អ្នកជំនាញលើកឡើងពីសក្តានុពលកម្ពុជាដើម្បីទាក់ទាញលំហូរFDI លើវិស័យអចលនទ្រព្យ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ អ្នកជំនាញលើកឡើងថា ការបន្តផ្តល់ទំនុកចិត្ត មកលើអចលនទ្រព្យកម្ពុជានេះ មិនមែនជាភាពចៃដន្យនោះទេ ប៉ុន្តែដោយសារតែកម្ពុជាមានយន្តការពិសេសៗ មួយចំនួនខុសពីប្រទេសផ្សេងៗទៀត។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីម បានមានប្រសាសន៍ឲ្យដឹងនាពេលថ្មីៗនេះថា វិស័យអចលនទ្រព្យនៅតែបន្តភាពរឹងមាំ តាមរយៈយន្តការផ្សេងគ្នា នៃចូលមកវិនិយោគរបស់ជនជាតិបរទេស ដោយសារទំនាក់ទំនងល្អ រវាងបណ្តាប្រទេសជាដៃគូ។ ជាក់ស្តែង វិនិយោគិនចិនបានចូលមកកាន់កម្ពុជា ហើយបន្តចូលទៅវិនិយោគនៅក្នុងក្រុងព្រះសីហនុ។ ជនជាតិជប៉ុន និងអឺរ៉ុប ក៏បានវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។

លោកបន្តទៀតថា “ការដឹកនាំ និងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលកម្ពុជា  ក្នុងការអនុវត្តការចាក់វ៉ាក់សាំង ដល់ប្រជាពលរដ្ឋកម្ពុជា បានអនុញ្ញាតឱ្យកម្ពុជា អាចបន្តខឿនសេដ្ឋកិច្ចរបស់ខ្លួនបានរលូន”។លោកបន្ថែមថា “ធៀបនឹងកំណើនតម្លៃ វិស័យអចលនទ្រព្យនៅកម្ពុជា មានភាពល្អប្រសើរជាងបណ្តាប្រទេសផ្សេងៗទៀត ដោយសារប្រទេសផ្សេង តម្លៃអចលនទ្រព្យ បានកើនឡើងសល់កម្រិតមួយហើយ ខណៈប្រទេសកម្ពុជា ជាការអភិវឌ្ឍក្មេងខ្ចី នោះឱកាសនៃការរីកចម្រើន និងតម្លៃដីធ្លីនៅមានកម្រិតខ្ពស់”។

ជាមួយគ្នានេះ លោកសន សៀប ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ Key Real Estate បានមានប្រសាសន៍ឲ្យដឹងផងដែរថា ទោះជាប្រទេសកម្ពុជាក៏ទទួលផលប៉ះពាល់ ពីវិបត្តិសេដ្ឋកិច្ចទាំងនេះផងដែរ ប៉ុន្តែស្ថិតនៅក្នុងកម្រិតតិចតួចជាងប្រទេសផ្សេងៗ។

អ្នកជំនាញរូបនេះលើកឡើងថា “ការទទួលបានជោគជ័យលើការគ្រប់គ្រង់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ គោលនយោបាយចាក់វ៉ាក់សាំង និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធធំៗ នៅតាមប៉ូលសេដ្ឋកិច្ចសំខាន់ៗរបស់​រដ្ឋាភិបាលពិតជាធ្វើបានល្អពីរដ្ឋាភិបាល”។ លោកបន្ថែមថា “ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ នៅតំបន់សក្តានុពលសំខាន់ៗ ដែលចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាគោលការណ៍ដែលផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគជាតិ និងអន្តរជាតិ ឱ្យបន្តធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា”។

អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចល្អប្រសើរឡើងវិញ ទីផ្សារកម្ពុជាជាទីផ្សារថ្មី និងផ្តល់ផលចំណេញខ្ពស់ពីការវិនិយោគ ធៀបនឹងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់ បានហុចផលច្រើនដល់កម្ពុជា ហើយកម្ពុជានឹងនៅបន្តទាក់ទាញ ការវិនិយោគច្រើនបន្ថែមទៀតនាពេលអនាគត។

អ្នកស្រីបន្តថា “ភាពសុទិដ្ឋិនិយមនៅតែមានសម្រាប់ក្រសែភ្នែកអ្នកវិនិយោគបរទេស ដែលសម្លឹងមកកាន់កម្ពុជា ដោយសារឱកាសនៃសន្តិភាព កំណើនសេដ្ឋកិច្ច និងអំណាចនៃការទិញ របស់ប្រជាជនវ័យក្មេងមានចំនួនធំនៅឡើយក្នុងទីផ្សារ”៕

 

វិភាគៈ កិច្ចប្រជុំកំពូលអាស៊ានបានបញ្ចប់បន្សល់នូវ “ទូកទៅ កំពង់នៅ”

ដោយៈ យិន លាងគង់សហស្ថាបនិកនិងជាអគ្គនាយកគេហទំព័រPropertyarea.asia

       ភ្នំពេញៈ ស្នាមញញឹម ការសម្រេចបាននូវក្តីសុបិនរបស់ប្រទេសមួយចំនួន ចេញពីកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាប្រធាន និងជាអ្នកដឹកនាំកិច្ចប្រជុំបានបន្យល់ នូវរឿងរ៉ាវវិជ្ជមានជាច្រើនសម្រាប់កម្ពុជាផង និងពិភព​លោកផង។

ពាក្យ “ទូកទៅ កំពង់នៅ” ក្នុងពាក្យពុំនោលខ្មែរ បានលើកឡើងនូវ អត្ថន័យចំនួនពីរយ៉ាង ទី១ ការបញ្ចប់ទៅ ជាមួយនឹងការចងចាំដ៏ល្អ និងទី២ ការបញ្ចប់ទៅជាមួយនឹងការវចងចាំមិនសូវល្អ ប៉ុន្តែកម្ពុជាបានសម្រេចក្នុងអត្ថន័យទី១ ដែលសម្តេចតេជោបានន្យល់នូវការរីករាយ និងស្នាមញញឹមសម្រាប់មេដឹកនាំនានា ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ។

មេដឹកនាំពិភពលោកទទួលកាដូជាទីគាប់ចិត្តពីសម្តេចតេជោ

       ក្រៅពីដឹកនាំ សម្របសម្រួលការងារ និងកិច្ចប្រជុំប្រកបដោយរលូន និងផ្កាផ្កាគួរជាទីមោទនៈ សម្តេចតេជោបានធ្វើរឿងរ៉ាវជាច្រើន សម្រាប់មេដឹកនាំពិភពលោក ដែលមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ ដែលបានបិទបញ្ចប់កាលពីថ្ងៃអាទិត្យទី១៣ វិច្ឆិកាកន្លងមកនេះ។

ជាមួយស្នាមញញឹមមិនចេះរីកស្ងួត និងគាវរកិច្ចប្រកបដោយភាពកក់ក្តៅ ក្នុងយុទ្ឋសាស្រ្តកាទូតមួយដែលមានភាពឈ្លាសវៃ និងទំនុកចិត្ត ស    ម្តេចតេជោបានកសាងនូវមូលដ្ឋាន និងកេរ្ត៍ឈ្មោះកម្ពុជា លេចត្រដែតលើឆាកអន្តរ​ជាតិ និងពិភពលោក។

ជាមួយនឹងស្នាមញញឹម សម្តេចតេជោបានប្រគល់កាដូ ជាលើកដំបូងដល់មេដឹកនាំអាស៊ាន និងមេដឹកនាំប្រទេសមួយចំនួនទៀត នូវនាឡិកាដៃម៉ាក “អាស៊ាន” ដែលបានផលិតឡើងដោយក្រុមអ្នកជំនាញកម្ពុជា។

កម្ពុជាទទួលអំណោយពីចិនជាទីគាប់ចិត្ត

       ក្នុងដំណើរទស្សនកិច្ចផ្លូវការ និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានផង លោកលី ខឺឈាងនាយករដ្ឋមន្រ្តីចិន បានអញ្ជើញជាអធិតបីជាមួយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ចុះហត្ថលេខាលើហិរញ្ញប្បទានសម្បទាន និងកិច្ចសហប្រតិបត្តិការចំនួន១៨ ពិសេសបានផ្តល់កាដូនូវទំហំទឹកប្រាក់ត្រឹម២៧លានដុល្លារដល់កម្ពុជាផងដែរ។

​លើ់សពីនេះ មេដឹកនាំចិន និងកម្ពុជាបានប្រកាសរួមគ្នា ក្នុងការពន្លឿ​នការកសាង “សហគមន៍ពីរវាសនាតែមួយ” ដើម្បីសម្រេចបាននូវវឌ្ឍ​នភាព និងវិបុលភាពរវាងប្រទេសទាំងពីរផងដែរ។

ជាមួយគ្នានេះ លោកលី ខឺឈាងក៏បានប្រកាសពីការបង្ខិតទំនាក់ទំនងរវាងចិន និងមេដឹកនាំអាស៊ានឆ្ពោះទៅកាន់កិច្ចសហប្រតិបត្តិការ ដើម្បី​ផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច សង្គម កាទូត និងភូមិសាស្រ្តនយោបាយ​រួមគ្នាផងដែរ។

មេដឹកនាំទាំងពីរ ក៏បានប្រកាសបើកសម្ភោធ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ជានិម្មិតរូបផងដែរ ខណៈសមិទ្ឋិផលដ៏ធំនេះបានកើតឡើង​ក្រោមការដឹកនាំ និងការកសាងបាននូវមិត្តភាព “ដែកថែប”រវាងមេដឹកនាំកម្ពុជាចិន ដែលបានកសាងជាច្រើនជំនាន់មកហើយ។

លោកចូ បៃដិនផ្តល់ស្នាមញញឹមដ៏កក់ក្តៅ

       ទោះបីជាប្រធានាធិបតីអាមេរិក បានច្រឡំហៅឈ្មោះកម្ពុជាថាជាប្រទេស “កូឡំប៊ី”ក្តី ប៉ុន្តែលោកបានធ្វើរឿងរ៉ាវសំខាន់ៗជាច្រើន ពេលលោកមកដល់ទឹកដីកម្ពុជា ដូចជា ទី១ លោកមិនបានឡើងយន្តហោះភ្លាម ប៉ុន្តែបានឈរសំណេះ​សំណាល ជាមួយពលរដ្ឋអាមេរិករស់នៅនិងធ្វើការកម្ពុជា ទី២ លោកបានបង្ហាញស្នាមញញឹម ពោរពេញដោយភាពកក់ក្តៅ ជាមួយមេដឹកនាំកម្ពុជា គឺសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តី។

ទី៣ លោកបានថតSELFIE ជាមួយក្រុមមន្រ្តីកម្ពុជា ជាមួយស្នាមញញឹមយ៉ាងស្រស់ស្រាយ ពិសេសនៅកម្ពុជាលោកបានប្រកាស ដាក់ចេញនូវយុទ្ឋសាស្រ្ត និងចាត់ទុកតំបន់អាស៊ានជាស្នូលនៃយុទ្ឋសាស្រ្ត “ឥណ្ឌូប៉ាស៊ីហ្វិក”។

អាមេរិក និងឥណ្ឌកសាងវិបុលភាពជាមួយអាស៊ានកាន់តែស្អិតរមួត

       ដោយមើលឃើញតួនាទីអាស៊ាន កាន់តែមានសារៈសំខាន់ឡើងក្នុងទិដ្ឋភាពនយោបាយ កាទូត និងទំនាក់ទំនង ពិសេសជាមូលដ្ឋាននៃការរីកចម្រើនសេដ្ឋកិច្ច មេដឹកនាំអាមេរិកលោកចូ បៃដិន និងអនុប្រធានាធិបតីឥណ្ឌា បានប្រកាសភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ សម្រាប់អាស៊ាន និងប្រទេសរបស់ខ្លួន។

ការសម្រេចបាននូវវឌ្ឍនភាពនេះ មិនអាចខ្វះបានពីការសម្របសម្រួ​លនិងការដាក់ចេញយុទ្ឋសាស្រ្ត ដែលពោរពេញដោយភាពឈ្លាសវៃ និងបទពិសោធន៍ ក្នុងនាមអ្នកកាទូតតាំងពីអាយុ២៧ឆ្នាំឡើយ ព្រោះថា បើគ្មាន​ការសម្របសម្រួល គ្មានចក្ខុវិស័យ ផែនការយុទ្ឋសាស្រ្តច្បាស់លាស់ និងចំណងមេត្រីភាព ប្រកបដោយភាពកក់ក្តៅរបស់សម្តេចតេជោទេ ការងារទាំងនេះ មិនអាចសម្រេ​ចបានឡើយ។

កម្ពុជា ជប៉ុនសម្រេចវឌ្ឈនភាពមួយជំហ៊ានទៀត ដើម្បីឆ្ពោះទៅរកវិបុលភាព

       នៅទីបំផុតសំណើររបស់សម្តេចតេជោ ក្នុងការដំឡើងទំនាក់ទំនងពីមិត្តភាព និងកិច្ចសហប្រតិបត្តិការ ទៅជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយត្រូវបានយល់ព្រម ដោយលោកនាយករដ្ឋមន្រ្តីជប៉ុន លោកKISHSIDA ប៉ុន្តែការសម្រេចចិត្តឈាន ទៅប្រកាសជាផ្លូវការត្រូវរង់ចាំ រហូតដល់ឆ្នាំក្រោយ។

ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជប៉ុនបានរីកចម្រើនយ៉ាងខ្លាំង ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងលើវិស័យកាទូត ពា​ណិជ្ជកម្ម ទេសចរណ៍ និងលំហូរទុនវិនិយោគ បានបន្តកើនឡើងជាបន្តបន្ទាប់ ពិសេសបន្ទាប់ពីមានជើងហោះហើរត្រង់ពីជប៉ុន ត្រូវបានតភ្ជាប់មុនពេលត្រូវបានផ្អាកដោយសារវិបត្តិកូវីដ១៩។

អ្វីកាន់តែពិសេស តាមរយៈដំណើរមកចូលរួមកិច្ចប្រជុំនេះ លោកKishidaនាយករដ្ឋមន្រ្តីជប៉ុន បានប្រកាសផ្តល់ជំនួយចំនួន៥០លានដុល្លារអាមេរិក ដើម្បីជួយ​កម្ពុជាលើផ្នែកសំខាន់ៗចំនួន៤ផងដែរ ប៉ុន្តែអ្វីកាន់តែពិសេសយើងសង្ឃឹមថា អាកាសចរណ៍ANA Airlineរបស់ជប៉ុន នឹងចាប់ផ្តើមហោះហើរត្រង់មកកម្ពុជាឡើងវិញនាពេលឆាប់ៗខាងមុខ ដើម្បីសម្រួលលំហូរពាណិជ្ជកម្ម ការ​វិនិយោគ និងភ្ញៀវទេសចរណ៍។

កម្ពុជា កូរ៉េលើកកំពស់ជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ

       ប្រធានាធិតបីកូរ៉េ លោកYoonបានកោតសរសើរ និងសប្បាយរីករាយសម្រាប់ទំនាក់ទំនងកាន់តែប្រសើរឡើងរវាងកូរ៉េ និងកម្ពុជា ដោយលោករំពឹងថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងមានភាពកាន់តែប្រសើរឡើង បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរនឹងចូលជាធរមាននៅពេលឆាប់ៗខាងមុខ។

អ្វីកាន់តែពិសេសលោក ប្រធានាធិបតីកូរ៉េបានបង្ហើបពីការគាំទ្ររបស់ រដ្ឋាភិបាលកូរ៉េ ក្នុងការសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េនាពេលខាងមុខនៅរាជធានីភ្នំពេញ ដោយលោកចាត់ទុកគំរោងនេះថា “ជាសមិទ្ឋផលបង្ហា​ញពីទំនាក់ទំនងកម្ពុជា កូរ៉េកាន់តែរ៉ឹងមាំ និងធំធេង”។

អ្វីកាន់តែពិសេសមេដឹកនាំកម្ពុជា កូរ៉េបានសម្រេចរួមគ្នាពីការបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ទៅជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលផ្តល់ឲ្យប្រទេស និងប្រជាជនទាំងពីរនូវការរីកចម្រើន និងផលប្រយោ​ជន៍រួមកាន់តែច្រើន។

ប្រទេសទីម័រឡេស្តទទួលបានកាដូជាទីគាប់ចិត្ត

       ប្រធានាធិបតីទីំ័រឡេស្ត បានទទួលកាដូជាទីគាប់ចិត្តពីមេដឹកនាំអាស៊ាន ពិសេសសម្តេចតេជោ ដែលបានជួយសម្របសម្រួល និងបញ្ចុះបញ្វូលមេដឹកនាំអាស៊ាន ឲ្យចេញសេចក្តីសម្រេចឲ្យប្រទេសរបស់ខ្លួន ចូលជាសមា​ជិកទី១១របស់អាស៊ាន ដែលប្រទេសនេះបានរង់ចាំអស់រយៈពេល១១ឆ្នាំកន្លងមកហើយ ប៉ុន្តែយ៉ាងណាក៏ដោយប្រទេសនេះ ត្រូវបំពេញលក្ខខ័ណ្ឌមួយចំនួនទៀត ដើម្បីអាចចូលជាសមាជិកអាស៊ានពេញសិទ្ឋ។

មេដឹកនាំធំៗលើពិភពលោកកោតសរសើរសម្តេចតេជោ

       មេដឹកនាំពិភពលោករាប់ចាប់ពីប្រធានាធិបតីអាមេរិក លោកចូ បៃដិន នាយករដ្ឋមន្រ្តីប្រទេសកាណាដា លោកអគ្គលេខាធិការអង្គការសហប្រជាជាតិហ្គូតារ៉េស​ជាដើម បានកោតសរសើរសម្តេចតេជោ ក្នុងការដើរតួនាទីសម្របសម្រួលបញ្ហាប្រទេសមីយ៉ាន់ម៉ា បញ្ហាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន បញ្ហាវិបត្តិកូរ៉េខាងជើងជាដើម។

ក្នុងនាមអ្នកកាទូតឆ្នើម ពោរពេញដោយបទពិសោធន៍ និងភាពឈ្លាសវៃ ព្រមទាំងសេចក្តីក្លាហាន សម្តេចតេជោត្រូវបានមេដឹកនាំ និងអ្នកកាទូតជើងចាស់នានាសរសើរពីភាពដឹកនាំ និងការសម្របសម្រួលរបស់សម្តេចក្នុងកម្រិតតំបន់ និងឆាកអន្តរជាតិ។

ក្នុងភាពប្រធានអាស៊ានមួយឆ្នាំ សម្តេចទទួលបានអនុស្សាវរីយ៍ជាច្រើន

បន្ទាប់ពីដឹកនាំកិច្ច​ប្រជុំកំពូលអាស៊ាន លើកទី៤០ ទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ប្រកបដោយភាពជោគជ័យចប់សព្វគ្រប់នោះ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានថ្លែងថា ភាពជា​ប្រធានអាស៊ាន ក្នុងរយៈពេលមួយឆ្នាំ២០២២នេះ សម្ដេចទទួលបាននូវអនុស្សាវរីយ៍ជាច្រើន ព្រមទាំងជាប្រវត្តិសាស្ដ្ររបស់សម្ដេចផ្ទាល់ និងកម្ពុជាទាំងមូល។

សម្ដេចតេជោហ៊ុន សែនបានមានប្រសាសន៍ថា “រយៈពេល១ឆ្នាំ បានកន្លងផុតទៅ បន្ទាប់ពីខ្ញុំបានទទួលតំណែងជាប្រធានអាស៊ានពី ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា (Sultan Haji Hassanal Bolkiah) នៃប្រ៊ុយណេដារូសាឡាម នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។ នេះគឺជារយៈពេល១ឆ្នាំ ពោរពេញទៅដោយអនុស្សាវរីយ៍ និងជាប្រវត្តិសា ស្ត្រសម្រាប់រូបខ្ញុំផ្ទាល់ និងកម្ពុជាដែលមានកិត្តិយស ដ៏ឧត្តុង្គឧត្តមបានទទួលតំណែងជា ប្រធានប្តូរវេនរបស់អាស៊ាន

សម្ដេចតេជោបន្តថា ខណៈដែលយើងបាន និងកំពុងខិតខំស្តារឡើងវិញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ានោះ ស្ថានភាពមិនរំពឹងទុក ក៏បានកើតមានឡើង ដែលមានប៉ះពាល់ ធ្ងន់ធ្ងរដល់សន្តិសុខ សេដ្ឋកិច្ច និងសង្គម។

ទោះជាយ៉ាងនេះក្តី អាស៊ានបានគ្រប់គ្រង និងសម្របសម្រួលលើបញ្ហាប្រឈមទាំងនោះ រហូតទទួលបានលទ្ធផលជាច្រើនគួរជាទីគាប់ចិត្ត។ យើងពិតជាបានអនុវត្តន៍ តាមមូលបទនភាពជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំនេះ​​ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គា្ន (ASEAN A.C.T: Addressing Challenge Together)

សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវក្ដីសប្បាយសេចក្តីរីករាយ ដែលកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ត្រូវបានបញ្ចប់ដោយជោគជ័យ និងសូមអគុណចំពោះកិច្ចសហប្រតិ​បត្តិការពេញលេញ ការគាំទ្រ និងភាពទន់ភ្លន់ ដែលបានផ្ដល់ឲ្យដោយប្រទេ​សជាសមាជិកអាស៊ាន និងប្រទេសជាដៃគូ និងបាននាំ មកនូវសមិទ្ធផលដ៏ច្រើនក្រៃលែងគួរជាទីមោទនៈ។

សម្តេចបានសម្តែងសុទិដ្ឋិនិយមថា “សេចក្តីរីករាយ ដែលសម្ដេចបានទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំដោយផ្ទាល់ សម្រាប់ថ្នាក់ដឹកនាំ និងប្រតិភូគ្រប់គ្នានៅទីក្រុងភ្នំពេញនេះ គឺមិនអាចវាស់វែងបាននោះទេ”។សម្តេចបន្តថា  “រយៈពេល២ឆ្នាំកន្លងទៅ ការទាក់ទងគ្នាដោយផ្ទាល់ ត្រូវបានបន្ទច់បង្អាក់ដោយជំងឺកូវីដ-១៩ និងការបំប្លែងថ្មីៗនៃមេរោគនេះ”។

សម្តេចតេជោអញ្ជើញមេដឹកនាំអាស៊ានចូលរួមបើកព្រឹត្តិការណ៍កីឡាស៊ី   ហ្គេមឆ្នាំ២០២៣

       ជាមួយនឹងការត្រៀមបិទបញ្ចប់ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ ដ៏ជោគជ័យនិងជាមោទនភាពសម្រាប់កម្ពុជា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានអញ្ជើញមេដឹកនាំអាស៊ាន មកចូលរួមពិធធីបើកព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះលើកដំបូងនាឆ្នាំ២០២៣ខាងមុខនេះ។

ព្រឹត្តិការណ៍បើកនិងធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ និងការប្រារពកីឡាស៊ីហ្គេមឆ្នាំ២០២៣ បាននិងកំពុងត្រៀមធ្វើឲ្យកម្ពុជាលេចត្រដែតលើឆាកអន្តរជាតិ។

ក្រោមការដឹកនាំរបស់សម្តេចតេជោ តម្លៃនៃមោទនភាពជាតិ តម្លៃនៃការសមាហរណកម្មខ្លួនឯងចូលក្នុងឆាកអន្តរជាតិ និងពិភពលោកបានធ្វើឲ្យមុខមាត់កម្ពុជាលេចត្រដែតលើឆាកតំបន់ និងពិភពលោក “អរគុណតម្លៃនៃសុខសន្តិភាព”៕

          

អ្នកជំនាញបង្ហាញពីទីតាំងមានសក្តានុពល និងឱកាសចំណេញពីការ    វិនិយោគអចលនទ្រព្យចំនួនបីយ៉ាង

ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ការវិនិយោគនៅក្នុងតំបន់សក្តានុពលផ្សេងគ្នា ក៏នឹងផ្តល់មកវិញនូវផលចំណេញ ក្នុងកម្រិតផ្សេងគ្នាផងដែរ។

អ្នកជំនាញនៃទីផ្សារអចលនទ្រព្យបានលើកឡើងពី ប្រភេទនៃការវិនិយោគចំនួនបីប្រភេទខុសគ្នា នៅលើទីតាំងខុសៗគ្នា ដែលផ្តល់នូវផលចំណេញ និងប្រឈមនឹងកម្រិតហានិភ័យក្នុងកម្រិតខុសៗគ្នា។​

លោក សន សៀប ស្ថាបនិក និងជាប្រធានក្រុមហ៊ុនអចលនទ្រព្យ Key Real Estate បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុននេះថា សម្រាប់ការវិនិយោគ ត្រូវបានបែងចែកចេញជា៣ប្រភេទ រួមមាន ការវិនិយោគ ដែលមានហានិភ័យទាប មានហានិភ័យមធ្យម និងមានហានិភ័យខ្ពស់។ ប្រភេទការវិនិយោគនីមួយៗ ត្រូវបានផ្តោតនៅក្នុងទីតាំង និងអាចផ្តល់នូវផលចំណេញត្រលប់មកវិញខុសៗគ្នា។

លោកពន្យល់ថា ប្រភេទនៃការវិនិយោគទី១ ដែលមានហានិភ័យទាប ជាប្រភេទនៃការវិនិយោគ នៅក្នុងតំបន់ដែលត្រូវបានអភិវឌ្ឍន៍រួចរាល់ហើយ រួមមាន ការវិនិយោគខុនដូ ដីធ្លី លំនៅឋាន នៅក្នុងរាជធានីនៅភ្នំពេញ ជាដើម។ តាមការប៉ានស្មាន ជាមធ្យម អត្រាផលចំណេញពីការវិនិយោគ (Return On Investment ) ក្នុងប្រភេទទី១នេះ មានចន្លោះពី៥ទៅ១០ភាគរយ។

ការវិនិយោគប្រភេទនេះ ស័ក្តិសមសម្រាប់អតិថិជន ឬវិនិយោគិនទាំងឡាយណា ដែលមិនចូលចិត្តការប្រថុយប្រថាន។

ការវិនិយោគទី២ ដែលមានហានិភ័យមធ្យម ស័ក្តិសមសម្រាប់ក្រុមអ្នកវិនិយោគ ដែលមានហានិភ័យមធ្យម មានទីតាំងនៅក្នុងតំបន់ ដែលកំពុងតែអភិវឌ្ឍន៍ ដូចជា ផ្លូវក្រវាត់ក្រុងទី៣ និងទី៤ តំបន់ជាយរាជធានីភ្នំពេញមួយចំនួន។ ជាទូទៅ ការវិនិយោគប្រភេទនេះ អាចផ្តល់ផលចំណេញពីការវិនិយោគ (RO I) ចន្លោះពី១៥ទៅ៣០ភាគរយ។

ការវិនិយោគទី៣ ដែលមានហានិភ័យខ្ពស់ គួរជ្រើសរើសវិនិយោគ នៅក្នុងតំបន់អភិវឌ្ឍន៍នាពេលអនាគត ហើយអាចផ្តល់ផលចំណេញពីការវិនិយោគ ចន្លោះពី៣០ ទៅ៥០ភាគរយ។

ជាមួយគ្នានេះផងដែរ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បានចែករំលែកបទពិសោធន៍ថា ប្រសិនបើចង់ទិញដីធ្លី ទទួលបានផលចំណេញខ្ពស់ អ្នកវិនិយោគត្រូវសម្លឹងមើលលើប្រភេទដី និងពិចា​រណា លើរយៈពេលនៃការវិនិយោគរបស់ខ្លួន ថាចង់វិនិយោគរយៈពេលខ្លី មធ្យម ឬវែង។

អ្នកជំនាញជើងចាស់រូបនេះ បានផ្តល់យោបល់ថា សម្រាប់វិនិយោគរយៈពេលខ្លី ដែលអាចទទួលផលចំណេញ ក្នុងរយៈពេល១ទៅ២ឆ្នាំ គួរទិញដីនៅក្នុងតំបន់កណ្តាលក្រុង ឬជាយក្រុងមួយចំនួន។ សម្រាប់វិនិយោគរយៈពេលមធ្យម ដែលអាចទទួលផលចំណេញ ក្នុងរយៈពេល៣ទៅ៥ឆ្នាំ គួរទិញដីនៅក្នុងតំបន់ទាំងឡាយណា ក្នុងរយៈចម្ងាយ៣០គីឡូម៉ែត្រជុំវិញរាជធានីភ្នំពេញ ដែលមានដង់ស៊ីតេប្រជាជនខ្ពស់ និងចរន្តសេដ្ឋកិច្ចខ្លាំង៕

នាយករដ្ឋមន្រ្តីសឹង្ហបុរី និងអ្នកនាំពាក្យចិនសរសើរថ្ងៃលិចនិងភាពរីកចម្រើនរបស់កម្ពុជា

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ កម្ពុជាត្រូវបានមេដឹកនាំក្នុងតំបន់ និងបណ្តាប្រទេសនានាចាប់អារម្មណ៍ច្រើន លើទិដ្ឋភាពនៃការរីកចម្រើនសេដ្ឋកិច្ច​សង្គម។

ជាក់ស្តែងអំឡុងពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលបានបញ្ចប់កាលពីថ្ងៃទី១៣ វិច្ឆិកា មេដឹកនាំមួយចំនួនបានកោតសរសើរកម្ពុជាលើទិដ្ឋភាព ដែលពួកគេមើលឃើញក្នុងមុំផ្សេងៗគ្នា។

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានថ្លែងថា លោករីករាយណាស់ ដែលបានឃើញការអភិវឌ្ឍដ៏អស្ចារ្យរបស់កម្ពុជា និងជីវិតដ៏រីករាយ និងសន្តិភាពរបស់ប្រជាជនកម្ពុជា។

លោក Wang Wenbin បានបង្ហោះសារ នៅថ្ងៃទី១៣ ខែវិច្ឆិកា ដោយភ្ជាប់នឹងរូបភាពមួយសន្លឹក នៃទិដ្ឋភាពរាជធានីភ្នំពេញ និងបានសរសើរពីភាពស្រស់ស្អាតនៃរាជធានីភ្នំពេញផងដែរ។

លោកបានបញ្ជាក់ថា “រាត្រីដ៏ស្រស់ស្អាត ក្នុងរាជធានីភ្នំពេញ។ វាមានរយៈពេលមួយឆ្នាំហើយ ចាប់តាំងពីខ្ញុំមកទីនេះលើកចុងក្រោយ។ ខ្ញុំរីករាយណាស់ ដែលបានឃើញការអភិវឌ្ឍដ៏អស្ចារ្យ របស់ប្រទេសកម្ពុជា និងជីវិតដ៏រីករាយ និងសន្តិភាពរបស់ប្រជាជនកម្ពុជា

អ្នកនាំពាក្យរូបនេះ បានអមដំណើរ លោកលី ខឺឈាង នាយករដ្ឋមន្ត្រី​ចិន ដែលអញ្ជើញមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិន អំឡុ​ងពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ចំណែកនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី ស៊ានឡុង កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ បានសរសេរសារភ្ជាប់ជាមួយរូប ដោយបានសរសើរពីភាពស្រស់ស្អាត នៃថ្ងៃលិចនៅទីក្រុងភ្នំពេញ។

លោក លី ស៊ានឡុង បានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់១៣ ខែវិច្ឆិកា ឆ្នាំ២០២២៕

ប្រធានាធិបតីអាមេរិកលោកចូ បៃដិនផ្តល់កាដូផ្នែកកាទូតធំៗចំនួន៤ដល់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន

ដោយៈ ជេស៊ីកា

ភ្នំពេញៈ ប្រធានាធិបតីអាមេរិក លោកចូ បៃដិនបានផ្តល់កាដូផ្នែកកាទូតធំៗចំនួន៤ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងពេលប្រទេសនេះកំពុងដើរតួនាទីជាប្រធានអាស៊ាន។

កាដូផ្នែកកាទូតដ៏កក់ក្តៅទាំងនោះ មានតម្លៃមហាសាលសម្រាប់ទស្សនទានផ្នែកកាទូត ទំនាក់ទំនងអន្តរជាតិ និងភូមិសាស្រ្តនយោបាយ។

អញ្ជើញមកដល់ភ្លាម      

តាមទម្លាប់ផ្នែកកាទូត ថ្នាក់ដឹកនាំប្រទេសនានា នៅពេលមកដល់ព្រលានយន្តហោះ តែងតែឡើងជិះរថយន្តភ្លាម ដើម្បីឆ្ពោះទៅកាន់គោលដៅរបស់ខ្លួន ប៉ុន្តែលោកចូ បៃដិន បានធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ គឺមិនឡើងរថយន្ត ប៉ុន្តែបែរជាចំណាយពេល១០នាទី ដើម្បីសំណេះសំណាលជាមួយពលរដ្ឋអាមេរិក ដែលស្នាក់នៅនិងរកស៊ីនៅកម្ពុជា។

សកម្មភាពនេះ បានបង្ហាញពីសញ្ញាកក់ក្តៅ និងភាពគ្មានព្រួយបារម្ភ ដោយសារកម្ពុជា ទទួលបានសុខសន្តិភាពយ៉ាងពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា។

កាចាប់ផ្តើមរលាក់ដៃជាមួយស្នាមញញឹមដ៏កក់ក្តៅ

       ក្នុងពេលអញ្ជើញដល់សណ្ឋាគារសុខា ជ្រោយចង្វារ ដែលជាកន្លែងប្រារពកិច្ចប្រជុំកំពូលអាស៊ាន លោកចូ បៃដិនបានដើរឡើងលើឆាកតាមទំលាប់ផ្នែកកាទូត ដើម្បីចាប់រលាក់ដៃជាមួយសម្តេចតេជោហ៊ុន សែននាយក​រដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤២។

ស្នាមញញឹមប្រកបដោយចំណងមេត្រីភាព ការគោរព និងភាពកក់ក្តៅជាមួយសម្តេចតេជោ ជាសកម្មភាពយ៉ាងកម្រ ដែលមេដឹកនាំអាមេរិករូបនេះ មិនសូវបានបង្ហាញជាមួយមេដឹកនាំដទៃទៀតនោះទេ។

Selfie បង្ហាញស្នាមញញឹមជាមួយមន្រ្តីជាច្រើន

       នេះទំនងជាលើកដំបូងហើយ ដែលលោកចូ បៃដិនបានSelfie ជាមួ​យមន្រ្តីនានា ពេលលោកចូលរួមកិច្ចប្រជុំធំៗនៅក្រៅប្រទេស ដែលវាជារូបភាពដ៏កម្រ និងមានតម្លៃដ៏ធំធេងមួយសម្រាប់កម្ពុជា។

ដំឡើងទំនាក់ទំនងរវាងអាស៊ាន អាមេរិកក្នុងភាពជាដៃគូសន្ទនាក្នុងយុទ្ឋ​សាស្រ្តគ្រប់ជ្រុងជ្រោយ

       ក្នុងពេលចូលរួមកិច្ចប្រជុំកម្រិតខ្ពស់បំផុត ជាមួយមេដឹកនាំអាស៊ាន ប្រធានាធិបតីអាមេរិកលោកចូ បៃដិនបានប្រកាសដំឡើងទំនាក់ទំនងអាស៊ាន អាមេរិកឈានដល់ដៃគូសន្ទនាគ្រប់ជ្រុងជ្រោយ ដែលការដំឡើងនេះត្រូវបានអ្នកកាទូតមើលឃើញថា “អាមេរិកឲ្យតម្លៃកាន់តែច្រើនឡើងដល់បណ្តា​ប្រទេសអាស៊ាន ដើម្បីពង្រីកឥទ្ឋិពលនៅតំបន់នេះ ក៏ដូចជា ទប់ស្កាត់ការកើនឡើងរបស់មហាអំណាចចិនក្នុងតំបន់៕

ប្រធានាធិបតីកូរ៉េខាងត្បូងបញ្ជាក់ពីការប្តេជ្ញាចិត្តជាថ្មីក្នុងការសាង់សង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ

ដោយ:លាងហួរ
ភ្នំពេញ:ប្រធានាធិបតីទី១៣នៃសាធារណរដ្ឋកូរ៉េ លោក Yoon Suk-yeol បានបញ្ជាក់ពីការបន្តគាំទ្រសម្រាប់ការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ពីភ្នំពេញទៅស្វាយជ្រំ ហើយលោកសង្ឃឹមថាគម្រោងនេះត្រូវបានអនុវត្តដោយរលូន។

ការបញ្ជាក់នេះបានដោះស្រាយបញ្ហាស្មុគស្មាញទាក់ទងនឹងគម្រោងសាងសង់ដែលត្រូវបានលើកឡើងក្នុងសម័យរដ្ឋបាលចាស់របស់អតីតប្រធានាធិបតី លោកMoon Jae-in។

លោកប្រធានាធិបតី Yoon Suk-yeol បានថ្លែងបញ្ជាក់ប្រាប់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធថា លោកបានគាំទ្រដល់ការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការពីសាធារណរដ្ឋកូរ៉េដល់កម្ពុជា ហើយលោកសង្ឃឹមថា  គម្រោង​ស្ពាន​មិត្តភាព​នេះនឹង​ត្រូវ​បាន​អនុវត្ត​យ៉ាង​រលូន ព្រមទាំងក្លាយ​ជា​គម្រោង​សហប្រតិបត្តិការ​ធំ​បំផុត​របស់​សាធារណរដ្ឋ​កូរ៉េ​នៅ​កម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះជំនួយអភិវឌ្ឍន៍របស់ប្រទេសកូរ៉េដល់កម្ពុជា ដោយលោកបានមានប្រសាសន៍ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងក្លាយជានិមិត្តសញ្ញាថ្មីនៃទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ។

គម្រោងសាងសង់ស្ពាននេះត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រី ស្នើទៅកាន់សាធារណរដ្ឋកូរ៉េ ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី Moon Jae-in នៅថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០២០។

ស្ពាននេះត្រូវបានរំពឹងថានឹងជួយសម្រួលចរាចរណ៍ និងជំរុញសេដ្ឋកិច្ចផងដែរ។  គម្រោងនេះត្រូវបានបញ្ជាក់ដោយឯកអគ្គរដ្ឋទូតកូរ៉េប្រចាំប្រទេសកម្ពុជាលោក Park Heung-Kyoeng ហើយត្រូវបានបញ្ជាក់ជាផ្លូវការចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងខែមករា ឆ្នាំ២០២២៕

ប្រទេសវៀតណាមត្រូវការថវិកាជិត៦ពាន់លានដុល្លារដើម្បីធ្វើទំនើបកម្មកំពង់ផែសមុទ្រ

ដោយ: លាងហួរ

ហាណូយ: ប្រទេសវៀតណាមត្រូវការថវិកា រហូតដល់ចំនួន១៤៧ពាន់ពាន់លានដុង(ប្រហែល៥,៩២ពាន់លានដុល្លារ) ដើម្បីធ្វើឱ្យប្រសើរឡើងនូវកំពង់ផែសមុទ្រ ក្នុងរយៈពេល២ឆ្នាំខាងមុខ និងកញ្ចប់ថវិកា២៥១ពាន់ពាន់លានដុងនៅឆ្នាំ២០៣០។

តួលេខនេះត្រូវបានប្រកាសនៅក្នុងសន្និសីទមួយ ដែលរៀបចំដោយក្រសួងដឹកជញ្ជូនវៀតណាម(MoT)។

អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនលោក Nguyễn Xuân Sang បានមានប្រសាសន៍ថា បន្ទាប់ពីឆ្លងកាត់ការអភិវឌ្ឍអស់រយៈពេល២០ឆ្នាំ ប្រព័ន្ធកំពង់ផែសមុទ្ររបស់វៀតណាម បានបង្កើតជាបណ្តាញដែលមានប្រវែង៩០គីឡូម៉ែត្រ មានសមត្ថភាពផ្គត់ផ្គង់ និងចែកចាយទំនិញចំនួន៧៥០លានតោនក្នុងមួយឆ្នាំ។

លោកបានបន្តថា “កំពង់ផែសមុទ្រសំខាន់ៗរបស់យើង បានធ្វើឱ្យប្រសើរឡើងនូវសមត្ថភាព និងគុណភាព ដោយអាចផ្ទុកកប៉ាល់ដែលមានទម្ងន់ពី៣ម៉ឺនតោន ទៅ១០ម៉ឺនតោន”។

កំពង់ផែ Bà Rịa-Vũng Tàu បានផ្ទុកកប៉ាល់ទម្ងន់២១៤.០០០តោន ខណៈកំពង់ផែHải Phòngបានផ្ទុកកប៉ាល់ ដែលផ្ទុកទម្ងន់រហូតដល់១៤៥.០០០តោន។

យោង​តាម​មន្ត្រី​ក្រសួងដឹកជញ្ជូនបានឱ្យដឹងថា កំពង់ផែ​សមុទ្រ​វៀតណាម ​បាន​ដោះស្រាយ​ទំនិញ​នាំ​ចូល និង​នាំ​ចេញចំនួន៩០ភាគរយ៕

Europe plunging into recession as inflation hangs on, soaring fuel prices erode consumer power, EU warns

The European Union’s executive commission slashed its forecast for economic growth next year, saying the 19 countries that use the euro currency will slide into recession over the winter as peak inflation hangs on for longer than expected and high fuel and heating costs erode consumer purchasing power.

 

The European Union’s executive commission slashed its forecast for economic growth next year as fuel and heating costs rise. Photo: AP

The European Union’s executive commission slashed its forecast for economic growth next year, saying the 19 countries that use the euro currency will slide into recession over the winter as peak inflation hangs on for longer than expected and high fuel and heating costs erode consumer purchasing power.

The European Commission’s autumn forecast released on Friday predicts falling economic output in the last three months of this year and the first months of 2023.

The commission says high energy prices, a rising cost of living, higher interest rates and slowing global trade “are expected to tip the EU, the euro area and most member states into recession in the last quarter of the year.”

Going forward, the growth forecast for all of 2023 was lowered to 0.3 per cent from 1.4 per cent expected in the previous forecast from July.

The European Union’s executive commission slashed its forecast for economic growth next year, saying the 19 countries that use the euro currency will slide into recession over the winter as peak inflation hangs on for longer than expected and high fuel and heating costs erode consumer purchasing power.

The European Commission’s autumn forecast released on Friday predicts falling economic output in the last three months of this year and the first months of 2023.

The commission says high energy prices, a rising cost of living, higher interest rates and slowing global trade “are expected to tip the EU, the euro area and most member states into recession in the last quarter of the year.”

Going forward, the growth forecast for all of 2023 was lowered to 0.3 per cent from 1.4 per cent expected in the previous forecast from July.

“The EU economy is at a turning point,” said Paolo Gentiloni, European commissioner for economy.

“After a surprisingly strong first half of the year, the EU economy lost momentum in the third quarter and recent survey data point to a contraction for the winter,” he told reporters in Brussels. “The outlook for next year has weakened significantly.”

The worst performer next year is likely to be Germany, Europe’s largest economy and one of the most dependent on Russian natural gas before the war in Ukraine. Germany was expected to see output shrink by 0.6 per cent over the next year.

 

 

តើតំបន់ភាគខាងត្បូងនៅតែមានឱកាសវិនិយោគល្អសម្រាប់ការទិញ លក់ដីធ្លីយកផលចំណេញ

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ គំរោងអភិវឌ្ឍន៍តូច ធំជាច្រើនបានបោះជំហ៊ានទៅកាន់តំបន់ភាគខាងត្បូងរាជធានី ទាំងផ្លូវជាតិលេខ២ ផ្លូវក្រវ៉ាត់ក្រុងទី៣ ផ្លូវក្រវ៉ាត់ក្រុងទី៤ ដែលគ្រោងសាងសង់នាពេលខាងមុខនេះ។

វត្តមានបុរីជាច្រើន ទាំងបុរីលំដាប់អភិជន ផ្សារទំនើបAEON Mall3 , Car Center ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងគំរោងជាច្រើនទៀត បាននិងកំពុងរំលេខ្លួននៅតំបន់ ដែលអតីតសាស្រ្តាចារ្យវណ្ណ ម៉ូលីវណ្ណធ្លាប់ផ្តល់យោបល់ថា ការពង្រីកទីក្រុងភ្នំពេញគួរឆ្ពោះទៅទិសខាងត្បូង ដោយ​សារហេតុផលជាច្រើន។

អ្នកជំនាញជាច្រើន នៅតែមើលឃើញតំបន់ភាគខាងត្បូង នៃរាជធានីភ្នំពេញ មានសក្តានុពលខ្ពស់លើការវិនិយោគវិស័យដីធ្លី ខណៈតំបន់នេះមានគម្រោងអភិវឌ្ឍនធំៗរបស់រាជរដ្ឋាភិបាល និងឯកជនជាច្រើនបាននិងកំពុងលេចចេញជារូបរាងបណ្តើរៗ។

លោកឧកញ៉ាឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះ ថា បើគិតពីទិសទាំង៤ នៃរាជធានីភ្នំពេញ តំបន់កំពុងមានសក្តានុពលខ្ពស់ ចំពោះការវិនិយោគដីធ្លី គឺស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ។

លោកបានបន្តថា “បើនិយាយពីតម្លៃដីធ្លីវិញនៅធូរថ្លៃ បើទិញទុកអា​ចលក់យកចំណេញបាន”។ លោកបន្ថែមថា “អ្នកមួយចំនួនលើកឡើងថា ដីធ្លីនៅម្តុំព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី មានសក្តានុពលចំពោះការវិយោគ តែ បើដីនោះមានរូបរាង ឬទ្រង់ទ្រាយមិនល្អ ក៏វាមិនមានតម្លៃថ្លៃផងដែរ”។

ជាមួយនឹងតំបន់ដែលមានសក្តានុពល សម្រាប់វិនិយោគលើវិស័យដីធ្លីនេះ លោកឃាង ពុទ្ឋីបានព្រមានផងដែរថា “អ្នកវិនិយោគត្រូវពិនិត្យមើលពីបច្ចេកទេស លក្ខណៈដីធ្លី និងទីតាំងភូមិសាស្ត្រដីធ្លីឱ្យបានម៉ត់ចត់ មុននឹងសម្រេចចិត្តទិញ ហើយលក់ទៅវិញទើបវាលក់ទៅវិញ ទទួលបានផលចំណេ​ញ”។

លោកបន្ថែមថា “ យើងមិនអាចចេះតែនិយាយឱ្យដីធ្លី មានតម្លៃ និងសក្តានុពលនោះទេ ខណៈដីដែលនៅតំបន់ដែលមានសក្តានុពល ដូចអ៉ីអន២ ឬ ដីនៅបឹងកេងកង ឬ ទួលគោកក៏មានកន្លែងខ្លះ វាមិនល្អផងដែរ”។

រីឯលោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ឲ្យដឹងថា តម្លៃដីនៅភាគខាងត្បូងរាជធានីភ្នំពេញ តំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ តម្លៃដីបានហក់ឡើងខ្ពស់លើសតម្លៃទីផ្សាររួចទៅហើយ។

លោកបន្តថា “តម្លៃដីនៅតំបន់នោះមួយចំនួនបានឡើងខ្ពស់ ធៀបនឹងសក្តានុពលតំបន់ដែលមាន ប៉ុន្តែតម្លៃដីធ្លីពិតប្រាកដ មិនអាស្រ័យលើម្ចាស់ដីចង់បានទេ ប៉ុន្តែវាអាស្រ័យលើអ្នកទិញហ៊ានទិញប៉ុណ្ណោះ”។

ជាមួយគ្នានេះ លោកសន សៀបប្រធានក្រុមហ៊ុនKey Real Estate បានលើកឡើងថា ទោះជាមានបញ្ហាវិបត្តិកូវីដអស់ប៉ុន្មានឆ្នាំក្តី ប៉ុន្តែតម្លៃដីនៅតំបន់មួយចំនួននៅតែបន្តកើនឡើង ពិសេសនៅតំបន់ជាយក្រុង និងតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣។

ចំណែកប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានលើកឡើងថា ការរីកចម្រើនសេដ្ឋកិច្ច និងគោលនយោបាយពង្រីកទីក្រុង និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋរបស់​រដ្ឋាភិបាលនៅតែបានធ្វើឲ្យតម្លៃដីធ្លី ពិសេសតំបន់ជាយក្រុង មិនថាភាគខាងណាឡើយ នៅតែបន្តឡើងថ្លៃចន្លោះ១០ភាគរយជាមធ្យមប្រចាំឆ្នាំ។

លោកបន្តថា “តំបន់ភាគខាងត្បូង កំពុងមានសក្តានុពល ដោយសារហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល និងការពង្រីកគំរោងអភិវឌ្ឍន៍របស់វិស័យឯកជនឆ្ពោះទៅតំបន់នោះ៕

ក្រុមហ៊ុនEvergrandeដាក់ដេញថ្លៃលក់ដីក្នុងតម្លៃជាង១ពាន់លានដុល្លារ

ដោយ: លាងហួរ

ប្រទេសចិន: ក្រុមហ៊ុនអចលនទ្រព្យ China Evergrande Group បានដាក់លក់ដីឡូតិ៍ សម្រាប់សាងសង់ ទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងទីក្រុងShenzhen ក្នុងតម្លៃចាប់ផ្តើម ៧,៥ពាន់លានយ័ន(១,០៦ពាន់លានដុល្លារ)។

ផ្ទៃដីដែលមានទំហំ២,៤៧ហិកតា នឹងត្រូវបានដាក់លក់ នៅចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៦ខែវិច្ឆិកា ក្រោយពីការដ្ឋានសាងសង់ ត្រូវបានផ្អាកតាំងពីខែកញ្ញា ឆ្នាំ២០២១មកម្ល៉េះ។

ដោយជំពាក់បំណុល៣៥០ពាន់លានដុល្លារ ក្រុមហ៊ុន Evergrande​បានផ្អាក​គម្រោង​ជា​ច្រើន​របស់​ខ្លួន ដោយ​សារ​ក្រុមហ៊ុនមិន​មានលទ្ធភាពអាច​បង់​ប្រាក់​ឱ្យ​អ្នក​ម៉ៅការ និង​ម្ចាស់​បំណុលបាន។

លើសពីនេះ ទ្រព្យសម្បត្តិជាច្រើនរបស់ក្រុមហ៊ុនមួយនេះ ក៏ត្រូវបានដាក់លក់ ឬរឹបអូសយកដោយម្ចាស់បំណុល និងរដ្ឋបាលក្នុងតំបន់ផងដែរ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្រុមហ៊ុនEvergrande បានទិញដីនេះ កាលពីឆ្នាំ២០១៧ក្នុងតម្លៃ៥,៦ពាន់លាន យ័ន(ប្រហែល៧៨៧,៨៥លានដុល្លារ)។

ក្រុមហ៊ុន Evergrande បានផ្លាស់ប្តូរទីស្នាក់ការរបស់ខ្លួន ពីទីក្រុង Guangzhou រួចទៅជួលការិយាល័យនៅក្នុងទីក្រុងShenzhen ក្នុងឆ្នាំ២០១៧ ប៉ុន្តែក្រោយមកទៀតក្រុមហ៊ុននេះ បានផ្លាស់ទៅទីក្រុង Guangzhou វិញកាលពីចុងឆ្នាំ២០២១ ចំពេលមានវិបត្តិបំណុល៕