ដោយៈ គង់ ម៉ាលីនណា
ព្រះសីហនុៈ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកគួច ចំរើនបានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការ អគារស៊ីកាងវ័នតា និងផ្សារទំនើបដារុនហ្វា ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
លោកយី ពាវហ៊ួយ (YU BIAOHUI) អគ្គនាយកក្រុមហ៊ុន (DRF-MART FA DAO JIA TRADING) បានស្វាគមន៍ក្នុងពិធីសម្ភោធនាព្រឹកថ្ងៃទី១ កុម្ភៈថា ក្រុមហ៊ុនយើងបានចំណាយពេលប្រហែលជាង១០ខែ សម្រាប់ការសាងសង់ មជ្ឈមណ្ឌលពាណិជ្ជកម្ម ស៊ីកាងវ័នតា និងផ្សារទំនើបដារុនហ្វា ជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ។
សូមថ្លែងអំណរគុណរដ្ឋបាលខេត្ត ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំពាក់ព័ន្ធដទៃទៀតបានផ្ដល់ការជ្រោមជ្រែងគាំទ្រ។ អគារ ស៊ីកាងវ័នដា និងផ្សារទំនើបដារុនហ្វា ប្រែក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ទំនើប រួមមានផ្សារទិញទំនិញ ការសម្រាកលំហែ ការកម្សាន្ត ការបម្រើអាហារ ភេសជ្ជៈ និងសកម្មភាពផ្សេងៗជាច្រើនទៀត។
ក្រុមហ៊ុនប្រកាន់ខ្ជាប់ នូវទស្សនគោលការណ៍អាជីវកម្មពោលគឺ “យកអតិថិជនជាចម្បង សេវាកម្មដ៏ល្អប្រសើរ” បន្តកែលម្អគុណភាពសេវាកម្ម និងបំពេញតម្រូវការរបស់អតិថិជន ផ្តល់ជូននូវទំនិញ និងសេវាកម្មដែលមានគុណភាពខ្ពស់ ទៅកាន់អតិថិជនប្រកបដោយភាពស្មោះត្រង់ វិជ្ជាជីវៈ និងគំនិតច្នៃប្រឌិតថ្មី។
ទន្ទឹមនឹងការយកចិត្តទុកដាក់ លើការការពារបរិស្ថាន សុវត្ថិភាព ការពារអគ្គិភ័យ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដោយមានទំនួលខុសត្រូវខ្ពស់ចូលរួមជួយសង្គមផងដែរ។ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ អាចបង្កើតឱកាសការងារ ជូនប្រជាពលរដ្ឋបានជាង១០០០កន្លែង ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គម និងប្រទេសកម្ពុជា។
លោកគួច ចំរើនបានបញ្ជាក់ថា ការសម្ពោធដាក់ឱ្យដំណើរការអគារស៊ីកាងវ័នតា និងផ្សារទំនើបដារុនហ្វា ជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់របស់វិនិយោគគិន លើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបញ្ជាក់ថា “ការបើកឱ្យដំណើរការអគារ និងផ្សារទំនើបដារុនហ្វា មានសារៈសំខាន់ ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចនៅខេត្ត ឱ្យកាន់តែមានភាពទាក់ទាញរីកចម្រើន ទៅមុខជាលំដាប់ ពិសេសផ្តល់ការងារជូន ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្តោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០។
លោកគួច ចំរើនបានបន្តថា វិស័យទេសចរណ៍ មានតួនាទីក្នុងការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ក៏ដូចជាការគិតគូរដល់គំរូនៃការវិនិយោគថ្មីប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាពកាន់តែប្រសើរ។
លោកបានរម្លឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ក្នុងគោលបំណងដាក់ចេញនូវវិធានការ និងយន្តការដែលមានលក្ខណៈជាកញ្ចប់ប្រទាក់ក្រឡា មុតស្រួច និងសាមញ្ញ។ វិធានការគន្លឹះក្នុងកម្មវិធីពិសេសនេះ មានភាពប្រទាក់ក្រឡាគ្នា ឆ្លើយតបទៅនឹងស្ថានភាព និងតម្រូវការជាក់ស្ដែងចំពោះមុខរបស់ខេត្តព្រះសីហនុ ក្នុងគោលដៅជំរុញការវិនិយោគ ការអភិវឌ្ឍឧស្សាហកម្ម ការស្ដារកំណើនសេដ្ឋកិច្ច និងការបំពេញបន្ថែមលើយុទ្ធសាស្រ្ត និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្តផែនការមេប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
លោកបញ្ជាក់ថា “ខ្ញុំជឿជាក់ថា អស់លោក លោកស្រីនឹងបន្តការផ្សព្វផ្សាយ ផែនការសកម្មភាពអភិវឌ្ឍន៍ និងការវិនិយោគនៅទីនេះ កាន់តែទូលំទូលាយប្រកបដោយសុខដុមរមនា”៕




លោកបន្តថា “ខ្ញុំឃើញនិតិវិធី និងយន្តការនៃការរៀបចំនេះ មានការជម្រុញច្រើន សម្របសម្រួលច្រើន ដើម្បីឲ្យដំណើរការរៀបចំសាងសង់អាគារជាប់គាំងបញ្ចប់ និងដាក់ឲ្យប្រើប្រាស់”។ លោកបន្ថែមថា “ខ្ញុំគិតថា គោលនយោបាយដែលរដ្ឋាភិបាល ដាក់ចេញនេះ ជាការជម្រុញមួយផ្នែកទៀត ដើម្បីឲ្យក្រុងព្រះសីហនុ មានដំណើរការប្រសើរឡើងវិញ”។
ទោះជាយ៉ាងនេះក្តី MBS បានបដិសេធមិនផ្តល់ព័ត៌មានបន្ថែមទេ នៅពេលដែលត្រូវបានសាកសួរ អំពីការកាត់បន្ថយចំនួនបន្ទប់សណ្ឋាគារពី១.០០០បន្ទប់ ដែលបានប្រកាសពីមុន មកនៅត្រឹម៥៨៧បន្ទប់ នាពេលនេះ។
លោកឧកញ៉ា មានសុទិដ្ឋិនិយមថា “ការវិនិយោគអចលនទ្រព្យនៅពេលនេះ នឹងទទួលបានផលចំណេញ នៅរយៈពេលមិនលើសពី៧ឆ្នាំក្រោយនោះទេ”។
លោកលើកឡើងថា ស្ថានភាពអចលនទ្រព្យបច្ចុប្បន្ន ត្រូវរង់ចាំពេលវេលា ជាពិសេសផ្នែកផ្ទះល្វែង វិឡា ខុនដូ អគារពាណិជ្ជកម្ម អគារការិយាល័យ ផ្សារទំនើប គឺត្រូវការពេល១ឆ្នាំ ២ឆ្នាំ ឬ៣ឆ្នាំ ដើម្បីស្រូបទាញទីផ្សារ ពោលគឺអាស្រ័យលើស្ថានភាពជាក់ស្តែង នៃសេដ្ឋកិច្ចកម្ពុជា និងសមត្ថភាពអ្នកពាក់ព័ន្ធ រួមមាន ពលរដ្ឋ អាជីវករ សហគ្រិន និងពាណិជ្ជកម្មធុនតូច និងមធ្យម ជាដើម។
លើសពីនេះទៀតលោកមើលឃើញថា ការអភិវឌ្ឍដីឡូតិ៍ កែប្រែពីដីកសិកម្ម ទៅដីលំនៅឋាន ដែលមិនមានការត្រួតពិនិត្យច្បាស់លាស់ នាំឱ្យអ្នកទិញពិបាកនឹងរកផលចំណេញមកវិញ។ ជាមួយគ្នានេះ វិបត្តិរំហូរសាច់ប្រាក់បរទេស បានធ្វើឱ្យចរន្តនៃការទិញលក់មានការថមថយ។




សហភាពអឺរ៉ុប(EU)ពឹងផ្អែកខ្លាំងណាស់ ទៅលើការដោះដូរពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ ដូច្នេះប្រសិនបើលោក ដូណាល់ត្រាំ វិលត្រឡប់ទៅសេតវិមានម្តងទៀត នោះ EU អាចប្រឈមមុខនឹងការបង់ពន្ធថ្មី នៅពេលនាំចេញទំនិញទៅកាន់ទីផ្សារអាមេរិក។
ជម្លោះនោះបាននាំឱ្យសហរដ្ឋអាមេរិក ដាក់ពន្ធលើដែកថែប និងអាលុយមីញ៉ូមរបស់សហភាពអឺរ៉ុប ខណៈដែលសហភាពអឺរ៉ុបបានឆ្លើយតបវិញ តាមរយៈការដាក់ពន្ធលើទំនិញអាមេរិក ដែលមានតម្លៃ៣ពាន់លានដុល្លារ ដូចជាស្រាវីស្គី ម៉ូតូ និងខោខូវប៊យ។

