តើអាផាតមុិននៅក្នុងទីក្រុងធំៗទាំង៤ប្រចាំតំបន់អាស៊ីមានតម្លៃបែបណា?

ដោយ: គង់ លាងហួរ

អន្តរជាតិ: តំបន់អាស៊ីលាតសន្ធឹងយ៉ាងធំ នៅលើផែនទីពិភពលោក ខណៈទីក្រុង និងរដ្ឋធានីជាច្រើននៅតំបន់នេះតែងទាក់ទាញបានភ្ញៀវទេសចរណ៍ជាច្រើន មកពីគ្រប់ទិសទី ហើ​យជនបរទេសមួយចំនួន ក៏មានបំណងប្រាថ្នាក្នុងការទិញលំ​នៅដ្ឋានសម្រាបរស់នៅ ក្រោយពេលចូលនិវត្តន៍ផងដែរ។

ទីក្រុងធំៗដូចជា ទីក្រុងតូក្យូ ទីក្រុងសេអ៊ូល ទីក្រុងសិង្ហបុរី និងទីក្រុងហុងកុង សុទ្ធតែជាគោលដៅពេញនិយមខ្លាំង សម្រា​ប់ជនបរទេស។ ប៉ុន្តែអចលនទ្រព្យ នៅក្នុងទីក្រុងលំដាប់ខ្ពស់ទាំងនេះ មានតម្លៃខ្ពស់កប់ពពក។

តួយ៉ាង ក្នុងត្រីមាសទី២ ឆ្នាំ២០២៤ តម្លៃអាផាតម៉ិនជាមធ្យមនៅទីក្រុងសិង្ហបុរី  ត្រូវបានដាក់លក់ក្នុងតម្លៃ២០.៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈប្រជាជនម្នាក់ៗក្នុងទីក្រុងដ៏តូចមួយនេះ មានប្រាក់ចំណូលជាមធ្យម ចំនួន៨២.៨០០ដុល្លារក្នុងមួយឆ្នាំ។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE។

ចំណែក តម្លៃអាផាតម៉ិន ជាមធ្យមនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ត្រូវបានដាក់លក់ក្នុងតម្លៃ៩.២០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈប្រជាជនម្នាក់ៗក្នុងទីក្រុងមួយនេះ មានប្រាក់ចំណូ​លជាមធ្យមចំនួន៧៣.០០០ដុល្លារក្នុងមួយឆ្នាំ។

ជាមួយគ្នានេះ ក្នុងត្រីមាសទី២ដដែល តម្លៃអាផាតម៉ិន ជាមធ្យមនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ត្រូវបានដាក់លក់ក្នុងតម្លៃ១៨.៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈប្រជាជនម្នាក់ៗ ក្នុងរដ្ឋធានីមួយនេះ មានប្រាក់ចំណូលជាមធ្យមចំនួន៤៣.០០០ដុល្លារក្នុងមួយឆ្នាំ។

តម្លៃអាផាតម៉ិន ជាមធ្យមនៅទីក្រុងហុងកុង ដែលជាតំបន់រដ្ឋបាលពិសេសរបស់ប្រទេសចិន ត្រូវបានដាក់លក់ក្នុងតម្លៃ២៩.៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈប្រជាជនម្នាក់ៗក្នុងតំបន់កោះមួយនេះ មានប្រាក់ចំណូលជាមធ្យម ចំនួន៤៨.៩០០ដុល្លារក្នុងមួយឆ្នាំ៕ប្រភព: CBRE៕

ទស្សនាវដ្តីដ៏ល្បីរបស់អាមេរិកForbes ចុះផ្សាយអត្ថបរៀបរាប់អំពីសម្បត្តិបេតិកភណ្ឌទេសចរណ៍នៅរាជធានីភ្នំពេញ

ដោយ: គង់ លាងហួរ

អន្តរជាតិ: Forbes ដែលជាទស្សនាវដ្តីដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក បានចុះផ្សាយអត្ថបទមួយ ដោយរៀបរាប់អំពីភាពអច្ឆរិយៈ របស់ប្រទេសវៀតណាម និងប្រទេសកម្ពុជា តាមរយៈសម្បត្តិបេតិកភណ្ឌនានា របស់ប្រទេសជាប់ដងទន្លេមេគង្គទាំង២នេះ។

សម្រាប់ភ្ញៀវទេសចរណ៍ ដែលធ្វើដំណើរទៅកាន់ប្រទេសវៀតណាម និងប្រទេសកម្ពុជា ទិដ្ឋភាពផ្សារអណ្តែតទឹកនៅតាមទន្លេមេគង្គ ភូមិរបស់អ្នកស្រុក ដែលអាចធ្វើដំណើរចូលទៅដល់ តាមរយៈទូកដ៏ចម្លែក ច្រកចូលទន្លេរដ៏ស្ងប់ស្ងាត់ និងប្រាសាទប្រវត្តិសាស្ត្រ សុទ្ធតែរួមចំណែក ដល់បទពិសោធន៍ដំណើរកំសាន្តដ៏ពិសេសរបស់ភ្ញៀវទេសចរណ៍។ 

តាមរយៈបេសកកម្ម និងកម្មវិធីដែលផ្តល់ជូនដោយក្រុមហ៊ុននាវាទេសចរណ៍ Heritage Line ភ្ញៀវទេសចរណ៍អាចជ្រួតជ្រាបវប្បធម៌ដ៏អស្ចារ្យ នៃទន្លេមេគង្គ។ តួយ៉ាង ការជិះរទេះគោតាមវាលស្រែ ការរៀនត្បាញសូត្រជាមួយសិប្បករ ក្នុងស្រុក និងការតាំងសមាធិ ជាមួយព្រះសង្ឃនៅក្នុងវត្តអារាមខ្មែរ គឺជារសជាតិដំណើរកម្សាន្តពិតប្រាកដ និងដ៏សម្រិតសម្រាំងរបស់ក្រុមហ៊ុន Heritage Line ដើម្បីនាំភ្ញៀវទេសចរណ៍របស់ខ្លួនឱ្យខិតកាន់តែជិតវប្បធម៌ ដែលពួកគេមានបំណងចង់ស្វែងយល់។

ទេសភាពដ៏ស្រស់ស្អាតលេចធ្លោនៅកម្ពុជា រួមមាន បឹងដ៏ធំល្វឹងល្វើយដូចជា បឹងទន្លេសាប ប្រព័ន្ធទន្លេរបាសាក់ និងទន្លេរមេគង្គ ដែលជាទន្លេវែងជាងគេទី៣ នៅទ្វីបអាស៊ី ដែលហូរឆ្លងកាត់ប្រទេសកម្ពុជា ពីទិសខាងជើងទៅទិសខាងត្បូង។ បន្ទាប់មក ទន្លេរនេះហូរកាត់ប្រទេសវៀតណាម និងហូរកាត់តំបន់ទំនាបត្រូពិក នៃដីសណ្ដទន្លេមេគង្គ បន្ទាប់មកហូរចូលទៅក្នុងសមុទ្រចិនខាងត្បូង។

ការធ្វើដំណើរកំសាន្តតាមដងទន្លេរមេគង្គ ខាងក្រោមរួមមាន បទពិសោធន៍ប្លែកៗ និងភាពទាក់ទាញជាច្រើន ដែលផ្តោតលើការអប់រំ និងការគាំទ្រសហគមន៍មូលដ្ឋាន។ ការរៀបចំដំណើរកម្សាន្តតាមដងទន្លេរមេគង្គ រយៈពេល៧យប់របស់ក្រុមហ៊ុននាវាទេសចរណ៍ Heritage Line រួមបញ្ចូលគ្នានូវគោលដៅដែលភ្ញៀវកម្របានទៅទស្សនា គួបផ្សំជាមួយនឹងតំបន់បេតិ​កភណ្ឌប្រវត្តិសាស្ត្រដ៏អស្ចារ្យ។

អ្នកធ្វើដំណើរតាមរយៈក្រុមហ៊ុនខាង លើអាចស្វែងយល់អំពីវប្បធម៌បេតកភណ្ឌ របស់ប្រទេសវៀតណាម ដូចជា ការទស្សនាទីក្រុង Cai Be ដើម្បីស្វែងយល់ពីការផលិត នំបាញ់ត្រាង ស្រាអង្ករ និងការផលិតស្ករគ្រាប់ដូង និងដើរភ្លក់ផ្លែឈើតាមចំការរបស់គ្រួសារអ្នកស្រុក រស់នៅលើកោះ Tan Phong។

ភ្ញៀវទេសចរណ៍ ក៏អាចស្វែងយល់បន្ថែម អំពីសាសនានៅតាមដងទន្លេមេគង្គ និងជួបជាមួយបូជាចារ្យនៅប្រាសាទ Cao Dai។ នៅទីក្រុង Tan Chau អ្នកដំណើរអាចជិះរ៉ឺម៉ក កម្សាន្តតាមបណ្តាញផ្លូវនានា ដើម្បីស្វែងយល់អំពីការលក់ដូរតាមដងផ្លូវ ហាងនានា និងសកម្មភាពប្រចាំថ្ងៃ ដ៏គួរឱ្យចាប់អារម្មណ៍របស់អ្នកស្រុក។

លើសពីនេះ ភ្ញៀវទេសចរណ៍អាចបន្តដំណើរកំសាន្តរបស់ខ្លួនមកកាន់រាជធានីភ្នំពេញ។ ថ្វីត្បិតតែរាជធានីភ្នំពេញមានការវិវឌ្ឍន៍យ៉ាងឆាប់រហ័សយ៉ាងណាក្តី ក៏ទីក្រុងមួយនេះនៅតែអាចរក្សាបាននូវភាពទាក់ទាញ និងភាពឆើតឆាយជាច្រើន។ 

ទីក្រុងភ្នំពេញគឺជាទីក្រុងដ៏អស្ចារ្យមួយ ដែលមានទីតាំងប្រវត្តិសាស្ត្រ និងវប្បធម៌រាប់សតវត្សកន្លងមកហើយ ដែលបន្សល់ទុកភស្តុតាងនៅគ្រប់ជ្រុងផ្លូវ។ ភ្ញៀវទេសចរណ៍អាចចាប់ផ្តើមដំណើរកំសាន្ត នៅរាជធានីភ្នំពេញ ជាមួយនឹងការជិះស៊ីក្លូ ការធ្វើដំណើរកាត់ទីក្រុង និងការទស្សនាកន្លែងប្រវត្តិសាស្ត្រដូចជា ព្រះបរមរាជវាំង និងវត្តព្រះកែវមរកតជាដើម។ 

ជាមួយគ្នានេះ ភ្ញៀវទេសចរណ៍អាចស្រស់ស្រូបអាហារថ្ងៃត្រង់ នៅក្នុងទីក្រុងភ្នំពេញ មុនពេលបន្តទៅទស្សនាសារមន្ទីរប្រវត្តិសាស្ត្រដ៏ល្បីល្បាញបំផុតមួយគឺ សារមន្ទីរព្រះស្រីឦសា​នវរ្ម័ន (ស.ស.រ) ហើយភ្ញៀវទេសចរណ៍ អាចបញ្ចប់ដំណើរកម្សាន្តរបស់ខ្លួន តាមរយៈការដើរទស្សនាសំណង់អគារចាស់ៗនៅក្នុងរាជធានីភ្នំពេញ ដែលបន្សល់ទុកចាប់តាំងពីសម័យអាណានិគមនិយមបារាំងមកម្ល៉េះ៕ប្រភព: Forbes៕

ក្រសួងបង្ហាញពីទិដ្ឋភាពផ្លូវជិះកង់ជាជម្រើសទស្សនទេសភាពដ៏ស្រស់ស្អាតក្នុងរមណីយដ្ឋានអង្គរ

ដោយៈ គង់ សូរិយា

សៀមរាបៈ ទេសចរជាតិ និងអន្តរជាតិ មកទស្សនារម​ណីយដ្ឋានអង្គរ ក្រៅពីការធ្វើដំណើរដោយរថយន្ត ម៉ូតូ ឬមធ្យោ​បាយផ្សេងៗ នៅលើផ្លូវកៅស៊ូធំទូលាយ និងភាពស្រស់ស្អាតហើយនោះ ក៏មានជាផ្លូវកង់ ដែលអាជ្ញាធរជាតិអប្សរា បានបង្កើតឡើង ប្រវែង២៤.៥០គីឡូម៉ែត្រសម្រាប់ទេសចរជិះកង់ទស្សនារមណីយដ្ឋានអង្គរផង។

ក្រោយការបង្កើតឱ្យមានជាផ្លូវកង់នាអំឡុងឆ្នាំ២០២០មកដល់បច្ចុប្បន្នផ្លូវកង់នៅតែមានភាពទាក់ទាញនិងពេញនិយមយ៉ាងខ្លាំងពីសំណាក់ទេសចរដែលចង់ផ្លាស់ប្តូរបរិយាកាសពីការធ្វើដំណើរដោយយានយន្តដែលមានសំឡេងរំខានឬផ្សែងបំពុលបរិស្ថានអាចធ្វើដំណើរកម្សាន្តតាមរយៈផ្លូវទស្សនាប្រាសាទ។

មិនថា នាថ្ងៃសម្រាកចុងសប្តាហ៍ ឬថ្ងៃធ្វើការធម្មតាឡើយ ការធ្វើដំណើរដោយជិះកង់ តាមវង់ទស្សនាដែលអាជ្ញាធរជាតិអប្សរាបានរៀបចំ មិនត្រឹមតែមានសុខសុវត្ថិភាព និងសុខភាពល្អប៉ុណ្ណោះទេ អ្នកទេសចរក៏អាចគយគន់ទេសភាព ព្រៃព្រឹក្សា ខ្យល់អាកាសល្អបរិសុទ្ធ វាលស្រែ ទស្សនាជីវភាពរស់នៅប្រចាំថ្ងៃ និងភូមិឋានបងប្អូនអ្នកស្រុកអង្គរ យ៉ាងសប្បាយរីករាយ៕

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែតគ្រោងចំណាយប្រាក់រហូតដល់៤២០០លានដុល្លារអាមេរិក

ដោយៈ និស្ស័យ

ភ្នំពេញៈ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ –ក្រុងសៀមរាប–ប៉ោយប៉ែត មានប្រវែងផ្លូវសរុបប្រមាណ៤២០គ.ម គ្រោងចំណាយប្រាក់ រហូតដល់៤២០០លានដុល្លារអាមេរិក។

ផ្លូវល្បឿនលឿនទី៣ នៅកម្ពុជានេះ មានចំណុចចាប់ផ្តើមពីភាគខាងជើង(មហាវិថីឈ្នះឈ្នះ) រាជធានីភ្នំពេញ និងចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ព្រំដែនកម្ពុជា–ថៃ)ដោយឆ្លងកាត់ រាជធានីភ្នំពេញ ប្រវែង៣គ.ម ខេត្តកណ្ដាល ១៨គ.ម ខេត្តកំពង់ចាម៤៣ គ.ម (ផ្លូវប្តូរទិសចរាចរណ៍១ តំបន់ផ្តល់សេវាកម្ម១) ខេត្តកំពង់ធំ១៣១គ.ម (ផ្លូវប្តូរទិសចរាចរណ៍ ៣ តំបន់ផ្តល់សេវាកម្ម ៤) ខេត្តសៀមរាប១៣០គ.ម (ផ្លូវប្តូរទិសចរាចរណ៍៥តំបន់ ផ្តល់សេវាកម្ម១ចំណតរថយន្ត១)។

ឆ្លងកាត់ខេត្តបន្ទាយមានជ័យ៩៥គ.ម (ផ្លូវប្ដូរទិសចរាច​រណ៍១ តំបន់ផ្តល់សេវាកម្ម១ ចំណតរថយន្ត ១)។ សរុបមានផ្លូវប្តូរទិស១០កន្លែង  សេវាកម្ម៧កន្លែង និងចំណតរថយន្ត២កន្លែង)។

មកទល់ពេលនេះ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ –ក្រុងសៀមរាប –ប៉ោយប៉ែត ក្រុមហ៊ុនសាងសង់បានសិក្សា និងបញ្ចប់ការរាប់ចំនួន និងទិសដៅចរាចរណ៍ការ (Traffic volume survey) សិក្សាជលសាស្ត្រ (Hydrological survey) ការសិក្សាភូគព្ភសាស្ត្រ (Geotechnical survey) ការសិក្សាវាស់ស្ទង់ (Topographi cal survey) ការសិក្សាវាស់ស្ទង់វត្ថុបុរាណ និងធនធានធម្មជាតិ (cultural relics and nature reserves survey)។

បច្ចុប្បន្នក្រុមហ៊ុន បាននិងកំពុងសិក្សារៀបចំបូកសរុបវាយតម្លៃសន្និដ្ឋាន នៅការិយាល័យ នឹងអាចដាក់ជូនរាជរដ្ឋាភិបាលពិនិត្យនាពេលនាខាងមុខ។

ក្រុមហ៊ុនCRBC ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យវិនិយោគសាងសង់ គម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ–ក្រុងសៀមរាប–ប៉ោយប៉ែត ដោយហេតុថា ក្រុមហ៊ុនមានបទពិសោ​ធន៍ និងទទួលស្គាល់ជាអន្តរជាតិលើការសិក្សា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗ ក៏ដូចជាមានបទពិសោធន៍សាងសង់ និងធ្វើអាជីវកម្ម លើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ– ក្រុងព្រះសីហនុ ព្រមទាំងបាន និងកំពុងវិនិយោគសាងសង់ ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ–ក្រុងបាវិតផងដែរ។

ជាបច្ចេកទេសផ្លូវនេះដូចគ្នា និងគម្រោងផ្លូវល្បឿនលឿនទាំង រាជធានីភ្នំពេញ–ក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ–ក្រុងបាវិត ដោយផ្លូវចែកជាបួនគន្លង ក្រាលបេតុងកៅស៊ូ (AC) ទទឹងតួផ្លូវ ២៤,៥ម. មានគន្លងផ្លូវធ្វើចរាចរណ៍ចំនួន៤គន្លង(២គន្លងទៅ២គន្លងមក) ទទឹង៣,៧៥ម។ សួនចែកទិសចរាចរណ៍នៅចំកណ្ដាលទ្រូងផ្លូវទទឹង៣ម. គន្លងផ្លូវឈប់បន្ទាន់ទទឹង ២,៥ម. និងចិញ្ចើមផ្លូវទទឹង០,៧៥ម. ដោយបានសិក្សាល្បឿន ១០០ ទៅ១២០គ.ម ក្នុងមួយម៉ោង។

គម្រោងនេះ ត្រូវបានចែកចេញជាពីរជំហាន ដោយគម្រោ​ងជំហាន១ តភ្ជាប់ពីរាជធានីភ្នំពេញ–សៀមរាប ប្រវែង២៤៩គ.ម ចំណាយថវិកាប្រមាណ២.៥ប៊ីលាន។ ជំហាន២ សៀម​រាប​-ប៉ោយប៉ែត ប្រវែង១៥១គ.ម  ចំណាយថវិកាប្រមាណ១.៧ប៊ីលាន៕

ប្លង់គោលប្រើប្រាស់ដីធ្លីខេត្តមណ្ឌលគិរីកំពុងរៀបចំ ខណៈក្រសួងបានកំណត់តំបន់វិនិច្ឆ័យរួច

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រសួងរៀបចំដែនដីបានឲ្យដឹងថា ការងាររៀបចំប្លង់គោលប្រើប្រាស់ដីធ្លី នៅខេត្តមណ្ឌលគិរី បាននិងកំពុងរៀប​ចំហើយ។

យោងតាមរបាយការណ៍ ពីកិច្ចប្រជុំរបស់ក្រសួងបានបង្ហាញថា មកទល់ពេលនេះ ខេត្តមណ្ឌលគីរីបានកំណត់តំបន់វិនិច្ឆ័យរួច និងបានចុះវាស់វែងស្រង់ទិន្នន័យក្បាលដី សរុបចំនួន៥៥,១១៧ក្បាលដី។

– ដីប្រមាណជិត ៦ ០០០ ក្បាលដី ទំហំជាង៣០,០០០ហិកតា ដែលមានការពាក់ព័ន្ធ ក្រសួងបាននឹងកំពុងពិភាក្សា និងរកដំណោះស្រាយ។

– ការចុះបញ្ជីដីរដ្ឋរួចបាន ចំនួន២១១បណ្ណ ក្នុងទំហំសរុប ៣០៦,៣៩០ ហិកតា ក្នុងនោះរួមមាន៖ សម្បទានដីសេដ្ឋកិច្ចចំនូន២០ទីតាំង ទំហំ១២២,៧០៩ ហិកតា ស្ថានីយ៍ស្តារព្រៃឈើ ចំនួន២ ទីតាំង ទំហំ៩,១០០ ហិកតា និងក្រសួងបរិស្ថាន ដែនជម្រកសត្វព្រៃភ្នំព្រិច ចំនួន៤ ទីតាំង ទំហំ១៧៤, ៥៨១ ហិកតា គិតត្រឹមថ្ងៃទី.១៦ ខែកក្កដា ឆ្នាំ២០២៤ នេះ។

– ការដោះស្រាយវិវាទដីធ្លីមាន៥៩ករណី ដោះស្រាយបញ្ចប់បាន១៩ករណី ករណីជាសមត្ថកិច្ចរបស់តុលាការមាន ៦ ករណី និងកំពុងដោះស្រាយ៣៤ករណី ដែលនៅសេសសល់៕

បុរី វិមានសំណាង លំនៅដ្ឋានបែបអភិជន

សកម្មភាពនៃការសាងសង់របស់ក្រុមជំនាញក្នុង បុរី វិមានសំណាង។ចាប់ផ្តើមនូវការរស់នៅបែបថ្មីជាមួយនឹង បុរី វិមានសំណាង 🏡 ទីតាំង៖ https://bit.ly/3rBzGAQ &ទំនាក់ទំនងលេខទូរស័ព្ទ៖ 𝟎𝟏𝟏 𝟔𝟐 𝟔𝟕𝟖𝟗#BoreyVimeanSamnang#luxuryvillas#elitefamily#លំនៅដ្ឋានបែបអភិជន #បុរីវិមានសំណាង

 

IMF warns of global economic downturn by 2030

World faces persistent low growth in absence of productivity reforms, IMF says.

Global economic growth will reach just 2.8% by 2030, a full percentage point below the historical average, unless major reforms are made to boost productivity and leverage technologies such as artificial intelligence, the IMF said on Wednesday.

The International Monetary Fund released a chapter of its forthcoming World Economic Outlook (WEO) that showed further declines in the global growth rate, which has slowed steadily since the 2008-2009 global financial crisis.

Without ambitious steps to enhance productivity, global growth is set to fall far below its historical average,” the IMF said, warning that expectations of weak growth could discourage investment, possibly deepening the slowdown.

The global lender said the persistent low-growth scenario, combined with high interest rates, could also restrict governments’ ability to counter economic slowdowns and invest in social welfare or environmental initiatives.

“All this is exacerbated by strong headwinds from geoeconomic fragmentation, and harmful unilateral trade and industrial policies,” it said in a blog accompanying Chapter 3 of the WEO, to be released in full next Tuesday.

A year ago, the IMF said it expected medium-term growth to hover around 3%.

The new forecast reflects downward revisions for medium-term growth across all income groups and regions, most significantly in emerging market economies.

The IMF urged countries to take urgent action to counter the weakening growth outlook, warning that it worsened prospects for living standards and global poverty reduction.

An entrenched low-growth environment, coupled with high interest rates, would threaten debt sustainability and could fuel social tension and hinder the green transition,” it said.

The IMF said a range of policies, including better allocation of capital and labor and tackling labor shortages in major economies with aging populations, could offer hope.

It said the growth rate of the global labor supply would reach just 0.3% in 2030, less than a third of its average in the decade before the COVID-19 pandemic.

Source: Reuters

ក្រុមហ៊ុនរបស់កំពូលមហាសេដ្ឋីឥណ្ឌាAdani Portsកំពុងសម្លឹងមើលឱកាសវិនិយោគនៅកម្ពុជា និងតំបន់អាស៊ាន

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនរបស់លោកGautam Adani កំពូលមហាសេដ្ឋីឥណ្ឌា គ្រោងសាងសង់កំពង់ផែនៅវៀតណាម និងកំពុងសម្លឹងមើលឱកាសវិនិយោគនៅកម្ពុជា និងតំបន់ផ្សេងទៀតក្នុងតំបន់អាស៊ាន។

ខណៈក្រុមហ៊ុននេះកំពុងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្រៅប្រទេសដើម្បីទាញយកឱកាសពីកំណើនពាណិ​ជ្ជ​កម្មអន្តរជាតិ។

លោក Karan Adani ដែលជាកូនប្រុសច្បងរបស់លោក Gautam Adani និងជានាយកគ្រប់គ្រងក្រុមហ៊ុន Adani Ports &Special Economic Zone Ltd បានបញ្ជាក់នៅក្នុងបទសម្ភាសន៍មួយថា យើងបានទទួលការយល់ព្រម ជាគោលការណ៍ពីរដ្ឋាភិបាលវៀតណាម ដើម្បីឈានទៅធ្វើការអភិវឌ្ឍ កំពង់ផែនៅទីក្រុង Da Nang ។

លោកបានបន្តថា ក្រុមហ៊ុនក៏កំពុងសម្លឹង មើលឱកាសវិនិយោគនៅក្នុងតំបន់មជ្ឈិមបូព៌ា អាស៊ាន អាហ្រ្វិកខាងកើត បង់ក្លាដែស ស្រីលង្កា ម៉ាល់ឌីវ វៀតណាម និងកម្ពុជា ដោយសារតំបន់ទាំងនេះគឺជាតំបន់ ដែលមានលំហូរដោះដូរពាណិជ្ជកម្មជាមួយឥណ្ឌា។

លោក​​បន្ថែមថា “គម្រោង​កំពង់ផែរបស់យើង នៅប្រទេសវៀតណាមនឹង​រួមមាន​ ការសាងសង់ចំណត​កុងតឺន័រ និង​ចំណ​ត​ពហុ​បំណង ​សម្រាប់​ដឹក​ទំនិញ​គ្រប់ប្រភេទ​ផ្សេងៗ។ ប៉ុន្តែ គម្រោងនេះ កំពុងស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ដំបូង ​នៃ​ការ​ធ្វើ​ផែនការនៅឡើយ”។

នៅពេលសាងសង់រួចរាល់ កំពង់ផែនេះនឹងក្លាយជាកំពង់ផែអន្តរជាតិទី៤របស់ក្រុមហ៊ុនខាងលើ បន្ទាប់ពីកំពង់ផែនៅទីក្រុង Haifa ក្នុងប្រទេសអ៊ីស្រាអែល កំពង់ផែ Colombo ក្នុងប្រទេសស្រីលង្កា និងកំពង់ផែ Dar es Salaam ក្នុងប្រទេសតង់ហ្សានី។

លោក Karan បានអះអាងថា ក្រុមហ៊ុន Adani Ports របស់យើង គឺជាប្រតិបត្តិករកំពង់ផែដ៏ធំបំផុត នៅក្នុងប្រទេសឥណ្ឌា។ ចំណូលប្រហែល៥ភាគរយ នៃទំហំប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុននេះ មានប្រភពមកពីការបំពេញប្រតិបត្តិការអន្តរជាតិ ហើយក្រុមហ៊ុនគ្រោងបង្កើនចំណែកនេះ ឱ្យកើនឡើងដល់១០ភាគរយ នៅឆ្នាំ២០៣០ខាងមុខ៕ប្រភព: Deccan Herald៕

គម្រោងផ្លូវដែកក្រោមដី តភ្ជាប់ទីក្រុងញូវយ៉ក និងរដ្ឋ New Jersey គ្រោងបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រសិនបើផែនការដំណើរការ ដូចការគ្រោងទុក គម្រោងសាងសង់ផ្លូវដែករូងក្រោមដី Gateway Hudson ដែលតភ្ជាប់រវាងទីក្រុងញូវយ៉ក New York និងរដ្ឋ New Jersey នៅសហរដ្ឋអាមេរិក អាចនឹងបើកការដ្ឋានសាងសង់ ក្នុងពេលឆាប់ៗនេះ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ ក្រុមមន្ត្រីអាមេរិកបានប្រកាសថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន បានប្តេជ្ញាបោះទុនវិនិយោគ ក្នុងទំហំទឹកប្រាក់រាប់សិបពាន់លានដុល្លា​រ ដើម្បីជួយជំរុញគម្រោងនេះឱ្យឆ្ពោះទៅមុខ។ 

លោក Pete Buttigieg រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអាមេរិក បានលើកឡើងថា “ដោយប្រើប្រាស់ទុនវិនិយោគពីច្បាប់កញ្ចប់ថវិកាហេដ្ឋារចនាសម្ព័ន្ធ យើងគ្រោងសាងសង់ផ្លូវរូងក្រោមដីថ្មីមួយ ដែលនឹងជួយសម្រួលការធ្វើដំណើរ តាមរថភ្លើងសម្រាប់ពលរដ្ឋអាមេរិករាប់លាននាក់ និងស្តារឡើងវិញនូវច្រករបៀងផ្លូវដែក ដែលមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់សេដ្ឋកិច្ចអាមេរិក”។

យ៉ាងណាមិញ ផ្លូវរូងក្រោមដីនេះ មានអាយុកាលចំនួន១១០ឆ្នាំមកហើយ ប៉ុន្តែផ្លូវនេះ បានរងការខូចខាតក្នុងព្រឹត្តិ​ការណ៍ព្យុះ Superstorm Sandy កាលពីឆ្នាំ២០១២។ ហេតុនេះ សហរដ្ឋអាមេរិក គ្រោងជួសជុលផ្លូវរូងក្រោមដីនេះ ឡើងវិញ ព្រមទាំងសាងសង់ផ្លូវថ្មី និងផ្លូវទំនើបបន្ថែមទៀត នៅក្បែរផ្លូវចាស់ ដែលមានស្រាប់។

យោងតាមស្ថានីយ៍ទូរទស្សន៍ ​​NBC New York បានរាយការណ៍ឱ្យដឹងថា បច្ចុប្បន្ន ក្រុមការងារវិស្វករកំពុងដំឡើងឧបករណ៍ជីកខួងដី នៅលើផ្លូវ West 30th Street នៅសង្កាត់ Manhattan ក្នុងទីក្រុងញូវយ៉ក ខណៈការប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការ អាចនឹងចាប់ផ្តើមនៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០២៥ខាងមុខ ស្របពេលគម្រោងនេះគ្រោង នឹងបើកដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០៣៥។

គម្រោងនេះរួមមាន ការរចនា និងហេដ្ឋារចនាសម្ព័ន្ធដ៏ស្មុគស្មាញជាច្រើនផ្សេងៗទៀត ដូចជា ការកសាងភាពធន់ និងប្រព័ន្ធការពារប្រតិបត្តិការផ្លូវដែក ប្រឆាំងនឹងវិបត្តិអាកាសធាតុធ្ងន់ធ្ងរ នាពេលអនាគត ការគ្រប់គ្រងទឹកជំនន់ និងការបង្កើតបរិយាកាស ឱ្យកាន់តែមានសុវត្ថិភាពជាងមុន សម្រាប់សាធារណៈជន ជាពិសេសក្នុងករណី មានការជម្លៀសមនុស្សចេញ៕ប្រភព: Time Out៕

ថៃបញ្ជាឱ្យរុះរើគម្រោងផ្ទះវីឡារបស់វិនិយោគិនចិននៅ លើកោះសាមុយ

ដោយ: គង់ លាងហួរ

បាងកក: អាជ្ញាធរ​ថៃបាន​បញ្ជាឱ្យផ្អាក​ គម្រោង​សាងសង់រមណីយដ្ឋានប្រណីត​មួយ​កន្លែង របស់​ជនជាតិ​ចិន​​នៅ​កោះ​សាមុយ បន្ទាប់​ពី​រក​ឃើញ​ថា​ អគារនៅក្នុងគម្រោង​នេះ​ត្រូវ​បាន​សាងសង់​ឡើង ​ដល់កម្ពស់ខ្ពស់​ជាង​ច្បាប់​អនុញ្ញាត។

លោក Watcharin Poosit មេបញ្ជាការផ្នែកបង្ក្រាបបទល្មើសធនធានធម្មជាតិ និងបរិស្ថាន (NED) បានគូសបញ្ជាក់ថា ក្រុមមន្រ្តីការិយាល័យ ស៊ើបអង្កេតកណ្តាល (CIB) និងរដ្ឋបាលក្រុងកោះ Samui បានឆ្មក់ចូលទីតាំងគម្រោងមួយកន្លែង នៅតំបន់ Tambon Maret ស្ថិតលើកោះសាមុយក្នុងខេត្ត Surat Thani កាលពី​ថ្ងៃ​សៅរ៍ចុងសប្តាហ៍មុន។

គម្រោង​នេះ​មានជាប់ពាក់ព័ន្ធ នឹង​ការ​សាងសង់​រមណីយដ្ឋាន​ប្រណីត​មួយ​ ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា​ ខុសច្បាប់។ ជាមួយគ្នានេះ ក្រុមមន្ត្រី​ថៃបាន​រក​ឃើញ​ថា គម្រោង​នេះ​គឺជា​កម្មសិទ្ធិ​របស់​​វិនិយោគិន​ចិនចំនួនមួយក្រុម។

លោកបានបញ្ជាក់បន្ថែមថា គម្រោងអចលនទ្រព្យនេះត្រូវបានរកឃើញថា មានវីឡាអាងហែលទឹកជាច្រើន នៅជាប់ជិតៗគ្នានៅលើភ្នំ ដោយអគារវីឡានីមួយៗ មានកម្ពស់លើសពី១០ម៉ែត្រ ខណៈច្បាប់ថៃអនុញ្ញាតឱ្យសាងសង់ ត្រឹមតែ៦ម៉ែត្រប៉ុណ្ណោះ។

បើយោងតាមអាជ្ញាធរ និងឯកសារទ្រព្យសម្បត្តិ បានបង្ហា ញថា ទីតាំងដីដែលរមណីយដ្ឋាននេះស្ថិតនៅ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន ឈ្មោះ“Anzhu Seamate”  ដែលបានទិញដីនៅទីនោះប្រមាណ១,៦ហិកតា ក្នុងឆ្នាំ២០១៨។

លោកឧត្តមសេនីយ Watcharin បានអះអាងថា “វិនិយោគិ នចិនចំនួនមួយក្រុមទៀត បានស្នើសុំលិខិតអនុញ្ញាតសាងសង់វីឡាចំនួន៣៤យូនីត នៅលើដីនេះ ហើយបានជួលឱ្យក្រុមហ៊ុន Anzhu Seamate ចេញមុខជាអ្នកម៉ៅការនៅក្នុងគម្រោងនេះ”។

ទោះជាយ៉ាងនេះក្តី ព័ត៌មានលម្អិតនៃ គម្រោងនេះត្រូវបានផ្លាស់ប្តូរជាបន្តបន្ទាប់ ដែលបណ្តាលឱ្យផ្ទះវីឡាទាំងនោះ ត្រូវបានសាងសង់នៅជាប់ៗគ្នា ដែលត្រូវបានហាមឃាត់ដោយច្បាប់។ ជាលទ្ធផល សាលាក្រុងកោះសាមុយ បានបញ្ជាឱ្យរុះរើចោល ព្រោះសំណង់ទាំងនោះ មិនបានសាងសង់ស្របតាមច្បាប់អនុញ្ញាត៕ប្រភព: Bangkok Post៕