កែប, កំពត, កំពង់សោម ទទួលភ្ញៀវទេសចរជិតកន្លះលាននាក់នៅរាត្រីឆ្លងឆ្នាំ

0

ដោយ : ស៊ីវ ម៉េង
ភ្នំពេញ : ខេត្តចំនួន៣ ក្នុងចំណោមខេត្តជាប់តំបន់ឆ្នេរចំនួន៤ បានទទួលភ្ញៀវទេស​ចរជាតិ អន្តរជាតិទៅទស្សនាកំសាន្ត ប្រមាណកន្លះលាននាក់សម្រាប់រាត្រីឆ្លងឆ្នាំសាកល ឆ្នាំ២០១៨ ឈានចូលឆ្នាំ២០១៩នេះ។


លោក ស៊យ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានថ្លែងឲ្យដឹងនៅថ្ងៃដដែលថា ចំនួនភ្ញៀវទេសចរទៅទស្សនាខេត្តកំពតជិត១០ម៉ឺននាក់ ដែលមាន​កំនើនជិត២៧ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងភ្ញៀវអន្តរជាតិកើន៣៧ភាគរយ។ លោកបន្តថា ខេត្តកំពត បានស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិពីរមណីយដ្ឋានប្រវត្តិសាស្រ្ត និងធម្មជាតិជាង១០កន្លែង ជាមួយបន្ទប់ស្នាក់នៅជាង៣០០០បន្ទប់។
លោកបន្តថា “បញ្ហាតម្លៃបន្ទប់មិនចោទជាបញ្ហាធំដុំនោះទេ ព្រោះអ្នកផ្គត់ផ្គង់បានចូលរួមជាមួយយើងទាំងអស់គ្នា ដើម្បីនិរន្តរភាពទេសចរណ៍ខេត្ត”។


ប្រធានមន្ទីរទេសចរណ៍ខេត្តកែប លោក សោម ចិន្តា បានមានប្រសាសន៍ឲ្យដឹងតាម​ទូរស័ព្ទនារសៀលថ្ងៃទី១ មករា ឆ្នាំ២០១៩នេះថា ចំនួនភ្ញៀវទេសចរជាតិ អន្តរជាតិទៅទស្សនាខេត្តកែបបានកើនឡើងប្រមាណ៤០ភាគរយ ដោយចំនួនភ្ញៀវបានកើនពី១១ម៉ឺននាក់ មកដល់១៥ម៉ឺននាក់នៅឆ្នាំនេះ។លោកបន្តថា បើគិតពីកំនើនប្រចាំឆ្នាំចំនួនភ្ញៀវ​ទេសចរជាតិ អន្តរជាតិមានកំនើនប្រមាណ៥ភាគរយ ដោយឆ្នាំ២០១៧ខេត្តទទួលបានភ្ញៀវទេសចរសរុប១,៦២លាននាក់ ប៉ុន្តែឆ្នាំ២០១៨ចំនួនភ្ញៀវបានកើនដល់សរុប១,៦៧លាននាក់។


លោកបន្តថា “កំនើនភ្ញៀវទេសចរមកទស្សនាខេត្តកែប ដោយសារការផ្លាស់ប្តូរ គោលដៅពីខេត្តព្រះសីហនុ និងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យបានល្អប្រសើរ”។
លោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថា បើគិតពីភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋចេញដើរកំសាន្តក្នុងខេត្ត ដើម្បី​ប្រារពពិធីបុណ្យឆ្លងឆ្នាំសាកល ខេត្តទទួលបានភ្ញៀវចំនួនជាង២២ម៉ឺននាក់ កើនឡើង១២ភាគរយ ប៉ុន្តែបើគិតតែភ្ញៀវទេសចរក្នុងស្រុកគឺថយចុះ១៨ភាគរយ ធៀបរយៈពេល​ដូចចគ្នាកាលពីឆ្នាំមុន។

លោកបន្តថា ចំណែកភ្ញៀវទេសចរអន្តរជាតិបានកើន១២ភាគរយ ដោយសារខេត្តបានរៀបចំសកម្មភាពកំសាន្តច្រើន ទាំងការបោះតង់ ការតាំងពិព័រណ៍ការប្រគំតន្រ្តីជាដើម។ លោកបន្តថា “ចំនួនភ្ញៀវទេសចរជាតិ អន្តរជាតិទៅទស្សនាកំសាន្តនៅខេត្តឆ្នាំ២០១៨មានប្រមាណ២លាននាក់”៕

 

កម្ពុជាទទួលបានចំណូលជាង១១៦លានដុល្លារពីការលក់សំបុត្រចូលទស្សនាអង្គរ នៅឆ្នាំ២០១៨

0

​ដោយគង់ សូរិយា
​សៀមរាបៈ រដ្ឋាភិបាលក​ម្ពុជាទទួលបានចំណូល១១៦,៦៤លានដុល្លារអាមេរិក ក្នុងឆ្នាំ​២០១៨កើនឡើង៨ភាគរយ ពីការលក់បណ្ណឲ្យភ្ញៀវបរទេសចូលទស្សនារមណីយ​ដ្ឋានអង្គរ។
យោងតាមរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ដែលបានចេញនៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៩នេះបានឲ្យដឹងថា នៅឆ្នាំ២០១៨ មានភ្ញៀវបរទេសចំនួន២,៥៩០,​៨១៥នាក់ បានចូលទស្សនារមណីយដ្ឋានអង្គរកើនឡើង៥.៤៥ភាគរយ។របាយការណ៍​ដដែលបានឲ្យដឹងថា ចំណូលជាង១១៦លានដុល្លារ ដែលបានពីការលក់បណ្ណចូលទស្សនាតំបន់អង្គរនេះ រាជរដ្ឋាភិបាលបានដកចំនួន៥,១៨១,៦៣០លានដុល្លារសម្រាប់ឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយទ្រទ្រង់ដំណើរការមន្ទីរពេទ្យនេះ បន្តជួយសង្គ្រោះជីវិតកុមារកម្ពុជា។
ប្រាសាទអង្គរត្រូវបានគេហទំព័រTrip Advisorបោះឆ្នោតជាប់ជាប្រាសាទដែលមាន​ភាពអស្ចារ្យជាងគេ និងជាសំណង់ប្រាសាទធំជាងគេ និងជាប់ចំណាត់ថ្នាក់លេខ១ តាមរយៈការបោះឆ្នោតពីអ្នកធ្វើ​ដំណើរទេសចរណ៍ ទូទាំងពិភពលោកកាលពីឆ្នាំ២០១៧ និងឆ្នាំ២០១៨នេះ៕

កម្ពុជាត្រូវពង្រីកការសាងសង់ព្រលានយន្តហោះដើម្បីឈានទៅទទួលអ្នកដំណើរ៣០លាននាក់

0

ដោយ​ស៊ីវ​ ​ម៉េ​ង​
​ភ្នំពេញ​:​ ​មន្ត្រី​ជាន់ខ្ពស់​លេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​បាន​ថ្លែង​ថា​ ​កម្ពុជា​ត្រូវ​ពង្រីក​និង​សាង​សង់​ព្រលា​នយន្​ត​ហោះ​បន្ថែម​ទៀត​ ​ដើម្បី​អាច​ទទួល​អ្នកដំណើរ៣០លាន​នាក់​នៅ​ឆ្នាំ២០៣០ខាងមុខ​។​

​រដ្ឋលេខាធិការ​ប្រចាំការ​ ​នៃ​លេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ ​លោក​ ​ជា​ ​អូន​ ​បាន​ថ្លែង​ឲ្យដឹង​ក្នុង​ពិ​ណ៌​សមិទ្ធិ​ផល​នៅ​វិមាន​ឈ្នះ​ ​ឈ្នះ​កាលពី​ថ្ងៃទី៣១​ ​ធ្នូ​កន្លងមក​ថា​ ​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀ​ត​ព្រលា​នយន្​ត​ហោះ​ទាំងអស់​ ​នឹង​ត្រូវ​បន្ត​ជុល​ជូល​សាងសង់​ពង្រីក​បន្ថែម​ ​ដើម្បី​ជ​ម្រុ​ញការ​ទទួលភ្ញៀវ​អោយ​បាន៣០លាន​នាក់​ក្នុង​មួយឆ្នាំ​នៅ​ឆ្នាំ២០៣០​។​

​លោក​បន្ត​ថា​ ​បន្ទាប់ពី​ពង្រីក​ការសាងសង់​អស់​លទ្ធភាព​ហើយ​ ​កម្ពុជា​នឹង​សាង​សង់​ព្រលា​នយន្​ត​ចំនួន៣កន្លែង​បន្ថែម​ទៀត​ ​រួមមាន​ ​ការ​សាង​សង់​ព្រលា​នយន្​ត​ហោះ​នៅ​ខេត្តសៀមរាប​ ​ការ​សាង​សង់​ព្រលា​ន​ចំណុះ​របស់​រាជធានី​ភ្នំពេញ​ ​និង​ការ​ពង្រីក​ព្រលា​នយន្​ត​ហោះ​នៅ​ខេត្ត​ព្រះសីហនុ​ ​ដើម្បី​ទទួល​យន្តហោះ​ដែល​ហោះ​ឆ្លង​ទ្វីប​ទៅកាន់​សហរដ្ឋ​អា​មេ​រិច​ ​និង​សហ​គម​អឺរ៉ុប​។​

​លោក​ជា​ ​អូន​បាន​បន្ត​ឲ្យដឹង​ទៀត​ថា​ ​បើ​យោង​តាម​ស្ថាន​ភា​ពព្រលា​ន​ធំ​ចំនួន​បី​កន្លែង​ដែល​កំពុង​មាន​បច្ចុប្បន្ន​ ​គឺ​ព្រលា​នយន្​ត​ហោះ​នៅ​រាជធានី​ភ្នំពេញ​ ​មានលទ្ធភាព​ផ្ទុក​មនុស្ស​ចេញចូល​បាន​ប្រមាណ៥លាន​នាក់​ ​ពោល​គឺ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​ព្រលា​នយន្​ត​ហោះ​នៅ​ខេត្តសៀមរាប​ ​ហើយ​អនាគត​ប្រសិនបើ​កម្ពុជា​នៅតែ​រក្សា​កំណើន​ភ្ញៀវ​ចេញចូល១៦ភាគរយ​រៀងរាល់​ឆ្នាំ​នោះ​ ​វា​នឹង​ជ​ម្រុ​ញ​ឱ្យ​ព្រលា​នយន្​ត​ហោះ​នេះ​មាន​ស្ថានភាព​ចង្អៀត​ណែន​។​

​លោក​បន្ត​ថា​ ​“​បច្ចុប្បន្ន​ព្រលា​នយន្​ត​ហោះ​និ​មួយ​ៗ​ ​មាន​យន្តហោះ​ចុះចត​កើនឡើង​ប្រមាណ៨០ទៅ១០០ដង​ ​ខណៈ​ចំនួន​ក្រុមហ៊ុន​អាកាសចរណ៍​ ​បាន​កើនឡើង​ជាបន្តបន្ទាប់​”​។​

​លោក​ពេជ្រ​ ​សុ​ប៉ុន​តារា​ប្រធាន​ផ្នែក​បង្កើន​ការហោះហើរ​នៃ​ក្រុមហ៊ុន​អាកាសយាន​ដ្ឋាន​កម្ពុជា​បាន​ឲ្យដឹង​ថា​ ​ព្រលា​នយន្​ត​ហោះ​កងកេង​ ​ក្រុង​ព្រះសីហនុ​ ​ខេត្ត​ព្រះសីហនុ​នឹង​ត្រូវ​ពង្រីក​នៅ​ត្រីមាស​ទី១ឆ្នាំនេះ​ ​ដែល​ធ្វើឲ្យ​ផ្លូវ​រត់​ព្រលា​នយន្​ត​ហោះ​នេះ​មាន​សមត្ថភាព​ទទួល​យន្តហោះ​ចុះចត​ ​ស្មើ​នឹង​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ភ្នំពេញ​សព្វថ្ងៃ​នេះ​។​លោក​បន្ត​ថា​ ​តាមពិត​បើ​គិតដល់​ឆ្នាំ២០៣០​ ​យើង​អាច​ទទួល​អ្នកដំណើរ​ច្រើនជាង៣០លាន​នាក់​ ​ហើយ​សមត្ថ​ភា​ពព្រលា​នយន្​ត​ហោះ​បច្ចុប្បន្ន​អាច​ទទួល​អ្នកដំណើរ​បាន​ ​ពិ​សេ​សព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ​និង​សៀមរាប​បច្ចុប្បន្ន​អាច​ទទួល​អ្នកដំណើរ​បាន១០លាន​នាក់​ ​សម្រាប់​ព្រលា​ននិ​មួយ​ៗ​។​

​លោក​បន្ត​ថា​ ​“​ចំ​ណែ​ក​ព្រលា​នយន្​ត​ហោះ​ក្រុង​ព្រះសីហនុ​ ​យើង​ត្រូវ​ពង្រីក​កាន់តែ​ធំ​ ​តាមអ្វី​ដែល​ជា​ការ​ចង់បាន​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​កម្ពុជា​”​៕​

៦វិធីសាស្រ្តគួរយល់ដឹងមុនសម្រេចចិត្តទិញផ្ទះដើម្បីបញ្ចៀសការខកចិត្ត

0

​ដោយស៊ីវ ម៉េង
​ភ្នំពេញ: ការមានប្រាក់ទិញលំនៅដ្ឋានមិនទាន់គ្រប់គ្រាន់ទេ បើអ្នកគ្មានចំណេះដឹង ហេតុនេះ ការសិក្សាឲ្យបានច្បាស់លាស់ មុនសម្រេចចិត្តទិញលំនៅដ្ឋានពិតជាមានសារៈសំខាន់ណាស់ ដើម្បីបញ្ចៀសហាខកចិត្តនាពេលអនាគត។


ការទិញផ្ទះដោយបង់រំលស់
ការគ្មានប្រាក់ក្នុងដៃគ្រប់គ្រាន់ ហើយសម្រេចចិត្តទិញផ្ទះបង់រំលស់ជាវិធីសាស្រ្ត​មួយ ដែលមានការពេញនិយមនាពេលបច្ចុប្បន្ន ប៉ុន្តការទិញផ្ទះដោយប្រើប្រាស់វិធីសាស្រ្ត​នេះក៏ជួបហានិភ័យខ្ពស់ដែរ នៅពេលលំហូរសាច់ប្រាក់របស់អ្នកជួបបញ្ហា ព្រោះលោក អ្នកត្រូវចំណាយលើសេវាកម្មផ្សេងៗទៀតជាច្រើន ដូចថ្លៃអាហារ ទឹកភ្លើង ថ្លៃចំណាយលើ​ការសិក្សារបស់កូនជាដើម។

យោងតាមការសិក្សាមួយបានរកឃើញថា ៤៨ភាគរយបានរកឃើញថា ការគ្មានផែនការថវិកាច្បាស់លាស់ ពួកគេមិនមានផែនការសម្រាប់ការចំណាយលើការថែរក្សាផ្ទះនោះទេ។

សហគមន៍ជុំវិញ
ទោះជាយើងរស់នៅផ្ទះយើង គេហ៍នៅផ្ទះរបស់គេ តែសហគមន៍ជុំវិញក៏មានសារៈសំខាន់ ដែលផ្តល់ភាពសុខដុមក្នុងសហគមន៍លោក អ្នករស់នៅផងដែរ។

យោងតាមការស្ទង់មតិមួយរបស់ Trulia / Harris Interactive បានបង្ហាញថា ការស្វែងរកទីតាំងត្រឹមត្រូវពិតជាសំខាន់ និងសំខាន់ជាងការស្វែងរកផ្ទះត្រឹមត្រូវ។ ប៉ុន្តែតំបន់ ដែលត្រឹមត្រូវសម្រាប់អ្នកទិញផ្ទះឆ្នាំទី១ អាចមានភាពខុសគ្នាខ្លាំងនៅក្នុងប៉ុន្មានឆ្នាំខាងមុខ។ ហេតុនេះផ្ទះឬលំនៅដ្ឋាន នៅកន្លែងកំសាន្តសប្បាយដូចជា បារនិងកន្លែងញ៉ាំបាយនិងកន្លែងទិញឥវ៉ាន់អាចជាកន្លែងដ៏ទាក់ទាញមួយ សម្រាប់កុមារដែលរស់នៅតំបន់ដាច់ស្រយាល។

យ៉ាងណាក្តីតំបន់ដ៏ស្ងប់ស្ងាត់ ហាក់ដូចជាកន្លែងដ៏ល្អល្អប្រសើរ ដើម្បីដោះស្រាយប៉ុន្តែលោក អ្នកត្រូវចំណាយពេលវេលាច្រើនសម្រាប់ពេលវេលាទៅបំពេញការងារ។

ការត្រូតពិនិត្យសុវត្ថិភាព
ការមានការត្រួតពិនិត្យ ឬសេវាកម្មសន្តិសុខជាប្រចាំ ពិតជារឿងសំខាន់មិនអាចមើលរំលងបាន។ ហេតុនេះ វាជារឿងសំខាន់ ដែលអ្នកទិញលំនៅដ្ឋានត្រូវយកចិត្តទុក​ដាក់ ដើម្បីបញ្ចៀសបញ្ហាជាមួយនឹងទ្រព្យសម្បត្តិរបស់អ្នក ខណៈពេលដែលបញ្ហានៅតែជាទំនួលខុសត្រូវរបស់អ្នកលក់។

នៅពេលអ្នកពេញចិត្តលំនៅដ្ឋាន មុនពេលលោក អ្នកចុះហត្ថលេខាលើឯកសារចុងក្រោយ លោក អ្នកត្រូវប្រាកដថាបញ្ហាទ្រព្យសម្បត្តិរបស់អ្នកនឹងមិនមានហានិភ័យ។

ការទិញផ្ទះតូចចង្អៀត
នៅពេលសម្រេចចិត្តទិញផ្ទះ អ្នកត្រូវសិក្សាសម្រាប់រយៈពេលវែងចំពោះមុខ និង​ត្រូវគិតពីតម្រូវការរបស់អ្នកក្នុងរយៈពេលច្រើនឆ្នាំខាងមុខនេះ។ ការទិញផ្ទះដែលតូចពេកត្រូវបានចងភ្ជាប់ជាកំហុសឆ្គងជាច្រើន ព្រោះតាមការយល់ឃើញថាសម្រាប់ក្រុមហ៊ុន Gen Xers និងអ្នកកំដរកូនក្មេងការទិញផ្ទះតូចពេកគឺជាកំហុសទី១។


ត្រូវពិនិត្យលើចិញ្ចើមផ្លូវនិងលំហមុខផ្ទះ
អ្នកសាងសង់ផ្ទះលក់មួយចំនួន មិនបានគិតពីផាសុខភាពដល់អ្នករស់នៅទេ ពួកគេគិតពីប្រាក់ចំណេញច្រើនជាង ហេតុនេះពួកគេសាងសង់ផ្លូវក្នុងបុរី ឬក្នុងតំបន់ផ្ទះល្វែង​របស់ពួកគេមានទំហំតូច និងចិញ្ចើមផ្លូវមុខផ្ទះតូច ដែលមិនអាចចតរថយន្តបាន។
លំនៅដ្ឋានបែបនេះ មិនសូវផ្តល់ផាសុខភាពដល់អ្នករស់នៅ និងសហគមន៍នោះទេ ហើយជារឿយៗជម្លោះអាចកើតមានឡើងផងដែរ ជាមួយអ្នកជិតខាង ឬអ្នកធ្វើដំណើរឆ្លងកាត់។

ប្រវែងលំនៅដ្ឋានសមស្រប
អ្នកជំនាញផ្នែកស្ថាបត្យកម្ម និងជំនាញក្នុងវិស័យលំនៅដ្ឋានបានថ្លែងថា លំនៅ ដ្ឋានសមរម្យសម្រាប់រស់នៅ និងផ្តល់ផាសុខភាពក្នុងការរស់នៅ ជាលំនៅដ្ឋានដែលមាន​ប្រវែងត្រឹម១២ម៉ែត្រ និងទំហំទទឹង៤,៥ម៉ែត្រ ឬធំជាងនេះអាស្រ័យលើប្រភេទផ្ទះ។ ប្រវែ​ងលំនៅដ្ឋានបែបនេះ វាផ្តល់ឲ្យមានពន្លឺ និងខ្យល់អាកាសចេញចូលគ្រប់គ្រាន់ ប៉ុន្តែលំនៅដ្ឋានដែលមានប្រវែង១៦ម៉ែត្រ ឬវែងជាងនេះ ក៏មិនខុសដែរ តែវាជាលំនៅដ្ឋានសំ​រាប់ការធ្វើអាជីវកម្ម និងស្តុកទំនិញច្រើនជាង៕

តោះ …ទៅមើលអាគារទ្រេត ស្ថាបត្យកម្មចម្លែកអស្ចារ្យមួយនៅប្រទេសអ៊ីតាលី

0

ដោយ : វុត្ថា
អ៊ីតាលី :  ប្រទេសអ៊ីតាលី បានសាងសង់អគារដ៏អស្ចារ្យមួយ នៅក្នុងសតវត្សទី១២ ប៉ុន្តែក្រោយមកអាគារនេះបានទ្រេត តែមិនដួល នេះជាហេតុផលដែលធ្វើឲ្យអាគារសាងសង់នៅសតវត្សរ៍ទី១២នេះ កាន់តែមានភាពល្បីល្បាញរហូតមកដល់បច្ចុប្បន្ន។


អគារនេះមានឈ្មោះថា Pisa Tower បានសាងសង់នៅក្នុងទីក្រុង Cathedral នៃប្រទេសអ៊ីតាលី ហើយក៏គឺជាអគារ ដែលមានរចនាបថចំណាស់ជាងគេបំផុតនៅក្នុងទីក្រុងមួយនេះ។
មូលហេតុដែលអាគារនេះមានសភាពត្រង់ ហើយបែរជាដួលទ្រេតបែបនេះ ដោយ​សារស្ថានភាពដីទន់ទៅម្ខាង មិនអាចគាំទ្រដល់ទំងន់នៃរចនាសម្ព័ន្ធនៃអគារបាន។ ការសាងសង់អគារទ្រេតនេះ ត្រូវចំណាយពេលអស់រយៈពេលជាច្រើនសតវត្យរ៍ មុនពេលការសាងសង់បញ្ចប់នៅសតវត្សទី១៤។


ការកែច្នៃរចនាសម្ព័ន្ធនៃអគារនេះ ត្រូវបានធ្វើជាបន្តបន្ទាប់រហូតដល់រចនាសម្ព័ន្ធនៃអគារមានភាពលំនឹង និងមានស្ថេរភាពរហូតដល់សតវត្សទី២០ និង២១នេះ។
អាគារដ៏អស្ចារ្យមានកំពស់៥៥.៦៧ម៉ែត្រ រាប់ពីជាន់ផ្ទាល់ដីនៅផ្នែកខាងទាប ហើយផ្នែកខាងខ្ពស់ គឺមានកំពស់៥៦.៦៧ម៉ែត្រ។ បន្ថែមពីនេះ អគារនេះមានជណ្តើរចំនួ​ន២៩៦ ឬ២៩៤កាំ។ នៅជាន់ទី៧ មានជណ្តើរពីរនៅប៉ែងខាងជើងនៃអគារ។
នៅឆ្នាំ១៩៩០អគារនេះពឹងផ្អែកលើមុំ៥,៥ ដឺក្រេ ប៉ុន្តែបន្ទាប់ពីធ្វើការជួសជុលនៅក្នុងចន្លោះឆ្នាំ១៩៩៣ និង ២០០១ ស្ថាបត្យករបានបន្ថយដល់៣,៩៧ អង្សារ កាត់បន្ថយកំពស់៤៥សង់ទីម៉ែត្រ ដោយចំណាតទឹកប្រាក់តម្លៃនៃ២០០លានផោន។
អគារនេះបានបាត់បង់ជំហរចំនួន៤សង់ទីម៉ែត្រ សម្រាប់រយៈពេលពីរទសវត្សរ៍គិត​ចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៨។ អគារនេះ ត្រូវបានសាងសង់ឡើងសម្រាប់ធ្វើជាកន្លែងប្រារព្វពិធីសាសនាគ្រឹស្តនិកាយCatholic។
សូមរំលឹកផងដែរថា អគារនេះត្រូវបានសាងសង់ជា៣ដំណាក់កាល បើគិតចន្លោះឆ្នាំ១៩៩៨ មកដល់ឆ្នាំ២០១៨។
ស្ថាបត្យកម្មដ៏អស្ចារ្យនេះ ត្រូវបានចុះនៅក្នុងបញ្ជីរបតិកភណ្ឌពិភលោក ហើយក៏គឺជាអគារដែលទាក់ទាញទេសចរណ៍ទៅលេងកម្សាន្តនៅទីនោះផងដែរ៕

ឧកញ៉ា តេង រិទ្ឋីៈ ការអភិវឌ្ឍលំនៅដ្ឋានភាគច្រើនគោរពបានតាមស្តង់ដា

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ ស្របពេលទីផ្សារលំនៅដ្ឋានកម្ពុជា នៅតែមានសញ្ញាវិជ្ជមាន អ្នកជំនាញ​ផ្នែកស្ថាបត្យកម្មបានថ្លែងថា ការសាងសង់លំនៅដ្ឋានភាគច្រើនគោរពបានតាមស្តង់ដា​បរិស្ថានល្អប្រសើរហើយ តែនៅមានចំណុចត្រូវកែលំអរជាច្រើនទៀត។

លោកឧកញ៉ា តេង រិទ្ឋី អគ្គនាយកក្រុមហ៊ុន R INVESTMENT GROUP បានមាន​ប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ការអភិវឌ្ឍលំនៅដ្ឋាននៅតាមបុរីនានាភាគ​ច្រើន​​​គោរពបានតាមស្តង់ដាហើយ ប៉ុន្តែនៅមានការងារជាច្រើនទៀត ដែលអ្នក​អភិវឌ្ឍន៍ត្រូវគិតគូលើហេដ្ឋារចនាសម្ព័ន្ឋ ភាពបៃតង ពិសេសស្តង់ដាលំនៅដ្ឋានដោយ​បែងចែកឲ្យបានច្បាស់លាស់រវាងផ្ទះសម្រាប់រស់នៅឬផ្ទះសម្រាប់ធ្វើអាជីវកម្ម។ លោកបន្តថា “ទោះជាលំនៅដ្ឋាននៅតាមបុរីភាគច្រើន គោរពបានតាមស្តង់ដាក្តី ប៉ុន្តែអ្នកវិនិយោគផ្ទះល្វែង២០ទៅ៣០ល្វែងសម្រាប់លក់ ក៏គួរគិតគូរជាចម្បងទៅលើ​ហេដ្ឋារចនាសម្ព័ន្ឋ ពិសេសផ្លូវឲ្យបានធំទូលាយ ជៀងវាងមានបញ្ហានៅ​ពេល​អនាគត”។ លោកបន្តថា “លំនៅដ្ឋានសម្រាប់ស្នាក់នៅគួរមានបណ្តោយប្រវែង​១២ម៉ែត្រ ព្រោះវាធ្វើឲ្យមានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់ តែបើលំនៅដ្ឋាន​សំរាប់ធ្វើអាជីវកម្មផ្ទះល្វែងគួរធ្វើវែងជាងនេះ១៤ទៅ១៦ម៉ែត្រ”។

លោកឧកញ៉ា តេង រិទ្ឋី ដែលជាអ្នកផ្តល់ប្រឹក្សាយោបល់ដល់អ្នកអភិវឌ្ឍន៍ជាច្រើនលើ​គម្រោងលំនៅដ្ឋានបានបន្តថា នៅពេលនិយាយពីទីផ្សារ ការសាងសង់លំនៅដ្ឋានមិន​អាចធ្វើឡើងតាមបែបបទ ឬរចនាបទខ្មែរតែមួយមុខនោះទេ តែត្រូវរួមបញ្ចូលគ្នានូវ​រចនាបទ​បែបអឺរ៉ុប និងអាស៊ីបញ្ចូលគ្នា ព្រោះប្រជាជនកម្ពុជាកាន់តែមានភាពស៊ីវិល័យ និងត្រូវ​ការលំនៅដ្ឋានដែលមានស្តង់ដាមួយ និងមានភាពទាក់ទាញ ក៏ដូចជាផ្តល់​ផាសុកភាព​សំ​រាប់រស់នៅ។

ទីផ្សារលំនៅដ្ឋាននៅកម្ពុជានៅតែមានតម្រូវការខ្ពស់ ដោយយោងតាមការសិក្សា​របស់​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានរកឃើញថា កម្ពុជាត្រូវការ​លំនៅដ្ឋាន​ប្រមាណ១លានខ្នងបន្ថែមទៀតនៅចន្លោះឆ្នាំ ២០១៥ – ២០៣០៕

តោះ​ទៅ​មើល​ស្ថាបត្យកម្ម​កំពូល​មួយទៀត​នៅ​ទីក្រុង​ឌុ​បៃ​តម្លៃ៣៥៥លាន​ដុល្លារ

0

ដោយ​វុត្ថា

ភ្នំពេញ៖ ទីក្រុង​ឌុ​បៃ​នៃ​ប្រទេស​អារ៉ាប់​រួម មិន​ត្រឹម​តែមាន​អាគារ​ខ្ពស់​ជាងគេ​លើ​ពិភពលោក​ប៉ុណ្ណោះ​ទេ តែ​ប្រទេស​នេះ​មាន​សំណង់​ស្ថាបត្យកម្ម លំដាប់​កំពូល​ជាច្រើន​ទៀត។

ថ្ងៃនេះ​គេហទំព័រ Propertyarea.asia សូម​នាំ​លោកអ្នក​ទៅ​ស្វែងយល់​ពី​សំណង់​អគារ​សណ្ឋាគារ​បង្វិល៣៦០ដឺ​ក្រេ ដែល​អាច​វិល​ទៅ​វិល​មក និង​អនុ​ញ្ញា​ត្តិ​អោយ​អ្នក​ដែល​សា្ន​ក់នៅ​ក្នុង​អគារ​នេះ អាច​ទស្សនា​ព្រះ​ទិ​ត្យ​រៈ​ឡើង​នៅពេល​ព្រឹក​ព្រលឹម និង​លិច​ចុះ​នៅពេល​ល្ងាច។

ស្ថាបត្យកម្ម​សណ្ឋាគារ​ដ៏​អស្ចារ្យ​នេះ​មាន​ឈ្មោះថា Dynamic Tower ស្ថិតនៅក្នុង​ទីក្រុង​ឌុ​បៃ។ វា​ជា​ប្រភេទ​សណ្ឋាគារ ត្រូវបាន​គេ​ចាប់ផ្តើម​សាងសង់​តាំងពី​ឆ្នាំ ២០០៨  ហើយ​អាច​នឹង​បញ្ចប់​ការ​សាសង់​នៅក្នុង​ឆ្នាំ២០២០ ខាងមុខនេះ។ គម្រោង​អគារ​នេះ ត្រូវបាន​ប៉ានស្មាន​ចំណាយ​អស់​ថវិការ​ចំនួន៣៥៥លា​ដុល្លារ។

អគារ​ខ្ពស់កប់ពពក​នេះ​នឹង​បំពាក់​ទៅដោយ​ប្រព័ន្ធ​អគ្គិសនី​យ​ស្វ័យប្រវត្តិ តាមរយៈ​បំពង់ខ្យល់ និង​ប្រព័ន្ធ​សូ​ឡា។ អគារ​ស​ណ្ខា​គារ​ខ្ពស់កប់ពពក​មួយ​នេះ នឹង​អាច​បង្វិល៣៦០ដឺ​ក្រេ។ ដូច្នេះ​ទិដ្ឋភាព​នឹង​ផ្លាស់ប្តូរ​ជា​រៀង​ពេល​រហូត សម្រាប់​អ្នកស្នាក់នៅ​ខាងក្នុង​អគារ​នេះ​អាច​គយគន់​ទិដ្ឋភាព​ទីក្រុង​ឌូ​បៃ​បាន​គ្រប់​ទិស។

អគារ​សណ្ឋាគារ​នេះ មាន​កំពស់១,៣៧៥ហ្វី​ត ស្មើនឹង៤១៩ ម៉ែត្រ និង​មាន​កំពស់៨០ជាន់ ដែល​ជាន់នីមួយៗត្រូវបាន​បង្វិល​ដោយ​ខ្លួនឯង។

ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Dynamic Group បាន​អះអាងថា ការសាងសង​ស់នូ​វ​អគារ​នេះ​ឡើង គឺ​ចំណុច​សំខាន់​ន​នឹង​ផ្តល់ជូន​នូវ’បទពិសោធ​ថ្មី​សម្រាប់​មនុស្ស ជាជាង​គ្រាន់តែ​ធ្វើជា​សណ្ឋាគារ។

គេហទំព័រ​របស់​ក្រុមហ៊ុន Dynamic Group នេះ​បានសរសេរថា: “បទពិសោធន៍​ដ៏​អស្ចារ្យ​នេះ នឹង​ផ្តល់ជូន​នូវ​សេវាកម្ម​កន្លែង​ស្នាក់នៅ​ដ៏​ប្រណិត និង​កន្លែង​សម្រាប់​អ្នកធ្វើដំណើរ​កម្សាន្ត ដែលមាន​បច្ចេកវិជ្ជា​ទំនើប​បំផុត​មិន​ថា សម្រាប់​អាជីវកម្ម​ឬ​ការ​លំហែ​នោះទេ។

ក្រុមហ៊ុន Dynamic Group បានបង្ហាញ​សុទិដ្ឋិនិយម​ថា នៅពេល​សាងសង់​រួចរាល់​ហើយ​នោះ សណ្ឋាគារ​នេះ​នឹង​ទទួលបាន​ការគាំទ្រ​ពី​ភ្ញៀវ​ទេ​ចរណ៍ មកពី​ជុំវិញ​ពិភពលោក តាមរយៈ​ការ​ផ្តល់នូវ​បដិសណ្ឋារកិច្ច និង​សេវ​កម្ម​ផ្តាច់មុខ និង​ល្អឥតខ្ចោះ​នៃ​សណ្ឋាគារ​បង្វិល​តែមួយគត់​នៅក្នុង​ពិភពលោក៕

អ្នកជំនាញ​លើកឡើង​ពី​ទី​តាំងបី​ដែល​នឹង​តម្លៃ​ដីធ្លី​នឹង​កើនឡើង​ខ្លាំង

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ អ្នកជំនាញ​ផ្នែក​ដីធ្លី ដែលមាន​បទពិសោធន៍​ច្រើន​ក្នុង​វិស័យនេះ​បាន​ថ្លែងថា ទីតាំង​ចំនួន​បី​នឹង​ជា​តំបន់​មានការ​អភិវឌ្ឍ និង​ធ្វើ​ឲ្យ​ត​ម្លាំ​ដីធ្លី​កើនឡើង​ខ្លាំង​នាពេល​អនាគតឆាប់ៗនេះ។

លោក កាង សុធី អគ្គនាយក​ក្រុមហ៊ុន Century21 Land Station Real Estate បាន​មានប្រសាសន៍ថា តម្លៃ​ដីធ្លី​នឹង​កើនឡើង​ខ្ពស់​បន្ថែមទៀត នៅ​ឆ្នាំ២០១៩ ដែល​នឹង​ចូល​មកដល់​នៅពេលឆាប់ៗនេះ។ តំបន់​ទាំងនោះ​រួមមាន តំបន់​កំបូល ស្ថិតនៅ​ភាគ​ខាងលិច​ឈៀង​ខាងជើង​ក្រុងភ្នំពេញ ស្របតាម​បណ្តោយ​ផ្លូវជាតិ​លេខ។ លោក​បន្តថា ភាព អំណោយផល​របស់​តំបន់​នេះ ដោយសារ​តំបន់​នេះ​ជា​តំបន់ឧស្សាហកម្ម ដែលមាន​រោងចក្រ​សហគ្រាស​ច្រើន ពិសេស​ជា​តំបន់​ថ្មី​ដែល​ងាយស្រួល​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ និង​ងាយស្រួល​ក្នុងការ​រៀបចំ​ផែនការអភិវឌ្ឍន៍។

ចំណែក​តំបន់​មួយទៀត គឺ​តំបន់​ស្ថិតនៅ​ស្រុក​មុខកំពូល ខេត្តកណ្តាល ព្រោះ​តំបន់​នេះ​មាន​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​សមស្រប ពិសេស​ផ្លូវជាតិ​លេខ៦អា ដែល​បាន​សាងសង់​រួច និង​មាន​ភាព​ធំ​ទូលាយ ហើយ​ដី​នៅ​តំបន់​នេះ​មានតម្លៃ​ទាប​នៅឡើយ ហេតុនេះ​តម្លៃ​ដី​តំបន់​នេះ​អាច​កើន​ទ្វេ​រដង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។

លោក​កាង សុធី​បាន​បន្តថា ការរីកចម្រើន​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៦អាបាន​ទៅដល់​ស្រុក​មុខកំពូល​ហើយ ដោយ​គំរោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​របស់​បុរី​វិមាន​ភ្នំពេញ​មង្គល​រតនៈ​បាននិងកំពុង​សាងសង់​នៅ​តំបន់​នេះ ដែលមាន​ទីតាំង​នៅក្បែរ​ផ្សារ​ព្រែក​អញ្ចាញ​និង​គំរោង​អភិវឌ្ឍន៍​ជាច្រើន​ទៀត។

លោក លាង​គង់ យិន ស្ថាបនិក​និង​ជា​អគ្គនាយក​ក្រុមហ៊ុន​គេហទំព័រ Propertyarea .asia ដែល​បាន​តាមដាន​ដំណើរ​វិវត្តន៍​ក្នុង​វិស័យនេះ រយៈពេល១០ឆ្នាំ​កន្លងមកនេះ បាន

យល់ស្រប​នឹង​ការលើកឡើង​ខាងលើ ប៉ុន្តែ​លោក​និង​អ្នកជំនាញ​ដទៃទៀត​បាន​មើល​ឃើ ញ​តំបន់ភ្នំ​ប្រ​សិ​ទ្ឋ នឹងមាន​ការអភិវឌ្ឍ​លឿន​នាពេល​អនាគត ដោយសារ​តំបន់​នេះ​នៅសល់​ដី​ទំនេរ​ច្រើន មាន​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​សមស្រប និង​មាន​ទីតាំងនៅ​កៀក​រាជធានី​ភ្នំពេញ ហើយ​បើ​ធ្វើដំណើរ​ចេញពី​ផ្សារ​ទំនើប AEON2 គេ​អាច​ចំណាយ​ពេលវេលា​ត្រឹម១៥នាទី​ប៉ុណ្ណោះ​នឹង​ទៅដល់​តំបន់​នេះហើយ។

លោក​បន្តថា “វា​ជា​តំបន់​មួយ​ដែលមាន​គំរោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​នាពេល​អនាគត ហើយ​វា​មាន​លក្ខណៈពិសេស​មួយ ដោយសារ​តំបន់​នេះ​មាន​រមណីយដ្ឋាន​ពីរ​នៅក្បែរ និង​មាន​បរិស្ថាន​ធម្មជាតិ​ស្រស់បំព្រង ដែល​អាច​ឲ្យ​ប្រជាជន​រស់នៅ​ជាមួយ​ផាសុខភាព និង​ងាយស្រួល​សម្រាប់​ការ​លំហែរ​របស់​ពួកគេ។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន CBRE Cambodia បាន​រកឃើញថា តម្លៃ​ដីធ្លី​នៅ​កម្ពុជា​នឹង​កើន​ឡើងជា​មធ្យម៧ភាគរយ​ក្នុង​មួយឆ្នាំ។

លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Mekong Brokerage ដែល​ទើប​ជាប់​ជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែងថា តម្លៃ​ដីធ្លី​នៅ​ឆ្នាំ២០១៩ខាងមុខនេះ នឹង​កើនឡើង​ចន្លោះ១៥ទៅ២០ភាគរយ​បន្ថែមទៀត ហើយ​ការកើនឡើង​នេះ​អាស្រ័យ​លើ​តំបន់ និង​ទីតាំង​និមួយៗ ដែលមាន​អំណោយផល​វិនិយោគ និង​អំ ណោ​យ​ផល​សម្រាប់​ការអភិវឌ្ឍ។

លោក​បន្តថា “កត្តា​សុខសន្តិភាព ស្ថេរភាព​នយោបាយ និង​កំនើនសេដ្ឋកិច្ច​រ៉ឹង​មាំ​ជា​មូលដ្ឋាន​ដ៏​សំខាន់​ដែល​ជំរុញ​ការវិនិយោគ ហើយ​ខ្ញុំ​គិតថា​អ្នកវិនិយោគ​ចិន​នឹង​ចូលមក​កាន់​កម្ពុជា​កាន់​តែ​ច្រើន​ថែមទៀត”៕

មហា​យក្ស​ចិន​លូកដៃ​កាន់តែ​ជ្រៅ​ទៅកាន់​ទ្វីបអាហ្វ្រិក​ជាមួយ​ការសាងសង់អាគារ​កប់​ពពក

0

ដោយ វុត្ថា

ភ្នំពេញ៖ មហា​យក្ស​ចិន​ពិតជា​មិន​ស្កប់ចិត្ត ចំពោះ​ការអភិវឌ្ឍន៍​អគារ​ខ្ពស់កប់ពពក​នៅក្នុង​ប្រទេស​ខ្លួន និង​តំបន់​អាស៊ី​ឡើយ ដោយ​ប្រទេស​នេះ​កាលពីពេល​ថ្មី​នេះ បាន​ចុះហត្ថលេខា​បោះទុន​វិនិយោគ សាងសង់​អគារ​ខ្ពស់កប់ពពក​កំពស់៣២០ម៉ែត្រ ដែលមាន​ឈ្មោះថា Pinnacle Towers ក្នុងប្រទេស​តំបន់​អាហ្វ្រិក ស្របតាម​គោលនយោបាយ ផ្លូវ​មួយ និង​ខ្សែក្រវ៉ាត់​មួយ របស់​ប្រធានាធិបតី ស៊ី ស៊ី​ភីង។

ក្រុមហ៊ុន China State Construction Engineering Corporation (CSCEC) ដែលជា​ក្រុមហ៊ុន​របស់​រដ្ឋាភិបាល​ចិន​ដ៏​ធំ បានឈ្នះ​ការដេញថ្លៃ​ក្នុង​សាងសង់​អគារ​ខ្ពស់កប់ពពក​នេះ ក្នុង​ទីក្រុង​Nairobi ប្រទេស​កេ​ន​យ៉ា ក្នុងចំណោម​ក្រុម​ហ៊ុ​អភិវឌ្ឍន៍​អចលនទ្រព្យល្បីៗចំនួន១០នៅលើ​ពិភពលោក។ នេះ​បើតាម​ការចុះ​ផ្សារ​ដោយ Global Construction Review។

អគារ​នេះ គឺជា​អគារ​ខ្ពស់​កប់ក​ពពក់​មួយ ក្នុងចំណោម​អគារ​ផ្សេងទៀត​ក្នុងប្រទេស​អាហ្វ្រិក ដែល​ខ្ពស់ជាង​អគារ​Carlton Centre ដែលមាន​កំពស់​ត្រឹមតែ២២៣ ម៉ែត្រ​ស្ថិតនៅក្នុង​ទីក្រុង​Johannesburg និង អគារ Britam Tower ដែលមាន​កំពស់២០០ម៉ែត្រ ស្ថិតនៅក្នុង​ទីក្រុង Nairobi ។

ការសាងសង់​អគារ Pinnacle Towers ដ៏​ខ្ពស់​នេះ គ្រោង​នឹង​បញ្ចប់​សាងសង​របស់ខ្លួន​នៅក្នុង​ឆ្នាំ ២០២១ ។

អគារ Pinnacle Towers សាងសង់ឡើង​សម្រាប់​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​រួមមាន ជា​ការិយាល័យ សណ្ឋាគារ អា​ផាត​ម៉ិ​ន​ទំនើប២០០យូ​នី​ត ផ្សារ​ទំនើប និង​ជា​កន្លែង​ទស្សនា​ទេសភាព​ប្រទេស Kenya។

ប្រធានាធិបតី​ប្រទេស Kenya  លោក Uhuru Kenyatta  បាន​ថ្លែង​នៅក្នុង​ពិធី​បញ្ចុះ​បថ​មសិ​លា សាងសង់​អាគារ​កប់​ព​ពក​នេះ​កាលពីពេល​ថ្មី​នេះ​ថា ការសាងសង​ស់​អគារ​នេះ ដោយសារ​គេ​មាន​ជំនឿ​ចិត្ត លើក​គោលនយោបាយ​កំណែ​ទំ​ម្រ​ង់រ​បស់​ប្រទេស Kenya ដើម្បី​ទាក់ទាញ និង​ប្រកួតប្រជែង​វិស័យ​ទេសចរណ៍ និង​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ទាក់ទាញ​វិនិយោគិន៕

ប្រធាន​មន្ទីរ​ទេសចរណ៍​ផ្ញើរ​សារ​កក់ក្តៅ​ឲ្យ​ប្រជាពលរដ្ឋ​ទៅលេង​កំសាន្ត​បុណ្យ​ឆ្លង​ឆ្នាំនៅ​ក្រុងព្រះសីហនុ

0

ដោយ​គង់ សូរិយា

ភ្នំពេញ៖ ស្របពេល​បុណ្យ​ឆ្លង​ឆ្នាំ​បាន​ចូល​មកដល់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រ​ញះ​សីហនុ​បាន​ផ្ញើរ​សារ​កក់ក្តៅ​ដល់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ទស្សនា​និង​សំរាកលំហែរ​នៅ​ខេត្ត​ជាប់មាត់​សមុទ្រ​ដ៏​ស្រស់ស្អាត​នេះ។

លោក​តាំង សុចិត្រ​គ្រឹះ​ស្នា​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី៣១ ធ្នូ​នេះ​ថា កន្លងមក​ខេត្ត​មាន​បញ្ហា​ប្រឈម​មួយចំនួន ប៉ុន្តែ​បច្ចុប្បន្ន​អាជ្ញាធរខេត្ត​បានធ្វើការ​យ៉ាងសកម្ម ដើម្បី​ដោះស្រាយ​បញ្ហា​នេះហើយ ដូចជា បញ្ហា​បរិស្ថាន​ត្រូវបាន​យកចិត្តទុកដាក់ ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ត្រូវបាន​ជួសជុល​ជិត​បញ្ចប់​ហើយ និង​បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​ដែលជា​បញ្ហា​តិចតួច ត្រូវបាន​ពង្រឹង​កាន់តែ​ល្អប្រសើរ​ផងដែរ។

លោក​បន្តថា “សូម​ប្រជាពលរដ្ឋ​កុំ​ជឿ​តាម​គ្នា ប៉ុន្តែ​ត្រូវ​មក​មើល​សិន​ដើម្បី​ដឹង​ការពិត​ថាអ្វីៗមិន​ដូច​ពាក្យ​ចចាមអារ៉ាម និង​ការលើកឡើង​មួយចំនួន​នោះទេ។លោក​បន្តថា “អ្នកវិនិយោគ​ចិនធំៗ គេ​មក​បោះទុន​វិនិយោគ​វា​ចំណេញ​ដល់​មុខមាត់ ដល់​ប្រទេស​យើង​ខ្លាំងណាស់​នៅពេល​អនាគត ហើយ​អ្នក​បង្កបញ្ហា​មិនមែន​ពួកគេ​ទេ គឺ​អ្នក​មក​ធ្វើ​ការងារ​ក្នុង​វិស័យនេះ តែ​បញ្ហា​ត្រូវបាន​ដោះស្រាយ​ហើយ។

លោក​តាំង សុចិត្រ​គ្រឹះ​ស្នា​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ទៀតថា ជាមួយនឹង​ការអបអរសាទរ សម្រាប់​ការឆ្លង​ឆ្នាំ​សាកល​ឆ្នាំ២០១៨ ឈាន​នៅ​ឆ្នាំ២០១៩ខាងមុខនេះ ចំនួន​បន្ទប់​សណ្ឋាគារ​ពេញ​ជិត​អស់ហើយ តែ​បន្ទប់​ផ្ទះសំណាក់​នៅសល់​ចន្លោះ​ពី៣០ទៅ៥០ភាគរយ។ លោក​បន្តថា យើង​រំពឹង​ភ្ញៀវ​ទេសចរណ៍​កើនឡើង​វិញ ដោយសារ​ខេត្ត​បានរៀបចំ​ពិ​ព៌​ណ និង​ប្រគុំ​តន្ត្រី ល្បែង​ប្រជាប្រិយ​មួយចំនួន​នៅ​ឆ្នេរ​អូរ​ឈើទាល និង​មានការ​បោះតង់ ភ្នក់ភ្លើង និង​ការ​តន្ត្រី​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​រាំលេង​កំសាន្ត​នៅ ឆ្នេរ​អូរត្រេះ​ផងដែរ៕