រដ្ឋសភា​ផ្តើម​សិក្សា​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការគ្រប់គ្រង​ប្រេងកាត​ ​ខណៈ​ដំណក់​ប្រេង​ដំបូង​រំពឹង​ទទួល​បាន​ចុងឆ្នាំ​នេះ​

0

ដោយ​ ​វុត្ថា

ភ្នំពេញ​៖​ ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​ ​ផ្តើម​ពិនិត្យ​សិក្សា​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការគ្រប់គ្រង​ប្រេងកាត​ ​និង​ផលិតផល​ប្រេងកាត​ ​ខណៈ​កម្ពុជា​រំពឹង​ទទួល​បាន​ដំណក់​ប្រេងកាត​ជាលើកដំបូង​នៅ​ចុងឆ្នាំ​នេះ​។​

លោក​ ​ស៊ុយ​ ​សែម​ ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ ​និង​ថាមពល​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ​សារ​ណ​ការ​ ​ដឹកជញ្ជូន​ ​ប្រៃសណីយ៍​ ​ឧស្សាហកម្ម​ ​រ៉ែ​ ​ថាមពល​ ​ពាណិជ្ជកម្ម​ ​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​នៃ​រដ្ឋសភា​កាលពី​ចុងខែ​មេសា​ឆ្នាំ​ ​២០១៩កន្លងមក​នេះ​បាន​ឲ្យដឹង​ ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ ​ការគ្រប់គ្រង​ប្រេងកាត​និង​ផលិតផល​ប្រេងកាត​ ​ត្រូវ​បាន​តាក់តែង​ឡើង​ ​ស្រប​នឹង​បរិបទ​ការ​រីក​ចម្រើ​នបស់​សង្គមជាតិ​ ​និង​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ប្រេងកាត​ប្រកបដោយ​និរន្ត​ភាព​ ​ប្រកបដោយ​ប្រសិទ្ធភាព​ ​ក្នុង​ការចូលរួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​បាន​យូរអង្វែង​។​ ​

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ ​សេចក្តី​ព្រាងច្បាប់​នេះ​ ​ត្រូវ​បាន​កាត់​តែង​ឡើង​ដោយ​អតីត​ក្រសួង​ឧស្សាហកម្ម​ ​រ៉ែ​ ​និង​ថាមពល​ ​ក្នុង​ឆ្នាំ១៩៩៩​ ​ដោយមាន​ការចូលរួម​ ​ពី​អ្នកជំនាញ​ច្បាប់​ ​មក​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​។​បន្ទាប់មក​មានការ​ចូលរួម​ពី​អ្នកជំនាញ​ច្បាប់​ ​ពី​ក្រុមហ៊ុន​ជប៉ុន​។​ ​លុះ​មកដល់​ឆ្នាំ២០០៦​ ​អតីត​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​ ​បាន​យក​សេចក្តី​ព្រាងច្បាប់​នេះ​ទៅ​កែសម្រួល​ ​ដោយមាន​ការពិគ្រោះ​យោបល់​ជាមួយ​អ្នកជំនាញ​បច្ចេកទេស​ ​និង​ច្បាប់​ជាតិ​ ​អន្តរជាតិ​។​

លោកស្រី​ ​និន​ ​សា​ផុន​ ​គណៈកម្មការ​សារ​ណ​ការ​ ​ដឹកជញ្ជូន​ ​ប្រៃសណីយ៍​ ​ឧស្សាហកម្ម​ ​រ៉ែ​ ​ថាមពល​ ​ពាណិជ្ជកម្ម​ ​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​នៃ​រដ្ឋសភា​បាន​មានប្រសាសន៍​ថា​ ​កន្លងមក​គណៈកម្មការ​បាន​ប្រជុំ​ផ្ទៃក្នុង​ ​ដើម្បី​ពិនិត្យ​សិក្សា​សេចក្តី​ព្រាងច្បាប់​ ​និង​មាន​គម្រោង​រៀបចំ​សិក្ខាសាលា​ ​ដើម្បី​ផ្សព្វផ្សាយ​ ​និង​ទទួលយក​មតិយោបល់​នានា​ ​ពី​អ្នក​ពាក់ព័ន្ធ​។​ ​

លោកស្រី​បន្ត​ថា​ ​សិក្ខាសាលា​គ្រោង​នឹង​រៀបចំ​ធ្វើ​ ​នៅ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​ដោយ​គ្រោង​នឹង​អញ្ជើញ​ ​សមាជិក​ ​សមាជិកា​ ​រដ្ឋសភា​ ​ព្រឺ​ទ្ធ​សភា​ ​ព្រមទាំង​អន្តរក្រសួង​ ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ ​ក្រុមប្រឹក្សា​អ្នកច្បាប់​ ​និង​អ្នកជំនាញ​ ​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​

សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការគ្រប់គ្រង​ប្រេងកាត​ ​និង​ផលិតផល​ប្រេងកាត​មាន​ចំនួន៩ជំពូក​ ​និង៧២មាត្រា​ត្រូវ​បាន​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​អនុម័ត​ ​កាលពី​ថ្ងៃទី៥​ ​ខែមេសា​ ​ឆ្នាំ២០១៩កន្លងមក​នេះ​។​ ​ច្បាប់​នេះ​មាន​វិសាលភាព​អនុវត្តន៍​ ​លើ​រាល់​សកម្មភាព​ក្នុង​វិស័យ​ប្រេងកាត​នៅក្នុង​បូរណភាពទឹកដី​ ​និង​អធិបតេយ្យ​របស់​កម្ពុជា​ ​រួម​ទាំង​បាតសមុទ្រ​ ​និង​ស្រទាប់ដី​ក្រោម​បាតសមុទ្រ​ ​នៃ​តំបន់​សេដ្ឋកិច្ច​ផ្ដាច់មុខ​ ​និង​តំបន់​ខ្ពង់រាប​បាតសមុទ្រ​ ​ព្រមទាំង​តំបន់​ផ្សេង​ៗ​ទៀត​ដែល​រកម្​ពុ​ជា​មាន​សិទ្ធិ​អធិបតេយ្យ​៕​

ប្រទេស​ជាង​ ​២៥​ ​គាំទ្រ​ប្រព័ន្ធ​បច្ចេកវិទ្យា​ ​និង​ប្រព័ន្ធ​ទំនាក់ទំនង​ ​5G​ ​+​ ​4K​ ​នៃ​គម្រោង​ខ្សែ​ក្រ​វ៉ាត់​មួយ​វិថី​មួយ​

0

​ដោយ​ ​ម៉ា​ណេត​

​ប៉េកាំង​៖​ ​វេទិកា​ស្តី​ពី​គម្រោង​ខ្សែ​ក្រ​វ៉ាត់​មួយ​វិថី​មួយ​លើ​បច្ចេកវិទ្យា​ ​និង​ប្រព័ន្ធ​ទំនាក់ទំនង​ ​5G​ ​+​ ​4K​ ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​លើកកម្ពស់​បច្ចេកវិទ្យា​ ​5G​ ​និង​ ​4K​ ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​មានការ​ចូលរួម​ពី​តំណាង​ជាង​ ​១៥០​ ​នាក់​ ​មក​ពី​ស្ថាប័ន​សារព័ត៌មាន​ជាង​ ​៥០​ ​(​Integra​ ​Cultural​ ​Industries​,​ ​Huawei​ ​Technologies​,​ ​Sony​,​ ​Mongolian​ ​National​ ​Public​ ​Radio​ ​and​ ​Television​,​ ​etc​.​)​ ​ស្រប​ពេល​ ​មាន២៥​ ​ប្រទេស​ដែល​ចូលរួម​វេទិកា​ស្តី​នេះ​រួមមាន​ ​អាហ្សង់ទីន​ ​អូស្រ្តាលី​ ​កម្ពុជា​ ​អា​ឡឺម៉​ង់​ ​ឥណ្ឌា​ ​ជប៉ុន​ ​កា​ហ្សា​ក់​ស្តង់​ ​ម៉ុងហ្គោលី​ ​រុស្ស៊ី​ ​ចក្រភព​អង់គ្លេស​ ​។​ ​ល​។​ ​បាន​គាំទ្រ​ក្នុង​ការ​ដាក់ឲ្យ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​នេះ​។​

​ក្រុមហ៊ុន​ ​CHNPEC​ ​ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​ ​Belt​ ​&​ ​Road​ ​Media​ ​Community​ ​(​វេទិកា​សមាគម​ផ្សព្វផ្សាយ​ពី​គម្រោង​ខ្សែ​ក្រ​វ៉ាត់​មួយ​វិថី​មួយ​)​ ​ជាមួយ​ ​China​ ​Media​ ​Group​ ​ក្នុងនាម​ជា​សហ​អ្នកឧបត្ថម្ភ​បាន​ប្រកាស​ពី​ការ​បញ្ចប់​ប្រកបដោយ​ជោគជ័យ​នូវ​វេទិកា​គំនិត​ច្នៃប្រឌិត​ដំបូងបង្អស់​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ ​និង​ប្រព័ន្ធ​ទំនាក់ទំនង​ ​5G​ ​+​ ​4K​ ​ដែល​បាន​ធ្វើឡើង​នៅ​ទីក្រុង​ប៉េកាំង​។​ ​

​កម្មវិធី​តាំងពិព័រណ៍​បច្ចេកវិទ្យា​ ​និង​កម្មវិធី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​វេទិកា​នេះ​ផង​ដែរ​ដោយ​នាំមក​នូវ​បច្ចេក​វិទ្យា​សស្តី​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មី​ឈានមុខ​គេជាច្រើន​នៅ​លើ​ពិភពលោក​ដូចជា​ ​5G​ ​+​ ​4K​ ​+​ ​AI​ ​Productions​ ​របស់​ប្រទេស​ចិន​ ​Sony​ ​Shooting​ ​8K​ ​និង​ផលិតផល​និង​បច្ចេកវិទ្យា​ ​5G​ ​+​ ​4K​ ​របស់​ក្រុមហ៊ុន​ ​Huawei​ ​។​ ​

បច្ចេកវិទ្យា​និង​កម្មវិធី​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​ត្រូវ​បាន​លើកឡើង​ក្នុង​វេទិកា​ទីពីរ​ស្តី​ពី​គម្រោង​ខ្សែ​ក្រ​វ៉ាត់​មួយ​វិថី​មួយ​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ​២៦​ ​ខែមេសា​នៅ​ទីក្រុង​ប៉េកាំង​ផង​ដែរ​។​

​វេទិកា​នេះ​បាន​ជំរុញ​ការ​អភិវឌ្ឍ​កិច្ច​សហប្រតិបត្តិ​ការ​ដើម្បី​សម្រេច​បាន​នូវ​ការ​ច្នៃប្រឌិត​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​និង​លើកទឹកចិត្ត​ឱ្យ​មានការ​រួមបញ្ចូល​គ្នា​នូវ​បច្ចេកវិជ្ជា​ឈានមុខ​គេ​នៅក្នុង​សម័យ​អ៊ីនធឺណិត​។​ ​

​លោក​ ​Shen​ ​Haixiong​ ​អនុប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​គណៈកម្មាធិការមជ្ឈិម​ ​CPC​ ​និង​ជា​ប្រធាន​ក្រុមហ៊ុន​ ​China​ ​Media​ ​Group​ ​បាន​និយាយ​នៅក្នុង​សុន្ទរកថា​របស់​គាត់​ថា​ ​ក្រុមហ៊ុន​ ​China​ ​Media​ ​Group​ ​បាន​ចាប់​យក​ឱកាស​ជា​ប្រវត្តិសាស្ត្រ​នៃ​សម័យកាល​បច្ចេកវិទ្យា​ ​5G​ ​ដោយ​ផ្តោត​លើ​បច្ចេកវិទ្យា​សំ​ខាន់​ៗ​ ​ការ​ពន្លឿន​ការ​ធ្វើស​មា​ហរ​ណ​កម្ម​ ​និង​ការ​អភិវឌ្ឍ​ ​ហើយ​បាន​និង​កំពុង​ដាក់ចេញ​យុទ្ធសាស្ត្រ​ថ្មី​នៃ​ការ​ទទួលយក​បច្ចេកវិទ្យា​ ​5G​ ​+​ ​4K​ ​+​ ​AI​ ​។​ ​លើស​ពីនេះ​ទៀត​លោក​បាន​ពិភាក្សា​ពី​វិធី​ពង្រឹង​ភាពជា​អ្នកដឹកនាំ​ខាង​បច្ចេកវិជ្ជា​កិច្ច​សហប្រតិបត្តិ​ការ​មាតិកា​កាន់តែ​ស៊ីជម្រៅ​ ​និង​បង្កើន​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មី​។​ ​

​លោក​ ​Hu​ ​Yu​ ​ជា​សហ​ស្ថាបនិក​និង​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ​iFLYTEK​ ​និង​លោក​ ​Luo​ ​Zhenhua​ ​ប្រធាន​ក្រុមហ៊ុន​ ​Shenzhen​ ​Dajiang​ ​Innovation​ ​Technology​ ​Co​.​ ​,​ ​Ltd​.​ ​បាន​បង្ហាញ​ជាបន្តបន្ទាប់​អំពី​ទិសដៅ​និង​ការអភិវឌ្ឍន៍​នៃ​បច្ចេកវិទ្យា​ ​5G​ ​និង​ ​4K​ ​ពិសេស​លើ​ការ​រីកចម្រើន​នា​ពេល​អនាគត​របស់​ពួកគេ​។​ ​

​អ្នកចូលរួម​បាន​សម្តែង​ក្ដី​សង្ឃឹម​នៃ​ការ​រំពឹង​ទុក​របស់​ពួកគេ​ដែល​ជាផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​គម្រោង​ខ្សែ​ក្រ​វ៉ាត់​មួយ​ផ្លូវ​មួយ​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​យ៉ាង​ស៊ីជម្រៅ​។​ ​

​វេទិកា​នេះ​បាន​ឈាន​ដល់​ចំនុច​មួយ​ក្នុង​ការ​ដាក់ចេញ​នូវ​បច្ចេកវិទ្យា​ ​5G​ ​+​ ​4K​ ​Communication​ ​នៃ​សហ​គម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​គម្រោង​ខ្សែ​ក្រ​វ៉ាត់​មួយ​ផ្លូវ​មួយ​ដែល​ផ្អែកលើ​គោលការណ៍​សមភាព​ការងារ​ស្ម័គ្រចិត្ត​ ​កិច្ច​សហប្រតិបត្តិ​ការ​ ​និង​ផលប្រយោជន៍​ទៅវិញទៅមក​។​ ​

គោលបំណង​របស់​គម្រោង​នេះ​គឺ​ដើម្បី​បើកចំហ​ទូលំទូលាយ​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​តាម​បណ្តា​ប្រទេស​នានា​ក្រោម​រលក​ថ្មី​នៃ​បដិវត្តន៍​បច្ចេកវិទ្យា​ហើយ​ត្រូវ​បាន​រៀបចំឡើង​ដើម្បី​រួមចំណែក​ក្នុង​ការ​កសាង​សហគមន៍​មួយ​ដែល​មាន​ភាព​រួមគ្នា​ក្នុង​គោលបំណង​ពិគ្រោះគ្នា​ឲ្យបាន​ទូលំទូលាយ​ ​ការសាងសង់​រួមគ្នា​ ​និង​ផលប្រយោជន៍​រួម​៕​

កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពុងតែមានការវិវឌ្ឍន៍កាន់តែប្រសើរជាមួយការចំណូលបាន ៧០លានដុល្លារ

0

ដោយ វុត្ថា

ខេត្តព្រះសីហនុ៖ រដ្ឋម​ន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានថ្លែងឲ្យដឹងថា ការអភិវឌ្ឍការសាងសង់កំពង់ផែស្វយ័តក្រុងព្រះសីហនុតាមជំហ៊ានៗ និងការកើនឡើងនៃការធ្វើពាណិជ្ជកម្មអន្តរជាតិជាបន្តបន្ទាប់ផងដែរ។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខកម្មករ កម្មការិនី បុគ្គលិកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសលើកទី១៣៣ នៃទិវាពលកម្មអន្តរជាតិ នៅថ្ងៃទី ១ ខែឧសភា ឆ្នាំ២០១៩ នេះ បានគូសបញ្ជាក់ថា វាជាមោទនភាពយ៉ាងខ្លាំងរបស់ប្រទេសកម្ពុជា ដោយបរិមាណទំនិញឆ្លងកាត់ បានកើនឡើងខ្ពស់ក្នុងឆ្នាំ២០១៨ ពោលគឺមានកំណើន ២២,០៨% ធៀបនឹងឆ្នាំ២០១៧។ រីឯចំណូលអាជីវកម្មសរុបសម្រេចបានប្រមាណ៧២ លានដុល្លារអាមេរិក។

លោករដ្ឋមន្ត្រីបន្តថា ផ្អែកលើកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងកំណើនបរិមាណទំនិញឆ្លងកាត់កំពង់ផែ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងរំពឹងថាបរិមាណកុងតឺន័រដែលឆ្លងកាត់កំពង់ផែនឹងកើនលើស ៧០០.០០០ TEUs នៅឆ្នាំ ២០២០ និងលើស ១.០០០.០០០ TEUs នៅឆ្នាំ ២០២៣ ដែលនាំឱ្យតម្រូវការអភិវឌ្ឍ និងសាងសង់កំពង់ផែ ត្រូវសម្រេចឱ្យបានទាន់ពេលវេលា និងប្រើប្រាស់យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយបញ្ចុះតម្លៃលើកដាក់ទំនិញ បញ្ចុះតម្លៃសេវាឡូជិស្ទិក ពង្រឹងនូវប្រសិទ្ធភាពគ្រប់គ្រង និងប្រតិបត្តិការកំពង់ផែ និងកតា្តផ្សេងៗទៀត ដើម្បីពង្រឹងការប្រកួតប្រជែងក្នុងតំបន់ និងសកលលោក។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា ថ្មីៗនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏បានចូលរួមគាំទ្រដល់កិច្ចសម្រួលពាណិជ្ជកម្ម និងធុរកិច្ចនៅកម្ពុជាសំដៅជំរុញភាពប្រកួតប្រជែង និងបង្កើនល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ ដើម្បីធានាឱ្យបាននូវចីរភាពកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេលខាងមុខ តាមរយៈវិធានការបញ្ចុះថ្លៃលើកដាក់ Lo-Lo ចំនួន ១០% បញ្ចុះថ្លៃ Bonus ពី ៧,៥០ ដុល្លារ មក ៥ ដុល្លារអាមេរិក ក្នុងមួយ Box និងកែសម្រួលមិនគិតថ្លៃឈ្នួលបម្លាស់ទីនាវា (Shifting)៕

រដ្ឋមន្ត្រី​សេដ្ឋកិច្ច​សំដែង​ការ​ព្រួយបារម្ភ​ចំពោះ​ការសាងសង់​អគារ​នៅ​​ក្នុង​ខេត្ត​ព្រះសីហនុ​

0

ដោយ​ ​វុត្ថា

​ខេត្ត​ព្រះ​សី​ហេនុ​៖​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​លោកអូន ព័ន្ឋមុនីរ័ត្ន​ ​បាន​សំដែង​ការ​ព្រួយបារម្ភ​ចំពោះ​ការសាងសង់​អគារ​ខ្ពស់កប់ពពក​នៅក្នុង​ខេត្ត​ព្រះសីហនុ​ ​គ្មាន​កន្លែង​ចត​រថយន្ត​ ​ខណៈ​ខេត្ត​មួយ​នេះ​បាន​ ​និង​កំពុង​រីកចម្រើន​ខ្លាំង​លើ​វិស័យ​សំណង់​ ​និង​សណ្ឋាគារ​។​

​នៅក្នុង​ពិធី​ចុះ​ត្រួតពិនិត្យ​ស្ថានីយ៍​ ​ច្រោះ​សំអាត​ទឹក​កាកសំណល់​ក្រុង​ព្រះសីហនុ​នៅ​ថ្ងៃទី​ ​៣០​ ​ខែមេសា​ ​ឆ្នាំ​ ​២០១៩​ ​កន្លងមក​នេះ​ ​លោក​បណ្ឌិត​អូន ព័ន្ឋមុនីរ័ត្ន បាន​ស្នើ​ដល់​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​និង​អ​ជ្ញា​ធរ​ខេត្ត​ព្រះសីហនុ​ ​ត្រូវ​ត្រួតពិនិត្យ​ចំពោះ​ប្លង់​ឲ្យបាន​ត្រឹមត្រូវ​ ​និង​ស្ត​ង​ដារ​ខ្ពស់​មុន​ពេល​អនុញ្ញាត​ឲ្យ​សាងសង់​អ​គារ​ផ្សេង​ៗ​។​

​លោក​បន្ត​ថា​ ​“​ការសាងសង់​គ្មាន​ស្ត​ង​ដារ​ ​និង​បច្ចេកទេស​គ្រប់គ្រាន់​ ​នឹង​ធ្វើឲ្យ​មានក​ក​ស្ទះ​ចំណតរថយន្ត​ ​ខណៈ​ផ្លូវ​មាន​ទំហំ​តូច​ចង្អៀត​ ​ហើយ​ខេត្ត​ព្រះសីហនុ​បាន​នឹង​កំពុង​មាន​រីកចម្រើន​យ៉ាង​ខ្លាំង​”​។​

​លោក​យន្ត​ ​មីន​អភិបាលខេត្ត​ព្រះសីហនុ​ ​បាន​ថ្លែង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​យ៉ាង​យូរ​ពីរ​ឆ្នាំ​ទៀត​ខេត្ត​ព្រះសីហនុ​ ​ពោរពេញ​ដោយ​សំ​ណង់​ទំនើប​ៗ​ច្រើនជាង​ខេត្ត​ដ៏​ទៃ​។​

​លោក​បន្ត​ថា​ ​“​យើង​កំពុង​ញាប់ដៃ​ជើង​ ​ដោះស្រាយ​ ​និង​កែ​រលំ​អរ​ស្ថាបនា​គ្រប់​បញ្ហា​ដែល​ពាក់ព័ន្ធ​។​ ​ដូច្នេះ​អាជ្ញាធរ​យើង​ត្រូវ​សហការ​គ្នា​ ​និង​មានការ​ចូលរួម​ជាចាំបាច់​ ​ពី​វិស័យ​ឯកជន​ ​និង​ប្រជាពលរដ្ឋ​ ​ដើម្បីអោយ​ពេលក្រោយ​ ​កូនចៅ​ ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ ​ខេត្ត​យើង​មាន​ជីវភាព​ប្រសើរ​ឡើង​ ​ពី​ការ​អភិវឌ្ឍ​យ៉ាង​គំហុក​ ​ប្រកបដោយ​និរន្ត​ភាព​នេះ​”​។​

​ខេត្ត​ព្រះសីហនុ​ជា​តំបន់ឆ្នេរ​សមុទ្រ​ ​ដែល​មាន​កំពង់ផែ​ទឹកជ្រៅ​នា​រយៈពេល២​-​៣ឆ្នាំ​ចុងក្រោយ​នេះ​ ​មានការ​វិនិយោគ​យ៉ាង​គំហុក​ ​ពីសំណាក់​វិនិយោគិន​ចិន​ ​និង​មាន​សំណង់​រីក​ដុះដាល​ពេញ​ពេញទីក្រុង​ ​ហើយ​បាន​ប្រែក្លាយ​ជា​តំបន់​អភិវឌ្ឍន៍​ខ្លាំង​ជាងគេ​ ​នៅក្នុងចំណោម​ខេត្ត​នានា​នៅក្នុង​ទូទាំង​ប្រទេស​កម្ពុជា​។​

​ក្រុង​ព្រះសីហនុ​ ​កំពុង​មាន​សកម្មភាព​សាងសង់​សំណង់​តូច​ ​ធំ​យ៉ាងច្រើន​ ​ដែល​តួលេខ​គម្រោង​សំណង់​ធំ​លើស​ពី៣០០០​ម៉ែត្រការ៉េ​ឡើង​ ​មាន​ចំនួន៧០គម្រោង​ ​ក្នុង​ចំនួន​ជាង៣០០គម្រោង​ ​កំពុង​ដំណើរការ​សាងសង់​យ៉ាងសកម្ម​ ​ក្នុង​នោះ​ក៏​មាន​សំណង់​អគារ​ខ្ពស់​ជាងគេ​កម្ពស់៤០ជាន់​មាន​ចំនួន​ច្រើន​គម្រោង​ ​កំពុង​រីក​លូតលាស់​គួរឲ្យ​ចាប់អារម្មណ៍​ផង​ដែរ​។​ ​នេះ​បើ​យោង​តាម​មន្ត្រី​ជាន់ខ្ពស់​របស់​ខេត្ត​។​

​កាលពី​ឆ្នាំ២០០៥​-​២០១៥ខេត្ត​នេះ​ ​មាន​គម្រោង​អ​គារ​ខ្ពស់​ៗ​ចាប់ពី៥ជាន់​រហូតដល់៣៥ជាន់​ ​មានតែ ៤៦គម្រោង​ប៉ុណ្ណោះ​ ​ខណៈ​ដែល​ឆ្នាំ២០១៨​ ​មាន​គម្រោង​អគារ​ធំ​ ​និង​កម្ពស់​ចាប់ពី៥ជាន់​ ​ដល់៤០ជាន់​រហូតដល់ ១៥០គម្រោង​៕​

ក្រុង​ព្រះសីហនុ​កាន់តែ​បង្កើន​សោភ័ណភាព​យ៉ាង​ស្រស់​ស្អាត​

0

​ដោយ​ ​រ៉ា​ណេត​

​ក្រុង​ព្រះសីហនុ​៖​ ​ស្រប​ទៅ​នឹង​សន្ទុះ​នៃ​កំណើន​អភិវឌ្ឍ​លើ​វិស័យ​អចលនទ្រព្យ​ ​ដែល​វត្តមាន​អាគារ​កប់​ពពក​កំពុង​លូត​ឡើងជា​រៀងរាល់ថ្ងៃ​ ​បាន​ជំរុញ​ឱ្យ​ក្រុង​ព្រះសីហនុ​ ​កែប្រែ​មុខមាត់​ក្លាយជា​ទីក្រុង​ឆ្លាតវៃ​គួរ​ជា​ទី​មោទន​។​ ​

​ជាមួយគ្នា​ថ្នាក់ដឹកនាំ​ខេត្ត​ក៏បាន​ជំរុញ​ ​និង​បង្កើត​ការរៀបចំ​សណ្តាប់​ធ្នាប់​ ​និង​បង្កើត​សោភ័ណភាព​ក្រុង​ ​ទាំងមូល​ឱ្យ​កាន់តែ​លេចធ្លោ​ ​និង​គួរ​ជាទី​ទាក់ទាញ​បំផុត​។​ ​

​ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណៈ​ ​និង​ជាម​ន្ត្រី​ជាន់ខ្ពស់​ប្រចាំ​សាលាខេត្ត​ព្រះសីហនុ​ ​លោ​ក នង​ ​ឌី​ណា​រ៉ា​ ​បាន​មាន​ប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី៣០​ ​ខែមេសា​នេះ​ថា​ ​បច្ចុប្បន្ន​នេះ​ ​ថ្នាក់ដឹកនាំ​ខេត្ត​បាន​ ​និង​កំពុង​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ ​ក្នុង​ការរៀបចំ​សណ្ដាប់​ ​បង្កើន​ការពារ​ប្រព័ន្ធ​សន្តិសុខ​ ​និង​សុវត្ថិភាព​ ​ដើម្បី​ធ្វើ​យ៉ាងណា​លើកទឹកចិត្ត​ ​និង​ផ្តល់​ទំនុកចិត្ត​ដល់​បណ្តា​អ្នក​វិនិយោគ​ ​ក៏ដូចជា​ភ្ញៀវ​ទេសចរ​ផង​ដែរ​។​ ​

​លោក​បន្ត​ថា​ ​“​សព្វថ្ងៃ​នេះ​រដ្ឋបាល​ខេត្ត​ ​និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ចុះ​ធ្វើការ​ជាប្រចាំ​ ​ទាំង​ផ្នែក​សណ្តាប់​ ​ក៏ដូចជា​ផ្នែក​គ្រប់គ្រង​លើ​ចំណីអាហារ​ ​និង​គ្រប់គ្រង​លើ​ការ​ផ្តល់​សេ​វា​ផ្សេង​ៗ​ ​ក្នុង​នោះ​ផ្នែក​កសាង​ ​និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្រុង​ក៏​យើង​កំពុងតែ​ធ្វើ​យ៉ាងសកម្ម​ ​ជាក់ស្ដែង​ ​ដូចជា​គម្រោង​ស្ថាបនា​ផ្លូវ​ចំនួន២២ខ្សែ​ ​ដែល​រដ្ឋាភិបាល​ទម្លាក់​មក​ឱ្យ​នោះ​ ​ខេត្ត​ក៏បាន​ចុះ​ធ្វើជា​បន្តបន្ទាប់​ដើម្បី​បង្កើន​សោភ័ណភាព​ខេត្ត​”​។​ ​

​លោក​បាន​បន្ត​ទៀត​ថា​ ​ដោយឡែក​ពាក់ព័ន្ធ​ទៅ​នឹង​ការ​កសាង​អាង​ចម្រោះ​ទឹក​ស្អាត​ ​ដើម្បី​លុបបំបាត់​ទឹក​កខ្វក់​កុំ​ឲ្យ​ហូរ​ចូល​សមុទ្រ​នោះ​ ​គឺ​យើង​បាន​ធ្វើរួចរាល់​ហើយ​ ​ជាពិសេស​នៅ​តាម​ឆ្នេរ​ ​ក៏​មាន​សោភ័ណភាព​ស្រស់​ស្អាត​ដូច​កាល​គ្រា​ដើម​ ​ដោយ​យើង​មាន​ឧបករណ៍​ ​និង​គ្រឿងចក្រ​សម្រាប់​សម្អាត​តំបន់ឆ្នេរ​ ​ដូច្នេះ​ចំពោះ​បញ្ហា​នៃ​ភាព​កខ្វក់​នៅ​តាម​តំបន់ឆ្នេរ​ ​គឺ​លែង​មាន​ទៀតហើយ​។​ ​ក្រៅពី​នេះ​សាលាខេត្ត​ ​ក៏បាន​ដាក់ចេញ​នូវ​គម្រោង​អប់រំ​ដល់​ស្មារតី​ដល់​បណ្តា​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ឱ្យ​ចេះ​ស្រឡាញ់​ ​និង​ចូលរួម​ថែរក្សា​បរិស្ថាន​ ​ជាពិសេស​មានការ​ចេះ​គ្រប់គ្រង​កាកសំណល់​ ​ដើម្បី​ជា​ការចូលរួម​ក្នុង​ការ​បង្កើន​ភាព​ស្រស់​ស្អាត​ក្រុង​ទាំងអស់គ្នា​។​

​ជាមួយគ្នា​នេះ​ ​ក្រៅពី​ស្នើសុំ​ដល់​ម្ចាស់​លំនៅ​ដ្ឋាន​ ​ដែល​ស្ថិតនៅ​ជាប់នឹង​ផ្លូវ​ធំ​ ​ដោយមាន​ការ​ទុក​ចំណី​ខឿន​ថ្នល់​ ​សម្រាប់​អ្ន​ក​ថ្នើរ​ជើង​ធ្វើដំណើរ​ ​ខាង​រដ្ឋបាល​ក្រុង​ ​និង​ខេត្ត​ ​ក៏បាន​បំពាក់​នូវ​ភ្លើងបំភ្លឺ​ផ្លូវ​ ​ភ្លើងពណ៌​ចម្រុះ​ ​ជាពិសេស​មាន​បំពាក់​នូវ​កាមេរ៉ា​សុវត្ថិភាព​ ​នៅ​តាម​គោលដៅ​សំខាន់​ជាច្រើន​ ​ដែល​សរុប​ចំនួន២៣១​ ​គោលដៅ​ ​រួមមាន​ដូចជា​ ​ក្រុង​ព្រះសីហនុ​ ​ចំនួន​១៥០​គោលដៅ​ ​ស្រុក​ព្រៃនប់​ ​ចំនួន​ ​៤៨​ ​គោលដៅ​ ​ស្រុក​កំពង់​សិលា​ចំនួន១៣គោលដៅ​ ​ស្រុក​ស្ទឹងហាវ​ចំនួន២០គោលដៅ​៕​

ចំណេះដឹង​!​ ​បើ​អាជីវកម្ម​ចេះតែ​បរាជ័យ​គួរ​ដោះស្រាយ​យ៉ាងណា​

0

ដោយ​ ​រ៉ា​ណេត​

​ភ្នំពេញ​៖​ ​រាល់​ការ​ចេញ​មក​ឈរជើង​ប្រកប​មុខ​ជំនួញ​ ​នៅ​លើ​ទីផ្សារ​ដែល​ពោរពេញ​ ​ទៅ​ដោយ​ការប្រកួត​ប្រជែង​វា​មិនមែន​ជា​រឿង​ងាយស្រួល​ ​ដែល​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ​។​ ​ក្នុង​នោះ​មាន​មនុស្ស​មួយចំនួន​បាន​ជួប​ជាមួយនឹង​បញ្ហា​បរាជ័យ​ ​នៅ​លើ​មុខ​ជំនួញ​របស់​ខ្លួន​ដដែល​ ​ជា​ដដែល​រហូត​អស់​ស្មារ​តី​ក្នុង្​ការ​ប្រយុទ្ធ​ ​ដើម្បី​ទទួល​បាន​ជ័យជំនះ​នៅ​លើ​ទីផ្សារ​ថែមទៀត​ផង​។​ ​

​បើ​អ្នក​ជួប​ភាព​បរាជ័យ​លើ​មុខ​ជំនួញ​ ​តើ​អ្នក​គួរ​ធ្វើ​យ៉ាងណា​ ​?​ ​

​អ្នកជំនាញ​ ​និង​មានបទពិសោធន៍​ខ្ពស់​ក្នុង​ការ​ប្រកប​មុខ​ជំនួញ​បាន​លើកឡើង​ថា​ ​បើ​ចង់​ទទួល​បាន​ជោគជ័យ​ ​ក្នុង​ការ​ធ្វើជំនួញ​នា​ពេល​បច្ចុប្បន្ន​នេះ​ ​អ្នក​ត្រូវ​មាន​ភាព​បត់បែន​តាម​កាលៈទេសៈ​ ​និង​មាន​ជំនាញ​ក្នុង​ការ​ធ្វើ​ផែនការអាជីវកម្ម​។​ ​គេហទំព័រ​ ​www.propertyarea.asiaសូម​នាំ​លោកអ្នក​ទៅ​ស្វែងយល់​ពី​គន្លឹះ​សំ​ខាន់​ៗ​ ​ដើម្បី​អាច​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីវកម្ម​ដូច​ខាងក្រោម​។​

​១​)​ ​ត្រូវ​មានការ​រៀបចំផែនការ​មុន​

​ដើម្បី​ទទួលជោគជ័យ​ក្នុង​មុខ​ជំនួញ​ ​លោក​ ​អ្នក​ត្រូវ​មានការ​រៀបចំផែនការ​ទុកមុន​ឱ្យ​បាន​រួចរាល់​។​ ​ជាពិសេស​រៀបចំ​រចនាសម្ព័ន្ធ​ ​និង​ជួយ​អ្នក​ឱ្យ​បំពេញភារកិច្ច​តាម​ផែនការ​ ​ហើយ​បន្ត​នូវ​អ្វី​ដែល​ត្រូវ​ធ្វើ​។​ ​វិធី​ល្អ​ក្នុង​ការ​ធ្វើ​ដូច្នេះ​ ​គឺ​បង្កើត​បញ្ជី​រកា​រងា​រ​ ​ដែល​ត្រូវ​ធ្វើជា​រៀងរាល់ថ្ងៃ​។​ ​នៅពេល​អ្នក​បញ្ចប់​ធាតុ​និ​មួយ​ៗ​ ​សូម​ពិនិត្យមើល​ចំពោះ​បញ្ជី​ទាំងនោះ​ឡើងវិញ​។​ ​នេះ​នឹង​ធានា​ថា​ ​អ្នក​មិន​ភ្លេច​អ្វី​ទេ​ ​ហើយ​អ្នក​កំពុង​បំពេញភារកិច្ច​ទាំងអស់​ដែល​ចាំបាច់​ ​សម្រាប់​ការរស់រាន​មានជីវិត​នៃ​អាជីវកម្ម​របស់​លោកអ្នក​។​

​២​)​ ​បន្ត​កត់ត្រា​ឱ្យ​លម្អិត​

​អាជីវកម្ម​ដែល​ទទួល​បាន​ជោគជ័យ​ទាំងអស់​ ​ត្រូវ​មានកំណត់​ត្រា​ឱ្យ​បាន​លម្អិត​ ​និង​ជាក់លាក់​។​ ​កំណត់ត្រា​លម្អិត​នេះ​ហើយ​ ​ដែល​អាច​ឱ្យ​អ្នក​នឹង​ដឹង​ថា​ ​តើ​ជំនួញ​ត្រូវ​ចំណាយ​ហិរញ្ញវត្ថុ​ប៉ុន្មាន​ ​និង​អ្វី​ដែល​អ្នក​អាច​ប្រឈម​។​ ​គ្រាន់តែ​ដឹងរឿង​នេះ​ ​ផ្តល់​ឱ្យ​អ្នក​នូវ​ពេលវេលា​ ​ដើម្បី​បង្កើត​យុទ្ធសាស្ត្រ​ ​ដើម្បី​យកឈ្នះ​លើ​បញ្ហា​ប្រឈម​ទាំងនោះ​។​

​៣​)​ ​ធ្វើការវិភាគ​ក្នុង​ការប្រកួត​ប្រជែង​

​ការប្រកួត​ប្រជែង​បង្កើត​បាន​លទ្ធផល​ល្អ​បំផុត​ ​ដើម្បី​ទទួល​បាន​ជោគជ័យ​អ្នក​មិន​អាច​ខ្លាច​រៀន​ ​និង​រៀន​ពី​ដៃគូ​ប្រកួតប្រជែង​របស់​អ្នកនោះ​ឡើយ​។​ ​យ៉ាងណាមិញ​ ​ពួកគេ​អាច​ធ្វើអ្វី​ដែល​ត្រឹមត្រូវ​ ​ដែល​អ្នក​អាច​អនុវត្ត​នៅក្នុង​អាជីវកម្ម​របស់​អ្នក​ដើម្បី​រក​ប្រាក់​បាន​ច្រើន​។​

​៤​)​ ​ត្រូវ​យល់ដឹង​ពី​ហានិភ័យ​ ​

​គន្លឹះ​ក្នុង​ការ​ទទួល​បាន​ជោគជ័យ​ ​គឺ​ការ​ទទួលយក​ហានិភ័យ​ ​ដែល​បាន​គណនា​ ​ដើម្បី​ជួយ​អាជីវកម្ម​របស់​អ្នក​ឱ្យ​បាន​លូតលាស់​។​ ​សំណួរ​ល្អ​មួយ​ដែល​ត្រូវ​សួរ​គឺ​ ​“​តើ​អ្វីទៅ​ដែល​ជា​ការ​ធ្លាក់ចុះ​?​”​ ​ប្រសិនបើ​អ្នក​អាច​ឆ្លើយសំនួរ​នេះ​បាន​ ​អ្នក​នឹង​ដឹងពី​សេ​ណា​រី​យ៉ូ​ដ៏​អាក្រក់​បំផុត​។​ ​ចំណេះដឹង​នេះ​នឹង​អនុញ្ញាត​ឱ្យ​អ្នក​យក​ប្រភេទ​នៃ​ហានិភ័យ​ដែល​បាន​គណនា​ ​អាចប​ង្កើត​ពានរង្វាន់​យ៉ាង​សម្បើម​។​

​៥​)​ ​ជា​អ្នកមាន​គំនិត​ច្នៃប្រឌិត​

​ត្រូវ​ស្វែងរក​វិធី​ដើម្បី​កែ​លម្អ​អាជីវកម្ម​របស់​អ្នក​ ​និង​ធ្វើ​ឱ្យ​វា​លេចធ្លោ​ចេញពី​ការប្រកួត​ប្រជែង​អាជីវកម្ម​។​ ​សូម​ទទួលស្គាល់​ថា​ ​អ្នក​មិនដឹង​អ្វី​គ្រប់យ៉ាង​ ​ហើយ​បើកចំហ​ចំពោះ​គំ​និ​ត​ថ្មី​ៗ​ ​និង​វិធី​សា​ស្ត្​រថ្មីៗ​ចំពោះ​អាជីវកម្ម​របស់​អ្នក​។​

​៦​)​ ​ត្រូវ​ផ្តោត​អារម្មណ៍​

​ពាក្យចាស់​លោក​ថា​ ​“​គ្មាន​ផ្ទះ​ណា​ត្រូវ​បាន​សាងសង់​រួចរាល់​ ​ក្នុងរយៈពេល​មួយថ្ងៃ​ទេ​”​។​ ​ក្នុង​ន័យ​នេះ​ ​អ្នកធ្វើ​អាជីវកម្ម​មួយ​មិន​មានន័យថា​ ​អ្នក​នឹង​រក​ប្រាក់​បា​នភ្លាមៗ​នោះ​ទេ​។​ ​វា​ត្រូវការ​ពេលវេលា​ដើម្បី​ឱ្យ​មនុស្ស​ដឹង​ថា​ ​អ្នកជា​នរណា​ ​ដូច្នេះ​ចូរ​បន្ត​ផ្ដោត​អារម្មណ៍​លើ​ការសម្រេច​បាន​នូវ​គោលដៅ​នេះ​។​

​៧​)​ ​រៀបចំ​ការ​លះបង់​

​ការ​ឈានមុខ​គេ​ក្នុង​ការ​ចាប់ផ្តើម​អាជីវកម្ម​ ​គឺជា​ការងារ​ដ៏​លំបាក​បំផុត​ ​។​ ​ក្នុងករណី​ជាច្រើន​ ​អ្នក​ត្រូវ​ចំណាយពេល​ច្រើនជាង​ពេល​ ​ដែល​អ្នកធ្វើការ​ឱ្យ​អ្នកដទៃ​។​ ​ជា​លទ្ធផល​អ្នក​ត្រូវតែ​ធ្វើការ​លះបង់​ដូចជា​ ​ចំណាយពេល​តិច​ជាមួយ​គ្រួសារ​និង​មិត្តភក្តិ​ដើម្បី​ទទួលជោគជ័យ​។​

​៨​)​ ​ត្រូវ​ផ្តល់​សេវា​ដ៏​ល្អ​ប្រសើរ​ជាងគេ​

​មាន​អាជីវកម្ម​ដែល​ទទួល​បាន​ជោគជ័យ​ជាច្រើន​ ​ដែល​ភ្លេច​ថា​ការ​ផ្តល់​សេវា​អតិថិជន​ដ៏​ល្អ​ជាងគេ​ ​គឺ​មាន​សារៈសំខាន់​ណាស់​។​ ​ប្រសិនបើ​អ្នក​ផ្តល់​នូវ​សេវាកម្ម​ល្អ​ប្រសើរ​ ​សម្រាប់​អតិថិជន​របស់​អ្នក​ ​ពួកគេ​នឹង​មាន​ទំនោរ​ចង់​មករ​ក​អ្នក​នៅពេល​ដែល​ពួកគេ​ត្រូវការ​អ្វីមួយ​ជំនួស​ឱ្យ​ការចូលរួម​ប្រកួត​របស់​អ្នក​។​

​៩​)​ ​ត្រូវ​មាន​ស្ថេរ​ភាព​

​ភាព​ស្រុះស្រួល​គ្នា​គឺជា​សមាសធាតុ​ដ៏​សំខាន់​ក្នុង​ការ​រកលុយ​លើ​មុខ​ជំនួញ​។​ ​អ្នក​ត្រូវតែ​បន្ត​ធ្វើអ្វី​ដែល​ចាំបាច់​ ​ដើម្បី​ទទួល​បាន​ជោគជ័យ​ទាំង​នៅ​ខាងក្នុង​ ​និង​ខាងក្រៅ​។​ ​ទង្វើ​នេះ​នឹង​បង្កើត​ជា​ទម្លាប់​វិជ្ជមាន​ ​ដែល​នឹង​ជួយ​អ្នករក​លុយ​ក្នុងរយៈពេល​វែង​បាន​ដោយ​ស្រួល​៕​

ក្រុមហ៊ុន​យក្ស​ចិន​ចំនួន៣​ ​ប្រកាស​សាងសង់​ទីក្រុង​រណប​នៅ​ក្រុង​បាវិត

0

ដោយ​ ​គង់​ ​សូ​រិយា

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​យក្ស​ចិន​ចំនួន៣​ ​បាន​ប្រកាស​បង្កើត​ទីក្រុង​រណប​លើ​ទំហំ​ប្រមាណ​ ​៨០៣​ ​ហិ​ក​តា​ ​នៅ​ទីក្រុង​បាវិត​ ​ខេត្តស្វាយរៀង​ ​ដែល​ជំហាន​ដំបូង​លើ​ផ្ទៃដី​ទំហំ​ ​៥០ហិ​ក​តា​ ​គឺ​មានឈ្មោះ​ថា​ ​OBC​ ​ជា​គម្រោង​បែប​អាជីវកម្ម​អន​ឡាញ​ ​ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ទូលំទូលាយ​ ​មាន​រួមបញ្ចូល​គ្នា​នូវ​ឧស្សាហកម្ម​ល្បែង​អន​ឡាញ​ផង​ដែរ​។​

ក្រុមហ៊ុន​ ​Empire​ ​World​ ​Group​ ​កាលពី​ចុង​សប្តាហ៍​មុន​ ​បាន​ចុះហត្ថលេខា​លើ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ប៉ាវ​អីង​គ្រុប​ ​និង​ ​CFMA​ ​(​City​ ​Facility​ ​Management​)​ ​ដើម្បី​ពង្រីក​សក្ដានុពល​ទីក្រុង​រណប​បាវិត​បន្ថែម​ទៀត​។​

ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​ ​ក្រុមហ៊ុន​ទាំង៣​ ​បាន​រួមគ្នា​បង្កើត​គម្រោង​មួយ​ក្នុងចំណោម​គម្រោង​ជាច្រើន​ទៀត​លើ​ទី​ដី​បាវិត​ ​ដែល​ជំហាន​ដំបូង​លើ​ផ្ទៃដី​ទំហំ៥០ហិ​ក​តា​ ​ដែល​គំរោង​នេះ​ផ្តោត​សំខាន់​លើ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​កាស៊ីណូ​ ​ភោជនីយដ្ឋាន​ ​សណ្ឋាគារ​ ​អា​ផា​ត​ម៉ិ​នក​ម្រិ​ត​ផ្កាយ៥​ ​ជាដើម​។​

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ ​Empire​ ​World​ ​លោក​ ​Eric​ ​Loo​ ​បាន​មាន​ ​ប្រសាសន៍​ថា​ ​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ចំនួន២ផ្សេងទៀត​ ​មក​ពី​ប្រទេស​ចិន​នេះ​ ​ដើម្បី​បង្កើត​បច្ចេកវិទ្យា​ថ្មី​ទំនើប​មាន​លក្ខ​ណៈ​ស្ដ​ង់​ដារ​អន្តរជាតិ​ ​ដែល​រដ្ឋាភិបាល​កម្ពុជា​ ​ក៏បាន​ប្រកាស​គាំទ្រ​ជា​ផ្លូវការ​ ​ដើម្បី​ធានា​បាន​នូវ​សន្តិសុខ​ ​សុវត្ថិភាព​ ​លើ​ផ្នែក​បច្ចេកវិទ្យា​ ​ដល់​បណ្ដា​ក្រុមហ៊ុន​វិនិយោគ​នានា​ ​ដូចជា​ក្រុមហ៊ុន​កាស៊ីណូ​ ​និង​ល្បែងភ្នាល់​តាម​អ៊ី​ន​ធឺ​ណេត​ជាដើម​។​

យើង​សហការ​ជាមួយ​ក្រុមហ៊ុន​ប៉ាវ​អីង​គ្រុប​ ​និង​ ​CFMA​ ​ពីព្រោះ​ក្រុមហ៊ុន​នេះ​ ​ជា​ក្រុមហ៊ុន​មួយ​ដែល​ឈានមុខ​គេ​ ​នៅក្នុង​ទីផ្សារ​ផ្នែក​តុបតែង​ស្ថាបត្យកម្ម​ចិន​ ​និង​ជា​សញ្ញាសម្គាល់​ល្បីល្បាញ​នៅក្នុង​ប្រទេស​ចិន​ ​ពិសេស​ជាមួយនឹង​បទពិសោធន៍​ផ្នែក​បច្ចេកទេស​ ​និង​គ្រប់គ្រង​អចលនទ្រព្យ​ ​ជាង​ ​២៥ឆ្នាំ​មក​ហើយ​ ​និង​បាន​គ្រប​ដណ្តប់​លើ​ប្រទេស​ចំនួន២០​ ​នៅ​ជុំវិញ​ពិភពលោក​ទៀតផង​។

​អគ្គនាយករង​ ​ក្រសួងសេដ្ឋកិច្ច​ ​ហិរញ្ញវត្ថុ​ ​លោក​ ​រស់​ ​ភិរុណ​ ​បាន​បញ្ជាក់​ថា​ ​គម្រោង​ពហុ​ចម្រុះ​របស់​ក្រុមហ៊ុន​ ​Empire​ ​World​ ​មិន​ត្រឹមតែ​ជួយ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ប៉ុណ្ណោះទេ​ ​គឺ​បាន​ជួយ​បង្កើន​ការ​ប្រមូល​ពន្ធ​ជូន​រដ្ឋ​ថែមទៀត​។

​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​លោក​ ​ឃាង​ ​ពុទ្ឋី​ ​បាន​មានប្រសាសន៍​ថា​ ​ក្រុង​បាវិត​នឹង​មានការ​រីកចម្រើន​ឆាប់រហ័ស​ដូចគ្នានឹង​ខេត្ត​ព្រះសីហនុ​ ​និង​ក្រុង​ប៉ោយប៉ែត​ ​ដោយសា​រដ្ឋាភិបាល​បាន​ដាក់បញ្ចូល​ទីក្រុង​នេះ​ ​ក្នុង​គោល​នយោបាយ​អ​ភិ​វឌ្ឍន័​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥​ ​២០២៥​ ​ដើម្បី​ប្រែក្លាយ​ទីក្រុង​នេះ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​ឧស្សាហកម្ម​លំដាប់​អន្តរជាតិ​។​

លោក​បន្ត​ថា​ ​“​កត្តា​ភូមិ​សាស្រ្ត​ល្អ​ប្រសើរ​ ​គួបផ្សំ​នឹង​គោលនយោបាយ​អ​ភិ​វ​ឌ្ឈ​ន៍​ ​និង​លើកទឹកចិត្ត​វិនិយោគ​ដល់​វិនិយោគិន​ ​បាន​និង​កំពុង​ធ្វើឲ្យ​ក្រុង​បាវិត​ទាក់ទាញ​ការ​វិនិយោគ​ជាច្រើន​ ​ពិសេស​អ្នក​វិនិយោគ​ចិន​”​។​ ​លោក​បន្ត​ថា​ ​“​តម្លៃ​ដីធ្លី​នៅ​ទីក្រុង​នេះ​ ​នឹង​កើនឡើង​កាន់តែ​ខ្លាំង​នា​ពេល​អ​នាគ​ត​ឆាប់​ៗ​នេះ​ ​ដោយ​សា​រកំនើន​សេដ្ឋកិច្ច​ ​និង​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​”​។​

ក្នុង​ឱកាស​ចូល​រួម​សម្ភោ​ធ​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​ព្រះសីហនុ​ ​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​ប្រកាស​ពី​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​បាវិត​នា​ពេល​ខាងមុខនេះ​៕​

ចំនួន​បន្ទប់​សណ្ឋាគារ​នៅ​ខេត្ត​ព្រះសីហនុ​លែង​ប្រឈម​ការ​ខ្វះខាត​ខណៈ​សណ្ឋាគារ​ចំនួន​ ​៩៣នឹង​បើ​ក​ដំនើ​រកា​រនៅ​ឆ្នាំនេះ​

0

​ដោយ​ ​វុត្ថា

​ខេត្ត​ព្រះសីហនុ​៖​ ​ប្រធានមន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​ ​បាន​ឲ្យដឹង​ថា​ ​សណ្ឋាគារ​ចំនួន៩៣​ ​ដែល​មាន​បន្ទប់​ជិត​ ​៧០០០នឹង​បើក​ដំណើរការ​នៅក្នុង​ក្រុង​ព្រះសីហនុ​នៅ​ឆ្នាំ២០១៩នេះ​។​

​លោក​ ​តាំង​ ​សុចិត្ត​គ្រឹ​ស្នា​ ​ប្រធានមន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​ ​បាន​ឲ្យដឹង​តាមរយៈ​ទូរស័ព្ទ​នៅ​ថ្ងៃទី៣០​ ​ខែមេសា​ ​ឆ្នាំ២០១៩នេះ​ថា​ ​ចំនួន​សណ្ឋាគារ​ទាំង៩៣នេះ​ ​មាន​គ្រប់​លំដាប់​ដោយ​រាប់​ចាប់ពី​សណ្ឋាគារ​ផ្កាយ១ឡើង​ទៅដល់​ផ្កាយ៥​។​ ​លោក​បន្ត​ថា​ ​ការ​ផ្គត់ផ្គង់​សណ្ឋាគារ​យ៉ាងច្រើន​នេះ​ ​នឹង​ធ្វើឲ្យ​លែង​មានការ​ខ្វះខាត​បន្ទប់​ ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ដែល​មក​ស្នាក់នៅ​ក្នុង​ខេត្ត​ទៀតហើយ​។​

​ជាមួយគ្នា​នេះ​ ​មន្ត្រី​ជាន់ខ្ពស់​សាលាខេត្ត​ព្រះសីហនុ​ ​លោក​ ​នង​ឌី​ ​ណា​រ៉ា​ ​បាន​បង្ហើប​ប្រាប់​ឱ្យ​ដឹង​ថា​ ​បច្ចុប្បន្ន​នេះ​សេវា​ផ្គត់ផ្គង់​លើ​ការ​ស្នាក់នៅ​ក្នុង​ក្រុង​ព្រះសីហនុ​ ​គឺ​មាន​ភាពល្អ​ប្រសើរ​ជាង​មុន​ច្រើន​ ​ហើយក៏​មិន​ខ្វះ​ដូច​ការ​និយាយ​តគ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ ​ដោយ​គ្មាន​ប្រភព​ច្បាស់លាស់​នោះ​ដែរ​។​ ​

​លោក​បន្ត​ថា​ ​បើ​តាម​គម្រោង​ស្នើសុំ​អភិវឌ្ឍន៍​សណ្ឋាគារ​ ​និង​ផ្ទះសំណាក់​នៅ​ ​មាន​រហូតដល់​ទៅ​ប្រមាណ៣០០គម្រោង​ ​ខណៈ​ដែល​សព្វថ្ងៃ​នេះ​ទើបតែ​សម្រេច​បាន​ប្រមាណ៤០ភាគរយ​តែប៉ុណ្ណោះ​។​ដោយឡែក​នៅពេល​ខាងមុខ​ដ៏​ខ្លី​ខាងមុខនេះ​ ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិសាសន៍​ ​ដែល​មក​កម្សាន្ត​នៅ​ក្រុង​ព្រះសីហនុ​ ​នឹង​មាន​ជម្រើស​កាន់តែ​ច្រើន​ ​ក្នុង​ការ​ជ្រើសរើស​ទីតាំង​ស្នាក់នៅ​តាម​កម្រិត​ជាមួយនឹង​តម្លៃ​សមរម្យ​៕​

ការ​ប្រមូល​ពន្ធ​លើ​អចលនទ្រព្យ​នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃទី៣០​ ​ខែកញ្ញា​​ ​ខាងមុខនេះ​

0

​ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​អគ្គនាយក​ពន្ធដារ​ ​បាន​ឲ្យដឹង​ថា​ ​អនុលោម​តាម​ប្រកាស​លេខ​ ​៤៩៣​ ​សហវ.ប្រក​ ​ចុះ​ថ្ងៃទី​ ​១៩​ ​ខែកក្កដា​ ​ឆ្នាំ​ ​២០១០ស្តី​ពី​ ​ការ​ប្រមូល​ពន្ធ​លើ​អចលនទ្រព្យ​ ​ការ​បង់ពន្ធ​លើ​អចលនទ្រព្យ​សម្រាប់​ឆ្នាំ២០១៩​ ​នឹង​ត្រូវ​បិទ​បញ្ចប់​ ​នៅ​ថ្ងៃទី​ ​៣០​ ​ខែកញ្ញា​ឆ្នាំ២០១៩​ ​ខាងមុខនេះ​។​

​យោង​តាម​សេចក្តី​ជូន​ដឹង​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ​ចេញផ្សាយ​នៅ​ថ្ងៃទី​ ​៣០​ ​ខែមេសា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​បាន​ឲ្យដឹង​ថា​ ​រហូត​មកទល់​ពេលនេះ​ ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ​សង្កេតឃើញ​ថា​មាន​ម្ចាស់​អចលនទ្រព្យ​មួយចំនួន​ ​នៅ​មិនទាន់​បាន​បំពេញ​កាតព្វកិច្ច​ ​ប្រកាស​បង់ពន្ធ​ប្រភេទ​នេះ​នៅឡើយ​។​

ដូចនេះ​ ​ដើម្បី​ជំរុញ​ការ​ប្រមូល​ពន្ធ​ ​លើ​អចលនទ្រព្យ​សម្រាប់​ឆ្នាំ​ ​២០១៩​នេះ​ ​បាន​អស់​លទ្ធភាព​ ​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់​ ​និង​ចៀសវាង​បាន​នូវ​ការ​កកស្ទះ​ ​ការ​ប្រជ្រៀតគ្នា​មក​ប្រកាស​បង់ពន្ធ​នៅ​ថ្ងៃ​ជិត​ផុតកំណត់​ ​ដែល​អាច​នាំឲ្យមាន​បាតុភាព​អសកម្ម​ដោយ​ប្រការ​ណាមួយ​។​

​អគ្គនាយក​ពន្ធដារ​ ​សូម​ក្រើនរំលឹក​ដល់​ម្ចាស់​អចលនទ្រព្យ​ទាំងអស់​ដែល​មិនទាន់​បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ ​មេត្តា​រួសរាន់​អញ្ជើញ​មក​ប្រកាស​បង់ពន្ធ​ ​ឲ្យបាន​ទាន់ពេល​វេលា​ត្រឹម​ថ្ងៃទី​ ​៣០​ ​ខែកញ្ញា​ ​ឆ្នាំ​ ​២០១៩​។​

​សេចក្តី​ជូនដំណឹង​ដដែល​បញ្ជាក់​ថា​ ​ចំពោះ​ការ​ខកខាន​មិនបាន​ដាក់​លិខិត​ប្រកាស​បង់ពន្ធ​ទាន់ពេល​វេលា​កំណត់​ខាងលើ​ ​ម្ចាស់​អល​ចន​ទ្រព្យ​នឹង​ត្រូវ​រង​នូវ​ទោសទណ្ឌ​តាមច្បាប់​ជាធរមាន​៕​

ឧកញ៉ា​លឹម​ ​ហេង​៖​ ​ទំហំ​ពាណិជ្ជ​កម្ម​រ​វា​កម្ពុជា​-​ភូមា​នឹង​មានការ​កើនឡើង​

0

ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​លោក​ឧកញ៉ា​លឹម​ ​ហេង​ ​អនុប្រធាន​ពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យដឹង​ថា​ ​ទំហំ​ពាណិជ្ជ​កម្ម​រ​វា​កម្ពុជា​ ​ភូមា​នឹង​កើនឡើង​មួយ​កម្រិត​ទៀត​នា​ពេល​អនាគត​ ​ខណៈ​ពេល​បច្ចុប្បន្ន​ទំហំ​ពាណិជ្ជកម្ម​ ​នៃ​ប្រទេស​ទាំងពីរ​មានត្រឹមតែ​ ​១០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​។​ ​

​លោក​ ​ឧកញ៉ា​ ​បាន​មានប្រសាសន៍​តាមរយៈ​ទូរស័ព្ទ​នៅ​ថ្ងៃទី​ ​៣០​ ​ខែមេសា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ថា​ ​តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ ​អោង​ ​សាន​ស៊ូ​ជី​ ​(​Aung​ ​San​ ​Suu​ ​Kyi​)​ ​ទីប្រឹក្សា​រដ្ឋ​នៃ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា​ការ​រយៈពេល៣ថ្ងៃ​នៅ​កម្ពុជា​នា​ពេលនេះ​ ​លោក​ជឿ​ថា​នឹង​មេ​ដឹក​នាំ​ប្រ​ទេ​ដ​សទាំ​ង​ពីរ​ ​នឹង​មានការ​ជួប​ជ​ជែក​ច​ចារ​ ​ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​នា​ពេល​ខាងមុខ​។​ ​

​លោក​បន្ត​ថា​ ​“​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​តូច​ ​ដោយសារ​ប្រទេស​ភូមា​ជា​ប្រទេស​ផលិត​កសិកម្ម​ ​និង​ជា​ប្រទេស​នាំចេញ​ដូច​កម្ពុជា​ផង​ដែរ​ ​ហើយ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​នៅ​មានកម្រិត​”​។​

​លោក​ឧកញ៉ា​លឹម​ ​ហេង​បាន​បន្ត​ថា​ ​អ្វី​ដែល​ប្រទេស​ទាំងពីរ​អាច​សហការ​គ្នា​បាន​គឺ​អាច​ធ្វើ​លើ​វិស័យ​កសិកម្ម​ ​និង​កម្លាំង​ពលកម្ម​ ​ព្រោះ​ប្រទេស​ភូមា​មាន​កម្លាំង​ពលកម្ម​ច្រើន​ហើយ​តម្លៃថោក​ ​ដែល​កម្ពុជា​អាច​ស្នើរ​សុំ​កម្លាំង​ពលកម្ម​ពី​ប្រទេស​ភូមា​មក​ធ្វើការ​នៅ​កម្ពុជា​ ​ដោយសារតែ​បច្ចុប្បន្ន​ ​និង​អនាគត​កម្ពុជា​ ​នឹង​មានការ​ខ្វះ​ខាង​កម្លាំង​ពលកម្ម​លើ​វិស័យ​ជាច្រើន​។​

​លោក​ ​ឡុង​ ​កែន​វិចិត្រ​ ​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យដឹង​ផង​ដែរ​ថា​ ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​ ​ភូមា​នៅ​មានកម្រិត​នៅឡើយ​ ​ពោល​គឺ​មាន​ប្រហែល​ជាង១០​ ​ដុល្លារ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​ដោយសារ​ប្រទេស​ទាំងពីរ​ ​មានការ​នាំចេញ​នាំចូល​លើ​ផលិតផល​ ​ប្រហាក់​ប្រហែលគ្នា​ដូចជា​ថ្នាំ​ជ​ក​ ​គ្រឿងចក្រ​បន្តិចបន្តួច​ ​ផលិត​កសិកម្ម​ ​ក្រដាស​គូ​តុង​ ​និង​ថ្នាំ​សម្រាប់​បាញ់សត្វ​ល្អិត​។​

​លោក​បន្ថែម​ទៀត​ថា​ ​ភាគី​ទាំងពីរ​គ្រោង​នឹង​ពិភាក្សា​ ​និង​សិក្សា​គ្នា​លើ​គម្រោង​មួយចំនួន​ទៀត​ ​ដើម្បី​បង្កើន​ពាណិជ្ជកម្ម​បន្ថែម​ទៀត​ ​ដោយ​កន្លងមក​ក៏​មាន​ក្រុមហ៊ុន​ភូមា​ចូលរួម​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ ​ហើយ​កម្ពុជា​ក៏​ទៅ​ចូលរួម​តាំងពិព័រណ៍​ពាណិជ្ជកម្ម​នៅ​ភូមា​ខ្លះ​ដែរ​ ​តែ​មិន​ច្រើន​នោះ​ទេ​។​

​លោ​ក​ឡុង​ ​កែម​វិចិត្រ​បាន​បន្ត​ថា​ ​ការ​ផ្លាស់​ប្តូរ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ភូមា​ ​មិន​ត្រូវ​បាន​រំពឹង​កើនឡើង​ខ្ពស់​នោះ​ទេ​ ​ព្រោះ​ប្រទេស​ទាំងពីរ​សុទ្ធតែ​ជា​ប្រទេស​នាំចេញ​ ​ហើយ​ផលិតផល​ដែល​នាំចេញ​នោះ​ ​ក៏​មាន​ប្រហាក់​ប្រហែលគ្នា​ដែរ​។​

លោក​បញ្ជាក់​ថា​ ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​គឺ​ផ្តោត​សំខាន់​លើ​កិច្ច​សហប្រតិបត្តិ​ការ​នៅក្នុង​តំបន់​ ​និង​ពិភពលោក​ ​ពោល​គឺ​មិន​ផ្តោត​លើ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​ឡើយ​ ​ដូច្នេះ​បាន​ជា​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​នៅ​មានកម្រិត​។​

​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ ​លោក​ស្រី​អោង​ ​សាន​ស៊ូ​ជី​នៅ​វិមាន​សន្តិភាព​ ​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ ​បាន​លើកឡើង​ពី​អ្វី​ដែល​ប្រទេស​ទាំងពីរ​គួរ​រក​វិធី​ ​ដើម្បី​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម​ ​និង​ជំរុញ​ការ​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​៕​