ក្រសួងបរិស្ថានបង្ហាញផ្នែកមួយនៃស្ទឹងអារ៉ែង ខេត្តកោះកុង

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រសួងបរិស្ថាន ត្រូវបានគេមើលឃើញថាដើរតួនាទីកាន់តែសកម្មឡើង ក្នុងការផ្សព្វផ្សាយសហគមន៍ទេសចរណ៍ និងតំបន់ទេសចរណ៍ធម្មជាតិ។

កាលពីចុងសប្តាហ៍មុន ក្រសួងនេះបានបង្ហាញពីសម្រស់ និងទិដ្ឋភាពដ៏ស្រស់ស្អាតនៃដងស្ទឹងអារ៉ែង ខណៈក្រសួងទេស​ចរណ៍។

យោងតាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងបរិស្ថានបានឲ្យដឹងថា ស្ទឹងអារ៉ែង ​ស្ថិត​ក្នុង​ឧទ្យាន​ជាតិ​ជួរភ្នំក្រវាញ​។ ស្ទឹងអារ៉ែង ​ស្ថិត​ក្នុងភូមិសាស្ត្រស្រុកថ្មបាំង ខេត្តកោះកុង។

ស្ទឹងអារ៉ែងលាតសន្ធឹង និងហូរកាត់ឃុំចំនួន៣ គឺឃុំជំនាប់ ឃុំប្រឡា​យ និងឃុំចំណារ។ ស្ទឺងអារ៉ែង ហ៊ុំព័ទ្ធដោយព្រៃត្រូពិច ដ៏ខៀវស្រងាត់ ដែលជាទីជម្រកនៃសត្វព្រៃ និងជីវៈចំរុះ កម្រៗ ជាច្រើនប្រភេទ។ ស្ទឹងអារ៉ែងក៏ផ្នែកមួយដែលបានទាក់ទាញភ្ញៀវទេសចរណ៍ ទៅបោះតង់សម្រាកកម្សាន្តលើឆ្នេរខ្សាច់ នារដូវទឹកស្រក ដើម្បីទស្សនា សត្វកម្រក្រពើភ្នំ និងត្រីនាគ ដែលរស់នៅតាមដងស្ទឹង៕

 

កិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួន២នឹងទាក់ទាញលំហូរវិនិយោគ ផ្នែកឧស្សាហកម្មថ្មីៗមកកម្ពុជា

ដោយ: គង់ លាងហួរ

ភ្នំពេញ: ប្រទេសកម្ពុជាត្រូវបានគេរំពឹងថា នឹងទាក់ទាញលំហូរវិនិយោគថ្មី ក្នុងវិស័យឧស្សាហកម្ម ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី (FTAs) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP) រួមជាមួយនឹងច្បាប់វិនិយោគថ្មី។

លោកហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សា​ហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា “ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម បានផ្តល់ឱ្យកម្ពុជា នូវលទ្ធភាពទទួលបានទីផ្សារធំជាងមុន”។

លោកបានបន្តថា ទោះបីជាមានវិបត្តិពិភពលោក សង្រ្គាមនៅអ៊ុយក្រែន វិបត្តិថាមពល និងហិរញ្ញវត្ថុយ៉ាងណាក្តី ប៉ុន្តែកម្ពុជាមានភាពទាក់ទាញ និងសក្តានុពលសម្រាប់ការវិនិយោគ ដោយសារតែកម្ពុជាគ្រប់គ្រងប្រកប​ដោយប្រសិទ្ធភាព នូវវិបត្តិសុខភាពសាធារណៈ បានល្អជាងបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់។

លោកបានគូសបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៣នេះ យើងមានសុទិ​ដ្ឋិនិយមខ្ពស់ថា កម្ពុជានឹងបន្តទាក់ទាញ ការវិនិយោគបន្ថែមទៀត ពីព្រោះកម្ពុជាមានសន្តិភាព រួមជាមួយការគ្រប់គ្រងកាន់តែប្រសើរឡើង នៃវិបត្តិកូវីដ ដែលនាំទៅដល់ ការបន្តសកម្មភាពសេដ្ឋកិច្ច សង្គមឡើងវិញយ៉ាងពេញលេញ។

កម្ពុជាបានចុះបញ្ជីរោងចក្រថ្មីចំនួន១៨៦ ក្នុងឆ្នាំ២០២២ ដែលនាំឱ្យចំនួនរោងចក្រសកម្មសរុ បក្នុងប្រទេសនេះកើនឡើងដល់១.៩៨២ ដែលមានតម្លៃទុនវិនិយោគសរុប១៦,៦៩ពាន់លានដុល្លារ កើនឡើងពី១៣,៨១ពាន់លានដុល្លារក្នុងឆ្នាំ២០២១។

កាលពីខែតុលា ឆ្នាំ២០២១ កម្ពុជាបានដាក់ចេញនូវច្បាប់វិនិយោគថ្មី ដែលផ្តល់នូវការលើកទឹកចិត្ត និងការការពារជាក់លាក់ ដល់វិនិយោគិន ដើម្បីទាក់ទាញលំហូរវិនិយោគ កាន់តែច្រើនមកកាន់ប្រទេសនេះ៕

រដ្ឋាភិបាលប្រមូលពន្ធប្រថាប់ត្រាបានជាង៩០០លានដុល្លារអាមេរិក ក្នុងរយៈពេលជាង២០ឆ្នាំ

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិអចលនទ្រព្យនៅកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ ស្របនឹងការទិញលក់អចលនទ្រព្យក៏មានសន្ទុះ ជាក់ស្ដែ​ងរយៈពេល២០ឆ្នាំចុងក្រោយននេះ ចំណូលបានមកពីពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិអចលនទ្រព្យ មានទំហំរហូតដល់ជាង៩០០លានដុល្លារអាមេរិក ។ នេះបើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

យោងតាមរបាយការណ៍ស្តីពី សមិទ្ធផលសង្ខេបរយៈពេល៥ឆ្នាំ របស់ក្រសួងរៀបចំដែនដី នរគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ចំណូលពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធអចលនទ្រព្យ ដែលប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ សម្រេចបានទំហំទឹកប្រមាណ៣,៧ទ្រីលានរៀល ឬប្រហែល៩០០លានដុល្លារអាមេរិក។

ចំណូលដែលប្រមូលបានទាំងនេះ គឺគិតចាប់ពីឆ្នាំ១៩៩៩ រហូតមកដល់ដំណាច់ត្រីមាសទី៣ឆ្នាំ២០២២។

ចំណូលពីពន្ធប្រថាប់ត្រាលើការផ្ទេរអចលនទ្រព្យ គឺជាផ្នែកមួយនៃការងារប្រមូលចំណូលពីសេវាផ្សេងៗ ដែលកត់ត្រាដោយ ក្រសួងរៀបចំដែនដី នរគរូបនីយកម្ម និងសំណង់។

ចំណូលពីសេវាទាំងនោះរួមមាន សេវាសុរិយោដី សេវាសំណង់ ការជួលទីតាំងរោងចក្រ សេវាព័ត៌មានសុរិយោដីតាម ប្រពន្ធអេឡិចត្រូនិក និងពន្ធលើការផ្ទេរអចលនទ្រព្យ។ ចំណូលដែលប្រមូលបានពីសេវាទាំងនេះបូកបញ្ចូលគ្នា សម្រេចបានទំហំទឹកប្រាក់ប្រមាណ៤,៤ ទ្រីលានរៀល ឬប្រហែ​ល១ប៊ីលានដុល្លារ។ ក្នុងនោះ គ្រាន់តែចំណូលប្រមូលបានពីសេវាផ្ទេរកម្មសិទ្ធអចលនទ្រព្យមានចំណែកដល់៨០ភាគរយ។

ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធអចលនទ្រព្យ មានការកំណត់អត្រាពន្ធ ភាគរយ នៃតម្លៃអចលនទ្រព្យហើយ ពន្ធនេះត្រូវបានប្រមូលលើរាល់ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (ដូចជា ការទិញលក់ ឬការដោះដូរ ឬការធ្វើអំណោយ ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យ ក្នុងក្រុមហ៊ុន) ទោះបីអចលនទ្រព្យនោះ មានប័ណ្ណកម្មសិទ្ធិជាប្លង់រឹង និងប្លង់ទន់ក្តី។

ក្នុងរយៈពេលប៉ុន្មានកន្លងមកនេះដែរ រាជរដ្ឋាភិបាលបានសម្រេចលើកលែងពន្ធប្រថាប់ត្រា ចំពោះលំនៅឋាន ដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារអាមេរិក ដើម្បីសម្រួលដល់ពលរដ្ឋ ដែលមានចំណូលមធ្យមក្នុងការទទួលបានលំនៅឋានសមរម្យ ។

យោងតាមរបាយការណ៍អគ្គនាយកដ្ឋានពន្ធដារ ក៏បានបង្ហាញផងដែរថា ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទិ្ធអចលនទ្រព្យ មានកំណើនខ្ពស់រាល់ឆ្នាំមិនថាឆ្នាំមានវិបត្តិកូវីដ១៩ ឬឆ្នាំមានសកម្មភាពទិញលក់ខ្ពស់នោះទេ។ ការណ៍នេះ បានបង្ហាញពីកំណើននៃការផ្ទេរកម្មសិទ្ធិ តាមការទិញលក់អចលនទ្រព្យនៅកម្ពុជារៀងរាល់ឆ្នាំ នៅតែមានសកម្មភាពផុសផុល៕

ស្វែងយល់ពីអាជ្ញាប័ណ្ណបីប្រភេទដែលចេញដោយប្រកាសរបស់រដ្ឋាភិ បាលលើការគ្រប់គ្រងលើអាជីវកម្មអចលនវត្ថុ

 ដោយៈ ច្រាយ ចំណាន

       ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ បានចេញប្រកាសថ្មីកំណត់វិធាន និងនីតិវិធីនៃការគ្រប់គ្រង និងការត្រួតពិនិត្យអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

យោងតាមប្រកាសថ្មី លេខ ០៦៤ អ.ស.ហ ប្រក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២បានឱ្យដឹងថា សេវាកម្មអចលនវត្ថុ គឺសំដៅដល់សេវាកម្មគ្រប់​គ្រងអចលនវត្ថុ សេវាកម្មវាយតម្លៃ និងសេវាកម្មភ្នាក់ងារអចលនវត្ថុ។ប្រកាសនេះបានចែងថា រាល់អាជីវកម្មផ្តល់សេវាកម្ម អចលនវត្ថុទាំងអស់ ត្រូវមានអាជ្ញាប័ណ្ណ និង/ឬវិញ្ញាបនបត្រវិជ្ជាជីវៈពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប)។

ក្នុងនោះអាជ្ញាបណ្ណ ត្រូវផ្តល់ជូនចំពោះនីតិបុគ្គលណាមួយ ប្រកបអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ ដែលចែកចេញជា៣ប្រភេទ ដូចជា…..

អាជ្ញាបណ្ណគ្រប់គ្រងអចលនវត្ថុ

អាជ្ញាប័ណ្ណនេះ ផ្តល់ជូនក្រុមហ៊ុន ឬសាខាក្រុមហ៊ុន ដែលធ្វើអាជីវកម្មផ្តល់សេវាកម្ម គ្រប់​គ្រង​អចល​នវត្ថុណាមួយ ដើម្បីទទួលបានកម្រៃសេវាវិជ្ជាជីវៈ។

អាជ្ញាបណ្ណវាយតម្លៃអចលនវត្ថុ

អាជ្ញាប័ណ្ណនេះ ផ្តល់ជូនក្រុមហ៊ុន ឬសាខាក្រុមហ៊ុន ដែលធ្វើអាជីវកម្មផ្តល់សេវាកម្មវាយតម្លៃជូនអតិថិជ​ន ដើម្បីទទួលបានកម្រៃសេវាវិជ្ជាជីវៈ។

អាជ្ញាបណ្ណភ្នាក់ងារអចលនវត្ថុ

អាជ្ញាប័ណ្ណនេះ ផ្ដល់ជូនក្រុមហ៊ុន ឬសាខាក្រុមហ៊ុនដែលធ្វើអាជីវកម្ម    ផ្តល់សេវាកម្ម ភ្នាក់ងារអចលនវត្ថុជំនួសអតិថិជន ដើម្បីទទួលបានកម្រៃជើងសាវិជ្ជាជីវៈ៕

រដ្ឋាភិបាលនឹងកែលំអរព្រលានយន្តហោះក្រុងបាត់ដំបងទៅជា ព្រលានលំដាប់អន្តរជាតិ

ដោយៈ គង់ សូរិយា

       បាត់ដំបងៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោកសុខ លូបាមបង្ហើបឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យកែលម្អព្រលានយន្ដហោះវាលបែកចាន នៅខេត្តបាត់ដំបងឡើងវិញ ហើយលើកកម្រិតទៅ 4C សំដៅទាក់ទាញភ្ញៀវទេសចរទៅកាន់ទឹកដីដ៏ស្រស់បំព្រងមួយនេះ។

លោក សុខ លូបានមានប្រសាសន៍ឲ្យដឹងបែបនេះ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី “ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តបាត់ដំបង”។


ព្រលានយន្តហោះកម្រិតប្រភេទ4C ដែលត្រូវកែលម្អព្រលានយន្ដហោះវាលបែកចាននេះ គឺស្មើនឹងទំហំព្រលានយន្ដហោះ នៅខេត្តសៀមរាបនាពេលបច្ចុប្បន្ននេះ។

ទោះជាយ៉ាងណា លោកអភិបាលខេត្ត មិនទាន់អាចបញ្ជាក់បានថា នឹងបើកការដ្ឋាននៅពេលណានោះទេ ខណៈបច្ចុប្បន្នរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល និងរដ្ឋបាលខេត្ត កំពុងប្រជុំដើម្បីដោះស្រាយផលប៉ះពាល់។

លោកសុខ លូ​បានរំលឹកថា កាលពីឆ្នាំ២០១៩សម្ដេចតេជោ បានផ្ដល់អនុសាសន៍ កែប្រែព្រលានយន្ដហោះវាលបែកចាន ទៅជាព្រលានយន្ដហោះ4C ប៉ុនព្រលានយន្ដហោះខេត្តសៀមរាប នាពេលបច្ចុប្បន្ន ប៉ុន្ដែក្រោយមកវិបត្តិជំងឺកូវីដ យើងមិនទាន់បានសិក្សាទេ តែថ្មីៗនេះខាងអាកាសចរណ៍ស៉ីវិល បានប្រជុំជាមួយខេត្តជាច្រើនលើកច្រើនសារហើយ ដោះស្រាយផលប៉ះពាល់ យើងនឹងបន្ដធ្វើកិច្ចការនេះ។


លោក សុខ លូ បានបង្ហាញសុទិដ្ឋិនិយមថា នៅពេលព្រលានយន្ដហោះវាលបែកចាន ត្រូវបានកែលម្អនឹងបង្កលក្ខណៈងាយស្រួល ក្នុងការធ្វើដំណើរទាំងវិនិយោគិន និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ហើយរុញកំណើនសេដ្ឋកិច្ចខេត្តបាត់ដំបង ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ព្រលានយន្តហោះបាត់ដំបង (ឬព្រលានយន្តហោះវាលបែកចាន) ត្រូវបានបើកដំណើរការដំបូងអំឡុងឆ្នាំ១៩៦៧ ប៉ុន្តែក្រោយការកាន់កាប់អំណាចរបស់ខ្មែរក្រហម នៅឆ្នាំ១៩៧៥ ព្រលានយន្តហោះនេះ ត្រូវបានបិទទ្វារទាំងស្រុងរហូតមកដល់ឆ្នាំ១៩៧៩ ព្រលានយន្តបាត់ដំបង ត្រូវបានបើកដំណើរការ សម្រាប់បម្រើការហោះហើរ ក្នុងវិស័យយោធាប៉ុណ្ណោះ។

យ៉ាងណាមិញ មកដល់ឆ្នាំ១៩៩១ នៃដំណើរឆ្ពោះទៅរកសន្តិភាព ព្រលានយន្តហោះបាត់ដំបង ត្រូវបានបិទដំណើរយោធាទាំងស្រុង រហូតមកដល់បច្ចុប្បន្ន និងក្លាយទៅជាទីសម្រាកលំហែកាយ នៃនាពេលល្ងាចរបស់ប្រជាពលរដ្ឋនៅទីរួមខេត្តបាត់ដំបង៕

 

ទំហំទុនបម្រុងអន្តរជាតិរបស់កម្ពុជាកើនឡើងជិត១៨ពាន់លានដុល្លារជាសញ្ញាល្អសម្រាប់សេដ្ឋកិច្ច

ដោយៈ ច្រាយ ចំណាន

       ភ្នំពេញៈ ទិន្នន័យបានបង្ហាញថា ទុនបម្រុង​អន្តរជាតិ​របស់​កម្ពុជាបាន​កើនឡើង​ជិត១៨ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ២០២២ ដែល​អាច​អនុញ្ញាត ឱ្យ​ធ្វើការ​នាំចូល​ទំនិញ និង​សេវាកម្ម​សំខាន់ៗ​សម្រាប់​រយៈពេល៧​ខែ ក្នុងករណី​ប្រទេស​ប្រឈម​នឹង​វិបត្តិ ឬ​គ្រាអាសន្ន​ណាមួយ។

សេដ្ឋវិទូ និង​អ្នកជំនាញបានឱ្យដឹងថា ការរក្សា​ទុនបម្រុង​អន្តរ​​ជាតិ​នេះ គឺ​បង្ហាញ​អំពី​កំណើនសេដ្ឋកិច្ច​ ដ៏​រ៉ឹងមាំ​របស់​កម្ពុជា និង​ការកើនឡើង​ជីវភាព និង​ប្រាក់ចំណូល​របស់​ប្រជាជន​។​

យោងតាម​ទិន្នន័យ​ធនាគារជាតិ​នៃ​កម្ពុជា ទុនបម្រុង​អន្តរ​​ជាតិ​របស់​កម្ពុជា បានថយ​មក​នៅ១៧,៨​ពាន់​លាន​ដុល្លារ​ គិត​ត្រឹម​ចុងឆ្នាំ​ ២០២២ ធ្លាក់ចុះ​ពី២០,៣​ ពាន់​លាន​ដុល្លារ​កាលពីឆ្នាំ​២០២១ ដោយសារ​ការប្រែប្រួល​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ ការឡើង​ថ្លៃ​នៃ​ប្រាក់​ដុល្លារ និង​ការ​វិ​និ​​យោគ​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ធំៗ នៅ​ប្រទេស​ចិន កូរ៉េខាងត្បូង ជប៉ុន និង​តំបន់​អឺរ៉ុប​លើ​សញ្ញា​បណ្ណ​បៃតង បរិ​ស្ថាន សង្គម និង​អភិបាលកិច្ច ​(ESG)​។​

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​​សភា​កម្ពុជា លោក គី សេរី​វឌ្ឍន៍ បាន​បានមានប្រសាសន៍ថា លោក​បាន​សង្កេតឃើញ​ទុន​​បម្រុង​អន្តរជាតិ​របស់​កម្ពុជា​បាន​កើន​​ឡើង​ទ្វេរដង ​បើ​ធៀប​នឹង​រយៈពេល១០​ឆ្នាំមុន ដែល​បង្ហាញថា សេដ្ឋកិច្ចកម្ពុជា​មានកា​រ​កើនឡើង ខណៈ​ប្រាក់ចំណូល និង​ប្រាក់​សន្សំ​របស់​ប្រជាជន​កម្ពុជា​ក៏​កំពុង​កើនឡើង​ដែរ​។​

លោក​ថ្លែងថា ​ទុនបម្រុង​អន្តរជាតិ គឺមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ប្រទេស ដោយសារ​វា​បង្ហាញឱ្យឃើញថា យើង​មាន​ស្ថានភាព​ហិរញ្ញ​វត្ថុ​ដ៏​រឹងមាំ ដែល​វា​អាចជួយ​សង្គ្រោះ​ប្រទេស​ នៅពេល​មាន​វិបត្តិ​ណាមួយ”​។

ការណ៍​នេះ​មានន័យថា នៅពេល​ដែលមាន​វិបត្តិ​ណាមួយ យើង​អាច​ប្រើប្រាស់​ទុនបម្រុង​នេះ ដើម្បី​នាំចូល​ទំនិញ​មក​ផ្គត់ផ្គង់ ​ក្នុងប្រទេស​រយៈពេល៧ខែ​បាន ហើយ​រដ្ឋា​ភិ​បាល​ក៏មាន​ពេល ​សម្រាប់​ដោះស្រាយ​ស្ថានភាព​លំបាកឬ​វិបត្តិ​ផងដែរ​»​។​

លោក Anthony Galliano អគ្គ​នា​យក​ក្រុមហ៊ុន​សេវាកម្ម​ហិរញ្ញវត្ថុ Cambodian Investment Management Co Ltd បានប្រាប់កាសែតមួយ​ថា ប្រទេស​កម្ពុជា​បាន​រក្សា​កម្រិត​ទុនបម្រុង​ អន្តរជាតិ​ខ្ពស់ជាង​អ្វីដែល​កំណត់​ជាទូទៅ ​សម្រាប់​ប្រ​-​ទេស​កំពុងអភិវឌ្ឍន៍ ដែល​ធ្វើឱ្យ​កម្ពុជា​ស្ថិតក្នុង​ស្ថានភាព​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ​។​

លោក​លើកឡើងថា​ “​នេះ​ជាការ​ប្រុង​ប្រយ័ត្ន​ជាពិសេស​ ដោយសារតែ​ការ​​កើនឡើង ​នៃ​ការខ្ចីប្រាក់​ដោយ​ប្រទេស​​កម្ពុជា​។ កម្រិត​ខ្ពស់​នៃ​ទុនបម្រុង​អន្តរ​​ជាតិ​ ជួយ​កាត់បន្ថយ​ហានិភ័យ​សាច់​ប្រាក់​ ទទួលបាន​បំណុល​រយៈពេល​ខ្លី និង​សម្របសម្រួល​អត្រា​ការប្រាក់​កាន់តែ​ទាប”​។លោកបន្តថា “អ្វីៗ​ទាំងអស់នេះ ​គឺ​ផ្តល់​ផល​វិជ្ជមាន ​ដល់​ការចេញ​សញ្ញា​បណ្ណ​រដ្ឋ​នាពេល​ថ្មីៗ​នេះ”។

រូបិយប័ណ្ណ​បរទេស ឬ​ទុនបម្រុង​បរទេស ឬ​គេ​ស្គាល់​ជា​ទុនបម្រុង​បរទេស​រួមមាន​សាច់ប្រាក់ និង​ទ្រព្យសកម្ម​ផ្សេងទៀត​ដូចជា ​មាស ដែល​ត្រូវបាន​តម្កល់ទុក ​ដោយ​ធនាគារកណ្តាល និង​ស្ថាប័នហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត ដូចជា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​(IMF)​។ នេះ​បើតាម World Economic Forum៕

​

 

ក្រុងបាត់ដំបងត្រូវបានជ្រើសរើសជាបណ្ដាញទីក្រុងឆ្លាតអាស៊ាន

ដោយ៖ សុផារី

ភ្នំពេញ៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះថា ក្រុងបាត់ដំបង ត្រូវបានជ្រើសរើសជាបណ្ដាញទីក្រុងឆ្លាតអាស៊ាន ឬ Smart City ដែលមានសមាជិកទីក្រុងចំនួន២៦។

លោក សុខ លូ បានអះអាងថា បណ្តាញទីក្រុងឆ្លាតអាស៊ាន ត្រូវបានផ្តួចផ្តើមឡើងក្នុងឆ្នាំ២០១៨ មានក្របខណ្ឌទីក្រុងឆ្លាតអាស៊ានដែលចង្អុលបង្ហាញអំពីយុទ្ធសាស្ត្រ ប្រព័ន្ធគ្រប់គ្រងទីក្រុងប្រធានបទអភិវឌ្ឍដែលត្រូវផ្តោតយកចិត្តទុកដាក់ និងកត្តាជម្រុញការងារទីក្រុងឆ្លាត។

រដ្ឋបាលខេត្តបាត់ដំបង បានលើកគម្រោងអភិវឌ្ឍធំចំនួន២ គឺការគ្រប់គ្រងលំហសាធារណៈ និងចំណីផ្លូវ និងការគ្រប់គ្រងសំណល់រឹង និងរាវ។ តាមរយៈព្រឹត្តិការណ៍របស់បណ្តាញទីក្រុងឆ្លាតអាស៊ាន រដ្ឋបាលខេត្តបានធ្វើការទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍមួយចំនួន រួមមាន ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជូន និងទេសចរណ៍ (MLIT) ប្រទេសជប៉ុន អង្គការ UNESCAPធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមហ៊ុនជប៉ុន។

លោកបានបន្ដទៀតថា រដ្ឋបាលខេត្តក៏បានខិតខំតម្រង់ទិស ការអភិវឌ្ឍឲ្យស្របតាមគោលគំនិតទីក្រុងឆ្លាតផងដែរ៕

 

 

ផ្លូវជាតិលេខ១០ពីបាត់ដំបងទៅកោះកុងសម្រេចវឌ្ឍនភាពជិត៧០ភាគរយហើយ

ដោយ៖ សុផារី

បាត់ដំបង៖ គម្រោងផ្លូវជាតិលេខ១០ ដែលមានប្រវែង១៩៧គីឡូម៉ែត្រ ពីខេត្តបាត់ដំបង ទៅខេត្តកោះកុង សម្រេចវឌ្ឍនភាពការសាងសង់ជិត៧០ភាគរយ ហើយនឹងរួចរាល់នៅឆ្នាំ២០២៤។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ក្នុងសន្និសីទ​សារព័ត៌មាន​ ស្ដីពី​ “ភាពជោគជ័យ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​កន្លងមក​” របស់​រដ្ឋបាល​ខេត្ត​បាត់​ដំបង នៅថ្ងៃទី២៤ ​ខែមករានេះថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ នេះមានប្រវែងសរុបចំនួន១៩៧,៣៣​គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត-វាលវែង-អូរសោម ដល់ខេត្តកោះកុង។

គិតរហូតមកទល់ពេលនេះ ការសាងសង់ផ្លូវនេះសម្រេចបានជាង ៦៩% ហើយ ក្រោយបើកការដ្ឋានសាងសង់កាល ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។ ផ្លូវជាតិលេខ១០នេះ មានប្រវែងសរុបជាង១៩៧គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាសរុបប្រមាណជាង១៨៨លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលចិន។

ផ្លូវជាតិលេខ១០ ត្រូវបានរាជរដ្ឋាភិបាលជ្រើសរើសកែពង្រីក និងកែលម្អឡើងវិញ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ ធ្វើដំណើរ និងដឹកជញ្ជូនទំនិញ និងងាយស្រួលសម្រាប់ប្រជាពលរដ្ឋដែលនៅខេត្តជិតខេត្តបាត់ដំបង់ចង់ធ្វើដំណើរទៅលេងសមុទ្រ៕

 

ខេត្តបាត់ដំបងមានគម្រោងវិនិយោគរោងចក្រសហគ្រាសចំនួនជាង៧០០កន្លែង

ដោយ៖ សុផារី

បាត់ដំបង៖ រហូតមកដល់ពេលនេះ ខេត្តបាត់ដំបងបានទាក់ទាញនូវគម្រោងវិនិយោគ លើគ្រប់វិស័យ ដោយបច្ចុប្បន្ននេះ មានគម្រោងឧស្សាហកម្មចំនួន៧៣៦ ដែលបានផ្តល់ការងារដល់ប្រជាជនជាច្រើន។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២៣នេះ បានឱ្យដឹងថា ក្រុមហ៊ុនវិនិយោគ និងរោងចក្រធំៗ នៅខេត្តបាត់ដំបង មានដូចជា រោងម៉ាស៊ីនកិនស្រូវ រោចចក្រកែច្នៃដំឡូងមី និងពោត រោងចក្រស៊ីម៉ង់ត៍ រោងចក្រផលិតថ្នាំពេទ្យ រោងចក្រកែច្នៃក្រដាស រោងចក្រស្បែកជើង និងរោងចក្រសហគ្រាស គ្រឹះស្ថានផ្សេងៗទៀត​ សរុបចំនួន៧៣៦មូលដ្ឋាន ដែលបានផ្តល់ការងារដល់កម្មករចំនួន១៤.៩៧៣នាក់។

របាយការណ៍ដដែល បានឱ្យដឹងថា ខេត្តបាត់ដំបង មានព្រំប្រទល់ជាប់នឹងខេត្តមួយចំនួនរបស់​ប្រទេសថៃ ដែលនេះជាកត្តាអំណោយផលមួយ ដល់ការដោះដូរ ដឹកជញ្ជូនទំនិញ ការធ្វើពាណិជ្ជកម្ម ការធ្វើដំណើរចេញចូល ទេសចរណ៍ ការធ្វើកិច្ចសហប្រតិបត្តិការ និងបានជួយជំរុញដល់កំណើនសេដ្ឋកិច្ចរបស់ខេត្តផងដែរ។

ទំនិញនាំចេញពីខេត្តបាត់ដំបងទៅថៃ ភាគច្រើនជាផលិតផលកសិកម្ម មានដូចជា ពោតក្រហម ដំឡូងមី ស្វាយកែវល្មៀត និងនាំចូលពីថៃមកវិញ ភាគច្រើនជាគ្រឿងសំណង់ សម្ភារប្រើប្រាស់ គ្រឿងសង្ហារឹម ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគ៕

NEOM CEO says 20 percent infrastructure works already completed 

RIYADH: Nearly 20 percent of infrastructure works at NEOM, Saudi Arabia’s $500 billion megacity, have been completed, according to a top official.

 

Nadhmi Al-Nasr, NEOM’s CEO, said that works are progressing in the futuristic city as per schedule in an interview with Al Arabiya TV.

 

The project is set to run on 100 percent renewable energy when completed, and will encompass several megaprojects.

 

To showcase the works, NEOM released a video earlier this week which shows the rapid progress being made on the project.

 

The video includes real-world footage of the large-scale constructions across NEOM regions which includes The Line, Trojena, OXAGON, and the luxury island development project Sindalah.

 

Crown Prince Mohammed bin Salman launched the Sindalah Island project, which will extend over an area of approximately 840,000 sq. m and the island will act as a main gateway to the Red Sea for guests from early 2024.

 

The video sets out the key achievements made in 2022, including the launch of Tonomus, the first company to be established as a full-fledged subsidiary of NEOM that will integrate artificial intelligence technology in the buildings of the mega project.

 

The three-minute clip also shows construction workers being deployed to lay the foundations for the megaproject.

 

“A project unique in scale, already being built in a place with 95 percent of the land protected for nature where rewilding is in motion, bringing animals back to their natural habitat,” the clip said.

 

The video also portrayed the works which are currently underway in Trojena, the mountain destination which will host the 2029 Asian Winter Games.

 

In December, during an exclusive interview with Arab News, Peter Fitzhardinge, head of Tourism Marketing at NEOM, said that the 2029 Asian winter games at Trojena will showcase how NEOM will use innovation to carry out the event in a meticulous manner.

 

“NEOM is all about innovation. I think now, not only we have to launch Trojena to show the vision, but we have to also showcase how we can bring Asian winter games into reality for people to come and participate in winter sports in NEOM,” said Fitzhardinge.

While speaking to Arab News at the World Travel and Tourism Council Global Summit in Riyadh on Nov. 30 Al-Nasr had noted that OXAGON also has all the potential to become a world-class tourist destination, where visitors can come and see how the future will be.

 

“It is in OXAGON where all industries will be, and it is the port of NEOM. Yet, we would like to see tourists spending a day or two in OXAGON. They will see the future of industries in OXAGON.

 

Everything in NEOM is built for the future era. We want them to come and see how future sea ports will operate,” said Al-Nasr.

 

Another subsidiary that was launched in 2022 was Enowa, responsible for managing NEOM’S sustainable energy and water systems. Enowa will also have the world’s largest green hydrogen plant which will catalyze NEOM’s sustainability journey.

 

“At NEOM, we are addressing some of the most pressing challenges facing humanity by bringing together a community of the brightest minds committed to reimagining what a sustainable future will look like in 20 to 30 years, and building it today.

We are redefining the future now. NEOM is open for business,” Al-Nasr said in a separate statement.

It also highlighted NEOM’s $175 million investment in “Volocopter, the next generation of transport.”

 

“It’s why athletes from 25 countries participated in the NEOM Beach Games and it’s why the planet’s fastest growing lifestyle brand, Ennismore, has become the first hotel partner for Trojena,” said the narrator in the video.

 

Saudi Arabia’s national

carrier Saudia now also offers direct flights to NEOM from London and Dubai.

 

Source: Arab news