តើការជីកព្រែកពីទន្លេរបាសាក់ទៅកាន់ខេត្តកែប នឹងមានឥទ្ឋិពលទឹកប្រៃចូលមកកាន់ទន្លេរកម្រិតណា?

ដោយៈ ជេស៊ីកា

ភ្នំពេញៈ យោងតាមការសិក្សារបស់អ្នកជំនាញបានរកឃើញថា កម្រិតឥទ្ឋិពលទឹកប្រៃ មិនជះឥទ្ឋពលធ្ងន់ធ្ងរដល់ទន្លេរបាសាក់ ដែលធ្វើឲ្យខូចប្រព័ន្ឋអេកូឡូស៊ីទេ។

លទ្ធផលនៃការសិក្សាវិភាគផ្នែកជលសាស្ត្រ និងរំហូរទឹក កករទឹក និងការជ្រៀត​ចូល​នៃទឹកប្រៃបានបង្ហាញថា គម្រោងនេះ នឹងត្រូវការប្រើប្រាស់ទឹកជាមធ្យម តិចជាង២ភាគរយប៉ុណ្ណោះពីទន្លេ និងព្រែកធម្មជាតិ ក្នុងស្ថានភាពរបបជលសាស្ត្រធម្មតា។

ការសិក្សាដដែលបានរកឃើញថា ក្នុងករណីមានបម្រែបម្រួលអាកាសធាតុ ដែលបណ្ដាលឱ្យកម្ព​ស់ទឹកសមុទ្រ ​កើន​ឡើង​​លើសពី០.៥ម៉ែត្រ លើកម្រិតធម្មតាហើយទ្វារនៃសន្ទះផ្លូវទឹក នឹងត្រូវបើកចំហ៩០ភាគរយក្នុងមួយថ្ងៃ នោះអាចបណ្តាលឱ្យមានការជ្រៀត​ចូលទឹកប្រៃ ​ពី​សមុទ្រ​ក្នុង​កម្រិតអតិបរមា ប្រមាណត្រឹមតែ១.២៣ភាគរយប៉ុណ្ណោះ ដែលបរិមាណ​នេះ​ ជាចំនួន​​តិចតួច និងមិនអាចបណ្តាលឱ្យមានផលប៉ះពាល់ ជាអវិជ្ជមានលើបរិស្ថាន និង​ប្រព័ន្ធអេកូឡូស៊ីនោះទេ។

ក្នុងករណីដែលបិទសន្ទះ ផ្លូវនាវាចរណ៍១០០ភាគរ​យ​ក្នុងមួយថ្ងៃ នោះកម្រិតទឹកនឹងនៅដដែល ដោយមិនអាចបណ្ដាល​ឱ្យបាត់បង់ ឬប្រែ​ប្រួលរំហូរទឹកនោះទេ៕

លោកស៊ុន ចាន់ថុលបង្ហើបពីវិនិតិវិធីសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េ ផ្សារចាស់អរិយក្សត្រ

ដោយៈ ជេស៊ីកា

ភ្នំពេញៈ ទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជួនបានបង្ហើបពីនិតិវិធីមួយចំនួន ទាក់ទងនឹងគំរោងសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េភ្នំពេញ អរិយក្សត្រ។

លោកស៊ុន ចាន់ថុលបានលើកឡើងក្នុងជំនួប ជាមួយលោកបណ្ឌិត PARK Jung-Wook ឯកអគ្គរដ្ឋទូតកូរ៉េថ្មីប្រចាំកម្ពុជាកាលពីថ្ងៃទី៣១ ឧសភាកន្លងមកថា គម្រោងសាងសង់ស្ពាន មិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ) នឹងក្លាយជាចំណុចទាក់ទាញមួយនៅកណ្តាលរាជធានី និងជានិមិត្តរូបនៃចំណងមិត្តភាពរវាងប្រទេសទាងពីរ។

លោកបញ្ជាក់ថា “រាជរដ្ឋាភិបាលកម្ពុជា កំពុងដំណើរការនីតិវិធីក្នុងការជ្រើសរើសក្រុមហ៊ុនសាងសង់ ក៏ដូចជាការដោះស្រាយផលប៉ះពាល់ មុននឹងឈានដល់ការកំណត់កាលបរិច្ឆេទ ប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការ”។

ទោះជាយ៉ាងណាលោក មិនបញ្ជាក់ឲ្យដឹងពីនិតិវិធីឈានដល់ដំណាក់កាលណា និងឈានទៅបើកការដ្ឋានសាងសង់នាពេលណាជាក់លាក់នៅឡើយទេ។

ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតកូរ៉េថ្មីប្រចាំនៅកម្ពុជា បង្ហាញចំណា​ប់អារម្មណ៍លើវិស័យភស្តុភារកម្ម ក្នុងជំនួបសម្តែងការគួរសម ពិភា​ក្សាការងារ និងស្ញប់ស្ញែងចំពោះភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣។

ក្នុងជំនួបនាឱកាសនោះ លោកបណ្ឌិត ឯកអគ្គរដ្ឋទូត បានធ្វើការស្ងើចសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាពិសេសវិស័យហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូន ដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ក្នុងការបំពេញបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិនេះ ឯកឧត្តមបានបង្ហាញសុច្ឆនៈយ៉ាងមុតមាំ ក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក៏ដូចជាជំរុញ និងពង្រឹងទំនាក់ទំនងរវាងអ្នកវិនិយោគឯកជន ពីប្រទេសកូរ៉េ លើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសក្នុងវិស័យភស្តុភារកម្ម បន្ទាប់ពីលោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីការបញ្ចប់ផែនការមេស្តីពី ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោ​បាយ និងភស្តុភារកម្មរបស់កម្ពុជា ដែលនឹងធ្វើឱ្យវិស័យភស្តុភារកម្ម និងថ្លៃដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា កាន់តែមានការប្រកួតប្រជែងជាងមុន។

ដោយឡែក ក្នុងកាលៈទេសៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានរៀបចំការប្រកួតកីឡាស៊ីហ្គេម និងកំពុងបន្តរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាពេលឆាប់ៗខាងមុខនេះ លោកឯកអគ្គ​រដ្ឋទូត បានបង្ហាញនូវកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះរហូតទទួលបានជោគជ័យ និងជាកិត្តិសព្ទថ្មីមួយទៀតលើឆាកអន្តរជាតិ ក្នុងវិស័យកីឡា។

ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្រ្តី បានសម្តែងការអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកអគ្គរដ្ឋទូត ដែលទទួលបានការទុកចិត្តពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តែងតាំងជាឯកអគ្គរដ្ឋទូ​តប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណដល់ភាគីកូរ៉េ ដែលជានិច្ចកាលតែងតែជួយកម្ពុជាក្នុងការអភិវឌ្ឍស្ទើរគ្រប់វិស័យ ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការអភិវឌ្ឍធនធានមនុស្ស៕

កោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក នឹងចុះកិច្ចព្រមព្រៀងដំបូងជាប្រវត្តិសាស្ត្រក្រោមក្របខណ្ឌពាណិជ្ជកម្មថ្មីនៅថ្ងៃនេះ

ដោយ៖ សុខុម

តៃប៉ិ: កោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក នឹងចុះកិច្ចព្រមព្រៀងដំបូងជាប្រវត្តិសាស្ត្រក្រោមក្របខណ្ឌកិច្ចចរចាពាណិជ្ជកម្មថ្មីនៅថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា នេះ ដោយពង្រឹងទំនាក់ទំនងរវាងភាគីទាំងពីរស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយប្រទេសចិន ជុំវិញកោះដែលគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យមួយនេះ។

កោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក បានចាប់ផ្តើមកិច្ចចរចាក្រោមអ្វីដែលគេហៅថា “គំនិតផ្តួចផ្តើមសហរដ្ឋអាមេរិក-តៃវ៉ាន់ ស្តីពីពាណិជ្ជកម្មសតវត្សរ៍ទី២១” (U.S.-Taiwan Initiative on 21st Century Trade) កាលពីខែសីហា ឆ្នាំ២០២២ បន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានដកកោះតៃវ៉ាន់ ចេញពីគំនិតផ្តួចផ្តើមពាណិជ្ជកម្មធំជាងនេះរបស់ខ្លួនប្រចាំអាស៊ី នោះគឺ “ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក” (Indo-Pacific Economic Framework)។

ការិយាល័យចរចាពាណិជ្ជកម្មរបស់កោះតៃវ៉ាន់ បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយថា កិច្ចព្រមព្រៀងដំបូងជាប្រវត្តិសាស្ត្រក្រោមក្របខណ្ឌនេះនឹងត្រូវចុះហត្ថលេខានៅរដ្ឋធានីវ៉ាស៊ីនតោន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា នេះម៉ោងនៅសហរដ្ឋអាមេរិក ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតផ្សេងបន្ថែមទៀតទេ។

ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) និយាយថា តំណាងពាណិជ្ជកម្មរងរបស់សហរដ្ឋអាមេរិក លោកស្រី Sarah Bianchi នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ ប៉ុន្តែក៏មិនបានបញ្ជាក់លម្អិតនោះដែរ។

កាលពីខែមុន ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងលើផ្នែកដំបូងនៃគំនិតផ្តួចផ្តើមពាណិជ្ជកម្មរបស់ពួកគេ ដោយគ្របដណ្តប់លើនីតិវិធីគយ និងព្រំដែន ការអនុវត្តបទប្បញ្ញត្តិ និងអាជីវកម្មខ្នាតតូច។

ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បាននិយាយមុននេះថា បន្ទាប់ពីកិច្ចព្រមព្រៀងដំបូងត្រូវបានចុះហត្ថលេខា ការចរចានឹងចាប់ផ្តើមលើផ្នែកពាណិជ្ជកម្មដ៏ស្មុគស្មាញផ្សេងៗទៀត រួមទាំងកសិកម្ម ពាណិជ្ជកម្មឌីជីថល ស្តង់ដារការងារ និងបរិស្ថាន សហគ្រាសគ្រប់គ្រងដោយរដ្ឋ និងគោលនយោបាយ និងការអនុវត្តមិនមែនទីផ្សារផងដែរ៕ Reuters៕

Evergrande ទម្លាយពីបំណុល១២៧ពាន់លានដុល្លារ ខណៈបំណុល និងពាក្យបណ្ដឹងប្រឆាំងខ្លួនចេះតែកើនឡើង

ដោយ៖ សុខុម

ហុងកុង: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន China Evergrande Group បានទម្លាយឱ្យដឹងកាលពីល្ងាចថ្ងៃច័ន្ទ ទី២៩ ខែឧសភា ថា បំណុលហួសកាលកំណត់ទូទាត់ បំណុលមិនទាន់ទូទាត់ និងសំណងរបស់ខ្លួនដែលជាប់ពាក់ព័ន្ធនឹងពាក្យបណ្ដឹង បានកើនឡើងរហូតដល់១២៧ពាន់លានដុល្លារអាមេរិក។

នេះឆ្លុះបញ្ចាំងពីកម្រិតបំណុលរុំកោះ និងបញ្ហាផ្លូវច្បាប់គរដូចអាចម៍ភេដែលក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនដីគោក មួយនេះកំពុងប្រឈម ស្របពេលក្រុមហ៊ុននេះកំពុងប្រឹងប្រែងរៀបចំបំណុលឡើងវិញយ៉ាងត្រដាបត្រដួស។

ក្រុមហ៊ុនអភិវឌ្ឍន៍ដែលកំពុងជួបវិបត្តិធ្ងន់ធ្ងរមួយនេះនិយាយថា បំណុលហួសកាលកំណត់ទូទាត់របស់ខ្លួនដែលមិនរាប់បញ្ចូលមូលបត្របំណុលក្នុងស្រុក និងក្រៅប្រទេសផងនោះ បានកើនឡើងរហូតដល់ប្រមាណ៣៨ពាន់លានដុល្លារអាមេរិក គិតត្រឹមខែមេសា។ នេះបើយោងតាមឯកសាររបស់ផ្សារហ៊ុន Shenzhen Stock Exchange ពាក់ព័ន្ធនឹងពាក្យបណ្ដឹង និងការខកខានរបស់ខ្លួនក្នុងការទូទាត់បំណុលដែលដល់ពេលត្រូវទូទាត់។

បំណុលហួសកាលកំណត់ទូទាត់របស់ក្រុមហ៊ុន Evergrande មានចំនួនប្រមាណ៣៤,៦ពាន់លានដុល្លារ។

ឯកសារដដែលបង្ហាញថា នៅក្នុងទិដ្ឋភាពផ្លូវច្បាប់ ក្រុមហ៊ុន Evergrande ក៏កំពុងប្រឈមមុខនឹងបណ្តឹងមិនទាន់ដោះស្រាយរហូតដល់ទៅ១.៤២៦បណ្ដឹង ដែលពាក់ព័ន្ធនឹងទឹកប្រាក់សរុបប្រមាណ៥០ពាន់លានដុល្លារ ផងដែរគិតត្រឹមខែមេសា។

ក្រុមហ៊ុនអភិវឌ្ឍន៍នេះត្រូវបានគេដាក់ឈ្មោះថាជាកូនបំណុលទុចរិត ដែលគ្មានភាពស្មោះត្រង់ក្នុងសំណុំរឿងតុលាការចំនួន៦ទូទាំងប្រទេសចិន ក្នុងខែមេសា សម្រាប់ការខកខាន “បំពេញកាតព្វកិច្ច”។

ក្រុមហ៊ុននេះក៏ត្រូវបានតុលាការបង្គាប់ឱ្យទូទាត់បំណុលប្រមាណ៤១០លានដុល្លារ នៅក្នុងសេចក្ដីប្រកាសឱ្យអនុវត្តន៍ថ្មីៗចំនួន១៣០ផងដែរ។

ភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande នៅក្នុងបុត្រសម្ព័ន្ធមួយចំនួន និងក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នារបស់ខ្លួនក៏ត្រូវបានបង្កកទុកផងដែរស្របតាមដីការបស់តុលាការចំនួន២៧។

គិតត្រឹមខែមេសា ក្រុមហ៊ុន Evergrande បានបញ្ចប់ការផ្ទេរគម្រោងអចលនទ្រព្យសរុបចំនួន៦៥គម្រោងតាមរយៈមធ្យោបាយផ្សេងៗ រួមទាំងការផ្ទេរភាគហ៊ុន និងការផ្ទេរដី និងសំណង់ដែលកំពុងដំណើរការសាងសង់ផងដែរ៕ South China Morning Post៕

China’s economic recovery loses steam as factory production contracts further

Factory activity in China has slumped to its weakest level since the country ended its zero-Covid policy in December, as its economic recovery continues to lose steam.

Asian markets tumbled following the release of the May data, even as a tentative agreement brokered by US President Joe Biden and House Speaker Kevin McCarthy to raise the US debt ceiling cleared a key hurdle on Tuesday evening. Hong Kong’s stock index dropped the most among regional markets Wednesday and is poised to enter bear market territory, which is defined as a decline of at least 20% from a recent peak.

China’s official manufacturing Purchasing Managers’ Index (PMI) dropped to 48.8 this month, down from 49.2 in April, according to data released by the National Bureau of Statistics on Wednesday. It was the second contraction in as many months. A reading above 50 indicates expansion, while anything below that level shows contraction.

The index, which mainly covers larger businesses and state-owned companies, was at its lowest level since December. Beijing scrapped most of its pandemic restrictions early that month, effectively ending its three-year-long zero-Covid policy.

The official non-manufacturing PMI, which measures sentiment in services and construction sectors, decreased to 54.5 in May from April’s 56.4, also the weakest level in four months.

Source: CNN

លោកបណ្ឌិតគីម ហ៊ាងលើកឡើងនូវពាក្យ៣ល្បះលើកទឹកចិត្ត ដល់កូនៗ

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ គាត់ជាអតីតក្មេងវត្តមហាមន្រ្តី ជាគ្រូបង្រៀននៅសា​កលវិទ្យាល័យ ក្លាយជាភ្នាក់ងារលក់អចលនវត្ថុ និងបច្ចុប្បន្នក្លាយជាអ្នកអភិវឌ្ឍន៍លេចធ្លោមួយរូប។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបច្ចុប្បន្នជាប្រធានKW Cambodia និងកំពុងអភិវឌ្ឍន៍បុរីវិមានសំណាង បុរីKS Residence, Sammang Land ដែលស្ថិតក្រោមបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុនKH Group។

លោកបានចែករំលែកនូវសារ ឬគន្លឹះលើកទឹកចិត្តសំខាន់ៗចំនួនបីដូចជា ទី១ អ្វីដែលល្អបំផុត គឺវាលំបាកបំផុត កុំសង្ឃឹមអ្វីងាយៗ! នេះជាអ្វី ដែលជនជាតិអាមេរិក តែងបង្រៀនដល់កូនចៅរបស់គេ។ ទី២. បើញើសមិនស្រក់ដល់ដី កុំសង្ឃឹមថាមាន! នេះជាអ្វី ដែលជនជាតិចិន តែងបង្រៀនដល់កូនចៅរបស់គេ។

ចំណុចទី៣ ទោះជាកូនរៀនបានពូកែឬអត់ រកលុយបានច្រើនឬអត់ ធ្វើការបានធំឬអត់ ឬឆ្លាតយ៉ាងណាក៏ដោយ បើកូនមិនអាចធ្វើជាមនុស្សល្អម្នាក់ទេ នោះកូនគ្រាន់ជាថ្មមួយដុំប៉ុណ្ណោះ Waste of Sperm! នេះជាអ្វី ដែលខ្ញុំបាទ គីម ហ៊ាង តែងបង្រៀន និងរំលឹកដល់កូនៗ៕

Chevron, PTTEP granted licences in Gulf

The Department of Mineral Fuels has awarded petroleum exploration and production licenses to Chevron Offshore Thailand and PTT Exploration and Production Plc (PTTEP), as part of efforts to increase gas supply from the Gulf of Thailand and reduce power bills over the long term.

The two firms, which met the minimum criteria set by the department for production-sharing contracts, will operate in three petroleum blocks: G2/65, which covers 15,030 square kilometers and was awarded to Chevron; and G1/65 and G3/65, covering a combined area of 20,133 sq km to be explored by PTT’s oil and gas drilling unit.

Chatit Huayhongtong, president of Chevron Thailand, said the company is ready to enter the area and conduct a seismic survey to find whether the block has potential for petroleum production.

The company believes it should discover gas in the area because it is adjacent to the Pailin block, a natural gas production site currently operated by Chevron.

Montri Rawanchaikul, chief executive of PTTEP, said new technology would accelerate exploration and production at the new petroleum sites, which would support plans to increase domestic gas supply, enabling Thailand to depend less on the import of liquefied natural gas (LNG).

Source: Bangkok Post

ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​បាត់​បង់​ថាមពល ខណៈ​ផលិតកម្ម​បន្តធ្លាក់ចុះ

ដោយ: គង់ លាងហួរ

ហុងកុង: សកម្មភាពរោងចក្រនៅក្នុងប្រទេសចិន បានធ្លាក់ចុះដល់កម្រិតខ្សោយបំផុត ចាប់តាំងពីប្រទេសនេះ បានបញ្ចប់គោលនយោបាយសូន្យកូវីដ នៅក្នុងខែធ្នូ ស្របពេលការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ខ្លួនបន្តបាត់បង់ថាមពល។

ផ្សារហ៊ុនអាស៊ីបានធ្លាក់ថ្លៃនៅថ្ងៃពុធនេះ បន្ទាប់ពីការចេញផ្សា​យទិន្នន័យសកម្មភាពរោងចក្រ ក្នុងប្រទេសចិន ក្នុងខែឧសភា ទោះបី​ជាកិច្ចព្រមព្រៀង បង្កើនកម្រិតបំណុលបណ្តោះអាសន្នមួយ រវាងលោកប្រធានាធិបតី Joe Biden និងប្រធានសភាលោក Kevin McCarthy បានជម្រះឧបសគ្គដ៏សំខាន់មួយ កាលពីល្ងាចថ្ងៃអង្គារយ៉ាងណាក្តី។

យោងតាមទិន្នន័យដែលចេញផ្សាយ ដោយការិយាល័យស្ថិតិជាតិនៅថ្ងៃពុធនេះបានឱ្យដឹងថា សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) ផ្លូវការរបស់ប្រទេសចិន បានធ្លាក់ចុះដល់៤៨,៨ពិន្ទូ ក្នុងខែឧសភា ដោយធ្លាក់ចុះពី៤៩,២ពិន្ទុ ក្នុងខែមេសា។

សន្ទស្ស PMI ផ្លូវការមិនមែនផលិតកម្ម ដែលវាស់វែងពីអារម្មណ៍ក្នុងវិស័យសេវាកម្ម និងសំណង់បានថយចុះមកត្រឹម៥៤,៥ពិន្ទុ ក្នុងខែឧសភា ពី៥៦,៤ពិន្ទុខែមេសា ដែលជាកម្រិតខ្សោយបំផុតក្នុងរយៈពេល៤ខែ។

លោក Zhiwei Zhang ប្រធានសេដ្ឋវិទូប្រចាំក្រុមហ៊ុន Pinpoint Asset Management បានលើកឡើងថា “ការងើបឡើងវិញនៃសេដ្ឋកិច្ចចិនប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជាតម្រូវការក្នុងស្រុកធ្លាក់ចុះនាពេលថ្មីៗនេះ ដែលមួយផ្នែកបណ្តាលមក ពីទីផ្សារអចលនទ្រព្យ និងរលកទីពីរនៃជំងឺកូវីដ-១៩”។

ប្រទេសសេដ្ឋកិច្ចធំបំផុតទីពីរ របស់ពិភពលោកនៅតែស្ថិតក្នុងស្ថានភាពធ្លាក់ចុះជាប្រវត្តិសាស្ត្រ នៅក្នុងទីផ្សារអចលនទ្រព្យ ហើយប្រទេសនេះ ក៏កំពុងត្រៀមលក្ខណៈសម្រាប់រលកថ្មី នៃជំងឺកូវីដ-១៩ផងដែរ។

កាលពីសប្តាហ៍មុន លោក Zhong Nanshan ដែលជាអ្នកជំនាញខាងរោគរាតត្បាតចិនដ៏លេចធ្លោមួយរូប បានព្យាករណ៍ថា រលកទីពីរនៃការឆ្លងមេរោគកូវីដ នឹងឈានដល់កម្រិតខ្ពស់បំផុតនៅចុងខែមិថុនា ជាមួយនឹងមនុស្សប្រហែល៦៥លាននាក់ បានឆ្លងក្នុងមួយសប្តាហ៍៕

ប្រធានាធិបតីឡាវៈ គម្រោងផ្លូវដែកល្បឿនលឿនឡាវ-ចិន ជាឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ច មិនមែនជាអន្ទាក់បំណុល

ដោយៈ សុខុម

វៀងចន្ទន៍: ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានជប៉ុន Nikkei នៅខាងក្រៅសន្និសីទ Nikkei Future of Asia conference ប្រធានាធិបតីឡាវ លោកថងលូន ស៊ីសូលីត (Thongloun Sisoulith) បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា លោកពិតជាមានមោទកភាពណាស់ ចំពោះគម្រោងផ្លូវដែកល្បឿនលឿនឡាវ-ចិន (Laos-China Railway) ដែលលោកនិយាយថានាំមកនូវក្តីសង្ឃឹម សម្រាប់ការអភិ​វឌ្ឍសេដ្ឋកិច្ច។

ផ្លូវរថភ្លើងល្បឿនលឿនឡាវ-ចិន ក្រោមទំហំទុនវិនិយោគដល់ទៅ៦ពាន់លានដុល្លារអាមេរិក នេះនៅពេលនេះតភ្ជាប់រដ្ឋធានីវៀងចន្ទន៍ នៃប្រទេសឡាវ ជាមួយទីក្រុងគុនមីង (Kunming) ក្នុងខេត្តយូណាន នៃប្រទេសចិន ដែលសម្រួលដល់ការធ្វើដំណើរ និងពាណិជ្ជកម្មឆ្លងដែន។

ប្រធានាធិបតីរូបនេះ បានលើកឡើងក្នុងបទសម្ភាសន៍ខាងលើថា លោកជឿជាក់ថា ផ្លូវដែកនេះបានចូលរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចរបស់ប្រទេសឡាវ ហើយនឹងត្រួសត្រាយផ្លូវសម្រាប់អនាគតដ៏ល្អប្រសើរ។

លោកបានបន្តថា ការចាប់ផ្តើមសេវាដឹកជញ្ជូន អ្នកដំណើរឆ្លងដែនក្នុងខែមេសា ឆ្នាំនេះបានធ្វើឱ្យវិស័យទេសចរណ៍ និងការដឹកជញ្ជូនទំនិញជាមួយប្រទេសចិន និងប្រទេសជិតខាងថៃ កើនឡើងគួរឱ្យកត់សម្គាល់។

ទោះជាយ៉ាងណា អ្នករិះគន់ច្រើនលើសលប់បានលើកឡើងថា គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំនេះ បានធ្វើឱ្យប្រទេសឡាវ ពឹងផ្អែកលើប្រទេសចិន ខ្លាំងហួសហេតុ ហើយបានបង្កហានិភ័យខ្ពស់ធ្វើឱ្យប្រទេសនេះជាប់បំណុលវ័ណ្ដករើខ្លួនមិនរួច។

ឆ្លើយតបការរិះគន់នេះ លោកប្រធានាធិបតី ថងលូន ស៊ីសូលីត បានបង្ហាញជំហរមិនយល់ស្របនោះឡើយ ហើយបានបញ្ជាក់ថា គម្រោងនេះគឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសឡាវ ដើម្បីប្រែក្លាយខ្លួន ពីប្រទេសមិនជាប់ព្រំដែនសមុទ្រ ទៅជាប្រទេសតភ្ជាប់ព្រំដែនគោក។

លោកបានប្រាប់សារព័ត៌មាន Nikkei ថា “ពួកគេមិនយល់ពីអារម្មណ៍របស់ប្រជាជនឡាវថា ពួកគេមានមោទកភាពខ្លាំងប៉ុនណាដែលមានផ្លូវដែកដំបូងបង្អស់ នៅក្នុងប្រទេសរបស់យើងឡើយ”។ លោកបន្ថែមថា “ផ្លូវដែកនេះនឹងរួមចំណែក ប្រកបដោយអត្ថន័យដល់កិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការប្រែក្លាយប្រទេសរបស់យើងពីប្រទេសមិនព្រំដែនសមុទ្រ ទៅជាប្រទេសតភ្ជាប់ព្រំដែនគោក ហើយនេះជាអ្វីដែលមនុស្សជាច្រើនមានមោទកភាពយ៉ាងខ្លាំង”។

របាយការណ៍របស់ធនាគារពិភពលោក (World Bank) និងមូលនិធិរូបិយវត្ថុ IMF បង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសឡាវ មានហានិភ័យខ្ពស់ ដែលអាចធ្លាក់ចូលក្នុងវិបត្តិបំណុលវ័ណ្ដក ដោយសេដ្ឋកិច្ចប្រទេសនេះ កំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំង បន្ទាប់ពីប្រទេសរុស្ស៊ី បានបញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពាន ប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕ Laotian Times៕

អបអរសាទរៈបុរីបុស្បាទទួលបានពានរង្វាន់ពីចក្រភពអង់គ្លេស

ដោយៈ គង់ សូរិយា

ភ្នំពេញៈ បុរីបុស្បា មានមោទនភាពយ៉ាងក្រៃលែង ក្នុងការទទួលបានពានរង្វាន់ឆ្នើមពី ចក្រភពអង់គ្លេស ដែលពានរង្វាន់នោះមានឈ្មោះថា “Best Architecture Multiple Residence Cambodia” រៀបចំដោយ Asia Pacific Property Awards។

យោងតាមការបង្ហោះព៌តមានលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់បុរីបុស្បាយបានបង្ហាញឲ្យដឹងកាលពីថ្ងៃទី៣១ ឧសភា ថា “នេះសមិទ្ធផលដ៏ត្រចះត្រចង់ថ្មីមួយទៀត ដែលបង្ហាញពីស្នាដៃរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលខិតខំប្រឹងប្រែងបំពេញការងារបានយ៉ាងល្អ រួមផ្សំជាមួយសក្តានុពល នៃគម្រោងបុស្បាទាំងមូល ទាំងម៉ូតផ្ទះ គុណភាពសំណង់ ដែលមានស្តង់ដាខ្ពស់ក្នុងការរស់នៅប្រកបដោយផាសុកភាព”។

ឆ្លៀតឱកាសនេះ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់គណៈកម្មាធិកាវាយតម្លៃ ព្រមទាំងអតិថិជនទាំងអស់ដែលតែងតែគាំទ្រគម្រោងរបស់យើងកន្លងមក រហូតដល់ពេលបច្ចុប្បន្ន៕