រុស្ស៊ី និងឥណ្ឌាកំពុងពន្លឿនការពិភាក្សាលើការអភិវឌ្ឍ តភ្ជាប់កំពង់ផែដឹកទំនិញតាមផ្លូវសមុទ្រ

ដោយ: គង់ លាងហួរ

អន្តរជាតិ: មន្ត្រីជាន់ខ្ពស់លើកឡើងថា ការពិភាក្សាគ្នារវាងរដ្ឋាភិបាលឥណ្ឌា និងរុស្ស៊ី ដើម្បីធ្វើប្រតិបត្តិការ និងអភិវឌ្ឍន៍ផ្លូវសមុទ្រ តភ្ជាប់រវាងទីក្រុង Chennai និងទីក្រុង Vladivostok កំពុងសម្រេចបានវឌ្ឍនភាព។

មន្ត្រីរូបនោះបញ្ជាក់ថា “កិច្ចសន្ទនារវាងរុស្ស៊ី និងឥណ្ឌាបានបោះជំហានទៅមុខកាន់តែលឿន បន្ទាប់ពីការបោះឆ្នោតនៅឥណ្ឌា ហើយរដ្ឋាភិបាលទាំង២ កំពុងព្យាយាមពន្លឿនការអភិវឌ្ឍន៍ផ្លូវសមុទ្រ ដែលតភ្ជាប់រវាងកំពង់ផែ Chennai របស់ឥណ្ឌា និងកំពង់ផែ Vladivostok របស់រុស្ស៊ី ”។

ជាមួយគ្នានេះ លោក Sarbananda Sonowal រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនឥណ្ឌា គ្រោងនឹងបំពេញទស្សនកិច្ចនៅប្រទេ​សរុស្ស៊ីនៅខែកញ្ញាខាងមុខ ដើម្បីចូលរួមក្នុងវេទិកាសេដ្ឋកិច្ចបូព៌ា(EEF) មុនពេលគណៈប្រតិភូពាណិជ្ជករ និងមន្ត្រីរដ្ឋាភិបាលរុស្ស៊ី ត្រូវបានគេរំពឹងថា នឹងមកធ្វើទស្សនកិច្ច នៅទីក្រុងបុមបៃក្នុងខែសីហា។

មន្ត្រីរដ្ឋាភិបាលមួយរូបទៀត បានថ្លែងប្រាប់សារពត៌មា​ន​ Moneycontrol ថា លោកAnton Kobyakov ទីប្រឹក្សារបស់ប្រធានាធិបតីរុស្ស៊ី លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី  និង  គណៈប្រតិភូធុរកិច្ចរុស្ស៊ី ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ច នៅទីក្រុងបុមបៃក្នុងខែសីហា ដើម្បីសម្រេចឱ្យបាននូវកិច្ចព្រមព្រៀង ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

បន្ថែមពីលើនេះ ភាគីរុស្ស៊ីធ្លាប់បានអះអាងថា ខ្លួនមានបំណងបង្កើនទំហំពាណិជ្ជកម្ម ជាមួយឥណ្ឌាឱ្យកើនឡើងទ្វេរដង តាមរយៈកំពង់ផែ Vladivostok និងកំពង់ផែ Chennai របស់ឥណ្ឌា ដែលមានចម្ងាយពីគ្នា ប្រមាណ១០.៣០០គីឡូម៉ែត្រ។

នៅពេលគម្រោងផ្លូវសមុទ្រ បើកដាក់ឱ្យដំណើរការ កប៉ា​ល់​នឹងត្រូវចំណាយពេល២៤ថ្ងៃ ដើម្បីដឹកជញ្ជូនទំនិញពីប្រទេ​សឥណ្ឌា ទៅកាន់កំពង់ផែរបស់រុស្ស៊ី ខណៈបច្ចុប្បន្នគេត្រូវចំណាយពេលចំនួន៤០ថ្ងៃ។

ចំណែកឯ ផ្លូវពាណិជ្ជកម្មសមុទ្រ រវាងកំពង់ផែក្នុងទីក្រុងបុមបៃ និងកំពង់ផែទីក្រុងSt Petersburg មានចម្ងាយពីគ្នាប្រហែ​ល១៦.០៦៦គីឡូម៉ែត្រ ដែលកប៉ាល់ដឹកទំនិញ ត្រូវចំណាយពេលធ្វើដំណើរប្រហែល ចាប់ពី៣៥ថ្ងៃទៅ៤០ថ្ងៃ៕ប្រភព:Moneycontrol៕

China’s COSCO Shipping, Fortescue to build green fuel supply chain

BEIJING: China’s COSCO Shipping Corporation has signed a preliminary agreement with Australia’s Fortescue to jointly build a green fuel supply chain to help reduce pollution from the shipping industry, the Chinese company said on Monday (Jul 29).

The memorandum of understanding includes exploring construction and deployment of green ammonia-fuelled vessels owned either by COSCO or jointly owned by both companies to transport iron ore and other minerals to reduce carbon emissions in the China-Australia iron ore green shipping corridor.

“We are committed to increasing cooperation with global partners to actively promote the green and sustainable development in the shipping industry throughout its life cycle,” COSCO Shipping, headquartered in Shanghai, said in a statement on its WeChat account.

“The cooperation marks another big step in decarbonising the shipping industry … These solutions will be integral to achieving our net zero Scope 3 emission target by 2040,” Fortescue, an integrated green technology, energy, and metals company and also known as the world’s No.4 iron ore supplier, was cited as saying in the statement.

Fortescue’s executives had been in China in recent weeks talking with potential partners for joint projects, CEO Dino Otranto said on Jul 25.
Fortescue conducted the world’s first trial using ammonia as shipping fuel in the port of Singapore, Reuters reported in March.

Source: Reuters/ec

ក្រុមហ៊ុនចិនCOSCO និងអូស្ត្រាលីចាប់ដៃគ្នា ដើម្បីសង់ខ្សែ សង្វាក់ផ្គត់ផ្គង់ឥន្ធនៈដើរដោយថាមពលបៃតង

ដោយ: គង់ លាងហួរ

ប៉េកាំង: ក្រុមហ៊ុនដឹកជញ្ជូនCOSCO របស់ប្រទេសចិនបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន Fortescue របស់អូស្ត្រាលី ដើម្បីរួមគ្នាបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ឥន្ធនៈបៃតង សំដៅកាត់បន្ថយការបំពុល ចេញពីឧស្សាហកម្មដឹកជញ្ជូន។

ខ្លឹមសារនៃអនុស្សរណៈ នៃការយោគយល់គ្នានេះ រួមមានការសាងសង់ និងការដាក់ពង្រាយកប៉ាល់ដឹកទំនិញ ដែលដើរដោយឥន្ធនៈបៃតង ដើម្បីដឹកជញ្ជូនរ៉ែដែក និងសារធាតុរ៉ែផ្សេងទៀត សំដៅកាត់បន្ថយការបំភាយឧស្ម័នកាបូន នៅតំបន់ច្រករបៀងដឹកជញ្ជូនរ៉ែដែករវាងចិន និងអូស្ត្រាលី។

ក្រុមហ៊ុន COSCO Shipping ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងសៀងហៃ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគណនី WeChat របស់ខ្លួនថា “យើងប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយដៃគូសកល ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍បៃតង និងនិរន្តរភាពយ៉ាងសកម្ម នៅក្នុងឧស្សាហកម្មដឹកជញ្ជូន”។

ចំណែក ភាគីFortescue ដែលជាក្រុមហ៊ុនជំនាញខាងផ្នែកបច្ចេកវិទ្យាបៃតង ថាមពល និងការរំលាយលោហធាតុ បានអះអាងថា “កិច្ចសហប្រតិបត្តិការនេះ ជាការបោះជំហានដ៏ធំមួយទៀត ក្នុងការកាត់បន្ថយការបំពុល របស់ឧស្សាហកម្មដឹកជញ្ជូនទៅក្នុងបរិយាកាស”។

លោក Dino Otranto នាយកប្រតិបត្តិក្រុមហ៊ុន Fortescue បានលើកឡើងថា“ក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់ ផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុន Fortescue បានស្នាក់នៅប្រទេសចិន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីពិភាក្សាជាមួយដៃគូ ដ៏មានសក្តានុពល សម្រាប់កិច្ចសហការលើគម្រោងអនុវត្តន៍រួមគ្នា”។

យោងតាមសេចក្តីរាយការណ៍ ដោយសារពត៌មាន Reuters បានឱ្យដឹងថា ក្រុមហ៊ុន Fortescue ធ្លាប់បានតេស្តសាកល្បង ប្រើប្រាស់ថាមពលអាម៉ូញាក់ជាឥន្ធនៈ បម្រើឱ្យវិស័យដឹកជញ្ជូន នៅក្នុងកំពង់ផែរបស់ប្រទេសសិង្ហបុរី ជាលើកដំបូងនៅលើពិភពលោក៕

ការវិនិយោគអចលនទ្រព្យឆ្លងដែននៅតំបន់អាស៊ីប៉ាស៊ីហ្វិក រំពឹងហក់ឡើងក្នុងឆមាសទី២នេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាយោបល់ ផ្នែកអចលនទ្រព្យឈានមុខគេ លើពិភពលោក Knight Frank បានព្យាករណ៍ថា ការវិនិយោគអចលនទ្រព្យឆ្លងដែន នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងស្ទុះងើបឡើងវិញ គួរឱ្យកត់សម្គាល់នៅឆមាសទី២ ឆ្នាំ២០២៤នេះ។

យោងតាមទិន្នន័យស្រាវជ្រាវចុងក្រោយបង្ហាញថា ទំហំការវិនិយោគអចលនទ្រព្យ ឆ្លងដែនត្រូវបានគេរំពឹងថា នឹងកើនឡើងជាង៣៣%ក្នុងឆមាសទី២ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលជំរុញយ៉ាងគំហុក ដោយការកាត់បន្ថយអត្រាការប្រាក់ របស់ធនាគារកណ្តាលអាមេរិក (Fed)នាពេលខាងមុខ។

លោកស្រី Christine Li ប្រធានទទួលបន្ទុកផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន Knight Frank ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថា “ទំហំប្រតិបត្តិការវិនិយោគ នៅក្នុងតំបន់មានភាពធន់ ក្នុងរយៈពេល៣០ខែកន្លងមកនេះ បើទោះបីជាមានបញ្ហាហិរញ្ញវត្ថុសកល ការធ្លាក់ចុះនៃសេដ្ឋកិច្ចចិន និងជំងឺរាតត្បាតយ៉ាងណាក្តី”។

ក្នុងនោះ ទីផ្សារអចលនទ្រព្យអូស្ត្រាលី ​ត្រូវ​បាន​គេ​ព្យាករ​ណ៍ថា​ នឹង​ក្លាយ​ជា​គោលដៅ​កំពូល​ ក្នុងការទាក់ទាញ​ទំហំ​វិនិយោគ​ឆ្លង​ដែន​ក្នុង​ឆមាស​ទី​២ ដែល​រំពឹងថា អាចនឹង​កើនឡើង១២៩% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន។

សម្រាប់រយៈពេលពេញ១ឆ្នាំ អូស្ត្រាលីត្រូវបានគេរំពឹងថា នឹងទាក់ទាញបានចំណែក៣៦% នៃលំហូរវិនិយោគឆ្លងដែនសរុបទៅទូទាំងតំបន់។

ជាមួយគ្នានេះ ប្រទេសជប៉ុនត្រូវបានគេរំពឹងថា នឹងទាក់ទាញបានចំណែក២៣% នៃលំហូរវិនិយោគឆ្លងដែនសរុបនៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំ២០២៤ ខណៈក្រុមវិនិយោគិនអន្តរជាតិកំពុងឈានជើងចូល ទៅក្នុងទីផ្សារជប៉ុនឡើងវិញជាបណ្តើរៗ។

ជាក់ស្តែង ក្រុមហ៊ុនអាមេរិក BentallGreenOak បានទិញយកអគារប្រើប្រាស់ចម្រុះ Honmachi Garden City ក្នុងទីក្រុង Osaka ពីក្រុមហ៊ុនជប៉ុន Sekisui House REIT ក្នុងតម្លៃ៤២២,៩លានដុល្លារក្នុងខែឧសភា ឆ្នាំ២០២៤។

ចំណែកប្រទេសសិង្ហបុរី ត្រូវបានព្យាករណ៍ថា នឹងទាក់ទាញបានចំណែក១១% នៃលំហូរវិនិយោគឆ្លងដែនសរុបចូលមកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក។

ថ្វីបើមានការដកថយជាទូទៅ ពីអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិយ៉ាងណាក្តី ក៏ប៉ុន្តែទីផ្សារអចលនទ្រព្យ របស់សិង្ហបុរីនៅតែបន្តបង្ហាញពីភាពទាក់ទាញ ចំពោះដើមទុនសកល៕ប្រភព: Knight Frank៕

Hong Kong posts record home purchases by mainland Chinese, realtor says

Hong Kong saw record home purchases by mainland Chinese buyers in the first six months after the financial hub removed all buying curbs, major realtor Centaline Property Agency said, with their transaction value accounting for 31% of the total.

In late February, Hong Kong
removed all additional stamp duties for foreign and second home buyers, as well as on those selling flats within two years of buying them, after prices had plunged 20% from their 2021 peak, hurt by higher mortgage rates, an outflow of talent and a weak market outlook.

During the first half, 6,117 new and second-hand homes worth a total of HK$70.5 billion ($9.03 billion) were purchased by mainland Chinese buyers, according to a Centaline survey that tracks buyers’ names with Mandarin spellings, up 70% and 42% respectively from a year ago.
The volume and value accounted for 25% and 31% of the total recorded in one of the world’s most expensive property markets during the period, respectively.

Centaline said the purchase volumes, value and contribution by mainland Chinese buyers were all at historical highs. The contributions have been below 15% before 2023.

The removal of extra stamp duties, a peak in interest rates and a slide in home prices have attracted more non-locals to buy in the market, Centaline Asia Pacific vice chairman Louis Chan said in a statement on Tuesday, particularly mainland Chinese who are either investors or have already acquired Hong Kong citizenship.

The realtor added mainland Chinese buyers usually prefer new and small-to-medium sized homes.

The mainland property market is mired in a multi-year slump, with new home prices falling at the fastest pace in nine years in June while property sales and investment continued to contract.

Despite the rise in foreign buyers, Hong Kong’s private home prices lost steam in May after much of the local pent-up homebuying demand was digested, dropping 1.2% from April after rising for two months in a row since the lift of all purchase curbs.

Source: Reuters

ការផលិតបានធ្វើឲ្យទិន្នផលអំបិលកើនឡើង ប៉ុន្តែតម្លៃធ្លាក់ចុះ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ អភិបាលនៃគណៈអភិបាលខេត្តកំពត លោកម៉ៅ ធនិនបានបញ្ជាក់ថា ការ​ផលិត​អំបិល​ក្នុង​ខេត្ត​កំពត បានកើនគើង​រហូត​ដល់​ជាង​៩​ម៉ឺន​តោន​ក្នុង​ឆ្នាំ​នេះ ប៉ុន្តែតម្លៃមិនប្រសើរទេ ធៀបនឹងឆ្នាំ២០២៣កន្លងមកនេះ។


កំពត ជា​ខេត្ត​ឃ្លាំង​អំបិល​មួយ ​ដែល​មាន​ផ្ទៃដី​ផលិត​អំបិល​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ស្រុក​ជាង៣៤៨៩ហិកតា។ នៅ​ក្នុង​ការ​ផលិត​អំបិល​នេះ មាន​កម្លាំង​ចំនួន១៤៧៤នាក់ ស្មើ​នឹង១៧១​ក្រុម ដែល​ចែក​ចេញ​ជា ៦​មណ្ឌល។ នេះ​បើ​យោង​ការបញ្ជាក់ឲ្យដឹងពីអភិបាល​ខេត្ត​កំពត លោកម៉ៅ ធនិន។

ទិន្នន័យបានបង្ហាញថា ក្នុង​ឆ្នាំ២០២៤​នេះ ការ​ផលិត​អំបិល​បាន​រហូត​ទៅ​ដល់៩៣,៩០៦តោន ដែល​អាច​ធានា​បាន​នូវ​ការ​ផ្គត់​ផ្គង់​នៅ​ក្នុង​ប្រទេស។ ទោះយ៉ាងណា ការ​ផលិត​នេះ​វា​ពឹង​ផ្អែក​ទៅ​លើ​កត្តា​ធម្មជាតិ​ផងដែរ។

លោក​បញ្ជាក់​ថា ដោយសារ​តែ​ស្រែ​អំបិល ត្រូវ​ពឹង​កម្តៅ​មេឃ កំដៅ​ពន្លឺ​ព្រះអាទិត្យ បើ​សិន​ជា​អាកាសធាតុ​អំណោយ​ផល មិនមាន​ព្យុះ​ភ្លៀង នៅ​ពេល​ដែល​យើង​ផលិត​ ទិន្នផល​អំបិល​របស់​យើង​ល្អ​ណាស់”។ លោកបន្តថា “ដោយសារ​តែ​បច្ចេ​កទេស​របស់​បងប្អូន​ទាំង៦​មណ្ឌល​របស់​យើង​នេះ មាន​បទ​ពិសោធ​ខ្ពស់​នៅ​ក្នុង​ការ​ផលិត​អំបិល”។

លោក​បាន​បន្ត​ថា នា​ពេល​បច្ចុប្បន្ន​នេះ ស្រែ​អំបិល​ទាំង​នោះ​មាន​ការ​គាំទ្រ ហើយ​មាន​ការ​អភិរក្ស ពីព្រោះ​ស្រែ​​អំបិល​នេះ​ល្អ​ណាស់ ​សម្រាប់​ជា​អត្តសញាណ​របស់​ជាតិ និង​អត្តសញា​ណ​របស់​ខេត្ត។

លោក​អភិបាល​បានបញ្ចាក់ថា “ជា​គំនិត​ខ្ញុំ ប្រសិន​បើ​ស្រែ​អំបិល​នេះ អាកាសធាតុ​អំណោយផល យើង​នឹង​ជំរុញ​បងប្អូន​ឱ្យ​បង្កើន​ការ​ផលិត ធ្វើ​ម៉េច​ឱ្យ​យើង​ទទួល​បាន​នូវ​ផលិតផល​ទាំងអស់​នេះ​ សម្រាប់​ប្រើ​ប្រាស់​ជា​ផល​ប្រយោជន៍ ​នៅ​ក្នុង​ប្រទេស​ដោយ​យើង​មិន​បាច់​នាំចូល”។ លោកបន្ថែមថា “យើង​ចំណេញ​ច្រើន។​ នេះ​ជា​ជំហរ​របស់​រដ្ឋបាល​ខេត្ត ហើយ​ក៏​ដូចជា​យើង​ពង្រឹង​ឆន្ទៈ និង​មនសិកា​របស់​បងប្អូន​ដែរ”។

កម្ពុជា​ត្រូវការ​អំបិល​ចន្លោះ​ពី​៧ ទៅ១០​ម៉ឺន​តោន ​ដើម្បី​បំពេញ​តម្រូវ​ការ​ប្រើប្រាស់​ក្នុងស្រុក​។ ក្រៅ​ពី​ផល​អំបិល​ក្នុងស្រុក បណ្តា​ខេត្ត​នៅជាប់​ព្រំដែន​ថៃ និង​វៀតណាម ក៏​តែង​នាំចូល​អំបិល​មក​ដាក់​លក់​ផងដែរ​។​ នេះ​បើ​យោង​តាម​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍។

ចំណែកលោក សុខ ឡុង ដែល​ជា​ម្ចាស់​ស្រែ​អំបិល​ម្នាក់​បាន​ឱ្យ​ដឹង​ថា ឆ្នាំនេះ ការ​ផលិត​អំបិល​ពិត​ជា​មាន​ការ​កើន​ឡើង​មែន ដោយសារ​តែ​អាកាសធាតុ​អំណោយ​ផល​ល្អ។

លោកបន្តថា “យើង​ផលិត​អំបិល​បាន​ចាប់​ពី​ខែ១ ដល់​ខែ៤។ តែ​កាល​ពី​ឆ្នាំ​ទៅ​ពេល​ផលិត​បាន​តែ​១​ខែ​ទេ ដោយសារ​តែ​ភ្លៀង​កក់​ខែ​តាំង​ពី​ដើម​ឆ្នាំ។ អញ្ជឹង​ការ​ប្រមូល​ផល​អំបិល​ឆ្នាំនេះ​កើន​ឡើង ១​គុណ​នឹង២ ​ឬ​គុណ​នឹង​៣”។

ទោះយ៉ាងណា លោកថា ការ​ផលិត​បាន​ច្រើន​មែន ប៉ុន្តែ​តម្លៃ​វិញ​មិន​បាន​ថ្លៃ​ ដូច​កាល​ពី​ឆ្នាំ​ទៅ​នោះ​ទេ។ ឆ្នាំ​នេះ ​ អំបិល​លេខ​៣ (អំបិល​គ្រួស) ១​បាវទម្ងន់ ៥០​គីឡូក្រាម មានតម្លៃ​ជាង៦​ពាន់រៀល, អំបិល​លេខ២មួយបាវ មានតម្លៃ៨ពាន់​រៀល និង​លេខ​១ មួយ​បាវ​មានតម្លៃ​ប្រហែល១ម៉ឺនរៀល៕

ដំណឹងល្អៈទីផ្សារអចលនទ្រព្យនៅក្រុងបាវិតចាប់ផ្តើម កំរើកឡើងវិញហើយ

ដោយៈ គង់ សូរិយា

       បាវិតៈ ទីផ្សារអចលនទ្រព្យក្រុងបាវិត ខេត្តស្វាយរៀងបាន និងកំពុង មានសញ្ញាងើបឡើងវិញបណ្តើរៗហើយ ខណៈអ្នកវិនយោគចន ឥណ្ឌូនេស៊ីបាននិងកំពុងចូលទៅកាន់តំបន់នេះ។

        ការចាប់ផ្តើមបើកការដ្ឋាន សាងសង់ផ្លូវល្បឿនលឿនភ្នំពេ​ញ បាវិតក៏បាននិងកំពុងផ្តល់ក្តីសង្ឃឹម ដល់អ្នកនៅក្នុងតំបន់នេះ ពិសេសអ្នកវិនិយោគអចលនទ្រព្យក្នុងទីក្រុង ដែលស្ថិតនៅជាប់ព្រំប្រទល់ ប្រទេសវៀតណាមមួយនេះ។

        លោកប្រាក់ សៅ ប្រជាពលរដ្ឋ មានស្រុកកំណើតនៅទីក្រុងបាវិត និងបច្ចុប្បន្នកំពុងបំរើការងារ នៅធនាគារអេស៊ីលីដាបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៣០ កក្កដាកន្លងមកថា ទីផ្សារអចលនទ្រព្យ នៅកណ្តាលក្រុងបាវិត កំពុងមានសញ្ញាប្រសើរឡើង ទាំងការទិញ លក់ និងការជូល ប៉ុន្តែតម្លៃដីនៅតំបន់ជាយក្រុង ហាក់មិនទាន់មានសញ្ញាប្រសើរនៅឡើយទេ។

        លោកបន្តថា “ប្រជាពលរដ្ឋធ្វើផ្ទះជួលដូចជាផ្ទះល្វែង អាចជួលបានក្នុងតម្លៃចន្លោះ៨០០ ទៅ១២០០ដុល្លារ ផ្ទះវីឡាជួលបានក្នុងតម្លៃ៤០០០ ទៅ៥០០០ដុល្លារអាមេរិកក្នុងមួយខែ”។​លោកបន្តថា “តម្លៃដីដែលស្ថិតនៅតំបន់កាស៊ីណូ ក្នុងសង្កាត់ច្រកម្ទេស មានតម្លៃចន្លោះពី៧០ ទៅ១៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ”។

        លោកបន្តទៀតថា ការកើនឡើងនូវការដោះដូរដីធ្លី និងតម្លៃកើនឡើងនេះ ដោយសារមានអ្នកវិនិយោគចិន ឥណ្ឌូនេស៊ី និងវៀតណាម ទៅធ្វើការងារនៅតំបន់នោះច្រើន ដែលនិន្នាការ​នេះបានកើតមាន ចាប់តាំងពីចុងឆ្នាំ២០២៣កន្លងមកនេះ ។

        ជាមួយគ្នានេះ អ្នកវិភាគអចលនទ្រព្យឯករាជ្យ លោកឧកញ៉ាឃាង ពុទ្ឋី បានមានប្រសាសន៍ឲ្យដឹងផងដែរថា តាមព័ត៌មានលោកទទួលបាន​ ពិតជាមានចរន្តនៃការវិនិយោគ និងមានការបើក កាស៊ីណូអនឡាញច្រើននៅទីក្រុងនេះ ដែលជាសញ្ញាផ្តល់ក្តីសង្ឃឹម ដល់អ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍អច​ល​នទ្រព្យនៅទីក្រុងបាវិត។

        លោកបន្តថា “សញ្ញាប្រសើរកំពុងកើតមានបណ្តើរៗ ប៉ុន្តែវាមិនទាន់ពុះកញ្រ្ជោលខ្លាំង ដូចមុនវិបត្តិកូវីដ១៩នៅឡើយទេ”។

        ផ្លូវល្បឿនលឿនភ្នំពេញ បាវិតជាផ្លូវល្បឿនលឿនទី២ ក្នុងប្រវត្តិសាស្រ្តកម្ពុជា បាននិងកំពុងដំណើរការ សាងសង់បណ្តើរៗ ដែលផ្លូវនេះដើរតួនាទីសំខាន់ ក្នុងការតភ្ជាប់ និងសមាហរណកម្មអាស៊ាន នៃយុទ្ឋសាស្រ្តត្បូង ត្បូង ដែលជាផ្លួវហាយវេអាស៊ានតភ្ជាប់រវាងប្រទេសថៃ តាមរយៈផ្លូវជាតិលេខ៥ ឆ្លងកាត់កម្ពុជា ឆ្ពោះទៅកាន់ប្រទេសវៀតណាម៕

អ្នកជំនាញថៃរំពឹងទាញបានសក្តានុពលដឹកជញ្ជូនពីគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា

ដោយ: គង់ លាងហួរ

បាងកក: ក្រសួងដឹកជញ្ជូនថៃអះអាងថា ព្រែកជីកហ្វូណនតេជោរបស់កម្ពុជា នឹងជួយនាំកប៉ាល់ដឹកទំនិញ កាន់តែច្រើនទៅកាន់កំពង់ផែ Laem Chabang ក្នុងខេត្តឈុនបុរី (Chonburi) ដែលអាចជំរុញឧស្សាហកម្ម ដឹកជញ្ជូននៅក្នុងតំបន់ភាគខាងកើតរបស់ប្រទេសថៃបន្ថែមទៀត។

ព្រែកជីកមាន​ប្រវែង១៨០គីឡូម៉ែត្រ​នេះ នឹងតភ្ជាប់​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ ​ជាមួយ​ឆ្នេរសមុទ្រខេត្តកែប និង​ឈូង​សមុទ្រ​ថៃ ក្នុង​គោលបំណង​កាត់បន្ថយ​ ការ​ពឹងផ្អែក​របស់​កម្ពុជា​លើ​កំពង់ផែ​វៀតណាម។

គម្រោង​នេះ​គ្រោងនឹង​ចាប់​ផ្តើម ​បើកការដ្ឋានជាផ្លូវការនៅ​ថ្ងៃទី៥ ខែ​សីហាខាងមុខ ក្រោមទុនវិនិយោគ​ចំនួន១,៧ពាន់​លាន​ដុល្លារ ហើយ​ព្រែកជីកនេះ ​គ្រោង​នឹង​បើក​ដំណើរការ​នៅ​ដើម​ឆ្នាំ២០២៨។

ការិយាល័យគោលនយោបាយ និងផែនការចរាចរណ៍ចំណុះ ក្រោមក្រសួងដឹកជញ្ជូនថៃ បានធ្វើការប៉ាន់ប្រមាណថា ព្រែកជីកនេះ នឹងបង្កើនចរាចរណ៍ទៅកាន់កំពង់ផែ Laem Chabang របស់ខេត្តឈុនបុរី ខណៈបច្ចុប្បន្ន កំពង់ផែនេះកំពុងត្រូវបានពង្រីក ដើម្បីបង្កើនសមត្ថភាពផ្ទុកកុងតឺន័រ ចាប់ពី១១លានTEU ទៅ១៨លាន TEU ក្នុងមួយឆ្នាំ។

ប្រភពដដែលបន្ថែមថា ការបង្កើនចរាចរណ៍ដឹកទំនិញទៅកាន់ឈូងសមុទ្រថៃ ក៏នឹងបង្កើតតម្រូវការ សម្រាប់គម្រោង Land Bridge របស់រដ្ឋាភិបាលថៃនៅក្នុងខេត្ត Chumphon និងខេត្ត Ranong។

ទោះជាយ៉ាងណាក្តី វិទ្យាស្ថានស្រាវជ្រាវការអភិវឌ្ឍន៍របស់ប្រទេសថៃ (TDRI) ជឿជាក់ថា ទោះបីជាព្រែកជីកនេះអាចបើកដាក់ឱ្យប្រើប្រាស់បាន នៅឆ្នាំ២០២៨យ៉ាងណាក្តី ក៏កម្ពុជាត្រូវចំណាយពេល១ទសវត្សរ៍ ដើម្បីអភិវឌ្ឍន៍ផ្លូវដឹកជញ្ជូ នទ្រង់ទ្រាយធំមួយ។

លោក Sumet Ongkittikul នាយកស្រាវជ្រាវរបស់វិទ្យាស្ថាន TDRI ទទួលបន្ទុកលើគោលនយោបាយដឹកជញ្ជូន និងភស្តុភារ បានលើកឡើងថា “ប្រទេសថៃត្រូវចំណាយពេល១០ឆ្នាំដើម្បីអភិវឌ្ឍន៍កំពង់ផែ Laem Chabang ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ដែលគាំទ្រផ្នែកដឹកជញ្ជូន។ ដូច្នេះ ប្រទេសកម្ពុជា អាចនឹងចំណាយពេលប្រហាក់ប្រហែលគ្នា”។

លោក Sumet បានប៉ាន់ប្រមាណថា នៅពេលគម្រោងព្រែ កជីកហ្វូណនតេជោ ត្រូវបានអភិវឌ្ឍន៍បញ្ចប់រួចរាល់ នោះផ្លូវទឹកនេះអាចកាត់បន្ថយ ការចំណាយលើការដឹកជញ្ជូនរបស់កម្ពុជាចំនួន៣០% ហើយថែមទាំងបើកចំហការតភ្ជាប់ ជាមួយបណ្តាប្រទេសដទៃទៀត៕ប្រភព: The Nation៕

ប្រជាជនចិនសម្រុកមកទិញផ្ទះនៅទីក្រុងហុងកុង ក្នុងរយៈពេល៦ខែដំបូងដើមឆ្នាំ២០២៤

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីភ្នាក់ងារអចលនទ្រព្យ Centaline អះអាងថា ប្រជាជនចិនដីគោកបានសម្រុកមកទិញផ្ទះនៅទីក្រុងហុងកុង ក្នុងរយៈពេល៦ខែដំបូងឆ្នាំ២០២៤ បន្ទាប់ពីមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះបានលុបចោលនូវរាល់វិធានការទប់ស្កាត់នានា។

នៅចុងខែកុម្ភៈ ទីក្រុងហុងកុងបានលុបចោលកាតព្វកិច្ចបង់ពន្ធប្រថាប់ត្រាទាំងអស់ចំពោះជនបរទេស និងអ្នកទិញផ្ទះទី២បន្ថែម បន្ទាប់ពីតម្លៃផ្ទះបានធ្លាក់ចុះ២០ភាគរយបើធៀបនឹងកម្រិតកំពូលក្នុងឆ្នាំ២០២១ ដោយសារផលប៉ះពាល់ពីកំណើននៃអត្រាការប្រាក់លើកម្ចីទិញផ្ទះ។

ក្នុងអំឡុងឆមាសទី១ ឆ្នាំនេះ ផ្ទះថ្មី និងផ្ទះប្រភេទទី២ សរុបចំនួន៦.១១៧យូនីត ដែលមានតម្លៃសរុបចំនួន៩,០៣ពាន់លានដុល្លារ ត្រូវបានលក់ទៅកាន់ប្រជាជន ដែលធ្វើដំណើរមកពីតំបន់ចិនដីគោក។ នេះបើយោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារ Centaline។

ចំនួនផ្ទះទាំង៦.១១៧យូនីត ដែលបានលក់ទៅឱ្យប្រជាជនចិន គ្របដណ្តប់ចំណែក២៥%នៃចំនួនផ្ទះសរុប ដែលត្រូវបានលក់ដាច់នៅឆមាសទី១ ខណៈទំហំប្រាក់ចំណូលពីការលក់ផ្ទះទៅឱ្យប្រជាជនចិនដដែល គ្របដណ្តប់ចំណែក៣១ភាគរយនៃទំហំប្រាក់ចំណូលសរុប។

ទីភ្នាក់ងារអចលនទ្រព្យ Centaline បានគូសបញ្ជាក់ថា ចំនួននៃការទិញផ្ទះគិតជាយូនីត និងប្រាក់ចំណូលពីការលក់ផ្ទះទៅឱ្យអ្នកទិញមកពីតំបន់ចិនដីគោក សុទ្ធតែបានកើនឡើងដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ ព្រោះចំណែកទាំងនេះធ្លាប់បានធ្លាក់ចុះមកនៅត្រឹមកម្រិតទាបជាង១៥ភាគរយមុនឆ្នាំ២០២៣។

ទោះបីជាចំនួនអតិថិជនបរទេសមានការកើនឡើងយ៉ាងណាក្តី ក៏តម្លៃផ្ទះឯកជននៅទីក្រុងហុងកុងបានបាត់បង់សន្ទុះនៅក្នុងខែឧសភា ដោយបានធ្លាក់ចុះក្នុងរង្វង់១,២ភាគរយបើប្រៀបធៀបនឹងខែមេសា បន្ទាប់ពីកើនឡើងរយៈពេល២ខែជាប់ៗគ្នា ចាប់តាំងពីមានការលុបចោលវិធានការទប់ស្កាត់ការទិញផ្ទះគ្រប់ប្រភេទ៕ប្រភព: Reuters៕

ការវិនិយោគអចលនទ្រព្យឆ្លងដែននៅតំបន់អាស៊ី ប៉ាស៊ីហ្វិកទាំងមូលរំពឹងហក់ឡើងក្នុងឆមាសទី២នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យឈានមុខគេលើពិភពលោក Knight Frank បានព្យាករណ៍ថា ការវិនិយោគអចលនទ្រព្យឆ្លងដែននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងស្ទុះងើបឡើងវិញគួរឱ្យកត់សម្គាល់នៅឆមាសទី២ ឆ្នាំ២០២៤នេះ។

យោងតាមទិន្នន័យស្រាវជ្រាវចុងក្រោយបង្ហាញថា ទំហំការវិនិយោគអចលនទ្រព្យឆ្លងដែនត្រូវបានគេរំពឹងថា នឹងកើនឡើងជាង៣៣%ក្នុងឆមាសទី២ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលជំរុញយ៉ាងគំហុកដោយការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក (Fed)នាពេលខាងមុខ។

លោកស្រី Christine Li ប្រធានទទួលបន្ទុកផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន Knight Frank ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថា “ទំហំប្រតិបត្តិការវិនិយោគនៅក្នុងតំបន់មានភាពធន់ក្នុងរយៈពេល៣០ខែកន្លងមកនេះ បើទោះបីជាមានបញ្ហាហិរញ្ញវត្ថុសកល ការធ្លាក់ចុះនៃសេដ្ឋកិច្ចចិន និងជំងឺរាតត្បាតយ៉ាងណាក្តី”។

ក្នុងនោះ ទីផ្សារអចលនទ្រព្យអូស្ត្រាលី​ត្រូវ​បាន​គេ​ព្យាករ​ណ៍ថា​ នឹង​ក្លាយ​ជា​គោលដៅ​កំពូល​ក្នុងការទាក់ទាញ​ទំហំ​វិនិយោគ​ឆ្លង​ដែន​ក្នុង​ឆមាស​ទី​២ ដែល​រំពឹងថា អាចនឹង​កើនឡើង១២៩% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន។ សម្រាប់រយៈពេលពេញ១ឆ្នាំ អូស្ត្រាលីត្រូវបានគេរំពឹងថា នឹងទាក់ទាញបានចំណែក៣៦% នៃលំហូរវិនិយោគឆ្លងដែនសរុបទៅទូទាំងតំបន់។

ជាមួយគ្នានេះ ប្រទេសជប៉ុនត្រូវបានគេរំពឹងថា នឹងទាក់ទាញបានចំណែក២៣% នៃលំហូរវិនិយោគឆ្លងដែនសរុបនៅតំបន់អាសុីប៉ាសុីហ្វិកក្នុងឆ្នាំ២០២៤ ខណៈក្រុមវិនិយោគិនអន្តរជាតិកំពុងឈានជើងចូលទៅក្នុងទីផ្សារជប៉ុនឡើងវិញជាបណ្តើរៗ។

ជាក់ស្តែង ក្រុមហ៊ុនអាមេរិក BentallGreenOak បានទិញយកអគារប្រើប្រាស់ចម្រុះ Honmachi Garden City ក្នុងទីក្រុង Osaka ពីក្រុមហ៊ុនជប៉ុន Sekisui House REIT ក្នុងតម្លៃ៤២២,៩លានដុល្លារក្នុងខែឧសភា ឆ្នាំ២០២៤។

ចំណែក ប្រទេសសិង្ហបុរីត្រូវបានព្យាករណ៍ថា នឹងទាក់ទាញបានចំណែក១១% នៃលំហូរវិនិយោគឆ្លងដែនសរុបចូលមកកាន់តំបន់អាសុីប៉ាសុីហ្វិក។
ថ្វីបើមានការដកថយជាទូទៅពីអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិយ៉ាងណាក្តី ក៏ប៉ុន្តែទីផ្សារអចលនទ្រព្យរបស់សិង្ហបុរីនៅតែបន្តបង្ហាញពីភាពទាក់ទាញចំពោះដើមទុនសកល៕ប្រភព: Knight Frank៕