រដ្ឋមន្រ្តីលើកឡើងពីសក្តានុពលក្នុងវិស័យកសិកម្មប្រាប់មន្រ្តីម៉ាឡេស៊ីពីឱកាសវិនិយោគ

0
រដ្ឋមន្រ្តីលើកឡើងពីសក្តានុពលក្នុងវិស័យកសិកម្មប្រាប់មន្រ្តីម៉ាឡេស៊ីពីឱកាសវិនិយោគ
រដ្ឋមន្រ្តីលើកឡើងពីសក្តានុពលក្នុងវិស័យកសិកម្មប្រាប់មន្រ្តីម៉ាឡេស៊ីពីឱកាសវិនិយោគ

ដោយៈ ម៉ាណា

ម៉ាឡេស៊ី រដ្ឋមន្រ្តី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោកឌិត ទីណា ​បាន​រំលេច​អំ​ពី​ឱកាស​វិនិយោគ​លើ​វិស័យ​កែច្នៃ វេច​ខ្ចប់ និង​នាំចេញ​កសិផល​របស់​កម្ពុជា ដែល​ផ្ដល់​ផល​ចំណេញ​ និង​ផលប្រ​យោជន៍​ទៅវិញ ​ទៅមក​សម្រាប់​ប្រជា​ជន​នៃ​ភាគី​ទាំងពីរ​។

លោកឌិត ទីណា​​ បាន​លើក​ឡើងបែបនេះ​ ក្នុង​ជំនួប​ពិភាក្សា​ការងារ​លើ​វិស័យ​កសិកម្ម ​ជាមួយលោក​ Datuk Dr. Abdul Rahman Junaidi ​អនុរដ្ឋមន្រ្តី​ក្នុងខុទ្ទកាល័យ​នាយករដ្ឋមន្ត្រីនៃរដ្ឋសារ៉ាវ៉ាក់​ ប្រទេស​ម៉ាឡេស៊ី កាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥​។

លោករដ្ឋមន្ត្រី ឌិត ទីណា បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់រដ្ឋសារ៉ាវ៉ាក់ ​ក្នុងការពង្រឹងកិច្ច​សហ​ប្រតិបត្តិ​ការ ​ក្នុងវិស័យកសិ​កម្មកម្ពុជា ជាពិសេសការដោះដូរបច្ចេកទេសដាំដុះ​ និងលទ្ធភាព​បើក​ទីផ្សារនាំចូលស្រូវអង្ករ ផលិតផលសាច់ និងកសិផលមានសក្ដានុពលដទៃទៀតពីកម្ពុជា ដើម្បី​ធានាសន្តិសុខស្បៀងរដ្ឋសារ៉ាវ៉ាក់។

កម្ពុជា-ម៉ាឡេស៊ី បន្តពង្រឹងកិច្ចសហប្រតិបតិ្តការ លើវិស័យកសិ​កម្ម ធានានូវសន្តិសុខស្បៀង ជំរុញទំហំកសិ-ពាណិជ្ជកម្ម ជាពិសេសលើស្រូវអង្ករ និងភាពជាដៃគូដ៏រឹង​មាំយូរអង្វែងក្នុង​ការតភ្ជាប់ខ្សែច្រវាក់តម្លៃ និងផលិតកម្ម ហើយកម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្គត់ផ្គង់​កសិផលដល់រដ្ឋសារ៉ាវ៉ាក់ នៃប្រទេសម៉ាឡេស៊ី និងគាំទ្រវិនិយោគិនម៉ាឡេស៊ី​ក្នុងវិស័យ​កសិកម្មកម្ពុជាផងដែរ៕

កម្ពុជា-ម៉ាឡេស៊ី បន្តពង្រឹងកិច្ចសហប្រតិបតិ្តការ លើវិស័យកសិ​កម្ម ធានានូវសន្តិសុខស្បៀង ជំរុញទំហំកសិ-ពាណិជ្ជកម្ម ជាពិសេសលើស្រូវអង្ករ
កម្ពុជា-ម៉ាឡេស៊ី បន្តពង្រឹងកិច្ចសហប្រតិបតិ្តការ លើវិស័យកសិ​កម្ម ធានានូវសន្តិសុខស្បៀង ជំរុញទំហំកសិ-ពាណិជ្ជកម្ម ជាពិសេសលើស្រូវអង្ករ

តើរូបិយប័ណ្ណឌីជីថលនឹងត្រូវប្រើប្រាស់កាន់តែទូលំទូលាយលើទីផ្សារហិរញ្ញវត្ថុសកល ហើយវានឹងទាញតម្លៃមាសធ្លាក់ចុះឬទេ?

0

ដោយៈ ម៉ាលីនណា

    អន្តរជាតិៈ អ្នកវិភាគបានឆ្លើយថា នេះ​ជា​សំណួរ​ដ៏​ឆ្លាត​វៃ  ហើយ​វា​ប៉ះ​លើ​ការ​ជជែក​ដេញ​ដោល ​សំខាន់​មួយ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​សព្វថ្ងៃនេះ។

  1. ការពេញនិយមCrypto នាពេលអនាគត

ក្រុមអ្នកវិភាគលើឧស្សាហកម្មហិរញ្ញវត្ថុ បាននិយាយថា រូបិយប័ណ្ណគ្រីបតូ ត្រូវបានគេរំពឹងថា នឹងកាន់តែមានប្រជាប្រិយភាព នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុសកលជាពិសេសដូចជា៖

ទី១ ប្រទេសកាន់តែច្រើន បង្កើតរូបិយប័ណ្ណឌីជីថល របស់ធនាគារកណ្តាល (CBDCs)។

ទី២ ស្ថាប័ននានា (ដូចជាធនាគារ មូលនិធិ និងក្រុមហ៊ុនទូទាត់ប្រាក់ ទទួលយកblockchain និងទ្រព្យសកម្មដែលបានកំណត់អត្តសញ្ញាណ។

ទី៣ មនុស្សជំនាន់ក្រោយចូលចិត្ត ទ្រព្យសម្បត្តិឌីជីថល សម្រា​ប់ការវិនិយោគ និងការទូទាត់។

ទោះជាយ៉ាងណាក៏ដោយ ភាពប្រែប្រួល និយតកម្ម និងការប្រើប្រាស់ថាមពលរបស់គ្រីបតូ នៅតែកំណត់ស្ថេរភាពរបស់វា បើប្រៀបធៀបទៅនឹងមាស។

  1. តួនាទីរបស់មាស និងហេតុអ្វីបានជាវារឹងមាំ

មាសនៅតែជាទ្រព្យសម្បត្តិ “កន្លែងសុវត្ថិភាព” ប្រពៃណី – មនុស្សងាកទៅរកវាក្នុងអំឡុងពេលដូចជា

  • អតិផរណា ឬតម្លៃរូបិយប័ណ្ណ
  • ជម្លោះសកល ឬហានិភ័យនយោបាយ
  • អស្ថិរភាពទីផ្សារហិរញ្ញវត្ថុ។

ទោះបីជាមានការកើនឡើងនៃគ្រីបតូក៏ដោយ មាសមានទំនុកចិត្ត

និងតម្លៃរូបវ័ន្ត5,000+ ឆ្នាំ ដែលទ្រព្យសម្បត្តិឌីជីថល មិនអាចជំនួសបានទាំងស្រុង។

  1. តើគ្រីបតូនឹងទាញតម្លៃមាសធ្លាក់ចុះទេ?

ចម្លើយរបស់អ្នកវិភាគថា “វាមិនចាំបាច់” ប៉ុន្តែវាអាចមានផលប៉ះពាល់ខ្លះៗផងដែរនាពេលអនាគត៕

តើកត្តាសំខាន់ៗអ្វីខ្លះ ដែលជំរុញឱ្យតម្លៃលំនៅឋានក្នុងប្រទេសវៀតណាមហក់ឡើងយ៉ាងគំហុក?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមអ្នកវិភាគបានលើកឡើងថា តម្លៃលំនៅឋាននៅប្រទេសវៀតណាមកំពុងកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារការកើនឡើងនៃថ្លៃដើមលើការអភិវឌ្ឍន៍ និងការធ្លាក់ចុះនៃការផ្គត់ផ្គង់។

ជាក់ស្តែង នៅឆ្នាំនេះ តម្លៃអាផាតមុិនជាមធ្យមនៅទីក្រុងហាណូយ មានទំហំទឹកប្រាក់ចំនួន៨០លានដុង (ប្រមាណ៣.០៣០ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េ ហក់ឡើង៣៣ភាគរយធៀបនឹងឆ្នាំមុន។

ជាមួយគ្នានេះ តម្លៃអាផាតមុិនជាមធ្យមនៅទីក្រុងហូជីមិញបានហក់ឡើង៣៦ភាគរយដល់ទំហំទឹកប្រាក់ចំនួន៨៩លានដុង(ប្រមាណ៣.៣៧៤ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េ។

លោកសេដ្ឋវិទូ Can Van Luc លើកឡើង​ថា​ ការហក់​ឡើង​នៃតម្លៃដី​ ជា​មូលហេតុ​សំខាន់​ ដែលនាំឱ្យតម្លៃអាផាតមុិនកើនឡើង។ ការកើនឡើងនៃតម្លៃសម្ភារៈសំណង់ កម្លាំងពលកម្ម និងប្រាក់កម្ចីរបស់ធនាគារ ជំរុញឱ្យថ្លៃដើមលើការអភិវឌ្ឍន៍គម្រោងអចលនទ្រព្យកើនឡើង។

លោក Pham Viet Thuan នាយកវិទ្យាស្ថានធនធានសេដ្ឋកិច្ច និងបរិស្ថាននៅទីក្រុងហូជីមិញ បានអះអាងថា បណ្តាអ្នកអភិវឌ្ឍន៍ចង់បានប្រាក់ចំណេញច្រើន។ហេតុនេះ ពួកគេផ្តោតលើការសាងសង់អាផាតមុិនប្រណីត ដែលមានតម្លៃខ្ពស់កប់ពពក។

លោក Ngo Quang Phuc នាយកប្រតិបត្តិនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Phu Dong Group បានមានប្រសាសន៍ឱ្យដឹងថា ការកើនឡើងនៃតម្លៃលំនៅឋានបណ្តាលមកពីនីតិវិធីស្មុគស្មាញក្នុងការស្នើសុំអាជ្ញាបណ្ណដើម្បីសាងសង់គម្រោង។

លោកបានបន្តថា បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យសម្រុកប្រណាំងប្រជែងគ្នាដើម្បីទទួលបានអាជ្ញាបណ្ណ។ ប៉ុន្តែ អ្នកអភិវឌ្ឍន៍មួយចំនួនត្រូវចំណាយពេលរាប់ឆ្នាំ ឬអាចអូសបន្លាយ១ទសវត្សរ៍ដើម្បីទទួលបានអាជ្ញាបណ្ណ។

គម្រោងលំនៅឋានជាច្រើនបានជាប់គាំង ដោយសារការអនុម័តផ្តល់អាជ្ញាបណ្ណត្រូវការរយៈពេលយូរ ដែលធ្វើឱ្យការផ្គត់ផ្គង់លំនៅដ្ឋានធ្លាក់ចុះ និងជំរុញឱ្យតម្លៃផ្ទះកើនឡើង៕ប្រភព: Vnexpress៕

តើតម្លៃហាងឆេងមាសមានការប្រែប្រួលដូចម្តេចនៅថ្ងៃអង្គារនេះ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ដោយសារភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចអាមេរិក ហើយក្រុមអ្នកវិនិយោគសង្កេតឃើញលទ្ធភាពនៃការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតដោយធនាគារកណ្តាលសហរដ្ឋអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១២ភាគរយដល់៣.៩៦៥ក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៣៩៦០,៤១ដុល្លារអាមេរិកក្នុងមួយអោនកាលពីថ្ងៃចន្ទម្សិលមិញ។

ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៣១ភាគរយដល់៣៩៨៨,៨០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៥៥នាទីព្រឹកដូចគ្នា បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៣៩៧៦,៣០ដុល្លារក្នុងមួយអោនកាលពីថ្ងៃចន្ទម្សិលមិញ៕

ដំណឹងល្អៈរដ្ឋាភិបាលចាប់ផ្តើមប្រែក្លាយទីប្រជុំជនទាំងអស់ឲ្យទៅជាបុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល

0
រដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី និងក្រសួងមហាផ្ទៃ បានប្រកាសចាប់ផ្តើមប្រែក្លាយទីប្រជុំជនទាំងអស់ ឱ្យទៅជាបុរីជនបទ ភូមិឋានក្សេមក្សាន្ត ទ្រនំសុភមង្គល។
រដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី និងក្រសួងមហាផ្ទៃ បានប្រកាសចាប់ផ្តើមប្រែក្លាយទីប្រជុំជនទាំងអស់ ឱ្យទៅជាបុរីជនបទ ភូមិឋានក្សេមក្សាន្ត ទ្រនំសុភមង្គល។

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី និងក្រសួងមហាផ្ទៃ បានប្រកាសចាប់ផ្តើមប្រែក្លាយទីប្រជុំជនទាំងអស់ ឱ្យទៅជាបុរីជនបទ ភូមិឋានក្សេមក្សាន្ត ទ្រនំសុភមង្គល។

ផែនការនេះត្រូវបានប្រកាសកាលពីព្រឹកថ្ងៃទី៦ តុលា ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកឧបនាយករដ្ឋមន្រ្តីស សុខា រដ្ឋមន្រ្តីក្រសូងមហាផ្ទៃ។

យោងតាមព៌ត៌មានដែលបានប្រកាសលើផេក របស់ក្រសួងដែនដី បានបង្ហាញថា ផែនការនេះ ក្រសួងទាំងពីរមានការឯកភាពគ្នា ធ្វើការរៀបចំប្លង់គោលនៃការប្រើប្រាស់ដី កំណត់តំបន់ពាណិជ្ជកម្ម តំបន់កសិកម្ម តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស ការរៀបចំព្រំប្រទល់រដ្ឋបាលទូទាំងប្រទេស អាសយដ្ឋាន បង្គោលប្រតិភាគដែលជាខឿនសន្តិសុខជាតិ ការរៀបចំរបៀងនិងប៉ូលសេដ្ឋកិច្ច ទៅតាមសក្តានុពលតំបន់នីមួយៗ ដោយប្រើប្រាស់អ្វីដែលយើងមាន ការរៀបចំលំហសាធារណៈ ការដោះស្រាយសំណង់មិនរៀបរយ និងអគារចាស់ទ្រុឌទ្រោម ដែលទាំងនេះគឺជាស្នូល នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងឆ្លើយតបទៅនឹងដំណើរដ៏ជាក់លាក់របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា ធ្វើឱ្យប្រជាជនមានជីវិតកាន់តែប្រសើរឡើង និងដើម្បីកម្ពុជាអាចរស់ដោយខ្លួនឯង ប្រកបដោ​យភាពឯករាជ្យម្ចាស់ការ។

កិច្ចប្រជុំនាពេលនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃ ក្រសួងព្រះបរមរាជវាំង ក្រសួងសាធារណៈការ និងដឹកជញ្ជូន ថ្នាក់ដឹកនាំមកពីក្រសួង ស្ថាប័ន ដែលជាសមាជិកគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ រដ្ឋបាលខេត្ត មន្ទីរ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ នាទីស្តីការក្រសួង។

ផ្អែកលើរបៀបរបបការងារ និងដំណើររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងមហាផ្ទៃ បានឈានមកដល់របត់នៃឱកាសសម្រាប់ធ្វើការងារថ្មី និងក្រោយពីការបង្កើតនូវបរិយា​កាសគ្មានវិវាទនៅកម្ពុជា ក្រសួងទាំងពីរបានងាកមកគិតគូរ លើការងាររៀបចំដែនដី និងនគរូបនីយកម្ម ដែលជាការបើកទំព័រថ្មី សម្រាប់សង្គមជាតិទាំងមូល៕

រដ្ឋបាលខេត្តបាត់ដំបងរៀបចំចងក្រងខ្លឹមសារប្រវត្តិរមណីយដ្ឋានភ្នំសំពៅ ដើម្បីផ្សព្វផ្សាយជូនភ្ញៀវទេសចរណ៍

0
រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំប្រជុំក្រុមការងារចងក្រងខ្លឹមសារប្រវត្តិរមណីយដ្ឋានភ្នំសំពៅ ស្រុកបាណន់។
រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំប្រជុំក្រុមការងារចងក្រងខ្លឹមសារប្រវត្តិរមណីយដ្ឋានភ្នំសំពៅ ស្រុកបាណន់។

ដោយៈ គង់ សូរិយា

    បាត់ដំបងៈ ក្នុងគោលដៅបង្កើនការយល់ដឹង និងផ្សព្វផ្សាយដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំប្រជុំក្រុមការងារចងក្រងខ្លឹមសារប្រវត្តិរមណីយដ្ឋានភ្នំសំពៅ ស្រុកបាណន់។

កិច្ចប្រជុំបានប្រារពធ្វើនៅព្រឹក ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកសុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំ។

គោលដៅនៃការចងក្រងខ្លឹមសារ ប្រវត្តិរមណីយដ្ឋានភ្នំសំពៅ ស្រុកបាណន់ ដើម្បីចងក្រងសម្រាប់ការដាក់តាំងបង្ហាញ ផ្សព្វផ្សាយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យបានសិក្សាយល់ច្បាស់ពីប្រវត្តិតំបន់រមណីយដ្ឋាន ប្រវត្តិសាស្ត្រភ្នំសំពៅនេះបានជាក់លាក់ បង្កើនការទាក់ទាញភ្ញៀវទេសចរទៅទស្សនាកំសាន្តបានច្រើន៕

ដំណឹងល្អៈ រយៈពេល៩ខែកម្ពុជាបានអនុម័តទុនវិនិយោគប្រមាណ៧៨០០លានដុល្លារអាមេរិក

0
រយៈពេល៩ខែកម្ពុជាបានអនុម័តទុនវិនិយោគប្រមាណ៧៨០០លានដុល្លារអាមេរិក
រយៈពេល៩ខែកម្ពុជាបានអនុម័តទុនវិនិយោគប្រមាណ៧៨០០លានដុល្លារអាមេរិក

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ​​រយៈ​ពេល៩ខែ​ដើម​ឆ្នាំ​២០២៥ មាន​គម្រោង​វិនិយោគ​ជិត៥៥០​គម្រោង ​​ត្រូវ​បាន​អនុម័ត​ឱ្យ​វិនិយោគ​នៅ​កម្ពុជា ដោយ​កើន​ឡើង​ជាង៧០%​ ជាមួយទុនវិនិយោគប្រមាណ៧៨០០លានដុល្លារ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០២៤។​

យោងតាមសេចក្តី​ប្រកាស​ព័ត៌មាន ​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា(CDC) ចេញ​ផ្សាយ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២ ខែ​តុលា ឱ្យ​ដឹង​ថា ចាប់​ពី​ខែ​មករា-​ខែ​កញ្ញា ឆ្នាំ​២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​(CDC) បានអនុម័តលើ​គម្រោងវិនិយោគ​សរុប៥៤៦ គម្រោង (២១៤ គម្រោង​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស) កើនឡើង ២៣១គម្រោង ឬ​ស្មើ​នឹង៧៣% បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៤។

​ប្រភព​ទុន​វិនិយោគ​ដែល​មាន​ចំនួន​ច្រើន​ជាង​គេ គឺ​មក​ពី​ប្រទេស​ចិន៥២,៩៦%, កម្ពុជា៣០,១៥%, សិង្ហបុរី៦,៩៣%, និង​វៀតណាម៥,២៤%។ ក្រៅ​ពី​នោះ​មាន​មក​ពី កោះBritish Virgin, អង់គ្លេស, កោះCayman, កោះ Samoa, Bermuda និង​សហរដ្ឋអាមេរិក។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបន្តថា ក្នុង​ចំណោម​ទុន​វិនិយោគ​ទាំង​អស់​ខាង​លើ គឺ​​វិស័យ​ឧស្សាហកម្ម មាន​ទឹក​ប្រាក់៥,៣ពាន់​លាន​ដុល្លារ, កសិកម្មនិង​កសិ-ឧស្សាហកម្ម៤០៥លាន​ដុល្លារ, ទេសចរណ៍ ១៧៥លាន​ដុល្លារ និង​ហេដ្ឋារចនាសម្ព័ន្ធ-វិស័យ​ផ្សេងៗ១,៩ ពាន់​លាន​ដុល្លារ​។​

CDC បាន​បញ្ជាក់​ថា “ត្រឹមតែរយៈពេល៩ខែ ស្ថាប័ននេះបានចុះបញ្ជីគម្រោងវិនិយោគ​ លើសការចុះបញ្ជីគម្រោងវិនិយោគពេញ​មួយឆ្នាំ២០២៤ រហូតដល់ទៅ១៣២គម្រោង”។

ដោយឡែក​ក្នុងខែកញ្ញា ឆ្នាំ២០២៥CDC បានសម្រេចចុះបញ្ជី​គម្រោងវិនិយោគសរុប៥៥គម្រោង ក្នុងទំហំទុនវិនិយោគសរុប​៤៦៧ លានដុល្លារ និងអាចបង្កើតការងារបាន៣៧ពាន់កន្លែង។ គម្រោងវិនិយោគទាំង​នេះ គឺ​ចំនួន៣៨ ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស និង ១៧ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។

អនុប្រធាន​សភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ាលឹម ហេង បាន​និយាយ​ថា ការអនុម័ត​គម្រោង និង​ទុនវិនិយោគ​ក្នុង​ចំនួន​ច្រើន​បែបនេះ គឺ​បញ្ជាក់​ពី​ទំនុកចិត្ត និង​ភាពរឹងមាំ​នៃ​ទីផ្សារ​ដែល​វិនិយោគិន​សម្លឹ​ង​ឃើញ​ពី​ការបណ្តាក់ទុន​នៅ​កម្ពុជា ខណៈ​កម្ពុជា​ជា​ប្រទេស​មាន​ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច​រឹងមាំ ព្រមទាំង​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​ជាមួយ​ប្រទេស​ជាច្រើន ពិសេស​ប្រទេស​ចិន ដែល​ជា​ទីផ្សារ​ មាន​ប្រជាជន​ច្រើនជាងគេ​លើ​ពិភពលោក​។

លោកបញ្ជាក់ថា “ការ​កែលម្អប្រព័ន្ធច្បាប់វិនិយោគ និង​ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក៏​កំពុង​ក្លាយ​ជា​កម្លាំង​ស្រូប​មួយ​បន្ថែម​ទៀត​ ក្នុង​ការ​ទាក់​ទាញ​អ្នក​វិនិយោគ​ឱ្យ​មក​បណ្តាក់​ទុន​កាន់​តែ​ច្រើន”។​

លោក​បាន​ថ្លែង​ថា “អ្វីដែល​ពិសេស​នាពេលនេះ គឺ​ការចូល​មក​បណ្តាក់ទុន​កាន់តែច្រើន​ លើ​ឧស្សាហកម្ម​ធុន​មធ្យម និង​ធ្ងន់ ហើយ​ចំនួន​នេះ ​នឹង​បន្ត​កើនឡើង​ទៀត​ចាប់ពីពេលនេះ​តទៅ​”។

លោក​បាន​បន្ថែម​ថា គោលនយោបាយ​របស់​រដ្ឋាភិបាល ​ក្នុង​ការជំរុញ​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​កម្ពុជា ​ទៅ​កាន់​គ្រប់​ប្រទេស​លើ​សកលលោក គឺ​​ជា​កម្លាំង​ចលករ​បន្ថែម​ទៀត ​ដែល​នឹង​ធ្វើឱ្យ​វិនិយោគិន​កាន់តែ​ច្រើន​បញ្ចេញ​ទុន​មក​វិនិយោគ​នៅ​កម្ពុជា​​។

កាល​ពី​​ឆ្នាំ២០២៤ កន្លងមកនេះ កម្ពុជាបានទទួល​​គម្រោងវិនិយោគចំនួន​៤១៤គម្រោង ដែល​ទទួល​បាន​ការ​អនុម័ត​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា៕

អ្នកឧកញ៉ាសំ សុខនឿន បង្ហើបក្បួន១ក្នុងចំណោមក្បួនជាច្រើនដល់អ្នកចង់វិនិយោគផ្នែកដីធ្លី

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ អ្នក​ជំនួញ​អចលនទ្រព្យ ដែមានដើមកំណើតមកពីស្រុកក្រូចឆ្មារ និង​ជាប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន SAM SN Group អ្នកឧកញ៉ា សំ សុខនឿន តែងតែ​ចែក​រំលែក​ចំណេះដឹង​ផ្សេង​ៗ ពិសេស​ការ​សន្សំ​ទុក​ដាក់​ប្រាក់​កាក់ ដើម្បី​វិនិយោគ​តែម្ដង។

កាលពី​ប៉ុន្មាន​ថ្ងៃមុន​អ្នក​ឧកញ៉ា សំ សុខនឿន បាន​បង្ហាញ​ពី​ក្បួន​ទុក​ដាក់​លុយកាក់​សន្សំ ដើម្បី​រៀបចំ​អនាគត​នា​ពេល​ខាង​មុខ​ម្ដង​មក​ហើយ។ ថ្ងៃនេះ​ទៀតសោត​ លោក​បាន​បន្ថែម​ក្បួន១ ក្នុង​ចំណោម​ក្បួន​ជាច្រើន សម្រាប់​អ្នក​ចង់​វិនិយោគ​ផ្នែក​ដី​ធ្លី។

ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន SAM SN Group លើក​ឡើង​ថា ក្បួន១ ក្នុង​ចំណោម​ក្បួន​ជាច្រើន ​សម្រាប់​អ្នក​ចង់​វិនិយោគ​ដីធ្លី​គឺ បើ​លោក​អ្នក​កំពុង​តែ​ធ្វើ​ជំនួញ​អ្វី​មួយ និង​កំពុង​ទទួល​បាន​ប្រាក់​ចំណេញ​ប្រចាំ​ថ្ងៃ ប្រចាំ​ខែ ឬ​ជា​ប្រចាំ​ឆ្នាំ ហើយ​ការ​ដក​ប្រាក់​ចំណេញ​របស់​លោក​អ្នក​ពី​ជំនួញ​នោះ​មិន​បង្ក​ឲ្យ​ប៉ះពាល់ ​ដល់​ដំណើរ​ការ​នៃ​ជំនួញ​មួយ​នោះ​ទេ។

ចំណុច​មួយ​ទៀត ត្រូវ​ប្រាកដ​ចិត្ត​ថា លោក​អ្នក​ច្បាស់​មិន​មាន​តម្រូវការ​ប្រើប្រាស់​ប្រាក់​ទាំងនោះ ​ចាប់ពី​រយៈពេល៥ឆ្នាំ​ឡើង​ទៅ នោះ​លោក ​អ្នក​អាច​យក​ទៅ​វិនិយោគ​ដី​ធ្លី​ជាយក្រុង (ដីស្រែ) ដែល​អាច​ធ្វើឲ្យ​លោក​អ្នក​ទទួល​បាន​ផល​ចំណេញ​ច្រើន៕

ស្ថាប័នពីរពិភាក្សាពីកិច្ចសម្រួលដល់វិនិយោគិនបន្ថែមដើម្បីទាក់ទាញការវិនិយោគ

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបើកកិច្ចប្រជុំពិភាក្សា ដើម្បីការផ្ដល់កិច្ចសម្រួលដល់វិនិយោគិនបន្ថែម។

កិច្ចប្រជុំកាលពីសប្តាហ៍មុននេះ ធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានដឹកនាំកិច្ចប្រជុំកិច្ចពិភាក្សាអំពីការរៀបចំយន្តការ និងដំណើរការការងារនានាដើម្បី ផ្ដល់ទិដ្ឋាការរយៈពេលវែងជូនវិនិយោ​គិន និងនយោជិតបរទេស និងរៀបចំច្រកឆ្លងកាត់ពិសេស សម្រាប់វិនិយោគិន នៅតាមអាកាសយាន្តដ្ឋានអន្តរជាតិ ក្នុងប្រទេសកម្ពុជា ដែលជាការផ្ដល់ការលើកទឹកចិត្ត មិនមែនពន្ធជូនវិនិយោគិន ដើម្បីទាក់ទាញការវិនិយោគមកកម្ពុជាបន្ថែមទៀត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ឯក សុខ លីហួត អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាប្រធានក្រុមប្រចាំការនៅ ក.អ.ក., ប្រធាន-ប្រធានស្ដីទីនាយកដ្ឋានចំណុះ គ.វ.ក. និងមន្ត្រីបច្ចេកទេសមួយចំនួន។

សមាជិកកិច្ចប្រជុំបានពិភាក្សា ផ្លាស់ប្ដូរយោបល់យ៉ាងផុសផុល ប្រកបដោយស្មារតីសហការ និងសាមគ្គីភាព រវាងគណៈកម្មាធិការវិនិយោគកម្ពុជា និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងស្មារតីរួមគឺផ្ដល់កិច្ចសម្រួលដល់វិនិយោគិន ដើម្បីលើកកម្ពស់ភាពទាក់ទាញរបស់កម្ពុជា៕

កោះនរាក្លាយជាទីតាំងសំរាកលំហែរពេលល្ងាចនិងញាំអាហារដ៏ពេញនិយមថ្មីមួយនៅរាជធានីភ្នំពេញ

0

ដោយៈ ឧត្តម

    ភ្នំពេញៈ ការបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ បានធ្វើឲ្យទីក្រុងនរា ក្លាយជាកន្លែងទេសចរណ៍ពេញនិយមមួយ សម្រាប់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។

ក្រៅពីទីតាំងអង្គុយលេងកំសាន្ត សួនច្បារ ផ្លូវថ្មើរជើង ទីក្រុងដែលស្ថិតនៅប្របទន្លេមេគង្គ ទីនេះក៏ជាកន្លែងគយគន់ទេសភាពនៃទន្លេចតុមុខ ក៏ជាកន្លែងដែលយើងអាចគយគន់ទិដ្ឋភាព នៃការរីកចម្រើ​នរាជធានីភ្នំពេញ ជាមួយវត្តមានអាគារកប់ពពកជាច្រើន ដែលបាននិងកំពុងសាងសង់ឡើងនៅទីក្រុងនេះ។

ទីក្រុងដែលមានទំហំ១២៥ហិកតា និងអភិវឌ្ឍន៍ដោយក្រុមហ៊ុនOCIC មានសួនPicnic ក្បែរស្ពាននរា ដើម្បីគយគនទេសភាពទីក្រុងនិងថ្ងៃលិច ក៏ដូចជាទស្សនាផ្សាររាត្រីកោះនរា សួនបៃតង Coconut Park Norea សួនកំសាន្តកុមារ ហាងអាហារល្បីៗជាច្រើនទៀត។

ដោយសង្កេតឃើញថាសួនបៃតងផ្កាចម្រុះ វាលស្មៅខៀវខ្ចីអមជាមួយដើមឈើធំៗដើរតួនាទីសំខាន់ ក្នុងការរស់នៅប្រចាំថ្ងៃ ទីក្រុងនរាបានបង្កើតសួនធំមួយ ដែលមានផ្ទៃដីរហូតដល់ជាង៣ហិចតា ស្ថិតតាមផ្លូវបេតុងមាត់ទន្លេ ទល់មុខហាងកាហ្វេប្រោន BROWN Coffee and Bakery និងហាង KOI Thé Cambodia ទីក្រុងនរា ដែលមានឈ្មោះថា Coconut Park Norea។ Coconut Park Norea បាននឹងកំពុងនាំយកមកនូវសួនផ្កា វាលស្មៅបៃតង ដើមឈើធំៗ ផ្សាររាត្រីបែបបរទេស ហាងអាហារនិងហាងទំនិញល្បីៗជាច្រើន ដើម្បីបំពេញតម្រូវការរបស់បងប្អូន។

សួនឧទ្យាននរា (ផ្លូវថ្មើរជើងតាមមាត់ទន្លេ) ដែលមានឈ្មោះថា Norea Parkway នឹងបញ្ចេញមុខមាត់ថ្មីជាមួយហាងប្រ៊េនល្បីៗកាន់តែច្រើនបន្ទាប់ពីទឹកស្រកវិញ ហើយ Norea Parkway នៅតែជាផ្លូវថ្មើរជើងដ៏ស្រស់ស្អាត និងមានសក្តានុពល អមតាមដងទន្លេ ប្រៀបបានដូចជាផ្ទាំងគំនូរ សម្រាប់បងប្អូនដើរកម្សាន្ត ហាត់ប្រាណ និងស្រូបយកខ្យល់អាកាសបរិសុទ្ធបានដល់ ៣៥៥ថ្ងៃក្នុងមួយឆ្នាំ ដោយពុំគិតរយៈពេល ៧-១០ថ្ងៃ ដែលទឹកទន្លេអាចជន់ដល់ផ្លូវដើរផ្នែកខាងក្រោម។

✨ Coconut Park Norea ដែលជាសួនច្បារថ្មីមួយដែលកំពុងមានវត្តមានក្នុងទីក្រុងនរានិងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន អមជាមួយផ្សាររាត្រី Khmer Streat Night Market និងហាងល្បីៗដូចជា Baby Outlet @HotStoneNorea Le Castella Bakery The BayView Master Suki Soup  Sakura Buffet Bbq & Soup កំពុងបើកដំណើរការ និងហាងល្បីជាច្រើនទៀត ដែលគ្រោងបើកនៅពេលឆាប់ៗនេះ។

✨Riverlight Food Building – ដែលជាអគារអាហារចម្រុះ មានទាំងអាហារខ្មែរ កូរ៉េ និងជប៉ុនដែលផ្តល់នូវបទពិសោធន៏ដ៏ល្អឥតខ្ចោះ ដែលអាចអោយអ្នកញុំាអាហារបណ្តើរ គយគន់ទេសភាពទន្លេមេគង្គបណ្តើរ រួមជាមួយការឌីស្សាញ និងរចនាបទដ៏ប្រណិតជាមួយមិត្តភក្តិ បងប្អូន និងក្រុមគ្រួសារបានជាមួយហាងល្បីៗដូចជា @Chakroeung-ឆាគ្រឿង @TulipD. @Kono @Greeenie  @Toto Hokke Yakiniku @PhaiSaan Gogi Korean BBQ Cambodia និងមានហាងជាច្រើនទៀត និងបើកដំណើរការឆាប់ៗនេះ!

✨ Norea Picnic Park ដែលជាកន្លែងមើលទេសភាពទីក្រុងដ៏ពេញនិយម និង គយគន់មើលថ្ងៃលិចដ៏សែនមនោរម្យ ស្រាយរាល់ទុក្ខកង្វល់ទាំងឡាយ ហើយក៏មានកន្លែងជួបជុំ ដ៏មានអត្ថន័យនាពេលល្ងាច ជាមួយបរិយាកាសដ៏ស្រស់ស្រាយជាទីបំផុតផងដែរ៕