Thai property developers target condo market amid stagnation

0

Leading Thai property developers are rolling out ambitious strategies for 2025 as the real estate market faces continued headwinds, with experts forecasting flat growth compared to 2024.

The challenging environment has prompted major players to diversify their portfolios and adopt innovative approaches to capture existing demand.

According to analysis by Siam Commercial Bank’s Economic Intelligence Centre, the property market continues to face three major challenges: weak purchasing power, particularly among middle to lower-income segments; strict lending criteria and high interest rates; and elevated construction costs affecting housing prices, especially in Bangkok, its vicinity, and tourist destinations like Phuket.

Despite these challenges, developers see potential growth opportunities.

Supalai PCL, one of Thailand’s prominent developers, has announced plans to launch 36 new projects worth 46 billion baht, including their most ambitious condominium pipeline in 15 years.

In contrast, Land & Houses has adopted a more cautious stance, reducing new project development by 64% and focusing on maintaining liquidity.

Sansiri, another major player, sees opportunity in the condominium sector, particularly near mass transit lines.

“The condominium market should improve in 2025, given the limited new supply launched during the post-Covid period,” said Poomipak Julmanichoti, chief of strategy at Sansiri. The company is particularly optimistic about projects near mass transit lines, capitalising on the government’s fixed-rate train fare policy.

AP Thailand is leveraging its strong financial position to gain market advantage. With a net debt-to-equity ratio of just 0.74 and available credit facilities of 17 billion baht, the company is well-positioned for expansion.

Fraser Property Thailand (FPT) is diversifying its approach by targeting both domestic and international markets. The company plans to launch six new residential projects worth 9.8 billion baht while expanding its industrial estate portfolio.

Source: The nation

ហេតុអ្វីជនបរទេសងាកទៅទិញលំនៅដ្ឋានៅទីក្រុងហ្សាការតា និងកោះបាលីរបស់ឥណ្ឌូនេសុី?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុងហ្សាការតា ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេសុីកំពុងប្រែក្លាយជាគោលដៅវិនិយោគដ៏សំខាន់សម្រាប់ជនបរទេស ដោយសារហេដ្ឋារចនាសម្ព័ន្ធមានភាពប្រសើរឡើង។

នៅឆ្នាំ២០២៥នេះ រដ្ឋាភិបាលឥណ្ឌូនេស៊ីគ្រោងបោះទុនវិនិយោគប្រហែល២៥,៥ពាន់លានដុល្លារលើគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាផ្លូវថ្នល់ និងមធ្យោបាយដឹកជញ្ជូនសាធារណៈជាដើម។

ការបោះទុនវិនិយោគដ៏ច្រើននេះនឹងមិនត្រឹមតែជួយធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយធ្វើឱ្យទីក្រុងហ្សាការតាកាន់តែមានភាពទាក់ទាញចំពោះអ្នកវិនិយោគ ដែលកំពុងស្វែងរកទីផ្សារដ៏មានស្ថិរភាព។

ការដាក់ឱ្យប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុងហ្សាការតា រួមមានរថភ្លើងលើអាកាសប្រភេទ LRT និង MRT បានធ្វើឱ្យប្រសើរឡើងនូវការធ្វើដំណើរជុំវិញទីក្រុង និងបង្កើតខ្យល់អាកាសល្អប្រសើរសម្រាប់អ្នករស់នៅ និងអ្នកវិនិយោគ។

តម្លៃ​អចលនទ្រព្យ​នៅ​ក្នុងទីក្រុង​ហ្សាការតា​កំពុង​ហក់ឡើង​ថ្លៃ ​ដោយ​សារកំណើន​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ន៍ទីក្រុង។ តម្លៃអចលនទ្រព្យនៅក្នុងតំបន់ ដែលមានប្រព័ន្ធដឹកជញ្ជូនល្អប្រសើរកំពុងកើនឡើង និងទាក់ទាញក្រសែភ្នែកអ្នកវិនិយោគបរទេស ដែលស្វែងរកប្រាក់ចំណេញខ្ពស់។

ស្របពេលដែលទីក្រុងហ្សាការតាមានហេដ្ឋារចនាសម្ព័ន្ធសាធារណៈកាន់តែច្រើន ទីផ្សារអចលនទ្រព្យរបស់ទីក្រុងនេះត្រូវបានគេរំពឹងថា នឹងមានការរីកដុះដាលយ៉ាងខ្លាំង ដោយទាក់ទាញចំណាប់អារម្មណ៍ពីបណ្តាវិនិយោគិនបរទេស។

ជាមួយគ្នានោះ ជនបរទេសក៏បានចាប់អារម្មណ៍កាន់តែខ្លាំងលើទីផ្សារអចលនទ្រព្យលំនៅដ្ឋាននៅលើកោះបាលីដ៏ល្បីល្បាញរបស់ប្រទេសឥណ្ឌូនេសុី ដោយសាររដ្ឋាភិបាលបានបន្ធូរបន្ថយបទប្បញ្ញត្តិនានាស្តីពីកម្មសិទ្ធិអចលនទ្រព្យរបស់ជនបរទេស។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅឆ្នាំ២០២៣ និងឆ្នាំ២០២៤ ការកាន់កាប់អចលនទ្រព្យដោយជនបរទេសនៅក្នុងតំបន់នានាលើកោះបាលីដូចជាតំបន់ Badung Regency និងតំបន់ Denpasar បានហក់ឡើង៩២,១ភាគរយ និង៨១,៣ភាគរយរៀងគ្នា។

រដ្ឋាភិបាលឥណ្ឌូនេស៊ីបានដាក់ចេញគោលនយោបាយទិដ្ឋាការថ្មី រួមមានទិដ្ឋាការមាស (Golden Visa) និងទិដ្ឋាការផ្ទះទី២ (Second Home Visa)។ ទិដ្ឋាការទាំងនេះបានបង្កភាពងាយស្រួលសម្រាប់ជនបរទេសក្នុងការទិញអចលនទ្រព្យ និងទទួលបានសិទ្ធិនៃការស្នាក់នៅរយៈពេលវែង ប្រសិនបើពួកគេបំពេញតាមលក្ខណៈវិនិច្ឆ័យហិរញ្ញវត្ថុ ដែលបានកំណត់។

រដ្ឋាភិបាលឥណ្ឌូនេសុីក៏បានបន្ទាបថ្លៃសេវាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យទៅកាន់ជនបរទេសផងដែរ និងផ្តល់សិទ្ធិឱ្យជនបរទេសអាចទិញ ឬកាន់កាប់យូនីតអាផាតមុិនកាន់តែច្រើនជាងមុននៅក្នុងគម្រោងណាមួយ។

ឥណ្ឌូនេស៊ីកំពុងព្យាយាមទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេស(FDI) ចូលមកក្នុងវិស័យអចលនទ្រព្យ និងបង្កើតបរិយាកាសអំណោយផលសម្រាប់ជនបរទេស។

បណ្តាវិនិយោគិនអន្តរជាតិជាច្រើនកំពុងទាញយកអត្ថប្រយោជន៍ពីលក្ខខណ្ឌអំណោយផលទាំងនេះ ដែលនាំឱ្យមានការកើនឡើងនៃការលក់អចលនទ្រព្យទៅកាន់ជនបរទេស។

ការបន្ធូរបន្ថយបទប្បញ្ញត្តិស្តីពីកម្មសិទ្ធិអចលនទ្រព្យរបស់ជនបរទេស និងការគាំទ្រពីរដ្ឋាភិបាលឥណ្ឌូនេស៊ីបានធ្វើឱ្យរមណីយដ្ឋានកោះបាលីក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់ការវិនិយោគអចលនទ្រព្យ៕ប្រភព: Bamboo Routes៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃពុធនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅព្រឹកថ្ងៃពុធនេះ ខណៈក្រុមអ្នកវិនិយោគបានងាកទៅទិញមាស បន្ទាប់ពីប្រទេសចិនបានប្រកាសដាក់ពន្ធលើទំនិញរបស់សហរដ្ឋអាមេរិកដើម្បីជាការសងសឹកចំពោះការដាក់ពន្ធថ្មីចំនួន១០ភាគរយរបស់រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ លើទំនិញចិន។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៤ភាគរយដល់២៨៥៣,១៩ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,២៦ភាគរយដល់២៨៨៣,៤០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៩នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨៤,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងបន្តរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៩ ខែមីនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់១០៧,៨៥ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៧,៩៦ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៤១ភាគរយដល់៣២,៨៨ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,០៦ភាគរយដល់១០១១,៨ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៥៦ភាគរយដល់១.០០៩ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤១នាទីព្រឹក៕

តើផ្នែកផ្សេងៗនៃវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងប្រឈមនិងមានឱកាសបែបណាក្នុងទីផ្សារនៅឆ្នាំនេះ?

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ ការវិនិយោគលើទីផ្សារអចលនទ្រព្យនៅកម្ពុជា ក្នុងឆ្នាំ 2025 បង្ហាញពីឱកាសដ៏ជោគជ័យជាច្រើន នៅទូទាំងវិស័យផ្សេងៗក្នុងឧស្សាហកម្មមួយនេះ។

ទាំងនេះគឺជាចំណុចសំខាន់ៗមួយចំនួន ដែលវិនិយោគិនក្នុងវិស័យនេះត្រូវពិចារណា។

  1. លំនៅដ្ឋានតម្លៃសមរម្យ

ជាមួយនឹងនគរូបនីយកម្មយ៉ាងឆាប់រហ័ស ជាពិសេសនៅក្នុងទីក្រុងភ្នំពេញ មានតម្រូវការកើនឡើង សម្រាប់ដំណោះស្រាយលំនៅដ្ឋានតម្លៃសមរម្យ។ ចំនួនប្រជាជននៅទីក្រុង ត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់41.1% នៅឆ្នាំ2050 ដែលបង្ហាញពីតម្រូវការជានិរន្តរភាព សម្រាប់ជម្រើសលំនៅដ្ឋានប្រកបដោយប្រសិទ្ធភាព។

  1. សេវាកម្មអាផាតម៉ិន

វិស័យសេវាកម្មអាផាតម៉ិនកំពុងពង្រីក ដោយមានយូនីតថ្មីជាង 240គ្រោងដាក់ចូលក្នុងទីផ្សារក្នុងឆ្នាំ 2025។ កំណើននេះត្រូវបានជំរុញដោយការកើនឡើង នៃតម្រូវការពីជនបរទេស និងអ្នកធ្វើដំណើរអាជីវកម្ម ដែលស្វែងរកការរៀបចំការរស់នៅ ប្រកបដោយភាពបត់បែន។

  1. លក្ខណសម្បត្តិឧស្សាហកម្ម និងភស្តុភារ

ដោយសារកម្ពុជាបន្តអភិវឌ្ឍវិស័យផលិតកម្ម និងការនាំចេញ តម្រូវការកើនឡើង នៃកន្លែងឧស្សាហកម្ម រួមទាំងឃ្លាំង និងរោងចក្រ។ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធភ័ស្តុភារ អាចមានអត្ថប្រយោជន៍ ដោយសារទីតាំងយុទ្ធសាស្ត្រ របស់ប្រទេសនៅអាស៊ីអាគ្នេយ៍។

៤ អចលនទ្រព្យដែលទាក់ទងនឹងបដិសណ្ឋារកិច្ច និទេសចរណ៍

វិស័យទេសចរណ៍កំពុងស្ទុះងើបឡើងវិញ ដែលនាំឲ្យមានការកើនឡើងនូវតម្រូវការសណ្ឋាគារ រមណីយដ្ឋាន និងអចលនទ្រព្យដែលទាក់ទងនឹងបដិសណ្ឋារកិច្ចផ្សេងទៀត ជាពិសេសនៅក្នុងតំបន់ដូចជាខេត្តសៀមរាប និងខេត្តព្រះសីហនុ។ ការងើបឡើងវិញនេះផ្តល់នូវឱកាសនៅក្នុងទីផ្សារអចលនទ្រព្យបដិសណ្ឋារកិច្ច។

  1. លំនៅដ្ឋានប្រណីត

ការដាក់ឱ្យប្រើប្រាស់លំនៅដ្ឋានម៉ាកល្បីៗ ដូចជា Ritz-Carlton ក្នុងរាជធានីភ្នំពេញ កំពុងកំណត់ស្តង់ដារថ្មី នៅក្នុងទីផ្សារអចលនទ្រព្យប្រណីត។ ការវិវឌ្ឍន៍ទាំងនេះ បំពេញតម្រូវការអ្នកទិញដែលមានទ្រព្យសម្បត្តិ ដែលកំពុងស្វែងរកបទពិសោធន៍រស់នៅលំដាប់ខ្ពស់។

ការពិចារណា និងវិភាគពីទីផ្សារ

  • សក្ដានុពលទីផ្សារ៖ ត្រូវដឹងពីសក្តានុពលនៃការផ្គត់ផ្គង់លើស ក្នុងផ្នែកមួយចំនួន ដូចជា ខុនដូប្រណីត ដែលអាចប៉ះពាល់ដល់អត្រា ជួល និងការឡើងថ្លៃដើមទុន។
  • បរិយាកាសបទប្បញ្ញត្តិ៖ ទទួលបានព័ត៌មានអំពីច្បាប់កម្មសិទ្ធិអចលនទ្រព្យ និងការផ្លាស់ប្តូរដែលអាចប៉ះពាល់ ដល់វិនិយោគិនបរទេស។ ជាឧទាហរណ៍ ជនបរទេសអាចកាន់កាប់យូនីត នៅពីលើជាន់ផ្ទាល់ដីក្នុងអគារសហកម្មសិទ្ធិ ប៉ុន្តែកម្មសិទ្ធិលើដីមានកម្រិត។
  • សូចនាករសេដ្ឋកិច្ច៖ តាមដានការព្យាករណ៍កំណើនសេដ្ឋកិច្ច ដោយសារវិស័យ ដូចជា ទេសចរណ៍ ផលិតកម្ម និងកសិកម្ម គឺជាកត្តាជំរុញដ៏សំខាន់ ដែលមានឥទ្ធិពលលើតម្រូវការអចលនទ្រព្យ៕

បណ្តាអ្នក​អភិវឌ្ឍន៍​អចលន​ទ្រព្យ​ថៃ​ធំៗកំណត់​គោល​ដៅ​លើទីផ្សារ​ខុនដូ​ ខណៈទីផ្សារអចលនទ្រព្យជារួមស្ថិតនៅទ្រឹង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យថៃឈានមុខគេកំពុងដាក់ចេញនូវយុទ្ធសាស្ត្រប្រកបដោយមហិច្ឆតាសម្រាប់ឆ្នាំ២០២៥ ខណៈទីផ្សារអចលនទ្រព្យថៃនៅឆ្នាំនេះរំពឹងថា នឹងស្ថិតនៅទ្រឹងបើធៀបនឹងឆ្នាំ២០២៤។

ស្ថានភាពលំបាកនេះបានជំរុញឱ្យអ្នកអភិវឌ្ឍន៍ធំៗព្យាយាមធ្វើពិពិធកម្មផលបត្ររបស់ពួកគេ និងប្រកាន់យកវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត ដើម្បីចាប់យកតម្រូវការដែលមានស្រាប់។

យោងតាមការវិភាគដោយមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចរបស់ធនាគារ Siam Commercial Bank បានឱ្យដឹងថា ទីផ្សារអចលនទ្រព្យថៃនៅតែបន្តប្រឈមមុខនឹងបញ្ហាធំៗចំនួន៣យ៉ាង រួមមានដូចជា ការធ្លាក់ចុះអំណាចនៃការទិញ ការរឹតបន្តឹងការផ្តល់ប្រាក់កម្ចី រួមទាំងការកើនឡើងនៃអត្រាការប្រាក់ និង​តម្លៃ​សំណង់​។

ទោះបីជាទីផ្សារអចលនទ្រព្យថៃជួបប្រទះបញ្ហាប្រឈមទាំងនេះយ៉ាងណាក្តី ប៉ុន្តែបណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យធំៗបានសង្កេតឃើញឱកាសវិនិយោគដ៏មានសក្តានុពល។

តួយ៉ាង ក្រុមហ៊ុន Supalai PCL ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ដ៏លេចធ្លោមួយរបស់ប្រទេសថៃបានប្រកាសពីផែនការបើកដំណើរការគម្រោងខុនដូថ្មីចំនួន៣៦គម្រោង ក្រោមទុនវិនិយោគចំនួន៤៦ពាន់លានបាត(ប្រហែល១,៣៦ពាន់លានដុល្លារអាមេរិក)។

ផ្ទុយទៅវិញ ក្រុមហ៊ុន Land & Houses បានប្រកាន់គោលជំហរប្រុងប្រយ័ត្នជាងមុន ដោយកាត់បន្ថយការអភិវឌ្ឍន៍គម្រោងថ្មីចំនួន៦៤ភាគរយ និងផ្តោតលើការរក្សាទុកសាច់ប្រាក់ងាយស្រួល។

ដោយឡែក ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សថៃ Sansiri បានសម្លឹងឃើញឱកាសនៅក្នុងទីផ្សារខុនដូ ជាពិសេសគម្រោងខុនដូនៅជិតផ្លូវគមនាគមន៍ធំៗ។

លោក Poomipak Julmanichoti ប្រធានផ្នែកយុទ្ធសាស្រ្តនៅក្រុមហ៊ុន Sansiri បានលើកឡើងថា “ទីផ្សារខុនដូអាចមានស្ថានភាពប្រសើរឡើងនៅឆ្នាំនេះ ដោយសារការផ្គត់ផ្គង់ខុនដូថ្មីក្រោយវិបត្តិជំងឺកូវីដ-១៩នៅមានកម្រិត”។

លោកបន្ថែមថា ក្រុមហ៊ុន Sansiri មានសុទិដ្ឋិនិយម ជាពិសេសចំពោះគម្រោងខុនដូនៅជិតខ្សែរថភ្លើង ខណៈរដ្ឋាភិបាលថៃបានដាក់ចេញគោលនយោបាយកំណត់តម្លៃសំបុត្ររថភ្លើងក្នុងអត្រាថេរ។

ដោយឡែក ក្រុមហ៊ុន Fraser Property Thailand (FPT) កំពុងធ្វើពិពិធកម្មយុទ្ធសាស្ដ្ររបស់ខ្លួន ដោយកំណត់គោលដៅទាំងទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។

ក្រុមហ៊ុននេះគ្រោងនឹងចាប់ផ្តើមគម្រោងលំនៅដ្ឋានថ្មីចំនួន៦គម្រោង ដែលមានតម្លៃទុនវិនិយោគចំនួន៩,៨ពាន់លានបាត និងពង្រីកផលបត្រអចលនទ្រព្យឧស្សាហកម្មរបស់ខ្លួន។

ក្រុមអ្នកវិភាគអះអាងថា ការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យថៃនៅឆ្នាំ២០២៥ នឹងអាស្រ័យលើការដាក់ចេញវិធានការគាំទ្ររបស់រដ្ឋាភិបាល ជាពិសេសការជួយឱ្យប្រជាជនមានប្រាក់ចំណូលមធ្យម អាចទទួលបានប្រាក់កម្ចីទិញផ្ទះក្នុងលក្ខខណ្ឌងាយស្រួល៕ប្រភព: The Nation៕

រាជធានី ខេត្តចំនួន៤ត្រូវបានមើលឃើញថាមានសក្តានុពលក្នុងការ វិនិយោគអចលនទ្រព្យនៅឆ្នាំ២០២៥នេះ

0

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ ការវិនិយោគលើទីផ្សារអចលនទ្រព្យកម្ពុជា ក្នុងឆ្នាំ 2025 ផ្តល់ឱកាសដ៏ជោគជ័យជាច្រើននៅទូទាំងខេត្តផ្សេងៗ ដែលមានសក្តានុព និងកាលានុវត្តន៍ភាពខុសៗគ្នា។

រាជធានី ខេត្តទាំងនេះ គឺជាចំណុចសំខាន់ៗមួយចំនួនដែលត្រូវពិចារណា៖

១.រាជធានីភ្នំពេញ

ក្នុងនាមជារាជធានី និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច រាជធានីភ្នំពេញនៅតែបន្តទាក់ទាញការវិនិយោគសំខាន់ៗ។ ទីក្រុងនេះ កំពុងជួបប្រទះនឹងនគរូបនីយកម្មយ៉ាងឆាប់រហ័ស ដែលនាំឱ្យមានការកើនឡើងនូវតម្រូវការលំនៅដ្ឋានតម្លៃសមរម្យ។

ទោះជាយ៉ាងណាក៏ដោយ វាជារឿងសំខាន់ក្នុងការកត់សម្គាល់ថាទីផ្សារលំនៅដ្ឋានប្រណីត កំពុងប្រឈមនឹងការផ្គត់ផ្គង់លើស ដែលអាចបណ្តាលឱ្យមានការកែតម្រូវតម្លៃ។

២.ក្រុងព្រះសីហនុ

ព្រះសីហនុ​គឺជា​ចំណុច​ស្នូល​ សម្រាប់​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ និង​ឧស្សាហកម្ម​។ វិនិយោគិនចាប់អារម្មណ៍ជាពិសេសលើវិស័យបដិសណ្ឋារកិច្ច ជាមួយនឹងឱកាសនៅក្នុងសណ្ឋាគារ និងរមណីយដ្ឋាននានា ដើម្បីផ្គត់ផ្គង់ដល់ចំនួនភ្ញៀវទេសចរ ដែលកំពុងកើនឡើង។

ខេត្តនេះបានទាក់ទាញទុនវិនិយោគពីបរទេស និងក្នុងស្រុករាប់ពាន់លានដុល្លារកាលពីឆ្នាំមុន តាមរយៈគំរោងលើកទឹកចិត្តវិនិយោគនៅខេត្តព្រះសីហនុ ដែលបានប្រកាសដោយសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយគំរោងលើកទឹកចិត្តពិសេសនេះ នឹងបន្តរហូតដល់ដំណាច់ឆ្នាំ២០២៥នេះ។

៣.ខេត្តសៀមរាប

ខេត្តសៀមរាប នៅតែជាគោលដៅទេសចរណ៍ដ៏សំខាន់។ ការអំពាវនាវទេសចរណ៍វប្បធម៌ របស់ទីក្រុង គាំទ្រការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច រួមទាំងសណ្ឋាគារ និងផ្ទះសំណាក់ផងដែរ។

ខេត្តនេះបានទាក់ទាញទុនវិនិយោគពីបរទេស និងល្បីល្បាញដោយសារប្រាសាទអង្គរវត្ត ដែលជាប់ជាគោលដៅទេសចរណ៍កំពូលពី​វេបសាយ និងសារព័ត៌មានល្បីៗជាច្រើននៅជុំវិញពិភពលោក។

ខេត្តសៀមរាបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទៅទស្សនាកំសាន្ត និងសម្រាកលំហែរកាយ ប្រមាណ១០លាននាក់ ក្នុងមួយឆ្នាំ។

៤.កំពត

ទោះមិនធៀបជាមួយខេត្តជាប់តំបន់ឆ្នេរដទៃ ក៏ខេត្តមួយនេះមានភាពទាក់ទាញជាពិសេស ជាមួយនឹងភាពស្រស់ស្អាតនៃទេសភាព និងឧស្សាហកម្មទេសចរណ៍ធម្មជាតិ ដែលកំពុងរីកចម្រើន។

កំពតកំពុងទទួលបានការចាប់អារម្មណ៍ ជាទិសដៅសម្រាប់សហគមន៍ចូលនិវត្តន៍ និងការអភិវឌ្ឍន៍រមណីយដ្ឋាន។ ភាពទាក់ទាញធម្មជាតិរបស់ខេត្តនេះ ធ្វើឱ្យមានភាពទាក់ទាញសម្រាប់អ្នក ដែលស្វែងរកបរិយាកាសរស់នៅដ៏ស្ងប់ស្ងាត់។

ចំណុចសំខាន់ៗដែលត្រូវវិភាគពិចារណា លើរាជធានីខេត្តទាំងបួននេះរួមមាន

  • សក្ដានុពលទីផ្សារ៖ ត្រូវដឹងពីសក្តានុពលនៃការផ្គត់ផ្គង់លើសចំណុះនៅក្នុងផ្នែកមួយចំនួន ដូចជាខុនដូប្រណិតក្នុងរាជធានីភ្នំពេញ ដែលអាចប៉ះពាល់ដល់ទិន្នផលជួល និងការឡើងថ្លៃដើមទុន។
  • សូចនាករសេដ្ឋកិច្ច៖ តាមដានការព្យាករណ៍កំណើនសេដ្ឋកិច្ច ដោយសារវិស័យដូចជាទេសចរណ៍ ផលិតកម្ម និងសេវាកម្ម គឺជាកត្តាជំរុញដ៏សំខាន់ ដែលមានឥទ្ធិពលលើតម្រូវការអចលនទ្រព្យ។

ដោយមើលឃើញពីភាពស្វាហាប់ នៃទីផ្សារអចលនទ្រព្យនៅកម្ពុជា វាចាំបាច់ណាស់ក្នុងការធ្វើការយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់ និងពិគ្រោះជាមួយអ្នកជំនាញក្នុងស្រុក ដើម្បីធ្វើការសម្រេចចិត្តវិនិយោគប្រកបដោយការយល់ដឹង៕

ក្រុមហ៊ុនដ៏ធំរបស់ជប៉ុនគ្រោងពង្រីកទុននិងពិពិធកម្មផលិតផល នៅកម្ពុជា

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមហ៊ុនលំដាប់យក្សជប៉ុន Minebea (Cambodia) Co., Ltd គ្រោងពង្រីកផលិតកម្ម និងទុកវិនិយោគបន្ថែមនៅកម្ពុជា។

ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងជំនួបរវាងលោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដែលបានទទួលជួបលោក Kensuke WATANABE នាយកផ្នែករដ្ឋបាល និងធនធានមនុស្សនៃក្រុមហ៊ុន Minebea (Cambodia) Co., Ltd. ក្នុងគោលបំណងធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់លើទិដ្ឋភាពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ក្នុងការស្នើសុំពង្រីកបន្ថែមមុខសញ្ញាផលិតបរិក្ខារអេឡិចត្រូនិក ដែលក្រុមហ៊ុនគ្រោងនឹងបណ្តាក់ ទុនវិនិយោគបន្ថែមប្រមាណ១៥លានដុល្លារអាមេរិក។

ក្រុមហ៊ុន Minebea (Cambodia) Co., Ltd. គឺជាក្រុមហ៊ុនដ៏ធំរបស់ជប៉ុន ដែលបានបណ្តាក់ទុនវិនិយោគនៅកម្ពុជា តាំងពីឆ្នាំ២០១១ ក្នុងវិស័យផលិតគ្រឿង បង្គុំអេឡិចត្រូនិកជាច្រើនប្រភេទ ហើយដែលបច្ចុប្បន្នបានបង្កើនដើមទុនវិនិយោគ មានទំហំទឹកប្រាក់រហូតដល់ជាង៧០០លានដុល្លារអាមេរិក៕

ទីផ្សារការិយាល័យនៅទីក្រុងតូក្យូរបស់ប្រទេសជប៉ុនបន្តរីកចម្រើន ខណៈតម្រូវការជួលកើនឡើង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារការិយាល័យនៅក្នុងទីក្រុងតូក្យូរបស់ប្រទេសជប៉ុនកំពុងរីកចម្រើន ខណៈតម្លៃជួលការិយាល័យនៅក្នុងទីក្រុងមួយនេះបាននិងកំពុងបន្តកើនឡើងខ្ពស់យ៉ាងឆាប់រហ័ស ដែលជាសញ្ញាសុទិដ្ឋិនិយមរបស់អ្នកវិនិយោគ។

តួយ៉ាង កាសែតហុងកុង South China Morning Post បានដកស្រង់របាយការណ៍សិក្សាថ្មីមួយមកចុះផ្សាយថា តម្លៃជួលការិយាល័យជាមធ្យមនៅក្នុងទីក្រុងតូក្យូបានកើនឡើងចំនួន៥,២ភាគរយកាលពីត្រីមាសទី៣ ឆ្នាំមុន។

តួលេខនេះជាកំណើនដ៏ខ្ពស់បំផុតជាលើកដំបូងគិតចាប់តាំងពីត្រីមាសទី៣ដូចគ្នា កាលឆ្នាំ២០១៦។ នេះបើយោងតាមរបាយការណ៍ថ្មីរបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE ។

ដោយឡែក ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savill បានព្យាករណ៍ថា តម្លៃជួលការិយាល័យកម្រិត A ក្នុងទីក្រុងតូក្យូនឹងកើនឡើងដល់ចំនួន៦៧,៤៥ដុល្លារក្នុងមួយម៉ែត្រការ៉េនៅឆ្នាំ២០២៥នេះ បើធៀបនឹងតម្លៃជួលជាមធ្យមចំនួន៦៦,៤៨ដុល្លារក្នុងមួយម៉ែត្រការ៉េកាលពីឆ្នាំ២០២៤។

ចំណែក អត្រាការិយាល័យទំនេរកម្រិត A នៅក្នុងទីក្រុងតូក្យូត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងពីអត្រាចំនួន២ភាគរយក្នុងឆ្នាំ២០២៤ ដល់អត្រា៣ភាគរយនៅក្នុងឆ្នាំ២០២៥នេះ មុនពេលធ្លាក់ចុះមកនៅត្រឹមអត្រា២,៥ភាគរយនៅឆ្នាំ២០២៦ខាងមុខ។

របាយការណ៍របស់ស្ថាប័ន CBRE បានគូសបញ្ជាក់ថា តម្លៃជួលការិយាល័យនៅក្នុងទីក្រុងតូក្យូមានការកើនឡើង ដោយសារតែបណ្តាក្រុមហ៊ុនជប៉ុននានាបានតម្រូវឱ្យបុគ្គលិករបស់ខ្លួនបំពេញការងារនៅការិយាល័យឡើងវិញ។

ជាមួយគ្នានេះ បណ្តាអង្គការនានាបានធ្វើឱ្យប្រសើរឡើងនូវបរិយាកាសការិយាល័យរបស់ពួកគេដើម្បីទាក់ទាញ និងរក្សាបុគ្គលិកដែលមានសមត្ថភាពនិងទេពកោសល្យ៕ប្រភព:SCMP៕

New York City office demand is finally back to normal

0

Demand for New York City office space has finally returned to pre-pandemic levels, driven by an influx of new workers as well as a drive by employers to see current workers return to the office.

During the fourth quarter, office demand in the city jumped 25% from the year before, according to VTS, which measures demand through unique new tenant tours of properties. The measure is an early indicator of new leasing.

“New York City’s shift back to in-office work reflects the city’s unique cultural and economic dynamics, especially in the finance and tech sectors,” said Nick Romito, CEO of VTS, in a news release.

SL Green Realty Corp
., a real estate investment trust, or REIT, concentrated in Manhattan office and retail, released earnings last week, and while it missed revenue expectations, analysts pointed to further tightening in the office market as leasing demand accelerates.

On a call with analysts, SL Green Realty CEO Marc Holliday noted that the city’s Office of Management and Budget is forecasting about 38,000 new office-using jobs in 2025, mostly stemming from finance, business services and information technology.

“That translates into millions and millions of square feet of new absorption for each one of those bodies, and those are not work-from-home bodies for the most part,” said Holliday. “Combine that with the fact that on-site attendance is rising every month as companies are calling people back to the office four and five days a week. We expect to see very strong demand for office space throughout 2025,” Holliday added.

Holliday also noted SL Green ended the year at 92.5% occupancy, and is projecting more than 93% leased occupancy over the coming year.

Source: CNBC

រថភ្លើង​ល្បឿន​លឿន​របស់​ប្រទេសថៃ​តភ្ជាប់​ពីទីក្រុង​បាងកក​ទៅ​កាន់ប្រទេស​ចិន​គ្រោងនឹង​បើក​ដំណើរការ​នៅ​ឆ្នាំ​២០៣០

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលថៃ​រំពឹង​ថា​ កំណាត់ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ចម្ងាយ៦០៩គីឡូម៉ែត្រ​តភ្ជាប់ពីទីក្រុងបាងកកទៅកាន់ខេត្ត Nong Kai ជាប់ព្រំដែនឡាវ​ ​នឹង​ចាប់​ផ្តើម​ដាក់ឱ្យដំណើរការ​នៅក្នុង​ឆ្នាំ២០៣០ខាងមុខ ដែលយឺតជាងផែនការ​គ្រោង​ទុក​ដំបូងជិត១០ឆ្នាំ។

លោក Jirayu Houngsub អ្នកនាំពាក្យរដ្ឋាភិបាលថៃបានបង្ហើបឱ្យដឹងថា ការសាងសង់កំណាត់ផ្លូវដែកដំណាក់កាលទី១ តភ្ជាប់ពីទីក្រុងបាងកកទៅកាន់ខេត្តនគររាជសីមា បានសម្រេចវឌ្ឍនភាពចំនួន៣៦ភាគរយ ខណៈការដ្ឋានដែលនៅសេសសល់ ឬមិនទាន់សាងសង់រួចមានចម្ងាយ២២០គីឡូម៉ែត្រ។ ដំណាក់កាលទី១នេះគ្រោងនឹងចាប់ផ្តើមដំណើរការនៅឆ្នាំ២០២៧។

លោក Jirayu បានបន្តថា “ផែនការរចនាផ្លូវដែកដំណាក់កាលទី២តភ្ជាប់ពីខេត្តនគររាជសីមាទៅកាន់ខេត្តណងខៃ (Nong Khai) ដែលជាប់ព្រំដែនជាមួយប្រទេសឡាវត្រូវបានសិក្សាបញ្ចប់រួចរាល់ហើយ និងត្រៀមបញ្ជូនទៅកាន់គណៈរដ្ឋមន្ត្រីដើម្បីអនុម័ត”។

ផ្លូវដែកបាងកក-ណងខៃប្រវែង៦០៩គីឡូម៉ែត្រត្រូវបានគេប៉ាន់ប្រមាណថា មានទំហំទុនវិនិយោគចំនួន៤៣៤ពាន់លានបាត (ប្រហែល១២,៩ពាន់លានដុល្លារអាមេរិក)។ ដំណាក់កាលទី២នេះគ្រោងនឹងចាប់ផ្តើមដំណើរការនៅឆ្នាំ២០៣០។

នៅពេលសាងសង់រួចរាល់ ខ្សែរថភ្លើង​ល្បឿនលឿននឹងចាកចេញពីខេត្តណងខៃជាប់ព្រំដែនឡាវ តាម​រយៈ​ស្ពាន​ ដែល​ត្រូវបាន​សាងសង់​ឆ្លង​ទន្លេមេគង្គឆ្ពោះទៅកាន់រដ្ឋធានីវៀងច័ន្ទន៍ ដើម្បី​តភ្ជាប់ជាមួយខ្សែរថភ្លើងពីទីក្រុងវៀងច័ន្ទន៍ទៅកាន់ទីក្រុងគុនមីង​(Kunming)ប្រទេសចិន។

នៅពេលដាក់ឱ្យដំណើរការ បណ្តាញផ្លូវដែកបាងកក-វៀងច័ន្ទន៍ នឹងធ្វើឱ្យភ្ញៀវទេសចរណ៍ងាយស្រួលធ្វើដំណើរពីទីក្រុងបាងកកទៅកាន់រដ្ឋធានីប៉េកាំងរបស់ប្រទេសចិន តាមរយៈចំណតនៅទីក្រុងវៀងច័ន្ទន៍ និងទីក្រុងគុនមីងនៅភាគខាងត្បូងនៃប្រទេសចិន ដែលមានសេវារថភ្លើងល្បឿនលឿនដាច់ដោយឡែកទៅកាន់ទីក្រុងប៉េកាំង។

ប្រទេសថៃបានចាប់ផ្តើមបើកការដ្ឋានសាងសង់បណ្តាញផ្លូវដែកល្បឿនលឿនក្នុងឆ្នាំ២០១៧ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ(BRI)របស់រដ្ឋាភិបាលចិន ខណៈរដ្ឋាភិបាលថៃទទួលខុសត្រូវលើការវិនិយោគគម្រោងទាំងមូល៕ប្រភព: Bloomberg៕