ដោយៈ គង់ សូរិយា
ភ្នំពេញៈ បញ្ហាភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ចសកល នៅតែធ្វើឲ្យវិស័យអចលនទ្រព្យកម្ពុជា ស្ថិតនៅក្នុងភាពមិនច្បាស់លាស់ដដែល។
អគ្គនាយកក្រុមហ៊ុន Advance Real Estate លោកប៉ូ អ៊ាវគង់ បានមានប្រាសាសន៍ឲ្យដឹងតាមបណ្តាញ តេឡេក្រាមនាថ្ងៃទី២៥ មេសាថា បញ្ហាភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ចផ្ទៃក្នុងរបស់យើង ដែលម្ចាស់អាជីវកម្មនៅតែមានផលប៉ះពាល់ បាននិងកំពុងបន្តធ្វើឲ្យវិស័យនេះមិនទាន់មានសញ្ញាណាមួយប្រែប្រួល ដែលអាចឲ្យយើងកត់សំគាល់បាននៅឡើយ។
លោកបន្តថា “រហូតមកទល់ពេលនេះ ខ្ញុំមិនអាចនិយាយបាននៅឡើយអំពីវឌ្ឍនភាពក្នុងវិស័យនេះ”។ លោកបន្ថែមថា “ខ្ញុំមិនអាចប្រើប្រាស់ទិន្នន័យថ្មីបាននៅឡើយទេ ដោយសារទីផ្សារត្រូវការពេលវេលាបីទៅ៦ខែ ទើបយើងអាចយកមកវិភាគបាន”។

លោកប៉ូ អ៊ាវគង់ បានបន្តថា ស្ថានភាពទីផ្សារនេះ ត្រូវការពេលវេលាច្រើនថែមទៀត ដើម្បីជម្រុញឲ្យផ្នែកផ្សេងៗក្នុងវិស័យនេះ ងើបឡើង បើទោះបីជាអ្នកអភិវឌ្ឍន៍មួយចំនួន បានចាប់ផ្តើមទទួលយកស្ថានភាពពិត និងបានបញ្ចុះតម្លៃអចលនទ្រព្យ របស់ខ្លួនខ្លះៗក៏ដោយ។
រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិងកំពុងប្រឹងប្រែងផ្សព្វផ្សាយព័ត៌មានវិជ្ជមានពីកម្ពុជាជាច្រើនទៅកាន់ពិភពលោក និងបានដាក់ចេញគោលនយោបាយគោះទ្វារដល់ផ្ទះ ដើម្បីទាក់ទាញការវិនិយោគពីអន្តរជាតិ។
ក្នុងត្រីមាសទី១ដើមឆ្នាំនេះ កម្ពុជាទាក់ទាញលំហូរទុនវិនិយោគបានក្នុងទំហំទឹកប្រាក់រហូត ដល់២២០០លានដុល្លារអាមេរិក។
ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាងបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា វិស័យនេះ ត្រូវការទុនវិនិយោគច្រើន ហេតុនេះ ទាមទារឲ្យវិស័យដទៃទៀតមានភាពរីកចម្រើនខ្លាំង ដើម្បីផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ព្រោះនៅពេលប្រជាពលរដ្ឋមានប្រាក់ច្រើន ពួកគេនឹងត្រូវការអចលនទ្រព្យ លំនៅដ្ឋាន ដីធ្លី សម្រាប់រស់នៅ និងវិនិយោគយកផលចំណេញ។
លោកបន្តថា “ការរីកចម្រើនវិស័យនេះ ត្រូវការជម្រុញពីវិស័យដទៃទៀត ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ”។ លោកបន្តថា “ការទាក់ទាញលំហូរទុនវិនិយោគពីបរទេស ឲ្យបានកាន់តែច្រើន ក៏នឹងជួយឲ្យវិស័យនេះ មានការរីកចម្រើនឡើងវិញលឿនផងដែរ”៕


រួសរាន់ឡើង! ដើម្បីទទួលបានប្រូម៉ូសិនដ៏ចំណេញខាងលើលោកអ្នកអាចអញ្ជើញមកកាន់ការិយាល័យលក់គ្រប់ទីតាំង របស់ បុរី ប៉េង ហួត ទំនាក់ទំនងមកកាន់សហការីផ្នែកលក់តាមទូរសព្ទលេខ៖ 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ។






លោកបញ្ជាក់ថា “អ្វីដែលជាគំរោងរបស់កម្ពុជា កម្ពុជាត្រូវតែធ្វើ ព្រោះវាស្ថិតនៅលើទឹកដីកម្ពុជា ប្រទេសផ្សេងមានសិទ្ឋ មានអំណាចអី ដែលត្រូវមកត្រួតត្រាលើប្រទេសយើងតទៅទៀតទី១”។ ទី២ បើទន្លេរមេគង្គមិនមានផលប៉ះពាល់អ្វីទេ វានៅដៃទន្លេរបាសាក់”។
លោកស្រីបន្តថា “វាមានសារៈសំខាន់ណាស់ សម្រាប់សេដ្ឋកិច្ច ព្រោះព្រែកជីកនេះកាត់បន្ថយចម្ងាយ ពេលវេលា តម្លៃ និងនិតិវិធីបែបបទនានា”។ លោកស្រីបន្ថែមថា “យើងនឹងងាយស្រួល ក្នុងការដឹកជញ្ជូនទៅកាន់ប្រទេសទី៣ ក្នុងតម្លៃដឹកជញ្ជូនចេញ និងចូលក្នុងតម្លៃសមរម្យ និងមានភាពឆាប់រហ័ស”។
លើសពីនេះ លោកលីម ឡាយហ៊ត អនុប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា ព្រែកជីកហ្វូណន ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សេដ្ឋកិច្ចកម្ពុជា ប្រទេសកម្ពុជា ពឹងផ្អែកយ៉ាងខ្លាំងក្នុងវិស័យកសិកម្ម ឧស្សាហកម្ម ដូច្នេះហេដ្ឋារចនាសម្ព័ន្ឋពិតជាចាំបាច់ខ្លាំង ទាំង ផ្លូវគោក ផ្លូវដែកនិងផ្លូវទឹក ។
លោកបញ្ជាក់ថា សព្វថ្ងៃកសិផលរបស់ប្រជាជនកម្ពុជា ពឹងផ្អែកលើការដឹកជញ្ជូនតាមទ្បាន ថ្លៃដឹកជញ្ជូនខ្ពស់ដែលធ្វើអោយកម្ពុជាពិបាកប្រកួតប្រជែងប្រទេសជិតខាង”។ លោកបន្ថែមថា “ដូច្នេះពេលដែលព្រែកជីកហ្វូណន ដាក់អោយប្រើប្រាស់នោះ នឹងធ្វើអោយថ្លៃដឹកកសិផលកម្ពុជាថោកជាងមុន ហើយអាចនាំចេញផ្ទាល់ទៅកាន់បរទេស ដោយមិនចាំបាច់ពឹកផ្អែកលើប្រទេសជិតខាង”។
លោកបញ្ជាក់បន្តថា “សម្រាប់ជាតិយើងទាំងមូល ដែលមានប្រព័ន្ឋផ្លូវទឹកពីទន្លេរ ដល់សមុទ្រ ជាការបង្កើតឲ្យមានសសៃឈាមសេដ្ឋកិច្ចដ៏ខ្លាំង”។





ស្ថិតនៅក្នុងទំហំផ្ទៃដីប្រមាណ 8,000 ម៉ែត្រការ៉េ ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត នឹងក្លាយជាទីតាំងទាក់ទាញមួយសម្រាប់អ្នកធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ2 ដោយមានការរចនាប្រកបដោយភាពច្នៃប្រឌិត និងសោភ័ណស្រស់ស្អាត ដើម្បីផ្តល់ជូននូវបទពិសោធន៍ ទិញទំនិញ ការសម្រាកលម្ហែក្នុងបរិស្ថានបែបធម្មជាតិ និងភាពងាយស្រួលសម្រាប់សហគមន៍ជុំវិញ និងអតិថិជនគ្រប់វ័យ ដោយពាំនាំមកនូវសេវាកម្មដ៏សម្បូរបែប និងហាងទំនិញល្បីៗ ក៏ដូចជាទីធ្លាធំទូលាយ សម្រាប់ការរៀបចំកម្មវិធីកម្សាន្តរស់រវើក និងការតាំងពិពណ័ផ្សេងៗ និងមានចំណតគ្រប់គ្រាន់ សម្រាប់យាន្តជំនិះផងដែរ។


លើសពីនេះ លោក Wang បានមានប្រសាសន៍ឱ្យដឹងថា ប្រទេ សចិនបានប្តេជ្ញាចិត្ត ក្នុងការអភិវឌ្ឍន៍ និងធ្វើទំនើបកម្មវិស័យកសិឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជាផងដែរ។