្ត​ថា​ ​“​បុរី​ទេសចរណ៍​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​រស់នៅ​ ​ហើយ​ថែមទាំង​អាច​ប្រកប​អាជីវកម្ម​បាន​ថែមទៀត​ផង​ ​ដោយ​ក្រុម​ហ៊ុន​មាន​រៀបចំ​ជាទី​សួន​សាធារណៈ​ ​មាន​សួនកុមារ​កម្សាន្ត​ ​មាន​ផ្សារ​ ​សាលារៀន​ ​កន្លែង​ហាត់ប្រាណ​ ​ហើយ​បច្ចុប្បន្ន​នេះ​ ​ក៏​មាន​គ្លីនិក​ឯក​ជន​ទំនើប​ៗ​កំពុងតែ​ដំណើរ​ផង​ដែរ​”​។​ ​

​ជាមួយគ្នា​នេះ​ ​លោក​ក៏បាន​បញ្ជាក់​ឱ្យ​ដឹងផង​ដែរ​ថា​ ​ជា​ការ​អបអរសាទរ​នៅក្នុង​ឱកាស​នៃ​ការ​បើក​លក់​ជា​ផ្លូវការ​នូវ​វគ្គទី៦​ ​និង​ទី៧​ ​នេះ​ ​ចំពោះ​អតិថិជន​ដែល​មក​ទិញ​ចាប់ពី​ថ្ងៃនេះ​ ​រហូតដល់​ថ្ងៃទី២៥​ ​ខែមេសា​ ​នឹង​ទទួល​បានការ​ផ្តល់​ជូន​ជា​កាដូ​ពិសេស​ពី​ក្រុមហ៊ុន​ដោយ​រាល់​ការទិញ​លំនៅ​ដ្ឋាន​ជា​ប្រភេទ​ ​វីឡា​កូនកាត់​ ​វីឡា​ភ្លោះ​ ​និង​វីឡា​ទោល​ ​នឹង​ទទួល​បាន​ទូរ​ចង្ក្រាន​លើ​-​ក្រោម​ ​និង​ទូរ​តាំង​ទូរទស្សន៍​ដ៏​ស្រស់​ស្អាត​ចំនួន​មួយ​ឈុត​ ​ជាពិសេស​ ​រាល់​ការ​បង់ប្រាក់​កក់​ដំបូង​គឺ​ត្រឹម​តែ​៥ភាគរយ​ប៉ុណ្ណោះ​ ​ដោយ​ការ​បង់ប្រាក់​រយៈពេល​ពេញ​មួយឆ្នាំ​គ្មាន​ការប្រាក់​នោះ​ទេ​។​ ​



លំនៅ​ដ្ឋាន​នៃ​បុរី​ទេសចរណ៍​ ​ដែល​នឹង​ចាប់ផ្តើម​លក់​ចាប់ពី​ថ្ងៃទី២៥​ ​មេសា​ខាងមុខនេះ​ ​មាន​ប្រភេទ​ផ្ទះល្វែង​មានតម្លៃ​ចាប់​ពី​ ​៦០,០០០ដុល្លារ​ឡើង​ទៅ​ ​ដោយឡែក​ចំពោះ​ប្រភេទ​ផ្ទះ​វីឡា​កូនកាត់​មានតម្លៃ​ចាប់ពី៦៨,០០០ដុល្លារ​ឡើង​ទៅ​។​ ​

រួសរាន់​ឡើង​ ​កុំឱ្យ​ឱកាស​ដ៏​ល្អ​នេះ​រំលង​ផុត​ទៅ​។​ ​ចំពោះ​អតិថិជន​ដែល​ចាប់អារម្មណ៍​ ​ជាវ​គំរោង​នេះ​ ​អាច​ទាក់ទង​តាមរយៈ​លេខទូរស័ព្ទ​ ​:​ ​០៧០​ ​៧៦៥​ ​២២២​ ​/​ ​០៧៧​ ​២៦៦​ ​២០៩​៕​

សម្តេច​តេជោ​ហ៊ុន​ ​សែន​ស្នើ​ភាគី​ថៃ​បើក​ច្រកព្រំដែន​ទ្វេរ​ភាគី​ចំនួន ៤ទៀត​

0

​ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

​បន្ទាយមានជ័យ​៖​ ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​កម្ពុជា​ ​បាន​ស្នើ​ឲ្យ​ថៃ​បើក​ច្រកព្រំដែន៤កន្លែង​ផ្សេងទៀត​ ​ដើម្បី​សម្រួល​ដល់​ការ​ដឹកជញ្ជូន​ទំនិញ​ ​ពាណិជ្ជកម្ម​ ​និង​ទេសចរណ៍​ឲ្យបាន​កាន់តែ​ល្អ​ប្រសើរ​។​

​អញ្ជើញ​ជា​អធិ​ត​បី​ក្នុង​ពិធី​ចាក់​បេតុង​ជា​និម្មិត​រូប​ ​នៅ​ស្ពាន​ស្ទឹង​បត់​ ​និង​ពិធី​ចុះហត្ថលេខា​តភ្ជាប់​ផ្លូវដែក​រវាង​ប្រទេស​ទាំងពីរ​ ​ជាមួយ​លោកនាយក​រដ្ឋមន្រ្តី​ថៃ​ ​លោ​ក​ប្រាយុ​ទ្ឋ​ ​ចាន់​អូ​ចា​ ​នា​ព្រឹក​ថ្ងៃទី២២​ ​មេសា​នេះ​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​បាន​ស្នើ​ដល់​នាយក​រដ្ឋមន្ត្រី​ថៃ​ ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា​ឲ្យ​មានការ​បើក​ច្រកព្រំដែន​ចំនួន៤កន្លែង​ទៀត​រវាង​ប្រទេស​ទាំងពីរ​ ​រួមមាន​ច្រកព្រំដែន​ ​ទាំងបួន​កន្លែង​នោះ​ ​រួមមាន​ ​ទី១ ច្រក​ ​អានសេះ​ ​ខេត្តព្រះវិហារ​ ​-​ ​និង​ច្រក​អាន​ ​ម៉ា​ ​ខេត្ត​កេត​ ​វ័ន​ឡា​សុ​ថា​នី​ ​ប្រទេស​ថៃ​។ ​ទី២​ ​ច្រកភ្នំ​ដី​ ​ក្នុង​ខេត្តបាត់ដំបង​ ​និង​ច្រក​ខោ​ឌីន​ ​ក្នុង​ខេត្ត​ ​ស្រះ​កែវ​។​ ​ទី៣​ ​ច្រក​ថ្មដា​ក្នុង​ខេត្តពោធិ៍សាត់​ ​និង​ ​ច្រក​ ​ថា​សេន​ ​ក្នុង​ខេត្ត​ស្រះ​កែវ​ ​និង​ទី៤​ ​ច្រករបៀង​ជប់​គគីរ​ ​ក្នុង​ខេត្ត​ ​ឧត្តរមានជ័យ​ ​និង​ខេត្ត​ ​បូរី​រ៉ាំ​។​

​សម្តេច​ថា​ការ​ ​“​បើក​ច្រកព្រំដែន​នេះ​ ​គឺជា​យុទ្ធសាស្ត្រ​ ​កិច្ច​សហប្រតិបត្តិ​ការ​ ​សន្តិភាព​ ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​នៃ​ប្រទេស​ជាប់​ព្រុំ​ដែន​របស់​កម្ពុជា​”​។​ ​សម្តេច​បន្ថែម​ថា​ ​“​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ថៃ​នា​ពេល​បច្ចុប្បន្ន​នេះ​ ​កើន​ដល់​ ​៦ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​”​៕​​

ការ​វិនិយោគ​វិស័យ​លំនៅ​ដ្ឋាន​នៅ​​ក្រុង​ប៉ោយប៉ែត​កំពុង​មាន​សក្តា​នុ​ពល​ខ្លាំង​

0

ដោយ​ ​៖​ ​រ៉ា​ណេត​

​ភ្នំពេញ​៖​ ​អ្នកជំនាញ​ ​ក៏ដូចជា​បណ្តា​អ្នក​វិនិយោគ​វិស័យ​អចលនទ្រព្យ​អះអាង​ថា​ ​ក្រុង​ប៉ោយប៉ែត​កំពុងតែ​បញ្ចេញ​នូវ​សក្ដានុពល​ ​និង​ភាព​ទាក់ទាញ​មិនចាញ់​ក្រុង​ព្រះសីហនុ​នោះ​ឡើយ​ ​ខណៈ​ដែល​គម្រោង​អភិវឌ្ឍន៍​សំណង់​អគារ​ពាណិជ្ជកម្ម​ ​បុរី​ ​ព្រមគ្នា​ជាមួយនឹង​សំណង់​លំនៅ​ដ្ឋាន​នានា​ជាច្រើន​ ​កំពុងតែ​សម្រុង​សាងសង់​ ​ដើម្បី​បំពេញ​តាម​តម្រូវការ​ទីផ្សារ​។​ ​

​យោង​តាម​របាយការណ៍​របស់​សាលាក្រុង​ប៉ោយប៉ែត​បាន​ឲ្យដឹង​ថា​ ​ទីក្រុង​ប៉ោយប៉ែត​បច្ចុប្បន្ន​ ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ប្រមាណ២០ម៉ឺន​នាក់​ ​ក្នុង​នោះ​ជនបរទេស​មាន​ប្រមាណ៥ម៉ឺន​នាក់​ ​និង​មាន​អាគារ​កំពស់​ចាប់ពី៤​ ​ដល់​ជាង ៣០ជាន់​ចំនួន ៦០អាគារ​។​ ​ក្រុង​ប៉ោយប៉ែត​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​បី​ ​ដែល​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​រាប់ពាន់​នាក់​ ​និង​កំពុង​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​យ៉ាងច្រើន​ ​ពិសេស​អ្នក​វិនិយោគ​ចិន​ ​និង​ជប៉ុន​។​ ​ជាមួយនឹង​កំណើន​នៃ​ចំនួន​ប្រជាជន​ក្នុង​តំបន់​នេះ​ ​បាន​ធ្វើ​ឱ្យ​ក្រុង​ប៉ោយប៉ែត​ទាំងមូល​មាន​តម្រូវការ​ខ្ពស់​លើ​ផ្នែក​បន្ទប់​ស្នាក់នៅ​។​ ​

​លោក​ ​សួង​ ​សុ​ខ​ហ៊ា​ង​ ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ ​Four​ ​Star​ ​Plus​ ​Four​ ​និង​ជា​សហគ្រិន​វ័យក្មេង​ដែល​បាន​បោះទុន​ចំនួន ៣០លាន​ដុល្លារ​ ​ធ្វើការ​អភិវឌ្ឍន៍​គម្រោង​បុរី​ ​Star​ ​Gold បាន​មានប្រសាសន៍​ថា​ ​ដោយសារតែ​មាន​តម្រូវ​ការ​​ខ្ពស់​ ​បាន​ជំរុញ​ឱ្យ​តម្លៃ​ដីធ្លី​ ​ក៏ដូចជា​វិស័យ​អចលនទ្រព្យ​នៅ​ក្រុង​ប៉ោយប៉ែត​ ​មានការ​កើនឡើង​យ៉ាង​គំហុក​ ​រហូត​នៅ​តំបន់​ខ្លះ​មានតម្លៃ​ស្ទើរ​ ​ស្មើនឹង​តម្លៃ​ដី​នៅ​ក្រុង​ព្រះសីហនុ​ ​ជាក់ស្ដែង​ដូចជា​នៅ​តំបន់​ផ្លូវ​ផ្កាយ៥​ ​ដែល​ស្ថិតនៅ​ក្បែរ​ព្រុំ​ដែន​ ​តម្លៃ​ដី​ក្នុង​មួយ​ម៉ែត្រការ៉េ​ឡើង​ដល់​ប្រមាណ​ ​៤៥០០​ ​-​ ​៥០០០​ ​ដុល្លារ​។​ ​ដោយឡែក​ដី​ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​តំបន់​ព្រុំ​ដែន​ ​ស្ថិតនៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​ ​អាច​មានតម្លៃ​ប្រមាណ២៨០០​ ​ទៅ៣៥០០ក្នុង​មួយ​ម៉ែត្រការ៉េ​។​

​លោក​បាន​បន្ត​ទៀត​ថា​ ​“​ដោយ​សា​រកំនើ​ននៃ​ការ​វិនិយោគ​ ​និង​កំណើន​ប្រជា​សាស្រ្ត​បាន​ធ្វើឲ្យ​ការ​លក់​លំនៅ​ដ្ឋាន​នៅក្នុង​គំរោង​ ​Star​ ​Gold​ ​សម្រេច​បាន​ ​៩០ភាគរយ​ ​ជាល​ទ្ឋ​ផល​ល្អ​លើស​ការ​រំពឹង​ទុក​”​។​ ​លោក​បន្ត​ថា​ ​“​បុរី​ ​Star​ ​Gold​ ​នឹង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ២០២០ខាងមុខ​ ​ខណៈ​បច្ចុប្បន្ន​ការសាងសង់​សម្រេច​បាន​ប្រមាណ​ ​៣០ភាគរយ​”​។​

​លោក​សួង​ ​សុ​ខ​ហ៊ា​ង​បាន​បន្ត​ថា​ ​ជាមួយ​នឹង​កំនើ​ននៃ​ការ​វិនិយោគ​ ​និង​ការ​កើនឡើង​នូវ​ជីវភាព​ប្រជាពលរដ្ឋ​ ​ក្រុមហ៊ុន​បុរី​ ​Star​ ​Gold​ ​នឹង​ជួល​ពីអ​តិថិ​ជន​ត្រលប់​មកវិញ​ក្នុង​តម្លៃ១២០០ដុល្លារ​ក្នុង​មួយ​ខែ​ ​ក្រោយពេល​ផ្ទះ​សាងសង់​ចប់​។​ ​

អ្នកចាប់ អារម្មណ៍ ទិញ ដី និង លំនៅ ដ្ឋាន ក្នុង គំរោង នេះ អាច ទាក់ទង តាមរយៈ លេខទូរស័ព្ទ ០៨៦ ២១៥ ៧៧៧ . ០៩៩ ២១៥ ៧៧៧.០៦២ ២៨០ ៩៧៥០ ។

​អភិបាលក្រុង​ប៉ោយប៉ែត​ ​លោក​សាន​ ​ស៊ាង​ហូបា​ន​មានប្រសាសន៍​ទទួលស្គាល់​ថា​ ​ទីក្រុង​ប៉ោយប៉ែត​ ​ពិតជា​កំពុង​មានការ​រីកចម្រើន​លើ​វិស័យ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ ​អចលន​ទ្រ​ព្យ​ ​និង​គំរោង​សាងសង់​លំនៅ​ដ្ឋាន​នានា​ជាច្រើន​ ​ដែល​ជា​ការ​វិនិយោគ​របស់​អ្នក​វិនិយោគ​ក្នុង​ស្រុក​ ​និង​ការ​វិនិយោគ​ពី​បរទេស​។​

​លោក​បន្ត​ថា​ ​“​ដោយសារ​កំ​ននើ​ននៃ​ការ​វិនិយោគ​បែបនេះ​ហើយ​ ​បាន​ធ្វើឲ្យ​តម្លៃ​ដីធ្លី​មា​នកំនើន​ខ្ពស់​ ​ពិសេស​តម្រូវការ​លំនៅ​ដ្ឋាន​ ​និង​បន្ទប់​ឬ​ការិយាល័យ​ជួល​បាន​កើនឡើង​យ៉ាង​គំហុក​ ​ដែល​ធ្វើឲ្យ​ការ​ផ្គត់ផ្គង់​មិន​ឆ្លើយតប​នឹង​តម្រូវការ​នៅ​ឡើយ​”​។​ ​

​លោ​ក​ស៊ា​ ​ឆៃ​លី​ននា​យក​ក្រុម​ហ៊ុន​ឆៃ​លីន​ ​ស៊ា​ ​រៀល​ធី​ ​ខូ​អិល​ធី​ឌី​ ​បាន​ទទួលស្គាល់​នូវ​សន្ទុះ​ ​នៃ​កំណើន​តម្លៃ​ដីធ្លី​នៅក្នុង​ក្រុង​ប៉ោយប៉ែត​ ​ដោយ​លោក​បាន​មានប្រសាសន៍​ថា​ ​ប៉ោយប៉ែត​ជា​តំបន់​ដ៏​សំខាន់​មួយ​ ​នៃ​វិស័យ​សេដ្ឋកិច្ច​កម្ពុជា​ ​ជាក់ស្ដែង​ដូចជា​ ​ក្នុងចំណោម​ច្រកព្រំដែន​ទាំង​ធំ​ ​ទាំង​តូច​ប្រមាណ​ជា៩០នោះ​ ​ច្រក​ប៉ោយប៉ែត​គឺជា​ច្រក​ទ្វារ​សំខាន់​ជាងគេ​បំផុត​ក្នុង​ការនាំចេញ​ ​នាំចូល​ទំនិញ​ ​ដែល​ជំរុញ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​ ​ហើយក៏​ជា​ច្រក​ទ្វារ​ទេសចរណ៍​ដ៏​មាន​សក្ដានុពល​ផង​ដែរ​។​

​លោក​បញ្ជាក់​ថា​ ​“​កត្តា​ដែល​ជំរុញ​ឱ្យ​តម្លៃ​ដីធ្លី​កាន់តែ​មានសន្ទុះ​ខ្លាំង​នោះ​ ​គឺ​វត្តមាន​នៃ​ក្រុមហ៊ុន​បរទេស​ ​ជាពិសេស​ក្រុមហ៊ុន​ចិន​ ​ដែល​កំពុង​មានការ​កើនឡើង​ខ្ពស់​”​។​ ​លោក​ថា​ ​“​តម្លៃ​ដី​ក្រុង​ប៉ោយប៉ែត​នៅពេល​បច្ចុប្បន្ន​នេះ​ ​នៅ​មិនទាន់​ដល់កម្រិត​កំពូល​នៅឡើយ​នោះ​ទេ​ ​ដែល​វា​នឹង​បន្ត​កើនឡើង​ទៀត​នៅពេលអនាគត​”​។​

​ក្រុង​ប៉ោយប៉ែត​ ​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដាក់បញ្ចូល​ទៅ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥​ ​-​ ​២០២៥​ ​សម្រាប់​ជា​តំបន់ឧស្សាហកម្ម​ពិសេស​មួយ​ក្នុងចំណោម​ទីក្រុង​ចំនួន២ទៀត​ ​គឺ​ក្រុង​បាវិត​ ​និង​ក្រុង​ព្រះសីហនុ​៕​