លោកច្រឹក សុខនីមបង្ហើ​បពីដីក្នុងខ័ណ្ឌមួយចំនួនដែលមានសក្តា នុពលខ្ពស់សម្រាប់ការវិនិយោគ

ដោយៈគង់ សូរិយា

ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុនCentury21 Mekong និងជាអតីត​ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីម បានបង្ហើបពីទីតាំងដីនៅតាមបណ្តាខេត្តមួយចំនួន នៅតែមានសក្តានុពល​ក្នុងការស្វែងរកផលចំណេញខ្ពស់។

លោកបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗ​នេះថា ការវិនិ​យោគដីធ្លីនៅកម្ពុជា នៅតែមានឱកាសរកផលចំណេញបាន បើទោះ​ជាស្ថានភាពសេដ្ឋកិច្ចរាងលំបាកបន្តិចក្តី ក៏តម្លៃដីធ្លី​នៅតំបន់មួយ​ចំនួនមិនធ្លាក់ចុះនោះទេ ដោយតម្រូវការនៅតែមាន គ្រាន់តែសកម្ម​ភាពទិញលក់យឺតជាងមុន។

លោកបន្តថា “ដីនៅតាមបណ្តាខ័ណ្ឌជាយក្រុង ដូចជាខ័ណ្ឌព្រែកព្នៅ ខ័ណ្ឌសែនសុខ ខ័ណ្ឌពោធិសែនជ័យ ខ័ណ្ឌដង្កោ នៅតែជាតំបន់​ដែលមានការរីកចម្រើនលឿននាពេលអនាគត”។ លោកបន្តថា “សក​ម្មភាពសាងសង់លំនៅដ្ឋាន បុរីនៅតែបន្តឆ្ពោះទៅកាន់តំបន់ទាំងនេះ ដោយសារកំណើនប្រជាសាស្រ្ត ការរីកចម្រើនសេដ្ឋកិច្ច និងការកើនឡើងនូវប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ”។

លោកច្រឹក សុខនីមបានបន្តថា ប្រសិនជាស្ថានភាពល្អ ឱកាសវិនិយោគដីធ្លី នៅតែមានផលចំណេញចន្លោះពី២០ ទៅ៣០ភាគរយ ឬច្រើនជាងនេះ អាស្រ័យលើទីតាំងនិងតំបន់សក្តានុពលនិមួយៗ៕

បរធនបាលកិច្ចចុះMOUជាមួយសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានដើម្បីជម្រុញការរីកចម្រើនលើវិស័យសំណង់

ដោយៈគង់ សូរិយា

ភ្នំពេញៈ អគ្គនាយក​និយ័ត​ករបរ​ធន​បាល​កិច្ច​​ (​ន​.​ប​.​ធ​) និងសមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា បានចុះអនុស្សរណៈនៃការយោគលក់គ្នា ដើម្បីដោះស្រាយបញ្ហាប្រឈម ក៏ដូចជា ជម្រុញការរីកចម្រើនលើវិស័យសំណង់។

វិស័យ​បរ​ធន​បាល​កិច្ច​កំពុង​រីក​ចម្រើន​នៅកម្ពុជា ដោយ​ទទួលបាន​ការចុះ​បញ្ជី​ត្រឹមត្រូវ​ តាមច្បាប់​កើន​ដល់​ចំនួន៥១៩គំរោង ជាមួ​យ​ទំហំ​បរ​ធន​ខ្ពស់ជាង១ពាន់​លាន​ដុ​ល្លារ គិត​ត្រឹម​ដំណាច់ត្រីមាស​ទី​១ឆ្នាំ​ ២០២៣​។​

លោក សុខ​ ដា​រ៉ា អគ្គនាយក​នៃ​និយ័ត​ករបរ​​ធន​បាល​កិច្ច និង​អ្នកឧកញ៉ាលី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាកាលពីសប្តាហ៍មុន​។​

លោក សុខ ដា​រ៉ាបានមានប្រសាសន៍ឲ្យដឹងថា តាមរយៈ​ការចុះ MoUនេះ​ស្ថាប័ន​ទាំង​២​ នឹង​រួមគ្នា​ចូលរួម​លើកស្ទួយ​ការអភិវឌ្ឍ​សង្គ​ម និង​សេដ្ឋកិច្ច កម្ពុជា​តាមរយៈ​ការផ្តល់​ថ្នាល និង​វេទិកា​គាំទ្រ​សហគមន៍​អ្នក​អភិវឌ្ឍន៍​​លំនៅឋាន ការបង្កើត​ឱកាស និង​ផ្សារភ្ជាប់​បណ្តាញ​ធុរកិច្ច​សំណង់ និង​អចលនទ្រព្យ ការ​​ផ្សព្វផ្សាយ​ពី​សក្តានុពល​របស់​កម្ពុ​ជា និង​ការបំពេញ​តួនាទី​ដ៏​មាន​ប្រសិទ្ធភាព ​ក្នុង​ភាពជា​ដៃគូ​ដ៏​សកម្ម​របស់​រដ្ឋាភិបាល​ ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម លើកស្ទួយ​ធុរកិច្ច​សំណង់ និង​អចលនទ្រព្យ និង​អភិវឌ្ឍន៍​ផ្នែក​ឯកជន​នៅ​កម្ពុជា​។​

លោក​ថ្លែងថា ​តាមរយៈ​ការចុះ​អនុស្សរណៈ​នេះ ន​.​ប​.​ធ នឹង​បង្កើត និង​ចាប់យក​កាលា​នុ​វត្ត​ភាព​យុទ្ធសាស្ត្រ​ថ្មី ឆ្លើយ​តប​នឹង​និន្នាការ​ទីផ្សារ និង​ភាព​ប្រកួតប្រជែង​ក្នុង​តំបន់ បង្កើត​ប្រព័ន្ធ​គ្រប់​ជ្រុងជ្រោយ និង​ប្រ​​ព័ន្ធ​សហ​ថាមភាព (Eco-System & Synergies System) និង​សកម្មភាព​យុទ្ធសាស្ត្រ​ ផ្តល់នូវ​តម្លៃបន្ថែម​ក្នុងការ​ទាក់ទាញ​នូវ​លំហូរ​មូលធន និង​ការធានា​សន្ទនីយ​ភាព​ក្នុង​ធុរកិច្ច​សំណង់ អចលនទ្រព្យ និង​អភិវឌ្ឍន៍​លំ​​នៅ​ឋាន​។​

ជាមួយគ្នានេះ អ្នកឧកញ៉ាលី ហួរ បានឱ្យដឹង​ក្នុង​ពិធី​ចុះហត្ថលេខា​ថា អនុ​ស្សរ​ណៈ​នេះ​មានបំណង ​បង្កើត​នូវ​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ រ​វាង​និយ័ត​ករប​រធន​បាល​កិច្ច និង​សមាគម​អ្នក​អភិវឌ្ឍន៍​លំ​​នៅ​ឋាន​កម្ពុជា ក្នុង​គោលដៅ​ដើម្បី​បញ្ជ្រាប និង​លើកកម្ពស់​ការយល់ដឹង​លើ​វិស័យ​បរ​ធន​បាល​កិច្ច​នៅ​កម្ពុជា ក៏ដូចជា​ការជំរុញ​ការចូលរួម​ក្នុង​វិស័យ​បរ​ធន​បាល​កិច្ច​ពី​សំណាក់​សមា​ជិ​ក​-​សមាជិកា​នៃ​សមាគម​អ្នក​​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា ដែលជា​ធុរជន និង​ជា​ក្រុមហ៊ុន​អ្នក​វិនិយោគ​ក្នុង​វិស័យ​អភិវឌ្ឍន៍​សំ​ណង់ បុរី និង​លំនៅឋាន​ឱ្យមាន​លទ្ធភាព​សមស្រប ​ដើម្បី​រៀបចំខ្លួន​ក្នុងការ​ចូលរួម ​ក្នុង​ទីផ្សារ​បរ​ធន​បាល​កិច្ច​នៅ​កម្ពុជា​។​

អ្នកឧកញ៉ា​បញ្ជាក់ថា ​ក្នុង​ក្រប​​ខ័​ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​នេះ សមាគម​អ្នក​អភិវឌ្ឍន៍​លំ​នៅ​ឋាន​កម្ពុជា ​នឹងចូលរួម​ជា​មួយ​និយ័ត​ករប​រធន​បាល​កិច្ច ​ដើម្បី​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំ​ទូលាយ ​អំពី​វិស័យ​បរ​ធន​បាល​កិច្ច​នៅ​កម្ពុជា ពិសេស​ឱ្យបាន​ទៅដល់​សមាជិក​-​សមាជិកា និង​ដៃគូ​សហប្រតិបត្តិការ​រ​បស់​ខ្លួន ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​បរ​ធន​​បាល​កិច្ច ច្បាប់ និង​បទ​ប្បញ្ញត្តិ​។​

សមាគម​អ្នក​​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា មាន​វត្តមាន និង​បំពេញបេសកកម្ម​របស់​ខ្លួន​ជាង៨​ឆ្នាំ​មកហើយ និង​បច្ចុប្បន្ន​មាន​សមាជិក​សរុប​៧៤​ក្រុមហ៊ុន ដែលជា​អ្នក​វិ​និ​​យោគ​លើ​វិស័យ​សំណង់ បុរី លំនៅឋាន និង​ខុន​ដូ​៕

តើរយៈពេល៥ឆ្នាំខាងមុខ តំ​បន់ដែលមានចម្ងាយ៣០គីឡូម៉ែត្រ ភាគខាងត្បូងរាជធានីនឹងប្រែប្រួលដូចម្តេច

ដោយៈ ជេស៊ីកា

ភ្នំពេញៈ មានកត្តាអំណោយផលច្រើនបាន និងកំពុងក្លាយជាសូចនាករដ៏សំខាន់ សម្រាប់ការរីកចម្រើននៅភាគខាងត្បូង នៃរាជធានីភ្នំពេញ ជាតំបន់មួយដែលកំពុងមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស។

ជាតំបន់ដែលមានតង់ស៊ីតេប្រជាជនច្រើន និងជាតំបន់នៃខ្សែច្រវ៉ាក់តភ្ជាប់ផ្នែកសេដ្ឋកិច្ច សង្គម ​និងលំហូរប្រជាសាស្រ្តមកកាន់រាជធានី តំបន់ភាគខាងត្បូងបាន និងកំពុងបង្ហាញសញ្ញារីកចម្រើន ស្របតាមការរីកចម្រើនសេដ្ឋកិច្ច សង្គម និងនគរូបនីយកម្មដ៏មានអំណោ​យផល។

ការពង្រីកនិងស្តារផ្លូវជាតិលេខ២ ការត្រៀមដាក់ដំណើរការកំណាត់ផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែង៥៣គីឡូម៉ែត្រ ការត្រៀមដាក់ដំណើរការព្រលានយន្តហោះអន្តរជាតិ “តេជោក្រុងតាខ្មៅ” នៅឆ្នាំ២០២៥ខាងមុខ និងការត្រៀមសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ភាគខាងកើត នាពេលខាងមុខ បាននិងកំពុងជម្រុញឲ្យអ្នកវិនិយោគ ក្នុងស្រុកជាច្រើនចាប់អារម្មណ៍ និងកំពុងស្វែងរកឱកាសវិ​និយោគបន្ថែមទៀតនាពេលបច្ចុប្បន្ននិងអនាគត។

ជាមួយគ្នានេះ គំរោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ ដែលហាក់ស្ងប់ស្ងាត់មួយរយៈ ក៏ជាឈ្នួនមួយជួយជម្រុញសក្តានុពល តំបន់ភាគខាងត្បូងនាពេលអនាគត បើទោះជាផ្លូវនេះមិនទាន់បានប្រកាសបើកការដ្ឋាន និងកំណត់ពេលវេលាជាក់លាក់សាងសង់ពេលណាក្តី ប៉ុន្តែផ្លូវនេះបានសិក្សាបញ្ចប់រួចហើយ។

យោងតាមផែនការប្រើប្រាស់ដីលំអិត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់សម្រាប់ឆ្នាំ២០២០ ២០៣៥ បានបង្ហាញថា រដ្ឋាភិបាលគ្រោងពង្រីកទីក្រុង ក្នុងកាំរង្វង់៣០គីឡូម៉ែត្រ ដោយយកចំណុចអ័ក្ស​ចេញពីវត្តភ្នំ។

ដោយមើលឃើញពីបញ្ហាប្រឈមនាពេលអនាគត សាលាក្រុងប៉ារីស បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរៀបចំតំ​បន់ភាគខាងត្បូង ជាតំបន់បៃតង និងរៀបចំហេដ្ឋារចនាសម្ព័ន្ឋសមស្រប ដើម្បីសម្រួលលំហូរចរាចរណ៍ ចូលមកកាន់រាជធានីឲ្យ​បានរលូន ជាការបញ្ចៀសហានិភ័យនាពេលអនាគត។

បណ្តាស្រុកដែលមានសក្តានុពល សម្រាប់ការរីកចម្រើន និងការបង្ហូរប្រជាសាស្រ្តចូលមកកាន់រាជធានី ក៏ដូចជា ជម្រុញការរីកចម្រើននៅមូលដ្ឋាន មានដូចជាស្រុកស្អាង ក្នុងខខេត្តកណ្តាល ស្រុកបាទី ស្រុកទ្រាំង ក្នុងខេត្តតាកែវ ស្រុកកណ្តាលស្ទឹង ក្រុងតាខ្មៅ ក្នុងខេត្តកណ្តាល ដែលស្រុកទាំងបីនេះ មានសក្តានុពលរីកចម្រើនរួចទៅហើយ ព្រោះបច្ចុប្បន្នបុរី លំនៅដ្ឋាន ហាងកាហ្វេទំនើបៗ ហាងលក់រាយតូចៗ បាននិងកំពុងរីកដុះដាលដូចផ្សិតនៅតំបន់ទាំងនេះ។

ការរីកចម្រើនផ្នែកនគរូបនីយកម្ម និងកំណើនប្រជាសាស្រ្តបានធ្វើឲ្យបណ្តាស្រុកទាំងអស់នេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងរាជធានីភ្នំពេញយ៉ាងរសរវើក ដូចគ្នានឹងទីក្រុងបាងកក ត្រូវបានតភ្ជាប់ជាមួយ​នឹងខេត្តសមុទ្រប្រាកាន ខេត្តប៉ាធុនថានី ខេត្តលុបបុរីជាដើម៕

លោកបណ្ឌិតហ៊ុន ម៉ាណែតលើកសរសើរអត្ថបទវិភាគរបស់អគ្គនាយកគេហទំព័រPropertyarea.asia

ដោយៈ ជេស៊ីកា

  ភ្នំពេញៈ ជាបេក្ខជនអនាគតនាយករដ្ឋមន្រ្តី នៃគណបក្សប្រជាជនកម្ពុជា លោកបណ្ឌិតហ៊ុន ម៉ាណែត បានលើកសរសើរអត្ថបទវិភាគសេដ្ឋកិច្ច នយោបាយរបស់លោកយិន លាងគង់អគ្គនាយកគេហទំព័រPropertyarea.asia។

លោកយិន លាងគង់ធ្លាប់បានផ្ញើរងត្ថបទ ជូនលោកបណ្ឌិតហ៊ុន ម៉ាណែត តាមរយៈបណ្តាញទំនាក់ទំនងសង្គមមួយចំនួន ដូចជាអត្ថបទវិភាគអំពី“សេដ្ឋកិច្ចកម្ពុជា ឈានដល់ដំណាក់កាលភ្លក់រសជាតិប័រ និងតៅហ៊ូ” អត្ថបទវិភាគ “ជិតដល់ចូលឆ្នាំចិន ក្រឡេកមើលពីការប្រកៀកស្មារវាងកម្ពុជា ជាមួយចិន” អត្ថបទវិភាគ “តម្លៃសន្តិភាព ក្រោយការបញ្ចប់ស្នូរគ្រាប់កាំភ្លើងពីរទសវត្សរ៍” អត្ថបទវិភាគ “វិមានឈ្នះ ឈ្នះ តំណាងឲ្យវីរភាព និងបញ្ចប់ការបែកបាក់រយៈពេល៥០០ឆ្នាំ”។

ជាមួយគ្នានេះ លោកយិន លាងគង់ក៏បានវិភាគទាក់ទង នឹងព្រឹត្តិការណ៍ ភូមិសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជាតិមួយចំនួនផងដែរដូចជា អត្ថបទវិភាគ “ជំនួបបងប្អូនកូរ៉េទាំងពីរ ផលប្រយោជន៍ ឥទ្ឋិពលមនោគមវិជ្ជានយោបាយ ជាអ្វីត្រូវថ្លឹងថ្លែងច្រើនជាងគេ” អត្ថបទវិភាគ “ផលប្រយោជន៍ភូមិសាស្រ្តនយោបាយ រារាំងការបង្រួបបង្រួមកូរ៉េ” អត្ថបទវិភាគ “តើជំនួបរវាងត្រាំ និងគីម ជុងអ៊ុន នឹងទទួលបានផ្លែផ្កាជាដុំកំភួនឬទេ”ជាដើម។

ក្នុងអត្ថបទមួយចំនួន លោកបណ្ឌិតហ៊ុន ម៉ាណែតបានផ្តល់មេដៃ និងអត្ថបទវិភាគមួយទៀត ត្រូវបានលោកបណ្ឌិតកោតសរសើរ ដោយសរសេរថា “អរគុណ ខ្លឹមសារមានហេតុផលសមរម្យល្អហើយ”។

តើលោកយិន លាងគង់ជាអ្នកណា?

សហស្ថាបនិកគេហទំព័រ និងជាអគ្គនាយកpropertyarea.asia និងគេហទំព័រCambodiafinancialtimes.com លោកយិន លាងគង់បានប្រឡូក ក្នុងវិស័យសារគមនាគមន៍រយៈពេលជាង២០ឆ្នាំមកនេះ បានបំពេ ញការងារនៅស្ថាប័នជាតិ អន្តរជាតិជាច្រើន រួមមានទស្សនាវដ្តីប្រជាប្រិយ កាសែតរស្មីកម្ពុជា ការសែតកោះសន្តិភាព កាសែតភ្នំពេញប៉ុស្ត៍ បំពេញការងារ ក្នុងនាមជានិពន្ឋនាយកផ្នែកសេដ្ឋកិច្ច វិភាគនយោបាយ និងសេដ្ឋកិច្ច នៅស្ថានីយ៍ទូរទស្សន៍BTV ដែលជាបុត្រសម្ព័ន្ឋមួយរបស់ក្រុមហ៊ុនបាយ័នគ្រុប។

លោកក៏មានស្នាដៃនិពន្ឋរឿងប្រលោមលោក ដោយធ្លាប់ជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងពានរង្វាន់៧មករា នាឆ្នាំ២០០២ រឿង “ថ្ងៃរះពីទិសខាងលិច” និងសរសេរប្រលោមលោករឿង  “អារម្មណ៍” ដោយប្រើឈ្មោះច្រាយ ចំណាន និងសរសរប្រលោមលោកល្ខោននិយាយរឿង “រកាខ្នុរចំណោទស្នេហ៍”ចាក់ផ្សាយនៅស្ថានីយ៍វិទ្យុFM99 Mhz និងរឿង “អូនជាស្រមោលបង”ចាក់ផ្សាយនៅវិទ្យុជាតិកម្ពុជាផងដែរ។

លើសពីនេះ លោកយិន លាងគង់បានសរសេរសៀវភៅចំណេះដឹងទូទៅ “២៧ចំណុច គួរពិចារណាមុនចូលក្លោងទ្វារអាពាហ៍​ពិពាហ៍” សៀវភៅចំណេះដឹង “សិល្បៈសម្របខ្លួនចូលគ្រួសារថ្មី”ជាដើម។

ក្នុងអាជីពនេះ លោកបានបង្កើតទស្សនាវដ្តី អចលនទ្រព្យដំបូងគេបំផុតដោយមានជាភាសាខ្មែរ និងអង់គ្លេសឈ្មោះ “PROPERTY VIEW”ដែរ។

ប្រឡូកក្នុងអាជីពសារគមនាគមន៍ លោកយិន លាងគង់បានទទួលបានរង្វាន់ផ្នែកសារព៌តមាន លើការសរសេរអត្ថបទ “ទាក់ទងនឹងបញ្ហាមេរោគអេដស៍” ដែលរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជាផងដែរ។

លោកធ្លាប់ត្រូវបានទីភ្នាក់ងារអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ(UNFPA) អញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិ “WOMEN Diliver” ក្នុងនាមជាអ្នកសារព៌តមានខ្មែរម្នាក់គត់ ទៅចូលរួមកម្មវិធីនៅទីក្រុងឡុង ប្រទេសអង់គ្លេស ក្នុងអំឡុងឆ្នាំ២០០៩នេះផងដែរ។

លោកយិន លាងគង់ក៏ជាវាគ្មិនម្នាក់ ដែលចូលរួមចែករំលែកចំណេះដឹងផ្នែកសារព៌តមាន និងព៌តមានទាក់ទងនឹងការអភិវឌ្ឍន៍ វិភាគទាក់ទងនឹសេដ្ឋកិច្ច ព្រមទាំងអចលនទ្រព្យផងដែរ។

លោកកំពុងដឹកនាំស្ថាប័នសារព៌តមានទាំងពីរ ដែលបាននិងកំពុងឈានមុខគេ លើផ្នែកព៌តមានអចលនទ្រព្យ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងព៌តមាននានាទាក់ទងនឹងសេដ្ឋកិច្ចទូទៅផងដែរ៕

អ្នកជំនាញប្រាប់ពីទីតាំងដីចំនួន៦ ដែលមិនគួរវិនិយោគព្រោះ ប្រឈមហានិភ័យខ្ពស់

ដោយៈគង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញជើងចាស់ផ្នែកដីធ្លី បានបង្ហាញពីទីតាំងដីចំនួន៦ ដែលមិនគួរវិនិយោគដោយសារជាប្រភេទដី ដែលមិនងាយឡើងថ្លៃ និងមានហានិភ័យជាប់គាំងរយៈពេលវែង។

អគ្គនាយកក្រុមហ៊ុនCentury21 Land Station លោកឧកញ៉ាកាង សុធីបានបង្ហើបឲ្យដឹងថា ដីដែលមានទីតាំងខាងក្រោមនេះ គួរមានការប្រុងប្រយ័ត្ន សម្រាប់ការវិនិយោគ ដែលដីទាំងនោះមានដូចជា

១ ដីជាប់នឹងម៉ុងខ្មោច

ធម្មតាម​នុស្សណាក៏ស្លាប់ដែរ ប៉ុន្តែនៅពេលពួកគេស្លាប់ មនុស្សមិនសូវហ៊ានទៅក្បែរឡើយ ពួកគេតែងតែខ្លាចរអា ហេតុនេះការទិញដី ដែលស្ថិតនៅទល់មុខចេតិយ ឬម៉ុងខ្មោចមិនគួរធ្វើឡើយ ព្រោះមានហានិភ័យជាប់គាំងរយៈពេលវែង។

២ ដីស្ថិតនៅជាប់វត្តអារ៉ាម

ត្បិតវត្តអារ៉ាម ជាកន្លែងប្រជាពលរដ្ឋខ្មែរ និយមទៅធ្វើបុណ្យ ប៉ុន្តែដីនៅជាប់វត្ត មិនសូវមានប្រជាប្រិយភាពឡើយ ដោយសារវត្តជាកន្លែង ដែលមានសម្លេងពីការសូត្រធ៌មរបស់ព្រះសង្ឃ នៅពេលមាន  រដូវបុណ្យទានមកដល់។

ហេតុនេះ ដីនៅជិតវត្តគេមិននិយមសាងសង់បុរី ឬលំនៅដ្ឋាន ឬមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗច្រើនឡើយ ដោយសារហេតុផលមួយចំនួនខាងលើ និងហេតុផលមួយចំនួនទៀត។

៣ ដីមានផ្លូវទ័ល និងផ្លូវតូចៗ

ដីស្ថិតនៅលើផ្លូវទ័ល ឬផ្លូវតូចៗ ពិបាកក្នុងការធ្វើដំណើរ ជាដីដែលមិនងាយឡើងថ្លៃឡើយ បើធៀបនឹងដីដែលមានទីតាំងជាប់ផ្លូវធំៗ និងជាផ្លូវមានមនុស្សឆ្លងកាត់ច្រើន ពិសេសដីស្ថិតនៅជាប់ផ្លូវដែលអាចតភ្ជាប់ទៅកាន់ផ្លូវជាតិ ឬផ្លូវសំខាន់ៗដទៃទៀត។

ដីជាប់ផ្លូវទ័ល ឬផ្លូវតូចៗ មានឱកាសឡើងថ្លៃយឺត លើកលែងតែផ្លូវនោះស្ថិតក្នុងផែនការពង្រីករបស់រដ្ឋាភិបាល។

៤ ដីគ្មានប្លង់ច្បាស់លាស់

មានអ្នកវិ​និយោគមួយចំនួន បានប្រថុយប្រថានទិញដី ដែលគ្មានផ្លូវច្បាស់លាស់ ដោយគ្រាន់តែដឹងថា តំបន់ណាមួយនោះនឹងមានការការសាងសង់ផ្លូវនាពេលអនាគត។

ទោះជាមានការសាងសង់ផ្លូវនាពេលអនាគត ប៉ុន្តែភាពមិនច្បាស់លាស់នៃពេលវេលា ក៏ធ្វើឲ្យអ្នកវិនិយោគគាំងលំហូរសាច់ប្រាក់របស់ខ្លួនផងដែរ។

៥ ដីមានរូបរាងមិនស្អាត

ដីខ្លះមានប្លង់មិនស្អាត មិនស្មើជ្រុង ក៏ជាប្រភេទដីពិបាកលក់ចេញ និងមិនងាយរកម៉ូយផងដែរ ពិសេសដីប្រភេទនេះជាដីរើសម្ចាស់ និងពិបាករកផលចំណេញ។

ការវិនិយោគដីបែបនេះ ពិតជាមានហានិភ័យ ក្នុងការជាប់គាំងរយៈពេលវែង និងប្រឈមហានិភ័យជាប់គាំងលំហូរទុនវិនិយោគ។

៦ ដីមានរឿងក្តីក្តាំនៅតុលាការ

មានអ្នកវិនិយោគមួយចំនួន បានប្រឈមមុខនឹងបញ្ហាផងដែរ ដោយសារពួកគេបានប្រថុយទិញដី ដែលមានតម្លៃទាប ប៉ុន្តែជាដីជាប់ក្តីក្តាំនៅតុលាការ។

ការទិញដីដែលមានវិវាទបែបនេះ ពិតជាមានហានិភ័យ ដោយ​សារជួនកាលម្ចាស់បង់លុយរួចហើយ ប៉ុន្តែប្លង់ដីនៅតុលាការនៅឡើយ ដោយសារការកាត់ក្តីមិនទាន់បញ្ចប់។

ហេតុនេះអ្នកហ៊ានប្រថុយទិញដីបែបនេះ គួរសិក្សាពីនិតិវិធីផ្លូវច្បាប់ និងលក្ខខ័ណ្ឌបង់ប្រាក់ឲ្យ​បានត្រឹមត្រូវ ដើម្បីបញ្ចៀសហានិភ័យមិនបានដីហើយ អស់ទាំងលុយ និងជាប់ក្តីនៅតុលាការយ៉ាង   ស្មុគ្រស្មាញ៕

ដំណើរការសិក្សាលទ្ធភាពលើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប នឹងបញ្ចប់នៅថ្ងៃនេះហើយ

ដោយ: គង់ លាងហួរ

ភ្នំពេញ: លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) បានឱ្យដឹងកាលពីម្សិលមិញនេះថា ការសិក្សាលទ្ធភាពលើគម្រោងផ្លូវល្បឿនលឿនទី៣ របស់កម្ពុជា គឺផ្លូវល្បឿនលឿនភ្នំពេញ- សៀមរាបនឹងបញ្ចប់នៅថ្ងៃនេះ មួយសប្តាហ៍មុនការបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងកាលពីពេលថ្មីៗនេះថា ការសិក្សាលទ្ធភាពត្រូវបានបញ្ចប់ តាមការគ្រោងទុក បន្ទាប់ពីក្រុមហ៊ុនសាងសង់ហេដ្ឋារចនាសម្ព័ន្ធចិន China Road and Bridge Corporation (CRBC) បានសន្យាថានឹងបញ្ចប់ការសិក្សានៅចុងខែឧសភា ឆ្នាំនេះ ហើយបន្ទាប់មកបញ្ជូនរបាយការណ៍សិក្សា ទៅកាន់ក្រសួងសាធារណការ និងដឹកជញ្ជូនដើម្បីពិនិត្យ និងពិចារណា។

លោកបន្តថា “យើងនឹងទន្ទឹងរង់ចាំមើលលទ្ធផល នៃការសិក្សាលម្អិតដែលធ្វើឡើង ដោយក្រុមហ៊ុនដើម្បីពិនិត្យមើលថា តើយើងអាចធ្វើវាបានឬអត់ ប៉ុន្តែ​ខ្ញុំ​ជឿ​ជាក់​ថា យើង​នឹង​អាច​ធ្វើ​វា​បាន ដោយ សារ​ចំនួន​យានយន្ត​ទៅ​ខេត្ត​នោះ​មាន​ចំនួន​ច្រើន”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកកា រដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមិថុនាខាងមុខ ដើម្បីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ- បាវិត តម្លៃ ១,៤ ពាន់លានដុល្លារអាមេរិក ដែលនឹងតភ្ជាប់ទៅផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលបានសាងសង់រួចហើយ ដែលលាតសន្ធឹងពីផ្លូវជាតិលេខ៤ និង​កាត់​តាម​ផ្លូវជាតិ​លេខ២ និង​លេខ​៣ ត​ភ្ជាប់​ទៅ​នឹង​ផ្លូវជាតិ​លេខ​១។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី៧ ខែមិថុនា ប្រហែល២០ថ្ងៃ បន្ទាប់ពីលោក ស៊ុន ចាន់ថុល បានចុះហត្ថលេខាលើកិច្ចសន្យា Public-Private Partnership (PPP) ជាមួយនាយកគ្រប់គ្រងទូទៅរបស់ CRBC លោក Zhou Yong ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ នៃភាគីទាំងពីរ និងក្រសួងផ្សេងៗទៀត៕

ក្រុងChengdu ត្រៀមលក្ខណៈរួចស្រេចហើយសម្រាប់ព្រឹត្តិការណ៍កីឡានិស្សិតពិភពលោក

ដោយៈ សហសេវិក

ប្រទេសចិនៈ រដ្ឋាភិ​បាល​ប្រទេសចិន ពិសេសរដ្ឋបាលក្រុងChenduបានត្រៀមខ្លួនរួចហើយ ដើម្បីស្វាគមន៍ព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកថ្មីមួយទៀត។

នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ព្រឹត្តិការណ៍ប្រកួតកីឡានិស្សិតពិភពលោកលើក ទី៣១នឹងបើកនៅទីក្រុង Chengdu ខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន។

នេះជាលើកទីបីហើយដែលប្រទេសចិន បានទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា និស្សិតពិភពលោក ហើយក៏ជាលើកដំបូង ដែលតំបន់ភាគខាងលិចរបស់ប្រទេសចិន បានរៀបចំព្រឹត្តិ​កា​រណ៍កីឡាអន្តរជាតិផងដែរ៕

Asia stocks slump to monthly loss as China data disappoints

SINGAPORE: Asia’s stock markets slid toward a second month of losses in a row on Wednesday, and even the glittering Nikkei paused, as weak Chinese factory activity fed growing doubts about the post-pandemic recovery in the world’s second-biggest economy.

MSCI’s broadest index of Asia-Pacific shares outside Japan fell 1 percent in early trade and is down 2.4 percent in a month where hopes for a robust Chinese rebound have run dry.

Data showed Chinese manufacturing activity contracted faster than expected this month on weakening demand, with the official manufacturing purchasing managers’ index down to 48.2 against a forecast of 49.4.

The yuan fell to a six-month low of 7.1090 per dollar after that and is down more than 2.6 percent on the month as indicators from output to industrial profits, retail sales, and loan growth have missed forecast and in some cases slumped.

“There were concerns China’s economic comeback could be so strong that it would complicate advanced economy central banks’ fight against inflation,” said Carol Kong, economist, and currency strategist at the Commonwealth Bank of Australia.

“Fast forward to today, those expectations look misplaced.”

The disappointment has filtered through to other China-sensitive assets. The Australian dollar is sliding towards a fourth consecutive monthly loss and at $0.6492 is barely above last week’s seven-month lows.

Hong Kong’s Hang Seng is down 8 percent in May and fell 1.6 percent on Friday.

Even stocks in Asia’s brightest market, Japan, took a breather on Wednesday. The benchmark Nikkei fell 0.8 percent, though that caps a 7.7 percent monthly gain that’s driven the index above 31,000 to its highest levels in more than 30 years.

Source: Reuters

ក្រុមហ៊ុនចិនធំមួយទៀតបង្ហាញចំណាប់អារម្មណ៍វិនិយោគរោងកចក្រផលិតកង់រថយន្ត

ដោយៈ គង់ ហ្វីអូណា

ភ្នំពេញៈ ក្រុមហ៊ុន WANLI TIRE CORPORATION LIMITED. គឺជាក្រុមហ៊ុនផលិតសំបកកង់យានយន្ត ដ៏ធំមួយនៅក្រុងក្វាងចូវ និងក្រុងហឺប៉ីយ នៃសាធារណរដ្ឋប្រជាមានិតចិន បានចំណាប់អារម្មណ៍ខ្ពស់ និងមានគោលបំណងស្វែងយល់ កាលានុវត្តភាពវិនិយោគ ក្នុងវិស័យផលិតសំបកកង់យានយន្តនៅកម្ពុជា។

ព៌តមាននេះត្រូវបានលើកឡើងក្នុងជំនួ​ប រវាងលោកជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា/គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុញ្ញាតឱ្យគណៈប្រតិភូនៃក្រុមហ៊ុន WANLI TIRE CORPORATION LIMITED. មកពីសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក Wang Song ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោកជា វុទ្ធី បានជម្រាបជូនគណៈប្រតិភូក្រុមហ៊ុន នូវកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេសកិច្ចសម្រួលធុរកិច្ច និងការផ្តល់ជូននូវការលើកទឹកចិត្ត ប្រកបដោយភាពទាក់ទាញ ដូចមានចែងនៅក្នុងច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា។ លោកក៏បានជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុន ត្រូវធ្វើការសិក្សាស៊ីជម្រៅលើទីតាំងប៉ូលសេដ្ឋកិច្ច និងសក្តានុពលសំខាន់ៗរបស់កម្ពុជា ដើម្បីធ្វើការសម្រេចចិត្តវិនិយោគនៅកម្ពុជា។

ប្រតិភូក្រុមហ៊ុន Wanli Tire Corporation Limited. បានសម្តែងអំណរគុណ ចំពោះការទទួលបដិសណ្ឋារកិច្ចនាពេលនេះ និងបានជម្រាបជូនថា ព្រះរាជាណាចក្រកម្ពុជា គឺជាគោលដៅវិនិយោគដ៍មានសក្តានុពល និងមានភាពទាក់ទាញខ្ពស់ សម្រាប់ការសម្រេចចិត្តវិនិយោគនៅក្រៅប្រទេសរបស់ក្រុមហ៊ុន។

លោកសង្ឃឹមយ៉ាងមុតមាំថា ការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុននឹងចូលរួមចំណែកជំរុញទ្វេរឡើង នូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ដែលជាកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងប្រទេសទាំងពីរ ឱ្យកាន់តែមានភាពរីកចម្រើន និងស៊ីជម្រៅ៕

អ្នកជំនាញលើកឡើងពីនិន្នាការ និងទស្សនវិស័យទីផ្សារលក់រាយ និងការិយាល័យនៅកម្ពុជា

ដោយ: គង់ លាងហួរ

ភ្នំពេញ: ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​កម្ពុជា​ទទួលបានការ​ចាប់អារម្មណ៍​ជា​យូរ​ណាស់មក​ហើយ​សម្រាប់​អ្នក​វិនិយោគ​ក្នុងស្រុក និង​អន្តរជាតិ។  ទោះជាយ៉ាងនេះក្តី ទីផ្សារនេះមិនទាន់មានភាពស៊ាំនឹងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចពិភពលោកនោះទេ។

នៅឆ្នាំនេះ ដោយសារប្រទេសកម្ពុជាជួបភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ការកើនឡើងអត្រាការប្រាក់ ការរឹតបន្តឹងសាច់ប្រាក់ងាយស្រួល និងបញ្ហាការផ្គត់ផ្គង់លើសពីតម្រូវការ ឧស្សាហកម្មនេះបានចាត់វិធានការយ៉ាងប្រុងប្រយ័ត្ន ដោយភាគីពាក់ព័ន្ធជាច្រើនបានសង្កេតមើលនិន្នាការទីផ្សារយ៉ាងយកចិត្តទុកដាក់។

នៅក្នុងវេទិកា EuroCham Cambodia Real Estate & Construction 2023 អ្នកជំនាញផ្នែកឧស្សាហកម្មអចលនទ្រព្យបានចែករំលែកទស្សនៈរបស់ពួកគេលើបញ្ហាប្រឈម និងឱកាសនានាដែលវិស័យអចលនទ្រព្យ

កម្ពុជាបានជួបប្រទះក្នុងឆ្នាំ២០២៣។

ការិយាល័យនៅរាជធានីភ្នំពេញ

ខណៈប្រទេសកម្ពុជាជួបបញ្ហាលើសការផ្គត់ផ្គង់ក្នុងវិស័យអចលនទ្រព្យ លោក Vong Chhay Te នាយកគ្រប់គ្រងក្រុមហ៊ុន Parbury Investments បានផ្តល់ទស្សនៈលើស្ថានភាពនេះ ជាពិសេសផ្តោតលើវិស័យការិយាល័យ។

លោក​ Vong Chhay Te បានពណ៌នា​បញ្ហា​នេះ​ជា​ពីរ ដែល​ពាក់ព័ន្ធ​នឹង​ការ​កើនឡើងនៃការ​ប្រកួតប្រជែង​ ដែល​ជំរុញ​ឱ្យ​តម្លៃ​ជួល​ចុះ​ថោក និង​ការ​កើនឡើង​នៃ​អត្រា​ទំនេរ ដូច្នេះ​វាបង្កើត​ទីផ្សារ​របស់អ្នក​ជួល។

លោកបន្តកត់សម្គាល់ពីផលប៉ះពាល់អវិជ្ជមាននៃអតិផរណាលើវិស័យការិយាល័យ ដែលបញ្ហាសេដ្ឋកិច្ច និងការចំណាយបានធ្វើឱ្យទីផ្សារជួលថ្មីចុះខ្សោយ។  លោកក៏បានលើកឡើងពីការផ្លាស់ប្តូរវប្បធម៌នៅកន្លែងធ្វើការក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលត្រូវបានគេមើលឃើញថា មានការផ្លាស់ប្តូរឆ្ពោះទៅរកគំរូធ្វើការងារពីចម្ងាយ ដោយកាត់បន្ថយតម្រូវការសម្រាប់ការិយាល័យធំជាងមុន។

ទោះបីជាមានបញ្ហាប្រឈមទាំងនេះក្តី លោកបានបង្ហាញពីឱកាសសក្តានុពលសម្រាប់វិស័យការិយាល័យ ជាពិសេសបានលើកឡើងពីគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) តាមរយៈការលើកទឹកចិត្តសម្រាប់អ្នកចូលថ្មី ឬពង្រីកអាជីវកម្ម។

ទន្ទឹមនឹងនេះ លោកក៏សង្កត់ធ្ងន់លើសារៈសំខាន់នៃការស្តាប់អតិថិជននៅពេលនិយាយអំពីតម្រូវការទីផ្សារផងដែរ។

ទីផ្សារលក់រាយកម្ពុជា

លោក Martin Darby នាយកគ្រប់គ្រងនៃក្រុមហ៊ុន Express Food Group (EFG)  បានផ្តល់  ទស្សនវិស័យប្រកបដោយសុទិដ្ឋិនិយមលើវិស័យលក់រាយនៅកម្ពុជា ទោះបីមានការប្រឈមដោយសារជំងឺរាតត្បាតកូវីដ-១៩យ៉ាងណាក្តី។

លោក Darby មានប្រសាសន៍ថា “រយៈពេលបីឆ្នាំនៃជំងឺកូវីដ វាអាចជារឿងចម្លែកដែលយើងនៅតែពិភាក្សាអំពីបញ្ហាប្រឈម ប៉ុន្តែវិស័យលក់រាយនៅកម្ពុជាកំពុងប្រឈមមុខរឿងជាច្រើន”។

លោកបានពណ៌នាអំពីបញ្ហាសំខាន់ៗជា៣៖ ការផ្គត់ផ្គង់លើសដោយសារតែការពន្យារពេលនៃការអភិវឌ្ឍន៍ផ្សារទំនើប ការកើនឡើងនៃម៉ាកយីហោថ្មីៗ ជាពិសេសនៅក្នុងវិស័យភីហ្សា និងហតផត និងបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ ដែលបណ្តាលមកពីការលើកគោលនយោបាយរបស់រដ្ឋាភិបាលដើម្បីជួយអ្នកលក់រាយក្នុងអំឡុងជំងឺរាតត្បាត គួបផ្សំនឹងម្ចាស់ដីកំពុងស្តារការខាតបង់របស់ពួកគេឡើងវិញ។

លោកបានគូសបញ្ជាក់ជាពិសេសអំពីឱកាសកើតចេញពីផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលទើបនឹងបើកដំណើរការថ្មី ដែលក្រុមហ៊ុន EFG កំពុងរៀបចំគម្រោងមួយក្នុងចំណោមគម្រោងដែលមានមហិច្ឆតាបំផុតរបស់ខ្លួន គឺការនាំយកម៉ាកយីហោទាំងអស់មកបញ្ចូលគ្នានៅក្រោមទីតាំងតែមួយតាមបណ្តោយផ្លូវហាយវេថ្មី។

ទោះបីជាមានបញ្ហាប្រឈមក្នុងរយៈពេលខ្លីយ៉ាងណាក្តី ប៉ុន្តែលោក Darby មានទំនុកចិត្តលើការរំពឹងទុករយៈពេលវែងនៃវិស័យលក់រាយនៅកម្ពុជា។  សុទិដ្ឋិនិយមនេះបានឆ្លុះបញ្ចាំងនៅក្នុងផែនការពង្រីករបស់ EFG ដែលរួមមានការបើកដំណើរការហាងថ្មីចំនួន១៥ និងការជួសជុលកែលំអឡើងវិញចំនួន១០៕