Luxury resort project on Samui faces demolition

Authorities suspended a Chinese- owned luxury resort project on Koh Samui after finding out the property was not being built according to its permit and was taller than the law allowed.

Pol Maj Gen Watcharin Poosit, commander of the Natural Resources and Environmental Crime Suppression Division (NED), said on Sunday that officers of the Central Investigation Bureau (CIB) and Koh Samui municipality raided the site of the “Anzhu Seamate” project in tambon Maret in Surat Thani’s Koh Samui district on Saturday.

The project involves the construction of a luxury resort, which was suspected of being illegal.

The officers found the project was owned by a group of Chinese investors.

Locals living in the area said there are approximately 50 builders working at the site each day, but no workers were found during the raid, leading officers to believe someone had put a hold on the work, Pol Maj Gen Watcharin said.

He added the property was found to comprise several pool villas close to each other on a hill, with each building being taller than 10 metres, exceeding the legal limit of 6 metres.

According to the authorities, the property document of the land where the resort is located belongs to a Chinese-owned company named Anzhu Seamate, which bought about 10 rai of land in 2018.

Another group of Chinese investors requested a permit to build 34 villas on the land and hired Anzhu Seamate as the contractor in the project, Maj Gen Watcharin said.

However, the detail of the project was later altered, which resulted in the villas being built right next to each other instead of being separated as allowed by the permit, he said.

As a result, the Koh Samui municipality ordered that the villas be demolished as they were not being built according to the permit.

The municipality previously filed a complaint about the matter with the police. Work has now been suspended, and the individuals behind the project will be hunted down.

Source: Bangkok Post

Foreign ownership approved at Vinhomes Ocean Park 2-3

Vinhomes Ocean Park 2 and 3 have been licensed to sell units to foreigners, helping expats settle on the eastside of Hanoi.

On June 28, Vinhome Ocean Park 2 and 3 were officially licensed to sell housing to foreign individuals and organizations.

According to the new Housing Law and Land Law regulations, expected to take effect August 1, the issuance of individual home ownership certificates to foreigners buying houses in Vinhomes Ocean Park 2, 3 will be allowed.

Non-Vietnamese will be permitted to own a house for a term of 50 years, with the option to extend it only once for a maximum of another 50 years.Vinhomes

Lee Jang-wol, a Korean engineer working in Bac Ninh, said he and his wife have intended to buy a house to settle down.

He aimed to buy one at Vinhomes Ocean Park 2, especially after it launched K-Town Korea.

Now that the project has officially been sold legally to foreigners, the Lee family decided to Ocean City to live.

Yang Ji-hyo’s family made their goal to buy atVinhomes Ocean Park 3 because of its dynamic design style.

Each project can only sell a maximum of 250 individual houses to foreigners, so next week he and his wife will survey available units to choose a house and sign a sales contract.

Source: Vnexpress

វៀតណាមផ្តល់អាជ្ញាប័ណ្ណឱ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យអាចលក់លំនៅដ្ឋានទៅកាន់ជនបរទេស

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋាភិបាលវៀតណាម បានសម្រេចចិត្តផ្តល់អាជ្ញាប័ណ្ណ ទៅឱ្យអ្នកអភិវឌ្ឍន៍គម្រោងអភិវឌ្ឍន៍ អចលនទ្រព្យ Vinhomes Ocean Park ដើម្បីលក់យូនីតលំនៅដ្ឋានរបស់ខ្លួនដល់ជនបរទេស ដោយអនុញ្ញាតឱ្យពួកគេ អាចតាំងទីលំនៅនៅភាគខាងកើតទីក្រុងហាណូយ។

បើយោងតាមច្បាប់លំនៅដ្ឋានថ្មី និងបទប្បញ្ញត្តិច្បាប់ភូមិបាល ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែសីហា អ្នកអភិវឌ្ឍន៍គម្រោង Vinhomes Ocean Park នឹងអាចប្រគល់ប័ណ្ណកម្មសិទ្ធិផ្ទះដល់ជនបរទេស ដែលទិញផ្ទះនៅក្នុងគម្រោងនេះ។

ជនបរទេសនឹង​ត្រូវ​បាន​អនុញ្ញាត​ ឱ្យ​កាន់កាប់ប័ណ្ណកម្មសិទិ្ធ​ផ្ទះ​នៅប្រទេសវៀតណាម សម្រាប់​រយៈពេល៥០ឆ្នាំ​ និងមាន​ជម្រើស​ ក្នុង​ការ​បន្ត​សុពលភាព សម្រាប់​រយៈពេលអតិបរមាចំនួន៥០ឆ្នាំ​បន្ថែមទៀត។

ទន្ទឹមនឹងកំណើន នៃលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) កម្លាំងពលកម្មបរទេស ដែលហូរចូលមកកាន់ប្រទេសវៀតណាមកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ជនបរទេសភាគច្រើនមានបំណងទិញ និងធ្វើជាម្ចាស់ផ្ទះតែម្តង ជំនួសឱ្យការជួលធម្មតា។

បុគ្គល និងអង្គការបរទេសជាច្រើន ក៏បានទិញផ្ទះនៅប្រទេសវៀតណាម សម្រាប់ជួលបន្តទៅឱ្យអតិថិជនផ្សេងទៀត និងធ្វើអាជីវកម្មផ្ទាល់ខ្លួនផងដែរ។ ទោះជាយ៉ាងណាក្តី ចំនួននៃការលក់ផ្ទះ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ នៅតែមានកម្រិតទាបនៅឡើយ ដោយសារកង្វះការផ្គត់ផ្គង់។

ការផ្តល់អាជ្ញាប័ណ្ណជាផ្លូវការ ដល់គម្រោងអចលនទ្រព្យ Vinhomes Ocean Park នឹងក្លាយជាប្រភពផ្គត់ផ្គង់ផ្ទះ ដែលមានគុណភាពនៅក្នុងទីផ្សារ ដើម្បីជួយបំពេញតម្រូវការកម្មសិទ្ធិលំនៅដ្ឋានរបស់ជនបរទេស នៅក្នុងប្រទេសវៀតណាម៕ប្រភព: Vnexpress៕

អគ្គនាយកERA Cambodiaពង្រឹងការបំពាក់បំប៉នបុគ្គលិកដើម្បីជម្រុញទីផ្សារខុនដូ

ដោយៈ និស្ស័យ

ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុនERA Cambodia លោកខន អង្គា បានធ្វើការបណ្តុះបណ្តាល ក្រុមបុគ្គលិកឆ្នើមរបស់ខ្លួន ដើម្បីជម្រុញទីផ្សារខុនដូនៅកម្ពុជា។

យោងតាមផេកផ្លូវការរបស់ក្រុមហ៊ុននេះ បានសរសេរថា វគ្គបណ្តុះបណ្តាលពិសេស  Power Monday ដែលបានប្រព្រឹត្តឡើង នៅការិយាល័យកណ្តាលផ្ទាល់របស់ ERA Cambodia។

ក្នុងវគ្គបណ្តុះបណ្តាលនេះដែរ យើងមានកិតិ្តយសលោកអគ្គនាយកខន គង្គា ឡើងចែករំលែកយ៉ាងលំអិត និងក្បោះ​ក្បាយអំពីប្រធានបទដ៏សំខាន់មួយ ទៅដល់ភ្នាក់ងារគ្រប់រូបអោយបានសិក្សាស្វែងយល់។

លោកខន គង្គាបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមកាលពីល្ងាចថ្ងៃទី១៥ កក្កដាថា នេះជាការបណ្តុះបណ្តាលផ្ទៃក្នុងរបស់យើង ដែលបានធ្វើឡើងជាប្រចាំជាមួយភ្នាក់ងារលក់របស់យើង ដើម្បីឲ្យពួកគាត់យល់ក្នុងស្ថានភាពបែបនេះ ពួកគាត់ត្រូវធ្វើដូចម្តេចសម្រាប់ខ្លួនឯង អតិថិជន និងក្រុមការងាររបស់គាត់។

លោកបន្តថា “ស្ថានភាពទីផ្សារមានការទិញ លក់មួយៗ មិនស្ងាត់ខ្លាំងនោះទេ ដោយស្ថានភាពនេះអ្វីៗមានភាពប្រសើរ បើធៀបនឹងឆ្នាំ២០២៣កន្លងមក”។ លោកបន្តថា “យើងពិតជាត្រូវការពេលវេលាបន្ថែមទៀត ដើម្បីរង់ចាំទីផ្សារនេះកាន់តែមានភាពប្រសើរឡើង”៕

តម្លៃជួលទីតាំងលក់រាយនៅតាមផ្សារទំនើបក្នុងទីក្រុងប៉េកាំងបានស្ទុះងើបឡើងវិញនៅត្រីមាសទី២

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមអ្នកវិភាគលើកឡើងថា អ្នកបើកអាជីវកម្មលក់រាយនៅទីក្រុងប៉េកាំង កំពុងពិបាកទប់ទល់នឹងកំណើនតម្លៃជួលតូបនៅតាមផ្សារទំនើបនានា ស្របពេលប្រជាជនចិនកាត់បន្ថយការចំណាយលើការប្រើប្រាស់ ដែលធ្វើឱ្យតូប–ហាងនានាលក់ដូរពុំសូវកាក់កប។

លោក Sun Tin នាយក និងជាប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន CBRE North China បានលើកឡើងថា “អ្នកបើកអាជីកម្មលក់រាយ នៅតាមផ្សារទំនើបជាច្រើន បានប្រតិកម្មយ៉ាងខ្លាំង ចំពោះការដំឡើងថ្លៃជួលតូប នៅក្នុងបរិបទមួយ ដែលសេដ្ឋកិច្ចចិនកំពុងជាប់គាំង ស្របពេលម្ចាស់អគារផ្សារទំនើបត្រូវបង្ខំចិត្តសម្របសម្រួលចរចារ លើលក្ខខណ្ឌជួលរបស់ខ្លួនពីមុន”។

លោក Sun បានបន្ថែមថា “កាលណាប្រាក់ចំណេញដុលរបស់អ្នកជួលកើនឡើង នោះពួកគេនឹងអាចមានសមត្ថភាពកាន់តែខ្ពស់ ក្នុងការបង់ថ្លៃជួលតូប។ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ម្ចាស់អគារផ្សារទំនើប ពិបាកស្វែងរកអ្នកជួលតូប ដែលមានប្រាក់ចំណូលខ្ពស់ ហើយវានឹងក្លាយជាបញ្ហាប្រឈមដ៏ធំមួយនៅឆ្នាំនេះ”។

យោងតាមទិន្នន័យពីក្រុមហ៊ុន ផ្តល់សេវាកម្មប្រឹក្សាអចល​នទ្រព្យ Jones Lang LaSalle(JLL) បានអះអាងថា អ្នកបើកអាជីវកម្មលក់រាយជាច្រើន កំពុងពិបាករកប្រាក់ចំណូល ដើម្បីបង់ថ្លៃជួលតូបនៅតាមផ្សារទំនើបនានា បើទោះបីជាថ្លៃជួលជាមធ្យមធ្លាក់ចុះអស់១៧ភាគរយ បើធៀបនឹងកម្រិតកំពូលមុនផ្ទុះការរាតត្បាតនៃជំងឺកូវីដ–១៩យ៉ាងណាក្តី។

នៅត្រីមាសទី២ ឆ្នាំ២០២៤ ថ្លៃជួលទីតាំងលក់រាយជាមធ្យ​មនៅទូទាំងទីក្រុងប៉េកាំង បានស្ទុះងើបឡើងវិញ បើធៀបនឹងឆ្នាំ២០២៣ ដោយតម្លៃជួលប្រចាំខែ ក្នុងរដ្ឋធានីមួយនេះបានកើនឡើង០,៩ភាគរយ ដល់៧៧១យ័ន(ប្រហែល១០៦,២ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ បើធៀបនឹងត្រីមាសទី១កន្លងទៅ។ នេះបើយោងតាមរបាយការណ៍ ដែលបានចេញផ្សាយដោយក្រុមហ៊ុន JLLដដែល។

ថ្លៃជួលតូបលក់រាយនៅតាមផ្សារទំនើប ដែលគ្របដណ្តប់ចំណែកប្រហែល៣០ភាគរយ នៃថ្លៃចំណាយសរុបរបស់អ្នកបើកអាជីវកម្មលក់រាយ នៅតែមានកម្រិតខ្ពស់ បើទោះបីជាសេដ្ឋកិច្ចកំពុងមានស្ថានភាពមិនសូវល្អ ហើយជាធម្មតា កិច្ចសន្យាជួលមានរយៈពេល៣ឆ្នាំ៕ប្រភព: SCMP៕

អ្នកជំនាញៈ អ្នកវិនិយោគចិនស្វែងរកដីសម្រាប់សាងសង់តំបន់ឧស្សាហកម្មច្រើន ប៉ុ​ន្តែ…,.

ដោយៈ និស្ស័យ

ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា អ្នកធុរកិច្ចចិនមួយរយៈចុងក្រោយនេះ ពួកគេបានស្វែងរកទិញដី សម្រាប់បង្កើតតំបន់ឧស្សាហកម្មច្រើន។

អគ្គនាយកក្រុមហ៊ុនAdvance Real Estate លោកប៉ូ អ៊ាវគង់បានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី១៥ កក្កដាថា មួយរយៈពេលចុងក្រោយនេះ មានក្រុមអ្នកវិនិយោគចិន និងភ្នាក់ងារមួយចំនួនបានស្វែងរកទិញដី នៅតាមផ្លូវជាតិលេខ៣ លេខ៤ និងតាមតំបន់មួយចំនួនទៀតជាហូរហែរ។

លោកបន្តថា “ទោះជាយ៉ាងណា មានការសាកសួរព័ត៌មានច្រើន ប៉ុន្តែសកម្មភាពទិញដូរជាក់ស្តែង មិនសូវកើតមាននោះទេ”។ លោកបន្តថា “អ្នកស្វែងរកដីទាំងនោះ ភាគច្រើនរកតម្លៃក្រោមទីផ្សារចន្លោះពី៦០ ទៅ៦៥ភាគរយ ដែលពិបាកក្នុងការស្វែងរក ដោយសារម្ចាស់ដីភាគច្រើន ពួកគាត់មិនបញ្ចុះតម្លៃលើសពី៤០ ទៅ៥០ភាគរយនោះឡើយ”។

លោកប៉ូអ៊ាវគង់បានបន្តថាស្ថានភាពពិតនៃទីផ្សារមិនមានសញ្ញាប្រសើរនៅឡើយទេទោះបីមានក្រុមមួយចំនួនបានដើរស្វែងរកព័ត៌មានដីធ្លីក្តីប៉ុន្តែមិនទាន់ឃើញមានករណីទិញលក់ច្រើនកើតឡើងនៅឡើយទេ។

សកម្មភាពនេះហាក់មានក្រុមមានចេតនាក្រឡុកទីផ្សារឲ្យងើបឡើងវិញស្របពេលស្ថានភាពក្នុងវិស័យនេះហាក់ស្ថិតក្នុងសភាពទ្រឹងនៅឡើយ។នេះបើតាមលោកយិនលាងគង់ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA)បញ្ជាក់ឲ្យដឹង។

លោកបន្តថា “ខ្ញុំធ្លាប់ទទួលបានព័ត៌មានពីរ បីករណីទាក់​ទងនឹងការជួយរកដីឲ្យអ្នកវិនិយោគចិន ប៉ុន្តែជាលទ្ឋផលរហូតមកទល់ថ្ងៃនេះ អ្វីៗហាក់ស្ងប់ស្ងាត់ ដូចចោរលួចសេះនៅឡើយ”។

លោកយិនលាងគង់បានយល់ស្របនឹងការលើកឡើងរបស់លោកប៉ូអ៊ាវគង់ដែលថាទីផ្សារត្រូវការការអត់ធន់និងប្រុងប្រយ័ត្នបន្ថែមសម្រាប់អ្នកចង់បោះទុនវិនិយោគលើដីធ្លី៕

ក្រុមហ៊ុនអាកាសចរណ៍Vietnam Airlineនឹងភ្ជាប់ជើងហោះហើរមកកាន់រាជធានីភ្នំពេញ នៅខែតុលាខាងមុខ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុន​អាកាសចរណ៍វៀតណាម អ៊ែរឡាញ (Vietnam Airline) បាន​ប្រកាស​បើក​ជា​ផ្លូវការ ​ជើង​ហោះហើរ​ត្រង់​រវាង​ទីក្រុង​ហាណូយ និង​រាជធានី​ភ្នំពេញ។

ក្រុមហ៊ុន​អាកាសចរណ៍នេះ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​ ជាមួយ​ដៃគូ​សំខាន់ៗ ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័​យ​អាកាសចរណ៍ និង​ទេស​ចរណ៍​រវាង​ប្រទេស​ទាំងពីរ។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោកសុខ សូកេនបាន​មាន​ប្រសាសន៍ ​ក្នុង​ពេល​បើក​សម្ពោធ​ជើង​ហោះហើរ​​ថា លោក​ពិត​ជា​មាន​សេចក្តីសោមនស្ស​រីករាយ​ ដែល​បាន​ចូលរួម​ក្នុង​ពិធី​បើក ​ជើង​ហោះហើរ​ហាណូ​យ–ភ្នំពេញ របស់​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម និង​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ ​នៃ​ការយោគយល់​ សម្រាប់​កម្មវិធី​ផ្សព្វផ្សាយ​ទេសចរណ៍ កម្ពុជា–វៀតណាម “ប្រទេស​ពីរ គោលដៅ​មួយ” ដ៏​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​នាពេលនេះ។

លោកបាន​អបអរសាទរ ​ចំពោះ​ការ​បើក​ឱ្យ​មាន​ជើង​ហោះហើរ​តភ្ជាប់​រវាង​ទីក្រុង​ទាំងពីរ និងការ​ចុះ​អនុស្សរណៈ​រវាង​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា អង្គរ អ៊ែរ និងក្រុមហ៊ុន Vietnam Airline JSC សមាគម​ទេសចរណ៍​កម្ពុជា (CATA) និង​ក្រុមហ៊ុន​ទេសចរណ៍ Saigon Tourist Group។

ជើង​ហោះហើរ​ថ្មី​នេះ ​នឹង​ចាប់​ផ្ដើម​បើក​ដំណើរការ​នៅ​ថ្ងៃទី ២៧ ខែ​តុលា ឆ្នាំ​២០២៤ ដែល​មាន​ការ​ហោះហើរ​ចំនួន៤ជើង​ក្នុង​មួយ​សប្ដាហ៍​រៀងរាល់​ថ្ងៃ​ចន្ទ ពុធ សុក្រ និង​ថ្ងៃអាទិត្យ ដោយ​​ប្រើ​​ប្រាស់​យន្តហោះ Airbus A321​។

នាបច្ចុប្បន្ន​នេះ អ្នក​ដំណើរ​ពី​ទីក្រុង​ហាណូយ ទៅ​រាជធានី​ភ្នំពេញ ​ត្រូវ​ផ្លាស់ប្តូរ​ជើង​យន្តហោះ ​នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេ​ស​ឡាវ តាម​រយៈ​សេវាកម្ម​អាកាសចរណ៍​ឥណ្ឌូចិន។

ជើង​ហោះហើរ​ថ្មី​នេះ នឹង​នាំ​ឱ្យ​ចំនួន​ការ​ហោះហើរ​​សរុប​របស់​ក្រុមហ៊ុន​អាកាសចរណ៍ វៀតណាម អ៊ែរឡាញ រវាង​ប្រទេស​វៀតណាម និង​ប្រទេស​កម្ពុជា កើនឡើង​ចំនួន​ប្រាំ​ជើង​នៅ​ចុងខែ​តុលា​នេះ គិត​រួម​ទាំង​ការ​​ហោះហើរ​ត្រង់​ចំនួន​បួន​គឺ ហាណូយ ​-ហូជីមិញ​-ភ្នំពេញ និងហាណូយ​-ហូជីមិញ​-សៀម​រាប ព្រម​ទាំង​ជើង​ហោះហើរ​មួយ​​ទៀត​ ជាមួយ​ឥណ្ឌូចិន​។ ចំនួន​ការ​​ហោះហើរ​សរុប ​រវាង​ប្រទេស​ទាំងពីរ ​នឹងឡើង​​ដល់ ៨៦ដងក្នុង​មួយ​សប្តាហ៍​។

ជើងហោះហើរ​ថ្មី​នេះ ត្រូវ​បាន​រំពឹងទុក​ថា ​នឹង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ ដែល​មាន​បំណង​ធ្វើ​ដំណើរ​​ទៅកាន់​ប្រទេស​វៀតណាម ​និង​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ក្នុង​តំបន់ រួមមាន​ប្រទេស​ជប៉ុន កូរ៉េ និង​បណ្តា​ប្រទេស​ប៉ែក​អឺរ៉ុប ដោយសា​តែមាន​​ជើង​​ហោះហើរ​ច្រើន និង​ពេលវេលា​ផ្លាស់​ប្តូរ​ជើង​យន្តហោះ​កាន់​តែ​ងាយស្រួល​។​

លោកដាង ង៉ុកហៅ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ បាន​មានប្រសាសន៍​ថា ជើង​ហោះហើរ​​ត្រង់​ថ្មី​នេះ ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ ដើម្បី​ផ្តល់​នូវ​ទំនាក់ទំនង​ត​ភ្ជាប់​កាន់តែ​ប្រសើរ​ឡើង ​រវាង​ប្រទេស​វៀតណាម និង​កម្ពុជា។

លោកបញ្ជាក់ថា “ក្នុង​នាម​ជា​ក្រុមហ៊ុន​អាកាសចរណ៍ វៀតណាម​អ៊ែរឡាញ បាន​ប្តេជ្ញា​ចិត្ត​ ក្នុងការ​ផ្តល់នូវ​ប្រតិបត្តិ​ការ ប្រកប​ដោយសុវត្ថិភាព និង​ប្រសិទ្ធភាព​នៃ​សេវាកម្ម​ ក្នុងប្រទេ​ស​​កម្ពុជា”។

លោកង៉ុកហៅ បាន​បន្តទៀតថា យើង​នឹង​បន្ត​ពង្រីក​បណ្តាញរបស់​យើង បង្កើន​កិច្ចសហប្រតិបត្តិ​ការ ធ្វើឱ្យ​ការ​ប្រកួតប្រជែង​កាន់តែ​ប្រសើរ​ឡើង​ និង​ផ្តល់នូវ​សេវាកម្ម​ដែល​មាន​គុណភាព​ ដែល​ជា​ទី​ពេញ​ចិត្ត​ដល់​អ្នកដំណើរ។ គោលដៅ​របស់​យើង​ គឺ​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ ព្រម​ទាំង​ជំរុញ​ទំនាក់ទំនង​សហប្រតិបត្តិការ ​រវាង​ប្រទេស​ទាំងពីរ៕

ក្រសួងរៀបចំដែនដីបាន និងកំពុងដោះស្រាយលើគំរោងអភិវឌ្ឍន៍ជាប់គាំងជាមួយប្រជាពលរដ្ឋមួយចំនួន

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាន និងកំពុងដោះស្រាយបញ្ហាប្រជាពលរដ្ឋ និងម្ចាស់គម្រោងជាច្រើន ដែលបានជាប់គាំងកន្លងមក។

គំរោងដែលជាប់គាំងនិងកំពុងដោះស្រាយរួមមានគំរោងរបស់អ្នកឧកញ៉ាឡេងណាវ៉ាត្រានៅផ្លូវជាតិលេខ៦អាគំរោងម៉នដានីគំរោងផ្សារអូរឬស្សីស្ថិតនៅមហាវិថីសហព័ន្ឋរុស្ស៊ីនិងគំរោងជាច្រើនទៀត។

ក្រសួងបានប្រកាសអញ្ជើញអ្នកទិញដីទិញផ្ទះដែលបានបង់ប្រាក់រួច១០០ភាគរយទៅធ្វើប្លង់បំបែកក្បាលដីដោយភ្ជាប់នូវឯកសារទិញលក់ឯកសារគ្រួសារសំបុត្រកំណើតសំបុត្រអាពាហ៍ពិពាហ៍ជាដើមដើម្បីក្រសួងរៀបចំនិតិវិធីបំបែកក្បាលដីជូនអតិថិជន។

ជាមួយគ្នានេះក្រសួងរៀបចំដែនដីក៏បានបង្កើតChanel Telegram សម្រា​ប់អតិថិជន អាចសាកសួរព័ត៌មានជាមួយមន្រ្តី របស់ក្រសួង ដែលកាន់ការងារដោះស្រាយ នៅតាមគំរោងនិមួយៗផងដែរ។

ក្រសូងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ក្រោមការដឹកនាំរបស់លោកឧបនាយករដ្ឋមន្រ្តីសាយសំអាល់រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់កំពុងពន្លឿនការចុះបញ្ជីរដីធ្លីនិងដោះស្រាយករណីវិវាទជាច្រើនរវាងអតិថិជននិងម្ចាស់គំរោងនានាដើម្បីឲ្យប្រជាពលរដ្ឋបានស្ងប់ចិត្តនិងទទួលបាននូវទ្រព្យសម្បត្តិរបស់ពួកគេតាមអ្វីដែលពួកគេបានបង់ជូនអ្នកអភិវឌ្ឍន៍មួយចំនួន៕

ថៃប្រកាសសាងសង់ផ្លូវក្រោម​ដី​នៅទីក្រុងបាងកក ក្រោមទុនវិនិយោគជិត១,៤ពាន់លានដុល្លារ

ដោយ: គង់ លាងហួរ

បាងកក: អាជ្ញាធរ​ផ្លូវ​ល្បឿន​លឿន​ថៃ (EXAT) បាន​ប្រកាស​គម្រោង​សាងសង់ផ្លូវ​ក្រោម​ដី ​នៅរាជធានីបាងកក ក្នុងទំហំទុនវិនិយោគចំនួន៥០ពាន់​លាន​បាត (ប្រ​ហែល១,៣៨ពាន់លានដុល្លារ)។ នេះបើយោងតាមសារពត៌មាន Thaiger។

គម្រោងផ្លូវក្រោមដីនេះ គ្រោងតភ្ជាប់​រវាងសង្កាត់Kaset និងសង្កាត់Ngamwongwan ខណៈអាជ្ញាធរគ្រោងប្រមូលមតិផ្សេងៗ ពីសាធារណៈ​ជន លើការអភិវឌ្ឍន៍គម្រោងនេះ ដើម្បីយកទៅពិចារណា និងធ្វើការវាយតម្លៃផលប៉ះពាល់នានា។

លោក Surachet Laophulsuk ប្រធានអាជ្ញាធរ​ផ្លូវ​ល្បឿន​លឿន​ថៃបានលើកឡើងថា “យើងគ្រោងបញ្ចប់ការសិក្សាលទ្ធភាពលើការសាងសង់ គម្រោងប្រព័ន្ធផ្លូវល្បឿនលឿនភាគខាងជើង នាដំណាក់កាលទី៣ នៅក្នុងឱកាសនៃការបើកវេទិកាជជែកដេញដោលជាសាធារណៈលើកទី៣”។

គម្រោងផ្លូវក្រោមដី ដែលមានចម្ងាយប្រវែង៦,៧គីឡូម៉ែ ត្រនេះ នឹងមានចំណុចចាប់ផ្តើម នៅត្រង់ចំណុចប្រសព្វរវាងផ្លូវល្បឿនលឿន Sri Rat Expressway និងផ្លូវ Ngamwongwan Road ដោយឆ្លងកាត់ផ្លូវប្រសព្វ Phong Phet ផ្លូវ Vibhavadi Rangsit និងផ្លូវប្រសព្វ Kaset Intersection រួចបន្តទៅកាន់ផ្លូវ Prasert-Manukit និងតភ្ជាប់បន្តទៀតទៅកាន់កំណាត់លេខ២(N2) នៃគម្រោងផ្លូវល្បឿនលឿនភាគខាងជើងនាដំណាក់កាលទី៣ (Northern Expressway Phase 3)។

លោក Surachet បានគូសបញ្ជាក់ដាច់ដោយឡែកថា កំណាត់ N2 នៃគម្រោងផ្លូវក្រោមដី ភាគខាងជើងដំណាក់កាលទី៣ ដែលនឹងចាប់ផ្តើមសាងសង់ ចេញពីចំណុចផ្លូវ Prasert-Manukit ឆ្ពោះទៅកាន់ភាគខាងកើត នៃផ្លូវក្រវ៉ាត់ក្រុងបាងកក មានចម្ងាយប្រវែង១១,៣គីឡូម៉ែត្រ និងត្រូវការទុនវិនិយោគប្រមាណ១៦,៩៦ពាន់លានបាត។

ការប្រកាសសាងសង់ផ្លូវរូងក្រោមដីថ្មីនេះ មានគោលបំ​ណងកាត់បន្ថយការកកស្ទះចរាចរណ៍ នៅទីក្រុងបាងកកដោ​យ​ផ្តល់នូវការធ្វើដំណើរកាន់តែមានប្រសិទ្ធភាពនិងកាត់បន្ថយពេលវេលាធ្វើដំណើរយ៉ាងច្រើន។

គំនិតផ្តួចផ្តើមនេះ មានទិសដៅស្របតាមគោលបំណងនៃការពង្រឹងហេដ្ឋា រចនាសម្ព័ន្ធរបស់ទីក្រុងបាងកក ដើម្បីសម្របតាមកំណើនប្រជាជន និងការអភិវឌ្ឍន៍ទីក្រុង៕ប្រភព: Thaiger​​៕

Chief Bank’s Digital Micro-Lending App ‘Chief Easy’ Offers Loans Up To $5,000 Without Collateral.

By Tonic

Phnom Penh. Chief Bank is focusing on its digital micro-lending app, Chief Easy, which has received significant regulatory support. The app was first approved by the National Bank of Cambodia (NBC) on June 15, 2021, allowing it to offer micro-loans up to $1,000. Following this, the NBC approved an upgrade on December 8, 2022, raising the maximum loan amount to $5,000, enabling the app to better serve the financial needs of its customers.

The app offers loans of up to USD 5,000 with terms of up to three years. It is designed to cater to the unbanked and underbanked populations of Cambodia. The app’s ease of use allows customers to apply for loans anywhere and anytime, making financial services more accessible.

Chief Easy App Gains Rapid Popularity, Accumulates Valuable Consumer Data

“Chief Easy is one of our flagship developments,” said Dr. Soeung Morarith, CEO of Chief (Cambodia) Commercial Bank Plc. “The app has gained popularity rapidly and is accumulating valuable consumer data. Customers can assess their eligibility for a loan through the digital banking system and apply for a loan digitally.”

Chief Bank’s focus on Chief Easy reflects its strategic direction towards leveraging digital technology to enhance customer experience and financial accessibility. The bank’s efforts in digital transformation and partnerships demonstrate its commitment to providing comprehensive and convenient banking solutions to its customers.

Chief Bank’s digital banking agenda has become a high priority, focusing on accelerating the distribution of products and services through digital channels. By investing heavily in digital transformation, Chief Bank aims to provide greater convenience to its customers and ensure a competitive edge in the market.

Marking a Decade with a Fresh Identity

Marking a decade of operation in the Kingdom of Cambodia, Chief (Cambodia) Commercial Bank Plc. has unveiled its new logo, a move that signifies more than just a corporate rebrand—it announces the bank’s readiness to embrace an era of digital-first banking. The fresh, dynamic logo is part of a strategic initiative to resonate with Cambodia’s younger, tech-savvy generation as Chief Bank commences its tenth year in the industry.

CEO, Dr. Soeung Morarith recalled the bank’s strategic evolution, emphasizing the values that have steered its course, “We have built a foundation of trust with our customers through a dedication to professional ethics, integrity, prudence, and transparency. These are not just principles but the pillars that have supported our decade-long journey.”

For more information about Chief Easy and how to apply for a loan, visit Chief Bank’s official website or download the Chief Easy app today. Discover the convenience of digital banking and take the first step towards financial empowerment.

Website: https://www.chiefbank.com.kh/en/OnlineServices/ChiefEasy

App Store: https://apple.co/3A1kXzD

Google Play: https://bit.ly/2WrWBkK

☎️ 097 9 900 878 

☎️ 089 900 878

☎️ 010 900 878