ជំទាវអភិបាលខេត្តកោះកុងជំរាបជូនពីវឌ្ឍនភាពនៃការស្ថាបនា ផ្លូវជាតិលេខ៤៨

        ដោយៈ គង់ ហ្វីអូណា

        កោះកុងៈ អភិបាលនៃគណអភិបាលខេត្តកោះកុង លោកជំទាវមិថុនា ភូថងបានជម្រាបជូនពីវឌ្ឍនភាពនៃការសាងសង់ និងស្តារផ្លូវជាតិលេខ៤៨ ដែលជាផ្លូវដ៏សំខាន់ក្នុងការធ្វើសមាហរណកម្មតំបន់។

 លោកជំទាវបានសរសេរលើ បណ្តាញទំនាក់ទំនងសង្គមរបស់រដ្ឋបាលខេត្តកោះកុងកាលពីសប្តាហ៍មុនថា ពាក់ព័ន្ធការស្ថាបនាលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដោយអ៊ុតកៅស៊ូAC ប្រវែង១៤៨គីឡូម៉ែត្រ ទទឹង១១ម៉ែត្រ និងកម្រាស់៧០មីលីម៉ែត្រ មាន២គន្លង និង៤គន្លង ក្រុមហ៊ុនម៉ៅការសាងសង់ បានយកចិត្តទុកដាក់យ៉ាងខ្លាំង និងមមាញឹកក្នុងការស្ថាបនា ឱ្យបានសម្រេចតាមផែនការ ក៏ប៉ុន្តែ ដោយសារស្ថានភាពភូមិសាស្ត្រ ខេត្តកោះកុង មានភ្នំច្រើន ទីទួលច្រើន និងរដូវវស្សាមានភ្លៀងធ្លាក់ច្រើនជោគជាំ ដែលជាកត្តាធ្វើឱ្យការស្ថាបនាស្តារឡើងវិញ នូវផ្លូវជាតិលេខ៤៨នេះ មានការយឺតយ៉ាវបន្តិច ដែលមិនអាចសម្រេចបានតាមផែនការដែលបានគ្រោងទុក។

ម្យ៉ាងវិញទៀត ការស្ថាបនាផ្លូវជាតិលេខ៤៨ ពិតជាជួបការលំបា​កយ៉ាងច្រើន​ ដែលត្រូវធ្វើឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងត្រូវកាត់កូតមួយចំនួន ដូចជាទីខ្ពស់ត្រូវកាត់កូត កន្លែងខ្លះមានដី កន្លែងខ្លះមានថ្ម ហើយកន្លែងដែលទាប ក៏យើងត្រូវលើកកូតឡើងវិញ។

លោកជំទាវបានបន្តថា “បច្ចុប្បន្នក្រុមហ៊ុនកំពុងរកដី និងកម្ទេចថ្ម កៀរ និងចាក់លើកន្លែងផ្លូវរអិល ដើម្បីសម្រួលឱ្យបងប្អូនអាចធ្វើដំណើរបាន”។

លោកជំទាវមិថុនា ភូថងក៏បានសម្តែងការសោកស្តាយ និងសុំ អភ័យទោស អធ្យាស្រ័យ និងមេត្តាយោគយល់ ពីសំណាក់ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ភ្ញៀវទេសចរជាតិ-អន្តរជាតិ ពាណិជ្ជករ អាជីវករ អ្នករត់តាក់ស៊ី និងពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់។
លោកជំទាវបន្តថា ទោះបីជាមានការយឺតយ៉ាវ ក្នុងការស្ថាបនាស្តារឡើងវិញ ផ្លូវជាតិលេខ៤៨នេះក៏ពិតមែន តែក្រុមហ៊ុនកំំពុងសម្រុ​កធ្វើផ្លូវនេះ និងស្ថាបនាឪ្យរួចរាល់ជាស្ថាពរ នៅក្នុងឆ្នាំ២០២៥ ខាងមុខ៕

លោកជំទាវមិថុនា ភូថង អភិបាលខេត្តកោះកុង

ឥណ្ឌានឹងដំណើរការប្រព័ន្ធរថភ្លើងលើអាកាស Metro ធំជាងគេបង្អស់ទី២នៅលើពិភពលោក

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោក Hardeep Singh Puri រដ្ឋមន្ត្រីក្រសួងសហភាពឥណ្ឌា បានលើកឡើង និងថ្លែងអួតសរសើរអំពីវឌ្ឍនភាពដ៏ឆាប់រហ័សរបស់ប្រទេសឥណ្ឌា ក្នុងការរៀបចំប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងក្នុងទីក្រុង ក្នុងរយៈពេល១ទសវត្សរ៍កន្លងមកនេះ។

បន្ថែមពីលើនោះ មន្ត្រីជាន់ខ្ពស់ឥណ្ឌារូបនេះ បានបង្ហាញនូវទំនុកចិត្តថា ឥណ្ឌានឹងមានប្រព័ន្ធរថភ្លើងសាធារណៈ លើអាកាសក្នុងទីក្រុង (Metro) ធំជាងគេបំផុតទី២របស់ពិភពលោក នៅក្នុងរយៈពេល២ឆ្នាំកន្លះខាងមុខ។ទន្ទឹមនឹងនេះដែរ លោក Puri ក៏បានសង្កត់ធ្ងន់ផងដែរលើការកើនឡើងគួរឱ្យកត់សម្គាល់ នៃការជិះរថភ្លើងសាធារណៈក្នុងទីក្រុង ដោយលោកមើលឃើញ ពីការទទួលបានអ្នកធ្វើដំណើរចំនួន១០លាននាក់ជារៀងរាល់ថ្ងៃ។

លោក Puri បានគូសបញ្ជាក់យ៉ាងដូច្នេះថា “សព្វថ្ងៃនេះ យើងមានមនុស្សជិះលើរថភ្លើងMetro ចំនួន១០លាននាក់ក្នុងមួយថ្ងៃ ហើ​យនៅក្នុងចំណោមនោះ មានមនុស្សចំនួន៧,៣លាននាក់ គឺជាអ្នកជិះរថភ្លើងនៅតំបន់រដ្ឋធានីដេលី”។លោកបានប្រកាសថា បច្ចុប្បន្ននេះ ប្រទេសឥណ្ឌាកំពុងដំណើរការប្រព័ន្ធរថភ្លើងMetro ក្នុងចម្ងាយ៩៤៥គីឡូម៉ែត្រ ខណៈគម្រោងផ្លូវរថភ្លើងប្រវែង១.០០០គីឡូម៉ែត្រទៀត កំពុងស្ថិតក្រោមសាងសង់ ដែលគ្រោងនឹងបញ្ចប់រួចរាល់ នាពេលអនាគតដ៏ខ្លីខាងមុខនេះ។

លោក​រដ្ឋមន្ត្រីបាន​បន្ថែម​ថា “សព្វថ្ងៃនេះ បើទោះបីជាចំនួនប្រជាជនរស់នៅក្នុងទីក្រុង មានការកើនឡើងយ៉ាងឆាប់រហ័ស យ៉ាងណាក្តី ក៏ប្រជាជននៅតែមានភាពងាយស្រួល ក្នុងការធ្វើដំណើរពីប៉ែកម្ខាងនៃទីក្រុង ទៅកាន់ប៉ែកម្ខាងទៀតក្នុងរយៈពេលដ៏សមរម្យមួយ”។

លោក Puri បានវាយតម្លៃថា វឌ្ឍនភាពទាំងនេះ អាចសម្រេចទៅបាន ក៏ដោយសារតែគំនិតផ្តួចផ្តើម ប្រកបដោយចក្ខុវិស័យរបស់អតីតនាយករដ្ឋមន្ត្រីឥណ្ឌាលោក Atal Bihari Vajpayee សម្រាប់ការសាងសង់ប្រព័ន្ធរថភ្លើង Metro ក្នុងទីក្រុងកាលពីឆ្នាំ២០០២៕ប្រភព: Financial Express៕

តើលោកស៊ុន ចាន់ថុលលើកឡើងបែបណាពីព្រែកជីកហ្វូណនតេជោជាមួយសារព័ត៌មានល្បីឈ្មោះរបស់ជប៉ុន?

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងអំពីគម្រោង “ព្រែកជីកហ្វូណនតេជោ” នៅលើបណ្តាញសារព័ត៌មានអន្តរជាតិ Nikkei Asia នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤កន្លងមកនេះ។

លោកបានសរសេរថា “គម្រោងផ្លូវនាវាចរណ៍របស់កម្ពុជា នឹងនាំមកនូវភាពរីកចម្រើនរុងរឿង”។
ផ្លូវទឹកនេះនឹងក្លាយជានាវាសម្រាប់ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ មិនមែនសម្រាប់ជម្លោះ ឬការគំរាមកំហែងណាមួយនោះទេ។

លាតសន្ធឹងចម្ងាយ១៨០គីឡូម៉ែត្រ ពីបេះដូងនៃទីក្រុងភ្នំពេញ ទៅកាន់ឆ្នេរសមុទ្រដ៏ស្ងប់ស្ងាត់ នៃខេត្តកែបនៅឈូងសមុទ្រថៃ គម្រោងគ្រប់គ្រង ធនធានទឹកចម្រុះហ្វូណនតេជោ ត្រូវបានអនុម័តនៅខែឧសភា ឆ្នាំ២០២៣។ គម្រោងនេះ នឹងធ្វើទំនើបកម្មផ្លូវទឹកបុរាណរបស់ប្រទេសកម្ពុជា ហើយនាំមកនូវយុគសម័យថ្មីនៃភាពរុងរឿងផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ការស្តារឡើងវិញនូវផ្លូវទឹក ដែលប្រើប្រាស់ដោយអាណាចក្រហ្វូណនបុរាណ កាលពីជាង២០០០ឆ្នាំមុន ដោយពង្រីកឱ្យមានមុខកាត់ ១០០ម៉ែត្រ និងមានជម្រៅ៥,៤ម៉ែត្រ អាចឱ្យនាវារហូតដល់ ៣០០០តោន អាចឆ្លងកាត់បាន។ ការស្តារនេះ នឹងមានការសាងសង់ទ្វារទឹកចំនួន៣ និងស្ពានចំនួន១១ផងដែរ។

អ្នកតស៊ូមតិផ្នែកបរិស្ថាន អ្នករៀបចំផែនការសង្គម និងអ្នកវិភាគភូមិសាស្ត្រនយោបាយ បានពិនិត្យយ៉ាងល្អិតល្អន់ ត្រឹមត្រូវ លើគម្រោងប្រព័ន្ធគ្រប់គ្រងទឹក ដែលបានស្នើឡើងនេះ។ សុខុមាលភាពនៃប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គ ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន និងតុល្យភាពនៃថាមវន្តក្នុងតំបន់ គឺជាបញ្ហាដែលរដ្ឋាភិបាលកម្ពុជាបានគិតគូរ ជាមួយនឹងការទទួលខុសត្រូវខ្ពស់បំផុត។

លោកស៊ុន ចាន់ថុលបានប្រាប់សារព័ត៌មានជប៉ុនបន្តថា គម្រោ​ងផ្លូវទឹកប្រកបដោយមហិច្ឆិតា និងការប្រុងប្រយ័ត្ននេះ ឈរលើមូលដ្ឋាន ការប្តេជ្ញាចិត្តចំពោះប្រសិទ្ធភាពសេដ្ឋកិច្ច និរន្តរភាពបរិស្ថាន និងស្ថិរភាពក្នុងតំបន់។

តាមរយៈការបង្កើតគន្លងនាវាចរណ៍ផ្ទាល់ សម្រាប់ការធ្វើពា​ណិជ្ជកម្ម គម្រោងផ្លូវទឹកនេះ នឹងកាត់បន្ថយការពឹងផ្អែករបស់កម្ពុជាលើការដឹកជញ្ជូនទំនិញតាមផ្លូវគោក និងកំពង់ផែបរទេស ដែលជាលទ្ធផលកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងជំរុញតួនាទីរបស់កម្ពុជានៅលើទីផ្សារពិភពលោក និងតំបន់។

លើសពីផលចំណេញផ្នែកពាណិជ្ជកម្ម ប្រព័ន្ធផ្លូវទឹកដែលពង្រីកថ្មីនេះត្រូវបានរំពឹងថា នឹងដើរតួនាទីសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា រួមមានការបង្កើតឱកាសការងារជាច្រើន និងការអភិវឌ្ឍឧស្សាហកម្ម នៅក្នុងប្រទេសកម្ពុជា។ តំបន់ពាណិជ្ជកម្មថ្មីនៅតាមបណ្តោយផ្លូវទឹក នឹងទាក់ទាញការវិនិយោគក្នុងស្រុក និងអន្តរជាតិ ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។ ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ ក៏នឹងជំរុញវិស័យទេសចរណ៍នៅកម្ពុជា ថែមទាំងបង្កើនផលិតភាពកសិកម្ម តាមរយៈការផ្តល់នូវប្រព័ន្ធធារាសាស្រ្តសម្បូរបែប ដែលនឹងហុចផល ដល់សង្គមកសិកម្មរបស់កម្ពុជាផងដែរ។

សារៈសំខាន់ជាយុទ្ធសាស្ត្រនៃផ្លូវទឹកនេះ នឹងទាក់ទាញការវិនិយោគបរទេសកាន់តែច្រើន ចូលមកក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យទាក់ទងនឹងការដឹកជញ្ជូន ភស្តុភារកម្ម និងរោងចក្រសហគ្រាស ដែលអាចទាញយកអត្ថប្រយោជន៍ ពីការដឹកជញ្ជូនដែលមានភាពអំណោយផលជាងមុន។លោកស៊ុន ​ចាន់ថុលបញ្ជាក់។

លោកបន្តថា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ សង្គមជាច្រើនរួមមាន បង្កើនលទ្ធភាព ក្នុងការទទួលបានការអប់រំ និងការថែទាំសុខភាព លើកកម្ពស់សន្តិសុខស្បៀងនិងទឹក ការផ្តល់សេវាដឹកជញ្ជូន និងភស្តុភារកម្ម ដែលមានភាពប្រសើរឡើង សម្រាប់ផលិតផលកសិកម្ម កាត់បន្ថយហានិភ័យនៃទឹកជំនន់ និងគ្រោះរាំងស្ងួត និងការផ្តល់សេវាសំខាន់ៗជាច្រើនផ្សេងទៀត សម្រាប់ប្រជាជននៅក្នុងតំបន់។

នៅគ្រប់ជំហាននៃគម្រោងនេះ មតិយោបល់របស់សហគមន៍ត្រូវបានទទួលការយកចិត្តទុកដាក់ខ្ពស់ ហើយសុខុមាលភាពរបស់ប្រជាជនត្រូវបានកំណត់ជាអាទិភាព ដោយមានការរៀបចំផែនការរួមគ្នា និងសំណងសមធម៌ ជាការងារចំពោះមុខ នៃកិច្ចខិតខំប្រឹងប្រែងរបស់យើង។ ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ គឺសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ដែលជាកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដែលនឹងធានាបាននូវវិបុលភាពរួមគ្នា។

ការវាយតម្លៃផលប៉ះពាល់បរិស្ថានយ៉ាងម៉ត់ចត់ ដែលធ្វើឡើងជាមួយអ្នកឯកទេសអន្តរជាតិចំនួន៤៨នាក់ នឹងធានាថាផ្លូវទឹកថ្មីនេះ គោរពដល់បេតិកភណ្ឌធម្មជាតិ នៃទន្លេមេគង្គ និងអនុលោមតាមកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ដែលចុះហត្ថលេខា ដោយប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។

ក្នុងស្មារតីនៃតម្លាភាពពេញលេញ កម្ពុជាបានជូនដំណឹងដល់គណៈកម្មការទន្លេមេគង្គ នៅខែសីហា ឆ្នាំ២០២៣ អំពីព័ត៌មានលម្អិតនៃគម្រោង និងលទ្ធផលនៃការសិក្សារបស់យើង ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើង ចំពោះកិច្ចសហប្រតិបត្តិការ និងការទទួលខុសត្រូវ។

គម្រោងនេះនឹងផ្តល់នូវការការពារ ពីការផ្លាស់ប្តូរយ៉ាងគំហុកនៃកម្រិតទឹក និងរក្សាលំហូរទឹកធម្មជាតិនៅក្នុងតំបន់។ គំរូជលសាស្ត្រដែលមានភាពលម្អិត បានបង្ហាញលទ្ធផលព្យាករណ៍ថា មានផលប៉ះពាល់ត្រឹមតែ ០.០៦% តែប៉ុណ្ណោះ លើរំហូរទឹកប្រចាំថ្ងៃរបស់ទន្លេមេគង្គក្នុងរដូវប្រាំង ហើយមិនមានផលប៉ះពាល់អ្វីទាំងអស់ ក្នុងរដូវទឹកជំនន់។ ផ្លូវទឹកនេះនឹងបង្កើតជម្រកធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីថ្មី ហើយការពារប្រឆាំង នឹងការជ្រៀតចូលនៃទឹកប្រៃ មកកាន់ទឹកសាប ក្នុងន័យនេះ គម្រោងនេះនឹងរក្សាបាននូវជីវចម្រុះ នៃដីសណ្ដទន្លេរមេគង្គ។

លោកស៊ុន ចាន់ថុលបានបន្តថា លើសពីនេះទៅទៀត គំនិតផ្តួចផ្តើមនេះ នឹងធ្វើឱ្យប្រសើរឡើង នូវការគ្រប់គ្រងទឹកនៅខេត្តចំនួនប្រាំនៅក្នុងប្រទេសកម្ពុជា ដោយកាត់បន្ថយការកើតឡើង នៃគ្រោះរាំងស្ងួត និងកាត់បន្ថយគ្រោះទឹកជំនន់ភ្លាមៗ ក្នុងប្រទេស និងកាត់បន្ថយហានិភ័យដែលទឹកជំនន់ ក្នុងតំបន់អាចធ្វើឱ្យប៉ះពាល់ដល់ប្រទេសវៀតណាមផងដែរ។

កម្ពុជាជាប្រទេសស្រឡាញ់សន្តិភាព ហើយមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការរក្សាស្ថិរភាពក្នុងតំបន់ និងវិបុលភាពរួម។

លោកបានបញ្ជាក់ថា “ខ្ញុំអាចបញ្ជាក់បានថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោនេះ នឹងដំណើរការក្រោមគោលការ​ណ៍ដ៏ពិសិដ្ឋនៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលបង្កើតឡើងដោយឈរលើគោលការណ៍បូរណភាពទឹកដី និងអធិបតេយ្យភាព និងហាមឃាត់ដាច់ខាតវត្តមានរបស់កងទ័ព ឬមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន”។

សរុបមក ផ្លូវទឹកនេះនឹងក្លាយជាយានថ្មី សម្រាប់ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ មិនមែនសម្រាប់ជម្លោះ ឬការគំរាមកំហែងណាមួយនោះទេ។ យើងប្តេជ្ញាអនុវត្តគម្រោង ដែលកែប្រែមុខមាត់កម្ពុជានេះឱ្យបានជាដាច់ខាត ជាមួយការគាំទ្រយ៉ាងខ្លៀវខ្លារ ពីប្រជាជនកម្ពុជាក្នុង និងក្រៅប្រទេស។

លោកបញ្ជាក់ទៀតថា “នេះជាសក្ខីភាពមួយ ចំពោះការយកចិត្តទុកដាក់ឥតងាករេរបស់កម្ពុជា ចំពោះវឌ្ឍនភាពសេដ្ឋកិច្ចសង្គម ការការពារបរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព សម្រាប់ប្រទេ​សជាតិយើង ប្រជាជនយើង និងតំបន់របស់យើង”៕

តំណរភ្ជាប់ទៅកាន់អត្ថបទផ្សព្វផ្សាយទាំងស្រុង: https://asia.nikkei.com/Opinion/Cambodia-s-waterway-project-will-deliver-prosperity

ដំណឹងល្អៈ ខេត្តព្រះសីហនុចូលជាសមាជិកពេញសិទ្ធនៃសមាគមអន្តរជាតិ នៃអភិបាលក្រុងនិយាយភាសាបារាំង(AIMF)

        ដោយៈ គង់ សូរិយា

        ព្រះសីហនុៈ អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ និងគណៈប្រតិភូខេត្តចំនួន៣រូប ចូលរួមមហាសន្និបាតលើកទី៤៤ របស់សមាគមអន្តរជាតិ នៃអភិបាលក្រុងនិយាយភាសាបារាំង(Association Internationale des Maires Francophones, AIMF) នៅទីក្រុងឡូហ្សាន ប្រទេសស្វីស។​​

នៅក្នុងមហាសន្និបាតប្រចាំឆ្នាំនេះ ខេត្តព្រះសីហនុទទួលបានការឯកភាពជាឯកច្ឆន្ទ ក្នុងការចូលរួមជាសមាជិកពេញសិទ្ធ បន្ទាប់ពីកិច្ចសម្របសម្រួលអស់រយៈពេលជាង២ឆ្នាំកន្លងមក។

លោកអភិបាលរងបានគូសបញ្ជាក់ថា ការចូលជាសមាជិកបណ្តាញសកល និងថ្នាក់តំបន់នៃសមាគមអន្តរជាតិនេះ នឹងនាំយកផលចំណេញជាច្រើន ដល់ខេត្តព្រះសីហនុ តាមរយៈការធ្វើពិពិធកម្មកិច្ចសហប្រតិបត្តិការ ការទូតថ្នាក់មូលដ្ឋាន សេដ្ឋកិច្ច សង្គម ការចែករំលែកបទពិសោធន៍ សម្រាប់បញ្ហាប្រឈមនានាថ្នាក់មូលដ្ឋាន វិនិយោគ ទេសចរណ៍-ល-។

បន្ថែមពីនេះ ការចូលជាសមាជិកAIMF នេះ ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រទេសកម្ពុជា ​និងខេត្តព្រះសីហនុ និយាយជារួមនិងដាច់ដោយឡែក ដូចជា៖ ការទទួលបានការបណ្តុះបណ្តាលពាក់ព័ន្ធនឹង ការរៀបចំទីក្រុង ការគ្រប់គ្រងបរិស្ថាន ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ និងការត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះមហន្តរាយ ព្រមទាំងការទទួលបានជំនួយនានាជាដើម។

ប្រទេសកម្ពុជាមានរាជធានី -ខេត្តចំនួន៤ បានចូលជាសមាជិកនៃAIMFរួចមកហើយគឺ៖ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តកំពត ដែលខេត្តទាំងនេះបានបង្កើត និងរក្សាទំនាក់ទំនងយ៉ាងល្អ ជាមួយសមាជិកបណ្តាញខេត្ត-ក្រុងក្នុងតំបន់ និងសកលលោក ព្រមទាំងទទួលបានចំណេះដឹង បទពិសោធន៍ និងអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការនានា ដែលជាផ្នែកមួយធានាដល់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព៕

ADBផ្តោតលើការសិក្សាពង្រឹងប្រសិទ្ឋភាពនៃតំបន់សេដ្ឋកិច្ច តាមព្រំដែន

ដោយៈ គង់ ហ្វីអូណា

        កោះកុងៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង លោកបណ្ឌិតអ៊ុក ភ័ត្រា បានស្វាគមន៍លោកស្រីAggarwal Aradhna ប្រធានក្រុមសិក្សាស្រាវជ្រាវ កម្មវិធីមហាអនុតំបន់ទន្លេមេគង្គ នៃធនា​គារអភិវឌ្ឍន៍អាស៊ីADB និងមន្រ្តីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីជួបប្រជុំពិភាក្សាលើ “ការសិក្សាដើម្បីពង្រឹងប្រសិទ្ធភាព នៃតំបន់សេដ្ឋកិច្ចពិសេស (SEZs) ដោយផ្តោតលើតំបន់សេដ្ឋកិច្ច តាមច្រកព្រំដែន (BEZs) ក្នុងប្រទេសនៃអនុតំបន់ទន្លេមេគង្គ (GMS)”។

គោលបំណងនៃការសិក្សានេះគឺ ដើម្បីវាយតម្លៃឡើងវិញនូវតំប​ន់សេដ្ឋកិច្ចតាមច្រកព្រំដែន (BEZs) និងតំបន់សេដ្ឋកិច្ចតាមច្រកព្រំដែន (BEZs) និងអភិវឌ្ឍគោលនយោបាយ អនុសាសន៍ ដើម្បីតម្រង់ទិសយុទ្ធសាស្រ្តពាក់ព័ន្ធនៅក្នុងតំបន់ ដោយផ្តោតជាពិសេសលើព្រំដែនកម្ពុជា-ថៃ។

លទ្ធផលនៃការសិក្សា នឹងត្រូវរៀបចំដាក់បង្ហាញជូនដល់រដ្ឋភាគី នៃកម្មវិធីមហាអនុតំបន់ទន្លេមេគង្គ ឆ្នាំ២០៣០ នៅក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ នៅប្រទេសចិន ក្នុងខែឧសភា ឬមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ៕

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដឹកនាំបុគ្គលិក បុរី វិមានសំណាង នាំយកថវិកាដែលជាកម្រៃពីការបង្រៀនថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ អាសុី អឺរ៉ុប អស់រយះពេល ៤ខែ ធ្វើជាអំណោយសប្បុរសធម៌ជួយមណ្ឌលមែកឈើ

នាថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤ នេះ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដឹកនាំបុគ្គលិក បុរី វិមានសំណាង រួមទាំងសប្បុរសជននានា បរិច្ចាគថវិកា ធនធាន និងសម្ភារៈ ក្នុងកិច្ចការសប្បុរសធម៌ជូនដល់ក្មួយៗ លោកគ្រូ និងអ្នកគ្រូ នៅសមាគមជនឥតទីពឹង (មណ្ឌលមែកឈើ) ស្ថិតនៅផ្លូវបេតុង ភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង បាននាំយកកម្រៃដែលទទួលបានមកពីការបង្រៀនថ្នាក់បណ្ឌិតមុខវិជ្ជា៖ Brand Marketing & SME Stratefy ដោយជោគជ័យ នៅសាកលវិទ្យាល័យ អាសុី អឺរ៉ុប អស់រយះពេល ៤ខែ និងបានដឹកនាំបុគ្គលិក ក្រុមហ៊ុន បុរី វិមានសំណាង និងក្រុមហ៊ុន Keller Williams Cambodia ចូលរួមដើម្បីយកទៅប្រេីប្រាស់លើការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងសាលា ឯកសណ្ឋានសិស្ស សម្ភារៈសិក្សា ផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ក៏បានផ្តាំផ្ញេី និងលើកទឹកចិត្តដល់ក្មួយៗទាំងអស់ត្រូវខឹកខំប្រឹងប្រែងរៀនសូត្រ ឱ្យខ្លាំងពូកែ ដេីម្បីជាទំពាំងស្នងឬស្សី សម្រាប់បន្តវេនក្នុងការថែរក្សា ការពារជាតិ មាតុភូមិ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងប្រទេសជាតិរបស់យេីងទាំងអស់គ្នា ជាពិសេស ជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងល្បែងអបាយមុខទាំងឡាយ ដេីម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕

គួរបញ្ជាក់ផងដែរថា មូលនិធិសប្បុរសធម៌ របស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងស្មារតីចូលរួមចំណែកផ្តល់ជំនួយគាំទ្រសម្រាប់សម្រាលដល់ការលំបាកចំពោះ អង្គការ សមាគម មណ្ឌលកុមារកំព្រា និងជនងាយរងគ្រោះនានា។

Janet Yellen urges EU to join US in curbs on cheap Chinese exports

Janet Yellen, the US treasury secretary, has urged the EU to intervene urgently to dampen the growing export levels of Chinese cut-price green technology including solar panels and wind turbines, pushing European leaders to move to a full-scale trade war.

At the same time she urged German bank executives on Tuesday to step up efforts to comply with sanctions against Russia and shut down efforts to circumvent them to avoid potential penalties themselves that could see the US cut them off from dollar access.

Her remarks, in Frankfurt, come just hours after the European Commission president, Ursula von der Leyen, gave her strongest hint yet that the EU would join the US and impose tariffs on Chinese electric vehicles after a soon-to-be completed investigation into alleged state subsidies into the automotive industry in China.

Yellen said it behoved the US and its western allies to react in a “united way” as China’s growing production was a threat to industries in all their markets.

Wind turbine manufacturers in the EU have protested that Chinese rivals are undercutting them by 50% in a move that is appealing to cash-strapped state and regional authorities facing targets in reductions of greenhouse gases.

Von der Leyen said Europe would take a different approach to the US. While an increase in tariffs is expected, they are unlikely tomatch the rate imposed by the US.

Von der Leyen told t he Financial Times that China had “massive overcapacity” that was “flooding” the EU market with “artificially cheap products”.

She said she expected the investigation into alleged Chinese state subsidies launched last September and due to be finished by 5 June, to conclude there were “excessive production subsidies”

Source: The Guardian

សេដ្ឋវិទូបង្ហាញដំណោះស្រាយមួយសម្រាប់ទប់ស្កាត់សេដ្ឋកិច្ចអាមេរិកមិនឱ្យដាំក្បាលចុះនៅឆ្នាំនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមលោក Andrew Hollenhorst ប្រធានសេដ្ឋវិទូអាមេរិករបស់ធនាគារយក្ស Citigroup បានឱ្យដឹងថា ការធ្លាក់ចុះនៃទីផ្សារការងារនឹងក្លាយជាមូលហេតុ ដែលធ្វើឱ្យសេដ្ឋកិច្ចអាមេរិកប្រែជាមានភាពអាប់អួរយ៉ាងឆាប់រហ័ស។

លោកបានថ្លែងប្រាប់ស្ថានីយទូរទស្សន៍ CNBC ថា “ក្រុមហ៊ុននានាកំពុងជួលបុគ្គលិកក្នុងចំនួនដ៏តិច និងតម្រូវឱ្យកម្មករកាត់បន្ថយម៉ោងធ្វើការ។ ដូច្នេះ ទីផ្សារការងារបានចាប់ផ្តើមធ្លាក់ចុះបន្តិចម្តងៗរួចទៅហើយ។ នៅទីបំផុត វានឹងធ្វើឱ្យសេដ្ឋកិច្ចអាមេរិកឆ្ពោះទៅរកការធ្លាក់ចុះយ៉ាងគំហុក(Hard Landing)”។

យ៉ាងណាមិញ ទិន្នន័យទីផ្សារការងារនៅសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ មិនបានចង្អុលបង្ហាញពីស្ថានភាពដ៏អាក្រក់បែបនេះទេ។ ប៉ុន្តែ លោក Hollenhorst បានអះអាងថា របាយការណ៍មួយចំនួនបង្ហាញពីបរិយាកាសទុទិដ្ឋិនិយមជាងអ្វី ដែលមនុស្សជាច្រើនអាចមើលដឹង។

លោកបានមានប្រសាសន៍ឱ្យដឹងបន្តដោយដកស្រង់ទិន្នន័យនៃការស្ទង់មតិពីសហព័ន្ធជាតិនៃអាជីវកម្មឯករាជ្យ ថា “អាជីវកម្មខ្នាតតូចកំពុងប្រាប់យើងថា គោលបំណងរបស់ពួកគេក្នុងការជួលបុគ្គលិកបានដាំក្បាលចុះដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ២០១៦។ ហើយប្រសិនបើខ្ញុំក្រឡេកមើលសេដ្ឋកិច្ចជារួម អត្រាជួលនាពេលនេះគឺស្ថិតក្នុងអត្រាទាបបំផុតក្នុងរយៈពេលមួយទសវត្សរ៍”។

លោក Hollenhorst បានព្យាករណ៍ថា អត្រាភាពអត់ការងារធ្វើនឹងកើនឡើងដល់កម្រិតលើសពី៤% ដែលអាចជំរុញឱ្យធនាគារ Federal Reserve ចាប់ផ្តើមបញ្ចុះអត្រាការប្រាក់ភ្លាមៗនៅខែកក្កដាខាងមុខ។ សរុបមក លោកយល់ឃើញថា ការកាត់បន្ថយអត្រាការប្រាក់ឱ្យបាន៤លើកក្នុងឆ្នាំនេះ គឺជាដំណោះស្រាយតែមួយគត់ចំពោះការធ្លាក់ចុះសេដ្ឋកិច្ច”។

ចំណែកឯ លោកស្រី Danielle DiMartino Booth ស្ថាបនិកនៃក្រុមហ៊ុនប្រឹក្សាសេដ្ឋកិច្ច Money Strong, LLC និងជាអ្នកព្យាករណ៍ជើងចាស់មួយរូប បានមានប្រសាសន៍ឱ្យដឹងថា សូចនាករអត្រាអ្នកគ្មានការងារធ្វើបង្ហាញថា វិបត្តិសេដ្ឋកិច្ចបានមកដល់ហើយ។

តួយ៉ាង កាលពីខែមេសាកន្លងទៅ អត្រាអ្នកគ្មានការងារធ្វើបានកើនឡើងដល់៣,៩ភាគរយ បើធៀបនឹងការរំពឹងទុកថា នឹងស្ថិតនៅទ្រឹងត្រឹម៣,៨ភាគរយ៕ប្រភព:Business Insider៕

សហភាពអឺរ៉ុបគ្រោងចាត់វិធានការផ្សេងខុសពីអាមេរិក លើការនាំចូលទំនិញរបស់ប្រទេសចិន

ដោយ: គង់ លាងហួរ
អន្តរជាតិ: មន្ត្រីជាន់ខ្ពស់អាមេរិក បានជំរុញឱ្យសហភាពអឺរ៉ុប (EU) ចូលរួមជាមួយខ្លួន ក្នុងការទប់ស្កាត់ការនាំចេញបច្ចេកវិទ្យាបៃតងរបស់ទីក្រុងប៉េកាំង ដោយព្រមានថា ទំនិញថោកៗរបស់ចិនអាចគំរាមកំហែងដល់ជោគវាសនារបស់រោងចក្រនៅទូទាំងពិភពលោក។

លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក បានលើកឡើងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់លោកខាងលិចត្រូវតែបង្ហាញប្រតិកម្ម ចំពោះការកើនឡើងនៃអំណាចផលិតកម្មរបស់ប្រទេសចិន ដែលធ្វើឱ្យឧស្សាហកម្មរបស់យើងប្រឈមហានិភ័យ។

ទន្ទឹមនឹងនេះ លោកស្រី Yellen ក៏បានច្រានចោលការរិះគន់ពីសម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួន ដែលលើកឡើងថា ការបន្ធូរបន្ថយពន្ធ និងការឧបត្ថម្ភធនផ្ទាល់ខ្លួនរបស់សហរដ្ឋអាមេរិកសម្រាប់ការផលិតពណ៌បៃតង តំណាងឱ្យការងាកទៅរកការគាំពារនិយមរបស់អាមេរិក។លោកស្រី Yellen បានថ្លែងបែបនេះត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីសេតវិមានបានប្រកាសដំឡើងពន្ធយ៉ាងខ្ពស់ទៅលើផលិតផលបច្ចេកវិទ្យាស្អាតរបស់ចិន ដែលនាំចូលទៅកាន់សហរដ្ឋអាមេរិក ក្នុងគោលដៅដើម្បីការពារឧស្សាហកម្មក្នុងស្រុករបស់ខ្លួន។

លោកស្រី បាន មានប្រសាសន៍ឱ្យដឹងបន្តថា ការ ដំឡើង ពន្ធ ដែល ក្នុងនោះ រួម បញ្ចូល ទាំងការ ដំឡើង ពន្ធ ១គុណនឹង៤ លើ ការនាំចូលរថយន្ត អគ្គិសនី របស់ ចិន ដល់ អត្រា១០០ភាគរយ គឺជា ជំហាន ប្រកបដោយយុទ្ធសាស្ត្រ និង មានគោលដៅ។

ទោះជាយ៉ាងណាក្តី លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប ធ្លាប់បានបញ្ជាក់រួចមកហើយថា ខ្លួននឹងមិនចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការដាក់ពន្ធគយនោះទេ ដោយបន្ថែមថា ទីក្រុងប្រ៊ុចសែលនឹងចាត់វិធានការផ្សេងខុសពីទីក្រុងវ៉ាស៊ីនតោន។

លោកស្រីបានបញ្ជាក់ប្រាប់បន្ថែមទៅកាន់កាសែត Financial Times ថា “យើងចង់បានការប្រកួតប្រជែង យើងចង់ធ្វើពាណិជ្ជកម្មជាមួយគ្នា ប៉ុន្តែយើងចង់ឱ្យវាមានភាពយុត្តិធម៌ និងស្របទៅតាមច្បាប់”៕ប្រភព:Financial Times៕

អ្នកវិទ្យាសាស្ត្រចិនរកឃើញវិធីសាស្ត្រសាងសង់ផ្លូវរូងក្រោមដី នៅក្រោមកោះសិប្បនិម្មិតក្នុងសមុទ្រចិនខាងត្បូង

ដោយ: គង់ លាងហួរ
ប៉េកាំង: ក្រុមអ្នកវិទ្យាសាស្ត្រចិនអះអាងថា ខ្លួនបានរកឃើញវិធីសាស្ត្របង្កើតផ្លូវរូងក្រោមដីនៅក្រោមកោះសិប្បនិមិត្ត ក្នុងសមុទ្រចិនខាងត្បូង ដែលទីក្រុងប៉េកាំងបានសាងសង់ឡើង ដើម្បីពង្រឹងការទាមទារកាន់កាប់ដែនទឹកនៅតំបន់នេះ។

កោះសិប្បនិមិត្តទាំងនេះមានទំហំតូចណាស់ និងមានមនុស្សច្រើនកុះករ ជាពិសេសនៅក្នុងតំបន់ថ្មប៉ប្រះទឹក Spratly ដែលមានការប្រកួតប្រជែងទាមទារដែនទឹកគ្នារវាងប្រទេសចិន តៃវ៉ាន់ វៀតណាម ម៉ាឡេស៊ី និងហ្វីលីពីន។

កាលពីមុន គេគិតថា សណ្ឋានីដីខ្សាច់នៅលើកោះសិប្បនិម្មិតរបស់ចិនក្នុងតំបន់សមុទ្រខាងត្បូងនេះ មិនស័ក្តិសមសម្រាប់ការសាងសង់ផ្លូវក្រោមដីនោះទេ។ ប៉ុន្តែ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Ocean of China អះអាងថា ខ្លួនបានរកឃើញវិធីសាស្រ្តថ្មីដើម្បីដោះស្រាយបញ្ហានេះ។ នេះ បើ យោងតាមកាសែត South China Morning Post។

វិធីសាស្រ្តនេះ រួមមាន ការចាក់ដីល្បាប់លាយជាមួយនឹងភាគល្អិតស៊ីម៉ងត៍ចូលទៅក្នុងដី ដើម្បីធ្វើឱ្យស្រទាប់ខាងក្រោមរឹងមាំ ដែលអនុញ្ញាតឱ្យការសាងសង់ផ្លូវរូងក្រោមដីអាចចាប់ផ្តើមប្រកបដោយសុវត្ថិភាពដោយមិនមានការជ្រាបទឹក ឬប្រឈមហានិភ័យនៃការបាក់ស្រុតនោះទេ។

ក្រុមអ្នកស្រាវជ្រាវចិនបានស្នើឱ្យប្រើប្រាស់វិធីសាស្ត្រនេះ ដើម្បីសាងសង់ផ្លូវរូងក្រោមដីដ៏ធំនៅក្រោមកោះសិប្បនិមិត្តរបស់ចិននៅក្នុងតំបន់សមុទ្រចិនខាងត្បូង ហើយការណ៍នេះនឹងអាចជំរុញវត្តមានរបស់ទីក្រុងប៉េកាំង ដោយមិនបង្ករឿងដល់បណ្តាប្រទេសជិតខាង។

ផ្លូវរូងក្រោមដីនេះ អាចក្លាយជាបន្ទប់ស្នាក់នៅរបស់យោធា ឃ្លាំងរក្សាទុកអាវុធ និងផ្តល់ទីជំរកដើម្បីគេចពីអាកាសធាតុមិនល្អ និងបង្កើនផលប្រយោជន៍ផ្នែកយោធា និងសេដ្ឋកិច្ចនៃបណ្តាកោះធំៗដូចជាកោះ Meiji កោះ Yongshu និងកោះ Zhubi៕ ប្រភព:SCMP៕