រថភ្លើងល្បឿនលឿនតភ្ជាប់រវាងទីក្រុងហ្សាការតា និងទីក្រុងបានដុងទទួលបានជោគជ័យបែបណា?

ដោយ: គង់ លាងហួរ

អន្តរជាតិ: គិតមកទល់ពេលនេះ ផ្លូវរថភ្លើងល្បឿនលឿនដែលតភ្ជាប់រវាងទីក្រុងហ្សាការតា និងទីក្រុងបានដុងនៅប្រទេ​សឥណ្ឌូនេស៊ី ទទួលបានអ្នកដំណើរចំនួន៤លាននាក់ គិតចាប់តាំងពីបានបើកប្រតិបត្តិការ ពាណិជ្ជកម្មនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។

លោកស្រី Eva Chairunisa ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន PT Kereta Cepat Indonesia-China (KCIC) បានលើកឡើងថា “សមិទ្ធិផលនេះ បានបង្ហាញពីការជឿជាក់ និងការសាទរជាសាធារណៈ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ក្នុងអំឡុងរយៈពេល៩ខែដំបូង នៃការបើកប្រតិបត្តិការ របស់ផ្លូវរថភ្លើងល្បឿនលឿនខាងលើ”។

លោកស្រី Chairunisa បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងសម្រេចបានសមិទ្ធិផលនេះ តាមរយៈកិច្ចខិតខំប្រឹងប្រែង និងការច្នៃប្រឌិតរួមគ្នា រវាងក្រុមហ៊ុន KCIC និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបន្តខិតខំពង្រឹងសេវាកម្មរបស់យើង”។

ផ្លូវរថភ្លើងតភ្ជាប់ រវាងទីក្រុងហ្សាការតា និងទីក្រុងបាងដុង គឺជាប្រភេទផ្លូវដែកល្បឿនលឿនដំបូងគេ នៅតំបន់អាស៊ាន។ ខ្សែរថភ្លើងនេះ អាចរត់បានក្នុងល្បឿន៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយតភ្ជាប់ចេញពីស្ថានីយ៍ Halim ក្នុងទីក្រុងហ្សការតា ទៅកាន់ស្ថានីយ៍ Tegalluar ក្នុងទីក្រុងបានដុង ដែលជាទីក្រុងធំបំផុតទី៤របស់ឥណ្ឌូនេស៊ី។

គិតចាប់ពីបានបើកដាក់ឱ្យដំណើរការរួចមក ផ្លូវរថភ្លើងល្បឿនលឿននេះ បានជួយសម្រួលការធ្វើដំណើរបានយ៉ាងច្រើន តាមរយៈការកាត់បន្ថយពេលវេលា ធ្វើដំណើររវាងទីក្រុងទាំង២ ពីជាង៣ម៉ោងមកនៅត្រឹម៤០នាទីប៉ុណ្ណោះ។

លោកស្រី Chairunisa ក៏បានអះអាងផងដែរថា “សក្តានុពលនៃផ្លូវដែកល្បឿនលឿន ហ្សាការតា– បានដុង បានជះឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំង ទៅក្នុងវិស័យផ្សេងៗ ជាពិសេសវិស័យទេសចរណ៍ និងវិស័យឧស្សាហកម្មនៅក្នុងតំបន់”។

លោកស្រីបានគូសបញ្ជាក់ថា ឥទ្ធិពលវិជ្ជមានមកលើវិស័យទេសចរណ៍ បានជួយពង្រឹងបេសកកម្មរបស់យើង ក្នុងការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ និងជំរុញដល់កំណើនសេដ្ឋកិច្ចតាមរយៈការដឹកជញ្ជូន ប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួល។

ថ្នាក់ដឹកនាំជាន់ខ្ពស់រូបនេះបានបន្ថែមទៀតថា “ក្រុមហ៊ុន KCIC នឹងបន្តខិតខំកែលម្អសេវាកម្មរបស់ខ្លួន នៅតាមស្ថានីយ៍ និងនៅលើរថភ្លើង ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់អ្នកធ្វើដំណើររបស់យើង”៕ប្រភព: Xinhua៕

ទីផ្សារជួលអចលនទ្រព្យកំពុងស្ថិតក្នុងសភាពទ្រឹង ខណៈផ្នែកមួយចំនួនកំពុងប្រជែងគ្នាខ្លាំង

ដោយៈ គង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា ទីផ្សារជួលបានស្ថិតក្នុងសភាពទ្រឹង ខណៈផ្នែកមួយចំនួន ក្នុងវិស័យអចលនទ្រព្យបាន និងកំពុងប្រឈមការប្រកួតប្រជែងខ្លាំង។

អគ្គនាយកក្រុមហ៊ុនAdvance Real Estate លោកប៉ូ អ៊ាវគង់បានមាន​ប្រសាសន៍ឲ្យដឹង កាលពីដើមសប្តាហ៍នេះថា ទីផ្សារជួលបន្តសិ្ថតក្នុងសភាពទ្រឹង មិនមានអ្វីប្រែប្រួលជាដុំកំភួននោះទេ ជាក់ស្តែងតំបន់ពាណិជ្ជក​ម្មមានភាពលេច អណ្តែតៗ។ ចំណែកលំនៅដ្ឋាន ក៏មានការប្រជែងគ្នាខ្លាំង ប៉ុន្តែតំបន់មានប្រជាប្រិយភាពដូចជាបឹងកេងកង១ មិនសូវរងផលប៉ះពាល់ខ្លាំងទេ។

លោកបន្តថា “បើសិនជាគ្មានការជួលច្រើនទេ អត្រាគ្របដណ្តប់ការប្រើប្រាស់សរុបអាចថយចុះ ប៉ុន្តែសម្រាប់ក្រុមហ៊ុនជួលការិយាល័យធ្វើការវិញ ពួកគេមិនបានពង្រីកទំហំការិយា​ល័យរបស់ខ្លួនទេ”។

លោកប៉ូអ៊ាវគង់បានបន្តថាចំណែកការជួលអចលនទ្រព្យបែបឧស្សាហកម្មមានការប្រែប្រួលមួយចំនួនដោយសារមានការរុះរើរោងចក្រសហគ្រាសចេញពីតំបន់ចោមចៅនិងតំបន់កណ្តាលរាជធានី។

លោកបន្តថា “អ្នកសាងសង់រោងចក្រ សម្រាប់ជួលពួកគេមិនសាងសង់ទុកសម្រាប់ជួលទេ ប៉ុន្តែពួកគេធ្វើភ្លាមៗ បើសិនជាមានតម្រូវការជួល ព្រោរការសាងសង់រោងចក្រជួល មិនចំណាយពេលលើសពី៣ ទៅ៤ខែឡើយ”។

ជាមួយគ្នានេះលោកស្រីតាំងហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltdបានមានប្រសាសន៍ឲ្យដឹងថា អត្រាជួលអចលនទ្រព្យ មានសភាពមិនសូវល្អខ្លាំងឡើយ ដោយសារការធ្វើអាជីវកម្ម មិនសូវដំណើរការល្អប្រសើរនោះទេ។

លោកបន្តថា “ប្រសិនជាមានអ្នកជួល ក៏តម្លៃជួលមានតម្លៃទាប ក្រោម១ម៉ឺនដុល្លារច្រើន ហើយតម្លៃជួលមានការធ្លាក់ចុះ”៕

ក្រុមសេដ្ឋវិទូជឿថា ការសងសឹកផ្នែកសេដ្ឋកិច្ចរវាងប្រទេសហ្វីលីពីន និងចិនមិនអាចកើតឡើងឡើយ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ថ្វីត្បឹតតែភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយរវាងប្រទេសហ្វីលីពីននិងប្រទេសចិនកំពុងបន្តកើនឡើងកំដៅយ៉ាងណាក្តីក៏ប៉ុន្តែក្រុមសេដ្ឋវិទូជឿជាក់ថាទីក្រុងប៉េកាំងនឹងមិនចាត់វិធានការទប់ស្កាត់សកម្មភាពដោះដូរពាណិជ្ជកម្មជាមួយទីក្រុងម៉ានីលនោះទេដោយសារចិននៅតែជាដៃគូពាណិជ្ជកម្មកំពូលរបស់ហ្វីលីពីន។

លោក Miguel Chanco សេដ្ឋវិទូនៅស្ថាប័នជំនាញសេដ្ឋកិច្ច Pantheon Macroeconomics បានអះអាងថា “ខ្ញុំមិនទាន់មើលឃើញសញ្ញាណាមួយ ដែលបង្ហាញថា ប្រទេសចិនមានចេតនាកាត់បន្ថយ ការដោះដូរពាណិជ្ជកម្ម ជាមួយហ្វីលីពីននោះទេ”។ លោកបន្ថែមថា “ខ្ញុំមិនគិតថា ភាគីទាំង២នឹងធ្វើអ្វីហួសដែនកំណត់នោះដែរ ព្រោះការធ្វើបែបនេះ នឹងនាំឱ្យមានការចាញ់រៀងខ្លួន ខណៈសេដ្ឋកិច្ចចិនក៏កំពុងបន្តស្ថិត ក្នុងស្ថានភាពមិនសូវល្អប៉ុន្មានឡើយ”។

ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្ម កំពូលរបស់ហ្វីលីពីន។ យោងតាមទិន្នន័យពីអាជ្ញាធរស្ថិតិហ្វីលីពីន បានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេរភាគី រវាងប្រទេសទាំង២ សម្រេចបានទំហំទឹកប្រាក់ចំនួន៣,៥៨ពាន់លានដុល្លារ នៅក្នុងខែឧសភា ឆ្នាំ២០២៤ ខណៈហ្វីលីពីន​ កំពុង​នាំ​ចូល​ទំនិញពីចិន ក្នុងទំហំទឹកប្រាក់ច្រើន​ជាង ​​ការ​នាំ​ចេញ​ទៅកាន់ប្រទេស​ចិនវិញ។

ក្នុងរយៈពេល៥ខែដំបូងដើមឆ្នាំនេះ ហ្វីលីពីនបាននាំចូលទំនិញពីប្រទេសចិន មានតម្លៃ១២,៩៩ពាន់លានដុល្លារ កើនឡើង១០,៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលការណ៍នេះ ​ធ្វើ​ឲ្យ​ចិន​ក្លាយ​ជា​ប្រភពនាំ​ចូល ​ទំនិញលំដាប់កំពូល​មកកាន់ហ្វីលីពីន។

ចំណែក ការនាំចេញទំនិញពីហ្វីលីពីន ទៅកាន់ប្រទេសចិនបានធ្លាក់ចុះ២១,៣ភាគរយ មកនៅត្រឹមទំហំទឹកប្រាក់ចំនួន៣,៧៣ពាន់លានដុល្លារ ក្នុងរយៈពេល៥ខែដំបូងដូចគ្នា។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បញ្ហាប្រឈមខាងផ្នែកការទូតរវាងប្រទេសទាំង២ ត្រូវបានគេលើកមកពិភាក្សា ខណៈប្រធានាធិបតីហ្វីលីពីន លោកFerdinand Marcos Jr. បានប្រកាន់ជំហររឹងមាំ ដើម្បីប្រឆាំងនឹងការទាមទាររបស់ចិន ជុំវិញដែនទឹកនៅតំបន់សមុទ្រចិនខាងត្បូង។

លោក Ruben Carlo Asuncion ប្រធានសេដ្ឋវិទូនៅធនា​គារ Union Bank of the Philippines បានកត់សម្គាល់ថា ប្រទេសចិន នឹងការពារផលប្រយោជន៍សេដ្ឋកិច្ច និងជំរុញកំណើ​នសេដ្ឋកិច្ចរបស់ខ្លួន។

លោក Asuncion បានបន្ថែមថា “ប្រទេសចិនដឹងយ៉ាងច្បាស់ថា ថ្លៃចំណាយនានានឹងកើនឡើងកាន់តែខ្ពស់ ប្រសិន​បើប្រទេសទាំង២ ប្រើប្រាស់ទម្រង់នៃការសងសឹក ខាងផ្នែកសេដ្ឋកិច្ចដាក់លើគ្នាទៅវិញទៅមក”៕ប្រភព:Inquirer.Net៕

តើស្ថានភាពនៅក្នុងវិស័យអចលនទ្រព្យនៅប្រទេសចិនវិវត្តន៍បែបណាហើយ?

ដោយ: គង់ លាងហួរ

ប៉េកាំង: ការវិនិយោគអចលនទ្រព្យ នៅក្នុងប្រទេសចិនបានធ្លាក់ចុះ១០,១ភាគរយ នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ បើធៀបនឹងឆ្នាំមុន  ខណៈវិស័យនេះនៅតែមិនទាន់ស្ទះងើបឡើ​ង​វិញនៅឡើយ ទោះបីជាមានគោលនយោបាយ លើកទឹកចិត្តពី  រដ្ឋាភិបាលជាច្រើនក្តី។

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS) បានបង្ហាញថា បើគិតតាមផ្ទៃក្រឡា ការលក់អចលនទ្រព្យនៅប្រទេសចិន ក្នុងខែមករា ដល់ខែមិថុនា បានធ្លាក់ចុះ១៩ភាគរយបើធៀបនឹងឆ្នាំមុន បន្ទាប់ពីធ្លាក់ចុះ២០,៣ភាគរយ នៅក្នុងចន្លោះខែមករា ដល់ខែឧសភា។

ចំណែកឯ ការចាប់ផ្តើមសាងសង់ គម្រោងអចលនទ្រព្យថ្មីៗ បានធ្លាក់ចុះ២៣,៧ភាគរយ ក្នុងឆមាសទីមួយបើធៀបនឹងឆ្នាំ បន្ទាប់ពីបានធ្លាក់ចុះ២៤,២ភាគរយ ក្នុងរយៈពេល៥ខែដំបូង។

ជាមួយគ្នានេះ ចំនួនមូលនិធិ ដែលបណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យរបស់ប្រទេសចិន បានខិតខំប្រមូលកៀរគរក្នុងឆមាសទី១ បានធ្លាក់ចុះ២២,៦ភាគរយ បើធៀបនឹងឆ្នាំមុន បន្ទាប់ពីបានធ្លាក់ចុះ២៤,៣ភាគរយ នៅក្នុងខែមករាដល់ខែឧសភា។

រីឯ តម្លៃផ្ទះថ្មីនៅប្រទេសចិន នៅក្នុងខែមិថុនា បានធ្លាក់ចុះ ក្នុងល្បឿនយ៉ាងលឿនបំផុត មិនធ្លាប់ជួបប្រទះក្នុងរយៈពេល៩ឆ្នាំកន្លងមកនេះ ទោះបីជារដ្ឋាភិបាលបានដាក់ចេញវិធានការគាំទ្រ ដើម្បីគ្រប់គ្រងការផ្គត់ផ្គង់លើសតម្រូវការ និងជំរុញទំនុកចិត្តអ្នកទិញរួចមកហើយយ៉ាងណាក្តី។

តម្លៃផ្ទះថ្មីនៅប្រទេសចិន ក្នុងខែមិថុនា បានធ្លាក់ចុះ៤,៥ភាគរយធៀបនឹងឆ្នាំមុន ដោយដាំក្បាលចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៥ បន្ទាប់ពីបានធ្លាក់ចុះ៣,៩ភាគរយ នៅក្នុងខែឧសភា។ នេះបើយោងតាមការគណនារបស់សារពត៌មាន Reuters ដោយផ្អែកលើទិន្នន័យរបស់ការិយាល័យស្ថិតិជាតិចិន (NBS) ។

គិតចាប់តាំងពីឆ្នាំ២០២១មក វិបត្តិទីផ្សារអចលនទ្រព្យនៅប្រទេសចិន បាននាំឱ្យអ្នកអភិវឌ្ឍន៍ជាច្រើន ពិបាកមានលទ្ធភាពទូទាត់សងបំណុល ដោយទុកឱ្យគម្រោងសំណង់អគារលំនៅដ្ឋានជាច្រើនត្រូវជាប់គាំង ហើយវិបត្តិនេះ​ក៏បាន​បំបាក់​ទំនុក​ចិត្ត​អ្នកទិញ​អចលនទ្រព្យ នៅប្រទេសចិនផងដែរ។

ដោយឡែក យោងតាមទិន្នន័យផ្លូវការមួយទៀត បានបង្ហា​ញថា សេដ្ឋកិច្ចរបស់ប្រទេសចិន បានកើនឡើងត្រឹមតែ៤,៧ភាគរយប៉ុណ្ណោះ នៅក្នុងត្រីមាសទី២ ដែលជាកំណើនទាបបំផុត គិតចាប់តាំងពីត្រីមាសទី១ ឆ្នាំ២០២៣ បើធៀបនឹងការព្យាករណ៍ សម្រាប់កំណើនក្នុងរង្វង់៥,១ភាគរយ នៅក្នុងការស្ទង់មតិរបស់សារពត៌មាន Reuters៕ប្រភព: NST Online៕

China June new home prices fall at fastest pace in nine years

China’s new home prices fell at the fastest pace in nine years in June, official data showed on Monday, with the battered sector struggling to find a bottom despite government support measures to control oversupply and bolster confidence.

New home prices were down 4.5 per cent from a year earlier, hitting the lowest since June 2015, deeper than a 3.9 per cent slide in May, according to Reuters calculations based on National Bureau of Statistics (NBS) data.

Prices were down 0.7 per cent month-on-month in June after a 0.7 per cent dip in May.

Since 2021, the property market’s steep downturn has led to a series of developers defaulting, leaving numerous construction sites idle. This has eroded confidence in the sector, traditionally favoured by Chinese households as a safe haven for their savings.

The property sector which at its peak accounted for a quarter of GDP, remains a major drag on the US$18 trillion economy.

Authorities have rolled out a flurry of support measures, including cutting home buying costs in major cities and allowing local governments to buy some unsold apartments and turn them into affordable housing.

“Recent supports are a step in the right direction but are still dwarfed by the scale of the problem. Real estate’s tentacles run deep. When the sector hurts, pain is felt economy-wide,” said Harry Murphy Cruise, economist at Moody’s Analytics, in a research note.

Official data also showed China’s economy grew 4.7 per cent in April-June, its slowest since the first quarter of 2023 and missing a 5.1 per cent analysts’ forecast in a Reuters poll.

Source: NST Online

Temasek aims to invest up to US$10 billion in India as China weighs

MUMBAI: Singapore state investor Temasek plans to invest up to US$10 billion in India over three years in sectors such as financial services and healthcare, a top executive said on Monday (Jul 15), favoring the South Asian nation as it turns cautious on China.

India’s economy is growing sharply and its stock markets are trading near record highs amid an IPO and dealmaking boom. India accounts for 7 percent of Temasek’s global exposure which it wants to increase further, said Mohit Bhandari, the company’s managing director for India investments.

“We are bullish in India for the long term,” Bhandari said in an interview at Temasek’s Mumbai office.

“We are cognizant of the current economic and the geopolitical tensions that exist (in China) and to that extent, we will align our portfolio

accordingly,” he added.

Temasek last week said that profits from investments in the United States and India were helping it cushion the impact of underperformance in China. Temasek also said that it is taking a cautious approach to China amid trade tensions.

About 22 per cent of Temasek’s investments are in the United States and 19 per cent in China, and its exposure to the Americas surpassed China in the last financial year for the first time in a decade.

In India, Temasek deployed US$3 billion in the fiscal year that ended on Mar 31, its largest annual investment so far.

Bhandari also said that Temasek will look at hiring more investment professionals in India from the current 20 as its portfolio grows, but declined to share specifics.

Temasek’s current India exposure includes investments in HDFC Bank, IPO-bound e-scooter maker Ola Electric and Manipal Hospitals.

Source: CNA

កួរ៉េព្រួយបារម្ភពីបញ្ហាពាណិជ្ជកម្ម ខណៈសេណារីយោបង្ហាញថា លោកDinald Trumpនឹងឈ្នះឆ្នោត

ដោយ: គង់ លាងហួរ

សេអ៊ូល: លោក Ryu Jin ប្រធានសហព័ន្ធឧស្សាហកម្មកូរ៉េ (FKI) បានលើកឡើងថា ទំនាក់ទំនងពាណិជ្ជកម្មទ្វេរភាគីរវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន នឹងបន្តមានភាពរឹងមាំ ទោះបីជាសេណារីយ៉ូបង្ហាញថា អតីតប្រធានាធិបតីអាមេរិក លោក Donald Trump អាចឈ្នះឆ្នោតម្តងទៀតយ៉ាងណាក្តី។

យុទ្ធសាស្ត្រមិនអាចទាយទុក ជាមុនបានរបស់លោក Trump ចំពោះគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ និងគោលនយោបាយការបរទេស គឺជាបញ្ហាឈឺក្បាលដ៏ធំសម្រាប់ក្រុមហ៊ុនកូរ៉េខាងត្បូង ខណៈដែលក្រុមហ៊ុនភាគច្រើន ពឹងផ្អែកលើការនាំចេញ ទៅកាន់សហរដ្ឋអាមេរិក និងប្រទេសចិន។

សេណារីយ៉ូចំពោះជ័យជំនះ របស់លោក Trump កំពុងបង្កឱ្យមានការព្រួយបារម្ភជាអន្តរជាតិ ខណៈលោកបានគំរាមដំឡើងពន្ធកាន់តែខ្ពស់ លើបណ្តាក្រុមហ៊ុនផលិតរថយន្តទូទាំងពិភពលោក ដែលមានមូលដ្ឋាននៅខាងក្រៅទឹកដីអាមេរិក និងកាត់បន្ថយការលើកទឹកចិត្ត សម្រាប់ក្រុមហ៊ុនផលិតថ្មអាគុយរបស់កូរ៉េខាងត្បូង។

ទោះ​ជាយ៉ាង​ណាក្តី លោក Ryu Jin ប្រធានសហព័ន្ធឧស្សាហកម្មកូរ៉េ (FKI) បានលើកឡើងថា “ហានិភ័យ​នឹង​មិន​ធ្ងន់ធ្ងរ​ដូច​ការ​រំពឹង​ទុក​នោះ​ទេ”។

លោក Ryu បានថ្លែងប្រាប់ទៅកាន់អ្នកយកព័ត៌មាននៅខាងក្រៅវេទិកា CEO Summer ឆ្នាំ២០២៤ដែលរៀបចំដោយសហព័ន្ធ FKI នៅលើកោះ Jeju ថា “ទោះបីជាលោក Trump អាចឈ្នះការបោះឆ្នោត នាពេលខាងមុខយ៉ាងណាក្តី ក៏ទំនាក់ទំនងពាណិជ្ជកម្មរវាងកូរ៉េ និងសហរដ្ឋអាមេរិក នឹងមិនមានការប្រែប្រួលខ្លាំងនោះទេ”។

លោក Ryu ក៏បានគូសបញ្ជាក់ផងដែរ អំពីសារៈសំខាន់នៃការបង្កើនភាពជាដៃគូ ត្រីភាគីរវាងកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន។

លោកបន្តថា “ទីប្រឹក្សារបស់លោក Trump បានដឹងយ៉ាងច្បាស់អំពីសារៈសំខាន់ នៃទំនាក់ទំនងនេះ។ ដូច្នេះ លោក Trump នឹងមានកិច្ចសហប្រតិបត្តិការ កាន់​តែ​ច្រើន​ក្នុង​ការ​ចរចា​ជាមួយ​ទីក្រុងសេអ៊ូល។ យើងមិនចាំបាច់ព្រួយបារម្ភជ្រុលពេកអំពីរឿងនេះនោះទេ”។

លោកបន្ថែមថា លោក Trump បើកចំហឱ្យបណ្តាក្រុមហ៊ុនបរទេស ដែលបោះទុនវិនិយោគនៅសហរដ្ឋអាមេរិក អាចឈរជើងដោយស្មើភាពគ្នា ជាមួយក្រុមហ៊ុនក្នុងស្រុករបស់អាមេរិក ដែលការណ៍នេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុនកូរ៉េ អាចផ្តោតទៅលើការប្រកបអាជីវកម្ម របស់ពួកគេនៅអាមេរិក ដោយមិនរងផលប៉ះពាល់ ពីហានិភ័យនយោបាយនៅទីនោះ។

លោក Ryu Jin ក៏បានជំរុញឱ្យរដ្ឋាភិបាលកូរ៉េលុបចោលបទប្បញ្ញត្តិ ដែលហួសសម័យមួយចំនួន ដើម្បីជួយជំរុញឱ្យក្រុមហ៊ុនក្នុងស្រុក ចូលរួមនៅក្នុងការប្រកួតប្រជែងជាសកល ហើយរាល់​បទប្បញ្ញត្តិ​ហួស​សម័យ ​គួរ​តែ​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ឬ​លុប​ចោល​ក្នុង​ពេល​ឆាប់ៗនេះ។

ជាក់ស្តែង សហរដ្ឋអាមេរិកបានអនុញ្ញាត ឱ្យក្រុមហ៊ុនដែលទើបចាប់ផ្តើមអាជីវកម្មថ្មី ឬ (Startups) អាចធ្វើអាជីវកម្មដោយសេរី ដោយគ្មានការរឹតបន្តឹងបទប្បញ្ញត្តិ ហើយប្រសិនបើមានបញ្ហានៅក្នុងដំណើរការនោះ ទើបអាមេរិកដាក់ចេញបទប្បញ្ញត្តិតាមក្រោយ។ ប៉ុន្តែនៅក្នុងប្រទេសកូរ៉េខាងត្បូងវិញ រដ្ឋាភិបាលកូរ៉េ បានដាក់ចេញបទប្បញ្ញត្តិទុកជាមុន ហើយនេះជាហេតុផល ដែលនាំឱ្យក្រុមហ៊ុនជាច្រើន ជួបប្រទះការលំបាក៕ប្រភព: Korea Times៕

US importers balk at return of $10,000 container shipping rate

The cost to ship a standard 40-foot container of toys, auto parts or other goods from Shanghai to New York has jumped to nearly $10,000, fueling frustration among importers and prompting some experts to say the market is in a bubble.

The Drewry World Container Index’s spot rate for such a shipment hit $9,387 on July 11. That is more than double the rate from February but still below the peak of $16,000 early in the pandemic when it swelled due to spree buying by homebound consumers.

Industry experts attribute the bulk of the run-up in off-contract shipping prices to Yemen’s Houthi rebels’ missile and drone attacks that have forced ships to avoid the Suez Canal trade shortcut.

The alternative route around Africa takes longer, so fleets need more ships to move the same amount of cargo. This causes shortages, schedule disruptions, and delays that drive up costs for sea transport which handles about 80% of international trade volume.

U.S. retailers and other shippers have responded by bringing in goods earlier. This quickly made rates much more expensive in the busy “peak” season for importing back-to-school, Halloween, and Christmas merchandise.

“It is a bubble and it will eventually pop,” Simon Heaney, senior manager for container research at Drewry, said of container rates.

Customers polled by the consultancy expect prices to fall in the first half of next year, Heaney said.

Meanwhile, the speed and magnitude of the increase has customers and industry experts asking whether market dynamics justify current rates. And some customers who remember the last round of inflation-driving ocean shipping costs worry that there are more increases ahead.

“There’s never transparency about what’s actually driving it, only assumptions. What’s the rhyme or reason?” said Greg Davidson, CEO of Lalo, which sells stylish infant high chairs online and through Pottery Barn Kids stores.

Source: Reuters

ក្រុមហ៊ុនលំដាប់យក្សជប៉ុនស្នើសុំឲ្យរដ្ឋាភិបាលជួយសម្របសម្រួលលិខិតបទដ្ឋានគតិយុត្តិនានា

ដោយៈ គង់ សូរិយា

ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបជាមួយគណៈប្រតិភូក្រុមហ៊ុន មីនេបៀមីត្សូមី(MinebeaMitsumi) ដើម្បីពិភាក្សាផ្ដល់កិច្ចសម្របសម្រួលលើគម្រោងពង្រីកអាជីវកម្មរបស់ក្រុមហ៊ុនក្នុងខេត្តពោធិ៍សាត់។

ក្នុងជំនួបកាលពីថ្ងៃទី១៦ កក្កដាកន្លងមកនេះ លោក Yoshihisa Kainuma អគ្គនាយកក្រុមហ៊ុន មីនេបៀមីត្សូមី(MinebeaMitsumi) បានស្នើសុំអនុសាសន៍ណែនាំលើគម្រោងពង្រីកអាជីវកម្មរបស់ក្រុមហ៊ុនក្នុងខេត្តពោធិ៍សាត់ប្រទេសកម្ពុជា។

លោកYoshihisa Kainuma បានថ្លែងអំណរគុណជូនចំពោះ លោកឧបនាយករដ្ឋមន្ត្រី និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលបានផ្ដល់កិច្ចសម្របសម្រួល លើគម្រោងពង្រីកវិនិយោគសាងសង់រោងចក្រថ្មី របស់ក្រុមហ៊ុននៅប្រទេសកម្ពុជា និងបន្ថែមពីនេះ លោកក៏បានស្នើសុំការគាំទ្របន្ថែមទៀត លើដំណើ​រការអនុម័ត លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីសម្រួលឱ្យការងារវិនិយោគ របស់ក្រុមហ៊ុនកាន់តែមានភាពរលូន។

ក្រុមហ៊ុន មីនេបៀមីត្សូមី(MinebeaMitsumi) កំពុងវិនិយោ​គនៅកម្ពុជាលើអាជីវកម្ម ផលិតម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ គ្រាប់ទម្ររង្វិល គ្រឿងបំណែកដោយម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់ទូរសព្ទទំនើប ប៊ិកអេឡិចត្រូនិក ឧបករណ៍រំញ័រសម្រា​ប់ហ្គេមកុំព្យូទ័រ បង្គុំសៀគ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍រង្វាស់ ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃជាដើម៕

ក្រុមហ៊ុនTemasek គ្រោងបោះទុន១០ពាន់លានដុល្លារអាមេ រិកនៅក្នុងប្រទេសឥណ្ឌា

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុន Temasek របស់រដ្ឋាភិបាលសិង្ហបុរី គ្រោងនឹងបណ្តាក់ទុនវិនិយោគ ទឹកប្រាក់រហូតដល់១០ពាន់លានដុល្លារអាមេរិក នៅក្នុងប្រទេសឥណ្ឌា ក្នុងរយៈពេល៣ឆ្នាំខាងមុខ ដោយផ្តោតលើ វិស័យសំខាន់ៗដូចជា សេវាហិរញ្ញវត្ថុ និងការថែរទាំសុខភាព។

លោក Mohit Bhandari នាយកគ្រប់គ្រងក្រុមហ៊ុនTemasek ទទួលបន្ទុកលើការវិនិយោគ នៅប្រទេសឥណ្ឌា បានមានប្រសាសន៍ឱ្យដឹងថា “សេដ្ឋកិច្ចឥណ្ឌាកំពុងកើនឡើងយ៉ាងគំហុក ហើយទីផ្សារភាគហ៊ុនរបស់ប្រទេសនេះ ក៏កំពុងហក់ឡើងថ្លៃផងដែរ”។

លោកបន្តថា “ចំណែកទីផ្សារចំនួន៧% នៃចំណែកទីផ្សារសរុបជាសកល របស់ក្រុមហ៊ុន Temasek មានប្រភពពីប្រទេសឥណ្ឌា ហើយយើងគ្រោងបន្តបោះទុនវិនិយោគ ដើម្បីបង្កើនចំណែកទីផ្សារនៅឥណ្ឌា ឱ្យកើនឡើងខ្ពស់ជាងនេះបន្ថែមទៀត”។

លោក Bhandari បានថ្លែងនៅក្នុងបទសម្ភាសន៍មួយនៅការិយាល័យក្រុមហ៊ុនTemasek ប្រចាំទីក្រុង Mumbai ថា “យើ​ងមានសុទិដ្ឋិនិយមរយៈពេលវែង ចំពោះប្រទេសឥណ្ឌា។ យើងដឹង អំពីភាពតានតឹងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ដែលកំពុងកើតឡើងនៅក្នុងប្រទេសចិន ហើយយើងនឹងធ្វើពិពិធកម្ម ផលប័ត្ររបស់យើងទៅតាមនោះដែរ”។

ក្រុមហ៊ុន Temasek បានប្រកាសថា ប្រាក់ចំណេញ ដែលខ្លួនទទួលបានពីការវិនិយោគ នៅសហរដ្ឋអាមេរិក និងឥណ្ឌាកំពុងជួយទប់ទល់ នឹងផលប៉ះពាល់ពីដំណើរការអាជីវកម្ម មិនប្រក្រតីនៅក្នុងប្រទេសចិន ខណៈក្រុមហ៊ុននេះ កំពុងចាត់វិធានការប្រកបដោយភាពប្រុងប្រយ័ត្ន ចំពោះប្រទេសចិន ស្របពេល​មានភាពតានតឹងពាណិជ្ជកម្ម។

ចំណែកប្រមាណ២២ភាគរយ នៃទុនវិនិយោគសរុបរបស់ក្រុមហ៊ុន Temasek គឺស្ថិតនៅសហរដ្ឋអាមេរិក ខណៈចំណែកចំនួន១៩ភាគរយ ស្ថិតនៅក្នុងប្រទេសចិន ហើយទំហំនៃការបោះទុនវិនិយោគរបស់ក្រុមហ៊ុន Temasek នៅអាមេរិកបានវ៉ាដាច់ទំហំទុនវិនិយោគ នៅប្រទេសចិនជាលើកដំបូង នៅក្នុងឆ្នាំ២០២៣៕ប្រភព: CNA៕