ព្រលានយន្តហោះតម្លៃ៩០០លានដុល្លារនៅខេត្តសៀមរាបកំពុងឆ្ពោះទៅមុខ

0

ដោយស៊ីវ ម៉េង

ភ្នំពេញ: ព្រលានយន្តហោអលំដាប់អន្តរជាតិតម្លៃ៩០០លានដុល្លារ ដែលស្ថិតក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាបកំពុងដំណើរការសាងសង់សន្សឹមៗ ខណៈការចចាជាមួយក្រុមហ៊ុនវិនិយោគព្រលានយន្តហោះកម្ពុជា ស្ថិតក្នុងភាពមិនច្បាស់លាស់។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា គំរោងសាងសង់ព្រលានយន្តហោះនេះកំពុងឆ្ពោះទៅមុខសន្សឹមៗ និងមិនលឿនតាមអ្វីដែលយើងចង់បាននោះទេ ព្រោះព្រលានយន្តហោះមួយ អាចចំណាយពេលសាងសង់ចន្លោះពេលពី៥ទៅ១០ឆ្នាំ។លោកបន្តថា តាមព៌តមានដែលលោកបានដឹង គឺក្រុមហ៊ុនវិនិយោគព្រលានយន្តហោះនេះ បានឈូសពង្រាបដីជិតរួចរាល់ហើយ ខណៈពេលនេះពួកគេកំពុងធ្វើតេស្តដី និងការងារបច្ចេកទេសច្រើន ដើម្បីឈានទៅបើកការដ្ឋានសាងសង់។

លោកបន្តថា “ការងារបច្ចេកទេស ជាការងារលំបាកស្មុគ្រស្មាញ ដែលអាចចំណាយពេល១ឆ្នាំទៀត ទើបអាចរៀបចំចប់ ព្រោះព្រលានយន្តហោះមួយៗមិនមែនចេះតែធ្វើនោះទេ”។លោកបន្តថា “ខ្ញុំអាចបញ្ជាក់បានថា គំរោងរបស់រដ្ឋាភិបាលនិមួយៗមិនមានការផ្លាស់ប្តូរទេ គ្រាន់តែអ្វីៗអាចដំណើរការបាន គឺត្រូវការពេលវេលាច្រើន”។

លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា គំរោងព្រលានយន្តហោះនេះនឹងសាងសង់ជា ពីរដំណាក់កាល ដោយដំណាក់កាលទី១អាចចំណាយថវិកាប្រមាណ៥៥០លានដុល្លារ និងដំណាក់កាលទី២ នឹងចំណាយថវិកាប្រមាណ៣៥០លានដុល្លារ ដើម្បីពង្រីកទំហំព្រលានយន្តហោះនេះកាន់តែធំ និងអាចចុះចតយន្តហោះធំៗបាន។


ក្នុងកិច្ចប្រជុំជាមួយអភិបាលខេត្តសៀមរាប កាលពីពេលថ្មីៗនេះ លោក Zou Yuhuiនាយករងក្រុមហ៊ុន YUNAN DEVELOPMENT GROUP ដែលជាក្រុមហ៊ុន វិនិយោគព្រលានយន្តហោះនេះ បានស្នើឲ្យអាជ្ញាធរខេត្តសៀមរាប យកចិត្តទុកដាក់លើការ ងារបច្ចេកទេសមួយចំនួន ពិសេសទីតាំងជុំវិញអាកាសយានដ្ឋាននេះ ទាក់ទងនឹងបង្គោលភ្លើង វត្តនៅលើភ្នំ និងគំរោងអភិវឌ្ឍន៍ខេត្ត ដើម្បីធានាសុវត្ថិភាពដល់វិស័យអាកាសចរណ៍។

ព្រលានយន្តហោះនេះមានទីតាំង ស្ថិតនៅក្នុងឃុំតាយែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
លោក Zou Yuhui បានបន្តឲ្យដឹងផងដែរថា រហូតមកទល់ពេលនេះ ក្រុមហ៊ុនបានកំពុងរៀបចំ និងកសាងផែនការមេ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ឋមួយចំនួនរួចហើយ ដើម្បីជំរុញឲ្យដំណើរការសាងសង់ព្រលាននេះ ទទួលបានជោគជ័យតាមការគ្រោងទុក។

ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ហូ វណ្ឌី បានថ្លែងថា នៅពេលព្រលានយន្តហោះនេះសាងសង់ចប់ និងអាចចុះចតយន្តហោះខ្នាតធំបាន វានឹងជួយទាក់ទាញវិស័យអាកាសចរណ៍ភ្ជាប់ជើងហោះហើរកាន់តែច្រើន ពិសេសនឹងនាំមកមិនត្រឹមតែ ភ្ញៀវទេសចរណ៍នោះទេ តែក៏នាំមកនូវវិស័យពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគបន្ថែមទៀតផងដែរ។

លោកបន្តថា “វាជារឿងអបអរសាទរ ចាប់តាំងពីការដាក់ចេញនូវគោលនយោបាយ បើកចំហជើងមេឃរបស់ប្រមុខរដ្ឋាភិបាល វិស័យអាកាសចរណ៍នៅកម្ពុជាមានភាពរីកចម្រើនខ្លាំង ហេតុនេះពេលព្រលាននេះសាងសង់ចប់ នឹងជំរុញវិស័យនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត”៕

ចំណេះដឹងថ្មី: រឿងគួរពិចារណាមុនវិនិយោគលើផ្នែកណាមួយក្នុងវិស័យអចលនទ្រព្

0

ដោយ គង់ សូរិយា

ភ្នំពេញ: ស្របពេលទីផ្សារអចលនទ្រព្យមានសកម្មភាពផុសផុល ការវិនិយោគលើវិស័យនេះទាមទារភាពឆ្លាតវៃផងដែរ ដើម្បីទទួលបានឳកាសចំណេញ និងកាត់បន្ថយហានិភ័យ។

លោកច្រឹក សុខនីមអគ្គនាយកក្រុមហ៊ុន Century21 Mekong ដែលមានជំនាញទិញលក់លំនៅដ្ឋាននៅតាមបុរីនានាបនថ្លែងថា ការទិញអចលនទ្រព្យទាំងនេះ វាអាស្រ័ យលើលក្ខខ័ណ្ឌប្រាក់ចំណូល និងលំហូរសាច់ប្រាក់របស់អ្នកវិនិយោគនិមួយៗ។

វិនិយោគទិញដី
ប្រសិនជាចង់វិនិយោគលើដីធ្លី អ្នកវិនិយោគត្រូវដឹងថា ការវិនិយោគបែបនេះមិនមានលំហូរសាច់ប្រាក់ភ្លាមៗនោះទេ។ ហេតុនេះអ្នកវិនិយោគលើដីធ្លីត្រូវមើលលក្ខខ័ណ្ឌប្រាក់ចំណូលរបស់ខ្លួន ព្រោះប្រសិនជាខ្ចីលុយពីធនាគារទិញដី ហើយស្ថានភាពលំហូរសាច់ប្រាក់របស់ខ្លួន មិនមានភាពល្អប្រសើរគួរកុំទិញអី។ ផ្ទុយទៅវិញ ប្រសិនជាអ្នកវិនិយោគមានសាច់ប្រាក់៥០ភាគរយ ហើយខ្ចីលុយធនាគារ៥០ភាគរយ និងមានលំហូរសាច់ប្រាក់អាចដំណើរការបាន គួរវិនិយោគលើដីធ្លីមានឳកាសចំណេញច្រើនជាង។

ការវិនិយោគលើដីធ្លីគួរមើលតំបន់ ដែលស្ថិតក្នុងផែនការអភិវឌ្ឍន៍របស់ រដ្ឋាភិបាល គួរពិនិត្យលើប្លង់ដីឲ្យបានច្បាស់លាស់ ដើម្បីបញ្ចៀសជម្លោះណាមួយ និងគួរមើលពីសក្តានុពលនៅទីតាំងដីរបស់ខ្លួន។

ទិញផ្ទះល្វែង
ការទិញផ្ទះល្វែង ក៏មានឳកាសចំណេញផងដែរ ហើយក៏ជាការវិនិយោគមានលំហូរសាច់ប្រាក់ផងដែរ ព្រោះផ្ទះល្វែងអាចជួលបាន ប៉ុន្តែអ្នកទិញក៏គួរពិនិត្យមើលលំហូរសាច់ប្រាក់របស់ខ្លួន និងទំហំឥណទានដែលត្រូវខ្ចី និងសងត្រលប់ទៅធនាគារបាន។ ការទិញផ្ទះល្វែងនៅតំបន់សម្រាប់រស់នៅ និងតំបន់ពាណិជ្ជកម្ម ផ្ទះល្វែងនៅតំបន់ពាណិជ្ជកម្ម មានឳកាសចំណេញខ្ពស់ជាង ប៉ុន្តែក៏មានតំលៃថ្លៃជាងតំបន់លំនៅដ្ឋានសម្រាប់រស់នៅធម្មតាផងដែរ។

ការទិញផ្ទះល្វែង ក៏គួរពិនិត្យទៅលើទីតាំង និងលក្ខខ័ណ្ឌច្បាប់ផងដែរ ដើម្បីបញ្ចៀសហានិភ័យ ដែលធ្វើឲ្យអត្រាចំណេញទាប និងមានហានិភ័យខ្ពស់។

ការទិញខុនដូ
ខុនដូជាវិស័យថ្មីមួយ ដែលទើបមានការពេញនិយមជាបណ្តើរៗនៅកម្ពុជា ។ការវិនិយោគលើខុនដូភាគច្រើនផ្តោតសម្រាប់ជួល យកប្រាក់ត្រលប់មកវិញ ប៉ុន្តែការទុកលក់យកចំណេញ មិនទាន់មានឳកាសចំណេញខ្ពស់ទេ ដោយសារលំនៅដ្ឋានជាប់ដី នៅតាមបុរីនានានៅតែមានតម្លសមស្រប និងមានចំនួនច្រើននៅឡើយ។
ហេតុនេះការទិញខុនដូគួរតែវិនិយោគលើទីតាំង ដែលមានការពេញនិយមច្រើនពីអ្នកស្នាក់នៅ ដូចជា ក្នុងសង្កាត់ទន្លេបាសាក់ សង្កាត់ចតុមុខ សង្កាត់បឹងកេងកង១ជាដើម ដែលជាតំបន់មានមនុស្សរស់នៅច្រើន និងមានការពេញនិយម ពីជនបរទេស៕

ឧកញ៉ា​លី យ៉ុង​ផាត់ បោះទុន​ជាង១០លាន​ដុល្លារ​បង្កើត​ទីផ្សារ​លក់​គ្រឿងសំណង់ Global House

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ លោក​ឧកញ៉ា​លី យ៉ុង​ផាត់​បានសម្រេច​ចិត្ត​បោះទុន​វិនិយោគ​ប្រមាណ១០លាន​ដុល្លារ​អាមេរិក ដើម្បី​បើក​ដំណើរការ​មជ្ឈមណ្ឌល​ផ្គត់ផ្គង់​គ្រឿងសំណង់ នៅ​ទីក្រុង​ភ្នំ ពេញ ខណៈ​ទីផ្សារ​ផលិតផល​នេះ​កំពុងមាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ។

ឧបនាយករដ្ឋមន្ត្រី​ជា សុផារ៉ា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ភោ​ធ​មជ្ឈមណ្ឌល​នេះ ដោយ​លោក​បាន​សម្តែង​ការអបអរសាទរ និង​លើកឡើង​ពី​ការវិនិយោគ​នេះ ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្តែង​រប​ស់​កម្ពុជា ខណៈ​វិស័យ​សំណង់ និង​អចលនទ្រព្យ​កំពុងមាន​ការរីកចម្រើន​ខ្លាំង​នៅ​កម្ពុជា។

លោក​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​សប្តាហ៍​មុន ក្នុង​ពិ​ព៌​ណ​ឧស្សាហកម្ម​សំ ណង់​នៅ​សាល​ពិ​ព៌​ណ​កោះ​ពេជ្រ​ថា រយៈពេល១០ខែ​ឆ្នាំ២០១៨នេះ ទំហំ​វិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​សម្រេចបាន​ទឹកប្រាក់​ជិត៥០០០លាន​ដុល្លារ​អាមេរិក។

យោងតាម Facebook Page របស់ Global House បាន​ឲ្យ​ដឹងថា មជ្ឈមណ្ឌល​ផ្គត់ផ្គង់​គ្រឿងសំណង់​នេះ មាន​ទំហំ​ផ្ទៃដី​ប្រមាណ៧ហិកតា និង​មានការ​ផ្គត់ផ្គង់​សម្ភារៈ​សំណង់​គ្រប់​ប្រភេទ​ប្រមាណ១លាន​មុខទំនិញ ដែល​វា​ជា​មជ្ឈមណ្ឌល​ផ្គត់ផ្គង់​គ្រឿងសំណង់​ធំជាងគេ​បំផុត​នៅ​រាជធានី​ភ្នំពេញ។

មាន​ទីតាំងនៅ​ជិត​ផ្សារ​ទំនើប AEON MALL2 ស្ថិតក្នុង​ខ័​ណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ៕

ក្រុមហ៊ុនក្នុងស្រុកធំមួយវិនិយោគគំរោងលំនៅដ្ឋាននៅតាមបណ្តោយផ្លូវជាតិលេខ៣

0

ដោយ វុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុនក្នុងស្រុកធំមួយ បានប្រកាសវិនិយោគសាងសង់លំនៅដ្ឋាន និងលក់ដីឡូត៍នៅតាមបណ្តោយផ្លូវជាតិលេខ៣ ខណៈផ្លូវនេះត្រូវបានរដ្ឋាភិបាលប្រកាសពង្រីកជាបួនគន្លងនាពេលឆាប់ៗខាងមុខនេះ។


គំរោងនេះស្ថិតក្រោមការវិនិយោគរបស់ម្ចាស់បុរីលឹម ឈាងហាក់ ស្ថិតនៅភូមិភៀនសា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ គំរោងនេះស្ថិតនៅលើផ្ទៃដីជិត២ហិកតា ដែលមានការអភិវឌ្ឍសាងសង់ផ្ទះល្វែង និងដីឡូត៍លក់។

នៅក្នុងពិធីបើកសម្ពោធលក់ផ្ទះល្វែង និងដីឡូដិ៍របស់គម្រោងបុរី លឹម ឈាងហាក់ នៅតាមណ្តោយផ្លូវជាតិលេខ៣ ដែលមានចំងាយ១៧គីឡូម៉ែត្រពីរង្វង់មូលចោមចៅ កាលពីថ្ងៃទី២ ខែធ្នូកន្លងមកនេះ លោក អេង លាភា តំណាងក្រុមបេះដូងអ្នកលក់ ដែលទទួលបានគម្រោងលក់ផ្តាក់មុខលើគំរោងនេះបានឲ្យដឹងថា ផ្លូវជាតិលេខ៣នេះ កំពុងត្រូវបានរាជរដ្ឋាភិបាល គ្រោងនឹងពង្រីកប្រមាណ៦០ម៉ែត្រដែលមាន៤គន្លងផ្លូវ ពោលគឺទំហំផ្លូវនេះកាន់តែធំ។

គំរោងនេះនឹងត្រួវពង្រីកចាប់ពីរង្វង់មូលចោមចៅ ទៅដល់ផ្លូវបំបែកទៅខេត្ដតាកែវ និងកំពត ដែលធ្វើអោយនៅតាមបណ្តោយផ្លូវជាតិនេះ កាន់តែមានសត្តានុពលសេដ្ឋកិច្ច។


លោកបន្តថា “នៅពេលផ្លូវជាតិលេខ៣ ស្ថាបនាពង្រីករួចរាល់នឹងធ្វើឲ្យតំបន់នេះ នឹងកាន់តែមានសត្តាពលសេដ្ឋកិច្ចបន្ថែបទៀត ហេតុនេះការទិញផ្ទះល្វែងឬដីឡូត៍នាពេលនេះ សម្រាប់វិនិយោគបន្តនឹងទទួលបានផលចំណេញច្រើន ព្រោះវាមានចម្ងាយត្រឹម ១៧ គីឡូម៉ែត្រពីរង្វល់មូលចោមចៅប៉ុណ្ណោះ”។លោកបន្តថា “តំបន់នេះមានគម្រោងជាច្រើន កំពុងតែមកកាន់ទីនេះ រួមមានតំបន់សេដ្ឋកិច្ចពិសេស រោងចក្រ និងគម្រោងរបស់ បុរី លឹម ឈាងហាក់ជាដើម ដែលកំពុងវិនយោគផ្ទះល្វែងនៅតាមផ្លូវនេះ ហើយផ្លូវជាតិលេខ៣ មានសក្តានុពលមិនចាញ់តំបន់ផ្លូវជាតិលេខ៤ឡើយ ទាំងសកម្មភាពចរាចរណ៍ និសេដ្ឋកិច្ច”។


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាកាលពីពេលថ្មីនេះ បានប្រកាសពីគម្រោងពង្រីកផ្លូវជាតិលេខ៣ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្ដរភាព និងកាត់បន្ថយការកកកស្ទះចរាចរណ៍ សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ គម្រោងពង្រីកផ្លូវនេះ ត្រូវធ្វើឡើងចាប់ពីរង្វង់មូលចោមចៅទៅដល់ផ្លូវបំបែកទៅខេត្ដតាកែវ និងកំពត ដោយផ្លូវនេះនឹងត្រូវពង្រីកទៅជា៤គន្លងផ្លូវ និងមានកន្លែងខ្លះទៀតត្រូវពង្រីកទទឹងផ្លូវដល់ទៅ១២ម៉ែត្រ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។


អតិថិជនចាប់អារម្មណ៍អាចទំនាក់ទំនងលេខទូរស័ព្ទ ០១២ ៤២ ៤៣ ៦៧ /០១៦ ៣៦៦ ៧៦៦ / ០៨៩ ២ ៨៨៨៨៥៕

លោកច្រឹក សុខនីម: ទីផ្សារអចលនទ្រព្យឆ្នាំ២០១៩នឹងមានកំនើន១៥ភាគរយបន្ថែមទៀត

0

ដោយគង់ សូរិយា

ភ្នំពេញ: ស្របពេលឆ្នាំ២០១៨នឹងរំកិលផុតនាពេលឆាប់ៗខាងមុខនេះ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យកម្ពុជាបានសម្តែងសុទិដ្ឋិនិយមថា វិស័យនេះនឹងសម្រេចបានកំនើន១៥ភាគរយបន្ថែមទៀតនៅឆ្នាំ២០១៩ខាងមុខ។

    អគ្គនាយកក្រុមហ៊ុនCentury21 Mekongលោកច្រឹក សុខនីមបានមានប្រសាសន៍​ក្នុងសន្និបាតក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក នៅសណ្ឋាគារសុខានិងរ៉េស៊ីដិនកាលពីរាត្រីថ្ងៃទី១ ធ្នូកន្លងមកថា កំនើនវិស័យអចលនទ្រព្យនៅឆ្នាំ២០១៩ គឺគាំទ្រដោយ​កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ កំនើនសេដ្ឋកិច្ចដ៏រ៉ឹងមាំរបស់កម្ពុជា ពិសេសប្រជា ជនកម្ពុជាចាប់ផ្តើមយល់ពីការវិនិយោគក្នុងវិស័យនេះ។លោកបន្តថា អ្នកវិនិយោគចិន ជប៉ុននឹងចូលមកវិនិយោគកាន់តែច្រើនថែមទៀតនៅកម្ពុជា ទោះជាកម្ពុជាមានបញ្ហាតិចតួចតែរឿងទាំងនោះអាចដោះស្រាយបាន។

លោកបន្តថា “បើធៀបកម្ពុជាជាមួយប្រទេសក្នុងតំបន់អាស៊ាន ប្រទេសកម្ពុជាមាន​សក្តានុពលអចលនទ្រព្យខ្ពស់ ដោយការវិនិយោគនៅកម្ពុជា អ្នកវិនិយោគជាតិ អន្តរជាតិ​នៅទទួលបានប្រាក់ចំណេញខ្ពស់ជាងប្រទេសក្នុងតំបន់”។លោកបន្តថា “អ្នកវិនិយោគបរ​ទេសមួយចំនួន ពួកគេចាត់ទុកកម្ពុជាជាកូននាគនៅអាស៊ី ដោយការវិនិយោគរបស់ពួកគេ ទទួលបានផ្លែផ្កាខ្ពស់ ដែលជាកត្តាទាក់ទាញការវិនិយោគពីបរទេស”។

លោកច្រឹក សុខនីមបានបន្តថា ក្រុមហ៊ុនCentury21 មានទីតាំងនៅប្រទេសចំនួន​៨១ និងមានភ្នាក់ងារលក់ជាង១១ម៉ឺននាក់ និងនៅកម្ពុជាជាង៣០០នាក់ ដែលពួកគេកំពុងចូលរួមដោះស្រាយបញ្ហាទីផ្សារ ដែលនឹងផ្តល់ផលប្រយោជន៍ដល់អ្នកទិញ និងអ្នក​លក់បានផលប្រយោជន៍ដូចគ្នា។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោកបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា​ឆ្នាំនេះនឹងសម្រេចបានកំនើន៧,១ភាគរយ និងឆ្នាំ២០១៩ខាងមុខនឹងសម្រេចបានកំនើនក្នុងរង្វង់៧ភាគរយបន្តទៀត។

ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ប្រចាំកម្ពុជា បានថ្លែងឲ្យដឹងក្នុងជំនួនជាមួយ​ឧបនាយករដ្ឋមន្រ្តីគាត ឈន់ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចកម្ពុជាកាលពីពេលថ្មីៗនេះថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំនើន៧ភាគរយ ក្នុងរយៈពេលវែងបន្តទៀត៕

សន្និបាតក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកបានធ្វើឲ្យទីផ្សារកាន់តែមានទំនុកចិត្ត

0

ដោយស៊ីវ ម៉េង

ភ្នំពេញ: សន្និបាតក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក Century21 Cambodia និងក្រុមគ្រួសារ 21 office មានសេចក្តីរីករាយ និងមោទនភាព ដែលបានរៀបចំសន្និបាតប្រចាំឆ្នាំនិងលើកដំបូងនៅកម្ពុជា ដើម្បីបង្ហាញពីសក្តានុពល និងផ្សព្វផ្សាយពីទីផ្សារអចលនទ្រព្យកម្ពុជាទៅកាន់ពិភពលោក។

ការចូលរួម និងការអបអរសាទរនៅក្នុងឪកាសដ៏ប្រសើរនេះផងដែរ ក៏គឺជាការផ្តល់ពានរង្វាន់ដល់ភ្នាក់ងារដែលធ្វើបានល្អ ហើយវាជាកិត្តិយស់របស់យើងសម្រាប់ក្រុមគ្រួសារ Century 21 Global មកពី America Century 21 LLC HQ office, Century 21 SGR from Chicago, Century 21 Taiwan, Century 21 Japan, Century 21 south Korea, Century 21 Singapore & Hong Kong។ យើងរីកចម្រើនកាន់តែធំ និងខ្លាំងនៅក្នុងប្រទេសកម្ពុជា ដោសារតែ ការផ្តល់ដំបូន្មានល្អ និង កិច្ចសហការដែលអ្នកទាំងអស់គ្នាផ្តល់អោយយើងនៅក្នុងប្រទេសកម្ពុជា។

ការចូលរួម និងការអបអរសាទរនៅក្នុងឪកាសដ៏ប្រសើរនេះ ក៏គឺជាការផ្តល់ពានរង្វាន់ដល់ភ្នាក់ងារដែលធ្វើបានល្អ ហើយវាជាកិត្តិយស់របស់យើងសម្រាប់ក្រុមគ្រួសារ Century 21 offices មកពីប្រទេស សឹង្ហបុរី ហុងកុង ជប៉ុន តៃវ៉ាន់ កូរ៉េខាងត្បូង និងប្រទេសសហរដ្ឋអាមេរិក។ សន្និបាតដ៏ធំនេះមានការចែករំលែកចំណេះដឹង បទពិសោធន៍ពីអ្នកជោគជ័យ និងថ្នាក់ដឹកនាំក្រុមហ៊ុនអចលនទ្រព្យមកពីជាង១០ប្រទេស កាន់តែធ្វើឲ្យទីផ្សារអចលនទ្រព្យកម្ពុជាទទួលបានទំនុកចិត្ត និងឈានឆ្ពោះទៅកាន់ពិភពលោកតាមរយៈការចងបណ្តាញការងារ និងការផ្សព្វផ្សាយសក្តានុពលពីវិស័យនេះទៅកាន់ពិភពលោកកាន់តែទូលំទូលាយជាងមុន។

ក្រុមហ៊ុន Century 21 គឺជាម៉ាកយីហោអចលនទ្រព្យដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីការចាប់ផ្តើមដំណើរការកាលពី៤ឆ្នាំមុន យើងចាប់ផ្តើមរីកចម្រើនកាន់តែខ្លាំងទៅៗ ដោយសារតែគេទទួលស្គាល់ទៅលើក្រមសីលធម៌ការងារភាពស្មោះត្រង់ ភាពជឿជាក់ និងបណ្តាញនៅទូទាំងពិភពលោក ដែលមានជាង ៨១ ប្រទេសជាមួយនឹងភ្នាក់ងារចលនទ្រព្យដែលមានជំនាញ និងការិយាល័យ ៨,៨០០ ការិយាល័យ។

នាយិកាក្រុមហ៊ុនអចលនទ្រព្យCentury21 Cambodia អ្នកនាងGrace Rachy Fongបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ព្រឹត្តិការណ៍នេះមិនធ្លាប់មាននៅកម្ពុជា ហើយកម្ពុជាជាប្រទេសទី៧៥ ដែលមាននាំយកមកនូវសិទ្ឋអាជីវកម្មពីក្រុមហ៊ុនCentury21ពិភពលោក ដែលបច្ចុប្បន្នCentury21 បានពង្រីកទីតាំងនិងការិយាល័យរហូតដល់៨១ប្រទេសរួចហើយ។

អ្នកនាងបន្តថា “នេះជាលើកទី១ដែលកម្ពុជារៀបចំព្រឹត្តិការណ៍នេះ ដើម្បីបង្ហាញពីកំលាំងនៃការរួបរួមរបស់យើង និងបង្ហាញពីសក្តានុពលនៃCentury21 Cambodiaពិសេសការផ្តល់ទំនុកចិត្តក្នុងទីផ្សារពីសេវាកម្មរបស់យើង”។

អ្នកនាង Grace Rachny Fong បានបន្តថា កម្មវិធីនេះនឹងបង្ហាញពីឳកាសនៃការវិនិយោគ និងទាក់ទាញការវិនិយោគពីអ្នកវិនិយោគអន្តរជាតិមកកម្ពុជា ព្រោះភ្ញៀវខ្លះពួកគេមិនធ្លាប់មកកម្ពុជា ហេតុនេះពេលពួកគេមកកាន់កម្ពុជា ពួកគេនឹងចាប់យកឳកាសចេញពីទីនេះ និងផ្សព្វផ្សាយពីសក្តានុពលវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាទៅ
កាន់ពិភពលោក។

សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុង រក្សាបាននូវកំណើន៧% អស់រយៈពេលជាង២០ឆ្នាំកន្លងនេះ បង្ហាញថាប្រទេសកម្ពុជា ជាប្រទេសមានការអភិវឌ្ឍរីកចម្រើនច្រើនជាងគេ នៅក្នុងតំបន់។នេះគឺជាលទ្ធផលនៃស្ថិរភាពនយោបាយ សង្គមនិងសេដ្ឋកិច្ចរបស់កម្ពុជា និងអ្នកវិនិយោគបរទេសនៅក្នុងរដ្ឋាភិបាល។ លើសពីនេះទៀតរដ្ឋាភិបាល បានធានាមិនឱ្យមានភាពជាម្ចាស់នៃការវិនិយោគ និងភាពងាយស្រួលនៃការធ្វើមាតុភូមិនិវត្តន៍ដើមទុន និងប្រាក់ចំណេញ។

នេះបានទាក់ទាញវិនិយោគបរទេសកាន់តែច្រើន រួមបញ្ចូលទាំងស័យអភិវឌ្ឃនអចនលទ្រព្យ ពីប្រទេសជប៉ុន សឹង្ហបុរី ម៉ាឡេស៊ី ចិន តៃវ៉ាន់ កូរ៉េខាងត្បូង និងប្រទេសដទៃទៀត វិនិយោគនៅក្នុងប្រទេសកម្ពុជា ការបង្កើតតម្រូវការសម្រាប់អចលនទ្រព្យពាណិជ្ជកម្ម និងលំនៅដ្ឋាន។ វិនិយោគភាគច្រើនគឺនៅក្នុងទីក្រុង រួមមានភ្នំពេញ ក្រុងព្រះសីហនុ កែប កំពត និងសៀមរាប ។ខេត្តកោះកុងមានមនុស្សកាន់តែច្រើនឡើងៗ កំពុងធ្វើចំណាកស្រុកពីតំបន់ជនបទ ចូលទៅកាន់ទីក្រុងដើម្បីស្វែងរកការងារធ្វើ និងបង្កើតមុខរបសផ្សេងៗ ។

លោកគុយ វ៉ាតប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនCentury21 Cambodiaបានថ្លែងឲ្យដឹងផងដែរថា នេះជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលយើងអាចពង្រីកការផ្សព្វផ្សាយពីសក្តានុពលនៃវិស័យសំណង់ និងអចលនទ្រព្យកម្ពុជាទៅកាន់ពិភពលោក និងជាការពង្រីកទីផ្សារ និងឪកាសសម្រាប់ក្រុមហ៊ុនជាសមាជិកCentury21 Familyទៅកាន់ទីផ្សារនៅក្រៅប្រទេស។ លោកបន្តថា ដើម្បីពង្រីកទីផ្សារទៅក្រៅប្រទេសបាន ក្រុមហ៊ុនភ្នាក់ងារ អចលនទ្រព្យCentury21 ត្រូវឆ្លងកាត់ប្រព័ន្ឋការងារទាំងនេះ ដើម្បីពួកគេអាចធ្វើការជាមួយភ្នាក់ងារនៃក្រុមហ៊ុនCentury21 នៅអន្តរជាតិបាន។

លោកបន្តថា “ចង់មិនចង់ទីផ្សាររបស់យើងនឹងរីកទៅកាន់បរទេស ហេតុនេះការចាប់បានឳកាស និងពង្រីកសក្តានុពលនៃក្រុមហ៊ុននិមួយៗ វាអាស្រ័យលើសេវាកម្មនិងទំនុកចិត្តដែលពួកគេផ្តល់ឲ្យដៃគូ”។

ជាមួយនឹងកំនើនសេដ្ឋកិច្ចរ៉ឹងមាំសម្រាប់រយៈពេលវែងបន្ថែមទៀត កាលពីពេលថ្មីៗនេះធនាគារពិភពលោក បានបញ្ចេញរបាយការណ៍ថ្មីៗ របស់ខ្លួនពាក់ព័ន្ធនឹងសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ ២០១៨នេះកាលពី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ ថា សេដ្ឋកិច្ចរបស់កម្ពុជានឹងបន្តកើនឡើងជាងឆ្នាំ ២០១៧ ពោលគឺនឹងអាចដល់ ៧.១ % នៃផលិតក្នុងស្រុក សម្រាប់ឆ្នាំ ២០១៨ នេះ។

ឧស្សាហកម្មសំណង់អគារ គឺត្រូវបានគេចាត់ទុកជាមួលដ្ឋានគ្រឹះសេដ្ឋកិច្ចមួយក្នុងចំណោមមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផ្សេងទៀត ដូចដែលមានភស្តតាងស្រាប់ ដោយមានការផ្លាស់ផ្តូអគារខ្ពស់ជាច្រើននាពេបច្ចុប្បន្នទៅជាអគារខ្ពស់កប់ពពក ការសាងសង់ទីក្រុរណប ខុនដូ បុរី ផ្សារទំនើប ការិយាល័យពាណិជ្ជកម្ម និងវិឡាកូនកាត់ជាដើម។

ភ្នាក់ងារអចលនទ្រព្យកាន់តែច្រើន គឺនឹងមានការបណ្តុះបណ្តាលអោយមានជំនាញពិតប្រកដដូចភ្នាក់ងារក្រុមគ្រួសារ Century 21 Cambodia Family offices ។ ពួកគេត្រូវបានគេបង្រៀនគ្រប់ចំនុចពី អចលនទ្រព្យ និងតម្រូវការដែលត្រូវប្រកាន់ភ្ជាប់ ដើម្បីធ្វើការអោយក្រមសីលធម៌ការងារវិជ្ជាជីវៈ និងស្មោះត្រង់កក្នុងការបំរើដល់អតិជនរបស់ពួកគេ៕

កម្ពុជា និង​ថៃ សម្រេចបាន​ទំហំ​ពាណិជ្ជកម្ម ៧ប៊ី​លាន​ដុល្លារ​អាមេរិក នៅត្រឹម​ត្រីមាស​ទី៣ នៃ​ឆ្នាំ២០១៨

0

ដោយ​វុត្ថា

ភ្នំពេញ៖ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ថៃឡង់​ដ៍ បាន​កើនឡើង​រហូតដល់​ជាង ៧ប៊ី​លាន​ដុល្លារ នៅត្រឹម​បំណាច់​ខែតុលា ឆ្នាំ២០១៨ ដែលជា​សញ្ញាណ​វិជ្ជមាន​សម្រាប់​កិច្ច​សហ​ប​ត្តិ​ការ​ប្រទេស​ទាំងពីរ ខណៈដែល​ប្រមុខ​រាជរដ្ឋាភិបាល គ្រោង​បង្កើន​ទំហំ​ពាណិជ្ជកម្ម ឱ្យបាន​ដល់ ១៥ ប៊ី​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ២០២។

នៅក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ផាន់​យ៉ា​រ៉ា​ក់ ប៉ុល​ធូប ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា នាឱកាស​ចូលរួម​ពិធីបុណ្យ​ជាតិ​ថៃ ដែល​រៀបចំឡើង​នៅ​ស្ថានទូត​ថៃឡង់​ដ៍​ប្រចាំ​នៅ​កម្ពុជា កាលពី ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯ​លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បានបង្ហាញ​សុទិដ្ឋិនិយម​ថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-ថៃឡង​ដ៍ នឹង​បន្ត​កើនឡើង​ថែមទៀត ហើយ​ឈានទៅ​សម្រេច​តាម​ផែនការ​ដែល​បានកំណត់ ដោយសារ​ប្រទេស​ទាំងពីរ មាន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ។

លោក​រដ្ឋមន្ត្រី ក៏បាន​អះអាង​ប្រាប់ ឯកឧត្តម​ឯកអគ្គរាជទូត​ថា កម្ពុជា​នឹង​បន្តធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ថៃឡង់​ដ៍ ជាពិសេស​ក្នុងពេលដែល​ប្រទេស​ថៃឡង់​ដ៍ ធ្វើជា​ប្រធាន​អាស៊ាន នៅក្នុង​ឆ្នាំ២០១៩ ខាងមុខ សំដៅ​ធ្វើ ឱ្យ​ការចរចា​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ RCEP អាច​បញ្ចប់​ដោយ​ជោគជ័យ​នៅក្នុង​ឆ្នាំក្រោយ ដើម្បី​ធានា​ការធ្វើ​ពិពិធ​កម្មវិស័យ​នាំចេញ​របស់​កម្ពុជា។

បន្ថែម​លើ​នោះ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា លោក​រដ្ឋមន្ត្រី ក៏បាន​សម្តែង​នូវ​ការអបអរសាទរ និង​បាន​ជូនពរ​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ ដែល​កំពុង​ប្រារព្ធ​បុណ្យជាតិ​ទូទាំងប្រទេស ដើម្បី​រំលឹក​ដល់​ថ្ងៃកំណើត​របស់​អតីតព្រះមហាក្សត្រ​ថៃ Bhumibol Adulyadej ដែលមាន​គុណូបការៈ​យ៉ាង​លើសលុប និង​ទទួលបាន​ការគោរព​ស្រឡាញ់​ពី​សំណាក់​ប្រជាជន​ថៃ​គ្រប់​ស្រទាប់វណ្ណៈ។

ជាការ​ឆ្លើយតប លោក​ផាន់​យ៉ា​រ៉ា​ក់ ប៉ុល​ធូប បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​គាំទ្រ និង​ជួយ​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ថៃឡង់​ដ៍ ឱ្យ​កាន់តែ​រីកចម្រើន​ឥតឈប់ឈរ។

លោក​ឯកអគ្គរាជទូត ក៏បាន​សន្យា​បន្ត​ពង្រីក​ការតភ្ជាប់​ព្រំដែន​រវាង​កម្ពុជា និង​ថៃឡង់​ដ៍ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ តាមរយៈ​ការផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ក៏ដូចជា​ការបង្កើត និង​អភិវឌ្ឍន៍​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទាល និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ដោយ​ប្រើប្រាស់​មូលនិធិ​របស់​ម្ចាស់​ក្ស​ត្រី មហា​ចក្រី ស៊ូ​រិ​ន​ដន៕

ស្វែងយល់​ពី​អាស៊ាន! រដ្ឋាភិបាល​ម៉ាឡេស៊ី ចាប់ផ្ដើម​គិតគូ​ពី​ការសាងសង់​លំនៅដ្ឋាន​តម្លៃ​សមរម្យ​ជូន​ប្រជាពលរដ្ឋ​របស់ខ្លួន

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាល​របស់​ប្រទេស​ម៉ាឡេស៊ី​តាមរយៈ​អាជ្ញាធរ​លំនៅដ្ឋាន​បាន​សន្យា​យ៉ាង​មុត​មុំ​ា និង​បានធ្វើ​យុទ្ធនាការ​ក្នុង​ការសាងសង់​លំនៅដ្ឋាន​ដែល​តម្លៃ​សមរម្យ​ជូន​ដល់​ប្រព​រល​ដ្ឋ​អោយ​គ្រប់​តម្រូវការ​ចំនួន ១លាន​ខ្នង​ផ្ទះ​ក្នុង​រយៈពេល ១០ ឆ្នាំ។

លោកស្រី Zuraida Kamaruddin អជ្ញាធរ​លំនៅដ្ឋាន​រប​ស់​ប្រទេស​ម៉ាឡេស៊ី បានអោយដឹងថា អាជ្ញាធរ​បានធ្វើ​ការសិក្សា និង​វាយតម្លៃ​រួចរាល់​ហើយ​ទៅលើ​ការអភិវឌ្ឍន៍​នៃ​គម្រោង​លំនៅដ្ឋាន​រវាង​រដ្ឋាភិបាល និង​ក្រុមហ៊ុន​អភិវឌ្ឍ និង​សាងសង​របស់​ឯកជន កាលពីពេល​ថ្មី​នេះ ជាមួយនឹង​គោលដៅ​សាងសង់​អោយបាន​ចំនួន ១០ ម៉ឺន​លំនៅដ្ឋាន​នៅក្នុង​រយៈពេល​មួយឆ្នាំ ។

លោកស្រី​បន្តថា យុ​ទ្ធា​នា​ការសាងសង់​លំនៅដ្ឋាន​ដែលមាន​តម្លៃ​សមរម្យ​ជូន​ប្រជាពលរដ្ឋ​នេះ ស្របទៅនឹង​ការសន្យា​របស់​គណបក្ស​កាន់អំណាច​របស់​ប្រទេស​ម៉ាឡេស៊ី ដែល​បានធ្វើ​ការសន្យា​កាលពី​យុទ្ធនា​ឃោសនាបោះឆ្នោត​ថ្នាក់ជាតិ​កាលពី​កន្លងទៅនេះ។

បើតាម​ការចុះផ្សាយ​សារព័ត៌មាន Malay Mail ដោយបាន​ស្រង​សំដី​របស់​លោកស្រី Kamaruddin អោយដឹងថា  រដ្ឋាភិបាល​បាន​នឹង​កំពុង​សាង​ប្រព័ន្ធ​ទិន្ន័យ​ដ៏​ធំ​មួយ ដែល​អាច​ទទួលបាន​ទិដ្ឋភាព​ទូទៅ និង​ការ​ព្យាករ​អំពី​តម្រូវការ​លំនៅដ្ឋាន​រប​ស់​ម៉ាឡេស៊ី និង​ដើម្បី​វាយតម្លៃ​អោយបាន​ត្រឹមត្រូវ​ជាង​មុននឹង​អាច​កំណត់​បាន​នូវ​តម្រូវការ​លំនៅដ្ឋាន​នាពេល​អនាគត។

លោកស្រី​បន្តទៀតថា​ប្រព័ន្ធ​ទិន្នន័យ​នេះ នឹង​កំណត់​ទីផ្សារ​ក្នុងស្ថានភាព​ការផ្គត់ផ្គង់​លើស​តម្រូវការ​ជាមួយនឹង​តម្លៃ​លំនៅដ្ឋាន​មិន​ស្មើរ​ជាមួយ​ប្រភេទ​ប្រាក់ចំណូល និង មិនមែនជា​ទីកន្លែង​យុទ្ធសាស្ត្រ។ ប្រការនេះ មិន​ដូច​ស្ថានភាព​នាពេល​បច្ចុប្បន្ន​ឡើយ ដែលមាន​លំនៅដ្ឋាន​ច្រើន ជាង​អ្នកទិញ ជាមួយនឹង​ប្រភេទ​លំនៅដ្ឋាន និង​ទីតាំង​មិន​សមរម្យ​ថែមទៀត៕

ចំណុចសំខាន់ៗចំនួន៦ សម្រាប់​ពិចារណា​មុន​ទិញ​ដីឡូត៍

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ស្របពេល​ទីផ្សារ​ដីឡូត៍​បន្ត​កើនឡើង បញ្ហា​ប្រឈម​ជាច្រើន​ក៏​បាននិងកំពុង​កើតមាន​ជាបណ្តើរៗផងដែរ ដោយសារ​ម្ចាស់​ដីឡូត៍​មួយចំនួន​បាន បោកប្រាស់​អតិថិជន​របស់ខ្លួន។

ថ្ងៃនេះ​ស្ថាបនិក​គេហទំព័រ​អចលនទ្រព្យ និង​សេដ្ឋកិច្ច​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា គឺ Propertyarea.asia លោក​លាង​គង់ យិន សូម​បង្ហាញ​នូវ​ចំណុចរសើប​មួយចំនួន ដែល​បាននិងកំពុង​កើតមាន។

ទី១ ការ​កក់​ប្រា​ក់ដោយ​គ្មាន​ប្លង់

បច្ចុប្បន្ននេះ​ម្ចាស់​ដីឡូត៍​ជាច្រើន បាន​លក់​ដី​ដល់​អតិថិ​ជន តាមរយៈ​កិច្ចព្រមព្រៀង​គ្នា​រវាង​អតិថិជន និង​ក​ក្រុមហ៊ុន ដោយ​គ្មាន​ការដឹក​លឺ​ពី​អាជ្ញាធរ​ដែនដី ឬ​មន្ត្រី​ជំនាញ​សូ​រិ​យោ​ដី​ឡើយ។ ករណីនេះ ជា​ចំណុច​មាន​ហានិភ័យ​ខ្ពស់ ព្រោះ​ម្ចាស់​ដីឡូត៍​ខ្លះ តម្រូវ​ឲ្យ​អតិថិជន​បង់ប្រាក់រ​ហូ​តដល់១០០ភាគរយ ទើប​ចេញ​ប្លង់​ស្របច្បាប់​ឲ្យ។

ករណីបែបនេះ ជា​ហានិភ័យ​ខ្ពស់បំផុត ព្រោះ​ពេល​បង់លុយ​គ្រប់ ម្ចាស់​ដីឡូត៍​បាន​ប្តួ​រ​ម្ចាស់ ឬ​ផ្ទេរ​ប្លង់​រ៉ឹង​ទៅ​ឲ្យ​អ្នកផ្សេង ឬ​ប្លង់​នោះ​នៅជាប់​នឹង​ធនាគារ ពិតជា​គ្រោះថ្នាក់​បំផុត​សម្រាប់​អ្នកទិញ ឬ​មាន​វិវាទ​កើតឡើង ដែល​នាំ​រឿង​ស្មុ​គ្រ​ស្មាញ​ជាច្រើន ដែល​យើងទាំងអស់គ្នា​មិន​ចង់បាន។

ទី២ ការ​បង្វែរ​សាច់រឿង

ករណី​ពុះ​ដីឡូត៍​កើតឡើង​ជាក់ស្តែង​មួយកន្លែង បាន​កើតឡើង​រួចទៅហើយ គឺ​ស្ថិតនៅ​ទីតាំង​ក្បែរ​បុរី​ពិភពថ្មី​ឈូក​វ៉ា២ ដែលមាន​ក្រុមហ៊ុន​មួយ​ពុះ​ដីឡូត៍​លក់​នៅពេល​ដី​ទីនោះ​មានតម្លៃ​ទាប ប៉ុន្តែ​ពេល​បុរី​ពិភពថ្មី២ប្រកាស ដី​នៅ​តំបន់​នោះបាន​ឡើងថ្លៃ​ខ្ពស់ ដែល​បានធ្វើ​ឲ្យ​ម្ចាស់​ដីឡូត៍​នោះ ក្រឡុក​អតិថិជន​តាម      រយៈ​ការផ្តល់ប្រាក់​សំណង ឬ​សុំ​ដោះដូរ​ដី ក្នុង​ហេតុផល​មិនចេះចប់​មិនចេះហើយ។

អ្នកទិញ​ដីឡូត៍​នៅ​ទីនោះ មាន​ភាពស្រដៀងគ្នា​នឹង​ករណី​ទី១ដែរ ដោយ​ម្ចាស់​ដីឡូត៍ និង​អ្នកទិញ​បាន​ព្រមព្រៀងគ្នា​រវាង​ក្រុមហ៊ុន និង​ក្រុមហ៊ុន ដោយ​គ្មាន​ការដឹក​លឺ​ពី​អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​សូ​រិ​យោ​ដី។

ករណីនេះ​ជនរងគ្រោះ បានដាក់​ពាក្យបណ្តឹង​ទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​រួចហើយ ប៉ុន្តែ​ការដោះស្រាយ​វិវាទ​នេះ​មិនទាន់​បញ្ចប់​ទេ។

ទី៣ ករណី​មិន​បំបែក​ក្បាលដី

ករណី​មិន​បំបែក​ក្បាលដី មាន​ភាពស្រដៀងគ្នា​នឹង​ករណី​ទី១ និង​ទី២ ដែរ ដែល​ម្ចាស់​ដីឡូត៍ បាន​លក់​ដី​ដឹងលឺ​ត្រឹម​អាជ្ញាធរ​ឃុំ ឬ​សង្កាត់ ប៉ុន្តែ​មិនបាន​បំបែក​ក្បាលដី​ដល់​អ្នកទិញ ក្នុងពេល​ដី​នោះ​ស្ថិតនៅ​ជា​ប្លង់​រ៉ឹង​នៅឡើយ ហើយ​ជា​អាជ្ញាធរ​មូលដ្ឋាន ដែល​អនុវត្តន៍​ច្បាប់​នៅ​ទន់ខ្សោយ​បានធ្វើ​មិនដឹង មិនលឺ​ពី​ភាពខុស​ច្បាប់​នេះ។

អាជ្ញាធរ​ឃុំ សង្កាត់​មិនមាន​សមត្ថកិច្ច​ប្រថាប់ត្រា ស្របច្បាប់​លើ​ភាពជា​កម្ម​សិ​ទ្ឋ​នៃ​ដី​ណាមួយ​ទេ មាន​សិ​ទ្ឋ​ត្រឹមតែ​ប្រដាប់​ត្រា​ដឹងលឺ​តែប៉ុណ្ណោះ។

ករណីបែបនេះ​បាន និង​កំពុង​កើតមាន​ជាច្រើន នៅក្នុង​ទីផ្សារ​ដីឡូត៍​នាពេល​សព្វថ្ងៃនេះ។

ទី៤ ការយក​ដី​អ្នកផ្សេង​មក​លក់

ករណីបែបនេះ​បាន​កើតមាន​ផងដែរ នៅក្នុង​តំបន់ភ្នំ​ប្រ​សិ​ទ្ឋ ជា​កន្លែង​ពុះ​ដីឡូត៍​បាន​រីក​ដូច​ផ្សិត។ មាន​ក្រុមហ៊ុន​មួយ គ្រាន់តែ​កក់​លុយ​ម្ចាស់​ដី១០ទៅ២០ភាគរយ ក៏បាន​ពុះ​ដី​នោះ​ជា​ឡូត៍ ដើម្បី​លក់​ជូន​អ្នកទិញ​ឬ​អតិថិជន ដោយ​សន្យា​បង់ប្រាក់​បង្គ្រប់​នៅពេល​ក្រោយ។

នៅពេល​ក្រុមហ៊ុន​នោះ មិន​បង់លុយ​តាម​ការសន្យា ម្ចាស់​ដី​បាន​រឹបអូស​យក​ដី​របស់ខ្លួន​ឡើងវិញ ដែល​ធ្វើ​ឲ្យ​អ្នកទិញ​ដីឡូត៍​ក្នុង​គំរោង​នោះ ជួប​បញ្ហា​ជាច្រើន មិនអាច​ដោះស្រាយបាន​រហូត​បាត់បង់​លុយ​គួរ​ឲ្យ​សោកស្តាយ។

ទី៥ ការទិញ​ដីឡូត៍​វិនិយោគ​មិនសូវមាន​ផលចំណេញ​ទេ

ម្ចាស់​ដីឡូត៍​ភាគច្រើន បាន​ទិញ​ក្នុង​តម្លៃថោក និង​លក់​វិញ​ក្នុងតម្លៃ​ថ្លៃ​ដែល​ធ្វើ​ឲ្យ​អត្រា​ចំណេញ​ពី​ការវិនិយោគ (Return of investment) តិច ដោយសារ​ម្ចាស់​ដី​បាន​យកចំណេញ​កប់​ព​ព​ករួ​ច​ទៅហើយ។ ចំណុច​មួយទៀត ម្ចាស់​ដីឡូត៍​មួយចំនួន​បាន​តម្រូវ​ឲ្យ​បង់ប្រាក់ ដោយ​អះអាងថា​គ្មាន​ការប្រាក់ ប៉ុន្តែ​តាមពិត​ពួកគេ​បាន​បង្កប់​អត្រា​ការប្រាក់​ក្នុងនោះ​រួចទៅហើយ។

ទី៦ ទីតាំង​ដីឡូត៍​មិន​ងាយ​អភិវឌ្ឍន៍

តំបន់​ដីឡូត៍​ពុះ​លក់ ជា​តំបន់​ដែល​មិន​ងាយ​អភិវឌ្ឍន៍​នោះទេ ដោយសារ​អ្នកទិញ​ភាគច្រើន រង់ចាំ​ទុក​លក់​យកចំណេញ និង​រង់ចាំ​មើលគ្នា ខណៈ​ដីឡូត៍​ទាំងនោះ មិនមាន​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ច្បាស់លាស់ និង​មិនមាន​ប្លង់​អភិវឌ្ឍន៍​ច្បាស់លាស់។

កត្តា​មួយទៀត ដែល​អ្នកទិញ​ដីឡូត៍​គួរ​ពិចារណា គឺ​សំណង់​នៅ​តំបន់​ដីឡូត៍​ភាគច្រើន មិនមាន​របៀបរៀបរយ​នោះទេ ដោយសារ​ម្ចាស់​ដី​សាងសង់​ផ្ទះ​តាម​ម៉ូត ដែល​ខ្លួនឯង​ស្រលាញ់រៀងៗខ្លួន ដោយសារ​មិនមាន​ការកំណត់​ឬ​ការ​ឌី​សាញ​គំរោង​ច្បាស់លាស់​ពី​ម្ចាស់​ដីឡូត៍​នោះ។

អ្នកលក់​ដីឡូត៍៩៩ភាគរយ ពេល​លក់​អស់​ដី​របស់ខ្លួន មិនបាន​នៅ​គិតគូរ​ពី​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ឬ​ការគ្រប់គ្រង​ដី​ដែល​ខ្លួន​បាន​ពុះ​ឡូត៍​លក់​នោះទេ៕

បុរី​ប៉េង ហួត កំណត់​កាលបរិច្ឆេទ​នៃ​ការ​បញ្ចុះតម្លៃ​លំនៅដ្ឋាន​នៅ​ផ្លូវ ៦០ម៉ែត្រ

0

ដោយ រតនៈ

ភ្នំពេញ៖  ក្រុមហ៊ុន​បុរី ប៉េង​ហួត​គ្រុប​បាន​បន្ត​បញ្ចុះតម្លៃ៥ភាគរយ ពី​ហ្ស​ប​ហោ​ស៍​ក្លាស​ស៊ិ​ក ក្នុង​គម្រោង​ដឹ​ស្តា ដាយ​មិន(ផ្លូវ៦០ម៉ែត្រ) ដែលមាន​សុពលភាព​ត្រឹម​ដំណាច់ឆ្នាំ២០១៨ នេះ​ទៀត​តែប៉ុណ្ណោះ។

យោងតាម​សេចក្តីប្រកាស​ព៌​ត​មាន​របស់​ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹងថា ហ្ស​ប​ហោ​ស៍​ក្លាស​ស៊ិ​ក កំពុងតែ​ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់​អតិថិជន ព្រោះ​គេហដ្ឋាន​ប្រភេទ​នេះ បាន​រចនា​ឡើង​សម​ឥតខ្ចោះ ផ្អែកទៅលើ​គុណភាព សោ​ភណ្ឌ​ភាព និង​ប្រណិត​ភាព ជាមួយនឹង​ការរួមបញ្ចូល​រចនាបថ​បែប​ខ្មែរ និង​អឺរ៉ុប ដែល​រួមមាន​បន្ទប់​គេង៤ បន្ទប់ទឹក៥ បរិវេណ​ទទួលភ្ញៀវ កន្លែង​ទទួលទាន​អាហារ បន្ទប់​ចម្អិន​អាហារ និង​កន្លែង​ចត​រថយន្ត​ធំ​ទូលាយ ប្រកបដោយ​បរិយាកាស​ស្រស់ស្រាយ និង​ផាសុកភាព ជាពិសេស​គឹ​ស្ថិតនៅ​ទីតាំង​ទល់មុខ​ផ្សារ​ទំនើប​ភី​អេ​ច ដាយ​មិន​ផ្លេ​ស (PH Diamond Place) ក្នុង​គម្រោង​ដឹ​ស្តា ដាយ​មិន ផ្ទាល់​តែម្តង សក្តិសម​បំផុត សម្រាប់​ការរស់នៅ​ផង និង​ប្រកប​អាជីវកម្ម​ផង។

គម្រោង​ដឹ​ស្តារ ដាយ​មិន ជា​គម្រោង​អភិវឌ្ឍ​ចម្រុះ ដែល​រួមមាន​ទាំង​ផ្សារ​ទំនើប​ភី​អេ​ច ដាយ​មិន​ផ្លេ​ស (PH Diamond Place) សាល​ស​ន្នី​សីទ និង​អគារ​ពាណិជ្ជកម្ម សួន​លម្ហែ ក្លឹប​ហាត់ប្រាណ លើ​វិសាលភាព​ផ្ទៃដី ប្រមាណ​ជា៤០ហិច​តា នៅជាប់​មហាវិថី សម្តេច​តេ​ជោ ហ៊ុន សែន (៦០ម៉ែត្រ) ជា​គម្រោង​មួយ ដែល​បែង​ចែកជា​តំបន់​សម្រាប់ធ្វើ​ពាណិជ្ជកម្ម និង​សម្រាប់​ស្នាក់នៅ​ផងដែរ។ សម្រាប់​តំបន់​ពាណិជ្ជកម្ម ក្នុង​គម្រោង​ដ៏​ធំ​នេះ ក៏​នឹង​ក្លាយជា​ទីប្រជុំជន​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ ក្នុង​តំបន់​ចាក់អង្រែ​ក្រោម នឹង​ផ្តល់ជូន​លោកអ្នក នូវ​ការកំសាន្ត និង​ជម្រើស​ហាង​ទំនិញ សេវាកម្ម​រាប់រយ​ប្រភេទ ពី​ហ្ស​ប​ហោ​ស៏ ដែលជា​គេហដ្ឋាន​សម្រាប់​អាជីវកម្ម​ផងដែរ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទូរ​សព្ទ​លេខ 015 90 6789 Email: [email protected] ឬ​ចូលទៅ​កាន់​គេហទំព័រ Facebook: www.facebook.com/boreypenghuothgroup ឬ​អាច​អញ្ជើញ​មក​សាកសួរ​ព័ត៌មាន ពី​គ្រប់​ការិយាល័យ​លក់ ដែលមាន​ទីតាំង​ក្បែរ​លោកអ្នក រៀងរាល់​ម៉ោង​ធ្វើការ៕