ដំណឹង​ល្អ! ព្រឹក​នេះ​ផ្សារ​ទំនើប AEON MALL2 បើក​សម្ភោ​ធ​ជា​ផ្លូវការ

0

ដោយ វុត្ថា

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃនេះ ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​ដ៏​ធំ បាន​បើក​សម្ភោ​ធ​ជា​ផ្លូវការ​ហើយ ជា​សញ្ញា​ដែល​ធ្វើ​ឲ្យ​ទីផ្សារ​ទំនើប​នៅ​កម្ពុជា កាន់​តែមាន​ភាពរសរវើក និង​ប្រឈម​ការប្រកួតប្រជែង​ជាង​មុន។

ពិធី​សម្ភោ​ធ​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​នេះ មានការ​ចូលរួម​ពី​ឧកញ៉ា​ល្បីឈ្មោះ​ជាច្រើន ដូចជា ឧកញ៉ា​លី យ៉ុង​ផាត់​អគ្គនាយក​ក្រុមហ៊ុន​លី យ៉ុង​ផាត់​គ្រុប ដែល​បាន​វិ​និ​យោ គ​ផ្សារ​ទំនើប MAKRO និង​អ្នកវិនិយោគ​ជប៉ុន​នៅ​កម្ពុជា​ជាច្រើន​ផងដែរ។

អគ្គនាយក​ផ្សារ​ទំនើប AEON MALL លោក Sheichi Chiba បាន​ថ្លែង​ឲ្យ​ដឹង​ក្នុង​ពិធី​បើក​សម្ភោ​ធ​ផ្សារ​ទំនើប​នេះ​នា​ព្រឹក​ថ្ងៃទី២០ មិថុនា​នេះ​ថា ទស្សនវិស័យ​របស់​ផ្សារ​ទំនើប​AEON MALL នាំមក​នូវ​ភាព​ភ្ញាក់ផ្អើល ភាព​រីករាយ និង​កាន់តែ​រំភើប ដោយ​ផ្សារ​ទំនើប​នេះ​ទទួលបាន​ជោគជ័យ​នៅ​កម្ពុជា ព្រោះ​កាលពី​ឆ្នាំមុន​មាន​មនុស្ស ១៨លាន​នាក់​បានមក​កំសាន្ត​នៅ​ផ្សារ​ទំនើប AEON MALL1 ដែលមាន​ទីតាំង​ស្ថិតនៅលើ​បណ្តោយ​ផ្លូវ​សុធារស ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខ័​ណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

ការមកដល់​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​នេះ បានធ្វើ​ឲ្យ​ផ្សារ​ទំនើប​ក្នុងស្រុក​ជាច្រើន ប្រឈមមុខ​នឹង​បញ្ហា ដូចជា​ផ្សារ​ទំនើប CITY MALL ផ្សារ​ទំនើប​ដទៃទៀត​បាន​ស្ងប់ស្ងាត់​អតិថិជន ហើយ​ស្តង់​នៃ​ផ្សារ​ទំ​ប​នើ​ប​មួយចំនួន​បាន​បិទទ្វារ​ជាច្រើន។

ស្ថាបនិក​គេហទំព័រ Propertyarea.asia លោក លាង​គង់ យិន អ្នកតាមដាន​ដំណើរ​វិវត្តន៍​នៃ​សេដ្ឋកិច្ច សង្គម​កម្ពុជា​បាន​មានប្រសាសន៍ថា ភាពជោគជ័យ​នៃ​ផ្សារ​ទំនើប​របស់​ជប៉ុន មិនមែន​កើតឡើង​ដោយ​ចៃដន្យ​នោះទេ ផ្ទុយទៅវិញ​អ្នកវិនិយោគ​ជប៉ុន​មុន​មក​វិនិយោគ​នៅ​កម្ពុជា ពួកគេ​បាន​សិក្សា​ច្បាស់លាស់​ណាស់​លើ​ប្រពៃណី ចំណង់​ចំណូលចិត្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ សិក្សា​ពី​ស្ថានភាព​ទីផ្សារ និង​អំណាច​នៃ​ការទិញ​កើនឡើង និង​អ្វី ដែល​ផ្សារ​ទំនើប​ក្នុងស្រុក​មិនទាន់​បំពេញបាន​នៅឡើយ។

លោក​បន្តថា “ការសិក្សា​លើ​មូលដ្ឋាន​ប្រពៃណី ចំណូលចិត្ត​និង​អំណាច​នៃ​ទីផ្សារ​បានធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ​រកឃើញ​មូលដ្ឋាន​មួយ ដែល​ពួកគេ​ត្រូវបំពេញ ហេតុនេះ​ការទទួលបាន​ជោគជ័យ​របស់​ពួកគេ ឈរលើ​មូលដ្ឋាន​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​មួយ”៕

ឧកញ៉ា ពុង ឃាវ​សែ ជំរុញ​ឲ្យ​ផ្សារ​ប្រពៃណី​រៀបចំខ្លួន​ដើម្បី​ពង្រឹង​ភាព​ប្រកួតប្រជែង

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ប្រធាន​សមាគម​សម្ព័ន្ធ​ខ្មែរ ចិន​បាន​ជំរុញ​ឲ្យ​ផ្សារ​បរពៃណី​ក្នុងស្រុក​ពង្រឹង​សេវាកម្ម និង​កែលំអរ​គុណភាព​បរិស្ថាន អាន​ម័​យ និង​តម្លៃ ទើប​អាច​រក្សា​ភាព​ប្រកួតប្រជែង​ជាមួយ​ផ្សារទំនើបៗបាន។

លោក​ឧកញ៉ា ពុង ឃាវ​សែ​បានលើកឡើង​ក្នុង​ពិធី​ទទួលទាន​អាហារ​មិត្តភាព​របស់​សមាគម​សម្ព័ន្ធ​ខ្មែរ ចិន ធ្វើឡើង​នា​ល្ងាច​ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៨ ដោយមាន​ការចូលរួម​ពី​អាជីវករ​ជាង២ពាន់​នាក់ មកពីផ្សារធំៗទាំង១០ក្នុង​រាជធានី​ភ្នំពេញ និង​សមាជិកសមាគម​សម្ព័ន្ធ​ខ្មែរ ចិន​ប្រមាណ៥០០នាក់​ថា ច្បាស់​ណាស់​សព្វថ្ងៃ​ផ្សារ​លក្ខណៈ​ប្រពៃ​ក្នុង​រាជធានី​ភ្នំពេញ​ជួប​នូវ​បញ្ហា​មួយចំនួន ស្របពេល​មាន​វត្តមាន​ផ្សារ​ទំនើប​ជាច្រើន​រីកដុះដាល​ក្នុង​រយៈពេលថ្មីៗនេះ។ តែ​ផ្សារ​ប្រពៃណី​នៅតែមាន​លក្ខណៈពិសេស​ស ដូចជា​ផ្សារ​ធំថ្មី និង​ផ្សារ​ទួល​ទំពូង​ជា​ផ្សារ​ទទួល​ភ្ញៀវទេសចរ ផ្សារ​អូរ​ឬ​ស្សី និង​ផ្សារ​អូឡាំពិក ជា​ផ្សារ​លក់ទំនិញ​បោះ​ដុំ រីឯ​ផ្សារ​ចាស់ ផ្សារ​ដេប៉ូ ផ្សារកណ្ដាល ផ្សារ​ដើម​គរ និង​ផ្សារ​ច្បារអំពៅ​ជា​ផ្សារ​លក់រាយ លក់​បន្លែ​និង​ត្រី​សាច់។ តែ​ក្នុងនោះ​ក៏​ទាមទារ​អោយ​អាជីវករ​ក្នុង​ផ្សារ​ប្រពៃណី​ត្រូវ​ពង្រឹង​ខ្លួនឯង ដើម្បី​ធានា​នូវ​ភាពជោគជ័យ។

លោក​បន្តថា “ការរៀបចំ​ពិធី​បាយ​មិត្តភាព​នេះ​ឡើង ដើម្បី​ពង្រឹង​ទំនាក់ទំនង រវាង​សមាគម​ជាមួយនឹង អាជីវករ​ក្នុង​រាជធានី​ភ្នំពេញ និង​ដើម្បី​ស្វែងយល់​ពី​តម្រូវការ ថែមទាំង​ភាពលំបាក​របស់​អជីវ​ករ​ផ្សារ​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ។ លោក​បន្តថា អាជីវករ​ដែល​ជួប​បញ្ហា​អាច​ទំនាក់ទំនង​មក​សមាគម នោះ​សមាគម​ជន​នឹង​ជួយ​ទៅ​លទ្ធភាព​ដែល​សមាគម​ធ្វើទៅបាន។

អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា អ្នកនាង​អាន សុ​ធីតា​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​CBRE Cambodia បាន​ថ្លែងថា ការរីកចម្រើន​ផ្សារ​ទំនើប​នៅ​កម្ពុជា បាននិងកំពុង​ធ្វើ​ឲ្យ​ផ្សារ​ប្រពៃណី​ជួប​បញ្ហា​ផងដែរ ដែល​ទាមទារ​ឲ្យ​ផ្សារ​និមួយៗពង្រឹង​នូវ​គុណភាព​សេវាកម្ម អនាម័យ និង​បរិស្ថាន​របស់ខ្លួន​កាន់តែ​ល្អប្រសើរ ដើម្បី​អាច​ធានា​និរន្តរភាព​របស់ខ្លួន។អ្នកនាង​បន្តថា ឆ្នាំ២០១៨ជា​ឆ្នាំ​នៃ​ផ្សារ​ទំនើប ដោយ​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ និង​ផ្សារ​ទំនើប ដែល​វិនិយោគ​ដោយ​អ្នកវិនិយោគ​ក្នុងស្រុក ដែល​ធ្វើ​ឲ្យ​និន្នាការ​ប្រកួតប្រជែង​កើនឡើង។

អ្នកនាង​បន្តថា “ទោះជា​យ៉ាងណា​ការផ្គត់ផ្គង់​ផ្សារ​ទំនើប​នៅ​កម្ពុជា មិនទាន់​លើស​តម្រូវការ​ទេ ប៉ុន្តែ​បើ​មានការ​ផ្គត់ផ្គង់​ផ្សារ​ទំនើប​ច្រើន​ដូច​ឆ្នាំនេះ នឹងធ្វើ​ឲ្យ​ការផ្គត់ផ្គង់​ប្រឈមមុខ​នឹង​លើស​តម្រូវការ”៕

ស្វែងយល់ពីអាស៊ី! ចង់ដឹងពីអគារខ្មោចដ៏ល្បីល្បាញ Sanzhi UFO House ទេ?

0

ដោយ វុត្ថា

ភ្នំពេញ៖ អគារ Sanzhi UFO  House ឬ Sanzhi pod house ឬ Sanzhi Pod city ត្រូវបានគេបោះបង់ចោល ហើយមិនដែលសាងសង់ចប់ឡើយ។ វាស្ថិតនៅក្នុងស្រុក Sanzhi ទីក្រុងតៃប៉ិថ្មី កោះតៃវ៉ាន់ ។ អគារដ៏ចម្លែកទាំងនោះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Hung Kuo Group។

អគារ UFO ត្រូវបានសាងសង់ឡើងចាត់តាំងពីឆ្នាំ១៩៧៨ ក្នុងគោលបំណងសម្រា​ប់ជាកន្លែងកម្សាន្ត និងទុកជាកន្លែងវិស្សមកាលវិស្សមកាលម្តងៗ ដែលស្ថិតនៅក្នុងផ្នែកមួយ នៃឆ្នេរសមុទ្រភាគខាងជើងជិតតំបន់ Tamsui និងបន្ទាប់មកទៀត អគារនេះត្រូវបានលក់ទៅឱ្យមន្រ្តីយោធាអាមេរិក ដែលមកពីអាស៊ីបូព៌ា ដើម្បីសាងសង់ឡើងវិញ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គម្រោងនេះមិនត្រូវបានសង់បញ្ចប់នៅក្នុងឆ្នាំ១៩៨០នោះទេ ដោយសារការខាតបង់នៃការវិនិយោគ និងការគ្រោះថ្នាក់ចរាចរណ៍និងការបាត់បង់ជីវិញក្នុងកំឡុងពេលសាងសង់ ដែលបង្កឡើងដោយការប្រើរូបចម្លាក់នាគចិន នៅជិតច្រករម​ណីយដ្ឋានសម្រាប់ពង្រីកផ្លូវចូលទៅអគារនោះ។

រឿងរ៉ាវផ្សេងទៀតបានបង្ហាញថា តំបន់នោះគឺជាអតីតដីបញ្ចុះសពសម្រាប់ទាហា​នហូឡង់។

អាគារដែលមានរាងដូចសំពៅនេះ បានក្លាយទៅជាកន្លែងទេសចរណ៍ដ៏សាមញ្ញមួយដោយសារតែស្ថាបត្យកម្ម ខុសប្លែងពីអគារផ្សេងៗទៀតនៅក្នុងពិភពលោក។ រចនាសម្ព័ន្ធនៃអគារនេះ បានក្លាយជាប្រធានបទសម្រាប់ថតខ្សែភាពយន្ត របស់ទូរទស្សន៍ MTV និងថតរូបពីសមណាក់មនុស្សគ្រប់ស្រទាប់វណ្ណៈ និងបានក្លាយជាប្រធានបទនៅក្នុងការពិភាក្សាតាមអ៊ីនធឺណិត ដោយគេបានចាត់ទុកថាជាទីក្រុងខ្មោច ស្របទៅនឹងចំ​ណ​ងជើងបទចម្រៀង របស់អ្នកលេងព្យាណូដល្បីល្បាញជនជាតិអាឡឺម៉ងម្នាក់ គឺលោក Hauschka ក្នុងឆ្នាំ២០១៤ មានចំណងជើងថា ទីក្រុងខ្មោច ឬទីក្រុងគេបោះបង់ចោល។

តាមគម្រោងអគារនេះ ត្រុវបានគេវាយកម្ទេចចោលនៅក្នុងឆ្នាំ២០០៨ តែដោយ​សារមានការតវ៉ាច្រើន អោយទុកជាកន្លែងសារៈមន្ទីរ និងអភិវឌ្ឍន៍ទៅជាកន្លែងទាក់ទាញទេរសចរណ៍។

តែយ៉ាងណាក៏អគារនេះដ៏អស្ចារ្យនេះ ត្រូវបានគេវាយកម្ទេចចោលនៅក្នុងឆ្នាំ ២០១០ ដោយសាងសង់ជំនួសមកវិញ ទៅជាកន្លែងលម្ហែរកាយមាត់សមុទ្រ និងសួនទឹកទៅវិញ បន្ទាប់ពីសាងសង់អាគារថ្មី៕

ដំណឹងល្អ! ឧកញ៉ា សៀ រិទ្ធី បោះទុន ៥លានដុល្លារជួយដល់អ្នកចាប់ផ្តើមអាជីវកម្មថ្មី

2

ដោយ គង់ សូរិយា

ភ្នំពេញ៖ លោកឧកញ៉ា សៀ រិទ្ធី ប្រធា​​នសម្ព័ន្ធក្រុមហ៊ុន Worldbridge Group បានបោះទុន៥លានដុល្លារ បង្កើតមូលនិធិអាជីវកម្មកម្ពុជា (OOCTANE) ដើម្បីជួយដល់ក្រុមហ៊ុនអជីវកម្មដំបូង ដែលហៅកាត់ថាStart Up និងអជីវកម្មខ្នាតតូច និងមធ្យមហៅកាត់ថា (SMEs) ដែលប្រើបច្ចេកវិទ្យាឌីជីថល។

លោកឧកញ៉ាសៀ រិទ្ធី ក្នុងការដាក់សម្ពោធមូលនិធិអជីវកម្មកម្ពុជានៅព្រឹកថ្ងៃទី ១៩ ខែមិថុនាឆ្នាំ ២០១៨នេះថា ការបង្កើតមូលនិធិអ៊ុកថេន នេះឡើងគឺក្នុងគោលបំណងជំរុញឲ្យកម្ពុជា ឈានទៅរកសេដ្ឋកិច្ចឌីជីថល ដែលរដ្ឋាភិបាលបានគ្រោងទុក និងជួយអោយក្រុមហ៊ុនStart Up និងអជីវកម្មខ្នាតតូច និងមធ្យមបែបបច្ចេកវិទ្យាទាំងអស់ដំណើរការបានជោគជ័យ ស្របពេលដែលយុវជនកម្ពុជាជាច្រើន មានគំនិតតែមិនមានធនធានធ្វើឲ្យវាជោគជ័យនៅឡើយ។

លោកឧកញ៉ាបន្តថា “មូលនិធិអ៊ុកថេន ( OOCTANE) ផ្ដោតសំខាន់ជួយដល់យុវជនកម្ពុជា ជាក្រុមដែលមានគំនិតល្អ ក្នុងការបង្កើតអាជីវកម្មថ្មី និងអាជីវកម្មខ្នាតតូច និងមធ្យមលើវិស័យមានសក្ដានុពលមួយចំនួនដូចជា ក្នុងវិស័យដឹកជញ្ជូន ភស្តុភារ ពាណិជ្ជកម្មអនឡាញ បច្ចេកវិទ្យាហិរញ្ញវត្ថុ បច្ចេកទេសកសិកម្ម បច្ចេកវិទ្យាអប់រំ ជីវសា ស្ត្រ និងទេសចរណ៍ជាដើម”។

លោកឧកញ៉ាបន្តថា ដើម្បីទទួលបានជំនួយថវិកាពីមូលនិធិនេះ យុវជនដែលមានទេពកោសល្យ ត្រូវតែមានគំនិតអាជីវកម្មច្បាស់លាស់ សមស្របទៅនឹងគោលដៅរបស់មូលនិធិ។ ក្រៅពីជំនួយហិរញ្ញវត្ថុ មូលនិធិនឹងជួយជាធនធានមនុស្សបន្ថែម ដើម្បីជំរុញអោយគំនិតអជីវកម្មនោះដំណើរការបានជោគជ័យ។

តាមការបញ្ជាក់បន្ថែម របស់លោកឧកញ៉ា សៀ រិទ្ធី ការវិនិយោគនឹងចាប់ផ្ដើមពី៥ពាន់ ដុល្លារអាមេរិកទៅ១ម៉ឺនដុល្លារ សម្រាប់ការចាប់ផ្ដើមដំបូងរបស់ក្រុមហ៊ុនអាជីវកម្ម។ លើសពីនេះសម្រាប់អជីវកម្ម ដែលមានផលិតផលប្រើប្រាស់ក្នុងទីផ្សាររួចហើយ អាចទទួលបានពីមូលនិធិរហូតដល់២៥,០០០ដុល្លារក្នុងមួយក្រុមហ៊ុន។ លោកឧកញ៉ាបានបង្ហើបឲ្យដឹងទៀតថា មូលនិធិនេះគ្រោងនឹងពង្រីករហូត២៥ទៅ៣០លានដុល្លារអាមេរិកនៅឆ្នាំក្រោយផងដែរ។

ការបង្កើតមូលនិធិអាជីវកម្មកម្ពុជា OOCTANE ធ្វើឡើងស្របគ្នាជាមួយគំនិតផ្ដួចផ្ដើមរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការផ្លាស់ប្ដូរទៅរកសេដ្ឋកិច្ចកម្ពុជា ទៅជា​សេដ្ឋកិច្ចឌីជិថលនៅឆ្នាំ២០២៣ខាងមុខ៕

គម្រោងភូមិឋានធម្មជាតិតម្លៃជាង១លានដុល្លារ កំពុងទាក់ទាញអតិថិជន

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ គម្រោងភូមិឋានធម្មជាតិ មានតម្លៃជាង១លានដុល្លារអាមេរិក ដែលជាគំរោងផ្តោតលើការលើកកំពស់បរិស្ថាន និងជំរុញឲ្យមានការស្រលាញ់បរិស្ថាន បាននិងកំពុ​ងទាក់ទាញអតិថិជន ដែលស្រលាញ់និងចង់ចូលរួមការងារបរិស្ថានធម្មជាតិ។

សហស្ថាបនិកនៃគំរោង ”ភូមិឋានធម្មជាតិ” លោក ង៉ែត ជូ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៩ មិថុនានេះថា គំរោងនេះបានប្រកាសលក់កាលពីថ្ងៃទី១៧ មិថុនាកន្លងមកនេះ ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ការលក់របស់យើងទទួលបានជោ​គ​​ជ័យ ដោយរហូតមកទល់ពេលនេះយើងលក់បាន៦៣ភាគរយ នៃគំរោងទាំងមូលដែលស្ថិតនៅលើផ្ទៃដី៥ហិកតាហើយ។ លោកបន្តថា គំរោងនេះ មិនមែនជាដីឡូត៍ទេ តែជាគំរោងបែបសហគមន៍ យើងមានលក់ដីទទឹង១៥ម៉ែត្រ គុណនឹង៣០ម៉ែត្រ ដែលមានតម្លៃចាប់ពី៧,០០០ដល់២០,០០០ដុល្លារអាមរិក។

លោកបន្តថា “អ្វីដែលមានលក្ខណៈពិសេសសម្រាប់ភូមិឋានធម្មជាតិ គឺយើងបានតទុយោទឹកសម្រាប់ដីឡូត៍និមួយៗ មានដាំដើមឈើកំរ៉ មានផ្ទាំងសូឡា មានស្រះទឹក មាន​សួនកុមារ និងមានខ្យូសប្រជុំសម្រាប់អ្នកនៅក្នុងសហគមន៍រួមនេះ”។ លោកបន្តថា “គោលដៅរបស់យើង គឺចូលរួមលើកកំពស់ការស្រលាញ់ធម្មជាតិ តាមរយៈការដាំដើមឈើឡើងវិញ ហើយអតិថិជនចូលរួមទិញគំរោងនេះ ក៏បានរួមចំណែកថែររក្សាបរិស្ថាន និងលើកកំពស់បរិស្ថានផងដែរ”។

“ភូមិឋានធម្មជាតិ”ស្ថិតនៅភូមិព្រៃទទឹង ឃុំក្សេមក្សាន្ត ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ដែលជាគំរោងវិនិយោគរួមគ្នា ដោយអ្នកមានអាជីពការងារនៅរាជធានីភ្នំពេញ ដែលជាអ្នក​ស្រលាញ់ និងចូលចិត្តបរិស្ថាន។

លោកង៉ែត ជូបានបន្តថា ជាមួយនឹងការគិតគូរពីសុខដុមភាព ក្នុងសហគមន៍អ្នកវិនិយោគគំរោងនេះ ក៏បានផ្តល់ឲ្យមានសេវាកម្មសន្តិសុខ២៤ម៉ោង និងផ្តល់ការថែរទាំជូនអតិថិជនរយៈពេល៦ឆ្នាំ ហើយក្រោយពីបញ្ចប់ ទាំងអ្នកផ្តួចផ្តើមរៀបចំ និងអ្នកវិនិយោគគំរោងនេះ នឹងក្លាយជាសមាជិកនៃសហគមន៍រួមមួយ ហើយដើមផ្កា ដើមឈើ ត្រីសាច់ដែលមាននៅតាមស្រះក្នុងសហគមន៍នេះ ជារបស់សហគមន៍រួម ដែលជាការរួមគ្នាមួយក្នុងគោលដៅផ្តល់ភាពសុខដុមរមនា ដល់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍នេះកាន់តែ​មានភាពរីករាយជាមួយបរិស្ថាន គុណភាពជីវិត និងក្លាយជាសមាជិកសហគមន៍មួយដែលមានការស្រលាញ់រាប់អានគ្នាដូចជាបងប្អូន៕

ដំណឹងល្អ! សម្តេចតេជោ នឹងប្រកាសគោលការណ៍តម្លៃប្រេងថ្មី នៅចុងខែនេះ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ស្របពេលតម្លៃប្រេងកំពុងឡើងថ្លៃ និងកំពុងប៉ះពាល់ដល់ជីវភាពប្រជា​ពលរដ្ឋកម្ពុជា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសថា សម្តេចនឹង​ប្រកាសគោលការណ៍តម្លៃប្រេងជាថ្មី នៅថ្ងៃទី២៨ មិថុនា ខាងមុខនេះ។

សម្តេចតេជោហ៊ុន សែនបានថ្លែងក្នុងពិធីប្រកាសគោរពងារមន្រ្តីជាន់ខ្ពស់កម្ពុជានៅរាជបណ្ឌិតសភាកម្ពុជានាព្រឹកថ្ងៃទី១៩ មិថុនានេះថា សម្តេចនឹងប្រកាសគោលការ​ណ៍​តម្លៃប្រេង ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ដោយសារ ការតម្លើងថ្លៃតម្លៃប្រេងរបស់ពិភពលោក។ ទោះជាយ៉ាងណាសម្តេចមិនបញ្ជាក់នូវគោលការណ៍លំអិតនេះទេ ប៉ុន្តែទំនងជាគោលការណ៍ថ្មីនេះ នឹងធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះ តាមរយៈការកាត់បន្ថយពន្ឋលើការនាំចូលប្រេងពីបរទេស។

សម្តេចតេជោបានបន្តដោយបង្ហើបថា “កម្ពុជាបាននិងកំពុងរៀបចំគោលនយោ​បា​យសេដ្ឋកិច្ចមួយ​ចំនួន សម្រាប់អនុវត្តន៍នៅអាណត្តិថ្មី”។

បច្ចុប្បន្នកម្ពុជានាំចូលប្រេងពីបណ្តាប្រទេសក្នុងតំបន់ ដែលធ្វើឲ្យតម្លៃប្រេងនៅកម្ពុជាពិបាកក្នុងការគ្រប់គ្រងតម្លៃប្រេងក្នុងស្រុក។

បច្ចុប្បន្នក្រុមហ៊ុន KRISENERGY បាន និងកំពុងចាបផ្តើមធ្វើអាជីវកម្មទាញយកប្រេងឆៅពីតំបន់ប្លុកអេរបស់កម្ពុជា ដែលរំពឹងថាកម្ពុជានឹងទទួលបានដំណក់ប្រេងតំបូងនៅចុងឆ្នាំ២០១៩ខាងមុខនេះ៕

គំរោងរោងចក្រថាមពលអគ្គិសនីតម្លៃជាង ១៣៤៨លានដុល្លារ ត្រូវបានរដ្ឋសភាអនុម័ត

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋសភានៃកម្ពុជា បានអនុម័តឲ្យក្រុមហ៊ុនចំនួន២ វិនិយោគលើវិស័យអគ្គិសនីនៅកម្ពុជាគឺ ក្រុមហ៊ុនក្រុមហ៊ុន ស្នេថេក ខូអិលធីឌី និងក្រុមហ៊ុនខេមបូឌា អ៊ិនធើណេសិនណល អ៊ិនវេសមែន ឌីវើឡុបមែនគ្រុប ដែលក្រុមហ៊ុនទាំងពីរនេះនឹងបោះទុនវិនិយោគជាង១៣៤៨លានដុល្លារអាមេរិក។

គំរោងវិនិយោគលើវិស័យវារីអគ្គិសនៅនៅក្នុងខេត្តកំពុងស្ពឺ ស្ថិតនៅក្នុងតំបន់ត្មាតពង ឃុំដំណាក់វាំង ស្រុងកឧត្តុង ខេត្តកំពង់ស្ពឺ លើផ្ទៃដីទំហំប្រមាណ៨០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥១ ដែលមានអនុភាព៦០មេហ្គាវ៉ាត់ និងអាចផ្តល់បរិមាណចំនួន៩៦លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។ ក្រុមហ៊ុនគ្រោងនឹងបោះទុនវិនិយោគចំនួន ៥៨,២២៥,៣២០ដុល្លារអាមរិក។

ចំណែកក្រុមហ៊ុនក្រុមហ៊ុន ខេមបូឌា អ៊ិនធើណេសិនណល អ៊ិនវេសមែន ឌីវើឡុបមែនគ្រុប វិនិយោគទៅលើអគ្គិសនីឃ្យូងថ្មក្នុងខេត្តព្រះសីហនុ ដែលមានអនុភាពដំឡើង ៧០០មេហ្កាវ៉ាត់ និងបរិមាណថាមពលបញ្ចេញឲ្យបណ្តាញជាតិ៥២១២.២០លានគីឡូវ៉ាតម៉ោងក្នុងមួយឆ្នាំ ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី (Supper Critical ) រួមជាមួយបច្ចេកវិទ្យាធ្យូងថ្មស្អាត (Clean Coal Technology ) ដែលនាំយកនូវផលិតផល និងសម្ភារៈ មកពីបណ្តាប្រទេសនៅអឺរ៉ុបខាងលិច អាមេរិក ជប៉ុន ដែលធានបានប្រសិទ្ធិភាព ស្ថិរភាព និងប៉ះពាល់ដល់បរិស្ថានតិចតួចបំផុត។

ក្រុមហ៊ុននេះ នឹងបោះទុនវិនិយោគលើទំហំទឹកប្រាក់១២៩០,៥៤លានដុល្លារអាមេរិក ដែលក្នុងនោះទុនផ្ទាល់របស់ក្រុមហ៊ុន៣០ភាគរយ និងប្រាក់កម្ចី៧០ភាគរយ។

រដ្ឋសភាអនុម័តយល់ព្រមអោយក្រុមហ៊ុនចំនួន២ វិនិយោគលើវិស័យអគ្គិសនីនៅកម្ពុជា គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់អគ្គិសនី និងកាត់បន្ថយការនាំចូលអគ្គិសនីពីប្រទេសជិតខាង។  ម្ពុជាត្រូវការអភិវឌ្ឍន៍ប្រភពថាមពលថ្មីៗបន្ថែមទៀត ដោយប្រើប្រាស់សក្តានុពលដែលខ្លួនមានឲ្យអស់លទ្ធភាព និងប្រកបដោយប្រសិទ្ធិភាពខ្ពស់។

ប្រភពថាមពលដែលប្រទេសកម្ពុជាអភិវឌ្ឍន៍កន្លងមករួមមាន ស្ថានីយវារីអគ្គិសនី រោងចក្រផលិតអគ្គិសនី ដុតធ្យូងថ្ម និងស្ថានីយផលិតអគ្គសនី ដើរដោយពន្លឺព្រះអាទិត្យ ៕

សម្តេចតេជោ ជំរុញឲ្យមន្រ្តីត្រៀមបង្ការពីផលប៉ះពាល់ទាក់ទងនឹងសង្រ្គាមពាណិជ្ជកម្មពិភពលោក

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានណែ​នាំឱ្យបញ្ញវ័ន្តខ្មែរ ជាពិសេសមន្រ្តី​រាជបណ្ឌិតសភាកម្ពុជា សិក្សាស្រាវជ្រាវ ប្រមើ​លមើលដើម្បីត្រៀមបង្ការអំពីផលប៉ះពាល់នានា ពាក់ព័ន្ធនឹងជំលោះ​សង្គ្រាម​ពាណិជ្ជកម្មសកលលោក។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ក្នុងឳកាសអញ្ជើញ​ជាអធិបតី ​ក្នុងពិធី​ប្រកាស​គោរមងារវិទ្យាសាស្ត្រ និងគោរមងារ​កិត្តិយស នៃ​រាជបណ្ឌិតសភាកម្ពុជាចំនួន៨រូបនៅវិមានសន្តិភាព  ទីស្តី​ការ​នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៩ខែមិថុនានេះថា សភាពការណ៍ថ្មី កំពុងតែស្ថិតនៅចំពោះមុខយើង នោះគឺសង្គ្រាមពាណិជ្ជកម្ម បានផ្ទុះឡើងពេញទំហឹង ដែលនៅតែប៉ុន្មានថ្ងៃទៀតគឺអាចនឹងឈានចូលទៅលើការអនុវត្ត ហើយក៏ជាលើកដំបូងនៅក្នុងប្រវត្តិសា ស្ត្រនៃប្រទេសអភិវឌ្ឍន៍ទាំង៧ ដែលមានការប្រឈមមុខដាក់គ្នា។

សម្តេចបានបន្តថា “វាមិនមែនតែជាបញ្ហានេះប៉ុណ្ណោះទេ ជំលោះពាណិជ្ជកម្ម ក៏បានកើតឡើងរវាងចិន និងអាមេរិក ដែលផ្តើមពីសហរដ្ឋអាមេរិក ប៉ុន្តែនៅជាមួយនឹងមិចស៊ិចដែលជាប្រទេសក្បែរខាង រួមជាមួយនឹង​ប្រទេស​ឥណ្ឌា​ ដែលនឹងធ្វើការឆ្លើយតបនៅពេលខាងមុខ”។ សម្តេចបានដាក់ជាសំណួរថា តើវាមាន​ផល​ប៉ះពាល់​យ៉ាងណាសម្រាប់កម្ពុជាយើង និងមានផលប៉ះពាល់យ៉ាងណា សម្រាប់តំបន់ និងកំណើនសេដ្ឋកិច្ចសកល​ដែលបញ្ហានោះ វាមិនអនុគ្រោះឱ្យអ្នកណាទាំងអស់ ហើយសម្តេចបានចាត់ទុកបញ្ហា​នេះថា វាក៏ជាល្បែង «ចាញ់-ចាញ់»មួយនៅលើពិភពលោក ប្រសិន​បើមិនមានការកែតម្រូវណាមួយ ហើយបន្ត​នៅក្នុង​ល្បែងដ៏មានគ្រោះថ្នាក់ស្តីពីសង្គ្រាមពាណិជ្ជកម្មនេះ។

សម្តេចបានបន្តថា ដូច្នេះទាមទារឱ្យថ្នាក់ដឹកនាំ បញ្ញវ័ន្តរបស់យើងធ្វើការសិក្សា ស្រា​​វជ្រាវអំពីលទ្ធភាព ដែលអាចកើតមានបែបនេះ លទ្ធភាពកើតមានបែបនោះ  គឺមានលទ្ធភាពច្រើនដែលអាចដាក់​ចេញ ដែលតាមរយៈនោះជម្រើសគោលនយោបាយរបស់យើង ក៏ត្រូវឆ្លើយតបទៅតាមបរិបទនីមួយៗផងដែរ។

សម្តេចបានគូសបញ្ជាក់ថា​ “នេះគឺមិនមែនជាបញ្ហាដ៏តូចនោះទេ ពិតមែនតែឧបទ្វីបកូរ៉េត្រូវបានធូរស្រាល។ ប៉ុន្តែបញ្ហាសកលបានកើត​ឡើងហើយ ដែលជាបញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ចពិភពលោក ក៏ដូចជាបញ្ហាសេដ្ឋកិច្ច នៅក្នុងតំបន់​របស់​យើង​ផងដែរ”។

ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting លោកង៉ែត ជូបានថ្លែងថា ប្រសិនជាបញ្ហានេះវិវត្តន៍កាន់តែធ្ងន់ធ្ងរវាអាចធ្វើឲ្យមានវិបត្តិសេដ្ឋកិច្ចសាកលកើតឡើង តែលោកតែងតែគិតថាដោយសារលោកដូណាល់ ត្រាំជាបុគ្គលជំនួញ គាត់អាចនឹងគិតពីផលប្រយោជន៍នៃជំនួញ ដែលគាត់អាចបន្ឋូរបន្ថយភាព​តានតឹងបាននាពេលខាងមុខ។លោកបន្តថា ផ្ទុយទៅវិញបើវិវត្តិនេះកើតឡើង កម្ពុជាកាន់​តែពិបាក ដោយសារយើងជាផ្នែកតូចមួយនៃពិភពលោក ហើយពឹងផ្អែកលើការនាំចេញទៅសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ហេតុនេះយើងនឹងរងផលប៉ះពាល់មិនខាន។

លោកបន្តថា“ហេតុនេះដើម្បីកាត់បន្ថយផលប៉ះពាល់នៃវិបត្តិនេះ យើងគួរមានភា​ព​​ឈ្លាសវៃខាងនយោបាយ ដោយកុំឈរនៅតែខាងណាមួយ ប៉ុន្តែយើងឈរលើមូលដ្ឋាន ដែលគិតពីផលប្រយោជន៍សេដ្ឋកិច្ចជាធំ”។លោកបន្តថា “វាដូចជាកប៉ាល់មួយ ហើយ​កម្ពុជាមិនមែនជាអ្នកកាច់ចង្កូតកប៉ាល់នោះទេ តែយើងអាចធ្វើជារលកដែលជួយធ្វើឲ្យកប៉ា​ល់បើកបរទៅមុខ ក្នុងទិសដៅត្រឹមត្រូវមួយ”៕

គណៈកម្មការមូលបត្រកម្ពុជា ពង្រីកការយល់ដឹងពីសក្ដានុពលទីផ្សារជួញដូឧបករណ៍និស្សន្ទ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ គណៈកម្មការមូលបត្រកម្ពុជា និងក្រុមហ៊ុនខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង (CDX) បានសហការរួមគ្នាបញ្ជ្រាបចំណេះដឹង លើការជួញដូរឧបករណ៍និស្សន្ទក្នុងវិស័យហិរញ្ញវត្ថុកម្ពុជាដល់សាធារណជន ដើម្បីបង្កើនចំណេះដឹង សក្ដានុពលនៃទីផ្សារឧបករ​ណ៍​និស្សន្ទឲ្យបានកាន់តែទូលំទូលាយ។

លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន CDX ថ្លែងឲ្យដឹងកាលពីម្សិលម៉ិញនេះថា ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន CDX ក្នុងការបន្តគាំទ្របេសកកម្មរបស់ គ.ម.ក  ដោយផ្តល់ចំណេះដឹងហិរញ្ញវត្ថុដល់សាធារណជន និងការនាំយកអ្នកចូលរួមទីផ្សារអន្តរជាតិ មកប្រទេសកម្ពុជាជាបន្តបន្ទាប់ ដែលបង្កើតនូវយុគសម័យដ៏រុងរឿង ក្នុងទីផ្សារឧបករណ៍និស្សន្ទ។លោកបន្តថា កម្មវិធីនេះរៀបចំឡើង​ ក្នុងគោលបំណងផ្តល់នូវចំណេះដឹងស្តីពីទីផ្សារឧបករណ៍និស្សន្ទ និងលើកកម្ពស់ការយល់ដឹង ពីសក្ដានុពលនៃទីផ្សារឧបករណ៍និស្សន្ទ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច ប្រទេសកម្ពុជា និងបង្ហាញពីឱកាសវិនិយោគដល់វិនិយោគិនទាំងក្នុងស្រុក និងអន្តរជាតិផងដែរ។

ប្រធានគណកម្មការមូលបត្រកម្ពុជាលោក ស៊ូ សុជាតិ បានថ្លែងឲ្យដឹងថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង បង្កើតការយល់ដឹងដល់សាធារណជន វិនិយោគិន ព្រមទាំង បង្ហាញពីសក្ដានុពល នៃទីផ្សារឧបករនិស្សន្ទនៅកម្ពុជាផងដែរ។ ទីផ្សារនៃឧបករណ៍និស្សន្ទកម្ពុជា បានលេចរូបរាងឡើងបន្ទាប់ពីការអនុម័តនៅ បទបញ្ញត្តិស្ដីពី ការផ្ដល់អាជ្ញាបណ្ណ និងការគ្រប់គ្រងការជួញដូរឧបករណ៍និស្សន្ទ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥កន្លង​មកនេះ។

កិច្ចប្រជុំផ្សព្វផ្សាយនេះ ក៏មានការពិភាក្សាស្ដីពី «កាលានុវត្តភាពក្នុង ស្រុកសម្រាប់អ្នកចូលរួមអន្តរជាតិ» ដោយមានអ្នកវិនិយោគជំនាញៗចំនួន៦រូប មកពីក្រុមហ៊ុនធំៗទាំង ក្នុងប្រទេសកម្ពុជា និងអន្ដរជាតិ។ កិច្ចពិភាក្សានេះបាននាំមកនូវការវិភាគដ៏ស៊ីជម្រៅ អំពីអនាគតនៃទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ជាមួយគ្នានោះក៏ការមានការបង្ហាញពីឱកាសវិនិយោគដ៏ធំពាក់ព័ន្ធនឹង ស្ថានភាពហិរញ្ញវត្ថុកម្ពុជា ដែលកំពុងបង្ហាញពីកំណើនវិជ្ជមាន និងការអភិវឌ្ឍន៍ជាមួយធនាគារពាណិជ្ជ និងគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនជាបន្តបន្ទាប់ផងដែរ៕

ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មចំនួន ៥០០ គាំទ្រដល់កម្មវិធីប្រកួតអាជីវកម្មថ្មីមួយ

0

ដោយ វុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុនដែលបាននិងចាប់ផ្តើមអាជីវកម្មចំនួន៥០០ បានគាំទ្រដល់គំរោង​ប្រកួតប្រជែងអាជីវកម្មថ្មីមួយ ដែលជាការផ្តួចផ្តើមរបស់ KhmerHome.com ដែលនឹងផ្តល់នូវមូលនិធិគ្រាប់ពូជ ដែលមានលេខចំនួន៦ខ្ទង់។

ក្រុមអ្នករៀបចំកម្មវិធីប្រកួតប្រជែង និថចាប់ផ្តើមអាជីវកម្មបានអះអាងថា បច្ចុប្បន្ននេះមានក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យចំនួនជាង១២០ និងទីភ្នាក់ងាអចលនទ្រព្យចំនួន៦០០នាក់បានចាប់អារម្មណ៍កម្មវិធីនេះ។

លោក អិន មាន សហស្ថាបនិក និងជាអគ្គនាយករបស់ KhmerHome.com បានមានប្រសាសន៍ថា “ការផ្តល់មូលនិធិនេះដោយក្រុមហ៊ុន Startups 500 ដែលជាក្រុមហ៊ុនទីពីរនៅក្នុងប្រទេសនេះ ធ្វើឱ្យមានសុពលភាពលើគំនិតផ្ដួចផ្ដើមរបស់យើង ហើយនឹងត្រូវបានប្រើ ដើម្បីធ្វើឱ្យប្រសើរឡើង នូវផលិតផលនិងកម្មវិធីទូរស័ព្ទចល័តរបស់យើង ដើម្បីបង្កើតភាពជាអ្នកដឹកនាំទីផ្សារ នៅពេលយើងកំពុងរកប្រាក់ តាមរយៈការជាវនិងប្រាក់ចំណូលដែលផ្អែកលើប្រតិបត្តិការគំរូ។

លោកបន្តថា “ភ្នាក់ងារដៃគូរបស់យើងមួយចំនួន កំពុងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងរបស់ KhmerHome ដើម្បីបិទកិច្ចព្រមព្រៀងដែលមានតម្លៃរាប់លានដុល្លារ”។

លោកវិសាល និងលោក វិចិត្រ ក៏ជាសហស្ថាបនិករបស់គេហទំពរ Mediaload ព្រមទាំងគេហទំព័រ ដែលមានការគាំទ្រច្រើន Khmerload ជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយឌីជីថលឈានមុខគេនៅក្នុងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ាដែលមានអ្នកគាំទ្រ១៨ លាននាក់​។

របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កម្ពុជាបង្ហាញថា រដ្ឋាភិបាលបានអនុម័តគម្រោងសាងសង់ចំនួន៣០២២ គម្រោងដែលមានទឹកប្រាក់ចំនួន៦,៤២ ពាន់លានដុល្លារក្នុងឆ្នាំ២០១៧៕