គម្រោងអភិវឌ្ឍន៍ខ្នាតយក្សមួយចំនួនរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រឈមនឹងកង្វះមូលនិធិ ដើម្បីសាងសង់

ដោយ: គង់ លាងហួរ

អន្តរជាតិ: កាសែត The Wall Street Journal បានរាយការណ៍ថា ប្រទេសអារ៉ាប៊ីសាអូឌីត កំពុងខ្ចីប្រាក់ ដើម្បីជួយផ្តល់មូលនិធិដល់គម្រោងប្រកបដោយមហិច្ឆតាជាច្រើន រួមទាំងគម្រោងទីក្រុងNeom ដែលមានតម្លៃ៥០០ពាន់លានដុល្លារអាមេរិកផងដែរ។

ដោយផ្អែកលើចក្ខុវិស័យឆ្នាំ២០៣០ របស់ព្រះរាជទាយាទ Mohammed bin Salman ប្រទេសអារ៉ាប៊ីសាអូឌីត កំពុងខិតខំធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន ឱ្យងាកឆ្ងាយពីការពឹងផ្អែក លើឥន្ធនៈហ្វូស៊ីល ដើម្បីប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលសកល សម្រាប់បច្ចេកវិទ្យា និងការច្នៃប្រឌិត។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានបង្កើតមូលនិធិវិនិយោគសាធារណៈ ដើម្បីផ្តល់មូលនិធិសម្រាប់គម្រោ ងខ្នាតយក្សនានា ដែលត្រូវបានគេប៉ាន់ស្មានថា មានតម្លៃរាប់សិបពាន់លានដុល្លារ។ទោះជាយ៉ាងណាក្តី សាច់ប្រាក់របស់មូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត ត្រូវបានប្រើប្រាស់អស់យ៉ាងច្រើន និងបានថយចុះដល់កម្រិតទាបបំផុត គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២០មកម្ល៉េះ។

យោងតាមរបាយការណ៍របស់កាសែត The Wall Street Journal បង្ហាញថា អារ៉ាប៊ីសាអូឌីតកំពុង ងាកទៅខ្ចីប្រាក់ជាលើកដំបូងមិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដើម្បីបង្កើនមូលនិធិរបស់ខ្លួន ក៏ដូចជា ដាក់លក់ភាគហ៊ុនបន្ថែមទៀត នៅក្នុងក្រុមហ៊ុនប្រេងរដ្ឋ Aramco ផងដែរ។

លោក Tim Callen អ្នកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថាន Arab Gulf States Institute ក្នុង​ទីក្រុង​វ៉ាស៊ីនតោន បានលើកឡើងថា អារ៉ាប៊ីសាអូឌីត ប្រហែលជាត្រូវរៃអង្គាសប្រាក់ ចំនួន២៧០ពាន់លានដុល្លារទៀត សម្រាប់ចាក់បញ្ចូលមូលនិធិ វិនិយោគសាធារណៈនៅឆ្នាំ២០៣០ ដែលការណ៍នោះ នឹងតម្រូវឱ្យមានការខ្ចីប្រាក់បន្ថែមទៀត។

ដើម្បីចូលរួមជាផ្នែកមួយ នៃចក្ខុវិស័យឆ្នាំ២០៣០ ប្រទេសអារ៉ាប៊ីសាអូឌីត បានវិភាជន៍ថវិកាចំនួន៦២ពាន់លានដុល្លារផងដែរ ដើម្បីអភិវឌ្ឍទីក្រុងបុរាណ Diryah ថវិកា២៣,៦ពាន់លានដុល្លារ សម្រាប់ការអភិវឌ្ឍរមណីយដ្ឋានRed Sea ដ៏ប្រណីត និងថវិកា៥ពាន់លានដុល្លារ សម្រាប់ការប្រែក្លាយអណ្តូងប្រេង ឈូងសមុទ្រពែក្សទៅជារមណីយដ្ឋានទេសចរណ៍ បែបផ្សងព្រេងនិងគម្រោងធំៗផ្សេងទៀត។

លោក Karen Young អ្នកជំនាញជាន់ខ្ពស់នៅវិទ្យាស្ថាន Middle East Institute  បានថ្លែងប្រាប់កាសែត The Wall Street Journal ថា គម្រោងមួយចំនួនរបស់អារ៉ាប៊ីសាអូឌីត អាចនឹងត្រូវបានកាត់បន្ថយ ឬជាប់គាំង ស្របពេលដែលការចំណាយ នឹងបន្តកើនឡើ ង ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ គួបផ្សំនឹងបញ្ហាថវិការបស់មូលនិធិ៕

ឯកអគ្គរដ្ឋទូតចង់ឃើញមានតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ឥណ្ឌានាពេលខាងមុខ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ លោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានាបង្ហាញបំណង​ចង់ឃើញមានតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ឥណ្ឌានាពេលខាងមុខ។

ការបង្ហាញនេះ ធ្វើឡើងក្នុងជំនួបរវាងលោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌា ជាមួយលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃទី២១ កុម្ភៈកន្លងមកនេះ។

ជំនួបនាឱកាសនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ នាពេលកន្លងមក រវាងប្រទេសទាំងពីរ ពិសេសការគាំទ្ររបស់ឥណ្ឌា លើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការសម្របសម្រួលឱ្យមានជើងហោះហើរត្រង់ ពីប្រទេសឥណ្ឌាមកកម្ពុជា ក៏ដូចជា ដើម្បីពិនិត្យពិភាក្សាលើការជំរុញនីតិវិធី រៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ឥណ្ឌា ដើម្បីសំដៅធ្វើយ៉ាងណាឱ្យចំណងការទូត និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រី បានស្នើសុំការសហការស្របសម្រួលពី លោកជំទាវបណ្ឌិត ដើម្បីអាចឱ្យគណៈប្រតិភូកម្ពុជាធ្វើដំណើរទៅប្រទេសឥណ្ឌា ជួបពិភាក្សាការងារនិងបង្ហាញ ពីសក្ដានុពលសំខាន់ៗ ដែលវិនិយោគិនឥណ្ឌា គួរជ្រើសរើសយកកម្ពុជា ជាទីតាំងវិនិយោគរបស់ខ្លួន។

បន្ថែមពីនេះផងដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពី ផែនការមេរបស់កម្ពុជា ដែលមានសក្ដានុពលសម្រាប់វិនិយោគិនឥណ្ឌា អាចពិនិត្យលទ្ធភាពជ្រើសរើស គម្រោងវិនិយោគរបស់ខ្លួន ចេញពី “ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោ​បាយ និងភស្ដុភារកម្មកម្ពុជា២០២៣-២០៣៣” ដែលជាផែនការមេថ្នាក់ជាតិ មានគម្រោងចំនួន១៧៤គម្រោង ប្រមូលផ្ដុំដោយផែនការមេចំនួន៧សំយោគបញ្ចូលគ្នារួមមាន ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក កំពង់ផែ ភស្តុភារកម្ម ផ្លូវអាកាស និងដឹកជញ្ជូនអន្តរមធ្យោបាយ។

ជាមួយគ្នានេះដែរ ក្រោយសង្កេតឃើញមានកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា ជាមួយបណ្ដាប្រទេសនានា រហូតសម្រេចដល់មានរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេស មានជាអាទិ៍ តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន តំបន់សេដ្ឋកិច្ចពិសេសបៃតងកម្ពុជា -អង់គ្លេស គឺជាទឡ្ហីករជំរុញឱ្យលោកជំទាវបណ្ឌិត បង្ហាញចំណាប់អារម្មណ៍ និងទស្សនទានចង់ឃើញ មានតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា -ឥណ្ឌា ដែលផ្ដោតលើគម្រោងវិនិយោគបច្ចេកវិទ្យាជាស្នូល៕

ការពិចារណាពន្ធលើអចលនទ្រព្យនៅកម្ពុជា និងផលចំណេញ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ​នៅប្រទេស​កម្ពុជា​ ​ពន្ធ​លើ​អចល​ន​ទ្រព្យ​ ​ឬ​ហៅថា​ ពន្ធ​លើ​អចលនវត្ថុ​ (​Tax​ on ​Immovable​ ​Proper​tie​s-​TO​I​P​) ​គឺជា​ពន្ធ​ប្រចាំ​ឆ្នាំ ​ដែល​អនុវត្ត​ក្នុង​អត្រា​ ០​,​១​% ​ចំពោះ​អចលនវត្ថុ ​ដែល​មាន​តម្លៃ​លើស​ពី​២​៥​,​០​០​០​ ដុល្លារ​អាមេរិក​ (​១​០​០​ ​លាន​រៀល​)​។

ពន្ឋនេះ​រួមបញ្ចូល​ទាំង​ដី​ ​ផ្ទះ​ ​អគារ​ ​និង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​។​ ​អចល​ន​ទ្រព្យ ​ដែល​មាន​តម្លៃ​ក្រោម​ក​ម្រិ​ត​នេះ​ ​ក៏ដូចជា​កម្មសិទ្ធិ​របស់​រដ្ឋ​ ​ដី​កសិកម្ម​ ​និង​ដី​ឧស្សាហកម្ម​ ​ត្រូវ​បាន​លើកលែង​ពី​ពន្ធ​នេះ​។​

តម្លៃ​ទី​ផ្សារ​នៃ​អចល​ន​ទ្រព្យ​ ត្រូវ​បាន​កំណត់​ដោយ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​តាមរយៈ​ការ​វាយ​តម្លៃ​។​ ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​​រដ្ឋាភិបាល​កម្ពុជា​បាន​ពន្យា ពេល​ការ​អនុវត្ត​ពន្ធ​លើ​ផល​ចំណេ​ញ​មូលធន​​របស់​ប្រទេស​ ​ដោយមាន​ការ​ពន្យារពេល​ចុងក្រោយ​នេះ​ ​គិត​រហូតដល់​ថ្ងៃ​ទី​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៥​។​

មូលនិធិរូបប័យវត្ថុអន្តរជាតិ(​I​M​F)​ បាន​ស្នើ​រដ្ឋាភិបាល​វាយ​តម្លៃ​ពន្ធ​លើ​អចល​ន​ទ្រព្យ​ ​ច្បាប់​ ​ឬ​បទ​ប្បញ្ញត្តិ​នានា គួរតែ​ត្រូវ​បាន​ទាមទារ​សម្រាប់​ការ​វាយ​តម្លៃ​ឡើងវិញ​ យ៉ាងហោចណាស់​រៀងរាល់​៥​​ឆ្នាំ​ម្តង​ ​ជាមួយនឹង​ការ​ធ្វើ​សន្ទស្សន៍ ​ក្នុង​ឆ្នាំ​បណ្តោះអាសន្ន​ ​ជាមួយនឹង​គោលការណ៍​ណែនាំ​ច្បាស់លាស់ ​សម្រាប់​ការ​វាយ​តម្លៃ​ដែល​ត្រូវ​ផ្តល់​ជូន​។​របាយការណ៍​ ​ក៏បាន​ស្នើ​ផង​ដែរ​ថា​ ​ពន្ធ​លើ​អចល​ន​ទ្រព្យ​ក្នុងរយៈពេល​មធ្យម​ ​គួរតែ​ត្រូវ​បាន​ដំឡើង​ក្នុង​អត្រា​០​,​៥​ ​ភាគរយ​ ​ហើយ​ក្នុងរយៈពេល​វែង​ជាង​នេះ​ ​គឺ​ផ្តល់​ឱ្យ​រដ្ឋាភិបាល​ក្នុង​តំបន់​នូវ​ជម្រើស​ក្នុង​ការកំណត់​អត្រា​ការប្រាក់​ក្នុងស្រុក​ ក្នុង​ក​ម្រិ​ត​តិចតួច​ដែល​កំណត់​ដោយ​រដ្ឋាភិបាល​កណ្តាល​។​

របាយការណ៍​ជា​រួម​បាន​ស្នើ​ថា​ ​គួរតែ​មាន​កំណែ​ទម្រង់​សំដៅ​លើ​ “​ការ​កែ​លម្អ​ការ​ចុះបញ្ជី​អចល​ន​ទ្រព្យ ​សម្រាប់​គោលបំណង​ពន្ធ​​ហើ​យ​ការ​វាយ​តម្លៃ​អចល​ន​ទ្រព្យ​ ​ដើម្បី​តាមដាន​ការ​អភិវឌ្ឍន៍​ទី​ផ្សារ​កាន់តែ​ប្រសើរ​ ​ការ​អនុវត្ត​ពន្ធ​ ​ការ​ប៉ាន់ប្រមាណ​ចំណូល​ ​និង​សមត្ថភាព​ធ្វើតាម​។​

ជា​ការពិត​ណាស់​ ​G​-​P​S​F​ 2023 ​បាន​ដោះស្រាយបញ្ហា​ពន្ធ​ ​និង​កំណែ​ទម្រង់​រដ្ឋបាល​ពាក់ព័ន្ធ​មួយ​ចំនួន​។​
ទីបំផុត​តម្លៃ​ពលកម្ម​ទាប​របស់​ប្រទេស​ ​ស្ថិរភាព​នយោបាយ​ ​និង​ការ​វិនិយោគ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​ដែល​កំពុង​ដំណើរការ​កំពុង​បង្ហាញ​ពី​សំណើ​ដ៏​ទាក់ទាញ​។​

ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ គឺ​អាស្រ័យ​លើ​កាលៈទេសៈ​ ​និង​គោលដៅ​របស់​អ្នក​ ​ហើយ​អ្នកទិញ​ ​ឬ​អ្នក​វិនិយោគ​ម្នាក់ៗ​ ត្រូវ​ថ្លឹងថ្លែង​ដោយ​ប្រុងប្រយ័ត្ន​នូវ​គុណសម្បត្តិ​ ​និង​បញ្ហា​ប្រឈម​តម្លៃ​ទាំង​ដី​ ​និង​អគារ​នៅ​ក្នុង​ក​ម្រិ​ត​ថវិកា​របស់​អ្នក​ ​ហើយ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ដែល​មាន​បទពិសោធន៍​ សម្រាប់​ការណែនាំ​និង​ផ្តល់​ព័ត៌មាន​៕

ក្រុងប៉ោយប៉ែត ស្ថិតក្នុងចំណោមទីតាំងចំនួន៧ ដែលនឹងត្រូវសាងសង់ព្រលានយន្តហោះនាពេលខាងមុខ

        ដោយៈ គង់ សូរិយា

        បន្ទាយមានជ័យៈ ក្នុងផែនការពង្រីកឧស្សាហកម្មផ្លូវអាកាស រដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការយុទ្ឋសាស្រ្តកែលំអរ និងសាងសង់អាកាសយានដ្ឋានចំនួន៧ ក្នុងនោះមានក្រុងប៉ោយប៉ែត នៃទឹកដីខេត្តបន្ទាយមានជ័យផងដែរ។

យោងតាមរបាយការណ៍របស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលបានផ្សព្វផ្សាយកាលពីដើមសប្តាហ៍នេះ បានឲ្យដឹងថា រដ្ឋាភិបាលគ្រោងនឹងកែលំអរ និងស្ថាបនាព្រលានយន្តហោះនៅខេត្តចំនួន៧ រួមមាន ព្រលានយ​ន្តហោះខេត្តមណ្ឌលគិរី ព្រលានយន្តហោះ ខេត្តកំពង់ឆ្នាំង ព្រលានយន្តហោះខេត្តបាត់ដំបង ព្រលានយន្តហោះ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រលានយន្តហោះតារា​សាគរ ខេត្តកោះកុង ព្រលានយន្តហោះខេត្តស្ទឹងត្រែង និងព្រលានយន្តហោះខេត្ត និងព្រលានយន្តហោះកោះរ៉ុង ខេត្តព្រះសីហនុ។

ផែនការនេះ នឹងមានរយៈពេល៥ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ខាងមុខ។លោកសួង សុខហ៊ាងសហស្ថាបនិកក្រុមហ៊ុនStars Gold ដែលមានមូលដ្ឋាននៅក្រុងប៉ោយប៉ែត បានសម្តែងអារម្មណ៍រីករាយនៅពេលទទួលបានដំណឹងនេះ ដោយលោកបានមានប្រសាសន៍ថា ប្រសិនជាក្រុងប៉ោយប៉ែត មានព្រលានយន្តហោះនេះ ទីក្រុងប៉ោយប៉ែតនឹងមានសន្ទុះរីកចម្រើនកាន់តែខ្លាំងថែមទៀត នាពេលអនាគត។

លោលបញ្ជាក់ថា​ “ក្នុងនាមវិស័យឯកជន ពិតជាចង់ឃើញព្រលានយន្តហោះ មានវត្តមាននៅក្រុងប៉ោយប៉ែតនាពេលខាងមុខនេះ”។ លោកសួង សុខហ៊ាងបានបន្តថា ក្រុងប៉ោយប៉ែត មានទីតាំងព្រលានយន្តហោះចាស់រួចហើយ ដែលស្ថិតនៅក្នុងភូមិកូនដំរី សង្កាត់និម្មិត ក្រុងប៉ោយប៉ែត និងមានចម្ងាយប្រមាណ១៥គីឡូម៉ែត្រ ពីព្រំប្រទល់ដែនកម្ពុជា ថៃ៕

ក្រុមហ៊ុនធំមួយរបស់ជប៉ុនគ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី មួយនៅកម្ពុជា

        ដោយៈ ហ្វីអួណា

        ភ្នំពេញៈ ក្រុមហ៊ុន Minebea Cambodiaបានបង្ហាញពីផែនការក្នុងការវិនិយោគនៅកម្ពុជា ដើម្បីតភ្ជាប់ខ្សែច្រវ៉ាក់ផលិតកម្មឱ្យបានកាន់តែទូលំទូលាយ។

ព័ត៌មាននេះ ត្រូវបានលើកឡើងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងជំនួបរវាង លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានអនុញ្ញាតឱ្យលោក Yoshihisa KAINUMA អគ្គនាយកក្រុមហ៊ុន ក្រុមហ៊ុន Minebea Cambodia និងសហការី ចូលជួបពិភាក្សាការងារកាលពីថ្ងៃទី២១ កុម្ភៈ។

ជំនួបនាឱកាសនេះ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សា លើការសំណើសុំពង្រីកគម្រោងវិនិយោគរបស់ក្រុមហ៊ុន ដោយរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយ នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុននេះទទួលបានលទ្ធផលល្អ ក្នុងដំណើរការអាជីវកម្មរបស់ខ្លួន តាំងពីសម្រេចដាក់ទុនវិនិយោគដំបូង នៅកំឡុងខែមករា ឆ្នាំ២០១១ និងបានពង្រីកខ្សែច្រវ៉ាក់ផលិតកម្មរបស់ខ្លួនជាបន្តបន្ទាប់។

ក្រុមហ៊ុនMinebea Cambodia បច្ចុប្បន្នកំពុងផ្ដល់ឱកាសការងា​រជូនប្រជាពលរដ្ឋចំនួន៦៩១១នាក់ ដោយក្រុមហ៊ុននេះវិនិយោគលើមុខសញ្ញាផលិតម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ គ្រឿងបំណែកម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់ទូរសព្ទ ប៊ិកអេឡិចត្រូនិក ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ គ្រឿងបង្គុំសៀគ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃ៕

ក្រុមហ៊ុនChina Metro គ្រោងវិនិយោគសាងសង់រថភ្លើងធុនស្រាលនៅរាជធានីភ្នំពេញ

        ដោយៈ ជេស៊ីកា

        ភ្នំពេញៈ ក្រុមហ៊ុន China Metro Group បង្ហាញសុឆន្ទៈជំរុញឱ្យប្រព័ន្ធដឹកជញ្ជូនដោយរថភ្លើងធុនស្រាល(LRT) នៅកម្ពុជាលេចរូបរាងឡើង ក្នុងជំនួបពិភាក្សាការងារជាមួយ លោកប៉េង ពោធ៍នារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ព័ត៌មាននេះ ត្រូវបានលើកឡើងនាព្រឹកថ្ងៃ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងពេលលោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតជូន លោក លី ខ័រ (Mr. Li Kuo) អគ្គនាយកក្រុមហ៊ុន China Metro Group នៃប្រទេសចិន ដឹកនាំសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបនាព្រឹកនេះ លោកអគ្គនាយកក្រុមហ៊ុន បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី ក៏ដូចជាអង្គប្រជុំទាំងមូលអំពី វឌ្ឍនភាពនៃការសិក្សារបស់ក្រុមហ៊ុន លើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាល ចំនួនពីរខ្សែ គឺ៖ ទី១ គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ ពីអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប-អង្គរ ទៅកាន់ក្រុងសៀមរាប និងទី២ គម្រោងផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ មកកាន់រាជធានីភ្នំពេញ។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណក្រុមហ៊ុន China Metro Group ចំពោះការសិក្សាគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលទាំងពីរខ្សែខាងលើ ដែលរំពឹងថា គម្រោងទាំងពីរនេះ នឹងរួមចំណែក ក្នុងការកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ និងផ្តល់នូវជម្រើ​សបន្ថែមក្នុងការធ្វើដំណើរ ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាភ្ញៀវទេសចរផងដែរ៕

EU economy enters 2024 on weaker footing than anticipated: forecast

The European Commission’s Winter Interim Forecast published on Thursday revised growth in both the European Union (EU) and the euro area down to 0.5 percent in 2023, from 0.6 percent projected in the Autumn Forecast in November.

For 2024, the EU’s economic growth is projected to reach 0.9 percent, down from the autumn projection of 1.3 percent. The eurozone’s growth is revised down to 0.8 percent from the 1.2 percent predicted in autumn.Winter 2024 Economic Forecast“After a bruising 2023, the European economy has emerged a little weaker than expected, although the rebound should speed up gradually this year and into 2025,” said Valdis Dombrovskis, executive vice president of the European Commission for an Economy that Works for People.

“The European economy has left behind it an extremely challenging year, in which a confluence of factors severely tested our resilience,” said European Commissioner for Economy Paolo Gentiloni.

These factors include the erosion of household purchasing power, strong monetary tightening, the partial withdrawal of fiscal support, and falling external demand. The EU nearly avoided recession at the end of 2023 and is starting 2024 weaker than expected.

Economic growth should pick up in 2024, supported by inflation falling, real wage growth, and a resilient labor market. The second half of the year should see stabilization in the pace of growth, until the end of 2025, according to the forecast. Source: xinhua

សេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបនឹងស្ទុះងើបឡើងវិញសន្សឹមៗនៅក្នុងឆ្នាំ២០២៤នេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមរបាយការណ៍ នៃការព្យាករណ៍ថ្មីរបស់គណៈកម្មការអឺរ៉ុប បានបង្ហាញឱ្យដឹងថា សេដ្ឋកិច្ចរបស់តំបន់អឺរ៉ុបកំពុងស្ថិតក្នុងស្ថានភាពមួយ ដែលមិនទាន់ល្អប្រសើរឡើងវិញនៅឡើយ បន្ទាប់ពីជួបប្រទះវិបត្តិអតិផរណានាពេលកន្លងទៅ។

សម្រាប់ឆ្នាំ២០២៤នេះ សេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប (EU) ត្រូវបានព្យាករណ៍ជាថ្មីថា នឹងសម្រេចបានកំណើន ក្នុងរង្វង់០,៩ភាគរយ បើធៀបនឹងការព្យាករណ៍ កាលពី៣ខែមុនចំនួន១,៣ភាគរយ។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មានXinhua ។ ការព្យាករណ៍កំណើន​សេដ្ឋកិច្ច របស់​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ ត្រូវ​បាន​បន្ទាបចុះ​មក​នៅត្រឹម០,៨ភាគរយ​ បើធៀប​នឹងកំណើន១,២ភាគរយ​ ដែល​បាន​ព្យាករ​កាលពីរដូវ​ស្លឹកឈើ​ជ្រុះ។

លោក Paolo Gentiloni ស្នងការអឺរ៉ុបទទួលបន្ទុកសេដ្ឋកិច្ច បានលើកឡើងថា “សេដ្ឋកិច្ចអឺរ៉ុបបានឆ្លងកាត់ឆ្នាំ២០២៣ ដែលជាឆ្នាំដ៏លំបាកបំផុតមួយ ដែលនៅពេលនោះ កត្តារួមផ្សំជាច្រើនបានជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មកលើភាពធន់នៃសេដ្ឋកិច្ចរបស់យើង”។

កត្តារួមផ្សំទាំងនោះរួមមានដូចជា ការថយចុះនៃអំណាចទិញក្នុងគ្រួសារ ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុយ៉ាងតឹងរ៉ឹង ការលុបចោលផ្នែកខ្លះ នៃការគាំទ្រសារពើពន្ធ និងការធ្លាក់ចុះនៃតម្រូវការខាងក្រៅ។

ទោះជាយ៉ាងណាក្តី កំណើនសេដ្ឋកិច្ចរបស់តំបន់អឺរ៉ុប អាចនឹងស្ទុះងើបឡើងវិញបន្តិចម្តងៗ នៅឆ្នាំ២០២៤នេះ ដែលជំរុញដោយការធ្លាក់ចុះនៃអត្រាអតិផរណា កំណើនប្រាក់ឈ្នួល និងភាពធន់នៃទីផ្សារការងារ ក៏ប៉ុន្តែការព្យាករណ៍ថ្មីនាពេលនេះបានបង្ហាញថា សេដ្ឋកិច្ចអឺរ៉ុប នឹងកើនឡើងក្នុងអត្រាទាប ជាងការព្យាករណ៍កាលពី៣ខែមុន៕

Here’s why it’s so hard to find an affordable apartment to rent

Finding a new apartment to rent can be a slog. And with over half of US renters already paying more than 30% of their income — the standard threshold — it is clear there’s an affordability crisis.

Beyond the cost, in many places it is hard to even find apartments to rent, especially in dense Northeastern cities like New York and Boston, where building new housing is very difficult. In cities like these, just the expense of securing an apartment can cost thousands of dollars, even before the rent comes into play.

In New York City, the rental vacancy rate, which is the share of habitable unoccupied units, has dropped to a record low 1.4%. That’s according to a report released February 8, which has been produced every three years since 1965 by the New York City Department of Housing Preservation and Development. The survey was conducted between January
and June 2023.

In Boston, the rental vacancy rate was a very tight 2.6% at the end of last year, according to the Census Bureau. Both cities have some of the highest median rental prices in the nation. Renters in the Boston region will pay a median rent of $2,955 a month for an apartment with two bedrooms or smaller, while those in the greater New York area pay $2,817 a month, according to Realtor.com. Both cities saw rent jump by more than 6% in January from a year ago.The Most Competitive Rental Markets in the USThe latest rental vacancy rate in New York City, as tracked by the city’s housing department, is dramatically lower than the 4.5% pandemic rate, which may have been higher because many tenants fled the city. However, the most recent vacancy rate is also lower than the more typical 3.6% from prior to the pandemic.

And the availability of apartments is even tighter for lower priced apartments, hurting lower-income households already struggling to pay rent. The report found that of the households in New York City earning $25,000 or less, who did not live in public housing or report having a voucher, 86% were severely rent burdened, meaning they paid over half of their income to rent.

Lower vacancy rates favor landlords and often lead to higher rents. Higher vacancy rates favor renters and can lead to price stability — and sometimes cheaper rents. Source: CNN

យន្តហោះប្រភេទC919របស់ប្រទេសចិន បានបង្ហាញខ្លួនជាលើកដំបូងបង្អស់នៅក្រៅប្រទេស

ដោយ: គង់ លាងហួរ

អន្តរជាតិ: យន្តហោះប្រភេទ C919របស់ប្រទេសចិន  បាន​​ហោះ​ហើរ​ចេញ​ក្រៅ​ប្រទេសជាលើកដំបូងបង្អស់ ដើម្បីចូល​រួម​ព្រឹត្តិការតាំង​ពិព័រណ៍​ Singapore Airshow ឆ្នាំ២០២៤ ដែលរៀបចំឡើងនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២០ ដល់ទី២៥ ខែកុម្ភៈនេះ។

ការបង្ហាញខ្លួនរបស់យន្តហោះ C919 នៅក្រៅប្រទេសជាលើកដំបូងបង្អស់នេះ សរឱ្យឃើញពីសមត្ថភាព ក្នុងវិស័យអាកាសចរណ៍របស់ប្រទេសចិន។ យន្តហោះនេះត្រូវបានផលិតឡើង ដោយក្រុមហ៊ុនសាជីវកម្មយន្តហោះពាណិជ្ជកម្មចិន Comac។

ការរៀបចំកម្មវិធីតាំងពិព័រណ៍ នៅប្រទេសសិង្ហបុរី បានក្លាយជាឱកាសមួយសម្រាប់ប្រទេសចិន  ក្នុងការផ្សព្វផ្សាយអំពីយន្តហោះប្រភេទ C919 របស់ខ្លួន នៅក្រៅប្រទេស។

ជាមួយគ្នានេះ ក្រុមហ៊ុន Airbus បានដាក់តាំងត្រឹមតែយន្តហោះប្រភេទ A350-1000 ប៉ុណ្ណោះ។ រីឯក្រុមហ៊ុន Boeing បានដាក់តាំងយន្តហោះ​យោធោ ​ ដោយមិនដាក់តាំងយន្តហោះ ពាណិជ្ជកម្មរបស់ខ្លួននោះទេ។

ក្រុមហ៊ុន Comac បានចំណាយរយៈពេល១៤ឆ្នាំ ដើម្បីផលិតយន្តហោះប្រភេទ C919  និងបានតេស្តសាកល្បងហោះហើរកាលពីដំណាច់ខែកញ្ញា ឆ្នាំ២០២២។ យន្តហោះ C919 អាច​ផ្ទុក​អ្នក​ដំណើរ​បាន​ចន្លោះពី១៥៨ ទៅ១៦៩នាក់ និងអាចហោះហើរក្នុងរយៈ​ចម្ងាយ​ជាង៥.៥០០គីឡូម៉ែត្រ។

ទីក្រុងប៉េកាំងបាន​បណ្តាក់ទុនវិនិយោគ​ យ៉ាង​ច្រើន​សន្ធឹកសន្ធា​ប់ ក្នុង​ការ​ផលិត​យន្តហោះក្នុងស្រុក ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន​បរទេសធំៗ ដូចជាBoeing និងAirbus។

កាលពីពេលថ្មីៗនេះ យន្តហោះ​C919 ទើប​តែ​ទទួលបានអាជ្ញាប័ណ្ណ​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​ចិន និងទើបត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ហោះហើរ​ ដោយ​ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern Airlines។

យោងតាមសារព័ត៌មាន Reuters បានចុះផ្សាយថា បច្ចុប្បន្ននេះ យន្តហោះ C919 ដែលកំពុងប្រតិបត្តិការ នៅប្រទេសចិនមានចំនួន៤គ្រឿងប៉ុណ្ណោះ។  ប៉ុន្តែទោះជាយ៉ាងណាក្តី ស្របពេលដែលវិស័យអាកាសចរណ៍ កំពុងខ្វះខាតយន្តហោះ ដូច្នេះយន្តហោះផលិតដោយចិន កំពុងទាក់ទាញចំណាប់អារម្មណ៍ កាន់តែខ្លាំងពីជុំវិញពិភពលោក៕