US government readies for imminent shutdown

WASHINGTON – The US government has begun to inform workers of an impending shutdown that could see millions of federal employees and military personnel sent home or working without pay, unless Congress reaches a last-ditch deal.

Without an agreement, funding for much of the federal government will expire at midnight on Saturday, threatening disruptions to everything from air travel to some benefit payments, and -– if the shutdown endures –- dealing a further blow to the precarious US economy.

The stand-off has been triggered by a small group of hardline Republicans who have pushed back against short-term funding deals, with Congress in deadlock over calls for deep spending cuts.
Some federal employees have been informed of preparations for a lapse, according to a notice seen by AFP.

A note to staff at the Department of Health and Human Services outlined how it would see “reduced staffing across nearly every division for the duration of the lapse” although many key programs will continue.

The department also updated its contingency plans, adding that “pre-notified employees would be temporarily furloughed,” meaning they are not allowed to work. They would receive retroactive pay after the lapse ends, the note said.Staff at other agencies were understood to have received similar notices.

In a shutdown, hundreds of thousands of federal workers would be furloughed without pay, and members of the military and other employees who are deemed to be essential would continue working without a paycheck.

Certain benefits like Social Security checks would not be hit, but workers who go unpaid could eventually stop showing up, impacting sectors like air travel.Source: AFP

Thai Airways គ្រោងផ្តោតលើគោលដៅទេសចរណ៍ពេញនិយមនានាដើម្បីបង្កើនការក្ដោបក្ដាប់ចំណែកទីផ្សារ

តែម សុខុម

បាងកក: ក្រុមហ៊ុនអាកាសចរណ៍ Thai International Airways Plc (THAI) មានគោលដៅដណ្ដើមយក៤០%នៃចំណែកទីផ្សារថៃ បន្ទាប់ពីច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុន “Thai Smile” ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួន។

ក្រុមហ៊ុននេះក៏គ្រោងពង្រីកផ្លូវហោះហើររបស់ខ្លួនផងដែរ ជាពិសេសទៅកាន់គោលដៅពេញនិយមនៅក្នុងប្រទេសជប៉ុន ហើយរំពឹងថា ជើងហោះហើរក្នុងរដូវរងានឹងកើនឡើង។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៩ ខែកញ្ញា។

លោក Chai Eamsiri នាយកប្រតិបត្តិក្រុមហ៊ុន Thai International Airways Plc លើកឡើងថា ក្រុមហ៊ុននេះគ្រោងនឹងចូលទីផ្សារហ៊ុនឡើងវិញក្នុងត្រីមាសសារពើពន្ធបន្ទាប់ ខណៈកំពុងគូសវាសគោលដៅអាជីវកម្មក្រោយការរៀបចំរចនាសម្ព័ន្ធឡើងវិញ។

បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ Thai Airways កំពុងរៀបចំរចនាសម្ព័ន្ធបុត្រសម្ព័ន្ធរបស់ខ្លួនឡើងវិញ ដោយបានច្របាច់បញ្ចូលគ្នាជាមួយជើងហោះហើរ និងផ្លូវហោះហើររបស់ក្រុមហ៊ុន Thai Smile។ ការច្របាច់បញ្ចូលគ្នានេះរំពឹងថានឹងបញ្ចប់ទាំងស្រុងនៅត្រឹមខែមករា ដើមឆ្នាំ២០២៤។

កិច្ចខិតខំប្រឹងប្រែងទាំងនេះនឹងជំរុញឱ្យចំនួនយន្តហោះរបស់ក្រុមហ៊ុន Thai Airways កើនឡើងពីចំនួនបច្ចុប្បន្ន៤៥គ្រឿងឈានដល់៧៦គ្រឿងជាមួយនឹងការទិញយន្តហោះ១១គ្រឿងបន្ថែមទៀត។

ក្រៅពីការបង្កើនការក្ដោបក្ដាប់ចំណែកទីផ្សារថៃ ក្រុមហ៊ុន Thai International Airways Plc ក៏ផ្តោតលើផ្លូវហោះហើរពេញនិយមនានាផងដែរ ជាពិសេសប្រទេសជប៉ុន ដែលជាគោលដៅកំពូលសម្រាប់អ្នកធ្វើដំណើរថៃ។

ក្រុមហ៊ុនអាកាសចរណ៍នេះរំពឹងថានឹងទទួលបានកំណើនតម្រូវការពីអ្នកធ្វើដំណើរជប៉ុន មកកាន់ប្រទេសថៃ បន្ទាប់ពីរដ្ឋាភិបាលជប៉ុន បានលើកទឹកចិត្តឱ្យពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅក្រៅប្រទេស។

ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ជឿជាក់ថា ផលិតផល និងសេវាកម្មដ៏ទូលំទូលាយរបស់ខ្លួននឹងបំពេញតម្រូវការរបស់អ្នកដំណើរជប៉ុន។

បណ្តាញផ្លូវហោះហើរដ៏ធំទូលាយរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ គ្របដណ្តប់គោលដៅជាច្រើនក្នុងប្រទេសជប៉ុន រួមទាំងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ឥណ្ឌា និងអឺរ៉ុប ផងដែរ។ គេរំពឹងថា នៅឆ្នាំ២០២៤ ចំនួនអ្នកធ្វើដំណើរជប៉ុន មកកាន់ប្រទេសថៃ នឹងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់៕ The Nation៕

ស្ថាប័ន​ចំនួន​៣​ បាន​ចុះ​អនុស្សរណៈ​ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ពន្ធដារ​គណនេយ្យ​ហិរញ្ញវត្ថុ​និង​អាជីវកម្ម​ស្តង់ដារ

ភ្នំពេញ​ ៖​ ស្ថាប័ន​សំខាន់ៗ​ចំនួន​៣ មាន​សមាគម​សហព័ន្ធ​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ​កម្ពុជា​(CTAFA) វិទ្យាស្ថាន​ស៊ី​អ៊ី​អូ​(CEO)​និង​សមាគម​អគ្គនាយក​ហិរញ្ញវត្ថុ​កម្ពុជា (CFO) បាន​ចុះ​អនុស្សរណៈ​MoU​ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ពន្ធដារ គណនេយ្យ​ហិរញ្ញវត្ថុ​និង​អាជីវកម្ម​ស្តង់ដារ​នៅ​កម្ពុជា​។​

ពិធី​ចុះហត្ថលេខា​MoU ត្រីភាគី​ដ៏​សំខាន់​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២៣​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា រាជធានី​ភ្នំពេញ ស្រប​ពេលដែល​សមាគម​សហព័ន្ធ​ភ្នាក់ងារ​សេវាកម្ម​ពន្ដារ​កម្ពុជា​(CTAFA)​បាន​បើកសម្ពោធ​ជា​ផ្លូវការ​របស់ខ្លួន​។ លោក អ៊ុំ សា​រ៉ាវុធ ប្រធាន​សមាគម​សហព័ន្ធ​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ​កម្ពុជា​បាន​ថ្លែងថា​៖ អនុស្សរណៈ​យោគយល់​ត្រីភាគី​នេះ​មាន​គោលបំណង​ដើម្បី​ជួយ​ដល់​ម្ចាស់​អាជីវកម្ម​ឱ្យបាន​យល់​អំពី​កាតព្វកិច្ច​និង​ច្បាប់​ពន្ធ​ដែល​ពួកគាត់​ត្រូវអនុវត្ត​និង​យល់ដឹង​ពី​ច្បាប់​ដែលមាន​ជា​ធរមាន​។​លោក​បាន​បន្តថា​៖«MoU​នេះ​នឹង​ជួយ​ម្ចាស់​អាជីវកម្ម​ឲ្យ​រកស៊ី​មានការ​រីកចម្រើន និង​អាជីវកម្ម​តាម​ស្តង់ដារ​និង​ទទួលបាន​ចំណេះដឹង​ផ្នែក​អាជីវកម្ម ការគ្រប់គ្រង​អាជីវកម្ម​ព្រមទាំង​យល់ដឹង​ពី​បញ្ហា​ពន្ធដារ ពី​ហានិភ័យ​នៃ​ពន្ធដារ និង​ច្បាប់​ជា​ធរមាន ជាពិសេស​ជួយ​ម្ចាស់​អាជីវកម្ម​ឱ្យ​យល់ដឹង​អំពី​គណនេយ្យ​ក៏ដូចជា​គណនេយ្យ​ហិរញ្ញវត្ថុ​ច្បាស់លាស់​»​។​លោក អ៊ុំ សា​រ៉ាវុធ បាន​បញ្ជាក់​ថា ​៖ សមាគម​សហព័ន្ធ​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ​កម្ពុជា​ជួយ​ទៅលើ​បញ្ហា​ពន្ធដារ ចំណែក​ស៊ីអូ​ម៉ា​ស្ទ័​រ​ក្លិប​ផ្ដោតលើ​ការបណ្តុះបណ្តាល​ម្ចាស់​អាជីវកម្ម​ទាក់ទង​ទៅនឹង​ការគ្រប់គ្រង​អាជីវកម្ម ចំណែក​សមាគម​អគ្គនាយក​ហិរញ្ញវត្ថុ​កម្ពុជា​បណ្តុំ​ទៅដោយ​អ្នកជំនាញ​ខាង​គណនេយ្យ​និង​ហិរញ្ញវត្ថុ​។​ស្ថាប័ន​ទាំងបី​នេះ​នឹង​ចាប់ដៃគ្នា​ធ្វើ​យ៉ាងម៉េច​ដើម្បី​ឲ្យ​ម្ចាស់​អាជីវ​កម្មបាន​យល់ដឹង​កាន់តែច្បាស់​ថែមទៀត​អំពី​របរ​រកស៊ី​និង​ការធ្វើ​អាជីវកម្ម​របស់​ពួកគាត់ ទាក់ទង​ទៅនឹង​ផ្លូវច្បាប់​និង​ការគ្រប់គ្រង​អាជីវកម្ម​ឲ្យ​មាន​និរន្តរភាព​។​

​លោក​តឹក វាសនា ប្រធាន​សមាគម​អគ្គនាយក​ហិរញ្ញវត្ថុ​កម្ពុជា​(CFO)​បាន​ថ្លែងថា នៅ​កម្ពុជា​ធនធានមនុស្ស​ផ្នែក​គណនេយ្យ​ហិរញ្ញវត្ថុ​ខ្វះ​ខ្លាំង​។ កម្ពុជា​ត្រូវការ​ធនធាន​លើ​វិស័យនេះ​។ ដូច្នេះ​MoU​ត្រីភាគី​នេះ​គឺ​ប្រមូល​អ្នកជំនាញ​ខាង​វិស័យ​គណនេយ្យ​ហិរញ្ញវត្ថុ ពន្ធដារ​ដើម្បី​ជួយ​បណ្តុះបណ្តាល​ធនធាន​លើ​វិស័យនេះ​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​។​​លោក​បន្ថែម​ថា​ ៖ កន្លងមក​សមាគម​អគ្គនាយក​ហិរញ្ញវត្ថុ​កម្ពុជា​បាន​ជួយ​ម្ចាស់​អាជីវកម្ម​ក៏ដូចជា​និស្សិត រៀន​គណនេយ្យ​ឱ្យ​យល់​ច្បាស់​ពី​បញ្ហា​ការងារ​គណនេយ្យ​និង​ហិរញ្ញវត្ថុ​។​ចំណែក​ស៊ី​អ៊ី​អូ​ម៉ា​ស្ទ័​រ​ក្លិប​ជួយ​បណ្តុះបណ្តាល​បង្វឹក​ម្ចាស់​អាជីវកម្ម ពី​វិធីសាស្ត្រ​គ្រប់គ្រង​អាជីវកម្ម​ជាដើម​ហើយ​សមាគម​សហព័ន្ធ​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ​កម្ពុជា​ជួយ​ទៅលើ​បញ្ហា​ពន្ធដារ​។​ការចុះ​MoU​នៃ​បី​ស្ថាប័ន​នេះ​នឹង​ជួយ​សហការគ្នា​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​បាន​ច្រើន​។

លោក តឹក វាសនា បាន​លើកឡើងថា​៖ មូល​ហេតុដែល​ពន្ធដារ​ពិន័យ​គឺ​ដោយសារ​បញ្ហា​ហិរញ្ញវត្ថុ​មិនបាន​ល្អ​។ ស្ថាប័ន​ទាំងបី​មាន​ជំនាញ​ច្បាស់លាស់​ដូច្នេះ​អាច​នឹង​ជួយ​ដល់​ម្ចាស់​អាជីវកម្ម​អាច​បង់ពន្ធ​បាន​ត្រឹមត្រូវ​ចៀស​ផុតពី​ការពិន័យ​ពី​មន្ត្រី​ពន្ធដារ​។ លោក​គ្រូធំ​បណ្ឌិត អោម សេង​បូរ៉ា ប្រធាន​ក្រុមប្រឹក្សាភិបាល​វិទ្យាស្ថាន​ស៊ី​អ៊ី​អូ​ក៏បាន​ធ្វើ​បទ​បង្ហាញ​និង​គ​ន្លិះ​សំខាន់ៗ​អំពី​ការកសាង​សមត្ថភាព​រៀបចំ​ក្រុមហ៊ុន​ពី​លក្ខណៈ​គ្រួសារ​ទៅ​ស្តង់ដារ​។

ចំណែក​លោក អ៊ំ សា​រ៉ាវុធ ក៏បាន​ចែករម្លែក​នូវ​បទពិសោធ​និង​ចំណេះដឹង​ជាក់​ស្តែងដ​ល់​ម្ចាស់​អាជីវកម្ម​ដែល​បាន​ចូលរួម​អំពី​ច្បាប់​ពន្ធដារ កាតព្វកិច្ច និង​សិទ្ធិ​របស់​អាជីវ​កម្មបទ​ដ្ឋា​ន​គតិយុត្តិ​ផ្សេង​ផ្សេង​ដែល​ម្ចាស់​អាជីវកម្ម​ត្រូវតែមាន​ដើម្បី​ចៀសវាង​បញ្ហា​ពិន័យ​ពី​ពន្ធដារ​ដូចជា​ការខ្វះ​អាជ្ញាប័ណ្ណ​ការ​មិនទាន់​ស្របច្បាប់ ការប្រកាស​ពន្ធ​ខុស​ការ​ធ្វើ​របាយការណ៍​ហិរញ្ញវត្ថុ​មិនបាន​ត្រឹមត្រូវ​ជាដើម​។

ពាក់ព័ន្ធ​នឹង​ការ​បង្កើត​សមាគម​សហព័ន្ធ​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ​កម្ពុជា​(CTAFA)​នេះ​ឡើង លោក អ៊ំ សា​រ៉ាវុធ បាន​លើកឡើង​ថា គឺ​ដោយសារ​មើល​ឃើញ​អ្នក​រកស៊ី​នៅ​ស្រុក​ខ្មែរ​ខ្លះ​អត់​ទាន់​បាន​យល់ដឹង​ច្បាស់​ពី​បញ្ហា​ពន្ធដារ ច្បាប់​ពន្ធដារ​ដែល​ធ្វើ​ឲ្យ​ពួកគាត់​ប្រឈម​នឹង​បញ្ហា​ជាច្រើន​។ ដូច្នេះ​ការបង្កើត​សមាគម​នេះ​ឡើង​គឺ​ដើម្បី​ជួយ​ម្ចាស់​អាជីវកម្ម​ឱ្យ​យល់ដឹង​ពី​ពន្ធដារ​គណនេយ្យ​ហិរញ្ញវត្ថុ​និង​ផ្តល់​ប្រឹក្សា​យោបល់​បង្រៀន​ឲ្យ​យល់​ពី​អាជីវកម្ម​ដែល​កំពុង​រកស៊ី​ថា​តើ​មាន​ពន្ធ​អ្វីខ្លះ​ដែល​ពួកគាត់​ត្រូវ​បង់ និង​ផ្តល់​ដំណោះស្រាយ​ផ្សេងៗ​ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់​។គួរ​ជម្រាប​ថា សមាគម​សហព័ន្ធ​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ​កម្ពុជា​(CAMBODIA TAXAGENT FEDERATION ASSOCIATION) ហៅ​កាត់​ថា CTAFA បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​នៅ​ក្រសួងមហាផ្ទៃ​តាមរយៈ​ប្រកា​សលេខ ៥៩៩៦​ប្រក​ចុះ​ថ្ងៃទី​០១ ​ខែវិច្ឆិកា​ ឆ្នាំ​២០២២​។ បាន​បំពេញ​កាតព្វកិច្ច​ចុះបញ្ជី​សារពើពន្ធ​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​តាមរយៈ​លិខិត​លេខ​៣០០៧៣​អព​ដ​ចុះ​ថ្ងៃទី​១៣ ​ខែធ្នូ ​ឆ្នាំ២០២២​។ សមាគម​មាន​អាសយដ្ឋាន​នៅផ្ទះ​លេខ​C៤៦​និង​C៤៨ មហាវិថី​សហព័ន្ធ​រុស្ស៊ី ភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​។

លោក អ៊ុំ សា​រ៉ាវុធ បាន​មានប្រសាសន៍ថា សមាគម​នេះ​គឺ​មិនមែនជា​ស្ថាប័ន​ស្វែងរក​ប្រាក់កម្រៃ​នោះទេ​។​ ប៉ុន្តែ​យើង​មាន​ចក្ខុវិស័យ​ដ៏​ជ្រាលជ្រៅ​គឺ​ចង់ឃើញ​ការអនុវត្ត​ច្បាប់​ពន្ធ​រវាង​រដ្ឋបាល​សារពើពន្ធ​និង​ធុរកិច្ច​ជន​មាន​តម្លាភាព ដើម្បី​ជួយ​ជ្រោមជ្រែង​សេដ្ឋកិច្ចជាតិ​ឲ្យ​រឹងមាំ​។​សមាគម​មាន​បេសកកម្ម​ចូលរួម​សហការ​ល្អជា​មួយ​រាជរដ្ឋាភិបាល​ក្នុងការ​ផ្សព្វផ្សាយ​អប់រំ​និង​ការបណ្តុះបណ្តាល​ច្បាប់​សារពើពន្ធ​តាមរយៈ​សិក្ខាសាលា​និង​វគ្គប​ណ្តុ​បណ្ដាល​នៅក្នុង​ប្រទេស​និង​ក្រៅប្រទេស​។ចងក្រង​ជា​បណ្តាញ​និង​ជា​សំឡេង​តែមួយ​ងាយស្រួល​ក្នុងការ​ចូលរួម​លើកកម្ពស់​ការអនុវត្ត​កាតព្វកិច្ច​សារពើពន្ធ​របស់​ធុរកិច្ច​ជន​ឱ្យបាន​ត្រឹមត្រូវ​និង​អនុលោម​ទៅតាម​ច្បាប់​។ លើសពីនោះ​គឺ​ចូលរួម​សហការ​ជំរុញ​ឱ្យមាន​វប្បធម៌​ចូលរួម​បង់ពន្ធ​ជូន​រដ្ឋ​ធ្វើឱ្យ​សេដ្ឋកិច្ច​ជា​រីកចម្រើន​ឆាប់រហ័ស​និង​ចូលរួមចំណែក​ជួយ​ដល់​ការងារ​សង្គម​និង​សប្បុរសធម៌​៕

អត្រាប្រាក់កម្ចីទិញផ្ទះនៅអាមេរិក កើនឡើងដល់៧,៣១%ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងពល២៣ឆ្នាំ

តែម សុខុម

វ៉ាស៊ីនតោន: អត្រាការប្រាក់កម្ចីទិញផ្ទះនៅសហរដ្ឋអាមេរិក ក្នុងសប្ដាហ៍នេះបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជិត២៣ឆ្នាំមកនេះ ខណៈសម្ពាធអតិផរណានៅតែបន្តកើតមាន។

យោងតាមទិន្នន័យពីសាជីវកម្មកម្ចីលំនៅឋានសហព័ន្ធ Freddie Mac ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា បង្ហាញថា អត្រាការប្រាក់កម្ចីទិញផ្ទះក្នុងអត្រាថេររយៈពេល៣០ជាមធ្យមស្ថិតក្នុងរង្វង់៧,៣១% ដោយបានកើនឡើងពី៧,១៩%កាលពីសប្ដាហ៍មុន។ កាលពីមួយឆ្នាំមុន អត្រាការប្រាក់ថេររយៈពេល៣០ឆ្នាំស្ថិតក្នុងរង្វង់៦,៧០%។

អត្រាការកម្ចីទិញផ្ទះជាមធ្យមគឺផ្អែកលើការដាក់ពាក្យស្នើកម្ចីទិញផ្ទះដែលសាជីវកម្ម Freddie Mac ទទួលបានពីស្ថាប័នផ្តល់ប្រាក់កម្ចីរាប់ពាន់នាក់នៅទូទាំងសហរដ្ឋអាមេរិក។ ការស្ទង់មតិនេះរួមបញ្ចូលតែអ្នកខ្ចីដែលបង់ប្រាក់ដើមមុន២០% និងដែលមានប្រវត្តិខ្ចីល្អប៉ុណ្ណោះ។

អត្រាការប្រាក់កម្ចីទិញផ្ទះបានកើនឡើងខ្លាំង អំឡុងយុទ្ធនាការទប់អតិផរណាជាប្រវត្តិសាស្ត្ររបស់ធនាគារកណ្ដាលអាមេរិក (Federal Reserve) ហើយខណៈសម្រេចបានវឌ្ឍនភាពជាច្រើនចាប់តាំងពីខែមិថុនា ឆ្នាំ២០២២ ជាពេលដែលអតិផរណាហក់ឡើងដល់៩,១% ក្រុមមន្ត្រីធនាគារកណ្ដាលអាមេរិក និយាយថា ការដំឡើងអត្រាការប្រាក់អាចនៅមានទៀត។

សន្ទស្សន៍ចំណាយផ្ទាល់ខ្លួន (Personal Consumption Expenditures Index) ជារង្វាស់អតិផរណាដែលធនាគារកណ្ដាលអាមេរិក ចូលចិត្តប្រើ ស្ថិតក្នុងរង្វង់៤,២%នាពេលបច្ចុប្បន្នដែលច្រើនជាងទ្វេដងបើធៀបនឹងគោលដៅ២%របស់ធនាគារកណ្ដាលអាមេរិក៕ CNN៕

AIIB signs 43 mln USD financing agreement to boost livestock health in Cambodia

The Asian Infrastructure Investment Bank (AIIB) has signed up to provide 43 million U.S. dollars to Cambodia for a cross-border livestock health and value chain infrastructure improvement project, according to Cambodia’s Ministry of Economy and Finance on Thursday.

Pen Thirong, undersecretary of state at the Cambodian Ministry of Economy and Finance, signed the cooperation financing agreement with an AIIB representative on Tuesday on the sidelines of the eighth annual meeting of the AIIB’s board of governors in Sharm El-Sheikh, Egypt, said the ministry.

The financing package included 33 million dollars in concessional financing from the AIIB and 10 million dollars in grant from the Pandemic Prevention, Preparedness and Response Facility Trust Fund, it added.

The project aims to improve the production and raising of animals with quality and hygiene, strengthen the safety and health of animals and human, and prevent and control infectious diseases, it said.

It will also promote cross-border animal trade among the countries of the Greater Mekong Subregion, it said, adding that the project will be carried out in Phnom Penh and the provinces of Kampong Cham, odder Meanchey, Prey Veng, Siem Reap, and Takeo.

Thirong said the cross-border livestock health and value chain infrastructure improvement project was the third financing project provided by the AIIB to the Southeast Asian country since 2020.

“Cooperation financing provided by the AIIB to Cambodia has been making significant contributions to the development of physical infrastructure and the recovery of the Cambodian economy from the impact of the COVID-19 pandemic,” he said. Source: Xinhua

Srettha and Cambodian PM target big jump in bilateral trade

Thailand and Cambodia will boost bilateral trade to US$15 billion (550 billion baht) per year by 2025, it was agreed during Prime Minister Srettha Thavisin’s one-day official visit on Thursday.

The Thai leader arrived in Phnom Penh on Thursday morning on his first official bilateral visit to any country. It was his second overseas trip as prime minister after attending the United Nations General Assembly in New York last week. In Phnom Penh, Srettha was welcomed by his Cambodian counterpart, Hun Manet, at the Peace Palace – the principal workplace of the prime minister of Cambodia.

Hun Manet is the son of long-time leader Hun Sen. Both Srettha and Hun Manet became prime minister on the same day late last month.Both sides agreed to increase bilateral trade to $15 billion within two years whilej upgrading border checkpoints and rail links for cargo trains.

Bilateral trade was worth $4.67 billion in 2022, having increased every year since 2015, when bilateral trade amounted to $1.83 billion.

The two leaders held bilateral meetings aimed at deepening the direction of action to further deepen and expand cooperation in all areas of mutual benefit within the bilateral and multilateral frameworks, said a statement from the Cambodian Ministry of Foreign Affairs and International Cooperation.

It said Srettha’s visit to Cambodia would “further strengthen the traditional bonds of friendship and elevate multifaceted cooperation between the two nations”.

“The visit is expected to deliver mutual benefits to the peoples of both nations and contribute to the promotion of peace, stability, and prosperity within the Asean community and beyond,” said the ministry.

During their meeting at the Peace Palace, the two prime ministers also attended a handover ceremony of the Transit and Reception Centre for Victims of Trafficking and Other Vulnerable Groups, which is located in Poipet, a Cambodian city bordering Thailand.The centre is a bilateral initiative, according to the Cambodian foreign ministry.

PM Srettha was also scheduled to pay a courtesy call on senior Cambodian politicians, including Hun Sen, who is chairman of King Norodom Sihamoni’s Personal Advisory Council, Say Chhum, the acting head of state and president of the Senate, and Khuon Sudary, president of the National Assembly, the Khmer Times reported on Thursday.

The Thai leader also laid a wreath at the Independence Monument and paid his respects to the statue of Cambodia’s late King Norodom Sihanouk at the Royal Palace.Source: The Nation

កម្ពុជា និងប្រទេសសមាជិកអាស៊ានចុះកិច្ចព្រមព្រៀងជាមួយចិនប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងទាក់ទងនឹងល្បែងស៊ីសង

ដោយៈ តែម សុខុម

វៀងចន្ទន៍: ប្រទេសសមាជិកអាស៊ានចំនួន៦ រួមមាន កម្ពុជា ថៃ ឡាវ វៀតណាម ហ្វីលីពីន និងម៉ាឡេស៊ី ជាមួយប្រទេសចិន បានប្រកាសផែនការសកម្មភាពមួយ កាលពីថ្ងៃអង្គារ ទី២៦ ខែកញ្ញា ដើម្បីរូមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលទាក់ទងនឹងល្បែងស៊ីសងនៅក្នុងតំបន់។

គំរោង​នេះ បានទទួលការគាំទ្រពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC)។

អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា ក្រុមឧក្រិដ្ឋជនដែលមានការចាត់តាំង បានងាកមកធ្វើប្រតិបត្តិការកាស៊ីណូ និងប្រតិបត្តិការឆបោក ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងប្រទេសមីយ៉ាន់ម៉ា ឡាវ និងកម្ពុជា ហើយថា តំបន់សេដ្ឋកិច្ចពិសេស (SEZ) នានាផ្តល់ហេដ្ឋារចនាសម្ព័ន្ធ អំណោយផលសម្រាប់ក្រុមឧក្រិដ្ឋជនទាំងនេះ ដឹកជញ្ជូនជនរងគ្រោះពីប្រទេសផ្សេងៗ ហើយឃុំឃាំងពួកគេទុកជាចំណាប់ខ្មាំង។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា។

ក្រៅពីរងការចោទប្រកាន់ ពីបទជួញដូរមនុស្ស ក្រុមឧក្រិដ្ឋជនទាំងនេះ ក៏ជាអ្នកទទួលខុសត្រូវ ចំពោះអំពើឆបោកតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ ដោយពួកគេចូលរួម ក្នុងសកម្មភាពខុសច្បាប់ជាច្រើនរួមមានការលាងលុយកខ្វក់ ការរត់ពន្ធគ្រឿងញៀន ការជួញដូរសត្វព្រៃ និងពេស្យាចារកុមារជាដើម។

កិច្ចព្រមព្រៀងនេះបញ្ជាក់ថា មនុស្សរាប់ពាន់ម៉ឺននាក់មកពីទូទាំងអាស៊ី និងជុំវិញពិភពលោកដែលចាញ់ល្បូងគេថា នឹងទទួលបានឱកាសការងារ ដែលមានប្រាក់ខែខ្ពស់ ត្រូវបានគេជួញដូរឱ្យធ្វើការនៅតាមកាស៊ីណូ និងកន្លែងប្រព្រឹត្តអំពើឆបោកផ្សេងៗទៀត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន សេចក្តីណែនាំថ្មីៗនៃកិច្ចព្រមព្រៀងនេះ មានគោលដៅជំរុញការស៊ើបអង្កេតស្របគ្នា ឬ រួមគ្នាលើករណីឧក្រិដ្ឋកម្មឆ្លងដែន បង្កើនការកំណត់អត្តសញ្ញាណជនរងគ្រោះនៃការជួញដូរ និងពង្រឹងយន្តការដើម្បីការពារ ជួយ និងធ្វើមាតុភូមិនិវត្តជនរងគ្រោះ ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ។

បណ្ដាប្រទេស ដែលបានចុះកិច្ចព្រមព្រៀងនេះ ក៏នឹង “ពិនិត្យឡើងវិញ និងពង្រឹងក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិដែលគ្រប់គ្រងអាជ្ញាប័ណ្ណ ដែលផ្ដល់សម្រាប់ឧស្សាហកម្មកម្សាន្ត ដូចជា កាស៊ីណូ ហ្គេម និងការភ្នាល់តាមអ៊ីនធឺណិត” ផងដែរ។

បន្ថែមពីលើនេះ ប្រទេសទាំងនេះ បានប្តេជ្ញាបង្កើតប្រព័ន្ធត្រួតពិនិត្យប្រវត្តិ របស់អ្នកវិនិយោគលើកាស៊ីណូ រួមទាំង Platform អនឡាញ និងប្រតិបត្តិការកន្លែងបន្លំ នៅតាមតំបន់សេដ្ឋកិច្ចពិសេសថា តើពួកគេមានទំនាក់ទំនង ជាមួយឧក្រិដ្ឋជន ដែលមានការចាត់តាំងដែរឬទេ៕ Laotian Times៕

តោះងាកមកស្គាល់ជើងហោះហើរលើផ្លូវអាកាសអន្តរជាតិតម្លៃថោកបំផុតទាំង១០នៅតំបន់អាស៊ីប៉ាស៊ីហ្វិក

ដោយ: គង់ លាងហួរ

អន្តរជាតិ: ផ្លូវហោះហើរអន្តរជាតិ ដែលតភ្ជាប់រវាងទីក្រុងដេលី និងទីក្រុងឌូបៃ បានជាប់ឈ្មោះជាជើងហោះហើរ ដែលមានតម្លៃថោកបំផុតទី១ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយសំបុត្រយន្តហោះមានតម្លៃចាប់ពី៩០ដុល្លារអាមេរិក។ នេះបើយោងតាមការស្ទង់មតិរបស់ភ្នាក់ងារទេសចរណ៍ Agoda។

ផ្លូវហោះហើរអន្តរជាតិ ដែលមានតម្លៃថោកជាងគេបំផុតទី២ គឺជើងហោះហើរតភ្ជាប់ទីក្រុងPerth (PER) និងទីក្រុងកូឡាឡាំពួរ ខណៈផ្លូវហោះហើរ ដែលមានតម្លៃថោកបំផុតទី៣ គឺជើងហោះហើរតភ្ជាប់រវាងទីក្រុងបាលី និងទីក្រុង Adelaide ប្រទេសអូស្ត្រាលី។

ផ្លូវហោះហើរថោកបំផុតទី៤ គឺជើងហោះហើរតភ្ជាប់រវាងទីក្រុងម៉ានីល និងទីក្រុងPerth ប្រទេសអូស្ត្រាលី បន្ទាប់មកគឺជើងហោះហើររវាងទីក្រុងហូជីមិញ និងទីក្រុងមែលប៊ន។

ជើងហោះហើរថោកបំផុតទី៦ តភ្ជាប់រវាងទីក្រុងកូឡាឡាំពួរ និងទីក្រុងស៊ីដនី។ ទី៧ គឺជើងហោះហើររវាងទីក្រុងសេអ៊ូល និងទីក្រុងមែល​ប៊ន។ចំណែក ផ្លូវអាកាសដែលមានតម្លៃថោកបំផុត ទី៨ គឺជើងហោះហើររវាងទីក្រុងបាងកក និងទីក្រុងមែលប៊ន។ ទី៩ គឺជើងហោះហើររវាងទីក្រុងតូក្យូ និងទីក្រុងស៊ីដនី និងទី១០ គឺជើងហោះហើរតៃប៉ិ និងទីក្រុងPerth។

ការស្ទង់មតិរបស់ទីភ្នាក់ងារទេសចរណ៍ Agoda បានធ្វើឡើង ដោយផ្អែកលើការកក់ជើងហោះហើរ ពិតប្រាកដនៅលើគេហទំព័ររបស់ខ្លួន ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៤ ខែសីហា សម្រាប់ជើងហោះហើរចេញដំណើរក្នុងខែកញ្ញា និងខែតុលាឆ្នាំ២០២៣នេះ៕

មុននឹង​សម្រេចចិត្ត​វិនិយោគក្នុងវិស័យមូលបត្រ គួរសិក្សាពីចំណុចអ្វីខ្លះ ដើម្បីជៀសវាងពីការបោកប្រាស់?

​អនុលោម​តាម​ព្រះរាជក្រម​លេខ នស​/​រកម​/១០០៧/០២៨ ចុះ​ថ្ងៃទី​ ១៩ ខែតុលា ឆ្នាំ ​២០០៧ ដែល​ប្រកាស​ឱ្យប្រើ​ច្បាប់​ស្តីពី​ការបោះ​ផ្សាយ និង​ការ​ជួញដូរ​មូល​ប​ត្រ​មហាជន និង​ព្រះរាជ​ក្រម​លេខ​នស​/​រកម​/០១២១/០០៣​ ចុះ​ថ្ងៃទី ​១៦ ខែមករា ឆ្នាំ ​២០២១ ដែល​ប្រកាស​ឱ្យប្រើ​ច្បាប់​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​បា​នប​ញ្ញ​តិ្ត​បង្កើត​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា (​ន​.​ម​.​ក​.) ដោយ​ផ្តល់​មុខងារ​ក្នុងការ​គ្រប់គ្រង​ត្រួតពិនិត្យ និង​អភិវឌ្ឍ​វិស័យ​មូល​ប​ត្រ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

ក្នុងពេល​ថ្មីៗ​នេះ ន​.​ម​.​ក​. ​បាន​ពិនិត្យឃើញ​មាន​ជន​ទុច្ចរិត​មួយចំនួន​បាន និង​កំពុង​បន្ត​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក និង​បណ្តាញ​តេ​ឡេ​ក្រាម​ក្នុង​គោល​​បំណង​កៀរគរ​សាធារណជន​ឱ្យ​ដាក់​ប្រាក់​ដើម្បី​ចូល​ជា​សមាជិក ឬ​ចូលរួម​វិនិយោគ​នៅក្នុង​គម្រោង​វិនិយោគ​ផ្សេងៗ ដោយ​សន្យាថា​ នឹង​ផ្តល់ប្រាក់​ចំណេញ​ខ្ពស់ ជាមួយនឹង​ហានិភ័យ​យ៉ាង​ទាប​បំផុត​ទៅឱ្យ​អ្នក​ដាក់​ប្រាក់ ឬ​អ្នកវិនិយោគ ដែល​ផ្ទុយស្រឡះ​ពី​ទ្រឹស្តី​វិនិយោគ ដែល​បាន​កំណត់ថា «​ប្រាក់​ចំណេញ​កាន់តែច្រើន ហានិភ័យ​កាន់តែ​ខ្ពស់​»​។​

​ការប្រមូលប្រាក់​ពី​សាធារណជន យកទៅ​វិនិយោគ​លើ​គម្រោង​វិនិយោគ​ណាមួយ​ជាក់លាក់ និង​ច្បាស់លាស់​ហើយ​ប្រាក់ចំណេញ​ពី​គម្រោង​វិ​និ​យោគ​នេះ​បែង​ចែកជូន​អ្នក​ដាក់​ប្រាក់​វិនិយោគ​វិញ​ គឺជា​គម្រោង​វិនិយោគ​រួម​ដែលជា​ប្រភេទ​មួយ​នៃ​មូល​ប​ត្រ ដោយ​ត្រូវតែ​ទទួលបាន​អាជ្ញាប័ណ្ណ​ជាមុន​ពី ​ន​.​ម​.​ក​.​។ ដោយឡែក​ការប្រមូលប្រាក់​ពី​សាធារណជន​ដោយ​អះអាងថា​ ជាការដាក់ទុន​វិនិយោគ ជាមួយនឹង​ការសន្យា​ថា​នឹង​ផ្តល់​ប្រាក់ចំណេញ និង ​/ឬ​ផលប្រយោជន៍​មកវិញ​ក្នុង​អត្រា​ខ្ពស់​ខុសពី​ធម្មតា តែ​មិនបាន​បញ្ជាក់ថា ​នឹង​យកប្រាក់​ដែល​ប្រមូលបាន​ទៅ​វិ​និ​យោគ​លើ​គម្រោង​ណាមួយ​ច្បាស់​​លាស់ ឬ​ពិតប្រាកដ​នោះ គឺ​មិនអាច​ត្រូវ​ចាត់ទុកថា​ ជា​គម្រោង​វិនិយោគ​ពិត​​ប្រាកដ​នោះទេ ប៉ុន្តែ​នេះ​គឺជា​សញ្ញា​បង្ហាញថា ជា​គម្រោង​វិនិយោគ​បោក​​ប្រាស់​ទៅវិញ​។ជាក់ស្ដែង​នាពេល​កន្លងមក ដូច​ករណី Telexfree, EBC និង Enarita សុទ្ធតែជា​គម្រោង​វិនិយោគ​ឆបោក​ដោយបាន​កៀរគរ​ឱ្យ​សាធារណជន​ដាក់​ប្រាក់​ចូល​ជាស​មា​ជិ​ក និង​/​ឬ​វិនិយោគ ដោយ​ផ្តល់នូវ​ប្រាក់ចំណេញ​ខ្ពស់ ព្រមទាំង​ផ្តល់​រង្វាន់​សម្រាប់​ការណែនាំ​អតិថិជន​ថ្មីៗ​បន្ថែម​ផងដែរ ដែល​ការពិត​មិនមាន​គម្រោង​វិនិយោគ​ទេ ដោយ​គ្រាន់តែ​ជាការ​​ប្រមូលប្រាក់​ពី​អ្នកវិនិយោគ​ថ្មី ​ដើម្បី​បែងចែក​ទៅឱ្យ​អ្នកវិនិយោគ​មុនៗ តាម​ការសន្យា ហើយ​គម្រោង​នេះ​នឹង​ដួលរលំ នៅពេលដែល​ពុំមាន​អ្នក​ដាក់​ប្រាក់​ថ្មី​បន្តទៀត ហើយ​សមាជិក​ដែល​បានដាក់​ប្រាក់​នឹង​ក្លាយជា​ជនរងគ្រោះ​ដោយ​ប្រឈម​នឹង​ការបាត់បង់​ប្រាក់​របស់​ខ្លួន​ទាំងស្រុង​តែម្តង​។

ដូចនេះ ក្នុងទិសដៅ​ការពារ​ទ្រព្យ​សម្បត្តិ និង​ផលប្រយោជន៍​សាធារណ​ជន ជាពិសេស​ដើម្បី​ជៀស​ពី​ការ​​បោកប្រាស់​របស់​ជនខិលខូច​ក្រោម រូបភាព​ផ្សេងៗ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ទំនុកចិត្ត​របស់​សាធារណជន​លើ​អាជីវ​កម្ម​គម្រោង​វិនិយោគ​រួម ន​.​ម​.​ក​. បានអនុម័ត​ដាក់ឱ្យ​ប្រើប្រាស់​ប្រកាស​ស្តីពី ការបោះ​ផ្សាយ​លក់​ឯក​តា​មូលនិធិ​នៃ​គម្រោង​វិនិយោគ​រួម​។​

​ដើម្បី​ការពារ​ខ្លួន​ពី​គម្រោង​ខុសច្បាប់​មុននឹង​សម្រេចចិត្ត​វិនិយោគ​ក្នុង​គម្រោង​ណាមួយ សូម​ពិនិត្យ និង​ស្វែងយល់​ពី​ចំណុច​សំខាន់ៗ ដូច​ខាងក្រោម​៖
១. ​សិក្សា​ស្វែងយល់​អំពី​ប្រវត្តិ​របស់​ក្រុមហ៊ុន ឬ​បុគ្គល​ទាំងនេះ​ឱ្យ​លម្អិត​ជាមុន ដូចជា​ផែនការអាជីវកម្ម ឬ​ផែនការ​វិនិយោគ​។​
២. ​ព្យាយាម​សាកសួរ​ព័ត៌មាន​លម្អិត​អំពី​ក្រុមហ៊ុន (​គម្រោង​អាជីវកម្ម​, គម្រោងការ​វិនិយោគ​)​។​
៣.​ ស្វែងរក​ក្រុមហ៊ុន​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ ការអនុញ្ញាត និង​/​ឬ​ការ​ទទួលស្គាល់​ពី ន​.​ម​.​ក​. ​តាមរយៈ​គេហទំព័រ https://www.serc.gov.kh/khmer/index.php​។
៤. ​តាមដាន​តេ​ឡេ​ក្រាម និង​ហ្វេ​ស​ប៊ុ​ក ផ្លូវការ​របស់ ន​.​ម​.​ក​. ដែល ន​.​ម​.​ក​. ​បង្កើត​បន្ថែម​លើ​យន្តការ​ដែលមាន​ស្រាប់ សម្រាប់​ផ្សព្វផ្សាយ និង​ជូន​ដំណឹង​ដល់​សាធារណជន អំពី​ហា​និ​​ភ័យ​នៃ​ការវិនិយោគ ឬ​គម្រោង​ខុសច្បាប់​។​
៥. ​ចូលរួម​សិក្ខាសាលា ឬ​វគ្គប​ណ្តុះ​​បណ្តាល​នានា​ដែល​រៀបចំ​ដោយ ន​.​ម​.​ក​. ដើម្បី​ស្វែងយល់ និង​បង្កើន​ចំណេះដឹង​បន្ថែម​ពាក់ព័ន្ធ​នឹង​វិស័យ​មូល​ប​ត្រ​។​
|ន​.​ម​.​ក​. សូម​ប្រកាស​ថ្កោលទោស​បុគ្គល​ទាំងឡាយណា​ដែលមាន​ចេតនា​ទុច្ចរិត​ប្រមូលប្រាក់​ពី​សាធារណជន​ដោយ​ខុសច្បាប់​។ ជាមួយគ្នានេះ ន​.​ម​.​ក​. ​បាននិង​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ​ដើម្បី​ចាត់វិធានការ​តាមច្បាប់​ជា​ធរមាន​ចំពោះ​អង្គការ សមាគម ក្រុមហ៊ុន និង​បុគ្គល​ដែល​ល្មើសច្បាប់​ទាំងនោះ​។​
​ករណី​សាធារណជន​បានទទួល​​ដំណឹង​ពី​ករណី​ទាំងនេះ សូម​ផ្តល់​កិច្ច​សហការ និង​ផ្តល់ព័ត៌មាន​មក ន​.​ម​.​ក​.​តាមរយៈ​សារ​អេឡិចត្រូនិក [email protected][email protected] ឬ​នៅ​ទីស្តីការ ន​.​ម​.​ក​.​ដែលមាន​ទីតាំងនៅ​អគារ​អាជ្ញាធរ​​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​៕

រៀបចំ​ដោយ​៖ និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា
​នាយកដ្ឋាន​កិច្ចការ​គតិយុត្ត​
Email: [email protected]
Telephone: 023 885 611

ព្រលានយន្តហោះសៀមរាបអង្គរពន្យាពេលបើកសម្ភោធជាផ្លូវការ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ា​ណែ​តនាយករដ្ឋមន្រ្តីនៃកម្ពុជា រួមជាមួយ​ថ្នាក់​ដឹកនាំ​ចិន នឹង​បើកសម្ពោធ​ជា​ផ្លូវការ​អាកាសយានដ្ឋាន​អន្តរ​ជាតិ​សៀមរាប​-​អង្គរ នៅ​ថ្ងៃទី​១ ខែធ្នូ​ខាងមុខ។

​ការបើកដំណើរការព្រលានយន្តហោះនេះ ជាការបើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​ នៃ​វិស័យ​អាកាសចរណ៍​កម្ពុជា ក្នុង​ការទទួល​ស្វាគមន៍​ការហោះ​ហើរ​រយៈ​ចម្ងាយ​ឆ្ងាយ ​មកកាន់​ទឹកដី​នៃ​ប្រាសាទ​អង្គរ​។​

លោកស៊ីន ចាន់​សិរី​វុត្ថា អនុ​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អា​កាស​ចរ​ស៊ីវិល បានមានប្រសាសន៍ឲ្យដឹងថា មុននឹង​ដាក់ឱ្យ​ដំណើរការ​ផ្លូវការ គឺ​នៅ​ថ្ងៃទី​៥ ខែតុលា ខាង​មុខ​ក្រុមហ៊ុន AIAI នឹងធ្វើ​តេស្ត​ការហោះ​បង្ហាញ​ជា​ចុងក្រោយ​ (Airport Fight Demonstration) នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ដើម្បី​បញ្ជាក់​ពី​សមត្ថភាព ​ក្នុងការ​គ្រប់​គ្រង​ការប្រតិបត្តិ​ការ​អាកាស​យានដ្ឋាន​សៀមរាប​អង្គរ​ទាំង​មូល មុននឹង​បើកទទួល​ជើង​ហោះហើរ​លើក​ទី១ នៅ​ថ្ងៃទី​១៦ ខែតុលា និង​ត្រៀម​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២៣ ខាងមុខ​។​លោក​បន្តថា អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​សៀមរាប ​អង្គរ ​នឹងដាក់​ឱ្យ​ដំណើរការ​ លើកដំបូង​ក្រោម​អធិបតីភាព លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល ជាមួយ​តំណាង​ក្រុមហ៊ុន​អង្គរ អ៊ិន​ធើ​ណេ​សិ​នណល អ៊ែរ​​ផត អិន​វេស​ម៉ិ​ន ខេ​ម​បូ​ឌា ឯ​.​ក ​(AIAI) និង​ស្ថាប័ន​ពាក់ព័ន្ធ ​ក្នុង​ដំណើរការ​ទទួល​ជើង​ហោះ​ហើរ​ពាណិជ្ជកម្ម​ទី​១ ជា​ផ្លូវការ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ នៅ​ថ្ងៃទី​ ១៦ ខែតុលា ឆ្នាំ​ ២០២៣​។​

លោក​ថ្លែងថា ​ការធ្វើ​តេស្ត​ហោះ​បង្ហាញ​ចុងក្រោយ​បំផុត​ ដើម្បី​បញ្ជាក់​ពី​ដំណើរ​រលូន​នៃ​ប្រតិបត្តិការ និង​ការគ្រប់គ្រង​ទាំងមូល​នៅក្នុង​អាកាសយាន​ដ្ឋា​ន​សៀមរាប​អង្គរ ដោយ​ថ្ងៃ​នោះ​នឹងមាន​អ្នកដំណើ​រ​មក (Check-In)​ ដើម្បី​ឡើង​យន្ត​ហោះ និង​ធ្វើដំណើរ​ត្រឡប់មកវិញ​ដោយ​ឆ្លង​នីតិវិធី​ផ្សេងៗ​។ ព្រមទាំង​តេស្ត​ឧបករណ៍ ​ដើម្បីឱ្យ​ប្រាកដថា រាល់​ការធ្វើដំណើរ​មាន​សុវត្ថិភាព​។លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា ដូច្នេះ​នៅ​ថ្ងៃទី​ ១ ខែធ្នូ ឆ្នាំ ​២០២៣ អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ នឹងដាក់​សម្ពោធ​ជា​ផ្លូវការ​ក្រោម​អធិបតីភាព ​សម្តេច​នា​យក​រដ្ឋមន្ដ្រី ហ៊ុន ម៉ា​ណែ​ត ជា​​មួយ​ថ្នាក់ដឹកនាំ​ប្រទេស​ចិន​​។​

ប្រធាន​សមាគម​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវ​លីន ដែល​បាន​ទៅ​ទស្សនា​អាកាសយានដ្ឋាន​នេះ ​កាលពី​ខែកក្កដា​បាន​សម្តែង​ក្តី​សង្ឃឹម​ខ្ពស់​ ចំពោះ​ភាព​វិជ្ជមាន​របស់​អាកាសយានដ្ឋាន​នេះ​មកលើ​វិស័យ​ទេសចរណ៍​កម្ពុជា​។​ លោកស្រី​បញ្ជាក់ថា​ “​យើង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​រឹងមាំ​។ ភារកិច្ច​នៅក្នុង​ដៃ គឺ​ការលើក​​កម្ពស់​គុណភាព​សេវាកម្ម និង​ពង្រីក​តំបន់​ទេសចរណ៍​”។​ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ បានចាប់ផ្តើម​សាងសង់​កាលពី​ខែមីនា ឆ្នាំ​ ២០២០ ដោយ​ក្រុមហ៊ុន AIAI ក្រោម​ទុនវិនិយោគ១១០០លាន​ដុល្លារ​។ អាកាសយានដ្ឋាន​នេះ ​អាច​ទទួល​អ្នកដំណើរ​តាមផ្លូវ​អាកា​សបាន៧ ​លាន​នាក់ ក្នុង​ ១​ ឆ្នាំ ​(​ឆ្នាំ​២០២៣) និង​ឈានដល់១២​លាន​នាក់ ក្នុង​១​ឆ្នាំ ចាប់ពី​ឆ្នាំ​ ២០៤០។

ព្រលានយន្តហោះនេះ ដំបូងឡើយគ្រោងបើកសម្ភោធឲ្យដំណើ​រការនៅថ្ងៃទី១៦ តុលាខាងមុខនេះ ប៉ុន្តែការពន្យាពេលនេះទំនងជាការរង់ចាំដំណើរទស្សនកិច្ចណាមួយ របស់មេដឹកនាំចិននាពេលខាងមុខ៕