គំរោង​បុរី​អង្គរ​លែ​នដ៏​ម៉ាក​​តម្លៃ​រាប់​លាន​​ដុល្លារ​​នៅ​​ខេត្តសៀមរាប​​កំពុង​​​សាង​សង់​យ៉ាង​សកម្ម​

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​គំរោង​បុរី​អង្គរ​លែ​នដ៏​ម៉ាក​ ​តម្លៃ​រាប់​លាន​ដុល្លារ​នៅ​ខេត្តសៀមរាប​ ​ដែល​វិនិយោគ​ដោយ​អ្នក​វិនិយោគ​ក្នុង​ស្រុក​ ​បាន​និង​កំពុង​សាងសង់​យ៉ាងសកម្ម​ ​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ ​ដែល​ត្រូវការ​លំនៅឋាន​​រស់​នៅ​ ​និង​ដី​ឡូត៍​សម្រាប់​សាងសង់​លំនៅ​ដ្ឋាន​។

​សហ​ភាគហ៊ុន​និក​នៃ​គម្រោង​អភិវឌ្ឍន៍​បុរី​ ​Angkor​ ​Landmark​ ​លោក​សាស្រ្តា​ចារ្យ​ ​ទួស​ ​សា​ភឿន​ ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​ ​នា​ថ្ងៃទី១១​ ​មិនា​នេះ​ថា​ ​លោក​និង​អ្នក​វិនិយោគ​ក្នុង​ស្រុក​មួយ​ក្រុម​ ​បានសម្រេច​ចិត្ត​បោះទុន​វិនិយោគ​ ​រាប់​លាន​ដុល្លារ​អាមេរិក​ដើម្បី​សាងសង់​លំនៅ​ដ្ឋាន​ ​និង​រមណីយដ្ឋាន​លើ​ទំហំផ្ទៃ​ដី​ទំហំ២២៣ហិ​ក​តា​ ​នៅ​ជាយក្រុង​សៀមរាប​។​ ​

​លោក​បន្ត​ថា​ ​គម្រោង​ដែល​ក្រុមហ៊ុន​រៀបចំ​នេះ​ ​បាន​និង​កំពុង​គាំទ្រ​ច្រើន​ពីសំណាក់​ប្រជាពលរដ្ឋ​ ​ដែល​មានបំណង​ចង់បាន​ផ្ទះ​ស្អា​តៗ​ ​ដី​ឡូត៍​ពិសិដ្ឋ​ ​សម្រាប់​ការរស់នៅ​ក្នុង​តំបន់​នេះ​ ​ឬ​មកលេង​កំសាន្ត​ខេត្តសៀមរាប​។​

​លោក​បន្ត​ថា​ ​“​ក្រុមហ៊ុន​រៀបចំ​ឲ្យ​តំបន់​នេះ​ ​ឲ្យ​ក្លាយជា​តំបន់ពិសិដ្ឋ​ ​មាន​លក្ខណៈ​ពិសេស​ជាងគេ​”​។​ ​លោក​បន្ត​ថា​ ​“​បើ​និយាយ​ពី​ប្លង់​លំនៅ​ដ្ឋាន​វិញ​ ​គឺ​ធានា​ថា​ស្អាត​ជាងគេបង្អស់​នៅក្នុង​ស្រុកខ្មែរ​ ​រចនា​ឡើង​តាម​រចនា​បទ​ខ្មែរ​ទំនើប​ ​ប្លង់​បាត​គឺ​រចនា​ជា​របៀប​សណ្ឋាគារ​ប៊ូ​ទិ​ក​ ​លំដាប់​ផ្កាយ៤​ ​ហើយ​ទីតាំង​ក៏​ល្អ​ជាងគេ​ ​មើលឃើញ​ភ្នំ​ទាំង៣​ ​គឺ​ភ្នំ​បូក​ ​ភ្នំដី​ ​និង​ភ្នំ​គូ​លេន​។​ ​បុរី​អង្គ​រលែន​ម៉ា​ក្ស​ ​និង​ក្លាយទៅជា​តំបន់​គ្មាន​ផ្សែង​ ​និង​តំបន់​បៃតង​” ​ល្អដាច់គេ​។​ ​

​លោក​ ​ទួស​ ​សា​ភឿន​ ​បាន​បន្ត​ថា​ ​“​រាល់​គម្រោង​ ​និង​ប្លង់​គឺ​មាន​លក្ខណៈ​ពិសេស​ព្រោះ​យក​រចនា​បទ​ផ្ទះ​ខ្មែរ​ ​។​ ​លក្ខណៈ​ពិសេស​មួយទៀត​ ​គឺ​រចនា​ទៅតាម​ទិស​ខ្យល់​ ​ទ្វារ​ ​បង្អួច​ត្រូវ​បាន​រៀបចំ​ ​បែ​ទៅ​រក​ប្រភព​ខ្យល់​ទាំងអស់​ ​និង​មា​នរ​ន្ឋ​ខ្យល់​ចេញ​ចូល​នៅ​ផ្នែក​ដំបូល​ ​ដើម្បី​យក​កំ​ដៅ​ក្តៅ​ចេញ​ ​កុំ​អោយ​ក្តៅ​ជះ​ចូល​មក​ខាងក្នុង​ផ្ទះ​។​ ​ផ្នែក​ខាងក្នុង​ផ្ទះ​គឺ​រស់នៅ​ដោយ​មិន​ចាំបាច់​ប្រើ​មា​ស៊ីន​ត្រជាក់​ ​គឺ​យើង​អាច​រស់នៅ​បាន​ល្អ​ ​ទោះ​ក្នុង​ខែ​ក្តៅ​កម្រិត​ណាក៏ដោយ​”​។​ ​

​លោក​បន្ថែម​ថា​ ​គម្រោង​លំនៅ​ដ្ឋាន​នេះ​ ​គឺ​មានតម្លៃ​សមរម្យ​ ​ពោល​បើ​ធៀប​ជាមួយនឹង​គម្រោង​របស់​គេ​ ​គឺ​មានតម្លៃ​ទាប​ជាងគេ​ជិត​ពាក់កណ្តាល​ហើយ​មាន​ទំហំ​ដី​ឡូដ៍​ធំជាង​គេ​ ​សូម្បីតែ​ ​ដី​ឡូត៍​ ​ក្បាល​តូចបំផុត​ក៏​មាន​ទំហំ​ដី​ឡូដ៍១០​ ​គុណ៣០​ ​ទាំង​ផ្ទះ​ក៏​ស្អាត​ ​និង​ធូ​ថ្លៃជាង​គេ​។​

​ទំហំ​ផ្ទះ​ក្នុង​គំរោង​នេះ​មាន​ចំនួន៦ម៉ូដ​ ​សម្រាប់​ជា​ជម្រើស​ ​ដោយ​រាប់​ចាប់ពី​តម្លៃ​ទាប​បំផុត​ ​៤៨,៨៨៨ដុល្លារ​ ​និង​ខ្ពស់​បំផុត​ ​១៤​ ​ម៉ឺន​ជាង​ ​ហើយ​បច្ចប្បន្ន​ ​តម្លៃ​ ​ទាំងអស់​នេះ​គឺ​លក់​ក្នុង​ប្រ​ម៉ូ​សិន​ពិសេស​។​ ​គ្រាន់តែ​ក្រុមហ៊ុន​សាងសង់​ផ្ទះ៤០​ ​ខ្នង​ក្នុង​លក្ខណៈ​សាកល្បង​ ​បាន​លក់​អស់២៧ខ្នង​ ​នេះ​មិន​ទាន់​ប្រកាស់​លក់​ផ្លូវការ​នៅឡើយ​ទេ​ ​ហើយ​ផ្ទះ​ប្រភេទ​នេះ​មាន​៤០០​ខ្នង​។​

​លោក​បន្ត​ថា​ ​“​សម្រាប់​ចូលឆ្នាំ​ខ្មែរ​មាន​លក្ខណៈ​ពិសេស​ ​ក្រុមហ៊ុន​បើក​អោយ​ពលរដ្ឋ​ចូលលេង​ ​និង​មើល​គម្រោង​ផ្ទះ​បាន​ ​ដោយ​តំបន់​នេះ​មាន​សក្ដានុពល​ខ្ពស់​ ​ព្រោះ​ចូល​តាមផ្លូវ​មុខ​ផ្សារ​ម៉ាក្រូ​ ​តាម​បណ្តោយ​ផ្លូវ​លេខ​ ​៦៧​ ​ប្រហែល៨​ ​ទៅ៩គីឡូ​ប៉ុណ្ណោះ​”​។​

​ក្រុមហ៊ុន​សុំ​ការអនុញ្ញាត​ច្បាប់​ ​សម្រាប់​សាងសង់​ពី​អាជ្ញាធរ​រួចរាល់​ហើយ​ ​ហើយ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ ​ក្រុមហ៊ុន​កំពុង​រៀបចំ​ស្ថាបនា​ផ្លូវ​យ៉ាង​ធំ​ក្នុង​ទំហំ៣០ម៉ែត្រ​ ​រួម​ជាមួយនឹង​ការ​ដាំ​ដើមឈើ​ ​និង​ប្រព័ន្ធ​ភ្លើង​ចូល​ទៅ​ក្នុង​ការ​រដ្ឋា​ន​សាងសង់​។

ទាក់ទង​ការទិញ​លំនៅ​ដ្ឋាន​ក្នុង​គំរោង​នេះ​ ​អតិថិជន​អាច​ទាក់ទង​តាមរយៈ​លេខទូរស័ព្ទ០៩៧​ ​២០​ ​៤៦​ ​៧៨៩​ ​/​ ​០៩២​ ​៦៧​ ​៦៧​ ​៨៩​៕​

ចំណេះដឹង​៖​ ​ដី​នៅ​តាម​ទីតាំង​ចំនួន៤​ ​ដែល​មិន​គួរ​វិនិយោគ​

0

​ដោយ​ ​ស៊ីវ​ ​ម៉េ​ង​

​ភ្នំពេញ​៖​ ​អ្នក​ជ​នាញ​ផ្នែក​អចលនទ្រព្យ​ ​ពិសេស​ជា​អ្នកជំនាញ​ផ្នែក​ទិញ​លក់​ដីធ្លី​បាន​ប្រាប់​ពី​លក្ខខ័ណ្ឌ​ដី​មួយចំនួន​ ​ដែល​អ្នក​វិនិយោគ​មិន​គួរ​ទិញ​នោះ​ទេ​ ​ដោយសារ​វា​ពិបាក​ក្នុង​ការ​លក់​ចេញ​។​

​លោក​ ​កាង​ ​សុធី​ ​អគ្គនាយក​នៃ​ក្រុមហ៊ុន​ ​Century21​ ​Land​ ​Station​ ​Real​ ​Estate បាន​មានប្រសាសន៍​ ​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​ការ​វិនិយោគ​ដីធ្លី​អ្នកណា​ក៏​ចង់​លក់​ឆាប់​ដាច់​ ​និង​ទទួល​បានផល​ចំណេញ​លឿន​ដែរ​ ​ប៉ុន្តែ​លក្ខខ័ណ្ឌ​ទីតាំង​ ​សណ្ឋានដី​ពិតជា​កត្តា​សំខាន់​ ​ដើម្បីឲ្យ​ដី​របស់​ខ្លួន​លក់​ឆាប់​ដាច់​ ​និង​ទទួល​បានផល​ចំណេញ​ខ្ពស់​។
​ ​
​ទីតាំងនៅ​ជុំវិញ​វត្ត​អារ៉ាម​

​លោក​កាង​ ​សុធី​បាន​ឲ្យដឹង​ថា​ ​ទោះជា​ប្រជាជន​ខ្មែរ​និយម​ទៅ​ធ្វើបុណ្យ​នៅ​វត្ត​អារ៉ាម​ក្តី​ ​តែ​ទីតាំង​ដី​ដែល​នៅ​ក្បែរ​វត្ត​អារ៉ាម​ ​ទាំង​ខាងមុខ​ខាងក្រោយ​ ​និង​ជាប់​របង​វត្ត​ ​ពិតជា​ដី​មិន​ងាយ​លក់​ចេញ​នោះ​ទេ​ ​ទោះជា​ដី​នោះ​មានតម្លៃ​ទាប​ជាង​ទីផ្សារ​ក៏ដោយ​។​លោក​បន្ត​ថា​ ​ដី​នៅ​តាម​ជុំវិញ​វត្ត​អារ៉ាម​ ​ពិតជា​មិន​ងាយ​ទាក់ទាញ​ការចាប់អារម្មណ៍​ច្រើន​នោះ​ទេ​ ​និង​មិន​ងាយ​លក់​ចេញ​បាន​ឡើយ​។​

​ប្រហែល​ពួកគេ​មិន​ចង់​មានសម្លេង​រំខាន​ ​នៅពេល​មានកម្ម​វិធី​បុណ្យទាន​នានា​ ​ក៏ដូចជា​បញ្ហា​ហុងស៊ុយ​ផង​ដែរ​។​ ​

​ដី​មាន​ផ្នូរ​ឬ​ម៉ុង​ខ្មោច​នៅ​ក្បែរ​

​ជាទូទៅ​មនុស្ស​ណា​ក៏​ស្លាប់​ដែរ​ ​តែ​ពេល​ស្លាប់​ពួកគេ​នឹង​ក្លាយជា​ខ្មោច​ ​ហេតុនេះ​ទីតាំង​ដី​ដែល​នៅ​ក្បែរ​ផ្នូរខ្មោច​ ​ឬ​ចេតិយ​ ​មិន​គួរ​ទិញ​នោះ​ទេ​ ​ដោយសារ​មនុស្ស​មិន​ចូលចិត្ត​ផ្នូរ​ ​ឬ​ម៉ុង​ខ្មោច​នោះ​ឡើយ​។​ ​​ការទិញ​ដី​មាន​ទីតាំង​បែបនេះ​ ​ពិតជា​ពិបាក​លក់​ចេញ​ ​និង​មិន​ងាយ​បានផល​ចំណេញ​។​

​រាង​ឬសណ្ឋាន​ដី​

​រាង​ឬសណ្ឋាន​ដី​ក៏​មាន​សារៈសំខាន់​ ​ដើម្បី​ទាក់ទាញ​អ្នកទិញ​បន្ត​ ​ឬ​អ្នក​វិនិយោគ​ផង​ដែរ​ ​ព្រោះ​បើ​រាង​ដី​មិន​សមស្រប​ ​និង​មាន​សណ្ឋាន​វៀច​ ​ពិតជា​មិន​ធ្វើឲ្យ​ដី​នោះ​ងាយ​លក់​នោះ​ទេ​ ​ហើយ​វា​ក៏​មិន​ឡើងថ្លៃ​លឿន​ដែរ​។​

​លោក​កាង​ ​សុធី​បាន​ឲ្យដឹង​ថា​ ​ដើម្បី​ដឹងពី​រាង​ឬសណ្ឋាន​ដី​ណាមួយ​ ​សូមកុំ​មើល​នឹង​ភ្នែកទទេ​ ​តែ​ត្រូវ​សុំ​ប្លង់​ម្ចាស់ដី​យក​មក​មើល​ ​ទើប​យើង​អាច​ដឹង​ថា​រាង​ឬសណ្ឋាន​ដី​នោះ​មាន​លក្ខណៈ​ដូចម្តេច​។​

​ការខ្ចី​ប្រាក់​ពី​ធនាគារ​

ការខ្ចី​ប្រាក់​ឬ​ឥណទាន​ពី​ធនាគារ​ជា​រឿង​គួរឲ្យ​ប្រុងប្រយ័ត្ន​មួយ​ ​ព្រោះ​អ្នក​វិនិយោគ​ឬ​ទិញ​ដីធ្លី​ ​ត្រូវ​សិក្សា​លំហូរ​សាច់ប្រាក់​របស់​ខ្លួន​ឲ្យបាន​ច្បាស់លាស់​ ​ដើម្បីកុំឲ្យ​មាន​បញ្ហា​ហិរញ្ញវត្ថុ​នៅពេល​ដី​ជាប់​គាំង​ ​ឬ​លក់​មិន​ចេញ​។​ ​

​លោក​កាង​ ​សុធី​បាន​បញ្ជាក់​ថា​ ​ដីធ្លី​នៅ​តំបន់​ណាមួយ​អាច​ជាប់​គាំង​មួយ​រយៈ​ ​និង​កញ្រ្ជោល​តម្លៃ​ឡើង​ខ្ពស់​ភ្លាម​ៗ​ ​ហើយ​តម្លៃ​ដីធ្លី​មិន​កើនឡើង​គ្រប់តំបន់​នោះ​ទេ​ ​ហេតុនេះ​ការសិក្សា​ពី​ចរន្ត​សាច់ប្រាក់​របស់​យើង​ ​បើសិនជា​រក​ឃើញថា​ ​លំហូរ​សាច់ប្រាក់​របស់​យើង​មិន​រលូន​ ​និង​មិន​ធានា​បាន​នូវ​ការ​ជាប់​គាំង​ណាមួយ​ ​មិន​គួរ​ប្រើប្រាស់​ឥណទាន​ពី​ធនាគារ​ដើម្បី​វិនិយោគ​ទិញ​ដីធ្លី​នោះ​ទេ​៕​

រដ្ឋាភិបាលគ្រោងចំណាយ ២០០លានដុល្លារ​សាងសង់​ស្ពានវែង​ជាងគេនៅកម្ពុជា

0

ដោយ​ ​រ៉ា​ណេត​

​ភ្នំពេញ​៖​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​ប្រកាស​ផ្តល់​កាដូ​ដ៏​ធំ​មួយ​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​ ​និង​កំពង់ធំ​តាមរយៈ​ការសាងសង់​ស្ពាន​វែង​ជាងគេ១នៅ​កម្ពុជា​ ​ជាមួយនឹង​ផ្លូវ​ប្រវែង​ ​៥៧គី​ឡី​ម៉ែត្រ​។​

​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​ប្រកាស​ផ្តល់​កាដូ​ដ៏​ធំ​នេះ​ ​ក្នុង​ឱកាស​ម្តេច​ ​និង​សម្តេច​ក​តិ​ត្តិ​ព្រឹ​ទ្ឋ​បណ្ឌិ​ត​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​ ​សែន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​ទន្លេ​ដែ​លប្រារព​ធ្វើ​កាលពី​ល្ងាច​ថ្ងៃទី១៦​ ​មិនា​កន្លងមក​នេះ​។​ ​សម្តេច​បន្ត​ថា​ ​បាន​ប្រកាស​ជា​សាធារណៈ​អំពី​គម្រោង​សាងសង់​ផ្លូវ​ប្រវែង​ជាង​ ​៥៧​ ​គីឡូ​ ​ម៉ែត្រ​ ​ពី​ស្រុក​កំពង់លែង​ ​ខេត្ត​កំពង់ឆ្នាំង​ ​ឆ្ពោះទៅ​កាន់​ ​ក្រុង​ស្ទឹងសែន​ ​នៃ​ខេត្តកំពង់ធំ​។​ ​

​ជាមួយគ្នា​នេះ​ដែរ​ ​កាដូ​ដ៏​ធំ​ប្រចាំឆ្នាំ២០១៩នេះ​ ​ក៏​នឹង​មាន​សាងសង់​ស្ពាន​ឆ្លងកាត់​ដៃទន្លេ​ចំនួន៣​ ​រួមមាន​ ​ទី១​-​ទន្លេ​ផ្សារក្រោម​,​ ​ទី២​ ​-​ ​ទន្លេ​ជល់​មុខ​ ​និង​ ​ទី៣​ ​-​ ​ទន្លេ​កំពង់​ហាវ​ ​ពី​ខេត្ត​កំពង់​ឆ្នាំ​ ​ឆ្ពោះទៅ​ខេត្តកំពង់ធំ​ ​មាន​ប្រវែង​រហូតដល់​ទៅ៣,៩០០ម៉ែត្រ​ ​ដែល​នឹង​ក្លាយជា​ស្ពាន​វែង​ជាងគេ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​ទន្ទឹម​នឹង​នេះ​ដែរ​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក៏​មាន​គម្រោង​សាងសង់​ស្ពាន​ចំនួន២បន្ថែម​ទៀត​ ​នៅក្នុង​ខេត្តកំពង់ធំ​ ​ដើម្បី​សម្រួល​កុំ​ឲ្យ​មានផល​ប៉ះពាល់​ ​ទៅដល់​ចរាចរណ៍​ផ្លូវទឹក​ ​បរិស្ថាន​ ​ក៏ដូចជា​គន្លង​ចរាចរណ៍​ត្រី​។​ ​

​លោក​ស៊ុន​ ​ចាន់​ថុល​ទេស​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួង​សាធារណៈ​ការ​និង​ដឹកជញ្ជូន​បាន​ឲ្យដឹង​ថា​ ​គំរោង​សាងសង់​ស្ពាន​ ​និង​ផ្លូវ​នេះ​បាន​សិក្សា​តាំងពី​ឆ្នាំ២០១៤​ ​ប៉ុន្តែ​ក្រោយមក​បាន​ផ្អាក​មួយ​រយៈ​ ​ដោយសារ​សម្តេច​តេជោ​បាន​ឲ្យ​សិក្សា​ឡើងវិញ​ ​ពី​ផល​ប៉ះពាល់​បរិស្ថាន​ ​និង​ចរាចរណ៍​ឆ្លងកាត់​របស់​ត្រី​ ​ហើយ​ជាល​ទ្ឋ​ផល​គណ​កម្មការ​អន្តរក្រសួង​ ​និង​ក្រុមហ៊ុន​សាងសង់​បាន​សិក្សា​ឡើងវិញ​ ​ជាល​ទ្ឋ​ផល​គំរោង​នេះ​មិន​មានផល​ប៉ះ​ពាល់​បរិ​ ​ស្ថាន​និង​ត្រី​នោះ​ទេ​។​លោក​បន្ត​ថា​ ​គំរោង​នេះ​ត្រូវ​បាន​បើក​វេទិកាសាធារណៈ​នៅ​ខេត្ត​កំពង់ឆ្នាំង​ ​និង​កំពង់ធំ​ ​ជាល​ទ្ឋ​ផល​ប្រជាពលរដ្ឋ​បាន​គាំទ្រ​លើ​គំរោង​នេះ១០០ភាគរយ​។​

​លោក​បន្ត​ថា​ ​“​គំរោង​នេះ​អាច​ចំណាយ​ថវិកា​ប្រមាណ២០០លាន​ដុល្លារ​ ​ដែល​ជា​ហិរញ្ញប្បទាន​សម្បទាន​របស់​ចិន​”​។​
​ទោះជាយ៉ាងណា​លោក​ទេស​រដ្ឋមន្រ្តី​ ​ស៊ុន​ ​ចាន់​ថុល​ ​មិនទាន់​បញ្ជាក់​ពី​កាលបរិច្ឆេទ​ថា​ស្ពាន​និង​ផ្លូវ​នេះ​អាច​សាងសង់​ពេលណា​នៅឡើយ​ទេ​ ​ដោយ​រង់ចាំ​កញ្ចប់​ថវិកា​ជាក់ស្តែង​សិន​ ​ប៉ុន្តែ​លោក​សង្ឃឹម១០០ភាគរយ​ថា​គំរោង​នេះ​ ​នឹង​ទទួល​បានការ​គាំទ្រ​ហិរញ្ញប្បទាន​ពី​ប្រទេស​ចិន​។​

​លោក​បាន​បញ្ជាក់​ទៀត​ថា​ ​នៅក្នុង​គម្រោង​នេះ​ ​ទទួល​បានការ​សាទរ​ពីសំណាក់​ប្រជាជន​ដែល​កំពង់​រស់នៅ​ទាំង២ខេត្ត​ជា​ខ្លាំង​ ​ក៏ដូចជា​សាទរ​ពីសំណាក់​ប្រជាជន​ទូទាំង​ប្រទេស​ ​ព្រោះ​នៅពេល​កើតមាន​ស្ពាន​ ​និង​ផ្លូវ​ដែល​ស្ថិត​ក្នុង​គម្រោង​សា​សង់​ខាងលើ​នេះ​ ​នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​ ​ការ​ដឹកជញ្ជូន​ ​កាត់បន្ថយ​ពេលវេលា​ ​ក៏ដូចជា​កាត់បន្ថយ​ការ​ចំណាយ​ក្នុង​ពេល​ធ្វើដំណើរ​ ​ដោយ​មិន​ចាំ​ធ្វើដំណើរ​វាង​ចូល​ទៅ​ខេត្តកណ្តាល​ ​កំពង់ចាម​ ​ទើប​ចូល​ទៅដល់​ខេត្តកំពង់ធំ​ទៀត​ឡើយ​៕​

ក្រុមហ៊ុន​ផ្សារ​ទំនើប​ដ៏​ធំ​មួយ​របស់​ថៃ​ ​ត្រៀម​ចូល​មក​វិនិយោគ​នៅ​ក្រុងភ្នំពេញ​

0

ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​ផ្សារ​ទំនើប​ដ៏​ធំ​មួយ​របស់​ប្រទេស​ថៃ​ ​Big​ ​C​ ​នឹង​ចូល​មក​វិនិយោគ​នៅ​ទីក្រុង​ភ្នំពេញ​នា​ពេល​ឆាប់​ៗ​ខាងមុខនេះ​ ​បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​និង​កំពុង​វិនិយោគ​នៅ​ទីក្រុង​ប៉ោយប៉ែត​។​

​លោក​ ​សួង​ ​សុ​ខ​ហ៊ា​ង​ ​អ្នក​វិនិយោគ​បុរី​ ​Star​ ​Gold​ ​ស្ថិតនៅ​ក្រុង​ប៉ោយប៉ែត​ដែល​បាន​និង​កំពុងធ្វើការ​ជិ​ត​ស្និ​ទ្ឋ​ជាមួយ​ក្រុមហ៊ុន​ ​Big​ ​C​ ​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា​ ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ ​Big​ ​C​ ​បាន​ប្រាប់​លោក​ពី​គំរោង​នេះ​ ​ដែល​ក្រុមហ៊ុន​នេះ​នឹង​ចូល​មកកាន់​រាជធានី​ភ្នំពេញ​ ​និង​បណ្តា​ខេត្ត​មាន​សក្តា​នុ​ពល​សេដ្ឋកិច្ច​សំ​ខាន់​ៗ​មួយចំនួន​ទៀត​។​

​លោក​បន្ត​ថា​ ​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​កំពុង​សាងសង់​ផ្សារ​ទំនើប​ ​Big​ ​C​ ​នៅ​ក្រុង​ប៉ោយប៉ែត​ ​ដែល​រហូត​មកទល់​ពេលនេះ​ ​ការសាងសង់​សម្រេច​បាន​ប្រមាណ​ ​៥០ភាគរយ​ហើយ​។​

​លោក​បន្ត​ថា​ ​“​ទោះជាយ៉ាងណា​ក្រុមហ៊ុន​នេះ​ ​មិនទាន់​ប្រាប់​ខ្ញុំ​ពីទី​តាំង​គំរោង​ផ្សារ​ទំនើប​នេះ​នៅ​ទីក្រុង​ភ្នំពេញ​នៅឡើយ​ទេ​ ​និង​មិនទាន់​បង្ហើប​ពី​ទុន​វិនិយោគ​ផង​ដែរ​”​។​ ​លោក​បន្ត​ថា​ ​“​វា​ជា​ក្រុមហ៊ុន​ធំ​មួយ​ ​ដែល​នឹង​ចូលរួម​លើក​កំពស់​សេដ្ឋកិច្ច​និង​សង្គម​កម្ពុជា​នា​ពេល​អនាគត​”​។​

​បច្ចុប្បន្ន​ក្រុង​ប៉ោយប៉ែត​ ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង​ ​១៥ម៉ឺន​នាក់​ ​ក្នុង​នោះ​ជនបរទេស​ប្រមាណ​ ​៣៥០០០នាក់​។​

អ្នកនាង​ ​អាន​ ​សុធី​តា​ ​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ ​CBRE​ ​Cambodia​ ​ដែល​បាន​សិក្សា​ពី​ផ្សារ​ទំនើប​នៅ​ក្រុងភ្នំពេញ​បាន​ឲ្យដឹង​ថា​ ​ចំនួន​ផ្សារ​ទំនើប​នៅ​ទីក្រុង​ភ្នំពេញ​មិនទាន់​លើស​តម្រូវការ​នោះ​ទេ​ ​នា​ពេល​បច្ចុប្បន្ន​នេះ​ដោយសារ​ទំហំ​ផ្សារ​ទំនើប​ ​ធៀប​នឹង​តង់​ស៊ី​តេ​ប្រជាពលរដ្ឋ​ ​គឺ​ទំហំ​ផ្សារ​ទំនើប​មិនទាន់​លើស​តម្រូវការ​នៅឡើយ​ទេ​។​

​អ្នកនាង​បន្ត​ថា​ ​បច្ចុប្បន្ន​អ្នក​វិនិយោគ​ផ្សារ​ទំនើប​នានា​ ​បាន​ចាប់​យក​ចំណែក​អតិថិជន​ខុសគ្នា​ ​ដោយសារ​ពួកគេ​ផ្តោត​លើ​ទី​តាំង​ខុស​ៗ​គ្នា​ ​ដូច្នេះ​មិនទាន់​មាន​បញ្ហា​នោះ​ទេ​ ​តែ​អ្នកនាង​ព្រមាន​ថា​ ​ចំនួន​ផ្សារ​ទំនើប​បើ​កើនឡើង​ខ្លាំង​បន្ថែម​ទៀត​ ​អាច​លើស​តម្រូវការ​នៅ​ទីក្រុង​នេះ​៕​

វត្តមាន​អ្នក​វិនិយោគ​ជប៉ុន​ ​និង​កូរ៉េ​នឹង​ធ្វើឲ្យ​វិស័យ​អចលនទ្រព្យ​ឆ្នាំនេះ​បន្ត​ស្ទុះឡើង​

0

​ដោយ​ ​គង់​ ​សូ​រិយា

​ភ្នំពេញ​៖​ ​វត្តមាន​ក្រុមហ៊ុន​ជប៉ុន​ ​និង​កូ​រ៉េ​ថ្មី​ៗ​ ​នឹង​ធ្វើឲ្យ​វិស័យ​សំណង់​និង​អចលនទ្រព្យ​នៅ​ឆ្នាំនេះ​ ​បន្ត​សម្រេច​បា​ននូវវ​ឌ្ឈ​ន​ភា​ពប​ន្ថែ​មទៀ​ត​។​

​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ៦០បាន​មក​ស្វែងរកឱ​កាស​វិនិយោគ​នៅ​កម្ពុជា​ ​ហើយ​ក្រុមហ៊ុន​ខ្លះ​បាន​ ​និង​កំពុង​សម្រេច​វិនិយោគ​នៅ​កម្ពុជា​រួចហើយ​ ​ខណៈ​ក្រុមហ៊ុន​កូរ៉េ​កាន់តែ​ច្រើន​នឹង​មក​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ​ ​ពិសេស​ក្រុមហ៊ុន​សាងសង់​។​

​លោកស្រី​ ​តាំង​ ​ហួរ​ ​អគ្គ​នាយិកា​ក្រុមហ៊ុន​ ​Amatak​ ​Property​ ​Service​ ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី១៦​ ​មិនា​នេះ​ថា​ ​ជាមួយ​នឹង​កំនើ​ននៃ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា​ ​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​កូរ៉េ​ ​និង​ជប៉ុន​បាន​ចូល​មកកាន់​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ ​ដែល​វា​នឹង​ធ្វើឲ្យ​វិស័យ​អចលនទ្រព្យ​ឆ្នាំ២០១៩នេះ​ ​មានសន្ទុះ​កាន់តែ​ខ្លាំង​ថែម​មួយ​កម្រិត​ទៀត​។​

​លោកស្រី​បន្ត​ថា​ ​“​ការ​មកដល់​របស់​ក្រុមហ៊ុន​ជប៉ុន​ ​និង​កូរ៉េ​នឹង​ធ្វើឲ្យ​ទីផ្សារ​នេះ​កាន់តែ​មានការ​រីកចម្រើន​ ​ខ្ញុំ​គិត​យ៉ាង​ដូច្នេះ​”​។​

​ជាមួយ​អ្នកនេះ​ ​លោក​ឧកញ៉ា​ ពុង​ ​ឃា​វ​សែ ​ប្រធាន​សមាគម​អ្នកសាង​សង់​កម្ពុជា​ ​ដែល​ទើបបាន​ចុះ​កិច្ច​ព្រមព្រៀង​ ​ជាមួយ​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​សាធារណៈ​រដ្ឋ​កូរ៉េ​ (​KOTRA​)​ ​កាលពី​ពាក់កណ្តាល​សប្តាហ៍​នេះ​បាន​មានប្រសាសន៍​ថា​ ​ក្រុមហ៊ុន​សាងសង់​ ​និង​ក្រុមហ៊ុន​វិនិយោគ​កូរ៉េ​កាន់តែ​ច្រើន​ ​នឹង​ងាក​មកកាន់​ទីផ្សារ​កម្ពុជា​កាន់តែ​ច្រើន​នៅ​ពេល​ឆាប់​ៗ​ខាងមុខនេះ​ ​ខណៈ​ពួកគេ​បាន​ចាកចេញ​ពី​កម្ពុជា​ ​ក្នុង​កំឡុង​វិបត្តិ​និង​ហិរញ្ញវត្ថុ​សាកល​កាលពី​ឆ្នាំ​ ​២០០៨​។​ ​

​លោក​បន្ត​ថា​ ​“​បរិ​យកា​សវិ​និ​យោគ​នៅ​កម្ពុជា​កាន់តែ​ល្អ​ប្រសើរ​ ​និង​កំនើន​សេដ្ឋកិច្ច​នៅ​បន្ត​រក្សា​បាន ៧ភាគរយ​ ​នឹង​ធ្វើឲ្យ​កម្ពុជា​កាន់តែ​ក្លាយជា​ទីកន្លែង​ដែល​ទាក់ទាញ​អ្នក​វិនិយោគ​កាន់តែ​ខ្លាំង​”​។​

​ប្រធានាធិបតី​កូរ៉េ​លោ​ក​ម៉ូន​ ​ជេ​អ៊ី​នដែល​ទើប​បញ្ចប់​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​បី​ថ្ងៃ​នា​ថ្ងៃនេះ​ ​បាន​និង​កំពុង​ពង្រឹង​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​។​ ​ពិសេស​វត្តមាន​របស់​លោក​ ​កាន់តែ​ផ្តល់​ភាព​កក់ក្តៅ​ដល់​អ្នក​វិនិយោគ​កូរ៉េ​នៅ​កម្ពុជា​ ​និង​អ្នក​វិនិយោគ​កូ​រ៉េ​ថ្មី​ៗ​ទៀត​ ​ដែល​ត្រៀមខ្លួន​ចូល​មកកាន់​ទីផ្សារ​កម្ពុជា​។​ជាមួយ​ដំណើរ​ទស្សនកិច្ច​នេះ​ ​លោក​បាន​ប្រកាស​ផ្តល់​ឥណទាន​សម្បទាន​ចំនួន ៧០០លាន​ដុល្លារ​ ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ចន្លោះ​ឆ្នាំ២០១៩​ ​២០២៣ខាងមុខ​ផង​ដែរ​។​

​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​ ​កូរ៉េ​កាលពី​ថ្ងៃទី១៥​ ​មិនា​កន្លងមក​ថា​ ​តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានា​ធិបី​កូ​រ៉េ​ម៉ូន​ ​ជេ​អ៊ី​ន​ ​នឹង​ធ្វើឲ្យ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិ​ការ​លើ​ការ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​សកម្ម​ឡើង​៕​

កម្ពុជា​ ​កូរ៉េ​ ​ផ្ដោត​ទៅលើ​កិច្ចការ​ ​៦សំខាន់​ ​​ដើម្បី​​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិ​ប្រទេស​ទាំង២​

0

​ដោយ​ ​វុត្ថា

ភ្នំពេញ​៖​ ​នៅ​វិ​មាន​សន្ដិ​ភាព​ ​មានការ​រៀបចំ​ ​”​វេទិកា​ធុរកិច្ច​កម្ពុជា​-​កូរ៉េ​”​ ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​លោក​ ​មូន​ ​ជេ​អ៊ី​ន​ ​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ​។​ ​

​វេទិកា​នេះ​ត្រូវ​បាន​សហការ​រៀបចំឡើង​ដោយ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​សមាគមពាណិជ្ជ​កម្ម​អន្តរជាតិ​កូរ៉េ​ ​ក្រសួង​ពាណិជ្ជកម្ម​ ​និង​ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​ក្នុង​ឱកាស​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​លោក​ ​មូន​ ​ជេ​អ៊ី​ន​ ​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ​ ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដោយមាន​ការចូលរួម​ពី​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​ ​និង​ធុរជន​កម្ពុជា​-​កូរ៉េ​។​ ​

​គោលបំណង​នៃ​វេទិកា​នេះ​ ​គឺ​ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​សេដ្ឋកិច្ច​ទ្វេរ​ភាគី​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​ធុរកិច្ច​សម្រាប់​វិបុលភាព​រួម​រវាង​កម្ពុជា​-​កូរ៉េ​។​ ​លើស​ពីនេះ​ ​ក្នុង​វេទិកា​នេះ​មានការ​ធ្វើ​បទ​បង្ហាញ​ពី​វាគ្មិន​កម្ពុជា​-​កូរ៉េ​លើ​ប្រធានបទ​សំ​ខាន់​ៗ​ ​៖​

​១​.​ការចែក​រំលែក​ចំណេះធ្វើ​របស់​កូរ៉េ​ជាមួយនឹង​ផលិតផល​កសិកម្ម​កម្ពុជា​ ​
​២​.​ភាព​ជោគជ័យ​ក្នុង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​កម្ពុជា​-​កូរ៉េ​ ​
​៣​.​ការបង្កើត​កា​រត្ជាប់​ទៅ​នឹង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​
​៤​.​ករណី​ជោគជ័យ​ស្ដីពី​មូលដ្ឋានីយកម្ម​ ​
​៥​.​យុទ្ធសាស្ត្រ​កម្ពុជា​ក្នុង​ការថែទាំ​ប្រព័ន្ធ​អេកូ​ធុរកិច្ច​ថ្មី​ ​
​៦​.​ការជំរុញ​សហគ្រិនភាព​ថ្មី​នៅ​កម្ពុជា​ជាមួយ​កម្មវិធី​បណ្ដុះបណ្ដាល​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍​កូរ៉េ​។​

​ក្នុង​ឱកាស​នេះ​ដែរ​ ​អ្នកឧកញ៉ា​ ​គិត​ ​ម៉េ​ង​ ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​ក៏បាន​ឡើង​ថ្លែង​សុន្ទរកថា​ចំពោះ​ថ្នាក់ដឹកនាំ​ ​និង​អង្គ​វេទិកា​ទាំងមូល​ក្នុងនាម​ជា​តំណាង​ឱ្យ​វិស័យ​ឯកជន​នៅ​កម្ពុជា​ផង​ដែរ​។​ ​ក្នុង​សុន្ទរកថា​ស្វាគមន៍​ ​អ្នកឧកញ៉ា​បាន​សម្ដែង​សេចក្ដីសោមនស្ស​រីករាយ​និង​មាន​កិត្តិយស​យ៉ាង​ក្រៃលែង​ចំពោះ​វត្តមាន​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​និង​លោក​ប្រធានាធិបតី​ ​មូន​ ​ជេ​អ៊ី​ន​ ​ក្នុង​អង្គ​វេទិកា​និង​សម្ដែង​ការ​ទទួលស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​លោក​ប្រធានាធិបតី​ ​មូន​ ​ជេ​អ៊ី​ន​ ​និង​គណៈប្រតិភូ​កូរ៉េ​អញ្ជើញ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដើម្បី​ស្វែងយល់​អំពី​បរិយាកាស​សេដ្ឋកិច្ច​ ​និង​វិនិយោគ​ ​ក៏ដូចជា​ ​ភាព​រីកចម្រើន​របស់​កម្ពុជា​។​ ​

​អ្នកឧញ៉ា​បាន​ជម្រាប​ជូន​អង្គ​វេទិកា​ទាំងមូល​ថា​ ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​ធ្លាប់​បាន​រៀបចំ​វេទិកា​ធុរកិច្ច​កម្ពុជា​-​កូរ៉េ​ ​ចំនួន​បី​លើក​មក​ហើយ​ ​ដែល​ប្រព្រឹត្ត​នៅ​ស​ណ្ឋា​គា​អាំំ​ង​ទែ​កុង​ទី​ណង់​តាល់​ ​រាជធានី​ភ្នំពេញ​ ​ក្រោម​អធិបតីភាព​សម្តេច​នាយក​រដ្ឋមន្ត្រី​ ​និង​អតីត​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​ដូចជា​ ​លោក​ប្រធានាធិបតី​ ​គីម​ ​ដេ​-​ជុន​ ​លោក​ប្រធានាធិបតី​ ​រូ​ ​មូ​ ​យ៉ុន​ ​និង​ ​លោក​ប្រធានាធិបតី​ ​លី​ ​ម៉្យុង​បាក់​។​ ​

​ដោយឡែក​ ​វេទិកា​ថ្ងៃនេះ​គឺជា​វេទិកា​ធុរកិច្ច​កម្ពុជា​-​កូរ៉េ​លើក​ទី​បួន​ ​ដែល​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​សហការ​រៀបចំឡើង​។​ ​លើស​ពីនេះ​ ​អ្នកឧកញ៉ា​ ​ក៏បាន​លើកឡើង​អំពី​សក្ក​ដានុ​ពល​ ​និង​ ​គុណសម្បត្តិ​នៃ​ប្រទេស​កម្ពុជា​ ​និង​លើកទឹកចិត្ត​ធុរជន​កូរ៉េ​ឱ្យមក​វិនិយោគ​បន្ថែម​ទៀត​នៅ​កម្ពុជា​ ​ព្រោះ​កម្ពុជា​គឺជា​ប្រទេស​ដ៏​ល្អ​សម្រាប់​ការ​វិនិយោគ​ ​ហើយ​ឥឡូវនេះ​គឺជា​ពេលវេលា​ដ៏​ល្អ​សម្រាប់​វិនិយោគិន​កូ​រ៉​ចាប់ផ្ដើម​ការ​វិនិយោគ​៕​

អចលនទ្រព្យ​កម្ពុជា​នៅតែ​ល្អ​ប្រសើរ​ក្នុងរយៈពេល​ ​៥ឆ្នាំខាងមុខ​

0
​លោក ច្រឹ​ក សុខ​នី​ម / ​លោក​ឧកញ៉ា​លី ហួរ​

​ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ស្រព​ពេល​ដែល​ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា​រក្សា​បាន​ក្នុងរង្វង់​ ​៧​%​ដដែល​ ​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​​បាន​អះអាង​ថា​ ​ក្នុងរយៈពេល​ ​០៥ឆ្នាំខាងមុខ​ ​ស្ថានភាព​ជា​រួម​នៃ​វិស័យ​នេះ​នៅ​កម្ពុជា​ ​គឺ​មិន​មានផល​រំខាន​អ្វី​ធំដុំ​ទេ​ ​ដោយសារតែ​មើល​ពី​វិវត្តន៍​នៃ​សេដ្ឋកិច្ច​ ​ក៏ដូចជា​វិស័យ​អចលនទ្រព្យ​កើនឡើង​រៀងរាល់​ ​២៥ឆ្នាំ​ម្តង​ ​ដូច្នេះ​គិត​មកដល់ពេលនេះ​ទើបតែ១៧​ ​ឬ១៨ឆ្នាំ​។​

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនទ្រព្យ​វត្ថុ​កម្ពុជា​ ​លោក​ ​ច្រឹក​ ​សុ​ននីម​ ​មានប្រសាសន៍​នៅ​ថ្ងៃទី១៥​ ​មីនា​ម្សិលមិញ​នេះ​ថា​ ​ស្ថានភាព​វិស័យ​អចលនទ្រព្យ​កម្ពុជា​ក្នុង​ឆ្នាំ២០១៩​ ​នឹង​នៅតែ​ល្អ​ប្រសើរ​ ​បន្ទាប់ពី​ការ​រីកចម្រើន​នា​ឆ្នាំ​២០១៨​ ​ដោយសារ​មូលដ្ឋាន​គ្រឹះ​នៃ​កំណើន​សេដ្ឋកិច្ច​ ​ស្ថេរ​ភាព​នយោបាយ​ ​និង​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាជន​កម្ពុជា​ ​និង​គួបផ្សំ​ជាមួយ​ការ​ហូរ​ចូល​ទុន​វិនិយោគ​របស់​ជនជាតិ​បរទេស​។​ល​។​

ជាមួយគ្នា​នេះ​ផង​ដែរ​ ​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​កម្ពុជា​ ​លោក​ឧកញ៉ា​ ​លី​ ​ហួរ​ ​ធ្លាប់​បាន​មានប្រសាសន៍​ស្រដៀងគ្នា​នេះ​ ​ដោយ​លោក​លើក​បាន​បញ្ជាក់​ថា​ ​ទីផ្សារ​អចលនទ្រព្យ​នឹង​បន្ត​រីក​ច្រើន​រយៈពេល​ ​៥​ ​ទៅ១០ឆ្នាំ​ ​ដោយសារ​កត្តា​សុខ​សន្តិភាព​ ​ស្ថេរ​ភាព​នយោបាយ​ ​កំណើន​សេដ្ឋកិច្ច​ ​និង​ប្រាក់ចំណូល​ប្រជាជន​កើនឡើង​។​ ​លោក​ឧកញ៉ា​ ​បាន​បន្ត​ទៀត​ថា​ ​«​ប្រសិនបើ​ប្រទេសជាតិ​ស្ថិតនៅ​ក្នុង​ស្ថានភាព​ល្អ​បែបនេះ​ ​ទីផ្សារ​អចលនទ្រព្យ​នៅតែ​មាន​សញ្ញា​វិជ្ជមាន​ ​នៅតែ​បន្ត​មាន​ភាព​រីកចម្រើន​»​។​

​មួយវិញទៀត​យោង​តាម​ការសិក្សា​របស់ក្រ​សួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​បាន​បង្ហាញថា​ ​គិត​ពីឆ្នាំ​ ​២០១៥​ ​ដល់​ឆ្នាំ​ ​២០៣០​ ​កម្ពុជា​ ​ត្រូវការ​លំនៅ​ដ្ឋាន​ប្រមា​ន​ ​១លាន​ខ្នង​បន្ថែម​ទៀត​ ​ដើម្បី​ឆ្លើយ​បត​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​៕​

អ្នកនាំពាក្យ​៖​ ​ព្រលា​នយន្ត​ហោះ​ប្រកាស​សង់​​ ​តែ​មិន​អាច​សង់​បាន​ភ្លាម​នោះ​ទេ​

0

​ដោយ​ ​រ៉ា​ណេត​

​ភ្នំពេញ​៖​ ​អ្នកនាំពាក្យ​ ​និង​ជារ​ដ្ឋ​លេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ ​លោក​ ​ជា​ ​អូន​ ​បាន​មា​នប្រ​សាស​ថ៍​ថា​ ​ការ​សាង​សង់​ព្រលា​នយន្តហោះ​ភ្នំពេញថ្មី​ ​មិនមែន​ចេះតែថា​សង់​ ​សង់​បាន​ភ្លាម​នោះ​ទេ​ ​ព្រោះ​ព្រលា​នយន្​ត​ហោះ​នី​មួយ​ៗ​ត្រូវ​បាន​ពេល​សិក្សា​យូរណាស់​ ​ទាក់ទង​នឹង​បរិស្ថាន​ ​ផល​ប៉ះពាល់​ ​បច្ចេកទេស​ ​ការ​ធ្វើតេស្ដ​ដី​ ​សំណង​ជុំ​វិញ​ព្រលា​ន​។​



​លោក​ ​ជា​ ​អូន​ ​បាន​មានប្រសាសន៍​ឱ្យ​ដឹង​តាមរយៈ​ទូរស័ព្ទ​កាលពីដើម​សប្ដាហ៍​នេះ​ថា​ ​បើសិនជា​ការសិក្សា​លើ​ចំណុច​ទាំងប៉ុន្មាន​ខាងលើ​នេះ​ចប់​ ​នោះ​កា​រសាង់​សង់​ព្រលា​នយន្តហោះ​នី​មួយ​ៗ​គឺ​ធ្វើ​បាន​លឿន​ទេ​ ​ប៉ុន្តែ​សំខាន់​ ​ការសិក្សា​ត្រូវ​បាន​រយៈពេល​យូរ​ ​ដូច្នេះ​ការ​សាង​សង់​ព្រលា​នយន្ត​ហោះ​វា​ពិតជា​ត្រូវការ​ពេលវេលា​យូរ​ពី​ ​៥​ ​ទៅ​ ​១០ឆ្នាំ​ ​ទើប​អាច​សាងសង់​បាន​ ​ឬ​អាច​សាងសង់​ចប់​នូវ​ព្រលា​នយន្តហោះ​មួយ​។​

​អគ្គនាយក​ក្រុមហ៊ុន​ ​OCIC​ ​លោក​ឧកញ៉ា​ ​ពុង​ ​ឃា​វ​សែ​ ​បានឱ្យ​ដឹង​ថា​ ​បើ​មិន​មានការ​ជួប​បញ្ហា​វិវាទ​ដីធ្លី​នោះ​ទេ​ ​ចំណតអាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី​ ​ដែល​គ្រោង​នឹង​សាងសង់​នៅក្នុង​ទឹកដី​ទំហំ​ ​២៦០០ហិ​ក​តា​ ​រវាង​ស្រុក​កណ្តាល​ស្ទឹង​ ​ខេត្តកណ្តាល​ ​និង​ទន្លេបាទី​ ​ខេត្តតាកែវ​នោះ​ ​នឹង​ចាប់ផ្តើម​សាងសង់​នៅដើម​ឆ្នាំ២០២៤​។

អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី​ វិនិយោគដោយក្រុមហ៊ុន OCIC សហការជាមួយក្រុមហ៊ុនចិន លើផ្ទៃដី​ ២៦០០ហិ​ក​តា​ ​រវាង​ស្រុក​កណ្តាល​ស្ទឹង​ ​ខេត្តកណ្តាល​ ​និង​ទន្លេបាទី​ ​ខេត្តតាកែវ​នោះ នឹងគ្រោងចំណាយទឹកប្រាក់​សាងសង់ ១៥០០លានដុល្លារអាមេរិក៕

មហា​គ្រួសារ​ ​Century21​ ​Cambodia​ ​នឹង​ចូលរួម​កម្មវិធី​ប្រចាំឆ្នាំ​ ​Century21​ ​Global​ ​Conference​ ​2019​ ​នៅ​សហ​រដ្ធ​អាមេរិក​

0

​ដោយ​ ​គង់​ ​សូ​រិយា

​ភ្នំពេញ​៖​ ​CENTURY21​ ​Cambodia​ ​Family​ ​នឹង​ដឹកនាំ​ប្រតិភូ​ ​29​ ​នាក់​មក​ពី​ការិយាល័យ​ ​ចំនួន​ ​8​ ​ក្នុង​ការចូលរួម​មហាសន្និបាត​ ​CENTURY21​ ​Global​ ​នៅ​ទីក្រុង​ ​Las​ ​Vegas​ ​ចាប់ពី​ថ្ងៃទី​ ​19​ ​ដល់​ថ្ងៃទី​ ​22​ ​ខែមីនា​ឆ្នាំ​ ​2019​ ​ដើម្បី​ធ្វើ​បណ្តាញ​ផ្លាស់​ប្តូរ​បទ​ពិសោធ​ន៏​និង​រៀនចំណេះ​ដឹង​បន្ថែម​ទៀត​ដែល​ជា​ជំនាញ​វិជ្ជាជីវៈ​អចលនទ្រព្យ​ ​លើស​ពីនេះ​ទៅទៀត​ ​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​សម័យ​បច្ចេកវិទ្យា​ថ្មី​ដែល​នឹង​ជួយ​ភ្នាក់ងារ​អចលនៈ​ទ្រព្យ​ឱ្យ​កាន់តែ​ងាយស្រួល​។​ ​



​ប្រតិភូ​ ​29​ ​នាក់​មក​ពី​ការិយាល័យ​ ​ចំនួន​ ​8​ ​រួមមាន​ការិយាល័យ​ ​Century21​ ​Advanced​ ​Property​,​ ​Century21​ ​Imperial​ ​Realty​,​ ​Century21​ ​Dream​ ​Property​,​ ​Century21​ ​Mekong​,​ ​Century21​ ​World​ ​Trust​,​ ​Century21​ ​LH​ ​Empire​ ​Realty​,​ ​Century21​ ​Land​ ​Station​ ​និង​ ​Century21​ ​H.E​ ​Investment​ ​។​ ​

​មហា​គ្រួសារ​ ​Century21​ ​Cambodia​ ​ឲ្យដឹង​ថា​នេះ​ជា​លើកទីមួយ​សម្រាប់​ការដឹកនាំ​ក្រុម​ធំ​បំផុត​ជាង​ឆ្នាំ​មុន​ៗ​ ​នៃ​ ​Century21​ ​Cambodia​ ​ដែល​តំណាង​ឱ្យ​ប្រទេស​របស់​យើង​ហើយ​នាំ​នូវ​ទង់ជាតិ​កម្ពុជា​របស់​យើង​ទៅកាន់​ព្រឹត្តិ​ការណ៍​ដ៏​អស្ស​ចារ្យ​ក្នុង​ឧស្សាហកម្ម​អចលនទ្រព្យ​ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​ធំ​បំផុត​នៅ​លើ​ពិភពលោក​។​

​យើង​មាន​មោទនភាព​ក្នុង​ការ​នាំមក​នូវ​វិស័យ​អចលនទ្រព្យ​របស់​យើង​និង​ឱកាស​ដើម្បី​ស្វែងយល់​ពីអ​ចល​ទ្រព្យ​អន្តរជាតិ​ដែល​មាន​ជាង​ ​80ប្រទេស​ ​និង​មាន​សមាជិក​ជាង​ ​8000នាក់​នៅ​ជុំវិញ​ពិភពលោក​នឹង​មក​រួមគ្នា​ដើម្បី​ធ្វើ​បណ្តាញ​ផ្លាស់​ប្តូរ​បទ​ពិសោធ​ន៏​និង​រៀនចំណេះ​ដឹង​បន្ថែម​ទៀត​ដែល​ជា​ជំនាញ​វិជ្ជាជីវៈ​អចលនទ្រព្យ​ ​លើស​ពីនេះ​ទៅទៀត​ ​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​សម័យ​បច្ចេកវិទ្យា​ថ្មី​ដែល​នឹង​ជួយ​ភ្នាក់ងារ​អចលនៈ​ទ្រព្យ​ឱ្យ​កាន់តែ​ងាយស្រួល​។​ ​

​នៅពេល​ដែល​ពិភពលោក​កំពុង​ធ្វើដំណើរ​ទៅមុខ​ ​បច្ចេកវិទ្យា​ត្រូវ​បាន​ធ្វើឡើង​កាន់តែ​ទំនើប​និង​ទាន់សម័យ​ ​ហើយ​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផង​ដែរ​នោះ​ ​យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា​គ្រួសារ​ ​Century​ ​21​ ​Cambodia​ ​របស់​យើង​ដែល​ជាផ្នែក​មួយ​នៃ​ ​Century​ ​21​ ​Global​ ​នឹង​នាំមក​នូវ​ចំណេះដឹង​ថ្មី​បទពិសោធន៍​ថ្មី​ជាពិសេស​បច្ចេកវិទ្យា​ថ្មី​ ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ដើម្បី​ជួយ​លើកកម្ពស់​ទីផ្សារ​អចលនទ្រព្យ​របស់​យើង​រវាង​ភ្នាក់ងារ​ ​និង​ ​អតិថិជន​នៅក្នុង​ជំនាញ​វិជ្ជាជីវៈ​ប្រកបដោយ​ក្រមសីលធម៌​។​

​កម្ម​វិ​ធី​សន្និ​សិទ​ពិភពលោក​ ​Century21​ ​Global​ ​Conference​ ​2019​ ​ដែល​ត្រូវ​បាន​គេ​ហៅថា​ព្រឹត្តិ​ការណ៍​ ​One21​ ​Experience​®​ ​នឹង​ក្លាយ​ជា​សន្និ​សិទ​ពិសេស​មួយ​ដែល​មិនដែល​មាន​ពីមុន​មក​។​ ​ហើយ​វា​ជា​លើក​ដំ​បូ​ង​សន្និ​សិ​ទម៉ា​ក​យីហោ​របស់​យើង​នឹង​ត្រូវ​បាន​ធ្វើជា​មួយ​នឹង​ក្រុមហ៊ុន​ ​Realogy​ ​។​ ​

​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ​និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ ​Century​ ​Mekong​ ​បាន​ថ្លែង​ថា​ ​ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ដើម្បី​ផ្លាស់​ប្តូរ​បទពិសោធន៍​ជាមួយនឹង​សមាជិក​មហា​គ្រួសារ​នៃ​ ​៨០​ ​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​ ​ហើយ​នេះ​ជា​ឧកាស​ដ៏​ប្រសើរ​ក្នុង​ការចែក​រំលែក​បទពិសោធន៍​ ​ការរៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​ដើម្បី​ធ្វើ​យ៉ាងណា​យក​មក​ប្រើប្រាស់​ ​ពង្រឹង​ ​និង​ជំរុញ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​បន្ថែម​ទៀត​។​ ​

​លោក​ ​បន្ថែម​ថា​ ​ក្រៅពីនោះ​ ​ក្រុមហ៊ុន​ដែល​ជាស​មា​ជិ​ក​ក្រុម​គ្រួសារ​ ​Century​ ​21​ ​Cambodia​ ​ក៏​នឹង​ទៅ​ដើម្បី​ទទួល​ពានរង្វាន់​ពី​ថ្នាក់ដឹកនាំ​កំពូល​របស់​ ​Century​ ​21​ ​នៅ​សហរដ្ឋអាមេរិក​ផង​ដែរ​ ​តែ​ទោះជា​យ៉ាង​លោក​មិនបាន​បញ្ជាក់ឲ្យដឹង​ថា​ ​ក្រុមហ៊ុន​ ​Century​ ​21​ ​នៅ​កម្ពុជា​ណាមួយ​នឹង​ទទួល​បាន​ពានរង្វាន់​នោះ​ទេ​។​ ​ព្រឹត្តិ​ការណ៍​ ​Relogy​ ​Global​ ​Exchange​ ​(​RGX​)​ ​នឹង​ត្រូវ​បាន​បំពេញ​ដោយ​ការរៀនសូត្រ​យ៉ាង​សម្បូរ​បែប​ពី​វាគ្មិន​លំដាប់​កំពូល​ក្នុង​វិស័យ​អចលនទ្រព្យ​។​ ​

​លើស​ពី​កម្មវិធី​អចលនទ្រព្យ​វា​នឹង​មានការ​ដាក់​តាំងពិព័រណ៍​ដ៏​អស្ចារ្យ​មួយ​ដែល​បង្ហាញ​ពី​ផលិតផល​និង​សេវាកម្ម​របស់​ផ្សេង​ៗ​ដៃគូ​រលំ​ដាប់​ថ្នាក់​ពិភពលោក​របស់​យើង​ ​ហើយនិង​ការ​សម្តែង​តន្រ្តី​ដ៏​ធំ​របស់​ក្រុម​ ​Imagine​ ​Dragons​ ​ផង​ដែរ​។​ ​កម្មវិធី​នេះ​នឹង​ក្លាយជា​ព្រឹត្តិ​ការណ៍​ដ៏​ធំ​បំផុត​នៅក្នុង​ឧស្សាហកម្ម​នេះ​ដែល​មិនធ្លាប់​មាន​ពីមុន​មក​។​ ​ដែល​នេះ​ជា​ឱកាស​ដ៏​ល្អ​បំផុត​របស់​យើង​ដើម្បី​ស្វែងរក​ឱកាស​បណ្តាញ​អាជីវកម្ម​កាន់តែ​ច្រើនឡើង​រវាង​ប្រទេស​កម្ពុជា​ទៅកាន់​ពិភពលោក​។​

​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​ទៅ​កាន់​សហ​រដ្ធ​អាមេរិក​របស់​មហា​គ្រួសារ​ ​Century21​ ​Cambodia​ ​ដើម្បី​ចូលរួម​កម្មវិធី​ប្រចាំឆ្នាំ​ ​Century21​ ​Global​ ​Conference​ ​2019​ ​ដែល​ប្រារព្ធ​ឡើ​ងនៅរដ្ធ​ ​Las​ ​Vegas​ ​នា​ថ្ងៃទី​ ​១៩​-​២២​ ​ខែ​មិនា​ ​ឆ្នាំ​ ​២០១៩​ ​ក្រុមហ៊ុន​ ​CENTURY​ ​21​ ​Real​ ​Estate​ ​LLC​ ​ត្រូវ​បាន​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ​ ​1972​ ​នៅក្នុង​សហរដ្ឋអាមេរិក​។​ ​បច្ចុប្បន្ន​ ​CENTURY​ ​21​ ​មាន​ជាង​ ​8000ការិយាល័យ​ឯករាជ្យ​នៅ​ទូទាំង​ ​80ប្រទេស​ ​មានន័យថា​យើង​មាន​ភ្នាក់ងារ​អចលនទ្រព្យ​អាជីព​ប្រហែល​ ​133.000នាក់​ ​ដែល​ផ្តល់​ដោយ​ការ​បណ្តុះបណ្តាល​និង​ការ​គាំទ្រ​ផ្នែក​ទីផ្សារ​យ៉ាង​ទូលំទូលាយ​សម្រាប់​ការិយាល័យ​សាខា​និ​មួយ​ៗ​នៅ​ទូទាំង​ពិភពលោក​។​ ​



​គួរ​បញ្ជាក់​ថា​ ​CENTURY​ ​21​ ​Cambodia​ ​គឺជា​ប្រទេស​ផ្លូវការ​ទី​ ​75​ ​ដែល​បាន​យក​ម៉ាក​សញ្ញា​អាជីវកម្ម​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ ​CENTURY​ ​21​ ​។​ ​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ​យើង​មាន​ ​22​ ​ការិយាល័យ​ឯករាជ្យ​នៅ​ភ្នំពេញ​និង​ខេត្ត​ព្រះសីហនុ​ ​មានន័យថា​យើង​មាន​ភ្នាក់ងារ​អចលនទ្រព្យ​អាជីព​ជាង​ ​200​ ​នាក់​,​ ​ដែល​មានការ​គាំទ្រ​បណ្តាញ​ទូលំទូលាយ​ជាមួយ​អ្នកជំនាញ​ដែល​មាន​សមត្ថភាព​ ​សេវាកម្ម​ជំនាញ​ក្នុង​ភ្នាក់ងារ​អចលនទ្រព្យ​,​ ​ការ​លក់​គម្រោង​និង​ការគ្រប់គ្រង​ទីផ្សារ​,​ ​សេវាកម្ម​វិនិយោគ​និង​ដីធ្លី​,​ ​និង​ឱកាស​អាជីវ​កម្ម​ផ្សេង​ៗ​ទៀត​៕​

សម្តេច​តេជោ​៖​ ​ដំណើរ​ទស្សនកិច្ច​​​ប្រធានាធិបតី​កូរ៉េ​​ខាងត្បូង​ ​នឹង​​ធ្វើ​ឱ្យ​​ទំនាក់ទំនង​​ប្រទេស​ទាំង ​២កាន់តែ​​ប្រសើរ​ឡើង​

0

​ដោយ​ ​រ៉ា​ណេត​

​ភ្នំពេញ​៖​ ​នៅក្នុង​ដំណើរ​ទស្សនៈ​កិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ ​លោក​ ​Moon​ ​Jae​-​In​ ​បាន​ធ្វើការ​ចុះ​ហត្ថលេខា​​លើ​កិច្ច​អនុស្សារ​ណៈ​យោគយល់​ ​និង​ព្រមព្រៀង​ទៅលើ៥ចំណុច​ ​ដើម្បី​ពង្រឹង​សហប្រតិបត្តិ​ការ​ ​និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ ​។​ ​

​កិច្ច​ព្រមព្រៀង​ចំនួន៥ចំណុច​ ​រួមមាន​ ​
​១​-​ ​កិច្ច​ព្រមព្រៀង​សម្របសម្រួល​ក្របខ័ណ្ឌ​ស្ដីពី​ការ​ឥណទាន​សម្បទាន​មូល​នី​ធិ​សហប្រតិបត្តិ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ២០១៩​-​២០២៣​
​២​-​ ​កិច្ច​ព្រមព្រៀង​ឥណទាន​សម្បទាន​សម្រាប់​គម្រោង​បង្កើត​មន្ទីរពេទ្យ​ ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ ​
​៣​-​ ​កិច្ច​ព្រមព្រៀង​យោគយល់​គ្នា​រវាង​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ ​ឧស្សាហកម្ម​ ​ថាមពល​ ​នៃ​សាធារណៈ​រដ្ឋ​កូរ៉េ​ ​ស្ដីពី​ការ​ផ្គត់ផ្គង់​ថាមពល​សម្រាប់​ប្រព័ន្ធ​បណ្តាញ​អគ្គិសនី២​ ​ខ្នាត​តូចបំផុត​ ​និង​ស្ថានីយ​សាក​អាគុយ​នៅ​កម្ពុជា​ ​
​៤​-​ ​កិច្ច​ព្រមព្រៀង​នៃ​ការយោគយល់​គ្នា​ស្ដី​អំពី​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​នៃ​ទីភ្នាក់ងារ​ជ​ម្រុ​ញ​វិនិយោគ​កូរ៉េ​ ​និង​ក្រុមប្រឹក្សា​អភិវឌ្ឍ​នៅ​កម្ពុជា​ ​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការសម្រួល​ការ​វិនិយោគ​កូរ៉េ​
​៥​-​ ​កិ​ច្ច​ព្រម​ព្រៀ​មយោ​គ​យល់គ្នា​រវាង​រាជបណ្ឌិត​សភា​កម្ពុជា​ ​និង​ក្រុមប្រឹក្សា​ស្រាវជ្រាវ​ជាតិ​សម្រាប់​សេដ្ឋកិច្ច​មនុស្ស​សាស្ត្រ​ ​និង​សង្គមសាស្ត្រ​នៃ​សាធារណៈ​រដ្ឋ​កូរ៉េ​ ​។​ ​

​សម្ដេច​ ​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​លើកឡើង​ថា​ ​ជា​មោទនភាព​ ​ដែល​ប្រទេស​ទាំង២បាន​ឯកភាព​ទៅលើ​ការពង្រីក​ទំហំ​ពាណិជ្ជកម្ម​រួមគ្នា​ ​ជា​ពិ​សស​ ​ពង្រឹង​លើ​ការនាំចេញ​ផលិតផល​កសិកម្ម​ពី​កម្ពុជា​ទៅកាន់​ប្រទេស​កូរ៉េ​ ​ខណៈ​ដែល​លោក​ ​Moon​ ​Jae​-​In​ ​សន្យា​ក្នុង​ជ​ម្រុ​ញ​វិស័យ​វិនិយោគ​ ​និង​ក្រុមហ៊ុន​កូរ៉េ​ ​ឱ្យមក​កាន់​កម្ពុជា​ឱ្យ​តែ​ច្រើន​ថែមទៀត​ ​៕​