សម្ដេចតេជោហ៊ុន សែននឹងអញ្ជើញចូលរួមកម្មវិធីដ៏សំខាន់ចំនួន២នៅប្រទេសបារាំង

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ បន្ទាប់ពីអញ្ជើញដល់ប្រទេសបារាំង សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមកម្មវិធីសំខាន់ៗៗចំនួន២ ដែលនឹងលើកកំពស់កិត្យានុភាពរបស់កម្ពុជា។

យោងតាមបណ្តាញទំនាក់ទំនងសង្គមរបស់សម្តេចតេជោបានបញ្ជាក់ឲ្យដឹងនាព្រឹកថ្ងៃទី១៣ ធ្នូនេះថា នៅយប់រំលងអាធ្រាត ម៉ោង ១.៤៥នាទី ម៉ោងនៅទីក្រុងប៉ារីស បារាំង ត្រូវនឹងម៉ោង ៧.៤៥នាទាទីព្រឹក ម៉ោងនៅរាជធានីភ្នំពេញ  ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តដឹកនាំគណៈប្រតិភូតាមជើងយន្តហោះពិសេស ទៅដល់ អាកាសយានដ្ឋានអន្តរជាតិ Paris Charles de Gaulle ទីក្រុងប៉ារីស បន្ទាប់ពីសម្ដេចតេជោ បានអញ្ជើញសំណេះសំណាលជាមួយ បងប្អូនសហគមន៍ខ្មែរ នៅក្នុងទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្ស៉ិករួចមក។

ការអញ្ជើញដល់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងគណៈប្រតិភូ គឺត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ពីមន្ត្រីជាន់ខ្ពស់របស់បារាំង និងមន្ត្រីការទូតកម្ពុជា ប្រចាំនៅបារាំងជាច្រើនរូប។

តាមកម្មវិធីគ្រោងទុក ក្នុងពេលបំពេញទស្សនកិច្ចនៅក្នុងប្រទេសបារាំង សម្ដេចតេជោ ក៏នឹងអញ្ជើញចូលរួមសន្និសីទគាំទ្រភាពធន់ នៃប្រជាជនអ៊ុយក្រែន កិច្ចប្រជុំក្រុមប្រឹក្សាសហគ្រាសកម្ពុជា-បារាំង និងពិធីលៀងសាយភោជន៍ ជូនសម្ដេចតេជោ និងគណប្រតិភូ ដែលរៀបចំឡើងដោយប្រធានាធិបតីបារាំង៕

ប្រធានCVEAមានយន្តការច្រើនណាស់ដែលទីផ្សារដីធ្លីនៅតែជា ការវិនិយោគល្អប្រសើរ

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចនលវត្ថុកម្ពុជា(CVEA)លោកច្រឹក សុខនីមបានលើកឡើងថា មានយន្តការនិងគោលនយោបាយរបស់រដ្ឋាភិបាលច្រើនណាស់ ដែលបាននិងកំពុងជម្រុញឲ្យតម្លៃដីធ្លីកើនឡើង។

លោកបានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីៗនេះថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល គោលនយោបាយទាក់ទាញការវិនិយោគ តាមរយៈច្បាប់បទដ្ឋានគតិយុត្តិថ្មីៗ ការកសាងផ្លូវក្រវ៉ាត់ក្រុងជាបន្តបន្ទាប់ និងផែនការពង្រីកទីក្រុងជាបន្តបន្ទាប់នាពេលអនាគត សុទ្ឋតែជាមូលដ្ឋានសំខាន់ ក្នុងការជម្រុញឲ្យមានការវិនិយោគដីធ្លីបានល្អប្រសើរ និងមានឱកា​សចំណេញខ្ពស់។

លោកបន្តថា “ការវិនិយោគដីធ្លីនៅកម្ពុជា នៅតែមានផលចំណេញជាមធ្យមភាគ១០ទៅ១៥ភាគរយក្នុងមួយឆ្នាំ ប៉ុន្តែតំបន់ខ្លះអាចកើនឡើងដល់៣០ភាគរយ និង១០០ភាគរយក្នុងមួយឆ្នាំក៏មាន”។

ទាក់ទងវិធីសាស្រ្តទិញដីឲ្យបានល្អ លោកច្រឹក សុខនីមបានពន្យល់ថា អ្នកវិនិយោគដីធ្លី ឬប្រជាពលរដ្ឋអាចសាកសួរ ពីផែនការអភិវឌ្ឍរបស់ក្រុង ឬខេត្តបាន តាមរយៈការស្នើសុំទៅកាន់មន្ទីរសុរិយោដី ឬក៏សាលារាជធានីខេត្តក៏បាន ឬក៏តាមវិធីសាស្ត្រណា ដែលបងប្អូនអាចមានឱកាស ក្នុងការចាប់យកដើម្បីរកប្រាក់ចំណេញពីការវិនិយោគដីធ្លីបានឆាប់ៗ ។

លោកសុខនីមបានបន្តថា “ការវិនិយោគដីធ្លី មិនគួររកទីតាំងដែលមានការអភិវឌ្ឍរួចហើយនោះទេ ដូចជានៅកណ្ដាលក្រុង ទីប្រជុំជន ពីព្រោះឱកាសនៃការឡើងថ្លៃដីធ្លីមានកម្រិតទាប ខុសពីតំបន់ដែលនៅឆ្ងាយពីក្រុងឬទីប្រជុំដូចជាតំបន់ជាយក្រុង ឬតំបន់មិនទាន់មានការអភិវឌ្ឍខ្លាំងដូចនៅកណ្ដាល”។

ក្នុងប្រទេសកម្ពុជាមានអ្នកជោគជ័យជាច្រើន ពីវិស័យអចលនទ្រព្យ ជាពិសេសនោះ គឺពីវិស័យដីធ្លីនេះតែម្ដង ដោយពួកគេចេះចាប់ឱកាសក្នុងការវិនិយោគដីធ្លី ដោយភាគច្រើនមើលឃើញថា ពួកគាត់បានស្វែងរកទិញដីនៅតំបន់មិនទាន់អភិវឌ្ឍ ហើយទុករយៈពេលណាមួយ ដែលដីនោះឡើងថ្លៃខ្ពស់ពួកគាត់លក់យកចំណេញ ហើយយកប្រាក់ចំណេញនោះទៅវិនិយោគនៅតំបន់ណា ដែលមិនទាន់មានការអភិវឌ្ឍ ដោយរង់ចាំឱ្យមានការអភិវឌ្ឍទើបលក់ជាបន្តបន្ទាប់៕

បណ្តាប្រទេសសមាជិកអឺរ៉ុប នឹងជួបវិបត្តិថាមពលកាន់តែធ្ងន់ធ្ងរ ក្នុងឆ្នាំ២០២៣

ដោយៈ សុខុម

ក្រុងឡុងដ៍: បណ្តាប្រទេសជាសមាជិកសហគមន៍អឺរ៉ុប មានការផ្គត់ផ្គង់ថាមពលដែលខ្លួនត្រូវការ សម្រាប់ឆ្លងផុតឆ្នាំនេះ ប៉ុន្តែនៅឆ្នាំ២០២៣ វិបត្តិថាមពលនឹងកាន់តែធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភ។

នេះជាការព្រមានរបស់ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) លោក Fatih Birol និងប្រធានគណៈកម្មាធិការអឺរ៉ុប លោកស្រី Ursula von der Leyen ដែលកាលពីថ្ងៃច័ន្ទ ទី១២ ខែធ្នូ បានធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយ ដើម្បីបង្ហាញពីទំហំនៃបញ្ហាប្រឈមនេះ។

របាយការណ៍ថ្មីមួយពីទីភ្នាក់ងារ IEA បានរកឃើញថា អឺរ៉ុបអាចប្រឈមនឹងកង្វះខាតឧស្ម័នធម្មជាតិ ចំនួន២៧ពាន់លានម៉ែត្រគូប ក្នុងឆ្នាំ២០២៣។ នោះគឺស្មើនឹងជិត៧% នៃតម្រូវការប្រើប្រាស់ប្រចាំឆ្នាំក្នុងតំបន់អឺរ៉ុប។

មានហានិភ័យចំនួន៣ ដែលអាចនាំទៅរកការខ្វះខាតថាមពល។ ប្រទេសរុស្ស៊ី ដែលបានបញ្ជូនឧស្ម័នប្រមាណ៦០ពាន់លានម៉ែត្រគូប ទៅសហភាពអឺរ៉ុប ក្នុងឆ្នាំ២០២២ ទាំងមូលអាចនឹងកាត់ផ្ដាច់ការផ្គត់ផ្គង់ទាំង​ស្រុងនៅឆ្នាំ២០២៣។

ពេលនេះអាកាសធាតុដ៏សែនត្រជាក់ កំពុងវាយលុកអឺរ៉ុបខាងជើង រួចទៅហើយ ហើយទីផ្សារឧស្ម័នធម្មជាតិ អាចនឹងរងការរង្គោះរង្គើ ប្រសិនបើសេដ្ឋកិច្ចរបស់ប្រទេសចិន មានសន្ទុះកើនឡើងជាថ្មីម្ដងទៀត ខណៈការរឹតបន្តឹងកូវីដ-១៩ ត្រូវបានដកចេញវិញ។

ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) លោក Fatih Birol គូសបញ្ជាក់ថា “យើងអាចនឹងមានបញ្ហា”។

នៅក្នុងការវាយតម្លៃរបស់ខ្លួន ទីភ្នាក់ងារ IEA បានរកឃើញថា អាចនឹងមានគម្លាត នៃការផ្គត់ផ្គង់៥៧ពាន់លានម៉ែត្រគូប នៅឆ្នាំក្រោយ៕ CNN៕

ផ្ទះលម្ហែបែបជំរំព្រៃភ្នំដ៏ប្រណីតរបស់កម្ពុជា ជាប់ឈ្មោះជាសណ្ឋាគារថ្លៃបំផុតប្រចាំអាស៊ីអាគ្នេយ៍

ដោយៈ សុខុម

ភ្នំពេញ: ផ្ទះលម្ហែបែបជំរំព្រៃភ្នំដ៏ប្រណីតមួយ ដែលមានឈ្មោះថា Shinta Mani Wild នៅក្នុងប្រទេសកម្ពុជា បានជាប់ឈ្មោះជាសណ្ឋាគារថ្លៃបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍គួរឱ្យភ្ញាក់ផ្អើល។ នេះបើយោងតាមការស្ទង់មតិថ្មីមួយដែលធ្វើឡើង ដោយគេហទំព័រទេសចរណ៍ដ៏ល្បីល្បាញ TravelMag.com។

សារព័ត៌មានឡាវ Laotian Times បានចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១២ ខែធ្នូ ថា ការស្ទង់មតិនេះត្រូវបានធ្វើដោយប្រៀបធៀប ទៅនឹងអត្រាតម្លៃនៅគ្រប់សណ្ឋាគារទាំងអស់ក្នុងតំបន់។

ផ្ទះលម្ហែបែបជំរំតង់ដ៏ប្រណីតនេះ សម្ងំលាក់ខ្លួននៅកណ្ដាលព្រៃព្រឹក្សា បង្អួតសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល គួរឱ្យគយគន់ជាពន់ពេក និងខ្យល់អាកាសដ៏បរិសុទ្ធ នៃឧទ្យានជាតិគិរីរម្យ ដែលមានចម្ងាយជាង១០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

ដោយសារតែមានលក្ខណៈពិសេសបែបនេះ ទើបវាមានតម្លៃ១យប់រហូតដល់ទៅ២.៤២៥ដុល្លារអាមេរិក ឯណោះក្នុង១បន្ទប់។  នេះបើយោងតាមការស្ទង់មតិខាងលើនេះ។

យោងតាមសារព័ត៌មានសិង្ហបុរី CNA ដែលចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា កន្លងទៅឱ្យដឹងថា ផ្ទះលម្ហែបែបជំរំធម្មជាតិ Shinta Mani Wild បានជាប់ឈ្មោះ ក្នុងចំណោមផ្ទះលម្ហែដ៏ប្រណីតបំផុតទាំង៨នៅអាស៊ី។

សារព័ត៌មានក្នុងស្រុកមួយចុះផ្សាយថា ផ្ទះស្នាក់លម្ហែប្រកបដោយផាសុកភាពខ្ពស់ បែបធម្មជាតិពិតៗនេះនៅមាន១៥បន្ទប់ ពោលគឺ១៥ផ្ទះដាច់ដោយឡែកពីគ្នា ដែលមានកម្ពស់ខ្ពស់ជាងទឹករលក និងទឹកជ្រោះ អាចផ្តល់នូវទេសភាព និងបទពិសោធន៍ខុសប្លែក ពីរមណីយដ្ឋានឯទៀតនៅអាស៊ី។

អ្វីដែលកាន់តែពិសេសទៀតនោះ គឺថែមទាំងមានខ្សែរ៉តប្រវែង៤០០ម៉ែត្រ ដែលភ្ញៀវទេសចរអាចជិះឆ្លងស្ទឹង និងគយគន់សម្រស់ធម្មជាតិជុំវិញទីនោះយ៉ាងអស្ចារ្យថែមទៀតផង៕ Laotian Times៕

 

តម្រូវការស្វែងរកសណ្ឋាគារក្នុងប្រទេសចិនហក់ឡើងវិញ ក្រោយរដ្ឋា ភិបាលបន្ថយវិធានការកូវីដសូន្យ

ដោយ: លាងហួរ

ប៉េកាំង: យោងតាមគេហទំព័រទេសចរណ៍ KAYAK  ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Booking Holdings Inc បានរាយការណ៍ថា តម្រូវការស្វែងរកសណ្ឋាគារ ក្នុងស្រុកនៅប្រទេសចិន បានកើនឡើងកាលពីសប្តាហ៍មុន បន្ទាប់ពីប្រទេសនេះបានបន្ធូរបន្ថយ ការរឹតបន្តឹងវិធានការកូវីដសូន្យ របស់ខ្លួន។

KAYAK បានរាយការណ៍មកថា ការស្វែងរកសណ្ឋាគារបានកើនឡើងលើសពី១០០ភាគរយ  នៅក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ បើប្រៀបធៀបទៅនឹងឆ្នាំមុន និងកើនជាង៥០ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ។

នាយកប្រតិបត្តិគេហទំព័រ KAYAK លោក Steve Hafner បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំរំពឹងថាទីផ្សារធ្វើដំណើររបស់ប្រទេសចិន នឹងបើកឡើងវិញយ៉ាងពេញលេញ”។

ប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោកមួយនេះ បានប្រកាសធ្វើការផ្លាស់ប្តូរយ៉ាងខ្លាំង ចំពោះវិធានការសូន្យកូវីដ ដ៏ម៉ឺងម៉ាត់របស់ខ្លួន ចាប់តាំងពីជំងឺកូវីដ បានរីករាលដាលកាលពី៣ឆ្នាំមុន ។

ចំណែក ការស្រាវជ្រាវស្វែងរកនៅលើវេទិកា ធ្វើដំណើរផ្សេងទៀតដូចជា Trip.com  ក៏បានកើនឡើងផងដែរកាលពីសប្តាហ៍មុន ខណៈដែលសាធារណជនបានអបអរសាទរ ចំពោះការបន្ធូរបន្ថយការទប់ស្កាត់ការធ្វើដំណើររបស់ប្រទេសចិន៕

ថ្លៃឈ្នួលអាផាតម៉ិនជាមធ្យមនៅសង្កាត់ Manhattan ក្រុងញូវយ៉កហក់ឡើងដល់៥.២៤៩ដុល្លារក្នុងខែវិច្ឆិកា

ដោយៈ សុខុម

ញូវយ៉ក: ថ្លៃឈ្នួលអាផាតម៉ិនជាមធ្យមនៅសង្កាត់ Manhattan នៃក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានឡើងដល់៥.២៤៩ដុល្លារ ក្នុងខែវិច្ឆិកា ដោយកើនឡើង១៩% ធៀបនឹងឆ្នាំ២០២១ និងជាអត្រាខ្ពស់បំផុតទី៣ ក្នុងកំណត់ត្រា។

យោងតាមរបាយការណ៍ប្រចាំខែពីក្រុមហ៊ុនកម្រៃជើងសា Douglas Elliman and Miller Samuel បង្ហាញថា តម្លៃជាមធ្យមនៃការជួលអាផាតម៉ិនក្នុងសង្កាត់ Manhattan នៅតែខ្ពស់ខ្លាំងក្នុងខែវិច្ឆិកា ក្នុងអត្រា៤.០៩៥ដុល្លារ។ នោះគឺកើនឡើងពី១៨,៧%ធៀបនឹងឆ្នាំមុន និងកើនឡើង២,១%ពីខែតុលា។

លទ្ធភាពជួលនៅតែបន្តជាបញ្ហាប្រឈម នៅទូទាំងទីផ្សារលំនៅដ្ឋាន ដោយអត្រាកម្ចីទិញផ្ទះកើនឡើងខ្លាំង ធ្វើឱ្យមនុស្សជាច្រើនគ្មានលទ្ធភាពទិញផ្ទះ ហើយបន្តជួលផ្ទះតទៅទៀត។ កត្តានេះហើយដែលជំរុញឱ្យមានតម្រូវការជួលកើនឡើងខ្លាំង។

ថ្លៃឈ្នួលអាផាតម៉ិនប្រចាំខែថ្មី សម្រាប់អ្នករស់នៅក្នុងសង្កាត់ Manhattanites បានធ្លាក់ចុះ៣,៤%ចាប់តាំងខែតុលា មក។ ប៉ុន្តែនោះមិនមានន័យថា ថ្លៃឈ្នួលនឹងធ្លាក់ចុះខ្លាំងឆាប់ៗនេះឡើយ។

លោក Jonathan Miller ដែលជាប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Miller Samuel លើកឡើងថា “ថ្លៃឈ្នួលទំនងជាមិនឡើងដូចកាលពីដើមឆ្នាំនេះទេ ប៉ុន្តែវានៅតែខ្ពស់។ ចាប់តាំងថ្លៃឈ្នួលហក់ឡើងខ្ពស់បំផុតនៅដំណាច់រដូវក្ដៅ ពេលនេះថ្លៃឈ្នួលបានធ្លាក់ចុះបន្តិច ប៉ុន្តែមិនធ្លាក់ចុះខ្លាំងនោះទេ”៕ CNN៕

មន្រ្តីជំនាញបង្ហើបពីលក្ខណៈពិសេសរបស់ស្ពានភ្នំពេញ អរិយក្សត្រដែលគ្រោងបើកការដ្ឋានសាងសង់ជាផ្លូវការនៅឆ្នាំ២០២៣

ដោយៈ សុផារី

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ច្បាស់ពីពេលវេលា នៃការចាប់ផ្តើមសាងសង់ស្ពានមិត្តភាពកម្ពុជាសាធារណរដ្ឋកូរ៉េថា គម្រោងមួយនេះ នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅឆ្នាំ២០២៣ខាងមុខ។

លោកហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់តាមបណ្តាញសង្គម នៅចុងសប្តាហ៍មុនថា ស្ពានមិត្តភាពកម្ពុជាសាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ ជ្រោយចង្វារ-អរិយក្សត្រ) នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅចុងឆ្នាំ២០២៣ខាងមុខ។

លោកបានឲ្យដឹងថា “ចំពោះមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវធ្វើគឺការធ្វើនិតិវិធី ជាមួយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ការជ្រើសរើសក្រុមហ៊ុន ដើម្បីធ្វើការសាងសង់ ក៏ដូចជាការដោះស្រាយផលប៉ះពាល់”។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់បន្តថា ស្ពាននេះសាងសង់ឡើងមានជើងសសរទម្រខ្ពស់ៗ ទៅខាងលើកោងរត់រកគ្នា ដើម្បីយឹតខ្សែកាប ហើយមានលក្ខណៈពិសេសមួយ ជើងសសរទម្រមានលក្ខណៈមួយរង្វើល ដែលផ្តល់ភាពងាយស្រួល ឱ្យនាវាឆ្លងកាត់ចេញចូលក្រោមស្ពាន។

លោកបន្ថែមថា ក្រោយការសាងសង់ត្រូវបានបញ្ចប់ ស្ពាននេះនឹងជួយសម្រួលឱ្យការធ្វើចរាចរណ៍ កាត់បន្ថយការកកស្ទះចេញចូលរាជធានីភ្នំពេញ និងតភ្ជាប់ទៅតំបន់អភិវឌ្ឍន៍អរិយក្សត្រ ស្វាយជ្រុំផងដែរ។

ជាមួយគ្នានេះ លោកបណ្ឌិតហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍ឲ្យដឹងផងដែរថា  ក្រោយការសាងសង់គម្រោងស្ពានមួយនេះរួច នឹងធ្វើឲ្យតំបន់អរិយក្សត្រក្លាយជាទីក្រុងរណ​បដ៏ធំ និងស្រស់ស្អាតមួយ ដែលប្រមូលផ្តុំដោយសកម្មភាពសេដ្ឋកិច្ច និងការរីកចម្រើនលើគ្រប់វិស័យ មិនថាអចលនទ្រព្យ សេវាសាធារណៈ ទេសច​រណ៍ ។ល។

លោកបណ្ឌិតបានប្រសាសន៍ថា “ចរន្តដីធ្លីនៅក្នុងតំបន់អរិយក្សត្រនិងតំបន់ជុំវិញនឹងមានការប្រែប្រួលមុខមាត់ ហើយកំណើនដីធ្លីនឹងមានសន្ទុះខ្លាំងនៅទីនោះ”។

លោកហ៊ាង សុទ្ធាយុត្តិ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅឋាន ដែលមានដីធ្លីនៅក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ អរិយក្សត្រនេះ សូមចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការធ្វើនិតិវិធីដោះស្រាយផលប៉ះពាល់ ដើម្បីសម្រួលឱ្យការអនុវត្តការសាងសង់ស្ពាននេះ ប្រព្រឹត្តទៅដោយរលូន ជាប្រយោជន៍សម្រាប់សង្គមជាតិយើងទាំងមូល។

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា -សាធារណរដ្ឋកូរ៉េ ភ្ជាប់ពីផ្សារចាស់- ជ្រោយចង្វារ និងពីជ្រោយចង្វារ-អរិយក្សត្រ នឹងចំណាយទឹកប្រាក់ចំនួន២៤៥.៩០៩.០០០ដុល្លារអាមេរិក។

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ត្រូវបានចុះហត្ថលេខារួចហើយ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕

លោកឧកញ៉ាគីម ហ៊ាងបង្ហើបពីវុធីសាស្រ្តដល់អ្នកចង់បើកក្រុមហ៊ុនអចលនទ្រព្យថ្មីៗ

ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ ឧកញ៉ាបណ្ឌិតគីម ហ៊ាង ដែលជាបុគ្គលជោគជ័យក្នុងវិស័យអចលនទ្រព្យមួយរូប បានផ្ដល់ជាទស្សនទានមួយចំនួន ដល់អ្នកគ្រោងនឹងបើកក្រុមហ៊ុនក្នុងវិស័យអចលនទ្រព្យថ្មីៗ។

លោកឧកញ៉ាគីម ហ៊ាងប្រធានKW Cambodia ដែលកំពុងអភិវឌ្ឍន៍បុរីវិមានសំណាងដ៏ធំ បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា “អ្នកចង់បើកក្រុមហ៊ុនReal Estate ក្នុងឆ្នាំ២០២៣ គាត់ត្រូវរកបង្អែកដ៏រឹងមាំមួយដើម្បីដើរតាម ។ មានន័យថា គាត់ត្រូវធ្វើជារោមដំរី ជើងដំរីក៏បានដែរ ដោយមិនចាំបាច់ធ្វើជាក្បាល តែជាក្បាលមាន់នោះទេ”។ លោកបន្ថែមថា “ក្នុងន័យនេះ បើសិនជាយើងមានក្រុមហ៊ុនណាមួយ ឬមានអ្នកណាម្នាក់ខ្លាំង ក្នុងវិស័យអចលនទ្រព្យ យើងសុំគាត់នៅអែបៗ ដើម្បីទប់យើងមិនឱ្យដួល ហើយយើងក៏ស្វះស្វែងរកឱកាស”។

លោកឧកញ៉ាគីម ហ៊ាងបានបន្តថា ការបើកក្រុមហ៊ុនមួយ គឺត្រូវចំណាយច្រើនណាស់ ដូចជា ការជួលការិយាល័យ ចំណាយទៅលើការផ្សព្វផ្សាយពាណិជ្ជកម្ម បុគ្គលិក និងការបង់ពន្ធជាដើម។ ដូច្នេះហើយបើសិនជាយើងមិនមានបង្អែករឹងមាំ មិនមានហិរញ្ញវត្ថុច្បាស់លាស់ យើងត្រូវការចំណាយច្រើនដែលពេលវេលានេះ មិនមែនជាពេលវេលា ដែលយើងត្រូវចំណាយច្រើននោះទេ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា ក្នុងស្ថានភាពបែបនេះ សូមកុំអាលបើកជាក្រុមហ៊ុនដោយខ្លួនឯង កុំដាក់យីហោខ្លួនឯង ឬកុំធ្វើជាក្បាលមាន់ តែសូមធ្វើជាក្រចកជើងដំរីសិនទៅ ដែលមានន័យថាមានក្រុមហ៊ុនណាធំ សូមដើរតាមគេបណ្ដើរៗទៅ ហើយនៅពេលយើងមានបទពិសោធន៍ មានទីផ្សារហើយនោះយើងបើកខ្លួនឯងទៅ។

លោកឧកញ៉ាបន្ថែមថា ក្នុងស្ថានភាពបែបនេះ បើសិនជាយើងចង់បើកក្រុមហ៊ុន សូមទៅសិក្សាឬធ្វើការជាប្រធានផ្នែក នៅក្នុងក្រុមហ៊ុនណាមួយជាមុនសិន ពីព្រោះប្រធានផ្នែកនឹងមានបុគ្គលិក នៅក្រោមបង្គាប់របស់យើងមានក្រុមការងារបួនដប់នាក់ ហើយយើងចេញប្រតិបត្តិការរកលុយជូនក្រុមហ៊ុន បានប្រាក់ ខែបានកម្រៃជើងសារ ដោយយើងមិនចាំបាច់ចំណាយលើថ្លៃជួលការិយាល័យ ថ្លៃបង់ពន្ធ ថ្លៃទឹក ថ្លៃភ្លើងនោះឡើយ ។

លោកបញ្ជាក់ថា “ពេលយើងមានលុយគ្រប់គ្រាន់ មានកំលាំងការងារគ្រប់គ្រាន់ មានបទពិសោធន៍មានទីផ្សាររួចហើយ យើងចេញទៅបើកក្រមហ៊ុនខ្លួនឯង យើងមានអ្វីៗគ្រប់អស់ហើយ អញ្ចឹងដំណើរការក្រុមហ៊ុនយើងនឹងមិនមានបញ្ហានោះទេ ” ។

លោកឧកញ៉ាបញ្ជាក់ថា នៅក្នុងដំណើរទៅមុខ វិស័យនេះនឹងអាចបញ្ជាក់ថា អ្នកណាជាអ្នកខ្លាំង ហើយអ្នកខ្លាំងនឹងទៅមុខ អ្នកណាខ្សោយនឹងត្រូវបិទទ្វារ វាមិនខុសពីការរត់ម៉ារ៉ាតុង ចំងាយ១០០គីឡូម៉ែត្រនោះទេ អ្នកណាខ្សោយនឹងត្រូវឈប់ ហើយអ្នកខ្លាំងនឹងបន្តទៅមុខរហូតដល់ទី៕

តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រំដែន​ទាំង​១០​របស់​ប្រទេសថៃ​ទាក់ទាញទុនវិនិយោគ​បានជាង១ពាន់លានដុល្លារ

ដោយ: លាងហួរ

បាងកក: រដ្ឋាភិបាលថៃបានរាយការណ៍កាលពីថ្ងៃចន្ទ ទី១២ ខែធ្នូ ថា តំបន់សេដ្ឋកិច្ចពិសេស នៅតាមព្រំដែនចំនួន១០របស់ប្រទេសថៃ (SEZs) បានទាក់ទាញទុនវិនិយោគ ចំនួន៣៧ពាន់លានបាត(ប្រហែល១,០៦ពាន់លានដុល្លារ)គិតមកទល់ពេលនេះ។

អ្នកនាំពាក្យរបស់រដ្ឋាភិបាលលោកស្រី Ratchada Thanadirek បានមានប្រសាសន៍ឱ្យដឹងថា  គម្រោងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំង១០ ក៏សម្រេចបានវឌ្ឍនភាព ក្នុងការសាងសង់ចំនួន៨៩ភាគរយផងដែរ។

លោកនាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា មានទំនុកចិត្តថា តំបន់សេដ្ឋកិច្ច  ដែលមានទីតាំងស្ថិតក្នុងខេត្ត Tak ខេត្ត Mukdahan ខេត្ត Trat  ខេត្ត Sa Kaew ខេត្ត Songkhla ខេត្ត Nong Khai ខេត្ត Narathiwat  ខេត្ត Chiang Rai  ខេត្ត Nakhon Phanom និងខេត្ត Kanchanaburi  នឹងជំរុញដល់ការអភិវឌ្ឍ និងប្រាក់ចំណូលសម្រាប់ប្រជាជននៅជនបទក្នុងខេត្តដាច់ស្រយ៉ាល។

តំបន់សេដ្ឋកិច្ចពិសេស នៅតាមព្រំដែនត្រូវបានផ្តួចផ្តើមឡើង កាលពីឆ្នាំ២០១៥ ដើម្បីទាញយកសក្តានុពលសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគពីប្រទេសជិតខាង និងសហគមន៍សេដ្ឋកិច្ចអាស៊ាន៕

Cambodia’s total export up 18 pct in first 11 months of 2022

Editor: huaxia

 

PHNOM PENH, Dec. 12 (Xinhua) — Cambodia exported products totally worth 20.4 billion U.S. dollars in the first 11 months of 2022, up 18 percent from 17.3 billion dollars over the same period last year, a report from the General Department of Customs and Excise showed on Monday.

 

Main exported products included apparel, footwear, and travel goods, bicycles, and a number of agricultural goods such as rice, rubber, cassava, bananas and mangoes, the report said.

 

The top five export destinations for Cambodia during the January-November period this year were the United States, Vietnam, China, Germany and Japan, the report added.

 

Meanwhile, the kingdom recorded a total import of 27.7 billion dollars, up 9 percent from 25.4 billion dollars over the same period last year, the report said, adding that key imported items included oil and gas, raw materials for garment, footwear and travel goods, vehicles, machinery, electronic appliances, and consuming products, among others.

Cambodian Ministry of Commerce’s undersecretary of state and spokesman Penn Sovicheat said the Regional Comprehensive Economic Partnership (RCEP) trade pact and the Cambodia-China Free Trade Agreement (CCFTA), both of which took effect earlier this year, are contributors to boosting the country’s exports.

 

“Our export growth is a testament to the bigger market access of our products to the RCEP member countries, including China, with preferential tariffs,” he told Xinhua. “The two FTAs will give a boost to our trade growth in the long term.”

 

Source: Xinhua