ចំណេះដឹង​! ​តើ​ចំណេះដឹង​ហិរញ្ញវត្ថុ​មាន​សារៈសំខាន់​បែប​ណា​?​

0

​ដោយ ​វុត្ថា

​ភ្នំ​ពេញ៖​ ​ទេសាភិបាល​រង​ធនាគារជាតិនៃកម្ពុជា​បាន​ឲ្យដឹង​ថា​ ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ ​សំដៅ​ដល់​ចំណេះដឹង​និង​ជំនាញ​គ្រប់គ្រង​ ​ក្នុង​ការចាត់ចែង​និង​ការ​ធ្វើ​ផែនការ​ហិរញ្ញវត្ថុ​ឱ្យ​បាន​ត្រឹមត្រូវ​និង​ឆ្លាតវៃ​ ​ដែល​ជាផ្នែក​ដ៏​សំខាន់​មួយ​នៃ​ជីវិត​ ​និង​ជីវភាពរស់នៅ​របស់​ប្រជាជន​។​ ​

​លោកស្រី​ ​នាវ​ ​ច័ន្ទ​ថា​ណា​ ​ទេសាភិបាល​រង​ ​ធនាគារជាតិនៃកម្ពុជា​ ​នៅក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ស្តី​ពី​ ​“​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​”​ ​នៅ​ថ្ងៃទី​ ​២៣​ ​ខែមេសា​ ​ឆ្នាំ​ ​២០១៩​ ​បាន​ឲ្យដឹង​បន្ត​ទៀត​ថា​ ​ចំណេះដឹង​និង​ជំនាញ​ជា​មូលដ្ឋាន​ផ្នែក​ហិរញ្ញវត្ថុ​ ​គឺជា​ការ​ចេះគិតគូរ​អំពី​ចំណូល​ចំណាយ​ ​ព្រមទាំង​ចេះ​ធ្វើ​ផែនការ​ចំណាយ​ ​សមស្រប​ទៅ​នឹង​ចំណូល​របស់​ខ្លួន​។​ ​

​លោកស្រី​ពន្យល់​បន្ថែម​ថា​ ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ ​នឹង​រួមចំណែក​ដល់​ការ​លើកកម្ពស់​ក​ម្រិ​តប​រិយា​ប័ន្​ន​ហិរញ្ញវត្ថុ​ ​ដោយ​ជំរុញ​ឱ្យ​ប្រជាជន​អាច​ទទួល​បាន​ ​និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​បាន​កាន់តែ​ច្រើន​។​ ​ប៉ុន្ដែ​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ក៏​ត្រូវ​មាន​កាតព្វកិច្ច​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ ​ប្រកបដោយ​ការទទួលខុសត្រូវ​ ​និង​តម្លាភាព​ ​ព្រមទាំង​ធានា​ថា​សិទ្ធិ​ ​និង​ផលប្រយោជន៍​ស្របច្បាប់​របស់​អ្នកប្រើ​ប្រាស់​សេវា​ហិរញ្ញវត្ថុ​ ​ត្រូវ​បានការ​ពារ​យ៉ាង​ត្រឹមត្រូវ​។​ ​ម្យ៉ាងវិញទៀត​ ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ ​ក៏​នឹង​ជួយ​ជំរុញ​ឱ្យ​មាន​ស្ថិរភាព​ហិរញ្ញវត្ថុ​ ​តាមរយៈ​ការ​ពង្រឹង​វិន័យ​ទីផ្សារ​ផង​ដែរ​៕​

អ្នកជំនាញ​ទេសចរណ៍​ថា​ ​មានការ​វិនិយោគ​លើ​វិ​ផលិតផល​ទេសចរណ៍​ច្រើន​​តែ​ខ្វះ​ការ​ផ្សព្វផ្សាយ​

0

​ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

ភ្នំពេញ​៖​ ​អ្នកជំនាញ​ទេសចរណ៍​បាន​លើកឡើង​ថា​ ​នៅក្នុង​ប្រទេស​កម្ពុជា​មិនជា​ខ្វះ​ផលិតផល​ទេសចរណ៍​នោះ​ទេ​ ​តែ​អ្វី​ដែល​សំខាន់​គឹ​ការ​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំ​ទំ​លាយ​ ​និង​កែ​ឆ្នៃ​វា​ឲ្យ​ទៅជា​តំបន់​ទេសចរណ៍​ឲ្យ​មានការ​ទាក់ទាញ​។​

​ប្រធាន​សមាគម​ទេសចរណ៍​ ​អាស៊ី​ប៉ាស៊ីហ្វិក​-​កម្ពុជា​ ​(​PATA​)​ ​លោក​ធួន​ ​ស៊ី​ណាន​ ​បាន​ឲ្យដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី២៣​ ​ខែមេសា​ ​ឆ្នាំ២០១៩នេះ​ថា​ ​ការ​វិនិយោគ​លើ​ផលិតផល​ទេសចរណ៍​កែ​ឆ្នៃ​ ​ដូចជា​ ​ភ្នំពេញ​សា​ហ្វា​រី​វើល​ដ៏​ ​និង​ផល​ផលិត​ទេសចរណ៍​ដទៃទៀត​ពិតជា​មាន​សារៈសំខាន់​ណាស់​ ​ដែល​ប្រទេស​កម្ពុជា​មិន​អាច​ខ្វះ​បាន​ឡើយ​ ​ហើយ​លោក​ស្វាគមន៍​រាល់​គម្រោង​វិនិយោគ​ទាំងអស់​ ​តែ​អ្វី​ដែល​សំខាន់​នោះ​ ​មិនមែន​គ្រាន់តែ​បង្កើត​កន្លែង​កម្សាន្ត​ហើយ​ ​នៅ​ស្ងៀម​នោះ​ទេ​ត្រូវតែ​មានការ​ចូលរួម​ផ្សព្វផ្សាយ​ ​និង​ចូលរួម​សកម្មភាព​ទាំងឡាយ​ណា​របស់​សង្គម​ ​ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​រីកចម្រើន​ ​និង​ទាក់ទាញ​ទេសចរណ៍​។​

​លោក​បន្ត​ថា​ ​“​ការបង្កើត​ទាំងនេះ​ ​ដើម្បី​បង្កើត​ការ​ទាក់ទាញ​ទេសចរណ៍​ហើយ​ ​តែ​មាន​ក្រុមហ៊ុន​ជាច្រើន​ ​មិនទាន់​បាន​ដាក់បញ្ចូល​ទៅ​ក្នុង​កញ្ចប់​ទេសចរណ៍​នៅឡើយ​ទេ​”​។​ ​លោក​បន្ត​ថា​ ​“​យើង​មិនគ្រាន់​តែ​វិនិយោគ​ហើយ​ ​មិន​មានការ​ផ្សព្វផ្សាយ​នោះ​ទេ​ ​លុះត្រាតែ​ណា​យើង​ចូលរួម​ផ្សព្វផ្សាយ​ ​និង​បង្ហាញខ្លួន​ ​ព្រមទាំង​ចូលរួម​កិច្ចការ​ងារ​សង្គម​ឲ្យបាន​ច្រើន​ ​ឬ​ចូលរួម​ព្រឹត្តិ​ការណ៍​ទេសចរណ៍​ដែល​កម្ពុជា​មាន​”​។​

​លោក​បន្ថែម​ថា​ ​បើ​ពួកគាត់​ ​(​អ្នក​វិនិយោគ​)​ ​មិន​ចូលរួម​ជាមួយ​ព្រឹត្តិ​ការណ៍​ទាំងអស់​ហ្នឹង​ផង​ ​តើ​អោយ​គេ​ទៅ​រក​ពួកគាត់​ម្តេច​កើត​ ​នេះ​គឺជា​ឧបសគ្គ​មួយ​ដែល​មិន​មាន​ភ្ញៀវ​ទេសចរណ៍​ទៅលេង​ច្រើន​ ​ពីព្រោះ​ភាគច្រើន​ពួកគេ​តែងតែ​គិតថា​ ​ទេសចរណ៍​ស្គាល់​កន្លែង​គាត់​ ​ហើយដោយ​សារ​គាត់​មាន​លុយ​ ​ដោយ​មិន​ចាំបាច់​ផ្សព្វផ្សាយ​អ្វី​ឡើយ​”​។​

​លោក​ថា​ ​“​ទោះបី​មាន​ផលិតផល​ទេសចរណ៍​ល្អ​យ៉ាងណាក៏ដោយ​ ​បើ​មិន​មាន​បង្ហាញខ្លួន​នៅ​លើ​ទីផ្សារ​ទេសចរណ៍​ ​គ្មាន​ទេសចរណ៍​ណា​ស្គាល់​ ​និង​មកលេង​កម្សាន្ត​នោះ​ទេ​”​។​

​ជាមួយគ្នា​នេះ​លោក​ ​ហូ​ ​វណ្ឌី​ ​ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​មានការ​វិនិយោគ​លើ​មជ្ឈមណ្ឌល​កំសាន្ត​ ​និង​រមណីយដ្ឋាន​ទេសចរណ៍​កែច្នៃ​ច្រើន​ ​តែ​ភាព​ទាក់ទាញ​ហាក់​នៅ​មានកម្រិត​នៅឡើយ​ ​ហេតុនេះ​បើសិនជា​ពួកគេ​រៀបចំ​បាន​ល្អ​ ​និង​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ជា​រឿង​ល្អ​ប្រសើរ​ ​ហើយ​ក្នុង​វិស័យ​ឯកជន​នឹង​ចូលរួម​ផ្សព្វផ្សាយ​ ​ដើម្បី​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​ ​ដែល​បាន​ចំណាយ​ទុន​អស់​រាប់​លាន​ដុល្លារ​អាមេរិក​។​

​លោក​បន្ត​ថា​ ​“​យ៉ាងណាក៏ដោយ​អ្នក​វិនិយោគ​រមណីយដ្ឋាន​ ​ឬ​មណ្ឌល​ទេសចរណ៍​កែច្នៃ​គួរ​ធ្វើ​ក្នុង​ប្រភេទ​ខុស​ៗ​គ្នា​ ​ដើម្បីកុំឲ្យ​មានការ​ប្រកួតប្រជែង​គ្នា​ ​ហើយ​ចុងក្រោយ​នឹង​ស្លាប់​ជាមួយគ្នា​”​៕​

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​តម្លៃ​ ​១០០០លាន​ដុល្លារ​កំពុង​សាងសង់​យ៉ាងសកម្ម​

0

​ដោយ​ ​ស៊ីវ​ ​ម៉េ​ង

​ភ្នំពេញ​៖​ ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​TCC​ ​Triumph​ ​ដែល​គ្រោង​វិនិយោគ​ទឹកប្រាក់​រហូតដល់​ប្រមាណ​ ​១០០០លាន​ដុល្លារ​បាន​ ​និង​កំពុង​ដំណើរការ​សាងសង់​យ៉ាងសកម្ម​ ​ខណៈ​គំរោង​នេះ​នឹងជា​ផ្នែក​មួយ​នៃ​ការ​ដើរ​ទិញទំនិញ​ដ៏​ធំ​ ​និង​ជាលើកដំបូង​នៅ​ក្រុងភ្នំពេញ​។​ ​

​គំរោង​នេះ​ត្រូវ​បាន​វិនិយោគ​ដោយក្រុម​ហ៊ុន​ ​YunNan​ ​ShengMao​ ​Investment​ ​(​Cambodia​)​ ​Co​.​,​ ​Ltd​ ​។​ ​គម្រោង​ទាំងមូល​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​ ​២០២០​។​ ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​រួមបញ្ចូល​នូវ​ ​អគារ​លក់ទំនិញ​ចំនួន៤​ ​ដែល​អគារ​នី​មួយ​ៗ​មាន​កម្ពស់ ៤ជាន់​ ​ដែល​បាន​ចាប់ផ្តើម​សាងសង់​កាលពី​ចុងឆ្នាំ​មុន​ ​និង​គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ​ ​២០១៩​ ​នេះ​ ​ខណៈ​ដំណាក់កាល​ទី២នឹង​សាងសង់​នៅ​ចុងឆ្នាំ​នេះ​ផង​ដែរ​។​

​អ្នកគ្រប់គ្រង​ផ្នែក​លក់​របស់​ ​TCC​ ​Triumph​ ​លោក​ហាក់​ ​យ៉ា​រិទ្ឋ​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​គំរោង​ដំណាក់កាល​ទី១នេះ​ ​យើង​កំពុង​មាន​ក្តី​សង្ឃឹមថានឹង​អាច​បើក​ដំណើរការ​បាន​នៅដើម​ឆ្នាំ​ ​២០២០​ ​ហើយ​នៅពេល​សាងសង់​រួច​ ​នឹង​មាន​ផលិតផល​ជាង​ ​១០​ ​ម៉ឺន​មុខ​សំរាប់​លក់​នៅក្នុង​មជ្ឈមណ្ឌល​នេះ​។​

​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​TCC​ ​Triumph​ ​វិនិយោគ​លើ​ផ្ទៃដី​ទំហំ​ជាង៩ហិ​ក​តា​ ​ស្ថិត​ក្នុង​ខណ្ឌឫស្សីកែវ​ ​រាជធានី​ភ្នំពេញ​។​
​អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​លោ​ក​យិន​ ​លាង​គង់​បាន​មានប្រសាសន៍​ថា​ ​ការ​កើនឡើង​នូវ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​និង​ហាង​លក់​ទំ​និញ​ធំៗ​នៅ​រាជធានី​ភ្នំពេញ​ ​ឆ្លុះបញ្ចាំង​ពី​ការ​រីកចម្រើន​សេដ្ឋកិច្ច​កម្ពុជា​ ​ពិសេស​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​កើនឡើង​។​លោក​បន្ត​ថា​ ​អ្នក​វិនិយោគ​គំ​រោង​ធំៗ​បែបនេះ​ ​ពួកគេ​សិក្សា​ពីទី​ផ្សារ​ច្បាស់លាស់​ណាស់​ ​មុន​ពួកគេ​សម្រេចចិត្ត​វិនិយោគ​លើ​គំរោង​អ្វីមួយ​។​

​លោក​បន្ត​ថា​ ​“​កំនើ​នប្រា​ក់​ចំណូល​របស់​ប្រជាពលរដ្ឋ​ ​ជា​អំណាច​នៃ​ការទិញ​ ​ព្រោះ​ពេល​ប្រជាពលរដ្ឋ​មាន​ប្រាក់ចំណូល​កើនឡើង​ ​អំណាច​នៃ​ការទិញ​នឹង​កើនឡើង​ជា​ស្វ័យប្រវត្តិ​”​៕​

អ្នកជំនាញ​បង្ហាញ​ពី​វិធី​សាស្រ្ត​ ​៤យ៉ាង​ ​ដើម្បី​ទប់ទល់​ ​និង​ចាប់​យក​ឱកាស​ពេល​ទីផ្សារ​អចលនទ្រព្យ​មាន​វិបត្តិ​

0

​ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​បាន​បង្ហាញ​ពី​វិធី​សាស្រ្ត​មួយចំនួន​ ​ដើម្បី​ទប់ទល់​ហានិភ័យ​ ​នៅពេល​ទីផ្សារ​អចលនទ្រព្យ​ជាទី​ផ្សារ​លិច​-​អណ្តែត​ ​ដែល​វិស័យ​នេះ​តែងតែ​ ​អណ្តែត​បួនដប់​ឆ្នាំ​ ​លិច​បី​បួន​ឆ្នាំ​។​

​លោក​ ​ង៉ែត​ ​ជូ​ ​អ្នកជំនាញ​អចលនទ្រព្យ​ ​និង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន​ ​Emerging​ ​Market​ ​Consulting​ ​បាន​សរសេរ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​ខ្លួន​នា​ព្រឹក​ថ្ងៃទី២៣​ ​មេសា​នេះ​ថា​ ​មាន​វិធី​សាស្រ្ត៤យ៉ាង​ដើម្បី​អាច​ជួយ​អោយ​អ្នក​ឆ្លងផុត​ពី​វិបត្តិ​នេះ​ ​និង​អាច​ចាប់​យក​ឱកាស​បាន​ទៀតផង​ដូចជា​ ​ទី១​ ​ច្នៃ​អចលនទ្រព្យ​អោយ​មាន​លំហូរ​សាច់ប្រាក់​:​ ​មាន​វិធី​សាស្រ្ត២យ៉ាងដែល​អ្នក​អាច​ច្នៃ​អចលនទ្រព្យ​អោយ​ទទួល​បាន​លំហូរ​សាច់ប្រាក់​។​ ​វិធី​សាស្រ្ត​ទី១​ ​គឺ​ការ​លក់​បង់​រំលស់​រយៈពេល​វែង​។​ ​វិធីសាស្ត្រ​ទី២គឺ​ការ​ដាក់​ជួល​។​ ​

​លោក​បន្ត​ថា​ ​“​ការ​ដាក់​ជួល​ជាការល្អ​ម្យ៉ាងដែរ​ ​ប្រសិនបើ​អចល​ទ្រព្យរបស់​អ្នក​នៅ​មាន​សក្តា​នុ​ពល​ខ្ពស់​ក្នុង​ការ​កើន​តម្លៃ​នា​ពេល​អនាគត​។​ ​វិធីសាស្ត្រ​នេះ​ជា​វិធី​សាស្រ្ត​ព្រួញ ១បាញ់​បាន​សត្វ២​”​។​ ​

​ទី២​ ​រក្សា​លំហូរ​សាច់ប្រាក់​ពី​ប្រភព​ផ្សេង​:​ ​អ្នក​គួរ​មាន​លំហូរ​សាច់ប្រាក់​ពី​ប្រភព​ផ្សេង​ដូចជា​ប្រាក់ខែ​ ​ឬ​ចំណូល​ពី​អាជីវ​កម្ម​ផ្សេង​ៗ​។​ ​កាលពី​កំឡុង​ឆ្នាំ២០០៧​-​២០១០​ ​វិស័យ​នេះ​មាន​វិបត្តិ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ ​លោក​បាន​ចាប់​យក​ឱកាស​ ​តាមរយៈ​ប្រើប្រាស់​លំហូរ​សាច់ប្រាក់​ពី​ប្រាក់ខែ​ ​ដើម្បី​ទទួល​កម្ចី​ពី​ធនាគារ​មក​ធ្វើការ​វិនិយោគ​ដោយ​មិន​ញញើតដៃ​។​ ​មនុស្សជា​ច្រើន​ភ័យខ្លាច​មិន​ហ៊ាន​វិនិយោគ​ ​នៅពេល​មាន​វិបត្តិ​បែប​នោះ​ទេ​។​ ​

ដូចគ្នា​នេះ​ដែរ​ ​មហាសេដ្ឋី​អចលនទ្រព្យ​ហុងកុង​ ​លោក​ ​លី​កា​ស៊ីង​ ​សំរុក​ទិញ​ដីធ្លី​នៅ​កំឡុង​ពេល​ដែល​ប្រទេស​ស្ថិត​ក្នុង​វិប​ត្តិ​ធំៗ​ ​ដូចជា​ ​នៅពេល​មាន​បដិវត្តន៍​វប្បធម៌​ ​និង​ ​កុប្បកម្ម​នៅ​ទីលាន​ធាន​អា​មិន​។​ ​ប្រភព​ទុន​ក្នុង​ការ​វិនិយោគ​ ​គឺ​លោក​ទទួល​បាន​ពី​ផល​ចំណេញ​នៃ​ការផលិត​ផ្កា​សិប្បនិម្មិត​។​ ​

​ដូចគ្នា​នេះ​ដែរ​ ​មហាសេដ្ឋី​អចលនទ្រព្យ​ថៃ​ ​លោក​សុង​សា​ក់​ឌី​ ​អូ​ឡាម​ ​បាន​ប្រើ​ចំណូល​ពី​សិប្បកម្ម​ ​ផលិត​ផ្កា​សិប្បនិម្មិត​ទិញ​ដីស្រែ​ប្រាំង​ ​និង​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នៅ​ជាយក្រុង​បាងកក​ ​ក្នុង​កំឡុង​ឆ្នាំ១៩៨៥​-​១៩៨៦បាន​ចំនួន១៦០ហិ​ក​តា​។​ ​ប្រមាណ​ជា១០ឆ្នាំក្រោយ​ ​លោក​បាន​អភិវឌ្ឍ​ជា​លំនៅ​ដ្ឋាន​ ​និង​អាគារ​ពាណិជ្ជកម្ម​ដែល​មានតម្លៃ​រាប់ពាន់​លាន​ដុល្លា​អាមេរិក​។​ ​

​ទី៣​ ​រក្សា​បំណុល​ក្នុង​កំរិត​ដែល​អ្នក​អាច​គ្រប់គ្រង​បាន​:​ ​ពោល​គឺ​លំហូរ​សាច់ប្រាក់​ចូល​ពី​ប្រភព​ទាំងពីរ​ខាងលើ​ ​គួរតែ​ស្មើ​យ៉ាងតិច១៥០​%​នៃ​ការ​ត​ព្វ​កិច្ច​សងបំណុល​ ​និង​តំរូវការ​ចាយវាយ​ក្នុង​គ្រួសារ​ប្រចាំខែ​។​ ​និង​ទី៤​ ​រៀន​រស់​ក្នុង​ជីវិត​សាមញ្ញ​:​ ​បើ​អ្នកមាន​ទំ​លាប់​រស់នៅ​សាមញ្ញ​ ​នោះ​អ្នក​នឹង​មិន​មាន​សំពាធ​ផ្លូវចិត្ត​នៅពេល​ទីផ្សារ​ជាប់​គាំង​នោះ​ទេ​ ​ព្រោះ​អ្នក​មិនបាន​រំពឹង​យក​ប្រាក់​ ​ឬ​ផល​ចំណេញ​ពី​ការ​វិនិយោគ​មក​ចាយ​វាយ​ហ៊ឺហា​រ​។​ ​ជា​រឿយ​ៗ​ ​អ្នកខ្លះ​ហៅថា​ជា​ការរស់នៅ​ក្នុង​ជីវិតក្រាំង​៕​

ក្រុ​មហ៊ុ​នព្រីនស៍​គ្រោង​សាងសង់​កន្ត្រក​វិល​យក្ស​កំពស់​ ​៨៨ម៉ែត្រ​នៅ​ស្រុក​កៀនស្វាយ​

0
រូបតំណាង

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​យក្ស​របស់​ចិន​ ​Prince​ ​Real​ ​Estate​ ​Group​ ​គ្រោង​នឹង​សាងសង់​សាង​សង​កន្ត្រក​វិល​យក្ស​ ​ដែល​មាន​កំពស់​រហូតដល់៨៨ម៉ែត្រ​ ​នៅក្នុង​មជ្ឈ​មណ្ឌល​កម្សាន្ដ​ ​ព្រីនស៍​ ​ម៉ា​ណ័រ​ ​មាន​ទីតាំង​ស្ថិតនៅ​ផ្លូវជាតិ​លេខ១​ ​ភូមិ​ដីឥដ្ឋ​កោះ​ផុស​ ​ឃុំ​ដីឥដ្ឋ​ ​ស្រុក​កៀនស្វាយ​ ​ខេ​ត្ដ​កណ្ដាល​។​

​យោង​តាម​ការ​ទំព័រ​ហ្វេ​សបុ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន​ ​ដែល​បាន​ចុះផ្សាយ​កាល​ពី​ថ្មី​ៗ​នេះ​បាន​ឲ្យដឹង​ថា​ ​សព្វថ្ងៃ​មជ្ឈ​មណ្ឌល​កម្សាន្ដ​ ​ព្រីនស៍​ម៉ា​ណ័រ​ ​ដំណាក់កាល​ទីមួយ​បាន​បើក​ដំណើរការ​ដោយ​ជោគជ័យ​។​ ​ដំណាក់កាល​ទី២​ ​នៃ​មជ្ឈ​មណ្ឌល​កម្សាន្ដព្រីនស៍​ ​ម៉ា​ណ័រ​ ​នឹង​មាន​បង្កើត​នូវ​ឧទ្យាន​អេកូឡូស៊ី​ ​និង​វិទ្យាសាស្រ្ត​កសិកម្ម​ ​ដើម្បី​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​អភិវឌ្ឍន៍​ក្នុង​វិស័យ​កសិកម្ម​ប្រណិត​។​ ​នៅក្នុង​ដំណាក់កាល​ទី៣​ ​គម្រោង​ឧទ្យាន​កម្សាន្ត​លើទឹក​ ​និង​ ​“​ចក្ខុ​នៃ​ភ្នំពេញ​”​ ​ដែល​ជា​កន្រ្ត​ក​វិល​មាន​កម្ពស់៨៨​ ​ម៉ែត្រ​ ​នឹង​ត្រូវ​បើក​ដំណើរការ​នា​ពេល​ខាងមុខ​។​

​មជ្ឈ​មណ្ឌល​កម្សាន្ដ​ ​ព្រីនស៍​ ​ម៉ា​ណ័រ​ ​បាន​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ​ដំណាក់កាល​ទី១​ ​មានការ​បើក​ដំណើរការ​នូវ​ឧទ្យាន​ធំៗ​ចំនួន៥​ ​ដូចជា​ ​សួន​កម្សាន្ត​កុមារ​ ​ឧទ្យាន​លំហែ​កម្សាន្ត​ ​ឧទ្យាន​សុខភាព​ ​ឧទ្យាន​កីឡា​ ​និង​ឧទ្យាន​វីរជន​។​ ​មជ្ឈ​មណ្ឌល​កម្សាន្ដ​ ​ព្រីនស៍​ ​ម៉ា​ណ័រ​ ​ក៏​មាន​ផ្តល់​ជូន​អតិថិជន​ជាពិសេស​នូវ​បទពិសោធន៍​នៃ​សេវាកម្ម​ដ៏​សម្បូរ​បែប​មាន​ដូចជា​ចំណត​ឧទ្ធម្ភាគចក្រ​ ​បន្ទប់​ហាត់​វា​យកូនហ្គោល VR ដ៏​ទំនើប​ ​បន្ទប់​ស្នាក់នៅ​ជា​ផ្ទះ​ឈើ​បែប​ខ្មែរ​ដ៏​ពិសេស​ ​កំពង់ផែ​ជិះទូក​កម្សាន្ត​ ​និង​បរិក្ខារ​ឧទ្យាន​កម្សាន្ត​នានា​។​

​ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ ​លោ​កហូ​ ​វណ្ឌី​បាន​មានប្រសាសន៍​ថា​ ​ប្រសិនជា​មានការ​សាង​សង់​កន្រ្ត​ក​វិល​ខ្ពស់​បែបនេះ​ ​និង​បន្ថែម​សេវាកម្ម​មួយចំនួន​ទៀត​ ​រមណីយដ្ឋាន​បែប​ ​Indoor​ ​នេះ​ ​នឹង​បន្ថែម​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ ​អន្តរជាតិ​ ​ខណៈ​បច្ចុប្បន្ន​គំរោង​នេះ​កំពុង​ទាក់ទាញ​ភ្ញៀវ​វ័យក្មេង​ក្នុង​ស្រុក​ ​និង​ជនជាតិ​ចិន​ច្រើនជាង​។​

​លោក​បន្ត​ថា​ ​“​វា​អាច​ចាត់ទុកជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយ​ ​ប្រសិនជា​គំរោង​នេះ​រៀបចំ​បាន​ល្អ​ប្រសើរ​ ​និង​មាន​សេវាកម្ម​កាន់តែ​សម្បូរ​បែប​”​។​ ​លោក​បន្ត​ថា​ ​“​គំរោង​មណ្ឌល​កំសាន្ត​នេះ​មិនធំ​នោះ​ទេ​ ​ប៉ុន្តែ​មាន​ភាព​ទាក់ទាញ​មួយ​ ​ដោយសារ​ការ​វិនិយោគ​ផ្តោត​លើ​ការ​លំ​ហែរ​ ​ក្នុង​ម៉ាស៊ីន​ត្រជាក់​ ​តែ​ការ​វិនិយោគ​ក្នុង​វិស័យ​នេះ​ ​គួរ​ធ្វើ​ផលិត​ផល​ផ្សេង​ៗ​គ្នា​ ​ដើម្បី​បញ្ចៀស​ការប្រកួត​ប្រជែង​ ​ដែល​នាំឲ្យមាន​បញ្ហា​នៅពេលអនាគត​”​៕​

រដ្ឋាភិបាល​គ្រោង​សាង​សង់​ព្រលា​នយយន្ត​ហោះ​ខ្នាត​​តូច​ចំនួន​៣ នៅ​ភូមិ​ភា​គ​ឦសាន្ត

0

ដោយ​ ​ស៊ីវ​ ​ម៉េ​ង​

​ភ្នំពេញ​៖​ ​រដ្ឋាភិបាល​កម្ពុជា​គ្រោង​សាង​សង់​ព្រលា​នយន្ត​ហោះ​ចំនួន៣​ ​នៅ​តាម​បណ្តា​ខេត្ត​នា​ភូមិ​ភា​គ​ឦសាន្ត​ប្រទេស​ ​ដើម្បី​សម្រួលការ​ដឹកជញ្ជូន​ ​និង​លើក​កំពស់​វិស័យ​សេដ្ឋកិច្ច​ ​និង​ទេសចរណ៍​។​

​អ្នកនាំពាក្យ​ ​និង​រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ ​លោក​ជា​ ​អូន​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២៣​ ​មេសា​នេះ​ថា​ ​រដ្ឋាភិបាល​បាន​សិក្សា​ពី​ការសាងសង់​ព្រលា​នយន្ត​ហោះ​ខ្នាត​តូច​ក្នុង​ខេត្ត​ចំនួន៣​ ​គឺ​ខេត្ត​ស្ទឹងត្រែង​ ​រតនគិរី​ ​និង​ខេត្តមណ្ឌលគិរី​ ​ប៉ុន្តែ​ផ្តល់​អាទិភាព​ដល់​ខេត្តមណ្ឌលគិរី​ជាមុន​ ​ដោយ​បច្ចុប្បន្ន​នេះ​ ​រដ្ឋាភិបាល​បាន​ត្រៀម​ដី​រួចហើយ​ ​សំរាប់​ទីតាំង​សាង​សង់​ព្រលា​នយន្​ត​ហោះ​ទាំងនេះ​។​

​លោក​បន្ត​ថា​ ​“​រហូត​មកទល់​ពេលនេះ​ ​ការ​ចំណាយ​សំរាប់​សាង​សង់​ព្រលា​នយន្ត​ហោះ​និ​មួយ​ៗ​ប៉ុន្មាន​ ​យើង​មិនទាន់​ដឹង​នៅឡើយ​ទេ​ ​ប៉ុន្តែ​ជំ​ហ៊ាន​ដំបូង​គំរោង​នេះ​ ​នឹង​ប្រើប្រាស់​ថវិកា​របស់​រដ្ឋាភិបាល​”​។​ លោក​បន្ត​ថា​ ​“​ការ​ចំណាយ​សំ​រាប់​ព្រលា​ននិ​មួយ​ៗ​ ​ខ្ញុំ​មិនទាន់​អាច​បញ្ជាក់​បាន​នៅឡើយ​ទេ​ ​ដោយ​សារ​ព្រលា​ននី​មួយ​ៗ​មានការ​សាងសង់​ ​និង​អាស្រ័យ​លើ​ចំនួន​នៃ​ការ​ចុះចត​របស់​យន្តហោះ​ច្រើន​ឬ​តិច​”​។​

​លោក​ជា​ ​អូន​បាន​បន្ត​ថា​ ​គំរោង​សាង​សង់​ព្រលា​នយន្ត​ហោះ​នៅ​បណ្តា​ខេត្ត​ភូមិ​ភា​គ​ឦសាន្ត​នេះ​ ​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ​ ​វា​ជា​គំរោង​របស់​រដ្ឋាភិបាល​គ្រោង​រៀបចំ​ជាយូរមកហើយ​ ​ហេតុនេះ​ការសាងសង់​នឹង​ចាប់ផ្តើម​នៅពេល​ណា​ ​ឬ​ឆាប់​ៗ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ​នៅពេល​ការសិក្សា​បាន​ធ្វើរួច​។​

​កាលពី​សប្តាហ៍​មុន​ ​លោក​ថោង​ ​ខុន​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​បាន​បង្ហើប​ឲ្យដឹង​ផង​ដែរ​ថា​ ​រដ្ឋាភិបាល​គ្រោង​រៀបចំ​សិក្សា​ផែនការមេ​ដើម្បី​ដាំ​បន្លែ​ ​និង​ផ្កា​នៅ​ខេត្តមណ្ឌលគិរី​ ​ដោយសារ​ខេត្ត​នេះ​មាន​អាកាសធាតុ​អំណោយផល​ ​ដូចជា​ខេ​ត្ដ​ដា​ឡាត់​ប្រទេស​វៀតណាម​។​ ​ការ​ដាំ​បន្លែ​ ​និង​ផ្កា​នេះ​សំរាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ ​ដែល​វា​ជាផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការកាត់​បន្ថយ​​ការ​ធ្លុះធ្លាយ​សេដ្ឋកិច្ច​ក្នុង​វិស័យ​ទេសចរណ៍​។​
​លោក​បន្ត​ថា​ ​ជាមួយនឹង​ផែនការ​នេះ​ ​ដែល​នឹង​បញ្ចប់​ការសិក្សា​ក្នុងរយៈពេល៦ខែ​ ​រដ្ឋាភិបាល​ក៏​គ្រោង​សាង​សង់​ព្រលា​នយន្ត​ហោះ​ខ្នាត​តូច​ ​ដើម្បី​ដឹកជញ្ជូន​ផលិតផល​ទេសចរណ៍​ ​និង​ភ្ញៀវ​ទេសចរណ៍​ក្នុង​ស្រុក​ ​និង​អន្តរជាតិ​ទៅ​ទស្សនា​កំសាន្ត​ផ្កា​ ​និង​តំបន់​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តមណ្ឌលគិរី​ផង​ដែរ​៕​

បច្ចុប្បន្ន​មាន​អគារ​ខ្ពស់កប់ពពក​ចំនួន​ប៉ុន្មាន​នៅក្នុង​ទីក្រុង​បាងកក​?​

0

​ដោយ​ ​វល័​ក្ខ​

​ភ្នំពេញ​៖​ ​ក្រុមប្រឹក្សា​កំណែទម្រង់​ជាតិ​ថៃ​បាន​ព្រមាន​ថា​ ​នៅ​ឆ្នាំ​ ​២០៣០​ ​ទីក្រុង​បាងកក​ ​នឹង​ស្រុត​ចុះ​ខ្លាំង​ ​ឬ​អាច​ស្រុត​រហូត​នៅ​ក្រោម​រយៈកម្ពស់​ទឹកសមុទ្រ​ ​ដោយសារតែ​សំណង់​អ​គារ​ធំៗ​ ​និង​ខ្ពស់​ៗ​ ​ត្រូវ​បាន​សាងសង់​ឥត​ឈប់ឈរ​។​

តើ​នៅក្នុង​ទីក្រុង​បាងកក​នា​ពេល​បច្ចុប្បន្ន​មាន​អ​គារ​ខ្ពស់​ៗ​កប់​ពពក​ចំនួន​ប៉ុន្មាន​?​

​យោង​តាម​របាយការណ៍​ចេញ​បានឱ្យ​ដឹង​ថា​ ​គិត​ត្រឹម​ដើមឆ្នាំ​ ​២០១៩នេះ​ ​មាន​អគារ​កម្ពស់​ជាង​ ​១៥០ម៉ែត្រ​ ​ចំនួន​ ​១៣០ហើយ​ ​ត្រូវ​បាន​សាងសង់​រួច​ ​និង​ដាក់​ឱ្យ​ប្រើប្រាស់​នៅក្នុង​ទីក្រុង​បាងកក​ ​ដោយ​ក្នុង​នោះ​ ​អគារ​ ​Magnolias​ ​Waterfront​ ​Residences​ ​at​ ​Iconsiam​ ​(​ឬហៅ​ ​Iconsiam​)​ ​ជា​អគារ​ដែល​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​ទីក្រុង​បាងកក​ ​និង​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​ប្រទេស​ថៃ​ ​ដែល​មាន​កម្ពស់​រហូតដល់​ ​៣១៦ម៉ែត្រ​។​

​ជាមួយគ្នា​នេះ​ផង​ដែរ​ ​បច្ចុប្បន្ន​មាន​អ​គារ​ខ្ពស់​ៗ​ចំនួន​ ​១៧ផ្សេងទៀត​ ​បាន​និង​កំពុងតែ​សាងសង់​នៅ​លើទឹក​ដី​ទីក្រុង​បាងកក​ ​ដែល​អគារ​ទាំងនោះ​នឹង​ត្រូវ​បញ្ចប់​ការសាងសង់​យ៉ាង​យូរ​ចុងឆ្នាំ​ ​២០២៥​។​

​យោង​តាម​របាយការណ៍​ថ្មី​មួយទៀត​បានឱ្យ​ដឹង​ថា​ ​មាន​អគារ​កម្ពស់​ចន្លោះ​ពី​ ​២៥០​ ​ទៅ​ ​៥៥០ម៉ែត្រ​ ​ចំនួន​ ​៥ទៀត​ ​ត្រូវ​បាន​ដាក់​សំណើ​ទៅកាន់​រដ្ឋាភិបាល​ដើម្បី​ធ្វើការ​សាងសង់​៕​

ឥណ្ឌូ​នេ​ស៊ី​គ្រោង​សម្ពោធ​ដាក់ឱ្យ​ដំណើរ​ការ​ព្រលា​នយន្ត​ហោះ​តម្លៃ​ជាង ៤០០លានុ​ដល្លា​រថ្មី​នៅ​ចុងខែ​មេសា​

0

​ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

​ឥណ្ឌូ​នេ​ស៊ី​៖​ ​ឥណ្ឌូ​នេ​ស៊ី​គ្រោង​សម្ពោធ​ដាក់ឲ្យ​ដំណើរ​ការ​ព្រលា​នយន្តហោះ​តម្លៃ​ជាង​ ​៤០០លានុ​ដល្លា​រអា​មេ​រិក​ថ្មី​មួយ​ទៀត​ ​Yogyatkarta​ ​International​ ​Airport​ ​ស្ថិតនៅ​តំបន់ឆ្នេរ​ ​Kulon​ ​Progo​ ​នៅ​ចុងខែ​មេសា​នេះ​ ​។​

​លោក​ ​Angkasa​ ​Pura​ ​អ្នកគ្រប់គ្រង​ទូទៅ​នៃ​ព្រលា​នយន្តហោះ​ថ្មីនេះ​ ​បាន​ឲ្យដឹង​កាលពី​ចុង​សប្តាហ៍​កន្លងមក​នេះ​ថា​ ​នៅពេល​សម្ពោធ​ដាក់ឲ្យ​ប្រតិបត្តិ​ការ​រួចហើយ​នោះ​ ​នឹង​មាន​ជើងហោះហើរ​ផ្ទាល់​ពិ​ទីក្រុង​ ​Kuala​ ​Lumpur​ ​និង​ទី​ក្រងុ​សឹង្ហ​បុរី​មក​កាន់​ព្រលា​នយន្ត​ហោះ​ថ្មីនេះ​ ​ហើយ​វា​នឹង​ជួយ​កាត់បន្ថយ​ការ​កកស្ទះ​នូវ​ព្រលា​នយន្ត​ហោះ​ចាស់​ ​ដែល​សព្វថ្ងៃ​ទទួល​អ្នកដំណើរ​ប្រមាណ​ ​៨.៤លាន​នាក់​ជាប្រចាំ​ឆ្នាំ​។​

​លោក​បន្ត​ថា​ ​ព្រលា​នយន្ត​ហោះ​ថ្មីនេះ​ ​ត្រូវ​បាន​សាងសង់​ផ្លូវ​រត់​នៅ​លើ​ទំហំដី​ ​១២,៩០០​ ​ម៉ែត្រការ៉េ​ ​ខណៈ​ដែល​ដី​អភិវឌ្ឍន៍​លើ​ព្រលា​នយន្ត​ហោះ​ទាំងអស់​មាន​ចំនួន​ ​២១០,០០០​ ​ម៉ែត្រការ៉េ​ ​ដែល​ត្រូវ​ចំណាយ​ទុន​វិនិយោគ​ចំនួន​ ​៤៣២.៦៤​ ​លាន​ដុល្លារ​អាមេរិក​លើ​អភិវឌ្ឍន៍​ទាំងមូល​។​ ​

​លោក​បន្ថែម​ថា​ ​មាន​ក្រុមហ៊ុន​មក​ពី​ប្រទេស​ជាច្រើន​កំពុង​ចាប់អារម្មណ៍​ហោះហើរ​ត្រង់​មក​ព្រលា​នយន្ត​ហោះ​ថ្មី​នេះ​រួមា​មាន​ ​មក​ពី​ប្រទេស​ ​Qatar​ ​ប្រទេស Turkey​ ​ប្រទេស​ ​United​ ​Arab​ ​Emiraes​ ​(​UAE​)​ ​ប្រទេស​ ​Japan​ ​និង​ប្រទេស​ ​Australia​ ​ជាដើម​។​

​លោក​បញ្ជាក់​ថា​ ​តំណាង​ក្រុមហ៊ុន​អាកាសចរណ៍​អូស្ត្រាលី​ ​ធ្លាប់​បាន​និយាយ​ថា​ ​ការ​ហោះ​ហើយ​ត្រង់​មក​ព្រលា​នយន្ត​ហោះ​ ​Yogyakata​ ​មាន​ភាព​ងាយស្រួល​ជាង​ ​ព្រោះ​ហោះ​ទៅកាន់​ទីក្រុង​ ​Bali​ ​។​ ​តែ​យ៉ាងណាក៏ដោយ​មុន​ពេល​បើកឲ្យ​មាន​សេវា​ប្រតិបត្តិ​ការហោះហើរ​ត្រង់​ ​នោះ​ ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​នឹង​មក​ចុះ​មក​ពិនិត្យ​ដោយ​ផ្ទាល់​នា​ពេល​ខាងមុខនេះ​ ​ថា​តើ​ព្រលា​នយន្ត​ហោះ​នេះ​ ​មាន​លក្ខ​ណគ្រប់គ្រាន់​តាម​ស្តង់​ស្តារ​អន្តរជាតិ​ដែរ​ទេ​។​ ​

​លោក​រំពឹង​ថា​ ​ព្រលា​នយន្ត​ហោះ​ថ្មីនេះ​ ​នឹង​ជួយ​ជ​ម្រុ​ញ​វិស័យ​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​ ​និង​ទេសចរណ៍​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​កាន់តែ​រីកចម្រើន​ថែម​មួយ​កម្រិត​ទៀត​នា​ពេល​ខាង​៕​’​

តំបន់ចំនួន៣នឹងក្លាយជាមណ្ឌលដើរទិញទំនិញនិងកម្សាន្តលំដាប់អន្តរជាតិ នៅរាជធានីភ្នំពេញ

0

ដោយៈរ៉ាណេត

ភ្នំពេញៈតំបន់ចំនួន៣ ដែលស្ថិតនៅក្នុងខណ្ឌផ្សេងគ្នា ក្នុងរាជធានីភ្នំពេញត្រូវបានអ្នកជំនាញអះអាងថា នឹងក្លាយទៅជាមជ្ឈមណ្ឌលទិញទំនិញ និងកម្សាន្តតាមរយៈការបង្កើតផ្សារទំនើបកម្រិតស្ដង់ដាអន្តរជាតិជាច្រើន នៅលើទីតាំងនៅក្នុងខណ្ឌទាំង៣ខាងលើនេះ។

មន្ត្រីស្រាវជ្រាវផ្នែកអចលនទ្រព្យជាន់ខ្ពស់ ប្រចាំនៅក្រុមហ៊ុនអន្តរជាតិ CBRE Cambodia កញ្ញា គឹម គិនកេសា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី២២ មេសាកន្លងមកថា បើមិនមានអ្វីប្រែប្រួលនោះទេ យ៉ាងយូរនៅត្រឹមរយៈពេល៣ឆ្នាំខាងមុខនេះ ផ្សារទំនើបលក្ខណៈអន្តរជាតិជាច្រើន នឹងបង្ហាញខ្លួននៅតំបន់ចំនួន៣សំខាន់ៗ ដែលស្ថិតនៅក្នុងខណ្ឌផ្សេងៗពីគ្នា ដែលក្នុងនោះ រួមមាន ដូចជា ខណ្ឌសែនសុខ ខណ្ឌចំការមន និងមានជ័យ ។

កញ្ញាបន្តថា តំបន់ទី១ ស្ថិតនៅក្នុងខណ្ឌសែនសុខ ពិសេសតំបន់ជុំវិញផ្សារទំនើបAEON MALL2 ជាតំបន់បណ្តុំដោយផ្សារទំនើប។ ពិសេសដោយសារកំនើននៃប្រជាសាស្ត្រកើនឡើងកាន់តែច្រើនទៅរស់នៅក្នុងតំបន់នេះ ជាពិសេស មានការកកើននូវសំណង់លំនៅដ្ឋានជាច្រើន ជាក់ស្ដែងដូចជាពេលនេះ ខណ្ឌសែនសុខបានក្លាយជាតំបន់ ដែលមានបុរីច្រើនជាងគេ នៅក្នុងចំណោមខណ្ឌនានានៅរាជធានីភ្នំពេញ។ ទាំងនេះគឺជាចំណុ​ចដ៏ទាក់ទាញបំផុត សម្រាប់បណ្តាអ្នកវិនិយោគលើផ្នែកផ្សារទំនើប ខណៈដែលសព្វថ្ងៃនេះមានផ្សារទំនើប AEON2 ផ្សារMakro និងផ្សារទំនើបChip Mong SenSok ដែលនឹងលេចចេញជារូបរាងក្នុងពេលដ៏ខ្លី។

តំបន់នេះ នឹងមានផ្សារទំនើបនិងពាក់កណ្តាលទំនើបដទៃទៀត នៅជុំវិញនោះ ដូចជាផ្សារស្ថិតក្នុងបុរីវិមានភ្នំពេញ ផ្សារទំនើបAEON MALLខ្នាតតូចក្នុងបុរីប៉េង ហួតជាដើម។

កញ្ញាកឹម កិនកេសាបានបន្តទៀតថា ចំណែកនៅក្នុងខណ្ឌមានជ័យ ក៏ដូចជាគ្នាពិសេសនៅតំបន់កោះពេជ្រ និងជុំវិញកោះពេជ្រ ដែលជាបណ្តុំផ្សារទំនើបដូចជាAEON Mall1 ផ្សារThe Bridge Commercial, ផ្សារទំនើបលំដាប់អន្តរជាតិក្នុងគំរោងThe PeAk​និងផ្សារទំនើបស្ថិតក្នុងគំរោងThe D.I RIVIERAស្ថិតនៅលើទីក្រុងរណបកោះពេជ្រ ដែលនឹងបើកដំណើរការនាពេលខាងមុខផងដែរ។

ចំណែកគំរោងទី៣ គឺស្ថិតនៅលើផ្លូវ៦០ម៉ែត្រ ដែលមានផ្សារទំនើបធំៗក៏នឹងបង្ហាញវត្តមាននៅទីនោះផងដែរ ដែលក្នុងនោះ រួមមាន ផ្សារទំនើបប៉េងហួត ផ្សារទំនើប AEON 3 រួមជាមួយគម្រោងផ្សារទំនើប Chip Mong មួយទៀត និងគំរោងផ្សារទំនើបនិង​មជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយ ដែលរួមបញ្ចូលនូវផ្សារទំនើបធំមួយផងដែរ។

លោក វ៉ា វីរៈ អគ្គនាយកក្រុមហ៊ុន Century21 Fortuna Investment បានមានប្រសាសន៍ឱ្យដឹងផងដែរថា ការរីកចម្រើនផ្សារទំនើប គឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីកំណើ​នអំណាចនៃការទិញ ដោយសារការរីកចម្រើនសេដ្ឋកិច្ចសង្គមកម្ពុជា ពិសេសអ្វីដែលយើងមើលឃើញគឺចំនួនផ្សារទំនើប ដែលមានបច្ចុប្បន្ននៅមិនទាន់ច្រើននោះទេ បើធៀបទៅនឹងទំហំផ្សារ និងចំនួនប្រជាពលរដ្ឋរស់នៅទីក្រុងមួយនេះ។

លោកបន្តថា “តំបន់ស្ថិតនៅក្នុងខ័ណ្ឌសែនសុខ មានការរីកចម្រើនលឿន និងមានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ ហេតុនេះអ្នកវិនិយោគ ដែលចូលមកវិនិយោគតំបន់នេះពួកគេពិតជាបានសិក្សាទីផ្សាររួចហើយ ទើបពួកគេវិនិយោគ”។លោកបន្តថា “អ្នកវិនិយោគមើលឃើញអំណាចនៃការទិញកើនឡើង ទើបពួកគេចូលទៅវិនិយោគតំបន់នេះ ដោយសា​រលំហូរប្រជាជនចូលទៅរស់នៅតំបន់នេះច្រើន”។

លោកបន្តថា បើយើងមើលមួយភ្លេតគឺផ្សារហាក់មានចំនួនច្រើន ប៉ុន្តែបើយើងមើលកំណើនប្រជាជន និងការចាប់យកចំណែកទីផ្សារខុសៗគ្នា ពីសំណាក់អ្នកវិនិយោគនៅតំបន់នោះ គឺចំនួនផ្សារទាំងនោះនៅមិនទាន់ច្រើននោះទេ។

ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ហូរ វណ្ឌី បានបង្ហាញពីការសាទរចំពោះកំណើនវត្តមាន នៃបណ្តាផ្សារទំនើបបែបកម្សាន្ត នៅក្នុងរាជធានីភ្នំពេញ ដែលវាជាការចូលរួមចំណែក ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកកាន់រាជធានីមួយនេះកាន់តែច្រើន ព្រោះនៅពេលដែលមានទីផ្សារទំនើប ដែលរៀបចំជាមជ្ឈ​មណ្ឌលកម្សាន្តកាន់តែច្រើន មួយរយភាគរយ គឺពិតជាជួយចូលរួមចំណែកលើកកម្ពស់ដល់ផ្នែកទេសចរណ៍។

លោកបន្តថា ជាក់ស្ដែងដូចជាបច្ចុប្បន្ននេះ ស្ទើរតែរៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ នៅតាមបណ្តាផ្សារទំនើបនានាដូចជា ផ្សារទំនើបAEON1 ដែលស្ថិតនៅក្នុងខណ្ឌចំការមន ផ្សារទំនើបAEON2 ដែលស្ថិតនៅក្នុងខណ្ឌសែនសុខ ផ្សារទំនើបTK ស្ថិតនៅខណ្ឌទួលគោក ក៏ដូចជាផ្សារទំនើបសូរិយា ដែលបច្ចុប្បន្នបានកែប្រែ និងរចនាជាផ្សារទេសចរណ៍នៅជាន់ខាងលើជាដើម គឺសុទ្ធតែទាក់ទាញមហាជនក្នុងស្រុក ក៏ដូចជាជនបរទេសចូលទិញសម្ភារៈ ជាមួយនឹងការកម្សាន្តផងដែរ ប៉ុន្តែទោះជាយ៉ាងណា បណ្តាផ្សារទំនើបទាំងនេះហាក់នៅមានទំហំតូចនៅឡើយ។

លោកបានបន្តទៀតថា “ប្រសិនបើនៅថ្ងៃខាងមុខនេះ មានលេចឡើងនូវវត្តមានផ្សារទំនើបកាន់តែច្រើន ហើយផ្តោតលើកម្រិតទីផ្សារខុសគ្នា ដូចជាប្រភេទទំនិញ និងការចាប់យកវ័យអតិថិជនជាគោលដៅកាន់តែច្រើន គឺកាន់តែផ្តល់ភាពល្អប្រសើរកាន់ប្រសើរ”៕

វិស័យ​អចលនទ្រព្យ​ទីក្រុង​រ៉ង់ហ្គូន​ឈរ​លំដាប់​លេខរៀង​ទី៣នៃ​លំហូរ​ ​FDI​

0

​ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

មីយ៉ាន់ម៉ា​៖​ ​ទីក្រុង​រ៉ង់ហ្គូន​ ​ប្រទេស​មីយ៉ាន់ម៉ា​ ​បាន​ទទួ​លលំហូ​ទុន​វិនិយោគ​ផ្ទាល់​បរទេស​ ​(​FDI​)​ ​ប្រមាណ​ ​២.៤​ ​ពាន់​លាន​ដុល្លារ​អាមេរិក​ ​ដែល​ស្មើនឹង​ ​៤០ភាគរយ​ ​ដោយ​ឈរ​នៅ​លំដាប់​លេខរៀង​ទី៣​ ​នៃ​ប្រភព​ទុន​វិនិយោគ​បរទេស​ទាំងមូល​។​

​យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ ​Colliers​ ​International​ ​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ឲ្យដឹង​ថា​ ​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ​មានសន្ទុះ​ខ្លាំង​ ​បាន​ធ្វើឲ្យ​ប្រភព​ចំណូល​ទុន​វិនិយោគ​ផ្ទាល់​ ​ពី​បរទេស​លើ​វិស័យ​នេះ​​ឈរ​នៅ​លំ​ដាល់​លេខរៀង​ទី៣កាលពី​ឆ្នាំ២០១៨​ ​កន្លងមក​នេះ​។​ ​ប្រភព​ដដែល​បន្ត​ថា​ ​គណៈកម្មាធិការ​វិនិយោគ​របស់​ប្រទេស​មីយ៉ាន់ម៉ា​ ​បាន​អនុម័ត​គម្រោង​វិនិយោគ​បរទេស​ចំនួន១០៩​ ​គម្រោង​នៅ​ខែកុម្ភៈ​ក្នុង​ឆ្នាំ​សារពើពន្ធ​ ​២០១៨​-​២០១៩​ ​ដែល​បាន​ចាប់ផ្តើម​កាលពី​ខែតុលា​ឆ្នាំមុន​។​

​យោង​តាម​របាយការណ៍​នាយកដ្ឋាន​ក្រុមហ៊ុន​ ​និង​វិនិយោគ​ផ្ទាល់​របស់​មីយ៉ាន់ម៉ា​ ​បាន​ឲ្យដឹង​ថា​ ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ​មាន​ចំនួន១.២ពាន់​លាន​ដុល្លារ​អាមេរិក​បាន​ហូរ​ចូល​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា​ ​សម្រាប់​ឆ្នាំ​សារពើពន្ធ​ ​២០១៧​-​២០១៨​ ​កន្លងមក​នេះ​ ​ខ​ណៈ​លំហូ​ទុន​លើ​វិស័យ​រោងចក្រ​ ​សហគ្រាស​មាន​ចំនួន១.៧ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុងរយៈ​ពេល​ដូចគ្នា​។​

​ប្រទេស​សឹង្ហ​បុរី​ ​និង​ចិន​ ​គឺជា​ប្រទេស​វិនិយោគ​ដ៏​ធំ​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដែល​ស្រូប​យក​ទុន​វិនិយោគ​ចំនួន២,១ពាន់​លាន​ដុល្លារ​ ​និង១,៣ពាន់​លាន​ដុល្លារ​អាមេរិក​ពោល​គឺ​កើនឡើង​ជាង៦០ភាគរយ​ ​នៃ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​ដែល​បាន​អនុម័ត​។​

​ទីក្រុង​រ៉ង់​ ​ហ្គូន​ទទួល​បាន​ទឹកប្រាក់​ចំនួន ២,៤ពាន់​លាន​ដុល្លារ​ ​ឬ ៤០​%​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ​(​FDI​)​ ​បន្ទាប់មក​ទីក្រុង​ ​Mandalay​ ​មាន​ចំនួន ១ពាន់​លាន​ដុល្លារ​និង​រដ្ឋ Mon​ ​មាន​ចំនួន ៤០០លាន​ដុល្លារ​។​ ​ជា​រួម​ចំពោះ​បញ្ហា​ប្រឈម​ទាំងអស់​របស់​ទីផ្សារ​នៅតែ​បន្ត​ផ្តល់​នូវ​សក្តា​នុ​ពល​វិនិយោគ​យ៉ាង​ធំធេង​។​

​ ​ប្រទេស​មីយ៉ាន់ម៉ា​ ​នៅតែ​ស្ថិត​ក្នុង​ដំ​ណា​ក់​កាល​រ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​ ​ដោយមាន​ឱកាស​រៀនសូត្រ​ពី​បទពិសោធន៍​ ​របស់​ប្រទេស​ជិ​តខាង​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​របស់​ខ្លួន​៕​