CSX​ ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ជួញដូរ​ចល័ត​ និង​ប្រព័ន្ធ​បង្ហាញ​ព័ត៌មាន​តាម​អន​ឡាញ​

0

ដោយ​ នៅ​ វឌ្ឍនា​

ភ្នំពេញ​៖ គណ​កម្មការ​មូលបត្រ​កកម្ពុជា​(CSX​)បាន​ដាក់​ឱ្យ​ដំណើរ​កា​រប្រ​ព័ន្ឋជួញដូរ​ផ្សារហ៊ុន​ចល័ត​ និង​ប្រព័​ន្ឋ​បង្ហាញ​ព៌​តមាន​តាម​អន​ឡាញ​ ដែល​ជា​ការ​រីកចម្រើន​ថ្មី​មួយ​នៃ​ទីផ្សារ​ហ៊ុន​កម្ពុជា​។

លោក​ស៊ូ​ សុ​ជាតិ​ អគ្គនាយក​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​បាន​ចូលរួម​កម្មវិធី​”ពិព័រណ៍​ផ្សារភាគហ៊ុន​កម្ពុជា​ឆ្នាំ២០១៩​ និង​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវការ​នូវ​ប្រព័ន្ធ​ជួញដូរ​ចល័ត​ និង​ប្រព័ន្ធ​បង្ហាញ​ព័ត៌មាន​តាម​អន​ឡាញ​” ក្រោម​អធិបតីភាព​លោក​បណ្ឌិតសភា​ចារ្យ​ ហ៊ាន​ សា​ហ៊ីប​ រដ្ឋលេខាធិការ​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។

កម្មវិធី​ពិព័រណ៍​នេះ​ បាន​រៀបចំឡើង​ដោយក្រុម​ហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​ My​ First​ Stock​ 2019​ ជា​លើក​ទី៤​ ក្រោម​ប្រធានបទ​ CSX​ 2.0​ ។

ពិព័រណ៍​នេះ​ត្រូវ​បាន​រៀបចំ​ក្នុង​គោលបំណង​បន្ត​ផ្សព្វផ្សាយ​ និង​បង្កើន​ទំនុកចិត្ត​ដល់​វិនិយោគិន​ ដែល​មានស្រាប់​ ឱ្យ​បន្ត​ជឿជាក់​មក​លើ​ទីផ្សារ​ភាគហ៊ុន​ តាមរយៈ​ការ​ជួប​ផ្ទាល់​ជាមួយនឹង​ក្រុមហ៊ុន​ចុះបញ្ជី​ ផ្តល់​ឱកាស​ដល់​សាធារណជន​ឱ្យ​បាន​យល់ដឹង​កាន់តែ​ទំ​លំ​ទូលាយ​ ទៅលើ​ការ​វិនិយោគ​ក្នុង​ទីផ្សារ​ ដូចជា​ ការ​បើក​គណនី​ជួញដូរ​ វិធីសាស្ត្រ​ជួញដូរ​ ទិន្នន័យ​ទីផ្សារ​ ការពិនិត្យ​មើល​របាយការណ៍​ណ៍​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ យល់ដឹង​ពី​ការបែងចែក​ភាគលាភ​ ក៏ដូចជា​ប្រធាន​បទ​ផ្សេង​ៗ អំពី​ចម្ងល់​មក​លើ​ទីផ្សារ​ទាំងមូល​ ការ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ នូវ​ប្រព័ន្ធ​ជួញដូរ​ចល័ត​ MTS​ (Mobile​ Trading​ System​) សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​បង្ហាញ​ព័ត៌មាន​ e-disclosure​៕

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ៥០០លាន​ដុល្លារ​ចាប់ផ្តើម​សាងសង់​នៅក្នុង​ខេត្ត​ព្រះសីហនុ​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ដែល​បាន​បោះទុន​វិនិយោគ​សរុប​ប្រមាណ៥០០លាន​ដុល្លារ​ បាន​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​នៅ​ក្រុង​ព្រះសីហនុ​ ក្រោម​វត្តមាន​ លោក​ អ៊ី​ សុខ​ឡេង​ អភិបាលក្រុង​ព្រះសីហនុ​។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ​ ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​បាន​ឲ្យដឹង​នៅ​ថ្ងៃទី៥​ ខែឧសភា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​ប្រមូល​ម្តុំ​ដោយ​ផ្សារ​ទំនើប​ សណ្ឋាគារ​ ខុន​ដូ​ និង​ក្លឹប​កំសាន្ត​នានា​ របស់​សហគ្រាស​អាជីវកម្ម​ ប៉ាវ​លី​។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​ គ្រោង​នឹង​បញ្ចប់​គម្រោង​ក្នុង​កំឡុង​ពេល២ឆ្នាំខាងមុខ​ ហើយ​ទីតាំង​ស្ថិតនៅ​ខាងកើត​រង្វង់​មូល​តោ​ពីរ​ ស្របគ្នា​នឹង​ឆ្នេរ​អូរ​ឈើទាល​។

លោក​យន្ត​ មីន​អភិបាលខេត្ត​ព្រះសីហនុ​ ធ្លាប់​បាន​ឲ្យ​ដឹក​កន្លងមក​នេះ​ថា​ រដ្ឋបាល​ខេត្ត​នឹង​ស្វាគមន៍​គ្រប់​ក្រុមហ៊ុន​ទាំងអស់​ ដែល​មាន​គោលបំណង​មក​វិនិយោគ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ មិនថា​ការ​វិនិយោគ​ លើ​អគារ​ពាណិជ្ជកម្ម​ សណ្ឋាគារ​ ខុន​ដូ​ រោងចក្រ​ សហគ្រាស​ ឬហេដ្ឋារចនាសម្ព័ន្ធ​ នានា​ក្នុង​ខេត្ត​ រដ្ឋបាល​ខេត្ត​នឹង​ទទួលស្វាគមន៍​ និង​ជួយ​សម្របសម្រួល​ ដើម្បី​ឲ្យ​ដំនើ​រកា​រវិ​និ​យោគ​នៅ​ខេត្ត​នេះ​ ប្រព្រឹត្តទៅ​ដោយ​រលូន​ និង​មានសន្ទុះ​កើនឡើង​។

លោក​បន្ត​ថា​“កំណើន​នៃ​ការ​វិនិយោគ​នេះ​បាន​ និង​កំពុង​ចូលរួម​ចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​”។ លោក​បន្ត​ថា​ “តាមរយៈ​ការ​វិនិយោគ​ទាំងនេះ​ ធ្វើ​ឱ្យ​ខេត្ត​ព្រះសីហនុ​ មានការ​រីកចម្រើន​យ៉ាង​លឿន​ស្ទើរ​មិន​នឹកស្មាន​ដល់​ ធ្វើ​ឱ្យ​អ្វី​ៗមានការ​ប្រែប្រួល​នា​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត​”។

ខេត្ត​ព្រះសីហនុ​ជា​តំបន់ឆ្នេរ​សមុទ្រ​ ដែល​មាន​កំពង់ផែ​ទឹកជ្រៅ​នា​រយៈពេល២​-៣ឆ្នាំ​ចុងក្រោយ​នេះ​ មានការ​វិនិយោគ​យ៉ាង​គំហុក​ ពីសំណាក់​វិនិយោគិន​ចិន​ហើយ​បាន​ប្រែក្លាយ​ជា​តំបន់​អភិវឌ្ឍន៍​។

ក្រុង​ព្រះសីហនុ​ កំពុង​មាន​សកម្មភាព​សាងសង់​សំណង់​តូច​ ធំ​យ៉ាងច្រើន​ ដែល​តួលេខ​គម្រោង​សំណង់​ធំ​លើស​ពី ៣០០០​ម៉ែត្រការ៉េ​ឡើង​ មាន​ចំនួន៧០គម្រោង​ ក្នុង​ចំនួន​ជាង៣០០គម្រោង​ កំពុង​ដំណើរការ​សាងសង់​យ៉ាងសកម្ម​ ក្នុង​នោះ​ក៏​មាន​សំណង់​អគារ​ខ្ពស់​ជាងគេ​កម្ពស់៤០ជាន់​មាន​ចំនួន​ច្រើន​គម្រោង​ កំពុង​រីក​លូតលាស់​គួរឲ្យ​ចាប់អារម្មណ៍​ផង​ដែរ​។ នេះ​បើ​យោង​តាម​មន្ត្រី​ជាន់ខ្ពស់​របស់​ខេត្ត​។

កាលពី​ឆ្នាំ២០១៨កន្លងមក​នេះ​ ខេត្ត​ព្រះសីហនុ​មាន​គម្រោង​អគារ​ធំ​ និង​កម្ពស់​ចាប់ពី៥ជាន់​ដល់៤០ជាន់​រហូតដល់ ១៥០​គម្រោង​៕

ហ្វីលីពីន​គ្រោង​ដាក់​ឱ្យ​ដំណើរការ​ស្ថានីយ៍​យន្តហោះ​ថ្មី​តម្លៃ​ ១៨០លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២០ខាងមុខ​

0

ដោយ​ វុត្ថា​

ហ្វីលីពីន​៖ ប្រទេស​ហ្វីលីពីន​បាន​និង​កំពុង​សាង​សង់​ព្រលា​ន យន្តហោះ​ថ្មី​មួយទៀត​តម្លៃ៩.៣៦ពាន់​លាន​ Peso​ ដែល​ស្មើនឹង​ ១៨០លាន​ដុល្លារ​អាមេរិក​ ហើយ​គ្រោង​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅក្នុង​ឆ្នាំ​ ២០២០នា​ពេល​ខាងមុខនេះ​។

លោក​ Manuel​ Antonio​ Tamayo​ អនុរដ្ឋ​លេខាធិការ​ក្រសួង​ដឹកជញ្ជូន​ផ្នែក​អាកាសចរណ៍​បាន​ឲ្យដឹង​កាលពី​កន្លង​កម​នេះ​ថា​ ការសាងសង់​ស្ថានីយ៍​យន្តហោះ​ថ្មី​សម្រាប់​អ្នកដំណើរ​ នៃ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ Clark​ បា​នឹង​កំពុង​ដំណើរការ​យ៉ាង​រលូន​ ហើយ​រំពឹង​ថា​ នឹង​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ នៅក្នុង​ឆ្នាំ២០២០ខាងមុខ​ដ៏​ខ្លី​នេះ​។

លោកន្ត​ថា​ អាកាសយាន​ដ្ឋាន​អន្ដរ​ជាតិ​ Clark​ ជា​ច្រក​ទ្វារធំ​ទី2​ នៅក្នុង​ប្រទេស​ហើយ​ស្ថានីយ​ថ្មី​ដែល​មាន​ទំហំ១00,000​ ម៉ែត្រការ៉េ​នឹង​បង្កើន​សមត្ថភាព​ទ្វេដង​ដល់​អ្នកដំណើរ​ប្រមាណ៨លាន​នាក់​ក្នុង​មួយឆ្នាំ​ ដើម្បី​បង្កើន​សមត្ថភាព​ដឹកជញ្ជូន​ផ្លូវអាកាស​នៅ​តំបន់​ Greater​ Manila​។

លោក​បន្ថែម​ថា​ គម្រោង​នេះ​ នឹង​ត្រូវ​បាន​កាត់បន្ថយ​សំពាធ​ លើ​ព្រលា​នយន្តហោះ​ Ninoy​ Aquino​បច្ចុប្បន្ន​ដែល​កំពុង​មានការ​កកកុញ​ នៃ​អ្នកធ្វើ​ដំណើរ​ និង​ជួយ​បង្កើត​ការងារ​ និង​បង្កើន​ការ​អភិវឌ្ឍ​នៅក្នុង​មជ្ឈមណ្ឌល​ Luzon​ ដែល​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​រីក​លូតលាស់​មួយ​នៅ​ក្នុង​ប្រ​ទេ​ហ្វីលីពីន​។

លោក​បន្ត​ថា​ “អាកាសយាន​ដ្ឋាន​អន្ដរ​ជាតិ​ Clark​ ជា​ច្រកចេញ​ដ៏​សំខាន់​ទៅកាន់​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​ដែល​បច្ចុប្បន្ន​នេះ​ មាន​សមត្ថភាព​ផ្ទុក​អ្នកដំណើរ​បាន៤លាន​នាក់​”។

ក្រុមហ៊ុន​អាកាសចរណ៍​ដែល​បាន​ និង​កំពុង​ដំណើរការ​នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ Clark​ រួមមាន​ក្រុមហ៊ុន​ Qatar​ Airways​ ក្រុមហ៊ុន​ Cebu​ Pacific​ ក្រុមហ៊ុន​ Tiger​ Air​ ក្រុមហ៊ុន​អាកាសចរណ៍​ Jin​ Air​ ក្រុមហ៊ុន​ Asiana​ ក្រុមហ៊ុន​អាកាសចរណ៍​ Dragon​ Air​ ក្រុមហ៊ុន​ AirAsia​ Berhad​ ក្រុមហ៊ុន​អាកាសចរណ៍​ហ្វីលីពីន​អ៊ែ​រឡាញ​ និង​ ក្រុមហ៊ុន​អាកាសចរណ៍​ Emirates​ Airlines​ ។

ក្រុមហ៊ុន​អាកាសចរណ៍​ទាំងនេះ​ នឹង​ហោះហើរ​ទៅកាន់​ទីក្រុង​ហុងកុង​ ទីក្រុង​សិង្ហបុរី​ ទីក្រុង​បាងកក​ ទីក្រុង​ម៉ាកាវ​ ទីក្រុង​ Pudong​ អាកាសយាន​ដ្ឋាន​ Incheon​ ទីក្រុង​ Doha​ ទីក្រុង​ Dubai​ ទីក្រុង​ Davao​ ទីក្រុង​ Cebu​ និង​ទីក្រុង​ Kalibo​៕

ក្រសួងទេសចរណ៍រៀបចំពិព័រណ៍កម្ពុជាឆ្នាំ២០១៩ នៅទីក្រុងតូក្យូ

0

ដោយ ៖ ណែត

(តូក្យូ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូមន្ត្រីរាជការ សិល្បករ ក្រុមល្បុក្កតោ និងក្រុមតន្រ្តី ចូលរួមពិព័រណ៍កម្ពុជា ឆ្នាំ២០១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់សិល្បៈ វប្បធម៌ វិស័យទេសចរណ៍ និងមុខមាត់នៃប្រទេសកម្ពុជានៅប្រទេសជប៉ុន ព្រមទាំងសំដៅជំរុញការផ្សព្វផ្សាយពីសក្កានុពលទេសចរណ៍កម្ពុជាបន្ថែមទៀត។

ពិព័រណ៍នេះធ្វើឡើងចាប់ពីថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០១៩ ដោយមានកិច្ចសហការពីស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន សមាគមខ្មែរនៅប្រទេសជប៉ុន ក្នុងនោះមានការសម្តែងរបាំបុរាណខ្មែរ សម្តែងក្បាច់គុនល្បុក្កតោរបស់ខ្មែរ និងច្រៀងចម្រៀងខ្មែរដោយក្រុមតន្រ្តី Dark Storm Band និងក្រុមតន្ដ្រីករខ្មែរផ្សេងទៀត និងការតាំងពិព័រណ៍ម្ហូបអាហារខ្មែរ វប្បធម៌ និងទេសចរណ៍ប្រមាណ ២៥០ស្តង់ និងមានអ្នកចូលរួមប្រមាណជាង១០ម៉ឺននាក់។

ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា ត្រូវបានបើកសម្ពោធក្រោមអធិបតីភាពលោករដ្ឋមន្ត្រី ថោង ខុន និងមានការចូលរួមពីសំណាក់លោក Kenji YAMADA អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក Masahiro Imamura ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា លោក អ៊ុង រចនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន លោក Fumiaki TAKAHASHI អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក Yuji Kumamaru អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា តំណាងអង្គទូតនៃបណ្តាប្រទេសសមាជិកអាស៊ាន ប្រជាពលរដ្ឋ សិស្ស និស្សិតខ្មែរ និងភ្ញៀវមិត្តជប៉ុនយ៉ាងច្រើនកុះករ។

ព្រឹត្តិការណ៍នេះធ្វេីឡេីងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៥ មកម្ល៉េះ ហេីយក្រសួងទេសចរណ៍ក៏បានចូលរួមជារៀងរាល់ឆ្នាំផងដែរ។

គួរកត់សម្គាល់ដែរថា ឆ្នាំ២០១៩នេះ ជាខួបលើកទី៦៦ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ពិសេសស្របពេល នៃការឡេីងគ្រងរាជ្យរបស់ព្រះករុណា ណារ៉ូហ៉ីតូ ព្រះចៅអធិរាជជប៉ុន ដែលបានឡេីងគ្រងរាជ្យនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។

ដើម្បីបន្តការផ្សព្វផ្សាយទេសចរណ៍កម្ពុជា លើទីផ្សារជប៉ុន ក៏ដូចជាការរឹតចំណងមិត្តភាពកម្ពុជា-ជប៉ុន ក្រសួងទេសចរណ៍ នឹងចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ JATA Travel Showcase និងរៀបចំកម្មវិធីផ្សព្វផ្សាយបង្ហាញផ្លូវទេសចរណ៍កម្ពុជា Cambodia Tourism Roadshow ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៤-២៧ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងអូសាកា ប្រទេសជប៉ុនផងដែរ៕

កម្ពុជា-បារាំងនឹងចុះហត្ថលេខាហិរញ្ញប្បទានចំនួន ២៩, ១ លានអឺរ៉ូ សម្រាប់គម្រោងទំនើបកម្មលើប្រព័ន្ធបញ្ជូន និងចែកចាយអគ្គិសនី

0

ដោយ​ វុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយសមភាគីបារាំងសម្រាប់គម្រោងទំនើបកម្មលើប្រព័ន្ធបណ្តាញបញ្ជូន និងចែកចាយអគ្គិសនី ក្នុងទំហំទឹកប្រាក់ចំនួន ២៩, ១ លានអឺរ៉ូ ។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពគការអញ្ជើញរបស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅចូលរួមកិច្ចប្រជុំជាន់ខ្ពស់នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០១៩ កន្លងមកនេះ គម្រោងនេះ មានទិសដៅ ក្នុងការពង្រីក និងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងអគ្គិសនីឲ្យមានការវិវឌ្ឍន៍ទៅរកប្រព័ន្ធឆ្លាតវៃ (Smart Grid) ដែលអាចសម្រួលយ៉ាងច្រើនក្នុងការគ្រប់គ្រងប្រព័ន្ធបណ្តាញអគ្គិសនីទាំងមូល ក៏ដូចជាបង្កើតប្រសិទ្ធិភាព និងនិរន្តភាពក្នុងការផ្កត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជា។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្តីពី ចីរផាពបំណុល សម្រាប់ចីរភាពកំណើន ចីរភាពហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍន៍ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

កិច្ចប្រជុំនេះ គ្រោងនឹងផ្តោតការពិភាក្សាទៅលើប្រធានបទសំខានៗរួមមាន៖ យុទ្ធសាស្ត្រក្នុងការបំពេញតម្រូវការហិរញ្ញប្បទាន ដើម្បីជម្រុញការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយរួមទាំងហិរញ្ញប្បទានសម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផងដែរព្រមទាំងវិធីសាស្ត្រដែលប្រទេសមានតម្រូវការហិរញ្ញប្បទានសម្រាប់អភិវឌ្ឍន៍ អាចអនុវត្តបានដោយជៀសវាងការជំពាក់បំណុលច្រើនហួសហេតុ។

ជាមួយគ្នានេះ លោក ឧបនាយករដ្ឋមន្ត្រី គ្រោងជួបពិភាក្សាការងារទ្វេភាគី ជាមួយតំណាងជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង នាយកគ្រប់គ្រងទូទៅនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន តំណាងជាន់ខ្ពស់នៃសហគមន៍អឺរ៉ុប និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតរបស់ភាគីបារាំង៕

លោក​ ​អេង​ ​លាភា​ ​បោះ​ពុម្ភ​ស្នាដៃ​ ​«​ក្បាច់​គួ​ក​ជេ​ដីធ្លី​បានលាភ​ ​ដើម្បី​ពង្រឹង​សមត្ថភាព​អ្នក​គួ​ក​ជេ​»​

0

ដោយ​ ​វិសេស​

​ភ្នំពេញ​៖​ ​ដោយ​មើលឃើញ​បញ្ហា​ជាច្រើន​នៅក្នុង​វិស័យ​ដីធ្លី​ជាពិសេស​អ្នក​គួ​ក​ជេ​ដីធ្លី​ឬ​អន្តរការី​តែងតែមាន​បញ្ហា​នៅក្នុង​របរ​របស់​ខ្លួន​ ​លោក​អេង​ ​លាភា​ ​អ្នកជំនាញ​វិស័យ​អចលនទ្រព្យ​ ​និង​ជាទី​ប្រឹក្សា​អន្តរជាតិ​ ​បាន​បញ្ចេញស្នាដៃ​និពន្ធ​ដែល​មាន​ចំណងជើង​ថា​ក្បាច់​គួ​ក​ជេ​ដីធ្លី​បានលាភ​ដែល​ជា​ស្នាដៃ​ដំបូងបង្អស់​ក្នុង​វិស័យ​ដីធ្លី​។​

​ការ​និពន្ធ​សៀវភៅ​នេះ​ឡើង​ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​សម្រួល​ដល់​អ្នក​គួ​ក​ជេ​ដីធ្លី​ឬ​អន្តរការី​ក្នុង​វិស័យ​អចលនទ្រព្យ​ឲ្យ​មាន​ភាព​ងាយស្រួល​នៅក្នុង​ការ​ប្រកបរបរ​ទទួលទាន​របស់​ខ្លួន​ហើយ​អ្វី​ដែល​សំខាន់​នោះ​ដើម្បី​ដោះស្រាយ​ជម្លោះ​និង​ការពារ​ផល ប្រយោជន៍​គ្រប់​ភាគី​ក្នុង​វិស័យ​ដីធ្លី​។​

​បើ​ទោះបី​កម្ពុជា​មាន​អ្នកជំនាញ​លើ​វិស័យ​ដីធ្លី​ជាច្រើន​ប៉ុន្តែ​មិន​មាន​អ្នកជំនាញ​ណាមួយ​បាន​បោះពុម្ព​ចេញ​ជា​ស្នាដៃ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ទៅដល់​អ្នក​គួរ​ឬក៏​អន្តរការី​ក្នុង​វិស័យ​ដីធ្លី​នោះ​ទេ​។​លោក​ហេង​លាភា​បាន​សង្កត់ធ្ងន់​ថា​ស្នាដៃ​របស់​លោក​នេះ​គឺ​ជួយ​សម្រួល​ដល់​អ្នក​ប្រកបមុខរបរ​គួ​ក​ជេ​ដីធ្លី​ទាំងអស់​មិនថា​ផ្ទះល្វែង​មិនថា​អ្នក​ប្រកបរបរ​ទទួលទាន​ក្នុង​ ​ការ​លក់​ខុន​ដូ​ឬក៏​អ្នកលក់​ដី​ឡូ​តិ៍​ឬ​ក្រុម​អ្នក​ដែល​ជា​អន្តរការី​រវាង​អ្នកលក់​និង​អ្នកទិញ​ឬក៏​ក្នុងចំណោម​ក្រុម​អ្នកលក់​ដូចគ្នា​នោះ​ទេ​។​

​លោក​អេង​ ​លាភា​ ​បាន​អះអាង​ថា​សៀវភៅ​របស់​លោក​នេះ​គឺ​នឹង​ក្លាយទៅជា​អាវុធ​មួយ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នានា​ជាច្រើន​របស់​អ្នក​ប្រកបរបរ​អន្តរការី​ឬក៏​ភាសា​សាមញ្ញ​ហៅថា​អ្នក​គួ​ក​ជេរ​។​

​ស្នាដៃ​របស់​លោក​មាន​មា​តិ​ការ​សំ​ខាន់​ៗ​ចំនួន៨​ ​ទី១គឺ​ស្វែងយល់​ពី​របប​គួ​ក​ជេ​ដីធ្លី​ ​ទី២ការ​ស្វែងយល់​មុន​ទទួល​លក់​ ​ការ សិក្សា​ឲ្យ​ល្អ​ទើប​លក់​ ​ឯកសារ​និង​ការ​ចង​ទំនុកចិត្ត​ ​ការបង្កើត​បណ្ដាញ​លក់​ ​ការ​បិទ​លក់​តែម្ដង​ហើយ​ចុងក្រោយ​ការចែក​កម្រៃ​ជើង​សារ​។​ ​ចំណុច​ទាំងនេះ​គឺ​សុទ្ធសឹងតែ​ជា​ចំណុច​សំ​ខាន់​ៗ​សម្រាប់​អ្នក​ដែល​ប្រកបមុខរបរ​គួ​ក​ជេ​ដីធ្លី​។​

​ស្នាដៃ​របស់​លោក​អេង​ ​លាភា​នេះ​គឺ​ខុសពី​ស្នាដៃ​ដទៃទៀត​ដោយសារតែ​មាន​គំរូ​លិខិតបញ្ជាក់​ប្រគល់​សិទ្ធិ​រវាង​ម្ចាស់ដី​ធ្លី​និង​អ្នក​គួរ​ ​កិច្ច​ព្រមព្រៀង​ការពារ​កម្រៃ​ជើង​សារ​រវាង​ម្ចាស់ដី​និង​អ្នក​គួ​ក​ជេ​ ​កិច្ច​ព្រមព្រៀង​រក្សា​ការសម្ងាត់​មិនទាន់​ការងារ​ ​កិច្ច​ព្រមព្រៀង​សហការ​លើ​ការទិញ​លក់​ដី​និង​ផ្ទះសំណាក់​ជាដើម​។​ ​មួយវិញទៀត​ក៏មានដែរ​កិច្ចសន្យា​កក់​ប្រាក់​ឬក៏​ភាសា​សាមញ្ញ​ហៅថា​កក់​ប្រាក់​ទ្រ​ដៃ​ ​លិខិត​ទទួល​និង​ប្រគល់​ប្រាក់​ ​កិច្ច​ព្រមព្រៀង​សហការ​សំ​រប​សំរួល​ទិញ​លក់​ដី​ឬ​ផ្ទះ​ ​លិខិត បញ្ជាក់​ចំណងជើង​ទិញ​និង​ ​កិច្ច​ព្រមព្រៀង​រួម​ស្ដីពី​ការអនុញ្ញាត​ឲ្យ​លក់​របស់​សាច់ញាតិ​ជាដើម​។​

​លោក​អេង​ ​សោភា​ ​បាន​សង្កត់ធ្ងន់​ថា​មូលហេតុ​ដែល​លោក​ជ្រើសរើស​យក​ចំណុច​សំ​ខាន់​ៗ​ទាំងនេះ​គឺ​ដោយសារតែ​លោក​បាន​អង្កេត​ជាទូទៅ​ចំពោះ​បញ្ហា​ដែល​បាន​កើតឡើង​ក្នុង​របរ​អ្នក​គួ​ក​ជេ​ដីធ្លី​ពី​ ​ព្រោះថា​ពួកគាត់​តែងតែ​ជួបប្រទះ​នូវ​បញ្ហា​មួយ ចំនួន​ដូចជា​លក់​គ្មាន​កម្រៃ​ជើង​សារ​ ​ឬ​ត្រូវ​បាន​គេ​បោកប្រាស់​ ​និង​បញ្ហា​សំខាន់​មួយចំនួន​ទៀត​។​

​លោក​អេង​ ​សោភា​ ​បាន​បន្ត​ទៀត​ថា​ក្បួនខ្នាត​និង​សៀវភៅ​នេះ​គឺ​លោក​យក​តាម​ក្បួន​ពី​បណ្ដា​ប្រទេស​ជឿនលឿន​នៅក្នុង​តំបន់​ពីព្រោះ​ថា​នៅ​កម្ពុជា​យើង​ពុំ​មានច្បាប់​ឬក៏​ក្បួនខ្នាត​ច្បាស់លាស់​នៅក្នុង​ការ​ប្រកបរបរ​គួ​ក​ជេ​ដីធ្លី​នោះ​ទេ​ ​ប៉ុន្តែ​បរទេស​មាន​ក្បួនខ្នាត​ច្បាស់លាស់​ដែល​មិន​ធ្វើ​ឱ្យ​អ្នក​ប្រកបរបរ​នៅក្នុង​វិស័យ​នេះ​មាន​បញ្ហា​ឬក៏​ខាតបង់​លាភសក្ការៈ​របស់​ខ្លួន​ឡើយ​។​

​ចំពោះ​ស្នាដៃ​របស់​លោក​ហេង​លាភា​ដែល​មាន​កម្រាស់​ប្រមាណ​ជាង​ ​៣០ទំព័រ​នេះ​ ​ដែល​មាន​ចំណងជើង​ថា​ក្បាច់​គួ​ក​ជេ​ដីធ្លី​បាន​លាប​នេះ​នឹង​ធ្វើ​ឱ្យ​អ្នក​ប្រកបរបរ​ក្នុង​វិស័យ​ដីធ្លី​ទាំងអស់​ក្លាយទៅជា​អ្នក​ប្រកបរបរ​វិជ្ជាជីវៈ​មួយ​ពិតប្រាកដ​ ​និង​មានតម្លៃ​ហើយ​មានការ​ទទួលស្គាល់​ពី​គ្រប់​មជ្ឈដ្ឋាន​ថែមទៀត​ផង​៕​

ក្រុមហ៊ុន ប៉េង ហួត គ្រុប បន្តភាពខ្លាំងរបស់ខ្លួនដោយ ទទួលបានពានរង្វាន់ ៤ ឆ្នាំជាប់ៗគ្នា

0
qrf

ដោយ ៖ រតនៈ

ភ្នំពេញ ៖ កាលពីរាត្រីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ក្រុមហ៊ុន Property Guru ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបុរី បានរៀបចំកម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំកម្ពុជា ឆ្នាំ២០១៩ ដែលជាព្រឹត្តិការណ៍​ធំ​បំផុត​សម្រាប់​វិស័យ​អចលនទ្រព្យ បានប្រារព្ធឡើងជាលើកទី៤ នៅក្នុង​ប្រទេស​កម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ប៉ែន ​សុផល រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី​​នគរូបនីយកម្ម និងសំណង់ ព្រមទាំងអ្នកតំណាងក្រុមហ៊ុនអចលនទ្រព្យល្បីៗជាច្រើរូបទៀត។

bst

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាអ្នកឈ្នះពានរង្វាន់ “ក្រុមហ៊ុនអភិវឌ្ឍល្អជាងគេនៅកម្ពុជា” ៣ឆ្នាំជាប់ៗកន្លងមកហើយនោះ នៅតែបន្តភាពខ្លាំងរបស់ខ្លួនសម្រាប់ក្នុងឆ្នាំទី៤នេះ ដោយក្រុមហ៊ុននៅតែរក្សាបាននូវពានរង្វាន់ធំជាងគេ “ក្រុមហ៊ុនអភិវឌ្ឍដែលល្អជាងគេ” ៤ឆ្នាំជាប់ៗគ្នា និងពានរង្វាន់ រហូតដល់ទៅ៧ ពានបន្ថែមទៀតច្រើនជាងគេក្នុងកម្មវិធី។

លោកឧកញ៉ា ថៃ ម៉េងលី ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ប៉េង​ ហួត គ្រុប បានមានប្រសាសន៍ថា ពានរង្វាន់ទាំងអស់នេះ ជាសមិទ្ធផល កើតចេញពីការខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំ ថ្នាក់គ្រប់គ្រង បុគ្គលិកគ្រប់ជាន់ថ្នាក់ និងជាពិសេសទៀតនោះ ក៏សូមអរគុណអតិថិជន ដែលតែងតែគាំទ្រជារៀងរហូតមក។

ក្រុមហ៊ុន ប៉េង ហួត គ្រុប ជា​ក្រុមហ៊ុន​មួយ​ដែលបានរួមចំណែក​ក្នុងការអភិវឌ្ឍ​វិស័យ​សំណង់​លំនៅឋាន​នៅ​កម្ពុជា​ ឱ្យមានការរីកចម្រើន មានការអភិវឌ្ឍទាំងគុណភាពសំណង់ និងការច្នៃប្រឌិតខ្ពស់ក្នុងការផ្តល់នូវភាពឥតខ្ចោះ និងផាសុកភាពដល់ការរស់នៅរបស់អតិថិជន ព្រមទាំងជាក្រុមហ៊ុនមួយដែលគិតគូរពីបរិស្ថានធម្មជាតិពណ៌បៃតង។

qrf

អាជ្ញាធរ​ខេត្តក្រចេះ​កំពុង​រៀបចំ​រមណីយដ្ឋាន​ទេសចរណ៍​ថ្មី​ចំនួន២​ ​កន្លែង​

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​អាជ្ញាធរ​ខេត្តក្រចេះ​តាមរយៈ​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​នឹង​កំពុង​សិក្សា​ ​និង​រៀបចំ​រមណីយដ្ឋាន​ទេសចរណ៍​ដោយ​ផ្សារភ្ជាប់​ជាមួយ​គម្រោង​បង្កើត​សហគមន៍​ទេសចរណ៍​ថ្មី​ចំនួន​ ​២កន្លែង​។​ ​



​លោក​ ​ជួប​ ​រតនា​ ​ប្រធានមន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​បានឱ្យ​ដឹង​តាមរយៈ​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​ ​៤​ ​ខែឧសភា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ថា​ ​ក្រុមការងារ​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ចុះទៅ​ពិនិត្យ​ ​និង​សិក្សា​សក្តា​នុ​ពល​ទេសចរណ៍​ក្នុង​ការបង្កើត​ ​សហ​គម​ទេសចរណ៍២កន្លែង​ ​នៅក្នុង​ស្រុក​ព្រែក​ប្រសព្វ​ដោយ​សហគមន៍​ទី១​ ​ឱ្យ​មានការ​បង្កើត​អាហារដ្ឋាន​នៅ​លើ​ឆ្នេរខ្សាច់​ដូច​នៅ​កោះ​ទ្រុង​ ​ហើយ​មួយទៀត​ ​គ្រោង​បង្កើត​នៅក្នុង​កោះ​ព្រហ្មចារី​ ​។​

​យោង​តាម​ការ​ចុះផ្សាយ​ហ្វេ​សបុ​ក​របស់​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​ ​បានឱ្យ​ដឹង​ថា​ ​ក្នុងស្មារតី​ជំរុញ​បង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ​ ​ជាពិសេស​សហគមន៍​អេកូ​ទេសចរណ៍​ ​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​ ​បាន​សហការ​ជាមួយ​អង្គការ​ ​WWF​ ​បាន​ចុះ​ត្រួតពិនិត្យ​ ​និង​សិក្សា​សក្តា​នុ​ពល​ទេសចរណ៍​ ​២កន្លែង​ ​ក្នុង​ស្រុក​ព្រែក​ប្រសព្វ​ ​រួមមាន​ដែន​ជំរក​សត្វព្រៃ​ព្រែក​ប្រសព្វ​ ​(​ការ​អភិរក្ស​សត្វ​ក្តាន់​)​ ​និង​កោះ​ព្រហ្ម​ចា​រីយ៍​ ​ដើម្បី​អភិវឌ្ឍ​ឱ្យទៅ​ជា​រមណីយដ្ឋាន​ទេសចរណ៍​ ​ដោយ​ផ្សារភ្ជាប់​ជាមួយ​គម្រោង​បង្កើត​សហគមន៍​ទេសចរណ៍២កន្លែង​ ​ដែល​បង្វែរ​របរ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ពី​ការ​កាប់​ឈើ​ ​និង​បរបាញ់​ក្តាន់​ ​មក​បម្រើសេវា​កម្ម​ទេសចរណ៍​។​

​លោក​ ​ជូប​ ​រតនា​ ​បាន​បញ្ជាក់​ថា​ ​“​នៅ​ឆ្នាំនេះ​ ​យើង​នឹង​រៀបចំ​ចងក្រង​សហគមន៍​ឲ្យ​មានការ​រៀបចំ​កញ្ចុះ​ផ្សេង​ៗ​ ​ដើម្បី​ទទួលភ្ញៀវ​ទេសចរណ៍​ ​ហើយ​រាល់​ការ​ចំ​ណាយ​ផ្សេង​ៗ​គឺជា​បន្ទុក​របស់​សហគមន៍​ ​ហើយ​អង្គការ​ ​WWF​ ​ជា​អ្នក​រៀបចំ​ហេ​ដ្ឋា​រ​ចន​សម្ព័ន្ធ​ជូន​សហគមន៍​”​។​

​លោក​បន្ត​ថា​ ​នៅក្នុង​ខេត្តក្រចេះ​ ​មាន​សហគមន៍​ទេសចរណ៍​ចំនួន​ ​៣កន្លែង​ ​រួមមាន​កោះ​ទ្រុង​ ​កោះ​ផ្តៅ​ ​សហគមន៍​អេកូ​ទេសចរណ៍​កោះ​សាមសិប​ ​នៅពេល​រៀបចំ​សហគមន៍​ពីរ​នេះ​រួចហើយ​ ​នឹង​កើន​ដល់​ ​៥សហគមន៍​ ​និង​មាន​រមណីយដ្ឋាន​ទេសចរណ៍​ចំនួន​ ​១៦​ ​កន្លែង​រួមមាន​ ​ក្នុង​នោះ​មានតែ​ ​៤​ ​ទៅ​ ​៥​ ​កន្លែង​ប៉ុណ្ណោះ​ដែល​ពេញនិយម​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ទៅលេង​កម្សាន្ត​។​

​បើ​តាម​ ​ប្រធានមន្ទីរ​ទេសចរណ៍​រូប​នេះ​ ​បានឱ្យ​ដឹង​ថា​ ​ខេត្តក្រចេះ​ ​បាន​ទទួលភ្ញៀវ​ទេសចរណ៍​ដែល​មកលេង​កម្សាន្ត​នៅក្នុង​ខែមេសា​ឆ្នាំ​ ​២០១៩​ ​កន្លងមក​នេះ​ ​មាន​ចំនួន​ ​១៤ម៉ឺន​នាក់​ ​និង​ ​ភ្ញៀវ​បរទេស​ជិត​ ​២០០០​ ​នាក់​ ​៕​

ធនាគារពិភពលោក​គ្រោង​ផ្តល់​ជំនួយ​ ​៥៧លាន​ដុល្លារ​លើ​ការ​លើក​កំពស់​អនាម័យ​និង​ទឹក​ស្អាត​នៅ​កម្ពុជា​

0
រូបតំណាង

​ដោយ​ ​ម៉ា​ណែ​ត

​ភ្នំពេញ​៖​ ​ធនាគារពិភពលោក​(​World​ ​Bank​)​នឹង​ផ្តល់​ជំនួយ៥៧លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា​ ​ដើម្បី​ជំរុញ​ការ​លើក​កំពស់​អនាម័យ​និង​ការ​ផ្គត់​ផ្គង់់​ទឹក​ស្អាត​នៅ​ប្រទេស​កម្ពុជា​ ​ដែល​គំរោង​នេះ​នឹង​អនុវត្តន៍​រយៈពេល៥ឆ្នាំ​។​

​ក្នុង​ជំនួប​ពិភាក្សា​រវាង​លោក​បណ្ឌិត​ ​ចម​ ​ប្រសិទ្ធ​ ​ទេស​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ ​និង​សិប្បកម្ម​ ​ជាមួយ​លោក​ ​Takuya​ ​Kamata​ ​នាយក​ប្រតិបត្តិ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​ ​ទទួលបន្ទុក​វិស័យ​ទឹកស​កល​ប្រចាំ​តំបន់​អាស៊ី​នៅ​ថ្ងៃទី៣ខែ​ ​ឧសភា​ ​ឆ្នាំ​ ​២០១៩កន្លងមក​ ​ភាគី​ទាំងពីរ​បាន​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ជា​សំខាន់​ ​ទៅលើ​ដំណើរការ​អនុវត្ត​គម្រោង​ហិរញ្ញប្បទាន​ឥណទាន​សម្បទាន​ ​របស់​ធនាគារពិភពលោក​ ​ដែល​ត្រូវ​ធ្វើ​រួមគ្នា​ជាមួយ​ក្រសួង​ឧស្សាហកម្ម​ ​និង​សិប្បកម្ម​ ​សម្រាប់​អនុវត្ត​គម្រោង​លើក​កំពស់​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ ​និង​អនាម័យ​ ​ដែល​មាន​រយៈពេល៥ឆ្នាំ​ ​គិត​ពីឆ្នាំ២០១៩​ ​ដល់​ឆ្នាំ២០២៤​ ​ដែល​មាន​ថវិកា​គម្រោង​ចំនួន៥៧លាន​ដុល្លារ​កន្លះ​។​ក្នុង​នោះ​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​ចំនួន២លាន​ដុល្លា​កន្លះ​ ​។​

​ហិរញ្ញប្បទាន​របស់​ធនាគារពិភពលោក​ ​អនុវត្ត​លើ​វិស័យ​ទឹក​ស្អាត​ក្នុងទឹក​ប្រាក់​ចំនួន៣២លាន​ដុល្លារ​អាមេរិក​ ​និង​ការ​លើក​កំពស់​អនាម័យ២៥លាន​ដុល្លារ​កន្លះ​។​ ​ចំពោះ​វិសាលភាព​នៃ​ការអនុវត្ត​គម្រោង​ ​បាន​កំណត់​ទៅលើ​ការពង្រីក​បណ្តាញ​ ​និង​ផលិតកម្ម​នៅ​ស្រុក​ស្ទោង​ ​ខេត្តកំពង់ធំ​ ​និ​ក្រុង​សែនមនោរម្យ​ ​ខេត្តមណ្ឌលគីរី​ ​-​អភិវឌ្ឍន៍​ការ​ផ្គត់ផ្គង់​ខ្នាត​តូច​ ​នៅ​ភ្នំព្រឹក​ ​ខេត្តបាត់ដំបង​ ​និង​ឃុំ​មួយចំនួន​នៅ​ខេត្តព្រៃវែង​ ​សៀមរាប​ ​និង​កំពង់ឆ្នាំង​ ​រួម​ទាំង​ការ​គៀង​គរ​ ​ហិរញ្ញប្បទាន​វិស័យ​ឯកជន​ក្នុង​ប្រព័ន្ធ​ខ្នាត​តូច​ ​។​

​លោក​ទេស​រដ្ឋមន្ត្រី​ ​ចម​ ​ប្រសិទ្ធ​ ​បាន​ចាត់ទុក​គម្រោង​នេះ​មាន​សារៈសំខាន់​ ​ក្នុង​កា​រួមចំណែក​គោលដៅ​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​ ​និង​ក្រសួង​លើ​វិស័យ​ទឹក​ស្អាត​សម្រាប់​គោលដៅ​ឆ្នាំ២០២៥​។​ ​លោក​បន្ត​ថា​ ​ក្រសួង​ឧស្សាហកម្ម​ ​និង​សិប្បកម្ម​ ​គឺ​ការ​លើកទឹកចិត្ត​អ្នក​វិនិយោគ​ទាំង​ក្នុង​ ​និង​ក្រៅប្រទេស​ ​ក៏ដូចជា​ដៃគូ​អភិវឌ្ឍន៍​ ​ចាប់​អា​រម្ម​ណ៌​ការ​បណ្តាក់​ទុន​ ​និង​ការ​គិតគូរ​ការអភិវឌ្ឍន៍​លើ​វិស័យ​ទឹក​ស្អាត​ ​ជា​លក្ខណៈ​ ​ទ្រង់ទ្រាយ​ធំ​ ​ហើយ​អាច​ធ្វើការ​លក់ដុំ​ ​ទៅ​អ្នក​ចែកចាយ​បន្ត​ក្នុង​តម្លៃ​មួយ​ ​សមរម្យ​ដែល​អាច​ទទួលយក​បាន​ទាំងអស់គ្នា​។​ ​

​ក្រសួង​កំពុង​ផ្តោត​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​មិន​ត្រឹម​ ​តែ​ក្នុង​តំបន់​ទីក្រុង​ ​និង​ទីប្រជុំជន​ទេ​ ​តែ​ត្រូវ​យកចិត្ត​ទុកដាក់​ដល់ទី​ជនបទ​ ​តាម​លទ្ធភាព​ជាក់ស្តែង​។​ជាមួយគ្នា​នេះ​ ​ឯកឧត្តម​ក៏បាន​លើកឡើង​ពី​គោលនយោបាយ​លើកទឹកចិត្ត​មួយចំនួន​របស់​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួង​ចំពោះ​ប្រតិបត្តិ​ករ​ទឹក​ស្អាត​ឯកជន​ ​ដូចជា​៖​ទីតាំង​ ​រី​កន្លែងណា​ ​ដែល​រដ្ឋ​មិនទាន់​មាន​លទ្ធភាព​ ​ត​បណ្តាញ​ទឹក​ស្អាត​ទៅដល់​គឺ​ក្រសួង​អនុញ្ញាត​ឲ្យ​ឯកជន​ចូល​ទៅ​វិនិយោគ​ ​ហើយ​បាន​ផ្តល់​អ​ជ្ញា​ប័ណ្ណ​អាជីវកម្ម​ ​រហូតដល់២០ឆ្នាំ​ ​ដែល​កាលពីមុន​មាន​ ​រយៈពេល​តែ​ ​៣ឆ្នាំ​។​ ​

រូបតំណាង

​លោក​ ​Takuya​ ​Kamata​ ​បាន​បញ្ជាក់​ថា​ ​គម្រោង​ទឹក​ស្អាត​ ​និង​អនាម័យ​លើក​នេះ​ ​ជា​ចំណុច​ចាប់ផ្តើម​ជាថ្មី​ ​លើ​ការ​គាំទ្រ​ក្នុង​វិស័យ​ទឹក​ស្អាត​ ​របស់​ធនាគារពិភពលោក​ដល់​កម្ពុជា​ ​ហើយ​បាន​រៀបចំផែនការ​លំអិត​ជា​ផែនការ​ ​វិនិយោគ​ ​និង​ផែនការ​សកម្មភាព​អនុវត្ត​ប្រកបដោយ​តម្លាភាព​រួមគ្នា​៕​

ចង់​ក្លាយជា​ភ្នាក់ងារ​អចលនទ្រព្យ​ជោគជ័យ​ត្រូវ​ដឹងពី​ចំណុច​សំខាន់​​ទាំង​ ​៤នេះ​

0

​ដោយ​ ​រ៉ា​ណេត

​ភ្នំពេញ​៖​ ​ការ​ក្លាយជា​ភ្នាក់ងារ​អចលនទ្រព្យ​មួយ​រូប​មិន​ពិបាក​ទេ​ ​តែ​ដើម្បី​ក្លាយជា​អ្នកទទួល​បាន​ជោគជ័យ​ ​មិនមែន​ជា​រឿង​សាមញ្ញ​ពេក​នោះ​ទេ​ ​ប៉ុន្តែ​ការ​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​ ​មាន​ទំនាក់ទំនង​ល្អ​ ​និង​អាកប្ប​កិរិយា​ល្អជា​រឿង​មិន​អាច​ខ្វះ​បាន​។​

​គេហទំព័រ​ ​Propertyarea.asia​ ​សូម​លើកយក​ចំណុច​សំ​ខាន់​ៗ​ចំនួន៤​ ​ដែល​ភ្នាក់ងារ​អចលនទ្រព្យ​ ​ត្រូវ​មាន​មុននឹង​សម្រេចចិត្ត​ចូល​ប្រឡូក​ក្នុង​វិស័យ​នេះ​។​ ​យោង​តាម​ឯកសារ​បរទេស​បាន​ឲ្យដឹង​ថា​ ​ការ​មាន​ភាព​ស្មោះត្រង់​ ​មានការ​ទទួលខុសត្រូវ​ ​បង្កើត​បណ្តាញ​ការងារ​ពិតជា​មាន​សារៈសំខាន់​ ​ដើម្បី​កំណត់​ភាព​ជោគជ័យ​ក្នុង​ការងារ​របស់​ខ្លួន​។​

​ការ​ទទួល​បាន​អាជ្ញាប័ណ្ណ​

​ការបង្កើត​ជំនួញ​មួយ​ ​មិនមែន​ចេះតែ​ធ្វើ​នោះ​ទេ​ ​តែ​ត្រូវ​មាន​ក្រុមហ៊ុន​មួយ​ដែល​ត្រូវ​មាន​អាជ្ញាប័ណ្ណ​ច្បាស់លាស់​ ​ព្រោះ​អាជ្ញាប័ណ្ណ​មាន​សារៈសំខាន់​ណាស់​ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​អតិថិជន​ ​និង​ក្រុមហ៊ុន​ដៃគូ​របស់​ខ្លួន​។​ ​លើស​ពីនេះ​ ​ក្រុមហ៊ុន​ភ្នាក់ងារ​នេះ​ ​ត្រូវ​រៀបចំខ្លួន​សម្រាប់​ការ​ប្រឡង​ទាក់ទង​នឹង​វិស័យ​អចលនទ្រព្យ​។​

​ការបង្កើត​ក្រុម​

​បើ​ចង់ទៅ​លឿន​ត្រូវ​ដើរ​ម្នាក់ឯង​ ​តែបើ​ចង់ទៅ​មុខ​ដោយ​ជោគជ័យ​និង​ប្រកបដោយ​និរន្តរភាព​ត្រូវ​ធ្វើជា​ក្រុម​។​ ​ការងារ​ជា​ក្រុម​ ​និង​ការបង្កើត​បណ្តាញ​ជំនួញ​ជា​ការងារ​មួយ​ ​ដែល​មិន​អាច​មើល​រំលង​បាន​ ​ដើម្បី​ពង្រីក​ការ​ផ្សព្វផ្សាយ​ពី​ផលិតផល​របស់​ខ្លួន​ ​និង​អាច​រួមចំណែក​ជួយគ្នា​ទៅវិញទៅមក​នៅក្នុង​ក្រុម​។​

​ដោយសារ​សេដ្ឋកិច្ច​បាន​ឈាន​ដល់​បដិវត្តន៍​បច្ចេកវិទ្យា​ ​ដែល​ជា​ដំណាក់កាល​ទី៤​ ​នៃ​សេដ្ឋកិច្ច​ការបង្កើត​បណ្តាញ​ផ្សព្វផ្សាយ​ ​ពី​ក្រុមហ៊ុន​ពី​ផលិតផល​របស់​ខ្លួន​តាមរយៈ​បច្ចេកវិទ្យា​ជា​រឿង​ ​ដែល​មិន​អាច​ធ្វើមិនដឹង​មិន​លឺ​ឡើយ​។​ ​បច្ចុប្បន្ន​បច្ចេកវិទ្យា​ ​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​វិស័យ​ជំនួញ​ ​ព្រោះ​បច្ចេកវិទ្យា​កំពុង​មានការ​ពេញនិយម​នៅ​លើ​ពិភពលោក​។​ ​ហេតុនេះ​ការ​មា​នវេប​យសាយ​ ​ឬ​គេហទំព័រ​ផ្ទាល់ខ្លួន​ ​ដើម្បី​ពង្រីក​ការ​ផ្សព្វផ្សាយ​ផលិតផល​របស់​ខ្លួន​ពិតជា​មាន​សារៈសំខាន់​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ឆ្ពោះទៅ​មុខ​។​

​ធ្វើ​ទីផ្សារ​ដោយខ្លួនឯង​

​គ្មាន​អ្នកណា​ធ្វើ​ទីផ្សារ​ជំនួស​យើង​បាន​នោះ​ទេ​ ​ទីផ្សារ​នៅ​ទីនេះ​សំដៅលើ​ការ​បង្កើន​កិត្យានុភាព​របស់​ក្រុមហ៊ុន​ ​ឬ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​របស់​យើង​មានការ​ទទួលស្គាល់​ទូលំទូលាយ​ក្នុង​ស្រទាប់​មហាជន​ ​និង​អតិថិជន​គោលដៅ​។​ ​ហេតុនេះ​ម្ចាស់​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនវត្ថុ​ ​ឬ​ក្រុមហ៊ុន​ជំនួញ​ផ្សេងទៀត​ ​ត្រូវ​បង្កើត​កាលវិភាគ​សម្រាប់​ការស្វែងរក​ព័ត៌មាន​ ​និង​អតិថិជន​ចូលរួម​ជួយ​ដល់​ការងារ​ក្នុង​សហគមន៍​។​ ​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​អតិថិជន​ចាស់​ ​ព្រោះ៧៥ភាគរយ​ ​នៃ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​ទិញ​-​លក់​អចលនទ្រព្យ​ជាទូទៅ​បាន​មក​ពី​ការ​ណែ​នាំ​តៗ​គ្នា​។​ ​ក្នុងនាម​ជា​អ្នកលក់​អចលនទ្រព្យ​ ​ការ​លក់ខ្លួន​ឯង​បានសម្រេច​គឺជា​រឿង​សំខាន់​បំផុត​។​

​ធ្វើជា​អ្នក​សិក្សា​ពេញ​មួយ​ជីវិត​

​មនុស្ស​ជោគជ័យ​ ​មិនដែល​បញ្ចប់​ការសិក្សា​នោះ​ឡើយ​ ​ព្រោះ​ការ​បញ្ចប់​ការសិក្សា​មានន័យថា​ ​ធ្វើ​ឱ្យ​ខ្លួនឯង​ក្រេស​ក្រិន​ ​លែង​ចង់​ដើរទៅ​មុខ​ទៀត​ ​ហេតុនេះ​ ​អ្វី​ដែល​ត្រូវ​ធ្វើ​គឺ​ហ៊ុ​ព័ទ្ធ​ខ្លួន​អ្នកជា​មួយ​អ្នក​នៅក្នុង​វិស័យ​នេះ​។​ ​ការ​ធ្វើការ​ជាមួយ​មនុស្ស​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ​ផ្ដល់​ឱ្យ​អ្នក​នូវ​បណ្តាញ​នៃ​អ្នកជំនាញ​ដើម្បី​ស្វែងរក​អចលនទ្រព្យ​បាន​ល្អ​។​ ​

​ការសិក្សា​ដើម្បី​ពង្រីក​ចំណេះដឹង​របស់​ខ្លួន​ ​យើង​អាច​ចូលរួម​ក្នុង​សិក្ខាសាលា​។​ ​ចូល​សង្កេត​និន្នាការ​ទីផ្សារ​ ​និង​ភាពជា​អ្នកជិតខាង​ទីផ្សារ​អចលនទ្រព្យ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ជានិច្ច​។​ ​ត្រូវ​ដឹងពី​កត្តា​ដែល​ប៉ះពាល់​ដល់​តម្លៃ​ ​និង​កាលបរិច្ឆេទ​ក្នុង​តំបន់​របស់​អ្នក​៕​