ដំណឹងរីករាយ! ស្ពានមិត្តភាពកម្ពុជា-ជប៉ុន នឹងបើកឱ្យដំណើរការនៅមុនបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ

0

ដោយ : វុត្ថា
ភ្នំពេញ ៖ រដ្ឋាភិបាលគ្រោងនឹងដាក់ឲ្យដឹំណើរជាផ្លូវការនូវស្ពានមិត្តភាពកម្ពុជា-ជប៉ុន នៅមុនបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍ជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ទៅស្រុកកំណើត។


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនឲ្យដឹងនៅក្នុងពិធីចុះពិនិត្យមើលវឌ្ឍនភាព នៃការជួសជុលស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ជ្រោយចង្វារ) កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩កាលពីម្សិលមិញនេះ ថា ការជួសជុលស្ពានមិត្តភាពកម្ពុជា-ជប៉ុននេះ សម្រេចបាន៩៧% ក្រោមការជួសជុល និងត្រួតពិនិត្យដោយក្រុមហ៊ុនជប៉ុន ។
លោករដ្ឋមន្ត្រីបន្តថា ការជួសជុលឡើងវិញនូវស្ពាននេះ ដោយសារស្ពាននេះមានអាយុកាលដ៏ចំណាស់ ហើយស្របពេលកំណើនសេដ្ឋកិច្ច និងលំហូរចរាចរណ៍កើនឡើងជាលំដាប់ ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនក្នុងទំហំទឹកប្រាក់ប្រមាណ ៣០លានដុល្លារអាម៉េរិក។


បើតាមលោករដ្ឋមន្ត្រី ស្ពាននេះ បានចាប់ផ្តើមបើកការដ្ឋានជួសជុលឡើងវិញ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នឹងគ្រោងបញ្ចប់នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ។ ស្ពាននេះមានប្រវែង៩៧១មែត្រ ទទឹង១៣ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងភូមិសាស្ត្រទឹកដីរាជធានីភ្នំពេញ ត្រូវបានសាងសង់ និងសម្ពោធឱ្យប្រើប្រាស់ក្នុងឆ្នាំ១៩៦៣ ក្រោមហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន។
ស្ពានមិត្តភាពកម្ពុជា-ជប៉ុន នេះត្រូវបានខូចខាតដោយសង្គ្រាមស៊ីវិលនៅកម្ពុជា និងត្រូវបានសាងសង់ឡើងវិញនៅឆ្នាំ១៩៩២ ដោយប្រទេសជប៉ុន ហើយត្រូវបានប្តូរឈ្មោះទៅជាស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយព្រះមហាវីរក្សត្រ សម្ដេចព្រះបាទព្រះបរមរតនកោដ្ឋ នរោត្ដម សីហនុ៕

ក្រុមហ៊ុនលំដាប់ពិភពលោកបានទទួលស្គាល់ការរីកចម្រើនរបស់កម្ពុជា

0

ដោយ : វុត្ថា

ភ្នំពេញ : ថ្នាក់ដឹកនាំក្រុមហ៊ុនលំដាប់ពិភពលោក NIKE  ដែលជាក្រុមលំដាប់យក្សមួយបានទទួលស្គាល់ពីការរីកចម្រើន និងវឌ្ឍនភាពរបស់កម្ពុជាដែលកំពុងសម្រេចបាននាទសវត្សរ៍ថ្មីនេះ។

ក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន ស័រស័ក្តិ កាលពីថ្ងៃទី៦ មិនាកន្លងមកនេះ លោក Chris Helzer អនុប្រធានក្រុមហ៊ុន NIKE ទទួលបន្ទុកផ្នែកពាណិជ្ជកម្មសាកល និងកិច្ចការរដ្ឋាភិបាល NIKE បានមានប្រសាសន៍ដោយលើកឡើងពីមោទនភាព ដែលក្រុមហ៊ុនលោកបានបង្កើតការងារជូនប្រជាជនកម្ពុជា៤៥,០០០នាក់ តាមរយៈរោងចក្រផលិតសម្លៀកបំពាក់ និងស្បែកជើងជាដៃគូចំនួន៧ ហើយបច្ចុប្បន្នក្រុមហ៊ុនកំពុងស្វែងរកឱកាសពង្រីកទីផ្សារ ដើម្បីនាំយកនូវភាពជោគជ័យបន្ថែមទៀតជូនប្រជាជន និងប្រទេសកម្ពុជា។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណក្រុមហ៊ុន NIKE ដែលបានធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ លោកបានជម្រាបលោក Chris Helzer អំពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការចូលរួមអនុវត្តកម្មវិធីកំណែទម្រ​ង់របស់រាជរដ្ឋាភិបាល ការចរចារធ្វើពិពិធកម្មទីផ្សារ, ការចូលរួមបង្កើតប្លុកពាណិជ្ជកម្មសេរី និងការចុះកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសដៃគូអាស៊ាន។

លោករដ្ឋមន្ត្រីបានជម្រាបតំណាងក្រុមហ៊ុន NIKE អំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកស្ទួយឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការកាត់បន្ថយការិយាធិបតេយ្យ ការជំរុញតភ្ជាប់ផ្នែកដឹកជញ្ជូន ថាមព​ល និងឌីជីថល, ការកាត់បន្ថយតម្លៃអគ្គិសនី និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឆ្លើយតបគម្រោងវិនិយោគធំៗជាដើម៕

ជប៉ុនផ្តល់ប្រាក់ជិត៩០ម៉ឺនដុល្លារជួយសង់លំនៅដ្ឋានជូនពលពលរដ្ឋដែលរងគ្រោះធម្មជាតិ

0

ដោយ : វុត្ថា

ភ្នំពេញ :  រដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា បានផ្តល់ទឹកប្រាក់៨៨២,០០០ ដុល្លារអាមេរិក ម៉ឺនដុល្លារដែលជាជំនួយឥតសំណង ក្នុងការជួយសាងសង់លំនៅដ្ឋានជូនពលពលរដ្ឋដែលរងគ្រោះធម្មជាតិ សម្រាប់“គម្រោងគាំទ្រការរស់នៅក្នុងបរិស្ថានឲ្យប្រសើរឡើង និងកសាងសមត្ថភាពសម្រា ប់ការពារគ្រោះមហន្តរាយនៅកម្ពុជា”។

យោងតាមសេចត្តីប្រកាសព័ត៌មានរបស់ស្ថានជប៉ុនប្រចាំនៅកម្ពុជា ចេញផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ ២០១៩ នេះ បានឲ្យដឹងថា “នៅប្រទេសកម្ពុជា តាមរយៈកិច្ចសហការជាមួយ UN-Habitat យើងអាចមើលឃើញនូវកិច្ចខិតខំប្រឹងប្រែងជាវិជ្ជមាន របស់រាជ រដ្ឋាភិបាលកម្ពុជា ទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។  កាលពីខែកញ្ញា ឆ្នាំ 2018 រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ”យុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី”4″ ដែលកំពុងផ្តោតទៅលើការធានានិរន្តរភាពបរិស្ថាននិងប្រតិកម្មទុកជាមុនចំពោះការប្រែប្រួលអាកាសធាតុ”។

សេចក្តីប្រកាសព័ត៌មានដដែលបន្តថា “យើងជឿជាក់ថាជំនួយនេះ នឹងរួមចំណែកក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយផលប៉ះពាល់ដែលកិច្ចការទាំងពីរនេះគឺចាំបាច់ណាស់សម្រាប់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា”។

លោក សុខ វណ្ណា ប្រធានកម្មវិធីអង្គការសហប្រជាជាតិ សម្រាប់លំនៅឋានមនុស្សជាតិប្រចាំកម្ពុជាឲ្យដឹងថា ការផ្ដល់ជំនួយនេះ ធ្វើឡើងសម្រាប់គម្រោងមានរយៈពេល ជិតមួយឆ្នាំ ដែលចាប់ផ្ដើមពីខែ ឧសភាឆ្នាំ២០១៩ដល់ខែ មីនា ឆ្នាំ២០២០ ដោយក្រុមការងារនឹងចុះសិក្សា ក៏ដូចជា ពិភាក្សាជាមួយប្រជាជនរងគ្រោះខូចខាតលំនៅឋាន ដោយសារទឹកជំនន់កន្លងមកនេះ ដើម្បីឯកភាពគ្នាសាងសង់ជួសជុលជាថ្មី  និងដឹងពីលទ្ធភាពថវិកាប្រជាជនដែលពួកគាត់មានមួយចំនួន។

លោកបន្តថា “ក្រៅពីការសាងសង់ជួសជុលផ្ទះខូចខាតដោយទឹកជំនន់ គម្រោងនេះ ក៏នឹងប្រើប្រាស់ដើម្បីការកសាងសមត្ថភាពដល់ប្រជាជន ក្នុងខេត្តត្បូងឃ្មុំ អោយមានចំណេះដឹងក្នុងការជម្លៀសដើម្បីជៀសផុតពីគ្រោះថ្នាក់”។លោកបន្តថា “ទឹកជំនន់ក្នុងឆ្នាំ ២០១៨កន្លងទៅ បានបង្ករផលប៉ះពាល់ជាច្រើន ដល់បណ្ដាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ក្នុងនោះរួមមាន ខេត្តត្បូងឃ្មុំ ស្ទឹងត្រែង ក្រចេះ កំពង់ចាម និងខេត្តព្រៃវែងដែលរងការប៉ះពាល់ខ្លាំង”។

លិខិតប្តូរសារអំពីជំនួយឥតសំណងសម្រាប់ “គម្រោងគាំទ្រការរស់នៅក្នុងបរិស្ថានឲ្យប្រសើរឡើង និងកសាងសមត្ថភាព សម្រាប់ការពារគ្រោះមហន្តរាយនៅកម្ពុជា” នេះ ត្រូវបានចុះហត្ថលេខាដោយ លោកហូរីណូអ៊ុជិឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងលោក សុខ វណ្ណា ប្រធានកម្មវិធីអង្គការសហប្រជាជាតិសម្រាប់លំនៅឋានមនុស្សជាតិ ប្រចាំកម្ពុជាកាលពីថ្ងៃទី៦ ខែមីនា ក្រោមអធិបតីភាពលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់៕

ក្រុមហ៊ុនម៉ាឡេស៊ីសហការជាមួយក្រុមហ៊ុនក្នុងស្រុកវិនិយោគកែច្នៃទឹកកខ្វក់ទៅជាទឹកស្អាតអាចផឹកបាន

0

ដោយ  ៖ គង់ សូរិយា

ភ្នំពេញ ៖ ក្រុមហ៊ុនម៉ាឡេស៊ីល្បីឈ្មោះមួយ នឹងសហការជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីកែច្នៃទឹកកខ្វក់ ជាទឹកស្អាតដែលអាចទទួលទានបាននាពេលខាងមុខនេះ។

លោកសាស្រ្តាចារ្យ ទួស សាភឿន ស្ថាបនិក និងជាភាគហ៊ុននិកនៃគំរោងអង្គរលែនម៉ាក្ស ខេត្តសៀមរាបបានមានប្រសាសន៍ឲ្យដឹង លើបណ្តាញទំនាក់ទំនងសង្គមរបស់លោកកាលពីថ្ងៃទី៦ មិនាកន្លងមកថា ក្រុមហ៊ុនអង្គរលែនម៉ាក្ស នឹងសហការជាមួយក្រុមហ៊ុន Ranhil គឺជាក្រុមហ៊ុនផលិតទឹកស្អាត ចំរ៉ាញ់ចេញពីទឹកស្អុយដ៏ល្បីលំដាប់លេខ១នៅក្នុងប្រទេសម៉ាឡេស៊ី និងជាប់ឈ្មោះជា «អ្នកផលិត ដើម្បីសុខភាព-អនាម័យ» ដ៏អស្ចារ្យ ផលិតចេញភ្លាម ផឹកបានភ្លាមៗ។

លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុន Ranhil បានបោះទុនវិនិយោគនៅក្នុងបណ្តាប្រទេ​សជាច្រើន តាមរយះការគាំទ្រពីគម្រោងធំៗជាច្រើន ដូចជា បុរី ខុនដូ សណ្ឋាគារ រោងចក្រ ។ល។ លោកបន្តថា ប្រជាជនរស់នៅខេត្ត សៀមរាប និងខេត្តព្រះសីហនុគាំទ្រទេ បើក្រុមហ៊ុន អង្គរលែនម៉ាក្សវិនិយោគលើ ការផ្គត់ផ្គង់ទឹកស្អាត តាមរយះការកែឆ្នៃយកទឹកចេញពី ទឹកដែលប្រើប្រាស់រួច (ទឹកស្អុយ) របស់បងប្អូន? អស់កង្វល់ទៀតហើយ ទឹកស្អុយនិងលែងហូរចូលសមុទ្រ។ លោកបន្តថា ចំណែកខេត្តសៀមរាប បច្ចុប្បន្នមានបញ្ហាចោទធំជាងគេ គឺអត់មានទីតាំងស្តុកទឹកស្អុយ មិនដឹងថា ទឹកដែលប្រើប្រាស់រួច ត្រូវបង្ហូរទៅទីណា ។ អង្គលែកម៉ាក្សនិងចេញមុខជួយដោះស្រាយបន្ទុកទាំងអស់នេះ។

គម្រោង បុរីអង្គរលែនម៉ាក្ស បន្ទាយស្រី និងជាទីតាំងគំរូមុនគេ ក្នុងការបំពាក់ឧបករណ៏អាងចំរោះទឹកស្អុយ ចម្រាញ់យកជាទឹកស្អាតផងដែរ៕

The Bridge Mall នឹងបើកដំណើរការនៅខែឧសភាខាងមុខនេះហើយ

0

ដោយ ៖ ស៊ីវ ម៉េង

ភ្នំពេញ ៖ ផ្សារទំនើបស្ថិតគំរោង The Bridge ដែលមានទីតាំងនៅក្បែរកោះពេជ្រនឹង​បើកដំណើរការនៅខែឧសភាខាងមុខនេះហើយ បន្ទាប់ពីពន្យាពេលមួយរយៈរួចមក។ នេះ​បើតាមការឲ្យដឹងពីលោកឧកញ៉ា សៀ រិទ្ឋីអគ្គនាយកក្រុមហ៊ុន World Bridge Group ។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី៧ មិនានេះថា ផ្សារទំនើបនេះនឹងរៀបចំជាលក្ខណៈ Community Mall ដែលមានកំពស់៥ជាន់ នៃអាគារ​កំពស់៤៥ជាន់ក្នុងគំរោងនេះ ដែលមានផ្ទះសរុបចំនួន២៧០០យូនីត។លោកបន្តថា ផ្សារទំនើបនេះមានចំណតយានយន្តរាប់ពាន់ ដែលអនុញ្ញាត្តឲ្យអ្នកដើរផ្សារ អាចចតយានយន្តបានងាយស្រួល និងមិនលំបាកស្វែងរកចំណត។

លោកបន្តថា “ផ្សារទំនើបនេះនឹងទទួលបានជោគជ័យ ព្រោះយើងមានអតិថិជននៅក្នុងគំរោងនេះស្រាប់រួចទៅហើយ”។ លោកបន្តថា “បច្ចុប្បន្នក្នុងចំណោមផ្ទះ២៧០០យូនីត មានអ្នកចូលទៅរស់នៅប្រមាណ៨០ភាគរយរួចហើយ ហេតុនេះយើងមិន​បារម្ភនោះទេ ព្រោះយើងមានអតិថិជនស្រាប់”។

ផ្សារនេះស្ថិតនៅលើផ្លូវឆ្ពោះមកកាន់កោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌ​ចំការមនរាជធានីភ្នំពេញ។

ក្រុមហ៊ុន World Bridge Group បានវិនិយោគគំរោង The Bridge រួមគ្នាជាមួយក្រុមហ៊ុនលំដាប់អន្តរជាតិមកពីប្រទេសសឹង្ហបុរី Oxley Holdingដែលជាក្រុមហ៊ុនលំដាប់​យក្សមួយ មានបទពិសោធន៍ខ្ពស់ក្នុងការវិនិយោគវិស័យអចលនទ្រព្យ និងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនៅប្រទេសសឹង្ហបុរី៕

លោកឧកញ៉ា នួន រឹទ្ធី ប្រាប់ពីវិធីសាស្ត្រទិញផ្ទះបង់រំលស់

0

ភ្នំពេញ៖  បច្ចុប្បន្ននេះ​សម្រាប់​ការទិញ​ផ្ទះ ដោយ​ការអនុវត្ត​វិធីសាស្ត្រ​បង់​រំលស់ គឺ​កំពុង​តែមាន​ភាព​ពុះកញ្ជ្រោល​យ៉ាងខ្លាំង ក្នុងនោះ​រាប់ទាំង​ប្រភេទ​លំនៅដ្ឋាន​ធម្មតា សម្រាប់​អ្នក​ដែលមាន​ចំណូល​មធ្យម និង​ក្រោម​មធ្យម​ក៏ដូចជា​ប្រភេទ​លំនៅដ្ឋាន​បែប​ប្រណីត ស្ថិតនៅក្នុង​បុរី ដែល​ផ្តោត​សំខាន់​លើ​អ្នកមាន​ចំណូល​ខ្ពស់។ តើ​ការទិញ​ផ្ទះ​លំនៅដ្ឋាន​ដោយ​ការបង់​រំលស់​នេះ មាន​ចំណុច​ល្អប្រសើរ និង​ប៉ះពាល់​អ្វីខ្លះ ចំពោះ​អតិថិជន​ដែលជា​អ្នកទិញ ? ចម្ងល់​មួយ​នេះ​ត្រូវបាន​បំភ្លឺ​ដោយ​លោក​ឧកញ៉ា នួន រឹទ្ធី អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal ដូចខាងក្រោម។

លោក​ឧកញ៉ា នួន រឹទ្ធី បាន​មានប្រសាសន៍​បញ្ជាក់ថា ការបង់​រំលស់​ថ្លៃ​ផ្ទះ​នេះ គឺត្រូវធ្វើ​ឡើង​ដោយ​អម​ជាមួយគ្នា​រវាង​ថ្លៃដើម និង​ការប្រាក់ ។ ប៉ុន្តែ​បើ​សម្លឹងមើល​ពី​ចំនួន​ថ្លៃដើម គឺ​ដំបូង​បាន​រំលស់​តិច​ណាស់ ដែល​វា​ត្រូវ​ចំណាយ​លើ​ការប្រាក់​ច្រើន​ក្នុង​មួយខែ។ បើ​យើង​រំលស់​ក្នុង​រយៈពេល​យូរ យើង​បង់ខាត​កាន់តែច្រើន ដូច្នេះ​សម្រាប់​អ្នក​ដែល​ចង់​ទិញ​ផ្ទះ​ដោយ​ការបង់​រំលស់​នេះ ចាំបាច់​ត្រូវ​ពិចារណា​ទៅលើ​ស្ថានភាព នៃ​ចំណូល​របស់ខ្លួន​ជាមុនសិន​ថា តើ​ចំណូល​ដែល​បានមក​ស័ក្តិសម​នឹង​ការទិញ​ផ្ទះ​ដែរឬទេ។ មួយវិញទៀត សម្រាប់​អ្នក​ដែលមាន​ចំណូល​មាន​កម្រិត ក៏​គួរ​ពិចារណា​ថា តើ​ការជួល​ផ្ទះ និង​ការទិញ​ផ្ទះ​ដោយ​ការ​រំលស់​នេះ មួយណា​ប្រសើរ​ជាង​សម្រាប់​ជីវភាព​ជាក់ស្ដែង​របស់​យើង ។

លោក​ឧកញ៉ា​នួន រិ​ទ្ឋី​បាន​លើក​ជា​ឧទាហរណ៍​ថា យើង​ស្នាក់​នៅក្នុង​ផ្ទះជួល​ដោយ​ចំណាយ 200ដុល្លារ​ក្នុង​មួយខែ ប៉ុន្តែ​នៅពេល​មាន​គេ​សង់ផ្ទះ​លក់​ដោយ​ការបង​រំលស់​ត្រឹម 200ដុល្លារ ក្នុង​មួយខែ​ដូចគ្នា សួរថា​តើ​យើង​ត្រូវ​នៅផ្ទះ​ជួយ​បន្តទៀត ឬ​ត្រូវ​ទិញ​ផ្ទះ ? ជាការ​ពិត បើ​យើង​បូកសរុប​ចំនួន​នៃ​ការចំណាយ​លើ​ការបង់​សរុប​នៃ​ថ្លៃ​ផ្ទះ គឺមាន​ចំនួន​ច្រើន​លើស​ថ្លៃដើម ប៉ុន្តែ​វិធីសាស្ត្រ​នៃ​ការបង់​រំលស់​នេះ គឺ​បាន​បន្ធូរបន្ថយ​ដល់​អ្នកមាន​លទ្ធភាព​ម​ធ្យ​ម និង​ក្រោម​មធ្យម​ទទួលបាន​ផ្ទះ​ស្នាក់នៅ។ លោក​ឧកញ៉ា​បន្តថា និយាយ​រួមការ​ទិញ​ផ្ទះ​ដោយ​ការបង់​រំលស់ មាន​ចំណុច​ល្អ និង​ចំណុច​អវិជ្ជមាន។ ចំណុច​ល្អ​ត្រង់​ថា យើង​អាច​មានផ្ទះ​ស្នាក់នៅ និង​ជា​កម្មសិទ្ធិ​តាំងពី​យើង​មិនទាន់មាន​លុយ​ទិញ​ផ្ទះ​គ្រប់ ដោយឡែក​ចំណុច​អវិជ្ជមាន គឺ​ត្រូវ​ចំណាយ​ថ្លៃបង់​ការប្រាក់​ប្រចាំខែ​ច្រើន៕

 

ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ ​និង​កត្តា​​ភូមិ​សាស្រ្ត​​កំពុង​​ជំរុញ​​ល្បឿន​​អភិវឌ្ឍ​​ក្នុង​​កណ្តាល​

0

ដោយ​ ​រ៉ា​វី​

​ភ្នំពេញ​៖​ ​ជាមួយនឹង​ហេ​ដ្ឋា​រចនា​សម្ព័ន្ឋ​ធំៗ​ជាច្រើន​ ​ដែល​បាន​និង​កំពុង​ត្រៀម​សាងសង់​ ​និង​កត្តា​ភូមិ​សាស្រ្ត​កៀក​រាជធានី​ភ្នំពេញ​ ​បាន​ធ្វើឲ្យ​ខេត្តកណ្តាល​មានការ​រីកចម្រើន​លឿន​ ​និង​កំពុង​ពង្រីក​សក្តា​នុ​ពល​របស់​ខ្លួន​។​

​អគ្គនាយក​ក្រុមហ៊ុន​ ​Khmer​ ​Foundation​ ​Appraisal​ ​លោក​ឧកញ៉ា​ ​នួន​ ​រិទ្ឋី​ ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ចុង​សប្តាហ៍​មុន​ថា​ ​ខេត្តកណ្តាល​ ​ជា​ខេត្ត​មួយ​ដែល​មាន​សក្ដានុពល​ជាង​បណ្តា​ខេត្ត​មួយចំនួន​ ​ដ្បិត​វា​មាន​វិសាលភាព​ធំ​ទូលាយ​ ​និង​នៅ​ហ៊ុ​ព័ទ្ធជុំវិញ​រាជធានី​ភ្នំពេញ​ ​ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​សំខាន់​ប្រចាំ​ប្រទេស​។​ ​លោក​បន្ត​ថា​ ​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ​ ​ត្រូវ​បាន​ហ៊ុ​ព័ទ្ធជុំវិញ​ដោយ​ខេត្តកណ្តាល​ ​ដែល​ក្នុង​នោះ​ ​រួមមាន​តំបន់​ផ្លូវជាតិ​លេខ១​ ​ផ្លូវជាតិ​លេខ២​ ​ផ្លូវជាតិ​លេខ៣​ ​ផ្លូវជាតិ​លេខ៤​ ​ផ្លូវជាតិ​លេខ៥​ ​ផ្លូវជាតិ​លេខ៦​ ​ផ្លូវ​លេខ៤៤​ ​និង​ផ្លូវ​លេខ៥១​ ​ដើម​។​ ​

​លោក​ឧកញ៉ា​បន្ត​ថា​ ​“​យើង​ឃើញ​ហើយ​ថា​ ​ខេត្តកណ្តាល​គឺ​មាន​សក្តា​នុ​ពល​ខ្លាំង​ ​ដែល​ក្រៅពី​មាន​វិសាលភាព​ធំ​ទូលាយ​ ​ហ៊ុំ​ព័ទ្ធជុំវិញ​រាជធានី​ភ្នំពេញ​ហើយ​នោះ​ ​គឺ​ថែមទាំង​មាន​ភាព​អំណោយផល​យ៉ាង​ប្រសើរ​ ​ទៅលើ​វិស័យ​ពាណិជ្ជកម្ម​ផង​ដែរ​”​។​ ​

​លោក​បន្ត​ថា​ ​“​នៅក្នុង​ខេត្ត​មាន​អ្វី​ៗ​គ្រប់យ៉ាង​ ​ដែល​អាច​អំណោយផល​ដល់​វិស័យ​ពាណិជ្ជកម្ម​ ​និង​សេដ្ឋកិច្ច​ ​ដូចជា​ ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​មានផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ ​មាន​ផែស្ងួត​ ​មាន​រោងចក្រ​ ​សហ​គ្រាស​ធំៗ​ ​ឃ្លាំង​ផ្ទុកទំនិញ​នានា​ ​ក៏ដូចជា​គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ប្រណីត​ ​និង​លំនៅ​ដ្ឋាន​តម្លៃ​មធ្យម​ជាដើម​ ​ដែល​ជួយ​បង្កើត​ឱកាស​ការងារ​ដល់​ប្រជាជន​ជាច្រើន​ម៉ឺន​នាក់​”​។​ ​

​លោក​ឧកញ៉ា​បាន​បញ្ជាក់​ទៀត​ថា​ ​វា​កាន់តែ​ពិសេស​ជាង​នេះ​ទៅទៀត​នោះ​ ​គឺ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​គម្រោង​សាងសង់​ ​ព្រលា​នយន្​ត​ហោះ​មួយទៀត​ ​ដែល​ប្រការ​នេះ​កាន់តែ​ធ្វើ​ខេត្ត​នេះ​ ​មាន​សក្ដានុពល​កាន់​ខ្លាំង​ជាង​មុន​ទ្វេរ​ដង​ ​និង​ជំរុញ​ឱ្យ​តម្លៃ​ដី​នៅក្នុង​ខេត្ត​មួយ​នេះ​ឡើង​កាន់​ខ្ពស់​។​ ​

​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​លោក​បណ្ឌិ​ត​វ៉ាន់​ ​វ៉ា​ត​ក៏បាន​ទទួលស្គាល់​ពី​ភាព​រីកចម្រើន​ ​និង​វឌ្ឍនភាព​យ៉ាង​លឿន​រហ័ស​របស់​ខេត្តកណ្តាល​ផង​ដែរ​។​ ​លោក​បាន​បន្ត​ថា​ ​បច្ចុប្បន្ន​នេះ​ចំពោះ​ខេត្តកណ្តាល​គឺ​កំពុងតែ​មាន​សកម្មភាព​អ​ភិវ​ ​ឌ្ឍ​ជាច្រើន​ ​ក្នុង​នោះ​វិស័យ​អចលនទ្រព្យ​បាន​ដើរ​ឈានមុខ​ ​រាប់ទាំង​គម្រោង​ដែល​មានស្រាប់​ ​និង​កំពុង​ដំណើរការ​បញ្ចប់​គម្រោង​ ​ក៏ដូចជា​គ​ម្រោ​ង​ថ្មី​ៗ​ជាច្រើន​ទៀត​ ​ដែល​នឹង​អនុវត្ត​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​និង​សំណង់​លោក​ប៉ែន​ ​សុផល​បាន​ទទួលស្គាល់​ថា​ ​ខេត្តកណ្តាល​ពិតជា​មាន​សក្តា​នុ​ពល​ខ្លាំង​ ​និង​ជា​ខេត្ត​ដែល​មានការ​រីកចម្រើន​លឿន​បន្ទាប់ពី​រាជធានី​ភ្នំពេញ​ ​ដោយសារ​ខេត្តកណ្តាល​ស្ថិតនៅ​ជាប់​រាជធានី​ភ្នំពេញ​ ​ជា​ខេត្ត​មាន​ប្រជាជន​រស់នៅ​ច្រើន​ ​និង​មាន​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​តភ្ជាប់​ងាយស្រួល​ ​ឆ្លង​ទៅកាន់​បណ្តា​ខេត្ត​នានា​។​

​លោក​បន្ត​ថា​ ​“​ដោយសារ​កៀក​រាជធានី​ភ្នំពេញ​ ​ដែល​ជា​កត្តា​ភូមិ​សាស្រ្ត​អំណោយផល​នេះ​ហើយ​ ​ទើប​ខេត្តកណ្តាល​សម្បូរ​រោងចក្រ​ ​សហគ្រាស​នានា​ ​ដែល​បាន​និង​កំពុង​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ ​និង​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​អ​ភិ​វ​ឌ្ឈ​សេដ្ឋកិច្ច​ ​និង​សង្គម​”​៕​

សម្តេច​តេជោ​​នឹង​​អញ្ជើញ​​បើក​​ការដ្ឋាន​​សាង​សង់​​ព្រលា​នយន្ត​​ហោះ​​ថ្មី​​ខេត្ត​សៀមរាប​​​នៅ​​ពេល​​ឆាប់​ៗ​​នេះ​

0

ដោយ​ ​ស៊ីវ​ ​ម៉េ​ង

​ភ្នំពេញ​៖​ ​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​នឹង​អញ្ជើញ​ជា​អធិបតី​បើក​ការដ្ឋាន​សាង​សង់​ព្រលា​នយន្តហោះ​អន្តរជាតិ​ថ្មី​ ​ក្នុង​ខេត្តសៀមរាប​នា​ពេល​ឆាប់​ៗ​ខាងមុខនេះ​។​ ​នេះ​បើ​តាម​មន្រ្តី​ជាន់ខ្ពស់​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​។​

​លោក​ ​ជា​ ​អូន​ ​អ្នកនាំពាក្យ​និង​ជារ​ដ្ឋ​លេខាធិការ​ ​នៃ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​បាន​មានប្រសាសន៍​ឲ្យដឹង​ ​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី៦​ ​មិនា​កន្លងមក​ថា​ ​ក្រុមការងារ​កំពុង​រៀបចំផែនការ​ ​និង​រៀបចំ​ការដ្ឋាន​ ​ដើម្បី​អញ្ជើញ​សម្តេច​តេជោ​ ហ៊ុន​ ​សែន ​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ទៅ​បើក​ការដ្ឋាន​សាង​សង់​ព្រលា​នយន្តហោះ​តម្លៃ​ប្រមាណ​ ​៩០០លាន​ដុល្លារ​អាមេរិក​នា​ពេល​ឆាប់​ៗ​ខាងមុខនេះ​។​

​លោក​បាន​បន្ត​ថា​ ​“​ខ្ញុំ​មិន​អាច​បញ្ជាក់​បាន​ពេលវេលា​ជាក់លាក់​ទេ​ ​តែ​ពេលនេះ​ក្រុមការងារ​សម្តេច​បាន​រៀបចំ​ហើយ​ ​ដូច្នេះ​ការ​បើក​ការដ្ឋាន​សាងសង់​ផ្លូវការ​នឹង​ចាប់ផ្តើម​ឆាប់​ៗ​នេះ​”​។​ ​លោក​បន្ត​ថា​ ​“​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ខេត្តសៀមរាប​ថ្មី​ ​ជា​ព្រលា​នយន្ត​ហោះ​លំដាប់​អន្តរជាតិ​ ​ដែល​អាច​ចុះចត​យន្តហោះ​ខ្នាត​ធំ​បាន​ ​ដូចគ្នា​នឹង​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ​និង​ព្រលា​នយន្តហោះ​កងកេង​ ​ខេត្ត​ព្រះសីហនុ​ក្រោយពេល​ពង្រីក​រួច​”​។​

​លោក​ ​ជា​ ​អូន​ ​បាន​បន្ត​ថា​ ​បច្ចុប្បន្ន​ក្រុមហ៊ុន​ចិន​ ​ដែល​ទទួលបន្ទុក​សាង​សង់​ព្រលា​នយន្ត​ហោះ​ថ្មី​ ​ដែល​ស្ថិត​ក្នុង​ស្រុក​សូទ្រនិគម​ ​ខេត្តសៀមរាប​កំពុង​ចាប់ផ្តើម​ដំណើរការ​សាងសង់​ ​និង​រៀបចំ​បច្ចេកទេស​មួយចំនួន​ ​ដើម្បី​ឈាន​ទៅ​ពន្លឿន​ការ​សាង​សង់​ព្រលា​នយន្ត​ហោះ​ថ្មីនេះ​ហើយ​។​ ​

លោក​បន្ត​ថា​ ​ក្រោយពេល​សាងសង់​ចប់​ ​វា​នឹង​ក្លាយ​ជា​ព្រលា​ន​លំដាប់​អន្តរជាតិ​មួយ​ ​ក្នុង​ចំ​ណោម​ព្រលា​នយន្តហោះ​លំដាប់​អន្តរជាតិ​នានា​នៅ​កម្ពុជា​។​

​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ ​លោក​ ​ស្រី​ឆាយ​ ​ស៊ី​វលី​ន​ ​បាន​មានប្រសាសន៍​ថា​ ​ការ​សាង​សង់​ព្រលា​នយន្ត​ហោះ​អន្តរជាតិ​ថ្មីនេះ​ ​នឹង​ធ្វើឲ្យ​កម្ពុជា​អាច​ឈាន​ទៅ​មួយ​កម្រិត​ទៀត​ ​ដោយ​យើង​រំពឹង​ថា​នឹង​ទទួល​បាន​យន្តហោះ​ចុះចត​កាន់តែ​ច្រើន​ ​ដែល​នឹង​រួមចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ ​និង​សកម្មភាព​ពាណិជ្ជកម្ម​កើនឡើង​បន្ថែម​ទៀត​នា​ពេល​អនាគត​។​

​លោកស្រី​បន្ត​ថា​ ​“​នៅ​ពេល​ព្រលា​នយន្ត​ហោះ​នេះ​សាងសង់​ចប់​ ​វា​នឹង​ភ្ជាប់​កម្ពុជា​ជាមួយនឹង​តំបន់​ ​និង​ពិភពលោក​កាន់តែ​សកម្ម​ឡើង​ ​ដែល​នឹង​ធ្វើឲ្យ​ខេត្តសៀមរាប​កាន់តែ​មានការ​រីកចម្រើន​លឿន​ថែមទៀត​”​៕​

អ្នកជំនាញ​អះអាង​ថា​ ​ចរន្ត​នៃ​​ការ​វិនិយោគ​​ងាក​​ទៅ​​តំបន់​​ជាយ​ក្រុង​​បាន​​ធ្វើ​ឲ្យ​​​តម្លៃ​​ដី​​កើន​ឡើង​

0

ដោយ​ ​រ៉ា​ណេត

​ភ្នំពេញ​៖​ ​អ្នកជំនាញ​បាន​អះអាង​ស្រដៀងគ្នា​ថា​ ​ចរន្ត​នៃ​ការ​វិនិយោគ​របស់​អ្នក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​បាន​កំពុង​ងាក​ទៅកាន់​តំបន់​ជាយក្រុង​ ​ដែល​ធ្វើឲ្យ​តម្លៃ​ដីធ្លី​នៅ​ជាយក្រុង​ភ្នំពេញ​ឡើងថ្លៃ​។​

​លោក​ ​ង៉ែត​ ​ជូ​ ​អ្នកវិភាគ​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន​ ​Emerging​ ​Market​ ​Consulting​ ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ល្ងា​ថ្ងៃទី៦​ ​មិនា​នេះ​ថា​ ​សម្រាប់​ឆ្នាំ​ ​២០១៩​ ​-​២០២០​ ​នេះ​ ​តម្រូវការ​ទីផ្សារ​នៃ​វិស័យ​អចលនទ្រព្យ​ ​នៅ​មណ្ឌល​ពាណិជ្ជកម្ម​មួយ​នេះ​ ​ទំនងជា​ដល់​វេលា​មួយ​គ្រប់គ្រាន់​ ​ហើយ​បណ្តា​អ្នក​វិនិយោគ​នឹង​ងាក​ ​ទៅ​ចាប់អារម្មណ៍​នៅ​តំបន់​ជាយក្រុង​វិញ​។​ ​

​លោក​បន្ត​ថា​ ​“​នា​ពេល​បច្ចុប្បន្ន​នេះ​ ​បណ្តា​អ្នក​វិនិយោគ​ក្នុង​ស្រុក​និង​អន្ត​តរ​ជាតិ​បាន​បង្ហាញ​ពី​គម្រោង​ ​នៃ​ការ​វិនិយោគ​របស់​ខ្លួន​នៅ​តាម​បណ្តា​ជាយក្រុង​នានា​ ​ដែល​ឱ្យ​តំបន់​ជាយក្រុង​ទាំងនោះ​មាន​សក្ដានុពល​ជា​ខ្លាំង​ ​ខណៈ​កណ្តាល​ក្រុង​កាន់តែ​មាន​ភាព​ចង្អៀត​”​។​ ​

​លោក​ ​ង៉ែត​ ​ជូ​ ​បាន​លើកឡើង​ថា​ ​បច្ចុប្បន្ន​នេះ​ ​បើ​និយាយ​ពី​តម្រូវការ​ទីផ្សារ​នៅក្នុង​រាជធានី​ភ្នំពេញ​ហាក់​មាន​ថមថយ​បន្តិច​ ​ឬ​កៀក​នឹង​ចំណុច​ឆ្អែត​ ​ខណៈ​ដែល​នៅ​មាន​ក្រុមហ៊ុន​មួយចំនួន​ ​បាន​ត្រឹម​បន្តសកម្មភាព​អភិវឌ្ឍ​លើ​គម្រោង​ចាស់​ ​ដែល​នៅសល់​តែ​ប៉ុ​ណ្ណោះ​។​ ​

​លោក​ថា​ ​ពេលនេះ​ចំពោះ​តំបន់​ ​ដែល​មាន​សក្តា​នុ​ពល​លើ​វិស័យ​អចលនទ្រព្យ​ ​និង​មាន​ភាព​ទាក់ទាញ​ ​គឺ​តំបន់​ជាយក្រុង​ ​ហើយក៏​ជា​តំបន់​ដែល​អាច​ផ្តល់​ឱ​កា​សល្អៗ​ជាច្រើន​ដល់​អ្នក​វិនិយោគ​ផង​ដែរ​។​ ​

​លោក​បាន​បញ្ជាក់​ថា​ ​តម្រូវការ​នៅក្នុង​ក្រុង​ពេលនេះ​ ​វា​មិន​មាន​ភាព​ពុះកញ្ជ្រោល​ទៀត​ទេ​ ​ហើយ​បើ​មាន​គឺ​មានតែ​អ្នក​វិនិយោគ​មក​ពីក្រៅ​ស្រុក​តែប៉ុណ្ណោះ​ ​ដែល​អ្នក​ទាំងនោះ​ធ្វើការ​វិនិយោគ​ទៅ​សំ​ណង់​ធំៗ​ ​ដូចជា​ ​អា​ផា​ត​មិន​ ​ឬ​ខុន​ដូ​ជាដើម​ ​។​ ​ដោយឡែក​សម្រាប់​អ្នក​វិនិយោគ​ ​ក៏ដូចជា​អ្នក​អភិវឌ្ឍ​ក្នុង​ស្រុក​វិញ​ ​ភាគច្រើន​គឺ​បាន​ងាក​ទៅកាន់​តំបន់​ជាយក្រុង​ស្ទើរ​ទាំងស្រុង​ ​ដោយសារ​នៅ​តំបន់​ជាយក្រុង​អាច​ផ្តល់​ចំណេញ​ដល់​ពួកគេ​បាន​ច្រើន​។​ ​

​លោក​បាន​បន្ត​ទៀត​ថា​ ​“​ការ​វិនិយោគ​នៅ​តំបន់​ជាយក្រុង​ ​គឺ​មាន​ភាព​ងាយស្រួល​ ​ដោយសារតែ​តម្លៃ​នៅ​មានកម្រិត​ ​និង​មាន​វិសាល​ធំ​ទូលាយ​ ​ហើយ​ការ​វិនិយោគ​ក៏​ស្ថិត​ក្នុង​កម្រិតមធ្យម​ ​និង​ក្រោម​មធ្យម​ ​ដូចជា​ការ​អភិវឌ្ឍ​សំណង់​លំនៅ​ដ្ឋាន​តម្លៃ​មធ្យម​ជាដើម​”​។​

​អ្នកនាង​អាន​ ​សុធី​តា​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ ​CBRE​ ​Cambodia​ ​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ផង​ដែរ​ថា​ ​តម្ល​ដីធ្លី​នៅ​តំបន់​ជាយក្រុង​បាន​និង​កំពុង​ឡើងថ្លៃ​ខ្ពស់​នៅ​ឆ្នាំនេះ​ ​ដោយសារ​ការ​វិនិយោគ​លើ​ហេ​ដ្ឋា​រចនា​សម្ព័ន្ឋ​របស់​រដ្ឋាភិបាល​ ​និង​កំនើ​នប្រ​ជា​សាស្រ្ត​ ​បាន​ទាក់ទាញ​ឲ្យ​ក្រុម​ហ៊ុន​ធំៗ​ជាច្រើន​ពង្រីក​ខ្លួន​ទៅកាន់​តំបន់​ជាយក្រុង​ភ្នំពេញ​ ​ដែល​ជា​តំបន់​មាន​សក្តា​នុ​ពល​សំរាប់​អភិវឌ្ឍន៍​។​

​អ្នកនាង​បន្ត​ថា​ ​“​ការ​ឡើងថ្លៃ​នៅ​តំបន់​ជាយក្រុង​មាន​ភាព​ខុស​ៗ​គ្នា​ ​អាស្រ័យ​លើ​ទីតាំង​ ​និង​សកម្មភាព​នៃ​ការ​វិនិយោគ​របស់​អ្នក​វិនិយោគ​នានា​”​។​ ​អ្នកនាង​បន្ថែម​ថា​ ​“​ផ្នែក​ដែល​លេចធ្លោ​ជាងគេ​វិស័យ​អចលនទ្រព្យ​នា​ឆ្នាំ២០១៩នេះ​ ​គឺ​កំនើន​តម្លៃ​ដីធ្លី​នៅ​ជាយក្រុង​ ​កំនើន​សណ្ឋាគារ​ល្បី​ៗ​ ​និង​ទីផ្សារ​ការិយាល័យ​”​៕​

ចំណេះដឹង​!​ ​តើ​ការនាំចូល​ ​និង​នាំចេញ​រូបិយប័ណ្ណ​បរទេស​​ចូល​ក្នុង​​ប្រទេស​​ធ្វើ​​​បាន​​កម្រិត​ណា​?​

0

ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​ការនាំចូល​រូបិយប័ណ្ណ​បរទេស​មក​ក្នុងទឹក​ដី​កម្ពុជា​ ​ដោយ​គណៈប្រតិភូ​នានា​ ​ភ្ញៀវ​គ្រប់​ប្រភេទ​ ​នីតិបុគ្គល​ ​និង​រូប​វ័ន្ត​បុគ្គល​ដទៃទៀត​ ​ហៅ​កាត់​ថា​ ​“​អ្នកតំណាង​”​ ​ពុំ​មានការ​កម្រិត​បរិមាណ​ទេ​ ​ប៉ុន្តែ​អ្នកដំណើរ​ដែល​នាំចូល​នូវ​រូបិយប័ណ្ណ​បរទេស​ ​មាន​ទឹកប្រាក់​ស្មើ​ឬ​លើស​ពី​ ​១០.០០០​ ​“​មួយ​ម៉ឺន​”​ ​ដុល្លារ​អាមេរិក​ ​ចាំបាច់​ត្រូវ​បំពេញ​ប្រតិវេទន៍​គយ​ ​តាម​នីតិវិធី​កំណត់​ជាធរមាន​ ​ហើយ​ត្រូវ​ប្រគល់ឲ្យ​មន្រ្តី​គយ​ ​សម្រាប់​ពិនិត្យ​ផ្ទៀងផ្ទាត់​នៅពេល​នាំចេញ​ទៅវិញ​។​
​យោង​តាម​ឯក​សា​របស់​អគ្គនាយក​ដ្ឋាន​គយ​ ​និង​រដ្ឋាករ​កម្ពុជា​បាន​ឲ្យដឹង​ថា​ ​អ្នកដំណើរ​ដែល​នាំចេញ​ ​នូវ​រូបិយប័ណ្ណ​បរទេស​ពី​ទឹកដី​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ទឹកប្រាក់​លើស​ពី១០.០០០​“​មួយ​ម៉ឺន​”​ដុល្លារ​អាមេរិក​ ​ឬ​លើស​ពី​ចំនួន​រូបិយប័ណ្ណ​បរទេស​ដែល​សា​ម៉ី​ខ្លួន​បាន​ប្រកាស​ក្នុង​ ​ប្រតិវេទន៍​គយ​នា​ពេល​នាំចូល​ ​ត្រូវ​មានការ​អនុញ្ញាត​ឲ្យ​នាំចេញ​ពី​ធនាគារជាតិនៃកម្ពុជា​ ​និង​ស្ថាប័ន​មានសមត្ថកិច្ច​ពាក់ព័ន្ធ​នានា​។​

​នីតិវិធី​នាំចេញ​រូបិយប័ណ្ណ​
​អ្នកដំណើរ​ដែល​នាំចេញ​រូបិយប័ណ្ណ​បរទេស​ ​ត្រូវ​អនុវត្ត​ដូចតទៅ​៖​
​•​ ​បង្ហាញ​ចំពោះ​មន្រ្តី​គយ​ ​នូវ​លិខិតអនុញ្ញាត​ឲ្យ​នាំចេញ​ដែល​ផ្តល់​ដោយ​ធនាគារជាតិនៃកម្ពុជា​។​
​•​ ​បំពេញ​ប្រតិវេទន៍​គយ​ឲ្យបាន​ត្រឹមត្រូវ​ ​គ្រប់គ្រាន់​ ​និង​ច្បាស់លាស់​
​•​ ​ធ្វើដំណើរ​តាម​មាត់ច្រក​ចូល​-​ចេញ​ ​ដែល​បាន​កំណត់​ដោយ​ភ្នាក់ងារ​មានសមត្ថកិច្ច​។​ ​ការ​យក​រូបិយប័ណ្ណ​ធ្វើដំណើរ​តាម​ច្រក​ផ្លូវ​ផ្សេង​ ​ឬ​ ​ដោយ​អ្នក​កាន់​បញ្ញើ​ដ៏​ទៃ​ ​ក្រៅពី​ម្ចាស់​កម្មសិទ្ធិ​ ​ត្រូវ​ហាមឃាត់​ជាដាច់ខាត​។​
​បំពេញ​ជា​លាយ​ល័ក្ខណ៍​អក្សរ​ឲ្យបាន​ត្រឹមត្រូវ​ ​គ្រប់គ្រាន់​ ​និង​ច្បាស់លាស់​លើ​ប្រតិវេទន៍​គយ​ ​អំពី​ប្រភេទ​និង​ចំនួន​រូបិយប័ណ្ណ​ ​ដែល​មាន​ជាប់នឹង​ខ្លួន​ ​បញ្ញើ​ជាមួយ​អ្នក​ដ៏​ទៃ​ ​បញ្ញើ​តាមយន្តហោះ​ ​ដើម្បី​បង្ហាញ​ដល់​មន្រ្តី​គយ​ដែល​មាន​ភារកិច្ច​ត្រួតពិនិត្យ​ ​នៅក្នុង​ការិយាល័យ​គយ​និង​រដ្ឋាករ​៕​