Asian infrastructure bank AIIB’s president looks to fund climate-linked projects in Asean

China-backed Asian Infrastructure Investment Bank (AAIB) has surpassed a goal for financing climate-change projects two years ahead of schedule and will continue to ramp up such lending, focusing on projects with private sector participation and in the Association of Southeast Asian Nations (Asean) region, according to its president.

Around 20 per cent of the more than US$50 billion of financing AIIB has approved to date went to the Asean, the union of 10 states that is home to more than 600 million people, according to Jin Liqun. However, the amount is insufficient, he added.

“Asean nations need to go a step further to strengthen connectivity and ramp up efforts to finance climate change mitigation and adaptation projects,” he said on Tuesday after delivering a keynote speech to the 16th Asean & Asia Forum in Singapore.

“We are very much supporting Asean countries in their economic integration to strive for sustainable development and combat climate change.”

Source: SCMP

អនុគណកម្មការជម្រុញការវិនិយោគខេត្តព្រះសីហនុ បានទទួលសំណើរសុំលើកទឹកចិត្តចំនួន៩៧គម្រោង

ដោយៈ គង់ សូរិយា

       ព្រះសីហនុៈ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេត បានថ្លែងថា គណកម្មការជម្រុញការវិនិយោគខេត្តព្រះសីហនុ បានទទួលសំណើរសុំលើកទឹកចិត្តចំនួន៩៧គម្រោង។

លោកបានថ្លែងបែបនេះ ក្នុងឱកាសអនុញ្ញាត្តឲ្យលោកជំទាវ ត្យូ ឡេឆេង Teo Lay Cheng ឯកអគ្គរដ្ឋទូត សាធារណរដ្ឋសឹង្ហបុរីចួលជួបសម្តែងការគួរសម និងពិភាក្សាការងារកាលពីថ្ងៃទី៣០ កក្កដាកន្លងមកនេះ។

ក្នុងឱកាសនោះ លោកម៉ាង ស៊ីណេត បានជំរាបជូនលោកជំទាវពីការផ្សព្វផ្សាយ ប្រកាសដាក់ចេញនូវ កម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ ឆ្នាំ២០២៤ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មកពេលនេះ អនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ ទទួលបានសំណើរសុំលើកទឹកចិត្តចំនួន៩៧គម្រោង គម្រោងទទួលបានលិខិតអនុញ្ញាតជាគោលការណ៍៦១គម្រោង គម្រោងដាក់ពាក្យស្នើសុំ តែមិនទទួលបានការឯកភាពចំនួន៣គម្រោង គម្រោងបានដាក់ពាក្យស្នើសុំ តែពន្យាមាន៦គម្រោង គម្រោងដាក់ពាក្យសុំតែមិនបានឯកភាពមាន ៣គម្រោង។

ចំពោះវិស័យទេសចរណ៍រយៈពេល៦ខែ ដើមឆ្នាំ២០២៤ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរសរុប២,៨លាននាក់ ក្នុងនោះភ្ញៀវជាតិ២,៦លាននាក់ និងភ្ញៀវបរទេសជាង២០ម៉ឺននាក់ បើធៀបនិង៦ខែដើមឆ្នាំ២០២៣ មានការកើនឡើង ហើយភ្ញៀវទេសចរមកអឺរ៉ុប បានមកកាន់ខេត្តព្រះសីហនុ គឺមកពីខេត្ត កំពត និងកែប សំដៅទៅកម្សាន្តនៅតំបន់កោះ ក្នុងក្រុងកោះរ៉ុង (ស្ទូចត្រី មុជទឹកមើលផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រ)។

លោកម៉ាង ស៊ីណេតបានបន្តថា ចំពោះការដឹកជញ្ជូន រាជរដ្ឋាភិបាល បានកំណត់យកកំពង់ផែក្រុងព្រះសីហនុ ទៅដល់ស្រុកស្ទឹងហាវ ជាតំបន់ឧស្សាហកម្ម និងភស្តុភាកម្ម។ ចំពោះទីតាំងមួយចំណុច៣ គឺសំដៅការដឹកជញ្ជូនទេសចរតាមផ្លូវទឹក ពីខេត្តត្រាត ប្រទេសថៃ មកកម្ពុជា ឆ្លងកាត់ខេត្តកោះកុង ព្រះសីហនុ កំពត និងកែប បន្តទៅប្រទេសវៀតណាម ឬអាចមកពីប្រទេសវៀតណាម ចូលមកកម្ពុជា និងចេញទៅប្រទេសថៃ។

ខេត្តព្រះសីហនុ ជាខេត្តមានសក្តានុពល សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងទេសចរណ៍ ខេត្តព្រះសីហនុមាន ក្រុង២ និងស្រុក៣ មាន២៩ឃុំ សង្កាត់ ស្មើនឹង១១១ភូមិ ខេត្តមានកោះ៣២ ឆ្នេរសមុទ្រមានប្រវែង១៧៥គីឡូម៉ែត្រ មានឧទ្យានជាតិលើគោក និងឧទ្យានជាតិបាតសមុទ្រ។

លោកម៉ាង ស៊ីណេតបានបន្តថា វិស័យទេសចរណ៍ជាស្នូលមួយ នៃខេត្តតំបន់ឆ្នេរទាំង៤ ក្នុងនោះមាន ខេត្តកោះកុង កំពត កែប និងខេត្តព្រះសីហនុ ឆ្នេរសមុទ្រកម្ពុជា ត្រូវបានដាក់បញ្ចូលជាសមាជិកឆ្នេរស្អាត ជាងគេលើពិភពលោកនៅប្រទេ​ស សេណេកាល់ និងជាតារារះនាទិសនារតី។

ខេត្តព្រះសីហនុ មានផ្លូវគមនាគមន៍ដូចជា ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ហើយកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចក្ខុវិស័យវែងឆ្ងាយ ដោយធ្វើការពង្រីកជា៣តំណាក់កាល បច្ចប្បុន្ននេះកំពង់ផែក្រុងព្រះសីហនុ មានជំរៅទឹក១៣,៥០ម៉ែត្រ ហើយការពង្រីកតំណាក់កាលទី៣ និងបញ្ចប់នៅឆ្នាំ២០២៩ ដែលមានជំរៅទឹករហូតដល់១៧,៥០ម៉ែត្រ។

ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ហើយរាជរដ្ឋភិបាលក៏បានទម្លាក់ថវិកា សាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្នុងក្រុងចំនួន៣៧ខ្សែ ជាយន្តការរុញច្រានខេត្តព្រះសីហនុ រៀបចំផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនៅពេលខាងមុខ។

ទន្ទឹមនោះខេត្តព្រះសីហនុ បាននិងកំពុងកសាងនូវសមិទ្ធផលថ្មីៗជាច្រើនទៀតមានដូចជា រូបសំណាកនៅតាមរង្វង់មូលរាម រង្វង់មូលព្រះថោង នាងនាគ និងរូបសំណាក់ជាច្រើនផ្សេងទៀត និងខ្មែរធ្វើបាន ដែលជាសមិទ្ធផលទាក់ទាញទេសចរណ៍មកកាន់ខេត្តព្រះសីហនុ មានការកើនឡើង គួបផ្សំនឹងផ្លូវល្បឿ​នលឿនទីមួយ តភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ។

លោកជំទាវ ត្យូ ឡេឆេង Teo Lay Cheng ឯកអគ្គរដ្ឋទូត សាធារណរដ្ឋសឹង្ហបុរី បានថ្លែងអំណរគុណការស្វាគមន៍របស់ឯកឧត្តម និងសហការី និងសូមអអរសាទលោកម៉ាង ស៊ីណេតត្រូវបានរាជរដ្ឋាភិបាល តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុនាពេលនេះ។

ទន្ទឹមនោះ លោកជំទាវ ក៏បានចង់ដឹងពីសក្តានុពលសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ខេត្ត និងវិស័យមួយចំនួនមាន ដូចជា ទេសចរណ៍ ដឹកជញ្ជូន និងទីតាំងមួយចំណុច៣  របស់រដ្ឋបាលខេត្តព្រះសីហនុ និងបានសន្យាជួយផ្សព្វផ្សាយ ពីសក្តានុពលវិនិយោគ និងទេសចរណ៍របស់ខេត្តព្រះសីហនុ ទៅកាន់អ្នកវិនិយោគ និងអ្នកទេសចរណ៍ប្រទេសសឹង្ហបុរី មកកាន់ខេត្តព្រះសីហនុ៕

ទីក្រុងព្រះសីហនុត្រូវបានជ្រើសរើសជាបេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងឆ្លាតអាស៊ាន

ដោយៈ ច្រាយ ចំណាន

       ព្រះសីហនុៈ ជាមួយនឹងការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ក្រុងព្រះសីហនុត្រូវបានជ្រើសរើសជាបេក្ខភាព ចួលជាសមាជិកបណ្តាញទីក្រុងស្អាតរបស់អាស៊ាន។

ការជ្រើសរើសនេះ បានធ្វើឡើងកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ជាថ្ងៃទី១ នៃកិច្ចប្រជុំបណ្តាញទីក្រុងឆ្លាតអាស៊ាន លើកទី៧ (SEVENTH ASEAN SMART CITIES NETWORK) ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើនៅទីក្រុងហ្លួងព្រះបាង នៃសាធារ​ណរដ្ឋប្រជាធិបតេ្យប្រជាមានិតឡាវ បានសម្រេចដាក់បេក្ខភាពក្រុងព្រះសីហនុ ចូលជាសមាជិកនៃ បណ្តាញទីក្រុងឆ្លាតអាស៊ាន ជាផ្លូវការ ក្រោមការចង្អុលបង្ហាញ និងសម្របសម្រួលពីគណៈកម្មការសម្របសម្រួល និងដឹកនាំការងារទីក្រុងឆ្លាត នៃក្រសួងមហាផ្ទៃ។

ការចូលជាសមាជិក បណ្តាញទីក្រុងឆ្លាតអាស៊ាន នេះនឹងជំរុញឱ្យទីក្រុងព្រះសីហនុ ក្លាយជាទីក្រុងមួយរស់នៅ ប្រកប​ដោយគុណភាពជីវិតខ្ពស់ ការប្រកួតប្រជែងសេដ្ឋកិច្ច និងជាទីក្រុងដែលមានបរិស្ថាន ប្រកបដោយនិរន្តរភាព ព្រមទាំងចាប់ឱកាសនូវកាលានុវត្តភាពថ្មីៗ នៃសាកលភាវូនីយកម្មបច្ចេកវិទ្យា និងសេដ្ឋកិច្ច។

ក្រុងព្រះសីហនុ ជាទីក្រុងទី៤ បន្ទាប់ពីរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង ដែលបានចូលជាសមាជិកបណ្តាញទីក្រុងឆ្លាតអាស៊ាន កាលពីឆ្នាំ២០១៨។

គិតត្រឹមឆ្នាំ២០២៤នេះ បណ្តាញទីក្រុងឆ្លាតអាស៊ានមានចំនួន៣១ ទីក្រុងមកពីប្រទេសចំនួន១០ រួមមានប្រទេសប្រ៊ុយនេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន  ភូមា សិង្ហបុរី ថៃ និងប្រទេសវៀតណាម៕

ផ្លូវជាតិលេខ៧១Cសម្រេច១០០ភាគរយ ក្រុមមន្រ្តីចុះពិនិត្យលក្ខណៈបច្ចេកទេសលំអិត

ដោយៈ រិទ្ឋជ័យ

       កំពង់ចាម/ត្បូងឃ្មុំៈ ក្រុមមន្រ្តីសាធារណៈការ បានចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសលម្អិត និងពិធីប្រគល់-ទទួលគម្រោងសាងសង់ផ្លូវជាតិលេខ៧១C ដែលសម្រេចបានលទ្ធផល១០០ភាគរយ។

លោកបុង ប៊ុនហួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោងសាងសង់ផ្លូវជាតិលេខ៧១C និងមន្រ្តីពាក់ព័ន្ឋ ​បានចុះត្រួតពិនិត្យលក្ខណៈបច្ចេក​ទេសលម្អិត និងពិធីប្រគល់-ទទួល គម្រោងសាងសង់ផ្លូវជាតិលេខ៧១C។

ការចុះពិនិត្យនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស ក្រុមហ៊ុនសំណង់សៀងហៃ (SCG) ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ាងអាន (WACC) និងតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម និងត្បូងឃ្មុំ។

ផ្លូវជាតិលេខ ៧១C ប្រវែង ១១៤,៦២គីឡូម៉ែត្រ (ចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK154+700 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK30+400 ខេត្តកំពង់ចាម) គឺជាខ្សែផ្លូវដែលពោរពេញ ដោយទេសភាពខៀវស្រងាត់ត្រជាក់ភ្នែក និងមានសភាពធន់ រឹងមាំ និងជាខ្សែផ្លូវ ដែលមានចរាចរណ៍មមា​ញឹក និងការតភ្ជាប់ដ៏សំខាន់។

ផ្លូវជាតិដ៏សំខាន់នេះ ជាប្រភេទ AC/DBST ចុះកិច្ចសន្យាសាងសង់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ចាប់ផ្តើមសាងសង់នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ និងបញ្ចប់ការសាងសង់ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ដែលមានរយៈពេលសាងសង់៤២ខែ និងរយៈពេលថែទាំ(ក្នុងកិច្ចសន្យា)២៤ខែ៕

 

:: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)

– Facebook: https://www.facebook.com/mpwt.gov.kh

– Telegram: https://t.me/mpwtnews

– TikTok: https://www.tiktok.com/@mpwt.tiktok

– YouTube: https://www.youtube.com/@mpwt.youtube

កម្ពុជា ឡាវជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិកាន់តែជិតស្និទ្ឋ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ប្រមុខរដ្ឋាភិបាលកម្ពុជា និងមន្រ្តីជាន់ខ្ពស់ឡាវបានបង្ហាញជំហរ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ កាន់តែជិតស្និទ្ឋរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនៃជំនួប ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន (Khamlieng Outhakaysone) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ព ប្រជាជនឡាវ បានគោរព ជម្រាបជូនសម្ដេចធិបតី អំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកគឺ ដើម្បីពង្រឹង​ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ។

លោកអនុរដ្ឋមន្ត្រី បានគោរពជម្រាបជូនសម្តេចធិបតីបន្ថែម អំពីលទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ចនេះ មានជាអាទិ៍៖ (១) កិច្ចសហប្រតិបត្តិការសន្តិសុខ នៅតាមបណ្តោយព្រំដែន រួមទាំងការប្រយុទ្ធប្រឆាំង ការជួញដូរគ្រឿងញៀន ឧក្រិដ្ឋកម្មឆ្លងដែន និងការឆ្លើយតប នឹងគ្រោះមហន្តរាយធម្មជាតិ (២) ការផ្លាស់ប្តូរសិក្ខាកាម និងការបណ្តុះបណ្តាលធនធានមនុស្ស និង(៣) ការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។

សម្ដេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្ដែងនូវក្តីរីករាយ ចំពោះលទ្ធផលដ៏ល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។

សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងភាពជិតស្និទ្ធ​ នៃទំនាក់ទំនងរវាងកងទ័ព នៃប្រទេសទាំងពីរ និងបានគាំទ្រការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ពកម្ពុជា-ឡាវ ជាពិសេសការផ្លាស់ប្ដូរដំណើរទស្សនកិច្ចនាយទាហានជាន់ខ្ពស់ ការបង្កើនការបណ្តុះបណ្តាលសិក្ខាកាម ការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា សម្រាប់ការជួយសង្គ្រោះក្នុងគ្រាមានគ្រោះមហន្តរាយ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការជួញដូរគ្រឿងញៀន ។

សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យកងទ័ព នៃប្រទេសទាំងពីរ បន្តរក្សាមិត្តភាព សាមគ្គីភាព និងកិច្ចសហការ នៅតាមបណ្តាខេត្តជាប់ព្រំដែន និងពិភាក្សាស្វែងរកនូវសកម្មភាពថ្មីៗ សំដៅផ្លាស់ប្តូរបទពិសោធន៍ ដែលនឹងរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ លើគ្រប់វិស័យ៕

ហ្វីលីពីនកំពុងស្វែងរកហិរញ្ញប្បទានពីអាមេរិក និងជប៉ុនដើម្បីជំរុញសន្ទុះគម្រោងផ្លូវរថភ្លើង

ដោយ: គង់ លាងហួរ

អន្តរជាតិ: ហ្វីលីពីនកំពុងស្វែងរកប្រាក់កម្ចី ពីស្ថាប័នហិរញ្ញវត្ថុជប៉ុន និងអាមេរិក ដើម្បីជំរុញគម្រោងផ្លូវរថភ្លើង Subic-Clark ដែលមានតម្លៃ៨៥០លានដុល្លារ ឱ្យមានសន្ទុះឡើងវិញ បន្ទាប់ពីចិនបានដកខ្លួនចេញពីគំនិតផ្តួចផ្តើមនេះ។

ផ្លូវដែកនេះនឹងតភ្ជាប់ តំបន់ឆកសមុទ្រSubic ដែលជាអតីតមូលដ្ឋានទ័ពជើងទឹកអាមេរិក ដែលបច្ចុប្បន្នជាមជ្ឈមណ្ឌ លពាណិជ្ជកម្ម និងជាផ្នែកមួយដ៏សំខាន់ នៅក្នុងច្រករបៀងសេដ្ឋកិច្ច Luzon ជាមួយទីក្រុងClark ដែលធ្លាប់ជាមូលដ្ឋានទ័ពអាកាសអាមេរិក។

ច្រករបៀងនេះ គឺជាគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចរួមគ្នា រវាងសហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីន ដែលត្រូវបានផ្តួចផ្តើមឡើង នៅក្នុងអំឡុងកិច្ចប្រជុំកំពូលត្រីភាគី នាពេលថ្មីៗនេះនៅឯសេតវិមានរបស់ទីក្រុងវ៉ាស៊ីនតោន។

ទន្ទឹមនឹងនេះ ហ្វីលីពីនសង្ឃឹម​ថា​ ស្ថាប័នហិរញ្ញវត្ថុ​អាមេរិក និង​ជប៉ុន​អាច​នឹង​ឈាន​ជើង​ចូល ​ដើម្បី​ស្តារ​គម្រោង​ទាំង​មូល​ឡើង​វិញ។លើសពីនេះ ហ្វីលីពីនក៏កំពុងព្យាយាមទាក់ទាញការបោះទុនវិនិយោគ មកពីប្រភពផ្សេងបន្ថែម ដូចជាអូស្ត្រាលី និងឥណ្ឌា។

លោក Delfin Lorenzana ប្រធានអាជ្ញាធរបំប្លែង និងអភិវឌ្ឍន៍មូលដ្ឋាន (BCDA) បានថ្លែងប្រាប់កាសែត Nikkei Asia ថា “យើងសង្ឃឹមថាក្រុមហ៊ុនជប៉ុនណាមួយ ឬស្ថាប័នហិរញ្ញវត្ថុរបស់រដ្ឋាភិបាលជប៉ុន នឹងផ្តល់ហិរញ្ញប្បទានដល់គម្រោងនេះ”។

លោកបានលើកឡើងថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងក្រុមហ៊ុនសាជីវកម្មវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធក្រៅប្រទេសរបស់ជប៉ុន ខាងផ្នែកដឹកជញ្ជូន និងការអភិ​វឌ្ឍ​ទីក្រុង (JOIN) គឺជាស្ថាប័នដែលមានសក្តានុពល សម្រាប់គម្រោងនេះ។

លោក Lorenzana បានបន្ថែមថា “យើងសង្ឃឹមថា យើងនឹងទាក់ទាញបានវិនិយោគិនអាមេរិក និងជប៉ុនកាន់តែច្រើនមកកាន់តំបន់ ទីក្រុងសេដ្ឋកិច្ចពិសេស Clark ព្រោះការទាក់ទាញទុនវិនិយោគបរទេស មកកាន់តំបន់នេះ មានសារៈសំខាន់ជាយុទ្ធសាស្រ្ត”៕ប្រភព: Eurasian Times៕

តើការជួលទីតាំងលក់រាយនៅទីក្រុងភ្នំពេញ គូឡាឡាំពួរ និងសិង្ហបុរីមានតម្លៃបែបណា?

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីផ្សារអចលនទ្រព្យលក់រាយ ដូចជា ផ្សារទំនើប និងទីតាំងហាងលក់ទំនិញ នៅតាមដងផ្លូវធំៗនៅតំបន់អាស៊ាន មានតម្លៃ និងអត្រាគ្របដណ្តប់ការជួល(Occupancy rate)ខុសៗគ្នា អាស្រ័យទៅតាមបរិបទរបស់ប្រទេសនីមួយៗ។

ខាងក្រោមនេះ ជាស្ថានភាពតម្លៃជួលទីតាំងលក់រាយ នៅទីក្រុងចំនួន៣ ក្នុងតំបន់អាស៊ាន គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៤៖

ទី១៖ រាជធានីភ្នំពេញ ប្រទេសកម្ពុជា

តម្លៃជួលទីតាំងលក់រាយប្រចាំខែ ជាមធ្យមនៅទីក្រុងភ្នំពេញ មានតម្លៃប្រហែល២៥ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ដែលថោកជាងតម្លៃជួល នៅតំបន់ពាណិជ្ជកម្មកណ្តាល (CBD)របស់ទីក្រុងបាងកក ចំនួនពាក់កណ្តាល និងស្មើនឹង១ភាគ៥ នៃតម្លៃជួលនៅតំបន់ CBD របស់ទីក្រុងហូជីមិញ។

ចំណែក អត្រាគ្របដណ្តប់ការប្រើប្រាស់ ឬជួលទីតាំងលក់រាយជាមធ្យមនៅរាជធានីភ្នំពេញ(Occupancy rate) ក្នុងឆមាសទី១ ឆ្នាំ២០២៤ បានស្ថិតក្នុងរង្វង់៥៨,៧ភាគរយ បើប្រៀបធៀបទៅនឹងអត្រា៦៨,៥ភាគរយ នៅក្នុងឆមាសទី១ ឆ្នាំ២០២៣។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE។

ទី២៖ ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

ការផ្គត់ផ្គង់ទីតាំងលក់រាយ ដែលមានស្រាប់នៅក្នុងទីក្រុងគូឡាឡាំពួរ(KLC) មានទំហំសរុបចំនួន១៤,៩០លានហ្វីតការ៉េនៅក្នុងឆមាសទី១ ខណៈការផ្គត់ផ្គង់ទីតាំងលក់រាយ ដែលមានស្រាប់ នៅក្នុងតំបន់ជាយក្រុងគូឡាឡាំពួរ(KLF) មានទំហំសរុបចំនួន១៩,៤លានហ្វីតការ៉េ។

ទីតាំងលក់រាយ នៅតាមផ្សារទំនើបធំៗ ដូចជា ផ្សារទំនើបSuria KLCC និងផ្សារទំនើប Pavilion Kuala Lumpur មានតម្លៃជួលសរុបប្រចាំខែ ជាមធ្យមចំនួន៤១រីងហ្គីត(ប្រហែល៨,៧៩ដុល្លារ) និង៣០រីងហ្គីត (ប្រហែល៦,៤៣ដុល្លារ) ក្នុងមួយហ្វីតការ៉េរៀងៗគ្នា។ ផ្សារទំនើបទាំង២នេះ ទទួលបានអត្រាគ្របដណ្តប់ការជួលក្នុងរង្វង់៩៦% និង៩៥,២%រៀងគ្នា។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank ។

ទី៣: ទីក្រុងសិង្ហបុរី

នៅត្រីមាសទី២ ឆ្នាំនេះ តម្លៃជួលទីតាំងលក់រាយប្រចាំខែជាមធ្យម នៅទូទាំងប្រទេសកូនកោះមួយនេះ បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ៣,៨ភាគរយ និងក្នុងអត្រាប្រចាំត្រីមាស០,៩ភាគរយ ដល់២៧,៤ដុល្លារសិង្ហបុរី (ប្រហែល២០,៣៨ដុល្លារអាមេរិក)ក្នុងមួយហ្វីតការ៉េ។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank ។

ចំណែកតម្លៃជួលទីតាំងលក់រាយ ប្រចាំខែនៅតំបន់ជាយក្រុង បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ៤,៦ភាគរយ និងក្នុងអត្រាប្រចាំត្រីមាស១,២ភាគរយ ដល់២៦,៥០ដុល្លារសិង្ហបុរី(ប្រ​ហែល១៩,៧២ដុល្លារអាមេរិក) ក្នុងមួយហ្វីតការ៉េ (១ហ្វីតការ៉េ=០,០៩២៩ម៉ែត្រការ៉េ)៕ប្រភព: CBRE & Knight Frank ៕

ធនាគារAIIB គ្រោងបង្កើនទុនវិនិយោគនៅតំបន់អាស៊ាន ដើម្បីជំរុញសមារណកម្មសេដ្ឋកិច្ច

ដោយ: គង់ លាងហួរ

អន្តរជាតិ: ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលគាំទ្រដោយរដ្ឋាភិបាលចិន (AIIB) សម្រេចបានគោលដៅនៃកា រផ្តល់ហិរញ្ញប្បទានដល់គម្រោង ដែលពាក់ព័ន្ធនឹងការកាត់បន្ថ យការប្រែប្រួលអាកាសធាតុ លឿនជាងកាលកំណត់ចំនួន២ឆ្នាំ។

បន្ថែមពីលើនោះ ធនាគារ AIIB ប្តេជ្ញាថានឹង​បន្ត​បង្កើន​ការ​ផ្តល់​ប្រាក់កម្ចី​ ដោយ​ផ្តោត​លើ​គម្រោង ​ដែល​មាន​ការ​ចូល​រួម​ពី​វិស័យ​ឯកជន​ និង​គម្រោងក្នុង​សមាគម ​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ឬហៅកាត់ថា(អាស៊ាន)។

យោងតាមលោក Jin Liqun ប្រធានធនាគារ AIIB បានឱ្យដឹងថា “គិតមកទល់ពេលបច្ចុប្បន្ន AIIB បានអនុម័តទំហំហិរញ្ញប្បទានសរុបជាង៥០ពាន់លានដុល្លារ ដោយក្នុងនោះចំណែក២០% បានហូរចូលទៅកាន់តំបន់អាស៊ាន ដែលមានប្រជាជនជាង៦០០លាននាក់”។

ទោះជាយ៉ាងណាក្តី លោក​បាន​គូសបញ្ជាក់បន្ថែម​ថា​ “ចំនួ ន​ទឹកប្រាក់ប៉ុណ្ណឹង មិន​គ្រប់គ្រាន់​នៅឡើយទេ សម្រាប់តំបន់អាស៊ាន ដែលមានប្រទេសសមាជិកចំនួន១០”។ នេះបើយោងតាមសារពត៌មាន South China Morning Post។

លោកបានអះអាង បន្ទាប់ពីថ្លែងសុន្ទរកថា គន្លឹះទៅកាន់វេទិកាអាស៊ាន និងអាស៊ីលើកទី១៦ នៅប្រទេសសិង្ហបុរីថា បណ្តាប្រទេសអាស៊ាន ត្រូវឈានជើងមួយជំហានបន្ថែមទៀតដើម្បីពង្រឹងការតភ្ជាប់ និងបង្កើនកិច្ចខិតខំប្រឹងប្រែងផ្តល់ហិរញ្ញប្បទានដល់គម្រោង កាត់បន្ថយការប្រែប្រួលអាកាសធាតុ។

លោកបានបន្ថែមថា “យើងពិតជាគាំទ្របណ្តាប្រទេសអាស៊ាន ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ពួកគេ ដើម្បីខិតខំជំរុញការអភិវឌ្ឍ ប្រកបដោយចីរភាព និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ”។

ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី Asian Infrastructure Investment Bank (AIIB) គឺជា ធនាគារអភិវឌ្ឍន៍ពហុភាគី និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណង ជួយចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវលទ្ធផលសេដ្ឋកិច្ច និងសង្គមរួមគ្នានៅក្នុងតំបន់អាស៊ី៕ប្រភព: SCMP៕

Vladivostok-Chennai route talks gather pace ahead of Modi’s Russia visit, India pushing to operationalise it by year-end

“Dialogue between Russia and India has picked up pace after the Lok Sabha elections, and both governments are trying to fast track the development of the Chennai-Vladivostok route. We have spoken to multiple trading associations and shipping lines to start transportation through the Eastern Maritime Corridor (EMC),” a senior government official said.

He added that Union Shipping Minister Sarbananda Sonowal is scheduled to visit Russia in September to participate in the Eastern Economic Forum, before which a delegation of businessmen and government officials from Russia is expected to visit Mumbai in August.

Another government official told Moneycontrol that Anton Kobyakov, Adviser to the President of the Russian Federation, Russian Foreign Minister Sergey Lavrov, Russian Deputy Minister for the Development of the Far East and the Arctic, Anatoly Yuryevich Bobrakov, Russian Consul General Oleg Avdeev, and a business delegation from Russia are expected to visit Mumbai in August to finalise trade agreements between the two countries.

The shipping ministry is also in discussions with international shipping lines for a dedicated service between the port of Chennai and the Free Port of Vladivostok.

In January 2024, Sonowal had inaugurated the India-Russia workshop in Chennai for the operationalisation of the EMC.

Sonowal had said that the EMC will be operationalised not just between Vladivostok and Chennai, but from all east coast ports of the country to the far east ports of Russia. He had added that bilateral trade between India and Russia, which was around $10 billion in FY21-22, had quadrupled and touched $44.4 billion during 2023-24.

Russia has said it wants to double its trade with India through the port of Vladivostok, which currently stands at 150 million tonnes.
Both nations have also agreed to train Indian seafarers in navigating the polar and Arctic waters at the Russian Maritime Training Institute.

In October 2023, Sonowal told Moneycontrol that India and Russia are in advanced discussions on new transport routes, such as the Northern Sea Route and the EMC, between Vladivostok and Chennai.

Russia is keen to develop the Arctic and the North Sea route (NSR) as a year-round transport and logistics route.

The Chennai-Vladivostok route covers a distance of approximately 5,600 nautical miles, or about 10,300 km.

A large container ship travelling at the normal cruising speed of 20-25 knots, or 37-46 km / hour, should be able to cover the distance in 10-12 days.

Source: money control

បញ្ហាហេដ្ឋារចនាសម្ព័ន្ឋរំខានដំណើរទេសចរណ៍ទៅ កាន់តំបន់កន្ទុយនាគ

ដោយៈ និស្ស័យ

       រតនៈគិរីៈ តំបន់​មុំ៣ ឬ​បង្គោល​ឡាក់​កន្ទុយនាគ ​ស្គាល់​​ជា​បង្គោល​ព្រំដែន​ត្រី​ភាគី​ រវាង​ប្រទេស​វៀតណាម កម្ពុជា និង​ឡាវ ជា​តំបន់​​ដ៏​សំខាន់​មួយ ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ភ្ញៀវទេសចរ​នាពេល​ថ្មីៗ​នេះ​។​

តំបន់​មុំ៣ ដែល​ប្រជាជន​កម្ពុជា​និយម​ហៅថា ​កន្ទុយ​នាគ ស្ថិត​នៅ​លើ​កំពូលភ្នំ ហើយ​ត្រូវ​បាន​គេ​ប្រារព្ធ​ ធ្វើជា​និមិត្តរូប​នៃ​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រជាជាតិ​ទាំងបី។​

ទីតាំង​ពិសេស​នេះ​ទាក់ទាញ ​អ្នក​ទស្សនាចរ​ចាប់​អារម្មណ៍​លើ​ភូមិសាស្ត្រ​នយោបាយ ប្រវត្តិសាស្ត្រ និង​ការ​ធ្វើដំណើរ​ផ្សង​ព្រេង។ ភ្ញៀវទេសចរ​អាច​ទទួល​បាន​បទពិសោធន៍ ​ប្រពៃណី ភាសា និង​របៀប​រស់នៅ​របស់​ក្រុម​ជនជាតិ​ចម្រុះ ​ដែល​រស់​នៅ​ក្នុង​តំបន់។

ភាពសម្បូរបែប​នៃ​​វប្បធម៌​ ​ធ្វើ​ឱ្យ​តំបន់​នេះ​​ក្លាយ​ជា​ទិសដៅ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​សម្រាប់​អ្នក​ចូលចិត្ត​វប្បធម៌។

រូបថត​របស់​ភ្ញៀវទេសចរ​វៀតណាម ​មក​ទស្សនា​កន្លែង​​នេះ ដែល​ត្រូវ​បាន​ចែករំលែក​យ៉ាង​ទូលំទូលាយ ​នៅលើ​បណ្តាញ​សង្គម បាន​បង្ហាញ​ពី​ភាព​ទាក់ទាញ ​នៃ​គោលដៅ​ដាច់ស្រយា​ល​នេះ​។​

ទោះជា​យ៉ាងណា​ក៏ដោយ រូបភាព​ទាំងនេះ​ក៏បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ មាន​ការ​ខកចិត្ត​ផងដែរ ដែល​សោកស្ដាយ​ចំពោះ​បញ្ហា​​ក្នុង​ការ​ធ្វើ​ដំណើរ ​ទៅ​កាន់​តំបន់​ដ៏​សំខាន់​​នេះ ដោ​យ​សារ​ស្ថានភាព​ផ្លូវ​លំបាក​។​

លោកង៉ែត ពិទូ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ​រតនគិរីបានទទួ​ល​ស្គាល់​ថា ការ​ធ្វើ​ដំណើរ​ពី​ភាគី​កម្ពុជា ​ទៅ​តំបន់​កន្ទុយ​នាគ ឬ​មុំ ៣ ពិតជា​មាន​ការ​លំបាក​ ជាពិសេស រដូវ​វស្សានេះ។

លោក​មិន​អាច​កំណត់​ពេលវេលា ​ក្នុង​ការ​ធ្វើដំណើរ ដោយសារ​ស្ថានភាព​លំបាក​ខ្លាំង ដែល​អ្នក​ដំណើរ​អាច​ជាប់​ផុង។

លោកង៉ែត ពិទូ បានបញ្ជាក់ថា “រាជរដ្ឋាភិបាល​បាន​កសាង​ផ្លូវ​តាម​ក្រវាត់​ព្រំដែន​ ហើយ​បន្ដិច​ទៀត យើង​ធ្វើ​ដំណើរ​តាម​ច្រក​ព្រំដែន​អូរយ៉ាដាវ​យើង​”។ លោកបន្ថែមថា “ប៉ុន្ដែ​ផ្លូវ​ពី​ស្រុក​តាវែង​ ទៅកាន់​តំបន់​កន្ទុយ​នាគ ​មាន​សភាព​លំបាក ដោយសារ​វាជា​តំបន់​ភ្នំ​”។

បង្គោល​ព្រំដែន​ទាំងបី​ ដែល​មាន​កម្ពស់​ប្រមាណ១,០៨៦ ម៉ែត្រ ស្ថិត​ក្នុង​ខេត្ត កុនទំ ប្រទេស​វៀតណាម ខេត្តអាត់តាភូ របស់​ឡាវ និង​ខេត្តរតនគិរី​នៃ​ប្រទេស​កម្ពុជា​។​

លោក ពិទូ បាន​និយាយ​ថា ទេសភាព​ខៀវ​ស្រងាត់ ទន្លេរ និង​ភ្នំ ផ្តល់​ឱកាស​ដ៏​ល្អ​សម្រាប់​ការដើរ​លេង ទស្សនា​សត្វព្រៃ និង​ទេសចរណ៍​ធម្មជាតិ​។​

តំបន់​នោះ​មាន​សក្តានុពល ​សម្រាប់​ការអភិវឌ្ឍ​កញ្ចប់​ទេសចរណ៍​ឆ្លងដែន ដែល​រួមបញ្ចូល​ការ​ទស្សនា​ ទៅកាន់​ទីតាំង​សំខាន់ៗ​ នៅ​ក្នុង​ប្រទេស​ទាំងបី​។ នេះ​អាច​ជំរុញ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់ និង​ការ​ផ្លាស់ប្តូរ​វប្បធម៌​។​

បង្គោល​ឡាក់​កន្ទុយនាគ​ ជា​សរសរ​​រាង​ស៊ីឡាំង​​ត្រីកោណ​ដែល​ធ្វើ​ពី​ថ្មកែវ ដោយ​ផ្នែក​នីមួយៗ​បែរមុខ ​ទៅ​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ទាំង​បី ហើយ​ឆ្លាក់​ដោយ​និមិត្តសញ្ញា​ជាតិ និង​ឈ្មោះ​រៀងៗ​ខ្លួន​។​

សាងសង់​ក្នុង​ឆ្នាំ ២០០៧ និង​សម្ពោធ​នៅ​ឆ្នាំ២០០៨ បង្គោលព្រំដែននេះ បាន​ឈរ​ជា​សក្ខីភាព​នៃ​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ ​ក្នុង​ចំណោម​ប្រជាជាតិ​ទាំងនេះ ហើយ​ត្រូវ​បាន​ហ៊ុំព័ទ្ធ ​ដោយ​សម្រស់​ធម្មជាតិ និង​ជីវចម្រុះ រួមទាំង​ព្រៃឈើ​ និង​សត្វព្រៃ​ជាច្រើន​ប្រភេទ​។​

គណៈកម្មាធិការ​ប្រជាជន​ខេត្តកុនទំ ក្នុង​ប្រទេស​វៀតណាម​បាន​អនុម័ត​រួច​ហើយ ​នូវ​គម្រោង​មួយ ​ដើម្បី​ប្រើប្រាស់​សញ្ញា​សម្គាល់​នេះ​ សម្រាប់​ការ​អភិវឌ្ឍន៍​ទេសចរណ៍​ក្នុងស្រុក​។​

គំនិត​ផ្តួចផ្តើម​នេះ ​មាន​គោល​បំណង​ចូលរួម​ចំណែក​ ក្នុង​ការ​លុប​បំបាត់​ ភាព​អត់ឃ្លាន​ក្នុង​មូលដ្ឋាន ការកាត់បន្ថយ​​ភាពក្រីក្រ ក៏ដូចជា​​ការ​​ថែរក្សា​សន្តិសុខ​ព្រំដែន និង​សណ្តាប់ធ្នាប់​សង្គម​។ ទោះជា​យ៉ាងណា ភាគី​កម្ពុជា​មិនទាន់​ឃើញ​មានការ​ខិតខំ​អភិវឌ្ឍ​ស្រដៀង​គ្នា​នេះ​នៅឡើយ​ទេ​។​

លោក មាស នី អ្នក​វិភាគសង្គម បាន​ឱ្យដឹងថា លោក​បាន​ស្គាល់​តំបន់​កន្ទុយ​នាគ​នេះ​ច្បាស់​ដែរ ដោយសារ​លោក​ធ្វើ​ការ​នៅ​តំបន់​នោះ ​តាំងពី​ព្រៃ​មើល​មិន​ឃើញ​មេឃ រហូតដល់​អស់​រលីង​ក្លាយជា​វាល​ដី​សម្បទាន​សេដ្ឋកិច្ច។

លោក​បានបញ្ជាក់ថា​ “ជាទូទៅ ខ្ញុំ​មើល​ឃើញ​ថា កាលពី​ ៣ឆ្នាំមុន ផ្លូវ​កំពុង​ត្រូវបាន​កសាង​ ដោយ​មិន​ទាន់​បាន​ក្រាល​កៅស៊ូ តែជា​ផ្លូវ​ក្រួស​ក្រហម​ស្អាត ​សំដៅ​ទៅ​ព្រំដែន​កន្ទុយនាគ”។​ លោកបន្ថែមថា “ខ្ញុំមិន​ដឹងថា ស្ថានភាព​ផ្លូវ​ត្រូវបាន​អភិវឌ្ឍ​ទៀត​ឬ​យ៉ាង​ណានោះទេ។ ប៉ុន្ដែ​បើ​មិន​ក្រាល​កៅស៊ូ​ទេ វា​ប្រាកដ​ជា​ទឹក​ភ្លៀង​ហូរ​ច្រោះ​អស់ហើយ​”។

លោក​មាស នី បាន​បន្ដថា កន្លងមក​ តំបន់​នោះ​ត្រូ​វបាន​អភិវឌ្ឍ​ន៍ ដោយ​ក្រុមហ៊ុន​របស់​លោក​ ទី្រ ភាព ដែល​លោក​ធ្លាប់​មាន​បំណង​ចង់​សង់ស្ពាន​ ឆ្លង​កាត់​ទន្លេ​សេសាន​ ទៅ​តំបន់​កន្ទុយ​នាគ ហើយ​ក៏ត្រូវ​ផ្អាក​វិញ។

លោកបន្តថា ​ដោយសារ​តំបន់​កន្ទុយ​នាគ​ ជា​តំបន់​អភិវឌ្ឍ​របស់​ប្រទេស​ទាំង៣ កម្ពុជា​ក៏​ត្រូវ​បង្កើន​សក្ដានុពល​របស់​ខ្លួន ហើយ​ធ្វើ​ផ្លូវ​យុទ្ធសាស្ដ្រ​មួយ​ឱ្យ​បាន​ទាន់​ដែរ។ បើមិន​ដូច្នោះ​ទេ ប្រទេស​គេ​មាន​លទ្ធភាព​ គេធ្វើ​ផ្លូវ ស្ពាន​ទៅ ខណៈ​ពលរដ្ឋ​ខ្មែរ​មិន​អាច​ទៅ​អើត​មើល​ទឹក​ដី​របស់ខ្លួន​ដែរ។

អ្នក​វិភាគ​សង្គម លោក នី បាន​លើកឡើង​ថា ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​គឺជា​រឿង​សំខាន់​។

លោកង៉ែត ពិទូ ​បាន​អះអាងថា លោក​អភិបាល​ខេត្ដ​កំពុង​តែ​ព្យាយាម​ ស្នើ​សុំ​រាជរដ្ឋាភិបាល​កសាង​ផ្លូវ ​ទៅ​ដល់​តំបន់​កន្ទុយ​នាគ​។

បច្ចុប្បន្ន​នេះ មិន​មានភ្ញៀវ​ទេសចរណ៍ ​បាន​ទៅដល់​តំបន់​នោះ​នៅឡើយទេ ដោយ​ពួកគេ​អាច​ទៅដល់​ត្រឹម​វាល​ធំ ឧទ្យានជាតិ​វរជ័យ លើក​លែង​មាន​ប្រតិភូ​ដឹកនាំ ដោយ​ធ្វើ​ដំណើរ​តាម​ប្រទេស​វៀតណាម និង​បត់​ចូល​ទឹក​ដី​កម្ពុជា​វិញ​។

ចំណែកលោក ជួន ភិរម្យ ជា​បុគ្គល​លេចធ្លោរ​​ក្នុង​ដំណើរ​ផ្សង​ព្រេង ឡើង​ភ្នំ​ ដើរ​ព្រៃ ​បានបង្ហាញ​ពី​បំណង​ទៅ​ទស្សនា​បង្គោល​ព្រំដែន​ក្នុង​រដូវក្តៅ​នេះ​។​

លោក​និយាយថា​ “ខ្ញុំ​មិន​ធ្លាប់​ទៅ​ទេ ប៉ុន្តែនៅ​ខែ​១១ ​ឆ្នាំនេះ​ខ្ញុំ​នឹង​ទៅ​”។ លោកបន្តថា “ផ្លូវ​ពី​ខាងយើង​ពិបាក​ចូល​ណាស់ ជាពិសេស​រដូវវស្សា”។

លោក​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​ នៃ​ការ​កែលម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ដើម្បី​ធ្វើឱ្យ​គោលដៅ​ទាំងនោះ​ កាន់តែ​ងាយ​ស្រួល​ប្រើប្រាស់​។​

លោក ភិរម្យ បាន​បញ្ជាក់ថា “ខ្ញុំ​គាំទ្រ​ឱ្យបង​ប្អូន​យើង​ទៅលេង​បាន​ច្រើន ​ស្គាល់​ពី​សក្តានុពល​តំបន់​ទេសចរណ៍ ​ប្រទេស​យើង។ អ្វីដែល​សំខាន់​គឺ​ហេដ្ឋារចនា​សម្ព័ន្ឋ​នេះ ​ហើយ​ដែល​បង្ក​ភាព​ងាយស្រួល​ដល់​ភ្ញៀវទេសចរ​ទៅលេង”។

លោក ថុន ស៊ូខុន អនុប្រធាន​ការិយាល័យ​ឧទ្យានជាតិ​វរជ័យ​ បាន​និយាយថា បច្ចុប្បន្ន​នេះ ផ្លូវ​ដែល​កសាង​ឡើង​អំឡុងពេល​ក្រុមហ៊ុន​ ដីសម្បទាន​ធ្លាប់​ដំណើរការ​នោះ បាន​ខូចខាត​ទាំង​ស្រុង​ ដោយសារ​ធម្មជាតិ​ ហើយ​គ្មាន​នរណា​អាច​ឆ្លង​កាត់​តំបន់​នោះ​បាន​ឡើយ​។

លោកបានបញ្ជាក់ថា “មិន​មាន​ភ្ញៀវ​ទេសចរ​ណ៍ ទៅ​លេង​តំបន់​នោះទេ ដោយសារ​វាជា​តំបន់​ដី​សម្បទាន​ មិន​មែនជា​តំបន់​ទេសចរណ៍​”។ លោកបន្តថា “បច្ចុប្បន្ន​នេះ ភ្ញៀវ​ទេសចរ​ទៅលេង​តំបន់​វាល​ធំ ដែល​ចំណាយ​ពេល​ជិះម៉ូតូ​កែច្នៃ​៥-៦ម៉ោង ហើយបើការធ្វើដំណើរដោយ​ថ្មើរ​ជើង ​អាច​ចំណាយ​ពី១២ ទៅ១៥ម៉ោង”៕ ភ្នំពេញប៉ុស្ត៍៕