គម្រោងរថភ្លើងល្បឿនលឿនរត់បានចម្ងាយ៥០០គីឡូម៉ែត្រក្នុងមួយម៉ោងរបស់ប្រទេសជប៉ុនកំពុងជាប់គាំង

ដោយ: គង់ លាងហួរ

អន្តរជាតិ: កាលបរិច្ឆេទនៃការចាប់ផ្តើម បើកដំណើរការរថភ្លើងល្បឿនលឿនថ្មី  ដែលនឹងធ្វើដំណើរពីទីក្រុងតូក្យូ ទៅកាន់ទីក្រុង Nagoya ប្រទេសជប៉ុន កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើង។

ភាពមិនច្បាស់លាស់នេះកើតឡើង ដោយសារតែជម្លោះបរិស្ថាន ដែលបន្តអូសបន្លាយជាយូរណាស់មកហើយរវាងក្រុមហ៊ុន ជាមួយរដ្ឋបាលខេត្ត Shizuoka ដែលបានធ្វើឱ្យគម្រោងនេះនៅជាប់គាំង។

គម្រោងនេះមានឈ្មោះថា Linear Chuo Shinkansen និងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Central Japan Railway។ គម្រោងនេះគ្រោងនឹងតភ្ជាប់ទីក្រុងតូក្យូ និងទីក្រុងអូសាកា ជាមួយនឹងរថភ្លើង ដែលអាចរត់បានក្នុងល្បឿន៥០០គីឡូម៉ែត្រក្នុងមួយម៉ោង។ជាមួយគ្នានេះ គម្រោងខាងលើត្រូវបានចែកចេញ ជា២ដំណាក់កាល ដែលដំណាក់កាលទី១ គឺការសាងសង់កំណាត់ផ្លូវដែកពីទីក្រុងតូក្យូ ទៅទីក្រុង Nagoya ដើមឡើយគ្រោងនឹងបញ្ចប់ នៅឆ្នាំ២០២៧ ប៉ុន្តែពេលនេះ វាអាចត្រូវពន្យារពេល បន្ទាប់ពីមានជម្លោះរវាងប្រតិបត្តិកររថភ្លើង និងរដ្ឋបាលក្នុងតំបន់ ខណៈដំណាក់កាលទី២ គឺការសាងសង់កំណាត់ផ្លូវដែកពីទីក្រុង Nagoya ទៅទីក្រុង Osaka ដែលគ្រោងបញ្ចប់នៅឆ្នាំ២០៣៧។

កំណាត់ផ្លូវរថភ្លើងTokyo-Nagoyaនេះ មានប្រវែង២៩០ គីឡូ ម៉ែត្រ ដែលជាផ្នែកមួយនៃខ្សែរថភ្លើងតូក្យូ-អូសាកា ដែលមានប្រវែងសរុប៥០០គីឡូម៉ែត្រ។

ប្រសិនបើគម្រោងតម្លៃ៦០ពាន់លានដុល្លារមួយនេះ ត្រូវបានសាងសង់បញ្ចប់ នោះគេរំពឹងថា វានឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរ ពីទីក្រុងតូក្យូ ទៅទីក្រុងNagoya មកនៅត្រឹម៤០នាទី និង៦៧នាទី ពីរដ្ឋធានីតូក្យូទៅទីក្រុងOsaka ខណៈការធ្វើដំណើរបច្ចុប្ប ន្នតាមរថភ្លើងshinkansen ត្រូវចំណាយពេលវេលាច្រើនជាងនេះឆ្ងាយណាស់។គម្រោងរថភ្លើងថ្មីនេះ ប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុត ដោយប្រើកំលាំងអេឡិចត្រូម៉ាញ៉េទិច ដើម្បីធ្វើឱ្យខ្សែរថភ្លើងអាចអណ្ដែតផុតពីផ្លូវរថភ្លើងបន្ដិច ប្រហែល១០សង់ទីម៉ែត្រពីលើផ្លូវដែក។

គម្រោងនេះត្រូវបានស្នើឡើង ចាប់តាំងពីឆ្នាំ២០១៤មកម្ល៉េះ។ ប៉ុន្តែ ទោះជាយ៉ាងណាក្ដី កាលបរិច្ឆេទបើកដំណើរការអាចនឹងប្រែប្រួល ឬយឺតយ៉ាវ បន្ទាប់ពីរដ្ឋបាលខេត្ត Shizuoka ស្នើសុំឱ្យពន្យារពេលការដ្ឋានសាងសង់ ដោយមានការបារម្ភរឿងផលប៉ះពាល់បរិស្ថាន។

ក្រោយពេលបញ្ចប់ការសាងសង់ រថភ្លើងនេះនឹងរត់ជាខ្សែត្រង់ ពុះកាត់ជួរភ្នំអាល់របស់ប្រទេសជប៉ុន ដូច្នេះចំនួន៩០% នៃផ្លូវរថភ្លើងប្រវែង៥០០គីឡូម៉ែត្រនេះ ភាគច្រើនគឺជាផ្លូវរូងក្រោមដី៕

Multinational companies choosing Singapore over Hong Kong to set up Asia headquarters: Report

SINGAPORE: More multinational companies are choosing Singapore over Hong Kong to set up their headquarters, a Bloomberg report found.

The report – published by Bloomberg Intelligence on Wednesday (Feb 21) – details Singapore’s rise in the competition for the title of Asia’s premier business destination.

It highlighted that Singapore hosted regional headquarters for 4,200 multinational firms in 2023, extending its lead over Hong Kong, which has 1,336.
Companies that set up headquarters in Singapore include Microsoft, Google, FedEx, Rolls-Royce and Mead Johnson. Other companies – such as online fashion retailer Shein and social media firm TikTok – also have business hubs here.

The report also noted that many Chinese companies looking to hedge geopolitical risks and broaden their reach choose Singapore.

“Hong Kong has lost the race to be international business’ preferred choice for Asia headquarters, as more global and even Chinese companies choose Singapore because of its better relations with the West, broader talent pool, diversified economy, and tax incentives,” the report said.

“Companies may rank Singapore higher in terms of political stability and freedom amid elevated geopolitical risks in the region.”

While Hong Kong positioned itself as China’s finance centre by containing political protests and adhering to the country’s COVID-zero policy during the pandemic, Singapore highlighted its independence and emerged as the preferred site for international business offices, it added.

The report also said that while Hong Kong has lower standard corporate tax rate of 16.5 per cent, there are Singapore programmes that can cut the state’s 17 per cent tax rate to 13.5 per cent or less for some activities.

Aside from companies that have set up headquarters in Singapore, several companies are also establishing or expanding operations here. This includes tech companies Alibaba and Huawei Technologies, as well as electric vehicle maker Nio. Source: CNA/ga(ac)

ធនាគារ ហត្ថា ម.ក មានមោទនភាព និងកិត្តិយស ដែលបានឈ្នះពានរង្វាន់ “តារារះថ្មីនៃការគ្រប់គ្រងហានិភ័យ ២០២៣” ពី Visa Cambodia

ដោយ : សហការី
ភ្នំពេញ :ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤ – ធនាគារ ហត្ថា ម.ក ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ Krungsri ដែលជាធនាគារពាណិជ្ជធំជាងគេទីប្រាំនៅក្នុងប្រទេសថៃ និងជាសមាជិកនៃ MUFG Global Financial Group មានមោទនភាពក្នុងការប្រកាសថា ប័ណ្ណឥណពន្ធ Visa របស់ខ្លួនបានឈ្នះពានរង្វាន់ “តារារះថ្មីនៃការគ្រប់គ្រងហានិភ័យ ២០២៣ ពី VISA Cambodia ដែលជាអ្នកផ្តល់សេវាទូទាត់ឌីជីថលឈានមុខគេក្នុងពិភពលោក។

ពានរង្វាន់នេះតំណាងឱ្យភាពល្អឥតខ្ចោះនៃការគ្រប់គ្រងហានិភ័យដ៏រឹងមាំ និងផ្តល់ជូននូវសេវាកម្មទូទាត់ឌីជីថលជាសកលដល់អតិថិជនបច្ចុប្បន្ន និងអនាគតរបស់យើងយ៉ាងងាយស្រួលជាមួយនឹងដំណោះស្រាយដែលមានសុវត្ថិភាពខ្ពស់ក្នុថការទូទាត់តាមអ៊ីនធឺណិត ឬក្នុងហាងនៅទីតាំងជាច្រើនទូទាំងពិភពលោកដែលមានបង្ហាញនិមិត្តសញ្ញាVisa។ ពានរង្វាន់នេះត្រូវបានប្រកាសនៅក្នុង “Client’s Forum 2024” របស់ VISA ដោយទទួលស្គាល់ និងអបអរសាទរជាមួយធនាគារដែលចូលរួមសម្រាប់ការរួមចំណែករបស់ពួកគេចំពោះការរីកចម្រើននៃប័ណ្ណទូទាត់VISA។ ធនាគារ ហត្ថា ម.ក ប្តេជ្ញារក្សាភាពខ្ជាប់ខ្ជួន ដើម្បីនាំមកនូវសេវាកម្មធនាគារយ៉ាងសម្បូរបែបនិងគួរឱ្យទុកចិត្តដល់អតិថិជនរបស់យើង និងជាដៃគូហិរញ្ញវត្ថុដ៏ល្អបំផុតសម្រាប់ប្រជាជនកម្ពុជា។

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា ម.ក បានមានប្រសាសន៍ថា “យើងពិតជាមានក្តីរំភើបដែលត្រូវបានទទួលស្គាល់ថាជា តារារះនៃការគ្រប់គ្រងហានិភ័យ ដោយ Visa Cambodia។ ពានរង្វាន់នេះពង្រឹង នឹងជំរុញការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់នូវការគ្រប់គ្រងហានិភ័យប្រកបដោយភាពច្នៃប្រឌិត និងដំណោះស្រាយដែលផ្តោតលើតម្រូវការអតិថិជន ផ្តល់លទ្ធភាពដល់អតិថិជនរបស់យើងជាមួយនឹងដំណោះស្រាយដែលត្រូវការដើម្បីគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព”។

អំពី ធនាគារ ហត្ថា ម.ក
ធនាគារ ហត្ថា ម.ក ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាអស់រយៈពេល ៣០ ឆ្នាំ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ នៅចុងឆ្នាំ ២០២៣ ធនាគារ Hattha Bank កាន់កាប់តំណែងជាធនាគារពាណិជ្ជធំជាងគេទី ៤ ដោយផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។ ធនាគារ Hattha Bank ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ Krungsri ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេទីប្រាំនៅក្នុងប្រទេសថៃ ដែលមានប្រវត្តិរយៈពេល ៧៨ ឆ្នាំ។ ធនាគារ Krungsri ជាសមាជិកនៃ MUFG Global Financial Group ដែលជាក្រុមហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងជាក្រុមហ៊ុនធំបំផុតមួយនៅទូទាំងពិភពលោក។

China boosts property funding with first cut in key loan rate since June

China’s lenders cut the country’s benchmark five-year loan prime rate for the first time since June, extending Beijing’s efforts to revive the country’s anemic property market.

The Chinese central bank kept its one-year loan prime rate — the peg for most household and corporate loans in China — unchanged at 3.45%. The benchmark five-year loan rate — the peg for most mortgages — was cut by 25 basis points to 3.95%, according to a statement Tuesday from the People’s Bank of China.

The slash in the five-year rate in the monthly fix for February was larger than expectations for a reduction of between
five to 15 basis points in a Reuters poll of economists.

This was also the largest one-time cut in the five-year rate and the first since the five-year rate was last trimmed in June by 10 basis points.

“The asymmetric moves signal authorities’ continued preference for targeted easing, and its desire to ramp up support for the property sector,” Louise Loo, lead economist at Oxford Economics. “The size of today’s move also reveals — in our view — a genuine concern among Beijing policymakers that the ‘incremental’ slow-drip of policy easing implemented thus far has had little impact.”

“But China’s property problem is ultimately not tied to mortgages. Today’s move could boost demand on the margins, but needs to be implemented and viewed in the context of a broader-range of measures to manage an inevitable property correction process,” Loo added.

China calculates its loan prime rates each month after 20 designated commercial lenders submit their proposed rates to the PBOC. These loan prime rates usually move in tandem to its medium-term policy rate, which the PBOC kept unchanged for February on Sunday.

China cut the reserve ratio requirements for its banks by 50 basis points from Feb. 5, providing 1 trillion yuan ($139.8 billion) in long-term capital, while urging banks to support loans for high-quality real estate developers.Source: CNBC

អគារកប់ពពកHuanggang Skyscraper របស់ចិនគ្រោងបញ្ចប់ការសាងសង់ត្រឹមឆ្នាំ២០២៥ខាងមុខ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីឈ្មោះ Aedas ដែលមានទីស្នាក់ការនៅទីក្រុងហុងកុង កំពុងរចនាអគារ​កប់ពពកថ្មី​មួយទៀតនៅទីក្រុងShenzhen ដែលមានឈ្មោះថា Huanggang Skyscraper។

ដោយឈរនៅកម្ពស់២៤៧ម៉ែត្រ ប៉មនេះនឹងក្លាយជាច្រកផ្លូវទៅកាន់តំបន់ Greater Bay Area និងកំពង់ផែ Huanggang ដែលជាចំណុចច្រកចូលរវាងទីក្រុង Shenzhen និងទីក្រុងហុងកុង។

តំបន់ Great Bay Area ដែលគ្របដណ្ដប់លើទីក្រុងហុងកុង ម៉ាកាវ និងផ្នែកខ្លះនៃខេត្តក្វាងទុង  ភាគអាគ្នេយ៍របស់ប្រទេសចិន ស្ថិតតាមបណ្តោយទន្លេគុជ (Pearl River) ត្រូវបានដាក់បញ្ចូលទៅក្នុងផែនការជាតិរបស់ប្រទេសចិន ដើម្បីអភិវឌ្ឍទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំបំផុតនៅក្នុងតំបន់។

ក្រុមការងារខាងរចនាអគារនេះ បានបង្ហាញក្តីសង្ឃឹមថា ពួកគេនឹងបញ្ចូលទេសភាពជុំវិញ ទីក្រុងទៅក្នុងស្ថាបត្យកម្ម ដោយទាញការបំផុសគំនិតពីការផ្គុំថ្ម និងទឹកទន្លេដែលកំពុងហូរ។ ស្ថាបត្យករនឹងរចនាសួនច្បារ នៅលើដំបូលអគារ និងមានរចនាបថស្រដៀងនឹងទឹកហូរ។ ចំណែក ដំបូលសំយ៉ាបអគារនៅច្រកចូល និងមានរចនាបថដូចជា ទឹកដែលកំពុងជះសាច។

នៅពេលឈានជើងចូលទៅក្នុងអគារ Huanggang Skyscraper អ្នកទស្សនានឹងត្រូវបានស្វាគមន៍ នៅត្រង់កន្លែងទទួលភ្ញៀវជាន់ផ្ទាល់ដី ដែលមានកម្ពស់១៣ម៉ែត្រនៅក្នុងអគារ និងរចនាដោយក្រុមហ៊ុនAedas ជាមួយនឹងកញ្ចក់ថ្លា ដែលអាចស្រូបពន្លឺថ្ងៃបាន។

អគារ Huanggang Skyscraper នេះមានទំហំផ្ទៃក្រឡាសរុបចំនួន១៦៣.៣៦៨ម៉ែត្រការ៉េ ខណៈការិយាល័យការងារសាធារណៈនៃរដ្ឋបាលក្រុង Shenzhen គឺជាអ្នកទទួលខុសត្រូវលើការសាងសង់គម្រោងអគារកប់ពពកមួយនេះ។

ក្រោយពីសាងសង់បញ្ចប់រួចរាល់នៅឆ្នាំ២០២៥ អគារនេះនឹងក្លាយទៅកន្លែងធ្វើការ របស់បុគ្គលិកការិយាល័យកំពង់ផែ ច្រកចូល-ចេញនៃរដ្ឋបាលប្រជាជនក្រុង Shenzhen គយក្រុង Shenzhen និងស្ថានីយ៍អធិការកិច្ចព្រំដែនច្រកចេញ- ចូលទូទៅនៃក្រុង Shenzhen៕

ធនាគារកណ្តាលចិនដាក់ចេញវិធានការថ្មីដើម្បីស្តារសេដ្ឋកិច្ច និងទំនុកចិត្តលើទីផ្សារអចលនទ្រព្យ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ធនាគារកណ្តាលចិន បានកាត់បន្ថយអត្រាការប្រាក់លើកម្ចីមូលដ្ឋានរយៈពេល៥ឆ្នាំ ជាលើកដំបូងមិនធ្លាប់ គិតចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣ ដើម្បីជំរុញឱ្យវិស័យអចលនទ្រព្យស្ទុះងើបឡើងវិញ។

ចំណាត់ការនេះ ​គឺជា​សញ្ញា​មួយ​ដែល​បង្ហាញថា រដ្ឋាភិបាល​ចិន ​កំពុង​បង្កើន​ការ​គាំទ្រ ​ដល់​វិស័យ​អចលន​ទ្រព្យ ដើម្បីស្តារ​ទំនុក​ចិត្ត​របស់​ប្រជាជន និង​អ្នក​វិនិយោគ ​តាមរយៈការដាក់ចេញវិធានការជំរុញ​សេដ្ឋកិច្ចជាបន្តបន្ទាប់។

ជាក់ស្តែង អត្រាការប្រាក់លើកម្ចីមូលដ្ឋានរយៈពេល៥ឆ្នាំ ត្រូវបានបញ្ចុះ០,២៥ភាគរយ មកនៅសល់ត្រឹម៣,៩៥ភាគរយ។ នេះជាលើកទីមួយហើយ ដែលធនាគារកណ្តាលចិន បានបញ្ចុះអត្រាការប្រាក់លើកម្ចីមូលដ្ឋានរយៈពេល៥ឆ្នាំ គិតចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣មក។ជាមួយគ្នានេះ ធនាគារកណ្តាលចិន គ្រោងនឹងអនុញ្ញាតឱ្យទីក្រុងនានា កាត់បន្ថយអត្រាការប្រាក់លើកម្ចីទិញផ្ទះអប្បបរមា ដែលជាផ្នែកមួយ នៃវិធានការជំរុញឱ្យតម្រូវការ នៅក្នុងទីផ្សារអចលនទ្រព្យអាចស្ទុះងើបឡើងវិញ។

កាលពីពេលកន្លងទៅ ប្រទេសចិនបានកាត់បន្ថយតម្រូវការសមាមាត្រទុនបម្រុង សម្រាប់ធនាគាររបស់ខ្លួន ចំនួន៥០ពិន្ទុមូលដ្ឋាន ចាប់ពីថ្ងៃទី៥ ខែកុម្ភៈ ដើម្បីផ្តល់ប្រាក់១ទ្រីលានយ័ន (ប្រហែល១៣៩,៨ពាន់លានដុល្លារ) ជាដើមទុនរយៈពេលវែង ព្រមទាំងជំរុញឱ្យធនាគារនានាផ្តល់ប្រាក់កម្ចី ដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលមានគុណភាពខ្ពស់ផងដែរ។

ទោះជាយ៉ាងណាក្តី អ្នកវិនិយោគនៅតែបន្តចង់ឃើញចំណាត់ការច្បាស់លាស់របស់ទីក្រុងប៉េកាំង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេស ការស្តារទំនុកចិត្ត តម្រូវការរបស់អ្នកប្រើប្រាស់ និងការជំរុញសន្ទុះនៃការចំណាយរបស់ប្រជាជន។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីចិន លោក Li Qiang  បានមានប្រសាសន៍ឱ្យដឹងថា រដ្ឋាភិបាលចិននឹងខិតខំកាន់តែខ្លាំង និងប្រកប ដោយប្រសិទ្ធភាព ដើម្បីធ្វើយ៉ាងណាឱ្យអ្នកប្រើប្រាស់ និងអ្នកវិនិយោគ កាន់តែមានទំនុកចិត្តលើទស្សនវិស័យ សេដ្ឋកិច្ចចិនក្នុងឆ្នាំ២០២៤នេះ៕ប្រភព៖CNBC៕

តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ជប៉ុនកាន់តែខិតជិតសម្រេច តាមផែនការ

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអិវឌ្ឍន៍កម្ពុជាបានទទួលជួប ពិភាក្សាការងារជាមួយលោក Yoishi Matsu ទីប្រឹក្សានាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចនៃក្រុមហ៊ុន Nippon Koei។

ក្នុងជំនួបជាមួយលោក Yoishi Matsu ទីប្រឹក្សានាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រុមហ៊ុន Nippon Koei ដោយក្នុងអង្គពិធីក៏មានការចូលរួមពីលោករដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តមជាថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូបផងដែរ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាស្ដាប់មតិយោបល់របស់ទីប្រឹក្សា នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រុមហ៊ុនNippon Koei លើទស្សនទានគម្រោងបង្កើត តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ក្រោមការសម្របសម្រួលពីស្ថានទូតជប៉ុនប្រចាំកម្ពុជា ដើម្បីឱ្យគំនិតផ្តួចផ្តើមរបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា-ជប៉ុន ក្នុងរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ អាចអនុវត្តទៅបានល្អប្រសើរ និងមានភាពគ្រប់ជ្រុងជ្រោយ។

ក្រុមហ៊ុន Nippon Koei គឺជាទីប្រឹក្សាផ្នែកវិស្វកម្មដ៏ទូលំទូលាយឈានមុខគេរបស់ប្រទេសជប៉ុន មានកេរ្តិ៍ឈ្មោះទូទាំងពិភពលោកសម្រាប់ការផ្តល់សេវាកម្មវិស្វកម្ម ប្រកបដោយគុណភាព។ ជាមួយនិងបទពិសោធន៍ជាង៧០ឆ្នាំ ដែលNippon Koei ទទួលបានទំនុកចិត្តលើការធ្វើផែនការ ការរចនា ការត្រួតពិនិត្យការសាងសង់ និងការគ្រប់គ្រងគម្រោង នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងប្រ​ទេសជាង១៦០នៅទូទាំងពិភពលោក ជាមួយបុគ្គលិកប្រមាណ៤៥០០នាក់៕

សិង្ហបុរីក្លាយជាគោលដៅបង្កើតទីស្នាក់ការកណ្តាលក្នុងតំបន់របស់ ក្រុមហ៊ុនធំៗមកពីជុំវិញពិភពលោក

ដោយ: គង់ លាងហួរ

សិង្ហបុរី: យោងតាមរបាយការណ៍របស់កាសែត Bloomberg បានរកឃើញថា ក្រុមហ៊ុនចម្រុះជាតិសាសន៍ កាន់តែច្រើនកំពុងជ្រើ សរើសសិង្ហបុរី ជំនួសឱ្យទីក្រុងហុងកុង ដើម្បីបង្កើតទីស្នាក់ការកណ្តាលក្នុងតំបន់របស់ពួកគេ។

យោងតាមរបាយការណ៍ ដែលចេញផ្សាយដោយកាសែត Bloomberg Intelligence នៅថ្ងៃពុធ ទី២១ ខែកុម្ភៈ បានរៀបរាប់យ៉ាងលម្អិត អំពីការលេចត្រដែតឡើងរបស់ប្រទេសសិង្ហបុរី ក្នុងការប្រកួតប្រជែង ដើម្បីក្លាយជាប្រទេសគោលដៅអាជីវកម្ម កំពូលប្រចាំតំបន់អាស៊ី។

របាយការណ៍គូសបញ្ជាក់ថា នៅក្នុងប្រទេសសិង្ហបុរី មានទីស្នាក់ការកណ្តាល ក្នុងតំបន់របស់ក្រុមហ៊ុនពហុជាតិ ចំនួន៤.២០០ក្រុមហ៊ុន ក្នុងឆ្នាំ២០២៣ ដោយបាននាំមុខទីក្រុងហុងកុង ដែលមានស្នាក់ការកណ្តាល ក្នុងតំបន់របស់ក្រុមហ៊ុនពហុជាតិ ចំនួន១.៣៣៦ក្រុមហ៊ុន។Chinese visitors drive Singapore tourist numbers to record high | Business  | China Dailyបណ្តាក្រុមហ៊ុនល្បីឈ្មោះធំៗ ដែលបង្កើតទីស្នាក់ការកណ្តាលក្នុងតំបន់ នៅប្រទេសសិង្ហបុរីរួមមាន ក្រុមហ៊ុន Microsoft ក្រុមហ៊ុន Google ក្រុមហ៊ុនFedEx ក្រុមហ៊ុនRolls-Royce និងក្រុមហ៊ុន Mead Johnson ។

ចំណែក ក្រុមហ៊ុនធំៗផ្សេងទៀត ដូចជាហាងលក់សំលៀកបំពាក់អនឡាញ Shein និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok ក៏មានមជ្ឈមណ្ឌលពាណិជ្ជកម្មនៅប្រទេសសិង្ហបុរីផងដែរ។

ក្រៅ​ពី​ក្រុមហ៊ុន​ ដែល​បាន​បង្កើត​ទីស្នាក់ការ​កណ្តាល​ក្នុង​ប្រទេ​ស​សិង្ហបុរី គេក៏សង្កេតឃើញមាន ក្រុមហ៊ុន​មួយ​ចំនួន​ផ្សេងទៀត ក៏កំពុង​បង្កើត ឬ​ពង្រីក​ប្រតិបត្តិការ​ នៅ​ក្នុងប្រទេសនេះផងដែរ។

 ក្រុមហ៊ុនទាំងនោះ រួមមាន ក្រុមហ៊ុនបច្ចេកវិទ្យា Alibaba និងក្រុមហ៊ុន Huawei Technologies ក៏ដូចជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Nio ផងដែរ។

របាយការណ៍ខាងលើក៏បានកត់សម្គាល់ផងដែរថា បណ្តាក្រុមហ៊ុនចិនជាច្រើន កំពុងព្រួយបារម្ភអំពីហានិភ័យ ​នៃបញ្ហាភូមិសាស្ត្រនយោ​បា​យ និងខិតខំពង្រីកលទ្ធភាពរបស់ពួកគេ ដោយជ្រើសរើសប្រទេសសិង្ហបុរីជាគោលដៅអាជីវកម្មថ្មី។

របាយការណ៍បន្ថែមថា “ក្រុមហ៊ុនពហុជាតិនានាអាចដាក់ចំណាត់ថ្នាក់ឱ្យប្រទេសសិង្ហបុរី ខ្ពស់ជាងទីក្រុងហុងកុង ប្រសិនបើគិតពីលក្ខខណ្ឌស្ថិរភាពនយោបាយ និងសេរីភាព ស្របពេលមានការកើនឡើង នៃហានិភ័យភូមិសាស្ត្រនយោបាយនៅក្នុងតំបន់”។

លើសពីនេះ ប្រទេសសិង្ហបុរីបានកំណត់គោលដៅ លើកទឹកចិត្តសម្រាប់ក្រុមហ៊ុនបរទេសទាំងឡាយណា ដែលមានគោលបំណងក្នុងការបង្កើតមជ្ឈមណ្ឌលក្នុងតំបន់ ខណៈវិធីសាស្រ្តមួយនេះកំពុងទទួ​លបានផលជាក់ស្តែង៕ប្រភព៖CNA៕

មន្រ្តីជាន់ខ្ពស់កម្ពុជាគ្រោងទៅគោះទ្វារវិនិយោគិនអាមេរិក មកធ្វើធុរកិច្ចនៅកម្ពុជា

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជាគ្រោងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីគោះទ្វារអ្នកធុរកិច្ចអាមេរិក មកធ្វើការវិនិយោគនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុលអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងបែបនេះក្នុងជំនួបជាមួយលោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា កាលពីថ្ងៃទី២២ កុម្ភៈកន្លងមកនេះ។

លោកឧបនាយករដ្ឋមន្រ្តី បានជម្រាបជូនជាព័ត៌មានដល់គណៈប្រតិភូ អំពីគម្រោងគោះទ្វាវិនិយោគ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ដើម្បីធ្វើយ៉ាងណាអាចឱ្យកម្ពុជាទាក់ទាញបន្ថែមទៀត វិនិយោគិនរបស់សហរដ្ឋអាមេរិក ចូលមកវិនិយោគបន្ថែមលើក្រុមហ៊ុន ដែលកំពុងមានប្រតិបត្តិការស្រាប់នៅកម្ពុជា។

ក្នុងឱកាសនៃជំនួបសម្ដែងការគួរសម ពីសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូន អំពីទស្សនវិស័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើការលើកកម្ពស់ប្រព័ន្ធបច្ចេកវិទ្យា ដោយមានការធ្វើទំនើបកម្មប្រព័ន្ធចុះ បញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់(QIP) ក្នុងគោលដៅសម្រួលដល់វិនិយោ​គិនក្នុងការស្នើសុំគម្រោងវិនិយោគ តាមរយៈប្រព័ន្ធអនឡាញឱ្យបានកាន់តែប្រសើរ។

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham Cambodia) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ គឺជាអង្គការឯករាជ្យមិនស្វែងរកប្រាក់ចំណេញ មានសមាជិកប្រមាណ២៤០ក្រុមហ៊ុន ដែលក្នុងនោះមានក្រុមហ៊ុនពីសហរដ្ឋអាមេរិក និងកម្ពុជាជាសមាជិកផងដែរ ដើម្បីលើកកម្ពស់កាលានុវត្តភាពពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគ រវាងប្រទេសទាំងពីរ៕

រដ្ឋបាលក្រុងអរិយក្សត្រមានសុទិដ្ឋិនិយមពីទីផ្សារអចលនទ្រព្យនៅមូលដ្ឋាន ខណៈក្រុមហ៊ុនធំៗកំពុងសិក្សាផែនការអភិវឌ្ឍន៍

        ដោយៈ គង់ ហ្វីអួណា

        កណ្តាលៈ មន្រ្តីរដ្ឋបាលក្រុងអរិយក្សត្រ មានសុទិដ្ឋិនិយមពីការងើបឡើងវិញ លើវិស័យអចលនទ្រព្យ និងសំណង់នៅក្រុងអរិយក្សត្រនាឆ្នាំ២០២៤នេះ។

លោកអ៊ា ចរិយានាយករដ្ឋបាលសាលាក្រុងអរិយក្សត្រ បានមានប្រសាសន៍ឲ្យដឹង ក្នុងកិច្ចសម្ភាសន៍នៅសប្តាហ៍នេះថា លោកគិតថាវិស័យអចលនទ្រព្យកម្ពុជា នៅឆ្នាំ២០២៤នេះ ដល់ដំណាក់កាលងើបឡើងវិញហើយ ព្រោះវិស័យនេះបានធ្លាក់ចុះ អស់រយៈពេល៥ឆ្នាំហើយ។

លោកបន្តថា ជាធម្មតានៅពេលស្ថានភាពសេដ្ឋកិច្ច គឺមានវិបត្តិ​ចន្លោះពី៣ទៅ៥ឆ្នាំ ហើយតាមស្ថានភាពនៅលើពិភពលោក សេដ្ឋកិច្ចតែងតែងើបឡើងវិញ នៅក្នុងអំឡុងរយៈពេលដូចគ្នានេះ។ លោកបន្តថា សម្តេចធិបតីហ៊ុន ម៉ាណែតដែលបានទៅទស្សនកិច្ច នៅក្រៅ​ប្រទេសបានខិតខំ ទាក់ទាញអ្នកវិនិយោគមកកម្ពុជា ស្របពេលស្ថេរភាពនយោបាយរបស់យើង គឺជាកត្តាសំខាន់ ពិសេសការរីកចម្រើនសេដ្ឋកិច្ច គឺមានភាពវិជ្ជមានសម្រាប់កម្ពុជា ព្រោះធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោកបានព្យាករណ៍ សេដ្ឋកិច្ចកម្ពុជានឹងអាចសម្រេចបានកំណើនក្នុងរង្វង់៦ភាគរយ។ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋផ្លូវថ្នល់ ការវិនិយោគលើផ្លូវល្បឿនលឿនភ្នំពេញ បាវិត នឹងជម្រុញសេដ្ឋកិច្ច ឲ្យមានការរីកចម្រើនផងដែរ។

ទាក់ទងតំបន់អរិយក្សត្រ លោកអ៊ា ចរិយាបានបន្តថា ការបង្កើតក្រុងអរិយក្សត្រ ដែលបានកាត់ចេញពីស្រុកខ្សាច់កណ្តាល និងល្វាឯម ដែលមានសង្កាត់ចំនួន១១ ការផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងឆាប់រហ័សជាងមុន។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋផ្លូវថ្នល់ក៏មានការរីកចម្រើនលឿន ការសិក្សាពីក្រុមហ៊ុនអភិវឌ្ឍន៍ធំៗ ដូច​ជាគំរោងសាងសង់ លំនៅដ្ឋានតម្លៃសមរម្យរបស់ក្រុមហ៊ុនរបស់ឧកញ៉ាឃុន សៀ ដែលគ្រោងវិនិយោគទឹកប្រាក់៤០០០លានដុល្លារអាមេរិក នឹងធ្វើឲ្យមានការផ្លាស់ប្តូរមុខមាត់ក្រុងនេះផងដែរ។លោកបន្តថា ជាមួយគ្នានេះ ក៏មានក្រុមហ៊ុនធំៗបានសិក្សាដែលនឹងចូលមកកាន់ទីក្រុងនេះនាពេលខាងមុខ ហើយភាពអំណោយផលនៃទីតាំងជាប់នឹងរាជធានីភ្នំពេញ ពិសេសការសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េ ដែលនឹងសាងសង់នាពេលខាងមុខ អាចនឹងធ្វើឲ្យការអភិវឌ្ឈទីក្រុងនេះលឿន និងឆាប់រហ័ស ស្របពេលក្រុងកំពុងរៀបចំប្លង់គោលអភិវឌ្ឈន៍ និងការរៀបចំប្លង់ប្រព័ន្ឋដីធ្លីរបស់ប្រជាពលរដ្ឋ ក៏ត្រូវ​បានយកចិត្តទុកដាក់ផងដែរ។

លោកចរិយាបានបន្តថា ការអភិវឌ្ឈន៍ហេដ្ឋារចនាសម្ព័ន្ឋងាយស្រូល និងជម្រុញឲ្យមានការកើនឡើងតម្លៃដីធ្លី ពិសេសការវិនិយោគនៅទីក្រុងនេះ ជាជម្រើសដ៏ល្អ ដែលទីក្រុងនេះនឹងមានការផ្លាស់ប្តូរច្រើន នៅពេលដែលមានការសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េពីរាជធានីភ្នំពេញនាពេលខាងមុខ៕